កម្មវីធីទៅវត្ត និងវាលុកចេតិយ “ ពូនភ្នំខ្សាច់”

45

ពិធីសុំខមាទោសពីម្ចាស់ទឹកម្ចាស់ដីព្រៃព្រឹក្សា នូវរាល់កំហុសឆ្គងទាំងឡាយដែលមនុស្សលោកបានប្រព្រឹត្តកន្លងទៅ និងដើម្បីរំដោះកម្មពារទាំងពួង។ ពិធីនេះត្រូវបានគេស្គាល់ថា “វាលុកចេតិយ” ឬ “ពូនភ្នំខ្សាច់”។ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៏អង្គរសង្រ្កាន្ត រួមជាមួយថ្នាក់ដឹកនាំនៃសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមន្រ្តីរដ្ឋបាលខេត្តសៀមរាបមួយចំនួនទៀត បានចូលរួមក្នុងពិធីពូនភ្នំខ្សាច់ នៅក្នុងបរិវេណវត្តឥន្ទបត្តបុរី ហៅវត្តអង្គរវត្តខាងត្បូង ស្ថិតនៅខាងត្បូងប្រាសាទអង្គរវត្ត៕

#AS2018 #AngkorSankranta2017 #សាទរមរតកដូនតា