សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលជួបសវនាការជាមួយនាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ

24

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសវនាការជាមួយឯកឧត្តម Abe Shinzo នាយករដ្ឋមន្រ្តីជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចអញ្ជើញចូលរួមសន្និសីទអន្តរជាតិ លើកទី២៥ ស្តីពីអនាគតសម្រាប់អាស៊ី នៅប្រទេសជប៉ុន ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Abe Shinzo នាយករដ្ឋមន្រ្តី ជប៉ុន ព្រមទាំងគណៈប្រតិភូ អញ្ជើញពិសាបាយការងារថ្ងៃត្រង់ នាថ្ងៃត្រង់ទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Abe Shinzo នាយករដ្ឋមន្រ្តី​ជប៉ុន អញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ បន្ទាប់ពីជំនួបទ្វេភាគី។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា