preah vihear – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Thu, 06 Apr 2017 12:40:46 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png preah vihear – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 រូបភាពទាក់ទិននឹងបែកចង្កោម https://pressocm.gov.kh/archives/914 https://pressocm.gov.kh/archives/914#respond Sun, 01 Jan 2017 03:14:53 +0000 http://pressocm.gov.kh/archives/914 #tdi_1 .td-doubleSlider-2 .td-item1 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item2 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize_01-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item3 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize_02-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item4 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize_03-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item5 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize_04-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item6 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize_05-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item7 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize_06-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item8 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize_07-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item9 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize_08-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item10 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize_09-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item11 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize_10-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item12 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize_11-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item13 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize_12-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item14 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize_13-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item15 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110405_ucbi_in_field_cambodia_resize_14-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item16 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110415_arton2788-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item17 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110415_Libya_Cluster-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item18 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20110623_Aid_condemns_the_use_of_cluster_munitions-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item19 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/Cluster_Munition_003-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item20 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/Cluster_Munition_004-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item21 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/Cluster_Munition_005-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item22 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/Cluster_Munition_006-80x60.jpg) 0 0 no-repeat; } ]]> https://pressocm.gov.kh/archives/914/feed 0 សេចក្តីរាយការណ៍ របស់ Human Rights Watch ស្តីពី Libya https://pressocm.gov.kh/archives/963 https://pressocm.gov.kh/archives/963#respond Sun, 01 Jan 2017 03:13:02 +0000 http://pressocm.gov.kh/archives/963 ប្រភព៖  BBC ចុះថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១១

គួរឲ្យរន្ធត់ដែល Libya កំពុង​ប្រើប្រាស់​គ្រាប់បែក​ចង្គោម ជាពិសេសក្នុង​តំបន់​មានប្រជាជន​រស់នៅ។ អាវុធនោះ មាន​ហានិភ័យ​យ៉ាងខ្លាំង​ដល់ជន​ស៊ីវិល​ទាំងក្នុង​ពេល វាយ​ប្រហារ​គឺ​សារជាតិ​បង្កគ្រោះថ្នាក់​មិន​រើស​មុខ​របស់​វា និងនៅ​ពេល​ក្រោយ​ការ​វាយប្រហារ​ដោយ​សារតែ គ្រាប់បែក​តូច​ៗ​មិនទាន់ផ្ទុះ​ដែលនៅមាន​គ្រោះថ្នាក់​នៅ​ឡើយ។

លោក Steve Goose ជានាយក​ផ្នែក​អាវុធ​របស់​អង្គការ Human Rights Watch (New York) និយាយថា កងកម្លាំង​រដ្ឋាភិបាល​ស្មោះត្រង់​នឹង​មេដឹក​នាំ Libyaលោក Muammar Gaddafi បាន បាញ់​គ្រាប់​បែក​ចង្កោម​ចូលក្នុង​តំបន់​មាន ផ្ទះ​ប្រជាពល​រដ្ឋក្នុង​ក្រុង​ភាគ​ខាង​លិច គឺទីក្រុង Misrata ដោយ​បណ្តាល​ឲ្យមាន​ហានិភ័យ​យ៉ាង​ខ្លាំងដល់​ជនស៊ីវិល។

Human Rights Watch បានសង្កេត​ឃើញថា យ៉ាងតិច​ណាស់​មាន​គ្រាប់​បែក​ចង្កោម​ចំនួន ៣ បានផ្ទុះ​នៅ​សង្កាត់ el-Shawahda ក្នុងក្រុង Misrata នៅ​យប់ថ្ងៃ ១៤ ខែ​មេសា ឆ្នាំ ២០១១។

អ្នកស្រាវ​ជ្រាវបាន​ពិនិត្យ​មើល​សំណល់​គ្រាប់​បែក​ចង្កោម​តូចៗ ហើយ​បានជួប​សម្ភាសន៍​សាក្សី​ដែល បានដឹង​ពីការវាយ​ប្រហារ​គ្រាប់បែក​ចង្កោម នៅទី តាំង​ពីរ​កន្លែង​ទៀត។

ផ្អែកតាម Human Rights Watch ដែល​ពិនិត្យ​មើលគ្រាប់​បែក​តូច ដែល​គ្រាប់​នោះ​បាន​រក​ឃើញ ដោយ​អ្នកសារព័ត៌មាន​មក​ពី The New York Times ថា​គ្រាប់​បែក​ចង្កោម​នោះ​គឺជា​ប្រភេទ​បាញ់ ចេញ​ពីកាំ​ភ្លើង​ត្បាល់ MAT-120 120 មីល្លីម៉ែត្រ ផលិត​នៅ​អេស្ប៉ាញ ដែល​ផ្ទុះនៅ​លំហរួច​បាច​កូន​គ្រាប់ ២១ គ្រាប់​លើ​តំបន់​ដ៏ធំ​មួយ។ វាផ្ទុះពេល​ដែល​វាប៉ះ​ជាមួយ​វត្ថុមួយ​ទៀត ដោយកូន​គ្រាប់ និមួយៗ​ផ្ទុះបែក​ចេញជា​បំណែក​តូចៗ​ក្នុង​ល្បឿន​លឿន ដើម្បី​វាយ​ប្រហារ​លើម​នុស្ស ហើយ បញ្ចេញ​កំទេច​ដែក​តូចៗ​ដើម្បី​ទំលុះ​ចូលក្នុង​រថពាល​ដែក។

ការ​ប្រើប្រាស់​អាវុធ​នេះ​នៅ Libya ក្នុង​ក្រុង Misrata គឺជា​ការប្រើ​លើក​ទី ២ ហើយ ចាប់​តាំង ពី​អនុសញ្ញា​ស្តីពីគ្រាប់​បែក​ចង្កោម​បានចូល​ជា​ធរមាន ថ្ងៃទី ១ សីហា ឆ្នាំ ២០១០។ នៅដើម​ខែនេះ​ថ្ងៃទី ៦ មេសា ២០១១ អង្គការ​សម្ព័ន្ធ​គ្រាប់​បែក​ចង្កោម(CMC) បាន​និយាយ​ថា ប្រទេស​ថៃបាន ប្រើគ្រាប់​បែក​ចង្កោម ក្នុង​ទឹក​ដីប្រទេស​កម្ពុជា ក្នុង​ពេលមាន​ជម្លោះព្រំដែន​មួយក្នុង​ខែ កុម្ភៈ ឆ្នាំ ២០១១៕

]]>
https://pressocm.gov.kh/archives/963/feed 0
រដ្ឋាភិបាលចក្រភពអង់គ្លេស ថ្កោលទោសថៃ ប្រើប្រាស់សព្វាវុធ គ្រាប់បែក ចង្កោម https://pressocm.gov.kh/archives/973 https://pressocm.gov.kh/archives/973#respond Sun, 01 Jan 2017 03:04:36 +0000 http://pressocm.gov.kh/archives/973 ប្រភពៈ សារព័ត៌មាន Asian Correspondent.com  ចុះថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១១

កាលពី​សប្ដាហ៍​មុន អង្គការ​ដែល​មាន​គេគោរព​ដ៏ខ្ពង់ខ្ពស់​ឈ្មោះថា​ អង្គការ​ចម្រុះ​ស្ដីពី សព្វាវុធ គ្រាប់បែក​ចង្កោម (CMC) បាន​ប្រកាស​ថា ពួកគេ​ឥឡូវនេះ​មាន​ភស្ដុតាង​ល្មម​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់ថា កងទ័ព​ថៃបាន​ប្រើប្រាស់គ្រាប់​បែកចង្កោម​ប្រឆាំង​កម្ពុជា អំឡុង​ពេលការ​បាញ់គ្នា ទៅវិញ​ទៅមក កាលពី​ខែកុម្ភៈ ឆ្នាំ ២០១១ ។

អង្គការ CMC បាន​សន្និដ្ឋាន​ថា «នេះជា​លើកដំបូង​នៃការ​ប្រើគ្រាប់​បែកចង្កោម ដែល​មិន មាន ការ​ប្រើណា​មួយនៅ​ក្នុងពិភព​លោក ចាប់តាំង​ពីអនុសញ្ញា​ស្ដីពីសព្វាវុធ​គ្រាប់បែក​ចង្កោម​ចូល ជាធរ​មាន នៅឆ្នាំ ២០០៨ ហើយ​បានក្លាយ​ទៅជា​ការ​អនុវត្ត​ច្បាប់ជា​អន្តរជាតិ ។ ប្រទេស​ថៃដែល បាននាំ​មុខគេ​ក្នុង ការហាម​ប្រាមជា​សកលស្ដី​ពីគ្រាប់មីន​ប្រឆាំង​មនុស្ស ហើយមិន​ដឹងខ្លួន​ថា ខ្លួន (ថៃ) បាន​ប្រើប្រាស់ សព្វាវុធ​ដែល​គេហាមឃាត់​ដែល​សម្លាប់​មនុស្សមិន​រើសមុខ និងបង្ក​របួស ស្នាមដល់​ជនស៊ីវិល​នៅក្នុង របៀប​ប្រហាក់ប្រហែល​គ្នានេះ» ។

ចាប់តាំងពី​ពេលនោះ​មកមាន​ទទ្ប្ហីករណ៍ជា​ច្រើន ភាគច្រើន​ចេញមក​ពីរដ្ឋាភិបាល​ថៃដឹក នាំដោយ​នាយក​រដ្ឋមន្ត្រី Abhisit និង​អ្នកគាំទ្រ​របស់ពួក​គេពិភាក្សា​ទៅលើ​អត្ថន័យ​នៃភាសា​ថា តើ គ្រាប់​បែក​ចង្កោម​ដែលបាន​ប្រើប្រាស់​នោះអាច​ត្រូវបាន​គេឲ្យ​ឈ្មោះថា ជាគ្រាប់​បែក​ចង្កោម ឬ អត់។ រឿងនេះ​អាចត្រូវ​បានគេ​បដិសេធ​ដោយ​ងាយ ដែល​ជាការ​បិទបាំង​ដោយ​ចេតនា​គិតទុក​ជាមុន។

នៅក្នុងពេល​ប៉ុន្មានថ្ងៃ​កន្លងមក​នេះ ខ្ញុំបាន​និយាយ​ទៅកាន់​អ្នកជំនាញ​គ្រឿងផ្ទុះ​នៅកម្ពុជា​ដែល​បាន​កំពុង​ធ្វើការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំជាមួយ​អង្គការ ​CMAC​ ក្នុងការ​បោស​សំអាត​សព្វាវុធ​គ្រាប់បែក​ចង្កោម និងគ្រាប់​មីននៅ​កម្ពុជា ហើយ​ភ្នាក់ងារ​របស់​គាត់បាន​បញ្ជាក់​យ៉ាងច្បាស់​ដោយ គ្មាន មន្ទិល​សង្ស័យ​ថា គ្រឿង​ឧបករណ៍​ដែល​កងទ័ព​ថៃប្រើប្រាស់​នោះគឺប្រាកដ​ជាគ្រាប់​បែក​ចង្កោម។

ពួកគេ​ក៏បាន​និយាយ​ផងដែរ​ថា របាយ​ការណ៍ និងរូបថត​បន្ថែមទៀត ដែល​ទាក់ទង​ទៅនឹង សព្វាវុធ​ទាំងនេះ​នឹងលេច​ចេញឡើង​នៅក្នុង​ប៉ុន្មានថ្ងៃ​បន្ទាប់នេះ ។

ហើយ​ឥឡូវនេះ ដោយសារ​តែរឿង​នេះត្រូវបាន​គេផ្សាយ​ទូទាំង​ពិភពលោក ធ្វើឲ្យ​សម្ពាធ​អន្តរជាតិ​កាន់តែ​ក្តៅឡើង​ទៅលើ​របប​គ្រប់គ្រង​ប្រទេស​ថៃ ។ កាល​ពីម្សិល​មិញក្រោយ​ពីការ​ថ្កោល ទោស របស់​រដ្ឋាភិបាល​នៃប្រទេស​ន័រវែស ភ្លាមនោះ​ក្រសួង​ការបរទេស​ចក្រភព​អង់គ្លេស​បាន ចេញ​សេចក្ដី ប្រកាស​ព័ត៌មាន​ថ្កោលទោស​ការប្រើ​សព្វាវុធ​គ្រាប់បែក​ចង្កោម ហើយ​លើកឡើង​នូវ កង្វល់​ជាមួយ ប្រទេស​ថៃ ។

ក្រសួង​ការបរទេស​ចក្រភព​អង់គ្លេស​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា «យើង​បាន​ដឹង អំពី​ការចោទ​ប្រកាន់​នាពេល​ថ្មីៗ​នេះ នៃការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ដោយ​កងទ័ព​ថៃ ហើយ​យើង បាន​លើកយក​បញ្ហានេះ​ជាមួយ​អាជ្ញាធរ​ថៃ ។ សព្វាវុធ​គ្រាប់បែក​ចង្កោម​ប្រហែល​ជាត្រូវ​បាន គេប្រើ ប្រាស់​ដែលជា​កង្វល់​ដ៏ធ្ងន់ធ្ងរ​សម្រាប់​ចក្រភព​អង់គ្លេស ។ យើងថ្កោល​ទោសដ៏ខ្លាំង​បំផុត ចំពោះ​ការ ប្រើប្រាស់​សព្វាវុធ​គ្រាប់បែក​ចង្កោម ដែល​បណ្ដាល​ឲ្យមាន​ការឈឺចាប់​ដែល​មិន​អាច ទទួល​យក​បាន ចំពោះ​ប្រជាជន​ស៊ីវិល» ។

ជាការ​ដឹងគុណ​ចំពោះ​របាយការណ៍​ដែលបាន​លើកឡើង​ជាភស្ដុតាង​សម្រាប់​ឧទាហរណ៍ នេះ ស្ដីពី​ការមិន​គោរព​ជាក់ស្ដែង​របស់​កងទ័ព​ថៃចំពោះ​សុវត្ថិភាព​ជន​ស៊ីវិល ឥឡូវ​ហួសពី​ការ ត្រួតត្រា​របស់ ពួកគេ ។

វាហាក់​ដូចជា​ថា ការ​ធ្វើអន្តរ​តូបនីយកម្ម​នៃបញ្ហា​ផ្ទៃក្នុង​របស់ថៃ​អាចឈាន​ទៅឆ្ងាយ ហើយ​ជា ផល​វិហាក​ធ្វើឲ្យខូច​ខាតទាំង​កងទ័ពថៃ និង​នាយករដ្ឋមន្ត្រី Abhisit ៕

]]>
https://pressocm.gov.kh/archives/973/feed 0
សេចក្តីប្រកាសព័ត៌មាន ប្រធានអង្គប្រជុំលើកទី១នៃរដ្ឋភាគីនៃអនុសញ្ញាស្តីពីសព្វាវុធគ្រាប់បែកចង្កោម មានការព្រួយបារម្ភ យ៉ាងខ្លាំងលើការប្រើប្រាស់សព្វាវុធគ្រាប់បែកចង្កោម ក្នុងពេលថ្មីៗនេះ https://pressocm.gov.kh/archives/979 https://pressocm.gov.kh/archives/979#respond Sun, 01 Jan 2017 03:01:09 +0000 http://pressocm.gov.kh/archives/979 (ក្រុងវៀងច័ន្ទ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១១) ការប្រើប្រាស់​សព្វាវុធ​គ្រាប់បែក​ចង្កោម​ក្នុងការ​ប៉ះទង្គិច​គ្នាថ្មីៗ​នេះតាម​ព្រំដែន​ថៃ និង​កម្ពុជា ត្រូវ​បាន​បញ្ជាក់​ច្បាស់​ហើយ​នៅ​ក្នុង សេចក្តី ប្រកាស​ព័ត៌មាន​មួយ ដែល​ធ្វើឡើង​ដោយ​អង្គការ​ចលនា​ចម្រុះ​ប្រឆាំង​នឹង​សព្វាវុធ គ្រាប់​បែក​ចង្កោម CMC ។ វាជា​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នៅពេល​ដែល​ទទួល​ដំណឹង​ពីការ ប្រើប្រាស់​គ្រាប់​បែក​ចង្កោម ក្នុង​ពេល​ថ្មីៗ​នេះ ហើយ​ជាពិសេស​លើដី​នៃតំបន់​អាស៊ី​អាគ្នេយ៍ ដែល​ត្រូវរង​ការប៉ះ​ពាល់​ដ៏ធ្ងន់​ធ្ងរ រួចទៅ​ហើយ​ដោយ​សារ​សព្វាវុធ​ដ៏គួរ​ឲ្យខ្លាច​ទាំងនេះ។ ដោយ​សារតែ​ឥទ្ធិពល​ដ៏ធំធេង និង​អត្រានៃ គ្រាប់​មិនទាន់​ផ្ទុះដែល​ត្រូវបាន​បន្សល់​ទុកខ្ពស់ គ្រាប់​បែក​ចង្កោម​បង្ករ​ឲ្យមាន​ការគំរាម​កំហែង​ដល់​សន្តិភាព​សន្តិសុខ​មនុស្សជាតិ ការ​សម្រេច បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហសវត្សន៍ ការ​លុប បំបាត់​ភាពក្រីក្រ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ។ ក្នុង​នាម​ជាប្រធាន​អង្គប្រជុំ​លើកទី១​នៃរដ្ឋ ភាគី​នៃ​អនុសញ្ញា​ស្តីពី​សព្វាវុធ គ្រាប់​បែក​ចង្កោម ជាថ្មី​ម្តង​ទៀត ខ្ញុំសូម​អំពាវ​នាវ​ឲ្យ​មាន​ការ​អនុវត្តន៍ ជាសកល​ទៅ​តាម អនុសញ្ញា​ស្តីពីសព្វាវុធ​គ្រាប់បែក​ចង្កោម ។

ខ្ញុំមាន​កិត្តិយស​ខ្លាំងណាស់​ដែលបាន​ធ្វើជាម្ចាស់​ផ្ទះរៀប​ចំ និង​ធ្វើជា​អធិបតី​នៃ​អង្គប្រជុំ លើកទី១​នៃរដ្ឋភាគី​នៃ​អនុសញ្ញា ស្តីពី​សព្វាវុធ​គ្រាប់បែក​ចង្កោម​ដ៏ជោគជ័យ​ខាងលើ​នេះ នៅ ទីក្រុង វៀងច័ន្ទ ប្រទេស​ឡាវ  ពីថ្ងៃទី៩ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយ​មាន ការចូល រួមដោយ ១២១ ប្រទេស ដែលរួម​មានទាំង​រដ្ឋភាគី និងរដ្ឋ​មិនមែន​ភាគីនៃ អនុសញ្ញា​នេះ និង​រួមជា​មួយ​នឹង តំណាង​មកពី​អង្គការ​សហប្រជា​ជាតិ គណៈកម្មាធិការ កាកបាទ​ក្រហម អន្តរជាតិ អង្គការ​ចលនា ចម្រុះប្រឆាំង​នឹងសព្វាវុធ​គ្រាប់បែក​ចង្កោម CMC និង​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទៀត[1] ។

សេចក្តីប្រកាស​វៀងច័ន្ទ ដែល​ត្រូវបាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​នោះ ចែង​យ៉ាងច្បាស់​ពី ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋភាគី ប្រទេស​ហត្ថលេខី និង​អង្គការ​អន្តរជាតិ​ទាំងអស់​ដែល​បាន​ចូល រួមក្នុង កិច្ច​ប្រជុំ​នោះ ដើម្បី​បញ្ចប់ផល​ប៉ះពាល់​ដែលបង្ក​ឡើងដោយ​សព្វាវុធ​គ្រាប់បែក​ចង្កោម ហើយ​ថ្កោល ទោស​ដល់ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម ដែល​បណ្តាល​ឲ្យមាន​ផល​ប៉ះពាល់ ដែល​មិនអាច​ទទួល យកបាន​ចំពោះប្រជាជន​ស៊ីវិល និង​ទ្រព្យ​សម្បត្តិ​នានា ពី​សំណាក់ អ្នក​ប្រើប្រាស់​ណាក៏​ដោយ ។

ដូច្នេះ ខ្ញុំសូម​ធ្វើការ​រំលឹក​ឡើង​វិញពី​គោលដៅ​រួមរបស់​យើង ដែល​នោះ​គឺ​ពិភពលោក មួយ ដែល​គ្មាន​សព្វាវុធ​គ្រាប់បែក​ចង្កោម និង​ពីកាតព្វ​កិច្ចផ្លូវ​ច្បាប់​របស់​យើង​ក្នុងការ​ជម្រុញ ការ​អនុវត្តន៍ អនុសញ្ញា​នេះ ដែល​បង្កើត​ឲ្យមាន​បទដ្ឋាន​ថ្មីមួយ​សម្រាប់​ការប្រតិបត្តិ​ជម្លោះ ប្រដាប់​អាវុធ ហើយ ដែលគួរ​ត្រូវទទួល​យកដោយ​រដ្ឋទាំងអស់ ៕


[1] ដោយត្រូវ​បានទទួល​យក​ដោយ ១០៧ ប្រទេស ក្នុងទីក្រុងDublin ក្នុងឆ្នាំ២០០៨  អនុសញ្ញា​ស្តីពី សព្វាវុធ គ្រាប់បែក​ចង្កោម ត្រូវ​បាន ដាក់​បើក​ទទួល ប្រទេស​ហត្ថលេខី​នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៨ ក្នុង​ទីក្រុង Oslo​ប្រទេស​ណ័រវេស ។ បច្ចុប្បន្ន ៥៦ នៃ​ប្រទេស ហត្ថលេខី​ទាំង១០៨ បាន​ផ្តល់ សច្ចាប័ន​លើអនុសញ្ញា​នេះរួច​ហើយ ដោយ​ប្រទេស​ព័រទុយ​ហ្គាល់ ហូឡង់ លីទុយអានី ម៉ូហ្សាម់​ប៊ិច និង​ប៊ុលហ្គារី ជា​រដ្ឋភាគី​ចុងក្រោយ គេបំផុត ។ ថៃ និង​កម្ពុជា មិនមែន​ជាប្រទេស​ហត្ថលេខី​ទេ ប៉ុន្តែ​បានចូលរួម​ក្នុងកិច្ច​ចរចារ​នៅ​ទីក្រុង Dublin និង​មាន​វត្តមាន នៅឯកិច្ច​ប្រជុំ​លើក ទី១​នៃរដ្ឋភាគី​នៃ​អនុសញ្ញានេះ ក្នុង​ក្រុង​វៀងច័ន្ទ ។

]]>
https://pressocm.gov.kh/archives/979/feed 0