សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងប៉េកាំង ប្រទេសចិន

នៅសណ្ឋាគារ China World Hotel រសៀលថ្ងទី ១៤ ខែ ឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះ​សំណាល​ជាមួយ​និស្សិត ខ្មែរជាង២០០ នាក់ដែល​កំពុង សិក្សានៅ​ប្រទេស​ចិន។ នៅមុនពិធីសំណេះ​សំណាល​ តំណាងនិស្សិត​បានឡើងប្តេជ្ញាចិត្តខិត​ខំរៀនសូត្រ ធ្វើជាពលរដ្ឋ​ល្អរបស់ សង្គមជាតិ ដែលគាំទ្រ​ដល់សន្តិភាព និងការអភិវឌ្ឍ​ក្រោមការ​ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។

និស្សិតទាំងអស់បាន​ថ្លែងអំណរ​គុណដល់ សម្តេចតេជោ ដែលបានឆ្លៀត​ពេលដ៏​មមារញឹកពីការប្រជុំ កំពូលបានមកសួរសុខទុក្ខនិស្សិតដែលបញ្ជាក់ពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខ រាជរដ្ឋាភិបាល។ លោកជំទាវ ខែក កែមាលី អគ្គរាជទូតខ្មែរប្រចាំប្រទេសចិន ក៏បានឡើង​ថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ដល់ សម្តេចតេជោ ប្រមុខដឹកនាំដែលបានផ្តល់​នូវក្តីស្រឡាញ់ និងការយក ចិត្តទុកដាក់ខ្ពស់ចំពោះនិស្សិត ដែលកំពុងបន្តការសិក្សានៅក្នុង​ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន រីករាយខ្លាំងណាស់ ដែលបានជួបសំណេះ​សំណាល​ជាមួយក្មួយនិស្សិត ដោយ ផ្ទាល់នៅទីនេះ។ សម្តេចតេជោ បានកោតសរសើរចំពោះនិស្សិត ដែលបានខិតខំសិក្សា​រៀនសូត្រ ព្រម​ទាំងបានបង្កើតជាសមាគម​និស្សិតដើម្បីជួយ​ទំនុកបម្រុងគាំទ្រគ្នាទៅវិញទៅមក។ ពិតណាស់ ប្រសិនបើ ប្រទេសជាតិនៅមានសង្រ្គាម​បាក់បែក គឺពុំមាននិស្សិតណាម្នាក់មាន​ឱកាសបាន​មកសិក្សា​នៅបរទេស ដូចពេលនេះទេ។ ប្រទេសយើង​គឺបាន​អភិវឌ្ឍន៍ពី​គំនរ​ផេះផង់ ពីបាតដៃទទេរ ដែលបានងើបឈរឡើង ជាបន្តបន្ទាប់ ដែលរយៈ​ពេលជាង៣២ ឆ្នាំមកនេះ គឺប្រទេសយើងកាន់តែរីក​លូតលាស់លឿនទៅមុខ​ជានិច្ច។ នេះដោយសារប្រទេសយើងមាន​សុខសន្តិភាព។ សម្តេចតេជោ ក៏បានបញ្ជាក់ប្រាប់និស្សិតទាំង អស់ផងដែរថា អ្វីដែលរាជរដ្ឋាបាលកម្ពុជា និងរដ្ឋាភិបាលចិនចង់បាន គឺនិស្សិតត្រូវតាំងចិត្តសិក្សាអោយ បានជោគជ័យ។ យើងមកទីនេះ គឺមិនមែនមកធ្វើជាបងធំទេ គឺមកសិក្សាក្រេបយកចំណេះវិជ្ជាទៅ កសាងខ្លួនឯង កសាងក្រុមគ្រួសារ និងប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់និស្សិត ទាំងអស់ប្រឹងប្រែងសិក្សា និងគោរពច្បាប់ប្រទេសចិន អោយបានល្អ។ ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ បានជម្រាបជូននិស្សិតអោយដឹងផងដែរថា តាមរយៈ វេទិកា នៃខ្សែក្រវ៉ាត់និងផ្លូវ នៃកិច្ចសហប្រតិបត្តិការ​អន្តរជាតិនៅទីក្រុង​ប៉េកាំងថ្ងៃនេះ គឺនឹងផ្តល់​នូវផល ប្រយោជន៌ដល់ប្រទេសក្រីក្រ​ក្នុងតំបន់យ៉ាងច្រើន។ កម្ពុជានិងមិត្តចិន គឺយើងមានទំណាក់ទំនងល្អ ហើយទេសចរចិនក៏កំពុង​សម្រុកមកទស្សនាកម្ពុជាផងដែរ ដែលបានបង្កើតការងារ និងប្រាក់ចំណូល យ៉ាងច្រើនសម្រាប់ពលរដ្ឋ នេះដោយសាកម្ពុជាយើងមានសន្តិភាព។

សម្តេចតេជោ បានបញ្ជាក់ផងដែរ​ថា កម្ពុជាគឺគាំទ្រនយោបាយចិនតែ១ ប៉ុន្តែបើកឱកាស​អោយប្រទេសនា​នាមក​ទស្សនាកម្ពុជា ក៏ដូចជា មកបណ្តាក់​ទុនជាមួយ​ការគាំទ្រ និងលើកទឹកចិត្តដូច​ៗគ្នា។ នៅថ្ងៃនេះសម្តេចតេជោ បានជម្រាបដល់ និស្សិតអំពីស្ថានភាពកងទ័ព​ស្ម័គ្រចិត្តកម្ពុជា៤រូបដែល​បានពលី និង១នាក់ដែលរង​របួសនៅក្នុងបេសក កម្មអង្គការ​សហប្រជាជាតិ​នៅអហ្រ្វិក​កណ្តាលកាលពីពេលថ្មីៗនេះ។ ទោះបីមានការបាត់បង់​ជីវិតកង​ទ័ព គឺ សម្តេចតេជោ មិនរាថយក្នុងការ​ចូលរួមថែរក្សាសន្តិភាពជាមួយ​អង្គការសហប្រជាជាតិឡើយ គឺនៅតែបន្តបេសកម្មនេះទៅមុខទៀត ព្រោះជាសេចក្តីសុខរបស់ពិភពលោករួម ព្រោះពេលនេះកម្ពុជា មានសន្តិភាព គឺត្រូវស្ម័គ្រចិត្តចូលរួមជួយ​ថែរក្សាសន្តិភាពក្នុងប្រទេស ដែលកំពុងមានសង្រ្គាម ដូចជានៅ អាហ្រ្វិកកណ្តាលនេះជាដើម។ ដោយបានមើលឃើញអំពីកង្វះខាតនិងសេចក្តីត្រូវការចាំបាច់របស់ក្មួយៗនិស្សិត សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនដល់និស្សិតផ្ទាល់ និងបានជួយដល់សមាគមនិស្សិតចំនួន ១ម៉ឺនដុល្លា ថែមទៀត បូកនឹងប្រាក់ឧបត្ថម្ភពី សភាពាណិជ្ជកម្ម ២ម៉ឺនដុល្លារ និងប្រាក់ឧបត្ថម្ភមួយចំនួនទៀត ពីមន្រ្តី រាជរដ្ឋាភិបាលដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ ដើម្បីទំនុកបម្រុងសមាគមនិស្សិតនៅប្រទេស ចិនអោយមានលទ្ឋភាពបន្តកិច្ចការរបស់ខ្លួន។ ពិធីសំណេះសំណាលនេះបានបញ្ចប់ទៅ ដោយបរិយា កាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់
beylikdüzü escort escort beylikdüzü beylikdüzü escort