ឯកឧត្តមទេសរដ្ឋ មន្ត្រី ប្រាក់សុខុន – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Mon, 10 Apr 2017 07:06:41 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png ឯកឧត្តមទេសរដ្ឋ មន្ត្រី ប្រាក់សុខុន – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 មន្ដ្រី​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិ​បត្តិការ​អន្ដរជាតិ​ចំនួន៥នាក់និ​ង​មន្រ្ដី​ចំ​នួន​១១នាក់ផ្សេ​ងទៀត​ត្រូវបាន​ប្រកាស​ចូលកាន់​មុខ​ដំណែង https://pressocm.gov.kh/archives/1890 https://pressocm.gov.kh/archives/1890#respond Mon, 10 Apr 2017 06:59:45 +0000 http://pressocm.gov.kh/?p=1890 នៅទីស្តីការ​ក្រសួង​ការប​រទេស​កាលពី ព្រឹកថ្ងៃទី ១០ មេសា ឆ្នាំ២០១៧ ឯកឧត្តម ទេស​រដ្ឋមន្ត្រី ​ប្រាក់សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិ​បត្តិការ​អន្តរជាតិ​បាន​អញ្ជើញ​ជា អធិបតីក្នុង​ពិធីប្រកាស​ចូលកាន់ដំ​ណែង អគ្គនាយក អគ្គនាយក រង និង​ប្រធាន​នាយ​កដ្ឋាន មួយចំនួន​នៃក្រសួងការ បរទេសនិង​សហប្រតិបត្តិការអន្ដរជាតិ។

មន្ត្រី​ត្រូវតែងតាំង​តំណែងរួម​មានអគ្គនាយក​ដែលត្រូវ​បានតែង​តាំង​មាន​ដូច​ខាង​ក្រោម៖​

១. ឯកឧត្តម ចាន់ រតនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានច្បាប់ កុងស៊ុល និងព្រំដែន។

២. ឯកឧត្តម អ៊ឹង រចនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក។

៣. ឯកឧត្តម ណុំ ពិសិដ្ឋ ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន អឺរ៉ុប អាមេរិក និងអាហ្រ្វិក-មជ្ឈឹមបូព៌ា។

៤. ឯកឧត្តម ថៃ ជុន ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។

៥. ឯកឧត្តម ឈីវ យីស៊ាង ជាប្រធានវិទ្យាស្ថានជាតិទំនាក់ទំនងការទូត និង​សិក្សា​អន្តរ​ជាតិ​ បន្ថែមលើមុខងារបច្ចុប្បន្ន បន្ថែមពីលើនោះក៏មានការតែងតាំង-  អគ្គនាយក​រង​ចំនួន​ ១១នាក់​-  ប្រធាននាយកដ្ឋានចំនួន ១៧នាក់ផងដែរ។

នៅក្នុង​ឱកាសនោះដែរឯកឧត្តមទេសរដ្ឋ មន្ត្រី ប្រាក់សុខុន មានប្រសាសន៏​បញ្ជាក់​ថា, នៅពេ​ល​ខាងមុខ​នេះក្រសួង​កំពុង​ពិនិត្យ លទ្ធភាព​តែងតាំង​មន្ត្រីអ្នក​ការទូត​កម្ពុជា​មួយ​ចំនួន​ទៀតនៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន ដែលទាម​ទារឲ្យ​មន្ត្រីមាន​សមត្ថភាព និង​មាន​បទ​ពិសោធន៏​ការងារ​ដឹកនាំ ហើយអ្នក​ការទូតត្រូ​វ​ចេះ​សរសេរ របាយ​ការ​ណ៏ និង​ធ្វើ​បទវិភាគ​អំពី​ស្ថានភាព នៅក្នុងប្រទេស​ដែលកំពុង​បំពេញ បេសក​កម្ម ការ​ទូត និង​ត្រូវ​មាន​ទំនាក់ ទំនងល្អ ជិតស្និទ្ធ​ជាមួយ​ប្រទេសដៃ​គូរ។

ឯកឧត្តទេសរដ្ឋ​មន្ត្រី​បាន​ព្រមានដ​ល់ មន្ត្រី នៅក្នុង​ក្រសួង​យ៉ាង​នេះ​ថា,” កុំយក​លុយ​រក​ប៉ុស្តិ​ កុំយក​ប៉ុស្កិ​​លុយ” គឺត្រូវតែ​ខិតខំ ប្រឹងប្រែង​បំពេញ​ការងារ​ឲ្យបានល្អ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀត​ថា, មន្ត្រីក្រសួង​ការ​បរទេស​ឯទៀត​ដែល​នៅពុំទាន់​ទទួលបាន​ការ​តែងតាំ​ងជា​មន្ត្រី ការទូត​គឺកុំអស់ សង្ឃឹម គឺត្រូវ​រង់ចាំ ព្រោះ មន្ត្រី​ចាប់​ពីតំណែង​ប្រធាន​នាយកដ្ឋាន មានឱកាស​ច្រើនណាស់​ក្នុងការ​តែង​តាំង មន្ត្រី​ការ​ទូត ប៉ុន្តែត្រូវ​ខិតខំ​បង្កើន​សមត្ថ​ភាព​បន្ថែម​ទៀត ព្រោះនៅ​ក្រសួង​ការបរ ទេស​ប្រៀប​បាន​នឹង​បឹង​ទន្លេសាប មានទឹក​ចេញ និងទឹក​ចូល។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់​ទៀតថា, វិទ្យាស្ថានប​ណ្តុះ​បណ្តាល​អ្នក​ការទូត ដែលស្ថិត​នៅក្នុង​បរិវេណ​ក្រសួង​ការបរ ទេស​កំពុង​ដំណើរ​ការសាង​សង់ បន្ទាប់ពី សាងសង់​រួច វិទ្យាស្ថានមួយ​នេះនិង​ចាប់ ផ្តើម​បើក​ដំណើរ​ការ បណ្តុះ​បណ្តាល​អ្នក​ការ​ទូត ជាមួយគ្នា​នោះដែរ មាន​បណ្តា ប្រទេស​មួយ​ចំនួន​បាន​សន្យា​ជួយ​ឧបត្ថម្ភ​ដល់វិ​ទ្យានេះផ​ងដែរ៕
PRU៖ សាវឿន

]]>
https://pressocm.gov.kh/archives/1890/feed 0