សារសម្តេចតេជោ ហ៊ុន សែន ចំពោះជនរួមជាតិស្ដីពី «ខឿនការពារសុខភាពរបស់ប្រជាជនគឺជាគោលនយោបាយគន្លឹះក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺឆ្លង កូវីដ១៩ ដ៏កាចសាហាវនេះ»

CNV:

ជនរួមជាតិជាទីគោរព!

ក្នុងវិស័យការពារជាតិ យើងមានខឿនការពារជាតិរបស់ប្រជាជន ដែលផ្សារភ្ជាប់ប្រជាជនជាមួយកងកម្លាំងប្រដាប់អាវុធ។ ពេលនេះក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លង កូវីដ-១៩ យើងពិនិត្យឃើញថា យើងមានខឿនការពារសុខភាពសាធារណៈរបស់ប្រជាជនសាជាថ្មីម្តងទៀត តាមរយៈការចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

សម្រាប់ការចូលរួមពីសប្បុរសជន ដែលនាំមុខដោយព្រះមហាក្សត្រ និងសម្តេចម៉ែ គិតត្រឹមថ្ងៃនេះ ទទួលបាននូវជំនួយចំនួន ១៣.៩៩៨.៦៩៨ ដុល្លារ។ សម្រាប់វិភាគទានស្ម័គ្រចិត្តតាមរយៈការបរិច្ចាគបៀវត្ស គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២៤ មេសា ២០២០ ម្សិលមិញមានចំនួន ២២.០៦១ នាក់ ដែលមានទំហំទឹកប្រាក់ ២៨.៨១៤.០២៥​.០០០ រៀល។

សម្រាប់សកម្មភាពឆ្ពោះទៅជួយប្រជាជននៅមូលដ្ឋានរាប់ទាំងកម្មករចំណាកស្រុកមកពីថៃ និងកម្មករមួយចំនួនតូច ដែលទៅលេងស្រុកកំណើតក្នុងឱកាសចូលឆ្នាំខ្មែរ ត្រូវបានក្រសួង ស្ថាប័ន គ្រូពេទ្យ មន្ត្រីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកចិត្តទុកដាក់ដោះស្រាយបានយ៉ាងល្អ។

សម្រាប់ប្រជាជនម្នាក់ៗសុទ្ធតែបានរួមចំណែកទប់ស្កាត់ជំងឺឆ្លងនេះ តាមរយៈការធ្វើអនាម័យផ្ទាល់ខ្លួន និងតាមក្រុមគ្រួសារតាមការណែនាំពីក្រសួងសុខាភិបាល។ បងប្អូនចំណាកស្រុកមកពីថៃ និងកូនក្មួយកម្មករ-កម្មការិនី ដែលទៅលេងស្រុកក្នុងពេលចូលឆ្នាំ ក៏ត្រូវបានយកចិត្តទុកដាក់ពិនិត្យសុខភាព និងរស់នៅដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ ដើម្បីធានាថា មិនមានកូវីដ-១៩ មកតាមខ្លួន ចម្លងចូលទៅក្រុមគ្រួសារ ឬរោងចក្រ សហគ្រាស នោះឡើយ។

ពិតមែនតែប្រទេសយើងមិនមានមនុស្សស្លាប់ និងមិនមានការឆ្លងថ្មីក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ និងបានព្យាបាលបានជាសះស្បើយច្រើនរួចមកហើយក្តី តែបញ្ហាប្រឈមនៅធំធេងណាស់ ដែលត្រូវខិតខំបន្ត។ ប្រសិនមិនមានអ្វីជួយដល់អ្នកជំងឺ ឬជួយដល់គ្រូពេទ្យ តែសូមកុំនាំជំងឺឱ្យគ្រូពេទ្យព្យាបាល ដែលជាការបន្ថែមបន្ទុកដល់គ្រូពេទ្យ ដល់រដ្ឋ និងជាពិសេសដល់ខ្លួនឯង និងក្រុមគ្រួសារ ព្រោះអ្នកជំងឺនឹងរងគ្រោះមុនគេ។

ខឿនការពារសុខភាពរបស់ប្រជាជន គឺជាគោលនយោបាយគន្លឹះក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺឆ្លងដ៏កាចសាហាវនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort