កម្មវីធីក្បួនដង្ហែអង្គសង្រ្គាន្ត “មុនីគោតម”

50

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយព្រះសង្ឃ មន្រ្តីរាជរដ្ឋាភិបាល អ្នកតំណាងរាស្រ្ត មន្រ្តីរាជការ មន្រ្តីការទូត សិល្បករ យុវជនទាំងខ្មែរ និងបរទេស ព្រមទាំងប្រជាពរលដ្ឋរាប់ម៉ឺនអង្គ / អ្នក​ បានចូលរួមក្នុងពិធី “ក្បួនដង្ហែអង្គរសង្ក្រាន្តឆ្នាំ២០១៨” ក្រោមប្រធានបទ “មុនីគោតម”។ ពិធីនេះចាប់ផ្តើមធ្វើឡើងនៅវេលាម៉ោង ៤:០០ រសៀល នាថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅមុខលានជល់ដំរី។ ការដង្ហែក្បួននេះគឺជាទស្សនីយភាពមួយឧទ្ទិសដល់ពន្លឺដ៏ប្រសើរចាំងចែង លើដែនដីសុវណ្ណភូមិ​ និងបានផ្ដល់នូវជីវិតដល់សត្វលោកភ្ជាប់ដោយសេចក្ដីរីករាយ ស្នាមញញឹម ក្ដីរំពឹង និងភាពសម្បូរ សប្បាយ។ មុន្នីគោតមជាពន្លឺជួយដល់មនុស្សគ្រប់គ្នាបន្តការរស់នៅលើកន្លែងមួយ ដែលពោរពេញទៅដោយសេចក្ដីរីកចម្រើន និងចែករំលែកដល់មនុស្សជុំវិញខ្លួនឱ្យទទួលបាននូវភាពជោគជ័យរួមគ្នា។ ដែលក្នុងនោះ នឹងមានផែនបង្ហាញពីស្ថាបត្យកម្ម និងចម្លាក់ អក្សរសាស្រ្ត សិល្បៈ ជំនឿ ទំនៀមទម្លាប់ និងប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈផែនទាំង៩ រួមមានផែនសួស្ដីឆ្នាំថ្មី ផែនព្រះនាងមហោធរៈទេវី ផែនពន្លឺប្រសិទ្ធី ផែនឥន្ទបត្ត ផែនសហស្សវិចិត្រវាយនា ផែនផលានុផល ផែន សាទពរ ផែនពេញចិត្ត និងផែនខ្ញុំ ស.ស.យ.ក.។ ជារៀងរាល់ឆ្នាំក្បួនដង្ហែអង្គរសង្រ្កាន្ត ជាកម្មវិធីមួយដែលមានការទាក់ទាញ ប្រជាពលរដ្ឋចូលរួមទស្សនា ច្រើនជាងគេនៅឆ្នាំ២០១៧ មានអ្នកចូលរួមទស្សនាប្រមាណ៤ម៉ឺននាក់។