សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញ​មក​ដល់​មាតុភូមិ​វិញ​ដោយ​សុវត្ថិភាព បន្ទាប់ពីបាន​អញ្ជើញ​ទៅចូលរួម អបអរសាទរខួបលើកទី៥០ នៃការយាងឡើងសោយរាជសម្បតិ្តស្តេចប្រ៊ុយណេ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ​ ជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់មាតុភូមិវិញដោយសុវត្ថិភាព នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពី បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមព្រះរាជពិធីអបអរសាទរខួបលើកទី៥០ នៃការយាងឡើងសោយ រាជសម្បតិ្តរបស់ព្រះចៅ ស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ (Sultan Haji Hassanal Bolkiah) ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេដារូសាឡាម នៅទីក្រុងបាន់ដាស៊េរីហ្កាវ៉ាន់។

អញ្ជើញទទួលស្វាគមន៍ដំណើរវិលត្រឡប់របស់សម្តេចតេជោ និងគណៈប្រតិភូនៅឯព្រលានយន្តហោះ   អន្តរជាតិភ្នំពេញ មានវត្តមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំង ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ