សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ អញ្ជើញទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» នៅប្រទេសចិន

80

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែឧ សភា ឆ្នាំ២០១៧ ដើម្បីអញ្ជើញ ទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ​ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង ប៉េកាំង ចាប់ពីថ្ងៃទី១៤ ដល់ ១៥ ខែឧសភា ឆ្នាំ២០១៧។

អញ្ជើញជូនដំណើរសម្តេច និងគណ:ប្រតិភូ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឧបនាយករដ្ឋមន្ត្រី ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត។​

សម្តេចអគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ជាន់ខ្ពស់​រាជ​រដ្ឋា​ភិបាលកម្ពុជា អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ ប្រជា​មា​និតចិន ប្រកបដោយសុវត្តិភាព នាវេលាម៉ោង​១២​និង​៣០​​នាទី ថ្ងៃនេះ (ម៉ោងនៅកម្ពុជា) ដើម្បី ចូលរួមវេទិ​កាខ្សែ​​ក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិ​បត្តិការ​អន្តរ​ជាតិ និងបំពេញ​ទស្សន​កិច្ចផ្លូ​វ​ការ​ នៅសាធារណ​រដ្ឋ​ប្រជាមានិតចិន រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។