សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទៅចូលរួម “វេទិកា​ខ្សែ​ក្រវាត់ និងផ្លូវ​សម្រាប់​កិច្ច​សហប្រតិ​បត្តិការអន្តរជាតិ” នៅទីក្រុង​ប៉េកាំង

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈ​ប្រតិ​ភូជាន់​ខ្ពស់​អញ្ជើញ​ចូល​រួម “វេទិកា​ខ្សែ​ក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់១៥ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុង​ដំណើរ​អញ្ជើញ​ទៅកាន់​ប្រទេស​ចិននេះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួម​ជាមួយប្រមុខ​រ​ដ្ឋាភិបាល​​ដ៏ទៃទៀត ក្នុងកិច្ចប្រជុំ​តុមូលសម្រាប់ថ្នា​ក់ដឹកនាំ​ដែលមាន​ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​សាធារណរដ្ឋប្រជាមានិតចិនជាប្រធាន ហើយសម្តេចតេជោ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថាក្នុ​ងកិច្ចប្រជុំ​ដែលមាន​មូលបទ “ថាមពលរួម នៃគោលនយោបាយដើម្បីភាពជិតស្និទ្ធ” និងក្នុងកិច្ច​ប្រជុំ​ដែលមាន​មូលបទ “ពង្រឹងចំណង​ទាក់ទង​រវាងប្រជាជន និងប្រជាជន” ជាមួយគ្នា​នោះសម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី នឹងមានជំនួប​ទ្វេភាគី​ជាមួយ​បណ្តាមេ​ដឹកនាំប្រទេស​ផ្សេងៗមួយចំនួនទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort