New Zealand – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Thu, 27 Apr 2017 13:21:37 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png New Zealand – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រី New Zealand https://pressocm.gov.kh/archives/3990 https://pressocm.gov.kh/archives/3990#respond Thu, 27 Apr 2017 12:17:07 +0000 http://pressocm.gov.kh/?p=3990

នៅ​វិមាន​សន្តិភាព រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានអញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម John Key អតីតនាយក​រដ្ឋមន្ត្រី ប្រទេសប្រទេស​ញ៉ូវហ្សៀឡែន (New Zealand)។

ឯកឧត្តម​បណ្ឌិត កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់អ្នកសារព័ត៌មាន​ក្រោយជំនួបនេះថា ឯកឧត្តម John Key អញ្ជើញ​មក​កម្ពុជា​នៅពេលនេះ ក្នុងនាម​ជាពល​រដ្ឋ​សាមញ្ញ ហើយការពិភាក្សា​គ្នានេះ ក្នុង​លក្ខណៈ​មិត្តភាព​ជិត​ស្និទ​បំផុត។ ទន្ទឹម​នឹងនេះ សម្តេច​តេជោនាយ​ករដ្ឋមន្រ្តី ​និងឯកឧត្តម អតីនាយក​រដ្ឋមន្រ្តី ក៏បានពិភាក្សា​គ្នាផង​ដែរ​អំពី​ទំនាក់​ទំនង​ទ្វេភាគី​រវាងកម្ពុជា​-ញ៉ូវហ្សៀ​ឡែន និងក្នុង​ក្របខណ្ឌ តំបន់​អាស៊ាន ក៏ដូចជា​អាស៊ាន និងញ៉ូវហ្សេឡែន ដែល​ជាដៃ​គូយុទ្ធសាស្ត្រ​ដ៏សំខាន់​មួយរ​បស់​អាស៊ាន​ផង​ដែរ។ ក្រៅពីនេះ សម្តេច​តេជោ ហ៊ុន សែន និងឯកឧត្តម John Key ក៏បានផ្លាស់​ប្តូរ​មតិគ្នា លើ​បញ្ហា​តំបន់ និងពិភព​លោក​ដែល​ផ្តោត​លើ​កត្តាសន្តិ​សុខ និង​ទំនាក់ទំ​នងពា​ណិជ្ជកម្ម​ជាដើម។

ឯកឧត្តម John Key បានវាយ​តម្លៃខ្ពស់​ចំពោះការ​រីកចម្រើន​យ៉ាង​ឆាប់រ​ហ័ស​របស់​កម្ពុជា​ក្នុងរយៈ​ពេល​តែ៥​ឆ្នាំ បើធៀប​នឹង​ដំណើរ​ទស្សនៈកិច្ចរបស់ឯកឧត្តម John Key ដែល​ធ្លាប់​បាន​មកកាន់ក​ម្ពុជាកាល​ពីឆ្នាំ២០១២។ ក្នុងដំណើរទ​ស្សនៈកិច្ចលើកនេះគឺ ឯកឧត្តម John Key មកពិនិត្យ​គម្រោង​មួយ​ចំនួន​ដែល​គាំទ្រ​ដោយ បណ្ឌិត ហារុ ហ៊ីសាហាន់ដា ដែលជា​សប្បុរសជ​នរបស់ជប៉ុន ដែលបាន​គាំទ្រដល់​វិស័យ​សុខាភិបាល និងអប់រំ។

សម្តេច​តេជោនាយ​ករដ្ឋមន្ត្រី អរគុណឯកឧត្តម John Key ដែលបានឃើញ​ពីការ​រីកច​ម្រើន​របស់កម្ពុជា។ កម្ពុជា​ត្រូវការ​ធន​ធានមនុស្ស​ច្រើនណាស់​ដើម្បីកសាង​ប្រទេស។ សម្តេច​តេជោ បានកំណត់យ​កការ​អភិវឌ្ឍ​ធនធាន​មនុស្សគឺជាអាទិភាព​ចម្បងសំខាន់​បំផុត​របស់ក​ម្ពុជា។ កន្លងមក​នេះ សម្តេចតេជោ ក៏បាន​ទទួលអាហា​រូបករណ៍​មួយចំនួនដែ​លគាំទ្រ​ដោយ បណ្ឌិត ហារុ ហ៊ីសាហាន់ដា ផងដែរ​ដើម្បីផ្តល់​ជូន និស្សិតក្រីក្រ។

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា បានអរគុណ​រដ្ឋាភិបាលញ៉ូ​វហ្សៀឡែន​ដែលបាន​ផ្តល់អាហារូ​បករណ៍​ដល់និស្សិត​​កម្ពុជាទៅសិក្សា ​នៅប្រទេស​ញ៉ូវហ្សេឡែន​ដើម្បីយក​ចំណេះ​ដឹង និងបទ​ពិសោធន៌មកអ​ភិវឌ្ឍន៍​ប្រទេសជាតិ​អោយកាន់​តែរីកចម្រើន។ ជាទូទៅគឺក្នុងមួ​យឆ្នាំ  New Zealand ផ្តល់​ជូន​កម្ពុជា​៣៥​កន្លែង មាន​ថ្នាក់​បណ្ឌិត និងបរិញ្ញា​បត្រជាន់ខ្ព​ស់ជាដើម៕

 

]]>
https://pressocm.gov.kh/archives/3990/feed 0