ប្រធានាធិបតី ស្រីលង្កា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូអញ្ជើញធ្វើមាតុភូមិនិវត្តន៍

16

ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតី ស្រីលង្កា និងលោកជំទាវ និងគណៈប្រតិភូអញ្ជើញធ្វើមាតុភូមិនិវត្តន៍ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ០៤ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា   ។

អញ្ជើញជូនដំណើរមាតុភូមិនិវត្តន៍របស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានវត្តមានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមហាជនជាច្រើននាក់   ។

រូបថត៖ ខឹម សុវណ្ណារ៉ា