Selected Comments Samdech Techo Hun Sen – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Mon, 31 Jul 2023 04:32:18 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png Selected Comments Samdech Techo Hun Sen – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សម្ពោធនិងចែកសញ្ញាបត្រនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ https://pressocm.gov.kh/archives/82232 https://pressocm.gov.kh/archives/82232#respond Wed, 24 May 2023 09:09:50 +0000 https://pressocm.gov.kh/?p=82232 CNV:

ជាដំបូងអនុញ្ញាតឱ្យខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ លោក/ស្រី ជាពិសេសលោក/ស្រី ដែលជានាយក/នា​យិកា គ្រូបង្រៀន និងសំខាន់ជាង(នេះ)ទៀត ចំពោះចៅៗ ដែលជាសិស្សប្រឡងជាប់និទ្ទេស A។ ខ្ញុំពិតជាមានការរីករាយ ដោយថ្ងៃនេះយើងបានធ្វើការជួបជុំ សម្រាប់សិស្សនិទ្ទេស A ដែលបានប្រឡងជាប់ក្នុងឆ្នាំសិក្សា ២០២១-២២។

សុំការអធ្យាស្រ័យ (១) ចំពោះការលើកពេលប្រឡងមធ្យមសិក្សាទុតិយភូមិ (២) ចំពោះការយឺតយ៉ាវក្នុងការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A

ខ្ញុំក៏សូមយកឱកាសនេះ សុំការអធ្យាស្រ័យពីលោក/អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ទី(១) សម័យប្រឡង(មធ្យមសិក្សាទុតិយភូមិ)ត្រូវបានលើកពេលមកដល់ថ្ងៃទី ០៥ ធ្នូ (២០២២) បើតាមគម្រោងដើម គឺត្រូវប្រឡង(មធ្យមសិក្សាទុតិយភូមិ) នៅក្នុងខែវិច្ឆិកា (ឆ្នាំ២០២២) ក៏ប៉ុន្តែ ពេលនោះយើងជាប់ប្រជុំអាស៊ាន ដូច្នេះ កម្មវិធីប្រឡង(មធ្យមសិក្សាទុតិយភូមិ)ក៏ត្រូវបានពន្យារ(ពេល)។ សង្ឃឹមថា លោក/អ្នកគ្រូ សិស្សានុសិស្សរបស់យើងនឹងមានយោគយល់។ ទី(២) ក៏សុំការអធ្យាស្រ័យ(ដែរ) ដែលមានការយឺតយ៉ាវ ដោយអូសបន្លាយតាំងពីដើមខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៣ (ទើប)យើង(បាន)ជួបជុំគ្នា។ ការពន្យារពេលនេះដោយសារយើងត្រូវបញ្ជាទិញ iPad ដែលត្រូវផលិត សម្រាប់បម្រើឱ្យសេចក្ដីត្រូវការនៅទីនេះ។ ទាល់តែដឹងចំនួនសិស្សជាប់ប៉ុន្មាន(នាក់) ទើបយើងអាចបញ្ជាទិញ តាមរយៈនៃការជួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលគាត់បាន(ម៉ៅ)ផ្ដាច់ជារៀងរាល់ឆ្នាំ សម្រាប់ការចែកជូនសិស្សនិទ្ទេស A របស់យើង។

កំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិជិត ១០ ឆ្នាំមកនេះ បានធ្វើឱ្យមានការផ្លាស់ប្ដូរឥរិយាបថនៅទូទាំងប្រទេស និងលែងមានវប្បធម៌អន្តរាគមន៍ពេលប្រឡង

ខ្ញុំពិតជាមានការរីករាយ ដែលបានស្ដាប់របាយការណ៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អំពីវឌ្ឍនភាពនៃការងារអប់រំរបស់យើង និយាយជារួម និងនិយាយដោយឡែក គឺទាក់ទិននឹងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា ការប្រឡងបាក់ឌុប្លិ៍របស់យើងនេះ។ ការកែទម្រង់មួយនេះ ដែលបានចាប់ផ្ដើមជិត ១០ ឆ្នាំមកនេះ គឺសម័យប្រឡង ដែលយើងបានធ្វើនៅក្នុងឆ្នាំទី ១ ដែលឯកឧត្តម ហង់ ជួនណារ៉ុន ចូលធ្វើជារដ្ឋមន្ត្រី បានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបទជាទូទៅ។ អ្វីទៅដែលហៅថាការផ្លាស់ប្ដូរឥរិយាបទ? រឿងនេះ ចំណុចតែមួយទាក់ទិននឹងបញ្ហាការកែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ នោះគឺការបង្កើតឱ្យមានការខិតខំប្រឹងប្រែងពីសិស្សផ្ទាល់ ព្រោះអ្នកចេះបានជាប់។ រឿងនេះ គឺជារឿងដែលធ្វើឱ្យវប្បធម៌អន្តរាគមន៍ និងការនាំចូលតាមរបៀបការប្រឡងដោយមានការនាំចូលសម្ភារ ឬគេហៅថា បាញ់ជំពាមកៅស៊ូ។ វប្បធម៌ហ្នឹងត្រូវបានបញ្ចប់។

អន្តរាគមន៍នានាក៏ត្រូវបានបញ្ចប់ ជំនួសវិញដោយការផ្លាស់ប្តូរមួយ នៅត្រង់ថា ឪពុកម្ដាយ អាណាព្យាបាល បានជំរុញឱ្យកូន/ចៅប្រឹងប្រែងរៀនសូត្រ។ នេះជាការផ្លាស់ប្តូរធំណាស់ បើយើងប្រៀបធៀបជាមួយនឹងរយៈពេលមុន ដែលមានចំណែកណាមួយនោះ គឺពឹងពាក់ទៅលើអន្តរាគមន៍​ ដើម្បីឱ្យកូន/ចៅ/ក្មួយបានជាប់។ ប៉ុន្តែ តាំងពីពេលនោះមក គឺការផ្លាស់ប្ដូរនេះ មិនត្រឹមតែប្រឹងប្រែងឱ្យក្រុមគ្រួសារ/កូន/ចៅរៀនសូត្រទេ ក៏ប៉ុន្តែ ឪពុកម្ដាយ/បង ដែលមានចំណេះដឹង គឺជួយបង្រៀន(កូនឬ)ប្អូនទៅទៀត។ នេះនិយាយគិតពីក្នុងក្រុមគ្រួសារ ដែលពីមុនមិនសូវអើពើនឹងការសិក្សារបស់កូន/ចៅ បែរជាវិលមកជំរុញឱ្យកូន/ចៅសិក្សា(រៀនសូត្រ) បន្ថែមលើនោះ ក្នុងគ្រួសារដែលមានចំណេះដឹង (គឺបាន)ជួយ(បង្រៀន) ចំពោះកូន/ចៅ/ប្អូនរបស់ខ្លួន ដើម្បីបានប្រឡងជាប់។

ឯផ្នែកខាងក្រៅវិញ​ ខ្ញុំនិយាយអំពីថ្នាក់ក្រោមជាតិ (គឺ)ផ្នែកអាជ្ញាធរ​។ ជាទូទៅ ផ្នែកអាជ្ញាធរ គឺគ្រប់ទីកន្លែងទាំងអស់ បានខិតខំធ្វើកិច្ចការងារទាំងនេះ ដើម្បីជាការប្រឡងប្រណាំង រវាងខេត្តមួយ និងខេត្តមួយ ព្រោះនៅពេលដែលខេត្តខ្លួនឯងអត់មាន(សិស្ស)ជាប់និទ្ទេស A ឬក៏ជាប់បាក់ឌុប្លិ៍មានចំនួនតិច ក៏ធ្វើឱ្យខេត្តនោះមិនសូវសប្បាយចិត្ត។ អញ្ចឹង ថ្នាក់ដឹកនាំរបស់ខេត្ត-ស្រុក និងមូលដ្ឋាន គឺតែងតែជំរុញចលនាការរៀនសូត្រនេះ ដែលនោះ គឺនាំឆ្ពោះទៅរកអំពើល្អរបស់យុវសិស្សរបស់យើង។ បន្ថែមលើនោះ ថ្នាក់ដឹកនាំថ្នាក់ខេត្ត ក៏ដូចជា ថ្នាក់ជាតិចុះជួយមូលដ្ឋាន បានលើកទឹកចិត្ត(លើ)កិច្ចការងារនេះ តាំងពីមុនប្រឡងរហូតដល់ក្រោយប្រឡង ដូចជាមុន(ពេល)ប្រឡង គឺបានរកគ្រូទៅជួយក្នុងការបំប៉នចំណេះដឹង សម្រាប់សិស្ស ក្នុងការត្រៀមខ្លួនប្រឡង។ បន្ទាប់ពីប្រឡងជាប់ហើយ ក្មួយៗចៅៗទាំងឡាយ ដែលជាសិស្សជាប់និទ្ទេស A នៅថ្ងៃនេះ ក៏បានទទួលរួចមកហើយនូវជំនួយឧបត្ថម្ភ ដែលអាជ្ញាធរមូលដ្ឋាន ក៏ដូចជា ថ្នាក់ជាតិចុះជួយមូលដ្ឋាន បានជួយឧបត្ថម្ភ មានតាំងពីម៉ូតូ។

មកជួបនាយករដ្ឋមន្ត្រីថ្ងៃនេះ គឺគ្រាន់តែជាការផ្ដល់កិត្តិយស ប៉ុន្តែ ជំនួយឧបត្ថម្ភទាំងឡាយ​នោះ គឺខាងក្រោមបានផ្ដល់ច្រើនជាងខ្លួនខ្ញុំផ្ដល់នៅថ្ងៃនេះ។ អញ្ចឹងទេ ​ទូទាំងសង្គមមានការផ្លាស់ប្តូរតែម្ដង។ ចាប់បង្ខំឱ្យថ្នាក់ឧបនាយករដ្ឋមន្ត្រី ថារឿងនាយករដ្ឋមន្ត្រីរឿងមួយហើយ ប៉ុន្តែ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អ្នកដែលចុះមូលដ្ឋានទាំងប៉ុន្មាន គឺនាំគ្នាប្រឹងប្រែង។ អង្គការមហាជនរបស់យើង ជាពិសេស អង្គការមហាជនរបស់គណបក្សប្រជាជន ជាយុវជនរបស់គណបក្សប្រជាជន ជាចលនាស្ត្រីរបស់គណបក្សប្រជាជន ជាសហភាពសហព័ន្ធយុវជន យុវជនស្រលាញ់សន្តិភាព (គឺបាន)ជំរុញចលនានេះច្រើនណាស់ ដែលនេះយើងមើលឃើញអំពីវឌ្ឍនភាព និងគុណសម្បត្តិ នៃកំណែទម្រង់មួយនេះ ដែលមកដល់ពេលនេះក្លាយទៅជាចលនាជាតិដ៏ល្អ ជាពិសេស គឺការផ្លាស់ប្តូរឥរិយាបទនៅក្នុងក្រុមគ្រួសារ ដែលកាលពីមុនមានមួយចំណែកនោះពឹងពាក់ទៅលើអន្តរាគមន៍ ប៉ុន្តែ ក្រោយ(មក)នេះ គឺលែងពឹងពាក់វប្បធម៌អន្តរាគមន៍ហើយ បែរមកទៅជំរុញឱ្យកូនចៅរបស់ខ្លួនខិតខំរៀនសូត្រ និងជួយបង្រៀនថែមនូវអ្នកដែលមានចំណេះដឹងច្រើនជាង ទៅលើកូន/ចៅរបស់ខ្លួន។ លោក/ អ្នកគ្រូ និងសាលាក៏ដូចគ្នា សុទ្ធតែមានការប្រឹងប្រែង ដើម្បីឱ្យសិស្សក្នុងសាលារបស់ខ្លួនបានជាប់។ នោះហើយជាចំណុចដែលយើងគួរត្រូវលើកទឹកចិត្ត ហើយចលនានេះអត់ដើរថយក្រោយទេ មានតែទៅមុខ។

ពីឆ្នាំ ២០១៤-២០២២ តួលេខសិស្សជាប់បាក់ឌុប្លិ៍ និងជាប់និទ្ទេស A មានការកើនឡើងជាលំដាប់ តែចំនួនសិស្សជាប់និទ្ទេស A មានការធ្លាក់ចុះក្នុងឆ្នាំ ២០២២

យើងពិនិត្យមើលវឌ្ឍនភាព នៃការប្រឡង ហើយខ្ញុំនឹងធ្វើការវិភាគលើទិន្នន័យខ្លះ ដើម្បីយើងធ្វើការវាយតម្លៃ ទាក់ទិនជាមួយនឹងការប្រឡង។ ក្នុងនេះយើងឃើញអត្រានៃការប្រឡងជាប់ គឺមានការកើនឡើងជាលំដាប់។ ឆ្នាំ ២០១៤ ប្រឡងលើកទី ១ ពេលនោះ(មាន)បេក្ខជនត្រឹមតែ ២៥,៧២ ភាគរយទេ អញ្ចឹង រដ្ឋមន្ត្រី(ក្រសួង)អប់រំ ឯកឧត្តម ហង់ ជួនណារ៉ុន ស្នើសុំឱ្យមានការប្រឡងលើកទី ២ ទៀត។ ប្រឡងលើកទី ២ ក៏បានជាប់ត្រឹមតែ ១៧,៩២ ភាគរយ។ អញ្ចឹងទេ (ការប្រឡង)ទាំងពីរលើកនេះ ​យើងប្រឡងជាប់មិនដល់ ៥០ ភាគរយទេ ហើយសិស្ស(ជាប់)និទ្ទេស A កាលពីពេលនោះមានតែ ១១ នាក់តែប៉ុណ្ណោះ ហើយក្នុង ១១ នាក់នេះ គឺខ្ញុំចិញ្ចឹមឱ្យរៀនរហូតដល់រាល់ថ្ងៃនេះ។ ខ្លះរៀនចប់វេជ្ជបណ្ឌិតហើយ (គឺ)ត្រូវយកឯកទេសបន្ត។ ឯខ្លះទៅរៀននៅក្រៅប្រទេស ក៏ប៉ុន្តែ យើងត្រូវបើកលុយឱ្យបន្តទៅ ខ្លះទៅបើក(ឱ្យ)ផ្ដាច់។ ប៉ុន្តែ អ្នកនៅក្នុងប្រទេសនៅបន្តរៀននៅឡើយ អ្នកខ្លះក៏ចប់ហើយដែរ។

ឆ្នាំ ២០១៥ បេក្ខជនប្រឡងជាប់ គឺមាន(ចំនួន) ៥៥,៨៨ ភាគរយ។ ចំនួននេះចាប់ផ្ដើមមានកំណើនហើយ បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់សិស្ស ដោយយកបទពិសោធន៍ នៃការប្រឡងឆ្នាំ ២០១៤ (សិស្សជាប់)និទ្ទេស A ពេលនោះ គឺមាន(ចំនួន) ១០៨ នាក់។ ឆ្នាំ ២០១៦ បេក្ខជនប្រឡងជាប់មាន(រហូត)ដល់ ៦២,១៨ ភាគរយ សិស្ស(ជាប់)និទ្ទេស A មាន(ចំនួន) ៤០៥ នាក់ ចំនួននេះចេះតែកើន។ ឆ្នាំ ២០១៨ បេក្ខជនដែលប្រឡងជាប់មាន(ចំនួន) ៦៧,០៧ ភាគរយ សិស្ស(ជាប់)និទ្ទេស A គឺមានចំនួន ៤០៨ នាក់។ ឆ្នាំ ២០១៩ បេក្ខជនប្រឡងជាប់ឡើង(រហូត)ដល់ ៦៨,៦២ ភាគរយ និងបេក្ខជនទទួល(បាន)និទ្ទេស A ចំនួន ៤៤៣ នាក់។ ឆ្នាំ ២០២០ ពេលនោះយើងអត់មានជម្រើសទេ យើងប្រឡងអត់បាន ជម្រើសមានតែមួយគត់ (គឺ)ឱ្យជាប់ទាំងអស់គ្នា តែអត់មាននិទ្ទេស។ ពេលនោះនៅចាំទេ យើងប្រឡងអត់បានដោយសារវាផ្ទុះកូវីដ-១៩ (ខ្លាំង) យើងអត់មានលទ្ធភាពឱ្យប្រឡង។ តើត្រូវធ្វើម៉េច គឺឱ្យជាប់ទាំងអស់គ្នា ប៉ុន្តែ អត់មាននិទ្ទេសទេ ហើយរឿងនេះក៏បានកើតឡើងសម្រាប់ឆ្នាំ ២០២១ យើងត្រូវឱ្យប្រឡង ប៉ុន្តែ មានសំណូមពរមួយចំនួនមកតាម Messenger «លោកតា! មិនចាំបាច់ប្រឡងទៀត(ទេ) ឱ្យជាប់ទាំងអស់គ្នាដោយគ្មាននិទ្ទេស»។ អត់ទេ! កុំញ៉ាម។ ពេលនោះយើងក៏ឱ្យប្រឡង អត្រាជាប់នៅពេលនោះមាន(ចំនួន) ៦៥,៦៥ ភាគរយ ហើយសិស្ស(ជាប់)និទ្ទេស A ឡើងទៅដល់ ១ ៧៥៧ (នាក់) បើយើងប្រៀបធៀបចំនួនឆ្នាំ ២០១៩ គឺមាន(ចំនួន) ៦៨,៦២ ភាគរយ។ ឆ្នាំ ២០២០ យើងឱ្យជាប់ទាំងអស់គ្នា។ ដល់ឆ្នាំ ២០២១ ចំនួននៃការប្រឡងជាប់របស់យើងមានការធ្លាក់ចុះ(ចំនួន) ៣% គឺ ៦៥,៦៥ ភាគរយ ប៉ុន្តែ សិស្ស(ជាប់)និទ្ទេស A មានរហូតទៅដល់ ១ ៧៥៧ នាក់។

ឆ្នាំ ២០២២ នេះ អ្វីដែលគួរឱ្យកត់សម្គាល់ បេក្ខជនប្រឡងជាប់មាន(រហូតទៅ)ដល់ ៧២,៣៣ ភាគរយ គ្រាន់តែបេក្ខជនដែលទទួលបាននិទ្ទេស A ធ្លាក់ចុះមកនៅត្រឹម ១ ០៥៨ នាក់។ ប៉ុន្តែ និយាយពីអត្រាជាប់ គឺមានរហូតទៅដល់ ៧២,៣៣ ភាគរយ។ ចំណុចនេះយើងអាចមើលទិដ្ឋភាពរួម អំពីការខិតខំប្រឹងប្រែងរបស់សង្គមទាំងមូល ជាពិសេស ក្នុងសង្គមគ្រួសារ និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សរបស់យើង ជាមួយនឹងការយកចិត្តទុកដាក់បង្រៀនរបស់លោក/អ្នកគ្រូរបស់យើង បានបង្កើតនូវវឌ្ឍនភាពនេះ។ បើប្រៀបធៀបពីការចាប់ផ្ដើមនៅឆ្នាំ ២០១៤ អត្រានៃការប្រឡងជាប់មិនដល់ ៥០ ភាគរយទេ។ ឥឡូវនេះ ចំនួន ៧២,៣៣ ភាគរយ។ នេះគឺជាចំនួនមួយដែលគួរឱ្យកត់សម្គាល់ ដែលកើតចេញមកពីការខិតខំរបស់យើង។

អបអរសាទរ ចំពោះអ្នកប្រឡងជាប់ និងសោកស្ដាយ ចំពោះអ្នកដែលមិនបានជាប់

ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវការអបអរសាទរជាមួយនឹងចៅៗទាំងអស់ ដែលបានប្រឡងជាប់ ទោះបីជានិទ្ទេសណាក៏ដោយ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្ដែងនូវការអបអរសាទរ ចំពោះជ័យលាភី ដែល(ប្រឡង)ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ បើទោះបីជានិទ្ទេសណាក៏ដោយចុះ។ ហើយក៏សូមផ្ញើនូវការសួរសុខទុក្ខ និងអបអរសាទរជាមួយក្រុមគ្រួសារ ដែល(មានកូន/ចៅ)បានប្រឡងជាប់ទាំងនោះ និងក៏សូមសម្ដែងនូវការសោកស្ដាយជាមួយនឹងចៅៗ ដែលប្រឡងមិនជាប់។ សង្ឃឹមថា ចៅៗនឹងបន្តការខិតខំរៀនត្រួតថ្នាក់ ដើម្បីប្រឡងនៅឆ្នាំនេះ ដែលនឹងត្រូវប្រឡងបាក់ឌុប្លិ៍បន្តទៅទៀត ឬក៏ចៅៗខ្លះរៀនយកយកប​រិញ្ញាបត្ររង។

សិស្សប្រឡងមិនជាប់បាក់ឌុប្លិ៍មានជម្រើសច្រើន (១) បន្តរៀនត្រួតថ្នាក់ ដើម្បីប្រឡងឆ្នាំក្រោយ (២) ទៅរៀនយកបរិញ្ញាបត្ររង (៣) ទៅរៀនជំនាញវិជ្ជាជីវៈ

សម័យបច្ចុប្បន្ន គឺមានជម្រើសច្រើន។ ដែល(នេះ)ជាឱកាសរបស់ចៅៗ។ ចៅៗប្រឡងមិនជាប់ ជម្រើសទី(១) ចៅរៀនត្រួតថ្នាក់ ហើយបន្តប្រឡងនៅឆ្នាំក្រោយ។ ជម្រើសទី(២) ចៅអាចចូលទៅរៀនយកយកបរិញ្ញាបត្ររង ប៉ុន្តែ ដល់ពេលប្រឡងមធ្យមសិក្សាទុតិយភូមិ (ចៅត្រូវ)វិលមកប្រឡង(ម្ដង)ទៀត។ ឯជម្រើសមួយទៀត (គឺ)ទៅរៀនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលនឹងផ្ដល់ឱកាសឱ្យចៅៗអាចទទួលនូវជំនាញវិជ្ជាជីវៈ សម្រាប់ប្រើឱ្យការអភិវឌ្ឍប្រទេស ក៏ដូចជាមុខរបរខ្លួនឯង។ ហើយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះ ក៏នៅតែមានលទ្ធភាពវិលមកប្រឡងវិញ(បាន)ដែរ។ សង្ឃឹមថា ចៅៗមិនបោះបង់ចោលការខិតខំទាំងឡាយ ដែលខ្លួនត្រូវបន្តនៅមានជំហានវែងឆ្ងាយណាស់។ ចៅៗពេលនេះទើបនឹងអាយុ ១៧-១៨ ឆ្នាំ ​ឬក្រោម ២០ ឆ្នាំ វាមិនទាន់ហួសពេលទេសម្រាប់ការសិក្សានោះ។

រៀនពេញមួយជីវិត

ហើយក៏មានអ្នកគ្រូម្នាក់នៅឧត្តរមានជ័យ (គាត់)អាយុ ៥៦ ឆ្នាំ តែគាត់ប្រឡងអត់ជាប់ ហើយគាត់នៅតែបន្តប្ដូរផ្ដាច់ ដើម្បីប្រឡងនៅឆ្នាំក្រោយទៀត ព្រោះគាត់បាននិយាយហើយថា គាត់ខ្សោយខាងគណិតវិទ្យា និងអក្សរសាស្ត្រ។ គាត់ច្បាស់ជាខិតខំ ដើម្បីនឹងបំពេញបំណងប្រាថ្នារបស់គាត់ ដើម្បីគាត់មានសញ្ញាបត្របាក់ឌុប្លិ៍មួយ​។ (ដូច្នេះ) គាត់អាចរៀនយកបរិញ្ញាបត្ររង ទម្រាំដល់គាត់អាយុ ៦០ ឆ្នាំ ឬលើ ៦០ ឆ្នាំ គាត់នៅតែរៀនបាន (ទោះបីជា)គាត់អាចចូលនិវត្តន៍ហើយ(ក៏ដោយ) គាត់នៅតែរៀន(បាន)ទៀត រៀនយកបរិញ្ញាបត្រ។ នៅប្រទេសណាមួយនោះ ដូចជាអាយុ ៧០ ប្លាយ គាត់បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ គាត់ប្រឹងរៀន។ ឃើញគេចុះផ្សាយក្នុងសារព័ត៌មានណាមួយ(នោះ)គួរឱ្យចាប់អារម្ម​ណ៍ អាហ្នឹងគេហៅថា ការរៀនពេញមួយជីវិត​។

ប្រឡងបាននិទ្ទេស A ជាមោទនភាពសម្រាប់ក្រុមគ្រួសារ

សម្រាប់ចៅៗជាប់និទ្ទេស A ដែលមកជួបជុំនៅថ្ងៃនេះ តាសូមអបអរសាទរជាមួយនឹងចៅៗ ក៏ដូចជា ក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលរបស់ចៅៗ ដែលមានកូន/ចៅប្រឡងជាប់។ រឿងនេះ គឺចៅៗបានបង្កើតនូវមោទនភាពសម្រាប់ក្រុមគ្រួសារ ក្នុងចំណោមសិស្សរហូតទៅដល់ ១២ ម៉ឺននាក់ ចៅៗមានលទ្ធភាពដើម្បីបង្កើតនូវឱកាសសម្រាប់(សិស្ស)ជាង ១២ ម៉ឺន(នាក់) ដែលបានចូលប្រឡង ក៏ប៉ុន្តែ យើងចម្រាញ់យកពិន្ទុគ្រប់គ្រាន់ត្រឹមតែជាង ១ ពាន់នាក់ ដែលនេះ គឺជាមោទនភាពមួយ ដែលខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរជាមួយនឹងការខិតខំរបស់ចៅៗទាំងអស់ ក៏ដូចជា មាតាបិតា អាណាព្យាបាល ក្រុមគ្រួសារ ដែលបានជួយចៅៗឱ្យបានទទួលនូវការសិក្សា។ បន្ថែមលើនោះ ក៏សូមអរគុណនូវការខិតខំទាំងអស់របស់អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជា ក្រុមការងាររបស់គណបក្សប្រជាជន ដែលចុះជួយតាមគ្រប់មូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត ដែលបានជួយឱ្យមានបរិយាកាសល្អក្នុងការសិក្សា និងការបង្រៀនរបស់គ្រូ។

ជោគជ័យណាក៏ដោយ មិនត្រូវមើលរំលងអំពីកត្តាសន្តិភាព/យុវជនសម័យមុនបាត់ឱកាសសិក្សា

កត្តាសន្តិភាព គឺជារឿងមិនអាចមើលរំលង។ ជោគជ័យណាក៏ដោយ មិនត្រូវមើលរំលងអំពីកត្តាសន្តិភាពទេ ការអប់រំក្ដី កីឡាក្ដី ឬក៏ផ្នែកសិល្បៈក្ដី (និង/ឬ)ផ្នែកណាក៏ដោយ មិនអាចរស់នៅជាមួយសង្គ្រាម(បាន)ទេ គឺវាអាចរស់នៅតែជាមួយសន្តិភាពតែប៉ុណ្ណោះ​។ ក្រុមតាៗ អ៊ំៗនៅខាងលើ គឺសុទ្ធតែជាអ្នក(ធ្លាប់)ឆ្លងកាត់នូវដំណាក់កាលប្រទេសមានសង្រ្គាម​ ដូច្នេះ យុវជនសម័យមុនបាត់បង់ឱកាសស្ទើរទាំងស្រុង បើសម័យប៉ុល ពត គឺបាត់ទាំងស្រុងតែម្ដង សម្រាប់យុវវ័យ/យុវជននៅពេលនោះ។ ចាប់តាំងពីឆ្នាំ ១៩៧០-៧៥ ការបាត់បង់ឱកាស (គឺ)វាធំធេង​ ក៏ប៉ុន្តែ វានៅសល់ខ្លះនៅតាមទីប្រជុំជន/ទីក្រុង ដែលសាធារណរដ្ឋខ្មែរកាន់កាប់​ គឺនៅបើកសាលានៅឡើយ។ ប៉ុន្តែ នៅឯតំបន់រំដោះត្រូវបិទសាលាអស់ទៅហើយ។ យុវជន/កុមារត្រូវបាត់បង់ឱកាសរៀនសូត្រ សូម្បីតែនៅទីក្រុង ក៏សិស្សនិស្សិត/យុវជនត្រូវចាប់បង្ខំឱ្យធ្វើជាកងទ័ព ធ្វើទាហាន ដើម្បីចេញច្បាំង។ អញ្ចឹង ពួកគេក៏បានបាត់បង់ឱកាសដែរសម្រាប់ការសិក្សា។ បន្តទៅទៀត នៅក្នុងរបបប៉ុល ពត យើងបាត់បង់ទាំងអស់នូវឱកាសសម្រាប់ការសិក្សា។ មិនត្រឹមតែប៉ុណ្ណោះ(ទេ) មនុស្សស្លាប់ច្រើនណាស់។

បើខ្មែរក្រហមមិនធ្វើអំពើព្រៃផ្សៃ ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាការប្រល័យពូជសាសន៍ តើមានការចាំបាច់ ដើម្បីនឹងកាត់ទោសខ្មែរក្រហមឬអត់?

ចៅៗកុំជឿតាពេក ចៅៗអាចសួរជីដូន/តា ឪពុកម្ដាយរបស់ចៅៗ ប៉ុន្តែ សង្ស័យតែឪពុកម្ដាយចៅៗខ្លះអាចថាកើតក្រោយ(ជំនាន់ប៉ុល ពត) ខ្លះអាចកើតទាន់ដឹងក្ដី ប៉ុន្តែ មួយចំនួនបានឆ្លងកាត់ តែជីដូន/តារបស់ចៅៗនៅចាំអំពីសម័យប៉ុល ពត វារបៀបម៉េច? រឿងនេះ មិនអាចយកបាត់ដៃទៅបាំងពន្លឺព្រះអាទិត្យបានទេ។ របបប៉ុល ពត ត្រូវបានតុលាការកូនកាត់អង្គការសហប្រជាជាតិ និងកម្ពុជាកាត់ទោស ដោយសាលក្រមចុងក្រោយនេះ កាត់ទោសទៅលើ ខៀវ សំផន។ បើសិនជាខ្មែរក្រហមមិនធ្វើអំពើព្រៃផ្សៃ ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាការប្រល័យពូជសាសន៍ទេ តើមានការចាំបាច់ដើម្បីនឹងកាត់ទោសខ្មែរក្រហមឬអត់? ត្រង់នេះក៏ជាការឆ្លុះបញ្ចាំងអំពីដើមហេតុ/ទងទាំងឡាយ ដែលបានបង្កើតនូវផលអាក្រក់សម្រាប់ប្រជាជនយើង។

ក្រោយរំដោះ ១៩៧៩ បានប្រឹងប្រែងស្ដារវិស័យអប់រំឡើងវិញ និងបង្រួមបង្រួមប្រទេស ពីប្រទេសមួយមានតំបន់ត្រួតត្រាច្រើន មកប្រទេសមួយមានតំបន់ត្រួតត្រាតែមួយ

ក្រោយឆ្នាំ១៩៧៩ យើងបានប្រឹងប្រែងច្រើនណាស់ ដើម្បីស្ដារឡើងវិញនូវវិស័យអប់រំនេះ។ ទោះបីយើងបានរៀនខ្លះ ក៏ប៉ុន្តែ គ្រូ/សិស្សរបស់យើងក៏នៅតែរងការគំរាមកំហែងដោយសារសង្រ្គាមទៅតាមតំបន់នេះ/នោះ ក្រោយដែលយើងមានសន្ដិភាព។ ឥឡូវ ប្រទេសកម្ពុជាគ្មានបែងចែកតំបន់ត្រួតត្រាច្រើន(ទៀត)នោះទេ គឺប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាមួយ ដែលមុននោះប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាច្រើន តែឥឡូវប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាតែមួយ។

ក្នុងដំណើរជាង ៦​ ពាន់គីឡូម៉ែត្រ នៃការធ្វើដំណើរតាមបណ្ដាខេត្ត បានដាក់ពង្រាយសាលា និងកសាងអន្តេវាសិកដ្ឋាន សម្រាប់គ្រូ/សិស្សបន្ថែម ដែលចំណាយថវិកាជិត ៤០០ លានដុល្លារ

ឥឡូវ យើងមើលឃើញតំបន់អតីតសមរភូមិ គឺមានវិទ្យាល័យល្អៗទៅទៀត។ ក្នុងដំណើរជាង ៦ ពាន់គីឡូម៉ែត្រ នៃការធ្វើដំណើររបស់ខ្ញុំទៅតាមបណ្ដាខេត្តនានា ខ្ញុំបានផ្ដល់នូវសាលាដែលមានស្ដង់ដារថ្មី ដែលសាលានោះយើងក៏បានប្រើប្រាស់វា សម្រាប់ដាក់(អ្នកជំងឺ)កូវីដ-១៩ ព្រោះពេលហ្នឹងយើងក៏បានបិទសាលា(បណ្ដោះ អាសន្ន) ហើយយើងក៏យកសាលាហ្នឹង ដើម្បីធ្វើចត្តាឡីស័ក និងដាក់អ្នកឆ្លង(កូវីដ-១៩)។ ឥឡូវយើងមើលមួយជួរត្រឹមម៉ាឡៃ មកដល់ប៉ៃលិន សាលាសុទ្ធតែ ២ ជាន់ (និង) ៤ ជាន់ ក៏មានដែរ។ ខ្ញុំធ្វើដំណើរតាមផ្លូវពីកំពង់ធំ ឡើងទៅព្រះវិហារ សាលាក៏ទៅតាមហ្នឹង។ ហើយចេញពីព្រះវិហារមកខាងឧត្តរមានជ័យ ក៏សាលាដាក់មកតាមហ្នឹង។ ពង្រាយតាមហ្នឹង។ ដាក់រហូត។ ជំនាន់នោះដូចជាចាយលុយក្នុងរង្វង់ប្រហែលជាជិត ៤០០ លានដុល្លារ ហើយសាលានីមួយៗសុទ្ធតែមានផ្ទះគ្រូបង្រៀន/សិស្សទៀត។ អញ្ចឹង យើងពង្រាយសាលាបន្ថែមបានមួយចំនួនថែមទៀត និងការកសាងថ្មីៗបន្ត តាមរយៈថវិកាជាតិក្ដី តាមរយៈសប្បុរសជនក្ដី។

រីករាយដោយឃើញគ្រប់គ្នារួមគ្នាធ្វើចលនាជាតិលើវិស័យអប់រំ មិនទុកឱ្យក្រសួង/មន្ទីរអប់រំធ្វើតែម្នាក់ឯង

ចៅៗកើតនៅក្នុងកាលៈទេសៈនេះ ចៅៗសំណាងណាស់ សំណាងនៅត្រង់ថា ឥឡូវនេះ ពិនិត្យមើល បើទោះបីថាមានសន្ដិភាព ក៏ប៉ុន្តែ តាមិនប្រហែសទេ ឯកឧត្តម លោកជំទាវ (ដែលជា)ចៅហ្វាយខេត្ត(ត្រូវ)នាំចៅៗមក(ដោយ)ផ្ទាល់ ព្រោះត្រូវប្រគល់ឱ្យចៅហ្វាយខេត្តទទួលខុសត្រូវ។ នាំកូនគេមកដល់ភ្នំពេញហើយ (ត្រូវ)នាំត្រឡប់ទៅផ្ទះវិញ អាហ្នឹងបានហៅថាសុខ។ អញ្ចឹងបាន(ជា)ថ្ងៃនេះមានវត្តមានអស់លោកចៅហ្វាយខេត្តនៅតាមខេត្តនានាមកចូលរួម(ដែរ)។ នេះជាការជួយ (និង/ឬ)ជាការទទួលខុសត្រូវ ដើម្បី(សុវត្ថិភាព) ទោះបីយ៉ាងម៉េចក៏ដោយ ក៏ត្រូវតែមានការការទទួលខុសត្រូវ។ ហើយខ្ញុំសូមអរគុណផងដែរ នៅពេលប្រឡង ឃើញខេត្តខ្លះប្រកាសថា ស្នាក់នៅមិនយកលុយ ឬក៏គេចុះថ្លៃឈ្នួលផ្ទះស្អីៗហ្នឹង អាហ្នឹងសុទ្ធតែបង្កលក្ខណៈ(ឱ្យចៅៗ)។ ខេត្តនីមួយៗមានការទទួលខុសត្រូវបែបនេះ គឺថាវាល្អ។ នោះហើយ គឺជាការសប្បាយរីករាយ ដែលយើងមិនទុកឱ្យតែវិស័យអប់រំ ក្រសួងអប់រំ ឬមន្ទីរអប់រំ ធ្វើតែម្នាក់ឯងទេ បានសេចក្ដីថា យើងរួមគ្នាធ្វើក្នុងចលនាជាតិលើវិស័យអប់រំនេះតែម្ដង ដែលនេះគឺជាចំណុចល្អ (ហើយជា)ចំណុចសំខាន់ ដែលយើងត្រូវថែទាំវា។

ឧបសគ្គសម័យថ្មី ត្រូវប្រយ័ត្នរឿងចរាចរណ៍ ឧបសគ្គសម័យចាស់ ត្រូវគេចគ្រាប់ផ្លោង

សំណាងរបស់ចៅៗ នៅត្រង់ថា ចៅៗអត់ត្រូវការរត់លូនតទៅទៀតទេ។ អ្វីដែលជាការលំបាករបស់ចៅៗ គឺនៅសេសសល់ មិនមែនថាមិនមាននៅសេសសល់នោះ(ទេ) ប៉ុន្តែ វាមិនបង្កនូវការរាំងស្ទះ សម្រាប់ការសិក្សារបស់ចៅៗទេ។ ប៉ុន្តែ ក៏មានបញ្ហាដែរ ដែលត្រូវតែប្រយ័ត្ន “រឿងចរាចរណ៍” ព្រោះភាគច្រើនសិស្សរបស់យើងមានជិះកង់/ម៉ូតូ ដូច្នេះ ត្រូវប្រយ័ត្នកន្លែងហ្នឹង។ អាហ្នឹងគេហៅថា ឧបសគ្គសម័យថ្មី។ ឧបសគ្គសម័យចាស់ (គឺ)ត្រូវ(គេច)គ្រាប់ផ្លោង។ ឧបសគ្គសម័យថ្មី គឺស្ថិតនៅលើខ្លួនយើង ដោះស្រាយបាន ឬមិនបាន។ បើយើងចេះគោរពច្បាប់ចរាចរណ៍ បើកបរត្រឹមត្រូវ អាហ្នឹងយើងបញ្ចៀសគ្រោះថ្នាក់បានហើយ។ ឧបសគ្គសម័យថ្មីនេះ ដូចជាតម្រូវការរៀនតាមអនឡាញ ក៏ប៉ុន្តែ ទីន្លែងហ្នឹងវាខ្វះអ៊ិនធើណិត នេះជាឧបសគ្គ (គឺ)ឧបសគ្គក្នុងសម័យអ៊ិនធើណិត​។ ឥឡូវ គេចូលចិត្តនិយាយថា ឧបសគ្គ ឬក៏សប្បាយក្នុងសម័យតេជោ វាតែងតែមាន(ហើយ) ក៏ប៉ុន្តែ រឿងនោះមិនធ្ងន់ធ្ងរពេក(ទេ) បើប្រៀបធៀបជាមួយនឹងអ្វីដែលធ្លាប់បានកើតនៅក្នុងអតីតកាល។ខ្ញុំសូមអរគុណជាមួយនឹងការចូលរួមនានា ថ្ងៃនេះ លោកឧកញ៉ា លាង ឃុន ដែលតំណាងឱ្យក្រុមហ៊ុន ជីប ម៉ុង សូមប៉ាវបន្តរឿង iPad នេះ តាំងពីការចាប់ផ្ដើមរហូតមក។ យើងត្រូវរង់ចាំការបញ្ជាទិញ ដើម្បីឱ្យរោងចក្រផលិត។ វាទើបនឹងមកដល់ថ្ងៃទី២៥ (មករា ២០២៣)។ អញ្ចឹង យើងកំណត់(យក)ការជួបគ្នានៅថ្ងៃនេះ ក៏វាមិនទាន់យឺតពេលពេកនោះទេ ដើម្បីយើងឱ្យគេវេចខ្ចប់ឱ្យបានត្រឹមត្រូវ។ ម្យ៉ាងទៀតកម្មវិធីការងាររបស់ខ្ញុំក៏វាមមាញឹកណាស់។

ស្នើឱ្យសិក្សាស្រាវជ្រាវ ហេតុអីតួលេខសិស្សប្រុសជាប់មធ្យមសិក្សាទុតិយភូមិមានចំនួនតិចជាងសិស្សស្រី?

ឥឡូវ យើងវិភាគអញ្ចេះ រឿងដែលគួរឱ្យពិចារណា ខ្ញុំសូមលើកទាក់ទិនជាមួយនឹងបញ្ហាការប្រឡង។ (ខ្ញុំ)ចង់និយាយទៅកាន់យុវវ័យ ដែលជាបុរស យើងប្រើពាក្យអញ្ចេះ យុវជន យុវតី។ ល្ងាចមិញខ្ញុំក៏ហៅទូរស័ព្ទមក ឯកឧត្តម ហង់ ជួនណារ៉ុន តែខ្ញុំមានតួលេខរួចស្រេចទៅហើយ។ សូមចូលរួមវិភាគទិន្នន័យនៅទីនេះ តើយើងគួរត្រូវដោះស្រាយបញ្ហាយុវជនរបៀបម៉េច បើគម្លាតវាធំពេក រវាងស្ដ្រី និងបុរស​ ទៅលើការជាប់សញ្ញាបត្រ? ព្រោះខ្ញុំចូលចិត្តវិភាគតាមទិន្នន័យនេះ។ បេក្ខជនដែលមកប្រឡងមាន(ចំនួន) ១២៥ ៧៣៩ នាក់ បានប្រឡងជាប់ចំនួន ៩០ ៩៥០ នាក់ ក្នុងហ្នឹងនារីមាន(ចំនួន) ៥២ ៥១២ នាក់។ អញ្ចឹង បើគិតអ្នកដែលប្រឡងជាប់មាន(រហូត)ដល់ទៅ ៧២,៣៧ ភាគរយ (នេះ)ជាចំនួនមួយដ៏ច្រើន។ ប៉ុន្តែ អ្វីដែលជាការចាប់អារម្មណ៍ ក្នុងចំណោម(ចំនួន) ៩០ ៩៥០ នាក់នេះ មាននារីជាប់(ចំនួន) ៥២ ៥១២ នាក់ ស្មើនឹង ៧៧,៥២ ភាគរយ។ អញ្ចឹង ចំនួននេះយើងគិតយ៉ាងម៉េច? ក្មួយៗ ចៅៗជាស្រ្ដីក្នុងនេះគ្របដណ្ដប់ជាង ៧០ ភាគរយ បាត់ទៅហើយហ្នឹង។ ឥឡូវក្នុង ១០០នាក់ មានចៅជាស្រ្ដីរហូតទៅដល់ ៧៧ នាក់ ចៅជាបុរសនៅសល់តែ ២៣ នាក់ហ្នឹង។ ហើយយើងមិនគិតមើល (បុរស)ក្លាយទៅជាភាគតិចហើយក្នុងចំនួនហ្នឹង។

ចំណុចនេះ ម្ខាងយើងមានមោទនភាពអំពីការកើនឡើងនៃចំនួនសិស្សជាស្រ្តី ដែលបានប្រឡងជាប់នូវមធ្យមសិក្សាទុតិយភូមិ តែម្ខាងទៀតយើងក៏មានការកង្វល់ដែរ កង្វល់ត្រង់ថា ហេតុអ្វីបានជាក្នុងចំនួនអ្នកដែលជាប់ ១០០ នាក់ (មាន) ៧៧ នាក់ជាស្រ្ដី (ស្មើនឹង) ៧៧,៥២ ភាគរយ ទៅទៀត។ អញ្ចឹង បើគិតថាក្រុមប្រឹក្សាធម្មនុញ្ញកំណត់ កាលណាតែលើស ០,៥២ គេគិតទៅដល់ ៧៨ ភាគរយហើយ។ អញ្ចឹង បើគិត ៧៨ ភាគរយ នៅសល់តែ ២២ នាក់ជាបុរស ក្នុងចំណោម ១០០ នាក់។ អញ្ចឹង ចំណុចនេះ តើមកពីមូលហេតុអ្វី? ផ្នែកស្រាវជ្រាវគួរត្រូវធ្វើការស្រាវជ្រាវ តើមកពីមូលហេតុអ្វី? យុវជនចូលចិត្តដើរលេង ក្នុងពេលដែលយុវនារីសង្វាតរៀននៅផ្ទះ ឬក៏ប្រឹងប្រែងរៀនឬវាយ៉ាងម៉េច បានកើតឡើងនូវស្ថានភាពបែបនេះ? នេះហើយ គឺជាបញ្ហា។ ពីមុនគម្លាតវាមិនធំប៉ុន្មានទេ ឥឡូវ គម្លាតវាធំពេក។ ខ្ញុំមិនដឹងថា តើក្រសួងអប់រំបានសិក្សាលើចំណុចនេះឬអត់?

កម្រិតបរិញ្ញាបត្រចុះ ក្រោមតួលេខសិស្សស្ត្រីមានចំនួនច្រើនជាងបុរស តែនៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឡើង សិស្សប្រុសមានចំនួនច្រើនជាងវិញ

យើងបានសិក្សាអំពីទិន្នន័យហើយ សម្រាប់សិស្សស្រ្ដី (នៅ)ថ្នាក់មធ្យមសិក្សា (គឺ)ចំនួនស្រ្ដីច្រើនជាង។ (នៅ)ថ្នាក់បរិញ្ញាបត្ររង (គឺចំនួន)ស្រ្ដីច្រើនជាង។ (ថ្នាក់)បរិញ្ញាបត្រ (គឺចំនួន)ស្រ្ដីច្រើនជាង។ ដល់(ថ្នាក់)បរិញ្ញាបត្រជាន់ខ្ពស់ (គឺចំនួន)ស្រ្ដីតិចជាង និង(ថ្នាក់)បណ្ឌិត (គឺចំនួន)ស្រ្ដីកាន់តែតិច។ អញ្ចឹង បញ្ហានេះវាក៏ផ្ដើមចេញអំពីបញ្ហាប្រពៃណីផងដែរ។ ស្រ្ដីដល់កម្រិតចប់បរិញ្ញាបត្រហើយ គាត់ត្រូវយកប្ដី។ តែយកប្ដី (គឺ)ត្រូវមានកូន។​ មានតែមួយចំនួននោះទេ ដែលគាត់ប្ដូរផ្ដាច់មករៀន។ អញ្ចឹង យើងពិនិត្យមើល ក្នុងកម្រិតបរិញ្ញាចុះក្រោម ស្ដ្រីលើស ៥០ ភាគរយ។ ប៉ុន្តែ (កម្រិត)បរិញ្ញាជាន់ខ្ពស់ គឺស្រ្តីនៅក្រោម នៅត្រឹមកម្រិតពី ២០-៣៣ ភាគរយ។ បើថ្នាក់បណ្ឌិត អាចមានពេលខ្លះ គឺស្រ្ដីមានតិចតួចណាស់។ ប៉ុន្តែ បើនិន្នាការជានិន្នាការសកល ក៏យើងគួរតែខិតខំធ្វើយ៉ាងម៉េច ដើម្បីជំរុញយុវជន ព្រោះវាដាច់គ្នាឆ្ងាយណាស់ ឆ្ងាយពេក។​ ចៅៗជានារីទទួលបានសម្លេងដល់ទៅ ២/៣ ហើយ។ អញ្ចឹង ចំណុចនេះ គឺជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់ តើត្រូវពង្រឹងរបៀបម៉េច បើសិនរឿងនេះវាជារឿងចរន្តជាសកល? បន្ដិចទៀតបុរសៗធ្លាក់បាក់ឌុប្លិ៍អស់។

ខេត្តសៀមរាបឆ្នាំនេះជាប់លេខ ២ មានសិស្សជាប់និទ្ទេស A ច្រើនជាងគេ

ឆ្នាំនេះអ្វីដែលជាការកត់សម្គាល់ ជាលើកដំបូងចាប់តាំងពីការប្រឡងមក ដែលយើងមាន ២៥ ខេត្ត-ក្រុង (ដែល)មាន(សិស្ស)ជាប់និទ្ទេស A ទាំងអស់។ នេះជាចំណុចខុសប្លែកកាលពីឆ្នាំមុនៗ ដែលមានខេត្តខ្លះជាប់ មានខេត្តខ្លះមិនជាប់ទេ។ ឥឡូវ យើងវិភាគទៅតាមខេត្តមួយៗ សម្រាប់សិស្ស(ជាប់)និទ្ទេស A របស់យើង ភ្នំពេញមាន(សិស្សជាប់និទ្ទេសចំនួន) ២៦៨ នាក់ ក្នុងហ្នឹងនារីមាន(ចំនួន) ១៣៧ នាក់ ស្មើនឹង ៥១,១២ ភាគរយ​។ រឿងភ្នំពេញយើងអត់ឆ្ងល់ទេ (ទោះជា)យ៉ាងណាក៏នៅតែច្រើនជាងគេដែរ។ ប៉ុន្តែ រឿងដែលចំឡែក គឺខេត្តសៀមរាប។ ខេត្តសៀមរាបក្លាយទៅជាខេត្តលេខ ២ តែម្ដង គឺមាន(សិស្ស)ជាប់(និទ្ទេស A)រហូតទៅដល់(ចំនួន) ១១១ នាក់ ក្នុងហ្នឹងស្រ្ដី(ចំនួន) ៦១ នាក់ ស្មើនឹង ៥៤,៩៥ ភាគរយ។ អញ្ចឹង បើយើងប្រៀបធៀបប្រជាជននៅខេត្តសៀមរាប ជាមួយនឹងខេត្តកណ្ដាល/កំពង់ចាម/ព្រៃវែង/ត្បូងឃ្មុំ (គឺ)ប្រជាជននៅខេត្តសៀមរាបតិចជាងខេត្តទាំងនេះ ប៉ុន្តែ បែរជាអត្រានៃការជាប់(និទ្ទេស A) គឺមានចំនួនច្រើន(ជាង)។ អញ្ចឹង បានសេចក្ដីថា ទីក្រុងនិងជនបទ (រវាង)ទីក្រុងភ្នំពេញ និងបណ្ដាខេត្ត (គឺ)អត់មានអីខុសគ្នាទេ។ ចំណុចនេះ ត្រូវវាយតម្លៃរបៀបនេះ។

ខេត្តកណ្ដាល/តាកែវ/បាត់ដំបង/ស្វាយរៀង សិស្សស្ត្រីជាប់និទ្ទេស A មានចំនួនតិចជាងបុរស ចំណែកខេត្តប៉ៃលិនសិស្សស្ត្រីជាប់និទ្ទេស A មានចំនួន ១០០ ភាគរយ

យើងពិនិត្យឃើញថា ខេត្តកណ្ដាលជាប់(និទ្ទេស A)បាន(ចំនួន) ១០៤ នាក់ ក្នុងពេលដែលខេត្តកណ្ដាលមានប្រជាជនជាង ១ លាននាក់ ហើយខេត្តកណ្ដាល គឺជាភូមិសាស្រ្តមួយ ដែលអាចចាត់ទុកថាជាភូមិសាស្រ្តជាប់នឹងក្រុង។ ទីជនបទដាច់ស្រយាល គឺវាតិចណាស់ ប៉ុន្តែ ខេត្តកណ្ដាលយើង គឺជាប់(និទ្ទេស A)បានត្រឹមតែ ១០៤ នាក់ ហើយក្នុង ១០៤ នាក់នេះ ស្រ្ដី គឺបានតែ ៤៤,២៣ ភាគរយ គឺទាប។ ស្រ្ដី(មានចំនួន)ទាបជាងបុរសវិញនៅខេត្តកណ្ដាល។ ឥឡូវ ខ្ញុំសូមបញ្ជាក់ ខេត្តដែលមានស្រ្ដីជាប់(និទ្ទេស A)តិចជាងបុរស រួមមានខេត្តកណ្ដាល(ស្ត្រីជាប់និទ្ទេស A)បានតែ ៤៤,២៣ ភាគរយទេ។ ខេត្តតាកែវ(ស្ត្រីជាប់និទ្ទេស A)បានតែ ៤៧,៨៣ ភាគរយទេ។ ខេត្តបាត់ដំបង(ស្ត្រីជាប់និទ្ទេស A)បានតែ ៣៣,៣៣ ភាគរយទេ ក្រៅពីនោះបុរសជាប់ច្រើនជាងទាំងអស់។

អញ្ចឹង និន្នាការនេះដូចមិនមែនសកលទេ។ ខេត្តបាត់ដំបង(ស្ត្រី)ជាប់(និទ្ទេស A ចំនួន) ១៨ នាក់ ក្នុងចំណោម ៥៤ នាក់។ ខេត្តកំពតជាប់(និទ្ទេស A ចំនួន) ៣៦ នាក់ នារីមាន(ចំនួន) ១៨ នាក់ គឺ ៥០ ភាគរយម្នាក់ បើបានប៉ុណ្ណឹង គឺវាល្អ។ ខេត្តដែលមានស្រ្ដី(ជាប់និទ្ទេស A)តិចជាង(បុរស)ទៀត ​គឺខេត្តស្វាយរៀង (ជាប់និទ្ទេស A)មាន(ចំនួន) ៣៥,២៩ ភាគរយ។ ខេត្តកោះកុងមាន(ចំនួន) ២០ ភាគរយ ជាប់(និទ្ទេស A) ៥ នាក់ មានតែនារីម្នាក់ទេ។ ខេត្តរតនគិរីស្មើគ្នា ជាប់(និទ្ទេស A) ៤ នាក់ នារី ២ នាក់។ យើងក៏ផ្ដល់ការអបអរសាទរ ចំពោះខេត្តប៉ៃលិន ដែលការប្រឡងជាប់(និទ្ទេស A)បានទៅលើស្រ្ដីទាំងអស់ គឺ ១០០ ភាគរយ។ អាហ្នឹងប្រហែលមកពីចៅហ្វាយខេត្តជាស្រ្ដី ប៉ុន្តែ បើចៅហ្វាយខេត្តជាស្រ្តី ចុះខេត្តកោះកុងចៅហ្វាយខេត្តជាស្រីដែរ ម៉េចក៏ស្រីជាប់តិច? ហើយយើងក៏អបអរសាទរជាមួយនឹងខេត្តកែប ដែលឆ្នាំនេះបានជាប់ម្នាក់ដែរហើយជាបុរស អបអរសាទរ! បើជាប់បានតែម្នាក់ អញ្ចឹងធ្វើម៉េចចែកគ្នាកើត​? យ៉ាងហោចណាស់ ២ ឡើងទៅ បានដឹងថាអាហ្នឹងវា ១០០% ដូចជានៅ​ប៉ៃលិនជាដើម។

ផ្ដើមចេញពីការស្រាវជ្រាវរកឃើញមូលហេតុ ទើបយើងដាក់គោលដៅជំរុញត្រូវ

អញ្ចឹង យើងយកការវិភាគនេះ ដើម្បីធ្វើការសិក្សាពិនិត្យមើល​ តើមូលហេតុអ្វីខ្លះបានជានារី(ជាប់)ច្រើនជាងបុរស សម្រាប់ការជាប់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះរហូតទៅដល់ ៧៨ ភាគរយ? ដល់ទៅវិភាគតាមទិន្នន័យនៃសិស្សជាប់និទ្ទេស A គឺមានខេត្តខ្លះ គឺស្រ្តីខ្ពស់ (និង)ខេត្តខ្លះស្រ្តីទាបៗយកតែមែនទែន។ អាហ្នឹងក៏ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាការស្រាវជ្រាវ ព្រោះខ្ញុំចូលចិត្តជាមួយនឹងការស្រាវជ្រាវទៅលើថា តើវាមានមូលហេតុអី? ព្រោះផ្ដើមចេញពីការស្រាវជ្រាវរកឃើញមូលហេតុ ទើបយើងដាក់គោលដៅជំរុញត្រូវ។ មិនខុសពីគ្រូពេទ្យនោះទេ មុននឹងឱ្យថ្នាំសម្រាប់ព្យាបាល គ្រូពេទ្យត្រូវដឹងអំពីអ្នកជំងឺ តើឈឺអី? បើមិនដឹងថាឈឺអីផង តើទៅឱ្យថ្នាំយ៉ាងម៉េច? អញ្ចឹង ការសិក្សាមួយក៏គួរតែត្រូវបានធ្វើ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ជាប់និទ្ទេសណាក៏ដោយ ឱ្យតែជាប់។

ការប្រឡងឱ្យជាប់ទើបសំខាន់ មិនសំខាន់លើនិទ្ទេសអ្វីនោះទេ សូមជឿជាក់លើប្រព័ន្ធប្រឡងរបស់យើង

ក្រោយពេលប្រឡង មានសិស្សម្នាក់ដូចជាតារាភាពយន្ត នៅពេលដែលគាត់ជាប់និទ្ទេស C ត្រូវគេមាក់ងាយ ខ្ញុំក៏ចូលទៅខម្មិនក្នុងហ្នឹងថា ក្ដាប់ឱ្យជាប់នូវគោលដៅប្រឡង។ គោលដៅប្រឡង គឺប្រឡងឱ្យជាប់បាក់ឌុប្លិ៍ ដើម្បីអាចបន្តទៅសិក្សាក្រោយទៀត មិនមែនបញ្ហាសំខាន់និទ្ទេសនោះទេ ព្រោះគាត់និយាយថា នៅពេលដែលខ្ញុំជាប់គ្រាន់តែមិនបាននិទ្ទេស A បានត្រឹមនិទ្ទេស C មានគេឌឺ។ ហើយក្នុងហ្នឹងក៏មានសិស្សចូលមក(ខម្មិនថា) សុំឱ្យមានការពិនិត្យឡើងវិញទៅលើវិញ្ញាសា។ អារឿងហ្នឹងក៏សូមអំពាវនាវចំពោះសិស្ស(របស់)យើង(ដែរ)​ គាត់ប្រឡងខ្លួនឯង គាត់កាត់សេចក្ដីខ្លួនឯង សូមពិនិត្យឡើងវិញនូវមុខវិជ្ជានេះ ដែលគាត់ធ្វើត្រឹមត្រូវខ្លាំងណាស់ តើយើងបានយកមកពិនិត្យឡើងវិញទាំងអស់ដែរឬ? បើកែឱ្យត្រឹមត្រូវ ពិន្ទុអាចធ្លាក់ចុះវិញថែមផង។ គឺអ្នកប្រឡងគួរតែផ្ដល់នូវជំនឿទុកចិត្ត ចំពោះប្រព័ន្ធប្រឡងរបស់យើង។ ខ្លះជាប់ហើយ គ្រាន់តែមិនបាននិទ្ទេស A គាត់មកតវ៉ា ដើម្បីបាន(និទ្ទេស) A ដើម្បីបានមកជួប(ជុំ)នៅនេះ។ រឿងវាច្រើនដែរ ប៉ុន្តែ គាត់ហ៊ាននិយាយអញ្ចឹងក៏ម្យ៉ាងដែរ ហើយគាត់ចូលខម្មិនក្នុងហ្វេសប៊ុករបស់ខ្ញុំហ្នឹងតែម្ដង។ ដូច្នេះ វាមិនជាបញ្ហាអីទេ គ្រាន់តែថាយើងគួរតែគោរពជាមួយនឹងការសម្រេចនានា ដែលយើងមានប្រព័ន្ធមួយដ៏ត្រឹមត្រូវ ដែលមិនអាចនឹងក្លែងបន្លំបានទេ។

ខិតខំបន្តការសិក្សា ដើម្បីក្លាយជាធនធានមនុស្សដ៏ពូកែរបស់ប្រទេស

ហើយសម្រាប់ចៅៗ ដែលប្រឡងជាប់ សង្ឃឹមថា ចៅៗបានទទួលអាហារូបករណ៍ក្នុងការសិក្សាបន្តហើយ។ ចៅៗបន្តឱ្យក្លាយទៅជាធនធានមនុស្សដ៏ពូកែរបស់ប្រទេស។ ឱកាសរបស់ចៅៗនៅសល់ច្រើនណាស់ តាៗយាយៗនៅលើនេះមិនជា(នៅ)យូរប៉ុន្មានទេលាលោកហើយ សម្លេងក្លងខែកហែបណ្ដើរៗជូនដំណើរគ្នា ផុតពីយើងជូនដំណើរគេៗជូនដំណើរយើង ព្រោះអាហ្នឹងធម្មជាតិវាអញ្ចឹង។ ប៉ុន្តែ ចៅៗឥឡូវទើបនឹង(អាយុ) ១៧ (ឆ្នាំ), ១៨ (ឆ្នាំ), ១៩ ឆ្នាំ ចៅៗមានឱកាសច្រើនណាស់ ជាមួយនឹងប្រទេសមានសុខសន្តិភាពនេះ ចៅៗទទួលបាននូវផលប្រយោជន៍ សម្រាប់ការក្រេបជញ្ជក់យកចំណេះដឹង/ធ្វើ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ ជាពិសេស សំដៅដោះស្រាយបញ្ហាក្រុមគ្រួសាររបស់យើងហ្នឹងតែម្ដង។ នៅក្នុង(ក្របខណ្ឌ)មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏សុទ្ធតែត្រូវប្រឡងចូល។ នៅក្នុងវិស័យឯកជន គេក៏ត្រូវការមនុស្សពូកែចូលទៅធ្វើការឱ្យក្រុមហ៊ុនរបស់គេ ហើយបើយើងបង្កើតមុខរបរដោយខ្លួនឯង ក៏យើងត្រូវតែពូកែជំនាញ ទើបយើងអាចទៅបង្កើតនូវមុខរបរបាន។ អញ្ចឹង ផ្ដើមចេញពីចំណេះដឹង/ធ្វើនេះឯង ដែលនឹងធ្វើឱ្យចៅៗអាចនឹងមានលទ្ធភាពអភិវឌ្ឍន៍ខ្លួនទៅមុខ​។ សង្ឃឹមថា ចៅៗនឹងបន្តការខិតខំ ហើយសង្ឃឹមថា មាតាបិតា អាណាព្យាបាល នឹងខិតខំផ្ដល់ឱកាសសម្រាប់ចៅៗ ដើម្បីបន្តការសិក្សា។

ស្នើសាលារាជធានីភ្នំពេញ ក្រសួងអប់រំ រកទីតាំងសង់អន្តេវាសិកដ្ឋានបន្ថែម

ខ្ញុំសូមស្នើឱ្យពិនិត្យមើលបន្ថែមទៀត ឯកឧត្ដម ឃួង ស្រេង យើងអាចពិនិត្យមើលថា តើទីកន្លែងណា? ខ្ញុំចង់បាន ដើម្បីបង្កើតអន្តេវាសិកមួយទៀត។ បើទោះបីថាវាអាចនៅឆ្ងាយបន្តិច ដូចជាយើងអាចដាក់នៅមន្ទីរពេទ្យ ដែលយើងនៅសល់ទីកន្លែង​ ដើម្បីរៀបចំអន្តេវាសិក ក្រៅពីអន្តេវាសិកដែលយើងកំពុងមាននោះ ព្រោះបន្តិចទៀតយើងត្រូវទទួលនិស្សិតបរទេស និងនិស្សិតក្នុងប្រទេស។ អញ្ចឹង ខ្ញុំសូមដាក់បញ្ហាហ្នឹងឱ្យសាលារាជធានីភ្នំពេញ ពិនិត្យមើលអំពីលទ្ធភាព នៃការប្រើប្រាស់ដីធ្លីរបស់យើងមួយចំនួន ដើម្បីកសាងជាអន្តេវាសិក សម្រាប់សិស្សក្រីក្ររបស់យើង ជាពិសេស​ សិស្សស្រ្តីរបស់យើងតែម្ដង។ ខ្ញុំចង់បាន ២០០-៣០០ គ្រែទៀត សម្រាប់សិស្សរបស់យើង ក្នុងការទទួលបាននូវការសិក្សា ព្រោះបញ្ហាចំណោទឥឡូវនេះ គឺទាក់ទិននឹងបញ្ហាយើងខ្វះកន្លែងស្នាក់នៅ។ និស្សិតជាបុរសៗអាចទៅនៅតាមវត្តលោក តែនិស្សិតជានារីមិនអាចទៅនៅវត្តលោកបានទេ …។

ឥឡូវ ដីធ្លីខ្លះ​អាចមានទេ យើងអាចពង្រីកនៅក្នុងវិទ្យាស្ថានតិចណូនោះបានទេ? អាចប្រើប្រាស់ដីនៅម្ដុំកីឡដ្ឋានមរតកតេជោរបស់យើង អាចយកមួយជ្រុងណាមួយកសាងអន្តេវាសិកដ្ឋាន (ព្រោះ)ដីធំណាស់ ប៉ុន្តែ គ្រាន់តែឆ្ងាយពីភ្នំពេញ តែឆ្ងាយគ្រាន់បើជាងមកពីខេត្តដែរ។ ឥឡូវនេះ អត់មានអីឆ្ងាយទេ វាស្រឡះផងក្នុងការទៅនៅខាងក្រៅ កន្លែងយើងប្រកួតកីឡា។ អញ្ចឹងទេ សូមសិក្សាជាមួយគ្នា សាលារាជធានី(ភ្នំពេញ) ជាមួយនឹងក្រសួងអប់រំ ហើយនិងផ្នែកកីឡា ដែលយើងមានដីនៅកន្លែងនោះហើយ យើងអាចចាប់យកដីកន្លែងនោះធ្វើតែម្ដង។ មួយឆ្នាំធ្វើបន្តិចៗ ដំបូងអាចចាប់ផ្ដើម ១ អគារ, ២ អគារ ដែលមាន ១០០ (គ្រែ), ២០០ (គ្រែ), ៣០០ គ្រែអីអញ្ចឹងទៅ។ យើងចេះតែបង្កើត ដើម្បីយើងបង្កើនចំនួន សម្រាប់និស្សិតជាស្រ្តីរបស់យើង រាប់ទាំងនិស្សិតបរទេស ដែលមកសិក្សានៅកម្ពុជា។ បន្តិចទៀតនិស្សិតម៉ាល់ឌីវអីមកសិក្សានៅកម្ពុជា ហើយយើងត្រូវទទួលគេ ព្រោះគេឱ្យយើងៗក៏ឱ្យគេ។ ម៉ាល់ឌីវឱ្យ(អាហារូបករណ៍)យើង ២ (នាក់) ទៅសិក្សានៅទីនោះ អញ្ចឹង ខ្ញុំក៏ជូន(អាហារូបករណ៍)គេ ១០ វិញ ព្រោះយើងផ្អែកទៅលើសកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ ពីមុនឱ្យ(អាហារូបករណ៍)ទៅទីម័រលេស្ដ ១០ ដែរ រៀននៅសាកលវិទ្យាល័យកម្ពុជា។ ប៉ុន្តែ បានត្រៀមហើយឬនៅ សម្រាប់និស្សិតមកពីម៉ាល់ឌីវ? ប៉ុន្តែ ប្រហែលសម្រាប់ឆ្នាំសិក្សា ២០២៣-២៤ ព្រោះឥឡូវវាចង់ហួសឆ្នាំហើយ វាត្រូវការពេលវេលាដែរ​។ គេឱ្យយើង ព្រោះយើងមានលទ្ធភាព ដើម្បីបញ្ជូន(និស្សិតទៅទីនោះ) ហើយពេលខ្លះយើងធ្វើបដិការ​​​ តែយើងជាមួយឡាវអីមិនចាំបាច់ធ្វើបដិការទេ យើងអាចឱ្យឡាវច្រើនជាង ហើយយើងបញ្ជូនទៅឡាវតិចជាង មិនចាំបាច់ធ្វើបដិការ ១០ ទៅ ១០ មកអីទេ។ ដូចយើងជាមួយម៉ាល់ឌីវអញ្ចឹង គាត់ប្រកាសឱ្យយើងពីរ យើងក៏ប្រកាសឱ្យគាត់ ១០ តែម្ដង ដើម្បីសិក្សានៅកម្ពុជា។

អ្នកដែលជាប់និទ្ទេស A ចេញពីសាលា ៣៧០ សាលា បង្ហាញពីការកើនឡើងដ៏ច្រើន នៃវិទ្យាល័យក្នុងប្រទេស

ចៅៗកុំភ្លេចណា ប្រឹងដើម្បីចាប់យកជំនាញ សម្រាប់ការកសាងអនាគតរបស់ខ្លួន។ ឆ្នាំនេះចំនួនជាប់ក៏ច្រើន។​ ហើយខេត្តដែលជាប់និទ្ទេស A គឺបានលាតសន្ធឹងរហូតដល់ ២៥ រាជធានី-ខេត្តហើយ។ អាហ្នឹងជាចំណុចដែលយើងយកចិត្តទុកដាក់។ ក្នុងវិស័យអប់រំនេះ គ្មានការដើរថយក្រោយណាមួយទេ។ ម្សិលមិញខ្ញុំជួបសមាគមគ្រឹះស្ថានឧត្ដមសិក្សាផ្នែកឯកជន ដើម្បីក្ដាប់នូវកង្វល់ វឌ្ឍនភាព និងការលំបាករបស់ពួកគាត់ ដើម្បីរួមចំណែកដោះស្រាយជាមួយពួកគាត់។ ថ្ងៃនេះយើងជួបជាមួយនឹងសិស្សដែលមកពីបណ្ដាខេត្ត ហើយលោក/អ្នកគ្រូ នាយកសាលា (ក៏សូមចូលរួម)អបអរសាទរដែរ ខ្ញុំមើលទៅចំនួនសាលា ខ្ញុំក៏សប្បាយចិត្តដែរ​ សប្បាយចិត្តយ៉ាងម៉េច? ឥឡូវ អ្នកដែលជាប់និទ្ទេស A ចេញមកពី ៣៧០ សាលា ក្នុងនោះ សាលារដ្ឋមាន(ចំនួន) ២៧៧ សាលា។ សាលាឯកជនមាន(ចំនួន) ៩៣ សាលា អញ្ចឹង តើនៅសល់សាលាប៉ុន្មានទៀត ដែលមិនមានជាប់និទ្ទេស A? សាលាដែលអាចប្រឡងបាក់ឌុប្លិ៍បាន មានន័យថា វិទ្យាល័យ។ កាលយើងនៅក្នុងទសវត្សរ៍ នៃការចាប់ផ្ដើមរបស់យើងៗនៅចាំទេ ចាប់ផ្ដើមដ៏លំបាក ជាមួយនឹងខេត្តមួយមានត្រឹមតែវិទ្យាល័យមួយទេ អនុវិទ្យាល័យក៏មានតិច។ អញ្ចឹង បើយើងប្រៀបធៀបពីការចាប់ផ្ដើមរបស់យើង ពេលនោះយើងមិនទាន់បង្កើតខេត្តឧត្ដរមានជ័យ/ប៉ៃលិន/កែប/បន្ទាយមានជ័យ អញ្ចឹង ចំនួនវិទ្យាល័យរបស់យើងវាតិចណាស់។ យើងថាមានពីរទៅចុះមួយខេត្ត ក៏មានត្រឹមតែ ៤០ វិទ្យាល័យ។ ឥឡូវ គ្រាន់​តែវិទ្យាល័យ ដែលមានសិស្សប្រឡងជាប់និទ្ទេស A មាន(រហូត)ទៅដល់ ៣៧០ ​សាលាបាត់ទៅហើយ។ តើនេះបានមកពីអី? (បាន)មកពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ សង្គមទាំងមូលចូលរួមក្នុងការវិនិយោគក្នុងវិស័យអប់រំ ដែលធ្វើឱ្យយើងមានលទ្ធភាពឆ្លើយតបជាមួយនឹងការចង់បានរបស់ប្រជាជន។

អតុល្យភាពអំពីសេចក្ដីត្រូវការ នៃការអប់រំ ត្រូវបានកាត់បំព្រួញ

ពីមុនយើងមានអតុល្យភាព អំពីសេចក្ដីត្រូវការ នៃការអប់រំ ជាមួយនឹងការខ្វះខាតសាលារៀន និងគ្រូបង្រៀន។ ឥឡូវនេះ អតុល្យភាពនេះត្រូវបានកាត់បំព្រួញវាហើយ សាលាបានដើរទៅរកសិស្សដល់តាមមូលដ្ឋានរួចស្រេចហើយ។ ចំនួនវិទ្យាល័យនៅតាមស្រុកក៏មានចំនួនច្រើន។ នៅខេត្តតាកែវ មានស្រុកមួយបង ចន្ទ សារុន ចុះទៅធ្វើ ដូចជាស្រុកត្រាំកក់ វិទ្យាល័យ(រហូត)ដល់ទៅ ១០ ឯណោះ។ រួចហើយនៅក្នុងសេចក្ដីប្រកាសសន្ទុកឆ្នាំ២០០៤ ខ្ញុំបានប្រកាសពេលនោះ “ឃុំមួយមានអនុវិទ្យាល័យមួយ”។ មកដល់ពេលនេះ យើងប្រើពាក្យ “ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច” អញ្ចឹង ឃុំមួយអាចមានអនុវិទ្យាល័យច្រើនជាងមួយ។ នោះហើយ គឺជាការពង្រឹងដោយឥតដកថយ ទៅលើការជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាអាទិភាព នៃគោលនយោបាយរបស់យើង។

កំពុងស្ថិតក្នុងដំណាក់កាលថវិកាផ្សារភ្ជាប់នឹងគោលនយោបាយ

សម្រាប់បញ្ហាកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលថវិកាផ្សារភ្ជាប់នឹងគោលនយោបាយ។ នៅប៉ុន្មានថ្ងៃខាងមុខ ខ្ញុំនឹងប្រកាសនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គេហៅថា ការកែទម្រង់ដើរទៅមុខទៀត។ ហើយប្រសិទ្ធភាពណាស់ ដែលយើងថវិកាផ្សារភ្ជាប់នឹងគោលនយោបាយ បើគោលនយោបាយដាប់ចេញទិសដៅ សម្រាប់វិស័យអប់រំ ទាក់ទងនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ត្រូវតែបង្កើន(ថវិកា)ទៅឱ្យវិស័យនេះ។ ជំរុញចលនាហ្នឹង។ មិនអាចដាក់ថា អប់រំជាវិស័យអាទិភាព ប៉ុន្តែ បែរជាវិភាជន៍ថវិកាបានចំនួនតិច ដែលវាមិនឆ្លើយតបជាមួយនឹងតម្រូវការ នៃវិស័យអប់រំ។ យើងត្រូវរួមគ្នាធ្វើបន្តទៀត។

ដាក់គ្រូបង្រៀន និងសិស្សានុសិស្ស ជាលំដាប់អាទិភាពក្នុងការទទួលវ៉ាក់សាំងកូវីដ-១៩

ឆ្នាំនេះបញ្ហាកូវីដ-១៩ បានធូរស្រាល ហើយការធូរស្រាលនេះវាក៏មានចំណែក នៃការចូលរួមរបស់លោក/អ្នកគ្រូ សិស្សានុសិស្សនៅទូទាំងប្រទេស។ សូមកុំភ្លេចថា យើងបានដាក់លោក/អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ទៅក្នុងលំដាប់អាទិភាព ​នៃការផ្ដល់វ៉ាក់សាំងដូចជាមន្រ្តីជួរមុខផងដែរ។ សូមលោក/អ្នកគ្រូ និងសិស្សានុសិស្ស បន្តនូវការខិតខំ ធ្វើម៉េចកុំឱ្យក្នុងសាលារបស់យើងមានកូវីដ-១៩។ ​បើសិនបើមាន ក៏ត្រូវខិតខំកុំឱ្យមានការរីករាលដាល តាមរយៈនៃការខិតខំជំរុញនូវការអនុវត្តវិធានការសុខាភិបាល​ ហើយត្រូវទទួលយកវ៉ាក់សាំង។ មិនអាចប្រហែសបានទេ កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយទេ។ ពិតមែនហើយ ខ្ញុំទទួលរបាយការណ៍ពី លោកជំទាវ យក់ សម្បត្តិ យប់មិញក្នុងចំណោម ១ ៣១០ នាក់ ដែលធ្វើតេស្ត គឺអត់មានអ្នកវិជ្ជមានសូម្បីម្នាក់។ ​កាលពេលដែលយើងជួបឆ្នាំទៅ (គឺ)មានប៉ុន្មាននាក់ ដែលអត់បានមកចូលរួម។ ឥឡូវ បានមកចូលរួមទាំងអស់គ្នា ដោយសារយើងធ្វើតេស្តទៅ គឺ ១ ៣១០ នាក់នេះ អត់មានអ្នកណាមានវិជ្ជមានទេ។ អញ្ចឹង បានមកចូលរួមទាំងអស់គ្នា។ ប៉ុន្តែ យើងមិនត្រូវបាត់ការប្រុងប្រយ័ត្នទេ ហើយត្រូវគ្រប់គ្រងឱ្យបាន។

បង្ខំចិត្តបិទសាលាក្នុងដំណាក់កាលកូវីដ-១៩ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតគ្រូ/សិស្ស

រឿងកន្លងទៅ ដែលយើងប្រញាប់ប្រញាល់បិទសាលា កង្វល់ធំបំផុតរបស់យើង គឺព្រួយបារម្ភរឿងគ្រូបង្រៀន និងសិស្សអាចនឹងមានការស្លាប់ ដែលរីករាលដាលពីផ្ទះមកសាលា (និង/ឬ)ពីសាលាទៅផ្ទះ។ ពេលហ្នឹងយើងត្រូវបិទសាលាសិន (ត្រូវ)រៀនតាមអនឡាញ។ ប៉ុន្តែ នៅពេលដែលយើងចាក់វ៉ាក់សាំងស្រោចជោគហើយ យើងបើកសាលាដោយគ្មានការភ័យខ្លាច។ ប៉ុន្តែ ទៅជាមួយនឹងវិធានការប្រុងប្រយ័ត្ន (គឺ)វិធានការ “៣ការពារ ៣កុំ” នៅតែមានប្រសិទ្ធភាព។ ប៉ុន្តែ សំខាន់ “៣ ការពារ” ហ្នឹងតែម្តង។

ធ្វើម៉េចឱ្យសាលារៀនរបស់យើងក្លាយទៅជាកន្លែងទាក់ទាញគ្រូ/សិស្សទៅរៀន/បង្រៀននៅទីនោះ

សង្ឃឹមថា លោក/អ្នកគ្រូ និងគ្រប់មជ្ឈដ្ឋានទាំងអស់ យកចិត្តទុកដាក់ ធ្វើម៉េចឱ្យសាលារៀនរបស់យើងក្លាយទៅជាទីកន្លែង នៃការចង់ទៅរបស់សិស្ស មិនមែនគ្រាន់តែចង់ទៅនៅពេលគេទៅរៀនទេ បើសិនជាយើងអាចកែលម្អវា ដាក់អំពូលពន្លឺព្រះអាទិត្យស្អីៗហ្នឹងឱ្យបានច្រើន ជួនកាលល្ងាចខ្លះគេអាចទៅអានសៀវភៅ ទៅលេងនៅសាលារបស់គេ (នេះ)ក៏ជាផ្នែកមួយ។ ធ្វើម៉េចឱ្យបរិស្ថានសាលារៀនរបស់យើងក្លាយទៅជាកន្លែងទាក់ទាញសិស្សឱ្យទៅរៀន។ សាលារបស់យើងទាក់ទាញសិស្ស/លោក/អ្នកគ្រូឱ្យទៅបង្រៀននៅកន្លែងហ្នឹង។ អញ្ចឹងបញ្ហានេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ពីគ្រប់តួអង្គពាក់ព័ន្ធ មិនមែនគ្រាន់តែពឹងផ្អែកទៅលើលោក/អ្នកគ្រូ (ក៏ដូចជា)ពឹងផ្អែកទៅលើវិស័យអប់រំ(តែម្នាក់ឯង)ទេ ប៉ុន្តែ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមជាមួយនឹងការធ្វើឱ្យបរិស្ថានសាលារៀនល្អប្រសើរ។ កំណែទម្រង់អប់រំត្រូវបន្តជាមួយនឹងជំហានថ្មីៗ ដែលក្រសួងអប់រំបានដាក់ចេញ។

ត្រៀមខ្លួនឱ្យបានល្អ សម្រាប់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដែលមានការទទួលខុសត្រូវ

ឆ្នាំនេះកម្ពុជានឹងរៀបចំស៊ីហ្គេម ថ្ងៃនេះនៅសល់ ៩២ ថ្ងៃទៀតទេ នឹងដល់ស៊ីហ្គេមហើយ។ អញ្ចឹងទេ ត្រូវធ្វើយ៉ាងម៉េចឱ្យប្រទេសរបស់យើងធ្វើជាម្ចាស់ផ្ទះដោយមានការទទួលខុសត្រូវ សុវត្ថិភាពសម្រាប់កីឡាករ/ការិនីរបស់យើងផង (និង)របស់ប្រទេសដែលមកចូលរួមប្រកួតផង និងអ្នកគាំទ្រទាំងឡាយក៏ត្រូវបានស្វាគមន៍នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ទីក្រុងភ្នំពេញ គឺជាកន្លែងធំជាងគេនៃការប្រកួត ប៉ុន្តែ ក៏(មាន)នៅខេត្តប៉ុន្មានទៀត ដែលមានការប្រកួត ដូចជា ៥ ខេត្ត ទាំងភ្នំពេញ។ ខេត្តណាដែលយើងត្រូវទៅប្រកួត? ខេត្តព្រះសីហនុ/កែប/កំពត/សៀមរាប។ អញ្ចឹង ត្រូវរៀបចំឱ្យបានល្អ។ ត្រៀមខ្លួនឱ្យបានល្អ សម្រាប់ធ្វើជាម្ចាស់ផ្ទះ ដែលមានការទទួលខុសត្រូវ។ ឆ្នាំនេះស៊ីហ្គេមក៏ធ្វើ អង្គរសង្រ្កាន្តក៏ធ្វើ។ គ្រប់កន្លែងគេធ្វើសង្រ្កាន្ត។ សង្រ្កាន្តត្បូងឃ្មុំ, សង្រ្កាន្តកំពង់ចាម, សង្រ្កាន្តតាកែវ, សង្រ្កាន្តស្វាយរៀង, សង្រ្កាន្តព្រៃវែង ក្រៅពីសង្រ្កាន្តធំនៅអង្គរ ដែលយើងធ្វើ។ អញ្ចឹងទេ ប្រជាជនឆ្នាំនេះនឹងមានឱកាសដើរលេងច្រើនដែរ។

យុវជនក្នុងគ្រួសារក្រីក្រ/ប្រឈមហានិភ័យប្រមាណ ១ លាន ៥ សែននាក់ នឹងទទួលការបណ្តុះបណ្តាលនៅគ្រឹះស្ថានវិជ្ជាជីវៈរដ្ឋ

ទាក់ទងជាមួយនឹងបញ្ហាការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ រាជរដ្ឋាភិបាលនឹងរៀបចំឱ្យមានការបណ្តុះបណ្តាលយុវជនរហូតទៅដល់ ១​ លាន ៥ សែននាក់ ទៅលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជំនាញនោះ គឺសិស្សមិនត្រឹមតែមិនរៀនបង់ថ្លៃទេ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលនឹងឱ្យប្រាក់ខែ គេហៅថា ប្រាក់ឱ្យសិស្សសម្រាប់ការសិក្សា។ ខ្ញុំបានចារទៅលើសំណើរបស់ លោកជំទាវ ភឿង សកុណា ហើយផ្ញើទៅឱ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងខុទ្ទកាល័យរបស់ខ្ញុំ។ ម្សិលមិញផ្ញើឱ្យ អ៊ិត សំហេង ទុក ២-៤ ភាគរយ នៃចំនួន ១ លាន ៥ សែននាក់នេះ ដើម្បីបណ្តុះបណ្តាល គេហៅថា វិជ្ជាជីវៈដូនតា។ និយាយតាមមួយបែបអញ្ចេះ ឥឡូវ កំពុងត្រូវបានបណ្តុះបណ្ដាលនៅទីកន្លែងមួយចំនួន ជាពិសេស នៅសាលារបស់ក្រសួងវប្បធម៌គ្រប់គ្រង។​ យើងត្រូវធ្វើការបណ្តុះបណ្ដាល ប្រយ័ត្នបាត់អាកន្លែងហ្នឹងទៀត ជាជាងចម្លាក់ ជាស្មូន ជាគំនូរ ឬក៏ស្អីទៀត ដែលវាជាវិជ្ជាជីវៈដូនតាយើងបន្សល់ទុក រាប់ទាំងតម្បាញ។ អាតម្បាញហូល/ផាមួងស្អីៗហ្នឹង យើងក៏ត្រូវធ្វើការបណ្តុះបណ្តាល ក្រែងលោវាបាត់អាហ្នឹង។

នៅពេលដែលគេចាប់យកជំនាញ យើងមិនអាចត្រឹមតែយកតែជំនាញថ្មីទេ ជំនាញដូនតារបស់យើងក៏ជាជំនាញដោះស្រាយការងារធ្វើ (ដើម្បី)បង្កើតមុខរបរផងដែរ សិស្សក៏ត្រូវការចង់រៀន ប៉ុន្តែ គ្នារៀនមិនបាន ដោយសារខ្វះប្រាក់កាក់ដើម្បីរៀន អញ្ចឹង យើងត្រូវផ្គត់ផ្គង់ឱ្យដែរសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស។ បច្ចេកវិទ្យាថ្មីៗក៏យើងហ្វឹកហាត់ មុខរបរដូនតារបស់យើងបន្សល់ទុកក៏ត្រូវបណ្តុះបណ្តាល។ អញ្ចឹង គ្រូចាស់ៗដែលគាត់ស្លាប់ទៅបាត់ ឱកាសសម្រាប់ក្មេងៗខាងក្រោយទៀត (គឺ)ឱ្យសិក្សារួមគ្នា ដើម្បីបង្កើតនូវកម្មវិធីនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ។ អាចនឹងចាប់ផ្តើមក្រោយអាណត្តិរាជរដ្ឋាភិបាលថ្មី។ ឥឡូវ ត្រូវការរៀបចំពីពេលនេះ អាចចាប់ផ្តើមពីការបង្កើត(រាជ)រដ្ឋាភិបាលថ្មី។ សាលាចាប់ផ្តើមបើកទទួលយកនិស្សិត ដើម្បីការសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនៅតាមមូលដ្ឋាន ដែលយើងអាចបណ្តុះបណ្តាលបាន។ ដូចជាខ្ញុំហៅថា ការបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា មិនត្រឹមតែមិនឱ្យបាត់បង់ទេ តែធ្វើឱ្យអាផ្នែកហ្នឹងរីកចម្រើនឡើង ដែលវាជាផ្នែកមួយនៃសមិទ្ធផលទេសចរសម្រាប់វិស័យទេសចរណ៍។ រឿងអស់នេះ សុទ្ធតែជារឿងចាំបាច់។

តាមរយៈអង្គរសង្រ្កាន្ត/ស៊ីហ្គេម ពេលនោះនឹងមានទេសចរមកកាន់កម្ពុជាច្រើន

ខ្ញុំបានបញ្ជាក់ហើយ មុនចូលដល់ស៊ីហ្គេម គឺនឹងមានអង្គរសង្រ្កាន្ត/ចូលឆ្នាំខ្មែរ។ ឥឡូវនេះ ឃើញថាកម្មវិធីនៃការត្រៀមសម្រាប់ការប្រជុំអាស៊ាន ពីថ្ងៃទី ០៩-១១ ឧសភា (២០២៣) អាហ្នឹងការប្រជុំអាស៊ាននៅហ្សាកាតា ថ្ងៃដែលយើងបើក(ស៊ីហ្គេម) ដែលចាំបាច់មានវត្តមានរបស់ខ្ញុំ គឺនៅថ្ងៃទី ០៥ (ឧសភា ២០២៣)។ អញ្ចឹង វាមិនជាន់គ្នាទេ។ ខាងឥណ្ឌូនេស៊ីគាត់លើកសំណូមពរ ដើម្បីពិភាក្សាជាមួយនឹងតាមបណ្តាប្រទេស(អាស៊ាន) ការប្រជុំអាស៊ាន លើកទី ៤២ នៅហ្សាកាតា ឬក៏នៅប្រទេសឥណ្ឌូនេស៊ី គឺថ្ងៃ ០៩-១១ (ឧសភា ២០២៣) ដូច្នេះ ខ្ញុំបើក(ស៊ីហ្គេម)ហើយ ខ្ញុំទៅប្រជុំ(អាស៊ាននៅហ្សាកាតា) ត្រឡប់មកវិញ ខ្ញុំទៅបិទ(ស៊ីហ្គេម)។ អញ្ចឹង វាអត់មានបញ្ហាទេ។ ដល់ប្រជុំលើកទី ៤៣ គឺប្រជុំថ្ងៃទី ០៤-0៧ កញ្ញា ២០២៣។ អញ្ចឹង ច្បាស់ជា(រាជ)រដ្ឋាភិបាលចាស់ទេ (រាជ)រដ្ឋាភិបាលចាស់ទៅប្រជុំក្រោយការបោះឆ្នោត ព្រោះយើងក្រោយការបោះឆ្នោត ដូចបោះឆ្នោតថ្ងៃទី ២៣ កក្កដា (២០២៣)។ អញ្ចឹង ការបង្កើត(រាជ)រដ្ឋាភិបាល (តាមការ)ប៉ាន់ស្មាន (គឺ)តាំងពីពាក់កណ្តាលខែកញ្ញា ឬក្រោយបន្តិច ព្រោះ ៦០ ថ្ងៃ យ៉ាងយូរ សភានឹងត្រូវកោះប្រជុំ ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ។ ព្រះមហាក្សត្រនឹងកោះប្រជុំ។ អញ្ចឹងទេ បើយោងទៅលើចំណុចនេះ គឺ(រាជ)រដ្ឋាភិបាលចាស់ នឹងត្រូវចូលប្រជុំទាំង ២ លើក ព្រោះឥណ្ឌូនេស៊ីគាត់ប្រជុំ ២ លើក។ ឯកាល(ធ្វើ)នៅវៀតណាម/ព្រុយណេ និងនៅកម្ពុជា យើងប្រជុំតែមួយលើកទេ (គឺលើកទី) ៤០ និង ៤១ ឥឡូវនេះ ឥណ្ឌូនេស៊ីគាត់លើកការប្រជុំ ២ នេះ ដូច្នេះ ខ្ញុំត្រូវចូលរួមទាំងបើក/បិទ។ នៅមើលរហូត។ ប៉ុន្តែ ខ្ញុំនៅមើលតាម Online​។ ហើយតាមរយៈអង្គរសង្រ្កាន្ត និងតាមរយៈនៃការធ្វើស៊ីហ្គេម ពេលនោះនឹងមានទេសចរមកកាន់កម្ពុជាច្រើន។ ឥឡូវនេះ ចាប់ផ្តើមមកបណ្តើរៗហើយ។ ឆ្នាំកន្លងទៅយើងបានទទួល(ទេសចរ) ២ ២០០ ០០០ នាក់ដែរ។ ឆ្នាំនេះរំពឹងថា(ទេសចរ)អាចនឹងមានកំណើនរហូតទៅដល់ក្នុងចន្លោះ ៣-៤ លាននាក់ ដែលអាចទេសចរវិលត្រឡប់។

អ្នកអត់មានដីការចាប់ខ្លួនសូមកុំខ្លាច មកលេងអង្គរសង្ក្រាន្ត ឬមកមើលការប្រកួតស៊ីហ្គេម ដើម្បីឃើញផ្ទាល់ភ្នែកអំពីការរីកចម្រើនរបស់ស្រុកទេស 

ខ្ញុំក៏ចង់យកឱកាសនេះ អញ្ជើញបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស មកលេងស្រុកខ្មែរ ដើម្បីមើលឱ្យឃើញផ្ទាល់ភ្នែក នូវការរីកចម្រើននៃប្រទេសជាតិរបស់ខ្លួន តាមរយៈការមកចូលឆ្នាំនៅប្រទេសកម្ពុជា ទាំងការចូលរួមអង្គរសង្រ្កាន្តនៅសៀមរាប ឬនៅកន្លែងដទៃទៀតតាមចិត្តចង់ និងការអញ្ជើញមកចូលរួម ដើម្បីមើលការប្រកួតកីឡាស៊ីហ្គេម។ ខ្ញុំអំពាវនាវឱ្យបងប្អូនមកលេងស្រុក ព្រោះដើម្បីចៀសវាងនូវការចាញ់បោកណាមួយនូវការឃោសនាអកុសលរបស់អ្នកដែលគេចង់មួលបង្កាច់នូវសភាពការណ៍។ ខ្ញុំក៏គួរតែនិយាយ ព្រោះខ្ញុំហាក់ដូចជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅត្រង់ថា បងប្អូនមួយចំនួនព្រួយបារម្ភអត់ហ៊ានមកស្រុក ដោយសារតែធ្លាប់គាំទ្របក្សប្រឆាំង ធ្លាប់ជេរតាម Facebook អត់ហ៊ានមកស្រុក។ ថ្ងៃមុនខ្ញុំជួប លោកស្រី ហែម ចន្ថា ប្រហែលជាមួយអាទិត្យជាងហើយ ខ្ញុំជួបគ្នា ហើយឆ្លងឆ្លើយសម្លេងគ្នាទៅវិញទៅមក ខ្ញុំសួរគាត់ គាត់ថា គាត់ខ្លាចអត់ហ៊ានមក ព្រោះធ្លាប់បានជេរ(រាជ)រដ្ឋាភិបាល។ ខ្ញុំថា អត់ទេ។

ខ្ញុំសុំយកឱកាសនេះបញ្ជាក់បន្តិច ប្រទេសនេះគឺជាប្រទេសកម្ពុជា ជាប្រទេសទាំងអស់គ្នា អ្នកដែលមិនមានដីកាតុលាការតាមចាប់ខ្លួនទេ អ្នកនោះទោះបីធ្លាប់ជេរ(រាជ)រដ្ឋាភិបាល អត់មានពាក្យបណ្តឹងណាទៅតុលាការទេ គឺអ្នកនោះមកបានអត់មានបញ្ហាអីទេ។ ខ្ញុំបើកមើលឃ្លីបគាត់មួយចំនួន ខ្ញុំដំបូងជួបជាមួយគាត់(លោកស្រី ថែម ចន្ថា) គាត់ថា សុំទោស សម្តេច! ខ្ញុំមានលើសលស់អី សូមសម្តេចអភ័យទោស ហើយចាត់ទុកខ្ញុំ គឺនៅខាងគណបក្សបប្រជាជន ហើយសុំឱ្យសាខាបក្សយើងនៅទីនោះទទួលស្គាល់។ ខ្ញុំក៏ទាក់ទងឱ្យមានការជួបគ្នាទៅ បានខ្ញុំក៏សួរនាំគាត់ គាត់ថា គាត់បារម្ភ។ ហើយចំណុចនេះក៏មានបងប្អូនយើងមួយចំនួននៅខាងក្រៅច្រឡំ(ដែរ) ច្រឡំថា បើគាំទ្របក្សប្រឆាំងចូលស្រុកខ្មែរអត់បានទេ។ អត់អីទេ សុំមកចុះ។ រាប់ទាំងអ្នកដែលមានដីកាចាប់ខ្លួន បើចង់ឱ្យគេចាប់មកៗ វាអត់មានទាស់ខុសទេ ព្រោះខ្លួនមានសិទ្ធិមកទេតើ។ បើអ្នកគេអត់មានក្តីក្តាំក្នុងតុលាការ អាហ្នឹងមកតាមចិត្តទៅ។

លោកស្រី ហែម ចន្ថា គាត់ប្រាប់ខ្ញុំតាំងពីម្សិល គាត់ថាមានម្នាក់ដែលធ្លាប់រកលុយឱ្យបក្សប្រឆាំង គាត់ចង់មកស្រុកខ្មែរ នៅខែមេសាហ្នឹងដែរ តែគាត់ខ្លាច។ ខ្ញុំថាកុំខ្លាចមកៗ ប្រទេសរបស់ខ្លួនទេតើ។ ហើយគាត់អត់មានជាប់ពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ឯណា? លោកស្រី ហែម ចន្ថា គាត់បានបញ្ជាក់ថា ឥឡូវ គាត់ត្រូវគេចោទថាជាចារកម្មរបស់គណបក្សប្រជាជន អាហ្នឹងម្ខាងទៅ។ ហើយខាងគណបក្សប្រជាជនក៏ជេរគាត់ដែរ ឥឡូវ ចាត់ទុកថាគាត់ជាអ្នកគាំទ្រគណបក្សប្រជាជនតែម្តងទៅ ឱ្យគាត់ជួបប្រធានសាខាបក្សគណបក្សប្រជាជននៅ Long Beach រួចហើយ។ យើងធ្វើនយោបាយដើម្បីបង្រួបបង្រួម។ ម្សិលមិញគាត់ផូស្ត គាត់ផូស្តខ្ញុំចូលទៅខម្មិននៅក្នុង Page របស់គាត់ ឈ្មោះ ចន្ថា ហែម គាត់ផូស្តពាក់ព័ន្ធជាមួយនឹងរឿងដែលបានជួបខ្ញុំ។ ការលើសលស់ពាក្យសម្តីបន្តិចបន្តួចវាមិនមែនជាប្រធានបទសម្រាប់ប្រកាន់គ្នាមួយជីវិតនោះទេ។ សម្រាប់ខ្លួនខ្ញុំ/គណបក្សប្រជាជន វាផុតហើយត្រឹមខ្មែរក្រហមវាយគ្នាស្លាប់រស់ ឥឡូវ នៅអង្គុយធ្វើការជាមួយគ្នា សាច់/ឈាមមួយ អ្នកណាដែលគេតាមយកកម្មយកពៀរ?

ព្រឹកមិញគាត់ផូស្តមួយទៀត គាត់ថា បាបកម្មមនុស្សយើងជាអ្នកសាង អ្នកជេរប្រមាថ យាយចន្ថា មិនយូរទេអ្នកនឹងទទួល(បាបកម្ម)។ គាត់ផូស្តព្រឹកមិញនេះ ថ្ងៃទី០១ កុម្ភៈ។ ម្សិលមិញគាត់ផូស្តអំពីការដែលគាត់បានជួបខ្ញុំ។ ខ្ញុំចូលទៅឃើញគេជេរគាត់នៅក្នុងហ្នឹង។ ហើយខ្ញុំក៏និយាយអំពីការចូលទៅខម្មិនក្នុង Page របស់គាត់ហ្នឹងទៅ។ ហើយឮគាត់ថា ក្រោយពេលដែលខ្ញុំនិយាយហ្នឹងហើយ គាត់នឹង Live តែម្តង។ ធ្វើទៅប្អូនស្រី។ គាត់អ្នកពោធិ៍សាត់ មានកូន ២ (នាក់) មានចៅ ៥ (នាក់) ហើយខាងប្រធានសាខាបក្សគណបក្សប្រជាជននៅ Long Beach បានរាយការណ៍មក(ថា) គាត់សប្បាយនឹងគ្នា។ មានការអីអញ្ជើញគ្នាទៅ ជួបជុំគ្នាទៅ។ បងប្អូនដទៃទៀត ដែលនៅប្រទេសដទៃ ដែលគេថាធ្លាប់គាំទ្របក្សប្រឆាំងចូលទៅគេចាប់ (គឺ)អត់ទេ កុំទៅជឿអា(អ្នកថា)នោះ (នេះ)ជាការឃោសនាអកុសល។ អ្នកមានដីកាចាប់ខ្លួន​ គេប្រកាសដីកាទៅហើយៗយើងអត់មានដីកា(ចាប់ខ្លួនដូចគេ)មកៗស្រុករបស់យើងទេតើ។ ហើយមាន Passport មួយចំនួនប្រើអស់មួយជីវិតឯណោះ គេហៅថា Visa ឬទិដ្ឋាការចេញ-ចូលអចិន្ត្រៃយ៍។ នេះជាការដោះស្រាយបញ្ហា (និង/ឬ)ជាការសម្រួលមួយ សម្រាប់ជាតិសាសន៍របស់យើងឱ្យមានការរួបរួមគ្នា។ អ្នកដែលគេយកយើងជាសត្រូវ យើងក៏មិនស្វាគមន៍គេដែរ ខ្ញុំដើរជំហានក្រោយទេ។

ព្រះបរមរតនកោដ្ឋ គាំទ្រឱ្យបន្តនយោបាយបង្រួបបង្រួមជាតិ មិនអាចឱ្យប្រទេសនេះក្រឡាប់ចាក់ដោយសារពួកជ្រុលនិយមទេ

ព្រឹកមិញខ្ញុំបានបញ្ជូនទៅក្នុងគ្រុបគណៈអចិន្ត្រៃយ៍នូវលិខិតនោះ ហើយខ្ញុំកំពុងតែឱ្យសួរទៅម្ចាស់លិខិត តើលិខិតនេះផ្សាយបានឬអត់? យើងមិនមែនជាអ្នករើសអើងនោះទេ។ ខ្ញុំបានធ្វើតាំងពីប្រទេសនេះហែកហួរគ្នា (រហូតមានការ)បង្រួបបង្រួម(ជាធ្លុងមួយ) ដោយមានអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គគាំទ្រឱ្យធ្វើនយោបាយហ្នឹងបន្ត។ បង្រួបបង្រួមរហូតដល់ខ្មែរឈប់ច្បាំងគ្នា។ បន្តមកទៀត ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្របច្ចុប្បន្ន យើងបន្តធ្វើការងារ(ហ្នឹង)រហូតមកដល់ពេលនេះ។ ប៉ុន្តែ យើងមិនអាចឱ្យប្រទេសនេះក្រឡាប់ចាក់ដោយសារពួកជ្រុលនិយមមួយចំនួនទេ ព្រោះនេះជាការបែកបាក់ជាតិ ហើយការបែកបាក់ជាតិនាំទៅដល់ការបំផ្លិចបំផ្លាញ។

គេថាកម្ពុជាលក់ដីឱ្យវៀតណាម មកមើលខ្លួនឯងឱ្យច្បាស់ទៅ តើបាត់នៅកន្លែងណាខ្លះ?

ខ្ញុំក៏សូមជម្រាបដែរ ប្អូនស្រី ហែម ចន្ថា គាត់ក៏បាននិយាយថា មាន ផែង វណ្ណៈ/អធិរាជ មហាសាច់ និង អាពៅ ឯណាឯណោះ រាប់ទាំងប្អូនស្រីរបស់ខ្ញុំធ្លាប់ Live ជេរគ្នាទៅវិញទៅមកនោះគេជួបគ្នាហើយ ឥឡូវ សូមកុំប្រកាន់ទោសអូសដំណើរអី ខ្ញុំទាក់ទងជាប់តែរហូតហ្នឹង។ សូម្បីតែ លោក ជេមស៍ សុខ បើទោះបីគាត់យ៉ាងម៉េចក៏ដោយ គាត់មិនចោលទំនាក់ទំនងជាមួយខ្ញុំទេ ពេលខ្ញុំឈឺគាត់ក៏ជូនពរ/សួរសុខទុក្ខមក។ លោកតា ម៉ក់ ហឿន ធ្លាប់ធ្វើបាតុកម្មប្រឆាំងខ្ញុំនៅឆ្នាំ ២០១៨ គាត់មកដល់ស្រុក(ខ្មែរ) គាត់ឃើញស្រុកទេស(មានការអភិវឌ្ឍ) ឥឡូវ គាត់ដាក់កម្មវិធីមកចូលរួមបោះឆ្នោត។ គាត់នឹងមកទៀត។ អញ្ចឹង អ្នកដែលមានការភាន់ច្រឡំទាំងឡាយ សូមអញ្ជើញមកស្រុកមើលខ្លួនឯងទៅ។ គេថាកម្ពុជាលក់ដីឱ្យវៀតណាមៗយកប៉ុណ្ណេះៗ មកមើលខ្លួនឯងឱ្យច្បាស់ ទៅ តើបាត់នៅកន្លែងណាខ្លះ? មានតែវិធីហ្នឹងទេ ទើបដោះស្រាយបាននូវបញ្ហាបាត់ស្រោមសំបុត្រ ម៉េចបាននិយាយរឿងបាត់ស្រោមសំបុត្រ? (គឺ)ចាញ់បោកគេ។ គេទៅប្រមូលលុយ គឺដាក់ស្រោមសំបុត្រ ដើម្បីជូនទៅ(គេ)។ អញ្ចឹងទេ យកល្អមកលេងស្រុក(នឹងដើរមើល)ខ្លួនឯងទៅ។

ឆ្លៀតស្ដាប់ Live Show របស់អ្នកនៅក្រៅស្រុក ដើម្បីដឹងថាអ្នកណានិយាយពីអី និងចង់ធ្វើអី

ឆ្នាំនេះព្រឹត្តិការណ៍សំខាន់មានពីរ៖ (១) អង្គរសង្ក្រាន្ត (២) ស៊ីហ្គេម។ ប្រទេសរបស់យើងបានដើរដល់ដំណាក់កាលណាហើយ មកមើលឱ្យឃើញទៅ នេះជាការរីកចម្រើនមួយ។ ខ្ញុំសង្ឃឹមថា បងប្អូនយើងនៅក្រៅប្រទេសមិនចាញ់បោកគេទៀតទេ ទោះបីធ្លាប់ជេរប្រមាថស្អីៗហ្នឹង ហើយខ្ញុំមិនទាំងដឹងផង ប្អូនស្រី ហែម ចន្ថា គាត់ថា សុំទោសសម្ដេច ខ្ញុំជ្រុលជ្រួសមាត់ជេរប៉ះពាល់សម្ដេចអី ខ្ញុំសុំទោស ខ្ញុំថា ទេ! អត់ដឹងនិយាយអីពីខ្ញុំផង ហើយខ្ញុំមានពេលឯណាទៅមើលអាអ្នកជេរហ្នឹង? ខ្ញុំមើលច្រើនដែរ មិនមែនថាមិនមើលនោះទេ។ កែវ ចិត្រា នេះខ្ញុំនៅតែមើល។ ជេមស៍ សុខ នេះខ្ញុំនៅតែមើល។ លោកពូ ម៉ក់ ហឿន នេះខ្ញុំនៅតែមើលដែរ។ ហើយ កែវ​ ចិត្រា ខ្ញុំចូល ចិត្តមើល ដោយសារតែគាត់និយាយមិនងាប់ក្រឡាតែរឿងនយោបាយទេ គាត់និយាយលេងសើចពីនេះ/នោះ ជួនកាលខ្ញុំខ្ជិលបើក YouTube ក្នុងអាធំ ខ្ញុំបើកក្នុងទូរស័ព្ទ ហើយខ្ញុំដាក់កាសក្នុងត្រចៀក រួចហើយខ្ញុំដេកស្ដាប់ មិនចាំបាច់មើលទេ ចេះតែស្ដាប់ទៅ គេនិយាយពីអី។ អញ្ចឹង បានជាយើងក្ដាប់បានពីបញ្ហាភ្នំមេម៉ាយ។ អ្នកណានាំស្រីមេម៉ាយម៉ោង ១២​ យប់ ផឹកស្រាក្រហមស្អីៗហ្នឹង ទើបយើងក្ដាប់បាន។ យើងឆ្លៀតពេលស្ដាប់ខ្លះទៅ (ព្រោះ)ចងដឹងថាគេនិយាយអី ហើយគេធ្វើអី គេវាយគ្នាយ៉ាងម៉េចអីយ៉ាងម៉េច​។ អាហ្នឹងគេអ្នកគុននិយម គេហៅថា បក្សអឺម៉ី និងបក្សបាតដៃរន្ទះ កំពុងតែប្រយុទ្ធគ្នាមាំណាស់ កម្ទេចគ្នាទៅវិញទៅមក នោះជារឿងរបស់គេ ប៉ុន្តែ រឿងរបស់យើងនៅក្នុងប្រទេស គឺរឿងផ្សេង។

ជូនអំណោយអនុស្សាវរីយ៍ដល់សិស្សនិទ្ទេស A និងលោកនាយក/នាយិកា

ថ្ងៃនេះ ខ្ញុំបាននាំមក​សម្រាប់សិស្សប្រឡងជាប់និទ្ទេស A (ចំនួន) ១ ០៥៦ នាក់ ក្នុងនោះ សម្រាប់ចៅៗយកទុកជាវត្ថុអនុស្សាវរីយ៍ គឺមានប្រាក់ស្លឹង ដែលប្រាក់នេះជានិមិត្តរូប នៃការបោះផ្សាយនូវប្រាក់(ចាយលើក)ដំបូងរបស់យើង។ ប្រាក់ស្លឹងនេះ ប្រវត្តិរបស់វាបោះនៅឆ្នាំ ១៥១៤ ដែលយើងទៅរកពីប្រទេសហូឡង់ត្រឡប់មកវិញ ហើយធនាគារជាតិយកទៅបោះមានពីរប្រភេទ (គឺ)ប្រភេទជាមាស/ប្រាក់ ហើយចៅៗបើខ្វះលុយចាយ សូមមេត្តាកុំរំលាយយកមាសនៅក្នុងនេះ អាហ្នឹងជាអនុស្សាវរីយ៍របស់ចៅៗ។ ពេលដែលតាជួបភ្ញៀវសំខាន់ៗ តាក៏ផ្ដល់អាហ្នឹងជាវត្ថុអនុស្សាវរីយ៍ឱ្យទៅមិត្តភក្តិបរទេស។ អញ្ចឹង ចៅៗក៏ទទួលបានប្រាក់ស្លឹងនេះ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍ នៃការចងចាំ ដែលខ្លួនសិក្សាទទួលបាននិទ្ទេស A ក្នុងម្នាក់ទទួលបានប្រាក់ស្លឹង ១ និងសៀវភៅ ១ ប្រអប់​ ដោយមាន ១ ក្បាល របស់លោកតា ក្រម ង៉ុយ និង ១ ក្បាលទៀត របស់បណ្ឌិត អ៊ូ ចុង ដែលជាការទូន្មានសម្រាប់ប្រជាជនទូទៅ មិនថាចាស់/ក្មេង។

វាជាភ័ព្វសំណាងនៃជាតិខ្មែររបស់យើង ដែលយើងមានអ្នកប្រាជ្ញល្អៗ ហើយបន្សល់ទុកនូវបណ្ដាំដូនតា សម្រាប់យើង។ សៀវភៅនេះ ជាកំណប់ទ្រព្យសម្រាប់ប្រៀនប្រដៅ មិនមែនគ្រាន់តែខ្លួនយើងនោះទេ អ្នកនៅជិតខាងយើង (និង/ឬ)ក្រុមគ្រួសារយើង(ក៏អាច)យកទៅមើលបាន សូម្បីតែរបៀបធ្វើបុណ្យ/ទានស្អីៗហ្នឹង។ (សៀវភៅទាំង ២ ក្បាល)នេះផ្ដួចផ្ដើមដោយ លោក ពុយ គា ហើយខ្ញុំជាអ្នកចេញលុយបោះ(ពុម្ព)។ បណ្ឌិត អ៊ូចុង គាត់និយាយពីរឿងធ្វើបុណ្យ ខ្ញុំអានកន្លែងហ្នឹងបន្តិច ដើម្បីយើងអាចយល់ “ម៉ែឪចាស់ៗ ព្រឹកឡើងឃ្លានណាស់ គួរឱ្យវិយោគ ឪទារពិសា កូនថាមុនលោក ពុំបានបរិភោគ គេឱ្យបាបផង។ នេះបុណ្យផ្កាប់មុខ ឬបុណ្យចោលស្រុក ព្រោះដើរផ្លូវឆ្គង បុណ្យមិនត្រកាល វិសាលឡើងហោង ព្រោះដើរកន្លង ឱ្យម៉ែឪអត់”។ អញ្ចឹង គាត់ចង់ប្រៀនប្រដៅ គឺធ្វើបុណ្យ/ទាន ធ្វើយ៉ាងម៉េចកុំភ្លេចម៉ែឪរបស់ខ្លួន។ សៀវភៅនេះ សម្រាប់ជាការអប់រំទូន្មាន ហើយខ្ញុំនឹងបោះ(ពុម្ព)ជាបន្តបន្ទាប់ទៀត។ ទៅក្រៅប្រទេសខ្ញុំក៏នាំសៀវភៅហ្នឹងទៅមួយចំនួន ដើម្បីចែកជូន ចំពោះប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេស។

ឯក្រៅពីនោះមាន iPad ចំនួន ១ គ្រឿង និងថវិកាសម្រាប់ចៅម្នាក់ៗ (ចំនួន) ២ លានរៀល។ ចំនួននេះវាតិចណាស់ បើប្រៀបធៀបពីចៅៗទទួលបានពីក្រុមការងារ និងពីអភិបាលខេត្ត ក៏ដូចជា អ្នកស្រឡាញ់ការសិក្សា ដែលជួយឧបត្ថម្ភចៅៗរួចមកហើយនោះ។ ប៉ុន្តែ កុំភ្លេច ឱ្យចៅៗម្នាក់ ២ លាន(រៀល) ចៅៗមើលឃើញថាតិច ប៉ុន្តែ សម្រាប់តាច្រើន។ ១ ពាន់នាក់ វាមិន ២ ពាន់លាន(រៀល)? មិន ០.៥ លានដុល្លារ? តែអត់អីទេ។ សម្រាប់ លោកនាយក/នាយិកា ដែលចូលរួមក្នុងអង្គពិធីនេះ ចំនួន ២៧២ នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ស្លឹង (ចំនួន) ១ សៀវភៅ ១ ប្រអប់ ក្នុងនោះ មាន(សៀវភៅ) ក្រម ង៉ុយ ១ ក្បាល និងបណ្ឌិត អ៊ូ ចុង ១ ក្បាល ថវិកាផ្ទាល់ខ្លួន សម្រាប់លោក/អ្នកគ្រូ (ចំនួន) ១ លានរៀល និងថវិកា សម្រាប់សាលានីមួយៗ ចំនួន ៣ លានរៀល ក្នុងនោះ (មានចំនួន) ៣៧៥ សាលា។ ខ្ញុំសប្បាយណាស់ គ្រាន់តែឃើញតួលេខសិស្ស ដែលជាប់(និទ្ទេស A) ចេញពីវិទ្យាល័យ (ចំនួន) ៣៧៥ មិនមែនជារឿងលេង(សើច)ទេ ហើយនៅវិទ្យាល័យ ដែលអត់មានសិស្សជាប់និទ្ទេស A នោះទៀត។ វិទ្យាល័យយើងសរុបមានជាង ៦០០ វិទ្យាល័យ ដែលកាលយើងចេញដំណើរថា(មាន) ៤០ វិទ្យាល័យទៅចុះ​ ឥឡូវ យើងមានជាង ៦០០ វិទ្យាល័យ អញ្ចឹងសួរថា តើនេះជាការដើរថយក្រោយ នៃការដឹកនាំរបស់(រាជ)រដ្ឋាភិបាល ហ៊ុន សែន ឬក្រោមការដឹកនាំរបស់គណបក្សប្រជាជនឬទេ? យកការប្រៀបធៀបទៅ។ ពីមុនមាន ៤០ វិទ្យាល័យ ឥឡូវ មានជាង ៦០០ វិទ្យាល័យ អ្នកឯងយល់ថាម៉េច? តើវាដើរទៅមុខ ឬដើរថយក្រោយ? មិនភ្លេចទេ ចំពោះក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី (ក៏សូមជូនថវិកា ចំនួន) ៣ លានរៀលដែរ។

ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា មិនបានចែកជូនវត្ថុអនុស្សាវរីយ៍ដោយផ្ទាល់/អរគុណមាតាបិតា អាណាព្យាបាល ដែលបានអប់រំកូន/ចៅបានយ៉ាងល្អ ក្លាយទៅជាសិស្សពូកែ

តាសុំអភ័យទោស ចំពោះចៅៗ មុនកូវីដ-១៩ ធ្លាប់ឱ្យតំណាងមកទទួល(វត្ថុអនុស្សាវរីយ៍) ឥឡូវ ដើម្បីធានាថាយើងមានសុវត្ថិភាពទាំងអស់គ្នា សូម្បីតែចែកសញ្ញាបត្រកន្លងទៅក៏អត់បានចែក(ផ្ទាល់)ដែរ ក៏ប៉ុន្តែ ទទួលតាមរបៀបផ្សេង។ ថ្ងៃនេះក៏ដូចជាគ្នាដែរ មិនបានជូនចៅៗដោយផ្ទាល់ ក៏ប៉ុន្តែ ប្រកាសជូនចៅៗ ដើម្បីរៀបចំបន្តទៅទៀត។ សូមចៅៗពាំនាំនូវការនឹករលឹកសួរសុខទុក្ខ ចំពោះមាតាបិតា អាណាព្យាបាលរបស់ចៅៗ ហើយសូមអរគុណពួកគាត់ជំនួសចៅៗ ដែលបានខិតខំអប់រំកូន/ចៅបានយ៉ាងល្អ មិនត្រឹមតែជាប់បាក់ឌុប្លិ៍ឆ្ពោះទៅឧត្ដមសិក្សានោះទេ ក៏ប៉ុន្តែ ក្លាយទៅជាសិស្សពូកែ។ ជាថ្មីម្ដងទៀត អរគុណជាមួយក្រុមការងារទាំងអស់គ្រប់ខេត្ត។ អរគុណអភិបាលខេត្ត-រាជធានី ដែលបានជួយទៅដល់សិស្សានុសិស្ស(ទាំង)មុនពេលប្រឡង (និង)ក្នុងពេលប្រឡង ដែលធានាដល់សុវត្ថិភាព និងជួយទៅដល់សិស្សពូកែ។ កន្លែងខ្លះឱ្យតែសិស្សជាប់ គឺចែករង្វាន់(ទាំងអស់) គ្រាន់តែតិច ឬច្រើនប៉ុណ្ណឹងទេ ប្រមូលផ្ដុំអ្នកជាប់បាក់ឌុប្លិ៍។ ហ្នឹងហើយជាការផ្លាស់ប្ដូរឥរិយាបថក្នុងសង្គមរបស់យើង។​

ជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានការចេះដឹងកាន់តែខ្ពស់/ខ្លាំង និងកាន់តែមានសមត្ថភាព ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន

សូមខិតខំប្រឹងប្រែងតទៅទៀត ជាមួយនឹងការគាំទ្រលើវិស័យអប់រំ។ ខ្ញុំសូមគូសបញ្ជាក់ថា យើងអត់មានការដកថយណាមួយទៅលើបញ្ហាចរន្តនៃការជំរុញប្រទេសរបស់យើង តាមរយៈនៃការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានការចេះដឹងកាន់តែខ្ពស់/ខ្លាំង (និង)កាន់តែមានសមត្ថភាព ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន(នោះទេ)។ ការប្រមាថមើលងាយដោយក្រុមអគតិមួយចំនួននោះ វាមិនអាចបាំងនូវពន្លឺ ដែលកំពុងមាននៅក្នុងដៃរបស់យើងនោះទេ។ ពីទីនេះ ក៏សូមអញ្ជើញបងប្អូនខ្មែរ ដែលរស់នៅក្រៅប្រទេស មកធ្វើទេសចរក្នុងស្រុក។ ថ្ងៃមុនឃើញគេសម្ភាសន៍អ្នកដែលជាប់នៅលើ(នាវា) Westerdam ៥ នាក់ (ដែលរស់)នៅកាណាដា គាត់មក(លេងកម្ពុជា)សាជាថ្មីទៀត (គាត់)ទៅលេងសំបូរព្រៃគុក ឃើញគេទៅសម្ភាសន៍នៅសំបូរព្រៃគុក។ អញ្ចឹងទេ វាក៏ជាឱកាស នៃការធ្វើទេសចររបស់បងប្អូនខ្មែរយើង ដែលមកលេងស្រុក។ នៅវៀតណាមក៏អញ្ចឹងដែរ គេផ្ដល់អាទិភាពទទួលយកជនជាតិរបស់គេ ដែលទៅរស់នៅក្រៅប្រទេស ឱ្យមកចូលស្រុក នាំលុយមកចាយក្នុងស្រុក គួបផ្សំនឹងការស្រឡាញ់ស្រុកទេសរបស់ខ្លួន។ យើងក៏ដូចគ្នាដែរ។ តាមរយៈប្អូនស្រី ហែម ចន្ថា ផ្ដាំផ្ញើទៅម្នាក់ទៀត ដែលថាធ្លាប់រកលុយឱ្យគណបក្សប្រឆាំង ដែលថាចង់មកស្រុកហើយខ្លាច យើងអត់មានរឿងកុំខ្លាច មកៗគ្មានអ្នកណាធ្វើអីទេ។​ ហើយអ្នកធ្លាប់ប៉ះពាល់ពាក្យសំដីគ្នាអី លើកលេងឱ្យគ្នាទៅ ពីដើមគេកាប់សម្លាប់គ្នាផង គេលើកលែងឱ្យគ្នាបាន។ ឃើញហើយគេចូលទៅជេរ​ សុទ្ធតែលក់ក្បាល/ឧត្ដមគតិ គ្រាន់តែមកលេងស្រុក (និង)គ្រាន់តែទាក់ទងជាមួយ ហ៊ុន សែន វាទៅជាទទួល(ការជេរប្រមាថ)។ មានតែប៉ុន្មាននាក់ហ្នឹងទេ ប៉ុន្តែ ភាគច្រើនគេស្វាគមន៍។ សូមបញ្ជាក់ប៉ុណ្ណឹង។

ថវិកា/អំណាចប្រគល់ឱ្យខេត្តកាន់តែច្រើនហើយ សូមយកការទទួលខុសត្រូវ ចំពោះសុវត្ថិភាពរបស់សិស្សនិទ្ទេស A ក្រុមគ្រួសារ និងលោកអ្នក/គ្រូ ដែលមកចូលរួមជួបជុំនៅរាជធានីភ្នំពេញ អរគុណ! សម្រាប់ការចូលរួម។ អរគុណ! ឯកឧត្ដម លោកជំទាវ ដែលជាអភិបាលខេត្ត ដែលជូនចៅៗ និងក្រុមគ្រួសារមកកាន់ទីក្រុងភ្នំពេញ ហើយត្រូវទទួលខុសត្រូវនាំចៅៗត្រឡប់ទៅវិញ ប៉ុន្តែ យកល្អនាំដើរលេងបន្តិចទៅ ខ្លួនឯងជាចៅហ្វាយខេត្ត ការស្នាក់នៅស្អីហ្នឹង គឺប្រគល់ឱ្យចៅហ្វាយខេត្ត។ ថវិកា/អំណាចឱ្យកាន់តែច្រើនទៅហើយ ការងារប៉ុណ្ណឹងត្រូវតែទទួលខុសត្រូវ(តាំង)ពីដើមទី (និង)យកទៅដល់ផ្ទះវិញ ទើបហៅថាសុវត្ថិភាព។ ហ្នឹងហើយដែលយើងយកការទទួលខុសត្រូវសម្រាប់ពលរដ្ឋរបស់យើង ជាពិសេស ចៅៗជាប់និទ្ទេស A និងក្រុមគ្រួសាររបស់គាត់។ ជាមួយនឹងការអបអរសាទរ នៃវឌ្ឍនភាពក្នុងវិស័យអប់រំរបស់កម្ពុជា ពិសេស កំណែទម្រង់ទៅលើការប្រឡងមធ្យមសិក្សាទុតិយភូមិ ជាមួយនឹងការអបអរសាទរចំពោះលោក/អ្នកគ្រូ និងសាលារៀន នៅទូទាំងប្រទេស អបអរសាទរចំពោះសិស្សដែលបានប្រឡងជាប់ទាំងអស់ និងអបអរសាទរចំពោះចៅៗ ដែលជាប់និទ្ទេស A (ដែលបានមក)ជួបគ្នានៅថ្ងៃនេះ។ ខ្ញុំសូមជូនពរ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក/ស្រី លោក/អ្នកគ្រូ មាតាបិតា អាណាព្យាបាល ជាពិសេស ចៅៗដែលជាប់និទ្ទេស A ទាំងអស់ សូមប្រកបតែនឹងសេចក្ដីសុខ/ចម្រើន ជាមួយនឹងវឌ្ឍនភាពសម្រាប់កិច្ចការដែលខ្លួនត្រូវធ្វើ និងការរៀនសូត្រ ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/82232/feed 0
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ប្រគល់សញ្ញាបត្រជូននិស្សិតនៃ​សាកលវិទ្យាល័យបៀលប្រាយ សរុបប្រមាណ ៤,៥៦៦ នាក់ https://pressocm.gov.kh/archives/82373 https://pressocm.gov.kh/archives/82373#respond Thu, 16 Mar 2023 13:24:29 +0000 https://pressocm.gov.kh/?p=82373 CNV:

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះ អង្គជាទីសក្ការៈ!
ឯកឧត្តម លោកជំទាវ អស់លោក/ស្រី (និង)ជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាទីមេត្រី!

(១) សាកលវិទ្យាល័យបៀលប្រាយ រួមចំណែកធ្វើឱ្យមានការផ្លាស់ប្តូរស្ថានភាពនៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រជូនចំពោះជ័យលាភី សម្រាប់ ៤ ៥៦៦ នាក់ នៅសាកលវិទ្យាល័យ បៀលប្រាយ។ ច្បាស់ណាស់ថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺការចែកសញ្ញាបត្រនៅតាមសាកលវិទ្យាល័យនានាត្រូវបានធ្វើ (និងមាន)និស្សិតរាប់ម៉ឺននាក់ត្រូវបានទទួលសញ្ញាបត្រ (ដែលនេះ)បង្ហាញឱ្យឃើញអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសជាតិ។ ធន​ធានមនុស្ស គឺជាគន្លឹះសំខាន់នៃដំណើរការសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ ក្នុងនោះ សាកលវិទ្យាល័យ បៀលប្រាយ ក៏បានដើរតួនាទីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ (យោងតាម)របាយការណ៍របស់ ឯកឧត្តម ឌៀប សីហា សាកលវិទ្យាធិការក៏បានបញ្ជាក់ហើយ មកដល់ពេលនេះសាកលវិទ្យាល័យបាន បណ្តុះបណ្តាល(និស្សិត)រហូតទៅដល់ជាង ៨៨ ០០០ នាក់ និងនិស្សិតដែលកំពុងតែបន្តការសិក្សាមាន(ចំនួន) ២​៤ ៤០០ នាក់បន្ថែមទៀត។ ដូច្នេះ វឌ្ឍនភាពនៃសាកលវិទ្យាល័យ បៀលប្រាយ និយាយដោយឡែក និងនិយាយរួម សម្រាប់គ្រឹះស្ថានអប់រំទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរួមចំណែកដ៏ធំ​ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរនៃស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

(២) គណបក្សប្រជាជនដឹកនាំរាជរដ្ឋាភិបាល ជានិមិត្តរូបនៃការផ្លាស់ប្តូរនៃព្រះរាជាណាចក្រកម្ពុជា

យើងធ្លាប់បានលឺគណបក្សខ្លះនិយាយថា ពួកគេជានិមិត្តរូបនៃការផ្លាស់ប្តូរ។ ខ្ញុំសូមបញ្ជាក់ថា គណបក្សប្រជាជន (ដែល)ដឹកនាំ(រាជ)រដ្ឋាភិបាលទៅវិញទេ ដែលជានិមិត្តរូបនៃការផ្លាស់ប្តូរនៃព្រះរាជាណាចក្រកម្ពុជា … ហេតុ​អ្វីបានជាគណបក្សប្រជាជន (ដែល)ដឹកនាំ(រាជ)រដ្ឋាភិបាលហ៊ានអះអាងថាជានិមិត្តរូបនៃការផ្លាស់ប្តូរ? យើងបានឃើញជាក់ស្តែងរួចហើយតើ ការផ្លាស់ប្តូរពីវាលពិឃាតមកកាន់ការរស់រានមានជីវិតឡើងវិញ។ ការផ្លាស់ប្តូរពីសង្គ្រាមមកកាន់សន្តិភាព។ ការផ្លាស់ប្តូរពីភាពក្រីក្រតោកយ៉ាកមកកាន់ស្ថានភាពដែលប្រទេសមួយមានប្រាក់ចំណូលមធ្យមកម្រិតទាប និងអាចឈានទៅដល់ការផ្លាស់ប្តូរនៅឆ្នាំ២០៣០ សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ យើងនឹងអាចចេញផុតពី(ចំណាត់ថ្នាក់)ប្រទេសអភិវឌ្ឍន៍តិចតួច។ នេះជាការផ្លាស់ប្តូរមានចរិតជាក់ស្តែងនិយម ដែលយើងបានឃើញ។

(៣) គណបក្សប្រជាជនតែមួយគត់ដែលនាំទៅដល់ការផ្លាស់ប្តូរ

សូម្បីតែចុះពីលើរថយន្តអម្បាញ់មិញនេះ ខ្ញុំអើតមើលទៅលើអគារនោះ សួរអ្នកទាំងឡាយ អត់ដឹងថាអគារហ្នឹងកម្ពស់ប៉ុន្មានផង? មិនដឹងថាជារបស់អ្នកណាផង? ពីដើមប្រវត្តិកោះពេជ្រជាស្អី? កោះពេជ្រនេះគ្រាន់តែជាកន្លែងនាវាដឹកជញ្ជូនមួយ ដែល(បាន)លិចនៅទីនេះ។ យូរៗទៅដីល្បាប់មកចាក់នៅ(កន្លែង)ហ្នឹង។ បន្តទៅព្រៃត្រែងដុះពេញហ្នឹង។ ខ្ញុំនៅរក្សាទុកវីដេអូ ដែលខ្ញុំនាំកូនៗរបស់ខ្ញុំមករត់លេង កាលហ្នឹងនៅខាងមុខមហោស្រពទន្លេបាសាក់ យើងនាំគ្នាទប់ដីខ្លាចទឹកឡើងចូលក្នុងទីក្រុង … ជំនាន់ហ្នឹងបង ហេង សំរិន មកដាក់ឈ្នាង (និង)បង ជា សុទ្ធ មកដាំប៉េងប៉ោះ។ កាលពីមុន ទីក្រុងភ្នំពេញអត់មានអគារខ្ពស់(ទេ)។ អគារ(កម្ពស់)ត្រឹមតែ ៧ ជាន់ (គឺ)មាន ១ ខ្នងទៅទៀត។ ឥឡូវនេះ ភ្នំពេញមិនមែនមានអគារ (កម្ពស់តែ) ៧ ជាន់(មួយទៀតនោះ)ទេ មានអគារ ២០ ជាន់, ៣០ ជាន់, ៤០ ជាន់។ នោះ(ហើយ)វាជានិមិត្តរូប នៃការផ្លាស់ប្តូរ។ ដូច្នេះ គណបក្សប្រជាជន គឺជាគណបក្សតែមួយគត់ដែលនាំទៅដល់ការផ្លាស់ប្តូរ។

(៤) មិនមែនគ្រាន់តែជានិមិត្តរូបទេ តែជាការផ្លាស់ប្តូរលើការជាក់ស្តែង

ចាប់ពីពេលនេះតទៅ គណបក្ស(ប្រជាជន)ក៏និយាយអំពីខ្លួនជានិមិត្តរូបនៃការផ្លាស់ប្តូរជាក់លាក់មួយ ហើយយើងក៏បានធ្វើរឿងពិត។ ពីមុនអត់មានសាលារៀន ឬមានដែរតែមានតិចតួច ហើយរៀនបានតិច។ សិស្សានុ​សិស្សដែលពីមុននេះអត់បានរៀន ឬរៀនបានតិចតួច។ ឥឡូវនេះ ក្រៅពីសាកលវិទ្យាល័យបៀលប្រាយ ដែលមានសាខានៅទីក្រុងភ្នំពេញ ក៏មានសាខានៅតាមបណ្តាខេត្តផងដែរ។ ពីសិស្សអត់សាលារៀន ទៅជាសិស្សមានសាលារៀន តើវាមិនមែនជានិមិត្តរូបនៃការផ្លាស់ប្តូរទេអ្ហី? វាមិនមែនគ្រាន់តែជានិមិត្តរូបទេ តែវាជាការផ្លាស់ប្តូរលើការជាក់ស្តែង។ ការភូតកុហកណាមួយ មិនអាចយកដៃបាំងព្រះអាទិត្យបានទេ … ជាក់ស្តែង នៅគ្រប់បណ្តាខេត្ត-រាជធានី គឺសុទ្ធតែមានការអភិវឌ្ឍន៍ទាំងអស់។ រូបភាពនេះ តើវាជានិមិត្តរូបឱ្យការផ្លាស់ប្តូរ ឬក៏ជាការក្លែងក្លាយ? នេះសុទ្ធតែក្មួយៗ ចៅៗ នាំគ្នាថតដោយសម្លៀកបំពាក់ស្អាតបាតនេះអាហ្នឹងវាយ៉ាងម៉េច ដែលកាលពីមុនយើងរកតែខោអាវស្លៀកមិនបានផង។

(៥) ក្រុមប្រឆាំងអួតខ្លួនជានិមិត្តរូបនៃការផ្លាស់ប្តូររបប

ខ្ញុំមិនមែនយកបន្លាជួសបន្លាទេ។ ខ្ញុំយកញញួរទៅវាយបន្លា​។ អ្នកណាធ្វើឱ្យ(មាន)ការផ្លាស់ប្តូរពិតប្រាកដ? បើសិនជាអ្នកឯងនិយាយត្រឹមតែនិមិត្តរូបនៃការផ្លាស់ប្តូររបបបាន។ អ្នកឯងចង់ជានិមិត្តរូបនៃការផ្លាស់ប្តូររបប។ ប៉ុន្តែបើអ្នកឯងនិយាយអំពីនិមិត្តរូបនៃការផ្លាស់ប្តូរសង្គ្រាមមកកាន់សន្តិភាព ពីរបបប្រល័យពូជសាសន៍មកកាន់ការរស់រានមានជីវិត ពីការអត់មានអ្វីមកមានអ្វីដែលមាន គឺអាហ្នឹងខ្ញុំមិនអាចជឿអ្នកឯង។ អ្នកឯងអត់បានធ្វើអាហ្នឹងទេ។ អ្នកឯងគ្រាន់តែស្រមៃចង់បានអំណាចប៉ុណ្ណោះ។ ខ្ញុំមិនដាក់ផ្លែដាក់ផ្កាឱ្យអ្នកណាទេ ក៏ប៉ុន្តែ និយាយច្រើនពេកអំពីនិមិត្តរូបនៃការផ្លាស់ប្តូរ។ អញ្ចឹងទេ សម្រាប់គណបក្សប្រជាជនពីពេលហ្នឹងទៅ ប្រកាសថា ខ្លួនជានិមិត្តរូបនៃការផ្លាស់ប្តូរក្នុងប្រទេសកម្ពុជា។ នេះជាសារនយោបាយមួយកាត់ព្រឹកតែម្តង។ ហើយនេះវាជារឿងពិត។

(៦) សង្ឃខ្មៅ ដាច់សីល ដោយសារមុសា

យើងគិតមើល កាលពីឆ្នាំ ១៩៧៩ យើងមានអ្វីទៅ? អត់មានទេ។ ឯអ្នកកើតក្រោយឆ្នាំ ១៩៧៩ សួរឪពុកម្តាយ/ជីដូនជីតារបស់ខ្លួនមើល តើយ៉ាងម៉េច? ព្រះតេជព្រះគុណជាព្រះសង្ឃ ក៏កាន់តែត្រូវយល់អំពីបញ្ហាហ្នឹងថែមទៀតហើយ ព្រោះព្រះសង្ឃគេមិនឱ្យភូតទេ។ និយាយរួម មនុស្សគេមិនឱ្យភូតតែម្ដង។ ព្រះសង្ឃមានភាសាមួយ ត្រង់ចំណុចថា កុំមុសា។ សុំសីលម្ដងៗ គឺមុសា មិនដែលចោលទេ ប៉ុន្តែ បើព្រះសង្ឃទៅមុសាហើយ (គឺ)ចប់ហើយ។ ដូចអាខ្មៅ អាហ្នឹង គឺមុសារហូត។ ជេម សុខ អើយ! ផ្ដាំពីនេះទៅផង ទៅទារលុយពីអាខ្មៅ។ អាខ្មៅហ្នឹងថា ជេម សុខ ឯងទទួលលុយពីខ្ញុំ ១០ ម៉ឺនដុល្លារ។ ឥឡូវ ទៅទារពីអាខ្មៅហ្នឹងទៅ។ អាហ្នឹងគេហៅថា សង្ឃដាច់សីល ត្រង់ថា គាត់យកស្បង់ចីពរយកមកគ្រប ប៉ុន្តែគាត់មុសា។ តែមុសាដាច់សីលហើយ ចាំបាច់ហៅព្រះតេជព្រះគុណធ្វើអីអាមួយហ្នឹង។

(៧) សង្គតិភាពគុណភាពអប់រំ រវាងភ្នំពេញនឹងសាខានៅតាមបណ្ដាខេត្ត

ខ្ញុំពិតជាមានការកោតសរសើរជាមួយនឹងវឌ្ឍនភាព ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនេះ។ ខ្ញុំនៅបន្តលើកទឹកចិត្តឱ្យសាកលវិទ្យាល័យនេះ បន្តការខិតខំប្រឹងប្រែង ដើម្បីបន្តដំណើរការតទៅទៀតនៅតាមបណ្ដាខេត្ត។ អ្វីដែលជាសំណូមពររបស់ខ្ញុំ គឺនៅត្រង់ថា ពង្រឹងគុណភាព កុំឱ្យ បៀលប្រាយ តែមួយប៉ុន្តែគុណភាពខុសគ្នា រវាងអ្នករៀននៅភ្នំពេញ និង(រៀននៅ)ខេត្តនេះ/នោះ។ ត្រូវធ្វើយ៉ាងម៉េចឱ្យគុណភាពដូចគ្នា។ នោះគឺជាការរួមចំណែកដើម្បីកាត់បន្ថយនូវការលំបាករបស់និស្សិត។ ការធ្វើដំណើរពីបណ្ដាខេត្តមកកាន់រាជធានីភ្នំពេញ មិនមែនជាការងាយស្រួលទេ។ ឥឡូវនេះ យើងមានខេត្តតាកែវ ស្ទឹងត្រែង រតនគិរី សៀមរាប​ បាត់ដំបង បន្ទាយមានជ័យ ខេត្តព្រះសីហនុ និងត្បូងឃ្មុំ …។

(៨) លើកទឹកចិត្តឱ្យសាកលវិទ្យាល័យឯកជនចូលរួមរៀបចំបណ្ដាញឧត្តមសិក្សាតាមខេត្ត

មុនឆ្នាំ ១៩៧០ ជំនាន់ព្រះករុណាព្រះបិតា ព្រះអង្គក៏ធ្លាប់មានសាកលវិទ្យាល័យនៅខេត្តរួចស្រេចទៅហើយ ដូចជានៅខេត្តបាត់ដំបង/កំពង់ចាម ហើយអាច(មាន)កន្លែងខ្លះទៀត។ ឥឡូវនេះ យើងមានសាកលវិទ្យាល័យនៅបន្ទាយមានជ័យ​ នៅបាត់ដំបង នៅសៀមរាប នៅត្បូងឃ្មុំ នៅព្រៃវែង នៅស្វាយរៀង នៅកំពង់ចាម នៅក្រចេះ។ ប៉ុន្តែ ក្រៅពីនោះ យើងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យឯកជន ដើម្បីនឹងចូលរួមក្នុងការរៀបចំបណ្ដាញឧត្តមសិក្សានៅតាមខេត្ត ដែលវាជាការកាត់បន្ថយនូវការលំបាករបស់និស្សិត ដែលត្រូវបន្តការសិក្សា ហើយគ្មានកន្លែងស្នាក់នៅនៅទីក្រុងភ្នំពេញ។ ប៉ុន្តែ អ្វីដែលខ្ញុំសំណូមពរ​ គឺគុណភាពត្រូវតែដូចគ្នា រវាងអ្នករៀននៅភ្នំពេញ និងអ្នករៀននៅតាមបណ្ដាខេត្ត។ អញ្ចឹង បានជាត្រូវតែបណ្ដុះបណ្ដាលសាស្រ្តាចារ្យ ដែលមានកម្រិតដូចគ្នា ហើយបញ្ជូនទៅបង្រៀននៅតាមសាកលវិទ្យាល័យនានានៅឯតាមខេត្ត។

(៩) បន្តប្រកាន់យកវិធានការណ៍​ “៣ការពារ និង ៣កុំ”

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ និងអរគុណ ចំពោះថ្នាក់នាំ នៃសាកលវិទ្យាល័យ សាស្រ្តាចារ្យ ក៏ដូចជា និស្សិត ដែលបានរួមចំណែកនៅក្នុងការទប់ស្កាត់កូវីដ-១៩។ យើងមិនទាន់ឆ្លងផុតនៅឡើយទេ ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនឆ្លង(មានតិច) មានថ្ងៃខ្លះ គឺទទេតែម្ដង។ ម្សិលមិញ​ ដូចមានតែម្នាក់ទេ(ឆ្លងកូវីដ-១៩)។ យើងមិនទាន់បោះបង់ចោលនូវវិធានការណ៍ទាំងឡាយដែលត្រូវប្រកាន់យក ពិសេសវិធានការណ៍ “៣ការពារនិង៣កុំ”។ ពិតហើយ “៣ការពារ” គឺងាយធ្វើជាង “៣កុំ”។ “៣កុំ” កន្លែងខ្លះធ្វើមិនបាន។ “៣កុំ”៖ ទី(១) កុំទៅកន្លែងមនុស្សច្រើន។ យើងកំពុងប្រជុំមនុស្ស ៤ពាន់នាក់។ ហ្នឹងយើងខ្លួនឯងជាអ្នកធ្វើ … ទី(២) កុំនៅក្នុងកន្លែងបិទជិត។ បើបិទមិនជិតទេ ម៉ាស៊ីនត្រជាក់នេះវាអត់ត្រជាក់ដែរ។ រឿងវាអញ្ចឹង។ ប៉ុន្តែ ការរក្សាគម្លាតអាចធ្វើបាន។ ដូចជាយើងដាក់នៅឃ្លាតៗពីគ្នាបន្ដិច។ ឯ “៣ការពារ” គឺពាក់ម៉ាស់ គឺនៅពាក់បាន។

យើងបានដោះកាតព្វកិច្ចពាក់ម៉ាស់ ក៏ប៉ុន្តែ សូមពាក់ម៉ាស់ដោយការស្ម័គ្រចិត្ត ព្រោះអ្នកខ្លះមានទម្លាប់ទៅ(ហើយ) ពាក់ទៅវាអត់មានស្អីទេ។ ប្រជាពលរដ្ឋយើងខ្លះពាក់ម៉ាស់តាំងពីមុនកូវីដ-១៩ កើតឯណោះ ពេលគាត់ធ្វើដំណើរតាមម៉ូតូ ឬក៏តាមមធ្យោបាយផ្សេងៗ ដែលគ្មានអីការពារ (គឺ)គាត់ពាក់ម៉ាស់ ធានាកុំឱ្យដីហុយចូលច្រមុះរបស់គាត់។ រក្សាការលាងដៃ (និង/ឬ)រក្សាគម្លាត។ គម្លាតដែលគេចង់និយាយ គឺគេហាមចាប់ដៃគ្នា។ នៅប្រទេសខ្លះអត់ទាន់ចាប់ដៃគ្នាទេ ចាប់ដៃតែមេធំៗទេ។ ជួនកាលគេបុកដៃគ្នា។ ហ្នឹងក៏ជាវិធីដើម្បីការពារខ្លួនដែរ។ ក៏ប៉ុន្តែ ពេលប្រជុំអាស៊ាននៅភ្នំពេញ ឃើញនាំគ្នាចាប់ដៃពេញតែហ្នឹង ប៉ុន្តែ ទីចុងបំផុត អត់មានមេដឹកនាំបរទេសណាមួយឆ្លងកូវីដ-១៩ នៅភ្នំពេញទេ។ បែរជាប្រធានអាស៊ានជាអ្នកកើតកូវីដ-១៩ ទៅវិញ។ ប៉ុន្តែ វាមិនរកឃើញនៅកម្ពុជាឯណា តេស្ដឃើញនៅកោះបាលី។ អត់មានអ្នកណាឆ្លងកូវីដ-១៩ ចេញពីកម្ពុជានោះទេ។

(១០) ២០២១ មិនអាចដឹកនាំការប្រជុំអាស៊ីអឺរ៉ុបដោយផ្ទាល់, ២០២២ អាចចូលឆ្នាំបាន

យើងបានធ្វើកិច្ចការដ៏ល្អ ដើម្បីបើកប្រទេសឡើងវិញ ហើយយើងក៏ប្រជុំដោយផ្ទាល់។ ខ្ញុំគួរតែរំលឹកបន្ដិច អ្វីដែលយើងគ្រោងទុកនោះ ប្រជុំអាស៊ី-អឺរ៉ុប ដែលមានប្រមុខរដ្ឋ/រដ្ឋាភិបាលរហូតដល់ ៥២ ប្រទេស ត្រូវមកប្រជុំនៅទីក្រុងភ្នំពេញនៅឆ្នាំ ២០២១ ក៏ប៉ុន្តែ ដោយសារពេលនោះ(កូវីដ-១៩)កំពុងតែផ្ទុះឡើង(ខ្លាំង) មិនថាប្រទេសយើងទេ ទាំងតំបន់អាស៊ី/អឺរ៉ុប ដែលត្រូវមកចូលរួម គឺសុទ្ធតែរង(ផលប៉ះពាល់ដោយសារកូវីដ-១៩) កំពុងគ្រោះថ្នាក់ទាំងអស់(គ្នា) អត់សូវមានអ្នកណាហ៊ានចេញពីប្រទេសនោះទេ។ អញ្ចឹង យើងក៏ប្រជុំតាមអនឡាញ ក្នុងឋានជាប្រធានអង្គប្រជុំអាស៊ី-អឺរ៉ុប ហើយជាម្ចាស់ផ្ទះ។

ដល់ឆ្នាំ២០២២ ក្រោយការបើកប្រទេសឡើងវិញ​។ យើងអនុវត្តន៍បណ្ដើរៗ ខ្ញុំសូមជម្រាប (កម្មវិធី)ចូលឆ្នាំ(កាលពី)ឆ្នាំ២០២២ ខ្ញុំពិតជាភ័យណាស់។ ​បើប្រៀបធៀបនឹងពេលខាងមុខ នឹងមានការចូលឆ្នាំ (គឺ)នៅសល់ ២៨ ថ្ងៃទៀត (គឺ)ចូលឆ្នាំ។ ប៉ុន្តែ កាលចូលឆ្នាំ(នៅ)ឆ្នាំ២០២២ ខ្ញុំភ័យមែនទែន នៅពេលដែលការផ្សាយបន្តផ្ទាល់តាមកន្លែងនីមួយៗ (គឺថា)សមុទ្រមនុស្សតែម្ដង។ ខ្ញុំគិតថា ប្រសិនបើឆ្លង គឺមិនដឹងថា តើត្រូវដោះស្រាយរបៀបម៉េចទេ ព្រោះមនុស្សឡើងកកកុញ។ ប៉ុន្តែ ទីចុងបំផុត បែរជាអត់មាន។ ចាំទេ! នៅក្នុងឆ្នាំ២០២១ ពេលភ្ជុំបិណ្ឌ។ បិណ្ឌទី(១) ចាប់ផ្ដើម(ដំបូង គឺ)ឆ្លង។ បិណ្ឌទី(២) ឆ្លង។ បិណ្ឌទី(៣) ឆ្លង។ ខ្ញុំសំណូមពរថា ឱ្យបិណ្ឌទី(៤) ហើយបន្ទាប់ពីហ្នឹងទៅសូមឱ្យរៀបចំតាមទីអារាម គឺធ្វើម៉េចយកចង្ហាន់ទៅប្រគេនលោកបានផង និងរក្សានូវសុវត្ថិភាពបានផង ក្នុងនោះ គ្រាន់តែថ្ងៃទី(១), ទី(២) នៃថ្ងៃកាន់បិណ្ឌនៅទីក្រុងភ្នំពេញ និងខេត្តកណ្ដាល (គឺមាន)ឆ្លងប៉ុន្មានវត្ត(ទៅហើយ)។ ប៉ុន្តែ ក្រោយមកយើងក៏អត់អី។

(១១) បើកប្រទេសឡើងវិញថ្ងៃ ១ វិច្ឆិកា ២០២២

យើងក៏ចាប់បើកប្រទេសនៅថ្ងៃទី ០១ វិច្ឆិកា ២០២២។ បន្តទៅយើងឱ្យដំណើរការលេងៗ ចេះតែបន្តរហូតដល់ពេលចូលឆ្នាំ គឺថា ធំយកមែនទែនតែម្ដង ព្រោះប្រជាជនប៉ុន្មានឆ្នាំ(មិនបានចូលឆ្នាំ)។ ឆ្នាំ២០២០ ក៏មិនបានចូលឆ្នាំ។ ឆ្នាំ២០២១ ក៏អត់បាន(ចូលឆ្នាំ)។ ដល់ឆ្នាំ២០២២ លេងមួយទំហឹង(តែម្ដង) ដល់មួយទំហឹងហ្នឹង នរណាភ័យជាងគេ គឺនាយករដ្ឋមន្រ្តីភ័យជាងគេ។ ពេលនោះអគារនៅស្ដាតអូឡាំពិចនេះយើងខ្ចីគេ (ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩)។ កន្លែង(កោះពេជ្រ)នេះ យើងខ្ចីគេដាក់អ្នកជំងឺកូវីដ-១៩ (ដើម្បីធ្វើការព្យាបាលដែរ)។ ពេលនោះយើងមិនឱ្យប្រជាពលរដ្ឋយើងណាម្នាក់កើតកូវីដ-១៩ ហើយ ដោយគ្មានកន្លែងស្នាក់/ព្យាបាលនោះទេ។

(១២) មន្ទីរពេទ្យ១ ម៉ឺនគ្រែ អាចថាធំជាងគេក្នុងអាស៊ាន

ដើម្បីចៀសវាងការខ្ចីគេ (យើង)ធ្វើមន្ទីរពេទ្យមួយ (ដែលមាន) ១ ម៉ឺនគ្រែតែម្ដង ដែលអាចចាត់ទុកថា ជាមន្ទីរពេទ្យដែលធំជាងគេក្នុងប្រទេស ហើយក៏អាចថាជាមន្ទីរពេទ្យដែលធំជាងគេនៅក្នុងអាស៊ាន។ មន្ទីរពេទ្យខ្លះមានតែ ៣-៤ ពាន់គ្រែ (គឺ)ធំហើយ។ មន្ទីរពេទ្យរបស់យើងដែលកំពុងសាងសង់ គឺមានរហូតទៅដល់ ១ ម៉ឺនគ្រែឯណោះ។ ឥឡូវ កំពុងឱ្យរៀបចំសម្រាប់អ្នកជំងឺកូវីដ-១៩​ មួយចំនួន ប៉ុន្តែសំខាន់ គឺព្យាបាលខាងកីឡា។ (កី​ឡាប្រដាល់)កាលពីដើម ឱ្យតែចុះពីលើរេញមក តែងតែមានបែកមុខ/មាត់ ហើយមិនដឹងថាទៅព្យាបាលនៅឯណា កីឡាទាត់បាល់នេះមួយ(ដែរ)។ ពីម្សិល ចៅវុធ ដន្លងអើយដន្លង! ឱ្យវាទៅប្រឹងរៀនបាល់ទះ។ វាលេងបាល់ទះផង (និង)លេងបាល់ទាត់ផង។ ឥឡូវរហែកសាច់ដុំ។ អានោះទាត់យ៉ាងម៉េចបានដល់ថ្នាក់រហែកសាច់ដុំ? ខ្ញុំក៏ធ្លាប់រហែកសាច់ដុំដែរ។ ពួកអ្នកវាយកូនគោលច្រើនតែរហែកសាច់ដុំទ្រូង ប៉ុន្តែបន្ដិចទៅវាបាត់ហើយ។ វាយកូនគោលទាំងរហែកហ្នឹង។ ចៅវុធ ត្រូវផ្អាករៀន។ គេមិនឱ្យកម្រើកទេ …។

(១៣) បើកប្រទេស ធ្វើឱ្យកំណើនសេដ្ឋកិច្ចហក់ឡើងមក ៣% ឆ្នាំ ២០២១ និង ៥,២% ឆ្នាំ ២០២២

ខ្ញុំសូមអរគុណជាមួយនឹងសាកលវិទ្យាល័យ (បៀលប្រាយ) ថ្នាក់ដឹកនាំ ក៏ដូចជា និស្សិត ដែលបានចូលរួមក្នុងការទប់ស្កាត់កូវីដ-១៩ តាមរយៈការអនុវត្តវិធានការណ៍សុខាភិបាល ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ជាពិសេស គឺទទួលយកវ៉ាក់សាំង។ តាមរយៈនោះហើយ ដែលយើងបានបើកប្រទេសឡើងវិញ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចហក់ឡើងវិញ បន្ទាប់ពីអវិជ្ជមាន ៣,១% ឆ្នាំ២០២០ ធ្លាក់ចុះ។ យើងរំកិលឡើងបាន ៣% នៅឆ្នាំ២០២១ និង ៥,២% ឆ្នាំ២០២២ កន្លងផុតទៅ។ នោះគឺមានចំណែកនៃការខិតខំប្រឹងប្រែងរបស់យើង។ ខ្ញុំសូមអរគុណ ជាមួយនឹងការផ្ដល់អាហារូបករណ៍សម្រាប់ខ្ញុំ ដើម្បីចែកជូននិស្សិត។ ថ្ងៃនេះ ក៏មាននិស្សិតមួយចំនួន ដែលរៀនអាហារូបករណ៍របស់ខ្ញុំ ក៏ទទួលបានការសិក្សានៅទីនេះ។

ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ជាមួយនឹងជ័យលាភីទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់។ ក្នុងនោះ មានបរិញ្ញាបត្ររង ចំនួន ៩៤២ នាក់។ បរិញ្ញាបត្រ (ចំនួន) ៣ ៣៦៤នាក់។ បរិញ្ញាបត្រជាន់ខ្ពស់ (ចំនួន) ២៥៥ នាក់ និងបណ្ឌិត ចំនួន ៥ នាក់។ នេះបង្ហាញអំពីការខិតខំរបស់និស្សិតទាំងអស់ទើបមានថ្ងៃនេះ។ ហើយខ្ញុំក៏នៅតែបន្តការអំពាវនាវ សម្រាប់​និស្សិតរបស់យើង(ត្រូវ)ខិតខំបន្តទៀត មិនមែនបញ្ចប់នៅថ្ងៃ(ទទួលសញ្ញាបត្រ)នេះទេ។ បញ្ហា(ការទទួលបាន)សញ្ញាបត្រវាជារឿងមួយ ប៉ុន្តែ បញ្ហាសកម្មភាព ប្រសិទ្ធភាពការងារ ជារឿងមួយសំខាន់ជាងនេះ។ កុំឃើញថាខ្លួនទទួល(សញ្ញាបត្រ)បណ្ឌិត ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបរិញ្ញាបត្រហើយ គឺជារឿងចប់ មិនមែនទេ។ ក៏ដូចគ្នាដែរ កុំថាខ្លួនធ្វើរដ្ឋមន្ត្រី ឬខ្លួនធ្វើឧបនាយករដ្ឋមន្ត្រី ធ្វើនាយករដ្ឋមន្ត្រី ធ្វើប្រធានសភា អនុប្រធានសភា សមាជិកសភា ខ្លួនមិនរៀន (គឺ)អត់ទៅរួចទេ។

(១៤) រដ្ឋមន្ត្រីនានាមុនផ្ញើឯកសារមកសុំឆ្លងយោបល់ សូមពិនិត្យអក្ខរាវិរុទ្ធនិងថ្ងៃខែ

បានជានិយាយទៅដល់ហ្នឹង គឺសុំនិយាយផងដែរ ក្រែងលោប៊ិចក្រហមវាមិនបានទៅដល់រដ្ឋមន្ត្រី។ ប៊ិចក្រហមរបស់ខ្ញុំ(ចំណារ)ទៅច្រើនណាស់ តែវានៅដដែល។ ប៊ិចក្រហមរបស់ខ្ញុំតែងតែចារត្រឡប់ទៅវិញ បើខុស គឺតែងចារត្រឡប់ទៅវិញ។ ថ្ងៃនេះខ្ញុំនិយាយតែម្ដង។ ខ្ញុំសុំអង្វរករឱ្យលោករដ្ឋមន្ត្រីទាំងឡាយ (ក៏ដូចជា) ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី មុនចុះហត្ថលេខា មើលឱ្យច្បាស់តាំងពីអក្ខរាវិរុទ្ធ តាំងពីស្អី នេះផ្ញើមកនាយករដ្ឋមន្ត្រី មិនមែនផ្ញើទៅណាទេ។ ទោះបីផ្ញើទៅណាក៏ដោយខ្លួនឋានៈរដ្ឋមន្ត្រី ត្រូវធ្វើឱ្យច្បាស់ … រដ្ឋមន្ត្រីខ្លះចុះហត្ថលេខាអត់មានដាក់ខែទេ យកមកឱ្យខ្ញុំ។ អក្សរក្រហមទៅវិញគូសថាអត់បានដាក់ថ្ងៃខែ … (ដូច្នេះ) រឿងច្រំដែលមកទៀត … បើអស់លោករដ្ឋមន្ត្រីធ្វើតែប៉ុណ្ណឹងមិនបានផង ឱ្យខ្ញុំធ្វើនាយករដ្ឋមន្ត្រីវេទនាប៉ុណ្ណាទៅ …។

(១៥) ករណីក្រសួងសាម៉ីជូនជ្រាប ទីស្តីការដាក់ថាសុំមតិដឹកនាំ

មួយទៀតទីស្ដីការគណៈរដ្ឋមន្ត្រី សូមផ្ដាំទៅ ឯកឧត្តម ប៊ិន ឈិន ក្រែងលោសំណុំរឿងមិនដល់ ឯកឧត្តម ប៊ិន ឈិន ព្រោះវាប៉ុន្មានដងហើយខ្ញុំចារ(ប៊ិចក្រហម)។ ខ្ញុំឃើញរបាយការណ៍ ដែល​(ទីស្ដីការគណៈរដ្ឋមន្ត្រី) មិនមែន ឯកឧត្តម ប៊ិន ឈិន ទេ។ ឯកឧត្តម ប៊ិន ឈិន គ្រាន់តែចុះហត្ថលេខាមកទេ គាត់មិនបានទាំងមើលផង។ មាននាយកដ្ឋាន មានអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ កាន់ការងារហ្នឹងធ្វើមក។ ក្រសួងរ៉ែ និងថាមពល អត់មានស្នើសុំមតិដឹកនាំទេ គ្រាន់តែរាយការណ៍ជូននាយករដ្ឋមន្ត្រីជ្រាប អំពីចំណុចនេះ។ មានក្រុមហ៊ុនមួយដែលគេសុំធ្វើការវិនិយោគថ្មម៉ាបនៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះបានពន្យារពេលម្ដងហើយម្ដងទៀត រួចហើយលើកចុងក្រោយនេះរដ្ឋមន្ត្រីបានបញ្ជាក់ថា បានហៅមកពិភាក្សា ប៉ុន្តែ ក្រុមហ៊ុនមិនបានមកពិភាក្សា។ (ក្រសួង)ចាត់ទុកថាក្រុមហ៊ុនបោះបង់ចោលគម្រោងនេះ សូមសម្ដេចមេត្តាជ្រាប។

ប៉ុន្តែ ដល់អ្នកបូកសរុបឱ្យ ឯកឧត្តម ប៊ិន ឈិន បែរជាដាក់ពាក្យថា សូមជ្រាបនិងសុំមតិដឹកនាំ។ (ខ្ញុំ)ថាអានេះដឹកនាំស្អី? ចេះសំណាងល្អ គេដាក់លិខិត ឯកឧត្តម ស៊ុយ សែម ទៅពីក្រោម ផ្ទៀងផ្ទាត់​​មើលលិខិត ឯកឧត្តម ស៊ុយ សែម នៅខាងក្រោម។ លិខិតរបស់ ឯកឧត្តម ស៊ុយ សែម បាននិយាយត្រឹមថា សូមសម្ដេចតេជោជ្រាប(ជារបាយការណ៍)។ ប៉ុន្តែដល់ទៅតាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រីដាក់ថា ជ្រាបជារបាយការណ៍និងសុំមតិដឹក​នាំ។ (ខ្ញុំ)ថាចុះដឹកនាំស្អី? ដល់អញ្ចឹងទៅប៊ិចក្រហមទៀត។ ចារ(ត្រឡប់ទីវិញ)ថា ក្រសួង(រ៉ែ និងថាមពល)អត់មានសុំមតិដឹកនាំទេ។ ក្រែងលោរឿងទាំងឡាយអត់ដឹងដល់រដ្ឋមន្ត្រី។ ក្រែងរញីរញ័រខ្លាចរដ្ឋមន្ត្រី(ស្ដីឱ្យ)ទៀត។

(១៦) ក្រសួងបួនធ្វើកិច្ចការបានល្អ

រដ្ឋមន្ត្រីច្រើនណាស់ដែលធ្វើកំហុស។ របាយការណ៍គឺគ្រាន់តែជូនជ្រាប ប៉ុន្តែបែរជាសុំយោបល់។ កន្លែងខ្លះគេធ្វើត្រូវ។ ខ្ញុំកត់សម្គាល់ឃើញថា ក្រសួងបួន ដែលធ្វើកិច្ចការល្អហើយមិនវែងឆ្ងាយ (១) ក្រសួងមហាផ្ទៃ (២) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (៣) ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (៤) ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច។ គេដាក់មកតែងតែ(មានបញ្ជាក់ច្បាស់)ថា ចំណុចទី(១) សុំយោបល់អញ្ចេះ ចំណុចទី(២) អញ្ចេះ។ ចំណុចទី(៣) អញ្ចេះ។ បើលោកជំទាវ ភឿង សកុណា វិញ គាត់ពិនិត្យជម្រើសទី(១) បែបនេះ។ ជម្រើសទី(២) បែបនេះ។ ជម្រើសទី(៣) បែបនេះ ឬតាមការសំរេចរបស់សម្ដេច លើទម្រង់ណាមួយទៀត … ខ្ញុំថា មើលទៅរដ្ឋមន្ត្រីចាស់ៗ ហ្នឹងយូរទៅខ្ជិល។ បើរដ្ឋមន្ត្រី (ខៀវ) កាញារឹទ្ធ គឺអត់សូវដាក់ថ្ងៃខែដែរទេ … ខ្ញុំថា ពេលដែលឡើងធ្វើរដ្ឋមន្ត្រីកុំខ្ជិល ធ្វើចៅហ្វាយខេត្តកុំខ្ជិល ធ្វើមេនេះ/នោះកុំខ្ជិល។ រៀនទៅ។ រៀនសួរគេទៅកុំខ្មាសអៀនអី។

(១៧) មិនអាចផ្ដល់មតិដឹកនាំតាម WhatsApp ឬ Telegram ទេ គោលការណ៍ខ្លះទាមទារ “ស.ជ.ណ”

សូម្បីតែវាយសារ (ដូចជា) លី ធុជ វាយសារសឹងតែរាល់ថ្ងៃ)។ រួចហើយវាយសារច្របូកច្របល់មិនដឹងជាស្អី រួចហើយសុំមតិដឹកនាំ។ (ខ្ញុំ)គ្រាន់តែថាបានទទួល។ ពាក្យថាបានទទួល មិនមែនយល់ព្រមឱ្យអ្នកឯងយល់ព្រមធ្វើអាហ្នឹងទេ។ ខ្ញុំគ្រាន់តែបានមើលទេ។ លី ធុជ និយាយពីដោះមីនកន្លែងនេះ/នោះ ប៉ុន្តែមកដល់កន្លែងហ្នឹងសុំមតិណែនាំ ឬក៏សុំអនុសាសន៍។ បើវាច្របូកប្របល់ហើយ សុំយោបល់តាម WhatsApp យ៉ាងម៉េច? សុំតាម WhatsApp អ្នកឯងវាយលិខិតមក បញ្ជូនលិខិតមកខ្ញុំព្រីនហើយ ខ្ញុំចារត្រឡប់ទៅវិញ … រឿងសុំមតិដឹកនាំហ្នឹងមានចំណុច​ខ្លះយើងមិនផ្ដល់តាម WhatsApp ឬ Telegram (បានទេ) ប៉ុន្តែគោលការណ៍ខ្លះទាមទារចេញ “ស.ជ.ណ” ពីគណៈរដ្ឋមន្ត្រី ទើបអ្នកឯងមានលុយទៅប្រើប្រាស់ ឬអាចយកការងារហ្នឹងទៅធ្វើបាន។

(១៨) ផ្ដល់អាទិភាពក្រសួងបួនបញ្ជូនឯកសារមកត្រង់ ក្រៅពីនោះបញ្ជូនទៅតាមទីស្ដីការគណៈរដ្ឋមន្ត្រី

យកពេលស្ដីឱ្យគណៈរដ្ឋមន្ត្រីៗបន្តិចទៅចុះ ព្រោះពេលខ្លះគេធ្វើមកគិតតែពីស៊ីញ៉េរតែម្ដង។ ដឹងថាអាហ្នឹងវាឡើងមកដល់នាយករដ្ឋមន្ត្រីដែរ។ ក្រសួងការបរទេសសម្បូរណាស់មិនព្រមចុះថ្ងៃខែ វាស្លាប់ស្អីបើគង់តែចុះ? ឧទាហរណ៍ថា គេមិនទាន់ដាក់ថ្ងៃខែទេ ព្រោះរដ្ឋមន្ត្រីគាត់អត់បានចុះថ្ងៃហ្នឹង មិនដឹងគាត់ចុះហត្ថលេខាពេលណា។ វាយវាឱ្យហើយស្រេចទៅ។ ថ្ងៃប៉ុន្មានកើត ត្រូវនឹងថ្ងៃស្អី តាមពុទ្ធសករាជទៅ រួចបន្ទាប់ទៅថ្ងៃទីប៉ុន្មាន។ វាយវាឱ្យហើយទៅ ទុកចំហរទៅចាំគេទៅចុះលេខ។ វាខ្ជិលតាំងពីអ្នកក្រោមរហូតដល់អ្នកលើ ហើយធ្វើបាបតែនាយករដ្ឋមន្ត្រីម្នាក់។ ខ្ញុំថាធ្វើបាបតែម្ដង ដោយសាររដ្ឋមន្ត្រីខ្ជិល។ ពីថ្ងៃហ្នឹងទៅនៅសល់តែប៉ុន្មានខែទៀត កុំឱ្យរដ្ឋមន្ត្រីខ្ជិលវើយ! ពិបាកណាស់ ធុញយកតែមែនទែន។ ស្ដីឱ្យដោយចំហរតែម្ដង ព្រោះកន្លងទៅចេះតែនៅស្ងៀម ប៉ុន្តែមើលទៅប្រហែលជាចំណារប៊ិចក្រហមរបស់ខ្ញុំមិនបានត្រឡប់ទៅរដ្ឋមន្ត្រីវិញទេ។

ខ្ញុំឱ្យអាទិភាពក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច/ហិរញ្ញវត្ថុ និងក្រសួងការបរទេស (បញ្ជូនឯកសារត្រង់មកខ្ញុំ) ក្រៅពីនោះបញ្ជូនទៅតាមទីស្ដីការគណៈរដ្ឋមន្ត្រី (ដើម្បី)ធ្វើការបូកសរុបដោយនាយកដ្ឋានជំនាញ … គេឱ្យខ្លួនជាសេនាធិការ ត្រូវស្រាវជ្រាវមើល តើគួរធ្វើម៉េច? ដូចជាកន្លងទៅកីឡាស្អីមួយទៅប្រកួត វាអត់មានចែងនៅក្នុងអនុក្រឹត្យទេ ក៏ប៉ុន្តែគួរតែត្រូវឱ្យរង្វាន់។ គេបូក(សរុប)យ៉ាងម៉េច ឯកឧត្តម ប៊ិន ឈិន ស៊ីញ៉េមកតែម្ដង ថាសូមសម្ដេចមេត្តាផ្ដល់នូវប្រាក់រង្វាន់សម្រាប់កីឡាករផ្នែកហ្នឹងដែលបានប្រកួតឈ្នះ។ ខ្ញុំក៏បានសរសេរសួរត្រឡប់ទៅវិញថា តើទីស្ដីការគណៈរដ្ឋមន្ត្រីគួរតែឱ្យប៉ុន្មាន? រួចហើយចារខាងក្រោមថា ទីស្ដីការគណៈរដ្ឋមន្ត្រី មិនមែនគ្រាន់តែត្រឹមបូកសរុបទេ​ ព្រោះខ្លួនត្រូវទៅសួរក្រសួងអប់រំ ទៅសួរគណៈកម្មការអូឡាំពិក ដើម្បីថាគួរជួយប៉ុន្មាន ផ្ដល់មតិឱ្យនាយករដ្ឋមន្ត្រីមក បើនាយករដ្ឋមន្ត្រីយល់ឃើញថាឯកភាព ហ្នឹងវាស្រួលណាស់ (ទាញប៊ិចមក)ចុចព្រឹបចារឯកភាព ដោយអត់ចាំបាច់អីច្រើនទេ។ បើសិនជាខ្លួនមានមតិផ្ទុយពីការឱ្យយោបល់របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ថាអនុវត្តតាមបែបនេះ (គឺ)ចំណារមួយផ្សេងថែមទៀត។

(១៩) សិស្ស/និស្សិត ពង្រឹងសមត្ថភាពឆ្លើយតបការវិវត្ដន៍លឿននៃពិភពលោក ក្នុងសេដ្ឋកិច្ចចំណេះដឹង

ថ្ងៃនេះ ថ្ងៃព្រហស្បតិ៍ (គឺមកចូលរួមចែកសញ្ញាបត្រនៅទីនេះ)។ (កាលពី)ថ្ងៃអង្គារ៍ (នៅឯ)ពោធិ៍សាត់ (គឺទៅសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសំណង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១)។ ម្សិលមិញ(ចូលរួមកម្មវិធី)ខាងពិការ នៅឯ(សណ្ឋាគារ)សុខា។ ស្អែកនៅមួយឈុតទៀត (គឺ)ទទួលវត្ថុបុរាណ។ សូមលោក​រដ្ឋមន្ត្រីទាំងឡាយកុំធ្វើបាបនាយករដ្ឋមន្ត្រីពេក។ ថ្ងៃក្រោយបើមកធុនហ្នឹង បង្ហោះតាមហ្វេសប៊ុក និងTelegram ឱ្យ(គេឃើញ)តែម្ដង។ (ថ្ងៃនេះ)ផ្សាយតាមទូរទស្សន៍ឱ្យពិភពលោកដឹងតែម្ដង ថានាយករដ្ឋមន្ត្រីរអ៊ូនឹងរដ្ឋមន្ត្រីខ្ជិល។ ការរៀននេះ មិនមែនដាស់តឿនត្រឹមតែចំពោះនិស្សិតទេ។ អម្បាញ់មិញអំពាវនាវឱ្យនិស្សិតរៀនបន្ត។ ឥឡូវខ្ញុំកំពុងតែអំពាវនាវឱ្យពួករដ្ឋមន្ត្រីរៀន។ រៀនធ្វើការឡើងវិញ បើមិនចេះទេគឺចាប់ពី “ក ខ” ឱ្យក្មេងទៅបង្រៀនតែម្ដង។ សាលាភូមិន្ទរដ្ឋបាល ហៅរដ្ឋមន្ត្រីទៅរៀនម្ដងមើល។ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវ ចំពោះនិស្សិត ទាំងព្រះសង្ឃ/គ្រហស្ថ បន្តការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការវិវត្តន៍ដ៏លឿននៃពិភពលោកបច្ចុប្បន្ន ដែលស្ថិតនៅក្នុងដំណាក់កាលនៃសេដ្ឋកិច្ចចំណេះដឹង។ ប្រទេសរបស់យើងកំពុងវិវត្តន៍ទៅមុខហើយ យើងត្រូវបន្តឱ្យប្រទេសរបស់យើងបានបន្តទៅមុខថែមទៀត។

(២០) មោទនភាពចំពោះសហគ្រិនវ័យក្មេង រៀនដើម្បីទៅពង្រឹងនូវអាជីវកម្មផ្ទាល់ខ្លួន

ខ្ញុំព្រះករុណាខ្ញុំ ក៏សុំចូលរួមជាមួយមាតាបិតា/អាណាព្យាបាល ដែលមានកូន/ចៅ មានប្តី/ប្រពន្ធ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សូមឱ្យអ្នកទាំងឡាយ(បន្ត)ដោះស្រាយការងារធ្វើ ក្នុងការងារធ្វើនេះចែកចេញ(ជា)៖ ស្ថាប័នរដ្ឋ (ចំនួន) ២២,៧១%។ វិស័យឯកជន (ចំនួន) ៥៧,៦៧%។ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ (ចំនួន) ៣,៣៨%។ អាជីវកម្មផ្ទាល់ខ្លួន (ចំនួន) ១០,៨១%។ ការងារមិនច្បាស់លាស់ (ចំនួន) ៦៣ នាក់ ស្មើនឹង ១,៣៤%។ ការងារមិនច្បាស់លាស់ហ្នឹងមិនដឹងថាអី ជួនកាលគាត់ការងារចល័ត ឬក៏គាត់កំពុងបន្តការសិក្សា។ យើងមានមោទនភាពជាមួយសហគ្រិនរបស់យើង ជាពិសេស សហគ្រិនវ័យក្មេងនៅកម្ពុជាបច្ចុប្បន្ននេះ ដែលបង្កើតនូវឱកាសការងារ និងអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។ គេរៀនដើម្បីទៅពង្រឹងនូវអាជីវកម្មផ្ទាល់របស់ពួកគេ។

(២១) សូមបារមីព្រះអង្គចេក/ចម កុំប្រណីពួកចោទគណបក្សប្រជាជនដុតព្រះរាជដំណាក់សៀមរាប

… ខ្ញុំព្រះករុណាខ្ញុំសុំចូលរួមសម្តែងការសោកស្តាយ ដែលបានកើតឡើងនៅខេត្តសៀមរាប គឺការឆេះព្រះរាជដំណាក់។ ថ្ងៃនោះ ខ្ញុំព្រះករុណាខ្ញុំក៏នៅបន្តតាមដានជាមួយនឹងអភិបាលខេត្ត តាមរយៈអនឡាញ។ មុនម៉ោង ៥ ភ្លឺ សម្តេចចៅហ្វាវាំង គង់ សំអុល បានទាក់ទងមក ដើម្បីរៀបចំឧទ្ធម្ភាគចក្រទៅទីនោះ។ បញ្ហានេះ សូមធ្វើការបកស្រាយត្រឹមតែកម្រិតនៃសេចក្តីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង ទាក់ទងនឹងការឆេះព្រះរាជដំណាក់នោះបានហើយ កុំទៅហួសពីហ្នឹង។ ពួកទមិឡឥតសាសនាបកស្រាយពីខាងក្រៅ ថានេះ គឺជាការរៀបចំមួយរបស់គណបក្សប្រជាជននិងរាជរដ្ឋាភិបាល។ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវថ្វាយទៅបារមីព្រះអង្គចេក/ចម អ្នកណាបកស្រាយខុសសូមឱ្យ ព្រះអង្គចេក/ចម កុំប្រណីពួកអាតិរច្ឆាននេះឱ្យសោះ។ វាទៅជា(រាជ)រដ្ឋាភិបាល/គណបក្សប្រជាជនជាអ្នកដុត។ នៅក្រៅប្រទេសបានវាហ៊ាននិយាយ បើនៅក្នុងប្រទេសវាយខ្នោះហ្អែងឥឡូវ ហ្អែងមានភស្តុតាងពីណា? អ្វីដែល(រាជ)រដ្ឋាភិបាលខ្លាចបំផុត គឺមហន្តរាយកើតឡើង ការឆេះផ្ទះ/ស្អី។ ហើយថ្ងៃជាមួយគ្នានោះវា(ឆេះផ្ទះ)នៅស្ទឹងមានជ័យរបស់យើងនេះ អស់មិនចេះតិច(ផ្ទះដែរ)។ ទុសេខ្សែភ្លើងច្រើនណាស់។ ខ្ញុំព្រះករុណាខ្ញុំក៏សុំអំពាវនាវ (គឺថា)គ្រប់ពេលទាំងអស់ ត្រូវតែប្រុងប្រយ័ត្នអារឿងបញ្ហាអគ្គិភ័យនេះ (គឺថា)ឆេះរាល់ថ្ងៃ គ្រាន់តែកន្លែងខុសៗគ្នាតែប៉ុណ្ណឹង។

ឥឡូវ ខ្ញុំដាក់ចេញជាសំណួរត្រឡប់ទៅវិញ នៅទីក្រុងប៉ារីសប៉ុន្មានឆ្នាំមុននៅចាំទេ ឆេះវិហារមួយដែលមានតម្លៃជាង ៨០០ លានដុល្លារ ហើយដែលមានអាយុ ៨០០ ឆ្នាំជាង តើ (Emmanuel) Macron ទទួលខុសត្រូវរបៀបម៉េច? តើគេចាប់បង្ខំឱ្យប្រធានាធិបតី (Emmanuel) Macron ​ ចុះចេញពីតំណែងទេ? វាទៅជាអញ្ចេះ។ អ្នកឯងហ៊ានទៅសួរ (Emmanuel) Macron ទេ? បច្ចេកវិទ្យាទំនើបរបស់បារាំងក៏មិនអាចពន្លត់អគ្គីភ័យនោះបាន តែយើងគ្រប់គ្រង(បាន)សភាពការណ៍តែប៉ុន្មានម៉ោងទេ។ ឥឡូវ បញ្ហាធំ គឺបញ្ហាសម្រុកជួសជុលឡើងវិញ។ ហើយជួសជុលនេះ គឺខ្ញុំបានអនុញ្ញាតតាំងពីមួយថ្ងៃក្រោយ(ការ)ឆេះ តាមរយៈសំណើររបស់សម្តេច(ចៅហ្វាវាំង) គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ឆេះនេះ មិនមែនឆេះដំណាក់ធំទេ (គឺ)ឆេះផ្នែកមួយ(តែប៉ុណ្ណោះ)។ ប៉ុន្តែ ឆេះកន្លែងណាក៏ដោយ យើងមានការសោកស្តាយអំពីបញ្ហានេះ។

(២២) សូម្បីតែបារាំងជាទីក្រុងទំនើប ក៏មិនអាចគ្រប់គ្រងបានអគ្គិភ័យឆេះវិហារមួយ ដែលមានអាយុកាល ៨០០ ឆ្នាំ

សូមកុំឱ្យទៅជ្រុលហួសពីអ្វីដែលវាបានកើតជាក់ស្តែង។ ខ្ញុំព្រះករុណាខ្ញុំនៅតែបន់ស្រន់ដល់ព្រះអង្គចេក/ចម បារមីនៅទីនោះតាមកាច់កុំប្រណីជាមួយនឹងអ្នកដែលបំភ្លៃការពិត … បើនៅស្រុក(ខ្មែរ)វិញ អាពៅ! បានការហើយ។ ដាក់(ខ្នោះ)គ្មានឱ្យលើសពីប៉ុន្មានម៉ោងទេ។ ចាំតែហ៊ានតើនៅក្នុងស្រុក វាខ្លាចដែរ ប៉ុន្តែ វានៅក្រៅស្រុកវានិយាយតាមចិត្ត។ ឆ្នាំប៉ុន្មានឆេះវិហារនៅប៉ារីស? … (ឆេះនៅឆ្នាំ)២០១៩ អាយុ ៨០០ឆ្នាំជាង (ដែល)វានៅចំកណ្តាលទីក្រុងប៉ារីស ដែលជាក្រុងទំនើប … បានសេចក្តីថា ហេដ្ឋារចនាសម័្ពន្ធផ្នែកអគ្គិភ័យគេខ្លាំងណាស់។ អញ្ចឹងទេ អត់ចាំទៅដឹកទឹកដូចយើងទេ។ គេមានទុយោទឹក ឆេះនៅកន្លែងណាគេយកទឹកនៅកន្លែងនោះតែម្តង។ សូម្បីតែតំបន់ សារសែល្ស (Sarcelles) ជាតំបន់ថ្មីមួយ ដែលទើបនឹងវិនិយោគ ហើយ(មាន)គ្រួសារខ្មែរយើងនៅបារាំងម្នាក់។ ខ្ញុំផ្ញើកូន ៣ (នាក់)នៅទីនោះ នាងពៅនេះ(មួយ) ហើយបងៗគេ ២ នាក់(ទៀត គឺ) ម៉ានិត និង ម៉ានី ផ្ញើឱ្យរៀននៅទីនោះ។ ម៉ានិត និងម៉ានី ទៅរៀននៅបារាំងតាំងពីឆ្នាំ ១៩៩២ មួយអាយុ ១២ ឆ្នាំ (និង)មួយអាយុ ១១ ឆ្នាំ ហើយក្រោយមកនាងពៅនេះទៅមួយទៀត (គឺ)បាន ៣ នាក់នៅទីនោះ។ ខ្ញុំដើរពិនិត្យមើលឃើញកន្លែងក្បាលទុយោ។ បើថាឆេះ គឺគេទាញកន្លែងហ្នឹងបាញ់យកតែម្តង។ ស្ថានភាពខ្លាំងប៉ុណ្ណឹងហើយនៅស្រុកបារាំង (ក៏)ទប់អត់បាន …។

(២៣) ព្រះរាជដំណាក់ដែលព្រះបរមរតនកោដ្ឋគង់ប្រថាប់ ដើម្បីដឹកនាំដណ្ដើមឯករាជ្យចេញពីបារាំង

ឥឡូវ ដំណើរការជួសជុល សូមសម្តេចចៅហ្វាវាំង គង់ សំអុល ពន្លឿនការជួសជុលនេះ។ រឿងលុយ/កាក់ មិនថាអស់ប៉ុន្មានទេ ត្រូវតែធ្វើព្រះរាជដំណាក់នេះ ព្រោះព្រះរាជដំណាក់នេះ ជាព្រះរាជដំណាក់ ដែលព្រះករុណាបិតា ព្រះអង្គបានគង់នៅទីនេះ ដើម្បីដឹកនាំតំបន់ស្វ័យ័ត និងយកតំបន់ស្វ័យ័តជាមូលដ្ឋានតស៊ូ ដើម្បី(ដណ្ដើម)ឯករាជ្យចេញពីបារាំង។ ពេលនោះតំបន់ស្វ័យ័តរួមមាន៖ សៀមរាប កំពង់ធំ និងបាត់ដំបង ប៉ុន្តែ ព្រះអង្គគង់ប្រថាប់នៅព្រះរាជដំណាក់សៀមរាប គឺជាតំបន់ប្រវត្តិសាស្ត្រ។ អញ្ចឹងទេ យើងមិនអាចឱ្យបាត់បង់(បានទេ)។ ចៅហ្វាយខេត្តនៅជាប់ជាមួយនឹងព្រឹត្តិការណ៍នោះ។ ហើយ (ទៀ) បាញ់ បញ្ជូនព័ត៌មានជាបន្តបន្ទាប់មក ស្ថានភាពវិវត្តន៍ដល់ណា។ ព្រលឹមឡើងរៀបចំឧទ្ធម្ភាគចក្រមួយឱ្យ សម្តេចចៅហ្វាវាំង គង់ សំអុល។ គាត់ក៏ឈឺដែរ តែគាត់ទៅ។ ត្រឡប់មកវិញគាត់រៀបចំរបាយការណ៍ភ្លាមៗ ដើម្បីសូមជួសជុល(ព្រះ)រាជដំណាក់។

(២៤) ថ្ងៃ២០ មីនា ២០២៣ ចេញទៅសៀមរាបដង្ហែរព្រះមហាក្សត្រប្រទានព្រះអគ្គិ សម្រាប់ស៊ីហ្គេម

ខ្ញុំនឹងទៅ(សៀមរាបនៅ)ថ្ងៃទី ២០ (មីនា ២០២៣)។ (យើង)ចាប់ផ្តើមពីរាប់ ១០០ ថ្ងៃថយក្រោយ (ថ្ងៃនេះ) យើងរាប់បានពាក់កណ្តាលហើយ។ យើងនៅសល់តែ ៥០ ថ្ងៃទេ នឹងដល់ថ្ងៃបើកការប្រកួតស៊ីហ្គេមនៅកម្ពុជា។​ យើងរង់ចាំរយៈពេល ១០០ ថ្ងៃ ឥឡូវ យើងបានឆ្លងផុត ៥០ ថ្ងៃ នៅសល់ ៥០ ថ្ងៃ(ទៀត)។ ថ្ងៃទី ២០ (មីនា ២០២៣) ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប។ ព្រះករុណាក៏ព្រះអង្គយាងទៅខេត្តសៀមរាប ថ្ងៃទី ២០ (មីនា ២០២៣ ដើម្បី)ទៅទទួលព្រះអគ្គិចេញ(ពី)ប្រាសាទអង្គវត្ត។ ខ្ញុំទៅដង្ហែរព្រះករុណានៅទីនោះ ព្រោះនេះជាព្រឹត្តិការណ៍ដ៏ធំ។ តាមទម្លាប់ ព្រះករុណា/ហ្លួងម៉ែ ព្រះអង្គមិនស្ថិតនៅក្នុងប្រទេសនៅក្នុងខែមីនាទេ ប៉ុន្តែឆ្នាំនេះព្រះអង្គទៅពិនិត្យព្រះរាជសុខភាពនៅខែកុម្ភៈនិងដើមខែមីនា។ ព្រះអង្គត្រឡប់មកវិញ ដើម្បីឱ្យបានប្រទានព្រះអគ្គិ សម្រាប់ភ្លើងស៊ីហ្គេមដែលត្រូវរត់កាត់តាមបណ្តាប្រទេសអាស៊ាន ហើយចូលមកដល់កម្ពុជាវិញ។

(ដូច្នេះ) ខ្ញុំនឹងទៅសៀមរាប។ ខ្ញុំលុបចោលកម្មវិធីខ្លះ ដូចជាកម្មវិធីប្រជុំគណៈអចិន្ត្រៃយ៍(រជ)រដ្ឋាភិបាល លើកពីថ្ងៃទី ២១ (មីនា ២០២៣) មកថ្ងៃទី ១៧ (មីនា ២០២៣) វិញ។ ព្រឹកយើងទទួលវត្ថុបុរាណ ល្ងាចយើងប្រជុំគណៈអចិន្ត្រៃយ៍(រាជ)រដ្ឋាភិបាល។ ថ្ងៃទី ២០ (មីនា ២០២៣) ព្រះមហាក្សត្រព្រះអង្គយាងទៅមុន។ ខ្ញុំរួចកម្មវិធីពេលព្រឹក ល្ងាចខ្ញុំ(ចេញ)ទៅ(សៀមរាប)។ ឥឡូវ មានតែសុំព្រះអង្គចេក/ចម កាត់សេចក្តីតែម្តង អ្នកឯងនិយាយខុសការពិត សូមឱ្យព្រះអង្គចេក/ចម កាត់កុំប្រោសប្រណី មិនមែនកាត់តែសាម៉ីខ្លួនទេ កាត់ទាំងក្រុមគ្រួសារហ្នឹងឱ្យវាតៃហោងទាំងអស់ទៅ ឱ្យរលំរលាយតែម្តងទៅ។ អាគេកំពុងតែលំបាកហើយវារុញអាហ្នឹងថែម។ អញ្ចឹង បានគេមិនអត់ឱននោះ រួចថាគេកាច។ បើសិនជាមិនធ្វើអញ្ចឹងទេ (គឺ)មិនបាន(ទេ)។ អាពួកហ្នឹងវាអញ្ចឹង។ វាផុតត្រឹមប្អូនថ្លៃឯងស្លាប់ វាចេញមកជេរ អាក្រក់ហួសជ្រុល។ ហ្នឹងរឿងទី(១)។

(២៥) ដំណាក់កាលសកលភាវូបនីយកម្ម ​អត្ដសញ្ញាណជាតិងាយនឹងបាត់បង់ ប្រសិនបើយើងខ្ជីខ្ជា

ឯរឿងទី(២) ម្សិលមិញនេះ គឺក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញនូវការណែនាំ ទាក់ទងនឹងបញ្ហាជិតចូលឆ្នាំនេះ សុំឱ្យលោកគ្រូ/គ្រូ សិស្សានុសិស្ស ធ្វើម៉េចផ្ចិតផ្ចង់ទៅលើបញ្ហារបាំ និងល្បែងប្រជាប្រិយមួយចំនួន ក្នុងនោះដូចជា៖ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ។ ល្បែងប្រជាប្រិយ ដូចជា៖ បោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រ។ អញ្ចឹងទេ ចំណុចនេះជាចំណុចដ៏ល្អ ដែលយើងត្រូវតែពង្រឹងវប្បធម៌របស់​ខ្លួន​ឡើងនៅក្នុងដំណាក់កាល នៃសកលភាវូបនីយកម្ម ​អត្ដសញ្ញាណជាតិងាយនឹងបានណាស់ប្រសិនបើយើងខ្ជីខ្ជា​ មិនមែនជាបញ្ហាលេងសើចទេ។ខ្ញុំនៅចាំបាន កាលពីក្មេងគ្រូៗបង្រៀនយើងលេងរាំវង់​​ ឥឡូវនេះ សម័យឌីស្កូ ក្មេងៗវាចូលចិត្តឌីស្កូ តែចាក់អាហ្នឹងឡើង គឺថា(រាំ)ហុយដីទ្រុប។ អញ្ចឹងទេ គួរជំរុញ​បញ្ហានេះនៅតាមសាលារៀន ប៉ុន្ដែអ្វីដែលសំខាន់ គេទៅលេងតាមវត្ដអារាម ឬ​កន្លែងនេះ/នោះ គប្បីមានការតម្រង់ទិស។

(២៥) ល្បែង “ស្ដេចចង់”

ហើយតាមវិទ្យុ/ទូរទស្សន៍ក៏អាចជាផ្នែក នៃការជួយ(ផ្សព្វផ្សាយមួយ)ដែរ ដើម្បីបង្ហាញនៅក្នុងឈុតឆាកគេលេងបោះអង្គញ់ បោះឈូង ទាញព្រ័ត្រស្អីៗ ក្នុងនេះ(អត់ឃើញ)គេ(ដាក់)​លេង​ស្ដេចចង់ ក្មេងៗនៅទីនេះចេះលេងទេ? ប្រហែលជាបាត់ល្បែងប្រជាប្រិយមួយ ដែលគេហៅថា “សេ្ដចចង់”។ “សេ្ដចចង់” គេលែងអញ្ចេះ ពីដើមស្រុកខ្ញុំមិនមានស្អីអង្គុយទេ ច្រើនយកអង្រុតអង្គុយពីលើ ខ្ញុំគេរវល់​តែឱ្យធ្វើស្ដេច អង្គុយលើអង្រុត។ អញ្ចឹង ស្រីអង្គុយម្ខាងទៅ ប្រុស(អង្គុយ)ម្ខាងទៅ ដល់ខាងប្រុសគេចូលមកខ្សឹបប្រាប់យើង ​សូមយកឈ្មោះនាង «ក» បើនាង «ក» ចូលមក អញ្ចឹង ត្រូវរបស់គេហើយ។ អញ្ចឹង ខាងស្រីត្រូវធ្វើម៉េច? គេមានពិន័យ​អីរបស់គេអញ្ចឹង។ ប៉ុន្ដែ បើមិនមែននាង «ក» ទេ អានឹងខុស។ រួចដល់ខាងស្រីម្ដង ស្រឡាញ់ឈ្មោះណា ប៉ុន្ដែ ​សេ្ដច​នេះ ក៏មានស្ដេចកាត់សេចក្ដីស្មោះត្រង់ (និង)មិនស្មោះត្រង់។ ខ្ញុំច្រើនគេឱ្យធ្វើស្ដេច ព្រោះយើងក្មេងជាងគេ។ សូម្បីនៅវត្ដនាគវ័ន្ដយើងក្មេងជាងគេ អញ្ចឹង លេងទៅមានទាំងខាងស្រី/ប្រុសមកលេងក្បែរវត្ដ។ ​អញ្ចឹង ​​បើយើងចង់ផ្សំផ្គុំបុរសណាម្នាក់ជាមួយស្ដ្រីណាម្នាក់ ខុសក៏ថាត្រូវដែរ។

អញ្ចឹង យូរៗទៅជួបគ្នាពួកហ្នឹង។ អានឹងល្បិច​ស្ដេច។ ដណ្ដើមស្លឹកឈើមានហើយ ប៉ុន្ដែ មិនឃើញ “សេ្ដចចង់” ក្រែងគេមិនដាក់ក៏មិនដឹង។ ប៉ុន្ដែ អាហ្នឹងជាល្បែងមួយក្នុង​ចំណោមល្បែងកាលពីដើម ដែលគេនិយមលេង ព្រោះជំនាន់ខ្ញុំមិនដូចសម័យឥឡូវទេ សម័យឥឡូវស្រួល​ណាស់លោកគ្រូ​អ្នកគ្រូ​អើយ! បើចង់បង្រៀនក្មេងៗរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ (មើល)យូធូប ចាក់ចំរៀងឱ្យក្មេង(ស្ដាប់/រាំ)​ទៅ។ ជំនាន់ខ្ញុំទះប៉ោតទេ (រួចហើយ)នាំគ្នារំាទៅ។ អញ្ចឹងទេ បានបញ្ហាក្បួនខ្នាតរបស់យើងត្រូវពង្រឹងដែរ។ នេះទីប្រឹក្សារបស់ខ្ញុំ លោក ណារ៉ា ដែលជាសាស្ដ្រាចារ្យនៅសាកលវិទ្យា​ល័យ ​បានឱ្យយោបល់ខ្ញុំថា ឥឡូវ ធ្វើការភ្លាមជាមួយក្រសួងអប់រំ។ ហើយក្រសួង​អប់​រំ ក៏ចេញការណែនាំនេះ។ ហ្នឹងក៏ជាចំណុចមួយទៅ។

(២៦) សូមពង្រឹងសុវត្ថិភាពចំណីអាហារ សម្រាប់ទេសចរ

ឯចំណុចមួយទៀត ក៏ជិតដល់ពេលវេលា នៃការចូលឆ្នាំ ខ្ញុំអំពាវនាវឱ្យមានការយកចិត្តទុកដាក់ទៅលើបញ្ហាអនា​ម័យលើចំណីអាហារ ចៀសវាង(ការចំអិន)ឱ្យខាងតែបាន (ដែលជាបច្ច័យនៃ)ការកើត(ជំងឺ)។ ដូចថានៅក្នុងឱកាស នៃការ​ចូលឆ្នាំមនុស្សច្រើនណាស់ ដែលត្រូវដើរលេង ទាំងខ្មែរ/បរទេស (ដូច្នេះ) អំពាវនាវឱ្យមានការយកចិត្តទុកដាក់​លើ​សុវត្ថិភាពចំណីអាហារតាមហាងតូច/ធំ ប៉ុន្ដែ សំខាន់ជាងគេអ្នកលក់តាមដងផ្លូវ និងតាមកន្លែងតូចតាច ព្រោះ​មនុស្សជិះកង់ជិះអី នំបញ្ចុកដីហុយទៅនៅក្នុងនំបញ្ចុក។ ឥឡូវ គ្រាន់បើជាងមុន ការចាប់នំបញ្ចុកអីមិនចាប់ដៃដូចពីមុនទេ គេមានស្រោមដៃចាប់នំបញ្ចុក។ ប៉ុន្ដែ ធ្វើម៉េច​កុំឱ្យគេជិះ(ម៉ូតូ/ឡានដី)ហុយចុះហុយឡើងចូលនំបញ្ចុក។ អានឹងមួយ(ទៅ)។

(២៧) ការដាក់តំលៃលើម្ហូបអាហារ/វត្ថុអនុវស្សារីយ៍ ងាយស្រួលដល់ទេសចរ

មួយទៀត អ្នកលក់ដូរទាំងឡាយ ដែល​មាន​លទ្ធភាព សូមឱ្យក្រសួងទេសចរណ៍ (និង)ក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយគ្នាដាក់ជាតម្លៃ ដើម្បីកុំឱ្យពិបាកសួរ។ ដូច​ជាជនបរទេស ឧទាហរណ៍ថា គេចង់ហូបនំៗហ្នឹងតម្លៃប៉ុន្មានគាត់មិនដឹង(ទេ) អញ្ចឹងទេ យើងសរសេរ(តម្លៃ)ទៅ ទាំងខ្មែរ(នឹងអង់គ្លេស) កុំឱ្យពិបាក។ វត្ថុអនុស្សាវរីយ៍ភាគច្រើនានដាក់(តម្លៃ)ហើយ តែនៅអ្នកលក់​តូច​តាចមិនទាន់បានដាក់(តម្លៃ)ទេ។ អញ្ចឹងទេ គួរតែចាប់ផ្ដើមដាក់(តម្លៃ)ហើយ មិនមែនដាក់(តម្លៃ) សម្រាប់តែចូលឆ្នាំនេះទេ។ (ធ្វើដូច្នេះ)វាស្រួលទាំងខ្មែរ/បរទេស។ ឆ្នាំនេះ សង្ឃឹមថា (នឹងទទួលបានភ្ញៀវបរទេស)មិនតិចជាង ៤.៥ លាន(នាក់)ទេ ខ្ញុំវាយតម្លៃអញ្ចឹង។ សន្ទុះទេសចរ ដែលចូលមកក្នុងស្រុករបស់យើងមិនតិចជាង ៤.៥ លាន(នាក់) អញ្ចឹង យើងដាក់តម្លៃទៅ។ សរសេរ(ជាអក្សរ)ខ្មែរពីខាងលើទៅ (និងសរសេរអក្សរ)អង់គ្លេសពីខាងក្រោមទៅ ឧទាហរណ៍៖ តម្លៃ ៤ ពាន់រៀល ហើយខាងក្រោមដាក់ ១ ដុល្លារ។ អញ្ចឹង យើងអាចធ្វើបាន ហើយវាជាការប្រកួតប្រជែងមួយ ហើយមានភាពងាយស្រួល។ ​ខ្មែរដាក់ ៤ ពាន់រៀល ហើយគាត់តថ្លៃ ៣ ៥០០ (រៀល), ៣ ៨០០ (រៀល) អាហ្នឹងស៊ីសងលើគាត់ទេ ព្រោះបរទេសគាត់មិន​សូវ​សាញទេ គាត់ឱ្យ ១ ដុល្លារ ហើយគាត់ដើរទៅទៀត។

ម្សិលមិញខ្ញុំទៅដល់ផ្ទះ ជេមស៍ សុខ ផ្ញើសារមកថា លោក​បង ឥឡូវ ជិតដល់ចូលឆ្នាំហើយ នៅសល់ការលក់ដូរ គួរតែដាក់តម្លៃ។ បានខ្ញុំតបទៅវិញថា អាហ្នឹង​ត្រូវ។ អរគុណហើយប្អូនអើយ បងក៏(ចង់)ឱ្យដាក់អញ្ចឹងដែរ។ទោះបី ជេមស៍ សុខ យ៉ាងម៉េចក៏ដោយ ក៏និយាយ​មកខ្ញុំ​សឹង​រាល់ថ្ងៃ តែគាត់មានរឿងអីមិនយល់ គាត់សួរខ្ញុំ។ ខ្ញុំមិនចាត់ទុកគាត់ជាសត្រូវរបស់ខ្ញុំទេ។ មតិណាល្អ​ខ្ញុំ​ទទួលយក។ ខ្ញុំគិតថារឿងនេះល្អ សម្រាប់មនុស្សទាំងអស់ មិនចាំបាច់សួរនាំរកអ្នកបកប្រែអីទេ។ ឧទាហរណ៍៖ ចេក​ចៀន យើងមិនអាចដាក់ស្លាកមួយលើហ្នឹងទេ រកវិធីដាក់(តម្លៃ) ទាំងខ្មែរ/បរទេសដឹង ចេកចៀននឹង ៣ ស្មើនឹង ៣ ពាន់រៀល ហើយយើងដាក់ជាភាសាអង់គ្លេសទៅស្មើនឹងប៉ុន្មាន (ថា) ០.៧៥ ដុល្លារអញ្ចឹងទៅ (ធ្វើដូច្នេះ)វាបង្កើតការងាយស្រួល។ សូមអំពាវនាវឱ្យក្រសួងទេសចរណ៍/ពាណិជ្ជកម្ម ជាពិសេស​ អាជ្ញាធរ​ដែនដី ចុះធ្វើអាហ្នឹង កុំរង់ចាំពីថ្នាក់ជាតិ។​ ដើម្បីប្រកួតប្រជែង ក្រៅពីអនាម័យយើងត្រូវរុញតម្លៃនេះ ដើម្បីឱ្យភ្ញៀវងាយ​ស្រួលក្នុងការសម្រេចចិត្តទិញ ឬមិនទិញ។ ជួនកាលដើរមើលមួយហែរតាមហ្នឹងទៅ ព្រោះម្ដុំនឹងសម្បូរចេកចៀន ឬអន្សមអាំង។ យើងសរសេរបន្ដិចទៅថាអន្សមអាំងរបស់ខ្ញុំ ២ ពាន់រៀល/មួយ (សរសេរ)អង់គ្លេសខាងក្រោមទៅ ០.៥ ដុល្លារ ​អាហ្នឹងវាល្អ។

(២៨) សូមកុំស្លន់ស្លោចំពោះការដួលរលំនៃធនាគារអាមេរិក

រឿងមួយទៀត ដែលខ្ញុំព្រះករុណាខ្ញុំចង់និយាយ គឺការភ័យខ្លាច បន្ទាប់ពីការដួលរលំ នៃធនាគារអាមេរិក។ សួរថា​កម្ពុជាយ៉ាងម៉េច? រឿងនេះគួរត្រូវបានបញ្ជាក់ សម្រាប់ពលរដ្ឋរបស់យើងផងដែរ (សូម)សុំកុំស្លន់ស្លោរ ចំពោះមុខនៃការដួល​រលំ​នៃធនាគារអាមេរិក។ រឿងនេះវាធ្លាប់បានកើត លើកទី(១) វិបត្ដិហិរញ្ញវត្ថុអាស៊ី បានកើត(នៅ)ឆ្នាំ១៩៩៧ ពេលនោះពិត​ជា​ច្របូកច្របល់ នៃធនាគារនៅតាមបណ្ដាប្រទេស(មួយចំនួន) រាប់ទាំងធនាគារនៅកម្ពុជា។ ធនាគារយើងនៅពេលនោះ​វានៅតូចៗណាស់។ ពលរដ្ឋរបស់យើងទៅបង្ខំដកលុយក្នុងរយៈពេលប្រហែលជា ៣ អាទិត្យ។ ប៉ុន្ដែ បន្ទាប់ពី ៣ អាទិត្យ បែរជាឃើញពលរដ្ឋរបស់យើងយកលុយទៅដាក់វិញ។ (ស្ថានភាពនោះ)ធ្វើឱ្យធនាគារមួយចំនួន រាប់ទាំងធនាគារពាណិជ្ជកម្មក្រៅប្រទេស និងធនាគារកាណាឌីយ៉ា រឹងមាំឡើងវិញ ប៉ុន្ដែ ត្រូវបានដួលរលំដោយធនាគារ តាទ្រីវ នេះមួយ (និង)ធនាគារកសិកររបស់ថៃនេះមួយ ដោយសារការបង្ខំដកសាច់ប្រាក់​ ធ្វើឱ្យអត់សាច់ប្រាក់។

ដល់ឆ្នាំ២០០៨ វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ដែលផ្ដើមចេញពីការដួលរលំ នៃធនាគាររបស់អាមេរិកមួយដែរ។ វាមិនបានធ្វើឱ្យប៉ះពាល់ដល់កម្ពុជាទេ ពិតមែនតែពេលនោះយើងបានខិតខំទប់ស្កាត់ហានិភ័យ ដោយតំឡើងអត្រាកាតព្វកិច្ចពី ៧% ទៅ ១២% បម្រុងទុកនូវស្ថានភាពអាក្រក់។ ឥឡូវនេះ បន្ទាប់ពីបណ្ដាធនាគារចេះគ្រប់គ្រងហានិភ័យខ្លួនឯង យើងបានកាត់បន្ថយ (ដោយ)ទម្លាក់ទុនបម្រុងកាតព្វកិច្ចមកនៅត្រឹមតែ ៧% យើងទម្លាក់ត្រឡប់មកវិញ។ ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង អ្នកដែលមានដាក់ប្រាក់នៅក្នុងធនាគារ សូមកុំស្លន់ស្លោ ព្រោះការស្លន់ស្លោនឹងធ្វើឱ្យយើងបាត់បង់ផលប្រយោជន៍ទៅវិញទេ។ ឧទាហរណ៍៖ យើងដាក់ប្រាក់ ដើម្បីយកការប្រាក់ (ដោយដាក់)រយៈពេល ៦ ខែ ឬ ១ ឆ្នាំ បើ​យើងដកយកមុន យើងនឹងបាត់បង់ទាំងអស់នូវអត្រាការប្រាក់ ដោយសារមិនទាន់ដល់ពេលគេកំណត់។ ឧទាហរណ៍ថា យើងដាក់សន្សំ ៥០ ម៉ឺនដុល្លារ យើងនឹងអាចបានការប្រមាណជា ២ ម៉ឺនដុល្លារ បើអត្រាការប្រាក់ ៥% ថាបន្ទាប់ពីការកាត់ពន្ធរួចហើយ នៅសល់ប្រហែល ២ ម៉ឺនដែរ។ អញ្ចឹង បើយើងទៅដកលុយមុនកាលកំណត់ យើងនឹងបាត់បង់ជាង ២ ម៉ឺននោះ។ អញ្ចឹងទេ កុំស្លន់ស្លោជាមួយនឹងហានិភ័យ ដែលអាចកើតមាន។

នាយករដ្ឋមន្រ្តីថៃក៏បានប្រកាសហើយថា មិនមានផលប៉ះពាល់ដល់ថៃនោះទេ។ ក្នុងពេលវិបត្តិឆ្នាំ ២០០៨-០៩ ក៏គ្មានឥទ្ធិពលអីមកលើប្រព័ន្ធធនាគាររបស់កម្ពុជាទេ។ ពេលនោះវិបត្តិនៅអាមេរិកផង (និង)នៅអឺរ៉ុបផង ប៉ុន្តែ មិនមានវិបត្តិនៅតំបន់អាស៊ីទេ ក្នុងនោះមិនមានវិបត្តិនៅក្នុងកម្ពុជាដែរ។ ការភ័យស្លន់ស្លោណាមួយនឹងនាំទៅរកហានិភ័យ នៃភាពច្របូលច្របល់ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ​នៅកម្ពុជា។ សូម្បីតែនៅក្នុងអាមេរិកខ្លួនឯង ផលប៉ះពាល់ក៏អាចនឹងមានតិចជាងពីពេលមុន ដោយសារសហរដ្ឋអាមេរិកមានបទពិសោធន៍ហើយ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចក្នុងរយៈពេលមានវិបត្តិ។ ឆ្នាំ២០០៨-០៩ ផ្ដល់មេរៀនឱ្យអាមេរិកគ្រប់គ្រាន់ណាស់ទៅហើយ។ អញ្ចឹង អាមេរិកក៏មិនធ្វើឱ្យមានភាពច្របូលច្របល់លើទឹកដីអាមេរិក ដោយសារការដួលរលំនៃធនាគារដល់ទៅពីរនោះដែរ។

សូមបងប្អូនកុំតក់ស្លុត/ភិតភ័យ ចំពោះមុខសភាពការណ៍ នៃវិបត្តិច្រំដែល ដែលកើតឡើងពីការដួលរលំ នៃធនាគាររបស់អាមេរិក។ កាលមុន(មាន)តែ ធនាគារ Lehman ​​​​ដួលរលំ ឥឡូវនេះ គឺដួលរលំ ២។ អញ្ចឹងទេ ក៏សូមអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង ជឿទុកចិត្តទៅលើសមត្ថភាពគ្រប់គ្រងនូវវិស័យហិរញ្ញវត្ថុ និងធនាគារ យើងមិនមែនចេះតែដាក់ៗទៅនោះទេ។ ហើយធនាគារមានទុនបម្រុងគ្រប់គ្រាន់ ដើម្បីនឹងដោះស្រាយបញ្ហា។ ប៉ុន្តែ អ្វីដែលជាការខាតបង់ ប្រជាពលរដ្ឋរបស់យើងភ័យស្លន់ស្លោនាំគ្នាទៅដកប្រាក់ ហើយបាត់បង់នូវចំណែកប្រាក់ ដែលខ្លួនត្រូវបានជាការប្រាក់។

(២៩) យុទ្ធនាការបង្ខូចកេរ្ដ៍ឈ្មោះកម្ពុជា តាមរយៈការសង់កំពង់ផែរាម ចាប់ផ្ដើមឡើងវិញ

… ខ្ញុំគួរតែដាស់តឿន ចំពោះអ្នកទាំងឡាយនៅខាងក្រៅ។ យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាតាមរយៈកំពង់ផែរាមកំពុងបានចាប់ផ្ដើមឡើងវិញ។ ខ្ញុំជូនសារទៅកាន់អ្នកទាំងឡាយ មិនចាំបាច់ថតពីផ្កាយរណបអីទេ កម្ពុជាបានប្រកាសហើយតើ ទៅបើកការដ្ឋានដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ (រួចហើយទេ)តើ បើកការដ្ឋានហើយគេធ្វើហើយ កុំខ្វល់ពេក ចាំបាច់ថាអាហ្នឹងជាព័ត៌មានចារកម្ម? បើគេបើកចំហហើយ ចាំបាច់(ឆ្ងល់)ស្អី លើកលែងតែអ្នកឯងចង់រករឿងខ្ញុំ។ កំពុងពង្រឹងសមត្ថភាពកំពង់ផែយោធាកម្ពុជា តើមានអីខុស? ទឹកដីនេះជាទឹកដីកម្ពុជាៗមានសិទ្ធិនឹងពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន។ ជម្រៅទឹកដើមរបស់យើងត្រឹមតែ ២,៧ ម៉ែត្រទេ ពេលនេះត្រូវតែបូមវាឱ្យជ្រៅ និងធ្វើមូលដ្ឋានកងទ័ពឱ្យច្បាស់លាស់។ អត់មានទៅគំរាមកំហែងអ្នកណាទេ។ ហើយគួរឱ្យចង់សើចថា កំពង់ផែរាមអាចដាក់បាននូវនាវាចុះចតយន្តហោះរបស់ចិនរហូត ២ គ្រឿង។

ខ្ញុំសូមប្រាប់ទៅអ្នកឯងវិញ។ ខួរក្បាលអ្នកឯងអន់ណាស់។ អន់យ៉ាងម៉េច? ខ្ញុំគ្រាន់តែចង្អុលប្រាប់ថា អ្នកឯងសំណាងត្រង់ថា អ្នកឯងបានកើតនៅក្នុងប្រទេសអ្នកមានប៉ុណ្ណោះ តែខួរក្បាលអ្នកឯងអន់ណាស់​ ដែលឯងសរសេរនិងវិភាគបែបនេះ។ ចាំបាច់ចុះលើនាវាធ្វើអី? បើព្រលានយន្តហោះកងកេងនៅក្បែរនោះសោះ ចុះចតលើគោកតែម្ដងទៅវាមិនស្រួលជាង បើសិនជាចង់ចុះ។ យើងឯកភាពឱ្យចិនចុះ ចាំបាច់ទៅចុះក្នុងទឹកធ្វើអី? ម៉េចក៏ភ្លើម្ល៉េះ? អញ្ចឹង បានខ្ញុំតែងនិយាយថា ពួកអ្នកសំណាងបានកើតនៅក្នុងប្រទេសអ្នកមាន អ្នកឯងប្រដៅខ្ញុំ តែខួរក្បាលពួកអ្នកឯងមិនប្រាកដថាពូកែជាងខ្ញុំកើតក្នុងប្រទេសអ្នកក្រទេ។ ការពិតវាអញ្ចឹង សម័យកូវីដ-១៩ គេវាយតម្លៃទាបប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់។ មើលងាយប្រទេសកំពុងអភិវឌ្ឍន៍ អានេះត្រូវស្លាប់ប៉ុណ្ណេះ/ប៉ុណ្ណោះ ដោយសារតែប្រព័ន្ធសុខាភិបាលខ្សោយ។ ទីចុងបំផុតអា(ប្រទេសប្រព័ន្ធសុខាភិបាល)ខ្សោយនោះ(មានមនុស្ស)ស្លាប់/ឆ្លង(កូវីដ-១៩)តិចបំផុត។ អា(ប្រទេសប្រព័ន្ធសុខាភិបាល)ខ្លាំង គឺកើត/ស្លាប់(ដោយសារកូវីដ-១៩) ច្រើនបំផុតដែរ។

អ្នកឯងគ្រាន់តែកើតក្នុងប្រទេសអ្នកមាន អ្នកឯងមកប្រដៅខ្ញុំ តែខួរក្បាលអ្នកឯងមិនប្រាកដថាពូកែជាងពួកបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទេ អាហ្នឹងនិយាយជាមួយគ្នាឱ្យច្បាស់។ វាទាស់ត្រង់ថាមិនមានសំណាង ធ្វើម៉េចកើតក្នុងប្រទេសអ្នកក្រ ហើយកើតសង្គ្រាមទៀត ទម្រាំរើបម្រះបានប៉ុណ្ណេះ។ អញ្ចឹង សូមផ្ដាំទៅអ្នកធ្វើយុទ្ធនាការប្រឆាំងបង្ខូចកេរ្ដិ៍ឈ្មោះកម្ពុជា បញ្ឈប់ទៅ គេធ្វើនៅតែធ្វើហ្នឹង អ្នកឯងចង់និយាយអីនិយាយទៅ សុទ្ធតែ Satellite ចាប់អីឯណា អើ! ល្អ អ្នកឯងទុកអា Satellite នៅហ្នឹងទៅ ខ្ញុំនឹង​ធ្វើបង្ហាញអ្នកឯងថា មួយថ្ងៃវាកើនបានប៉ុន្មានជាន់? ព្រោះឥឡូវចាក់គ្រឹះរួចហើយ តែចាក់គ្រឹះរួចហើយគេឡើងលឿនហើយ កុំឆ្ងល់ពេក។ យើងបើកការដ្ឋានដូចជាខែ ៦ ឆ្នាំទៅ ឥឡូវ វាល្មមចាក់គ្រឹះរួចហើយ គេមុខតែឡើងរហ័សហើយ កុំឆ្ងល់ពេក ប៉ុន្មានជាន់វាឡើងដល់នោះហើយ ចាំបាច់អ្នកឯងចុះកាសែតធ្វើអី?

និយាយរឿងបូម(ខ្សាច់)ៗ គេប្រាប់ថា គេបូមតើ ហើយចាំបាច់ថានាវាប៉ុណ្ណេះគ្រឿងៗ។ មិនចាំបាច់ទេ ព្រោះគេបូមដើម្បីយកខ្សាច់ចេញ។ សូមជម្រាប សូម្បីតែកំពង់ផែ(កំពង់សោម)យើងសព្វថ្ងៃ ខ្ញុំបានទៅពឹងជប៉ុនម្ដងហើយម្ដងទៀត។ ឥឡូវ សូមស្នើជប៉ុនពន្លឿនបូម(ខ្សាច់) សម្រាប់ការដឹកជញ្ជូន។ តិចថាកំពង់ផែកំពង់សោមដូចសិង្ហបុរី ឬនៅវៀតណាម។ មិនមែនទេណា។ រាល់ថ្ងៃតម្លៃដឹកជញ្ជូនយើងខ្ពស់ ដោយសារអី? យើងត្រូវដឹកជញ្ជូនតាមនាវាតូច ទៅផ្ទេរនៅវៀតណាម ឬសិង្ហបុរី។ អញ្ចឹង ត្រូវលើកដាក់រហូតដល់ទៅពីរដង។ អញ្ចឹងទេ បានខ្ញុំស្នើជប៉ុនឱ្យពន្លឿនការបូមបាតសមុទ្រឱ្យវាមានជម្រៅទឹក សម្រាប់ការចូលនាវា(ធំៗ)។ ឥឡូវនេះ ដូចជាយើងមានសមត្ថភាពបានត្រឹមតែ ៣ ម៉ឺនតោនទេ តែកប៉ាល់ ៥ ម៉ឺន ឬ ៦ ម៉ឺនតោន ចូលអត់ទាន់បាន។ ឥឡូវ កំពង់ផែរាម យើងមានជម្រៅទឹកត្រឹមតែ ២,៧ ម៉ែត្រ ចូលបានត្រឹមតែកូននាវាល្បាតតូចៗហ្នឹង​។

(៣០) កម្ពុជាមានសិទ្ធរកទុនពីគ្រប់ប្រភពមកពង្រឹងសមត្ថភាពកងទ័ពជើងទឹក

យើងក៏ត្រូវពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់យើង។ យើងទម្រាំរកបានទុនពីចិន ដើម្បីយកមកធ្វើ(អា)នេះ មិនមែនជាការងាយទេ។ កម្ពុជាមានសិទ្ធិទៅយកទុនពីអ្នកនេះ/នោះ ដើម្បីយកមកធ្វើតើ។ អញ្ចឹង មិនចាំបាច់ថា យកព័ត៌មានពីនេះ Satellite ចាប់ម្ដងឃើញអញ្ចេះ/អញ្ចុះ ខ្ញុំប្រាប់ទៅអ្នកឯងវិញថា ថ្ងៃក្រោយអគារហ្នឹងវានឹងឡើងខ្ពស់។ ចាំតែមើលទៅ វាខ្ពស់មែនហើយ ចាំបាច់ចាប់ Satellite ស្អី។ ល្ងង់អីល្ងង់ម៉្លេះ? បើថាភ្លើណាស់ ខ្ញុំបញ្ជូនមេទាហាន/និស្សិតរបស់ខ្ញុំទៅបង្រៀនអ្នកឯង មិនចាំបាច់ខ្ញុំទៅបង្រៀនផ្ទាល់ទេ។ ពួកវិស្វកម្ម ពួកសំណង់ស៊ីវិលរបស់យើង អាចទៅបង្រៀនអ្នកឯងបានហើយ របៀបធ្វើយ៉ាងម៉េច។ វាដូចជាជ្រុលពេក។ អ្នកឯងកំពុងតែបង្ហាញពីកង្វល់របស់អ្នកឯងឱ្យខ្ញុំយល់។

(៣១) ទទួលយល់ហេតុផលរបស់ AUKUS តែម្តេចមិនទទួលយល់ហេតុផលកម្ពុជាវិញ

ឧទាហរណ៍ សម្ព័ន្ធភាពត្រីភាគី AUKUS ទាក់ទងនឹងនាវាមុជទឹកប្រើដោយថាមពលនុយក្លេអ៊ែរ អ្នកឯងបានខិតខំដើរពន្យល់បណ្ដាប្រទេសអាស៊ានឱ្យយល់ ក្នុងពេលដែលពួកអាស៊ីអាគ្នេយ៍នេះជាតំបន់គ្មាននុយក្លេអ៊ែរ។ ក្រុមពួកអ្នកឯងបានដើរមកពន្យល់ថា អានេះមិនមែនអាវុធនុយក្លេអ៊ែរទេ គឺនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ។​ ហេតុអីបានជាពួកអ្នកឯងមកពន្យល់ខ្ញុំ ហើយខ្ញុំក៏ទទួលយល់។ ឯខ្ញុំពន្យល់អ្នកឯងវិញ អ្នកឯងមិនយល់? ថ្ងៃមុនខ្ញុំនិយាយជាមួយទូតអូស្រ្តាលីច្បាស់ថា ខ្ញុំយល់ថាអាហ្នឹងមិនមែនអាវុធនុយក្លេអ៊ែរទេ គ្រាន់តែនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ខ្ញុំយល់តើ។ ប៉ុន្តែ ហេតុអីបានជាពួកអ្នកឯងមិនយល់ពីខ្ញុំវិញ នៅពេលដែលខ្ញុំពន្យល់ថា ខ្ញុំមានការចាំបាច់ដើម្បីកសាងសមត្ថភាពកងទ័ពជើងទឹកដើម្បីការពារអធិបតេយ្យ ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស/គ្រឿងញៀន (និង)ការនេសាទខុសច្បាប់ ឬឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងសមុទ្រកម្ពុជា។

(៣២) មិនមានកងទ័ពបរទេសណានៅកម្ពុជា, សាងសង់រួច ស្វាគមន៍ការធ្វើសមយុទ្ធជាមួយគ្នា

សូមជូនសារត្រឡប់ទៅវិញ មិនចាំបាច់ធ្វើយុទ្ធនាការបង្ខូចឈ្មោះរបស់កម្ពុជាទេ កម្ពុជាមានសិទ្ធិគ្រប់គ្រាន់អនុវត្តនូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ការពារទឹកដីរបស់ខ្លួន។ សូមបញ្ជាក់សាជាថ្មី កម្ពុជាមិនមានកងទ័ពចិន ឬកងទ័ពបរទេសណានៅកម្ពុជាទេ។ បន្ទាប់ពីការសាងសង់រួច កម្ពុជានឹងស្វាគមន៍គ្រប់ប្រទេសទាំងអស់ចូលចតនាវាមកក្នុងកំពង់ផែកម្ពុជា ហើយយើងអាចធ្វើសមយុទ្ធជាមួយគ្នា។ យើងស្វាគមន៍មកពីគ្រប់ប្រទេស។ នេះជាការចោទប្រកាន់មួយ ដែលមិនព្រមយល់ បើអ្នកមិនព្រមយល់ ខ្ញុំក៏មិនព្រមយល់ដល់អ្នកដែរ។ យើងកំពុងគិតគូរជាមួយបណ្ដាប្រទេសអាស៊ានដទៃទៀត។ យើងក៏បង្ហាញពីកង្វល់ ព្រោះនៅលើគោកផង ទម្រាំចុះក្នុងទឹក គេថាអត់នុយក្លេអ៊ែរ ចុះបើវាមាននុយក្លេអ៊ែរយ៉ាងម៉េចទៅវិញ? អញ្ចឹង តើនាវាមុជទឹកនោះសុខចិត្តឱ្យយើងឡើងឆែកឬអត់? គេមុខតែមិនសុខចិត្តទេ។

(៣៣) សូមកុំបបួលខ្មែរ/ចិនឆ្កួត

កុំអាងតែប្រទេសធំ ហើយធ្វើបាបប្រទេសតូច។ យើងត្រូវការកងទ័ពចិនយកមកធ្វើអី? ឆោតអីឆោត។ មានកាសែតមួយនោះ(ចុះផ្សាយ)ថា កន្លែង(មូលដ្ឋានកងទ័ព)រាមនេះ ​អាចដាក់នាវាចុះយន្តហោះចិនបានរហូតដល់ ២ គ្រឿង។ អូ! ចិនល្ងង់ដល់ប៉ុណ្ណឹង? ចិនល្ងង់ដល់ថ្នាក់យកនាវាចុះយន្តហោះដាក់នៅកំពង់ផែស្រុកខ្មែរ។ ចុះសមុទ្រចិនខាងត្បូងម៉េចក៏មិនដាក់? បើគង់តែចុះយន្តហោះដែរ ចុះព្រលានកងកេងម៉េចក៏មិនចុះតែម្ដងទៅ មកឆ្កួតចាំបាច់យកអាហ្នឹងមក? ទេ! កុំបបួលខ្មែរ/ចិនឆ្កួត សូមអញ្ជើញឆ្កួតខ្លួនឯងទៅ។ ខ្មែរក៏មិនល្ងង់ដល់ថ្នាក់ឱ្យចិនមកកាន់ស្រុកខ្មែរនោះទេ ហើយចិនក៏មិនល្ងង់ដល់ថ្នាក់មកកាន់កាប់កំពង់ផែស្រុកខ្មែរ ហើយយកទាំងអានាវាដឹកយន្តហោះមកដាក់នៅហ្នឹងដែរ។ យើងគិតមើល (ពី)ព្រលានកងកេងទៅកំពង់ផែរាម វាតែប៉ុន្មាន(គីឡូ)សោះ ចាំបាច់ទៅចុះលើកប៉ាល់? ចុះលើអាហ្នឹងតែម្ដងទៅ។ ឧបមាថាបើកដៃឱ្យ ខាងណេះក៏ព្រមមក ខាងណោះក៏ព្រមមក សហការគ្នាចុះអ្ហែងនៅត្រង់ហ្នឹងរាប់រយគ្រឿងតែម្ដង កុំឱ្យវាពិបាកពេក។

(៣៤) បូមដីធ្វើគន្លងទឹកជ្រៅ ដើម្បីអាចឱ្យនាវាចម្បាំងធុនធំអាចចូលចតបាន

អាងតែសរសេរបាន (និង)អាងតែប្រទេសគេអ្នកមាន ហើយខួរក្បាលឆ្កួតអញ្ចឹងៗចាត់ទុកថាគ្រាន់បើ ទេ! គ្រាន់បើវាគ្រាន់បើហើយ (គឺ)គ្រាន់បើខាងខូច។ ព្រឹកមិញខ្ញុំមើល(ព័ត៌មាន) ហួសចិត្តតែម្ដង ព្រោះអញ្ចេះ ព្រឹកឡើងគេវាយឱ្យខ្ញុំហើយជម្រើសព័ត៌មាន ខ្ញុំក៏មើលអាព័ត៌មានហ្នឹង (គេសរសេរថា) Satellite ហ្នឹងត្រូវចាប់បង្វែរទិសយ៉ាងម៉េចអីយ៉ាងម៉េច វាកើតស្អីខ្លះៗ។ មិនចាំបាច់ទេ គេធ្វើហើយកុំឆ្ងល់ពេក។ ចាំមើលថ្ងៃក្រោយច្រើនជាងអាហ្នឹង គេធ្វើគ្រប់តម្រូវការរបស់គេ។ មិនចាំបាច់ថតទេ មើលហ្នឹងភ្នែកក៏ឃើញដែរ។ អាបូមដីហ្នឹងគេមុខតែបូមហើយ ដើម្បីធ្វើគន្លងឱ្យមានជម្រៅទឹកលើសពីអា ២,៧ ម៉ែត្រហ្នឹង ឱ្យទៅជាជម្រៅទឹក ដែលអាចចូលចតនាវាចម្បាំងបាន។ យើងក៏(អាចចូលចត)នាវាចម្បាំងបានដែរ តែនាវាចម្បាំងធុនតូច តែយើងក៏ត្រូវការអាធុនធំដែរ។ នាវារបស់ពួកអ្នកឯង ថ្ងៃក្រោយក៏ចូលមកតាមហ្នឹងដែរ ព្រោះកន្លងទៅមានបានចូលកន្លែងហ្នឹងឯណា ចូលនៅកំពង់ផែដឹកទំនិញឯណោះទេតើ ដោយសារ(កំពង់ផែរាម)របស់យើងវាតូចពេក។ ឥឡូវ នាវារបស់យើងត្រូវដកចេញពីកន្លែងហ្នឹងទៅនៅកោះសិន ដើម្បីយើងធ្វើអានេះ។ ដល់ធ្វើរួចនាវារបស់យើងនឹងចូលមកកន្លែងនេះ ហើយពេលអ្នកឯងមកទស្សនកិច្ចស្រុកខ្មែរ ថ្ងៃក្រោយមិនចាំបាច់ចូលទៅកំពង់ផែដឹកទំនិញទេ ចូលមកកំពង់ផែនេះតែម្ដង ក្នុងករណីជម្រៅទឹកយើងអនុញ្ញាតឱ្យចូល។

(៣៥) ត្រូវធ្វើជាដៃគូរល្អជាមួយសមាជិកអាស៊ាន ចៀសវាងការជំទាស់ណាមួយពីសមាជិកអាស៊ាន

និយាយដូចស្ដាប់គ្នាអត់បាន។ ទេ! បើគេមិនព្រមស្ដាប់ យើងក៏មិនព្រមស្ដាប់គេវិញដែរទៅ។ ខ្ញុំបានចង្អុលបង្ហាញថា “សូមកុំមើលកម្ពុជាត្រឹមតែកម្ពុជា សូមមើលកម្ពុជាឱ្យឆ្ងាយពីកម្ពុជាបន្តិច” បានសេចក្ដីថា កម្ពុជាមានដៃគូរក្នុងក្របខណ្ឌអាស៊ាន បើអ្នកឯងចង់ធ្វើជាដៃគូរល្អរបស់អាស៊ាន អ្នកឯងត្រូវធ្វើជាដៃគូរល្អជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីចៀសវាងការជំទាស់ណាមួយពីសមាជិក(អាស៊ាន) រាប់ទាំងកម្ពុជាផងដែរ។ ឥណ្ឌូនេស៊ី/ម៉ាឡេស៊ី គាត់ក្ដៅដែរ បន្តិចៗគម្រាមគាត់ថាឈប់ទិញដូងប្រេង ដោយសារកាប់ឈើច្រើនពេក (ដើម្បី)ដាំដូងប្រេង។ ឥណ្ឌូនេស៊ី/ម៉ាឡេស៊ី ពន្យល់ទៅវិញថា ទេ! អាដូងប្រេងហ្នឹងវាជាឈើដែរតើ ប៉ុន្តែ គេមិនព្រមស្ដាប់សម្លេងឥណ្ឌូនេស៊ី/ម៉ាឡេស៊ីទេ (ដូច្នេះ) បានប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី ពេលដែលគាត់ថ្លែងបើកនៅពេលប្រជុំអាស៊ាន-អឺរ៉ុប គាត់ថា ដៃគូរត្រូវតែស្មើភាព មិនអាចយកដៃគូរមួយទៅត្រួតដៃគូរមួយទេ។ ហើយខ្ញុំយកអាហ្នឹងទៅរំលឹកក្នុងពេល(ធ្វើ)សន្និសីទកាសែតរួមគ្នា។ ហ្នឹងជាចំណុច ដែលខ្ញុំជូនសារទៅមិត្តភក្តិបរទេសទាំងឡាយ សូមកុំធ្វើយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ហើយកុំភ្លេចថា កម្ពុជាជាសមាជិកអាស៊ាន។ ក្នុងពេលដែលអ្នកចង់ទំនាក់ទំនងអាស៊ាន ត្រូវមើលឱ្យផុតពីកម្ពុជា ថាកម្ពុជាជាសមាជិកអាស៊ាន ដែលមានការទទួលខុសត្រូវ ហើយក៏មានសិទ្ធិបន្ទុចបង្អាក់កុំឱ្យមានកុងសង់ស៊ីសដែរ បើចង់មានទំនាក់ទំនងល្អជាមួយអាស៊ាន ត្រូវធ្វើកិច្ចការដ៏ល្អជាមួយសមាជិកអាស៊ានទាំងអស់។ វាជាការជ្រៀតជ្រែកមួយ ដែលមានចរិតជាយុទ្ធនាការបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា ហើយបំផ្លាញកេរ្តិ៍ឈ្មោះលើកនេះ ចំពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោត។

(៣៦) សកម្មភាពបង្កើនការមិនជឿទុកចិត្ត នាំឱ្យមិនអាចចុះហត្ថលេខាលើកលែងទោសបាន

ខ្ញុំបានប្រាប់ទូតមួយថា កន្លងទៅពួកអ្នកឯងធ្វើសកម្មភាពរួមចំណែកដាក់ទោសមនុស្ស ដែលគេទើបនឹងកាត់ទោស។ អ្នកឯងសួរសុខទុក្ខចុះ/ឡើង បន្តិចជួបៗ ស្មានតែតុលាការគេមិនយកចិត្តទុកដាក់រឿងហ្នឹង? វាក៏បានបង្កើតនូវចំណុច ដែល ហ៊ុន សែន មិនជឿទុកចិត្តលើកលែងទោសឱ្យអ្នកណាទាំងអស់។ អ្នកឯងត្រូវដឹង ឥរិយាបថខ្លះ គឺអ្នកឯងជួយធ្វើបានអ្នកជាប់ទោសនោះទៅវិញទេ អ្នកឯងត្រូវយល់។ ដោយសារតែឥរិយាបថអ្នកឯងអញ្ចឹង ខ្ញុំក៏ត្រូវតែប្រយ័ត្នដែរ។ អញ្ចឹង អ្នកឯងយល់ហើយ សកម្មភាពរបស់ពួកអ្នកឯងខុស បង្កើតជាហេតុផលឱ្យតុលាការ ដែលកំពុងតែស្វែងរកនូវរឿងរ៉ាវ នៃការឃុបឃិត ហើយវាបង្កើននូវការមិនជឿទុកចិត្តរបស់នាយករដ្ឋមន្ត្រី ដែលនាយករដ្ឋមន្ត្រីមិនអាចលើកដៃចុះហត្ថលេខាលើកលែងទោសឱ្យអ្នកណានៅក្នុងសំណុំរឿងនេះ។ នេះជាការជូនសារ ដើម្បីជម្រាបជូន ព្រោះការទូតពេលខ្លះទាមទារឱ្យនិយាយត្រង់ៗអញ្ចឹង។

(៣៧) មានអគ្គិភ័យឆេះកន្លែងនេះ/នោះគគោលនៅលើពិភពលោក មកដាក់ទម្ងន់ឱ្យតែ ហ៊ុន សែន

ល្ងាចនេះព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រះអង្គយាងមក(ពីប៉េកាំង)។ ហ្លួងម៉ែ ក៏ប្រទាននូវព្រះរាជសារជូនចំពោះប្រជាពលរដ្ឋមួយហើយដែរ ហើយខ្ញុំក៏អត់បាននិយាយទេ តែបានដោះស្រាយនូវព្រឹត្តិការណ៍នោះទាំងយប់។ ដោយសារយប់នោះវាមានរឿងអញ្ចឹងកើតឡើង គឺថាសម្រាកក៏វាមិនសូវបាន។ មុនម៉ោង ៥ (ភ្លឺ) សម្ដេចចៅហ្វាវាំង គង់ សំអុល ទាក់ទងមក ហើយគាត់ក៏សុខភាពមិនសូវល្អ(ដែរ) ក៏ត្រូវទៅសៀមរាប ខ្ញុំថា បងឯងកុំទៅ បើសិនជាគាត់មិនទៅទេ ខ្ញុំនឹងហោះទៅសៀមរាប ប៉ុន្តែដោយសារតែគាត់ទារទៅ ព្រោះរឿងរាជវាំង។ យើងអត់សូវដឹងទេ មានតែបង គង់ សំអុល ដែលដឹង។ អញ្ចឹង ត្រូវជួសជុលយ៉ាងម៉េចអីយ៉ាងម៉េច។ អញ្ចឹង គាត់ទៅក៏ទៅៗ ហើយមកវិញក៏បានលើកគម្រោងពីការជួសជុល។ រឿងឆេះនេះ វាមិនមែនជារឿងដោយឡែកតែកម្ពុជាឯណា ហើយវាមិនមែនតែរឿង(ដោយឡែកព្រះរាជ)ដំណាក់ហ្នឹងឯណា។ (ខ្ញុំសូម)អំពាវនាវ ចំពោះប្រជាពល​រដ្ឋរបស់យើងឱ្យប្រុងប្រ័ត្នទៀន/ធូបដុតសែនព្រេននេះ ហើយ អគ្គីសនីទុសេនេះ ក៏ត្រូវតែប្រុងប្រយ័ត្ន … កន្លងទៅយើងក៏មានការឆេះកាស៊ីណូនៅឯប៉ោយប៉ែត និងឆេះនៅកន្លែង​នេះ/នោះ។ នៅលើពិភពលោកមានឆេះគគោក​ តែវាមិនមានរឿង ជាពិសេស (អាឆេះ)វិហារនៅប៉ារីស មិនទៅដាក់ទម្ងន់ឱ្យ (Emmanuel) Macron ទេ ដាក់ទម្ងន់មកលើ ហ៊ុន សែន (ថាជា)អ្នករៀបចំផែនការ (ទៅ)ឆ្កុយ(អញ្ចឹងទៅ)។ ឥឡូវ មានតែពឹងព្រះអង្គចេក/ចម សូមព្រះអង្ញសម្រេចរកយុត្តិធម៌ឱ្យកូនចាប/ព្រាបផង អ្នកណាដែលមួលបង្កាច់ កាច់កវាឱ្យបាក់ ឱ្យអ្ហែងព្រាត់ប្រាស់មួយជីវិតអញ្ចឹងទៅ។

អំណោយកំដរ/បញ្ចេញរថយន្តក្រុង ៤០០ គ្រឿង ដឹកប្រជាពលរដ្ឋដើរលេងចូលឆ្នាំ

ថ្ងៃនេះ បាននាំមកសម្រាប់ជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ ចំនួន ៤ ៥៦៦ អង្គ/នាក់ ក្នុងអង្គ/នាក់ជូនថវិកាចំនួន ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិតពិការ ចំនួន ៣ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១ លានរៀល។ ជូនបុគ្គលិក/សាស្ត្រចារ្យ ចំនួន ១ ១៣១ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ បៀលប្រាយ ថវិកាចំនួន ១០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកាចំនួន ៣ លានរៀល។ សូមទាំងអស់គ្នាត្រៀមខ្លួនសប្បាយរីករាយនឹងចូលឆ្នាំ(ខ្មែរនាពេលខាងមុខ)។ (តម្លៃ)ប្រេងបើកមើលយប់មិញខ្ញុំភ្ញាក់(ផ្អើល)ដែរ (វា)ចុះដល់ ៧១ (ដុល្លារ/បារ៉ែល) ឥឡូវ (ព្រឹកនេះ)វាឡើងវិញបាត់ទៅហើយ។ ខ្ញុំបន់ស្រន់ថាធ្វើម៉េចឱ្យពេលចូលឆ្នាំខ្មែរប្រេងវាចុះថ្លៃ ស្រណុកឱ្យបងប្អូនយើងដើរលេងបានឆ្ងាយបន្តិច។ ប៉ុន្តែ យ៉ាងណាក៏ដោយ គឺថា (យើង)បញ្ចេញរថយន្ត ៤០០ គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋដើរលេងចូលឆ្នាំ ដើម្បីចៀសវាងកុំឱ្យមានការដំឡើងថ្លៃពីសំណាក់អ្នករត់តាក់ស៊ីក្នុងពេលហ្នឹង។ (ធ្វើដូច្នេះ)បង្កើតនូវការសប្បាយ(ថៀម)ទៀតក្នុងឱកាសចូលឆ្នាំថ្មីនេះ ជាមួយនឹងអវត្តមាន នៃកូវីដ-១៩ តែយើងនៅបន្តការខិតខំថែរក្សាខ្លួនកុំឱ្យមានបញ្ហាកើតឡើង។ ជាមួយនឹងការកើតសរសើរ ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ បៀលប្រាយ ជាមួយនឹងការកោរសរសើរ ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ ជាមួយនឹងអបអរសាទរ សម្រាប់ជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ ប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី និងជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់ សូមប្រកបដោយពុទ្ធពរ/ពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/82373/feed 0
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសំណង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ https://pressocm.gov.kh/archives/82365 https://pressocm.gov.kh/archives/82365#respond Tue, 14 Mar 2023 12:59:25 +0000 https://pressocm.gov.kh/?p=82365 CNV:

(១) កោតសរសើរគ្រប់តួអង្គពាក់ព័ន្ធ ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅ

ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកពិនិត្យមើលអំពីវឌ្ឍនភាពនៃការកសាងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលខ្ញុំយកឱកាសនេះ អរគុណ និងកោតសរសើរ ចំពោះក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា គណៈអភិបាលខេត្ត ក៏ដូចជា ក្រុមហ៊ុន លោក តឹង ជុនអ៊ីម ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅនេះ។ លោក តឹង ជុនអ៊ីម គឺជាជនជាតិកូរ៉េខាងត្បូង ដែលបានមកវិនិយោគនៅកម្ពុជាយូរហើយ។ បើគិតមកដល់ពេលនេះ គឺមានរយៈពេលប្រមាណជា ២៥ ឆ្នាំ នៃវត្តមានរបស់គាត់ តាំងពីការចាប់ផ្តើមនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសា​ធារណរដ្ឋកូរ៉េឯណោះ។ នៅទីនេះ យើងបានផ្តល់សម្បទានសម្រាប់ការវិនិយោគជូនចំពោះក្រុមហ៊ុនរបស់គាត់។

(២) ការដោះស្រាយផលប៉ះពាល់តាមស្ដង់ដារសេសានក្រោម ២

អ្វីដែលខ្ញុំនៅចាំបានច្បាស់ (គឺ)ការបញ្ជាឱ្យដោះស្រាយនូវផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋ ដែលយកស្តង់ដារប្រហាក់ប្រហែលគ្នាដូចនៅស្ទឹងសេសាន(ក្រោម)២ នៅខេត្តស្ទឹងត្រែង។ នៅកន្លែងនេះ ដូចជាការផ្តល់ផ្ទះ/ដី ហើយដីនេះទៀតសោត គឺសុទ្ធតែផ្តល់ហើយត្រូវតែឈូសឆាយ (និង/ឬ)ភ្ជួរឱ្យរួច ព្រោះបើកម្លាំងបងប្អូន គឺពិបាកក្នុងការភ្ជួរសម្អាតដី (ដើម្បី)បង្កបង្កើនផល។ ខ្ញុំអរគុណចំពោះការដំណើរការ។ បើទោះបីថាវាយឺតបន្តិច ក៏ប៉ុន្តែមានវឌ្ឍនភាព ជាពិសេសការដោះស្រាយផលប៉ះពាល់ ដែលឯកឧត្តម ខូយ រីដា បានលើកអម្បាញ់មិញ ពាក់ព័ន្ធជាមួយនឹងអ្នកដែលព្រមទទួល(យក)ផ្ទះ/លុយ និងបញ្ហាដែលមិនទាន់ដោះស្រាយ។ ខ្ញុំក៏បានដឹងថា នៅពេលដែលផ្ទះបានកសាងល្អៗ គឺអ្នកដែលទទួលលុយចង់បានផ្ទះវិញ ប៉ុន្តែធ្វើម៉េចយើងជ្រើសរើសខុស។ យើងអត់បានផ្ទះ តែយើងយកលុយទៅហើយ។ បើលុយហ្នឹងយើងប្រើប្រាស់ឱ្យវាត្រូវ យើងក៏ធ្វើផ្ទះបានទៅតាមបំណងរបស់យើង។ ខ្លះធ្វើផ្ទះខ្ពស់/ទាប។

(៣) ប្រទេសខ្លះនៅមានការព្រួយបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ នៅឡើយ

ថ្ងៃនេះ ខ្ញុំក៏បាននាំមកនូវសម្ភារខ្លះសម្រាប់ការធ្វើផ្ទះដែរ។ ប្រហែលជាបានទទួលខ្លះហើយ។ ការផ្តល់(ជូនថ្ងៃ)នេះមាននំបុ័ង។ កុំភ្លេចតេះនំបុ័ងកំដរមាត់។ ខ្ញុំអ្នកនិយាយទេ អ្នកទាំងអស់គ្នាទទួលទានទៅ។ មាននំបុ័ង មានទឹកក្រូច មានទឹកសុទ្ធ។ ស្តាប់ផង (និង)ទទួលទានផង អត់មានផលប៉ះពាល់អីទេ។ អ្នកពាក់ម៉ាស បើចង់ដោះម៉ាសក៏ដោះទៅ ព្រោះក្នុងប៉ុន្មានអាទិត្យនេះអត់មានអ្នកណាឆ្លងកូវីដ-១៩។ ចង់ពាក់ក៏ពាក់ទៅ មិនចង់ពាក់ទេក៏ហីទៅ ប៉ុន្តែរក្សាគម្លាត គប្បីត្រូវធ្វើជាបន្ត។ បើសិនជាឆ្លងមួយហើយ កុំឱ្យឆ្លងថែមមួយទៀត។ (ក៏)សុំអភ័យទោសដែរ ពេលដែលធ្វើដំណើរមកអម្បាញ់មិញ យើងអត់បានចាប់ដៃគ្នាទេ។ ប្រទេសយើងឥឡូវ គឺមានការចាប់ដៃគ្នាច្រើន ប៉ុន្តែបើទៅប្រទេសដទៃ គេមិនទាន់អនុញ្ញាតឱ្យមានការចាប់ដៃគ្នាទេ គេអាចត្រឹមតែយកដៃជល់គ្នាអញ្ចេះ ឬក៏យកកែងដៃជល់គ្នានៅឡើយទេ ដោយសារតែ(គេ)មានការប្រុងប្រយ័ត្នទៅលើបញ្ហាកូវីដ-១៩ នេះឯង។ អ្នកនៅទីនេះទទួលវ៉ាក់សាំងមានប៉ុន្មាន(នាក់)? សូមលើកដៃបន្តិចមើល។ បានសេចក្តីថា ទាំងអស់។ សូមដាក់ដៃចុះ …។

(៤) អ្នកខ្លះចូលចិត្តនិយាយពីសិទ្ធិមនុស្ស/ប្រជាធិបតេយ្យ មើលរំលងសិទ្ធិរស់រានមានជីវិត ​

រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយក៏មិនមែនធ្វើតែនៅទីក្រុងទេ ប៉ុន្តែ ជនបទក៏ត្រូវបានទទួលដូចគ្នា(នូវ)វ៉ាក់សាំង ដើម្បីការពារជីវិតរបស់ប្រជាជនយើង ព្រោះយើងឱ្យអាទិភាពទៅលើសិទ្ធិរស់រានមានជីវិតមុនគេ។ អ្នកខ្លះចូលចិត្តណាស់និយាយពីសិទ្ធមនុស្ស/ប្រជាធិបតេយ្យ ក៏ប៉ុន្តែសិទ្ធិរស់រានមានជីវិតហាក់ដូចជាមើលរំលង។ ដូចជាបញ្ហាសន្តិភាព ឬសង្គ្រាម គឺពួកគេចង់តែបំផ្លាញ ប៉ុន្តែ អត់ដឹងថា សង្គ្រាមហ្នឹងសម្លាប់មនុស្សទេ។ បើយើងងាប់ទៅហើយ តើអ្នកណាទៅសរសេរកាសែត? នៅសល់ធាតុមួយកូនចានហ្នឹង ខ្មោចចេះមកបញ្ចេញមតិអ្ហី? អញ្ចឹង ត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិតមុន(គេ)។

(៥) រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ធ្វើគ្រប់បែបយ៉ាងអោយជីវិតប្រជាពលរដ្ឋគង់វង្ស

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ផ្តោតការយកចិត្តទុកដាក់ពិសេសលើសិទ្ធិរស់រានមានជីវិត បន្ទាប់ទៅបានទៅសិទ្ធិដទៃទៀត (ក្នុងនោះរួមមាន)សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការការពារសុខភាព សិទ្ធិខាងសេដ្ឋកិច្ច សិទ្ធិខាងនយោបាយ រាប់ទាំងសិទ្ធិដែលអ្នកឯងត្រូវធ្វើបក្សនយោបាយ ឬក៏ធ្វើអង្គការក្រៅរដ្ឋាភិបាល ធ្វើអ្នកកាសែតស្អីៗ។ បើថាងាប់ហើយ អ្នកឯងទៅរកសិទ្ធិមកពីត្រង់ណាទៀត? ដល់គេនិយាយពីរឿងហ្នឹង ថាគេអត់បានយកចិត្តទុកដាក់ទៅលើសិទ្ធិដទៃ។ អត់យល់ឫសគល់នៃសិទ្ធិ (ថា)ចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិតសិន។ អញ្ចឹងបានជារាជរដ្ឋាភិបាលធ្វើអ្វីក៏ធ្វើដែរ ឱ្យតែជីវិតប្រជាជនគង់វង្ស។ បន្ទាប់ពីនោះចាំគិតនិយាយទៅដល់សិទ្ធិផ្សេង។ ប៉ុន្តែ នៅពេលដែលយើងផ្តោតការយកចិត្តទុកដាក់ទៅលើសិទ្ធិរស់រានមានជីវិត បែរជាមករអ៊ូ​​រទាំជាមួយយើងថា មិនបានគិតអំពីសិទ្ធិបញ្ចេញមតិនិងសិទ្ធិមនុស្ស។ សិទ្ធិមនុស្សហ្នឹងក្រែងចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតហ្នឹងអ្ហី? …

(៦) ភូមិ៩៩%/ផ្ទះ៩០% ទូទាំងប្រទេសបានភ្ជាប់បណ្ដញអគ្គិនីរួចរាល់

ខ្ញុំសូមយក​ឱកាសនេះ សុំការយោគយល់ពីបងប្អូនទាំង៣៤២ គ្រួសារនៅទីនេះ ដែលមានផលប៉ះពាល់ដោយវារីអគ្គិសនី ដោយសារតែតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិគឺអគ្គិសនី។ អញ្ចឹង​ទេ ពេលដែលយើងធ្វើវារីអគ្គិសនីនេះ តិចឬច្រើនគឺមានផលប៉ះពាល់ហើយ។ ប៉ុន្តែ យើងត្រូវដោះស្រាយផលប៉ះពាល់នោះរបៀបម៉េច។ ការជួបជុំថ្ងៃនេះ ក៏បញ្ជាក់អំពីរបៀបដែលយើងដោះស្រាយ(ផលប៉ះពាល់) ដូចដែល ឯកឧត្ដម ខូយ រីដា បានធ្វើរបាយការណ៍អម្បាញ់មិញនេះ អំពីរបៀបដោះស្រាយ (គឺ)ទៅតាមជម្រើសរបស់ប្រជាជនរបស់យើង។ ឥឡូវនេះ នៅទូទាំងប្រទេស ភូមិដែលភ្ជាប់ជាមួយនឹងបណ្ដាញជាតិរួចហើយគឺមានដល់ទៅ៩៩% នៃភូមិ។ ឯផ្ទះប្រជាពលរដ្ឋដែលភ្ជាប់ជាមួយបណ្ដាញជាតិរួចហើយមានដល់ទៅ៩០% នៃចំនួនផ្ទះ។ វាជាសម័យប្រើអគ្គិសនី មិនមែនសម័យប្រើចន្លុះដុត ប្រើភ្លើងទៀន/ចង្កៀងមកដុតទៀតទេ …។

(៧) អគ្គិសនីកម្ពុជាចេញពីប្រភពឋាមពលកកើតឡើងវិញជាង៦២%

ការដោះស្រាយអគ្គិសនីបច្ចុប្បន្ន ក៏ទាមទារឱ្យដោះស្រាយតាមរបៀបដែលវាមិនបំពុលបរិស្ថាន។ ដូច្នេះ វារីអគ្គិសនីចាត់ទុកជាប្រភេទ នៃប្រភពកកើតឡើងវិញ ដែលវាមិនប៉ះពាល់ទៅដល់ការប្រែប្រួលអាកាសធាតុ។ ពិតមែនតែនៅពេលដែលយើងទប់អាង វាប៉ះពាល់នឹងផ្ទៃដីនៅហ្នឹងកន្លែង ​ដែលយើងត្រូវយកប្រជាពលរដ្ឋចេញ តែបើនិយាយពីការបំពុលបរិស្ថានដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ រហូតទៅប្រទេសនានាប្រកាសពីការប្ដេជ្ញាចិត្តមិនប្រើអគ្គិសនីដើរដោយធ្យូងថ្មតទៅទៀតនោះ ក៏ឃើញថាវារីអគ្គិសនីនៅតែជាជម្រើសដ៏ល្អ។ មកដល់ពេលនេះ អគ្គិសនីរបស់យើងនៅក្នុងប្រទេសកម្ពុជាបានចេញមកពីប្រភពកកើតឡើងវិញរហូតដល់ទៅជាង ៦២%។ អញ្ចឹង នៅសល់ជាង ៤០% ទៀត យើងកំពុងតែខិតខំ … ឥឡូវ យើងនិយមហៅថា ការប្រើប្រាស់ពន្លឺព្រះអាទិត្យ។ ប៉ុន្តែពន្លឺព្រះអាទិត្យនេះវាមិនគ្រប់គ្រាន់ទេ។ អានេះទាល់តែមានថ្ងៃទើបបញ្ចេញថាម​ពលឱ្យយើង តែមេឃស្រទុំបន្តិចនឹងធ្លាក់ចុះភ្លាម។ ពេលយប់វាអត់ឱ្យភ្លើងបន្តិចសោះ។ អញ្ចឹង យើងត្រូវគួបផ្សំ រវាងផ្នែកវារីអគ្គិសនីផ្នែកដទៃទៀត បូកជាមួយផ្នែកទាក់ទិនជាមួយនឹងប្រភពដែលបានមកពីពន្លឺព្រះអាទិត្យ។

(៨) តម្រូវការអគ្គិសនីកើនពី ៣០ MW មកជាង ២ ០០០ MW

យើងត្រូវរកវិធីដើម្បីដោះស្រាយអគ្គិសនី។ មុននេះប្រទេសកម្ពុជាយើងប្រើត្រឹមតែ៣០ MW ទេ។ ចូលមកដល់ទសវត្សរ៍៩០ ហើយ គឺយើងនៅប្រើប្រាស់ត្រឹម ៣០ MW នៅទីក្រុងភ្នំពេញ ហើយនៅតាមខេត្តនានា គឺតិចតួចទេ។ ឥឡូវ ទំហំនៃការប្រើប្រាស់របស់យើង(ទូទាំងប្រទេស) គឺជាង ២ ២០០ MW ទៅហើយ។ មុននេះយើងប្រើត្រឹមតែ៣០ MW ឥឡូវយើងប្រើដល់ទៅជាង២ ០០០ MW។ ប៉ុន្តែ ការព្យាករទៅមុខនោះ តម្រូវ​ការអគ្គិសនីកាន់តែច្រើន ដែលយើងត្រូវរកប្រភពដើម្បីបង្កើតឱ្យមានអគ្គិសនីឱ្យប្រជាជនប្រើប្រាស់។ មនុស្សមួយចំនួនបាននិយាយ ទប់ស្កាត់នូវការផលិតអគ្គិសនីដើរដោយវារីអគ្គិសនី ប៉ុន្តែពួកគេក៏ទាមទារឱ្យយើងដោះស្រាយអគ្គិសនីឱ្យពួកគេ។ តើដោះស្រាយរបៀបម៉េចទៅ? (បើផលិតអគ្គិសនីដោយប្រើ)ប្រេងវាថ្លៃពេក។ ធ្យូងថ្មបំពុលបរិស្ថាន។ ដល់វារីអគ្គិសនីថាបំផ្លាញព្រៃ បង្កើតឱ្យមានការលិចលង់នូវផ្ទៃដីមួយចំនួន។ អញ្ចឹង តើយើងត្រូវវិលត្រឡប់ទៅដុតចន្លុះ/ចង្កៀងប្រេងកាត/ទៀនឬយ៉ាងម៉េច?

(៩) ៣០ ឆ្នាំមុន គណបក្សប្រជាជនអនុម័តយកទេវតាជាសញ្ញាគណបក្ស

បើដុតទៀនជួនកាលឆេះផ្ទះ។ ឆេះរាល់ថ្ងៃដោយសារទៀនហ្នឹងតើ។ និយាយអញ្ចឹង កុំថាឌឺដងជាមួយគណបក្សណាផ្សេងដែលឈ្មោះហ្នឹង។ ប្រាប់ឱ្យហើយ អត់ទេ ព្រោះទៀនមិនមែនមានតែឈ្មោះគណបក្សណាទេ និយាយគ្នាឱ្យច្បាស់។ ផ្ទះមួយៗ សុទ្ធតែមានទៀនដុត។ ពិនិត្យមើលលើការជាក់ស្ដែង ខ្ញុំក៏អត់មានបន្ទោសអ្នកណា និយាយថាបន់ស្រន់ទេវតាទេ ព្រោះគណបក្សប្រជាជនសញ្ញាទេវតា។ អ្នកណាក៏ដោយ ឱ្យតែផ្ដើមមានរឿងកើតឡើង គឺទេវតាអើយ! ជួយផង។ អើ! គណបក្សប្រជាជនសញ្ញាទេវតាទេតើ ខ្ញុំអត់ដែលប្រកាន់ទេ។ អ្នកឯងជេរទេវតាគឺបាប។ សញ្ញាទេវតា ឧទាហរណ៍៖ ការកូនចៅ (យើង)ខ្វះរួបទេវតា ខ្ចីសញ្ញាគណបក្សទៅដាក់សិន។ រៀបចំផ្លាកសញ្ញាកាលពីជាង ៣០ ឆ្នាំមុន ថោង ខុន និង រស់ រេន ប្រវត្តិនៃការរៀបចំសញ្ញាគណបក្សប្រជាជន។ ថោង ខុន និង រស់ រ៉េន ទៅជួបខ្ញុំនៅផ្ទះ យករូបភាពប៉ុន្មាននោះ តែ ថោង ខុន និង រស់ រ៉េន បានប្រាប់ថា គួរយកស្លាកសញ្ញាទេវតាទៅ។ ខ្ញុំក៏ឱ្យឌីហ្សាញភ្លាម ហើយយកទៅប្រជុំ ដែលគណបក្សអនុម័តទាំងយប់ … គណបក្សដទៃ គេយកនេះ/នោះ ឯគណបក្សប្រជាជនយកទេវតា …។

(១០) អគ្គិសនីត្រូវបានប្រើប្រាស់តាមផ្ទះ/សណ្ឋាគារនិងឧស្សាហកម្មបង្កើតជាការងារ

ហេតុអ្វីយើងត្រូវផលិតអគ្គិសនីនេះ? បើគ្មានប្រភពអគ្គិសនីប្រើទេ ប្រជាពលរដ្ឋរបស់យើងនៅតែដុតអុស/ចន្លុះ/ជ័រ និងប្រេងកាតនោះឯង … បើយើងមានអគ្គិសនី យើងមិនមែនគ្រាន់តែ(ប្រើក្នុង)ការបំភ្លឺក្នុងផ្ទះទេ។ ប្រភពអគ្គិសនីនេះវានឹងផ្ដល់ឱកាសឱ្យយើងជំរុញវិស័យឧស្សាហកម្មនិងវិស័យដទៃទៀត ដែលមានតម្រូវការប្រើប្រាស់អគ្គិសនី។ ឧស្សាហកម្ម (ក៏ដូចជា) រោងចក្រមួយៗ គឺប្រើប្រាស់នូវអគ្គិសនី។ តែអ្វីដែលធ្ងន់ជាងនេះ គឺសេវាកម្មទាក់ទងនឹងវិស័យទេសចរណ៍ គឺប្រើប្រាស់អគ្គិសនីធំណាស់។ សណ្ឋាគារមួយដែលមាន៤០០ ទៅ ៥០០ បន្ទប់ តើត្រូវការអគ្គិសនីប៉ុន្មាន? មិនមែនជាសម័យទេសចរណ៍បក់ផ្លិតទេ គឺជាសម័យទេសចរណ៍ប្រើម៉ាស៊ីនត្រជាក់។ គ្រួសារនីមួយៗសុទ្ធតែប្រើម៉ាស៊ីនត្រជាក់ (និង/ឬ)ហោចណាស់ក៏(មាន)កង្ហារដែរ។ ឥឡូវ សាកល្បងមើលផ្ទះនេះទៅមើល យ៉ាងហោចណាស់ក៏មានកង្ហារដែរ។ នេះជាដំណាក់កាលសតវត្សរ៍ទី២១។ នៅពេលដែលយើងមានអគ្គិសនី ការងារធ្វើវាបានចេញមក។ រោងចក្រត្រូវការអគ្គិសនី ដើម្បីផលិតចេញនូវផលិតផល មិនថារោងចក្រណាៗនោះទេ ត្រូវប្រើអគ្គិសនីទាំងអស់។

(១១) ភ្នំពេញមួយប្រើអគ្គិសនី ១ ០០០ MW

អញ្ចឹងទេ បានជាតម្រូវការរបស់យើងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ភ្នំពេញ(ពីមុនត្រូវការ)តែ ៣០ MW ឥឡូវ ភ្នំពេញមួយប្រើ(រហូត)ដល់ទៅ ១ ០០០ MW ហើយ (គឺ)កើនច្រើនណាស់។ បើមិនអញ្ចឹងទេ អគារខ្ពស់ ២០ ជាន់, ៣០ ជាន់, ៤០ ជាន់ វាមានជណ្ដើរឯណាឡើង? (គឺ)សុទ្ធតែជណ្ដើរយន្ត (ដូច្នេះ) វាទាញភ្លើងអស់មិនតិចទេ។ អគារខ្លះត្រូវការ(អគ្គិសនី) ១០ MW ក៏មានដែរ។ ខ្ញុំមិននិយាយសំដៅអ្វីក្រៅតែពីដំណោះស្រាយដែលយើងត្រូវរក។ បើមិនអញ្ចឹងមិនឱ្យចំណោលថាឱ្យដោះស្រាយ(យ៉ាង)ម៉េច ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបានផល។ ប្រទេសរបស់យើង តាមដំណាក់កាលមួយៗ ជាពិសេសបន្ទាប់ពីប្រទេសមានសុខសន្តិភាព ល្បឿននៃការអភិវឌ្ឍគឺលឿន។ តាមចាំ ប្រជាពលរដ្ឋនៅស្រុកវាលវែងនេះ ប្រហែលជាអាចមានមួយចំនួនទៅចូលរួមដែរ (កាលពី)ថ្ងៃទី ៩ មីនា ២០២០។ ខ្ញុំជាមួយអគ្គរដ្ឋទូតចិនមកសម្ពោធផ្លូវលេខ៥៥ តើកន្លែងសម្ពោធហ្នឹងឃ្លាតពីហ្នឹងប៉ុន្មាន? ៤០ គីឡូម៉ែត្រ … ៣ ឆ្នាំមុន ខ្ញុំមកសម្ពោធផ្លូវលេខ៥៥ … ខ្ញុំចាស់ជាងមុនឬក្មេងជាងមុន? … ឥឡូវ គេថាខ្ញុំហ្នឹងមិនចាស់។ មិនចាស់ម៉េចបើថែម ៣ ឆ្នាំហើយ? អ្នកនៅខាងក្រោយនេះ បើកុំតែមានប្រដាប់លាបសក់ (កុំអី)អង្គុយទូលសំឡីតែទាំងអស់គ្នាហ្នឹង …។

មិនដឹងថាការស្រាវជ្រាវដល់ណាហើយ ឯកឧត្ដម ម៉ម ប៊ុនហេង ដែលមានមនុស្សស្លាប់ដោយសារកែសម្ផស្ស? … អំពាវនាវស្រ្តីទាំងឡាយ កុំដល់ថ្នាក់នោះពេក។ ធម្មជាតិរបស់វាយ៉ាងម៉េចឱ្យវាទៅអញ្ចឹងចុះ។ ប្ដីស្រឡាញ់ឬមិនស្រឡាញ់ក៏ហីទៅ ចាំបាច់ទៅចាក់ថ្នាំសន្លប់ រួចហើយត្រូវវះ? (អ្នក)ខ្លះហ្នឹងទៅកាត់មាត់/ច្រមុះ ឈឺណាស់លោកអើយ។ ទេវតាឱ្យប៉ុណ្ណាមកយកប៉ុណ្ណឹងទៅ … ប៉ុន្តែអ្នកគេនិយម(កែសម្ផស្ស) យើងក៏មិនដឹងធ្វើម៉េច (ព្រោះនេះជា)សិទ្ធិរបស់គេ។ យើងក៏យកចិត្តទុកដាក់ជាមួយហ្នឹងសុខភាពអ្នកទាំងនោះ។ (អ្នក)មួយចំនួន បើសិនជារបប ប៉ុល ពត កើតឡើងវិញងាប់មិនដឹងប៉ុន្មានទេ ព្រោះអី? មុខមាត់កែអស់ហើយហ្នឹង។ អញ្ចឹង បើសិនជារបប ប៉ុល ពត​ កើតឡើងវិញ ប៉ុល ពត ឱ្យកាប់ដីនៅ(ហាលក្ដៅ)មិនមានតាំងយូរបាំង មិនវីវរ មុខឡើងជាំអស់ហើយ? មួយជួរខាងនេះសុទ្ធតែត្រូវថ្ងៃ អត់មានផលប៉ះពាល់អីផង? ប៉ុន្តែ បើសិនជាថាកែសម្ផស្ស អាហ្នឹងច្បាស់ជាមានផលប៉ះពាល់ហើយ។

(១២) ការវិលទៅផលិតអគ្គិសនីដោយធ្យូងថ្ម ធ្វើឱ្យកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុលែងមានន័យ

យើងខំដោះស្រាយជារួម គឺធ្វើយ៉ាងម៉េចដោះស្រាយតម្រូវការអគ្គិសនី។ ខ្ញុំក៏គួរយកចំណុចនេះនិយាយបន្តិច អំពីតម្លៃអគ្គិសនី។ នៅអឺរ៉ុប(អគ្គិសនី)ឡើងថ្លៃអស់ហើយ។ បច្ចុប្បន្ននេះ គេហៅអឺរ៉ុបថាទីផ្សារឈើមានតម្លៃ។ ហេតុអី? ដោយសារតែប្រទេសអឺរ៉ុបមួយចំនួនដាក់ទណ្ឌកម្មលើរុស្សីខ្លាំង រុស្សីមិនកាត់ផ្ដាច់ទេ ក៏ប៉ុន្តែពួកអឺរ៉ុបមួយចំនួនមិនទិញឧស្ម័នពីរុស្សី។ ដល់អញ្ចឹងទៅប្រជាជនដែលធ្លាប់តែប្រើឧស្ម័នសម្រាប់កំដៅក្នុងផ្ទះ ឬក៏ចំអិនអាហារគាត់អត់មាន(ឋាមពលដុតកំដៅ)។ (វា)ទៅជារងារ។ (អញ្ចឹង)ហើយទៅកាប់ឧសយកមកដើម្បីដុត។ ផ្សារទំនើបនៅអង់គ្លេស/អាល្លឺម៉ង់ ដល់ថ្នាក់ដាក់លក់ឧស។ បើសិនជាសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែនតទៅទៀត អឺរ៉ុបនឹងកាប់ឈើមកចំអិនអាហារ/ប្រើប្រាស់។ ប្រទេសអឺរ៉ុបមួយចំនួនចាប់បង្ខំប្រើប្រាស់ធ្យូងថ្មឡើងវិញ បន្ទាប់ពីឆ្នាំ២០២១ បានប្រកាសនៅទូទាំងពិភពលោកថា មិនកសាងអគ្គិសនីដើរដោយធ្យូងថ្ម។ ទីចុងបំផុតប្រទេសអឺរ៉ុបមួយចំនួន បានប្រើប្រាស់ធ្យូងថ្មឡើងវិញ។ ដូច្នេះ កិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុលែងមានន័យហើយ ព្រោះប្រទេសដែលនាំគ្នាសន្យាស្ដីអំពីការមិនបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ទៅជាប្រើធ្យូងថ្ម។ បើដូច្នេះវាធ្វើឱ្យមានជាតិពុលបណ្ដាលមកពីអគ្គិសនីដើរដោយធ្យូងថ្ម … វាពាក់ព័ន្ធគ្នាជាសង្វាក់របស់វាបែបនេះ។

(១៣) បង្កើនការផលិតអគ្គិសនីច្រើន ដោយមិនបំពុលបរិស្ថាននៅពេលខាងមុខ

បច្ចុប្បន្ននេះ (ការផលិតឋាមពលអគ្គិសនីនៅកម្ពុជា)មានជាង ៦២% (ជាឋាមពល)កកើតឡើងវិញ។ នេះអាចថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមិនបំពុលបរិស្ថានច្រើន តែយើងត្រូវយកការបំពេញថែមឱ្យការប្រើប្រាស់នាពេលខាងមុខនេះ ចេញមកពីប្រភពកកើតឡើងវិញឱ្យបានច្រើន។ ប្រសិនបើបច្ចេកវិទ្យាអាចស្រាវជ្រាវឃើញថា​ ឥឡូវមានប្រភពកកើតឡើងវិញដោយពន្លឺព្រះអាទិត្យ ប៉ុន្តែបើគេអាចស្រាវជ្រាវបានថា អត់ពន្លឺព្រះអា​ទិត្យ វាអាចនៅឱ្យភ្លើងដដែលប្រហែលជាវាល្អ។ ប៉ុន្តែវាមិនអាចទៅរួច។ ឧទាហរណ៍ថា ពន្លឺព្រះច័ន្ទក៏ទទួលបាននូវថាមពល ហើយខ្យល់មកក៏វាទទួលបានថាមពល គេដាក់កង្ហារនោះច្រើនទៅវា(ផលិតបានអគ្គិសនី) ថាមពលកកើតដោយខ្យល់ អ្នកប្រើកង្ហារដាក់ទៅដំបូលហើយខ្យល់មកវាទាញអាហ្នឹងឱ្យកើតទៅជាអគ្គិសនី។

(១៤) ទំនប់ដំណាក់អំពិល ទំនប់ចរិត ផ្តល់ទឹកសំរាប់រដូវប្រាំង, ទំនប់ស្ទឹងពោធិសាត់កាត់បន្ថយការជន់លិច

ខ្ញុំរីករាយណាស់ ដោយសារតែបានចូលរួមយ៉ាងច្រើនជាមួយអ្នកខេត្តពោធិ៍សាត់ ជាពិសេស គឺទំនប់ដំណាក់អំពិល។ ទំនប់ដំណាក់អំពិល ខ្ញុំចង់បានវាតាំងពីឆ្នាំ១៩៨៦ តាំងពីមនុស្សមួយចំនួននៅទីនេះអត់ទាន់កើតផង ពេលនោះ ឯកឧត្តម រស់ ស្រេង នៅធ្វើជាអភិបាលខេត្ត កូនស្រីច្បងរបស់ខ្ញុំតាមខ្ញុំ។ ពេលនោះខ្ញុំទៅមើលទំនប់ដំណាក់អំពិលដែលពួកខ្មែរក្រហមកសាង ប៉ុន្តែវាអត់ត្រូវស្ដង់ដារ។ ពេលហ្នឹងទើបនឹងវាយគ្នាថ្មីៗ ក្នុងស្រុកបាកាន។ ក្នុងពេលហ្នឹង សំអុល គាត់នៅធ្វើអភិបាលស្រុក ឥឡូវធ្វើក្រុមប្រឹក្សាខេត្ត។ ផ្ទះនៅភ្នំពេញ ដល់មានការបានមកពោធិ៍សាត់។ ហ្នឹងបងប្អូនជីទួតមួយធ្វើអភិបាលស្រុកបាកាន។ ខ្ញុំគុំថានឹងធ្វើទំនប់ដំណាក់អំពិល(ឱ្យបាន)។ ក្រោយមកបានទំនប់ដំណាក់អំពិល។ ចុះពីហ្នឹងទៅ មុនទម្លាក់ទឹកទៅទន្លេសាប មានទំនប់ចារឹក។ ទំនប់ចារឹកគឺខ្ញុំប្រកាស(សាងសង់)ពីកង់ប៉េរ៉ា ពីរដ្ឋធានី នៃប្រទេសអូស្ដ្រាលី ព្រោះពេលនោះតម្រូវការនៃការប្រើប្រាស់ថវិកាកសាងប្រហាក់ប្រហែល៥ លានដុល្លារ។ យើងក៏ចុះហត្ថលេខាលើគម្រោងរ៉ែបុកស៊ីត។ គេបានផ្ដល់សួយសារ៥ លានដុល្លារ។ (ខ្ញុំ)ថា៥ លានដុល្លារ បុកចូលទំនប់ចារឹត។ យើងបានទំបន់ចារឹតមួយទៀត។ ឥឡូវអ្នកពោធិ៍សាត់ទទួលបានផលពីទំនប់(ពីរហ្នឹង)។ បើយោងទៅលើការសិក្សា ពេលដែលធ្វើទំនប់ស្ទឹងពោធិ៍សាត់មួយនេះ​ វាកាត់បន្ថយការដែលទីរួមខេត្តពោធិ៍សាត់តែងតែលិចលង់នៅរដូវវស្សា។ ពេលដែលយើងទប់ទំនប់នេះ វាកាត់បន្ថយការលិចលង់នៅរដូវវស្សា ហើយទម្លាក់ទឹកនៅរដូវប្រាំងបានយ៉ាងល្អ ដែលត្រឡប់មកវិញ វាជួយយើងការទប់ស្កាត់ការលិចសម្រាប់ទីរួមខេត្តពោធិ៍សាត់។

(១៥) នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ មានរបៀងមច្ឆានិងអង្ករ គ្របដណ្ដប់ខេត្ត៤ ភាគពាយ័ព្យ

បានជាខ្ញុំលើកជាគំនិតថា នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលគ្របដណ្ដប់ខេត្ត៤ នៅទិសពាយ័ព្យ គឺរួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។ នោះគឺផ្ដើមចេញពីការចរចា រវាងខ្ញុំ និងប្រធានាធិបតីចិន Xi Jinping ដែលយើងនឹងបង្កើតជា គម្រោងរបៀងមច្ឆានិងអង្ករ ព្រោះនៅទិសនេះ គឺជាទិសដែលយើងសម្បូរស្រូវ/ត្រី។ ត្រីមិនមែនគ្រាន់តែត្រីទន្លេសាបទេ យើងមានត្រីចិញ្ចឹមទៀត ប៉ុន្តែយើងក៏មានផលិតផលដទៃទៀត យើងអាចនឹងឈានទៅបង្កើតនូវប៉ូលសេដ្ឋកិច្ចទី៤។ ខ្ញុំជឿថាខាងចិនក៏ចូលរួមវិនិយោគក្នុងការបង្កើតទៅជាផ្លូវលេខ៥៥ និងបង្កើតផ្លូវតភ្ជាប់ផ្លូវលេខ៥៧, ផ្លូវលេខ៥៧B, ផ្លូវតភ្ជាប់តាំងពីផ្លូវលេខ៥៦, ផ្លូវ៥៩។ ផ្លូវលេខ ៥៧ ពីបាត់ដំបងទៅប៉ៃលិន, ពីបាវិលទៅទល់ដែនកំរៀង, ភ្នំព្រឹក (ផ្លូវលេខ) ៥៧B។ នេះផ្លូវលេខ ៥៦ ទេពីដើម ប៉ុន្តែដូរទៅ(ផ្លូវលេខ)៥៥។

(១៦) ពោធិសាត់ វាលវែង កំពង់សោម/កោះកុង

ខ្ញុំថាកុំនាំគ្នាដូរ(ឈ្មោះផ្លូវ) … រដ្ឋមន្ត្រីមួយឡើងមកគឺដូរឈ្មោះម្ដងៗ។ ប៉ុណ្ណឹងបានហើយ។ បោះផែនទីដាក់ថាផ្លូវលេខ៥៦ ដល់គេថាអានេះ៥៥ ទេ (គឺថា)វង្វេងអស់។ រដ្ឋមន្ត្រីខ្លះឡើងមកបានត្រឹមតែដូរឈ្មោះផ្លូវ។ ប្រាប់ថាអាស្ដាំលេខគូ អាឆ្វេងលេខសេស។ មិនគិតពីរឿងធ្វើផ្លូវឯណា​ វា(គិត)តែពីរឿងដូរ(លេខ)ផ្លូវឯណេះទៅវិញ។ រឿងនេះវាហួសទៅហើយ តែបើសិនជាខ្ញុំមិននិយាយនៅតែដូរទៀត។ គិតរឿងធ្វើផ្លូវឱ្យល្អ។ ដូរឈ្មោះផ្លូវ (គឺ)បង្កើតនូវការវង្វេង … ព្រោះធ្លាប់ដឹងអាហ្នឹងផ្លូវលេខ៥៦ ស្រាប់តែចុះឡើងៗ ថាដាក់ផ្លូវលេខ៥៥ បាត់ទៅហើយ អត់បានអនុម័តពីនាយករដ្ឋមន្ត្រីផង … បន្តិចទៀតអ្នកពោធិ៍សាត់/វាលវែង ទៅកំពង់សោម/កោះកុង មិនបាច់ចាំឆ្លងទៅតាមពោធិ៍សាត់/កំពង់ឆ្នាំង ទៅភ្នំពេញ ហើយបានទៅកំពង់សោម ទើបចេញទៅវាលវែង​ទេ (ព្រោះនឹងមាន)ការតភ្ជាប់ចេញទៅកោះកុងតែម្តង …។

(១៧) នាយករដ្ឋមន្ត្រីយូរជាងគេលើពិភពលោក

អម្បាញ់មិញ ឯកឧត្តម ខូយ រីដា ថា ជូនពរសម្តេចឱ្យអាយុយឺនយូរដើម្បីធ្វើនាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។ ខ្ញុំសួរថាមួយអាណត្តិ ៥ ឆ្នាំ (តើ)វាមាន៥ ឆ្នាំ ប៉ុន្មានដងទៀត? គេទាយថាខ្ញុំនឹងបាន (អាយុ) ៩៣ ឆ្នាំ។ (ដូច្នេះ) ខ្ញុំនៅសល់២២ ឆ្នាំទៀត ប៉ុន្តែវាមិនអាចអ្នកណា(ធ្វើនាយករដ្ឋមន្ត្រី)ទៅធ្វើដល់ថ្ងៃងាប់(នោះទេ) ទុកឱ្យក្មេងគេធ្វើផង។ ខ្ញុំធ្វើនាយករដ្ឋមន្ត្រីយូរជាងគេនៅលើពិភពលោក មិនមែនគ្រាន់តែយូរជាងគេក្នុងស្រុកខ្មែរទេ (គឺ)យូរជាងគេនៅលើពិភពលោកតែម្តងរាល់ថ្ងៃនេះ។ ឥឡូវ យើងគិតមើល ខ្ញុំចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រីនៅអាយុ ៣២ ឆ្នាំ ឥឡូវ ធ្វើ(បាន) ៣៨ ឆ្នាំ បានសេចក្តីថា ជាងពាក់កណ្តាលជីវិតហើយ បើទាំងរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីទៀត (គឺ)ធ្វើជាង ៤៤ ឆ្នាំ។ វាយូរណាស់។

(១៨) ខ្សែក្រវាត់ពីរជាន់៖ ខាងមុខក្មេងកាន់អំណាច ខាងក្រោយចាស់ទុំនៅទ្រទ្រង់

យើងរកបានក្មេងៗ ដែលគេនឹងជំនួស ពួកយើងគួរតែរៀបចំឱ្យពួកគេទៅ ហើយយើងនៅជាមួយគេ។ រឿងនេះយើងបានដឹងហើយថាកូនអ្នកណា ប៉ុន្តែ(គឺទាល់តែ)ថាពេលណាសមស្រប។ ខ្ញុំយល់អំពីអារម្មណ៍បងប្អូន។ ជា​ពិសេស ខ្ញុំនឹកឃើញទៅដល់រដ្ឋមន្ត្រីមួយរូបដែលគាត់បាននិយាយថា ជួបប្អូនប្រុសគឺជារឿងសប្បាយ ប៉ុន្តែ បែកពីឪពុកគឺជារឿងលំបាក។ (គាត់)ជារដ្ឋមន្ត្រី (ហើយ)គាត់ជានារី តែគាត់ប្រើភាសានេះ។ គាត់ប្រើពាក្យថា “ជួបប្អូនប្រុសគឺសប្បាយ ប៉ុន្តែបែកពីឪពុកក៏វាលំបាក”។ មានន័យថា ម្ខាងគាត់ក៏ចង់បានអ្នកជំនាន់ក្រោយធ្វើនាយករដ្ឋមន្ត្រី ប៉ុន្តែម្ខាងទៀតគាត់ធ្លាប់បានទទួលសេចក្តីសុខធ្វើការជាមួយឪពុក។ គាត់ក៏មានការស្តាយ​ស្រ​ណោះ។ ក៏ប៉ុន្តែយើងអត់ទៅណាឆ្ងាយ។ យើងនៅហ្នឹងដែរ។ អញ្ចឹងទេ វាកាន់តែមាំជាង (ដោយមាន)ខ្សែក្រវាត់ ២ ជាន់ឯណោះ។ បានសេចក្តីថា ខាងមុខមានក្មេងគេកាន់អំណាច ខាងក្រោយគឺមានចាស់ទុំទ្រទ្រង់ …។

(១៩) កែរដ្ឋធម្មនុញ្ញលើករណីតំណែងនាយករដ្ឋមន្ត្រី គឺដើម្បីធានានិរន្តរភាពការដឹកនាំជាតិ

អត់មាន(ស្ថានភាពដែលកើត)អស្ថិរភាពនយោបាយ ដោយសារតែការបាត់បង់ជីវិតរបស់នាយករដ្ឋមន្ត្រី ជាពិសេសគឺនាយករដ្ឋមមន្ត្រីបាត់បង់ជីវិតគឺគ្រោះថ្នាក់ណាស់។ ពីមុននៅក្នុងរដ្ឋធម្មនុញ្ញ … ចែងច្បាស់តែម្តងថា “ក្នុងករណីតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ”។ អញ្ចឹង មានន័យថា “នាយករដ្ឋមន្ត្រីស្លាប់ភ្លាម ឬលាលែងពីតំណែងភ្លាម គណៈរដ្ឋមន្ត្រីទាំងមូលរលាយតែម្តង” … នៅក្នុងការ បែងចែកតួនាទី ខ្ញុំចេញសេចក្តីសម្រេចថា ឧបនាយករដ្ឋមន្ត្រីមួយណាធ្វើនាយករដ្ឋមន្ត្រីស្តីទី។ អញ្ចឹង នាយករដ្ឋមន្ត្រីស្តីទី ត្រូវដឹកនាំរដ្ឋាភិបាលរហូតដល់រៀបចំគណៈរដ្ឋមន្ត្រីមួយថ្មី។ ក្នុងករណីនាយករដ្ឋមន្ត្រីលាលែង នា​យករដ្ឋមន្ត្រីដែលលាលែងនេះក៏ត្រូវទទួលខុសត្រូវ រហូតដល់គណៈរដ្ឋមន្ត្រីមួយត្រូវបានរៀបចំឡើងវិញ។ គណៈរដ្ឋមន្ត្រីណាដែលត្រូវទម្លាក់ដោយសភា មុនពេលដែលបង្កើតគណៈរដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រីដែលទម្លាក់ដោយសភានោះក៏ត្រូវទទួលខុសត្រូវដែរ។

យើងធ្វើរឿងហ្នឹង បែរជាគេចោទយើងធ្វើរដ្ឋប្រហារទៅវិញ … អ្វីដែលយើងបានរៀបចំនេះ ដើម្បីធានាថាកុំឱ្យវាមានវិបត្តិ ព្រោះច្បាប់អត់បានចែង។ បើរដ្ឋធម្មនុញ្ញដើមគឺកំណត់ថា “ក្នុងករណីដែលនាយករដ្ឋមន្ត្រីទំនេរម្តងម្កាល គឺត្រូវមាននាយករដ្ឋមន្ត្រីស្តីទី” ប៉ុន្តែបើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ។ មានន័យថា គណៈរដ្ឋមន្ត្រីឱ្យតែនាយករដ្ឋមន្ត្រីស្លាប់ឬលាលែងពីតំណែង គឺ(នឹងកើតមាន)ស្ថានភាពអត់រដ្ឋាភិបាល … ឥឡូវអត់អញ្ចឹងទេ។ បើនាយករដ្ឋមន្ត្រីស្លាប់គឺត្រូវតែមានឧបនាយករដ្ឋមន្ត្រីណាមួយធ្វើជានាយករដ្ឋមន្ត្រីស្តីទី។ បើអ្នកឯងលា(លែងពីតំណែង) ឬក៏ត្រូវទម្លាក់ ក៏ត្រូវតែអ្នកឯងទទួលខុសត្រូវរហូតដល់ពេលគណៈរដ្ឋមន្ត្រីត្រូវបានរៀបចំ។ ខ្ញុំនិយាយព្រោកប្រាជ្ញទៅឯណានោះ ប៉ុន្តែអ្នកដែលកំពុងស្តាប់ … មិនដឹងប៉ុន្មានស្ថានីយ៍ទូរទស្សន៍កំពុងផ្សាយ ទាំងក្នុងស្រុកនិងក្រៅស្រុក។

(២០) យកចិត្តទុកដាក់លើករណីទី៤ និងទី២ នៃដំណោះស្រាយ

នេះ(ខ្ញុំ)គ្រាន់តែពន្យល់ ហើយខ្ញុំសប្បាយជាមួយនឹងការអភិវឌ្ឍនៅទីនេះ។ រឿងដំណោះស្រាយនៅទីនេះ ខ្ញុំមិននិយាយទៅដល់ករណីទី(១) ករណីទី(២) ករណីទី(៣) នោះទេ តែខ្ញុំនិយាយដល់ករណីទី(៤)។ ករណីទី(៤)​៖ គឺថា ០៦ គ្រួសារបាត់ដំណឹង ប៉ុន្តែគេបានត្រៀមរៀបចំ។ យើងក៏ត្រូវមើលដែរ ប្រយ័ត្នតែបន្លំខ្លួនមកថាអញក៏ជាម្ចាស់ដីហ្នឹង។ ជួនកាលមានអ្នកមកតាំងខ្លួនថាខ្ញុំក៏ម្ចាស់នៅក្នុងកន្លែងហ្នឹងដែរ។ ខ្ញុំគិតថាមូលដ្ឋានចេះដោះស្រាយហើយ។ ឯករណីទី(២) ដែលកើតឡើង គឺករណីមិនទាន់ឯកភាពទទួលយកគោលនយោបាយសំណងមាន៥ គ្រួសារ ក្នុងនោះ៤ គ្រួសារ បានចុះកិច្ចសន្យាថា បើទឹកមិនលិចទេ ពួកគាត់បន្តប្រើប្រាស់ដីហ្នឹង។ ខ្ញុំគិតថានេះជាវិធីសាស្ត្រដ៏ល្អនៃការសម្រុះសម្រួល រវាងក្រុមហ៊ុន អាជ្ញាធរជាមួយ និងប្រជាពលរដ្ឋ។ បើសិនជាទប់ទឹកទៅវាឡើងអត់លិចដីហ្នឹងទេ ប្រជាជននៅបន្តប្រើទៅ។ គ្មានជម្រើសណាក្រៅពីគេនិយាយគ្នាអញ្ចឹងទេ។ ចុះ​​ហត្ថលេខាជាមួយគ្នាទៅ។ បើសិនជាលិច យើងត្រូវដោះស្រាយសំណងឱ្យគាត់។ ក្រុមហ៊ុនត្រូវដោះស្រាយត្រៀមដីទុកឱ្យហើយ។ ក្នុងករណីដែលវាកើតឡើងករណីបែបនេះ គឺគាត់ត្រូវបានទទួលដីដូចអ្នកដែលមកទីនេះ។ បើគាត់ចង់បានផ្ទះ (គឺ)ធ្វើផ្ទះឱ្យគាត់។ បើគាត់ចង់បានលុយ ហ្នឹង(ផ្ដល់ឱ្យ)ទៅតាមចិត្តរបស់គាត់។ ប៉ុន្តែ អ្នកហ្នឹងច្បាស់ជាចង់បានផ្ទះហើយ ព្រោះឃើញផ្ទះល្អ។ មួយចំនួនដែលយកលុយទៅនោះ ដល់ឃើញផ្ទះល្អចង់បានផ្ទះទៅវិញ ប៉ុន្តែវាហួសពេលទៅហើយ …។

(២១) ចង់ក្លាយទៅជាប្រទេសអតិរេកស្វាយចន្ទី

ដីរបស់យើង៥ ហិកតា ឯណោះដាំទៅ។ នៅឯណេះមិនដឹងថាដាំស្វាយចន្ទីបានឬអត់? ថ្ងៃក្រោយខ្ញុំចង់ឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេស ដែលអតិរេក(ដោយ)ស្វាយចន្ទីតែម្តង។ ឥឡូវ ស្វាយចន្ទី គឺថា ផលិតច្រើនជាងគេទាំងអស់ គ្រាន់តែយើងមិនទាន់មានការកែច្នៃ។ ខ្ញុំមើលពិព័រណ៍ទៅកំពង់ធំថ្ងៃមុន ប្រទេសកូតឌីវ័រ មានត្រឹមតែ ១លាន១ សែនតោនទេ។ កម្ពុជាយើងមាន១លាន១សែន៨ម៉ឺនតោន។ អាហ្នឹងមិនទាន់គិតអាកំពុងតែលូតលាស់ឡើង ដែលមានប្រមាណ ៧០ ម៉ឺនហិកតា។ អញ្ចឹង ថ្ងៃក្រោយទៅ បើសិនជាថាស្វាយចន្ទីនេះវាកាក់កប អា(ស្វាយចន្ទី)នេះចែកតាមទីផ្សារលើពិភពលោកតែម្តង ជាពិសេស ក្នុងវិស័យទេសចរណ៍ហ្នឹង (ដែល)ត្រូវការគ្រាប់ស្វាយចន្ទី។

(២២) ករណីដីមានច្រើនម្ចាស់ សូមក្រុមការងារនិអាជ្ញាធរអញ្ជើញមកសម្របសម្រួល

ចំពោះប្រជាពលរដ្ឋ១ គ្រួសារ ជាប់បណ្តឹង (ដែល)ជាដីមានម្ចាស់ច្រើនកំពុងក្តីក្តាំនៅតុលាការ ករណីនេះមិនទាន់មានការសម្រេចពីតុលាការ។ ក្រុមការងារនឹងដោះស្រាយសំណងជូន។ ខ្ញុំស្នើឱ្យក្រុមការងារ ដែលចុះជួយខេត្តពោធិ៍សាត់ បូកជាមួយអាជ្ញាធរ គួរតែអញ្ជើញម្ចាស់ធ្វើការសម្របសម្រួល។ នៅក្នុងតុលាការគឺមានឈ្នះមានចាញ់។ ឥឡូវបើគាត់ថាដីតែមួយកន្លែងហ្នឹងវាមាន ៣ គ្រួសារ ហៅគាត់មកជជែកគ្នា។ បើទុកឱ្យ(មាន)ក្តីក្តាំមិនដឹងថាពេលណាដោះស្រាយរួច។ នេះទី(១)​។​ ទី(២) ដោះទៅវាមានឈ្នះ/ចាញ់។ អ្នកឈ្នះថាតុលាការយុត្តិធម៌ អ្នកចាញ់ថាតុលាការអយុត្តិធម៌។ យូរៗទៅមកជេរ ហ៊ុន សែន ទៅវិញ។ អំណាចរបស់តុលាការ គឺជាអំណាចមួយផ្សេង។ ពេលដែលតុលាការកាត់ក្តីឱ្យចាញ់កុំជេរ ហ៊ុន​ សែន ព្រោះខ្ញុំអត់បានត្រួតត្រាតុលាការទេ … បើចង់ស្មើ នាំគ្នាមកសម្របសម្រួលនៅក្រៅតុលាការ។ អញ្ជើញពួកគាត់មកនិយាយគ្នាទៅ​។

ដីដែលថាម្ចាស់ច្រើនគ្នាហ្នឹងមានប៉ុន្មាននាក់? (ឧទាហរណ៍ថា)មាន ៣ ម្ចាស់ ហៅទាំង ៣ ម្ចាស់ហ្នឹងមកជួប កែវ រតនៈ ទៅ។ ដីហ្នឹងតម្លៃប៉ុន្មាន? ថាតម្លៃ ១ ម៉ឺន(ដុល្លារ)។ បើ ១ ម៉ឺន(ដុល្លារ) ខ្ញុំទិញយកតែម្តង។ រួចហើយចែកឱ្យអ្នកនេះប៉ុណ្ណេះៗ ចែកគ្នាទៅ ឈ្នះៗទាំងអស់គ្នា។ រួចហើយអត់មានរឿងចាំបាច់រកមេធាវីអស់លុយទេ។ អញ្ចឹង បានខ្ញុំលើកទឹកចិត្តឱ្យដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។ រឿងនេះគឺរឿងដោះស្រាយបាន។ ៣ ម្ចាស់ទេតើ។ នៅប្តឹងគ្នាយូរទៀតអស់ទាំងក្តិតខោ គ្រាន់តែថ្លៃមេធាវី។ រួចអ្នកឈ្នះថាតុលាការយុត្តិធម៌ ដល់អ្នកចាញ់ថាតុលាការអយុត្តិធម៌ ដល់យូរៗទៅខឹងគោវាយរទេះ។ ខឹងតុលាការមកជេរ ហ៊ុន សែន ហើយត្រូវពួកប្រឆាំងញុះថែមទៀត ទៅជារឿងមួយផ្សេងទៀត។ កែវ រតនៈ (សូមជួយសម្រួលឱ្យ)លឿន។ គាត់ទទួលផ្នែកអគ្គិសនីនិងជួយមកពោធិ៍សាត់នេះប៉ុន្មានស្រុក។ ឥឡូវថែមជម្លោះមួយហ្នឹងទៀតទៅវាមិនទាស់ខុសទេ … លើកទឹកចិត្តឱ្យមានការដោះស្រាយ ហើយថែមថយលុយបន្តិចបន្តួចទៅ។ ដីដែលមានទំនាស់ហ្នឹងធំទេ? ៧ ហិកតា។ ទិញយកតែម្តងទៅ។ មិនបាច់ចាំលោក តឹង ជុនអ៊ីម ដោះទេ … ហ្នឹងក្របខណ្ឌ នៃការដោះស្រាយគោលនយោបាយ។ បន្តិចទៀតខ្ញុំនឹងទៅមើលវារីអគ្គិសនី ហើយខ្ញុំនឹងឡើងទៅហូបបាយនៅភ្នំពេញ។

(២៣) ភ្ជាប់ Chanel Telagram Prime Minister មានប្រយោជន៍ច្រើន

ថ្ងៃនេះ ខ្ញុំ(បាន)នាំមកសម្រាប់ជូនបងប្អូននៅទីនេះ … ទាំងអ្នកបានផ្ទះ ទាំងអ្នកអត់បានផ្ទះ ប៉ុន្តែអត់មួយគ្រួ​សារអត់មានមកចូលហ្នឹងទេអី? មិនដឹងចែកឱ្យអ្នកណាក្នុងចំណោម៣ នាក់? អញ្ចឹង នៅក្រៅបញ្ជីសិន។ ចាំដោះស្រាយក្រោយ។ ឯក្រៅពីនោះ​ដោះស្រាយមាន ៣៤២ គ្រួសារ … នៅទីនេះយប់ត្រជាក់ខ្លាំង។ មើលថ្មើហ្នឹងនៅត្រជាក់។ ហ្នឹងខ្យល់ល្អណាស់។ ប៉ុន្តែ មើលទៅគ្មានសំណាងមកនៅនេះទេ។ មើលទៅថ្ងៃក្រោយធ្វើផ្ទះមួយ ខ្ញុំមកលេងជាមួយ តាអឿន ឯង … ការពិតផ្ទះខ្ញុំរាល់ថ្ងៃនេះ ខ្ញុំប្រើតែ ៣ បន្ទប់ទេ។ ខ្ញុំប្រើតែបន្ទប់ដេកខ្ញុំមួយ បន្ទប់បាយមួយ និងបន្ទប់ធ្វើការមួយ។ ឯក្រៅពីនោះមិនដឹងបន្ទប់ណាអីបន្ទប់ណា(ទេ) … ជួនកាលខ្ញុំនិយាយសម្លេងបញ្ជូនតាមទូរទស្សន៍អីមក ខ្ញុំដេកនិយាយតើ។ ខ្ញុំមានអង្គុយនិយាយឯណា? រៀបចំខួរក្បាលឱ្យហើយ។ ចាប់ទូរស័ព្ទមក គឺនិយាយសម្លេង រួចហើយបញ្ជូនមកតាមស្ថានីយ៍។

ឥឡូវមាន Channel telegram មួយមាន (ដែលមាន)ចំនួន(គាំទ្រ) ៦១ ម៉ឺននាក់។ ម្សិលមិញសម្ពោធ រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី”។ ខ្ញុំគ្រាន់តែជម្រាបអញ្ចេះ រឿងហ្នឹងនឹងចាប់បញ្ចាំងថ្ងៃទី ២០ តាមទូរ​ទស្សន៍បាយ័ន មួយថ្ងៃមួយភាគ គឺមួយអាទិត្យ ៣ ភាគ។ ប៉ុន្តែក្រោយការបញ្ចាំងតាមទូរទស្សន៍ហើយ ខ្ញុំនឹងបង្ហោះចូលតាម Channel telegram។ អ្នកដែលចង់មើលខ្សែភាពយន្តតាមរយៈខ្សែទូរស័ព្ទដៃ គឺភ្ជាប់​ Channel telegram របស់ខ្ញុំទៅ (គឺ)បានមើលហើយ។ តាមទូរទស្សន៍គេបញ្ចាំង ១០ នាទីម្តង រួចហើយគេផ្សាយពាណិជ្ជកម្មសិន។ ឯ(តាម) Channel telegram របស់ខ្ញុំ ដាក់ទៅមើលរហូត មួយភាគហ្នឹងដល់ចប់។ តែខ្ញុំមិនអាចបង្ហោះមុនពេលដែលគេបញ្ចាំងទេ។ ក្រោយ១ ម៉ោង ឬ២ ម៉ោង បានខ្ញុំចាប់រុញចូលក្នុងហ្នឹង។ ជាពិសេសការធ្វើដំណើរតាមរថយន្តស្អីៗហ្នឹង យើងអត់បានមើលឯណា។​ អ្នកណាស្ពាយទូរទស្សន៍តាម អញ្ចឹង ភ្ជាប់ Telegram របស់ខ្ញុំ។ ខ្ញុំមិនមែនឃោសនាឱ្យភ្ជាប់ Telegram (ទេ)។ Channel telegram របស់ខ្ញុំ គឺជាប់ចំណាត់ថ្នាក់លេខ ២ លើពីភពលោកហើយឥឡូវនេះ។ បន្តិចទៀតមានអាអ្នកចេញមកច្រណែនទៀតហើយ។ គ្រាន់តែលេង Facebook ចាញ់ខ្ញុំ​ ក៏វារករឿងខ្ញុំដែរ។

ឥឡូវ Channel telegram របស់ខ្ញុំ មាន ៦១៧ ២២២ នាក់ ដល់ម៉ោងត្រឹមឥឡូវហ្នឹង។ អ្នកដែល(មានការគាំទ្រ)ច្រើនជាងខ្ញុំ គឺមានជាង ៩០ ម៉ឺននាក់ គឺប្រធានាធិបតីអ៊ុយក្រែន ព្រោះប្រទេសគាត់មានសង្រ្គាម។ ដល់ប្រទេសគាត់មានសង្រ្គាម ប្រជាជនរបស់គាត់ត្រូវភ្ជាប់ Telegram ជាមួយនឹងប្រធានាធិបតី។ ខាងមុខនេះនឹងអាចមើលខ្សែភាពយន្តដោយមិនចាំបាច់ស្ពាយទូរទស្សន៍។ ខ្ញុំមិនមែនឃោសនាឱ្យភ្ជាប់ទេ ប៉ុន្តែមានប្រយោជន៍(ច្រើន)។ ពួកប្រឆាំងក៏ដោយអ្នកណាក៏ដោយ ចង់ភ្ជាប់ៗទៅ អត់មានមកឆាឆៅខ្ញុំបានទេ។ អ្នកដែលមានសិទ្ធិបង្ហោះមានតែខ្ញុំនិង Admin របស់ខ្ញុំប៉ុន្មាននាក់តែប៉ុណ្ណឹងទេ។ អត់មានអ្នកណាមកនិយាយអីក្នុងហ្នឹង(បាន)ទេ ខុសពី Facebook។ ឥឡូវនេះ ក៏កំពុងតែផ្សាយផ្ទាល់ចេញពីទីនេះ តាមប្រព័ន្ធ Telegram។ ឯកឧត្តម ខូយ រីដា និយាយអម្បាញ់មិញហ្នឹង គឺមានអ្នកចូលមើល ៥៩ ០០០ នាក់ ឥឡូវអ្នកកំពុងមើលខ្ញុំផ្ទាល់ មាន ៣៧ ០០០។ ឯចំពោះឯកឧត្តម ខូយ រីដា​ គេបើកមើលបន្តអំពីរបាយការណ៍របស់គាត់ ឡើងដល់៦ ម៉ឺននាក់ …។

ម្សិលមិញមាន ស៊ីស៊ីថាម ដូចជាបានផ្ញើមកខ្ញុំ។ ក្មេងប្រុសម្នាក់ ឈ្មោះ សំបូរ ផ្ញើមកខ្ញុំដែរ ដាក់ថា សម្ដេច ហ៊ុន សែន សម្រក់ទឹកភ្នែក​ពេលរំលឹកពីប្រវត្ដិសេ្នហ៍ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត។ អ្នកចូលមើល ៨ ម៉ឺននាក់ ខ្ញុំក៏បង្ហោះចូលក្នុងហ្នឹង។ ឯអ្នកចូលមើលពេលផ្សាយផ្ទាល់ម្សិលមិញមានច្រើនតង់ អានេះ ១៨ ៦ ២០០ នាក់, ១៤១ ៥០០ នាក់, ១ ២០៤ ៧០០ នាក់។ ដោយឡែក រឿង “ពោធិ៍សាត់” នេះ ពលរដ្ឋពោធិ៍សាត់រង់ចាំវត្ដមាន​ប្រមុខបក្សទេវតា គេមានចំរៀងមួយបទ ដែលដឹកនាំ និងគ្រប់គ្រងខ្លឹមសារដោយ ឯកឧត្តម អេង ឈុន និពន្ធទំនុកតាមលំនាំដើមតាជ័យ មានអ្នកចូលមើល ១១ ម៉ឺន ៥ ពាន់ ៦ រយ(នាក់)។ ពេលដែល បងសែម មកបង្ហោះ​រូបភាពនេះ មានអ្នកចូលមើល ៩១ ០០០ នាក់។ ពលរដ្ឋរង់ចាំវត្ដមានប្រមុខបក្សទេវតា ៨៣ ០០០ នាក់ នេះសុទ្ធតែមានទិន្នន័យ។ មិនស្រួលវាមានរឿងរបស់វាទៀត ថាឯងទៅបន្លំអីឯណា។ ឥឡូនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនមកដល់ខ្ញុំ។ ខ្ញុំនឹងមានលទ្ធភាពឡើងទៀត ដោយ​សារសមាជិក/ជិកាគណបក្សប្រជាជនដែលប្រើ Telegram កំពុងតែភ្ជាប់ជាបន្ដបន្ទាប់ (ដើម្បី)ទទួលសារពីប្រធានគណបក្សផ្ទាល់តែម្ដង …។

ពាំនាំអំណោយសម្រាប់អ្នកចូលរួម

ថ្ងៃនេះ សម្រាប់អ្នកដែលមកចូលរួម គឺក្រៅពីនំប៉័ងស្អីៗហ្នឹង គឺមានមី ១ ​កេះធំ មាន ៦ កេះ​តូច ត្រីខ ១ កេះធំ មាន ១០០ កំប៉ុង អង្ក ១ បាវ មានទម្ងន់ ៥០ គីឡូក្រាម (និង)សង្ក័សី ចំនួន ៥០ សន្លឹក សម្រាប់បងប្អូនមួយចំនួនមិនបានធ្វើផ្ទះ (គឺ)យកអាហ្នឹងទៅថែមទៅ ហើយតង់ ៤X៦ (ចំនួន) មួយ និងថវិកា ១ លាន ៤ សែនរៀល។ យកតាមស្ដង់ដារអង្គរវត្ដ។ ឃីត ១ កញ្ចប់ មានម៉ុង ១ ភួយ ១ កន្ទេល ១ ខ្នើយ ១ សារុង ១ (និង)ក្រម៉ា១។ ហើយ(ជូន)ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី (ថវិកាចំនួន) ៣ លានរៀល។ (ជូន)សាលាស្រុកវាលវែង (ថវិកា)ចំនួន ២ លាន។ ខ្ញុំអរគុណណាស់ សម្រាប់បងប្អូនដែលយោគយល់ ហើយដោះស្រាយគោលនយោបាយ តាំងទីលំនៅថ្មី​ទទួលបានដី។ បងប្អូនខ្លះមានដី ១ ហិកតា ក៏បាន ៥ ហិកតា ហើយភ្ជួរហើយស្រេច។ ចាប់ផ្ដើមជាមួយជីវភាពថ្មី។

(២៤) ចង់ប្រែក្លាយតំបន់ស្ទឹងពោធិ៍សាត់ ក្លាយជាតំបន់​ទេសចរណ៍

… ខ្ញុំចង់ឱ្យតំបន់នេះក្លាយជាតំបន់​ទេសចរណ៍ដ៏ទាក់ទាញនៅពេលខាងមុខ។ ក្រុមហ៊ុនអាចបន្ថែមដោយ(ការសាងសង់)រីសត។ ឥឡូវ លឺថា​វាលវែងសំបូរទៅដោយរីសត។ ពីដើមកន្លែងសង្គ្រាមសោះ ឥឡូវក្លាយជាតំបន់ទេសចរណ៍។ ហ្នឹងហើយជាផ្លែផ្កានៃ​សន្ដិភាព។ មនុស្សមួយចំនួនមិនហ៊ាននិយាយពីរឿងសន្ដិភាពទេ។ ប៉ុន្ដែ ប្រជាជនទទួលផលពីសន្ដិភាព​ប៉ុណ្ណា។ សូម្បីតែអ្នកដែលមិនហ៊ាននិយាយពីសន្ដិភាព ខ្លាចថាសន្ដិភាពកើតមកដោយសារគណបក្សប្រជាជន​ ​ក៏អ្នកហ្នឹងទទួលបានផលប្រយោជន៍ពីសន្ដិភាពដែរ។ បន្ដិចទៀតគេដើរឃោសនាដល់កន្លែងហ្នឹង ថាបោះឆ្នោតឱ្យគេទៅ គេនឹងធ្វើអញ្ចេះៗ។ ឥឡូវ មែន (គឺ)ដេញថ្លៃគ្នាមែន។

(២៥) បក្សកាន់អំណាចធ្វើជាក់ស្ដែង ប្រជាពលរដ្ឋបាននឹងកំពុងទទួលផលជាក់ស្ដែង

ឃើញគណបក្សមួយចំនួនបានដេញថ្លៃគ្នាហើយ។ គណបក្ស​នេះថានឹងឱ្យមនុស្សចាស់ប៉ុណ្ណេះ។ ឥឡូវ មានគណបក្សមួយគេឱ្យ ២០ ម៉ឺនរៀល (ចំណែក)គណបក្សពីរនោះចេញមកឱ្យ ២៥ ម៉ឺន(រៀល)។ ប្រាក់ខែអប្បបរិមា គណបក្សមួយគេឱ្យ ២ លានរៀល (ចំណែក)គណបក្សពីរនោះចេញមកគេឱ្យ ២.៥ (លានរៀល)។ មានគណបក្សចូលដេញថ្លៃ(គ្នា)ហើយ ព្រោះដំណាក់កាលនេះ (គឺ)ដំណក់កាល​ដេញថ្លៃ។ ចេះតែសន្យាទៅ។ ប៉ុន្ដែ គណបក្សកាន់អំណាច (រាជ)រដ្ឋាភិបាលអត់សន្យាបានទេ យើងធ្វើជាក់ស្ដែង ផលប្រយោជន៍ជាក់ស្ដែង។ បងប្អូនបានទទួលផលប្រយោជន៍រួចហើយពីសន្ដិភាព … ពីដើមវាលវែងមានផ្លូវមានស្អី(ឯណា)? គេវាយគ្នាពេញតែហ្នឹងតើ? ផ្លូវ(លេខ) ៥៥ ដែលកាលនោះលេខ ៥៦ (កង)វិស្វកម្ម ក្វាន់ សៀម ធ្វើ ទៅភ្នំស្វារអិល ភ្នំចិនយំ។ ឥឡូវយើងមានផ្លូវចាក់កៅស៊ូដល់ទល់ដែន រួចហើយយើងមានមួយក្រវ៉ាត់ទៀតតភ្ជាប់តាំងពីបាត់ដំបង ប៉ៃលិន ធ្លាក់ដល់ពោធិ៍សាត់ ភ្ជាប់ទៅកោះកុង ដើម្បីឱ្យប្រជាជនងាយស្រួលធ្វើដំណើរ។ ហ្នឹងមិន​ជាផលប្រយោជន៍ (ដែល)ប្រជាជនទទួលរួចហើយ?

អគ្គិសនីគេឡើងថ្លៃគ្រប់គ្នា កម្ពុជាមិនឡើងថ្លៃទេ។ ប្រទេស​ជិតខាងរបស់យើងពីមុនតម្លៃអគ្គិសនីថ្លោកជាងយើង ឥឡូវចាប់ផ្ដើមឡើងថ្លៃលើសយើងហើយ។ តែយើងឱ្យទ្រាំដើម្បីជួយប្រជាពលរដ្ឋ។ ក្នុងហ្នឹងសម្រាប់វិស័យកសិកម្ម ការបូមទឹកគឺឱ្យតែ៤៨០ រៀល/គីឡូ ប៉ុន្ដែត្រូវដឹង​ម៉ោងបូមផង។ អត្ថប្រយោជន៍ដែលប្រជាជនកំពុងបានទទួលជាមួយបណ្ណក្រីក្រ (និង)ជាមួយអត្ថប្រយោជន៍ផ្សេងៗ (ក្នុងនោះ)អ្នកទទួលផលប៉ះពាល់ដោយសារកូវីដ-១៩ ឥឡូវក្នុងមួយខែ(រាជ)រដ្ឋាភិបាលបញ្ចេញលុយពីរង្វង់ ៤០ ទៅ ៥០ លានដុល្លារ សម្រាប់ដោះស្រាយឱ្យប្រជាពលរដ្ឋរបស់យើង។ កម្មវិធី(ឧបត្ថម្ភសាច់ប្រាក់)កំពុងតែអនុវត្តជាក់ស្ដែងទៅលើស្ត្រីក្រីក្រ ដែលទទួលបានផលអំពីកម្មវិធីគាំពារសង្គមសម្រាប់ស្ត្រីក្រីក្រដែលមានផ្ទៃពោះ។ យើងអនុវត្តប៉ុន្មានឆ្នាំ(មក)ហើយ។ ខ្ញុំកំ​ពុងឱ្យបន្ថែមលុយ។ ពីមុន(នោះ)ពិនិត្យ(ពោះ) ៤ ដង បានប៉ុន្មាន? ឆ្លងទន្លេ(រួច)បានប៉ុន្មាន? ហើយមុនពេលកូនអាយុបាន ២ ឆ្នាំ ត្រូវបានប៉ុន្មាន? ខ្ញុំកំពុងឱ្យរៀបចំដំឡើងជាប្រាក់(ឧបត្ថម្ភ) រយៈពេលគឺនៅដដែល ចាប់ពីមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ ឆ្នាំ។

(២៦) សង្ឃឹមប្រជាពលរដ្ឋខេត្តពោធិ៍សាត់នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនទាំង ៤ អាសនៈ

ប្រជាជនយើងកំពុងទទួលផលជាក់ស្ដែង។ ប៉ុន្តែកាលណា(ចូលដល់រដូវ)បោះឆ្នោត គឺមានអ្នកសន្យា(ឱ្យ)លើសពីយើង។ រឿងដែលគួរឱ្យអស់សំណើច គឺនៅត្រង់អញ្ចេះ ខ្លួននៅផ្ទះស្បូវទេ ដល់តែដើរសន្យា បោះឆ្នោតឱ្យខ្ញុំមកខ្ញុំនឹងឱ្យមានផ្ទះក្បឿង។ ខ្ញុំជឿជាក់បងប្អូនប្រជាពលរដ្ឋ(យើង)បច្ចុប្បន្ននេះមិនដូចពេលមុនទេ។ គាត់ទទួលផលបានរបៀបម៉េច? អ្នកពោធិ៍សាត់ខ្ញុំមិនឆ្ងល់ទេ គឺគាំទ្រគណបក្សប្រជាជនខ្លាំងណាស់។ ហ្នឹងជារឿងពិត។ ឆ្នាំ ២០០៨ យើងធ្លាប់ស៊ីដាច់រហូតទៅដល់ ៤ កៅអី។ ឆ្នាំនេះ សង្ឃឹមថា នឹងស៊ីដាច់ ៤ កៅអីទៀត។ ប៉ុន្តែដើម្បី(ស៊ី)ដាច់បាន ៤ កៅអី វាទាល់តែអ្នកទាំងអស់គ្នាបោះឆ្នោតឱ្យគណបក្សប្រជាជនដែរ ទើបវាបាន ៤ កៅអី ដើម្បីយើងទទួលបានការអភិវឌ្ឍទាំងអស់គ្នា ហើយពេលនោះខ្ញុំនឹងមកសួរសុខទុក្ខទៀត។

(២៧) ទីណាមានទុក្ខលំបាក ទីនោះតែងមានវត្តមាន ហ៊ុន សែន

ខ្ញុំទើបមក(ខេត្ត)ពោធិ៍សាត់ប៉ុន្មានខែមុនទេតើ។ អ្នក(ខេត្ត)ពោធិ៍សាត់រងគ្រោះដោយសារទឹកជំនន់ ខ្ញុំមកដេកនៅហ្នឹងពោធិ៍សាត់ទេតើ ដើម្បីចែកស្រូវពូជ/ស្បៀងអាហារ សម្រាប់ដោះស្រាយ(ការលំបាករបស់អ្នកខេត្ត)ពោធិ៍សាត់។ ខ្ញុំអត់មានសញ្ជាតិច្រើននោះទេ មានតែសញ្ជាតិខ្មែរ តើឱ្យខ្ញុំទៅណា? កន្លែងណាសប្បាយឱ្យគាត់សប្បាយទៅចុះ តែកន្លែងណាមានទុក្ខ គឺឃើញមុខ ហ៊ុន សែន ហើយ។ ហ្នឹង គឺវាអញ្ចឹង/ជាទម្លាប់។ បើកន្លែងណាសប្បាយ គឺមិនសូវឃើញមុខ (ហ៊ុន សែន ទេ) ព្រោះបើគាត់សប្បាយទៅហើយ យើងទៅដោះស្រាយកន្លែងដែលពិបាក។ (កាលនោះ)ចេញពីសៀមរាបទៅបន្ទាយមានជ័យ។ ចេញពីបន្ទាយមានជ័យទៅបាត់ដំបង។ ចេញពីបាត់ដំបងទៅពោធិ៍សាត់។ ចេញពីពោធិ៍សាត់ទៅកំពង់ឆ្នាំង។ ចេញពីកំពង់ឆ្នាំងទៅកំពង់ធំ។ ចេញពីកំពង់ធំទៅព្រៃវែង ព្រោះខ្ញុំវាអត់មានកន្លែងទៅ គេមានសញ្ជាតិច្រើន អាហ្នឹងគេទៅក្រៅទៅ ប្រឹបប្រុចៗ ឯយើងអត់មានសសញ្ជាតិទៅណា? មានតែខាំស្មៅនៅហ្នឹង។

(២៨) ចូលដល់ដំណាក់កាល “ឆ្អែត ឆ្ងាញ់ និងធានាសុខភាព”

តាំងពីជំនាន់ខ្ញុំធ្វើជារដ្ឋមន្ត្រី(ការបរទេស) ហើយ(មាន)របបត្រឹមតែ ១៦ គីឡូ (ក្នុងនោះ) ១០ គីឡូ អង្ករ និង ៦ គីឡូ ពោត ស៊ីមិនឆ្អែតទៅកាប់ចេកស៊ី។ ភ្នំពេញពីដើមសម្បូរចេក ព្រោះ អាពត វាដាំចេក។ ឥឡូវ អត់ទេ។ ពីមុនធ្វើម៉េចឱ្យតែឆ្អែត ក្រោយមក(យើងនិយាយ)ថា “ឱ្យឆ្អែត ហើយឱ្យឆ្ងាញ់”។ ឥឡូវគឺខុសពីហ្នឹងទៅទៀត។ “ឆ្អែត ឆ្ងាញ់ និងធានាសុខភាព”។ ឥឡូវ ក្នុងដែនដីកម្ពុជាហ្នឹង សួរថា តើមានប្រជាជនដែលអត់បាយប៉ុន្មានទៅ? ដូចជាឆ្នាំ ២០០៦ មានអាវិទ្យុបរទេសមួយចំនួនផ្សព្វផ្សាយថា មានប្រជាជនស្លាប់ដោយសារអត់បាយ។ កាលនោះ ទៅធ្វើទំនប់រលាំងជ្រៃខាងត្បូង ខ្ញុំសួរទាំង ញឹម វ៉ាន់ដា/សិរី កុសល កាលហ្នឹងគាត់នៅជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ … ព្រោះថាមានអ្នកស្លាប់នៅកំពង់ស្ពឺ។ ខ្ញុំសួរថា សម័យនេះហើយម៉េចក៏មានមនុស្សស្លាប់ដោយអត់បាយ? ដល់សួរ(នាំដឹងរឿងទៅ) គាត់អាយុ ៨៦ (ឆ្នាំ) គាត់ឈឺធ្ងន់។ (កោតតែ)វាចេះយកផ្សាយទៅរួច? កុំថាឡើយអ្នកឯងអាយុ ៨៦ (ឆ្នាំ) សូម្បីតែអាយុ ២០ (ឆ្នាំ), ៣០ (ឆ្នាំ) ពេលដែលឈឺជិតងាប់ អ្នកណាស៊ីកើត? ប៉ុន្តែ ដើម្បីបង្អាប់យើង អាហ្នឹងស្អីក៏និយាយបានដែរ។

(២៩) ថ្ងៃក្រោយឈប់ធ្វើនាយករដ្ឋមន្ត្រី ឃើញមុខហៅបាយផង សម្រាប់កម្មករ/ការិនី និងបុគ្គលិក ចំនួន ៦៣២ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា(ចំនួន) ១០ ម៉ឺនរៀល។ គ្រូពេទ្យប្រចាំការ(ក្នុងអង្គពិធី)ក៏ទទួលបានថវិកា (ចំនួន) ៣ លានរៀលដែរ។ ខ្ញុំអត់ទៅណាឆ្ងាយទេ ថ្ងៃក្រោយទៅ បើទោះបីថាខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រី សូមអ្នកពោធិ៍សាត់ឃើញមុខហៅបាយមួយពេលផង តើបានទេ? កុំរាប់អានថាទាល់តែធ្វើនាយករដ្ឋមន្ត្រីបានរាប់អាន។ សង្ឃឹមថា អ្នកពោធិ៍សាត់មិនភ្លេចឈ្មោះ ហ៊ុន សែន នោះទេ ព្រោះបានផ្សារសាច់/ឈាមជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងនោះក៏បានផ្សារសាច់/ឈាមជាមួយអ្នកពោធិ៍សាត់ក៏វាច្រើនណាស់ដែរ បង្កើតបានសមិទ្ធផល(ជាច្រើន) ហើយសមិទ្ធផលធំជាងគេ (គឺ)ខ្ញុំចាប់ផ្ដើមនិយាយដំបូងគេតែពីសន្តិភាពហ្នឹង ព្រោះវាចាប់ផ្ដើមពីអាហ្នឹងហើយ ដែលធ្វើឱ្យប្រជាជនយើងធ្វើដំណើររាល់ថ្ងៃ ដោយគ្មានការភ័យខ្លាច … តាមរយៈបងប្អូនទាំងអស់ ដែលមកជួបជុំគ្នានៅទីនេះ អនុញ្ញាតឱ្យខ្ញុំផ្ដាំផ្ញើសួរសុខទុក្ខអ្នកមិនបានមកចូលរួម ហើយជូនពរ សម្រាប់ឆ្នាំថ្មីនៅពេលខាងមុខនេះ សូមឱ្យទាំងអស់គ្នាជួនតែសេចក្ដីសុខ/ចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/82365/feed 0
(Video) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធីបុណ្យទន្លេលើកទី ៧ នៅខេត្តកំពង់ធំ https://pressocm.gov.kh/archives/82349 https://pressocm.gov.kh/archives/82349#respond Thu, 09 Mar 2023 11:58:29 +0000 https://pressocm.gov.kh/?p=82349 CNV:

(១) បើគ្មានសន្តិភាព សុំកុំនិយាយដល់ប្រជាធិបតេយ្យឬសិទ្ធមនុស្ស

… ខ្ញុំចង់សង្កត់ធ្ងន់នៅទីនេះថា យើងនៅតែបន្តផ្តល់អាទិភាពទៅលើកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពក្នុងប្រ​ទេសយើង។ យើងមិនខ្វល់ថា(ការរក្សាសន្តិភាពនេះ នឹង)មានអ្វីកើតឡើងនោះទេ។ អ្នកណាក៏ដោយដែលមានបំណងឬធ្វើសកម្មភាពបំផ្លាញសន្តិភាពនៅក្នុងប្រទេស យើងនឹងមិនញញើតនឹងប្រើគ្រប់មធ្យោបាយ ចាត់វិធានការ ទោះដោយតម្លៃណាក៏ដោយ ដើម្បីរក្សានូវសន្តិភាព ធានាដល់ការអភិវឌ្ឍន៍ប្រទេស។ សន្តិភាពត្រូវដើរមុនអ្វីៗ ទាំងអស់។ បើគ្មានសន្តិភាព សុំកុំនិយាយដល់ប្រជាធិបតេយ្យឬសិទ្ធមនុស្ស។ យើងត្រូវគិតទៅដល់សិទ្ធរស់រានមានជីវិតជាមុន។ ខ្ញុំរំពឹងថាប្រជាពលរដ្ឋកម្ពុជាដែលបានឆ្លងកាត់នូវទុក្ខសោកនៃសង្គ្រាម ក៏ដូចជារបបប្រល័យពូជសាសន៍ អាចនឹងយល់បាននូវវិធានការដែលរាជរដ្ឋាភិបាលបានប្រើប្រាស់ក្នុងរយៈពេលកន្លងទៅដើម្បីរក្សានូវសន្តិភាព …

(២) បញ្ជូនអាវុធតាមសំណូមពរអភិបាលខេត្ត ដូ សូហាន់ ទប់ទល់នឹងខ្មែរក្រហម

អស់លោក លោកស្រី ឯកឧត្តម លោកជំទាវមួយចំនួនក៏មានវ័យចំណាស់ ហើយមួយចំនួនក៏បានមរណកាលទៅហើយ ដូចជាសម្តេច ដូ សូហាន់ និងឯកឧត្តម កែវ ហន ពេលនោះមួយជាលេខាបក្សនិងមួយជាប្រ​ធានខេត្ត។ ខ្ញុំមកកាន់ទីនេះ។ ខ្ញុំបាននាំកូន ៤ ក្នុងចំណោមកូន ៥ មកទីនេះ។ ប្រហែលជាកូនស្រីច្បងអាចនៅចងចាំ។ ពេលនោះ ម៉ាណែតមិនបានមកទេ។ ភរិយារបស់ខ្ញុំទៅប្រទេសឡាវ។ ខ្ញុំបាននៅសម្រាកប៉ុន្មានយប់ឯណោះ។ ប្រហែលជាសម្តេចពិជ័យសេនា ទៀ បាញ់ នៅចាំ … នៅពេលដែលឯកឧត្តម ដូ សូហាន់ ទៅទទួលខ្ញុំពីព្រំប្រទល់ខេត្តកំពង់ចាម គាត់បានទទូចស្នើសុំអាវុធដើម្បីបំពាក់ជូនកម្លាំងដែលកំពុង​ទទួលការវាយលុកពីពួកខ្មែរក្រហមពេលនោះ។ ខ្ញុំបានទូរស័ព្ទពីផ្លូវជាតិលេខ ៧ នៅក្នុងស្រុកបារាយណ៍ ទៅសម្តេចពិជ័យសេនា ទៀ បាញ់ ដែលនៅទីក្រុងភ្នំពេញ ឲ្យដឹកអាវុធដូចជា ៧០០ ដើម មកកាន់ខេត្តកំពង់ធំជាបន្ទាន់។ ដំណាក់កាលនោះ សូម្បីតែនៅក្នុងទីក្រុងនេះក៏គ្មានអគ្គិសនីប្រើប្រាស់ទេ។ យើងលំបាកណាស់ …។

(៣) ដោយតម្លៃណាក៏ដោយ មិនញញើតនឹងបំផ្លាញចោលកម្លាំងដែលមានបំណងបំផ្លាញនូវសន្តិភាព

ក្រោយមក ឯកឧត្តម ស៊ិន សុង ក៏បានមកសម្រាកនៅផ្ទះនោះដដែល។ ផ្ទះនោះក៏ត្រូវទទួលការបាញ់ផ្លោងចំទីកន្លែងដែលខ្ញុំនាំកូនមកសម្រាក។ អ្នកមកជាមួយខ្ញុំដែលនៅរស់រានមានជីវិត គឺមានឯកឧត្តម ជាម យៀប ដែលបច្ចុប្បន្នគឺជាអនុប្រធានទី ១ នៃរដ្ឋសភាជាតិ។ អ្នកក្រៅពីនោះ ដូចជា ឯកឧត្តម អែម សំអាន និងឯកឧត្តម ឈឹម សេង បានធ្វើមរណកាលទៅហើយ។ សង្គ្រាមវាបែបនេះ។ ការព្រាត់ប្រាស់និរាសបានកើតឡើង។ ឥឡូវនេះ យើងគ្មានការភ័យព្រួយ(ដោយសារសង្គ្រាមទេ)។ ពេលនោះ យើងគ្មានឱកាសជួបជុំបែបនេះទេ។ ប្រសិនបើយើងមានការជួបជុំបែបនេះ ច្បាស់ជាគ្រាប់ផ្លោងបាញ់ចូលទីក្រុងកំពង់ធំមិនខាន។ ខ្ញុំនៅតែសង្កត់ធ្ងន់ម្តងហើយ ម្តងទៀត ទោះដោយតម្លៃណាក៏ដោយ យើងមិនញញើតជាមួយនឹងការធ្វើសកម្មភាពដើម្បីបំផ្លាញចោលនូវកម្លាំងដែលមានបំណងប្រាថ្នាបំផ្លាញនូវសន្តិភាពរបស់ប្រទេស។

(៤) ភូមិឃុំនិងមូលដ្ឋាន រៀបចំនិងរក្សាសន្តិសុខ ដើម្បីទាក់ទាញទេសចរ

ខ្ញុំគួរតែនិយាយថា គ្មានទេសចរណាចង់ទៅលេងនៅកន្លែងដែលអស្ថេរភាពនោះទេ។ ដូច្នេះគ្រប់មូលដ្ឋានទាំងអស់ ភូមិឃុំ និងមូលដ្ឋានទាំងអស់ ត្រូវយកការទទួលខុសត្រូវ បើខ្លួនចង់ឲ្យមានទេសចរណ៍ទាំងជាតិ ទាំងអន្តរជាតិ(ចូលទៅដល់តំបន់របស់ខ្លួន)។ ត្រូវធ្វើយ៉ាងណាធានាថា នៅទីនោះគ្មានចោរលួច ចោរប្លន់ ឬគ្មានអំពើបង្កអសន្តិសុខណាមួយចំពោះភ្ញៀវទេសចរណ៍។ (ធ្វើបានដូចនេះ) មិនមែនគ្រាន់តែបំរើឲ្យវិស័យទេសចរណ៍ទេ (តែក៏សំរាប់)ផលិត​កម្មដែលយើងឃើញតាមស្តង់នានានៃតាមបណ្តាខេត្តនិងសហគមន៍ តាំងល្ងាចនេះ។ ខ្ញុំមានការពេញចិត្ត(នឹងសមិទ្ធផលទាំងនោះ) ហើយនឹកឃើញរឿងអតីតកាល (និង)ប្រៀបធៀបនឹងបច្ចុប្បន្នកាល។

(៥) ស្រមៃថាកម្ពុជានឹងផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក

តាមស្តង់នីមួយៗ សុទ្ធតែមានការផលិតប្រកបដោយការទទួលខុសត្រូវនិងមានគុណភាពអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងការនាំចេញ។ ខ្ញុំកំពុងតែស្រមើស្រមៃថា យើងនឹងក្លាយទៅជាប្រទេសដែលផលិតស្វាយចន្ទីច្រើនបំផុតនៅលើពិភពលោក។ មកដល់បច្ចុប្បន្ននេះ (ផលិតផលស្វាយចន្ទីរបស់)យើងបានទៅខ្ពស់ប្រទេស Cote d’Ivoire ដែលមានត្រឹម ១ លាន ១ សែនតោន។ ឥឡូវ កម្ពុជាមាន ១លាន១សែន៨ម៉ឺន​តោនហើយ។ ខ្ញុំសង្ឃឹមថា នាពេលអនាគត បន្ទាប់ពីមានសន្តិភាពបូកជាមួយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព មួយផ្នែកកម្ពុជានឹងទាក់ទាញបានទេសចរ ប៉ុន្តែអ្វីដែលសំខាន់ជាងទៀតគឺផលិតកម្មដែលបំរើឲ្យសេចក្តីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ទេសចរនោះឯង។

(៦) ការដោះស្រាយដីធ្លីក្នុងតំបន់ទន្លេសាប នៅសេសសល់តិចទេ

ចំណុចនេះ ខ្ញុំគួរតែត្រូវបញ្ជាក់និងអរគុណចំពោះឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ព្រមទាំងថ្នាក់ដឹកនាំ នៃស្ថាប័នដែលមានការពាក់ព័ន្ធ អាជ្ញាធរខេត្ត ដែលបានខិតខំធ្វើកិច្ចការងារនេះដ៏ល្អ។ មកដល់ពេលនេះ នៅសេសសល់មិនច្រើនប៉ុន្មានទេ។ ខ្ញុំសុំឲ្យរំលឹកធ្វើឲ្យបានចប់សព្វគ្រប់។ ខ្ញុំគួរតែបញ្ជាក់ថា ទន្លេសាបរបស់យើងបែងចែកជា ៣ តំបន់៖ តំបន់ទី១ តំបន់ទី២ និងតំបន់ទី៣។ តំបន់ទី១ អនុញ្ញាតផ្ដល់កម្មសិទ្ធិជូនប្រជាជន។ តំបន់ទី២ គឺជាតំបន់ប្រជាជនអាស្រ័យផល។ ឯតំបន់ទី៣ គឺជាតំបន់ហាមប៉ះពាល់។ ប៉ុន្តែ យើងក៏ត្រូវគិតថា តំបន់ទី៣ ក៏មានភូមិឃុំខ្លះប្រជាជនរស់នៅ ២០០ ឬ ៣០០ ឆ្នាំរួចមកហើយ។ ដូច្នេះ យើងមិនអាចទៅយកពួកគាត់ចេញទេ។ យើងត្រូវខ្វៀល(ទីតាំង)ឲ្យពួកគាត់នៅនិងអាស្រ័យផលនៅទីនោះ ជាលក្ខណៈពិសេស។

(៧) កំពង់ធំ៖ កាត់ដីពីតំបន់២និង៣ និងទិញស្ថានីយ៍បូមទឹកពីឯកជនតម្លៃជិត ២ លានដុល្លារ

ដោយឡែក សម្រាប់តំបន់ផ្សេងទៀត រយៈពេលកន្លងទៅ ខេត្តកំពង់ធំបានទទួលនូវផលប្រយោជន៍ធំជាងគេ ព្រោះយើងបានកាត់ចេញពីតំបន់២ ឲ្យទៅ​ជាតំបន់១ និងផ្នែកខ្លះកាត់ចេញពីតំបន់៣ ឲ្យទៅជាតំបន់២។ បន្ថែមលើនោះ ដូចដែលឯកឧត្ដម ងួន រតនៈ (ងួន រតនៈ នេះ គាត់ហេងពីរដង កាលនៅធ្វើចៅហ្វាយខេត្តបាត់ដំបង ពេលនោះ ដើមឆ្នាំ២០២០ បុណ្យទន្លេនៅខេត្តបាត់ដំបង គាត់ជាចៅហ្វាយខេត្តបាត់ដំបង ឥឡូវនេះបុណ្យទន្លេនៅខេត្តកំពង់ធំ គាត់មកធ្វើចៅហ្វាយខេត្តកំពង់ធំទៀត) … យើងបានទិញស្ថានីយបូមទឹកទាំងអស់ ដែលមានតម្លៃរហូតជិត ២ លានដុល្លារសហរដ្ឋអាមេរិក។ ពីមុននេះកសិកររបស់យើងប្រើប្រាស់ទឹកដោយសារវិស័យឯកជន គឺយកថ្លៃក្នុងមួយហិកតា ១ ២០០ ០០០ រៀល។

(៨) ថ្លៃភ្លើងសំរាប់កសិករបូមទឹកត្រឹមតែ ៤៨០ រៀល/គីឡូវ៉ាត់ម៉ោង មិនមែនជានយោបាយបែបប្រជាភិថុត

ឥឡូវនេះ យើងកាត់បន្ថយការយកថ្លៃទឹកមកនៅត្រឹម ៦០០ ០០០ រៀល។ វាល្មមគ្រប់គ្រាន់ដើម្បីនឹងការចេញថ្លៃភ្លើង ដែលថ្លៃភ្លើងសម្រាប់បូមទឹកឲ្យកសិករគឺ​ត្រឹមតែ ៤៨០ រៀល/គីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា វិធានការនេះអាចជួយកាត់បន្ថយការចំណាយ បន្ថយថ្លៃដើមនៃការផលិតជាផលប្រយោជន៍របស់ប្រជាជន។ ខ្ញុំសូមលើកទឹកចិត្តឲ្យធ្វើកិច្ចការងារនេះឲ្យបានល្អជាទីបំផុត ទាំងផ្ទៃដីដែលយើងផ្ដល់កម្មសិទ្ធិឲ្យពួកគាត់ ទាំងផ្ទៃដីដែលគាត់អាស្រ័យផល។ ត្រូវខិតខំធ្វើយ៉ាងម៉េចឲ្យគាត់ទទួលបានផលពិតប្រាកដ ពីការខិតខំប្រឹងប្រែងរបស់យើង។ នេះមិនមែនជាការដាក់ចេញនូវគោលនយោបាយបែបប្រជាភិថុតទេ តែឆ្លងកាត់ការអនុវត្តជាក់ស្ដែង ដែលយើងបាននិងកំពុងធ្វើ ហើយនឹងបន្តធ្វើតទៅទៀត។

(៩) ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងខេត្តកំពង់ធំនិងខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំនិងខេត្តក្រចេះ

ដូចដែលឯកឧត្ដម ស៊ុន ចាន់ថុល បានធ្វើដំណើរហើយក៏បានបញ្ជាក់ ហើយមុននោះខ្ញុំក៏បានបញ្ជាក់នៅខេត្តកំពង់ឆ្នាំង។ ឥឡូវអ្វីដែលយើងត្រូវការគឺការកសាងស្ពាននិងផ្លូវតភ្ជាប់ពីទីរួមខេត្តកំពង់ឆ្នាំងមកកាន់ខេត្តកំពង់ធំ។ យើងបានសំរេចស្នើសុំឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិនដើម្បីអនុវត្តគម្រោងនេះ​ … មួយផ្នែកទៀត ក៏សូមជម្រាបជូនអ្នកខេត្តកំពង់ធំឲ្យជ្រាបថា អ្នកខេត្តកំពង់ធំក៏តភ្ជាប់ទៅទន្លេមួយទៀតគឺទន្លេមេគង្គ។ បានសេចក្ដីថា ជាការតភ្ជាប់ដើម្បីធ្វើដំណើរទៅកាន់ខេត្តក្រចេះដោយងាយស្រួល ហើយជិតជាង។ នៅឯទីរួមខេត្តក្រចេះ យើងបានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គរួចហើយ។ ទន្លេសាបនិងទន្លេមេគង្គ ដែលពីមុននេះនៅឆ្ងាយពីគ្នា វាបានបង្ខិតមកជិតគ្នាតាមរយៈការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន។

(១០) គំនិតផ្តើមអំពីទន្លេសាប៖ ជីកព្រែកក្នុងទន្លេសាបនិងស្តារជំរៅ

ចំពោះទន្លេសាបនេះ ខ្ញុំគ្រាន់តែលើកឡើងថា មានគំនិតផ្ដួចផ្ដើមគួរឲ្យឈឺក្បាលច្រើនដែរ។ ឯកឧត្ដម ណាំ ទុំ ឥឡូវនេះមិនដឹងថាគាត់នៅខេត្តកំពង់ធំ ឬគាត់នៅខេត្តបាត់ដំបង? ឯកឧត្ដម ណាំ ទុំ កាលគាត់នៅជាអភិ​បាលខេត្តនៅទីនេះ បានស្នើគំនិតផ្ដួចផ្ដើមមួយថា ឲ្យជីកព្រែកមួយទៀតនៅក្នុងទន្លេសាបតែម្ដង។ ខ្ញុំថា ងាប់ហើយទៅមិនរួចទេ … ក្រោយមកក៏មានបញ្ញវន្តយើងម្នាក់លើកអំពីគំនិតផ្ដួចផ្ដើមស្ដារទន្លេសាប។ រឿងស្ដារទន្លេសាប មិនមែនជារឿងថ្មីទេ។ យើងធ្លាប់បានគិត ក៏ប៉ុន្តែយើងបានទុនពីណា? នេះជាបញ្ហាដ៏ធំ។ ទន្លេសាប ចេះតែគោករាក់ជារឿងពិត (ដោយសារ)ទឹកហូរចូលនាំដីល្បាប់ បូករួមជាមួយស្លឹកឈើ។ សូមអានសៀវភៅ “១០ ឆ្នាំនៃដំណើរកម្ពុជា ១៩៧៩-១៩៨៩” ដែលខ្ញុំសរសេរ គឺមាននិយាយទៅដល់ការគោករាក់នៃបឹងបួទាំងនោះ ទន្លេសាបក៏ដូចគ្នា ប៉ុន្តែការគិតគូរខ្លះវាហាក់ដូចជាសាមញ្ញពេក។ បើសិនជាយើងមានប្រាក់គ្រប់គ្រាន់ យើងមិនមែនទុកឲ្យទន្លេគោករាក់នោះទេ។ យើងគ្មានលទ្ធភាពដើម្បីធ្វើបែបនោះ ប៉ុន្តែយើងប្រឹងជំនះដើម្បីបូម ស្តារធ្វើចរាចរណ៍តាមផ្លូវទឹក។​

(១១) គំនិតផ្តើមអំពីទន្លេសាប៖ ដាក់របាំងឫស្សីស្កាត់ទឹកនិងលើកទំនប់មានទ្វារបើកបិទ

នៅមានគំនិតផ្តួចផ្តើម ២ ទៀត ដែលគួរឲ្យចាប់អារម្មណ៍។ គំនិតផ្តួចផ្តើមមួយគឺក្នុងរង្វង់ប្រមាណជាមុនឆ្នាំ ២០០៨ ពេលនោះអតីតតំណាងរាស្រ្តនៅខេត្តកំពង់ធំ​ មកពីគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានលើកយោបល់ស្នើខ្ញុំឲ្យដាក់ជាឬស្សីដើម្បីកាត់ទន្លេសាប កាត់បន្ថយការហូរធ្លាក់ចុះនូវទឹកដើម្បីរក្សាទុកទឹក​។ ខ្ញុំគ្រាន់តែនិយាយថា តើមានបានគិតទេ នៅពេលដែលប្រជាជនគាត់អុំទូកឬបើកកាណូត ទៅមកត្រូវស្ទះហ្នឹងបារាសដែលយើងដាក់ ដើម្បីការពារទឹក។ ហ្នឹងមួយរឿងទៅ។ ថ្មីៗនេះ ក៏មានគំនិតផ្តួចផ្តើមមួយទៀតបញ្ជូនមកឲ្យខ្ញុំគឺធ្វើទំនប់ទប់ទន្លេ​សាបតែម្តង។ បានសេចក្តីថាពេលទឹកឡើងបើកអោយចូល ពេលទឹកស្រកបិទមិនអោយចេញ។ ខ្ញុំគិតថា នេះ ជាគំនិតដែលត្រូវយកមកសិក្សា។ ក៏ប៉ុន្តែ ខ្ញុំគិតថាធ្វើមិនកើត ដល់ទៅថ្នាក់ថាធ្វើទំនប់បិទទន្លេសាបហើយ ចប់ហើយ។​ តើទុនមកពីណា? ប្រជាជនជេរម្តាយរបៀបម៉េចនៅពេលដែលគាត់មិនអាចឆ្លងបាននោះ។

(១២) ក្នុង ៥៨ គីឡូមែត្រ ត្រូវការស្ពានជាច្រើនដើម្បីសំរួលលំហូរទឹកនិងចរាចរណ៍

ទោះបីជាយើងត្រូវធ្វើស្ពាននេះ ក៏យើងត្រូវតែបើកច្រកសម្រាប់ការធ្វើចរាចរណ៍ផ្លូវទឹករបស់ពួកគាត់។ ពេលឯកឧត្តម ស៊ុន ចាន់ថុល បន្តការធ្វើការជាមួយក្រុមហ៊ុនបន្តការសាងសង់តែ៥៨ គីឡូម៉ែត្រទេ ប៉ុន្តែត្រូវមានស្ពានបើកប៉ុន្មាន(ឯនោះ)ដើម្បីសំរួលឲ្យចរន្តទឹកនិងការធ្វើចរាចរណ៍របស់ប្រជាជននៅរដូវវស្សា។ ចំណុចនេះគ្រាន់តែជាការដាស់តឿនសម្រាប់ការលើកឡើង(នូវមតិយោបល់ទាំងឡាយ)។ ប៉ុន្តែ ខ្ញុំចាត់ទុកថាអ្នកកំពង់ធំជាអ្នកដែលមានភព្វសំណាងច្រើន តែបាត់សំណាងមួយ។ ភព្វសំណាងនៅត្រង់អញ្ចេះ សៀមរាបក៏មកកាត់តាមកំពង់ធំ។ ភ្នំពេញ កំពង់ចាមភ្ជាប់មកកំពង់ធំ។ ព្រះវិហារ ក្រចេះភ្ជាប់មកកំពង់ធំ។ បន្តិចទៀតកំពង់ឆ្នាំងភ្ជាប់មកកំពង់ធំ។

(១៣) កំពង់ធំគួរមានផលិតផលក្នុងភូមិសាស្ត្រលក់អោយទេសចរ/អ្នកដំណើរឆ្លងកាត់

កំពង់ធំអាចនឹងស្ថិតក្នុងស្ថានភាពលំបាក(ក្នុងការទាក់ទាញទេសចរអោយស្នាក់នៅ។) ទេសចរទៅហួសមកផុត ទៅផុតមកហួស។ គេមិនសំរាក។ ការសាងសង់សណ្ឋាគារនៅទីរួមខេត្តកំពង់ធំពិបាក ប៉ុន្តែ បើការកសាងភោជនីយដ្ឋានវិញប្រហែលជាកាក់កប ព្រោះគេធ្វើដំណើរមកដល់ គេចូលហូបអីនៅ​ តែមានភាពទាក់ទាញនៅហ្នឹងកំពង់ធំ។ ជាក់ស្តែងគេធ្វើដំណើរទៅដល់សៀមរាបតែម្តង។ គេអត់សំរាកនៅកំពង់ធំទេ។ តែគេចូលបាយនៅកំពង់ធំ។ អញ្ចឹងទេ កំពង់ធំបាត់ចំណុចនេះ។ ត្រូវរកអីមកប៉ះប៉ូវឡើងវិញដើម្បីឲ្យអ្នកកំពង់ធំអាចទទួលផល ​ដូចជាការលក់ដូរនូវអ្វីដែលជាផលិតផលក្នុងខេត្ត។ យើងដាក់លក់ដើម្បីឲ្យពួកគាត់ទិញផ្ញើ ទិញយកទៅទទួលទាន ពេលដែលគាត់ដើរលេងនៅខេត្តសៀមរាបនិងទិញត្រឡប់ទៅផ្ទះ។ ត្រូវគិតគូរប៉ះប៉ូវអំពីបញ្ហានេះ។

(១៤) សក្តានុពលខេត្តកំពង់ធំគឺក្សេត្រសាស្ត្រ/កសិកម្ម, មានដំណាំស្វាយចន្ទីច្រើន

បើទោះបីថាមិនសូវអនុគ្រោះខាងវិស័យផ្នែកទេសចរណ៍ ក៏ប៉ះពាល់តែវិស័យសណ្ឋាគារទេ ដែលមិនដាច់ដូចគេ។ ប៉ុន្តែកុំភ្លេចថាទេសចរគេនឹងមកលេងសម្បូរព្រៃគុកនិងមានកន្លែងដទៃផ្សេងទៀត … អ្វីដែលជាកម្លាំងខ្លាំងរបស់ខេត្តកំពង់ធំគឺវិស័យកសិកម្ម ការដាំដុះដំណាំ។ យើងបានឃើញតាមស្តង់នានា។ ស្វាយចន្ទីនៅក្នុងខេត្តនេះមានចំនួនច្រើន។ ខ្ញុំរំពឹងថានៅពេលដែលយើងមានឧស្សាហកម្មកែឆ្នៃគ្រប់គ្រាន់ ខេត្តកំពង់ធំនឹងមានចំនួនផ្ទៃដីដាំដុះច្រើនជាងនេះ។ នៅទូទាំងប្រទេស បើខ្ញុំស្តាប់មិនច្រឡំទេគឺមានរហូតទៅដល់៧០ ម៉ឺនហិកតា។ ពេលដែលយើងមានការកែឆ្នៃគ្រប់គ្រាន់ គឺយើងអាចនឹងទៅលើសមួយលានហិកតា …។

(១៥) ការផ្គត់ផ្គង់អោយទេសចរហូបចុកប្រើប្រាស់ ឬការនាំចេញនៅហ្នឹងកន្លែង ជាគោលដៅជាអាទិភាព

អាចនិយាយបានថា កម្ពុជានឹងក្លាយទៅជាប្រទេសនាំមុខក្នុងការនាំចេញនិងផ្គត់ផ្គង់ទីផ្សារពិភពលោកខាងផ្នែកស្វាយចន្ទីតែម្តង។ ការផលិតរបស់យើងខាងលើអម្បាញ់មិញ មិនសំដៅទៅលើការនាំចេញទៅក្រៅប្រ​ទេសឆ្លងកាត់ព្រំដែនទេ។ ការនាំចេញដោយផ្គត់ផ្គង់ឲ្យទេសចរគឺជាគោលដៅនិងជាអាទិភាពនៃគោលនយោ​បាយរបស់យើងតាំងពីមុនរហូតមកដល់ពេលនេះ គ្មានការផ្លាស់ប្តូរទេ គឺការនាំចេញនៅហ្នឹងកន្លែង។ ផលិត​ហើយនាំផ្តល់ទៅឲ្យទេសចរទទួលទាន ទាំងអង្ករល្អទាំងសាច់ ទាំងផលិតផលនានាដែលយើងផ្គត់ផ្គង់បានសម្រាប់វិស័យទេសចរណ៍ …៕

]]>
https://pressocm.gov.kh/archives/82349/feed 0
(Video) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, បិទសន្និបាតសុខាភិបាលលើកទី ៤២ (បូកសរុបសមិទ្ធផលសុខាភិបាលរយៈពេល៥ ឆ្នាំ២០១៨-២០២២ និងទិសដៅឆ្នាំ២០២៣និងឆ្នាំបន្ត) https://pressocm.gov.kh/archives/82342 https://pressocm.gov.kh/archives/82342#respond Tue, 07 Mar 2023 11:19:47 +0000 https://pressocm.gov.kh/?p=82342

CNV:

ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងឱកាស បិទសន្និបាតសុខាភិបាលលើកទី ៤២ ដើម្បីបូកសរុបសមិទ្ធផលសុខាភិបាលរយៈពេល ​​ ឆ្នាំ និង​​ លើកទិសដៅសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត  វេទិកានេះ, មានសារៈសំខាន់ សម្រាប់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលរាជធានី-ខេត្ត, តំណាងក្រុមប្រឹក្សាឃុំ-សង្កាត់, ស្ថាប័នពាក់ព័ន្ធ, ទាំងវិស័យឯកជន និង ដៃគូអភិវឌ្ឍ ក្នុង វិស័យសុខាភិបាល ក្នុងការពិនិត្យ និងវាយតម្លៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល  ឆ្នាំ និងកំណត់ទិសដៅការងារ សម្រាប់អនុវត្ត នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត សំដៅ​​​រិះរកអភិក្រមសមស្រប និង មាន ប្រសិទ្ធភាព សម្រាប់ដោះស្រាយបញ្ហាប្រឈម ដើម្បីជំរុញការ លើកកម្ពស់សុខភាពប្រជាជន និងកែលម្អប្រព័ន្ធសុខាភិបាលកម្ពុជា ឱ្យកាន់តែប្រសើរឡើង​ ។

តាមរយៈរបាយការណ៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ពីសមិទ្ធផល និង វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលវិស័យសុខាភិបាលសម្រេចបានរវាងឆ្នាំ ២០១៨-២០២២ ដោយ បានកែលម្អប្រព័ន្ធសុខាភិបាល និង លើកស្ទួ​យសុខុមាលភាពប្រជាជនឱ្យប្រសើរឡើងជាលំដាប់, ខ្ញុំសូមយក ឱកាសនេះ កោតសរសើរចំពោះថ្នាក់ដឹកនាំ និង មន្រ្តីរាជការសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការផ្តល់សេវាបង្ការ, ព្យាបាល និង ថែទាំសុខភាព ជូនប្រជាជន នៅតាមប៉ុស្តិ៍សុខភាព, មណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែក នៅទូទាំងប្រទេស ។

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ, គ្រូពេទ្យ, បុគ្គលិកសុខាភិបាល, ក្រុមគ្រូពេ​ទ្យស្ម័គ្រចិត្ត និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់, សប្បុរសជន, ប្រជាពលរដ្ឋ និង សហគមន៍ ដែលបានចូលរួមជាមួយរាជរដ្ឋាភិ​បាល ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានអនុវត្ត និង ពង្រឹងការអនុវត្តវិធានការចាំបាច់នានា ធ្វើឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយបានទប់ស្កាត់គ្រោះមហន្តរា​យនៃជំងឺកូវីដ-១៩ លើសុខភាពសាធារណៈ និង ​អនុញ្ញាត​ឱ្យ​កម្ពុជាអាចបើកប្រទេស សម្រាប់ សកម្ម​ភាពសង្គម-សេដ្ឋកិច្ចឡើងវិញ លើគ្រប់វិស័យ ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ភ្នាក់ងារអង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍ និង បណ្តាប្រទេសជាមិត្ត ដែលបានឧបត្ថម្ភជាសម្ភារៈ, បរិក្ខារ, ឧបករណ៍​ពេទ្យ, វ៉ាក់សាំងកូវីដ-១៩, រថយន្តគិលានសង្គ្រោះ, ជំនួយបច្ចេកទេស និង ហិរញ្ញវត្ថុដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ។

{ចាប់ផ្តើមសេចក្តីអធិប្បាយ ១}

(១) ផ្ទេរវ៉ាក់សាំងដែលមិនទាន់ដឹកមកដល់កម្ពុជាជូនទៅមិត្តចិនវិញចំនួន១៥ លានដូស

ខ្ញុំគួរបញ្ជាក់ថា ព្រឹកមិញខ្ញុំបានអនុម័តលើសំណើឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពីបញ្ហាការផ្ទេរជូនទៅមិត្តចិនវិញនូវវ៉ាក់សាំងដែលមិនទាន់បានដឹកមកកាន់កម្ពុជា ចំនួន១៥ លានដូស ដោយសារសព្វថ្ងៃយើងនៅសល់ក្នុងស្តុកចំនួន៦ លានដូស ហើយចំនួនមនុស្សចាក់កាន់តែថយ។ បើយើងបន្តទុក ១៥ លានដូសហ្នឹងទៀត ក៏វាលំបាក។ ដូច្នេះ យើងក៏ផ្ទេរទៅឲ្យមិត្តចិនដើម្បីមិត្តចិត្តចែករំ​លែកទៅកាន់ប្រទេសនានាដែលគេកំពុងតែមានការខ្វះខាត។ (ម្យ៉ាងទៀត) យើងមិនអាចរក្សាទុកវ៉ាក់សាំង ដែលនៅមិនយូរប៉ុន្មាននឹងអស់សុពលភាព។ ដូច្នេះ ខ្ញុំបានអនុម័តរួចហើយ បន្ទាប់ពីត្រឡប់ពីទិវានារីព្រឹកមិញនេះ។

មានអ្នកហៅទូរស័ព្ទ។ ហៅមិនឈប់។ អញ្ចឹង គេដឹងលេខទូរស័ព្ទឬហៅច្រឡំ។ បើសិនជាអ្នកកំពុងតែមើលផ្សាយផ្ទាល់នេះ ថាអាហ្នឹងទូរស័ព្ទរបស់ខ្ញុំទេ ច្រឡំហើយ។ តាំងពីពេលប្រាប់ថាឲ្យភ្ជាប់ Channel telegram ខ្លះស្គាល់ Channel telegram ប៉ុន្តែមកដល់ពេលនេះ មាន ៥៩ ម៉ឺននាក់ដែលភ្ជាប់ដែលចាត់ទុកថា Channel telegram ដែលធំជាងគេ។ សង្ឃឹមថាស្អែកហ្នឹងវាអាចឡើងដល់ ៦០ ម៉ឺននាក់ ហើយនឹងអាចឡើងជាបន្តបន្ទាប់ទៀត។ អ្នកខ្លះមិនមកភ្ជាប់ Channel telegram អី រកលេខ Telegram … គាត់អត់ដឹងរបៀបប្រើ Channel telegram ប្រព័ន្ធផ្សព្វផ្សាយ។ ឥឡូវហ្នឹងគឺកំពុងតែផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ផង តាម facebook ផង តាម Channel  telegram ផង។ ឃើញអ្នកហៅទូរស័ព្ទចេះតែញ័រក្នុងហោប៉ៅរហូត មើលទៅឃើញឈ្មោះហ្នឹងសរសេរជាអង់គ្លេស។

{បញ្ចប់សេចក្តីអធិប្បាយ ១}

ភាពរឹងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ អាស្រ័យលើការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ ហើយការអភិវឌ្ឍធនធានមនុស្ស គឺអាស្រ័យសុខភាពល្អរបស់ប្រជាជន ដែលជំរុញដោយការផ្តល់សេវាសុខភាពល្អ, ពេញលេញ, គ្រប់គ្រាន់ និង ប្រកបដោយប្រសិទ្ធភាព ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីពង្រឹង ពង្រីក និង កែលម្អសេវាសុខភាពសាធារណៈ ហើយជារៀងរាល់ឆ្នាំ, រាជរដ្ឋាភិបាលបានបង្កើនថវិការដ្ឋ សម្រាប់វិស័យសង្គមកិច្ច ជាពិសេស វិស័យសុខាភិបាលសំដៅ ជំរុញជាប្រចាំនូវការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព និងការព្យាបាលសុខភាព ឱ្យកាន់តែល្អប្រសើរឡើង ។ លើសពីនេះ, រាជរដ្ឋាភិបាលទទួលស្គាល់ថា កំណើននៃលទ្ធភាព និង ឱកាសទទួលបាននូវសេវា  សុខភាពប្រកបដោយសមធម៌ គឺជាកត្តាដ៏មានសារៈសំខាន់មួយ ក្នុងការលើកស្ទួយកម្រិតជីវភាពប្រជាជននៅទូទាំងប្រទេស ឱ្យឆ្លងផុតពីគំនាបនៃភាពក្រីក្រ និង មានសុខុមាលភាព ក្នុងសង្គម ស្របតាមគោលដៅ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកទឹកចិត្ត និង ផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់​ការ​លើកកម្ពស់វិស័យសុខាភិបាល និ​ង​ ​​​គុណភាពនៃការផ្តល់សេវាសុខាភិបាលនៅកម្ពុជា ​ ដូចខាងក្រោម៖

ទី១. ជំងឺកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ន, ជំងឺឆ្លងកាចសាហាវផ្សេងទៀត ដែលអាចកើតឡើងជាយថា- ហេតុ ​និង ព្រឹត្តិការណ៍គ្រោះអាសន្នសុខភាពសាធារណៈ ដូចជា ភាពស៊ាំនៃមេរោគនឹងឱសថផ្សះ, ជំងឺឆ្លងពីសត្វមកមនុស្ស, ហានិភ័យសុខភាពសាធារណៈទាក់ទងនឹងការប្រែប្រួលអាកាសធា​តុ, គ្រោះមហន្តរាយ ដូចជា ទឹកជំនន់ និង ភាពរាំងស្ងួត ជាដើម នៅតែជាការគម្រាមដល់សុខភាពសាធារណៈ ។ ក្នុងបរិការណ៍នេះ, ក្រសួងសុខាភិបាល និង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ឱ្យ​មានសមត្ថភាពគ្រប់គ្រាន់, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទាន់ពេលវេលា និង មានប្រសិទ្ធភាព ក្នុងការអង្កេតតាមដាន, ការស្រាវជ្រាវស្វែងរកករណី និង ការវាយតម្លៃស្ថានការណ៍ ព្រមទាំ​​​ងលើកកម្ពស់សមត្ថភាព ក្នុងការបង្ការទប់ស្កាត់, កាត់បន្ថយហានិភ័យ និង ការស្តារឡើងវិញ ក្រោ​យវិបត្តិនៃការរាតត្បាតនៃជំងឺឆ្លង ឬ គ្រោះអាសន្នសុខភាពសាធារណៈ ។

ទី២. ការកែលម្អគុណភាពសេវាសុខាភិបាលត្រូវធ្វើឡើងជាប្រចាំ សំដៅលើកកម្ពស់គុណភាពសេវា ថែទាំសុខភាព និង សេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ ឬ អតិថិជន និង ដើ​ម្បី​បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះ ចាំបាច់ត្រូវពង្រឹង ប្រសិទ្ធភាពនៃយន្តការតាមដាន និង វាយតម្លៃគុណភាពសេវា ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន ។ ទន្ទឹមនេះ, ក្រសួងសុខាភិបាលត្រូវពិនិត្យ និង រៀបចំការអភិវឌ្ឍ និង ការអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកឱ្យបានសមស្រប, ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និង ឯកជន ដើម្បីធានាថា សេវាថែទាំសុខភាពដែលបានផ្តល់ មានអនុលោមភាព, ស្របតាមបទដ្ឋានស្តង់ដារដែលបានកំណត់ ។

ទី៣. ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ក៏ដូចជា ​ពង្រឹង​ការបណ្តុះ​បណ្តាលលើផ្នែកសុខាភិបាល​, ទាំងជំនាញរឹង និង ជំនាញទន់ តាមរយៈការធ្វើបច្ចុប្បន្នកម្ម​ កម្មវិធីសិក្សាជាប្រចាំ ដើម្បីលើកកម្ពស់​ក្រមសីលធម៌​អាជីព ក្នុងវិស័យដ៏មានសារៈសំខាន់នេះ ។ ការបញ្ចូល ​ជំនាញទន់នៅក្នុងកម្មវិធីសិក្សា ជាពិសេស ក្រមសីលធម៌​អាជីព នៅក្នុងវិស័យសុខាភិបាល គឺមានលក្ខណៈចាំបាច់​ និងបន្ទាន់ ។ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងសុខាភិបាលបន្ដកៀរគរបញ្ញវន្តកម្ពុជា ដែលមានសញ្ញាបត្រ កម្រិតឧត្តម និង មានបទពិសោធជាក់ស្តែង ក្នុងវិស័យសុខាភិបាល មកបង្រៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា និង គ្រឹះ​​ស្ថាន​​​បណ្តុះបណ្តាល ។ ក្រសួងសុខាភិបាលត្រូវបង្កើតយន្តការលើកទឹកចិត្តដល់សាស្រ្តាចារ្យ ក្នុងវិស័យសុខាភិបាល ឱ្យ​ធ្វើ​​ការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីសម្រួច ទាំងចំណេះដឹងទ្រឹស្តី និង ការអនុវត្ត ជាក់ស្តែង ឱ្យកាន់តែប្រសើរ សំដៅបង្កើនប្រសិទ្ធភាពផ្តល់សេវាសុខា ភិបាល ។

ទី៤ប្រព័ន្ធគាំពារសង្គម គឺជាឧបករណ៍គោលនយោបាយ សម្រាប់ការកាត់បន្ថយភាពក្រីក្រ ឬ ភាពងាយរងគ្រោះ និង វិសមភាពសង្គម ព្រមទាំងការការពារមូលធនមនុស្ស និង ជួយជំរុញការលូតលា​ស់នៃសេដ្ឋកិច្ច ។ ដូច្នេះ, ក្រសួងសុខាភិបាល និង រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តលើកកម្ពស់កិច្ចសហការជាមួ​យ​ក្រសួង-ស្ថាប័ន និង យន្តការពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្ម​វិធីមូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ និង គម្រោងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភា​ព ជាពិសេស ត្រូវធា​នាថាគ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មាន​លទ្ធភាពបង់ថ្លៃសេវា តាមរយៈការពង្រឹងយន្តការពិនិត្យតាមដាន និង វាយតម្លៃនិន្នាការនៃការប្រើប្រា​ស់សេវាថែទាំសុខភាព និង ប្រតិបត្តិការនៃកម្មវិធីមូលនិធិសមធម៌ និងបេ​ឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ។

ទី៥. ខ្ញុំសូមលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល, គ្រូពេទ្យ និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សូម បង្កើនការយកចិត្តដាក់ខ្ពស់ ជាពិសេស ការធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយ​ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីព ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល, គ្រូពេទ្យ និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ​ដែល​តម្រូវឱ្យមាន​ការព្យាបាល ​សុខភាព​ ប្រកបដោយទឹកចិត្តបរិសុទ្ធ និង​ គោរពស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវា សុខាភិបាល ។

ទី៦. ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រសួងសុខាភិបាលត្រូវលើកកម្ពស់ និង ជំរុញ​ ការផ្សព្វផ្សាយ និង ការអប់រំ លើម្ហូបអាហារ ​និង គ្រឿង​​បរិភោគ ដើម្បីបញ្ចៀស​ឱ្យបាននូវ​ផល​ប៉ះ​ពាល់​នៃ​អាហារទាំងនោះ មកលើសុខភាពរបស់ប្រជាជន, ​ដោយ​​ហេតុថា អាហារមួយចំនួនអាចបង្កផល​ប៉ះពាល់ខ្លាំង ​ដល់​សុខភាព និង អាយុជីវិតប្រជាជន ដែលការណ៍នេះ បង្កើនបន្ទុកចំណាយរបស់ប្រជាជន និង ​ចំណាយ ​បន្ថែមរបស់រាជរដ្ឋាភិបាល​លើវិស័យសុខាភិបាល ។

{ចាប់ផ្តើមសេចក្តីអធិប្បាយ ២}

(២) ពីឃ្លាន មកឆ្អែត មកឆ្អែតហើយឆ្ងាញ់ និងពេលនេះត្រូវមានសុវត្ថិភាពទៀត

អនុញ្ញាតិឲ្យខ្ញុំនិយាយបន្ថែមទៅលើចំណុចនេះបន្តិច។ ក្នុងរយៈពេលកន្លងទៅ ខ្ញុំបាននិយាយហើយថា ការចាប់ផ្តើមរបស់យើងក្រោយរបបប៉ុលពត ធ្វើម៉េចឲ្យតែបានឆ្អែត ទទួលទានអីក៏ទទួលទានដែរ។ ក្រោយមក យើងមិនត្រឹមតែបានឆ្អែតទេ យើងប្រឹងថាឲ្យឆ្អែតហើយ ឲ្យឆ្ងាញ់ទៀត។ ឥឡូវនេះ បញ្ហាបានមកដល់ គឺឆ្អែត ឆ្ងាញ់ ហើយធានាសុខភាព។ ​នោះគឺជាបញ្ហាដែលយើងត្រូវគិតរួមគ្នា។ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវមានការទទួលខុសត្រូវលើបញ្ហានេះឲ្យបានម៉ត់ចត់។ បើមិនដូច្នេះវាឆ្ងាញ់ថ្ងៃនេះ ក៏ប៉ុន្តែ ៣ ឆ្នាំក្រោយវាស្លាប់ដោយសារ(របស់ឆ្ងាញ់)ហ្នឹង។ ករណីដែលបានកើតឡើង ខ្ញុំមិនដឹងថាវាទៅដល់ណាហើយទេ  ករណីចង់កែសម្ផស្សហើយទៅវះនៅឯណាស្លាប់មនុស្សនោះ។ ហ្នឹងវារឿងពិត។ ខ្ញុំមិនទាន់បានទទួលរបាយការណ៍ក្រៅតែពីការផ្សព្វផ្សាយតាមសារព័ត៌មាន​នោះ។ ឥឡូវហ្នឹងគឺថារឿងកែសម្ផស្សហ្នឹងគឺថាសម្បូរបែប មិនដឹងថាថ្ងៃក្រោយហ្នឹងទៅជាយ៉ាងម៉េចទេ។

(៣) សុវត្ថិភាពម្ហូបអាហារ ទាមទារការពិនិត្យពីការផលិត ការកែឆ្នៃ មុននឹងឲ្យមកចរាចរលើទីផ្សារ

នេះបើកើត(របប)ប៉ុល ពត សាជាថ្មី ងាប់តែម្តង។ អ្នកកែច្រមុះអី កែមាត់អី វះមុខមាត់ គេហៅកែសម្ផស្សស្អីគេហ្នឹង បើមានជំនាន់ ប៉ុល ពត សាជាថ្មីម្តងទៀតងាប់អស់តែម្តង។ ងាប់អ្នកហ្នឹងមុនគេតែម្តង ព្រោះមិនមែនជាស្បែកធម្មជាតិ​ មិនមែនជាច្រមុះធម្មជាតិ។ តែមិនស្រួលវៀចច្រមុះបណ្តោយ ព្រោះដាក់ខ្ទង់ច្រមុះវាបាត់ធម្មជាតិអស់ទៅ។ ពេលនេះ យើងត្រូវរកវិធីដោះស្រាយយ៉ាងម៉េច។ វាទំនាក់ទំនងជាមួយនឹងការផលិត។ បើសិនជាការផលិតសមស្រប វាផ្តល់នូវការបង្កើតជាចំណីអាហារឲ្យប្រជាពលរដ្ឋរបស់យើងមានសុវត្ថិភាពនិងសុខភាពល្អ។ ចំណុចនេះជាចំណុចត្រូវគិត។ ពីមុនត្រឹមតែឆ្អែត ក្រោយមកឲ្យឆ្អែតហើយឲ្យឆ្ងាញ់​។ ឥឡូវ  ឆ្អែត ឆ្ងាញ់ និងធានាសុវត្ថិភាព។ អញ្ចឹង យើងត្រូវដាក់ចេញគោលដៅនៃការដោះស្រាយ វាមិនគ្រាន់តែទាក់ទងមកដល់ពេលហូបចុកនិងពេលសម្រាកព្យាបាលជំងឺទេ គឺវាទាក់ទងតាំងពីការផលិត ការកែឆ្នៃខ្លះ គឺវាទាមទារឲ្យមានការពិនិត្យម៉ត់ចត់ មុននឹងឲ្យមកចរាចរលើទីផ្សារ។ ឃើញទេកន្លងទៅយើងបានផ្សព្វផ្សាយកុំឲ្យប្រើប្រាស់ទឹកសារ៉ូ ដែលធ្វើឲ្យស្លាប់មនុស្សនៅប្រទេសជាច្រើន។

(៤) មិនត្រូវអោយប្រជាជនកម្ពុជាក្លាយមុខសញ្ញាតេស្តថ្នាំរបស់ប្រទេសណាមួយឡើយ

អញ្ចឹងប្រទេសរបស់យើងមុននឹងនាំចូលស្អីៗ មក ក៏ត្រូវតែពិនិត្យថាអាហ្នឹងវាធានាសុវត្ថិភាពទេ។ វាច្បាស់ទេ។ សុំកុំឲ្យប្រជាជនកម្ពុជាក្លាយជាអ្នកដែលត្រូវគេធ្វើតេស្តថ្នាំរបស់ប្រទេសណាមួយឲ្យសោះ គឺគេប្រើប្រាស់មានប្រសិទ្ធភាពហើយ ច្បាស់ហើយ ចាំបញ្ជាទិញយកមកប្រើប្រាស់នៅក្នុងប្រទេសរបស់យើង។ ខ្ញុំនៅចាំថា ដូចជានៅឆ្នាំ ២០០៤ ពេលនោះខ្ញុំទៅសម្ពោធនៅអគារនៅសាលាពេទ្យ សាលាក្រហម ពេលនោះដូចជាឯកឧត្តម នុត សុខុម ធ្វើជារដ្ឋមន្រ្តី ស្រាប់តែទៅយកថ្នាំណានោះ គេផលិតបាននៅប្រទេសមួយ ខ្ញុំមិនបញ្ចេញឈ្មោះទេ មកសាកល្បងជាមួយនឹងប្រជាជនខ្មែរ។ ប្រជាជនគេអត់សាកល្បងទេ។ មកចង់សាកល្បងប្រជាជនខ្មែរ។ ខ្ញុំថាទេ អត់បានទេ។ ខ្ញុំមិនទទួលយកបានទេអាហ្នឹង។ កុំយកប្រជាជនខ្មែរធ្វើតេស្តសម្រាប់ឱសថដែលគេផលិត ទុកឲ្យគេធ្វើតេស្តសម្រាប់ខ្លួនគេហ្នឹងទៅ។ ប្រជាជនគេ ​បើវាមានសុវត្ថិភាព ចាំយើងយកមក។ គេផលិតហើយ គេមិនហ៊ានធ្វើតេស្តប្រជាជនគេផង បញ្ជូនមកឲ្យខ្មែរ បែរជាប្រុងទទួល។ អាហ្នឹងខ្ញុំមិនលេងជាមួយទេ។ ខ្ញុំនៅតែចាំច្បាស់អ្វីដែលខ្ញុំនិយាយ។ កម្ពុជាមិនមែនជាធុងសម្រាមបោះចោលនូវបច្ចេកវិទ្យាហួសសម័យ។ ខ្ញុំបានប្រកាសនៅឆ្នាំ ១៩៨៨។ កម្ពុជាអត់ត្រូវទទួលនូវអ្វីរបស់ដែលគេហួសសម័យនោះទេ រាប់ទាំងប្រព័ន្ធផ្នែក Digital ស្អីៗហ្នឹង។ អត់មានថាចាស់នៅស្រុកគេ មកថ្មីនៅស្រុកយើងទេ។

(៥) គួរពិសារភេសជ្ជៈមានជាតិស្ករដោយការពិចារណា

ឥឡូវក៏វាឆ្លើយតបជាមួយនឹងបញ្ហាហ្នឹងដែរ។ ឧទាហរណ៍ smart phone ចេញភ្លាមនៅប្រទេសផលិតមានប្រើប្រាស់ មកដល់កម្ពុជាក៏មានប្រើប្រាស់។ អត់មានថាស្តុកអាចាស់ៗ នៅស្រុកគេ មកលក់ជជុះនៅស្រុកយើងទេ។ សូមឲ្យយកចិត្តទុកដាក់។ ធ្វើម៉េចបញ្ហាម្ហូបអាហារចៀសវាងនូវផលប៉ះពាល់ ដែលវាជាការបង្កើនបន្ទុក។ ឥឡូវនេះ ខ្ញុំព្រួយបារម្ភទៅលើអ្នកចម្រៀងនិងពិធីករនិងពិធីការិនីរបស់យើង (អាចនឹងមានជំងឺ)ទឹកនោមផ្អែម។ ម៉េចបានទឹកនោមផ្អែម? (សូម្បីតែ)អ្នកចម្រៀងក៏ដោយ។ ថ្ងៃនេះច្រៀងឲ្យខារ៉ាបាវ ទៅភ្លក់ខារ៉ាបាវទៅ។ ស្អែកទៅ Bacchus ទៅភ្លក់ Bacchus ហ្នឹងទៅ ខានស្អែកច្រៀង អ៊ីឈីតាន់ (ក៏ដាក់ អ៊ីឈីតាន់ ទៅ)។ អញ្ចឹងទេ សុំផ្តាំទៅក្មួយៗអ្នកចម្រៀង ក៏ដូចជាពិធីករពិធីការិនីដែលត្រូវតែភ្លក់ឲ្យគេ គ្រាន់តែលើកអញ្ចឹងទៅបានហើយ។ ធ្វើដូចជាលេបទៅ។ ក្មួយៗកុំទៅលេបអី។ ច្រើនមុខណាស់។ ថ្ងៃក្រោយមិនដឹងជាកើតអីទេ តែមិនស្រួលច្រៀងមិនកើតទៀត … ថ្ងៃនេះឃើញលេបអានេះ ថ្ងៃនោះឃើញលេបអានោះ។ ចុះបើវាច្រើនមុខពេកអញ្ចឹង អ្នកគេផឹកគេផឹកទៅ ប៉ុន្តែសម្រាប់យើងត្រូវតែភ្លក់ហើយ ត្រូវតែលើកហើយ ប៉ុន្តែផ្តាំផ្ញើមិនបាច់ចាំលេបទេ។ កង្វល់ដែរ  យើងឃើញបាត់បង់អ្នកចម្រៀង បាត់បង់ពិធីករ ពិធីការិនី។ មនុស្សដូចតែគ្នាទេ អ្នកក៏ស្តាយដែរ ប៉ុន្តែដល់មើលឃើញតាមទូរទស្សន៍ច្រើនពេក ខ្ញុំគិតថាពួកហ្នឹងទឹកនោមផ្អែម។ ជាការរំលឹកទេ ច្បាស់ជាក្មួយៗមានវិធីការពារខ្លួនហើយ។

{បញ្ចប់សេចក្តីអធិប្បាយ ២}

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមមានសុខភាពល្អ និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត 

ខ្ញុំសូមប្រកាសបិទសន្និបាតសុខាភិបាលលើកទី ៤២ ដើម្បី “បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល ៥ ឆ្នាំ ២០១៨-២០២២ និង ទិសដៅឆ្នាំ ២០២៣” ចាប់ពីពេលនេះតទៅ៕

]]>
https://pressocm.gov.kh/archives/82342/feed 0
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, អបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ https://pressocm.gov.kh/archives/82322 https://pressocm.gov.kh/archives/82322#respond Tue, 07 Mar 2023 09:39:20 +0000 https://pressocm.gov.kh/?p=82322

CNV:

សម្តេច លោកជំទាវ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គពិធីជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកជួបជុំដោយផ្ទាល់ ចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី ១១២ ឆ្នាំ ២០២៣ ក្រោមមូលបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាពដើម្បី កិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្នុងគោលបំណងបន្តរំលេចនូវតម្លៃនៃការចូលរួមរបស់ស្ត្រី ក្នុងការថែរក្សាសុខសន្តិភាពក៏ដូចជា ការចូលរួមក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស ក្នុងយុគសម័យឌីជីថល។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១]

ខ្ញុំក៏សូមយកឱកាសនេះផ្ដាំផ្ញើពីភរិយារបស់ខ្ញុំ ដែលនៅក្នុងឱកាសនេះ គាត់ស្ថិតនៅក្នុងរយៈពេលនៃការកាន់ទុក្ខនូវមរណៈភាពរបស់ប្អូនស្រីរបស់គាត់ ហើយថ្ងៃនេះជាលើកដំបូងដែលគាត់អាក់ខានមិនបានចូលរួមជាមួយខ្ញុំក្នុងពិធីនេះ។

[បញ្ចប់សេចក្ដីអធិប្បាយ ១]

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅទូទាំងប្រទេស ទូលព្រះបង្គំខ្ញុំ និងភរិយាសូមសម្តែងនូវគារវភក្តីភាពនិងកត្តញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់អំពីសុខទុក្ខ និងជីវភាពរបស់កូនចៅព្រះអង្គ ពិសេស ស្ត្រី និងក្មេងស្រីកម្ពុជា។ ទូលព្រះបង្គំខ្ញុំ និងភរិយា សូមឧទ្ទិសដល់គុណបុណ្យព្រះរតនៈត្រ័យ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមី នៃអតីតព្រះមហាក្សត្រកម្ពុជា តាមជួយប្រោះព្រំ ថែរក្សា ព្រះអង្គទាំងទ្វេ ទទួលបានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្តគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ដែលបានរួមចំណែកគាំទ្រ លើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈ តួនាទី សុខុមាលភាពស្រ្តីនៅកម្ពុជា ក៏ដូចជានៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ខ្ញុំសូមគាំទ្រលើមូលបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ដែលពិតជាមានអត្ថន័យ និងសារៈសំខាន់ ក្នុងបរិការណ៍កម្ពុជា។ ចាំបាច់ត្រូវការការថែរក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានាសុខុមាលភាព និងការរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនា។

ប្រទេសជាតិយើង មានភាពរីកចម្រើនជឿនលឿនជាលំដាប់ លើមាគ៌ានៃការកសាង និងអភិវឌ្ឍលើគ្រប់វិស័យ។ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណ ៧% ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងទៅនេះ។ ទោះបីជាក្នុងអំឡុងឆ្នាំ ២០២០-២០២១ ដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលទទួលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏យើងនៅតែសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន។ ភាពជោគជ័យ នៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងការបង្កើតបាននូវភាពស៊ាំសហគមន៍ដ៍រឹងមាំមួយទូទាំងប្រទេស បានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញ តាំងពីខែ វិច្ឆិកា ឆ្នាំ ២០២១ ប្រកបដោយសុវត្ថិភាព រហូតដល់ថ្ងៃនេះ និងបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញជាបណ្តើរៗ ប្រកបដោយភាពធន់ និងរឹងមាំ។

ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្ត្រី ក្នុង និងក្រៅប្រព័ន្ធនៅពេលសម្រាលកូន ការឧបត្ថម្ភសាច់ប្រាក់ជូនជនពិការក្រីក្រ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ មូលនិធិសមធម៌សុខាភិបាល និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ផ្តល់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា អំឡុងពេលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និងឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ-១៩។

កន្លងមក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពក្លាហានដល់ស្ត្រី ដោយចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសង្គមនិងសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី គឺជាតឹកតាងនៃការឈានដល់សម័យឌីជីថលូបនីយកម្មសកល ដែលកម្ពុជាត្រូវក្ដាប់យកកាលានុវត្តភាពឱ្យបាន។ ម្យ៉ាងទៀត ការសម្រេចបានចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជាត្រូវសម្របតាមបរិវត្តកម្មឌីជីថល កំណត់ដោយការធ្វើបដិវត្តកម្មឧស្សាហកម្មទី ៤ ដែលបានកំណត់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥។

ការណ៍នេះ យើងត្រូវធានាថា ការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ ដើម្បីឱ្យស្ត្រី និងក្មេងស្រីគ្រប់រូបកាន់តែទទួលបាននូវកាលានុវត្តភាពពេញលេញ និងប្រកបដោយសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងបានអនុវត្តនូវ សិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាចខ្វះបានជាមួយនឹងបុរសនៅក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ។​

ក្នុងបរិការណ៍នេះ ខ្ញុំសូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ព្រមទាំងប្រជាជនគ្រប់រូបចូលរួមគាំទ្រ និងអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីលើកិច្ចការអាទិភាពដូចខាងក្រោម៖

១. គ្រប់ក្រសួង-ស្ថាប័នបន្តយកចិត្តទុកដាក់ និងជំរុញការបញ្ជ្រាបយេនឌ័រទៅក្នុងក្របខណ្ឌគោលនយោបាយកម្មវិធីជាតិ រួមទាំងកម្មវិធីកែទម្រង់នានា ក្របខណ្ឌជាតិគាំពារសង្គម កម្មវិធីប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍបៃតង។

២. បន្តលើកកម្ពស់ការចូលរួមនិងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងវិស័យសាធារណៈ នយោ​បាយ និងវិស័យឯកជន។

៣. ក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូពាក់ព័ន្ធបង្កើតការវិនិយោគក្នុងការពង្រឹងសក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង តាមរយៈការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី ការលើកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ស្រ្តី ការគាំទ្រដល់សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព និងការលើកកម្ពស់កម្មវិធីតុល្យភាពជីវិត ការងារ និងគ្រួសារ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ]

(១) ពង្រឹងអំនាចសេដ្ឋកិច្ចរបស់ស្ដ្រី

ចំណុចនេះ  ខ្ញុំគួរបញ្ជាក់បន្ថែមថា គោលដៅធំដែលជាអាទិភាពដែលយើងត្រូវតែធ្វើនោះគឺពង្រឹងសេដ្ឋកិច្ចរបស់ស្ដ្រីឲ្យខាងតែបាន។ ចំណុចនេះគេមើលឃើញថា បើស្ដ្រីកាន់កាប់​លុយហើយបុរសគ្មានសិទ្ធិនឹងតវ៉ាទេ។ ដូច្នេះ យើងត្រូវខិតខំពង្រឹងសមត្ថភាពស្ដ្រីរបស់យើងទៅក្នុងអំនាចសេដ្ឋកិច្ច និងក្នុងការសំរេចចិត្តនានាពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារដែលជាផ្នែកមានឥទ្ធិពលសម្រាប់គ្រួសារ។

[បញ្ចប់សេចក្ដីអធិប្បាយ ២]

៤. បង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM) ដើម្បីលុបបំបាត់គម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល និងការពង្រីកកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន និងស្ត្រី។

៥. បន្តដាក់ចេញវិធានការ និងមធ្យោបាយសមស្របនានា ដើម្បីលើកកម្ពស់ការសិក្សារបស់និស្សិតជានារីនៅកម្រិតឧត្តម និងក្រោយឧត្តមសិក្សា។ ចំណុចនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្តីកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ខ្ញុំបានប្រគល់ភារកិច្ចឱ្យក្រសួងអប់រំ យុវជន និងកីឡាក្នុងការ ពង្រីកការសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្ស និងនិស្សិតជានារី ដើម្បីជួយសម្រួលដល់ការសិក្សារៀនសូត្រនៅរាជធានី ភ្នំពេញ និងតាមបណ្តាខេត្តនានា។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៣]

(២) ចលនាជាតិកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សនិងនិស្សិតជានារី

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃ ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខ្ញុំបានប្រគល់ភារកិច្ចឲ្យក្រសួងអប់រំ យុវជននិងកីឡា កសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សនិងនិស្សិតជានារី ដើម្បីជួយសម្រួលដល់ការរៀនសូត្រនៅរាជធានីភ្នំពេញនិងនៅតាមខេត្តនានា។ ខ្ញុំគួរតែបញ្ជាក់នៅទីនេះបន្តិច ដើម្បីយើងទាំងអស់គ្នា។ (យើង)ធ្វើឲ្យក្លាយទៅជាចលនាជាតិមួយ។ ថ្ងៃមុន នៅទីនេះ ខ្ញុំបានដឹកនាំប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី យើងបានដាក់ចេញនូវទិសដៅក្នុងកិច្ចការដែលត្រូវបន្ត នោះគឺការយកចិត្តទុកដាក់កសាងអន្តេវាសិកសម្រាប់សិស្សជាស្ត្រី ដែលមិនមែនគ្រាន់តែជាការរៀបចំនៅទីក្រុងភ្នំពេញនោះទេ ប៉ុន្តែក៏ត្រូវផ្តោតផងដែរ ទៅលើការយកចិត្តទុកដាក់នៅតាមបណ្តាខេត្ត។ ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះសប្បុរសជនទាំងអស់ ចូលរួមនៅក្នុងការកសាងអន្តេវាសិកសម្រាប់សិស្សជាស្ត្រីនៅតាមវិទ្យាល័យនានា ដែលយើងបានពង្រាយទូទាំងប្រទេសហើយ នៅកៀក នៅតាមភូមិ តាមខេត្ត តាមស្រុកហើយ។ កុំភ្លេចថា មានសិស្សមួយចំ​នួនក្រីក្រ ជួបការលំបាក ខ្វះកន្លែងស្នាក់នៅ។

(៣) គ្មានស្ត្រីនៅថ្នាក់មធ្យមសិក្សា ក៏គ្មានស្ត្រីនៅថ្នាក់ឧត្តមសិក្សាដែរ

ពេលដែលយើងកសាងសាលា យើងត្រូវបន្ថែមទៅជាមួយនូវអន្តេវាសិកសម្រាប់ស្ត្រី នៅថ្នាក់មធ្យមសិក្សា។ បើគ្មានស្ត្រីនៅថ្នាក់មធ្យមសិក្សាទេ យើងក៏គ្មានស្ត្រីនៅថ្នាក់ឧត្តមសិក្សាដែរ។ ចំណុចនេះ ខ្ញុំចង់កាត់បន្ថយគំលាតរវាងអ្នកនៅតាមទីប្រជុំជន និងជនបទដាច់ស្រយាល តាមរយៈនៃការជំរុញឲ្យសិស្សស្ត្រីនៅជនបទ មានឱកាសសិក្សានៅវិទ្យាល័យដោយមានកន្លែងស្នាក់នៅ។ ធម្មតាទេ មាតាបិតាតែងព្រួយបារម្ភអំពីកូនស្រី ដូច្នេះ យើងក៏ត្រូវធ្វើរឿងនេះ។ ខ្ញុំបានធ្វើ ខ្ញុំមានពិសោធន៍ក្នុងការធ្វើ ក្នុងដំណើរជាង ៦០០០ គីឡូម៉ែត្រនេះ ទីកន្លែងដែលខ្ញុំធ្វើវិទ្យាល័យទាំងឡាយ គឺសុទ្ធតែមានអន្តេវាសិកសម្រាប់គ្រូផង និងសម្រាប់សិស្សផង ក្នុងហ្នឹងសិស្សជាស្ត្រីជាអាទិភាព។ ដូច្នេះជាមួយនឹងថវិការបស់រដ្ឋ យើងក៏ស្នើអំពាវនាវចំពោះសប្បុរសជននៅតាមទីកន្លែងនានា ចូលរួមក្នុងការធ្វើអន្តេវាសិក សម្រាប់សិស្សជាស្ត្រីនៅជនបទរបស់យើង ដើម្បីកាត់បន្ថយគំលាតរវាងទីក្រុងនិងជនបទ សម្រាប់ស្ត្រីរបស់យើង។

[បញ្ចប់សេចក្ដីអធិប្បាយ ៣]

៦. បន្តទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ អំពើហិង្សាលើស្ត្រី ពង្រីកវិសាលភាព និងគុណភាពនៃសេវា ឆ្លើយតបជាពហុវិស័យជួយជនរងគ្រោះ ការផ្តល់សេវាផ្នែកច្បាប់ដោយឥតគិតថ្លៃ និងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៤]

(៤) ហិង្សាក្នុងគ្រួសារមាននិន្នាការថយចុះ

ចំណុចនេះ យោងទៅតាមរបាយការណ៍បង្ហាញឲ្យឃើញថា អំពើហិង្សាមានការធ្លាក់ចុះ ក៏ប៉ុន្តែករណីធ្ងន់ធ្ងរមួយចំនួនក៏បានកើតឡើងក្នុងពេលនេះដែរ ដូចជាការបាញ់សម្លាប់ប្រពន្ធខ្លួនឯង ឬក៏ទម្រង់នៃអំពើហិង្សាធ្ងន់ធ្ងរ។ រឿងនេះគួរតែខិតខំលុបបំបាត់វា តាមរយៈនៃការធ្វើសកម្មភាពព្រមៗទាំងបុរស និងស្រ្តី។ យើងតែងនិយាយថា នៅពេលដែលរៀបការហើយ ភរិយាឆ្នាំអ្វីក៏វាក្លាយទៅជាឆ្នាំខ្លាដែរ។ ការពិតមិនដូច្នោះទេ បុរសនោះទេ ដែលក្លាយខ្លួនទៅជាសត្វខ្លានោះ និយាយឲ្យពិត។ កន្លងទៅតើមានស្ត្រីប៉ុន្មាននាក់ដែលលើកដៃវាយប្តីនោះ? ប៉ុន្តែបុរសវិញទេដែលលើកដៃវាយប្រពន្ធ … មានទាំងរឿងទៅទៀតថា ប្រពន្ធខ្ញុំឆ្នាំខ្លា មានរឿងទូរទស្សន៍បាយ័នថា «ប្រពន្ធខ្ញុំឆ្នាំខ្លា»។ ប៉ុន្តែខ្លាពិតប្រាកដគឺបុរសវិញទេ។ អញ្ចឹងហិង្សាកម្រណាស់ចេញពីស្រ្តី ប៉ុន្តែវាចេញពីបុរស។

(៥) បើទោះបីថាបែកបាក់គ្នា ស្ត្រីក្តីបុរសក្តី សូមកុំហែកហួរគ្នា

ទាមទារឱ្យធ្វើសកម្មភាពព្រមៗគ្នា ទាំងស្រ្តីនិងបុរស។ (ត្រូវមាន)ការគោរពគ្នាវាជាការចាំបាច់។ ប្តីប្រពន្ធចាំបាច់អីត្រូវវាយគ្នា។ ក្រោយមកនេះគឺដូចហាក់ជាស្ងប់ស្ងាត់បន្តិច។ មុននេះ មុនពេលមានការអំពាវនាវរបស់ខ្ញុំ នៅពេលដែលបុរសនឹងស្ត្រីលែងលះគ្នា និងបែកបាក់គ្នា ដោយជាប្តីប្រពន្ធក្តីជាសង្សារក្តី ហែកហួរគ្នានៅតាមហ្វេកប៊ុកមិនតិចទេ។ ក្រោយការអំពាវនាវរបស់ខ្ញុំ ការហែកហួរគ្នាតាមហ្វេកប៊ុកនេះត្រូវបានកាត់បន្ថយ។ អញ្ចឹង ខ្ញុំសុំអំពាវនាវសាជាថ្មីម្តងទៀតចំពោះស្ត្រីក្តីបុរសក្តី បើទោះបីថាខ្លួនបែកបាក់គ្នា មិនចង់រស់នៅមិនចុះសម្រុងគ្នា ហើយចែកផ្លូវគ្នាតែត្រូវទុកកិត្តិយសឱ្យកូន។ បើសិនជាយើងហែកកេរ្តិ៍គ្នាទៅវិញទៅមក តើកូនរបស់យើងថ្ងៃក្រោយវាយកមុខទៅទុកនៅឯណា? វានឹងកើតជាការអាម៉ាស់មួយសម្រាប់កូន ឬបើសិនជាគ្មានកូនទេ វានឹងកើតជាភាពអាម៉ាស់មួយសម្រាប់ក្រុមគ្រួសាររបស់យើងនិងខ្លួនយើង។

(៦) ហិង្សាក្នុងទំរង់បែបណាក៏ដោយត្រូវតែត្រូវបញ្ឈប់

គ្មាននរណាទទួលនូវផលប្រយោជន៍ នូវភាពអាម៉ាស់ក្រៅពីខ្លួនយើងដែលជាអ្នកវាយ(ប្រហារ)គ្នាទៅវិញទៅមកតាមហ្វេកប៊ុកនោះទេ។ ដូច្នេះសង្ឃឹមថា ទាំងស្រ្តីនិងបុរសនឹងធ្វើ(ពិចារណាលើ)ការណ៌នេះ។ ឥឡូវនេះវាមានគ្រប់ទម្រង់ហ្វេកប៊ុកក្តី TikTok ទៀត។ អញ្ចឹងទាស់គ្នានៅក្នុងហ្នឹងក៏ដាក់នៅក្នុងអា TikTok ទាស់គ្នានៅក្នុងហ្នឹងបង្ហោះចេញតាមហេ្វកប៊ុក។ ជួនកាលឡាយជេរគ្នាប្រមាថគ្នា។ តើយើងគួរដល់ដំណាក់កាលបញ្ចប់ទេ? យើងមិនអាចបន្ទោសតែម្ខាងជាខាងស្ត្រីឬខាងបុរសទេ ដូច្នេះយើងគួរតែទប់ស្កាត់ទៅលើរឿងនេះ។ អំពើហិង្សាទោះបីហិង្សាបែបណាក៏គួរតែត្រូវបញ្ឈប់។

(៧) អនុវត្តច្បាប់ មិនមែនមនោសញ្ចេតនាទេ ក្នុងការគ្រប់គ្រងរដ្ឋ

ក្នុងចំណុចនេះ ដោយសារថ្ងៃនេះគឺមានអគ្គរដ្ឋទូត មានប្រិយមិត្តបរទេសមួយចំនួនបានមកកាន់ទីនេះ (ខ្ញុំសូមលើកយកហេតុការណ៍មួយមកជំរាប)។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មិនចេះភាសាខ្មែរទេ (តែអាចស្វែងយលតាមរយៈការបកប្រែ)។ តើអស់លោក លោកស្រី មានបានដឹងទេថា នៅពេលដែលភរិយាខ្ញុំ និងខ្លួនខ្ញុំ ក៏ដូចជាក្រុមគ្រួសារទាំងមូលកំពុងតែសម្រក់ទឹកភ្នែកស្តាយប្អូនស្រី ដែលបានបាត់បង់ជីវិតដោយមិនបានលា ពួកគេបានចេញមកវាយប្រហារប្អូនស្រីរបស់ខ្ញុំ ភរិយាខ្ញុំនិងក្រុមគ្រួសារខ្ញុំ។ ប្រសិនបើឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត និងប្រិយមិត្តបរទេសជាខ្លួនខ្ញុំ ជាភរិយាខ្ញុំ តើអ្នកទាំងអស់គ្នាអាចទទួលបានទេ? ការគ្រប់គ្រងរដ្ឋ ខ្ញុំមិនផ្អែកលើបញ្ហាមនោសញ្ចេតនានោះទេ ក៏ប៉ុន្តែការអនុវត្តច្បាប់គឺត្រូវតែមាន។ អញ្ចឹងជួន​កាលអស់លោក ថា ហ៊ុន សែន ផ្តាច់ការ ហើយចូលចិត្តនិយាយតបតទៅជាមួយអ្នកនេះអ្នកនោះ។

(៨) មិនចុះហត្ថលេខាសុំលើកលែងទោសពួកអ្នកនយោបាយធ្វើកំហុសព្រហ្មទណ្ឌ

ប៉ុន្តែ ប្រសិនជាអស់លោក ឯកឧត្តម លោកជំទាវ អាចមើល(យល់)នូវអ្វីដែលជាការបកស្រាយរបស់គេ ដែល(ធ្វើការ)វាយប្រហារ(លើ)មនុស្សស្លាប់ (តើឯកឧត្តម លោកជំទាវ មានអារម្មណ៍យ៉ាងណា)។ មនុស្សស្លាប់ហើយហេតុអីបាយវាយប្រហារយ៉ាងដូច្នេះ? ដូច្នេះហើយបានជាខ្ញុំប្រកាសមិនចុះហត្ថលេខាណាទាំងអស់សម្រាប់ការលើកលែងទោសឱ្យពួកអ្នកធ្វើនយោបាយ ដែលអនុវត្តនូវគេហៅថា កំហុសព្រហ្មទណ្ឌ ខ្ញុំមិនលើកលែងឱ្យទេ។ ដោយសារវាអាក្រក់ជ្រុលហួស។ គ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួចទេ។ ប្រ​សិនបើខ្ញុំយោគយល់ ខ្ញុំមានតម្លៃស្មើនឹងតិរច្ឆាន។ ខ្ញុំមិនអាចធ្វើទេ។ សូមកុំស្រម៉ៃថា ហ៊ុន សែន នឹងប្រើប៊ិចរបស់ខ្លួនដើម្បីចុះហត្ថលេខា សុំការលើកលែងទោសឱ្យជននេះឬជននោះ។ នេះជាអាក្រក់ជួរជាតិ ហួសពីសត្វធាតុទៅទៀត។ បើសិនជាអ្នកទាំងអស់គ្នាជាខ្លួនខ្ញុំ ភរិយាខ្ញុំ តើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េច? មានផ្នែកខ្លះគេថា យើងអត់យល់គេ។ តែ តើគេបានយល់អ្នកណា? ហេតុអីបានគេទាមទារឲ្យយើងយល់គេ តែគេមិនយល់ពីយើង?

(៩) ជនបរទេសខ្លះ បែរជាការពារពួកប្រមាថទៅវិញ

បើដូច្នោះ ការកាន់អំណាច បើមិនប្រើអំណាចគឺមានន័យថាអត់កាន់អំណាចឬគ្មានអំណាច។ ដូចនេះ សូមកុំសង្ឃឹមថា ហ៊ុន សែន នឹងប្រើប៊ិចដើម្បីនឹងសុំការលើកលែងទោសឲ្យអ្នកណា ក្នុងករណីដែលអ្នកឯងធ្វើរបៀបនេះ។ នេះគឺជារឿងដែលចាំបាច់ ដែលខ្ញុំសូមប្រកាសនូវថ្ងៃនេះដើម្បីបញ្ជាក់។ ប្អូនស្រីរបស់ខ្ញុំ ប្អូនថ្លៃរបស់ខ្ញុំជាស្រី ប្រពន្ធខ្ញុំជាស្រី ហេតុអ្វីបានគេប្រមាថដល់កម្រិតប៉ុណ្ណឹង។ ជនបរទេសមួយចំនួនមកប្រមាថ មកនិយាយទៅដល់ក្រុមគ្រួសារខ្ញុំទៀត និយាយអំពីអ្វីដែលទាក់ទងជាមួយនឹងការប្រមាថរបស់គេ។ គេមិនបាននិយាយអំពីការប្រមាថទេ ប៉ុន្តែគេបែរជាការពារអាពួកប្រមាថទៅវិញ។ ខ្ញុំយល់គ្រប់គ្រាន់ហើយ។ សូមឲ្យគោរពសេចក្តីថ្លៃថ្នូររបស់ជនជាតិកម្ពុជាតែប៉ុណ្ណឹងបានហើយ។

[បញ្ចប់សេចក្ដីអធិប្បាយ ៤]

៧. បន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រីកវិសាលភាពកម្មវិធីមាតាបិតាភាព និងការអប់រំកូនតាមបែបវិជ្ជមាន និងពង្រីកវប្បធម៌អហិង្សា ព្រមទាំងកសាងគ្រួសារប្រកប​ដោយសុខដុមរមនា។

៨. បន្តអនុវត្តវិធានការគាំពារសង្គមប្រកបដោយបរិយាប័ន្ន តាមរយៈការពង្រីកវិសាលភាពអនុវត្តក្របខ័ណ្ឌជាតិគាំពារសង្គម ឱ្យដល់ក្រុមជនងាយគ្រោះ និងបាត់បង់ឱកាសផ្សេងៗក្នុងសង្គម ទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងគាំទ្រសុខុមាលភាពមាតា និងទារក ដើម្បីធានាបានលើការសម្រេចនូវការគ្របដណ្ដប់សុខភាពជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៥]

(១០) សំរេចផ្តល់ប្រាក់ឧបត្ថម្ភកម្មករនៅ ៧១ រោងចក្រដែលត្រូវបានព្យួរ

ចំណុចនេះ ខ្ញុំសុំបញ្ជូនសារទៅកាន់ស្រ្តីចំនួន ២៦ ០០០ នាក់ ក្នុងចំណោមកម្មករ/ការិនី ដែលកំពុងបាត់បង់ការងារធ្វើ ក្នុងចំណោមកម្មករចំនួន ៣២ ០០០ នាក់ … ម្សិលមិញនេះ ខ្ញុំបានចុះហត្ថលេខាពាក់ព័ន្ធទៅលើការផ្តល់ប្រាក់ឧបត្ថម្ភនៅក្នុងស្ថានភាពដែលរោងចក្រត្រូវបានព្យួរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានបញ្ជូនសំណើរទៅដល់ខ្ញុំ បន្ទាប់ពីមានអនុសាសន៍។ ដូច្នេះ ខ្ញុំបានសំរេចរួចហើយថា កម្មការិនីរបស់យើងទាំងនោះនឹងទទួលបាននូវប្រាក់(ប៉ះប៉ូវ)ដូចគ្នានឹងសម័យកូវីដ-១៩ ដែលរោងចក្រត្រូវព្យួរ។ ប៉ុន្តែ ខ្ញុំក៏ត្រូវតែជូនដំណឹងដែរ។ ក្នុងពេលដែលយើងបាត់បង់ការងារធ្វើនៅ ៧១ រោងចក្រដែលមានកម្មករ ៣២ ០០០ នាក់ ក្នុងហ្នឹងស្រ្តីមានចំនួន ២៦ ០០០ នាក់ នៅខេត្តកំពង់ស្ពឺបែរជាខ្វះកម្មករប្រមាណ ៣០ ០០០ នាក់ទៅវិញ។ ចំណុចនេះ ក៏សុំឲ្យក្រសួងការងារយកចិត្តទុកដាក់ជ្រើសរើសរបៀបម៉េចដើម្បីឲ្យស្រ្តីរបស់យើងអាចទទួលបាននូវផលប្រយោជន៍។

(១១) បង្កើនប្រាក់ឧបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះ ឆ្លងទន្លេ រហូតកូនអាយុដល់ ២ ឆ្នាំ

ជាមួយគ្នានេះដែរ ខ្ញុំក៏បានណែនាំឲ្យបង្កើននូវប្រាក់សម្រាប់ស្រ្តីមានផ្ទៃពោះ ឆ្លងទន្លេ រហូតកូនអាយុដល់ ២ ឆ្នាំ។ នេះជាកម្មវិធីដែលស្រ្តីទទួលបាន។ យើងខិតខំធ្វើយ៉ាងម៉េចឲ្យស្រ្តីរបស់យើងមានសុខភាពល្អ ហើយកូនដែលកើតឡើងនោះក៏វាមានសុខភាពល្អ តាមរយៈការដែលយើងជួយចំពោះជនក្រីក្រជួបការលំបាក។ សម្រាប់អ្នកមានគឺមិនចាំបាច់ទេ។ យើងក៏បានធ្វើកិច្ចការនេះ។ យើងប្រឹងធ្វើការងារនេះតទៅទៀត។ យើងអាចដោះស្រាយ ការងារធ្វើនិងការបណ្តុះបណ្តាលសម្រាប់ស្រ្តីរបស់យើង។ សង្ឃឹមថា ៨ មីនា មិនធ្វើតែមួយថ្ងៃទេ។ ហេតុអ្វីខ្ញុំរើសថ្ងៃ ៧ មិនធ្វើថ្ងៃ ៨ បើធ្វើថ្ងៃ ៨ ស្រ្តីមិនបានសម្រាក។ ឆ្លៀតពេលស្រ្តីបានសម្រាក យើងក៏សម្រាកទៅ។

(១២) រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងកិច្ចការនារីនៅអាណត្ដិក្រោយ នៅតែជាស្ដ្រី

ខ្ញុំសូមបញ្ជាក់ថាយើងត្រៀមបោះឆ្នោត ហើយរាជរដ្ឋាភិបាលថ្មី ត្រូវបង្កើតប្រហែលជាអាទិត្យទី ២ ឬអាទិត្យទី ៣ នៅខែកញ្ញា។ មនុស្សមួយចំនួនអាចនឹងចង់ដឹង(អំពីសមាសភាពគណៈរដ្ឋមន្ត្រីថ្មី)។ ខ្ញុំអាចនិយាយបានថា ស្រ្តីជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមិនត្រូវបានផ្លាស់ប្តូរទេ។ សូមបន្តការងារតទៅទៀត។ ខ្ញុំបានដឹកនាំរាជរដ្ឋាភិបាល ៣៨ ឆ្នាំ។ បើរាប់ទាំងក្របខណ្ឌរដ្ឋាភិបាល មានរយៈពេលជាង ៤៤ ឆ្នាំ។ ខ្ញុំមានមោទនភាពចំពោះរដ្ឋមន្ដ្រីក្រសួងកិច្ចការនារីដែលបានធ្វើកិច្ចការដ៏ល្អ។ ខ្ញុំសូមអរគុណដល់ស្ដ្រីទាំងឡាយនៅទូទាំងកម្ពុជា។

(១៣) ការស្ទង់មតិ ៣ ដងចុងក្រោយ ក្នុងចំណោម អ្នកចូលចិត្ត ហ៊ុន សែន ស្ដ្រីមានអត្រាខ្ពស់ជាងបុរស

ខ្ញុំចង់ទម្លាយនូវអាថ៌កំបាំងមួយអំពីការធ្វើការស្ទង់មតិជាញឹកញាប់។ និយាយពីការស្ទង់មតិ៣ ដងចុងក្រោយ គឺខែមករា ២០២២, តុលា ២០២២ និងខែមករា ២០២៣ (ក្នុងចំណោម)អ្នកចូលចិត្ត ហ៊ុន សែន ស្ដ្រីមានអត្រាខ្ពស់ជាងបុរសឆ្ងាយ។ សូមអរគុណស្ដ្រីទាំងឡាយដែលបានគាំទ្រ(ខ្ញុំ)។ អត្រាគាំទ្រនេះគឺជាសំលេង/សន្លឹកឆ្នោត។ (ការស្ទង់មតិនេះ)តែងតែ(ត្រូវបាន)ធ្វើ ហើយមិនមែនជនជាតិខ្មែរជាអ្នកធ្វើទេ។ យើងមានក្រុមឯកទេសមកពីក្រៅប្រទេស(ធ្វើកិច្ចការនេះ)។ ការគាំទ្រអាចមានខ្ពស់មានទាប(តាម)តំបន់ ប៉ុន្ដែទោះបីខ្ពស់ ទោះបីទាបយ៉ាងណា ទីកន្លែងណាក៏ដោយអត្រាពេញចិត្ត ហ៊ុន សែន គឺស្ដ្រីមានច្រើនជាងបុរស។ ខ្ញុំកំពុងស្រាវជ្រាវថាហេតុអ្វីបានជាស្រីគាំទ្រ ហ៊ុន សែន? (ពិតជាមិនមែន)ដោយភាពសង្ហាអីទេ។

(១៤) ស្ដ្រីទទួលផលប្រយោជន៍ច្រើនពីសុខសន្ដិភាពនិងការអភិវឌ្ឍ

ប្រហែលដោយសារតែស្ដ្រីអាចទទួលផលប្រយោជន៍ច្រើនពីសុខសន្ដិភាពនិងការអភិវឌ្ឍ ដែលខ្ញុំបានដឹកនាំក្នុងរយៈពេលកន្លងទៅ។ នៅក្នុងពេលសង្គ្រាម ស្ដ្រីរបស់យើងឈឺចាប់ជាងគេទោះបីស្ដ្រីមិនបានចូលរួមប្រយុទ្ធនៅក្នុងសមរភូមិក៏ដោយ។ មិនត្រូវភ្លេចថាស្ដ្រីបានលះបង់ប្ដីសី កូន បងប្រុង ប្អូន ឲ្យទៅធ្វើកងទ័ព។ ស្ដ្រីបានរងទុក្ខវេទនាច្រើន ដោយសារសង្គ្រាម។ ដូច្នេះ បន្ទាប់ពីសង្គ្រាមស្ដ្រីទទួលផលប្រយោជន៍យ៉ាងធំ … គ្រប់ទីកន្លែងទាំងអស់ មានតាំងពីតំបន់ឆ្នេរ តំបន់ទីក្រុង តំបន់ទន្លេសាប និងតំបន់ផ្សេង ខ្ញុំបាន(អោយ)ពិនិត្យសិក្សា។ រឿងនេះ ឯកសារមាននៅសម្ដេច ពិជ័យ សេនា និង លោកជំទាវ ម៉ែន សំអន។ ការសិក្សាជាភាសាអង់គ្លេស តែយើងបានបកប្រែ។ ប៉ុន្ដែខ្ញុំមិនផ្សព្វផ្សាយវាទេ។ (ជាថ្មីទៀត) ខ្ញុំអរគុណណាស់ដែលស្ដ្រីបានគាំទ្រ ខ្ញុំមានចំនួនច្រើនលើសលប់មានចំនួនច្រើនជាងបុរស។

(១៥) សំណាបយោងដីស្រីយោងប្រុស, ជួយស្ត្រីគឺជួយខ្លួនឯង

អរគុណជាថ្មីម្ដងទៀតចំពោះស្ដ្រី ហើយខ្ញុំក៏មិនភ្លេចអរគុណចំពោះភរិយាខ្ញុំ។ បើទោះបីគាត់មិនបានមកទីនេះដោយសារការវាយប្រហារធ្ងន់ធ្ងរបន្ទាប់ពីប្អូនស្រីត្រូវបាត់បង់ជីវិត ក៏ប៉ុន្ដែអ្វីដែលខ្ញុំមាននៅថ្ងៃនេះ មិនអាចអត់មានការយិតយោងពីភរិយាខ្ញុំបានទេ។ ពាក្យខ្មែរថាសំណាបយោងដីស្រីយោងប្រុស គឺជារឿងពិត។ ប្រសិនបើខ្ញុំមិនមានភរិយាប្រកបដោយគុណធម៌និងលក្ខណៈសម្បត្ដិយ៉ាងដូច្នេះ ប្រហែលជាខ្ញុំបាត់បង់ការគាំទ្រ ហើយកូនចៅរបស់ខ្ញុំក៏អាចបាត់បង់នូវការគាំទ្រដែរ។ ប៉ុន្ដែគាត់បានធ្វើកិច្ចការរបស់គាត់។ ត្រង់នេះហើយដែលខ្ញុំនិយាយថាជួយស្ដ្រីគឺជួយខ្លួនឯង។ បើប្រពន្ធយើង បងស្រីយើង ប្អូនស្រីយើង កូនស្រីយើង ចៅស្រីយើងមានការចេះដឹងវាជាភព្វសំណាងរបស់យើងជាប្ដី បង ប្អូន ជាឪពុក ជាជីតា។ នោះវាបានមកអំពីការដែលយើងវិនិយោគកាន់តែច្រើនសម្រាប់ស្ដ្រីដែលយើងនឹងទទួលផល។

(១៦) ស្ត្រីទី១ កម្ពុជា ដួសបាយអោយប្តី, ការយិតយោងគ្នា

ភរិយាខ្ញុំ ទោះបីថាយ៉ាងណាក៏ដោយគាត់មិនដែលឲ្យខ្ញុំដួសបាយទេ ខ្ញុំនិយាយមួយបែប បើកចំហរក្នុងគ្រួសារបន្ដិចទៅចុះ។និយាយអញ្ចឹងថាខ្ញុំជាមនុស្សប្រើតែប្រពន្ធឬ?ម៉េចមិនចេះដួសបាយឯងខ្លួនឯង? ប៉ុន្ដែភរិយាខ្ញុំមានទម្លាប់មួយគឺមិនឲ្យប្ដីដួសបាយទេ គាត់តែងដួសបាយឲ្យខ្ញុំ នៅពេលដែលខ្ញុំទទួលទានទៅអស់មួយចាន ចង់ថែមទៀត គាត់សុខចិត្តដើរវៀងទៅដួសបាយឲ្យខ្ញុំ ខ្ញុំក៏ទៅដណ្ដើមដួស។ នេះគឺជាចំណុចនៃការយិតយោងគ្នា។ ខ្ញុំមិនបានប្រើគាត់ទេ ហើយមិនមែនមានន័យថាខ្ញុំមិនចេះដួសបាយទេ។ ពេលដែលគាត់មិននៅ ខ្ញុំក៏ដួសបានខ្លួនឯងដែរ។ ប៉ុន្ដែពេលនៅជាមួយគ្នា គាត់មិនដែលឲ្យខ្ញុំដួសបាយទេ។ ស្ដ្រីទី ១ របស់កម្ពុជាដួសបាយឲ្យប្ដី។ អញ្ចឹងទេ តើស្ដ្រីដទៃទៀតអាចដួសបាយឲ្យប្ដីទេ។ បុរសៗ ដែលជាប្ដីនៅពេលដែលឃើញថាគេដួសបាយឲ្យ (ក៏កុំ)គិតតែពីប្រើគេ។ ប្រសិនបើយើងប្រុសដួសបាយឲ្យប្រពន្ធទទួលទានគឺកាន់តែល្អអត់អីទេ ជាពិសេសថ្ងៃនឹងតែម្ដង ថ្ងៃ ៨ មីនា នឹង។

​[បញ្ចប់សេចក្ដីអធិប្បាយ ៥]

ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាជនគ្រប់រូបសូមចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នងការពង្រឹងសមភាពយេនឌ័រ ដើម្បីបង្កឱកាសឱ្យស្ត្រី និងក្មេងស្រីបានចូលរួមយ៉ាងពេញលេញព្រមទាំងទទួលនូវ ភាគផលពីកិច្ចអភិវឌ្ឍនៅគ្រប់ជំនាន់។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរសម្ដេច លោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី ក្មួយៗនិស្សិត បងប្អូនជនរួមជាតិ និងភ្ញៀវជាតិ-អន្តរជាតិ សូមប្រកបដោយ ពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈសុខៈពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត។ សូមអរគុណ និងសូមរីករាយទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៣ ទាំងអស់គា្ន៕

]]>
https://pressocm.gov.kh/archives/82322/feed 0
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស/និស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបជិត ២ ពាន់នាក់ https://pressocm.gov.kh/archives/82306 https://pressocm.gov.kh/archives/82306#respond Mon, 06 Mar 2023 08:26:32 +0000 https://pressocm.gov.kh/?p=82306 CNV:

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ!
ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក្មួយៗនិស្សិតជ័យលាភីទាំងអស់ ជាទីស្រឡាញ់!
ថ្ងៃនេះ ថ្ងៃចន្ទ ១៥ កើត ខែផល្គុន ត្រូវនឹងថ្ងៃទី ០៦ មីនា (២០២៣) យើងនៅសល់តែ ៦០ ថ្ងៃទៀតទេ កម្ពុជានឹងចាប់ផ្តើមឈានទៅដល់ការបើកស៊ីហ្គេម ដែលជាការរង់ចាំរយៈពេល ៦៤ ឆ្នាំ។ ឥឡូវ យើងនៅរង់ចាំត្រឹមតែ ៦០ ថ្ងៃទៀតប៉ុណ្ណោះ ជាមួយនឹងការខិតខំទាំងឡាយ ដើម្បីធ្វើឱ្យកម្ពុជាក្លាយទៅជាម្ចាស់ផ្ទះ ដែលទទួលភ្ញៀវបានល្អ សូមអបអរសាទរ!

(១) វិទ្យាស្ថានខ្មែរជំនាន់ថ្មីរួមចំណែកទប់ស្កាត់មហន្តរាយសុខភាពសាធារណៈ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចូលរួម ដើម្បីចែកវិញ្ញាបនបត្រ/សញ្ញាបត្រ សម្រាប់សិស្ស/និស្សិត ជ័យលាភី នៃវិទ្យាស្ថានជំនាន់ថ្មី ចំនួន ១ ៧២៨ នាក់។ អ្វីដែលជាការរីករាយ ដោយឃើញវឌ្ឍនភាព នៃវិទ្យាស្ថាន(ខ្មែរជំនាន់ថ្មី) ទោះបីជាឆ្លងកាត់នូវដំណាក់កាលដ៏លំបាកដោយសារកូវីដ-១៩ (កាលពី)ឆ្នាំ ២០២១ (ដែល)វាបានវាយលុកធ្ងន់ធ្ងរ សម្រាប់យើង ក៏ប៉ុន្តែជាទូទៅផ្នែកវិស័យអប់រំរបស់យើង បើទោះបីជាបានផ្លាស់ប្តូររបៀបបង្រៀន/រៀនក៏ដោយ តែយើងនៅតែដំណើរការបានតាមរយៈការរៀនតាមអនឡាញ។ បន្ទាប់ពីការគ្រប់​គ្រងបាននូវកូវីដ-១៩ យើងក៏ចាប់ផ្តើមបើកឱ្យរៀន/ឱ្យមានការជួបជុំគ្នាឡើងវិញ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានរួមចំណែកខិតខំកសាងនូវធនធានមនុស្ស (ហើយរួម)ជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាសង្គមជាតិទាំងមូល​ឆ្លើយតបនឹងមហន្តរាយសុខភាពសាធារណៈ ដែលបានផ្ទុះឡើងនៅទូទាំងពិភពលោក/ព្រះរាជាណាចក្រកម្ពុជា។ វាមិនមែនជាបញ្ហាដាច់ដោយឡែករបស់វិទ្យាស្ថានខ្មែរជំនាន់ថ្មីនោះទេ (តែ)វាជាបញ្ហារួមរបស់ពិភពលោក/កម្ពុជា។ យើងបានប្រឹងប្រែងគ្រប់ទីកន្លែងទាំងអស់ ចាប់ផ្តើមពីមនុស្សម្នាក់រហូតទៅដល់សង្គមជាតិទាំងមូលដើម្បីគ្រប់គ្រងសភាពការណ៍ដ៏អាក្រក់នេះ។

(២) គ្រប់គ្រងបានកូវីដ-១៩ ជំរុញកំណើនសេដ្ឋកិច្ចពី-៣,១% នៅឆ្នាំ ២០២០ មក៥,២% ឆ្នាំ ២០២២   

យើងអាចចាត់ទុកថាកម្ពុជាមានជោគជ័យក្នុងការគ្រប់គ្រងកូវីដ-១៩ ហើយបានបើកប្រទេសឡើងវិញ ដែលជំរុញទៅដល់ការកើនឡើងនៃកំណើនសេដ្ឋកិច្ច បន្ទាប់ពីការធ្លាក់ចុះរហូតទៅដល់ -៣,១ (ភាគរយ)។ យើងក៏បានធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញក្នុងអត្រា ៣ភាគរយ នៅឆ្នាំ ២០២១ និង ៥,២ភាគរយ នៅឆ្នាំ ២០២២ កន្លងផុតទៅនេះ។ នោះគឺបានមកពីការខិតខំប្រឹងប្រែងរួមគ្នា។ យើងបានធ្វើយ៉ាងល្អ(ក្នុងការទបើទល់នឹងជំងឺកូវីដ១៩ ដោយ) យើងបានស្រោចវ៉ាក់សាំងនៅទីនេះ/នោះ … ដើម្បីធានាយ៉ាងម៉េចកុំឱ្យប្រជាពលរដ្ឋរបស់យើងប្រឈមនឹងការស្លាប់។ យ៉ាងណាក្តី យើង(មានការ)សោកស្តាយ ដែលត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ យើងបានបាត់បង់ជីវិតមនុស្សរហូតដល់ ៣ ០៥៨ នាក់។ (នេះ)ជាចំនួនមួយដ៏ធំ ធៀបទៅនឹងប្រទេសតូចមួយ … យើងបាន … (ធ្វើ)ការប្រកាសអាសន្នឱ្យបង្កើតទីប៉ាឆា រកកន្លែងបញ្ចុះសាកសព និងឱ្យធ្វើក្តារមឈូស រហូតទៅដល់អ្នកប្រឆាំងមួយចំនួនគេបាននិយាយថាខ្ញុំមើលងាយជីវិតមនុស្ស។

(៣) ឆ្លងវាល ៣ តាមពាក្យចាស់

សូមកត់សម្គាល់ ប្រទេសមួយចំ​នួនទុកឱ្យប្រជាជនដេកនៅតាមទីកន្លែងមិនសមរម្យនិងសាកសពមួយចំនួនគឺមិនបានកប់ឱ្យបានត្រឹមត្រូវនោះទេ។ សម្រាប់កម្ពុជា យើងធ្វើកិច្ចការបានល្អ។ យើងមិនត្រូវភ្លេចថា យើងបានរួចផុតពី(ជ្រោះមរណៈ) តែរួចផុតនេះក៏វាមិនទាន់អស់នៅឡើយទេ។ ចាស់ៗ ធ្លាប់និទានរឿង “វាល ៣”។ ស្អីទៅ “វាល ៣”?។ ព្រះតេជព្រះគុណ ព្រះសង្ឃច្បាស់ជាយល់ហើយ។ “វាល ៣” នេះ យើងបានឆ្លងផុត “វាល ២” ហើយ ក៏ប៉ុន្តែ “វាលទី ៣” នេះ យើងកំពុងហែលឆ្លង ហើយប្រ​ហែលជាឆ្លងវាមិនផុតទេនៅលើពិភពលោកនោះ។ សូមអភ័យទោសបើខ្ញុំនិយាយខុស។

(៤) ឆ្លងផុតវាលសង្គ្រាមនៅថ្ងៃ ៨ ធ្នូ​ ១៩៩៨ (វាលទី១)

“វាលទី ១” គឺសង្គ្រាម។ វាលនេះវាបានកើតរ៉ាំរៃនៅក្នុងប្រទេសរបស់យើង។ យើងបានពន្លត់នូវវាលសង្គ្រាមនេះបានជោគជ័យ។ (យើង)បញ្ចប់វាត្រឹមតែថ្ងៃទី ២៩ ធ្នូ ១៩៩៨។ ឆ្នាំនេះ ជាឆ្នាំខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិល នាំមកនូវការឯកភាពជាតិ/ទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់យើង។ សង្ឃឹមថា នឹងមិនមានអនុ​ភាពប្រតិកិរិយាណាធ្វើឱ្យកម្ពុជាវិលត្រឡប់ទៅរកសង្គ្រាមឡើងវិញទេ។ ច្បាស់ណាស់(ថា) យើងមិនអត់ឱនឱ្យសកម្មភាពណាក៏ដោយ ទោះបីដោយតម្លៃណាក៏ដោយ សម្រាប់អ្នកដែលមានចេតនាបំផ្លាញសន្តិភាពនៅក្នុងកម្ពុជា។ យើងយល់/ដឹងអំពីបំណងរបស់មនុស្សខ្លះ ដែលជាមជ្ឈដ្ឋានក្រៅប្រទេសផ្តល់ក្តីកង្វល់ចំពោះយើង។

(៥) សង្ឃឹមថា មិនមានការផ្ចុងផ្តើមបដិវត្តន៍ពណ៌ បំផ្លាញសន្តិភាព បង្កើតសង្គ្រាមឡើងវិញ

យើងក៏សុំប្រាប់ទៅអ្នកទាំងអស់ឱ្យបានជ្រាបថា អ្នកក៏គួរយល់អំពីកង្វល់របស់យើង។ ព្រះរាជាណាចក្រកម្ពុជាជាទឹកដីកំសត់មួយ ដែលពួកអ្នកបានរួមចំណែកបំផ្លាញនិងធ្វើសង្គ្រាមក្នុងប្រទេសយើងកាលពីពេលមុន។ សង្ឃឹមថា អ្នកនឹងមិនដុតកម្លោច ដោយជួយផ្ចុងផ្តើមទៅដល់ក្រុមអ្នកធ្វើបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញនូវសន្តិភាពនៅក្នុងប្រទេសរបស់យើង ហើយបង្កើតឡើងវិញនូវសង្គ្រាម ដែលក្នុងពុទ្ធទំនាយរបស់យើងបាននិយាយរហូតមកដល់ពេលនេះទាក់ទងនឹងការឆ្លងកាត់ “វាល ៣” ដែល “វាលទី ១” គឺវាលសង្គ្រាម។ យើងលំបាកណាស់ ដែលយើងចំនាយអស់ជីវិតមនុស្សប៉ុន្មាន ដើម្បីទម្រាំរកបាននូវសន្តិភាពនេះ។ តើយើងនៅសល់ជនរបួស/ពិការប៉ុន្មាននាក់ ដែលកំពុងតែនៅរស់ ហើយស្ថិតក្នុងស្ថានភាពពិការ​ដោយសារសង្គ្រាម? វាមិនមែនជាការចៃដន្យទេ។

(៦) ប្រទេសគាំទ្ររដ្ឋប្រហារទម្លាក់ព្រះនរោត្តម សីហនុ ឆ្នាំ ១៩៧០ មានចំណែកបង្កើតសង្គ្រាមនៅកម្ពុជា

រំលងអធ្រាត្រពីម្សិលមិញ ខ្ញុំបានបង្ហោះនូវរូបភាពវីដេអូខ្លីមួយ នៅថ្ងៃទី ០៤ ធ្នូ ១៩៨៧។ ពេលនោះខ្ញុំទើបមានអាយុ ៣៥ ឆ្នាំ។ រូបភាព​នោះ បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីប្រកាសរួម ហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois) រវាងខ្ញុំនិងសម្តេចព្រះ នរោត្តម សីហនុ ដែលពេលនោះចរចាជាមួយគ្នា និងចេញសេចក្តីប្រកាសរួម។ យើងចង់បង្ហាញទៅអ្នកដទៃដែលមិនមែនជាខ្មែរថា សូមកុំតាំងខ្លួនស្រឡាញ់ខ្មែរលើសខ្មែរទៅទៀតអី។ ពេលដែលខ្មែរស្លាប់ ជនបរទេសទាំងឡាយមិនបានមកស្លាប់ជាមួយខ្មែរនោះទេ។ គេនាំគ្នារត់ចោលយើង ទុកឱ្យពួកយើងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក។ នៅពេលដែលមានសន្តិភាព គេបែរជាបង្ហាញនូវកង្វល់ព្រួយបា​រម្ភជួសយើងទៅលើបញ្ហានេះ/នោះ។ គេមិនបានចាប់អារម្មណ៍ ឬគិតគូរដល់កង្វល់យើងពាក់ព័ន្ធជាមួយនឹង សន្តិភាពនិងសង្គ្រាមនោះទេ។

(៧) សូមកុំធ្វើកំហុសជាលើកទី ៣, គាំទ្ររដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ជាកំហុសទី១

អ្វីដែលខ្ញុំនិយាយនេះ អាចជាការដាស់តឿនឱ្យអ្នកដទៃទៀត កុំកសាងកំហុសទី ៣ ដូចដែលខ្ញុំលើកឡើងកាលពីប៉ុន្មានថ្ងៃមុន ហើយសូមកុំរើសដាក់ខ្លួនថាប្រទេសណាជាប្រទេសណា។ ប្រទេសណាក៏ដោយ ដែលបានគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ ទម្លាក់ ព្រះនរោត្តម សីហនុ នៅឆ្នាំ ១៩៧០ សុទ្ធតែមានចំណែកដុតកម្លោចសង្គ្រាមនៅកម្ពុជា។ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ក៏ប៉ុន្តែគាំទ្ររដ្ឋប្រហារយោធា គឺជារឿងដ៏គួរឱ្យអស់សំណើច។ សូមកុំនិយាយពីរឿងប្រជាធិបតេយ្យតទៅទៀត។ប្រសិនបើអ្នកក្រឡេកមើលក្រោយត្រឡប់ទៅវិញ អំពីការដែលអ្នកបានគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ ហើយបង្កើតឱ្យមានសង្គ្រាមឆាបឆេះនៅកម្ពុជា។

(៨) គាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិរយៈពេល ១២ ឆ្នាំ (១៩៧៩-១៩៩១) ជាកំហុសទី២

ឯកំហុសទី ២ បើសិនជាអ្នកសម្លឹងទៅថា អ្នកបានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិអស់រយៈពេល ១២ ឆ្នាំ ពីឆ្នាំ ១៩៧៩-៩១។ ខ្ញុំគិតថា ល្មមត្រូវនិយាយគ្នាអំពីបញ្ហានេះ។ សូម្បីតែរឿងកំពង់ផែសមុទ្ររាម (ពួកអ្នកឯងបានពូតផ្តុំអោយ)ក្លាយទៅជាកង្វល់របស់ពួកអ្នកឯង។ (ក្នុងពេលដែលអ្នកឯង)នៅចម្ងាយរាប់ម៉ឺនគីឡូ​ម៉ែត្រពីកម្ពុជា អ្នកឯងបានបង្ហាញពីកង្វល់អំពីសន្តិសុខរបស់អ្នកឯង ប៉ុន្តែអ្នកឯងក៏មិនបានបង្ហាញកង្វល់អំពីសន្តិសុខជាតិរបស់កម្ពុជា តាមរយៈនៃការធ្វើបដិវត្តព័ណ៌ផ្តួលរំលំ(រាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ)។ ខ្ញុំពិតជាទទួលបានព័ត៌មានដ៏ល្អៗច្រើន ពីអតីតយុវជននៃគណបក្សប្រឆាំងដែលបានចូលរួមរស់ជាមួយគណបក្សប្រជាជន ក្នុងរយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ។ នោះជារឿងដែលគួរឱ្យគិត។ គេមិនចាំបាច់ប្រើរដ្ឋាភិបាលទេ គេប្រើអង្គការក្រៅរដ្ឋាភិបាល គឺគ្រប់គ្រាន់ដើម្បីនឹងបំផ្លាញ …។

(៩) ឆ្លងផុតវាលអត់ឃ្លាន (វាលទី២)

“វាលទី ១” គឺ វាលសង្គ្រាមនេះ។ “វាលទី ២” ដែលយើងបានហែលឆ្លងកាត់រួចមកហើយ គឺវាលអត់ឃ្លាន។ នៅចាំបានទេ ក្នុងសម័យសង្គ្រាម ជាពិសេសក្រោយរបប ប៉ុលពត ការអត់ឃ្លានបានកើតឡើងនៅក្របខណ្ឌទូទាំងប្រទេស។ ការអត់ឃ្លានក្នុងជំនាន់ ប៉ុល ពត គឺរហូតដល់មានមនុស្សស្លាប់។ ក្រៅពីការសម្លាប់ គឺការស្លាប់ដោយការអត់ឃ្លាន។ អត់ថ្នាំសង្កូវ គឺជារឿងមួយទៀត។ បន្ទាប់ពីររំដោះប្រទេស(ចេញពីរបប ប៉ុល ពត) យើងបានចាប់ផ្តើមនូវផលិតកម្ម (ដោយ)ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។ ពេលនោះ(សម្បូរ)ស្ត្រីមេម៉ាយ/កុមារកំព្រា។ កម្ពុជាជាប្រទេសដែលមានកុមារកំព្រា/ស្ត្រីមេម៉ាយច្រើនជាគេលើពិភពលោក បើគិតទៅនឹងអត្រាចំនួនប្រជាជន។ យើងអត់មានជម្រើសក្នុងការរៀបចំបែបផែនផលិតកម្មឬទំនាក់ទំនងផលិតកម្មឡើងវិញទេ។ ក្នុង ២០ គ្រួសារ មានគោ ១ នឹម។ តើយើងដោះស្រាយរបៀបណាទៅ?

(១០) ដោយសារសង្គ្រាម ប្រជាពលរដ្ឋក្នុងប្រទេសនិងភៀសខ្លួនទៅទឹកដីថៃជួបការអត់ឃ្លាន

ពេលនោះ យើងធ្វើម៉េចចងក្រងគ្នាឱ្យបានរស់រានមានជីវិតដើម្បីដោះស្រាយសភាពការណ៍មួយគ្រាសិន។ ក្រោយ​មកយើងចាប់ផ្តើមធ្វើកំណែទម្រង់ដីធ្លីដែលផ្តល់កម្មសិទ្ធិជួនប្រជាពលរដ្ឋរបស់យើង។ អ្នកណានៅទីណាគឺនៅទីនោះ ដោយសារតែក្នុងសម័យ ប៉ុល ពត បានដកហូតកម្មសិទ្ធិរបស់ប្រជាជនអស់ទៅហើយៗ ក៏បានជម្លៀសប្រជាជនពីកន្លែងមួយទៅកាន់កន្លែងមួយ។ នេះក៏ជាចំណុចដែលយើងត្រូវមើលឃើញនូវផលវិបាកចាប់ផ្តើមពីសង្គ្រាមនាំទៅដល់ការអត់ឃ្លាន (ដែល)បានគំរាមគំហែងនៅក្នុងក្របខណ្ឌទូទាំងប្រទេស មិនថាតែអ្នកនៅក្នុងប្រទេសកម្ពុជាទេ បងប្អូនយើងដែលបានរត់ភៀសខ្លួនទៅនៅក្នុងទឹកដីថៃ ក៏ទទួលនូវការអត់ឃ្លាន ដែលត្រូវផ្តល់ជំនួយពីសំណាក់ប្រទេសនានាទៅជុំរុំជនភៀសខ្លួននៅក្នុងប្រទេសថៃ …។

(១១) ប្រជាពលរដ្ឋកម្ពុជាមិនចាត់ទុកអ្វីផ្សេងក្រៅពីស្រូវអង្ករជាស្បៀងទេ

ពេលនេះ វាលអត់ឃ្លាន វាមិនកើតមាននៅក្នុងប្រទេសកម្ពុជាទៀតទេ។ យើងបានប្រឹងប្រែងធ្វើឱ្យប្រជាជនយើងមានស្បៀងអាហារគ្រប់គ្រាន់។ ឥឡូវនេះ យើងមានស្បៀងអាហារសម្រាប់ការនាំចេញទៅក្រៅប្រទេស។ ក្នុងមួយឆ្នាំយើងមានស្រូវសល់មិនតិចជាង ៦ លានតោន ដែលគិតជាអង្ករ គឺជាង ៤ លានតោន​​ សម្រាប់ការនាំចេញទៅក្រៅប្រទេស (ដែល)នោះនៅមិនទាន់គិតពីប្រភេទស្បៀងដទៃទៀត ដូចជាដំឡូងមីឬពោតជាដើម។ ឆ្នាំ ១៩៨៤ ពេលនោះខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីស្តីទីនៅឡើយ ក្នុងពេលដែលបង ចាន់ ស៊ី គាត់ទៅសម្រាកព្យា​បាលនៅឯសហភាពសូវៀត ឯទីក្រុងម៉ូស្កូ អគ្គនាយក FAO បានមកកម្ពុជា។ គាត់បានសួរអំពីផលិតកម្មកសិកម្មថាមានស្អីប៉ុន្មានៗ។

គិតចុះគិតឡើងគាត់ថា កម្ពុជាអត់ខ្វះស្បៀងទេ កម្ពុជាមានស្បៀងលើសសេចក្តីត្រូវការ ដោយសារពោតអ្នកឯងប៉ុណ្ណេះ ដំឡូងមានប៉ុណ្ណេះ។ ខ្ញុំបានតបថា “សុំទោស ឯកឧត្តម កុំនិយាយរឿងប្រជាជនខ្ញុំស៊ីពោតតទៅទៀត។ លឺសូរតែថាឱ្យ(ដាំ/ហូប)បាយលាយពោតហ្នឹង គឺថានិយាយគ្នានឹងប្រជាជនខ្ញុំអត់បានទេ។ ខ្ញុំអត់គិតអញ្ចឹងទេ។ ខ្ញុំគិតពីរឿងប្រជាជនខ្ញុំត្រូវការអង្ករ មិនមែនត្រូវការគ្រាប់ពោត/ដំឡូងមីទេ”។ឥឡូវ យើងមានដំឡូងមីជិត ២០ លានតោន ដែលត្រូវនាំចេញ។ ខ្ញុំបានទៅ សាវតូម៉េ ប្រាំងស៊ីប (São Tomé and Príncipe) ចំនួនមួយអាទិត្យ។ ជាប់នៅលើកោះហ្នឹងដូចជា ៦ ថ្ងៃ។ ខ្ញុំស៊ីបាយបានតែ ២ ដងទេ ក្រៅពីនោះស៊ីចេក។ គេចាត់ទុកចេកជាស្បៀងមួយនៅក្នុងប្រទេស São Tomé and Príncipe ដែលជាកោះមួយ។ ហោះចេញពី Angola ទៅចុះចតនៅទីនោះ។

(១២) ពីអត់ឃ្លាន មកធានាការហូបចុកឱ្យបានឆ្អែត បានឆ្ងាញ់ និងធានាសុខភាព

អញ្ចឹង វាលអត់ឃ្លាន​នេះ មិនមែនជាចំណោទបញ្ហាសម្រាប់យើងទៀតទេ។ បើសិនជាកសិករយើងនៅបន្តការខិតខំប្រឹងប្រែងដូចសព្វថ្ងៃហើយមានសន្តិភាពដូចសព្វថ្ងៃ ប្រព័ន្ធស្រោចស្រពរបស់យើងមានកាន់តែច្រើន ដែលទីកន្លែងមួយចំនួនត្រូវបានធ្វើរហូតទៅដល់ ២ ដង ឬអាចឈានទៅដល់ ៣ ដង (ព្រមដោយ)ពូជស្រូវរបស់យើងកាន់តែមានរយៈពេលខ្លីទៅៗ។ តាមរយៈរដ្ឋមន្រ្តីក្រសួងកសិកម្មឱ្យខ្ញុំដឹងថា ពូជស្រូវរបស់យើងអាចស្ថិតនៅក្នុងរយៈពេលជាង៧០ ថ្ងៃ គឺមិនដល់៣ ខែទេ។)តែជាង២ ខែ យើងអាចច្រូតបាន។ យើងកំពុងពិនិត្យមើលលទ្ធភាពប្រើពូជទាំងនេះ ជំរុញការដាំដុះក្នុងចំណោមប្រជាពលរដ្ឋរបស់យើង។ ពីមុននេះយើងអត់ឃ្លាន បន្ទាប់ទៅធ្វើម៉េចរកឱ្យខ្លួនឆ្អែតសិន។ បន្ទាប់ពីនោះ ធ្វើម៉េចឱ្យឆ្អែតហើយឱ្យឆ្ងាញ់។ ឥឡូវនេះ ដំណាក់កាលឱ្យឆ្អែត ឱ្យឆ្ងាញ់និងឱ្យធានាសុខភាព។ ឥឡូវនេះ កំពុងតែគិតអំពីសុវត្ថិភាពអ្នកប្រើប្រាស់។ (ដូច្នេះ)គ្រប់ផ្នែកទាំងអស់ត្រូវគិតពីរឿងហ្នឹង។ សុវត្ថិភាពនៃអ្នកប្រើប្រាស់ ជាចំណុចត្រូវយកចិត្តទុកដាក់ជាមួយនឹងការផលិតដោយមិនប្រើជីគីមី ឬក៏ប្រើដែរ តែកុំប្រើហួសជ្រុល។ លើកទឹកចិត្តឱ្យផលិតដោយជីសរីរាង្គ ដែលវាធានាសុវត្ថិភាពសុខភាព។ យើងកំពុងគិតទៅដល់ធានានូវសន្តិសុខស្បៀងផង និងធានាទៅដល់សុវត្ថិភាពសុខភាពនៃអ្នកប្រើប្រាស់ផងដែរ។ បន្លែបង្ការក៏ត្រូវមានការដាំដុះរបៀបណា ធានាចូលទីផ្សារកុំឱ្យប៉ះពាល់សុវត្ថិភាព នៃអ្នកប្រើប្រាស់។ អញ្ចឹង “វាលទី ២” នេះ យើងបានឆ្លងផុតរួចហើយ។

(១៣) កំពុងហែលឆ្លងវាលជំងឺតម្កាត់ (វាលទី៣)

ឯ “វាលទី ៣” យើងបាននឹងកំពុងហែលឆ្លង ហើយប្រហែលជា “វាលទី ៣” នេះ គឺឆ្លងមិនផុតទេ។ ផុតរឿងមួយដល់រឿងមួយ។ នោះគឺជំងឺតម្កាត់នេះឯង។ ចាស់ៗគាត់ពោលអញ្ចឹង។ ខ្ញុំមិនដឹងថា តើមានការបកស្រាយណាផ្សេងទៀតក្រៅពីហ្នឹងទេ។ ពីមុនគ្រុនផ្តាសាយបក្សី បន្ទាប់ទៅដល់អាគ្រុនផ្ដាសាយជ្រូក ខ្ញុំធ្លាប់ឆ្លងអាហ្នឹង រួចហើយទៅឆ្លងដល់ប្រពន្ធខ្ញុំទៅទៀត។ កាលហ្នឹងមកពីប្រជុំនៅគណៈរដ្ឋមន្ត្រី(នៅ)អគារមិត្តភាព។ ឥឡូវនេះ មកដល់កូវីដ-១៩។ កូវីដ-១៩ នេះវាបំប្លែងខ្លួ​នតាំងពីអាល់ហ្វាល់ (មក)ដល់ដែលតា (មក)ដល់អូមីក្រុង។ ជា​មួយ(គ្នា)នោះ ការគំរាមគំហែងនៃជំងឺគ្រុនផ្តាសាយបក្សីនៅតែបន្ត។ ប៉ុន្មានថ្ងៃមុនមានស្លាប់ម្នាក់នៅឯខេត្តព្រៃវែង។ ឥឡូវ​ក្រសួង​សុខាភិបាលកំពុងចាក់ឡើងវិញនៅតាមទូរទស្សន៍ (អំពី)ការអប់រំទាក់ទងនឹងជំងឺគ្រុនផ្ដា​សាយបក្សី។ សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋនៅទូរទាំងប្រទេស យកចិត្តទុកដាក់លើបញ្ហាសុខភាពអស់ទាំងនេះ។ ការឆ្លងមានពីដំណាក់កាលមួយទៅដំណាក់កាលមួយ។ ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពប្រែប្រួលអាកាសធាតុ។ (យើង)មិនដឹងថាជំងឺអី(វានឹង)កើតឡើងទៀត។ ​តិចដល់ដំណាក់កាលមួយ ស្រាប់តែមួយពិភពលោក​មនុស្សកើតឃ្លង់ទាំងអស់គ្នា។ គិតយ៉ាងម៉េចឥឡូវ? អ្នកណាព្យាបាលអ្នកណា? …។

(១៤) មិនអត់­ឱនឱ្យសកម្មភាពប្រឆាំងឯករាជ្យ អធិតេយ្យ ក្រោមហេតុផលប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស នាំ​ឱ្យកើតសង្គ្រាមឡើងវិញ

ថ្ងៃនេះ ចម្លែកមកបកស្រាយ “វាលទាំង ៣”។ មិនមែនកាត់មុខព្រះតេជព្រះគុណសម្រាប់ការទេសនាទេ ហើយមិនមែនកាត់មុខព្រះសង្ឃនូវការផ្ដល់ការទេសនានោះទេ។ “វាលទី ១” គឺវាលសង្គ្រាម យើងបានឆ្លងផុត ប៉ុន្ដែយើងសូមដាស់តឿនអ្នកដទៃ សូមកុំធ្វើសកម្មភាពណាមួយ ដែលជំរុញឱ្យប្រទេសមានសង្គ្រាមឱ្យសោះ។ យើងមិនអត់­ឱនឱ្យ​អ្នកណាក៏ដោយ មិនថាខ្មែរ/បរទេស ដែលធ្វើសកម្មភាពប្រឆាំងនឹងឯករាជ្យ អធិតេយ្យ ក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធ្វើឱ្យប្រទេសមានសង្គ្រាមឡើងវិញនោះទេ។ យើង​ស្លាប់មនុស្សច្រើនណាស់ហើយ វាលើសពីការគ្រប់គ្រាន់ ដូច្នេះ (គ្រប់គ្នា)ត្រូវរួមចំណែកការពារសន្ដិភាព ទើប​ប្រសើរជាង។ នៅសល់វីដេអូច្រើនទៀត ដែលយើងនឹងបង្ហោះជាបន្ដបន្ទាប់ឱ្យ (ដើម្បីឱ្យ)ឃើញថា ការខិតខំប្រឹងប្រែង​នាពេលនោះយ៉ាងម៉េច … បើពេលនោះគ្មានជំនួប រវាងខ្ញុំនិងព្រះករុណា​ព្រះបិតា ដែលយើងហៅថាជំនួប សីហនុ-ហ៊ុន សែន ហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois) ទេ តើយើងអាចដោះស្រាយបាន​ឬអត់​? បើគ្មានតួនាទីអ្នកខាងក្នុង ខ្មែរគ្នាឯងទេ តើបរទេសអាចធ្វើអីកើត? រឿងនេះ ជាការពិត។ វាទាមទារឱ្យមានការត្រូវគ្នានៅក្នុងស្រុកនោះឯង។ គេអាច​យល់​បានហើយថា នេះជាប្រភេទ​នៃសារមួយក្នុងចំនោមសារការពារសន្ដិភាព ឯករាជ្យ និងអធិបតេយ្យភាពជាតិ។ សង្ឃឹមថា អ្នកដែលធ្លាប់ផ្ដល់ការគាំទ្រឱ្យ​រដ្ឋប្រហារ​យោធានិងរបបប្រល័យពូជសាសន៍នៅអង្គការសហប្រជាជាតិ មិនធ្វើកំហុសទី ៣ នៅលើទឹកដីដ៏កំសត់របស់យើង។

សិស្សទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈមានការងារធ្វើ ១០០ ភាគរយ

ខ្ញុំសូមកោតសរសើរ លោកបណ្ឌិត ណុប នរិន្ទ ដែលនៅតែរក្សានូវការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែលនៅក្នុងនេះសិស្សដែលទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈមានរហូតដល់ ៧៤៨ នាក់។ សុំមើលអត្រាអ្នកដែលមានការងារធ្វើ (ក្នុងនេះ) សិស្សថ្នាក់វិជ្ជាជីវៈមានការងារធ្វើ(រហូតទៅដល់) ១០០ ភាគរយ។ (ថ្នាក់)បរិញាបត្ររង(មានការងារធ្វើ ចំនួន) ៩៦,៤ ភាគរយ។ (ថ្នាក់)បរិញ្ញាបត្រ(មានការងារធ្វើ ចំនួន) ៩១,៩៣ ភាគរយ។ (ថ្នាក់)បរិញ្ញាបត្រជាន់ខ្ពស់(មានការងារធ្វើ ចំនួន) ១០០% ក្នុងនោះ ទៅ(បម្រើការងារនៅ)ស្ថាប័នរដ្ឋមាន(ចំនួន) ៣៥ ភាគរយ (វិស័យ)ឯកជន(ចំនួន) ២៩,៩៩ ភាគរយ អង្គការមិនមែនរដ្ឋាភិបាលជាតិ/អន្ដរជាតិ(ចំនួន) ២៤,៩៨ ភាគរយ (បង្កើត)អាជីវកម្ម(ផ្ទាល់ខ្លួន ចំនួន) ០,០២ ភាគរយ។ ខ្ញុំសូមលើកទឹកចិត្តឱ្យបន្ដការខិតខំ ដើម្បី(បណ្ដុះបណ្ដាលវិជ្ជាជីវៈនេះតទៅទៀត)។

បន្ដជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីទាក់ទាញវិនិយោគទុន

និយាយយ៉ាងដូច្នេះ ​មិនមែនមានន័យថា បោះបង់ការសិក្សាបរិញ្ញាបត្ររង​ បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ទេ ប៉ុន្ដែ ខ្ញុំចង់ចង្អុលបង្ហាញថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងផលិតកម្មទាំងក្នុងស្រុក និងទាក់ទងវិនិយោគ ទាមទារឱ្យមានជំនាញ(វិជ្ជាជីវៈ)។ យើងកំពុងផ្ដល់ការរៀបចំឱ្យមានការបណ្ដុះបណ្ដាល សម្រាប់​សិស្សក្រីក្ររបស់យើង ១ លាន ៥ សែន នាក់ ក្នុងនោះ អាចវិទ្យាស្ថាននេះទទួលយកពីក្រសួង(ការងារ/វប្បធម៌) ដើម្បីនឹងធ្វើការបណ្ដុះបណ្ដាលផងដែរ ព្រោះមានសាលាមួយចំនួនទទួលបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អញ្ចឹងទេ ផែនការ​(បណ្ដុះបណ្ដាលសិស្សក្រីក្រ) ១ លាន ៥ សែន នាក់ ក៏អាចផ្ដល់ឱ្យវិទ្យាស្ថាន(ខ្មែរជំនាន់ថ្មី ក៏ដូចជា) សាលាឯកជន ដែលមានការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ផ្ដល់ឱ្យពួកគេ សម្រាប់ការបណ្ដុះបណ្ដាល ដើម្បីទាក់ទាញអ្នកវិនិយោគបាន។ មិនមែនអ្នកវិនិយោគគេមកហើយ បែរជាយើងមិនចេះអី ឬក៏(យើង)អត់បច្ចេកទេសសោះ ហើយគេទទួលយកយើងឱ្យធ្វើការនោះទេ។

វិទ្យាស្ថានខ្មែរជំនាន់ថ្មី មានជោគជ័យនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ខ្ញុំសប្បាយរីករាយ ដែលបានឃើញនូវជោគជ័យ នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ​នៅទីនេះ។ ដូចខ្ញុំបានបញ្ជាក់ គឺមិនមែនត្រឹមតែលើកទឹកចិត្តនូវការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេ​ ថ្នាក់រៀន​ដទៃទៀត ដែលមានបរិញ្ញបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ក៏នៅតែបន្ដការលើកទឹកចិត្ត គ្រាន់តែ​ចង្អុលបង្ហាញចំណុចអាទិភាព ​នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលសាលានេះមិនត្រូវបោះបង់ចោលទេ ហើយខ្ញុំបានក៏បានចែករំលែកជាបន្ដបន្ទាប់ គឺក្នុងមួយខែអង្ករ(ចំនួន) ២ តោន និងថវិកា(ចំនួន) ៥ លានរៀល​ ជារៀង​រាល់ខែ សម្រាប់សិស្សនិស្សិតក្រីក្រ ដែលរៀននៅទីនេះ(ចំនួន) ១២៦ នាក់។ អញ្ចឹងទេ ក្នុងមួយឆ្នាំខ្ញុំត្រូវផ្ដល់ឱ្យវិទ្យាស្ថាន(ខ្មែរជំនាន់ថ្មី)នេះ(ថវិកាចំនួន) ៦០ លាន​រៀន និងអង្ករ(ចំនួន) ២៤ តោន។ ហើយខ្ញុំសូមអរគុណវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានផ្ដល់អាហារូបករណ៍ សម្រាប់ខ្ញុំរហូតទៅដល់ ៣ ០៦០ កន្លែង។ ហើយ(អាហារូបករណ៍) ៣ ០៦០ កន្លែងហ្នឹង (គឺខ្ញុំផ្ដល់ឱ្យ)មករៀននៅទីនេះវិញដដែល។

(១៥) គណបក្សប្រជាជន មិនសន្យាខ្យល់ តែអនុវត្តជាក់ស្ដែង

ខ្ញុំនៅមានអំរែក ៥ ទីតាំង(ទៀត) ដែលខ្ញុំ(ត្រូវ)ផ្ដល់(ការឧបត្ថម្ភ)ក្នុងមួយខែៗ សម្រាប់សាកលវិទ្យាល័យ និង​អង្គការនានា​មានលទ្ធភាព ដើម្បីជួយបណ្ដុះបណ្ដាល។ នេះជាការអនុវត្ដជាក់ស្ដែង ដែលយើងបានឃើញ​ និងទទួលផលរួចមកហើយ មិនមែនជាការសន្យាខ្យល់និងដាក់ចេញនូវគោលនយោបាយខ្យល់នោះទេ។យើងមិនបន្ដុះបង្អាប់ជាមួយនឹងគោលនយោបាយរបស់អ្នកណាទេ ប៉ុន្ដែសម្រាប់រាជរដ្ឋាភិបាល ដែលដឹក​នាំដោយគណបក្សប្រជាជនបាន​អនុវត្ដជាក់ស្ដែង (ដែលប្រជាពលរដ្ឋបាន)ទទួលផលរួចមកហើយ និងកំពុងពង្រីកនូវការទទួល​ផលបន្ថែមទៀត។ ពី(ពេល)នេះរហូតដល់ថ្ងៃទី ២៣ កក្កដា ២០២៣​ គឺជារដូវដេញថ្លៃ។ មាន​បក្សមួយនោះគេ(ធ្លាប់និយាយ)ថា (បើគេឈ្នះឆ្នោត)ម្នាក់ត្រូវបានប៉ុណ្ណេះរៀល បក្សមួយទៀតគេថាបានប៉ុណ្ណោះរៀល។

(១៦) អ្នកចោទគេថាកម្មុយនីស្ត ខ្លួនឯងឃោសនាកំណត់ថ្លៃឥន្ធនៈ, មិនជាការធ្វើប្រជាភិថុតទេឬ?

ខ្ញុំនៅចាំ(បាន)គណបក្សដេញថ្លៃគ្នា។ គណបក្សមួយ(និយាយ)ថា បើបក្សខ្ញុំឈ្នះ(ឆ្នោត) ឱ្យ(តម្លៃ)សាំងនៅតែ ១ ៨០០ រៀល/លីត្រ។ ឯបក្សមួយ(ទៀតនិយាយ)ថា ខ្ញុំឱ្យតម្លៃសាំងនៅសល់ត្រឹមតែ ១ ៥០០រៀល/លីត្រ ក្នុងពេលដែលខ្លួនឯងគ្មានសាំងមួយតំណក់ ទៅដេញ​ថ្លៃ/កំណត់តម្លៃសាំង? ខ្លួនឯងឃោសនាថា គណបក្សប្រជាជនជាបក្សកម្មុយនីស្ត​ ប៉ុន្ដែដល់ទៅទង្វើនិងរបៀបធ្វើរបស់អ្នកឃោសនា(នោះគឺ)កំណត់ថ្លៃ។ (ដូច្នេះ)អ្នកដែលឃោសនាថា គណបក្សប្រជាជនជាគណបក្សកម្មុយនីស្ត​ មិនគោរពក្រឹត្យក្រមទីផ្សារនោះទេ ជាអ្នកកំណត់ថ្លៃសាំង។ នោះជាអ្វី? ជាការធ្វើប្រជាភិថុត។ នេះជាសិទ្ធិរបស់អ្នកឃោសនា តែអ្វីដែលសំខាន់ អ្នកជឿបានក៏ជឿទៅ។អ្នកខ្លះជិះកង់សោះ ទៅសន្យាឱ្យម៉ូតូ បើគេឈ្នះ(ឆ្នោត)។ ខ្លួនឯងនៅផ្ទះស្បូវ ទៅសន្យាធ្វើផ្ទះក្បឿងឱ្យគេ រហូតដល់គេថាត្រឡប់ទៅវិញថា អញឃើញអ្ហែងនៅផ្ទះស្បូវសោះមកសន្យាអញ(ថា)ឱ្យផ្ទះក្បឿង? អ្ហែងរកតែផ្ទះក្បឿងនៅខ្លួនឯង(ឱ្យ)បានសិនទៅ។ ជំនាន់នោះជំនាន់ជិះកង់នៅឡើយទេ មិនសូវសម្បូរម៉ូតូដូចឥឡូវទេ។ អញឃើញអ្ហែងជិះកង់ អ្ហែងមកសន្យាឱ្យម៉ូតូអញ? អាហ្នឹងប្រជាជនគាត់ឆ្លើយតបភ្លាមៗ។ យើងត្រូវធ្វើឱ្យកាន់តែច្រើនថែមទៀត ដើម្បីប្រជាជនយើងទទួលបានផលប្រយោជន៍ពីយើង។

កុំសរសេរ/បញ្ជូនសម្លេងវែងពេក មកសុំឆ្លងយោបល់

អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ សូមអបអរសាទរជាមួយព្រះតេជគុណព្រះសង្ឃ ក៏ដូចជា អបអរសាទរ ចំពោះសិស្ស/និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តការខិតខំតទៅទៀត​មិនមែនចប់ត្រឹមពេលដែលយើងទទួលសញ្ញាបត្រ។ នេះគ្រាន់តែជានិមិត្តរូបតែប៉ុណ្ណោះ នៃការជួបជុំដើម្បីប្រថាប់ត្រា នៃការទទួលសញ្ញាបត្រ ក៏ប៉ុន្តែ ដោយសារតែយើងមានមនុស្សច្រើន បូកនឹងបញ្ហាកូវីដ-១៩ យើងកាត់ពេលវេលា នៃការដែលយើងទទួលសញ្ញាបត្រ។ ថ្ងៃនេះ ឯកឧត្តម ហង់ជួន ណារ៉ុន ជាប់ប្រជុំ អ្នកណានៅបន្តចែកនៅទីនេះ? ឯកឧត្តម អ៊ិត សំហេង នឹងបន្តចែកតទៅទៀត។ ឯចំពោះខ្ញុំ(ថ្លែង)សុន្ទរកថារួចហើយ (គឺ)ទៅហើយ ដោយសារតែសុំសិទ្ធិ ០២ ថ្ងៃ គឺថ្ងៃសៅរ៍/អាទិត្យ អត់ធ្វើការ។ អត់តែឯកសារទេ ប៉ុន្តែ វាយតាមសារមក គឺច្រើន។

សូមអំពាវនាវអ្នកបញ្ជូនសារមកផងដែរ ទី(១) ប្រហែលជាខ្ញុំមិនមានឱកាសឆ្លើយតបទេ។ គ្រាន់តែថាខ្ញុំបើកមើលទៅគឺគ្រប់គ្រាន់ហើយ។​ ជាទម្លាប់របស់ខ្ញុំ ឬមួយប្រើពាក្យថា បានទទួល ឬមួយផ្ដល់មតិត្រឡប់ទៅវិញយ៉ាងម៉េចអីយ៉ាងម៉េច ឬមួយដាក់ថា អរគុណ។ ដោយសារវាច្រើនពេក (និងមាន)ចម្រុះ​ សុំទោសប្រ​ហែលជាមិនអាចឆ្លើយបានទេ។ សារ(ហ្នឹង) បើសិនជាវាយមក គឺសុំកុំឱ្យច្រើនពេក។ សារសម្លេងខ្លះខ្ញុំអត់ទាន់បើកស្ដាប់ទេ ព្រោះខ្ញុំមើលទៅ៥ (សារ)មកតែម្ដង។ ដល់មើលទៅ(សារសម្លេង)ខ្លះ៤ នាទី (សារសម្លេង)ខ្លះ៥ នាទី (សារសម្លេង)ខ្លះ៣ នាទី។ (អញ្ចឹងទេ) ទុកសិន។ យប់មិញឃើញសារមួយ(ផ្ញើ)មក(មាន)​៤ ឃ្លីប។ មានមួយនោះ៤ (នាទី) មានមួយនោះ៥ (នាទី) មួយនោះ២ (នាទី) មួយនោះ គឺអត់ដល់១ នាទីទេ។ អញ្ចឹង ធ្វើម៉េចស្ដាប់? ទុកចោលនៅក្នុងហ្នឹង គ្រាន់តែបើកឃើញ ប៉ុន្តែអត់បានស្ដាប់ទេ។ សុំទោស។ ខ្ញុំមានពេលឯណាទៅស្ដាប់អស់លោកអ្នកវាយមកមួយជន្លាស?

កន្លងទៅខ្ញុំមានទំនាក់ទំនង​ទូលំទូលាយបន្តិច ប៉ុន្តែអ្នកដែលបញ្ជូនសារមកឱ្យខ្ញុំហ្នឹង វាយមួយដងមួយជន្លាស តើអ្នកណាទៅ(មានពេល)អង្គុយមើល? ខ្ញុំត្រូវការធ្វើការងារ(ដែរ)។ ឯកសារខ្ញុំ(ត្រូវពិនិត្យ/សម្រេចមានច្រើនណាស់)។ សូម្បីតែឯកសារ(របស់) ណុប នរិន នេះ ខ្ញុំទើបហ្នឹងមើលល្ងាចមិញទេ។ ដាក់ទៅយូរក្រែលហើយ ខ្ញុំទើបនឹងមើលទេ។ ខ្ញុំបញ្ចូលទៅក្នុង iPad របស់ខ្ញុំ សម្រាប់ព្រឹកស្អែក។ ដាក់​ iPad មួយគូតាម មួយខ្ញុំបញ្ចូលសុន្ទរកថាសម្រាប់បុណ្យនារីព្រឹកស្អែកនេះ។ ព្រឹកស្អែក(ថ្ងៃទី) ០៧ មីនា យើងធ្វើមុន(ថ្ងៃ) ព្រោះថ្ងៃទី ០៨ (មីនា) ស្រីៗគេដើរលេង។ អញ្ចឹង យើងធ្វើថ្ងៃទី ០៧ (មីនា) ទៅ។ ដល់ពេលល្ងាចថ្ងៃទី ០៧ (មីនា) ស្អែកនេះ សុខាភិបាល។ អញ្ចឹង ត្រូវបញ្ចូលក្នុង iPad មួយទៀត។ ឥឡូវ ខ្ញុំមិនសូវអាន(សុន្ទរកថា)ហ្នឹងក្រដាសទេ ខ្ញុំប្រើ iPad។ ​ទៅអង្គការសហប្រជាជាតិ ក៏ខ្ញុំយកអាហ្នឹងទៅអានដែរ ព្រោះវាស្រួល អក្សរវារាងធំៗបន្តិច …។

សូមអ្នកដែលប្រើ(សារ)សម្លេងមកខ្ញុំក្ដី សុំឱ្យបានខ្លី ទី(១)។ ទី(២) វាយមកសុំឱ្យខ្លី បើថាវែងពេកខ្ញុំអត់មានពេល(អាន)ទេ។ សុំអភ័យទោស បើសិនជាខ្ញុំមិនបានឆ្លើយទេ។ គ្រាន់តែបើកមើលហើយអត់បានឆ្លើយ គឺចាត់ទុកថាបានមើលហើយ។ មានចៅហ្វាយខេត្តពីរ (មួយ)ចៅហ្វាយខេត្តកំពតសព្វថ្ងៃ និងចៅហ្វាយខេត្តកំពង់ស្ពឺ កាលណាយើងបើកមើលហើយ យើងមិនបានឆ្លើយក៏គាត់ឆ្លើយថាអរគុណដែរ។ ប៉ុន្តែ អ្នកខ្លះកុំសង្ឃឹមថាពេលដែលខ្ញុំបើក គឺចេញសញ្ញាហ្នឹងថាខ្ញុំអាន។ ខ្ញុំអត់អានទេ។ ប្រធានបទជួនកាលវាមិនមែនស្ថិតនៅក្នុងត្រូវសុំមតិដោះស្រាយ។

បើសិនជាអាចធ្វើទៅបាន ពេលព្រឹកសូមកុំបញ្ជូនរឿងអាក្រក់ៗមក។ ក្រោកពីដេកឡើងចង្រៃចូលខ្លួនតែម្ដង។ កុំបញ្ជូនសារក្បែរភ្លឺ(ទៅ)មើល ដល់ឯងភ្ញាក់ឡើងឆែកមើលព័ត៌មាន ឆែកទៅប៉ះរឿងមិនសប្បាយចិត្ត។ បើសិនជាចិនវិញចង្រៃសុទ្ធ។ បើកលក់ឥវ៉ាន់ភ្លាមសុំបណ្ដាក់ប៊ីចេង ៥ រៀល ដឹងតែស៊យ។ យកល្អព្រឹកឡើងកុំឱ្យឃើញរឿងមិនល្អ ចាំថ្ងៃបន្តិចបានឬអត់? ប៉ុន្តែ បើសិនជារឿងបន្ទាន់ ទាក់ទងនឹងសភាពការយោធា សន្តិសុខ ឬរឿងនយោបាយ បញ្ជូនមកចុះ។ ប៉ុ​ន្តែ បើរឿងខ្លះទាក់ទងបញ្ហានេះ/នោះ ចាំថ្ងៃត្រង់បន្តិច(ចាំបញ្ជូនមក)បានទេ? កុំឱ្យព្រលឹមឡើងឯងមិនទាន់បានស្អីផង ស៊យកាត់ព្រឹកហើយ។ និយាយឱ្យត្រង់ៗជាមួយគ្នាតែម្ដងទៅ ព្រោះនាយករដ្ឋមន្ត្រីម្នាក់មិនមែនទទួលសារត្រឹមតែមួយកន្លែងទេ (គឺ) ២៥ ខេត្ត/រាជធានី។ មានរដ្ឋមន្ត្រីខ្លះក៏បញ្ជូន រដ្ឋមន្ត្រីខ្លះក៏មិនបញ្ជូន ព្រោះបណ្ដារដ្ឋមន្រ្តី ឧបនាយករដ្ឋមន្ត្រី សុទ្ធតែដឹងថាខ្ញុំរវល់។

(១៧) សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អ ធ្វើអោយការបញ្ជាទិញពីក្រៅមានការថយចុះ

… មានបញ្ហាមួយ ដែលខ្ញុំគួរតែត្រូវបានលើកនៅទីនេះ ហើយដែលបានប្រគល់ការងារនេះឱ្យ ឯកឧត្តម អ៊ិត សំហេង និងឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន។ សភាពការសេដ្ឋកិច្ចពិភពលោកមិនល្អទេ ទាំងនៅអាមេរិក ទាំងនៅអឺរ៉ុប ជាពិសេសនៅអឺរ៉ុបតែម្ដង។ ពិតមែនតែវាមិនធ្លាក់ចុះធ្ងន់ធ្ងរ ក៏ប៉ុន្តែវាបានកើតបញ្ហាធំណាស់ អតិផរណាទូទាំងសកលលោក ធ្វើឱ្យមនុស្សដែលមានប្រាក់ចំណូលនោះខាតបង់យ៉ាងធ្ងន់។ ការបញ្ជាទិញពីខាងក្រៅមកក្នុងប្រទេសរបស់យើង ពិសេសទាក់ទងជាមួយហ្នឹងសំលៀកបំពាក់ (និង)ស្បែកជើង ត្រូវបានកាត់បន្ថយ។ នៅចាំបានទេ ក្នុងឆ្នាំ ២០០៨ វិបត្តិសេដ្ឋកិច្ចសកលបានចាប់ផ្ដើមពីអាមេរិកឈានចូលទៅអឺរ៉ុប ការបាត់បង់ប្រាក់ចំ​ណូលនៅអាមេរិក/អឺរ៉ុប បានប៉ះពាល់យ៉ាងធ្ងន់ចំពោះតំបន់ផលិត ទាំងនៅបង់ក្លាដែស/កម្ពុជា/វៀតណាម(នឹង)នៅប្រទេសផ្សេងទៀតក្នុងការបញ្ជាទិញ ដោយសារតែអ្នកទាំងនោះបាត់បង់ប្រាក់ចំណូល។

ឧទាហរណ៍ថា មនុស្សម្នាក់ធ្លាប់ទិញអាវ ៣ កំផ្លេ/ឆ្នាំ ដោយសារប្រាក់ចំណូលធ្លាក់ចុះ គេនៅទិញតែ ១ កំផ្លេទេ។ អញ្ចឹង តម្រូវការទីផ្សារទិញរបស់គេក៏មានការធ្លាក់ចុះនៅក្នុងប្រទេស ដែលមានបញ្ហា ជាពិសេស អឺរ៉ុបតែម្ដង។ បើតម្រូវការក្នុងប្រទេសដែលមានបញ្ហាធ្លាក់ចុះហើយ តម្រូវការបញ្ជាទិញពីយើងក៏ធ្លាក់ចុះដែរ។ ឆ្នាំ ២០០៨-០៩ យើងក៏បិទរោងចក្រមួយចំនួន ហើយបង្កើតឱ្យមានកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រួចហើយយើងបង្កើតមុខរបរថ្មីឱ្យប្រជាជន/កម្មករយើងបានច្រើនណាស់ដែរកាលពីពេលនោះ ដែលហៅថាកម្មវិធីមូលនិធិសម្ដេចតេជោ សម្រាប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យើងស្រោចស្រង់កម្មករ/ការិនីរបស់យើងបែបនេះ។ មកដល់កូវីដ-១៩ ឆ្នាំ ២០២០-២១ សង្វាក់ផលិតកម្មនិងការបញ្ជាទិញ ក៏ដូចជាការផ្គត់ផ្គង់វត្ថុធាតុដើមមានការលំបាក។ អញ្ចឹងរាប់រយរោងចក្រត្រូវបិទ(ទ្វារ) តម្រូវឱ្យយើងរៀបចំនូវការឧបត្ថម្ភចំពោះកម្មករ/ការិនី ដែលរោងចក្រត្រូវបិទ(ទ្វារ)ត្រូវព្យួរការងារនេះ។ ពេលនោះ យើងប្រើវិធានការណ៍ “រដ្ឋអន្តរាគមន៍ ៤០ ដុល្លារ ម្ចាស់រោងចក្រ ៣០ ដុល្លារ” យើងបានប្រើនូវវិធីនេះ។

(១៨) ប្រើវិធានការណ៍ “រដ្ឋអន្តរាគមន៍៤០ ដុល្លារ ម្ចាស់រោងចក្រ៣០ ដុល្លារ””” និងអនុវត្តពីខែមេសា/២០២៣

ឥឡូវ ខ្ញុំបានទទួលរបាយការណ៍ពីសហជីពមួយ ដែលបានស្គាល់លេខ WhatsApp របស់ខ្ញុំ។ បានបញ្ជូនសារទៅខ្ញុំ សំណូមពរថា “ឥឡូវនេះ ចំនួនរោងចក្រដែលព្យួរមានការកើនឡើង ដែលកម្មករ/ការិនីសំណូមពរឱ្យមានការជួយអន្តរាគមន៍”។ ខ្ញុំបានបញ្ជូនបញ្ហានេះទៅ ឯកឧត្តម អ៊ិត សំហេង និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ពិភាក្សាគ្នាដើម្បីឆ្លើយតប។ វាមិនច្រើនដូចសម័យកូវីដ-១៩ ទេ។ អញ្ចឹង សម្រាប់កម្មករដែលព្យួរការងារ យើងត្រូវពិភាក្សាជាមួយនឹងម្ចាស់រោងចក្រ។ យើងធ្វើដូចសម័យកូវីដ-១៩ “រាជរដ្ឋាភិបាល ៤០ ដុល្លារ ម្ចាស់រោងចក្រ ៣០ ដុល្លារ” ហើយគួរត្រូវបានអនុវត្តចាប់ពីខែមេសា (២០២៣) ព្រោះឥឡូវវាផុតហើយខែ(មីនា)នេះ។ អញ្ចឹង រួសរាន់ពិភាក្សាជាមួយនឹងម្ចាស់រោងចក្រដែលត្រូវបិទ ដើម្បីដាក់ចេញនូវអន្តរាគមន៍។

(១៩) រាជរដ្ឋាភិបាលបញ្ចេញថវិកា ១២០០ លានរៀល ក្នុងកម្មវិធី “គ្រួសារក្រីក្ររស់រងគ្រោះក្នុងកូវីដ-១៩”

យើងបានអន្តរាគមន៍តាមរយៈក្រសួងសង្គមកិច្ច អំពី “គ្រួសារក្រីក្ររស់រងគ្រោះក្នុងកូវីដ-១៩” ជុំទី ១២ លើកទី ២។ និយាយរួម ក្នុងខែកុម្ភៈនេះ (យើងចំណាយថវិកា)អស់(ចំនួន) ១២៣ ពាន់លានរៀល និយាយលេខគត់។ (ថវិកាចំនួន) ១២៣ ពាន់លានរៀលនេះ គឺមានទំហំស្នើនឹងជាង ៤០ លានដុល្លារ។ បើគិតពីពេលដែលយើងចាប់ផ្ដើម រហូតមកដល់ពេលនេះ គឺ(ចំណាយថវិកា)អស់(ចំនួន) ៣ ៩៧៥ ០០០ លានរៀល។ យកលេខហ្នឹងទៅគិតទៅ។ អញ្ចឹង យើងគិត ១ ០០០ ០០០ លានរៀល ស្នើនឹង ២៥០ លានដុល្លារ​។ យើងបានបញ្ចេញនូវតាមច្រកនេះ អស់ថវិកាប្រមាណជា ១ ២០០ លានរៀលរួចស្រេចទៅហើយ។ អន្តរាគមន៍បន្តទៀត មានអន្តរាគមន៍ជាសាច់ប្រាក់ចំពោះស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ។ រហូតមកដល់ពេលនេះ យើងចាយអស់(ចំនួន) ៩២ ពាន់លាន។ វាមិនច្រើនទេ។

(២០) បង្កើនចំនួនទឹកប្រាក់គាំពារសង្គមអាហារូបត្ថម្ភសំរាប់ស្ដ្រីក្រីក្រពេលមានផ្ទៃពោះរហូតកូនអាយុ២ ឆ្នាំ

ថ្ងៃមុន ពេលដែលប្រជុំជាមួយនឹងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្ដី ខ្ញុំក៏បានប្រាប់ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបង្កើនថែមចំនួនទឹកប្រាក់ដែលស្ដ្រីម្នាក់ត្រូវបានទទួលចាប់ពីមានផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះ​ ៤ ដង។ ៤ ដងនេះ ត្រូវផ្ដល់ប្រាក់ឱ្យគាត់ ៤ ដង។ ពេលឆ្លងទន្លេយើងឧបត្ថម្ភគាត់ ១ ដង។ ហ្នឹងច្រើនបន្តិច។ បន្ទាប់ទៅរហូតដល់កូនអាយុ ២ឆ្នាំ គឺចំនួនទឹកប្រាក់នេះ យើងត្រូវឧបត្ថម្ភគាត់ ៨ ដង ក្នុងមួយឆ្នាំ ៤ ដងៗ រហូតដល់កូនអាយុ ២ ឆ្នាំ។ អញ្ចឹងទេ គួរត្រូវបង្កើនចំនួនទឹកប្រាក់។ ឧទាហរណ៍ថា ឆ្លងទន្លេអញ្ចឹង ពេលឆ្លងទន្លេភ្លាម យើងផ្ដល់ឱ្យគាត់ត្រឹមតែ ២០ ម៉ឺនរៀល តែយើងអាចឡើងដល់ ៣០ ម៉ឺនរៀល បានទេ? ស្រ្ដីដែលមកពិនិត្យរាល់ដង បានប៉ុណ្ណេះម៉ឺនរៀលៗ យើងបង្កើនបានទេ? បើឆ្នាំនេះបង្កើនមិនបាន ដោយសារច្បាប់ថវិកាបានចេញរួចហើយ យើងគួរអនុវត្តនៅឆ្នាំក្រោយដើម្បីឱ្យស្រ្ដីក្រីក្រដែលទទួលបានផលប្រយោជន៍ពីកម្មវិធីគាំពារសង្គម សម្រាប់ស្ដ្រីមានផ្ទៃពោះ គឺយើងត្រូវបង្កើនសាច់ប្រាក់ឱ្យពួកគាត់ យ៉ាងហោចណាស់ ដើម្បីឱ្យគាត់អាចមានអាហារូបត្ថម្ភ។ (យើង)ប្រើពាក្យថា “អាហារូបត្ថម្ភ” នេះជាកិច្ចការដែលយើងបានធ្វើ។

(២១) អន្តរាគមន៍គ្រួសាររងហានិភ័យដោយសម្ពាធអតិផរណានិងគ្រួសាររងគ្រោះដោយទឹកជំនន់

នៅមានអន្តរាគមន៍សាច់ប្រាក់ជូនគ្រួសារ ដែលរងហានិភ័យដោយសម្ពាធអតិផរណា។ រហូតមកដល់ពេលនេះ គឺយើងចំណាយថវិកាអស់(ចំនួន) ៣២ ពាន់លាន ទៅហើយ។ កម្មវិធី(ឧបត្ថម្ភ)សាច់ប្រាក់ដល់គ្រួសាររងគ្រោះដោយទឹកជំនន់កន្លងទៅ យើងក៏បានប្រើប្រាស់អស់សាច់ប្រាក់ចំនួន ៤៦ ពាន់លានរៀល។​ នេះជារឿងធ្វើពិតប្រាកដ ដែលមិនមែនជាការសន្យាខ្យល់ និងដាក់ចេញគោលនយោបាយខ្យល់(នោះទេ)។​ នេះកំពុងចេញលុយទៅហើយ (គឺ)ចេញរាល់ថ្ងៃ។ សម្រាប់ថ្ងៃទី ០៥ មីនា ថ្ងៃអាទិត្យក៏យើងធ្វើការដែរ។ ចំណាយពីម្សិលមិញនេះ សម្រាប់គ្រួសារក្រីក្រដែលរងផលប៉ះពាល់អំពីកូវីដ-១៩ អស់ ១៣៦ លាន។ ស្រី្ដដែលមកពិនិត្យផ្ទៃពោះស្អីៗនេះ ម្សិលមិញនេះក៏ចំណាយអស់ជាង ១០ លានដែរ។ អ្នកដែលទទួលរងសម្ពាធអតិផរណា ម្សិលមិញនេះ ក៏អស់ប៉ុន្មាន(លាន)ដែរ គេមានពេលបើករបស់គេ។

ផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីកើតកូន ១ ផ្ដល់ឱ្យ ១០០ ដុល្លារ

នៅមានកម្មវិធីមួយទៀត ដែលខ្ញុំមិនបោះបង់ចោលទេអាហ្នឹង គឺឯកឧត្តម អ៊ិត សំហេង រាយការណ៍ថ្ងៃ គឺម្សិលមិញនេះ ប្រហែល ឯកឧត្តម អ៊ិត សំហេង វាយឱ្យខ្ញុំខុស ថា “មានស្រ្ដីមកឆ្លងទន្លេមាន(ចំនួន) ១៧៩ នាក់ កូនបានតែ ១៧០ នាក់”។ ថ្ងៃក្រោយមុនបញ្ជូន(ពិនិត្យមើលឡើងវិញសិន) ព្រោះនាយករដ្ឋមន្រ្តីត្រូវឆ្ងល់ហើយ។ ស្រ្ដីឆ្លងទន្លេ ១៧៩ នាក់ ក្នុងហ្នឹងកូន ១៨០ នាក់ បានសេចក្ដីថា មានភ្លោះមួយ​។ អញ្ចឹង បើយើងគិតតាំងពីខែមករា ឆ្នាំ២០២៣ រហូតមកដល់ ថ្ងៃទី ០៥ ខខែមីនា ឆ្នាំ២០២៣នេះ គឺស្រ្ដីឆ្លងទន្លេចំនួន ១១ ៦៦៧ នាក់, កូនចំនួន ១១ ៧៤២ នាក់ បានសេចក្ដីថា ភ្លោះច្រើន។ ឧបត្ថម្ភថវិកាអស់ចំនួន ៦ ៦៩៦ លាន ៨ សែនរៀល។ គិតតាំងពីខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៣​ មានកម្មការិនីឆ្លងទន្លេចំនួន ៣៥៥ ៥៥១ នាក់​ ចំនួនកូន ៣៥៨ ០០០ នាក់ ផ្ដល់ថវិកាអស់ចំនួន ១៤៣ ពាន់ ២០០ លានរៀល។ នេះជាកម្មវិធីសង្គម ដែលនាយករដ្ឋមន្រ្តីចុះទៅតាមរោងចក្រ។ យើងត្រូវផ្ដល់ឱ្យកម្មការិនីក្នុងម្នាក់ កើតបានកូន ១ ផ្ដល់ឱ្យ ១០០ ដុល្លារ (ស្មើនឹង) ៤០ ម៉ឺនរៀល។ បើបានកូនភ្លោះ ២ អាហ្នឹង គឺត្រូវបាន ២ ដង។ បើបាន(កូន)ដល់ទៅភ្លោះ ៣ អាហ្នឹង ទី(១) បាន(ឧបត្ថម្ភពី)ក្រសួងការងារ និងទី(២) បាន(ឧបត្ថម្ភ)ពី ហ៊ុន សែន ផ្ទាល់តែម្ដង។ អាហ្នឹងកូន ហ៊ុន សែន ឱ្យតែកូន(ភ្លោះ) ៣។ ឥឡូវ របបសម្រាប់កូន ៣ ដូចជា ៥ លានរៀល អង្ករ ៥០ គីឡូ។ កូនមួយគង់តែពិបាក ទម្រាំគ្នាមានដល់កូន​​(ភ្លោះ) ៣?

ខ្ញុំទៅកន្លែងខ្លះ ជួបអាចៅៗហ្នឹងក៏សប្បាយរីករាយដែរ។ យើងបានធ្វើបុណ្យធ្វើទាន។ នេះជាកម្មវិធីសង្គម ដែលរាជរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះពលរដ្ឋរបស់ខ្លួន។ ខ្ញុំសូមស្នើឱ្យ ឯកឧត្ដម អ៊ិត សំហេង ធ្វើការបន្ទាន់ជាមួយ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ចាត់វិធានការ ដើម្បីឆ្លើយតបជាមួយនឹងការលំបាករបស់កម្មករ/ការិនី ដែលបានព្យួរការងារតាមរោងចក្រ។ កម្មវិធីនេះវាដូចកម្មវិធីកាលពីជំនាន់កូវីដ-១៩ ហើយកម្មវិធីនេះយើងកំពុងតែអនុវត្តជាមួយនឹងកម្មករសណ្ឋាគារ។ វាល្មមចប់ហើយ ព្រោះសៀមរាបឥឡូវគ្រាន់បើវិញហើយ ព្រោះឥឡូវមនុស្សមានការងារធ្វើឡើងវិញហើយ។ សួរ សុខ គង់ ថានៅសៀមរាប ១ ថ្ងៃ បាន ៣០០ ទៅ ៤០០ បន្ទប់ដែរ។ បើអញ្ចឹងវាអាចដំណើរការបាន ព្រោះអាហ្នឹងវាកើតឡើងវិញ។

(២២) អត់ការងារធ្វើជាងមួយឆ្នាំ តើនៅមានលទ្ធភាពរស់នៅស៊ីស្រួលដើរធ្វើបាតុកម្មឬទេ?

ការបញ្ជាទិញពីប្រទេសនានាមានការធ្លាក់ចុះ។ តិចថាបញ្ជាទិញធ្លាក់ចុះដោយសារតែរឿងសិទ្ធិមនុស្ស? អត់ទេ។ តាមពិតប្រទេសនោះអត់លុយ និយាយឱ្យច្បាស់ទៅ។ ស្មានតែមួយពេលកូវីដ-១៩ នេះ នៅលើពិភពលោកនេះត្រូវបញ្ឈប់កម្មកររាប់លាននាក់ ដែលអត់មានការងារធ្វើ? ដាក់ចេញជាសំណួរនៅស្រុកយើង កម្មករខ្លះអត់មានការងារធ្វើជាង ១ ឆ្នាំហើយ តែមានលទ្ធភាពនឹងទៅធ្វើបាតុកម្មជាងមួយឆ្នាំដែរ។ តើជឿបានទេ? ថ្ងៃមុនខ្ញុំនិយាយជាមួយជនបរទេសមួយ អំពីកន្លែងមួយធ្វើបាតុកម្មជាង ៣០០ នាក់ ឥឡូវសល់តែជាង ១០០ នាក់ទេ ព្រោះអ្នកដទៃទៀតគេទទួលយកប្រាក់សំណង ហើយគេរកការងារធ្វើ។ ក្រសួងការងារជួយរកការងារធ្វើទៅ។ តែនៅសល់ប៉ុន្មានទៀតគេមិនព្រម។ ខ្ញុំបានចង្អុលបង្ហាញថា បើខ្ញុំទៅចាប់កន្លែងដែលផ្គត់ផ្គង់លុយឱ្យពួកបាតុកម្មនេះ ខ្ញុំក៏ចាប់បានដែរ។ អ្នកឯងកុំគិតស្មានថាខ្ញុំមិនដឹងនោះ។ ឥឡូវ យើងគិត ខ្លួនគេខ្លួនយើង អត់មានការងារធ្វើជាងមួយឆ្នាំ នៅមានលទ្ធភាពបាយស៊ីយ៉ាងស្រួល ហើយដើរធ្វើបាតុកម្ម។ សម្រាប់អ្នកដែលអត់មានការងារធ្វើពិតប្រាកដ តើអាចរស់បានទេ? នេះជាចំណោទ។ រឿងហ្នឹងសូមអ្នកដទៃយល់ពីកម្ពុជាឱ្យច្បាស់ មិនមែនកម្ពុជាភ្លើទេ និយាយមួយម៉ាត់(អញ្ចេះ)ទៅ។

(២៣) កើតក្នុងប្រទេសអ្នកមាន មិនច្បាស់ថាខួរក្បាលពូកែទេ, មិនលក់គយទេ មិនអោយជំនួយក៏ហី

ខ្ញុំធ្លាប់និយាយ(ហើយ)ដែរ ពួកអ្នកឯងសំណាងបានត្រង់ថា អ្នកឯងបានកើតនៅប្រទេសអ្នកមាន អ្នកឯងមកបញ្ជាលើ(គេ/ឯង)។ និយាយមើលស្រាលខ្ញុំ ឬរហូតទៅដល់ចង់ប្រដៅខ្ញុំ។ អ្នកឯងមានសំណាងកើតក្នុងប្រទេសអ្នកមាន ដែលអ្នកឯងអាចទៅធ្វើជាជំនាញការឱ្យប្រទេសនេះ/នោះ ប្រដៅប្រទេសនេះ/នោះ ប៉ុន្តែ កម្រិតខួរក្បាលវិញ មិនប្រាកដថាពូកែជាងពួកអ្នកក្រទេ។​ គ្រាន់តែពួកអ្នកក្រនេះវាកើតចំប្រទេសក្រ។ ឥឡូវយើងពិនិត្យមើល អ្នកខួរក្បាលខ្លាំងៗ ដែលគេយកធ្វើជាអ្នកវិទ្យសាស្រ្ត ពួកឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស ទៅវិញទេ។ អ្នកមួយចំនួនគេសំណាងបានកើតចំប្រទេសអ្នកមាន ធ្វើឯងហ្នឹងជាអ្នកឯកទេសនេះ/នោះមកប្រដៅ។

បបួលខ្ញុំឱ្យលក់គយ … គយជាប្រភេទសេវាអធិបតេយ្យ។ គេដាក់ម្ខាងនេះ Government Sector ម្ខាងនោះ Private Sector ឱ្យយើងលក់គយពាក់កណ្ដាល។ ឱ្យដឹងណា គយមានបំពាក់អាវុធ មានទាំងពីឧទ្ធម្ភាគចក្រ/យន្តហោះ/នាវាបណ្ដេញ ហេតុអីបានមកបបួលខ្មែរឱ្យធ្វើអញ្ចឹង? ពេលនោះ ខ្ញុំបានចារឱ្យទៅបង គាត ឈន់ ទៀតថា អ្នកណាចូលរួមប្រជុំ ខ្ញុំនឹងដកដំណែងចេញទាំងអស់ … ដល់យើងមិនព្រមតាមគេៗ មិនព្រមផ្ដល់ជំនួយ។ មិនបាច់យកទេអាជំនួយហ្នឹង។ ឥឡូវ (ចំណូលបានពី)គយជាមធ្យមជាង ២០០ លានដុល្លារ/ខែ។ បើយើងលក់ឱ្យគេអស់ ៥០ ភាគរយ។ អញ្ចឹង ប្រាក់ចំណូលជាតិរបស់យើងនៅសល់តែ ១០០ លាន(ដុល្លារ) តើវាគួរទេអាហ្នឹង? អញ្ចឹងៗមកប្រដៅក្បាល ហ៊ុន សែន? ប្រដៅវាមិនបាន។ ខ្ញុំសូមជម្រាបដល់បងប្អូនជនរួមជាតិក៏ដូចជាព្រះតេជ​ព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជួនកាលខ្ញុំអាចបង្ហោះឯកសារនោះចេញផង ឱ្យមើលឃើញអំពីចរិតពុតត្បុតយកខ្មែរធ្វើជាគម្រូ … យើងដឹងទាំងក្រុមហ៊ុនត្រៀមបម្រុងមកទៀត។

គេនឹកស្មានតែ ហ៊ុន សែន ស្រួលប្រដៅ។ ប្រជុំនៅគណៈរដ្ឋមន្រ្តី ខ្ញុំថា យកបកត្រឡប់ទៅវិញ (គឺ)អត់(ទទួលទេ)។ គយមួយខែ(ទទួលចំណូល)ជាង ២០០ លានដុល្លារ ជាមធ្យម។ បើទោះបីជាចំណូលពន្ធគយកាត់ចេញដើម្បីឱ្យស្របទៅតាមគោលការណ៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ប៉ុន្តែយើងនៅតែបានចំណូលពីហ្នឹង។ ទោះបី ១០០ (លានដុល្លារ)ក្ដី ២០០ (លានដុល្លារ)ក្ដី ៣០០ (លានដុល្លារ)ក្ដី ប៉ុន្តែត្រូវចែកឱ្យគេ ៥០% បានន័យថា ចំណូលជាតិបាត់។ គេថា បើមិនធ្វើតាមគេៗអត់ផ្ដល់ជំនួយ។ មិនបាច់ទេ។ ទៅណាក៏ទៅៗ។ នេះជានាយករដ្ឋមន្រ្តីនៃរដ្ឋអធិប​តេយ្យ ហើយឆ្កួតអីមកផ្ដួចផ្ដើមគំនិតឱ្យខ្មែរលក់គយ … បើសិនជាខ្ញុំបង្ហោះឯកសារនេះចេញ មិនដឹងថាក្រុមនោះនឹងទទួល(យក)របៀបម៉េច? ខ្ញុំទុកមុខឱ្យហើយ ខ្ញុំមិនបង្ហោះឯកសារនោះចេញ។

(២៤) សារព័ត៌មានប្រទេសអ្នកមានជេរខុស ១០០ ដង​មិនដែលសុំកែតម្រូវ/ទោសម្តងឡើយ 

ពេលចាប់ផ្ដើមកូវីដ-១៩ ភ្លាម អ្នកសារព័ត៌មានប្រទេសអ្នកមានវាយតម្លៃទាបបំផុតទៅលើប្រទេសក្រីក្រ។ នៅក្នុងតំបន់អាស៊ានមានកម្ពុជា​/ឡាវ/មីយ៉ាន់ម៉ា។ នៅក្នុងអាស៊ីគេវាយតម្លៃទៅលើនេប៉ាល់/បង់ក្លាដេស រហូតដល់និយាយថា បង់ក្លាដេសអាចស្លាប់មនុស្សដល់ទៅ ១៥ លាននាក់ ដោយសារប្រព័ន្ធសុខាភិបាលខ្សោយ។ ទីចុងបំផុត យើងសង្កេតទៅមើលប្រទេស ដែលមានប្រព័ន្ធសុខាភិបាលខ្សោយ គឺជាប្រទេសដែលមានប្រជាជនស្លាប់តិចជាងប្រទេសអ្នកមាន។ ប្រទេសអ្នកមានអាងប្រព័ន្ធសុខាភិបាលខ្លាំង។ អញ្ចឹង វាងាប់ទាំងគ្រូពេទ្យហ្នឹងបាត់ទៅ។ ជំងឺមើលមិនឃើញទេ (គឺ)ងាប់ទាំងគ្រូពេទ្យ។ ដល់យើងប្រព័ន្ធសុខាភិបាលខ្សោយ យើងគ្មានជម្រើសទេ យើងត្រូវធ្វើការជាមួយប្រជាជនយើង ឱ្យ​ប្រជាជនយើងទទួលយកវិធានការ “៣កាពារ ៣កុំ (និង)ចាក់វ៉ាក់សាំង”។ ឥឡូវ យើងសុវត្ថិភាព។ អ្នកឯងគិតមើល គិតជាភាគរយ ប្រជាជនកម្ពុជាមកដល់ពេលនេះឆ្លងតែ ១៣ ម៉ឺននាក់ជាង ​ជាមួយនឹងការស្លាប់ ៣ ០៥៦ នាក់។ ពួកសារព័ត៌មានដែលសរសេរខុសនោះ គេដែលបានបង្ហាញពីវិប្បដិសារីនៃការវាយតម្លៃខុសរបស់គេទេ? វាជេរយើង ១០០ ដង វាមិនដែលសុំទោស/កែតម្រូវទេ។ វាត្រូវរហូត។

(២៥) សូមបរទេស/បងប្អូនខ្មែរក្រៅប្រទេសមក អង្គរសង្ក្រាន្តនិងស៊ីហ្គេម” ក្នុងឆ្នាំទស្សនាចរកម្ពុជា”

ហ្នឹងសុំ ឯកឧត្ដម អ៊ិត សំហេង ខ្ញុំសម្រេចតែម្ដង(គឺ)ឱ្យធ្វើ។ ខាងវិស័យឯកជន គឺសុំគាត់(ជួយ)ដូចកាលពេលកូវីដ-១៩ គាត់ធ្វើបានទេ? ឥឡូវ គ្រាន់តែព្យួរបណ្ដោះអាសន្នក្នុងមួយរយៈ។ អញ្ចឹងឱ្យគាត់ទ្រាំទ្រ តែយើងចាប់ផ្ដើមពីខែមេសាទៅ។ វាមិនច្រើនដូចកាលពេល​កូវីដ-១៩ ទេ ដែលបិទម្ដងប៉ុន្មានរយរោងចក្រ … ធ្វើម៉េចឱ្យគាត់(ទទួល)បានឱកាសទៅជួយធ្វើការឪពុកម្ដាយ តែគាត់បន្តបានទទួលប្រាក់។ យើងគិតពីជីវភាពប្រជាជន។ ឆ្នាំនេះគឺជាឆ្នាំដែលសប្បាយរីករាយ ទី(១) អង្គរសង្ក្រាន្ត ទី(២) ស៊ីហ្គេម។ ខ្ញុំនៅតែបន្តអញ្ជើញបងប្អូនខ្មែរយើងនៅ​ឯក្រៅប្រទេសមកលេងស្រុក ចូលឆ្នាំខ្មែរក្ដី ឬមកមើលស៊ីហ្គេមនៅស្រុកយើងក្ដី។ បងប្អូនខ្មែរយើងខ្លះព្រួយបារម្ភថា មកគេចាប់ខ្លួនអញ្ចេះអញ្ចុះ។ ឥឡូវ ប្រាប់មកខ្ញុំ អ្នកណាខ្លះដែលគេតម្រូវចាប់ខ្លួននោះ? កន្លងទៅ វុទ្ធី Georgia ជំនាន់ហ្វេសប៊ុកគម្រាមកំហែងសម្លាប់អ្នកនេះ/នោះ ឥឡូវសូមមកលេងស្រុក។ វុទ្ធី Georgia ហ្នឹងឥឡូវសុំចូលគណបក្សប្រជាជនហើយ។ វុទ្ធី Georgia ដែលធ្លាប់ជេរប្រមាថយើង សូមឱ្យសាខាគណបក្សប្រ​ជា​ជននៅទីនោះទទួលយក កុំយកគាត់ជាសត្រូវ។ គាត់សុំរួមជីវភាពជាមួយគណបក្សប្រជាជន។ បញ្ជូល(គាត់ជាសមាជិក)គណបក្សប្រជាជនទៅ (សម្ដេចមានប្រសាសន៍ពីអ្នកចម្រៀង ពេជ្រ រដ្ឋា ថាច្រៀងពិរោះ) …។

សូមអញ្ជើញបងប្អូននៅក្រៅស្រុក ចាត់ទុកថាជាឆ្នាំទស្សនាកម្ពុជា ដែលខ្ញុំបានចេញសារាចរណែនាំទាក់ទងនឹងឆ្នាំទស្សនាកម្ពុជា។ អញ្ចឹង ទាំងបរទេស/បងប្អូនខ្មែរយើងនៅបរទេស (សូមអញ្ជើញមកលេងស្រុក)។ ឥឡូវ អ្នកណាដែលជាប់ដីកាតុលាការ(ខ្លះ)យកមក ខ្ញុំនឹងធ្វើការជាមួយតុលាការ ប៉ុន្តែ មានមនុស្សខ្លះយើងមិនចាំ​បាច់ខ្វល់ជាមួយគេទេ។ យ៉ាងណាក៏ដោយកុំឱ្យថាអាចម៍គោកើតបានជាឥន្ទី្រនោះ វាជាការប្រមាថ ចំពោះឪពុកម្ដាយរបស់ខ្លួន។ បើទាំងឪពុកម្ដាយរបស់ខ្លួនមិនគោរពផង ទៅគោរពចំពោះប្រជាជនយ៉ាងម៉េច? ឱ្យចេះធ្វើនយោបាយ។ ខ្ញុំមិនចាំបាច់និយាយអីច្រើនទេអារឿងហ្នឹងនោះ។ ប៉ុន្តែ ខ្ញុំអញ្ជើញប្រជាពលរដ្ឋរបស់យើងនៅក្រៅប្រទេស មិនមែនគ្រាន់តែនៅអាមេរិកទេ គឺនៅគ្រប់ទីកន្លែងទាំងអស់ (សូម)មកលេងកម្ពុជា។

(២៦) ខ្វល់រឿងសាំងឡើងថ្លៃពេលចូលឆ្នាំខ្មែរ, ដាក់ឡានក្រុងដឹកជញ្ជូនពលរដ្ឋដោយឥតគិតថ្លៃ

ឆ្នាំនេះសីតុណ្ហភាពមិនជាក្ដៅប៉ុន្មានទេ។ ឥឡូវនេះ ចូលដល់ខែមីនា​ហើយយើងនៅក្នុងស្ថានភាពត្រជាក់គួរសម ហើយបើក្ដៅក៏វាមិនក្ដៅរហូតទៅដល់ប្រទេសខ្លះ ដែលនាំទៅដល់ការស្លាប់មនុស្សនោះទេ។ កង្វល់របស់ខ្ញុំពិតប្រាកដគឺសាំងឡើងថ្លៃ។ មកដល់ម៉ោងនេះ ប្រេងក្នុងមួយបារ៉ែល ៨៥,២៩ (ដុល្លារ)។ ម្សិលមិញឡើងដល់ ៨៥,៩៣ (ដុល្លារ/បារ៉ែល)ឯណោះ។ វាឡើងចុះៗនៅប៉ុណ្ណឹង។ បើវាចុះមកក្នុងចន្លោះពី ៥០ ទៅ ៧០ (ដុល្លារ/បារ៉ែល) អាហ្នឹងល្អ។ ខ្ញុំព្រួយ(បារម្ភ)រឿងសាំង(ឡើងថ្លៃ) ព្រោះប្រជាជនត្រូវដើរលេងច្រើន គឺចង់បានសាំងថោក។ (ឃួង) ស្រេង យើងគិតដាក់ឡានក្រុងឬអត់ឆ្នាំនេះ? ដាក់តម្រង់ទិសទៅខាងសៀមរាបឱ្យបានច្រើនបន្តិច។ ដាក់ពង្រាយឡាន(ក្រុង) ដើម្បីកុំឱ្យតាក់ស៊ី/ឡានក្រុងឡើងថ្លៃ។ យើងឧបត្ថម្ភអ្នកបើកបរឱ្យបាន(ច្រើន)បន្តិចទៅ ហើយអ្នកបើកហ្នឹងទាល់តែ ២ នាក់។ យើងបញ្ចេញឡានក្រុងប៉ុន្មានរយគ្រឿងដើម្បីដឹកប្រជាជនដើរលេងចូលឆ្នាំ។ អ្នកដែលអត់មានមធ្យោបាយ(ធ្វើដំណើរ) គឺទៅតាម(ឡានក្រុង)ហ្នឹងទៅ។ លោក វុទ្ធី Georgia អើយ! ខ្ញុំក៏ឃើញលោក(និយាយ)ដែរកាលពីមុននោះ ថាលោករកសម្លាប់អ្នកនេះ/នោះ។ មកចូលស្រុកមក។ មកចូលគណបក្សប្រជាជនមក។ អត់មានកម្មមានពៀរអីទេ។ ព្រឹកនេះ គិតថាមិននិយាយច្រើន ប៉ុន្តែ ស្រាប់តែចេញ “វាល ៣” ឯណា(ឯណោះ)។ (ទេសនា)ដាក់អស់មួយគ្រែជំនួសព្រះសង្ឃ។ បងប្អូនយើងចេះតែថាឆ្លងឱ្យផុត “វាល ៣” តើ “វាល ៣” ជាអ្វី? (ទី១) វាលសង្គ្រាម។ (ទី២) វាលអត់ឃ្លាន។ (ទី៣) វាលជំងឺតម្កាត់។ អាជំងឺតម្កាត់ហ្នឹងវាអត់ទាន់ចប់ទេ ហើយវាក៏មិនចប់ដែរ តែកុំឱ្យវាទៅជាមហន្តរាយសុខភាពសាធារណៈ ដូចជំនាន់កូវីដ-១៩ ដែលស្លាប់រាប់លាននាក់នៅលើពិភពលោក។

កំអោយកំដរដៃ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមក សម្រាប់ជ័យលាភី ដែលទទួលសញ្ញាបត្រ(ចំនួន) ១ ៧២៨ អង្គ/នាក់ ក្នុងអង្គ/នាក់ ថវិកាចំនួន ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិតពិការចំនួន ៤ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១ លានរៀល។ ជូនបុគ្គលិក/សាស្ត្រាចារ្យចំនួន ៣០៨ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១០ ម៉ឺនរៀល។ ជូនវិទ្យាស្ថានខ្មែរជំនាន់ថ្មី ថវិកាចំនួន ១០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកាចំនួន ៣ លានរៀល។ ជាមួយនឹងការអបអរសាទរ ចំពោះវឌ្ឍនភាព នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ក៏ដូចជា អបអរសាទរ ចំពោះជ័យលាភី ដែលទទួលសសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្ដម លោកជំទាវ អស់លោក/ស្រី និងជ័យលាភីទាំងអស់ សូមប្រកបដោយសេចក្ដីសុខ/ចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/82306/feed 0
(Video) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៥ ឆ្នាំ ២០២៣” និង “ពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីទូទាំងប្រទេសលើកទី ៤ https://pressocm.gov.kh/archives/82294 https://pressocm.gov.kh/archives/82294#respond Thu, 02 Mar 2023 06:09:52 +0000 https://pressocm.gov.kh/?p=82294 CNV:

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលមានវត្តមាននៅទីនេះ ក៏ដូចជាកំពុងទស្សនាការផ្សាយផ្ទាល់

ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ-សិល្បការិនី សាស្រា្ដចារ្យ អ្នកគ្រូ លោកគ្រូ លោក លោកស្រី និងបងប្អូន កូនក្មួយដែលជាអ្នកសិល្បៈទាំងអស់​ជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយដែលបានមកជួបជុំដោយផ្ទាល់ជាមួយមហាគ្រួសារអ្នកសិល្បៈ វប្បធម៌ប្រមាណ ៤ ពាន់នាក់ ក្នុងឱកាសប្រារព្ធ “ទិវាវប្បធម៌​​ជាតិ៣មីនា លើកទី២៥ ឆ្នាំ២០២៣” រួមជាមួយនឹង “ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនីទូទាំងប្រទេសលើក​ទី៤” 

ក្នុងឱកាសនេះ ខ្ញុំក៏សូមចូលរួមអបអរចំពោះព្រឹទ្ធាចារ្យមរតកមនុស្សរស់ចំនួន ៩ រូប ដែលបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះ- រាជាណាចក្រកម្ពុជាប្រោសប្រទានគោរមងារថ្នាក់ជាតិក្នុងពេល ដែលជាការសបញ្ជាក់នូវព្រះរាជហឫទ័យយកចិត្តទុកដាក់ជា     ទីបំផុតចំពោះធនធានមនុស្សនៅក្នុងវិស័យវប្បធម៌ជាតិ ។

ជាការពិតជំនួបក្នុងកម្រិតទ្រង់ទ្រាយធំបែបនេះ ត្រូវបានអាក់ខានអស់រយៈពេល ២ ឆ្នាំ ដោយសា​រ​​វិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែយ៉ាងណាក្ដី ខ្ញុំបានដាក់ចេញសារាចរណែនាំឱ្យ​ក្រសួង​វប្បធម៌​ និង វិចិត្រសិល្បៈ ក្រសួងស្ថាប័នស្ថានតំណាង​កម្ពុជានៅបរទេស និងភាគីពាក់ព័ន្ធបន្តរៀបចំកម្មវិធី​ដើម្បីរំលឹក និងអបអរទិវាវប្បធម៌ជាតិដោយក្នុងឆ្នាំ ២០២១ តម្រូវឱ្យរៀបចំតាមលក្ខណៈអនឡាញ (Online) និងក្នុងឆ្នាំ ២០២២ អនុញ្ញាតឱ្យរៀបចំក្នុងកម្រិតទ្រង់ទ្រាយតូច ។

ដោយឡែកសម្រាប់ទិវាវប្បធម៌ជាតិ ក្នុងឆ្នាំ ២០២៣ នេះ ខ្ញុំបានសម្រេចឱ្យរៀបចំការជួបជុំក្នុងកម្រិតទ្រង់​ទ្រាយធំ ដោយសារ យើងទទួលបានជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ​-១៩ និង​ស្ថាន- ភាពល្អ​ប្រសើរនៃការបើកឱ្យដំណើរការសកម្មភាពសង្គម​សេដ្ឋកិច្ចឡើងវិញចាប់តាំងពីចុងឆ្នាំ ២០២១ រហូតមក ។ ការជួបជុំគ្នានាពេល​នេះគឺជាឱកាសដ៏មានតម្លៃ ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងអ្នកសិល្បៈជាមួយប្រមុខរាជ​​​​​​រដ្ឋាភិបាលផង និងដើម្បីបន្តកិច្ចសន្ទនាក្នុងផ្នែកសិល្បៈ​​វប្បធម៌ផង ក្នុងគោលដៅជំរុញដល់ការងារ អភិរក្សលើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិឱ្យស្របទៅតាម​កម្មវិធីនយោបាយ និងអាទិភាពថ្មីៗរបស់រាជរដ្ឋាភិបាល ក៏ដូចជានិន្នាការ ប្រែប្រួលនៅក្នុងតំបន់ និងពិភព​លោក​​ ។

អង្គពិធីជាទីមេត្រី

ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយ ដើម្បីរំលឹកដល់​គុណូបការៈបុព្វ​បុរស​​ខ្មែរ​គ្រប់ជំនាន់ ដែលបានពលីកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិតក្នុងការបង្កើត ថែរក្សា និង ការ​ពារ​សម្បត្តិវប្បធម៌​ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុក​មកដល់​កូនចៅជំនាន់ក្រោយ ។ ផ្អែកលើទស្សនាទាន​នេះទិវាវប្បធម៌ជាតិត្រូវបានបង្កើត និងរៀបចំប្រារព្ធឡើងជាបន្តបន្ទាប់ចាប់​តាំងពីឆ្នាំ ១៩៩៩ ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា ទៅតាម​បរិការណ៍ និងអាទិភាពជាក់ស្ដែងរបស់កម្ពុជា ពីមួយដំណាក់កាលទៅមួយដំណាក់កាល ប៉ុន្តែចាប់ពីឆ្នាំ ២០១៥ រហូតមកដល់ឆ្នាំ ២០២៣ នេះប្រធានបទ  “យុវជនដើម្បីវប្បធម៌ជាតិ” ដែលមានតម្លៃសមស្របគ្រប់ជំនាន់អ្នកបន្តវេនត្រូវបានសម្រេចយកជារៀងរហូតមក ។

[ចាប់ផ្តើមការអត្ថាធិប្បាយ ១]

ចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា កាលមុនយើងជ្រើសរើសប្រធានបទទៅតាមឆ្នាំនីមួយៗ ប៉ុន្តែចាប់តាំងពីឆ្នាំ ១៩១៥ ប្រធានបទយុវជនដើម្បីវប្បធម៌ជាតិគឺជាប្រធានបទដ៏ស្របគ្រប់ដំណាក់កាលគ្រប់ឆ្នាំ ព្រោះថាគ្មានអ្វីក្រៅពីយុវជន ដែលពួកគេនឹងបន្តវេនពីពួកយើងនោះទេ។ ដូច្នេះ ទៅខាងមុខ មិនចាំបាច់ដាក់ចេញនូវប្រធានបទនេះប្រធានបទនោះ ក្រៅពីប្រធានបទយុវជនដើម្បីវប្បធម៌ជាតិ នោះឡើយ។

[ចប់ការអត្ថាធិប្បាយ ១] ​

ជាការពិតការប្រារព្វពិធីក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” អស់រយៈពេលជិត ១០ ឆ្នាំមកនេះមិនមែនជារឿងចៃដន្យទេ ។ ក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ អតីតយុវជនកម្ពុជាបានយកជីវិតធ្វើជាដើមទុន ដើម្បីតស៊ូរំដោះជាតិមាតុភូមិ​ពីរបបខ្មែរក្រហម បានបង្រួបបង្រួមជាតិ បានបន្តរក្សាសន្តិភាព និងស្ថិរភាពយោបាយ បានប្រឹងប្រែងស្ដារការអភិវឌ្ឍប្រទេសជាតិឡើងវិញ ព្រមទាំងបាននាំមកនូវសមិទ្ធផលធំៗ ជូនជាតិលើគ្រប់វិស័យ ។  អតីតយុវជនយើងដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម បានប្រមែប្រមូលគ្នា និងខិតខំស្ដារឱ្យរស់ឡើងវិញនូវមរតកវប្បធម៌ជាតិ ដែលបានបាត់បង់ដោយសារភ្នក់ភ្លើងសង្គ្រាមជាង ២ ទសវត្សរ៍ ហើយ​បានស្វះស្វែងកៀរគរការឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដើម្បីជួសជុលនិងអភិរក្សសំណង់បេតិកភណ្ឌរបស់ជាតិ ដែលរងការខូចខាត ក៏ដូចជារក្សាការពារមរតកអរូបីដូនតា ដែលបានបន្សល់ទុកកន្លងមក ។

សមិទ្ធផលនៃការងារអភិរក្សវប្បធម៌ជាតិ ក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះគឺអាចចាត់ទុកថាទទួលបានជោគជ័យច្រើន រីឯបញ្ហាប្រឈមដែលនៅសេសសល់ក៏ស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រង និងដោះស្រាយបានទៅតាមដំណាក់កាល នីមួយៗ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រសួង វប្បធម៌​ និងវិចិត្រសិល្បៈ  ដែលបានខិតខំប្រឹងប្រែងចុះបញ្ជីវប្បធម៌ ខ្មែរជាច្រើន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ  រួមទាំងក្បាច់គុនល្បុក្កតោ ដែលទើបបានចុះបញ្ជី​កាលពីឆ្នាំ ២០២២ កន្លងទៅ ព្រមទាំងការរៀបចំឯកសារ​ត្រៀម​ចុះបញ្ជី​មរតកវប្បធម៌ដែលមាន សក្ដានុពលផ្សេងៗ​​ទៀត សម្រាប់ដំណាក់កាលជាបន្តបន្ទាប់ ។  លើសពីនេះទៀត យើងបានប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែល​ផ្ដល់គំរូជោគជ័យ ក្នុងការអនុវត្តយន្តការសម្របសម្រួលអន្តរជាតិ​សម្រាប់កិច្ចការអភិរក្ស និងការអភិវឌ្ឍប្រកប​ដោយ​ចីរ-ភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក ជាពិសេស  “គណៈកម្មា– ធិការអន្តរជាតិដើម្បីសម្របសម្រួល​កិច្ចគាំពារ និងអភិវឌ្ឍរមណីយ- ដ្ឋានប្រវត្តិសាស្ត្រអង្គរ” ហៅកាត់ថា “អាយស៊ីស៊ី-អង្គរ” ដែលបានដំណើរការ​​​​​រយៈពេល ៣០ ឆ្នាំ ពីឆ្នាំ ១៩៩៣ ហើយក៏ត្រូវបានប្រទេសបារាំង-ជប៉ុន និងអង្គការយូណេស្កូ រួមនឹងរាជរដ្ឋាភិបាល​កម្ពុជាសម្រេចគាំទ្រក្នុងការបន្តដំណើរការរយៈពេល ១០ ឆ្នាំ ទៅមុខទៀតរហូតដល់ឆ្នាំ ២០៣៣ ។

-អង្គពិធីជាទីមេត្រី

ដើម្បីជំរុញឱ្យវិស័យវប្បធម៌​របស់កម្ពុជា កាន់តែមានភាពរីកចម្រើន ខ្ញុំសូមផ្តល់នូវទស្សនៈសំខាន់ៗមួយចំនួនដល់ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ដូចខាងក្រោម ៖

ទី១​. ត្រូវបង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យវប្បធម៌ និងភាពម្ចាស់​ការ​លើ​ការងារអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្ប-ធម៌ជាតិ ជាពិសេសការបង្កើតស្នាដៃសិល្បៈវប្បធម៌ថ្មីៗ ដែលមានភាពច្នៃប្រឌិត ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះមុខមាត់  និងអត្តសញ្ញាណជាតិ  ស្របតាមបទដ្ឋានគតិយុត្ត  ក្រមសីលធម៌វិជ្ជាជីវៈ   និងស្ដង់ដារសកល ដើម្បីបង្កើនផលិតភាព និងសក្ដានុ-ពលក្នុងការប្រកួតប្រជែងជាមួយសិល្បៈវប្បធម៌ក្នុងតំបន់ និង អន្តរជាតិ ។

ទី២.ត្រូវបង្កើនភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យា និងគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីផ្ដល់នូវបទពិសោធន៍រីករាយ និង/ឬរៀនសូត្រពីសិល្បៈវប្បធម៌ក្នុងរូបភាពថ្មីៗ និងមានភាពទាក់ទាញដល់កុមារ យុវជន ស្ត្រី មនុស្សចាស់ ជនមានពិការភាព ប្រជាជនដែលងាយរងគ្រោះ និងភ្ញៀវទេសចរ ។ ទន្ទឹមនេះ ក្រសួងក៏ត្រូវបន្តជំរុញការគាំទ្រផ្នែក បច្ចេក​ទេស​ ការបណ្ដុះបណ្ដាល បទដ្ឋានគតិយុត្ត និងការសម្រប-សម្រួលផ្សេងៗ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែងនៃស្នាដៃសិល្បៈកម្ពុជានៅលើឆាកជាតិ និងអន្តរជាតិ ក្នុងគោលដៅបង្កើតមុខរបរវិជ្ជាជីវៈ និងសហគ្រិនភាពក្នុងវិស័យសិល្បៈវប្បធម៌ ។

ទី៣. ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារអភិរក្សវប្បធម៌ជាតិ ដូចជាសំណង់បេតិកភណ្ឌ វត្ថុបុរាណស្ថានីយបុរាណ  សិលាចារឹក សាស្ត្រាស្លឹករឹត ចំណេះដឹងបុរាណ និងប្រពៃណីខ្មែរ ប្រពៃណី​ទំនៀមទម្លាប់ កិច្ចប្រតិបត្តិសង្គម សីលធម៌ និងគុណតម្លៃរបស់ខ្មែរ វប្បធម៌នៅតាមវត្តអារាម និងតាមសហគមន៍ ជាពិសេសនៅតាមសហគមន៍ជនជាតិដើមភាគតិច ។ ត្រង់ចំណុចនេះខ្ញុំស្នើក្រសួងមហា​ផ្ទៃ ជាពិសេសនគរបាលការពារបេតិកភណ្ឌ ក្រសួងធម្មការ និងសាសនា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋ-បាលរាជធានី-ខេត្ត អាជ្ញាធរដែនដីដែលនៅកៀកនឹងប្រជាជន ត្រូវសហការឱ្យបានកាន់តែសកម្ម ក្នុងការការពារបុរាណដ្ឋាន និងសំណង់បេតិកភណ្ឌ ។

ទី៤.ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមហាផ្ទៃនិងរដ្ឋបាលរាជធានី ខេត្ត ត្រូវពិនិត្យលទ្ធភាពរៀបចំឱ្យមានលំហវប្បធម៌នៅក្នុងផែនការ មេអភិវឌ្ឍទីក្រុង  និងទីប្រជុំជននីមួយៗ  តាមរយៈការបង្កើតឱ្យមានភូមិវប្បធម៌ សហគមន៍វប្បធម៌ សួន-ឧទ្យានវប្បធម៌ ឃុំ-សង្កាត់វប្បធម៌ និង/ឬស្រុក-ខណ្ឌវប្បធម៌  សម្រាប់ធ្វើជាទីកន្លែងកម្សាន្ត សិក្សារៀនសូត្រ ច្នៃប្រឌិតបង្កើតផលិតផលសិល្បៈថ្មីៗ និងការរៀបចំព្រឹត្តិការណ៍សិល្បៈ​វប្បធម៌ធំៗ ដូចជាពិព័រណ៍ មហោស្រព និងការប្រគំតន្ត្រីជាដើម ។

ទី៥. ត្រូវបន្តពង្រឹង ពង្រីកប្រព័ន្ធ និងយន្តការការងារឱ្យមានភាពប្រទាក់ក្រឡាគ្នាជាយុទ្ធសាស្ត្រ បូករួមទាំងកិច្ចសហ-ប្រតិបត្តិការជាតិ និងអន្តរជាតិដើម្បីកៀរគរថវិកា និងបច្ចេកទេស សម្រាប់គាំទ្រដល់ការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យសិល្បៈវប្បធម៌ ការអភិរក្ស និងលើកស្ទួយវប្បធម៌ជាតិ រួមទាំងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ។

ទី៦.​ រាជបណ្ឌិត្យសភាកម្ពុជា ពិសេសក្រុមប្រឹក្សាជាតិភាសាខ្មែរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវសហការគ្នារៀបចំបកប្រែភាសាបរទេសថ្មីៗ នៅក្នុងវិស័យសិល្បៈដែលកំពុងមានការប្រើប្រាស់កាន់តែច្រើនឡើងៗនៅលើបណ្ដាញសង្គម ។

[ចាប់ផ្តើមអត្ថាធិប្បាយ ]

​ក្នុងចំណុចនេះ ខ្ញុំក៏គួរតែបញ្ជាក់បន្តិចថា ការខិតខំរបស់យើង ត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហាអក្សរសាស្ត្រខ្មែរតែម្តង។ មកដល់ពេលនេះ ការប្រើប្រាស់ភាសាខ្លះ ដូចជាខ្ញុំលើក ខ្ញុំឃើញការសរសេរពាក្យថា «ដែរ» ខ្ញុំទៅដែរ គឺមិនប្រើពាក្យថា ខ្ញុំទៅដែរទេ ខ្ញុំទៅដែល បែរជាសរសេរ ដ ែ និង ល វិញ។ នេះគឺជាចំណុចតូចមួយនៅក្នុងចំណោមចំណុចអក្សរសាស្ត្រខ្មែរ ដែលកំពុងតែវិវត្តន៍ ហើយការប្រើប្រាស់បណ្តាញសង្គមកាន់តែច្រើន ការសរសេរក៏មានខុស។ ក្នុងចំណុចនេះ ជាការល្អដែលនៅក្នុងទូរស័ព្ទ smart phone នីមួយៗ តែងមានវចនានុក្រមសម្តេចព្រះសង្ឃ ជួន ណាត នៅទីនោះ។ ប៉ុន្តែយើងត្រូវបន្តការខិតខំដើម្បីនឹងពង្រឹងសមត្ថភាពអក្សរសាស្ត្រខ្មែរសម្រាប់ពលរដ្ឋរបស់យើង។

[ចប់អត្ថាធិប្បាយ ២]

ទី៧.​ខ្ញុំសូមអំពាវនាវឱ្យសិល្បករសិល្បការិនីទាំងអស់ចូលរួមនិពន្ធ និងផលិតបទចម្រៀង បទភ្លេង    វីដេអូ និងស្នាដៃសិល្បៈ ផ្សេងៗ  ដើម្បីចូលរួមអបអរ និងញ៉ាំងបរិយាកាសនៃព្រឹត្តិការណ៍ស៊ីហ្គេមលើក​​ទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះឱ្យកាន់តែកក្រើក និងអធិកអធម ដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ មួយនេះ តាមរយៈស្នាដៃសិល្បៈវប្បធម៌ ។ បើគិតមកត្រឹមថ្ងៃនេះ គឺនៅសល់ពេលចំនួន ៦៤ ថ្ងៃទៀតដែលយើងទាំងអស់គ្នាត្រូវរាប់ថយក្រោយ ដើម្បីរួមគ្នាឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេមដែលមិនធ្លាប់មាន​​នៅ​ក្នុងប្រវត្តិ​សាស្ត្រ ៦៤ ឆ្នាំចុងក្រោយរបស់កម្ពុជា ។

[ចាប់ផ្តើមអត្ថាធិប្បាយ ៣]

យើងនៅសល់តែ ៦៤ ថ្ងៃទៀតតែប៉ុណ្ណោះ ប្រទេសកម្ពុជានឹងមានកិត្តិយស ដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតស៊ីហ្គេម ដែលជាព្រឹត្តិការណ៍ដែលយើងរង់ចាំជាងពាក់កណ្តាលជីវិតរបស់ខ្ញុំ។

ការកសាងរូបសំណាក់ ឬបដិមា ទាមទារត្រូវតែធ្វើឲ្យបានត្រឹមត្រូវតាមរចនាបថ

ចំណុចទី ៨ ដែលខ្ញុំចង់លើកឡើង ហើយដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ គឺពាក់ព័ន្ធជាមួយនឹងការកសាងរូបសំណាក់ ឬបដិមា ទាមទារត្រូវតែធ្វើឲ្យបានត្រឹមត្រូវតាមរចនាបថ។ ប្រសិនបើការកសាងនោះ មិនត្រូវក្បួនខ្នាត ហើយមានភាពមិនត្រឹមត្រូវ ពេលដែលអភិសេកដាក់ឲ្យប្រើប្រាស់រួចហើយ គឺគ្មានអ្នកណាគេហ៊ានវាយចោលនោះទេ គេខ្លាចមានបញ្ហាគ្រោះថ្នាក់តាមអបិយជំនឿ។ អញ្ចឹងទេ របស់នោះ​​បានបន្សល់ទុករាប់រយឆ្នាំទៅខាងមុខទៀត ដែលនាំទៅឲ្យក្មេងជំនាន់ក្រោយអាចយល់ខុសអំពីទម្រង់ខ្មែរពិតប្រាកដយ៉ាងណា។ ទាក់ទិនជាមួយរូបបដិមាអីជាដើម ឬក៏រូបសំណាកស្អីៗ នេះ ពេលដែលអភិសេកហើយ អត់មានអ្នកណាទៅប៉ះពាល់បានទេ។ អញ្ចឹងទេ រូបនេះគឺបន្សល់ទុក ១០០ ឬ២០០ ឆ្នាំ លើកលែងតែអាពតទេ វាវាយចោល ក្រៅពីនោះ អត់មានអ្នកណាហ៊ានទៅវាយទេ។ អញ្ចឹងសុំស្នើឲ្យក្រសួងយកចិត្តទុកដាក់ទៅលើបញ្ហានេះ។

ទោះបីមានសម្ភារៈទំនើប សូមរក្សាទំនៀមទំលាប់ របស់របរពីអតីតកាល

ក្នុងចំណុចនេះ ខ្ញុំបានសម្រេចរួចហើយ ក្នុងចំណោម ១ លាន ៥ សែននាក់ នៃសិស្សដែលត្រូវទទួលបាននូវការបណ្តុះបណ្តាល គឺទុក ២% ទៅ ៤% សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបណ្តុះបណ្តាលនូវមរតកដូនតា។ នេះគឺជាចំណុចដែលត្រូវយកចិត្តទុកដាក់ មិនអាចធ្វេសប្រហែស និងមើលស្រាលបានទេ។ ខ្ញុំខ្លាចបំផុតគឺការបាត់បង់ ដោយសារតែសំភារៈទំនើប។ អ្វីក៏ទំនើប បោះបង់ចោលនូវទំនៀមទំលាប់ និងរបស់របរដែលយើងធ្លាប់មានពីអតីតកាល។ ចំណុចនេះ ខ្ញុំស្នើដោយទទូច សុំឲ្យយកចិត្តទុកដាក់ ជាពិសេស ការកសាងរូបសំណាកនិងបដិមា បើនិយាយតាមសាមញ្ញថា ព្រះពុទ្ធ ចាក់ពុម្ពចុះឡើងៗ គឺថាព្រះមិនដឹងមុខបែរទៅខាងណា។ សូម្បីតែខ្ញុំនៅវត្តវាំងចាស់នេះ ព្រះនៅក្នុងព្រះវិហារហ្នឹង គឺដូចជាមើលទៅមុខក្រម៉ូវហ្មង មិនមែនមុខញញឹម ដល់ចឹងទៅ គឺថាដូចជាអត់សូវមានហុងស៊ុយ។ មានអ្នកណាទៅហ៊ានយកព្រះចេញពីបំលាស់ យកមកកែច្នៃទៀត បើយើងចាក់ទៅវាមិនទំនងទៅហើយ។ អញ្ចឹងសុំឲ្យយកចិត្តទុកដាក់ទៅលើបញ្ហានេះ។

លើកទឹកចិត្តពុទ្ធបរិស័ទជួយព្រះសង្ឃ រក្សាភ្លេងពិណពាទ្យ និងឆៃយ៉ាំ

បញ្ហាទី ៩៖ ខិតខំឲ្យតាមទីអារាមនានា ជួយយើងទៅលើបញ្ហាយ៉ាងហោចណាស់ គឺបញ្ហា ២ សំខាន់ នោះទាក់ទងនឹងភ្លេងពិណពាទ្យនិងឆៃយ៉ាំ។ យើងបានពិនិត្យហើយ ភ្លេងពិណពាទ្យអត់មានស្ថានភាពខាងក្រៅរក្សាបានទេ។ ភ្លេងពិណពាទ្យភាគច្រើនគឺទុកនៅទីអារាម។ ចំណុចនេះ យើងគួរតែលើកទឹកចិត្តទៅដល់ពុទ្ធបរិស័ទរបស់យើង ជួយទៅដល់ព្រះសង្ឃ ដើម្បីទីអារាមរបស់យើងមាននូវភ្លេងពិណពាទ្យ។ ហើយភ្លេងពិណពាទ្យ ឥឡូវយើងមានប្រមាណជា ៤០០០ វត្ត ៤០០០ ទីអារាម។ ប្រសិនបើយើងមានត្រឹមតែ ៥០% ក៏យើងមាន ២០០០ វង់ភ្លេងពិណពាទ្យ។ អញ្ចឹងក្នុងចំណោមភ្លេងពិណពាទ្យ ២០០០ វង់នេះ យើងគិត ១ វង់ត្រឹមតែ ៦ ឬ ៧ នាក់ តើយើងបណ្តុះបណ្តាលជាមួយនឹងកុមារ ឬយុវជន ឬក៏អ្នកដែលកាន់នូវភ្លេងពិណពាទ្យនេះបានប៉ុន្មាន។ នោះគឺជាការថែមរតកដូនតារបស់យើង ដែលនៅទីខាងក្រៅគេមានវង់ភ្លេងស្អី ឧបករណ៍ស្អីៗហ្នឹង ខាងសម័យអីនេះ អាហ្នឹងរឿងរបស់គេមួយ ប៉ុន្តែរឿងភ្លេងពិណពាទ្យអត់មានអ្នកណាយកមកដាក់ មិនសូវ កម្រណាស់ អាចដាក់តាមសាលាវិចិត្រសិល្បៈនានា ប៉ុន្តែប្រហែលជាវត្តអារាមមានច្រើនជាងគេ។

សប្បុរសជន ពុទ្ធបរិស័ទឬក៏អ្នកមានធនធាន ឧបត្ថម្ភភ្លេងពិណពាទ្យនិងឆៃយ៉ាំ

ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ព្រះចៅអធិការវត្ត ក៏ដូចជាគណៈកម្មការអាចារ្យវត្ត បង្កើនការយកចិត្តទុកដាក់ ទាក់ទាញការចូលរួមជួយឧបត្ថម្ភពីសប្បុរសជន ពុទ្ធបរិស័ទចំណុះជើងវត្ត ឬក៏អ្នកមានធនធាន ដើម្បីឲ្យទីអារាមទាំងនោះ មានភ្លេងពិណពាទ្យ។ អ្នកភ្លេងពិណពាទ្យនោះ ក៏យើងទទួលបាននូវការបណ្តុះបណ្តាលមនុស្ស ដើម្បីប្រើភ្លេងពិណពាទ្យនេះ។ ជាមួយគ្នាទៀត យើងក៏មានភ្លេងឆៃយ៉ាំនៅតាមទីអារាម មិនច្រើនហួសហេតុពេកទេ។ ហោចណាស់ក៏យើងមាន ២ ចំណែកនេះ ដែលទីអារាមអាចចូលរួមចំណែកជួយទៅដល់អភិរក្សនៃវង់ភ្លេងបុរាណរបស់យើង ដែលភ្លេងពិណពាទ្យ និងឆៃយ៉ាំនេះ រក្សា។ ភ្លេងពិណពាទ្យនេះ វាមិនមែនមានតម្រូវការតែក្នុងទីអារាមទេ វាមានតម្រូវការពេលយើងធ្វើការបុណ្យទាន ទាំងបុណ្យសព ទាំងបុណ្យបច្ច័យបួន ឬក៏បុណ្យទានផ្សេងៗនៅតាមគេហដ្ឋានផងដែរ ដែលប្រជាពលរដ្ឋអាចទៅខ្ចី សុំខ្ចី ឬក៏ព្រះអង្គអាចចូលរួមចំណែកជួយទៅដល់ប្រជាពលរដ្ឋរបស់យើង ប្រើប្រាស់ភ្លេងពិណពាទ្យ ជំនួសឲ្យចាក់ភ្លេង …។

រកវិធីសម្របសម្រួលដើម្បីចៀសវាងនូវជម្លោះដោយសារបញ្ហាទាក់ទងជាមួយនឹងវប្បធម៌

ចំណុចចុងក្រោយ ខ្ញុំចង់លើកជាយោបល់ ពាក់ព័ន្ធនឹងបញ្ហាការដណ្តើមគ្នាអំពីបញ្ហាធ្វើជាកម្មសិទ្ធ។ រឿងនេះវាជារឿងដែលមិនគួរចិញ្ចឹមទំនាស់ ដែលអូសបន្លាយមិនចេះចប់ មិនចេះហើយ ទៅលើបញ្ហាខ្លះ ដូចជាសព្វថ្ងៃនេះ មានរឿងរ៉ាវកើតឡើងក្នុងបញ្ហាប្រដាល់ ដែលខ្មែរហៅថា ក្បាច់គុនខ្មែរ ថៃហៅ​មួយថៃ ឡាវក៏មានផ្សេង មីយ៉ាន់ម៉ាក៏មានផ្សេង។ យើងច្បាស់ជាដឹងថា​ នៅតាមប្រាង្គប្រាសាទរបស់យើងពិតជាមាននូវក្បាច់គុននោះពិតប្រាកដ ក៏ប៉ុន្តែចំណុចនេះ តើយើងអាចធ្វើការសន្ទនាជាមួយបណ្តាប្រទេសដែលជាប់ពាក់ព័ន្ធ? ដូចជាកន្លងទៅ ខ្ញុំក៏មានការសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ មានការសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ ពិតមែនតែនៅមីយ៉ាន់ម៉ាយើងមិនទាន់មានការសន្ទនាគ្នាទេ។ តើយើងអាចនឹងពិភាក្សាគ្នា សម្របសម្រួលគ្នាបានទេ? ឧទាហរណ៍ យើងអាចចុះបញ្ជីរួមគ្នា នៅក្នុងក្របខណ្ឌបេតិកភណ្ឌអរូបីរបស់អង្គការយូនេស្កូ ដែលកន្លងទៅ ឧទាហរណ៍មួយនេះ ការទាញព្រ័ត្រយើងបានចុះបញ្ជីរួមគ្នា ប៉ុន្តែយើងក៏អាចធ្វើការសម្រុះសម្រួលដែរ។

ខ្ញុំលើកឧទាហរណ៍ យើងចុះបញ្ជីរួមគ្នា ទៅក្នុងប្រភេទកីឡានេះ ទៅក្នុងអូឡាំពិក ឧទាហរណ៍ចុះ ប៉ុន្តែបើសិនមកប្រកួតនៅកម្ពុជា យើងហៅឈ្មោះថា គុនខ្មែរ ពេលដែលប្រកួតនៅក្នុងប្រទេសថៃ ហៅថាមុយថៃ ពេលដែលប្រកួតនៅក្នុងប្រទេសឡាវ ហៅថាគុនឡាវ មិនដឹងថាដាក់ឈ្មោះអីទេ  ប្រកួតនៅប្រទេសមីយ៉ាន់ម៉ាហៅតាមអញ្ចឹងទៅ តើយើងរកការសម្របសម្រួលនេះបានទេ? បើរកការសម្របសម្រួលនេះបានខ្ញុំគិតថាយើងមិនចាំបាច់ទាស់គ្នា ដណ្តើមគ្នាធ្វើជាម្ចាស់នោះទេ គឺយើងគឺជារបស់យើង។ នៅក្នុងប្រទេសកម្ពុជា​មកគឺមិនមែនប្រកួតក្បាច់គុនថៃទេ មកដល់ប្រទេសកម្ពុជាគឺប្រកួតក្បាច់គុនកម្ពុជា ប៉ុន្តែទៅដល់ប្រទេសថៃគឺប្រកួតជាមួយថៃហ្នឹងទៅ ទៅដល់ប្រទេសឡាវ គឺប្រកួតតាមហ្នឹង អាហ្នឹងរឿងមួយ។

ឧទាហរណ៍បញ្ហាសង្រ្កាន្ត សង្រា្កន្តតើយើងអាចចុះរួមគ្នាទេ រវាងសង្រ្កាន្តកម្ពុជា សង្រ្កាន្តនៅថៃ សង្រ្កាន្តនៅឡាវ សង្រ្កាន្តនៅមីយ៉ាន់ម៉ា តើយើងអាចចុះបញ្ជីរួមគ្នាទេ? ប៉ុន្តែ ដល់ចូលឆ្នាំ ចូលឆ្នាំរៀងៗខ្លួនតើ។ ក៏ប៉ុន្តែ បើសិនជាដណ្តើមថាអាហ្នឹងជារបស់ខ្មែរ បើថៃនៅហ្នឹងដែរ ឡាវក៏នៅហ្នឹងដែរ មីយ៉ាន់ម៉ាក៏នៅហ្នឹងដែរ អាចមានប្រទេសដទៃទៀត នេះគ្រាន់តែជាការលើកជាគំនិតផ្តួចផ្តើមដើម្បីសម្របសម្រួលកុំឲ្យយើងមានជម្លោះបញ្ហាដណ្តើមគ្នា។ ពិតហើយបញ្ហាខ្លះ យើងមិនអាចនឹងបោះបង់ចោលទេ ឧទាហរណ៍ តំបន់អប្សរាអីជាដើមដែលយើងបានដាក់ ឬក៏ចាប៉ីដងវែងដែលយើងបានដាក់ចូលទៅក្នុងវប្បធម៌រូបី ល្បុក្កតោយើងដាក់ អាហ្នឹងយើងមិនអាចទៅចុះបញ្ជីរួមទេ។ ប៉ុន្តែ អាក្បាច់គុននេះដោយសារវាអញ្ចេះ ឥឡូវយើងពិនិត្យមើល ប្រទេសកម្ពុជាយើងពិតជាធំធេងមែនកាលពីអតីតកាល ក៏ប៉ុន្តែបន្ទាប់ទៅប្រទេសនេះមួយភាគបានស្ថិតក្នុងទឹកដីវៀតណាម មួយភាគបានស្ថិតក្នុងទឹកដីថៃ រឿងនេះវាជារឿងពិត ប្រទេសឡាវក៏ដូចគ្នាដែរ មុននេះមួយភាគឦសានរបស់ប្រទេសថៃ គឺជាទឹកដីរបស់ឡាវ អញ្ចឹងក្រោយពីក្លាយជាទឹកដី វាឡូកឡំគ្នាអញ្ចឹងទៅវាច្របល់គ្នា ប៉ុន្តែប្រភពដើមនៅទីណា?

យើងមានសាក្សី ក៏ប៉ុន្តែសភាពការណ៍វាបានវិវឌ្ឍប្រែប្រួល យើងរកវិធីសម្របសម្រួលដើម្បីចៀសវាងនូវជម្លោះដោយសារបញ្ហាទាក់ទងជាមួយនឹងវប្បធម៌នេះហើយ។ ហើយខ្ញុំសង្ឃឹមថាខាងសមាភាគីរបស់យើងនៅឡាវ នៅថៃក៏នឹងពិចារណាអំពីបញ្ហានេះ ពិព្រោះខ្ញុំធ្លាប់បានពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តី ចាន់អូចា នៅពេលដែលគាត់មកប្រជុំអាស៊ាននៅកម្ពុជា ហើយពេលដែលខ្ញុំទស្សនកិច្ចនៅឯឡាវកន្លងទៅ ខ្ញុំក៏បានលើកបញ្ហាហ្នឹង ហើយខ្ញុំក៏បានពិគ្រោះជាមួយនឹងលោកជំទាវ ភឿង សកុណា ថា UNESCO គេលើកទឹកចិត្តឲ្យធ្វើរួមគ្នា កុំឲ្យជម្លោះ។ ចុះរួមហើយអត់មានអ្នកណាយកទៅណាទេ របស់យើងនៅតែជារបស់យើង មកប្រទេសកម្ពុជា គឺតាមរបៀបកម្ពុជាទៅ ឈ្មោះក្បាច់គុនកម្ពុជា ដែលកន្លងទៅថៃបដិសេធមិនបញ្ជូនកីឡាករមកប្រកួតក្បាច់គុនខ្មែរទេ។

បើយើងរងការសម្រុះសម្រួលបាន ថ្ងៃក្រោយក្បាច់គុននេះត្រូវចុះក្នុងបញ្ជី រាប់ទាំងចុះនៅក្នុងក្របខណ្ឌអូឡាំពិក  បើស៊ីហ្គេមនៅកម្ពុជា បើមកប្រកួតនៅកម្ពុជាថាក្បាច់គុនកម្ពុជា ទៅប្រកួតនៅក្នុងប្រទេសថៃហៅថាក្បាច់គុនថៃ ទៅក្នុងប្រទេសឡាវហៅថាក្បាច់គុនឡាវ ទៅប្រទេសមីយ៉ាន់ម៉ាហៅថាក្បាច់គុនមីយ៉ាន់ម៉ា តើអាចធ្វើបានទេ? វាគឺជាការពិគ្រោះយោបល់ ហើយច្បាស់ណាស់ថាមានអ្នកជេរខ្ញុំ ក៏ប៉ុន្តែអ្នកដែលជេរខ្ញុំប្រហែលរកច្រកចេញមិនឃើញទេ អាចថាយើងឱនក្បាលដើម្បីទទួលយកការចំណុះ ឬក៏សម្បទាន ក៏ប៉ុន្តែអ្នកត្រូវគិតថា តើប្រជាជាតិជិតខាងយើងគេសុខចិត្តទេ គេព្រមទេ គេក៏ជាប្រទេសមួយ ជាជាតិសាសន៍មួយ  តើគេព្រមទេ បើខ្លួនយើងមិនព្រមគេក៏មិនព្រមដែរ បើអញ្ចឹងវានៅតែទំនាស់រហូតហ្នឹង។

ខ្ញុំចង់ប្រើវិធីសាស្រ្តទូតដើម្បីរួមចំណែកក្នុងការជំរុញវប្បធម៌ តាមរយៈនៃការទំនាក់ទំនងវប្បធម៌នោះគឺជំរុញខាងទំនាក់ទំនងនយោបាយឡើងវិញ។ នេះជាចំណុចដែលខ្ញុំសុំលើកជាមតិសម្រាប់ការពិនិត្យស្រាវជ្រាវហើយលោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌អាចចាប់ផ្តើមធ្វើចលនាពិគ្រោះយោបល់ ជាមួយនឹងចាស់ទុំក្នុងស្រុក ផ្នែកពាក់ព័ន្ធក្នុងស្រុករបស់យើង។ តើមានអ្វីខ្លះដែលយើងអាចលើកជាគំនិតផ្តួចផ្តើម? មានការប្រ​ជុំនៅក្នុងក្របខណ្ឌ CMV ឬCLMV … ជាពិសេសនៅក្នុងក្របខណ្ឌ ACMECS ដែលមានកម្ពុជា មានឡាវ មានមីយ៉ាន់ម៉ា មានថៃ ហើយមានវៀតណាម។

ប៉ុន្តែ ភាគច្រើនគឺមានពាក់ព័ន្ធជាមួយនឹងប្រទេស ៤  ដែលហៅថា CLMV យើងអាចមានវិធីសាស្រ្តដើម្បីជួយដោះស្រាយបញ្ហាកុំឲ្យមើលមុខគ្នាមិនត្រង់ដោយសារតែរឿងការដណ្តើមជាកម្មសិទ្ធិ។ ពិតហើយបងប្អូនយើងមានសិទ្ធិនឹងឈឺឆ្អាលរឿងនេះ តែរឿងនេះគ្រាន់តែជាការនិយាយទៅកាន់បងប្អូនជនរួមជាតិឲ្យថ្លឹងថ្លែងអំពីបញ្ហានេះ។ យើងអត់មានបាត់បង់អ្វីទាំងអស់ ហើយបើយើងទៅយកពីគេ យកពីថៃត្រឡប់មកវិញ តើថៃគេសុខចិត្តឲ្យទេ? គេមិនសុខចិត្តឲ្យទេ ហើយបើថៃចង់យកពីយើង យើងក៏មិនសុខចិត្តឲ្យដែរ រឿងហ្នឹងគឺវាទាល់ច្រកត្រឹមហ្នឹង។

[ចប់ការធ្វើអត្ថាធិប្បាយ ៣]

ជាថ្មីម្តងទៀតខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលការងារដែលក្រសួង​​វប្បធម៌ និងវិចិត្រសិល្បៈសម្រេចបានក្នុងបុព្វហេតុអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ   ជាពិសេសការចូលរួមសម្ដែងរបស់ក្រុមសិល្បៈក្រសួងក្នុងកម្មវិធីធំៗជាច្រើនកាលពីឆ្នាំ ២០២២ កន្លងទៅទាំងក្នុង​កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា និងព្រឹត្តិការណ៍ធំៗរបស់ក្រសួងស្ថាប័នដទៃផ្សេងទៀត ។ ខ្ញុំក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ    គណៈកម្មការអន្តរក្រសួង ក៏ដូចជាក្រុមការងារដែលបានខិតខំប្រឹងប្រែង និងរួមសហការរៀបចំ  “ទិវាវប្បធម៌​​ជាតិ ៣ មីនា លើកទី ២៥ ឆ្នាំ ២០២៣”  រួមជាមួយនឹង “ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី​ទូទាំងប្រទេសលើកទី ៤” នាពេលនេះ ។

មុននឹងបញ្ចប់ ខ្ញុំសូមឧទ្ទិសសមិទ្ធផលការងារវប្បធម៌ និង វិចិត្រសិល្បៈ រួមទាំង “ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥”  នេះដល់​​ដួងព្រលឹង​បុព្វបុរសខ្មែរ រៀមច្បងដែលជាអតីតថ្នាក់ដឹកនាំ​ និងអ្នកជំនាញសិល្បៈវប្បធម៌ខ្មែរចំនួន ១០ រូប ដែលបានទទួលមរណភាពក្នុងឆ្នាំ​ ២០២០ និង ២០២១​​កន្លងទៅ ។ សូមឱ្យដួងវិញ្ញាណក្ខន្ធ​បុព្វបុរសខ្មែរ​ និងអ្នកដែលបានលះបង់ដ៏ច្រើនអនេក ក្នុងបុព្វហេតុ​វប្បធម៌​ខ្មែរបានទៅកាន់ទីបរមសុខ ។ សូមឱ្យមនសិការស្នេហាជាតិ និងស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិ ស្ថិតនៅជានិច្ចកាល និងរីកដុះ​ដាល ក្នុងស្មារតី និងសកម្មភាពរបស់ជនជាតិ​ខ្មែរគ្រប់ៗរូប ពិសេសក្នុងចំណោមយុវជនរបស់យើង ដើម្បីបន្តវេនទទួលខុសត្រូវថែរក្សាការពារសម្បត្តិវប្បធម៌​ជាតិ ​ឱ្យបានគង់វង្សជានិច្ច​និរន្តរ៍ ។

[ចាប់ផ្តើមអត្ថាធិប្បាយ ៤]

មុននឹងបញ្ចប់ ខ្ញុំសូមអនុញ្ញាតពីលោកជំទាវ រដ្ឋមន្ដ្រី ល្ងាចនេះ ខ្ញុំនឹងអញ្ជើញកូនស្រី នៅ សៀងហៃ ដែលជាជ័យ​លាភីមួយ ឬហៅថាបុប្ផាលាក់ខ្លួន។ ល្ងាចនេះ សូមកូនស្រីឡើងមកច្រៀងបទ សំបុត្រផ្ដាំលា, មិនដឹងថ្ងៃវិល​វិញនេះ, បទទី ២ គឺ ពាមកោះស្នាវាចាប្រុសស្នេហ៍។ បទទាំងពីរនេះគឺវាពាក់​ព័ន្ធនឹងជីវិតរបស់ខ្ញុំ។ សម្រាប់បុរស ថ្ងៃនេះ សូមឲ្យកូន ប៊ុន ជំនោរ ជាអ្នកប្រលងជំនាន់​ក្មួយ សៀងហៃ ច្រៀងបទ ស្ពានសាងស្នេហ៍។ ឯមួយបទ ខ្ញុំគិតថាក្រសួងយើង អ្នកសិល្បៈយើងភ្លេងសិល្បៈដ៏ល្អ ដែលពួកគេមិនចេញមុខ តែច្រៀងដាក់យូធូបដ៏ល្អ ឈ្មោះ ពេជ្រ រដ្ឋា។ ប្រហែលគ្មាន ពេជ្រ រដ្ឋា ចូលមកក្នុងនឹងទេ មានតែ ប៊ុន ជំនោរ ហើយ នៅ សៀងហៃ។ សួរទៅ ខាត់ ជេម និងក្រុមអ្នកភ្លេង ក៏មិនស្គាល់ដែរ។

ដើម្បីជំនួស ពេជ្រ រដ្ឋា ឡើងមកច្រៀង សូមឲ្យកូន ជិន វឌ្ឍនា ជាម្ចាស់បទ សំបុត្រពិបាកសរសេរបំផុត។ សុំអញ្ចេះ ប្រសិនបើ ជិន វឌ្ឍនា ឡើងមកច្រៀងបទនឹងហើយ សូមបន្ថែមមួយបទ ផ្កាគគីរធំ ប៉ុន្ដែសូមកុំច្រលំ មួយគេហៅថា សំលេងយុទ្ធជននៅគគីរធំ។ រឿងនេះគួរឲ្យខ្មាសអៀនណាស់។ ខ្មាសអៀនយ៉ាងម៉េច? កាលពីឆ្នាំ ១៩៧៤ ៧៥ នឹងព្រំប្រទល់រវាងភ្នំពេញជាមួយតំបន់រំដោះនៅគគីរធំនឹងតើ។ អញ្ចឹង​កាល​ណាវ៉ៃ(រកបទ)ផ្កាគគីរធំ វាចេញ (បទ)សំលេងយុទ្ធជនគគីរធំនឹងចេញមកដែរ ប៉ុន្តែវាក៏ចេញមក ជិន វឌ្ឍនា ផ្កាគគីរធំ។ ជិន​វឌ្ឍនា ក៏ត្រូវត្រៀម ហើយក្រុមអ្នកភ្លេង សំខាន់អ្នកភ្លេង។

ថ្ងៃមុន ម៉ោងជាង ១ យប់ ហើយ ខ្ញុំធម្មតាមុនសំរាកបើកមើលនេះ មើលនោះអញ្ចឹងទៅ។ ខ្ញុំបើក​ហ្វេសប៊ុកឃើញកូនស្រីម្នាក់​ គាត់បើកឡានតាមផ្លូវល្បឿនលឿន។ ខ្ញុំចង់មើលផ្លូវល្បឿនលឿននោះទេ ប៉ុន្ដែក្នុងឡានរបស់គាត់ចាក់ភ្លេងពិតជាពិរោះ។ ដល់ខ្ញុំរកបទនឹងវាមិនឃើញ។ ខ្ញុំស្ដាប់សំលេងថា សង្ស័យមនុស្សតែពីរនាក់​ទេ ទី ១ គឺ ហ៊ឹម ស៊ីវន ទី ២ គឺ នៅ សៀងហៃ។ អញ្ចឹងក៏បញ្ជូន(វីដេអូ)នឹងទៅឲ្យ អ៊ុក ណារីន។ (ខ្ញុំ)សួរថាកូន ជួយ​មើលបទនឹងជាបទអ្វី? ឆ្លើយនឹងជាបទ ហ៊ីម ស៊ីវន ច្រៀង ឈ្មោះហៅថា ស្រអែមនឹកបង។វា​ជារឿងមោទនភាព​ ដែល(ក្មួយស្រី)អាយុប្រហែលមិនច្រើនទេ បែបខ្ទង់សាមអីទេ បើកឡានតាមផ្លូវ(ល្បឿនលឿន)ហើយចាក់ចំរៀងដ៏ពិរោះ។ ខ្ញុំបាន​ដោនឡូតចូលហើយ ក្នុងទូរស័ព្ទរបស់ខ្ញុំមិនតិចជាង ៣០០ បទទេមួយទូរស័ព្ទ។

ភ្លេងការខ្ញុំទាញទាំងវុលៗ បញ្ចូលទៅ។ ឥលូវមានកម្មវិធីមួយដែលខ្ញុំគួរតែជម្រាប ពីមុនខ្ញុំប្រើកម្មវិធីមួយគេហៅថា, ប៉ុន្ដែកម្មវិធីនោះត្រូវគេបិទបាត់ទៅហើយ ប៉ុន្ដែដោយសារវានៅក្នុងទូរស័ព្ទរបស់យើង យើងអាចទាញពីទូរស័ព្ទមួយដូរទៅទូរស័ព្ទមួយទៀតបាន។ ប៉ុន្ដែដូរបានត្រឹមអាយហ្វូន ១២ ទេ អាយហ្វ៊ូន ១៣ និង ១៤ ទៅអត់រួចទេ បើអ្នកចង់បានចំរៀង។​ ឥលូវមានកម្មវិធីថ្មីមួយដែលខ្ញុំទើបនឹងដឹងដែរជិតមួយខែ វាយពាក្យថា Want ត្រូវស្រូតចុចវាភ្លាមដើម្បីវាចេញមក។ នេះ(ជាររបៀប)ដោនឡូតនៅពេលដែលយើងគ្មានអ៊ីន​ធ័រណែត គឺថាអាចនឹងទាញមកបាន។ អញ្ចឹងបានខ្ញុំសំបូរបែបរឿងចម្រៀង។ តិចថានាយករដ្ឋមន្ដ្រីមិនស្ដាប់ចំរៀង។ អ្នកដែលស្ដាប់ចំរៀង​ច្រើនជាង​គេ មិនប្រាកដថាអ្នកទាំងអស់គ្នានៅទីនេះ​ទេ អាចនាយករដ្ឋមន្ដ្រីស្ដាប់ចំរៀងច្រើនជាងគេ ប៉ុន្ដែចំរៀងរបស់ខ្ញុំគឺចំរៀងបែបក្មេងសម័យឥលូវគេមិនសូវចូលចិត្ដ ប៉ុន្ដែអ្នកមួយចំនួនគេចូលចិត្ត។

និយាយនេះ កូនស្រី​ សៀងហៃ ប្រសិនបើថែមមួយបទគឺបទ បងរៀបការ បើច្រៀងបានក៏ច្រៀងទៅ។ យ៉ាងហោចណាស់យើងមាន​ប៉ុន្មានបទ ហើយសូមអធ្យាស្រ័យ។ បួនបទនេះគឺទាក់ទងនឹងជីវិតរបស់ខ្ញុំ អាចថាវាកំសត់បន្ដិចរួចហើយ វាសប្បាយបន្ដិច។បទសំបុត្រផ្ដាំលាមិនដឹងថ្ងៃវិលវិញ គឺជាបទនៃការចាកចេញរបស់ខ្ញុំ និងភរិយារបស់ខ្ញុំទទួលបាន​លិខិតនឹង ប៉ុន្ដែបន្ទាប់ទៅ បទ ពាមកោះស្នាវាចារប្រុសស្នេហ៍ វាជារឿងសប្បាយទៅវិញ។ ដល់ទៅថែម​បទ សំបុត្រដែលពិបាកបំផុត ខ្ញុំគិតថា ជិន វឌ្ឍនា អាចនឹងច្រៀងក្រោយក៏បាន ប៉ុន្ដែត្រូវថែមបទផ្កាគគីរធំមួយបទ ហើយនឹងបទ ស្ពានសាងស្នេហ៍ ទុកឲ្យ ប៊ុន ជំនោ ឡើងច្រៀង។

រឿងប៊ុន ជំនោ ច្រៀងបទកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី ថ្ងៃមុននេះ  ខ្ញុំកោតចិត្ត​ពួក​ប្រឆាំងគេធ្វើទៅរួច បែរជាពួកប្រឆាំងយករូបភាព ប៊ុន ជំនោ ហើយ​ចាក់ចំរៀងថ្មីរបស់វា ដែលវាកាឡៃ។ ខ្ញុំសូមស្នើឲ្យក្រុមបច្ចេកវិទ្យាផ្នែកព័ត៌មានស្រាវជ្រាវក្រុមនឹងមានមូល​ដ្ឋាននៅឯណាបានក្រុមសិល្បៈក៏វាលេងគេដែរ តើវាចង់បំផ្លាញ ប៊ុន ជំនោ ឬយ៉ាងម៉េច? គ្នាខំភ័យ។ ខ្ញុំថាភ័យអី! ហ្វេសប៊ុក ជំនោ ឯងខ្ញុំចូលខមិនមិនរួច បើកអាសាធារណៈអីនោះ (នៅ)តែខមិនមិនកើត។ ដើម្បីបង្ហាញថា(វា)​អាក្រក់សូម្បីតែចំរៀងសោះ ហើយអ្នកចំរៀងរបស់គេសោះវាធ្វើអញ្ចឹងទៅកើត។ ខ្ញុំគិតថា ខ្ញុំរំលោភបំពានលើ​(តួនាទី)លោកជំទាវបន្ដិចហើយ។ ឥលូវវង់ភ្លេងមួយគគោកស្ដាប់បទចំរៀងអី ខ្ញុំសុំ៥ បទយ៉ាងហោច សៀង ហៃ បើថែម​មួយបទនោះទៀត វាឡើង ៣ ជំនោ ១ទៀត ៤ បទ អញ្ចឹង ៦ បទ យ៉ាងតិច ប្រសិនបើសៀងហៃច្រៀងបទ​បងរៀបការហើយ។បទនឹងក៏ពិរោះ ដើម្បីស្ដាប់សំលេង ខ្ញុំកំពុងបារម្ភថាអ្នកណាជំនួស ហ៊ឹម ស៊ីវន នៅពេលក្រោយ ព្រោះឥលូវ ហ៊ឹម ស៊ីវន មានដល់ចៅទៅហើយ ប៉ុន្ដែនៅតែច្រៀងពិរោះ ប៉ុន្ដែអ្នកជំនាន់ក្រោយក៏(យើង)ត្រូវតែបណ្ដុះ​ ព្រោះកន្លងទៅក្រសួងព័ត៌មានគេទទួលប្រលង នៅទូរទស្សន៍ជាតិ។ មានប៉ុណ្ណឹងទេ។

[ចប់ការធ្វើអត្ថាធិប្បាយ ៤]

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ និងមហាគ្រួសារអ្នកសិល្បៈវប្បធម៌ទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរ ទាំង ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត ៕

សូមអរគុណ

[ចប់ការធ្វើអត្ថាធិប្បាយ ៥]

ប៉ុន្តែខ្ញុំភ្លេចរឿងមួយ ថ្ងៃនេះ លឺថាលោកជំទាវបានអញ្ជើញសិល្បករ សិល្បការិនី ដែលសំដែងរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី មកចូលរួម ខ្ញុំសូមអរគុណណាស់។ ពួកគេកំពុងតែប្រឹងប្រែងថត ហើយកំពុងតែផ្គុំជារៀងរាល់ថ្ងៃ ហើយខ្ញុំសូមបញ្ជាក់ថា រឿងនេះគឺដូចអ្វីដែលខ្ញុំបាននិយាយនៅពីខាងលើ បើកាលណាស្ថិតនៅក្នុងស្ថានភាពនៃរឿងមានចរិតលក្ខណៈជាប្រវត្តិសាស្ត្រ ត្រូវតែមានលក្ខណៈជាប្រវត្តិសាស្ត្រ។ អញ្ចឹងបានជាខាងអ្នក និពន្ធ និងដឹកនាំរឿង គឺបានធ្វើការកែតម្រូវ ព្រោះពេលខ្លះត្រូវឲ្យថតឡើងវិញទាំងស្រុង ព្រោះមិនអាចទេ ព្រោះរឿងថត ដូចជារឿងចម្លាក់ចឹងដែរ កាលណាយើងចាប់ផ្តើមតែរូបចម្លាក់ ឬក៏រូបបដិមា កាលណាវាជាប់ទៅហ្នឹងហើយ គឺវាជាប់ទៅរហូត ហើយរឿងប្រវត្តិសាស្ត្រ ប្រសិនបើប្រើពាក្យទៅវាខុសរឿង ឬក៏រូបភាពវាខុសជាមួយនឹងការពិត គឺយើងមិនអាចនឹង ថ្ងៃក្រោយវាអាច អារឿងហ្នឹងចេះតែវាក្លាយ អញ្ចឹងច្បាប់ដើមរបស់វា វាអត់នៅ។

អានេះខ្ញុំសូមអរគុណ ហើយអរគុណជាមួយនឹងអ្នកទាំងឡាយដែលបានចូលរួមនៅទីនេះ ហើយសូមអភ័យទោសដែលខ្ញុំបន្ថែម។

[ចប់ការធ្វើអត្ថាធិប្បាយ ៥]

]]>
https://pressocm.gov.kh/archives/82294/feed 0
(Video) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ជិត ៥ ពាន់នាក់ https://pressocm.gov.kh/archives/82285 https://pressocm.gov.kh/archives/82285#respond Wed, 01 Mar 2023 05:31:04 +0000 https://pressocm.gov.kh/?p=82285 CNV:

ចាប់ពីថ្ងៃនេះដល់ថ្ងៃដែលកម្ពុជាបើកការប្រកួតស៊ីហ្គេម យើងនៅសល់ ៦៥ ថ្ងៃទៀត ដែលជាការរង់ចាំរបស់យើង នៃការរង់ចាំ(អស់)រយៈពេល ៦៤ ឆ្នាំ។ សូមអ្នកទាំងអស់គ្នាអបអរសាទរជាមួយខ្ញុំ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅ​ថ្ងៃនេះ!

(១) ចាប់ផ្តើមការសិក្សាឡើងវិញពីដៃទទេ ក្នុងស្ថានភាពសង្គ្រាម និងទណ្ឌកម្មដ៏អយុត្តិធម៌

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលចូលជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក៏ដូចជា និស្សិតជ័យលាភី ដើម្បីធ្វើកម្មវិធីពីរជាមួយគ្នា ទី(១) សម្ពោធដាក់ឱ្យប្រើប្រាស់​នូវអគារ ២ ខ្នង ដូច​ដែល​ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍អម្បាញ់មិញ។ ទី(២) កាផ្ដល់សញ្ញាបត្រ​សម្រាប់​និស្សិតជ័យលាភី (ចំនួន) ៤ ៦១៧ នាក់។ ត្រឹមតែក្នុងរយៈពេល ៣ ថ្ងៃតែប៉ុណ្ណោះ ខ្ញុំបានធ្វើកិច្ច​ការងារចែកសញ្ញាបត្រនៅទីនេះ គឺមានចំនួនច្រើន។ ក្នុងផ្នែកវិស័យសិក្សាធិការកម្រិតថ្នាក់ឧត្តមសិក្សានេះ (ខ្ញុំ) នឹងត្រូវចែក​សញ្ញាបត្រជាបន្ដបន្ទាប់ ដែលបង្ហាញឱ្យឃើញពីវឌ្ឍនភាពនៃវិស័យអប់រំនិងការបណ្ដុះបណ្ដាលធនធាន​មនុស្សនៅក្នុងប្រទេសរបស់យើង។ អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងពីការចាប់​ផ្ដើមរបស់គាត់ជានិស្សិតបន្ដការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាយើងនេះ។ រឿងដូចគ្នានេះដែរ យើងឃើញនៅ​កម្រិតទូទាំងប្រទេសនាពេលនោះ កន្លែងណាត្រូវការរៀន (គឺ)ទាំងគ្រូ/សិស្ស ទៅបោស/ជួសជុលសា​លា (រួច)នាំគ្នារៀនទៅ។ ពេលនោះវាដូច្នេះឯង។ វាជាការចាប់ផ្ដើមមួយដែលចេញពីបាតដៃទទេ ហើយស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់ សង្គ្រាមនៅបន្ដជាមួយនឹងទណ្ឌកម្មដ៏អយុត្តិធម៌ពីសំណាក់​បរទេសមួយចំនួន។

(២) មិត្តភក្តិបរទេស មិនត្រូវសាងកំហុសលើកទី៣

ខ្ញុំធ្លាប់បានរំលឹក ចំពោះមិត្តភក្ដិបរទេសខ្លះថា សូមអ្នក​កុំកសាងកំហុសទី៣ ចំពោះយើងខ្ញុំអី។ ម៉េចបានថាកំហុសទី៣? តើកំហុសទី១ ជាអ្វី? តើកំហុសទី២ ជាអ្វី? កំហុសទី១ គឺពួកអ្នកឯងតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែពួកអ្នកឯងគាំទ្ររដ្ឋប្រហារយោធាមួយនៅក្រុងភ្នំពេញ (នៅឆ្នាំ) ១៩៧០។ ពួកអ្នកឯងតែងតែចាត់ទុកប្រទេសរបស់ខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែផ្ទុយទៅវិញ ពួកអ្នកឯងបានគាំទ្រនូវ​រដ្ឋប្រហារយោធាមួយ ដែលនាំប្រទេសរបស់ខ្ញុំទៅកាន់សង្គ្រាមមួយ ដែលបើកផ្លូវឱ្យពួក ប៉ុល ពត បាន(ចូលមកកាន់អំនាច)។ នេះជាកំហុសទី(១) របស់ពួកអ្នក។

រីឯកំហុសទី២ តើពួកអ្នកនៅចាំទេ ពួកអ្នកបានបន្ដគាំទ្រ​ពួកខ្មែរក្រហមនៅអង្កការសហប្រជាជាតិពីឆ្នាំ​ ១៩៧៩-៩១? ពួកអ្នកមិនដែលបង្ហាញពីការស្ដោក​ស្ដាយអំពីឥរិយាបថនយោបាយការបរទេសរបស់អ្នក ចំពោះប្រទេសរបស់ខ្ញុំនោះទេ។ ខ្ញុំគ្រាន់តែផ្ដល់យោ​បល់ឱ្យអ្នកឯងថា សូមកុំកសាងកំហុសទី៣ នៅកម្ពុជា។ នេះជាពាក្យដែល ហ៊ុន សែន និយាយជាមួយនឹងប្រទេស​មួយចំនួន ដែលមកជួបជាមួយខ្ញុំ ហើយតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ។ មានអ្នកខ្លះបាននិយាយថា នេះជាកំហុសធំនៅក្នុងអតីតកាលរបស់គេ។ ប៉ុន្ដែ (គេ)មិនហ៊ាននិយាយក្នុងអង្គប្រជុំទេ និយាយពេលជូនដំណើរចេញ (គឺ)​លួចខ្សឹបប្រាប់យើងទៅវិញទេ ហើយគេមិនដែលបានសុំទោស ឬសំដែងការសោកស្ដាយទេ។

(៣) កម្ពុជាចាប់ផ្ដើមឡើងវិញ ក្នុងស្ថានភាពលំបាកជាមរតក៌ពីរបប ប៉ុល ពត

អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន ខ្លួនឯង មុន​ពេល​បានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ក៏ចាប់ផ្ដើមបោសសាលាដើម្បីរៀន ហើយស្ថានភាពនេះ​មាននៅក្នុងក្របខណ្ឌទូទាំងប្រទេស គឺមិនមានកន្លែងណាមួយដែល​មិន​ធ្វើបែបនេះទេ។ ក្រសួងនីមួយៗរៀបចំឡើងវិញទាំងអស់។ ខ្ញុំសង្កេតឃើញថា បណ្ដានាយករដ្ឋមន្ដ្រី ឬប្រធានាធិបតីនៅលើពិភពលោកនេះ (គឺ)ងាយស្រួល (នៅ)ត្រង់ថា របស់មានស្រាប់ គ្រាន់តែដណ្ដើមធ្វើម៉េចឱ្យឈ្នះឆ្នោត (គឺ)មាន​កន្លែង​អង្គុយស្រួល មានស្ថាប័ន/ស្អីៗទាំងអស់។ សម្រាប់កម្ពុជាយើង គឺចាប់ផ្ដើមពីការរៀបចំឡើងវិញ​ទាំងអស់​ ហើយការរៀបចំឡើងវិញនៅក្នុងស្ថានភាពមួយដែលវាលំបាក​ (ព្រមដោយ)មរតកដែល ប៉ុល ពត បានបន្សល់ទុកឱ្យយើង(មាន)ដូចជា៖ ស្ដ្រីមេម៉ាយ កុមារកំព្រា ប្រជាជនត្រូវជម្លៀសពីកន្លែង​មួយទៅកន្លែងមួយ។ ដល់តែរំដោះ​ហើយ (គឺ)ត្រូវរែកចាន/ឆ្នាំង(ត្រឡប់មកវិញ) ហើយយើងមើលឃើញរូបភាពគួរឱ្យអាណោចអធ័ម ដែលម្ខាងដាក់​កូន ម្ខាង(ទៀត)ដាក់អីវ៉ាន់។ នេះជារឿងពិតដែលបានកើតឡើងក្នុងទឹកដីកម្ពុជា។

(៤) កម្ពុជា ប្រឈមនឹងការដែលគេគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ និងការដាក់ទណ្ឌកម្ម

មនុស្សមួយចំនួនដែល(ព្រម)ទទួលយកសច្ចធម៌ពិត គឺបានបង្ហាញនូវការស្ញប់ស្ញែងដល់ខ្លួនឯង មិនមែនស្ញប់ស្ញែងដល់(រាជ)រដ្ឋាភិបាលអីទេ ស្ញប់ស្ញែងថា អញកាលហ្នឹងក្រណាស់ រកតែស្បែកជើងពាក់មិនបានផង។ ឥឡូវអញមិនគួរមានឡានជិះនា​ថ្ងៃនេះទេ។ មានមនុស្សមិនតិចទេ (ដែល)បានរើបម្រាសពីការលំបាកនាដំ​ណាក់កាលនោះ។ ដោយឡែក ​ក្នុង​ក្របខណ្ឌស្ថាប័ន (គឺ)គ្មានស្ថាប័នណាមួយ ដែលមិនរៀបចំឡើងវិញទេ (គឺ)ចាប់ផ្ដើមពីមនុស្សតិចតួចណាស់ ខុសពី​ប្រទេសដទៃដែលគេដូរថ្នាក់ដឹកនាំរួចហើយស្ថាប័ននៅ(មានប្រក្រតីភាព)ទាំងអស់។ អញ្ចឹង ធ្វើរដ្ឋមន្ដ្រី នាយករដ្ឋមន្ដ្រី ឬប្រធានាធិបតី​នៅប្រទេសផ្សេង គឺវាស្រួល។ ប៉ុន្ដែ នៅប្រទេសកម្ពុជាយើង គឺចាប់ផ្ដើមពីបន្ដិចម្ដងៗ​ ដូចដែលខ្ញុំបាននិយាយអម្បាញ់មិញ គេគាំទ្រខ្មែរក្រហមនៅអង្កការសហប្រជាជាតិ(ទេ)តើ មានដោះស្រាយអី​ជាមួយយើង? ថែមទាំងដាក់ទណ្ឌកម្មចំពោះយើង។​

(៥) បន្ទាប់ពីសហភាពសូវៀតដកថយ វិទ្យាស្ថានជួបទំនាស់ភាសាយាន អង់ក្លូសាក្សុង ឬហ្វ្រង់កូហ្វូន

ខ្ញុំពិតជាមានមោទនភាពជាមួយនឹងវឌ្ឍនភាពរួម នៃវិស័យអប់រំ​សិក្សាធិការ (គឺ)​ការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង (និយាយ)ដោយឡែកវិទ្យាស្ថានបច្ចេកវិទ្យានេះ ជាមួយនឹងការចាប់ផ្ដើមក្នុង​គ្រាលំបាក។ ខ្ញុំនៅចាំបាន(ថា) ក្នុងឆ្នាំ ១៩៩១ យើងលំបាកសារជាថ្មីម្ដងទៀត ពេលនោះដោយសារសហភាព​សូវៀត ដួលរលំ ដូច្នេះគ្រូរបស់រុស្ស៊ីត្រូវដកខ្លួន។ អញ្ចឹងទេ ខ្ញុំត្រូវចរចាជាមួយភាគីបារាំង ដើម្បីមកជួយសង្គ្រោះវិទ្យាស្ថានបច្ចេកវិទ្យានេះ ពេលហ្នឹងវាមានជម្លោះ រវាងពួកក្រុមនិយាយភាសាបារាំង/អង់គ្លេស។ នៅចាំបានទេមានបាតុកម្ម ឈ្មោះ ប៉ាង លីដា (ជា)មេបាតុកម្ម។ ពីមុនសាលាហ្នឹងរៀនភាសារុស្ស៊ី ដល់ពេលយើងចាប់ផ្តើមទាញបានហ្វ្រង់កូហ្វូន (Francophoneមក វាមានការទាមទារ (គឺ)ខាងអង់ក្លូសាកស្សុង (Anglo-Saxons) ម្ខាងទៅ (និង)ខាងហ្វ្រង់កូហ្វូន (Francophoneម្ខាងទៅ។ ទម្រាំតែដោះស្រាយចប់ ខ្ញុំត្រូវដើរតួនាទី(ជាអ្នក)សម្របសម្រួល។ ប៉ុន្តែ មិនដឹង(ថា) ប៉ាង លីដា បាតុកម្មគាំទ្រខាងហ្វ្រង់កូហ្វូន (Francophone) ឬខាងអង់ក្លូសាកស្សុង (Anglo-Saxons)? ប៉ុន្តែ គ្មានជោគជ័យណាមួយ ដែលមិនចេញពីការលំបាកទេ។

(៦) មរតក ២ នៃគណបក្សប្រជាជន (១)ការសង្គ្រោះជីវិតមនុស្សឱ្យរស់រានមានជីវិតថ្ងៃរំដោះ ៧ មករា ១៩៧៩ និង(២) បង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស អនុវត្តនយោបាយឈ្នះឈ្នះ

ម្សិលមិញ ខ្ញុំបាននិយាយជាមួយនឹងគណៈប្រតិភូសាំងហ្គាពួររហូតដល់ ២ (ក្រុម) ជាពិសេស គណៈប្រតិភូទី១ គឺប្រធានសេវាចារកម្មស៊ីវិលរបស់សាំងហ្គាពួរ។ គាត់និយាយអំពីជោគជ័យនៃការធ្វើប្រធានអាស៊ានក្នុងពេលដ៏លំបាក។ ខ្ញុំនិយាយថា ជោគជ័យដែលបានមកចេញពីការលំបាក គឺជាជោគជ័យដែលមានតម្លៃ ហើយត្រូវការពារ។ បានខ្ញុំនិយាយទៅដល់កត្តាសន្តិភាពទាំងឡាយដែលយើងបានខិតខំ(ស្វែងរក)។ យើងត្រូវថែអាហ្នឹង (ព្រោះ)ជារបស់ដែលមានតម្លៃបំផុត​។ ឥឡូវថា មរតកដែលមេដឹកនាំគណបក្សប្រជាជនបន្សល់ទុកឱ្យជាតិមាតុភូមិអ្វីខ្លះទៅ?​

ដំបូងបំផុត កុំភ្លេចអំពីការសង្គ្រោះជីវិតមនុស្សឱ្យរស់រានមានជីវិត តាមរយៈថ្ងៃរំដោះ ៧ មករា (១៩៧៩)។ បើអត់មានថ្ងៃរំដោះ ៧ មករា (១៩៧៩) កុំនិយាយអីទៀត និយាយតែពីរឿងងាប់តែម្ដង អាហ្នឹងនិយាយការពិត។ ឥឡូវ អ្នកណាមួយហ៊ានមកអះអាងថា បើអត់មានថ្ងៃរំដោះ ៧ មករា (១៩៧៩) អញនៅតែរស់(ទេ)? ប៉ុន្តែ ពួកគេបានកាឡៃប្រវត្តិសាស្ត្រនេះ។ ឯមរតកទី(២) គឺការចូលរួមរបស់រដ្ឋាភិបាលអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា តាមរយៈការកសាងឡើងនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ដល់វាបញ្ចប់ហើយ គឺថាចាប់ផ្តើមចូលដល់ដំណាក់កាល នៃការអនុវត្តនយោបាយឈ្នះឈ្នះតែម្តង។ មរតកនេះ គឺសំខាន់ណាស់។

(៧) ឆ្នាំ ២០២៥ បំផ្លាញចោលគ្រាប់មីនឱ្យអស់ ធានាថាប្រជាជនទទួលបានដីធ្លីទៅគ្មានគ្រោះថ្នាក់

ថ្ងៃមុនខ្ញុំបាននិយាយអំពីប្រវត្តិទំនាក់ទំនងរវាងសន្តិភាពនិងសង្គ្រាមបែកបាក់។ ឥឡូវ យើងមានឱកាសគ្រប់ទីកន្លែង នោះនៅត្រង់ថា បំផ្លាញចោលគ្រាប់មីនឱ្យអស់នៅត្រឹមឆ្នាំ ២០២៥ ដើម្បីធានាថា ប្រជាជនទទួលបានដីធ្លីទៅ គឺគ្មានគ្រោះថ្នាក់ ឬក៏អ្នកដែលធ្វើដំណើរទាំងឡាយចូលចិត្តដើរកំសាន្ត ឬក៏គ្នាអត់ស្គាល់ភូមិសាស្ត្រទៅដើរជាន់មីន។ មីននេះ យើងនឹងខិតខំ ដើម្បីហ្នឹងបំផ្លាញចោលវាឱ្យអស់នៅក្នុងឆ្នាំ ២០២៥។ យើងប្រើពេល ៣០ ឆ្នាំហើយ ដើម្បីដោះ(មីន) ក៏ប៉ុន្តែ វាមិនទាន់អស់ ដោយសារប្រទេសយើងហែកហួរទៅដោយសង្គ្រាមហ្នឹងវាធំពេក។ អញ្ចឹងទេ ខ្ញុំគ្រាន់តែរំលឹកបញ្ហានេះ អ្វីដែលបានកើតនៅក្នុងប្រទេសរបស់យើង (គឺ)វាលំបាក។

(៨) ដំណាក់កាលសេដ្ឋកិច្ចចំណេះដឹង ចាំបាច់ត្រូវបណ្តុះបណ្តាលធនធានមនុស្ស

វឌ្ឍនភាពលើវិស័យអប់រំនេះ គឺវាឆ្លុះបញ្ចាំងអំពីការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ សម្រាប់ប្រទេសជាតិរបស់យើង។ យើងបើនិយាយពីជំនាន់ត្រឹមឆ្នាំ ១៩៧៥ សួរថា អ្នកជាប់បរិញ្ញាបត្រមានប៉ុន្មាននាក់ទៅ? មានដែរ តែវា(មាន)តិច។ ឥឡូវ ហ្នឹង(អ្នកចប់)បរិញ្ញាបត្រក្នុងមួយឆ្នាំៗ (គឺមាន)ច្រើន។ (ឥឡូវ) យើងមានបរិញ្ញាបត្រ យើងមានបរិញ្ញាបត្ររង យើងមានបរិញ្ញាបត្រជាន់ខ្ពស់ យើងមានថ្នាក់បណ្ឌិត យើងមានអ្នកដែលបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ដំណាក់កាលសេដ្ឋកិច្ច នៃចំណេះដឹង គឺជាដំណាក់កាលដែលមានការចាំបាច់ត្រូវបណ្តុះបណ្តាលធនធានមនុស្ស

(៩) ជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទាំងទន់ទាំងរឹង ក្នុងនោះធនធានមនុស្ស

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺបានឆ្លងកាត់ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ ដូចដែលខ្ញុំនិយាយអម្បាញ់មិញអញ្ចឹង​។ ដំណាក់កាលស្តារឡើងវិញ (គឺ)ចាប់ផ្តើមពីការលំបាក​ ហើយពេលនោះត្រូវទទួលជំនួយពីសូវៀត។ សូវៀតពេលនោះ គឺមានរដ្ឋច្រើនណាស់។ អ្នកដែលមកបង្រៀននៅវិទ្យាស្ថានបច្ចេកវិទ្យា មិនមែនមានតែជនជាតិរុស្ស៊ីទេ មានតាំងពីជនជាតិអ៊ុយក្រែន មានតាំងពីជនជាតិ Uzbekistan ​មានទាំងជនជាតិអាល់ម៉ានី មានទាំងជនជាតិ Azerbaijan មានទាំងបេឡារ៉ូស គឺមានសាស្ត្រាចារ្យច្រើនណាស់មកបង្រៀន។ ប៉ុន្តែ នៅពេលដែលសូវៀតដួលរលំ យើងក៏ត្រូវរកអ្នកមកជំនួស។ អ្នកមកជំនួសហ្នឹងបង្កើតនូវបញ្ហាបាតុកម្ម រវាងថាត្រូវប្រើភាសាអង់គ្លេស ឬភាសាបារាំងទៅទៀត។ ប៉ុន្តែ យើងប្រឹងបន្តិចម្តងៗ(រហូត)មកដល់ពេលនេះ។ ថ្ងៃនេះ(យើងសង់)អគារ ២ (ខ្នង)បន្ថែមទៀត ដែលមានចំនួន ៩៣ បន្ទប់ ក្នុងហ្នឹងអគារសហគមន៍ ១ ខ្នង ដែលមានកម្ពស់ ៧ ជាន់ នឹងអគារវិស្វកម្មសំណង់ ១ ខ្នង ចំនួន ២០ បន្ទប់។

នេះគឺហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង សម្រាប់បណ្តុះបណ្តាលផ្នែកទន់គឺធនធានមនុស្សនេះឯង។ យើងកំពុងតែជំរុញការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងរឹង/ទន់។ ធនធានមនុស្ស ក៏ជាហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់មួយដែរ ដែលយើងកំពុងតែយកចិត្តទុកដាក់។​ ខ្ញុំយកឱកាសនេះ អរគុណជាមួយនឹងជំនួយឧបត្ថម្ភ ដែលធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ យើងត្រូវហ៊ានចំណាយទៅលើការសាងសង់អគារសិក្សាបំពាក់បរិក្ខារឱ្យបានល្អដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សរបស់យើង។ នៅក្នុងក្របខណ្ឌទូទាំងប្រទេស យើងមានអគារសិក្សាច្រើនណាស់ដែលមានតម្លៃរាប់ពាន់លានដុល្លារ យើងអត់ខ្លាច(ចំណាយ)ទេ។ សូម្បីតែបេសកកម្ម ៦ ពាន់គីឡូម៉ែត្រ តាមរថយន្ត ពេលនោះចំណាយ(ប្រាក់)ប្រមាណ ៤០០ លានដុល្លារ សម្រាប់កសាង(សាលារៀនតាំងពី)ថ្នាក់បឋម ថ្នាក់អនុ/វិទ្យាល័យ។ យើងកុំខ្លាចជាមួយនឹងការចំណាយដើមទុន សម្រាប់ការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះយើងត្រូវការឱ្យសិស្សមានសុខភាពល្អ។ យើងត្រូវមានភាពគត់មត់ សម្រាប់សិស្ស/សាស្រ្តាចារ្យក្នុងការបង្រៀន។

(១០) ការចំណាយក្នុងវិស័យអប់រំ ផ្តល់ផលចំណេញខាងសេដ្ឋកិច្ចសង្គមសម្រាប់ការអភិវឌ្ឍជាតិ

ដៃគូរបស់យើងអាចជួយយើងបន្ថែមទៀត ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ជាអគារ ឬជាសាលាតែម្តង។ បើនៅឯក្រចេះ គឺចិនគាត់ជួយនៅសាកលវិទ្យាល័យក្រចេះតែម្តង។ ពេលដែលបង្កើតខេត្តត្បូងឃ្មុំ យើងហ៊ានកសាងនូវសាកលវិទ្យាល័យនៅត្បូងឃ្មុំតែម្តង។ យើងកុំខ្លាចចំណាយដើមទុន ព្រោះផលដែល(ទទួល)ត្រឡប់មកវិញ គឺវាធំណាស់។ (ការ)សាងសង់អគារសិក្សា ជាមួយនឹងប្រាក់បៀវត្សសាស្រ្តចារ្យ/គ្រូបង្រៀន ដែលយើងត្រូវចំណាយជាមួយនឹងផលដែលយើងបានត្រឡប់មកវិញ អំពីការបង្កើតចំណេះដឹង សម្រាប់យុវជន/នារី និងប្រជាពលរដ្ឋរបស់យើង (ព្រោះ)វាជាផលចំណេញខាងវិស័យសេដ្ឋកិច្ចសង្គមដ៏ធំ សម្រាប់ការអភិវឌ្ឍជាតិ ហើយភាពធន់សម្រាប់សេដ្ឋកិច្ច មិនមែនពឹងផ្អែកលើប្រាក់ចំណូលម្តងម្កាលទេ គឺ(ពឹង)ផ្អែកទៅលើចំណេះដឹងក្នុងដំណាក់កាលនេះ។ ដំណាក់កាលណាក៏ដោយ ធនធានមនុស្ស មិនអាចបំបាត់ចោល (និង)មិនអាចមើលរំលងលើ(បាន)ទេ។

ខ្ញុំសូមកោតសរសើរ ចំពោះនាយកវិទ្យាស្ថានបច្ចេកវិទ្យា (គឺ)បណ្ឌិត ប៉ូ គឹមថូ។ ដំបូង ភឿង សកុណា បានរុញឱ្យធ្វើរដ្ឋលេខាធិការក្រសួងអប់រំ រួចហើយបានរុញធ្វើរដ្ឋមន្រ្តីក្រសួងវប្បធម៌ ឯ រមណី ចូលនិវត្ត(ហើយ) ឥឡូវ ប៉ូ គឹមថូ។ ខ្ញុំសូមកោតសរសើរអ្នកដឹកនាំគ្រប់ជំនាន់ នៃវិទ្យាស្ថាននេះ ដែលបានលើកកម្ពស់នូវវិទ្យាស្ថាននេះ។ សាលមហាស្រពរបស់យើងកើតឡើងដំណាក់កាល ភឿង សកុណា កាន់ ឬ រមណី កាន់? សាលមហាស្រពហ្នឹងដាក់ ២០១២ កៅអី (គឺ)តំណាងឱ្យឆ្នាំ ២០១២ អាហ្នឹងជំនាន់បង អ៊ឹម សិទ្ធី ធ្វើរដ្ឋមន្រ្តី ខ្ញុំនៅចងចាំអាព្រឹត្តិការណ៍ហ្នឹង តិចថា ហ៊ុន សែន ភ្លេច? បង អ៊ឹម សិទ្ធី គាត់ថា ខិតខំរៀបចំកៅអីយ៉ាងម៉េចតម្រឹមត្រឹម ២០១២  (គាត់)ទទួលមរណភាពដោយចៃដន្យ ជាការគួរឱ្យសោកស្តាយ ប៉ុន្តែ ជីវិតមនុស្សមើលមិនឃើញទេ។​ ក្នុងប៉ុន្មានខែ(នេះ) ក្នុងគ្រួសាររបស់ខ្ញុំក៏មានសោកនាដកម្មកើតឡើង បងប្រុសបង្កើតស្លាប់ក៏មិនបានលា (ស្លាប់)នៅក្នុងខែឧសភា ឆ្នាំ២០២២។ ដល់ ៣ អាទិត្យមុននេះ គឺប្អូនថ្លៃ(ខ្ញុំ)គេទៅក៏មិនបានលា។ ក្រឹត្យក្រមធម្មជាតិវាអញ្ចឹង កើត ចាស់ ឈឺ ស្លាប់។

(១១) ចំនួនស្រ្តីក្នុងវិស័យអប់រំសិក្សាធិការ មានចំនួនច្រើននៅថ្នាក់ទាប តែថយចុះនៅថ្នាក់ខ្ពស់

ខ្ញុំក៏សុំយកឱកាសនេះ សម្តែងនូវការអបអរសាទរជាមួយនឹងនិស្សិតជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនូវថ្ងៃនេះ ចំនួន ៤ ៦១៧ នាក់  ក្នុងនោះ មាននារី (ចំនួន) ១ ២៨១ នាក់ ស្មើនឹង ២៧,៧៥ ភាគរយ។ ចំណុចនេះ ខ្ញុំត្រូវតែតាំងជាសំនួរ ហេតុអ្វីបានជាវិទ្យាស្ថានបច្ចេកទេសបច្ចេកវិទ្យារបស់យើងនេះ​ គឺស្រ្តីមានអត្រាទាប បើប្រៀបធៀបជាមួយនឹងសាកលវិទ្យាល័យនានា? … បើសិនជានិយាយពីរឿងប្រឡង(ជាប់)បាក់ឌុបវិញ ចំនួនស្រ្តី/កុមារី/យុវតី (មានចំនួន)ច្រើនជាងកុមារា/យុវជន។ ដល់ថ្នាក់បរិញ្ញាបត្ររង/បរិញ្ញាបត្រ គឺស្ដ្រីតែងតែច្រើនជាង(បុរស)។ ដល់ចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ទៅថ្នាក់បណ្ឌិត ស្ដ្រីចាប់ផ្ដើមតិចជាង(បុរស)។ អាហ្នឹងកត្តាធម្មជាតិ ​ដែលស្រ្តីចាប់ផ្ដើមមានគ្រួសារ ដែលត្រូវមើលថែទាំកូនចៅ។ ឥឡូវនេះ សម្រាប់អ្នកបច្ចេក​ទេសរបស់យើង ដែលទាក់ទងជាមួយនឹងវិស្វកម្ម/រឿងស្អីៗនេះ បែរជាមានចំនួនស្រ្តីតិចណាស់។ យើងពិនិត្យ​មើល​នៅក្នុងអត្រានេះ បរិញ្ញាបត្ររងផ្នែកវិស្វកម្ម មានស្រ្តី(ចំនួន) ៤១,០៩ ភាគរយ ចំនួនស្ដ្រីអាចថាខ្ពស់ជាងគេបន្តិច។ ដល់បរិញ្ញាបត្រវិស្វកម្ម (ស្ត្រី)នៅសល់(ចំនួន) ៣១,៧៧ ភាគរយ។ ដល់ថ្នាក់វិស្វករ ស្ដ្រីមាន(ចំនួន) ២២,៥៧ ភាគរយ។ ដល់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម ស្ដ្រី(មានចំនួន)៣០,៤៨ ភាគរយ។ ដល់ថ្នាក់បណ្ឌិតវិស្វកម្ម (ស្ត្រី)មានតែ ៤ នាក់ តែស្រ្តីមានម្នាក់អាចថាគ្របដណ្ដប់បាន ២៥ ភាគរយ។

(១២) ការបញ្ជូនស្រ្តីកម្ពុជាចេញទៅប្រតិបត្តិការរក្សាសន្តិភាពនៅក្រៅប្រទេស ត្រូវគិតពីប្រសិទ្ធភាព

បញ្ហាស្រ្តី(នេះ) យើងជាប់ចំណាត់ថ្នាក់លេខប៉ុន្មានទេក្នុងអាស៊ាន ក្នុងការបញ្ជូនស្រ្តីចេញទៅប្រតិបត្តិការរក្សាសន្តិភាពនៅក្រៅប្រទេស។ យើងបញ្ជូនទៅចំនួនច្រើន តែប្រទេសខ្លះគាត់បញ្ជូនទៅត្រឹមតែ ៥ នាក់ ដល់ ៥ នាក់ គាត់ដាក់ស្រី ៣ នាក់ អញ្ចឹង វាមិនខ្ពស់? ឯយើងដាក់ចេញទៅមួយកង ២០០ ឬ ៣០០ នាក់ ក្នុងហ្នឹងមានស្ដ្រី ២៥ ឬ ៣០ នាក់ អញ្ចឹង គេមើលឃើញអត្រាតូចណាស់។ ប៉ុន្តែ (ប្រទេស)ខ្លះគេជាប់ចំណាត់ថ្នាក់ខ្ពស់​ (ដោយសារ)តែគេបញ្ជូនមនុស្សត្រឹម ៥ នាក់ តែគេដាក់ស្ដ្រី ៣ នាក់ទៅ (អញ្ចឹងទេ) អត្រាភាគរយវាខ្ពស់ជាង ៥០ ភាគរយ បាត់(ទៅហើយ)។ បើសិនជាយើងចង់យកតែចំណាត់ថ្នាក់ ដោយមិនគិតពីប្រសិទ្ធភាព យើងក៏អាចធ្វើបានដែរ។ បញ្ជូនទៅប្រទេសណាមួយ សុទ្ធតែក្រុមគ្រូពេទ្យ ដើម្បីទៅជួយនៅប្រទេសនោះ តាមរយៈអង្គការសហប្រជាជាតិ ថាយើងបញ្ជូនគ្រូពេទ្យ ១០ នាក់ យើងដាក់ពេទ្យជានារី ៧ នាក់ ដូច្នេះ យើងបាន ៧០% បាត់ទៅហើយ។ ដល់ទៅ ខ្ញុំឃើញប្រទេសនេះម៉េចក៏បញ្ជូនស្រ្តីទៅច្រើន អត្រាភាគរយខ្ពស់ម៉េះ ដល់មើលទៅ គាត់បញ្ជូនតែ ៥ នាក់ហ្នឹង ដាក់ស្រី ៣ នាក់ វាត្រូវតែខ្ពស់ហើយ …។

(១៣) ការរីកលូតលាស់នៃសេដ្ឋកិច្ច ផ្ដល់ផលដល់ក្រុមគ្រួសារផ្ទាល់ និងប្រជាពលរដ្ឋទូទៅ

ជាថ្មីម្ដងទៀត អបអរសាទរចំពោះជ័យលាភី ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ ហើយក៏ចូលរួមជាមួយមាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារ (ដើម្បី)អបអរសាទរ ចំពោះជ័យលាភីទទួលសញ្ញាបត្រ។ សូមឱ្យជ័យលាភីទាំងអស់បន្តការសិក្សាតទៅទៀត។ អ្នកដែលចេញធ្វើការ(ហើយ)ក៏ត្រូវពង្រឹង/ពង្រីកនូវសមត្ថភាពរបស់ខ្លួនថែមទៀត។ នេះជាភាពចាំបាច់ដែលមនុស្សគ្រប់រូបត្រូវធ្វើ។ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងទទួលជោគជ័យនៅក្នុងការងារ ដែលយើងត្រូវសម្រេច។ វាជាកិច្ចការដែលទាំងអស់គ្នាត្រូវប្រឹង ធ្វើម៉េចឱ្យមានការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់យើង។ ការរីកលូតលាស់ នៃសេដ្ឋកិច្ចវាបានផ្ដល់ផលប្រយោជន៍ដល់ក្រុមគ្រួសាររបស់យើងផ្ទាល់តែម្ដង។ ជាតិរឿងមួយហើយ ក៏ប៉ុន្តែជាតិវាចេញមកពីការរួមគ្នានៃប្រជាពលរដ្ឋនោះឯង។ ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរ វាក៏ជាការល្អ។ ឥឡូវនេះ ខាងវិស្វករ/ស្ថាបត្យករ (គឺមាន)តម្រូវការ(ខ្លាំងណាស់)។ ខ្ញុំចែកសញ្ញាបត្រកាលពីថ្ងៃចន្ទ សុទ្ធតែក្រុមពួកអ្នកបច្ចេកទេសខាងផ្នែកអគ្គិសនី ផ្នែកគ្រឿងត្រជាក់ស្អីៗនេះ អានោះមួយវគ្គទៅ។ តែប៉ុន្មានថ្ងៃសោះ(យើងទទួលបានអ្នកបច្ចេកទេស)ជិត ១ ម៉ឺននាក់។ ថ្ងៃចន្ទមុនដូចជាប៉ុន្មានពាន់នាក់ ថ្ងៃនេះ ៤ ៦១៧ នាក់ទៀត។ មិនមែន​គ្រាន់តែយកមក(សញ្ញាបត្រមក)ចែកទេ សុទ្ធតែបានឆ្លងកាត់ការរៀនសូត្រដ៏ត្រឹមត្រូវ។

(១៤) បើមិនដឹងគុណស្រ័យចំពោះជាតិមាតុភូមិ គប្បីដឹងគុណស្រ័យមាតាបិតា/អាណាព្យាបាល/គ្រូបង្រៀន

រឿងដែលគួរឱ្យចង់សើច គឺអ្នកដែលរៀន/ទទួលសញ្ញាបត្រនៅកម្ពុជា (គឺថា)រៀនតាំងពីបឋមរហូតដល់ឧត្ដម ពេលចេញទៅក្រៅប្រទេស (មក)បង្អាប់សញ្ញាបត្រក្នុងស្រុក អាសូរខ្លួនឯងទៅជាប់បណ្ឌិតពីលើមេឃមក? វាជាប់(បណ្ឌិត)នៅក្នុងស្រុក(សោះ) រួចហើយបានទៅក្រៅស្រុកបានបណ្ឌិត(ថែម)ទៀត រួចហើយមកបង្អាប់ទីកន្លែងដែលខ្លួនឯងនៅ។ ខ្ញុំគិតថា យ៉ាងហោចណាស់ក្មួយត្រូវដឹងគុណស្រ័យ បើមិនដឹងគុណស្រ័យ ចំពោះជាតិមាតុភូមិទេ ក៏ត្រូវដឹងគុណស្រ័យមាតាបិតា អាណាព្យាបាល និងគ្រូបង្រៀនរបស់យើង។ អស់លោកវិស្វករ/ស្ថាបត្យករ ក្មួយៗ កុំគិតថា ពេលទៅជួបគ្រូបង្រៀនរបស់ខ្លួនដែលបង្រៀននៅថ្នាក់ទី ១ ទី ២ ឬនៅវិទ្យាល័យ ខ្ញុំរាល់ថ្ងៃធ្វើដល់វិស្វករ លោកគ្រូឯងនៅតែបង្រៀនថ្នាក់ទី ៦ ដដែល ឬក៏នៅតែកន្លែងដដែល។ ដោយសារតែពួកគាត់នោះហើយ ដែលបញ្ជូនអ្នកទាំងអស់គ្នាមកកន្លែងនេះ។ បើគ្មានគ្រូដឹកដៃតាំងពីដំបូង (និងបាន)ជួយបង្ហាត់បង្ហាញ យើងក៏អត់មាននៅពេលនេះដែរ។

បើគ្មានមាតាបិតារបស់យើងជួយតម្រង់ទិស បង្កើត/ចិញ្ចឹមក្បាលយើងមកទេ គឺវាមិនអាចឱ្យយើងមានកំណើតដល់ថ្ងៃនេះទេ។ វាមិន(មែន)អាចអាចម៍គោបង្កើតឥន្ទ្រីបានទេ។ ខ្ញុំមិនដាក់ផ្លែផ្កាឱ្យអ្នកណាទេ តែវាហួសចិត្ត ត្រង់ថា ឥន្រ្ទីកើតពីអាចម៍គោ។ រឿងវាអញ្ចេះ វាគួរឱ្យចម្លែកណាស់។ ហេតុតែចង់បន្តុះបង្អាប់ និងលើកកម្ពស់ខ្លួនឯង ចាត់ទុកថា ឥន្ទ្រីកើតក្បែរអាចម៍គោ អញ្ចឹង អាចម៍គោវាបង្កើតឥន្រ្ទីឡើង? វាមិនដែលទេ។ មានក្នុងរឿងព្រេងដែរ (ករណី)គេបន្លំកូន មិនថារឿងខ្មែរ/ចិនទេ។ (បើ)រឿងចិន(ក្នុង)រជ្ជកាល សុង គឺមានរឿង ប៉ាវចិនស្រាវជ្រាវបញ្ហាព្រះរាជបុត្រដូរឆ្មា អាហ្នឹងមាន។ ប្រពន្ធចុង/ដើមដណ្ដើម(ប្ដី/ទ្រព្យ)គ្នា អាហ្នឹងមាន។ ក្នុងរឿងរបស់ខ្មែរយើងក៏មានដែរ។ ប៉ុន្តែ រឿងពិតប្រាកដ គឺមាតាបិតាបង្កើតយើងមក (គឺ)ចេញយើង(មក)ហើយ។ សត្វឆ្កែវាបង្កើតកូនមក មិនមែនចេញជាមនុស្ស ឬខ្លាទេ វាចេញជាឆ្កែ។ សត្វខ្លាវាបង្កើតកូនមក វាទៅជាខ្លា។ សត្វឥន្រ្ទីវាបង្កើតកូនមក វាទៅជាឥន្រ្ទី វាមិនអាចអាចម៍គោ បង្កើតទៅជាសត្វឥន្រ្ទីកើតទេ។

(១៤) កម្ពុជាមិនប្រកាសកូវីដ-១៩ ជាជំងឺផ្ដាសាយធម្មតាទេ, សូមបន្តការពារ

អញ្ចឹងទេ បានជាអំពាវនាវឱ្យអ្នកទាំងអស់គ្នា ខិតខំប្រឹងប្រែងឡើងជាមួយនឹងការបន្តការសិក្សា និងពង្រឹងសមត្ថភាពផ្ទាល់ ទាំងតាមរយៈការធ្វើការផង (និង/ឬ)រៀនផងក្ដី។ ខ្ញុំពិតជាមានការកោតសរសើរ ចំពោះការខិតខំរបស់អ្នកទាំងអស់គ្នា ដែលបានប្រឹងប្រែង(សិក្សារៀនសូត្រ) ​ទោះបីតាមអាហារូបករណ៍រដ្ឋ/រៀនបង់ថ្លៃក្ដី។ ឥឡូវ យើងមានឱកាសជួបជុំគ្នាម្ដង នៅក្នុងនេះបើបូកទាំងអ្នកចូលរួម គឺជិត ៥ ពាន់នាក់ យើងធ្វើបាន។ ឥឡូវយើងមានលទ្ធភាពកាន់តែធ្វើបាន ដោយសារយើងគ្រប់គ្រងបានកូវីដ-១៩ ហើយ តែខ្ញុំគិតថា យើងមិនប្រកាសថា កូវីដ-១៩ ជាជំងឺផ្ដាសាយធម្មតា ដែលប្រទេសមួយចំនួនអាចនឹងប្រកាសចេញថា កូវីដ-១៩ គឺជាជំងឺផ្ដាសាយធម្មតា។ យើងជាប្រទេសទន់ខ្សោយ យើងត្រូវតែមានការប្រុងប្រយ័ត្ន។ យើងមិនដាក់ជាកាតព្វកិច្ចពាក់ម៉ាសទេ ប៉ុន្តែ យើងក៏លើកទឹកចិត្តឱ្យប្រជាជនពាក់ម៉ាសបន្តនៅទីកន្លែងទីប្រជុំជន/ទីណាក៏ដោយ។ យើងអត់ទាន់ទម្លាក់ចោលនូវកិច្ចការពារខ្លួននោះទេ។ បើយើងចាត់ទុកថា កូវីដ-១៩ ជាផ្ដាសាយធម្មតា ដូច្នេះ យើងគ្មានហេតុផលអំពាវនាវឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងទេ។

(១៥) មិនទាន់ទទួលយកវ៉ាក់សាំងជំនួយថ្មី ព្រោះនៅសលើ ២០ លានដូស

ចំណុចនេះ ខ្ញុំត្រូវនិយាយស្កាត់ទុកឱ្យហើយ ក្រែងលោមានមតិណាមួយលើកឡើងថា ប្រទេសដទៃគេប្រកាសដាក់អាហ្នឹងទៅជាជំងឺផ្ដាសាយធម្មតា។ លោកជំទាវ ឱ វណ្ណឌីន នៅបន្តខិតខំដើម្បីចាក់វ៉ាក់សាំងតទៅទៀត។ ឥឡូវ មានប្រទេសមួយនៅអឺរ៉ុបចង់ផ្ដល់វ៉ាក់សាំងមកប្រទេសយើងបន្ថែមទៀត ឯកឧត្ដម ម៉ម ប៊ុនហេង បានធ្វើលិខិតថ្លែងអំណរគុណហើយ តែយើងមិនអាចទទួលយកវ៉ាក់សាំងមកទុកចោលទេ វ៉ាក់សាំងរបស់យើងប្រើប្រាស់មិនទាន់អស់ទេ ហើយក៏ដឹកចូលមិនទាន់អស់ (គឺ)នៅ ២០ លានដូសទៀត ដែលមិនដឹកចូល ក្នុងពេលដែលនៅក្នុងឃ្លាំង ៦ លានដូស។ អញ្ចឹងទេ យើងអរគុណចំពោះមិត្តភក្ដិរបស់យើង ដែលបានជួយយើងក្នុងពេលវេលាលំបាក។

(១៦) ក្នុង Channel Telegram មានអ្នកគាំទ្រ ៥៤ ម៉ឺននាក់

ថ្ងៃនេះ ដោយសារតែមានរឿងថ្មីៗ ខ្ញុំគួរតែនិយាយបន្តិច។ អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយ ម្សិលមិញគ្រាន់តែខ្ញុំបញ្ចេញ(សារ)សម្លេងលើបញ្ហាទាក់ទិនជាមួយនឹងរឿងសត្វក្ងោក … ខ្ញុំអត់បញ្ចេញ(សារសម្លេង)តាមហ្វេសប៊ុកទេ ព្រោះក្នុង Channel Telegram ខ្ញុំមាន(អ្នកគាំទ្រ) ៥៤ ម៉ឺននាក់។ ម្សិលមិញ(ខ្ញុំផ្ញើ)សារសម្លេងរបស់ខ្ញុំចេញទៅ មានមនុស្ស ៣៦៧ ៥០០ នាក់ ចូលមកស្ដាប់ ក្នុងចំណោមជាង ៥៤ ម៉ឺននាក់។ បានសេចក្ដីថា មនុស្សជាងពាក់កណ្ដាល នៃអ្នកដែលបានភ្ជាប់ Telegram ជាមួយខ្ញុំ។ ខ្ញុំបើកចំហសម្រាប់ការភ្ជាប់ជា​មួយ Channel Telegram នេះ ដែលទទួលបាន(ព័ត៌មាន)លឿនបំផុត។ យើងប្រើសារសម្លេងតាមរយៈហ្វេសប៊ុក គឺពិបាក។ ប្រើសារសម្លេងតាមរយៈ Channel Telegram គឺល្បឿនវាលឿន។ គ្រាន់តែ(ផ្ញើសារសម្លេង)ចេញភ្លាម បណ្ដាសារព័ត៌មាននានាគេយកទៅផ្សាយចេញបន្ថែម។ ម្សិលមិញនេះ គឺថា BTV ចាប់ផ្ដើមផ្សាយមុនគេតែម្ដង ទាំងតាម Channel Telegram ហ្វេសប៊ុក BTV និងទូរទស្សន៍ BTV តែម្ដង។

(១៧) បើមានចន្លោះប្រហោង ត្រូវធ្វើវិសោធនកម្មច្បាប់អំពីការចិញ្ចឹមសត្វកម្រ

រឿងនេះ វាកើតឡើងប៉ុន្មានថ្ងៃ(មក)ហើយ។ រឿងរ៉ាវវាបានកើតទៅហើយ។ ខ្ញុំក៏មិនដាក់កំហុសទៅលើនរណាទេ តែខ្ញុំឱ្យសិក្សាបន្ទាន់ទៅលើច្បាប់។ មន្រ្តីអនុវត្តច្បាប់របស់យើងគាត់អនុវត្តទៅតាមច្បាប់។ អញ្ចឹង បើច្បាប់ហ្នឹងវាហួសសម័យ វាមិនសមស្រប យើងអាចកែច្បាប់ហ្នឹងបាន។ ម្សិលមិញខ្ញុំ(ក៏)ថា បញ្ហាស្អីទុកមួយអន្លើ យកក្ងោកហ្នឹងទៅ(សង)ដល់ម្ចាស់ (ព្រោះ)គាត់ទារប៉ុន្មានថ្ងៃ(មក)ហើយ។ ប៉ុន្មានថ្ងៃនេះខ្ញុំក៏វក់វី (ព្រោះមានការងារច្រើន) អត់បានដេកពួនទេ។ ម្សិលមិញត្រូវជួបភ្ញៀវដល់ទៅពីរ(ក្រុមនៅ)ពេលព្រឹក។ បាយរួចម៉ោងជាង ១២ (ថ្ងៃត្រង់)ហើយ ត្រូវម៉ោង ៣ មកជួយជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិកថែមទៀត។ ដូច្នេះ ត្រូវបញ្ចេញសារសម្លេងទៅ ព្រោះត្រូវធ្វើម៉េចនាំសត្វក្ងោកបញ្ជូនទៅឱ្យក្រុមគ្រួសារនោះវិញ។ ខ្ញុំមិនដឹងថា បានចែងនៅក្នុងច្បាប់មួយណាទេ ក្រែងលោថាខ្ញុំចន្លោះប្រហោង ព្រោះខ្ញុំស្ថិតនៅក្នុងព្រឹត្តិការណ៍ហ្នឹងទាំងអស់។​ បើសិនជាមានចន្លោះប្រហោង យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបើកឱកាសឱ្យប្រជាជនមានលទ្ធភាពចិញ្ចឹមសត្វកម្រ

(១៨) គួរតែរៀបចំជាចលនាចិញ្ចឹមសត្វដែលជិតផុតពូជ

បើនិយាយពីជាប់ទោសវិញ អ្នកជាប់ទោសមុនគេអ្នកណា?​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់ទោសមុនគេ (គឺ)ចិញ្ចឹមក្ងោកច្រើនជាងក្ងោកអ្នកកំពង់ឆ្នាំង។ ចៅខ្ញុំវាចូលចិត្តក្ងោក វាទៅប្រឡែងលេងជាមួយក្ងោក យើងខ្លាចអាក្ងោកហ្នឹងជាចឹកភ្នែក ក៏ឱ្យ (ហ៊ុន) ម៉ានិត យកអាក្ងោកហ្នឹងទៅដាក់ទ្រុងនៅមណ្ឌលគិរី។ អាហ្នឹងទី(១) អ្នកដែលត្រូវមានទោស គឺ ហ៊ុន សែន។ ទី(២) គឺ ហ៊ុន ម៉ានិត។ ទី(៣) គឺ ហ៊ុន តូ ចិញ្ចឹមមិនដឹងប៉ុន្មានទេ តាំងពី កេងកង គឺថាហើរពេញទីក្រុង។ ទី(៤) គឺ ហ៊ុន ម៉ាលី កូនស្រីពៅរបស់ខ្ញុំ ផ្ទះរបស់វាសុទ្ធតែសត្វ។ អញ្ចឹងទេ ប្រភេទសត្វដែលជិតផុតពូជនេះ គឺមកពីការដែលយើងរឹតត្បិត។ (គួរតែរៀបចំ)ឱ្យទៅជាចលនាចិញ្ចឹមសត្វដែលជិតផុតពូជវិញ។ រឿងហ្នឹងអត់មានខាតអីទាល់តែសោះ។ (និយាយ)ថាចិញ្ចឹមដើម្បីយកសាច់ អ្នកណាទៅស៊ីសាច់ក្ងោក? ប្រជាពលរដ្ឋអាចយកអាហ្នឹង គេហៅថា ដាក់(ជា)ទីតាំងមួយ សម្រាប់ការចូលមើលរបស់ប្រជាជន គាត់អាចទទួលបានកម្រៃពីទេសចរដែលចង់មើល

(១៩) ពិនិត្យច្បាប់ពាក់ព័ន្ធបន្ទាន់ ធ្វើវិសោធនកម្ម ប្តូរពីការរឹតត្បិតទៅជាការលើកទឹកចិត្ត ដើម្បីបង្កើនសត្វព្រៃ

យប់មិញខ្ញុំផ្ញើលុយ ១០ លានរៀល​ ទៅឱ្យគ្រួសារនោះ គោលដៅរបស់ខ្ញុំក្រៅពីជីវភាព (គឺ)ចង់ឱ្យគ្រួសារហ្នឹងប្រើប្រាស់ថវិកាហ្នឹង កែសម្រួលកន្លែង(ចិញ្ចឹមក្ងោកនោះ) ដើម្បីឱ្យប្រជាជនទៅមើលឱ្យបានល្អ។ ខ្ញុំចង់បង្វែរការយកចិត្តទុកដាក់ឱ្យប្រជាពលរដ្ឋរបស់យើង មកចិញ្ចឹមសត្វដែលជិតផុតពូជទៅវិញ។ ក្ងោកនេះមិនដឹងថាខ្ញុំមាននិស្ស័យអីជាមួយហ្នឹងវាទេ ឪពុកខ្ញុំទៅធ្វើស្រែខាងដូនតារបស់ខ្ញុំនៅខាងឃុំមួយទៀត មិនមែនឃុំពាមកោះស្នារទេ (គឺ)នៅឃុំទួលសម្បួរ ហើយនៅកន្លែងហ្នឹង គឺថា អា(ក្ងោក)នោះឱ្យតែព្រឹកឡើងបើកថ្ងៃមករាងខ្ពស់បន្តិច គេចាប់ផ្តើមមកហើយមួយគូគ្នាគេហ្នឹង ហើយខ្ញុំតែងតែទៅលបមើលវា ទម្រាំបានមើលវាម្តងៗជួនកាលទៅដេកចាំមិនទាន់ទាំងបាត់ងងុយដេកផង។ ប្រឹងក្រោកទៅ ហើយទៅសម្ងំនៅគុម្ពឈើ ទៅខំលួចមើល ពិតជាស្អាត។

ចាស់ៗពីដើមបានរោមក្ងោក គាត់ថា កុំលេង/ប៉ះវា (ប្រយ័ត្ន)ខ្វាក់ភ្នែក ចាស់ៗគាត់ថាអញ្ចឹង។ និយាយពីចាស់ៗ គាត់ពិតជាពូកែ ទី(១) គាត់ខ្លាចខូចរោមក្ងោក គាត់ថាកុំប៉ះពាល់វា ក្រែងលោខ្វាក់ភ្នែក។ (បើ)គាត់ចង់ទទួលទានអំពៅផ្អែម គាត់ប្រាប់យើងថាឱ្យស៊ីចុងអំពៅឆាប់ចេះហែលទឹក។ ចាស់ៗយើងមានក្បូន។ បើម្តាយខ្ញុំ(វិញ) ខ្ញុំនៅចងចាំនូវពាក្យសម្តីគ្រប់ម៉ាត់របស់ម្តាយខ្ញុំ (ពេល)ខ្ញុំនៅពីតូច “នែ! កូនឯងកុំដេកឡើងទៅលើណា យាយជីចាក់ទឹកបាយដាក់ក្បាល” យើងចេះតែជឿទៅ។ ការពិតគាត់ខ្លាចយើងដេកទៅនោមដាក់គាត់ ហើយខ្ញុំដេកនោមទៅទៀត។ និយាយឱ្យអស់កេរ្តិ៍ខ្មាស់ទៅចុះ ខ្ញុំនេះមនុស្សដេកនោមយប់ (មាន)ថ្ងៃមួយពុកដេញចេញពីមុង … មានរឿងកុំលេងអង្ករ (ប្រយ័ត្ន)រឹងមុខ។ នៅមានរឿងច្រើនទៀត ដែលគាត់រកវិធី ដើម្បីនឹងបន្លាចយើង។ ទម្រាំតែយើងដឹង ចាញ់បោកគាត់អស់កន្លះជីវិត។

ឥឡូវ ខ្ញុំនិយាយដល់បញ្ហាក្ងោកនេះ ខ្ញុំបានដាក់(បទបញ្ជា)ចេញហើយ សុំឱ្យពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលមានការពាក់ព័ន្ធ ត្រូវធ្វើវិសោធនកម្ម ប្តូរពីការរឹតត្បិតទៅជាការលើកទឹកចិត្តតែម្តង ដើម្បីបង្កើនសត្វព្រៃឡើងវិញ សត្វហ្នឹងយើងចិញ្ចឹម។ យើងអាចយកទៅលែងនៅក្នុងព្រៃ ឱ្យសម្បូរទៅដោយសត្វក្ងោកពេញតែព្រៃមើល។ បើថាក្ងោកវាកាក់កបជាមួយនឹងការរស់នៅក្នុងដីរបស់កម្ពុជា យើងអាចយកក្ងោកទៅលែងចោលក្នុងព្រៃ។ សត្វទាំងឡាយមួយចំនួ ដែលយើងអាចចិញ្ចឹមបាន ចិញ្ចឹមរួចហើយយកវាទៅលែងចោលនៅព្រៃ រួចហើយវាបង្កើតជាស្ថានភាពល្អប្រសើរសម្រាប់សត្វនៅក្នុងប្រទេសរបស់យើង។ តែខ្ញុំមិនដាក់កំហុសអីទៅលើមន្ត្រីអនុវត្តច្បាប់ទេ ប្រហែលជាអាចចេញមកពីច្បាប់ណាមួយ ដែលគាត់យកមកអនុវត្តនោះ។

នៅមុនពេល (ឌិត) ទីណា ចេញទៅ ខ្ញុំបានសួរនាំពីបញ្ហាហ្នឹង ខ្ញុំក៏មិនដឹងថាមានរហូតទៅដល់ ២០ ក្ងោកធំៗ អញ្ចឹងដែរ។ (ឌិត) ទីណា ថានឹងប្រគល់ទៅឱ្យគ្រួសារហ្នឹងនូវក្ងោក និងកូនរបស់វាប៉ុន្មានក្បាល ប៉ុន្តែ ខ្ញុំអត់ដឹងថានៅបន្តរឿងភាគ​។ រឿងហ្នឹងខ្ញុំចេញបទបញ្ជារាងយឺតបន្តិច ដោយសារមុន (ឌិត) ទីណា គាត់ចេញទៅ ថានឹងប្រគល់ជូនទៅឱ្យគ្រួសារហ្នឹងនូវក្ងោកមេ និងកូនវាប៉ុន្មានក្បាល។ អញ្ចឹងទេ ចំណុចនេះ ខ្ញុំស្នើឱ្យក្រសួងរុក្ខាប្រមាញ់និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលមានចំណុចណា ដែលត្រូវកែឬអត់? អត់បញ្ហាទេ សភា យើង គឺអាចដំណើរការប្រជុំរហូតទៅដល់ជិតបោះឆ្នោត។ ដាក់មកគណៈរដ្ឋមន្ត្រីប្រជុំតែ១ ម៉ោង (ឬ) ២ ម៉ោង គឺគ្រប់គ្រាន់ហើយ (រួចហើយ)បញ្ជូនមកសភា ដើម្បីកែច្បាប់នោះ។ បើត្រឹមជាអនុក្រឹត្យ គឺកែអនុក្រឹត្យ យកមកដល់ខ្ញុំតែប៉ុន្មាននាទីចេញផុតហើយ អត់មាននៅយូរទេ។

អាហ្នឹងគឺសុំបញ្ជាក់ជូន ហើយក៏សូមអាធ្យាស្រ័យពីបងប្អូន ឃើញគាត់អរគុណតាមសារព័ត៌មាននានា ដែលបានចុះផ្សាយ។ ព្រឹកមិញ Fresh News យកមកផ្សាយ ទាក់ទិនជាមួយនឹងរឿងគាត់អរគុណពីនោះមក។ ពេលដែលមាន់ខ្ញុំងាប់មួយ ខ្ញុំអង្គុយយំ (ព្រោះ)យើងខំចិញ្ចឹមវា។ មានពេលមួយនោះបាត់ឆ្កែៗហ្នឹងខំចិញ្ចឹមវា ជាមួយបងប្រុសខ្ញុំដែលស្លាប់ទៅ គឺខំជិះកង់ពីរនាក់បងប្អូនដើររកឆ្កែ។ ឆ្កែហ្នឹង ដើម្បីកុំឱ្យវាវង្វែង កុំឱ្យវាជិះរទេះ ឬជិះឡាន តែជិះរទេះ ឬជិះឡាន គឺវាវង្វេង។ សម័យថ្ងៃមួយវាទៅតាមខ្ញុំនឹងបងខ្ញុំ ហើយវាហែលទឹក ស្រាប់តែទៅវង្វែងក្នុងព្រៃចម្ការកៅស៊ូ។ ២ នាក់ បងប្អូនធាក់កង់ពេញតែចម្ការកៅស៊ូ មិនដឹងថាទៅរកនៅឯណា? បាត់ឆ្កែមួយ(ក៏)អង្គុយកើតទុក្ខ។ របស់ដែលពួកគាត់ចិញ្ចឹមនេះមិនមែនរឿងលេងឯណា? មានតាំងពីលោកយាយ មានតាំងពីប្រពន្ធ/ប្តីអរគុណ ដែលបានផ្តល់ក្ងោកត្រឡប់មកវិញ ហើយឃើញប្តីនេះឱបក្ងោកនៅហ្នឹងទ្រូង នេះជាការស្រឡាញ់។

យើងគួរលើកទឹកចិត្តវិញជាជាង(ដាក់ទោសទណ្ឌគាត់) ព្រោះអានេះអត់មានខាតបង់អីផងហ្នឹង ផ្ទុយទៅវិញវាធ្វើឱ្យប្រទេសមួយនេះសម្បូរទៅដោយបក្សា/បក្សី ជាពិសេសសត្វក្ងោក ដែលជាសត្វដ៏កម្រ ហើយជិតផុតពូជទៅទៀត។ ជ្រើសរើសមើលប្រភេទសត្វមួយចំនួនដែលជិតផុតពូជ ត្រូវលើកទឹកចិត្តឱ្យមានការចិញ្ចឹម អាហ្នឹងទើបផ្តល់នូវលទ្ធភាពពិតប្រាកដ សម្រាប់ប្រទេស/ប្រជាជន ដូចនៅភ្នំតាម៉ៅ មិនប្រាកដថាចិញ្ចឹមរស់ទេ (ព្រោះ)ខ្វះ(ចំណី)ឱ្យស៊ី។ កាលមុនឆ្នាំទៅខ្ញុំសង្គ្រោះតោមួយ(ក្បាល) តោដែលគេចិញ្ចឹម(នៅផ្ទះឯកជន)នោះ (ត្រូវបានពួកមេព្រៃ)យកតោនោះទៅដាក់ឯ(ភ្នំតាម៉ៅ)ហ្នឹង ប្រជាជនស្រែករកខ្ញុំទៅយកតោហ្នឹងត្រឡប់មកវិញ កុំអីងាប់ តោហ្នឹងបាត់ទៀត (ព្រោះ)តោហ្នឹងអត់ព្រមស៊ីអីតែម្តង។ សុំការអនុវត្តអ្វីក៏ដោយ គឺត្រូវមានការឈ្លាសវៃបន្តិច។

(២០) ១៤ មេសា ២០២៣ បើកអង្គរសង្ក្រាន្ត

ល្ងាចស្អែកនេះដល់ទិវាវប្បធម៌(ជាតិ) អញ្ចឹង ចាប់ពីនេះរហូតដល់ចូលឆ្នាំខ្មែរ សូមផ្តាំទៅឱ្យហើយ ឆ្នាំនេះនាំគ្នាទៅលេងអង្គរឱ្យសប្បាយ ហើយខ្ញុំនឹងមានវត្តមាន នៅថ្ងៃទី ១៣​ (មេសា ២០២៣) ខ្ញុំទៅដល់ហើយ។ (ថ្ងៃទី) ១៤ (មេសា ២០២៣) បើក(អង្គរសង្ក្រាន្ត) រួចហើយខ្ញុំនៅអង្គរសង្គ្រានហ្នឹង។ ប្រហែលជាចង់ដាក់ប្រឡងអុក ហើយជាមួយតែដៃគូម្នាក់ហ្នឹង។ កុំលេងខូច ផ្សាយបន្តផ្ទាល់។ អ្នកលេងអុកជាមួយខ្ញុំ ៣ នាក់ ងាប់អស់ ២ (នាក់ហើយ) សល់ ១ (នាក់)។ និយាយបន្តិចទៅចុះ ខ្ញុំឱ្យតែពេលទៅលេងកូនហ្គោល គឺបិទទូរស័ព្ទអត់មានទទួល(លើកទូរស័ព្ទអ្នកណានោះទេ) លើកលែងតែភាពបន្ទាន់ណាស់ (គឺ)ចាក់ចម្រៀងជាប់ទូរស័ព្ទខ្ញុំ។ ដល់ទៅពេលលេងអុក គឺខ្ញុំចង់ស្ងប់ស្ងាត់ណាស់ អត់ឱ្យអ្នកណារំខានទេ ប៉ុន្តែ ថ្ងៃណាដែលបង ហោ ណាំហុង ហៅទូរស័ព្ទមក ថ្ងៃហ្នឹង គឺថ្ងៃចាញ់អាមួយហ្នឹង។ និយាយដើមបង ហោ ណាំហុង បន្តិចទៅចុះ។ កាលដែលគាត់ធ្វើរដ្ឋមន្ត្រីការបរទេស គាត់មិនបានគិតថាអ្នកហៅទូរស័ព្ទម្តងមានបញ្ហាប៉ុន្មាន ដែលត្រូវឆ្លងមតិនាយករដ្ឋមន្ត្រី?​ គាត់ហៅទូរស័ព្ទមកយើងទទួលម្តងអញ្ចឹងទៅ សុំយោបល់ម្តង។

អាហ្នឹងដូចថាយើងមានប្រៀប ព្រោះបន្ទាប់ពីហ្នឹងទៅ ក្រឡាដែលយើងគ្រោងទុកវាអាក់ខាន ដោយសាសន្ទនាជាមួយបង ហោ ណាំហុង យើងកំពុងតែបាត់សេះ/គោផង គាត់ហៅ(ទូរសស័ព្ទ)មកទៀត បានមួយរឿងទៀតទៅ។ ពេលចាញ់មួយក្តារទៅ (ក៏)ថែមមួយក្តារទៀត គាត់ហៅ(ទូរស័ព្ទ)មកមួយសារមួយ អញ្ចឹង ក្នុងមួយពេលេងហ្នឹងជួនកាលគាត់ហៅ(ទូរស័ព្ទមក) ៣ ទៅ ៤ ដង។ អញ្ចឹង ថ្ងៃណាដែលគាត់ហៅទូរស័ព្ទមក គឺថ្ងៃហ្នឹង ហ៊ុន សែន (លេងអុក)ចាញ់។ សុំនិយាយដើមបង ហោ ណាំហុង បន្តិចទៅចុះ។ (គាត់)មិនបានគិតថាវាមានបញ្ហាប៉ុន្មាន ដែលនៅសល់មតិ ហៅ(ទូរស័ព្ទមក)តែម្តង គឺគ្រប់ហើយ នឹកឃើញរឿងមួយ គាត់ហៅ(ទូរស័ព្ទ)ម្តងៗ អញ្ចឹង ធ្វើឱ្យខ្ញុំ(លេងអុក)ចាញ់អាមួយហ្នឹង។ ជួនកាលយើងរវល់តែនិយាយទូរស័ព្ទ វាលួចសារេកូនរបស់យើង ហើយឱ្យយើងធ្វើម៉េច? ដល់ពេលយើងងាកមក(វា)អុកទូកឯងបាត់ ហើយឱ្យយើងទៅតវ៉ាជាមួយវាយ៉ាងម៉េចបើកូនវានៅលើក្ដាអញ្ចឹង។ នេះនិយាយពីបញ្ហា(លេង)អុក។

លើកឧទាហរណ៍ពីបង ហោ ណាំហុង ប៉ុន្តែ ក៏ជាកាដាស់តឿន ចំពោះមន្ត្រីនានា មុនហៅទូរស័ព្ទចង់ជួបខ្ញុំត្រូវគិតឱ្យច្បាស់ តើមានប៉ុន្មានបញ្ហា ដែលត្រូវឆ្លងយោបល់? ហៅ(ទូរស័ព្ទ)មកតែម្ដង គឺគ្រប់គ្រាន់ហើយ កុំរយៈពេលតែ ១ ម៉ោង ហៅ(ទូរសស័ព្ទ)ដល់ទៅ ៤ ដង។ ឥឡូវ ខ្ញុំមិនសូវទទួលទូរស័ព្ទផងទេ យូរៗ(ទទួលទូរស័ព្ទ)ម្ដងទេ ពេលមានកិច្ចការបន្ទាន់/ចាំបាច់ (ហើយ)អ្នកដែលហៅ(ទូរស័ព្ទ)ច្រើន (គឺ)សម្ដេចពិជ័យសេនា (ទៀ បាញ់), សម្ដេចក្រឡាហោម ស ខេង និង ជា សុផារ៉ា ច្រើនតែហៅ(តាម)ទូរស័ព្ទផ្ទាល់ ព្រោះជួនកាលវាយសារមិនអស់ មានតែហៅ(ទូរស័ព្ទ) ដើម្បីសុំ(ឆ្លង)យោបល់។

អំណោយកំដរដៃ

ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់ជ័យលាភី ដែលទទួលសញ្ញាបត្រ ចំនួន ៤ ៦១៧ នាក់ ក្នុងម្នាក់ៗជូនថវិកា ចំនួន ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សសិតពិការ ចំនួន ៨ នាក់ ក្នុងម្នាក់ៗជូនថវិកា ចំនួន ១ លានរៀល។ បុគ្គលិក/សាស្ត្រាចារ្យ ចំនួន ៤៧៨ ក្នុងម្នាក់ៗជូនថវិកា ចំនួន ១០ ម៉ឺនរៀល។ ជូនវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថវិកា ចំនួន ១០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ចំនួន ៣ លានរៀល។

(២១) អង្គការក្រៅរដ្ឋាភិបាលធ្លាប់គាំទ្របក្សប្រឆាំង ចូលរួមគាំទ្រគណបក្សប្រជាជន/រាជរដ្ឋាភិបាល ទទួល ការប្រមាថពីគណបក្សនយោបាយ/បុគ្គលមួយចំនួន

ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះបណ្ដាបក្សនយោបាយនៅកម្ពុជា សូមគោរពដល់សិទ្ធិរបស់(ប្រជា)ពលរដ្ឋ។ មួយរយៈកាលនេះ សមាគមន៍ក្រុមយុវជន ដែលជាអង្គការក្រៅរដ្ឋាភិបាលធ្លាប់គាំទ្របក្សប្រឆាំង (ធ្លាប់បាន)ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលលើបញ្ហានេះ/នោះ បាននាំគ្នាមកចូលរួមគាំទ្រគណបក្សប្រជាជន/រាជរដ្ឋាភិបាល។ ប៉ុន្តែ បងប្អូនទាំងនេះត្រូវទទួលបានការប្រមាថពីគណបក្សនយោបាយ/បុគ្គលមួយចំនួន។ ខ្ញុំសូមបញ្ជាក់សម្រាប់អស់លោកអ្នកថា អស់លោកអ្នកមិនបានគោរពទៅដល់សេរីភាពខាងនយោបាយរបស់យុវជនទាំងនេះទេ។ ពួកគេបានដឹងច្បាស់(ថា) ពួកគេគាំទ្របក្សប្រឆាំងអត់បានការ(ទេ)ក្នុងរយៈពេលកន្លងទៅ។

(២២) តាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែមិនគោរពប្រជាធិបតេយ្យ អ្នកមិនគាំទ្រខ្លួនសុទ្ធតែអ្នកលក់ឧត្ដមគតិ

ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់ពីក្រុមយុវជននេះ នៅពេលពួកគេទៅជួបខ្ញុំ តើគេបានធ្វើអ្វីខ្លះ? អ្នកខ្លះធ្លាក់ទៅដល់អាមេរិកឯណោះ ត្រូវបានទទួលការបណ្ដុះបណ្ដាលអំពី(ការធ្វើ)បដិវត្តពណ៌។ ប៉ុន្តែ (ពួក)គេមើលឃើញថា ស្ថានភាពបែបយើងនេះ (ពួក)គេមិនអាចទៅនៅជាមួយបានទេ។ អញ្ចឹង វិធីតែមួយគត់របស់(ពួក)គេ គឺគាំទ្ររាជរដ្ឋាភិបាល (ដោយ)បង្កើតជាអង្គការការពារបរិស្ថាន ឬ(អង្គការការពារលើ)បញ្ហានេះ/នោះ ធ្វើការជាមួយរាជរដ្ឋាភិបាលវិញល្អជាង។ ប៉ុន្តែ អ្វីដែលជាបំណងប្រាថ្នា និងសេរីភាព នៃការជ្រើសរើសរបស់ពួកគេ ត្រូវទទួលបាននូវការប្រមាថពីអ្នកនយោបាយ/បក្សនយោបាយខ្លះថា (ពួក)គេបានលក់ឧត្ដមគតិ។ អញ្ចឹង ចំណុចនេះខ្ញុំគ្រាន់តែជម្រាប់ទៅអស់លោកអ្នកដែលតាំងខ្លួនជាមនុស្សប្រជាធិបតេយ្យ ក៏ប៉ុន្តែ មិនបានគោរពប្រជាធិបតេយ្យពិតប្រាកដនោះទេ។ ទាល់តែមនុស្សគាំទ្រអ្នកឯង ទើបអ្នកឯងចាត់ទុកថាមនុស្សល្អ ប៉ុន្តែ ឱ្យតែ(អ្នកនេះ/នោះ)មកគាំទ្ររាជរដ្ឋាភិបាល គឺសុទ្ធតែមនុស្សលក់ឧត្ដមគតិ ហើយធ្ងន់ធ្ងរជាងនេះ(ទៀត) គឺប្រមាថថាអ្នកទាំងនេះជាកញ្ជះបរទេស ក្នុងពេលខ្លួនស៊ីលុយ/ឈរជើងនៅបរទេសដើម្បីប្រឆាំងខ្មែរទៅទៀត។

(២៣) សូមក្រុមយុវជន កុំមានប្រតិកម្មបែបហិង្សា ក្រៅពីសេចក្ដីថ្លែងការណ៍អំពីជំហររបស់ខ្លួន

អញ្ចឹង សូមអំពាវនាវឱ្យគោរពសិទ្ធិ/ការសម្រេចចិត្តរបស់(ប្រជា)ពលរដ្ឋ។ ខ្ញុំស្នើឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងប្រតិកម្មរបស់ក្រុមយុវជន។ ក្រុមយុវជនទាំងនេះធ្លាប់ធ្វើសកម្មភាពបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល(កន្លងមក) ប្រយ័ត្នគេធ្វើបាតុកម្មប្រឆាំងទៅខ្លួនវិញ។ ឥឡូវ គេត្រឹមតែចេញសេចក្ដីថ្លែងការណ៍វាយបក​ទេ គេអត់ទាន់ធ្វើសកម្មភាពអី(ទេ)។ តែខ្ញុំសូមអង្វរក្មួយៗកូនៗទាំងឡាយ ដែលបានចេញពី(ក្រុម)គាំទ្របក្សប្រឆាំង(នឹង)រាជរដ្ឋាភិបាល ឥឡូវមកធ្វើការជាមួយរាជរដ្ឋាភិបាល សូមកុំមានប្រតិកម្មបែបហិង្សា(តប)ទៅគេ យើងអាចចេញសេចក្ដីថ្លែងការណ៍ពន្យល់។ (ធ្វើ)ត្រឹមប៉ុណ្ណឹងបាន កុំធ្វើសកម្មភាពឱ្យហួសពីហ្នឹង។ ខ្ញុំសោកស្ដាយណាស់នូវអ្នកតាំងខ្លួនប្រជាធិបតេយ្យ តែអត់ស្គាល់អ្វីទៅហៅថាប្រជាធិបតេយ្យ?

(២៤) គណបក្សប្រជាជន តែងគោរពនូវសិទ្ធិជ្រើសរើសរបស់សមាជិក

គណបក្សប្រជាជន មិនដែលរារាំងសមាជិករបស់ខ្លួន(មិនឱ្យ)ទៅនៅបក្សដទៃទេ។ អ្នកដែលទៅបក្សដទៃ គឺយើងតែគោរពនូវសិទ្ធិជ្រើសរើសរបស់គេ។ កន្លងទៅមាន ៣ នាក់ ដែលចេញពីគណបក្សប្រជាជន ទី(១) ឯកឧត្តម គង់ គាំ ឥឡូវ គាត់ឈប់ធ្វើអីទាំងអស់ លាលែងចេញទាំងអស់។ ទី(២) ភី ថាច ចេញទៅបានមួយរយៈក៏សុំចូលត្រឡប់មកវិញ។ ទី(៣) សាម សុនឌឿន ឥឡូវ លឺសូរថារកស៊ីដូរលុយ។ អ្នកដែលបានចេញពីគណបក្សប្រជាជន មិនមានអ្នកណាមួយមានអនាគតល្អទេ។ និយាយតាមការពិត។ បានត្រឹមតែប្រឆាំង។ អ្នកដែលបានទៅហើយត្រឡប់មកវិញ យើងទទួល(ឱ្យចូលវិញ)។ ពីមុនមានមួយចំនួនទៅខាង ហ្វ៊ុនស៊ិនប៉ិច។ កាលជំ​នាន់ ហ្វ៊ុនស៊ិនប៉ិច ជាគូប្រជែងរបស់គណបក្សប្រជាជន ប៉ុន្តែគេត្រឡប់មកគណបក្សប្រជាជន (ដូច្នេះ) គណបក្សប្រជាជនក៏ទទួលវិញ។ ខ្ញុំគិតថា គណបក្សដទៃគួររៀនសូត្រ និង(មាន)ការយល់ដឹងឱ្យបានច្បាស់ អំពីប្រជាធិបតេយ្យពិតប្រាកដ គឺការគោរពសិទ្ធិជ្រើសរើសរបស់ប្រជាពលរដ្ឋ (ដើម្បី)កុំឱ្យក្រុមយុវជនមានប្រតិកម្ម។ សូមអំពាវនាវ ចំពោះក្រុមយុវជន ដែលទទួលនូវការប្រមាថ/វាយប្រហារ ធ្វើប្រតិកម្មត្រឹមតែការបកស្រាយនិងចេញសេចក្ដីថ្លែងការណ៍បកត្រឡប់ទៅវិញ មិនត្រូវធ្វើសកម្មភាពណានាំទៅដល់ហិង្សានោះឡើយ។

ជាមួយវឌ្ឍនភាព នៃវិស័យអប់រំ និយាយដោយឡែក និងនិយាយជារួម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំង ការអបអរសាទរ ចំពោះនិស្សិយជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំសូមជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ជាពិសេស និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការ៖ អាយុៈ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/82285/feed 0