ព្រះមហាក្សត្រ និងព្រះមហាក្សត្រី រៀបចំព្រះរាជពិធីបង្សុកូលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់៥ឆ្នាំ នៃការយាងសោយទីវង្គត

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល រៀបចំព្រះរាជពិធីបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់៥ឆ្នាំ នៃការយាង សោយទីវង្គត នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ។

អញ្ជើញ និងយាងចូលរួមក្នុងព្រះរាជពិធី មានវត្តមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងព្រះញ្ញាតិវង្សានុវង្ស និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ