រូបភាព

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងប្រទានភ្លើងជ័យ ជាសញ្ញាចាប់ផ្តើមចេញដំណើរក្បួនប្រទីប តំណាងឱ្យស្ថាប័ននានា

ប្រទីបព្រះបរមរាជវាំង នាំមុខក្បួនប្រទីបស្ថាប័ន ក្រសួងនានា នៅលើដងទន្លេបួនមុខ មុខព្រះបរមរាជវាំង និងការបាញ់កាំជ្រួចអបអរសាទរ នាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទតការប្រណាំងទូកង នាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ និងនាម៉ឺនមន្រ្តី ព្រមទាំងអង្គទូត យាង និងអញ្ជើញទត

ព្រះករុណា ព្រះមហាក្សត្រ យាងប្រទានភ្លើងជ័យ នៅវិមានឯករាជ្យ អបអរសាទរខួបលើកទី៦៦ ថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជ​ដំណើរដោយប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់ ស្តេចយាងប្រទានភ្លើងជ័យ នៅវិមានឯករាជ្យ អបអរសាទរខួបលើកទី៦៦ ថ្ងៃបុណ្យឯករាជ្យជាតិ

ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន បានអញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបលើកទី៦៦ នៃការបង្កើតកងយោធពលខេមរភូមិន្ទ

ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបលើកទី៦៦ នៃការបង្កើតកងយោធពលខេមរភូមិន្ទ

សកម្មភាពគណៈប្រតិភូក្រសួងស្ថាប័ននានា អញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះបរមរូប និងវិមានឯករាជ្យ

សកម្មភាពគណៈប្រតិភូក្រសួងស្ថាប័ននានា អញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះបរមរូប និងវិមានឯករាជ្យ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីប្រកាស​ផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ ដែលប្រព្រឹត្តទៅ​នៅសណ្ឋាគារសុខាភ្នំពេញ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតី បើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ នៅខេត្តសៀមរាប

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩

ប្រមុខដឹកនាំ នៃបណ្តាប្រទេសមេគង្គ និងជប៉ុន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១១ នៅទីក្រុងបាងកក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រមុខដឹកនាំនៃបណ្តា ប្រទេសមេគង្គដទៃទៀត (ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម) និងជប៉ុន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១១ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងបាងកក នាល្ងាចថ្ងៃទី០៤
beylikdüzü escort escort beylikdüzü beylikdüzü escort