press com – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Mon, 10 Apr 2017 08:36:18 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png press com – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្រង់​​សង្កថា សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធី​ពិសារ​បាយសាម​គ្គី​ជាមួយ​កីឡាករ-ការិនី និងគ្រូបង្វឹក https://pressocm.gov.kh/archives/1780 https://pressocm.gov.kh/archives/1780#respond Tue, 04 Apr 2017 13:19:29 +0000 http://pressocm.gov.kh/?p=1780

កំណត់យកល្ងាចថ្ងៃទី ៤ មេសា ជាថ្ងៃជួបជុំជាមួយកីឡាករ/ការិនី  

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានអនុវត្តនូវការសន្យាកាលពីឆ្នាំទៅ នូវល្ងាចថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៦ ដែលយើងសម្រេចថា នឹងជួបគ្នាក្នុងរយៈពេល ១ ឆ្នាំម្តង គឺកំណត់ល្ងាច ថ្ងៃទី ៤ ខែ មេសា ជា រៀងរាល់ឆ្នាំ។ ជាការគួរឲ្យសោកស្តាយ ដែលខ្ញុំសុំអភ័យទោសពីសំណាក់ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី ជាពិសេស កីឡាករ/ការិនី ចំពោះអវត្តមានភរិយារបស់ខ្ញុំ ដែលមិនបានអញ្ជើញមកចូល រួម ដោយសារមានធុរៈផ្ទាល់ខ្លួន។

ចលនាកីឡា មិនត្រឹមតែកើតឡើងក្នុងកម្រិតកីឡាអាជីពទេ តែកំពុងបានរីកដុះដាលនៅតាមមូលដ្ឋាន

ជាកិច្ចបន្តនេះ អនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី ជាពិសេស បងប្អូនកីឡាករ/ការិនីទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុង​ការជួបជុំជាមហាគ្រួសារនៃកីឡាកម្ពុជា។ សុំប្រសិទ្ធិពរ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ១ ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីការជួបគ្នានៅទីនេះ កាលពី ឆ្នាំទៅ វឌ្ឍនភាពជាច្រើនត្រូវបានកើតឡើងនៅក្នុងក្របខណ្ឌ នៃកីឡាជាតិរបស់យើង ក្នុងនោះមិនគ្រាន់តែ កីឡាដែលមានការប្រកួតកីឡាអាជីពនោះទេ ក៏ប៉ុន្តែ ចលនាកីឡាក៏បានរីកធំទូលាយនៅក្នុងក្របខណ្ឌប្រ ជាជនរបស់យើង។

នៅតាមទីកន្លែងដែលខ្ញុំទៅដល់ ទាំង ២៥ ខេត្ត/ក្រុង ខ្ញុំបានឃើញនូវសំណូមពររបស់សិស្សានុសិស្ស យុវជន និងកុមារ គ្រូបង្រៀន និងសាស្ត្រាចារ្យ ជាមួយនឹងការចង់បាននូវទីលានបាល់ទាត់ បាល់ទះ បាល់​បោះ និងកាយសម្ព័ន្ធ។ ចលនាកីឡារបស់យើង មិនត្រឹមតែបានកកើតនៅក្នុងកម្រិត នៃកីឡាអាជីពទេ តែ​កំពុងរីកដុះដាល ដែលនេះជាថ្នាលដ៏សំខាន់ នៃការជ្រើសរើសកីឡាករ/ការិនី ដែលបានហ្វឹក​ហាត់ពី​នៅ​(ឯ)​មូលដ្ឋាន ដើម្បីជម្រើសយកមកចូលមកនៅក្នុងក្របខណ្ឌជាជម្រើសថ្នាក់ជាតិ។

កីឡាបានបង្ហាញទង់ជាតិកម្ពុជានៅលើឆាកអន្តរជាតិ/កីឡាជាផ្នែកមួយនៃកិច្ចការបរទេសរបស់ប្រជាជន

អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ បានសម្តែងនូវការកោតសរសើរ ចំពោះក្រសួង អប់រំ យុវជន និងកីឡា ដែល ជា​អ្នកទទួលបន្ទុកលើវិស័យកីឡា។ កោតសរសើរចំពោះគណៈកម្មាការអូឡាំពិកកម្ពុជា ដែលបានខិតខំ ប្រឹង​ប្រែងធ្វើឲ្យវិស័យកីឡារបស់យើង មានការរីកលូតលាស់គួរឲ្យកត់សម្គាល់។ ខ្ញុំសូមកោតសរសើរចំ​ពោះ​សហព័ន្ធកីឡាទាំងអស់ ដែលបានខិតខំធ្វើកីឡានៅក្នុងក្របខណ្ឌសហព័ន្ធនេះ បានរីកលូតលាស់។ ការ​ចូលរួមប្រកួតនានា ទាំងក្នុងកម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ ក៏បានបន្តធ្វើជាបន្តបន្ទាប់ ហើយជា​មោទ​នភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញវត្តមានកាន់តែឆ្ងាយទៅៗ ធ្វើឲ្យទង់​ជាតិរបស់​កម្ពុជា ទៅកាន់ទីកន្លែងនេះ ទៅកាន់ទីកន្លែងនោះ តាមរយៈនៃវិស័យកីឡា។ តាមរយៈវិស័យនេះ​ទៀត​សោត សាមគ្គីភាពនៅក្នុងចំណោមប្រជាជនយើងក៏កាន់តែទូលំទូលាយ និងរីកចម្រើន។ ទំនាក់ទំនង​វប្ប​ធម៌ និងវិស័យកីឡា ជាមួយនឹងប្រទេសដទៃក៏ត្រូវបានរីកចម្រើន ដែលជាផ្នែកមួយ នៃកិច្ចការបរទេសប្រជា​ជន តាមរយៈនៃវិស័យកីឡា និងវប្បធម៌នេះឯង។

អរគុណចំពោះបណ្តាក្រុមហ៊ុន ដែលបានចូលរួមចំណែកលើកស្ទួយវិស័យកីឡា

ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវអំណរគុណ ចំពោះបណ្តាក្រុមហ៊ុននានា ដែលបានចូលរួមចំណែកនូវក្នុង ការ​លើកស្ទួយវិស័យកីឡា​ តាមរយៈការចូលរួមជាវិភាគទានទ្រទ្រង់ នៃវិស័យកីឡា ឬធ្វើជាអ្នកឧបត្ថម្ភ តាម​រយៈ​កម្មវិធីកីឡានានា។ វិស័យកីឡាអាចរីកដុះដាលទៅបាន គឺទាមទារនូវការឧបត្ថម្ភ។ គ្រាន់តែ​តាម​រយៈ​ការផ្សាយពាណិជ្ជកម្ម នៃផលិតផលរបស់ខ្លួនរបស់បណ្តាក្រុមហ៊ុន ក៏ជាផ្នែកដ៏សំខាន់ នៃការជួយ​ជ្រោម​ជ្រែងដល់ការរីកលូតលាស់នៃវិស័យកីឡារបស់យើង។

បន្តជម្រុញចលនាកីឡានៅគ្រប់កម្រិតឲ្យក្លាយទៅជាចលនារបស់ជាតិ

ខ្ញុំក៏សុំយកឱកាសនេះ ថ្លែងនូវការកើតសរសើរ ចំពោះការខិតខំទាំងអស់ តាមបណ្តាសាលារៀន តាំងពី​កម្រិត​​បឋមសិក្សា មធ្យមសិក្សា រហូតមកដល់ឧត្តមសិក្សា ដែលបានបង្កើតឲ្យមានចលនាកីឡានៅគ្រប់ សា​លារៀន នៅក្របខណ្ឌទូទាំងប្រទេស។ សង្ឃឹមថា ចលនារបស់យើងនេះ និងមានជាបន្តទៀត តាម​រយៈ នៃការខិតខំ ហើយធ្វើឲ្យចលនាកីឡារបស់យើងក្លាយទៅជាចលនារបស់ជាតិ​ទាំងមូល មិនមែនជា​របស់​ដាក់ដោយឡែករបស់ក្រសួងអប់រំ យុវជន និងកីឡា ឬរបស់គណៈកម្មាការអូឡាំពិកនោះទេ ហើយ ក៏មិនមែនជារបស់ដាច់ដោយឡែកនៃសហព័ន្ធកីឡានីមួយៗ ឬក៏កីឡាករ/ការិនីនោះទេ ក៏ប៉ុន្តែ វាជាចលនា ជាតិរបស់យើង ដែលជម្រុញឆ្ពោះទៅមុខ។ បើទោះបីគ្មានស៊ីហ្គេមឆ្នាំ ២០២៣ ក៏ដោយចុះ ក៏ប៉ុន្តែ ការខិត ខំរបស់យើងត្រូវតែធ្វើឲ្យវិស័យកីឡារបស់យើងរីកលូតលាស់ឡើង។

កម្ពុជាពីប្រទេសស្គាល់នូវមេដាយតិចតួច មកជាប្រទេសស្គាល់ និងទទួលនូវមេដាយជាច្រើន

កាលពីពេលមុនយើងបានស្គាល់តិចតួចណាស់នូវមេដាយមាស ឬមេដាយប្រាក់ មេដាយសំរឹទ្ធ ដែល (បាន)មកពីបរទេស ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានស្គាល់រួចហើយនូវអ្វីដែលហៅថា ជាមេដាយ ដែលបានមកពីការប្រកួតកម្រិតតំបន់ និងកម្រិតពិភពលោក។ សង្ឃឹមថា កីឡារបស់យើងនឹងបន្តដំណើរ រីកលូតលាស់របស់ខ្លួនតទៅទៀត ដើម្បីឈានឆ្ពោះទៅស្មើមុខស្មើមាត់ជាមួយនឹងប្រទេសដទៃ។

កីឡា​ មិនអាស្រ័យទៅលើប្រទេសធំ ឬប្រទេសតូច ប្រជាជនច្រើន ឬប្រជាជនតិចនោះទេ

ខ្ញុំបាននិយាយជាញឹកញាប់ហើយថា បញ្ហាកីឡា គឺមិនអាស្រ័យទៅលើប្រទេសធំ ឬប្រទេសតូច។ ប្រជា​​ជន​ច្រើន ឬប្រជាជនតិចនើទេ ហើយក៏មិនអាស្រ័យទាំងស្រុងទៅលើបញ្ហាប្រទេសអ្នកមាន ឬប្រទេស​អ្នក​ក្រ​នោះ​ដែរ។ ប្រទេសអ្នកមានខ្លះ ក៏មិនមានជោគជ័យនូវក្នុងវិស័យកីឡានោះដែរ ហើយប្រទេស​ដែល​មាន​ចំ​នួន​ប្រជាជនច្រើន ក៏មិនប្រាកដថា ជាប្រទេសដែលមានជោគជ័យនូវក្នុងវិស័យកីឡានោះដែរ។ ដូច្នេះ​ហើយ​បាន​ជាយើងត្រូវខិតខំ និងដាក់ខ្លួនថា ក្នុងឋានៈជាប្រជាជាតិមួយនឹងគេដែរ ត្រូវតែមានការខំ ដើម្បី ឈាន​ឡើងនៅក្នុងវិស័យកីឡា។

លើពិភពលោក មានតែវិស័យកីឡាមួយគត់ ដែលមានស្តង់ដាអន្តរជាតិ

ខ្ញុំក៏សុំគូសបញ្ជាក់នៅទីនេះថា នៅលើពិភពលោកនេះ មានតែវិស័យកីឡាតែមួយគត់ ដែលមានស្តង់ដា។ របស់ដែលហៅថា ស្តង់ដាអន្តរជាតិ មិនអាចប្រើប្រាស់បានទេទៅលើបញ្ហានយោបាយ ឬបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ប៉ុន្តែ វិស័យកីឡាឯណេះវិញទេ ដែលមានស្តង់ដាអន្តរជាតិ មានម៉ែត្រវាស់ជាអន្តរជាតិ។ ​នេះ ជាចំណុចដែលអ្នកកីឡារបស់យើងត្រូវយល់ឱ្យបាន ហើយប្រជាជនយើងត្រូវយល់ឲ្យបាន។ ពាក្យដែលគេ​និ​យម​ថាស្តង់ដាអន្តរជាតិ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែគូសបញ្ជាក់ … ប្រទេសខ្លះបោះឆ្នោតប្រធានាធិបតីតែមួយជុំទេ ដូច​​ជាសហរដ្ឋអាមេរិក ប៉ុន្តែ ប្រទេសខ្លះទៀតបោះឆ្នោតប្រធានាធិបតីដល់ទៅពីរជុំ ដូចនៅប្រទេសបារាំង តើ​នេះឬជាស្តង់ដាអន្តរជាតិ? បើវាមាន​ការខុសគ្នាបែបនេះដូច្នេះ ពីប្រទេសមួយទៅកាន់ប្រទេសមួយ មាន​ចរិត​ខុសគ្នា មិនដូចគ្នាទេ។ ក៏ប៉ុន្តែ វិស័យកីឡា គឺជាវិស័យដែលមានស្តង់ដាដូចៗគ្នា មិនខុសគ្នាទេ។

ប្រសិន(បើ)មានការប្រែប្រួលណាមួយ គឺប្រែប្រួលទូទាំងពិភពលោកតែម្តង។ ឧទាហរណ៍៖ លើបញ្ហាបាល់​ទាត់​កាលពីប៉ុន្មានឆ្នាំមុននោះ គឺមានការផ្លាស់ប្តូរ មកលេងតាមរបៀបពេលទាត់ស្មើគ្នាបន្ថែមម៉ោង អ្នក​ណា​​ទាត់ចូលមុនត្រឹមតែ ១ គ្រាប់ សូម្បីតែ ១ នាទី ក៏ចាត់ទុកថាជាអ្នកឈ្នះ។ តែវិធីនេះ​ត្រូវ​បានកែ​សម្រួល​មក​ជាវិធីបន្ថែមម៉ោងទាត់ ១៥ នាទីមួយដង ១៥ នាទីពីរដង។ ហើយបើនៅតែស្មើទៀត គឺទាត់បាល់​ពិ​ន័យ។ បើកែ (គឺ)កែទាំងពិភពលោកតែម្តង។ បាល់ទះមុននេះ មានរបៀបវាយខុសពីបាល់ទះបច្ចុប្បន្ន។ ដំ​ណាក់កាលដែលខ្ញុំលេងបាល់ទះ នៅពេលដែលយើងវាយហ្សឺវីសប៉ះទៅនឹងរបាំង គេចាប់ផាកពិន័យ ប៉ុន្តែ​ឥឡូវ​នេះ វាមិនដូច្នោះទៀតទេ ​ដើម្បីធានាការប្រកួតមួយ ប៉ះក៏ប៉ះទៅឲ្យតែវាឆ្លង។ កីឡាគ្រប់ប្រភេទ​មាន​ស្តង់​ដា និងមានវិន័យរបស់គេគ្រប់គ្រាន់។

អំពាវនាវកីឡាករ/ការិនី ទោះបីប្រកួតឈ្នះ ឬចាញ់ ត្រូវតាំងចិត្តជាកីឡាករ គោរពនូវវិន័យការប្រកួត  

ខ្ញុំសុំយកឱកាសនេះ អំពាវនាវចំពោះកីឡាករ/ការិនីរបស់យើង បើទោះបីជាការប្រកួតឈ្នះ ឬចាញ់ ត្រូវតាំង​ចិត្ត​ជាកីឡាករ ត្រូវតាំងចិត្តនឹងគោរពឲ្យបាននូវវិន័យនៃការប្រកួត។ មិនអាចទទួលនូវកាតក្រហម ឬការ បណ្តេញចេញដោយអំពើចេតនារបស់យើងនោះទេ។ តែប្រសិនបើវាជាអំពើអចេតនា ត្រូវទទួលនូវ​(ការ)​ពិន័យ​កាតក្រហម ដោយការបណ្តេញចេញ ឬផ្អាកមិនឲ្យមានការប្រកួតបន្តក្នុងមួយរយៈណានោះ គឺជា​បញ្ហា​បច្ចេកទេស និងជាកំហុសដោយអចេតនា។ ប៉ុន្តែ អ្វីដែលត្រូវខិតខំ កីឡាករ/ការិនី​របស់យើង​ទៅប្រ​កួត ធានាយ៉ាងណាគោរពទៅតាមលក្ខខណ្ឌតម្រូវ នៃការប្រកួត ដែលវាជាស្តង់ដាអន្តរជាតិ នៃការប្រកួត។ ក្នុងគ្រប់កីឡាទាំងអស់ (គឺ)តែងមានម៉ែត្រវាស់របស់វា ខុសពីបញ្ហានយោបាយ សេដ្ឋកិច្ច និង​សង្គម។

អបអរចំពោះវឌ្ឍនភាពសមត្ថភាពរបស់កីឡាករ/ការិនី, អរគុណមិត្តភក្តិ និងគ្រូបង្វឹក

ខ្ញុំសូមយកឱកាសនេះ អបអរសាទរ ចំពោះការរីកចម្រើន នៃកីឡាករ/ការិនីរបស់យើង ដែលបានប្រឹងហ្វឹក ហាត់ ហើយជាពិសេស ចៅៗ និងក្មួយៗ ដែលនៅវ័យក្មេង។ សង្ឃឹមថា ចៅៗទាំងនេះ នឹងចូលរួមនៅក្នុង ស៊ីហ្គេមឆ្នាំ ២០២៣ ឬអាចនឹងទៅប្រកួតនៅក្នុងក្របខណ្ឌតំបន់ ដែលមានវិញ្ញាសាតម្រូវឲ្យទៅ។ ខ្ញុំពិតជា សប្បាយរីករាយ ដោយសារតែពិធីជួបជុំរបស់យើងនេះ ត្រូវបានប្រព្រឹត្តទៅតាមការកំណត់ ហើយថ្ងៃនេះ សមិទ្ធផលលើវិស័យកីឡា ក៏ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ និងបើកការដ្ឋានដើម្បីសាងសង់(បន្ថែម)។ យើងចំណាយក៏មិនតិចទេ ដើម្បី(ជា)មូលដ្ឋាននៃកីឡាទាំងអស់នេះ។ សង្ឃឹមថា យើងរីករាយទាំងអស់ គ្នា ទទួលយកនូវការខិតខំក្នុងរយៈពេល ១ ឆ្នាំ កន្លងផុតទៅ ហើយក៏ត្រូវពិនិត្យមើលនូវចំណុចខ្វះខាត ដែលគប្បី​ត្រូវកែលម្អ។ អរគុណជាមួយមិត្តភក្តិទាំងឡាយ រាបទាំងគ្រូបង្វឹកដែលមកពីបរទេស ដែល​បាន​ចូល​រួម​នៅ​ក្នុងចលនាកីឡារបស់កម្ពុជា។

នៅក្នុងឱកាស នៃការជួបជុំដ៏រីករាយនេះ ខ្ញុំសូមជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន កូនក្មួយ កីឡាករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/1780/feed 0
ប្រសាសន៍​សំខាន់ៗ​របស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិ​សារ​អាហារសា​មគ្គី​ជាមួយ​កីឡាករ កីឡាការិនី https://pressocm.gov.kh/archives/765 https://pressocm.gov.kh/archives/765#respond Tue, 04 Apr 2017 13:17:44 +0000 http://pressocm.gov.kh?p=765 (FN) នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ពេលរសៀលសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញពិសារ​អាហារសាមគ្គី ជាមួយកីឡាករ កីឡាការិនី អត្ត​ពលិក​ និង​មន្រ្តី នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាង ៣ពាន់នាក់​នៅមជ្ឈម​ណ្ឌល​កោះ​ពេជ្រ។

សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី២ហើយ ដែលសម្តេចតេជោ ហ៊ុន សែន រៀបចំ​ឲ្យមាន​ការពិសា​រអាហារជុំគ្នាជាមួយកីឡាករ កីឡាការិនី និងអត្តពលិកនៅកម្ពុជា។ ការជួប​ជុំពិសារ​អាហារ​នេះ ក៏ជាឱកាសមួយ​ដែលសម្តេច​បានសំណេះ​សំណាល​សាកសួរសុខទុក្ខ និងផ្តល់​ដំបូន្មាន​មួយ​ចំនួន​ ដល់កីឡាករ កីឡាការិនី និងអត្តពលិកកម្ពុជា ឲ្យពួកគេប្រឹងប្រែងដុសខាតសមត្ថភាព ដើម្បី​ឈាន​ឆ្ពោះ​ទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងអប់រំ និងគណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិកកម្ពុជា រួមទាំងសហព័ន្ធកីឡាទាំងអស់ ដែលបានខិតខំធ្វើឲ្យវិស័យកីឡាកាន់តែរីកចម្រើន។ សម្តេច​តេជោ ហ៊ុន សែន ថា តាមរយៈវិស័យកីឡានេះ បានធ្វើឲ្យទង់ជាតិរបស់កម្ពុជា កាន់តែ​បាន​បង្ហាញ​វត្តមានយ៉ាងច្រើននៅលើពិភពលោក ហើយ​ក៏បានជួយ​ឲ្យជីវភាព​ប្រជាជន​បានល្អ​ប្រសើរ​ផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមហ៊ុននានា ដែលបាន​ជួយលើក​កម្ពស់​វិស័យ​កីឡា តាមរយៈផ្តល់វិភាគទាន ក៏ដូចជាការធ្វើកម្មវិធីផ្សេងគាំទ្រដល់សកម្មភាពកីឡា។

– សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់កិច្ចខិតខំនៅតាមសាលារៀននានា តាំង​ពី​បឋម ដែលបង្កើតឲ្យមានចលនាកីឡា។ សម្តេចសង្ឃឹមថា ចលនាកីឡានេះ នឹងបន្តទៅមុខទៀត ហើយ​ធ្វើឲ្យក្លាយជាចលនារបស់ជាតិ ដោយមិនមែនជារបស់ដាច់ដោយឡែក របស់ស្ថាប័ន​ណា​មួយ​នោះទេ។

– សម្តេចតេជោ ហ៊ុន សែន ថា ពីមុនកីឡាកម្ពុជា បានស្គាល់មេដាយតិចតួចណាស់ តែប៉ុន្មាន​ឆ្នាំចុង​ក្រោយ​កម្ពុជា បានស្គាល់នៅមេដាយ ជាច្រើន។ សម្តេចសង្ឃឹមថា វិស័យកីឡាកម្ពុជា នឹងប​ន្ត​រីក​ចម្រើន​ទៅមុខបន្តទៀត។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពខ្លាំង ឬខ្សោយលើវិស័យកីឡានេះ មិន​ពឹងផ្អែក​លើ​ប្រទេស​ធំ ឬតូចនោះទេ។ ប្រទេសធំខ្លះ ក៏មិនមានសមត្ថភាពខ្លាំងផ្នែកកីឡាផងដែរ ដូច្នេះ​មាន​តែការ​ខិត​ខំ​ប៉ុណ្ណោះ ទើបធ្វើឲ្យមានសមត្ថភាពខ្លាំង។

– សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសខ្លះ ដូចជាអាមេរិក បោះឆ្នោត​ប្រធានា​ធិបតី​តែ​មួយ​ជុំ រីឯបារាំង បោះឆ្នោតដល់ទៅពីរជុំ ដូច្នេះវាមិនមែនជាស្តង់ដារអន្តរជាតិនោះទេ។ សម្តេច​តេជោ ហ៊ុន សែន បានថ្លែងថា វិស័យកីឡាគឺមានស្តង់ដារអន្តរជាតិតែមួយ បើមានការផ្លាស់ប្តូរ គឺត្រូវ​ផ្លាស់​ប្តូរទូទាំងពិភពលោក។

– សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កីឡាករ កីឡាការិនី បើទោះបីចាញ់ ឬ ឈ្នះ ត្រូវគោរព​នូវស្មារ​តី​កីឡា ពោលមិនត្រូវផ្ទុះហិង្សាណាមួយ នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​កីឡាករ កីឡាការិនី ត្រូវគោរពទៅតាមច្បាប់ និងលក្ខខណ្ឌ នៃកីឡានីមួយៗ។

– សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់កីឡាករ កីឡាការិនី​វ័យក្មេងទាំងអស់ ដែល​បាន​ខិត​ខំ​ហ្វឹក​ហាត់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែង ស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវចូលរួមសាទរទទួលនូវសមិទ្ធផលកីឡា ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ២០១៦កន្លងទៅ តែក៏ត្រូវពិនិត្យភាព ខ្វះខាត ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​ឲ្យកាន់​តែល្អ​ប្រសើរ។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៦៖៣៧នាទី ល្ងាច​ថ្ងៃដដែល​នេះ៕

]]>
https://pressocm.gov.kh/archives/765/feed 0
ពិធី​បើក​ការដ្ឋានសាងសង់កីឡដ្ឋានធំ និងសម្ពោធមណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ https://pressocm.gov.kh/archives/771 https://pressocm.gov.kh/archives/771#respond Tue, 04 Apr 2017 09:07:33 +0000 http://pressocm.gov.kh?p=771 #tdi_1 .td-doubleSlider-2 .td-item1 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_62-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item2 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_61-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item3 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_60-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item4 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_59-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item5 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_58-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item6 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_57-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item7 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_56-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item8 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_55-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item9 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_54-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item10 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_53-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item11 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_52-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item12 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_51-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item13 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_50-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item14 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_49-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item15 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_48-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item16 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_47-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item17 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_46-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item18 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_45-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item19 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_44-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item20 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_43-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item21 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_42-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item22 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_41-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item23 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_40-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item24 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_39-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item25 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_38-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item26 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_37-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item27 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_36-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item28 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_35-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item29 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_34-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item30 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_33-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item31 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_32-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item32 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_31-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item33 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_30-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item34 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_29-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item35 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_28-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item36 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_27-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item37 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_26-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item38 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_25-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item39 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_24-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item40 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_23-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item41 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_22-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item42 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_21-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item43 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_20-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item44 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_19-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item45 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_18-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item46 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_17-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item47 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_16-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item48 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_15-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item49 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_14-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item50 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_13-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item51 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_12-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item52 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_11-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item53 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_10-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item54 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_9-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item55 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_8-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item56 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_7-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item57 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_6-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item58 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_5-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item59 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_4-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item60 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_3-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item61 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_2-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item62 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_1-80x60.jpg) 0 0 no-repeat; }

ពិធី​បើក​ការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណង របស់សាធារណៈរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

]]>
https://pressocm.gov.kh/archives/771/feed 0
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ហេដ្ឋា​រចនា​សម្ព័ន្ធនៅ​ពហុកីឡដ្ឋាន​មរត​កតេជោ និងបើក​ការដ្ឋាន​សាងសង់កីឡដ្ឋាន​បាល់ទាត់ https://pressocm.gov.kh/archives/778 https://pressocm.gov.kh/archives/778#respond Tue, 04 Apr 2017 08:02:41 +0000 http://pressocm.gov.kh/archives/778 នៅថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញ​បើកកា​រដ្ឋាន​សាង​សង់​កីឡដ្ឋាន​ធំ ក្រោម​ជំនួយ​ឥត​សំណង​របស់​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន (ទឹក​ប្រាក់​ប្រមាណ ១៥៧ លានដុល្លារ) និង​សម្ពោធ​មណ្ឌល​កីឡា​ក្នុង​សាល​មណ្ឌល​កីឡា​ហែល​ទឹក នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​លើផ្ទៃដី​ទំហំ៨៥ហិចតា។

មណ្ឌល​កីឡា​ដែល​សាង​សង់រួច និង​សម្ពោធ​ដាក់អោយ​ប្រើ​ប្រាស់​នាពេល​នេះមាន អាង​ហែល​ទឹក​កម្រិត​អន្តរជាតិ និងសាល​សម្រាប់​ប្រកួតកីឡា ។ អាងហែល​ទឹកគឺមាន​ចំនួន ៣ គឺអាង​កំដៅ​សាច់ដុំ អាង​សម្រាប់​ហែល​ប្រកួត និង​អាង​លោត​ទឹក ។ កន្លែង​អង្គុយ​ទស្សនា​ហែលទឹក​មាន​ចំណុះ ៣,០០០នាក់។ ចំពោះ​អគារ​សម្រាប់​ប្រកួត​កីឡា​ ក្នុង​សាលមាន​កន្លែង​សម្រាប់​ប្រកួត​កីឡា​ប្រយុទ្ធ និង​កីឡា​ផ្សេងៗ​ទៀត​ដូច​ជា​បាល់​ទះ វាយសី វាយកូន​ឃ្លីលើតុ បាល់​បោះ និងប្រភេទ​កីឡា​នានា​ជាច្រើន​ទៀត ។ ដោយឡែក អគារ​ធំ​ដែល​ត្រូវ​បុក​គ្រឹះ កសាង​បន្តនោះ មាន​ចំណុះ​៥៥,០០០នាក់ និង កន្លែងបម្រុ​ង៥,០០០កន្លែង ព្រម​ទាំង​ប្រព័ន្ធ​សង្គ្រោះ​បាន​រហ័ស ក្នុង​ករណី​កើត​មាន​បញ្ហា​ជាយ​ថាហេតុ​ណាមួយ។ វិស័យ​កីឡា​ត្រូវ​បាន​បំផ្លាញ​បាត់​បង់​ស្ទើរ​ទាំង​ស្រុង​នៅក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត។

សម្តេចតេជោ ហ៊ុន សែន បាន​សូមអភ័យ​ទោសចំពោះ​ប្រជាពល​រដ្ឋ និង​កីឡាក​រ កីឡា​ការ​នី​ចំពោះ​ការ​យឺត​យាវ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ការប្រកួត​កីឡា​ស៊ីហេ្គម (SEA GAME) ដោយសា​រប្រទេស​យើង​បាន​ឆ្លង​កាត់​សង្រ្គាម​ជា​ច្រើន​ដំណាក់កាល ហើយក្រោយ​ពីរំដោះ​ប្រទេស​ជាតិបាន​ពីរបប​ប្រល័យ​ពូជសាសន៍ គឺយើង​ផ្តោត​លើការខិតខំស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសស្ពាន និងផ្លូវថ្នល់។ ថ្ងៃនេះ​​​គឺ​ជា​ថ្ងៃ​ដែល​មានសារៈ​សំខាន់ ដែលយើង​​មាន​ពហុកីឡដ្ឋាន​ជាតិ​ថ្មីទៀត​មួយ​ទៀត​ដើម្បី​ត្រៀម​ទុកជា​កន្លែង​ប្រកួត​កីឡា​ស៊ីហ្គេម (SEA GAMES) នៅឆ្នាំ ២០២៣។ នេះជាសិម្ធិផល​ជាតិ​ថ្មីដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​យើងក្រោម​ដំបូល​សុខ​សន្តិភាព។ ទីនេះមិនត្រឹម​តែជា​កន្លែង​ហាត់​លេង​កីឡា ឬប្រកួត​កីឡា​នោះទេ តែ​ក៏​ជា​កន្លែង​អាចទាក់​ទាញ​ភ្ញៀវទេស​ចរណ៍​មកទស្សនា​កម្សាន្ត​ផងដែរ។

នៅរសៀលនេះ សម្តេចតេជោ នឹងអញ្ជើញ​ជួបជុំពិសារ​អាហាររួ​មគ្នា​ជាមួយ​កីឡាករ​កីឡា​ការនី ក្នុង​មួយ​ឆ្នាំម្តង​ៗ​ដើម្បី​លើក​ទឹក​ចិត្ត​នឹ​ងគាំទ្រ​ដល់​កីឡាករ​យើង។ សម្តេចតេជោ ហ៊ុន សែន សំណូមព​រ​ដល់​កីឡាក កីឡាការនី​ទាំងអស់ត្រូវ​ពង្រឹង​សម្ថភាព​បន្ថែម​ទៀត ខណៈយើង​មាន​ពហុកីឡដ្ឋាន​ជាតិ​ដ៏ទំនើប​មួយនេះ គឺត្រូវ​ហ្វឹក​ហាត់​ជំនាញ​កីឡា​គ្រប់​ប្រភេទ ពិសេស​កីឡា​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ីហេ្គម (SEA GAEMS)។

សម្តេចតេជោ ហ៊ុន សែន ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​គ្រប់​សហពន្ធ័​កីឡា​ទាំង​អស់​ ដែលបាន​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ ហ្វឹកហាត់​កីឡាករ កីឡាការនី​ដើម្បី​ទទួល​បាននូវ​សមត្ថភាព​ល្អ ដែល​ធ្វើអោយវិ​ស័យ​កីឡារីក​ចម្រើន។ សូមបងប្អូនប្រជាពល​រដ្ឋចូល​រួមគាំទ្រ​វិស័យកីឡា និងសូម​អោយ​លេង​កីឡា​ទាំង​អស់​គ្នា យ៉ាងហោចណា​ស់ចេះ​កីឡាមួយ​យ៉ាង​តិច ព្រោះកីឡានាំ​មក​នូវ​សុខភាព កីឡានាំ​មក​មិត្តភាព និ​ង​កីឡា​មិនប្រកាន់​ពូជសាសន៍ ។

សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុ​ណ ដល់លោក​ប្រធានា​ធិបតី ស៊ី ជិនពីង និង​លោក​នាយក​រដ្ឋ​មន្រ្តី លី គឺឈែង និង​ប្រជាជន​ចិន ដែល​បាន​គាំទ្រ និង​ផ្តល់​នូវ​ជំនួយ​ឥត​សំណង​ដ៏ធំ​បំផុត​ដល់​កម្ពុជា​ដើម្បី​សាង​សង់ “ពហុកីឡដ្ឋានជាតិមរតកតេជោ” ដ៏ធំមួយ​នេះ បានបង្ហាញ​នូវមិត្តភាព និង​សហ​ប្រតិ្តបត្តិការ​ល្អជិត​ស្និត​រវាង​កម្ពុជា-ចិនជាប​ងប្អូន។ ពហុកីឡដ្ឋាន​ជាតិនេះ​នឹង​ជួយ​រួម​ចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​អោយកាន់តែរីកចម្រើនទៅមុខ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ​បំពាក់​មេដាយ​គ្រឿងឥ​ស្សរិយយស​ដល់មន្ត្រី​ដែលមានស្នា​ដៃល្អក្នុ​ងការ​អភិវឌ្ឍន៍​លើវិស័យកីឡា និងបាន​អញ្ជើញ​កាត់ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​មួយ​ចំនួននៅ​ក្នុងពហុកីឡដ្ឋាន​ជាតិម​រតកតេជោ និងបាន​អញ្ជើញ​បើក​ការ​ដ្ឋាន​សាងសង់​កីឡដ្ឋាន​បាល់ទាត់ ព្រមទាំងអញ្ជើញ​ទស្សនា​ហេដ្ឋារចនា​សម្ព័ន្ធ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នេះ ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង៕

]]>
https://pressocm.gov.kh/archives/778/feed 0
ពិធី​​បើក​​ការ​​ដ្ឋាន​​សាងស​​ង់កីឡ​ដ្ឋាន​ធំ ​និង​សម្ពោធ​​មណ្ឌល​កី​ឡា​ក្នុង​​សាល មណ្ឌល​កីឡា​ហែល​ទឹក នៃពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ https://pressocm.gov.kh/archives/769 https://pressocm.gov.kh/archives/769#respond Tue, 04 Apr 2017 05:03:44 +0000 http://pressocm.gov.kh?p=769 ពិធី​បើក​ការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណង របស់សាធារណៈរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ
ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៧

]]>
https://pressocm.gov.kh/archives/769/feed 0
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទីក្រុងតំបន់ជើងឯក https://pressocm.gov.kh/archives/785 https://pressocm.gov.kh/archives/785#respond Mon, 03 Apr 2017 09:14:09 +0000 http://pressocm.gov.kh/archives/785 ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទីក្រុងតំបន់ជើងឯក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៧

]]>
https://pressocm.gov.kh/archives/785/feed 0
ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្ដី បានអនុញ្ញាតិឲ្យឯកឧត្តម ដេវិត គ្រីសស្ដូហ្វ័រ អ្នកជំនាញការពិសេស https://pressocm.gov.kh/archives/802 https://pressocm.gov.kh/archives/802#respond Tue, 28 Mar 2017 10:31:49 +0000 http://pressocm.gov.kh/archives/802 https://pressocm.gov.kh/archives/802/feed 0 ពិធីរំកិល និងបូជាសពសម្តេចវិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណរដ្ឋមន្រ្តី https://pressocm.gov.kh/archives/815 https://pressocm.gov.kh/archives/815#respond Mon, 20 Mar 2017 10:00:10 +0000 http://pressocm.gov.kh/archives/815 https://pressocm.gov.kh/archives/815/feed 0 សម្តេចវិបុលបញ្ញា សុខ អាន ឧបនា​យក​រដ្ឋ​មន្ដ្រី រដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋមន្ដ្រី នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា https://pressocm.gov.kh/archives/941 https://pressocm.gov.kh/archives/941#respond Mon, 13 Mar 2017 08:31:56 +0000 http://pressocm.gov.kh/archives/941

20170315_Samdech_Vibol_SOK-AN_Biography

]]>
https://pressocm.gov.kh/archives/941/feed 0
៧ មករា ជាថ្ងៃ​កំណើត​ទី២ របស់​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា https://pressocm.gov.kh/archives/905 https://pressocm.gov.kh/archives/905#respond Sat, 07 Jan 2017 14:20:29 +0000 http://pressocm.gov.kh/archives/905 វីដេអូ៖ ទូរទស្សន៍អប្សរា

 

 

 

]]>
https://pressocm.gov.kh/archives/905/feed 0