ឯកឧត្តមបណ្ឌិត កៅ គីមហួន – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Wed, 26 Apr 2017 05:17:10 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png ឯកឧត្តមបណ្ឌិត កៅ គីមហួន – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្តេច​តេជោ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី​សន្តិ​សុខ​សាធារណៈ​ឡាវ បង្ហាញ​ពីគោល​បំណង​ពង្រឹង​មិត្ត​ភាព និងកិច្ចសហការប​ន្ថែមទៀត​នៅតាម​ព្រំដែន រវាងប្រទេស​ទាំងពីរ https://pressocm.gov.kh/archives/3904 https://pressocm.gov.kh/archives/3904#respond Wed, 26 Apr 2017 05:17:10 +0000 http://pressocm.gov.kh/?p=3904 នៅក្នុងជំ​នួបពិភាក្សា​ទ្វេភាគី រវាងសម្តេច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ជាមួយ​ឯកឧត្តម ស៊ុមកែវ ស៊ីឡាវង្ស រដ្ឋមន្ត្រីសន្តិ​សុខ​សាធារណៈ នៃ​សាធារណៈរ​ដ្ឋប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ នាព្រឹកថ្ងៃទី២៦ ខែមេសានេះ នៅវិមានសន្តិភាព ភាគីទាំងពីរបាន​បង្ហាញ​គោល​បំណង​​ដូចគ្នា គឺកា​រពង្រឹង​មិត្តភាព និងសាមគ្គីភាព រវាងប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ជាពិសេសការ​បន្តកិច្ច​សហការ​នៅតាម​ព្រំដែន និងការ​ចូល​រួមទប់ស្កាត់ សកម្មភាព​​ខុសច្បាប់នានា រួមទាំងការជួញដូ​រខុសច្បាប់មួ​យចំនួនទៀត​រវាងប្រទេសទាំងពីរ។

តាម​ការបញ្ជាក់​របស់ ឯកឧត្តមបណ្ឌិត កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូ​អមនាយក​​រដ្ឋមន្ត្រី នៅក្រោយ​ជំនួប​ពិភាក្សា​ការងារនេះ។    នៅក្នុង​ជំនួប​នេះ​ដែរ​ ឯកឧត្តម ស៊ុមកែវ ស៊ីឡាវង្ស ក៏បានជម្រាបជូនសម្តេច​តេជោដែរថា នៅឆ្នាំ២០១៨ខាងមុខ ប្រទេសឡាវ​ នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំទ្វេ​រភាគី​នេះរវាង​​កម្ពុជា​និងឡាវ។ ទន្ទឹមនេះប្រទេសកម្ពុជា និងប្រទេសឡាវ នឹងបន្តការផ្លាស់​ប្តូរព័ត៌មាន រួមនិងការដោះស្រាយ​​បញ្ហាផ្សេងៗ ដែលអនុវត្តន៍ទៅ​តាម​គោល​ការណ៍ របស់​ប្រទេស​ទាំងពីរ។

សម្តេចតេជោ​បានលើកឡើងថា សម្តេចចង់ឃើញកា​រងារមួយ​ចំនួន ដែលប្រទេស​ទាំងពីរបានឯកភាព​គ្នារួច​ហើយនោះ ត្រូវបានអនុវត្តន៍​ឲ្យបាន​ពេញលេញ។  សម្តេចក៏បាន​ថ្លែង​បញ្ជាក់ថា បើទោះបីជា​អាកាសធាតុមានការប្រែប្រួល យ៉ាងណា​ក៏ដោយ ប៉ុន្តែមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា និងឡាវ គឺមិនមាន​ការប្រែប្រួល​នោះទេ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ ចំពោះជំនួបរវាង​សម្តេច​ក្រឡា​ហោម ស ខេង ជាមួយឯកឧត្ត​ម​រដ្ឋ​មន្ត្រីឡា​វ នៅក្នុងដំណើរ​ទស្សនិច្ច​នៅកម្ពុជា​របស់ ឯកឧត្តម នាពេលនេះផងដែរ។

គួរបញ្ជាក់ថា ព្រំដែនរួមគ្នារវាង​ប្រទេសកម្ពុជា និងប្រទេសឡាវ មានប្រវែង ៥៤០គីឡូម៉ែត្រ ដែល​មក​ដល់​ពេល​នេះភាគីទាំងពីរ​បានសម្រេច​បោះបង្គោល​ព្រំប្រទល់ បាន៨៧ភាគរយរួចមកហើយ ។  រីឯកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំង​ពីរនៅ​តាមតំបន់​ព្រំដែន​ក៏ត្រូវ​បានផ្សារភ្ជាប់ តាមរយៈការ​បើក​ច្រក​ទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នៃខេត្តស្ទឹង​ត្រែង​និងខេត្តចំប៉ាសាក់ ដែលត្រូវបាន​សម្ពោធបើក​អោយប្រើប្រាស់កាល​ពី ថ្ងៃទី១០​ខែ​មករា ឆ្នាំ២០១៧កន្លង​មក​ផងដែរ។ ច្រកទ្វារ​អន្តរជាតិ ត្រពាំង​ក្រៀល-ណងណុកខៀន គឺជាច្រកទ្វារអន្តរជាតិទ្វាភាគី​ដំបូងរវាង​ប្រទេសកម្ពុជា និងប្រទេសឡាវ៕

]]>
https://pressocm.gov.kh/archives/3904/feed 0