សម្រង់ប្រសាសន៍ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Wed, 11 Oct 2023 10:27:34 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png សម្រង់ប្រសាសន៍ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ប្រកាសអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦(កម្មវិធីទី៤) របស់រាជរដ្ឋាភិបាល https://pressocm.gov.kh/archives/86000 https://pressocm.gov.kh/archives/86000#respond Tue, 10 Oct 2023 14:40:15 +0000 https://pressocm.gov.kh/?p=86000

CMF:

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ សមាជិក​ សមាជិការាជរដ្ឋាភិបាល!
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គពិធីទាំងមូលជាទីរាប់អាន!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តជាតិស្ដីអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨” ដែលជាឯកសារដ៏មានសារសំខាន់ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោម អាទិភាព ៦ របស់រាជរដ្ឋាភិបាល ដែលត្រូវចាប់ផ្ដើមអនុវត្តឱ្យបាននៅមុនដំណាច់ឆ្នាំ ២០២៣។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការផ្ដួចផ្ដើម និងចង្អុលបង្ហាញឱ្យរៀបចំនូវយុទ្ធសាស្រ្តជាតិនេះឡើង។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ១]

(១) សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសរបស់និស្សិត ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល

មុននឹងចូលដល់ប្រធានបទ ដែលយើងជជែកគ្នាអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាងនាមឱ្យរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខក្រៀមក្រំបំផុត​ជាមួយនឹងគ្រួសារសព​នៃនិស្សិតខ្មែររបស់យើងម្នាក់ឈ្មោះ ចាន់ ឧត្តម​ ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នា រវាងកងទ័ពអ៊ីស្រាអែល និងកងទ័ព (Hamas) ហាម៉ាសដែលចាប់ផ្ដើមតាំងពីថ្ងៃទី ០៧ ខែតុលា កន្លងមកនេះ។ សូមយកឱកាសនេះ បញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនៅអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ យើងបានខិតខំជាប់ជាប្រចាំ ទាំងយប់ទាំងថ្ងៃ សហការជា​មួយអាជ្ញាធរអ៊ីស្រាអែល ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាពិសេសនិស្សិតរបស់យើងនៅទីនោះ បានទទួលនូវការការពារនិងទទួលបាននូវសុវត្ថិភាពរបស់ខ្លួន។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ ១]

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំប្រឹងប្រែងដឹកនាំ និងសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រហូតសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នេះ។

ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមរៀបចំយុទ្ធសាស្រ្តជាតិប្រ​កបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់បំផុត។ សូមអរគុណក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក​វិទ្យានិងនវានុវត្តន៍ ដែលបានរៀបចំពិធីដ៏មហាឱឡារិកនាពេលនេះ។ ខ្ញុំពិតជាមានសេចក្ដីសោមនស្ស និងសូមថ្លែងអំណរគុណចំពោះវត្តមានយ៉ាងច្រើនកុះកររបស់ថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងបងប្អូនប្រជាពលរដ្ឋជាទីរាប់អាន។

នៅទូទាំងពិភពលោក សេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាសមភាពមួយដ៏សំខាន់នៃសេដ្ឋកិច្ច ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតអាជីវកម្ម មុខរបរ និងការងារ ព្រមទាំងជាប្រភពចំណូលដ៏ចម្បង ពិសេសរបស់ប្រជាជនក្រីក្រ និងងាយរងហានិភ័យ ដែលមានលទ្ធភាពទាប ទាំងក្នុងទិដ្ឋភាពចំណូល ចំណេះដឹង ការយល់ដឹងនិងជំនាញ។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការងារប្រមាណ ៧០% នៃទំហំការងារសរុប និងរួមចំណែកប្រមាណ ៣២% នៃផលិតផលសរុបក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់និងកំពុងអភិវឌ្ឍ ដែលជាភាសាអង់គ្លេសហៅថា Emerging and development countries។

ក្នុងស្មារតីនេះ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យក្លាយទៅជាកាតាលីករ រួមចំណែកសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ទៅនឹងវិបត្តិ ត្រូវបានកំណត់ ជារបៀបវារៈគោលនយោបាយដ៏ចម្បង ទាំងនៅតាមបណ្ដាប្រទេសជឿនលឿន ទាំងនៅតាមបណ្ដាប្រទេសមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ និងកំពុងអភិវឌ្ឍ។ ដូចគ្នានេះ ក្នុងពេលកន្លងទៅ រាជរដ្ឋាភិបាលក៏បានដាក់ចេញនិងអនុវត្តកម្មវិធីអន្តរាគមជាបន្តបន្ទាប់ ដែលផ្ដល់បច្ច័យវិជ្ជមានដោយផ្ទាល់និងដោយប្រយោលដល់អ្នកប្រកបរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជាកម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក៏ដូចជាការផ្ដល់ការថែទាំសុខភាពដោយឥតគិតថ្លៃ និងការផ្ដល់ការបណ្ដុះបណ្ដាលជំនាញជាដើម។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ២]

(២) ក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ត្រូវជួយដល់គាត់គ្រប់គ្នា

ខ្ញុំសូមអនុញ្ញាតចំណាប់អារម្មណ៍បន្តិចពាក់ព័ន្ធការងារក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ។ ឯកឧត្តម(រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍) ហែម វណ្ណឌី បានលើកហើយ។ និយមន័យអំពីសេដ្ឋកិច្ច/ការងារក្រៅប្រព័ន្ធ និងនៅក្នុងប្រព័ន្ធ។ និយមន័យសេដ្ឋកិច្ចមានលក្ខណៈវិនិច្ឆ័យខុសគ្នាខ្លះ។ ប៉ុន្តែអ្វីដែលដូចគ្នាគឺទាំងក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរដែលយើងមានកាតព្វកិច្ចខិតខំយកអស់កំលាំងកាយចិត្តដើម្បីជួយដល់គាត់គ្រប់គ្នា។ នេះជាគោលដៅធំរបស់រាជរដ្ឋាភិបាល។ ពិតណាស់ លទ្ធភាពរបស់បងប្អូននៅក្រៅប្រព័ន្ធអាចប្រកបរបរ(ចិញ្ចឹម)ជីវិតតូចតាច ប៉ុន្តែគាត់ក៏ជាកំលាំងចលករមួយធំសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ដូចនៅក្នុងរបាយការណ៍អម្បាញ់មិញ នៅទូទាំងពិភពលោក ៧០% ជាង ការបង្តើតការងារនៅក្រៅប្រព័ន្ធនេះឯង​។ នៅកម្ពុជាក៏ដូចគ្នា។ ទំហំនៃការគិតគូរនេះគឺសំខាន់ …។

(៣) ប្រជាពលរដ្ឋក្រីក្រ មានជីវភាពតូចតាច ក្រៅប្រព័ន្ធ ជាគោលដៅអាទិភាពតាំងពីអាណត្តិទី៦

តាមបទពិសោធន៍របស់យើង ប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានលក្ខណៈតូចតាចនេះ គឺជាប្រជាជនងាយរងគ្រោះបំផុតក្នុងការប៉ះពាល់ដោយបញ្ហាសេដ្ឋកិច្ច និងបញ្ហាវិបត្តិផ្សេងៗ។ ជាក់ស្ដែងនៅជំនាន់ កូវីដ១៩ យើងបានឃើញថា ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋដែលមានជីវភាពតូចតាច ហើយជាពិសេសអ្នកនៅក្រៅប្រព័ន្ធនេះ ងាយក្នុងការរងគ្រោះ។ នេះគឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិទី៦ និងអាណត្តិមុនៗ។ ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលមានគោលដៅអាទិភាពចាត់ចែងវិធានការផ្សេងៗ ជាបន្ទាន់ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកនេះ …។

(៤) ការគ្រប់គ្រងព័ត៌មាន​មិនទាន់ច្បាស់ លំបាកជួយដល់បងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ជាមួយគ្នានេះ យើងក៏ដឹងថា ជាបទពិសោធន៍កន្លងទៅ ដោយសារការគ្រប់គ្រងព័ត៌មានយើង​មិនទាន់ច្បាស់ (ដូចនេះ)ក៏មានការលំបាកក្នុងការជួយទៅដល់បងប្អូនដែលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការគ្រប់គ្រងព័ត៌មាននេះ(បានហ្មត់ចត់ នឹងជួយ)កំណត់អត្តសញ្ញាណឱ្យបានថា អ្នកណាខ្លះ នៅទីណាខ្លះ ដើម្បីងាយស្រួលជួយ។ (ការមិនទាន់មានការគ្តប់គ្រងព័ត៌មាននេះហើយ ទើប)នៅក្នុងជំនាន់កូវីដ១៩ នេះមានបញ្ហា។ (ដូចជា)ក្នុង  ថ្ងៃនេះ នៅ អ៊ីស្រាអែល ដើម្បីជួយនិស្សិត និងជួយប្រជាពលរដ្ឋរបស់យើង ខ្ញុំបានដាក់គោលការណ៍តាំងពីថ្ងៃដំបូងឱ្យស្ថាប័នពាក់ព័ន្ធមានក្រសួងការបរទេស កសិកម្ម អាជ្ញាធរសមត្ថកិច្ចរបស់យើង ​ធ្វើម៉េចទី១ កំណត់ឱ្យបានចំនួនប្រជាពលរដ្ឋយើងនៅអ៊ីស្រាអែលទាំងអស់ ទី២ រកឱ្យបានព័ត៌មានថាពួកគាត់នៅទីណា ដើម្បីងាយស្រួលយើងអន្តរាគមន៍ជួយ។ មកដល់ម៉ោងនេះព្រឹកមិញម៉ោង ៧ ព្រឹកនេះ ខ្ញុំទទួលបានព័ត៌មានថា តាមទិន្ន​ន័យប្រមូលបានពីបញ្ជីសាលាគឺ ៤៥៤ នាក់ ក្នុងនោះបានជម្លៀសចេញជាង ៣២៣ នាក់ ទៅកន្លែងសុវត្ថិភាព នៅ ១៣១នាក់ទៀត នៅតំបន់ដែលមានហានិភ័យនៅឡើយ។ យើងនៅបន្តសហការណ៍។

បើសិនជាយើងមិនមានទិន្នន័យមិនដឹងថាគាត់នៅកន្លែងណា យើងពិបាករក ពិបាកជួយ ពិបាកអន្តរាគមន៍ … វាមិនខុសគ្នាពីការជួយនិស្សិតរបស់យើងនៅអ៊ីស្រាអែល ដែលកំពុងតែប្រឈមនេះ។ ជាមួយនឹងការដាក់ចេញនូវវិធានការណ៍ជាក់លាក់គឺត្រូវដឹងថា បងប្អូនជាគោលដៅដែលយើងត្រូវជួយនៅទីណាខ្លះ។ ហេតុនេះហើយបានជាយើងត្រូវដាក់យុទ្ធសាស្ដ្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ​នៅឆ្នាំ ២០២៣ – ២០២៨ នេះឯង ដើម្បីយើងអាច​ក្ដាប់បានទិន្នន័យថាបងប្អូននៅទីណា និង(ទី៣) ត្រូវការអ្វីខ្លះ ជួយអ្វីខ្លះ មិនខុសពីនិស្សិតដែលនៅទីនោះ(អ៊ីស្រាអែល) អ្នកនៅតំបន់សុវត្ថិភាពត្រូវការជួយអ្វីខ្លះ? អ្នកនៅតំបន់ក្រហមត្រូវជម្លៀសចេញ ហើយត្រូវការជួយអ្វីខ្លះ។

(៥) យុទ្ធសាស្ដ្រអភិវឌ្ឍក្រៅប្រព័ន្ធ បង្កើតលទ្ធភាពរាជរដ្ឋាភិបាលជួយបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព

ការដាក់ចេញនូវយុទ្ធសាស្ដ្រអភិវឌ្ឍក្រៅប្រព័ន្ធនេះ ក៏គឺក្នុងគោលដៅនេះឯង។ ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព​ បង្កើតលទ្ធភាពឲ្យរាជរដ្ឋាភិបាលអាចដាក់ចេញនូវគោលនយោបាយជួយដល់ប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅ​ប្រ​ព័ន្ធឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ នេះគឺជាគោលដៅធំនៃយុទ្ធសាស្ដ្រជាតិ។ ​យុទ្ធសាស្ដ្រនេះ មិនមែនទើបគិតគូរនៅទីនេះទេ គឺផ្អែកចេញពីមូលដ្ឋាននៃបទពិសោធន៍(ក្នុងការគ្រប់គ្រងផលវិបាកបណ្តាលពី)កូវីដ-១៩។ ក្រោយ​មក យើងក៏នឹងអាចអនុវត្ដកិច្ចការនេះ នៅក្នុងពេលស្ថានភាពសេដ្ឋកិច្ចលំបាក អតិផរ​ណាផ្សេងៗ ដូចគ្នា។ ហេតុនេះហើយបានជា សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលនៅអាណត្ដិទី៦ បានដាក់ចេញនិងណែនាំផ្ដួចផ្ដើម ឲ្យគិតគូរក្នុងក្របខណ្ឌគោលនយោបាយ ដែលមកដល់ម៉ោងនេះ យើងបានចេញជាការអនុវត្ដហើយត្រូវអនុវត្ដបន្ទាន់នៅមុន​ដំណាច់ឆ្នាំ ២០២៣ នេះ។

ប្រជាពលរដ្ឋរបស់យើងត្រូវការការជួយ។ មួយថ្ងៃទៅមួយថ្ងៃវាសំ​ខាន់​សំរាប់គាត់។ រាជរដ្ឋាភិបាលត្រូវដាក់ចេញនូវគោលនយោបាយជាបន្ទាន់ អត់ចាំបាច់ដល់ ១០០ ថ្ងៃទេ។ យើងចេញគោលការណ៍តាំងពីដំបូងដៃតែម្ដង។ ខ្ញុំសូមអបអរសាទរ ហើយសូមអរគុណ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ប្រធានគណៈកម្មាធិការគោលនយោ​បាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (Economic and Financial Policy Committee)និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ក៏ដូចជាឯកឧត្តម ហែម វណ្ណឌី និងមន្ដ្រីនៃក្រសួង(ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍) ដែលបានសហការគ្នា ខិតខំទាំងយប់ទាំងថ្ងៃពន្លឿនគោលនយោបាយនេះ​ដើម្បីចេញដំណើរ។ យុទ្ធសាស្ដ្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ ពោលគឺមានថេរវេលាប្រាំឆ្នាំម្ដង។ តើគោល​នយោបាយ​នេះដាក់ចេញមកដើម្បីអ្វី?

(៦) ជួយប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ប្រៀបដូចជាព្រួញមួយបាញ់បានសត្វបី

គោលដៅធំគឺជួយប្រជាពលរដ្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្ដែទស្សនៈវិស័យ ច្បាស់លាស់គឺ តាមរយៈការជួយប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ យើងអាចប្រើប្រាស់ព្រួញមួយបាញ់បានសត្វបីគឺ (១) ពង្រឹងនិងជួយបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើន​ជាប្រជាពលរដ្ឋស្ថិតក្នុងជីវភាពងាយរងហានិភ័យនិងក្រីក្រ។ យើងជួយកាត់បន្ថយភាពក្រីក្រ​និងវិសមភាពសង្គម។ ពេលដែលយើងជួយបងប្អូនដែលនៅកំរិត(ជីវភាព)ទាប ឲ្យកាន់តែមានជីវភាពខ្ពស់ ដើម្បី(បន្ថយ)នូវគំលាតជាមួយអ្នកដែលមានលទ្ធភាពនិងជោគជ័យ គឺយើងបង្កើននូវគោលនយោបាយ​អភិវឌ្ឍដោយសមធម៌។ បានន័យថាយើងធ្វើអោយមានការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រជាពលរដ្ឋ។ គឺយើងបានលើកកម្ពស់​នូវ​កម្រិតជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់និងសំខាន់បំផុតផលប្រ​យោជន៍បានទៅដល់ដៃប្រជាពលរដ្ឋក្រីក្រ។​ នេះជាគោលដៅអាទិភាពមួយដែលយើងបានរៀបចំក្នុងការពង្រឹងប្រជាពលរដ្ឋនៅខាងក្រោម (យើង)មិនធ្វើតែនៅលើទេ។ យើងជួយរុញទៅដល់ក្រោមតែម្ដង។

ទី២ គឺការពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គមជាតិ។ ដូចដែលខ្ញុំបាននិយាយ​អញ្ចឹង ប្រជាពលរដ្ឋក្រៅប្រព័ន្ធ ជាប្រ​ជា​ពលដែលមានជីវភាពរដ្ឋក្រីក្រ គឺជាអ្នកដែលងាយរងផលប៉ះពាល់ពីកូវីដ -១៩ ក៏ដូចគ្នាពីសំពាធអតិផរណានៃសេដ្ឋកិច្ច។ ភាគច្រើនសេដ្ឋកិច្ចនិងជីវភាពនៃការប្រកបរបររបស់(ពួកគាត់)មិនទៀងទាត់ ហើយមានលក្ខណៈតូចតាច។  ដោយហេតុនេះ (ពួកគាត់)ងាយស្រួលនឹងរងផលប៉ះពាល់។ (ហេតុនេះហើយ)បានជារដ្ឋត្រូវរកគាត់ឲ្យឃើញដើម្បីជួយពង្រឹងភាពធន់របស់គាត់ តាមរយៈការជួយគាំពារ (ផ្ដល់)អត្ថប្រយោជន៍ផ្សេងៗ ពង្រឹង​សមត្ថភាពគាត់ឲ្យពូកែ។

ការហ្នឹងពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ច។ ទី៣ តាមរយៈការជួយបងប្អូនក្នុងសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ គឺយើងជួយ(ឲ្យ​មាន)កំណើនសេដ្ឋកិច្ច ដោយសារបងប្អូនភាគច្រើនជាចលករសំខាន់ក្នុងសេដ្ឋកិច្ចរបស់យើង។ វិស័យ​នីមួយៗ កើតឡើងពីប្រជាពលរដ្ឋដែលកើតក្នុងវិស័យនោះ។ ការលើកកម្ពស់ជីវភាពរស់នៅ និងលើកស្ទួយបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើឱ្យយើងសម្រេចនូវគោលដៅ ៣ ក្នុងពេលតែមួយគឺ (១)កាត់បន្ថយភាពក្រីក្រនិង(ពង្រីក)វិសាលភាពសង្គម (២)ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមជាតិ និងទី ៣ ជំរុញកំណើនសេដ្ឋកិច្ច (ដែលទាំង)នេះជាគោលដៅ​និងទស្សនៈទានក្នុងការដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្តីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ នេះ។

(៧) សុខចិត្តថាមានផែនការមិនល្អឥតខ្ចោះ តែអាចអនុវត្តបានលើដី(ជាក់ស្តែង)

ឥឡូវថាការនិយាយសមហើយ។ តើធ្វើយ៉ាងម៉េច? … រឿងដែលសំខាន់បំផុតធ្វើយ៉ាងម៉េច។ តាមដានត្រួតពិនិត្យយ៉ាងម៉េច ដើម្បីយើងធ្វើឱ្យមានប្រសិទ្ធភាព? … លើក្រដាសទ្រឹស្តីល្អហើយ។ ខ្ញុំក៏ធ្លាប់រៀនស្រាវជ្រាវដែរ។ អ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺគ្រប់យ៉ាងដែលអាចអនុវត្តបាននៅលើដី។ សុខចិត្តថាផែនការនេះមិនល្អឥតខ្ចោះចុះ តែអាចអនុវត្តបានលើដី(ជាក់ស្តែង)។ ក្រុមការងាររបស់យើងមិនមែនត្រឹមតែតាក់តែងគោលនយោបាយ ផ្អែកទៅលើទ្រឹស្តីស្រាវជ្រាវប្រមូលចងក្រងពីសៀវភៅ ឬពីប្រទេសនានាមកនោះទេ គឺយើងផ្អែកទៅលើបទពិ​សោធន៍ជាក់ស្តែង ផ្អែកទៅលើស្ថានភាពជាក់ស្តែង និងគិតដាក់ចេញនូវវិធានការអនុវត្តដោយជាក់លាក់ដោយច្បាស់លាស់ ផ្អែកទៅលើលទ្ធភាពនៃថវិកាដែលយើងមានជាជំហានៗ ដើម្បីធ្វើយ៉ាងណាឱ្យគោលនយោបាយនេះចេញទៅជាសកម្មភាពនិងលទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋ …។

(៨) រៀបចំឱ្យបងប្អូនក្រៅប្រព័ន្ធ ឈានចូលក្នុងការរៀបចំ និងឈានទៅក្នុងប្រព័ន្ធពេញលេញ

ខ្ញុំសូមនិយាយដោយសង្ខេប។ អម្បាញ់មិញ ឯកឧត្តម ហែម វណ្ណឌី​ បានជម្រាបទាក់ទងនៅក្នុងគោលនយោ​បាយ និងវិធីសាស្ត្ររបស់គាត់ថា ដោយសាមញ្ញយើងបែងចែក(អ្នកប្រកបរបរអាជីវកម្ម ប្រកបរបរប្រចាំជីវិតជា៣តំបន់គឺ តំបន់ក្រៅប្រព័ន្ធ តំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតំបន់ក្នុងប្រព័ន្ធ។ ថ្ងៃនេះខ្ញុំអត់និយាយពីតំបន់ក្នុងប្រព័ន្ធទេ​។ ក្នុងប្រព័ន្ធ បងប្អូនបានដឹងហើយ។ អ្នកចុះឈ្មោះចុះអីបានទទួលផល ឬអនុវត្តយ៉ាងម៉េចអី។ តំបន់ក្រៅប្រព័ន្ធគឺសម្រាប់បងប្អូនដែលមិនបានចុះបញ្ជី ថាតើគាត់ប្រកបរបរមានចំណុចខ្លាំងចំណុចខ្សោយយ៉ាងម៉េច? ថ្ងៃនេះយើងនិយាយពីការវិវឌ្ឍតំបន់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើយ៉ាងម៉េចរៀបចំមូលដ្ឋានលក្ខណៈអំណោយផលដើម្បីឱ្យបងប្អូនដែលនៅក្រៅប្រព័ន្ធឈានចូលមក(ក្នុងការរៀបចំមួយជំហាន) ដើម្បីពង្រឹងសមត្ថភាពគាត់។ ជួយអីបានមុននឹងគាត់ឈានចូលទៅក្នុងប្រព័ន្ធពេញលេញ

អាទិភាពគោលដៅយុទ្ធសាស្ត្ររបស់យើងគឺធ្វើយ៉ាងម៉េចពង្រឹងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ឬ ហៅថាដំណាក់កាលអន្តរកាលដើម្បីឱ្យបងប្អូនចូលមកក្នុង(ការរៀបចំ)ហ្នឹង … ត្រលប់មករឿងនៅអ៊ីស្រាអែល។ ដំបូងយើងអត់ដឹងថាបងប្អូននៅឯណាទេ? ឥឡូវឱ្យគាត់ថ្ពក់ចូលក្នុងប្រព័ន្ធ Telegram។ ដល់អញ្ចឹងយើងដឹងថាគាត់នៅឯណា។ ខាងស្ថាប័នចារកិច្ចគាត់ធ្វើ Update រាល់ម៉ោង។ ប៉ុន្មាននាក់នៅតំបន់ក្រហម ប៉ុន្មាននាក់នៅតំបន់ខៀវ ប៉ុន្មាននាក់ដែលត្រូវការជម្លៀស? គឺធ្វើយ៉ាងម៉េចឱ្យបងប្អូនរបស់យើងនៅក្រៅប្រព័ន្ធ ដែលយើងពិបាករក ឱ្យគាត់ចូលមកមានការចុះបញ្ជី។ មានការអីយើងដឹង។ ឱ្យគាត់ចូលទៅក្នុងប្រព័ន្ធ ត្រៀមលក្ខណៈយើងជួយដើម្បីរឹងដៃរឹងជើងចូលក្នុងប្រព័ន្ធពេញលេញ។ ខុសគ្នាយ៉ាងម៉េចនូវកន្លែងនេះ? ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធយើងមិនមានព័ត៌មាន (ដូចនេះ)ពិបាករៀបចំអោយបងប្អូនទទួលផល។

នៅក្នុងតំបន់ដែលចូលអន្តរកាលនេះ គឺជាអ្វីដែលយើងយកចិត្តទុកដាក់ ហើយបងប្អូនក៏ត្រូវយកចិត្តទុកដាក់ដែរ។ បងប្អូនប្រាកដជាឆ្ងល់ ហើយជាបញ្ហាដែលបងប្អូនបារម្ភបំផុតថា ហេតុអីបានជាខ្ញុំត្រូវចុះឈ្មោះចូលប្រព័ន្ធធ្វើអី? តើខ្ញុំចុះឈ្មោះនេះអស់លុយប៉ុន្មាន? អស់លុយច្រើនទេ? តើខ្ញុំចុះបញ្ជីហើយជាប់ពិន័យអីទេ? តើខ្ញុំចុះបញ្ជីហើយជាប់កាតព្វកិច្ចស្អីឬទេ? ហើយតើខ្ញុំចូលទៅក្នុងប្រព័ន្ធហ្នឹង ចុះបញ្ជីនៅក្នុងតំបន់អភិវឌ្ឍក្រៅប្រព័ន្ធនេះ តើខ្ញុំបានផលអីខ្លះមកវិញ? នេះជាសំណួរដែលបងប្អូនប្រាកដជាសួរ ហើយដែលក្រុមគោលនយោបាយយើងយកចិត្តទុកដាក់ធំជាងគេ។ យើងជជែកគ្នាក្នុងអន្តរក្រសួងថាធ្វើយ៉ាងម៉េចជួយបងប្អូនប្រជាពលរដ្ឋឲ្យចំគោលដៅ ហើយទៅតាមលទ្ធភាពដែលយើងអាចធ្វើបានឲ្យរឹងដៃរឹងជើង។

(៩) គោលការណ៍អត្ថប្រ​យោជន៍ដើម្បីបងប្អូនបានចូលរួមក្នុងដំណាក់កាលអន្តរកាល

ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលថ្ងៃនេះមានបងប្អូនខ្លះចូលរួមដែរថា គោលនយោបាយរបស់យើងគឺលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋចូល មិនមានការបង្ខំឲ្យចូលទេ។ ចេញពីហ្នឹងទៅ ប្រយ័ត្នច្រ​ឡំថានឹងមានគោលនយោបាយថ្មីបង្ខំអ្នកលក់ទឹកអំពៅឲ្យចុះឈ្មោះ បើមិនចុះពិន័យ ឬមួយក៏អី។ ចាំខ្ញុំបញ្ជាក់។ (យើងរៀបចំជា)គោលការណ៍លើកទឹកចិត្តឲ្យបងប្អូនចុះឈ្មោះ តាមរយៈការបង្ហាញជាក់ស្តែងនូវអត្ថប្រ​យោជន៍ដើម្បីបងប្អូនបានចូលរួម។ យើងចង់បានបងប្អូនចូលរួមឲ្យច្រើននៅក្នុងដំណាក់កាលអន្តរ​កាលនេះ។ រាជរដ្ឋាភិបាលចង់បានទិន្នន័យដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រង និងដាក់ចេញនូវគោលនយោបាយជួយបងប្អូនឲ្យទាន់ពេលវេលា និងចំគោលដៅ។ នៅក្នុងពេលលំបាក ដូចជាកូវីដ១៩ យើងធ្លាប់(បានជួបប្រទះ)ហើយ។ ទៅមុខទៀត បើសិនជាមានបញ្ហាអតិផរណាសេដ្ឋកិច្ចនិងបញ្ហាផ្សេងៗ រាជរដ្ឋាភិបាលក៏នឹងអាចជួយបាន។

វិធានការគោលនយោបាយអាទិភាព ៦ ចំណុចរ​បស់រដ្ឋាភិបាលដែលត្រូវចាត់តាំងអនុវត្តថ្មីនេះផ្តោតខ្លាំងទៅលើជួយបងប្អូននេះឯង … ឥឡូវសួរទៅវិញ ចំពោះបងប្អូនដែលត្រូវជាគោលដៅដែលយើងចង់លើកទឹកចិត្ត ដើម្បីឲ្យបងប្អូនឈានចូលមកក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធនេះ ដែលយើងអាចធ្វើបាន និងជួយបងប្អូនបាន តើបើបងប្អូនចុះឈ្មោះ អស់លុយអីខ្លះ ជាប់ពិន័យអីខ្លះ ចុះបញ្ជីហើយជាប់កាតព្វកិច្ចអីខ្លះ? ពីមុនមកអត់ធ្លាប់អនុលោមទៅតាមគោលការណ៍ផង តិចចូលទៅគេចាប់ផ្តើមពិន័យយ៉ាងម៉េច។ ខ្ញុំចុះពេលណា ហើយបើខ្ញុំចូលឲ្យអីខ្លះខ្ញុំ។ រដ្ឋជួយអីខ្លះ?

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ ២]

(ទី១) ចំណុចនេះខ្ញុំសូមបញ្ជាក់ថា បងប្អូនសហគ្រាសមីក្រូតូច និងមធ្យម ដែលចុះឈ្មោះបញ្ជីដោយស្ម័គ្រចិត្តក្នុងរយៈពេលអន្តរកាលនេះ នឹងទទួលបាននូវអត្ថប្រយោជន៍និងការលើកលែងពិន័យនានា បំណុលពន្ធ ចំពោះការបំពេញអនុលោមភាពកន្លងទៅ និងការផ្តល់ការលើកទឹកចិត្តខាងពន្ធដារផ្សេងៗ។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ៣]

ខ្ញុំសូមសូមអានតែម្តង (ថាតើមាន)គោលការណ៍អីខ្លះ។ ខ្ញុំនិយាយអម្បាញ់ម៉ិញជាគោលៗ តែឥឡូវនៅក្នុងគោលនយោបាយដែលយើងដាក់ចេញ មានគោលការណ៍អនុគ្រោះ ៩ចំណុច សម្រាប់បងប្អូនដែលយើងចង់លើកទឹកចិត្តឲ្យចូលមកក្នុងប្រព័ន្ធ ក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍នេះ។ គោលការណ៍ធំរបស់យើងគឺផ្តល់ការលើកលែងការផាកពិន័យ និងបំណុលទាំងអស់នៅក្នុងឆ្នាំ ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុ​លោម​ភាពកន្លងមក ដើម្បីបើកច្រកឲ្យបងប្អូនចូលមក នៅក្នុងការប្រកបអាជីវកម្មក្នុងប្រព័ន្ធដោយមិនមានការព្រួយបារម្ភ ២០២៣-២០២៨(រយៈពេល) ៥ ឆ្នាំ។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ ៣]

ទី ២៖ គឺផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព។

ទី ៣៖ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ ២០២៣-២០២៨ តាមរយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាពកន្លងមក មុនការចុះបញ្ជី។ ទី ២ លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី និងទី ៣ លើកលែងពន្ធ លើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់ ២ ឆ្នាំក្រោយការចុះបញ្ជី។

ទី ៤ គឺផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ ២០២៤-២០២៥ តាមរយៈទីមួយការលើកលែ​ងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមាសម្រាប់រយៈពេល២ឆ្នាំក្រោយការចុះបញ្ជី។

ទី៥ ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្បមចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ឬ២០២៥ តាមរយៈការលើកលែងការបង់ពន្ធ ការបង់ពន្ធបាតង់សម្រាប់រយៈពេល ២ ឆ្នាំបន្ទាប់ពីការទទួលបានការសម្រេចចិត្តចុះបញ្ជី។  ​

ទី៦ ការកាត់បន្ថយថ្លៃសេវាសម្រាប់ការផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះបញ្ជីការ សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែសម្រាប់សហគ្រាស ដែលមានចំនួនកម្មករនិយោជិតតិចជាង ៨ នាក់។

ទី៧ ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួងនៅថ្នាក់ជាតិដើម្បីធានាការចុះធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយ និងមួយលើកក្នុងមួយឆ្នាំកុំឲ្យចុះច្រើនពេក ដើម្បីសម្រួលឲ្យបងប្អូនងាយស្រួលកុំឲ្យបន្តិចមានអ្នកនេះ បន្តិចមានអ្នកនោះមក ធ្វើតែម្តងក្នុងមួយឆ្នាំដើម្បីឲ្យងាយស្រួលនៅក្នុងការអនុវត្តធ្វើអាជីវកម្មរបស់បងប្អូនរបស់យើង។

ទី៨ រៀបចំការត្រួតពិនិត្យ និងការធ្វើអធិការកិច្ច​រួមគ្នាក្នុងពេលតែមួយ និងតែមួយលើកក្នុងមួយឆ្នាំ នៅថ្នាក់ក្រោមជាតិ មិញខ្ញុំនិយាយថ្នាក់ជាតិ ឥឡូវខ្ញុំនិយាយថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបានរួមបន្ទាន់ បានចុះបញ្ជី ឬស្នើសុំអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតិផ្សេ​ងៗ។

ទី៩ រៀបចំបង្កើតបទដ្ឋានគតិយុត្តិក្របខណ្ឌ និងយន្តការដែលផ្តល់ស្ថានភាពស្របច្បាប់ ជាសហគ្រាសធុនមីក្រូ និងតូច ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានាសម្រាប់រយៈពេល ៥ ឆ្នាំ ជាដើម។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ៤]

(១០) អត្ថប្រយោជន៍បណ្តុះបណ្តាល ហិរញ្ញប្បទាន និងសង្គមកិច្ចសុខាភិបាល

បងប្អូនអាចនឹងដឹងបានហើយ ដែលខ្ញុំអានមកនេះ។ អ្វីដែលសំខាន់ គឺអាចឆ្លើយតបជាមួយនឹងបងប្អូនថាដែល​ចុះឈ្មោះហ្នឹង បង់លុយច្រើនអត់ ជាប់កាតព្វកិច្ចឬអត់ក្រោយពីចុះ ត្រូវបង់ពិន័យអីឬអត់។ គោលការណ៍ដែលយើងបានដាក់ចេញទាំង ៩ចំណុចនេះ ខ្ញុំបានបញ្ជាក់ច្បាស់ហើយ។ បងប្អូនមិនត្រូវបានបង្ខិតបង្ខំទេ។ បងប្អូនត្រូវបានលើកទឹកចិត្តខ្ពស់ឲ្យចូលរួម។ នៅពេលដែលបងប្អូនចូលរួមដោយស្ម័គ្រចិត្ត បងប្អូននឹងទទួលបាននូវការលើកលែងពន្ធ ការអនុគ្រោះពិន័យផ្សេងៗ ដែលពាក់ព័ន្ធជាមួយនឹងការធ្វើអនុលោមភាពកន្លងទៅ ក៏ដូចជាពន្ធលើកទឹកចិត្តផ្សេងៗ នេះគឺនិយាយនៅក្នុងក្របខណ្ឌពន្ធ។ ក្រៅពីការលើកលែងការផាកពិន័យបំ​ណុលនិងការលើកទឹកចិត្តខាងពន្ធដារ បងប្អូនទទួលបានអីទៀត?

ចំណុចបន្ថែមទី១ បងប្អូនអាចទទួលបានការបណ្តុះបណ្តាលនានាពាក់ព័ន្ធនឹងការវិវឌ្ឍ ពាក់ព័ន្ធការគ្រប់គ្រងសហគ្រាស ការបណ្តុះបណ្តាលដល់កម្មករបុគ្គលិកនៅក្នុងសហគ្រាសដើម្បីលើកកម្ពស់សមត្ថភាពផលិតផល និងសហគ្រាសកាន់តែរឹងមាំ។ យើងនឹងជួយបង្កើនសមត្ថភាពបងប្អូនលើហ្នឹង ដើម្បីបងប្អូនកាន់តែរឹងមាំ។ រដ្ឋនឹងដាក់ចេញគោលនយោបាយនិងកម្មវិធីដើម្បីជួយបណ្តុះបណ្តាល។ នេះជាគោលការណ៍ ដែលក្រៅតែពីរឿង​លើកលែងពន្ធអីៗ បងប្អូនបានផលបន្ថែមទៀត មិនមែនសម្រាប់តែម្ចាស់សហគ្រាសទេ សម្រាប់ទាំងកម្មករនិយោជិតនៅក្នុងសហគ្រាសផង …។

​ចំណុចមួយទៀត(ទី២) … ការចុះបញ្ជីក៏នឹងជួយដល់បងប្អូនឲ្យមានលទ្ធភាពអាចទទួលបាននូវហិរញ្ញប្បទានជាមួយនឹងអត្រាការប្រាក់សមរម្យពីធនាគាររដ្ឋផងដែរ។ ចំពោះវិស័យអាទិភាពមួយចំនួន កន្លងទៅយើងមានធនាគារ SME Bank ជាធនាគារសហគ្រាសធុនតូច និងមធ្យមដែលរដ្ឋទម្លាក់ថវិកាជូនដើម្បីជួយផ្តល់ឥណទានហិរញ្ញប្បទានមួយចំនួន មានការប្រាក់សមរម្យដល់វិស័យអាទិភាព។ បានចុះបញ្ជី បងប្អូនមានអត្តសញ្ញាណ មានលក្ខណៈសម្បត្តិអាចទទួលបានការគាំទ្រហិរញ្ញវត្ថុនេះទៅតាមលទ្ធភាពដែលយើងមាន។ យើងមានលទ្ធភាពដើម្បីបង្កើនថវិកា។

(មួយទៀត)ទី២ ពង្រីកវិសាលភាព(អត្ថប្រយោជន៍សង្គម) កាលពីអាណត្តិមុនយើងបានដាក់អាទិភាពនៃវិស័យមួយចំនួន។ ឯកឧត្តម អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានពិនិត្យថាតើវិស័យអីផ្សេងទៀតដែលយើងអាចពង្រីកអោយចូលបានផលទៀតទេ …ចំណុចមួយទៀត សម្រាប់បុគ្គលស្វ័យនិយោជន៍។ បានន័យថាបងប្អូនប្រកបរបរខ្លួនឯង។ ឧទាហរណ៍ថាប្អូនជាម្ចាស់កង់៣ ខ្លួនឯង មិនធ្វើការឲ្យក្រុមហ៊ុនទេ។ បងប្អូនលក់ទឹកអំពៅតាមផ្លូវ បងប្អូនធ្វើអាជីវកម្មតូចតាចតាមផ្លូវ។ ហ្នឹងយើងហៅថា ស្វ័យនិយោជន៍ … ភាគច្រើនស្ថិតនៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ដែលនឹងទទួលបាន ទី១ ការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល ដែលយើងហៅថាបណ្ណក្រីក្រ។ យើងនឹងពង្រីក។ យើងដឹងមុខសញ្ញា។ យើងជួយបាន។ យើងជួយកាន់តែច្រើនថែមទៀត។ ទី២ បានទទួលការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ ដែលជាគោលនយោបាយអាទិភាពមួយទៀត នៅក្នុងចំណោម ៦ចំណុច គឺអនុវត្តអាហារូបករណ៍សម្រាប់កូនចៅប្រជាពលរដ្ឋ ១លាន ៥សែននាក់ ទទួលបានការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃ ហើយថែមទាំងបានប្រាក់ឧបត្ថម្ភប្រចាំខែទៀត។ នេះគឺជាអ្វីដែលភ្ជាប់​ជាមួយនឹងការទទួលផលរបស់បងប្អូននៅក្រៅប្រព័ន្ធ។ ទី៣ រដ្ឋាភិបាលនឹងជួយសម្រួលដល់ការស្វែងរកការងារតាមរយៈទីភ្នាក់ងារជាតិមុខរបរ/ការងារ សម្រាប់បងប្អូន និងកូនចៅបងប្អូនដោយជួបការលំបាក។

(១១) រដ្ឋមានព័ត៌មានពីធនធានមនុស្សនិងកម្លាំងសេដ្ឋកិច្ច ពលរដ្ឋក្រៅប្រព័ន្ធទទួលបានការអនុគ្រោះ ការគាំទ្រ និងការថែបំប៉ន

សរុបសេចក្ដីមក ការចុះបញ្ជី​របស់បងប្អូនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តើរដ្ឋបានអី? រដ្ឋបានព័ត៌មានដើម្បីរៀបចំផែនការជួយឲ្យបានចំគោលដៅ ជួយឲ្យចំតម្រូវការ និងទាន់ពេលវេលា។ រដ្ឋបានអាហ្នឹង។ រដ្ឋក៏បានមួយទៀតគឺធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ច កាន់តែមានសក្ដានុពលចូលរួមនៅក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។ នេះគឺអ្វីដែលរដ្ឋទទួលបាន។ អ្វីទៅដែលប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធបានទទួល? គឺការជួយអនុគ្រោះ ការគាំទ្រ និងការថែបំប៉ននៅក្នុងគោលការណ៍ទាំងប៉ុន្មាន ដើម្បីឲ្យគាត់កាន់តែរឹងមាំ។ អញ្ចឹងគោលនយោបាយនេះគឺគោលនយោបាយឈ្នះឈ្នះ។ រដ្ឋក៏ឈ្នះ ប្រជាពលរដ្ឋជាពិសេសអ្នកក្រៅប្រព័ន្ធក៏ឈ្នះ ជាតិយើងទាំងមូលនឹងឈ្នះ។

នេះជាគោលគំនិតនៃយុទ្ធសាស្រ្តជាតិនៅក្នុងការដាក់ឲ្យអនុវត្ត។ យើងនឹងឈានជាជំហាន ហើយនឹងខិតខំដើម្បីពង្រីកវិសាលភាពជាជំហាន។ នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់។ ថ្ងៃមុន (ខ្ញុំបាននិទាន)រឿងម៉ែកាពៅ។ ខ្ញុំមិនរំលឹកឡើងវិញទេ។ ប៉ុន្តែត្រូវយល់ថា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ទោះ​ជាលទ្ធភាពរដ្ឋយើងមិនធំដុំដូចប្រទេសជាច្រើននៅលើពិភពលោក តែរដ្ឋយើងមិនបាននៅស្ងៀមនៅក្នុងការជួយដល់ប្រជាពលរដ្ឋយើងតាមគ្រប់បែបយ៉ាង គ្រប់ពេលវេលា គ្រប់លទ្ធភាពដែលអាចធ្វើទៅបាន និងគ្រប់មធ្យោបាយ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះនោះទេ …។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ ៤]

ដើម្បីទទួលបាននូវជោគជ័យនៅក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិនេះ រាជរដ្ឋាភិបាលដាក់ចេញនូវអាទិភាពជាយុទ្ធសាស្រ្ត ៥ ចំណុច ដូចដែលបានលើកឡើងដោយឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមពន្យល់ដោយសង្ខេបអំពីអាទិភាពយុទ្ធសាស្រ្តទាំង ៥ ចំណុចនេះដូចតទៅ ដើម្បីអនុវត្តគំនិតយុទ្ធវិធីដែលយើងត្រូវធ្វើ៖

ទី១ កំណត់ កែសម្រួល និងរៀបចំយន្តការដែលបង្កលក្ខណៈ​ងាយស្រួល ដើម្បីឈានចូលក្នុងប្រព័ន្ធ។ រាជរដ្ឋាភិបាលនឹងពង្រាយយន្តការ និងពង្រឹងយន្តការគ្រប់គ្រង និងភាពប្រទាក់ក្រឡាគ្នារវាងវិធានការដែលត្រូវអនុវត្តដោយក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បី​ធានាសង្គតិភាព និងប្រសិទ្ធភាពក្នុងការអនុវត្ត និងការកែសម្រួលនីតិវិធីឲ្យបានជាអតិបរមា។

ទី២ ការកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព។ រាជរដ្ឋាភិបាលនឹងកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាពឲ្យបានជាអតិបរមា បញ្ចៀសនូវការបង្កើតបទដ្ឋានគតិយុត្តិជាច្រើន និងធានានូវភាពអាចប៉ាន់ប្រមាណបានសម្រាប់ការប្រកបមុខរបរ និងធ្វើការងារ។

ទី៣ ផ្ដល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈា​នចូលក្នុងប្រព័ន្ធ។ រាជរដ្ឋាភិបាលនឹងពង្រឹង ពង្រីកវិសាលភាពនៃមូលធន មូលនិធិសមធម៌សុខាភិបាល ព្រមទាំងផ្ដល់ការគាំទ្រផ្នែកសុវត្ថិភាពការងារ សំដៅផ្ដល់នូវការគាំពារសុខភាពដល់ក្រុមអាទិភាព ដើម្បីឲ្យមានលទ្ធភាពនឹងអាចរស់នៅក្នុងប្រព័ន្ធ ក្នុងកម្រិតជីវភាពមួយសមរម្យ និងមិនធ្លាក់ចូលទៅក្នុងភាពក្រីក្រ ឬទទួលរងហានិភ័យខាងជីវភាព។

ទី៤ លើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈានចូលនៅក្នុងប្រព័ន្ធ។ រាជរដ្ឋាភិបាលនឹងលើកកម្ពស់គុណភាព និងភាពងាយស្រួលនៅក្នុងការទទួលបានសេវាសាធារណៈ និងការគាំទ្រផ្សេងៗ ការពង្រឹងការបណ្ដុះបណ្ដាលជំនាញ ការបង្កើតលទ្ធភាពស្វែងរកទីផ្សារ ជាដើម នៅក្នុងគោលដៅជំរុញឲ្យអ្នកដែលបានឈានចូលក្នុងប្រព័ន្ធរីកធំធាត់ និងអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

និងទី៥ ពង្រីកនិងពង្រឹងការផ្សព្វផ្សាយការលើកកម្ពស់ការយល់ដឹង និងការចូលរួម។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលនឹងពង្រីក និងពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏នឹងជួយជំរុញការរៀបចំសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការចូលរួមនៅក្នុងការរៀបចំគោលនយោបាយផ្សេងៗ។

ខ្ញុំសូមលើកថា កាលពីថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៣ ខ្ញុំបានសង្កេត​ឃើញការផ្សព្វផ្សាយអំពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ដែលប្រកបមុខរបរតូចតាចក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជុំវិញការតម្រូវឲ្យមានការស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាព​អាជីវកម្ម។ ភ្លាមៗនោះនៅថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២៣ ខ្ញុំបានផ្ដល់ការណែនាំឲ្យគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការសិក្សាជាបន្ទាន់។ ខ្ញុំក៏បានសម្រេចដាក់ចេញនូវសេចក្ដីសម្រេចលេខ ១០០ ស.ស.រ ស្ដីពីការផ្អាកការផ្ដល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង/ស្រុក/ខណ្ឌ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ។ នេះគឺជាឧទាហរណ៍តូចមួយដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីការប្ដេជ្ញាចិត្ត និងការបន្តការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់ប្រជាជន ជាពិសេស អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្រ្ត ស្ដីពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨” ក្នុងថ្ងៃនេះ ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា យុទ្ធសាស្រ្តជាតិនេះនឹងក្លាយជាប្រទីបបំភ្លឺ និងត្រួសត្រាយផ្លូវ និងជាទុនយ៉ាងសំខាន់សម្រាប់កម្ពុជាក្នុងការតម្រង់ទិសការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សំដៅឈានឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់យ៉ាងពិតប្រាកដ សមស្របតាមគោលការណ៍មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ ទាំងក្នុងន័យអភិវឌ្ឍ ទាំងក្នុងន័យចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍ។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងផ្ដល់អាទិភាពខ្ពស់លើការអនុវត្តយុទ្ធសាស្រ្តជាតិនេះ ដោយប្រគល់ភារកិច្ចឲ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើរតួនាទីជាស្ថាប័នបង្គោលក្នុងការជំរុញការអនុវត្ត និងការតាមដានការអនុវត្តយុទ្ធសាស្រ្តជាតិនេះ ប្រកបដោយប្រសិទ្ធភាព​ និងស័ក្ដិសិទ្ធភាព ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងមូល។ ខ្ញុំសូមស្នើឲ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីរាជការគ្រប់ថ្នាក់ ត្រូវខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិនេះ តាមដែនសមត្ថកិច្ចរៀងៗខ្លួន។ ទន្ទឹមគ្នានេះ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាធុរជន វិនិយោគិន សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងស្ថាប័នជាតិនិងអន្តរជាតិ ចូលរួមឲ្យបានផុសផុលក្នុងការគាំទ្រការអនុវត្ត និងទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមា ពីយុទ្ធសាស្រ្តជាតិដ៏មានសារសំខាន់នេះ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងសមាជិក/ជិកាអង្គពិធីទាំងមូល សូមប្រកបដោយសុខភាពល្អបរិបូណ៌ មានសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់ដ៏សែនត្រជាក់នៃសុខសន្តិភាព។ ខ្ញុំសូមប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ យុទ្ធសាស្រ្តជាតិ ស្ដីពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨” ចាប់ពីពេលនេះតទៅ៕

]]>
https://pressocm.gov.kh/archives/86000/feed 0
សម្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, អញ្ជើញចូលរួមពិធីបិទកញ្ចក់កា​មេរ៉ាថតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» https://pressocm.gov.kh/archives/85988 https://pressocm.gov.kh/archives/85988#respond Mon, 09 Oct 2023 14:26:48 +0000 https://pressocm.gov.kh/?p=85988

CNV:

(១) តួសម្ដែងច្រើនជំនាន់ខុសគ្នា សម្ដែងក្នុងរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី

ថ្ងៃនេះ ជាការបង្ហាញមុខដំបូង បន្ទាប់ពីថ្ងៃទី ២២ ខែសីហា កន្លងទៅ ដែលពេលនោះ​ ខ្ញុំធ្វើសន្និសីទសារព័ត៌​មាន​មួយ បន្ទាប់ពីការចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់ឲ្យអ្នកជំនាន់ក្រោយបន្តវេន គ្រប់គ្រងដឹកនាំនីតិប្រតិបត្តិ។ ខ្ញុំសូមអរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីបិទកញ្ចក់កាម៉េរ៉ាថតខ្សែភាពយន្ត រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី»។ អម្បាញ់មិញ ឯកឧត្តម ហ៊ុយ វាសនា បានធ្វើរបាយការណ៍ទាក់ទង នឹងដំណើរការថតរឿងនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះអ្នកដឹកនាំរឿង ក៏ដូចជាកោតសរសើរចំពោះអ្នកបច្ចេកទេស កោតសរសើរចំពោះតួសម្ដែងទាំងអស់។ យើងមានតួសម្ដែងច្រើន ដែលខ្ញុំសូមបញ្ជាក់ថាគ្របដណ្ដប់ត្រឹមតែប្រមាណជាមិនដល់ ៣០% នោះទេ។

បើយោងទៅលើកត្តាប្រវត្តិសាស្ត្រពិត រឿងនេះមានតួអង្គច្រើនទៀតដែលយើងមិនបានរំលឹក ហើយប្រសិនបើត្រូវថតឱ្យអស់សាច់រឿង រឿងនេះអាចឈានដល់ ៣០០ ភាគ ក៏ថាបាន។ ប៉ុន្តែយើងមិនមានលទ្ធភាពធ្វើបែបនោះទេ។ យើងបានប្រមូលតួសម្ដែងតាំងពីសម័យសង្គមរាស្ត្រនិយម​ និងបន្តបន្ទាប់ទៀតច្រើនជំនាន់ខុសគ្នា ដើម្បីសម្ដែងរឿងនេះ។ ខ្ញុំយល់ពីការលំបាកនៃការថតរឿងនេះ។ ដែលលំបាកជាងគេ ដូចដែលខ្ញុំនិយាយពេលដែលយើងចាប់ផ្ដើមក្រុងពាលីដើម្បីរៀបចំថតខ្សែភាពយន្តនេះគឺតួសម្ដែងរបស់យើង មិនដូចតួអង្គជាក់ស្តែងកាលពីសម័យនោះទេ។ ខ្ញុំបាននិយាយថា ត្រូវយកតួសម្ដែងទៅលុតដំ ៦ខែសិន ទើបអាចមានរាងរៅដូចមនុស្សកាលពីជំនាន់នោះ។ តួសម្ដែងមួយចំនួនត្រូវធ្វើឱ្យមុខអាក្រក់ … ធ្វើឱ្យតួសម្ដែងស្គមស្គាំង ព្រោះតួសម្ដែងធាត់ជាងតួជាក់ស្តែងកាលពីសម័យកាលនោះ។

(២) ការសន្ទនា ការច្នៃប្រឌិត ការនិទាន ជួយសំរួលដល់ការខ្វះភូមិសាស្ត្រនិងតួជាក់ស្តែង

មួយផ្នែកទៀត ភូមិសាស្ត្រនៃការថតគឺមានការលំបាក។ ប្រទេសមានការអភិវឌ្ឍខុសពីពេលមុន។ ដូចនេះយើងត្រូវស្វះស្វែងរកទីតាំង(នៅតាមគោលដៅជាច្រើនដើម្បី)ថតខ្សែភាពយន្តមួយនេះ។ បើខ្ញុំមិនច្រឡំទេ ការថតភាពយន្តនេះ ធ្វើទាំងនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពង់ចាម ត្បូងឃ្មុំ រហូតទៅដល់កំពង់ធំ​និង មិនដឹងថាទីតាំងកន្លែងណាផ្សេងទៀត។ យើងពិបាករកទីតាំងថតដើម្បីឱ្យ(មានទិដ្ឋភាព)ដូចកាលពីសម័យកាលនោះ។ អ្នកដឹកនាំរឿងរបស់យើងក៏បានច្នៃប្រឌិតដើម្បីនឹងឱ្យការថតនេះសម្រេចចេញជារូបរាង។ ឯវិធីសម្ដែងទៀតសោត ដោយសារព្រឹត្តការណ៍នេះបានតភ្ជាប់ជាមួយប្រទេសជិតខាង និយាយឱ្យចំគឺប្រទេសវៀតណាម យើងគ្មានលទ្ធភាពសុំតួវៀតណាមមកចូលរួមសម្ដែងទេ។ ដូច្នេះ មានតែវិធីសាស្ត្រនិយាយ(ក្នុងការសន្ទនាដើម្បីគួបផ្សំឱ្យយល់តែប៉ុណ្ណោះ។ មានចលនាតស៊ូផ្សេងទៀត ដូចជាចលនាប៉ះបោរនៅបូព៌ាទិស ចលនា​នៅភូមិភាគឦសាន ចលនានៅកោះកុង ចលនាអ្នកប្រមូលផ្ដុំក្រោយសន្និសីទហ្សឺណែវ ដែលយើងមិនអាចទៅរកតួអង្គទាំងនោះមកថតបានទេ។ ដូច្នេះ យើងមានតែប្រើប្រាស់វិធីនិទាន ដើម្បីឱ្យយល់នូវព្រឹត្តិការណ៍ទាំងនោះ។ រឿងរ៉ាវមួយចំនួនត្រូវបានរំលេចឡើងតាមរយៈការសន្ទនា។ ការសន្ទនានោះហើយដែលអាចធ្វើឱ្យដឹងពីប្រវត្តិនៃការឆ្លងកាត់ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ។

(៣) ចំណាយច្រើនបំផុតក្នុងប្រវត្តិភាពយន្តខ្មែរ តួអង្គក្នុងសាច់រឿង ៤ នាក់មិនបានទស្សនាភាពយន្តថតចប់

ខ្ញុំសូមយកឱកាសនេះថ្លៃអំណរគុណចំពោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងអង្គភាពអង្គរក្សដែលបានជួយរៀបចំប្រតិបត្តិការថតរឿងដ៏សំខាន់នេះ។ សូមអរគុណចំពោះអង្គរក្សដែលប្រឹងប្រែងកាត់បន្ថយប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌសម្រាប់ការប្រយុទ្ធដោយគ្រាប់ពិត។ តាមពិត ការប្រយុទ្ធនីមួយៗ មិនមានរយៈពេលខ្លីដូចនៅក្នុងរឿងទេ។ ជួនកាលវាយគ្នា២០ថ្ងៃ។ ប៉ុន្តែនៅក្នុងរឿង ជួនកាលត្រូវរបួសឆាប់ពេក ព្រោះគ្រាន់តែជាបង្ហាញឈុតឆាកខ្លះៗ តែប៉ុណ្ណោះ មិនមែនវាយគ្នា ១ម៉ោង ឬ១៥នាទី ដកថយទេ។ វាយគ្នាមួយយប់ទល់ភ្លឺ។ ជួន​កាលវាយជាប់ដៃគ្នាដល់ទៅកន្លះខែ ឬ២០ថ្ងៃ ក៏មាន។ ការតស៊ូទៀតសោតគឺត្រូវឆ្លងកាត់នូវដំណាក់កាលដ៏លំបាកៗ …។

មានរឿងមួយដែលគួរនិយាយ។ ខ្ញុំឃើញចំណុចដែលទាក់ទិននឹង(សម្ដេច) ម៉ែន សំអន ព្យាបាល ប៉េង ប៉ាត់ ខ្ញុំក៏មិនថាអីទេ ព្រោះនេះជាសាច់រឿង។ ដល់ពេលដែលសួរ សំអន គាត់ធ្លាប់ព្យាបាល ប៉េង ប៉ាត់ មែន។ បានក្រោយមក ប៉េង ប៉ាត់ និងសំអន បាន(ទទួលគ្នាជាប្តីប្រពន្ធ)ទៅ។ រឿងវាចាប់ផ្ដើមពីបែបនេះ។ (ឈុត)នោះដោយសារតែអ្នកនិពន្ធរបស់យើងបានទៅសម្ភាសន៍ ម៉ែន សំអន ដោយផ្ទាល់។ ខ្ញុំសូមអរគុណចំពោះសប្បុរសជននានាដែលបានចូលរួមជួយនៅក្នុងការផ្គត់ផ្គង់ថវិកាថតរឿងនេះ ដែលជាការចំណាយច្រើនបំផុតនៅក្នុងប្រវត្តិនៃខ្សែភាពយន្តរបស់កម្ពុជា។

ខ្ញុំមានការសោកស្ដាយដែលតួអង្គ ៤នាក់ បានមរណកាល នៅក្នុងរយៈពេលនៃការថតរឿងនេះ។ ទី១ មេបញ្ជាការ សុខ សារឿន កាលដែលយើងចាប់ផ្ដើមថតគាត់នៅរស់។ ទី២ បងប្រុសរបស់ខ្ញុំ ហ៊ុន ណេង ពេលដែលយើងចាប់ផ្ដើមថតគាត់នៅរស់។ ទី៣ អ្នកគ្រូពេទ្យ តាំងលី ពេលដែលយើងចាប់ផ្ដើមថតគាត់រស់។ និងទី៤ ប្អូនថ្លៃពៅរបស់ខ្ញុំ កាលដែលថតគាត់នៅរស់។ ឥឡូវភាពយន្តបានថតចប់សព្វគ្រប់ ប៉ុន្តែពួកគាត់មិនបានមើលរឿង ដែលត្រូវបានសម្ដែង ដោយមានខ្លះជាតួអង្គរបស់គាត់នោះទេ

(៤) សូមកុំឱ្យប្រវត្តិសាស្ត្រមានបញ្ចូលគំនិតអ្នកនិពន្ធ ធ្វើអោយរឿងខុសពីការពិត

ខ្ញុំមានការរីករាយជាមួយនឹងអ្វីដែលសម្រេចបាន ទោះបីថាឆ្លុះបញ្ចាំងមិនអស់នូវអ្វីដែលវាបានកើត ក៏ប៉ុន្តែខ្ញុំក៏មានសំណូមពរថាសូមកុំឱ្យមានរឿងប្រវត្តិ ហ៊ុន សែន ដល់ទៅ២ …​ សូមប្រើប្រាស់នូវអ្វីដែលមាននៅក្នុងខ្សែ​ភាពយន្តនេះជាមូលដ្ឋាន សម្រាប់ការឆ្លុះបញ្ជាំងអំពីដំណើរជីវិតរបស់ខ្ញុំ។ អ្វីដែលខ្ញុំខ្លាចបំផុតគឺរឿងប្រវត្តិសាស្ត្របានបញ្ចូលនូវគំនិតរបស់អ្នកនិពន្ធ ហើយធ្វើឱ្យរឿងនោះគឺក្លាយទៅជារឿងខុសការពិត។ ឧទាហរណ៍ ខ្ញុំបានសំណូមពរឱ្យផ្អាកការបញ្ជាំងនៅតាមទូរទស្សន៍នានា ហើយរៀបចំការចាក់ផ្សាយឡើងវិញនោះគឺចម្រៀងបទ «អនិច្ចាកូនកម្សត់ ប្រវត្តិម្តាយកម្ម» ដែលនៅក្នុងរូបភាពនៃការចាក់ផ្សាយនោះ បានឃើញពេទ្យឆ្មបបោះកូនទៅក្រៅផ្ទះ។ នេះវាខុសពីការពិត។ ឥឡូវមានរូបភាពនៅក្នុងខ្សែភាពយន្តនេះហើយ។ ប្រសិនបើយើងចង់ដាក់ចូលគឺយើងត្រូវដាក់សាច់រឿងពិតដែលវាបានកើតឡើង ដូចដែលខ្សែភាពយន្តនេះបានបង្ហាញ។

(៥) ឆ្លុះបញ្ចាំងការពិតជាប្រវត្តិផ្ទាល់ខ្លួន ការតស៊ូរបស់ប្រជាជននិងអ្នកស្នេហាជាតិ រួមគ្នារំដោះប្រទេស

អញ្ចឹងសុំបញ្ជាក់ថា ខ្សែភាពយន្តទាំង ៩៦ភាគនេះ ត្រូវឆ្លងកាត់គ្រប់ពេលនូវការពិនិត្យរបស់ខ្ញុំ។ ពេលខ្លះខ្ញុំឱ្យថតឡើងវិញ។ សូម្បីតែស្លៀកពាក់មិនត្រូវ ទីកន្លែងនិងរបៀបសន្ទនាមិនត្រូវក៏ត្រូវឱ្យកែ។​ មានឈុត(ដែលត្រូវបានអោយ)ថតឡើងដូចជា ៤ ឬ៥កន្លែងដែរ ប៉ុន្តែភាគច្រើនជាងគេគឺការស្លៀកពាក់ខុស។ អញ្ចឹងទេនៅពេលដែលឆ្លងមកខ្ញុំនោះ ខ្ញុំក៏បានផ្តល់មតិឱ្យមានការកែតម្រូវឡើងវិញ បើមិនដូច្នេះទេស្ថានភាពគឺខុសជាមួយនឹងការពិត ដែលហៅថា រូបភាពក្បត់និងខ្លឹមសារ។ ឆ្លងកាត់នូវការធ្វើរឿងនេះ ខ្ញុំយល់បានអំពីការលំបាករបស់អ្នកធ្វើខ្សែភាពយន្ត ទាំងអ្នកនិពន្ធ អ្នកដឹកនាំរឿង ទាំងតួសម្តែង មិនមែនជាការងាយស្រួលទេ។

អ្វីដែលជារឿងគ្រោះថ្នាក់នោះនៅត្រង់ថា ត្រង់វគ្គដែលខ្ញុំយល់សប្តិធ្លាក់ទៅក្នុងទឹកទន្លេ ហើយទឹកទន្លេគួចចេញទៅខាងក្រៅ។ ពិតជាមានរឿងអព្ភូតហេតុបែបនេះមុនពេលខ្ញុំចាកចេញ ២ថ្ងៃ។ ខ្ញុំឈរនៅមាត់ទន្លេនៅស្រុកកំ​ណើតរបស់ខ្ញុំ។ ទឹកទន្លេបានគួច ច្រាំងទន្លេបានបាក់ ហើយទឹកទន្លេបានកួចខ្ញុំចេញពីច្រាំងទន្លេទៅដល់ពាក់កណ្តាលទន្លេ ហើយបានទឹកកួចខ្ញុំចូលមកដល់ច្រាំងវិញ។ អ្នកនិពន្ធ អ្នកដឹកនាំរឿង បានយករឿងនេះមកថត។ តួឯក ប៉ាន ខែមម៉ានូ ស្ទើរតែបាក់ឆ្អឹងខ្នងដោយសារតែទម្លាក់ខ្លួនរាងជ្រុល។ ជាសំណាងហើយដែលគាត់នៅសម្តែងបាន។ ប្រសិនបើមិនអញ្ចឹងទេ រឿងនេះមិនអាចចប់ទេ។

ខ្ញុំក៏សុំអរគុណចំពោះ ឯកឧត្តម ហ្វៃ សំអាង ក៏ដូចជា ឧកញ៉ា ហេង ឡុង ដែលបានសម្តែងទាក់ទងជាមួយនឹងការថតមួយផ្នែកទៀត ទុក្ខស្រី ប្តីព្រាត់​ និង ជីវិតក្មេងវត្ត។ ថ្ងៃនេះ មានការចូលរួមចំនួន ៥០នាក់ ដែលមកទទួលមេដាយផងដែរ ព្រមទាំងអ្នកចម្រៀងទាក់ទិននឹងការបញ្ចូលសម្លេងក្នុងខ្សែភាពយន្តនេះ មានលោក ជិន វឌ្ឍនា អ្នកស្រី ហ៊ឹម ស៊ីវន និងដូចជា អ្នកដែលច្រៀងបទដែលមានបញ្ចូលទៅក្នុងខ្សែភាពយន្តនេះ​ ត្រង់អានសំបុត្រស្ទើរបែកដើមទ្រូង។ ការថតនេះក៏បានក្លាយទៅជាព្រឹត្តិការណ៍មួយ។ អ្វីដែលជាសំណូមពររបស់ខ្ញុំ គឺកុំឱ្យមានប្រវត្តិដល់ទៅពីរ។ តើប្រវត្តិមួយណាពិត ប្រវត្តិមួយណាមិនពិត?

កាលពីជំនាន់មុនគឺ ហង្សមាស បានថតគឺដឹកនាំដោយលោក ហ្វៃ សំអាង គឺថត ទុក្ខស្រីប្តីព្រាត់ អញ្ចឹងទុក្ខស្រីប្តីព្រាត់។ កាលពីពេលនោះ ឈុំ អាឈុន ឆ្លងទឹក រួចហើយលួចកាច់ពោតស៊ី ចេញមកធ្វើរដ្ឋមន្ត្រីការបរទេស។ វា​មិនមែនដូច្នោះទេ។ ប្រវត្តិរឿងរ៉ាវវាមានច្រើន។ រឿងនេះបានឆ្លុះបញ្ចាំងការពិតនៅក្នុងប្រវត្តិនៃខ្លួនខ្ញុំផង ហើយវាទាក់ទងនឹងប្រវត្តិនៃការតស៊ូរបស់ប្រជាជនកម្ពុជា ដែលមានក្រុមអ្នកស្នេហាជាតិដទៃទៀត រួមគ្នាដើម្បីរំដោះប្រទេសរបស់យើង។

(៦) ចេញពីអំណាច ដោយសារគិតគូរពីកត្តាសន្តិភាពនិងស្ថេរភាពសម្រាប់ប្រទេស

រឿងវាដូចជាគាប់ជួនណាស់។​ ថ្ងៃទី២៥ ខែកក្កដា ខ្ញុំបានចូលគាល់ព្រះមហាក្សត្រ រួចហើយចេញត្រឡប់មកវិញ ខ្ញុំបានប្រកាសថា ខ្ញុំមិនបន្តតំណែងជានាយករដ្ឋមន្រ្តីនៅក្នុងអាណត្តិថ្មីនេះទេ គឺត្រូវប្រគល់ទៅឲ្យអ្នកបន្តវេនជំនាន់ក្រោយ។ គាប់ជួននៅថ្ងៃនោះ គឺទាក់ទិនជាមួយនឹងយកកំណើតរបស់ ហ៊ុន ម៉ាណែត តែម្ដង។ នេះគឺជាការគាប់ជួន។ អ្នកទាំងអស់គ្នាអាចចោទសួរថា (សម្ដេចនៅ)មានកម្លាំង ហេតុអ្វីមិនបន្តធ្វើនាយករដ្ឋមន្រ្តីតទៅទៀត ចាំបាច់បន្តវេនអី? វាមិនមែនជាបញ្ហាផ្ទាល់របស់ខ្ញុំ ហើយវាមិនមែនជាបញ្ហារបស់ ហ៊ុន ម៉ាណែត ម្នាក់ឯងទេ ក៏ប៉ុន្តែនេះវាជាបញ្ហារួមរបស់ជាតិយើង។ សូមប្រយ័ត្នប្រយែងកុំឲ្យហួសពេល។

តើ​មានមនុស្សប៉ុន្មាននាក់នៅលើពិភពលោកនេះ ដែលសុខចិត្តលះបង់អំណាចនៅពេលដែលខ្លួនប្រជាប្រិយភាពកំពុងឡើងខ្ពស់? អ្នកដទៃគិតផ្សឹង។ មនុស្សមួយចំនួនចុះចេញពីអំណាចនៅពេលដែលធ្លាក់ឆ្នោត មនុស្សមួយចំនួនចុះចេញពីអំណាចដោយសារតែបញ្ហានេះ/នោះ តែសម្រាប់ខ្ញុំ ការចុះចេញពីអំណាចដោយសារការគិតគូរសម្លឹងទៅឲ្យឆ្ងាយពីកត្តាសន្តិភាពសម្រាប់ប្រទេសរបស់យើង។ ជាងមួយខែនៃការរៀបចំរាជរដ្ឋាភិបាល​ថ្មី តើប្រជាជនកម្ពុជាមានការភ័យខ្លាចដោយសារការផ្លាស់ប្ដូរមេដឹកនាំទេ? តើប្រជាជនបានទៅដកប្រាក់ ត្រៀម​អង្ករដើម្បីត្រៀមរត់នោះទេ? អត់ទេ។ ​ប្រសិនបើទុកយឺតបន្តិចរហូតដល់សុខភាពខ្ញុំមានបញ្ហា ឬរហូតខ្ញុំស្លាប់ រឿងវានឹងច្របូកច្របល់សម្រាប់ប្រទេសជាតិ។ ដូច្នេះ ខ្ញុំអាចនិយាយបានថា ការលះបង់របស់ខ្ញុំគឺជាការលះបង់ដើម្បីប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។

វាមិនមែនបញ្ហា ហ៊ុន ម៉ាណែត តែម្នាក់ទេ។ ឥឡូវរដ្ឋមន្រ្តីក្មេងៗ គេកំពុងកាន់ការយ៉ាងខ្ជាប់ខ្ជួន។ ខ្ញុំក៏បញ្ជូនសារទៅឲ្យក្រុមប្រឆាំងទាំងឡាយបានភ្លឺភ្នែក។ អ្នកទាំងនោះ បានវាយតម្លៃថា ហ៊ុន សែន មិនហ៊ានចុះចេញពីអំណាចទេ។ ​​អ្នកស្គាល់ ហ៊ុន សែន តិចពេកហើយ។ អ្នកត្រូវរៀនសូត្រពី ហ៊ុន សែន បន្ថែមទៀត។ ហ៊ុន សែន ហោចណាស់ក៏រស់បាន ៣០ឆ្នាំទៀតដែរ។ អ្នកឯងចាំមើលទៅ។ ហើយ ហ៊ុន សែន ក៏នៅតែមានឥទ្ធិពលនយោ​បាយនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំរីករាយដែលបានរៀបចំអោយស្ថិរភាពបន្តកើតមាននៅក្នុ​ងប្រទេស។

(៧) បើរដ្ឋាភិបាលអ៊ីស្រាអែលមិនតម្រូវអោយចាកចេញ យើងកុំរត់ចោលប្រជាជនអ៊ីស្រាអែល

ក្នុងប៉ុន្មានថ្ងៃនេះ មានរឿងរ៉ាវកើតនៅអ៊ីស្រាអែល។ នាយករដ្ឋមន្រ្តី បណ្ដារដ្ឋមន្រ្តីដែលមានការពាក់ព័ន្ធ កំពុងតាមដានដោយដិតដល់នូវព្រឹត្តិការណ៍។ មានអ្នកលើកឡើងដូចកាលពីឆ្នាំ២០១៣/២០១៤ ទៀតហើយ។ អ្នកទាំងអស់គ្នាអាចចាំបានថា កូរ៉េខាងជើងបានគំរាមកំហែងវាយប្រហារទៅលើកូរ៉េខាងត្បូង។ ប្រទេសមួយចំនួននៅក្នុងតំបន់បានប្រកាសថាត្រៀមយន្តហោះទៅដឹកជម្លៀសប្រជាជនរបស់គេចេញពីកូរ៉េខាងត្បូង។ ក្នុងពេលដដែល ក្រុមប្រឆាំងបានចោទមកលើខ្ញុំថា គ្មានគិតគូរអ្វីទៅលើពលករដែលរស់នៅកូរ៉េខាងត្បូង។ ពេលនោះ ខ្ញុំបានឆ្លើយតប អំពាវនាវចំពោះពលករយើងដែលនៅកូរ៉េខាងត្បូងកុំរត់ចោលប្រជាជនកូរ៉េខាងត្បូង។ ត្រូវរស់នៅជាមួយប្រជាជនកូរ៉េខាងត្បូង។

ឥឡូវករណីដូចគ្នា។ ប្រទេសមួយចំនួនត្រៀមយន្តហោះទៅដឹកនិស្សិតនិងពលកររបស់គេពីអ៊ីស្រាអែល។ អម្បាញ់មិញ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រាប់ខ្ញុំថា យើងមិនមានលទ្ធភាពធ្វើបែបនេះទេ។ ប្រជាជនអ៊ីស្រាអែលរស់នៅរបៀបណា គឺយើងរស់នៅរបៀបហ្នឹង។​ នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីកសិកម្មដែលមាននិស្សិតច្រើនជាងគេ បានធ្វើការស្ទើពេញមួយយប់។ រដ្ឋមន្រ្តីអប់រំបានធ្វើកិច្ចការនេះ។ ជាអកុសលនិស្សិតយើងម្នាក់បានស្លាប់។ ឥឡូវយើងកំពុងតាមមើលអំពីសុវត្ថិភាពនៃពលរដ្ឋរបស់យើងនៅអ៊ីស្រាអែល។ ប្រសិនបើរដ្ឋាភិបាលអ៊ីស្រាអែល មិនតម្រូវឲ្យយើងចាកចេញទេ យើងកុំរត់ចោលប្រជាជនអ៊ីស្រាអែល

ករណីដូចគ្នានៅកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៣-២០១៤ ឥឡូវនេះបានកើតឡើងនៅឯអ៊ីស្រាអែល។ ប្រ​សិនបើរត់ចោលប្រជាជនអ៊ីស្រាអែល ក្នុងពេលដែលប្រជាជនអ៊ីស្រាអែលជួបការលំបាក ថ្ងៃក្រោយកុំចាំបាច់សុំទៅរៀន ឬសុំទៅធ្វើការនៅប្រទេសអ៊ីស្រាអែលតទៅទៀត។ ដូចគ្នាកាលពីជំនាន់កូវីដ-១៩ នៅដើមឆ្នាំ ២០២០ ប្រ​ទេសមួយចំនួនយកយន្តហោះទៅដឹកប្រជាពលរដ្ឋរបស់គេចេញពីប្រទេសចិន ក៏ប៉ុន្តែខ្ញុំធ្វើដំណើរទៅប្រទេសចិនដើម្បីជូនសារអំពីការសាមគ្គីភាពជាមួយនឹងប្រជាជនចិន ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ មួយផ្នែក មួយផ្នែកទៀតជូនសារទៅនិស្សិតកម្ពុជាសូមឲ្យបន្តរស់នៅជាមួយប្រជាជនចិនក្នុងកាលៈទេសៈលំបាក។

(៨) អំពាវនាវរកការសន្ទនា រកការស្រុះស្រួល តែមានយថាហេតុថា សង្គ្រាមអាចនឹងរីករាលដាល

ខ្ញុំសូមផ្តល់ជាយោបល់ដល់រាជរដ្ឋាភិបាល ដល់នាយករដ្ឋមន្រ្តី ក្នុងករណីដែលរដ្ឋាភិបាលអ៊ីស្រាអែលថាចាំ​បាច់​ត្រូវតែជម្លៀសប្រជាពលរដ្ឋនិស្សិតកម្ពុជាចេញ យើងកុំខ្លាចនឹងចំណាយប្រាក់កាសជួលយន្តហោះពិសេសទៅដឹកនិស្សិតរបស់យើងជាង ៤០០ នាក់ ចាកចេញពីអ៊ីស្រាអែល។ ប៉ុន្តែខ្ញុំមិនជឿថាអ៊ីស្រាអែលនឹងមានសំ​ណូមពរបែបនេះចំពោះយើងនោះទេ។ កងទ័ពយើងកំពង់ឈរជើងនៅលីបង់។ ខ្ញុំកំពុងតែគិតថា ការវាយបករបស់អ៊ីស្រាអែលទៅលើក្រុម Hamas លើកនេះ មិនមែនគ្រាន់តែតំបន់ Gaza ទេ …។

យើងមិនបញ្ចេញមតិណាមួយទាក់ទិននឹងកិច្ចការបរទេសនេះទេ។ អ្វីដែលយើងចង់បាន សូមឲ្យភាគីទាំងអស់អត់ធ្មត់ ស្វែងរកផ្លូវដោះស្រាយតាមរយៈនៃការសន្ទនា។ ខ្ញុំសូមអំពាវនាវចំពោះក្រុម Hamas ឲ្យដោះលែងចំណាប់ខ្មាំង ក្នុងហ្នឹងក៏មានពលរដ្ឋថៃចំនួនជាង ១០ នាក់ផងដែរ។ ខ្ញុំអំពាវនាវចំពោះក្រុម Hamas ថា ប្រ​សិនបើអ្នកចាប់ចំរិត ចាប់ជាចំណាត់ខ្មាំងយកទៅសម្លាប់ ឬធ្វើបាប គ្មានប្រយោជន៍ទេ។ ខ្ញុំអំពាវនាវ ឲ្យមានការសន្ទនា រកការស្រុះស្រួល ក៏ប៉ុន្តែខ្ញុំក៏កំពុងសម្លឹងឃើញថាសង្គ្រាមនេះនឹងរីករាលដាលទំហំ ដែលអ៊ីស្រាអែលអាចនឹងទៅត្រួតត្រាតំបន់ Gaza ឡើងវិញ បន្ទាប់ពីការដកចេញនាឆ្នាំ ២០០៥-២០០៦ ហើយអាចនឹងឈានទៅដល់ការវាយនៅលើទឹកដីលីបង់ដើម្បីបំផ្លាញចោលនូវមូលដ្ឋានរបស់ Hezbollah ដែលគាំទ្រក្រុម Hamas។ សង្ឃឹមថាកងទ័ពរបស់យើងដែលកំពុងស្ថិតនៅលីបង់រក្សាឲ្យបានខ្ជាប់ខ្ជួនស្តាប់បទបញ្ជានៃអង្គការសហប្រជាជាតិ កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

(៩) ប្រធានគណបក្សកាន់អំណាច មានសិទ្ធិបញ្ចេញយោបល់លើនយោបាយក្នុងនិងក្រៅប្រទេស

ខ្ញុំនិយាយពាក់ព័ន្ធនឹងនយោបាយបន្តិចទៅចុះ។ ហេតុអីបានជាលោក ហ៊ុន សែន ឯងនិយាយពីនយោបាយ។ ច្បាស់ជាវាយកទៅធ្វើអត្ថាធិប្បាយហើយ។ សុំផ្តាំទៅ មេបក្សកាន់អំណាច វានៅតែមានអំណាចអញ្ចឹង។ បើថាល្ងង់ណាស់ បង្រៀនបន្តិចទៅចុះ ក្រែងលោវានៅតែមិនចេះ។ ខ្ញុំបំពាក់មេដាយជូនអស់លោក អ្នកទាំងអស់គ្នាល្ងាចនេះក្នុងឋានៈខ្ញុំជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ប៉ុន្តែក្នុងតួនាទីជាប្រធានគណបក្សកាន់អំ​ណាច ខ្ញុំនៅតែមានសិទ្ធិបញ្ចេញយោបល់ទៅលើបញ្ហានយោបាយទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ខ្ញុំមិនបញ្ជាកម្លាំង​ជំនួសនាយករដ្ឋមន្រ្តីទេ។ ម៉ោងនេះ ពេលនេះមានតែនាយករដ្ឋមន្រ្តីទេដែលមានសិទ្ធិបញ្ជាកម្លាំង។ ឯខ្ញុំគ្មានសិទ្ធិបញ្ជាកម្លាំងទេ ក៏ប៉ុន្តែខ្ញុំមានសិទ្ធខាងនយោបាយ ត្រួតត្រាលើកិច្ចការនយោបាយ តែខ្ញុំមិនចុះហត្ថលេខា ឬបញ្ជាកម្លាំងនីតិប្រតិបត្តិទេ។

(១០) ពីក្មេងវត្តមកជានាយករដ្ឋមន្ត្រី និងពីកូនក្បត់អង្គការមកជានាយករដ្ឋមន្ត្រី

ឥឡូវនេះអាចនិយាយបានថា ពីក្មេងវត្តម្នាក់ក្លាយទៅជានាយករដ្ឋមន្រ្តីដែលត្រួតត្រាដឹកនាំប្រទេសរយៈពេល ៣៨ ឆ្នាំ ហើយបើគិតទាំងពីរទាំងឧបនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីជាង ៤៤ ឆ្នាំ។ ពីកូនក្បត់អង្គការដែលត្រូវគេប្រមាថ ក៏ក្លាយទៅជានាយករដ្ឋមន្រ្តីទៀត។ អ្នកឯងត្រូវចាំ។ បើមិនជឿ កុំប្រមាថ។ ទំនាយអ្នកឯងមិនដល់ ព្រហ្មលិខិតចារ​មកមិនដល់ អ្នកគ្មានសំណាងនឹងធ្វើជានាយករដ្ឋមន្រ្តីទេ។ ខ្ញុំមិនដែលនឹកឃើញថា ខ្ញុំបានធ្វើជានាយករដ្ឋមន្រ្តីទេ។ កាលពីដើម ជីវិតរបស់ខ្ញុំវាផុយស្រួយណាស់ មិនរត់គេចពីការបាញ់ប្រហារទេ ក៏ប៉ុន្តែដើរចូលឱ្យគេបាញ់តែម្ដង។ អញ្ចឹងឥឡូវ វាបានតភ្ជាប់មកបែបនេះ។

(១១) នាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រុមបន្តវេន គ្រប់គ្រងប្រទេសបាន

រឿងបន្តវេន បន្តពូជយ៉ាងណានោះ ស្ដាប់លោក Jame Sok ហៅលោក សុខ សុគន្ធ បកស្រាយទៅ។ វាពិតជា​តពូជពិតប្រាកដមែន។ ពូជទី១ គឺប្រទេសមួយត្រូវតែមានរដ្ឋាភិបាលបន្ត។ អញ្ចឹងចប់អាណត្តិទី៦ ចូលអា​ណត្តិទី៧។ អាហ្នឹងវាតពូជហើយ កុំឆ្ងល់ពេក។ ពូជទី២ ហ៊ុន ម៉ាណែត គឺជាសមាជិកគណបក្សប្រជាជន។ អញ្ចឹងជាការតពូជរបស់គណបក្សប្រជាជន ដែលជាគណបក្សឈ្នះឆ្នោត។ ឯពូជទី ៣ ខ្ញុំទទួលស្គាល់ថា (ហ៊ុន ម៉ាណែត) ជាកូនប្រុសរបស់ខ្ញុំ​ធ្វើជានាយករដ្ឋមន្រ្តី។ អញ្ចឹងតើវាខុសទេក្នុងការបន្តពូជ។ អ្នកឯងនិយាយពី “ឡើងតាមជើងខោ​ តពូជ”។​ តពូជ គេតហើយ។ ខ្ញុំសូមជម្រាបឱ្យអ្នកឯងបានភ្លឺភ្នែ  ឥឡូវនាយករដ្ឋមន្រ្តីបន្តវេន រដ្ឋមន្រ្តីក្រុមបន្តវេន វាយ៉ាងម៉េច? គេគ្រប់គ្រងប្រទេសបាន

(១២) ជាងមួយខែទៅនេះ សង្កថារបស់ សម្តេចធិបតី មានលក្ខណៈបង្គាប់បញ្ជា

ប៉ុន្តែពួកនេះ ភ្លើណាស់។ ទុកឱ្យភ្លើអញ្ចឹងកាន់តែល្អសម្រាប់យើង។ ប្រហែលជាអាខ្មៅលួចមើលរឿងហ្នឹង។ បើសិនអាខ្មៅមើលរឿងហ្នឹង គឺអាខ្មៅថោកណាស់ ព្រោះអាខ្មៅជំទាស់នឹងការថតខ្សែភាពយន្តនេះ។ អាហ្នឹងចង់សឹកយកប្រពន្ធ។ សឹកទៅអាខ្មៅអើយ។ ផ្ដាំពីនេះទៅ សំដី ហ៊ុន សែន អត់ដូរទេ ដូរតែតួនាទីទេ។ សូមផ្ដាំទៅអ្នកសរសេរអត្ថបទមួយ ដែលខ្ញុំនិយាយនៅថ្ងៃទី ២២ ខែសីហា (ឆ្នាំ ២០២៣)។ អត្ថបទនោះ វាមិនអាក្រក់ទេ ក៏ប៉ុន្តែគេបាននិយាយថា “សង្កថារបស់ ហ៊ុន សែន មានលក្ខណៈបង្គាប់បញ្ជា។ សង្កថា ហ៊ុន ម៉ាណែត គ្មាន​លក្ខណៈបង្គាប់បញ្ជាទេ”។ ខ្ញុំសូមផ្ដាំទៅអ្នកឯង ឥឡូវនេះសង្កថារបស់ ហ៊ុន សែន អត់មានលក្ខណៈបង្គាប់បញ្ជាទេ ប៉ុន្តែជាងមួយខែទៅនេះ សង្កថារបស់ ហ៊ុន ម៉ាណែត មានលក្ខណៈបង្គាប់បញ្ជា។ បញ្ហាស្ថិតនៅត្រង់ថា តំណែងនាយករដ្ឋមន្រ្តី បើមិនបង្គាប់បញ្ជាទេ មិនមែននាយករដ្ឋមន្រ្តីទេ

(១៣) អ្នកបានកើតនៅប្រទេសអ្នកមាន តែមិនប្រាកដថាខួរក្បាលអ្នកពូកែជាងគេទេ

ខ្ញុំសូមផ្ដាំទៅពួកអ្នកឯង ដែលធ្លាប់សរសេរអាក្រក់ពីប្រទេសរបស់ខ្ញុំ ធ្លាប់វាយប្រហារប្រទេសខ្ញុំ ជាពិសេសក្នុងដំណាក់កាលកូវីដ១៩។ អ្នកឯងវាយតម្លៃទាបបំផុតពីលើសមត្ថភាពគ្រប់គ្រងសភាពការណ៍របស់កម្ពុជា មីយ៉ាន់ម៉ា ឡាវ បង់ក្លាដេស ប៉ុន្តែទីចុងបំផុត ប្រទេសរបស់ពួកអ្នកឯងដែលជាប្រទេសអ្នកមាន មានមនុស្សស្លាប់ច្រើនជាងគេបង្អស់។ ប្រទេសកម្ពុជាមានមនុស្សឆ្លងតិចនិងស្លាប់តិច។ អ្នកឯងអត់ដែលបានសុំទោសពីកំ​ហុសនៃការវាយតម្លៃមិនត្រូវទេ។ ខ្ញុំធ្លាប់និយាយដោយត្រង់ៗ ហើយក៏សូមផ្ញើសារទៅម្ដងទៀតថា “ពួកអ្នកឯងមានសំណាងត្រឹមតែកើតនៅក្នុងប្រទេសអ្នកមានទេ ប៉ុន្តែត្រង់ខួរក្បាលអ្នកឯងមិនប្រាកដថា ពូកែជាងខ្ញុំនោះទេ។ សមត្ថភាពទន់ខ្សោយរបស់អ្នកឯង បានបង្ហាញតាមរបៀបដែលអ្នកឯងវាយតម្លៃសភាពការណ៍អត់ត្រូវ។ ថាពួកប្រឆាំងចុះ វាទន់ខ្សោយ វាល្ងង់ ប៉ុន្តែពួកអ្នកធ្វើអត្ថាធិប្បាយនៃប្រទេសអ្នកមានមួយចំនួន មិនប្រាកដថា ពួកនេះពូកែទេ។ សំណាងនៅត្រង់ពួកគេកើតនៅក្នុងប្រទេសអ្នកមាន គេបង្អាប់យើង។ ប៉ុន្តែការពិត ខួរក្បាលរបស់ពួកគេ មិនប្រាកដថាពូកែជាងពួកយើងទេ។ អញ្ចឹងយើងត្រូវមានមោទនភាពឡើង។

(១៤) តាំងពីឆ្នាំ ១៩៧០ កិច្ចការនៅពីមុខ … ឥឡូវមិនចាំបាច់ប្រញាប់ប្រញាល់ទៀតទេ

ថ្ងៃនេះ មានការជួបជុំ។ សូមអធ្យាស្រ័យពីបងប្អូនផងដែរ ដោយសារតែយើងមានការបំពាក់មេដាយរហូតទៅដល់ ៤១៩ នាក់ ជាចំនួនមួយច្រើន។ យើងបំពាក់ឱ្យទាំងអស់នូវអ្នកចូលរួម។ ក្នុងហ្នឹងមានតួសំដែង។ ក្នុង ៤១៩នាក់នេះ សរុបទាំង ៣ក្រុម៖ ក្រុមថតខ្សែភាពយន្តរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” មាន ៣៦២នាក់ ក្នុងនោះមាន កុមារានិងកុមារី ១០នាក់, ក្រុមការងារថតចម្រៀងទុក្ខស្រីប្ដីព្រាត់ និងជីវិតក្មេងវត្ត របស់ឯកឧត្តម ហ្វៃ សំអាង ៥០នាក់, ក្រុមអ្នកនិពន្ធអ្នកចម្រៀង ៧នាក់ សរុបទាំងអស់ ៤១៩នាក់។ សូមជូនម្នាក់ៗ ចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងការបំពាក់មេដាយជូនតាមកម្រិតដែលបានស្នើសុំពីព្រះមហាក្សត្រ។ ខ្ញុំនិងភរិយា បំពាក់វគ្គទី១ បន្ទាប់ទៅ នាយករដ្ឋមន្រ្តីនឹងបំពាក់ដំណាក់កាលទី២។ សម្រាប់កុមា​រា កុមារី ១០នាក់ ដែលមិនទាន់មានសិទ្ធិទទួលការបំពាក់មេដាយ ជាជំនួសមកវិញ ខ្ញុំនិងភរិយា បានរៀបចំជាខ្សែកអនុស្សាវរីយម្នាក់ ៥ជី មានតម្លៃ ១,០៨១ ដុល្លារ ក្នុងមួយខ្សែ ដែលមានខ្សែ ៤ ជី និងបន្តោង ១ ជី ទុកជាវត្ថុអនុស្សាវរីយ៍នៃការថតនេះផងដែរ។

ថ្ងៃនេះមានការផ្សាយបន្តផ្ទាល់។ ខ្ញុំបង្ហោះ tiktok ខ្ញុំបង្ហោះសារ តាមតេឡេក្រាម គឺប្រជាពលរដ្ឋបានសំណូមពរ ចង់ស្តាប់សម្លេងខ្ញុំឡើងវិញ។ ឥឡូវបានស្តាប់នៅថ្ងៃនេះថា សម្លេងហ៊ុនសែន នៅតែហ៊ុនសែន អត់ទៅណាទេ។ កែវាមិនឡើងទេ។ វាមានរឿងមួយក៏គួរតែនិយាយបន្តិចដែរ។ ខ្ញុំមិនដឹងថាដកបានឬមិនបាននៅក្នុងចំរៀងជីវិតក្មេងវត្ត ត្រង់កន្លែងមានអ្នកយកស្រាទៅចាក់លើក្បាលខ្ញុំជាក្មេងវត្ត។ កាលហ្នឹងខ្ញុំពិនិត្យដែរ តែដូចជាភ្លាត់យ៉ាងម៉េច។ មនុស្សដូចជា ហ៊ុន សែន (មិនអាច)ឲ្យគេយកស្រាចាក់លើក្បាលទេ។ ហ្នឹងបង្ហាញពីវប្បធម៌ដែលមិនគោរពផង។ ខ្ញុំសុំនិទានអំពីរឿងហ្នឹងបន្តិចចុះ វគ្គត្រង់ហ្នឹងកែបន្តិចបានទេ។ កន្លែងហ្នឹង ខ្ញុំដូចជាធ្លោយ … មនុស្ស ហ៊ុន សែន តាំងពីកុមារ រហូតដល់ពេលនេះ មិនអាចមានអ្នកណាមកវាយក្បាលបានទេ។

សូមបញ្ជាក់ជូនដែរថា ៥៣ ឆ្នាំកន្លងទៅ ពេលនេះខ្ញុំកំពុងតែសុខសប្បាយណាស់។ អ្វីដែលជាការព្រួយបារម្ភគឺឡើងគីឡូ ព្រោះយើងមិនសូវបានហាត់ប្រាណ។ ប៉ុន្តែកាលដែលខ្ញុំចាប់ផ្តើមធ្វើទាហាននៅឆ្នាំ ១៩៧០ កិច្ចការនៅពីមុខរហូត។ ភ្ញាក់ឡើងប្រញិបប្រញាប់រហូតពេលធ្វើនាយករដ្ឋមន្ត្រី។ ឥឡូវពេលដែលខ្ញុំភ្ញាក់ឡើងគឺខ្ញុំមិនចាំបាច់ប្រញាប់ប្រញាល់ទេ។ មើលនេះមើលនោះ។ ពីដើមត្រូវប្រញាប់ប្រញាល់ ឯកសារគលើតុ។ ឥឡូវនា​យករដ្ឋមន្ត្រីដឹងខ្លួនហើយថា ខ្លួនធ្វើការយ៉ាងម៉េចខ្លះ? ឥឡូវចេះនិយាយថាម៉ោង១ ម៉ោង២ ម៉ោង១២ មិនទាន់បានដេក។ ធ្វើទៅ។ ប្អូនពៅប្រាប់តាមគ្រុបថា បងនីៗ ថតមុខបងណែត ទុក ហើយកត់ថ្ងៃខែឲ្យច្បាស់ ចាំឆ្នាំក្រោយផ្ទៀងឡើងវិញ ថាមុខជ្រួញប៉ុន្មាន។ ប៉ុន្តែហ៊ុនសែន មុខអត់ជ្រួញទេណា។ តួ ហ៊ុន សែន ទេ ដែលមុខជ្រួញ។

បន្តិចទៀត តួឯក តួសំដែង មកជួបជាមួយនឹងតួពិត។ យើងពិបាករកតួណាស់ ទម្រាំរើសបានមនុស្សមក។ ឥឡូវតួមនុស្សដើរតួតាំងពីខ្ញុំអាយុ ១៧ ឬ១៨ ឆ្នាំ រហូតដល់អាយុ ២៧ ឬ២៨ ឆ្នាំ។ អញ្ចឹងនៅតែតួហ្នឹង។ ហេង ច័ន្ទមុនីរ័ត្ន ដើរតួ ម៉ារ៉ានី តាំងពីម៉ារ៉ានីអាយុ ១៦ រហូតដល់ម៉ារ៉ានីអាយុ ២៦ ឆ្នាំ។ អញ្ចឹងយើងអត់មានតួណាផ្សេង។ យើងមិនអាចដូរតួបាន ប៉ុន្តែយើងមានដូរតួក្មេងៗ។ ដូរតួបាន ខ្ញុំនិយាយទៅណាទៀតហើយ។ឥឡូវល្មមដល់ម៉ោងដែលត្រូវចាប់ផ្តើមបំពាក់មេដាយ។ ចុងបញ្ចប់ ជាមួយនឹងការប្រកាសបិទបញ្ចប់បិទកាម៉េរ៉ាថតរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» ខ្ញុំសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកស្រី អស់លោក អ្នកនាងកញ្ញា សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភា​នៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអរគុណ!

]]>
https://pressocm.gov.kh/archives/85988/feed 0
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មករ នៅរោងចក្រ Wing Star Shoe ស្រុកគងពិសី ខេត្តកំពង់ស្ពឺ https://pressocm.gov.kh/archives/82631 https://pressocm.gov.kh/archives/82631#respond Sun, 04 Jun 2023 13:59:50 +0000 https://pressocm.gov.kh/?p=82631 CNV:

មុនចាប់ផ្ដើម ខ្ញុំចង់សួរ ២-៣សំណួរសិន។ ទី១ យប់មិញនេះ មានប៉ុន្មាននាក់ ដែលបានតាមដានមើលការបើកអាស៊ានប៉ារ៉ាហ្គេមនៅទីក្រុងភ្នំពេញ តាមរយៈទូរទស្សន៍ ឬតាមរយៈហ្វេកប៊ុក? … សំណួរទី២ តើមានប៉ុន្មាននាក់ទៅបានចាក់វ៉ាក់សាំង? ចាក់ទាំងអស់គ្នា។ អ្នកមានផ្ទៃពោះបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ បានចាប់ផ្ដើមយកកូន … ឯសំណួរមួយទៀត កាលដែលមកជួបនៅឆ្នាំ២០១៨ មានប៉ុន្មាននាក់ទៅដែលបានជួបកាលនោះ?​ ច្រើនតើ អ្នកដែលបានជួបកាលពីឆ្នាំ២០១៨។ សូមថែមមួយសំណួរទៀត ឆ្នាំ២០១៨ រហូតដល់ឥឡូវ៥ ឆ្នាំហើយ តើពូនេះចាស់ជាងមុន ឬក៏ក្មេងជាងមុន? ក្មេងជាងមុនទៀត។ ឥឡូវលែងចង់បង្ហោះរូបភាពហើយ។ ថ្ងៃមុនទៅការចៅ ថតម្នាក់ឯងក៏មាន ថតជាមួយនឹងប្រពន្ធក៏មាន ជាមួយចៅក៏មាន។ មានគេបញ្ជូនរូបភាពហ្នឹងមកវិញមិនដឹងអ្នកណាគេបង្ហោះ។ ហ្នឹងជាកាយសម្បទា ប៉ុន្តែយ៉ាងណាក៏ដោយ អាយុគឺ(ច្រើន)។ ប៉ុន្តែជឿតាមគេវិញថាអាយុគ្រាន់តែជាតួលេខ។

(១) ស្រុកគងពិសី មកច្រើនជាងគេ

ថ្ងៃនេះ សប្បាយរីករាយណាស់ដែលបានវិលមកជួបបងប្អូនកម្មករ/ការិនីនៅខេត្តកំពង់ស្ពឺសាជាថ្មីទៀត ពិ​សេសនៅស្រុកគងពិសី។ គងពិសីជាស្រុកមួយដែលខ្ញុំមកញឹកញាប់ជាងគេ។ បើនិយាយអំពីស្ថានភាពនៅ គ្រប់ស្រុកដែលខ្ញុំបានដើរ ស្រុកគងពិសីហ្នឹងបានមកច្រើនជាងគេ។ ក្នុងហ្នឹងពាក់ព័ន្ធនឹងការកសាងសាលារៀន ការកសាងប្រឡាយទឹក។ ទាក់ទងនឹងការជំនួបជាមួយនឹងកម្មករ ដែលកាលពីឆ្នាំ២០១៨ គឺយើងបានជួបគ្នា ហើយក្នុងនេះ ក៏មានកម្មករ/ការិនីមួយចំនួន​ក៏ធ្លាប់បានជួបរួចមកហើយ។

(២) រហូតដកចេញការតម្រូវធ្វើតេស្តកូវីដ១៩ ទើបចាប់ផ្តើមគម្រោងជំនួបទី២ បាន

ដូចដែលបានបញ្ជាក់តាមវេទិកានានា បន្ទាប់ពីជុំទី១ រួចហើយ (ខ្ញុំ)នឹងដើរជុំទី២។ ប៉ុន្តែជុំទី២ នោះ ត្រូវបានអាក់ខានដោយសារបញ្ហាកូវីដ-១៩។ ឆ្នាំ២០២០ ក៏កូវីដ-១៩, ឆ្នាំ២០២១ ក៏​កូវីដ-១៩, ឆ្នាំ២០២២ ក៏កូវីដ-១៩ ឯឆ្នាំ២០២៣ នេះ ដើមឆ្នាំយើងមិនទាន់បានលើកលែងការធ្វើតេស្ដ។ ដូច្នេះវារំខានទៅដល់ជំនួបរបស់យើង។ ពេលដែលយើងលើកលែង(ការធ្វើតេស្ត)ហើយ យើងមានឱកាសដើម្បីបានជួបគ្នា … និយាយដដែលដូចអ្នកនៅពញាឮពីម្សិលអញ្ចឹងថា បើសិនជាក្មួយឆ្លងកើតកូវីដ-១៩ ចាត់ទុកថាឆ្លងពីពូ។ បើសិនជាពូកើតកូវីដ-១៩ គឺពូមិនមែនឆ្លងពីក្មួយទេគឺពូកើតខ្លួនឯង ដើម្បីកុំឱ្យថា “មកជួបកម្មករ បានជាកើតកូវីដ-១៩នោះ”។ ពេទ្យសិង្ហបុរី គេមិនឱ្យពូចាក់វ៉ាក់សាំងដូសទី៥ទេ។ ដោយសារអី? ដោយសារដូសទី៤ បានចូលទៅ(និងបងកើយខែល)ការពារនៅខ្ពស់។

(៣) កូវីដ១៩ លែងជាមហន្តរាយសុខភាពសាធារណៈ

ទៅពិនិត្យ២លើក ពេទ្យសិង្ហបុរីឱ្យចាក់វ៉ាក់សាំងទី១ ការពារថ្លើម និងទី២ ការពាររើមជំនួសវិញ។ ដល់វ៉ាក់សាំងការពារកូវីដ-១៩ គេថាមិនចាំបាច់(ចាក់ដូសទី៥)។ បើមិនចាំបាច់ទេ ក៏វាហីទៅ។ ប៉ុន្តែ យើងនៅបន្តការចាក់វ៉ាក់សាំងឱ្យប្រជាពលរដ្ឋដើម្បីធន់ជាមួយនឹងជំងឺដ៏កាចសាហាវនេះ។ ទោះបីថា វាមិនមែនជាមហន្តរាយសុខភាពសាធារណៈដូចពេលមុន ក៏ប៉ុន្តែវាមិនទាន់ទៅណាឆ្ងាយទេ។ វានៅក្បែរៗហ្នឹង។ គ្រាន់តែពេលដែលវាមានបញ្ហាចូលមក វាក៏ធ្វើឱ្យយើងមានបញ្ហាបន្ដិចបន្ដួច តែវាមិនឈានទៅដល់ការឆក់យកជីវិតមនុស្សដូចកាលពីឆ្នាំ២០២០ ២០២១ នោះទេ។

(៤) គ្មានការត្រួតពិនិត្យ ស្មើនឹងគ្មានការដឹកនាំ

អ្វីជាគោលដៅនៃជំនួប? យើងចង់មានការសន្ទនារវាងនាយករដ្ឋមន្រ្តីនិងកម្មករ ដើម្បីពិនិត្យវឌ្ឍនភាពទាំង​ឡាយដែលយើងសម្រេចបានក្នុងរយៈពេលកន្លងទៅ ព្រមទាំងអនុសាសន៍នានាដែលបានដាក់ឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាអាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ពិនិត្យនិងដោះស្រាយ។ នេះវាជារឿងចាំបាច់។ ឈ្មោះថាការដឹកនាំបើគ្មានការត្រួតពិនិត្យទេ យើងអត់ដឹងថាវាមានការជឿនលឿន ឬគ្មានការជឿនលឿននោះទេ។ ដូច្នេះ បានជាវិធីសាស្រ្តដឹកនាំនិងធ្វើការងារវាមានការចាំបាច់ត្រូវតែមានការត្រួតពិនិត្យ។ បើសិនជាការដឹកនាំគ្មានការត្រួតពិនិត្យ មានន័យថាយើងអត់បានដឹកនាំទេ។ ដូច្នេះហើយ បានជានាយករដ្ឋមន្រ្តីរូបនេះផ្ដួចផ្ដើមគំនិតខ្លួនឯងក្នុងការជំនួបកម្មករនិយោជិត។

… (ទាក់ទងនឹងការ)ផ្ដួចផ្ដើមគំនិតធ្វើសកម្មភាពចុះផ្ទាល់តាមរោងចក្រជួបកម្មករ/ការិនី នៅដំណាក់កាលទី១ យើងសម្រេចបានផល ដែលឯកឧត្តម រដ្ឋមន្រ្តី អ៊ិត សំហេង បានធ្វើរបាយការណ៍អម្បាញ់មិញ (អំពី)អ្វីដែលយើងបានជួបគ្នាកាលពីពេលមុន និងអ្វីដែលយើងបានជួបគ្នាដែលមុនជំនួបវាមានអ្វីខ្លះ។ ពេលនោះ ក៏មានអញ្ជើញចំពោះប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាលស្អីៗហ្នឹងទៅជួប ដើម្បីជជែកគ្នាជាវេទិកាមួយ ដើម្បីស្វែងរកដំណោះស្រាយ។ ជួបនោះ ក៏មានការចូលរួមពីម្ចាស់រោងចក្រ/សហគ្រាស។ យើងបានសិក្សា​រួមគ្នា (រហូត)យើងសម្រេចបាននូវលទ្ធផល។

ថ្ងៃនេះ (ខ្ញុំ)អរគុណដល់ម្ចាស់រោងចក្រនៅទីនេះ ក៏ដូចជាម្ចាស់រោងចក្រនានាដែលបានផ្ដល់ឱកាសឱ្យកម្មករ/ការិនីបានមកជួបជុំខ្ញុំ។ ម្យ៉ាងទៀត ថ្ងៃនេះជាថ្ងៃអាទិត្យ។ កម្មករ/ការិនីត្រូវបានសំរាក។ ប៉ុន្តែ(ជំនួសថ្ងៃនេះមកជួបគ្នា) គឺ(រោងចក្រសំរេច)ឱ្យបានសម្រាកមួយថ្ងៃ។ ថ្ងៃស្អែក ក្មួយៗសម្រាកមួយថ្ងៃទៀតដោយមានបៀវត្ស។ នៅកន្លែងដទៃ យើងទៅជួបគ្នាបានសម្រាកមួយថ្ងៃ ជួបពេលព្រឹក ពេលល្ងាចគ្នាបានសម្រាក។ ឥឡូវចំថ្ងៃអា​ទិត្យ ថ្ងៃគេសម្រាកស្រាប់​។ អញ្ចឹងមានតែវិធី សុំថៅកែឱ្យក្មួយៗបានសម្រាកនៅថ្ងៃច័ន្ទមួយថ្ងៃទៀត

បន្ទាប់ពីហ្នឹងទៅចង់សាករាំវង់សិន “ផ្លូវទៅផ្ទះម្ដាយក្មេក”។ ម្សិលមិញ ខ្ញុំបានទៅដល់ពាក់​កណ្ដាលផ្លូវហើយ គេបាញ់រូបភាពមក។ កុំអីត្រឡប់ទៅវិញ។ ក្មេងៗនៅរាំលេងតើ។ មិនស្រួលរដ្ឋមន្រ្តីអត់បានដឹងទេ។ ក្មេងៗនៅរាំលេង។ ខ្ញុំមានរូបភាព។ ម្សិលមិញបានភ្លេងហ្នឹង នាំគ្នារាំលេងបណ្ដោយ។ គ្រាន់ថា ក្មួយៗមានផ្ទៃពោះ គឺកុំរាំអី។ ប៉ុន្តែចម្លែកបន្ដិច អ្នកកំពង់ស្ពឺ ក្នុងចំនួន ១៦ ៤៤១ នាក់ មានដល់ទៅ ៧៧៩ នាក់ ខ្វះតែម្នាក់ទៀតឡើង ៧៨០ នាក់ ដែលមានផ្ទៃពោះ។ ចំនួននេះច្រើនជាងខេត្តព្រះសីហនុ។ បើគិតអត្រានៃជំនួបច្រើនជាងពញាឮកាលពីម្សិល។ យើងដើរបានប៉ុន្មានកន្លែងហើយ? ៥ កន្លែងហើយ។ យើងនៅប៉ុន្មានកន្លែងទៀត? សល់ ១៥ កន្លែងទៀត​។

(៥) ឆ្នាំ២០២៦ ឬ២០២៧ កម្ពុជាមិនមែនជាប្រទេសអភិវឌ្ឍតិចតួចទៀតទេ

មានក្មេងពាលនៅក្រៅប្រទេសមួយថា “លោក ហ៊ុន សែន អត់ហ៊ានដើរទេ ខ្លាចកម្មករ ៤-១០នាក់ស្រែកទារ EBA”។ មិនមែនជួបកម្មករ៤-១០ នាក់ទេ ជួបឡើងសុទ្ធតែរាប់ម៉ឺននាក់ឯណោះ … ពូគ្រាន់តែពន្យល់បន្ដិចស្អីទៅ EBA? (ពាក្យពេញ)ហ្នឹង(ប្រែមក)ថា (ទទួលអោយនាំចូល/លក់)“អ្វីៗទាំងអស់ លើកលែងតែអាវុធ”​។ វាជាគោលនយោបាយមួយរបស់ប្រទេសអភិវឌ្ឍន៍នៅឯអឺរ៉ុបបន្ធូរបន្ថយពន្ធដារក្នុងការនាំចូល​។ ប៉ុន្តែ EBA នេះ វានឹងបាត់នៅពេលណាដែលប្រទេស(នាំចូលនោះមានការរីកចំរើន)ដល់កម្រិត(ជាប្រទេស)អភិវឌ្ឍ។ អញ្ចឹងទេ បើបាត់ពីឥឡូវចំនួន ២០% នេះក៏វាអត់មាន(អ្វីចម្លែក ព្រោះ)វាគង់តែបាត់១០០% នៅពេលខាងមុខនេះ។ អាចនឹងប៉ាន់ប្រមាណនៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧។ ឆ្នាំ២០២៧ យើង(នឹង)បាត់ទាំងអស់ ព្រោះប្រទេសយើង (នឹង​​មិនមែន)ជាប្រទេសអភិវឌ្ឍន៍តិចតួចទៀតទេ

(៦) កាត់ EBA ២០% ក៏កម្ពុជានៅតែនាំចេញដោយមានចំណេញ

កម្ពុជានឹងចេញផុតពី(ឋានៈជាក្រុម)ប្រទេសអភិវឌ្ឍន៍តិចតួច។ អញ្ចឹងរកស៊ីត្រូវតែបង់ពន្ធឱ្យគ្នាទៅវិញទៅមក។ កន្លងទៅនេះ (ការកាត់ EBA) ២០%​ មិនមាន(ផល)ប៉ះពាល់(ដល់)ប្រយោជន៍អីទេ។ យើងនៅតែនាំ(ចេញ)ទៅ។ អ្នកឯងវាយពន្ធ ក៏ខ្ញុំនាំចេញទៅ។ អង្ករក៏ដូចគ្នាដែរ។ អង្ករអ៊ីតាលី លក់មិនដាច់។ អង្ករអេស្ប៉ាញ លក់មិនដាច់ ចាប់ផ្ដើមនាំគ្នាដាក់ថា អង្ករកម្ពុជានិងអង្ករមីយ៉ាន់ម៉ាត្រូវតែបង់ពន្ធ។ អញ្ចឹងយើងក៏បង់ពន្ធ។ ពេលមិនទាន់បង់ពន្ធ ក៏យើងនាំចូលទៅបាន។ (អោយ)យើងបង់ពន្ធ ក៏យើងនាំចូលទៅបាន គ្រាន់តែចំណេញតិចជាងតែប៉ុណ្ណឹង។ ប៉ុន្តែចំណេញនៅតែចំណេញ។

(៧) មិនយកអធិបតេយ្យជាតិ ទៅដោះដូរនឹងជំនួយឬការអនុគ្រោះណាទាំងអស់

ដោយហេតុនេះ យើងត្រូវពង្រឹងភាពធន់ខ្លួនឯងចាប់ពីឥឡូវនេះទៅ។ ពេលប្រជុំនៅអឺរ៉ុប ក្នុងឋានៈជាប្រធានអាស៊ាន ហើយត្រូវធ្វើជាសហប្រធានក្នុងការប្រជុំអឺរ៉ុប ខ្ញុំហាមឃាត់រដ្ឋមន្រ្តីដែលអមដំណើរខ្ញុំ មិនអោយហាមាត់សុំត្រឡប់មកវិញនូវ EBA ២០% (ដែលត្រូវបានកាត់)។ ហាមមិនឱ្យនិយាយតែម្ដង។ ខ្ញុំក៏ចង់ដឹងភាពធន់របស់កម្ពុជាកម្រិតណាដែរ ដើម្បីយើងពង្រឹងសមត្ថភាពខ្លួនឯង។ កុំ​ចាំដកអុកស៊ីហ្សែនដែលគេបន្ដក់ខ្យល់មកឱ្យ។ ខ្ញុំបានប្រកាសតាំងពីពេលមុនថា ខ្ញុំមិនយកអធិបតេយ្យជាតិទៅដោះដូរនឹងជំនួយឬនិងការអនុគ្រោះណាទាំងអស់។ លើការជាក់ស្ដែង តើកម្ពុជាបានងាប់ហើយឬនៅ? … កម្ពុជាមិនទាន់ងាប់ទេ … អ្នកនៅក្នុងស្រុកអត់ងាប់ទេ អ្នកឯងត្រូវយល់ឱ្យច្បាស់។

(៨) ឆ្នាំ២០២២ កសិកម្មថយចំណែក ផសស ពី៣៧%មក២១,៣% តែនាំអង្ករចេញទៅ៧៣ ប្រទេស

មួយរយៈមកហើយ មិនដែលបាននិយាយទេ។ ឥឡូវនិយាយអំពីផលិតផលសរុបក្នុងស្រុករបស់កម្ពុជា។ តើមានចំណែកអ្វីខ្លះដែលយើងត្រូវគួរកត់សំគាល់។ នៅត្រឹមឆ្នាំ២០២២ កសិកម្មមានចំណែក២១,៣% ប្រៀបធៀបទៅហ្នឹងឆ្នាំ២០០០ ដែលកសិកម្មមានចំណែកដល់៣៧%។ ឧស្សាហកម្មនៅពេលនេះ បានកើនដល់ ៣៨% ក្នុងពេលដែលឆ្នាំ២០០០ យើងមានត្រឹមតែ២២%។ ឯសេវាកម្មពេលនេះយើងមាន២៥% និងឆ្នាំ២០០០ មានដល់៣៦%។ ហេតុអីបានជាកសិកម្មធ្លាក់ពី៣៧% មកនៅ២១,៣%។ ខ្ញុំគួរតែទាញការចាប់អារម្មណ៍ថា ពេលដែល(កសិកម្ម)យើងមាន(ចំណែក)៣៧% យើងនៅអត់អង្ករស៊ី។ ក្នុងឆ្នាំ២០០២ ហើយយើងខ្វះអង្ករ។ ពេលនោះឥណ្ឌាឱ្យ២ ម៉ឺនតោន …។ ឥឡូវនេះ (ការរួមចំណែកពីកសិកម្មក្នុង ផសស)នៅសល់ ២១,៣% ក៏ពិតមែន តែយើងសល់ជាស្រូវជាង៦ លានតោន ឬជាង៤ លានតោនអង្ករ នាំចេញទៅក្រៅរហូតដល់៧៣ ប្រទេស។

(៩) កសិកម្មថយចំណែកក្នុង ផសស មិនមែនបានន័យថាសមត្ថភាពចិញ្ចឹមថយទេ

ប្រទេសកាន់តែមានការលូតលាស់ វិស័យកសិកម្មរួមចំណែក(ក្នុង ផសស)កាន់តែតូច។ ក៏ប៉ុន្តែ ការរួមតូចនោះមិនមែនបានសេចក្តីថា ប្រទេសថយសមត្ថភាពចិញ្ចឹមប្រជាជនទេ។ ពិនិត្យតួលេខនៃការរួមចំណែករបស់កសិកម្មជប៉ុន មានក្នុងរង្វង់ក្រោម១% ទេ ប៉ុន្តែអាចចិញ្ចឹមប្រជាជនជប៉ុនបាន​។ កសិកម្មរបស់ជប៉ុនមិនគ្រាន់តែចិញ្ចឹមប្រជាជនជប៉ុនខ្លួនឯងទេ ជប៉ុនបាននាំផលិតផលកសិកម្មទៅកាន់ប្រទេសនានា មានដូចជាម្ហូបជប៉ុន តាំងពីត្រីឆៅតាំងពីបង្គារ … ឱ្យតែកន្លែងណាសម្បូរហាងជប៉ុន គេចូលទៅទទួលទានហើយ។ តាំងពីផ្លែ Melon។ សូម្បីតែខ្ញុំនេះម៉ោង ១កន្លះយប់មិញ នៅស៊ីក្រូចជប៉ុនអស់៤ផ្លែ … ដឹងដែរថាម៉ោង៥ កន្លះត្រូវតែភ្ញាក់ ដើម្បីមកកុំឱ្យក្មួយៗក្តៅ ឱ្យបានជួបពីព្រឹកបន្តិច។

វាហត់ហើយ ចៀសវាងវាមិនបានទេ បើគេឱ្យមកធ្វើកន្លែងហ្នឹងនោះ។ ពិនិត្យមើលជប៉ុន កសិកម្មមានចំណែកត្រឹមតែ១% ប៉ុន្តែចិញ្ចឹមប្រជាជនខ្លួនឯងបាន ហើយនាំចេញទៅស្ទើរតែគ្រប់ប្រទេស។ ទៅកន្លែងណាក៏មានភោជនីយដ្ឋានរបស់ជប៉ុនដែរ។ ត្រីឬក៏ផលិតផលដទៃទៀត ផ្លែMelon អាក្រូចរបស់ជប៉ុននេះ ក្រូចរបស់ជប៉ុនមានប្រយោជន៍ខាងសុខភាពមួយផ្នែក។ ដាក់ទៅព្រលឹមឡើងចុះគីឡូ មិនមែនធ្វើឱ្យឡើងគីឡូទេ អានេះស៊ីទៅចុះគីឡូវិញ។ ប៉ុន្តែអ្នកដទៃក្រែងលោដាក់ទៅឡើងគីឡូ។ ខ្ញុំដាក់ទៅវាចុះគីឡូទៅវិញ។ វាថយ។ បើឃ្លានមិនដឹងធ្វើអី ងងុយហើយ ប៉ុន្តែនៅតែឃ្លាន។ ក្រោកឡើងបើកភ្លើង ដាក់អស់ក្រូច៤ ផ្លែ។

(១០) កម្ពុជានាំអង្ករចេញជាង៤ លានតោន … ចិន ជប៉ុន កូរ៉េ ទទួលទិញទំនិញពីកម្ពុជា

សូមបញ្ជាក់ឡើងវិញ ពីមុននោះកសិកម្មកម្ពុជាគ្របដណ្ដប់ប្រមាណជា៨០% ឯណោះ។ កាលពីទសវត្សរ៍៨០ សេវាតូចណាស់ ឧស្សាហកម្មតូចណាស់។ ឥឡូវនេះ កសិកម្មថយចុះជាចំណែកតូចក្នុងការរួមចំណែកដល់ផលិតផលសរុបក្នុងស្រុក(ផសស)។ ក៏ប៉ុន្តែ (ក្នុងទំហំតូចនេះ) កសិកម្មសព្វថ្ងៃមានសមត្ថភាពនាំអង្ករចេញផ្គត់ផ្គង់ទៅទីផ្សារអន្តរជាតិប្រមាណជាង៤ លានតោន។ ទោះបីទៅតាមណាក៏ដោយក៏ប៉ុន្តែយើងដឹងតួលេខ។ ប្រាក់ចំណូលដែលបានមកពីការនាំចេញកសិកម្ម មានពីស្វាយ​ចន្ទីប្រមាណជា១​ លានតោន។ ស្វាយចន្ទីក៏ជាផ្នែកសិកម្ម កៅស៊ូ ដំឡូងមី។ ចិនបានទទួលទិញទំនិញកម្ពុជាច្រើនមុខទៀត ដែលសុទ្ធជាវិស័យកសិកម្ម។ ចិនបើកចំហទីផ្សារសម្រាប់ការស្វាគមន៍មាន ចេក ស្វាយ ហើយត្រីប្រា នៅមានផលិតផលច្រើនទៀតដូចជា ១១ មុខ ឬ ១២ មុខ ដែលកំពុងចរចាជាមួយចិន។ ទីផ្សារជប៉ុន ទីផ្សារកូរ៉េ ក៏កំពុងតែបើកដើម្បីទទួលទំនិញ របស់កម្ពុជា ភាគច្រើនពីវិស័យកសិកម្មនេះឯង …។

(១១) រំពឹងថាចំនួនទេសចរនឹងកើនមកដល់៤ លាននាក់វិញ

កាលពីមុន ឧស្សាហកម្មមានត្រឹមតែ២២% ឥឡូវកើនឡើងដល់ទៅ៣៨%។ សេវាកម្មកាលពីមុនមានដល់៣៦% ឥឡូវរួញនៅត្រឹម២៥%។ តើមកពីអីទៅ? ការពិតកាលពីពេលមុន សេវាកម្មមាន៣៦% ឧស្សាហកម្ម២២% និងកសិកម្ម៣៧%។ (ការរួមចំណែកក្នុង ផសស ពីសេវាមាន)មូលហេតុនៅត្រង់ថា យើងធ្លាប់ទទួលបាននូវទេសចរចំនួនច្រើន។ នៅពេលកូវីដ-១៩ ទេសចរបានចូលមកកម្ពុជាតិច។ នេះយើងប្រៀបធៀបពីឆ្នាំ ២០០០។ បើយើងប្រៀបធៀបនៅក្នុងឆ្នាំ២០១៨ ឬ២០១៩។ ឆ្នាំ២០១៩ យើងទទួលទេសចរបានរហូតដល់៦លាន៦សែននាក់។ ឆ្នាំ២០២០ ទេសចរនៅសល់តែប៉ុន្មានម៉ឺននាក់ទេ។ ២០០១ សល់តែប៉ុន្មានដែរ។ ២០០២ យើងបានវិលត្រឡប់មកចំនួនទេសចរចំនួន ២លាន២សែននាក់។ យើងរំពឹងថា ឆ្នាំនេះទេសចរនឹងអាចឡើងក្នុងកម្រិត៤ លាននាក់។ វិស័យសេវាកំពុងតែហក់ឡើងវិញ រួមជាមួយវិស័យឧស្សាហកម្ម បង្កើនផលិតផលសរុបក្នុងស្រុកឡើងវិញ …។

(១២) ចេញពីក្រុមប្រទេសអភិវឌ្ឍតិចឆ្នាំ២០២៧ នឹងបាត់ភាពអនុគ្រោះពន្ធនិងខ្ចីតាមអត្រាការប្រាក់ពាណិជ្ជកម្ម

ក្នុងន័យនេះ ខ្ញុំចង់ពង្រឹងភាពធន់របស់កម្ពុជា។ កម្ពុជាក៏ត្រូវដកខ្លួនចេញ(ពីក្នុងបញ្ជី)ប្រទេសមានការអភិវឌ្ឍតិចតួច។ ឯកឧត្តម ឆាយ ថន បានទៅប្រជុំថ្ងៃមុន។ តើគេឱ្យយើងចេញពី(ក្រុម)ប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំណា? … ឆ្នាំ២០២៧។ អញ្ចឹងទេ ២០២៧ គឺជាឆ្នាំដែលត្រូវបាត់ EBA … ពេលហ្នឹង ទី១ យើងបាត់ភាពអនុគ្រោះពន្ធ ទី២ យើងត្រូវខ្ចីគេតាមអត្រាការប្រាក់ពាណិជ្ជកម្ម។ ប៉ុន្តែ យើងបានចរចាជាមួយចិន​ ជាមួយជប៉ុន ជាមួយកូរ៉េខាងត្បូង នឹងអាចជាមួយធនាគារអភិវឌ្ឍន៍អាស៊ីថា នៅពេលយើងចេញផុតពីប្រទេសអភិវឌ្ឍ តិចតួចហើយក៏ដោយ ក៏សូមមេត្តាផ្តល់ភាពអនុគ្រោះក្នុងឥណទានទាក់ទងនឹងការអភិវឌ្ឍ ដោយអោយមានអត្រាការប្រាក់ទាបបន្តទៀត​។ នេះទាមទារនូវការគិតគូរបន្ថែម។ ប្រទេសនានាក៏មានគោលការណ៍របស់គេដែរ។

(១៣) កម្មករ/ការិនីនឹងឈប់សម្រាកថ្ងៃទី២២, ២៣, ២៤ ដោយមានប្រាក់បៀវត្សរ៍ ទៅបោះឆ្នោត

ងាកមកយើងវិញ។ ក្មួយៗបានស្តាប់របាយការណ៍របស់ ឯកឧត្តម អ៊ិត សំហេង អំពីវឌ្ឍនភាពដែលទទួលបានក្នុងរយៈពេលកន្លងទៅ។ ជាការអនុវត្តដោយមានការជឿជាក់ ហើយប្រាកដប្រជា ក្លាយទៅជាលិខិតបទដ្ឋានគតិយុត្តិត្រឹមត្រូវ។ សុំបញ្ជាក់ជូនឱ្យហើយ ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ក្មួយៗនឹងត្រូវធ្វើការបោះឆ្នោត។ វាជាកាតព្វកិច្ចមួយរបស់ពលរដ្ឋ ទោះបីថា វាជាសេរីភាពរបស់ពលរដ្ឋ(ក្នុងការឬៅ)បោះឬមិន(ទៅ)បោះ ឬក៏បោះ(អោយ)បក្សណា(ក៏ដោយ)។ អ្នកខ្លះនិយាយថា ដេកផ្ទះឈ្នះឯង … ខ្ញុំប្រសិទ្ធនាមថា «ដេកផ្ទះងាប់ឯង»។ ​អ្នកឯងគិតមើលទៅ មួយភូមិគេទៅបោះ។ ក្នុង១០០នាក់ ៩៨ នាក់បានទៅបោះ សល់តែ ២នាក់ទៀត តើទៅរស់នៅជាមួយគេយ៉ាងម៉េច? … អ្នកឯងជំរុញសកម្មជនឱ្យដេកផ្ទះឈ្នះឯង។ អ្នកឯងគិតមើលទៅ តើសកម្មជនអ្នកឯង អ្នកគាំទ្រអ្នកឯងរស់នៅជាមួយគេរបៀបម៉េច? គេហៅថាមនុស្សខុសខ្នាត … អញ្ចឹងទេ សកម្មជនរបស់អ្នកឯងក៏ត្រូវបោះដែរ។

ដើម្បីឱ្យក្មួយៗមានលទ្ធភាពទៅបោះរាជរដ្ឋាភិបាលបានសម្រេចឱ្យធ្វើការឈប់សម្រាក ថ្ងៃទី២២ ថ្ងៃទី២៣ ថ្ងៃទី២៤ គឺឈប់សម្រាកដោយមានប្រាក់បៀវត្សរ៍។ អញ្ចឹងទេ ក៏សុំជូនដំណឹងចំពោះម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា អនុញ្ញាតឱ្យបុគ្គលិក កម្មករ/ការិនីរបស់ខ្លួន បានឈប់សម្រាកធ្វើដំណើរទៅកាន់ការបោះឆ្នោត សម្រាប់ការបោះឆ្នោត ហើយដែលមានប្រាក់កំរៃ ប្រាក់បៀវត្សរ៍។ ធ្វើហ្នឹងគឺសុទ្ធតែមានបទ​ដ្ឋានទាំងអស់ ហោចណាស់បានចេញជា ស.ជ.ណ ព្រោះចំណារយល់ព្រមពីនាយករដ្ឋមន្ត្រី អញ្ចឹងត្រូវចេញជា ស.ជ.ណ បានចេញរួចទៅហើយ ហើយដល់ក្រសួងហើយ ផ្សព្វផ្សាយបន្ត។ នេះគឺជាការគិតគូរមួយ នៅក្នុងចំណោមការគិតគូរទាំងឡាយ ដែលវាពាក់ព័ន្ធជាមួយនឹងសុខទុក្ខរបស់ប្រទេសផង ហើយវាពាក់ព័ន្ធជាមួយសុខទុក្ខរបស់កម្មករ/ការិនីរបស់យើងផងដែរ។

(១៤) រៀនសូត្រពីសេដ្ឋកិច្ចឯករាជម្ចាស់ការនៃសម័យសង្គមរាស្រ្តនិយម

ខ្ញុំនិយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថា ដៀមដាមឱ្យអ្នកណាទេ។ កម្ពុជាត្រូវតែរកវិធីរស់តាមរបៀបរបស់ខ្លួន។ យើងក៏ត្រូវរៀនសូត្រកាលពីសម័យសង្គមរាស្ត្រនិយមរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត របស់កូនៗចៅៗ។ ពេលនោះណាជុំទិសគេដាក់ទណ្ឌកម្ម ឬក៏គេបិទសេដ្ឋកិច្ច ទំនាក់ទំនងស្អីអញ្ចេះអញ្ចុះ ក៏ប៉ុន្តែព្រះអង្គនៅតែ(ប្រកាន់យក)សេដ្ឋកិច្ចឯករាជ្យម្ចាស់ការ។ ព្រះអង្គធ្វើបាន។ ព្រះអង្គកសាងប្រទេសបាន។ ទោះបីអ្នកឯងស្អប់ខ្ពើមយ៉ាងម៉េចអីយ៉ាងម៉េច ធ្វើបាប ធ្វើទុក្ខ ធ្វើទោស តែព្រះអង្គនៅតែដឹកនាំប្រទេសមានការជឿនលឿន។ បើសិនជាគ្មានរដ្ឋប្រហារ១៨ មីនា ១៩៧០ និងមានការឈ្លានពានពីបរទេសប្រហែលប្រទេសកម្ពុជា លូតលាស់ជាងនេះ។ ជាអកុសល ប្រទេសជួបសង្គ្រាម ហើយយើងបានប្រឹងរួមគ្នាកើតឡើងបានប៉ុណ្ណឹង។

(១៥) ទស្សនវិជ្ជា ហ៊ុន សែន៖ លក់ដីតាមដងផ្លូវជាតិលេខ៣និង៤ ប្តូរស្ថានភាពសេដ្ឋកិច្ចគ្រួសារទៅវិជ្ជមាន

គួរតែរំលឹកបន្តិច។ មកតាមផ្លូវជាតិលេខ៤ មកតាមផ្លូវជាតិលេខ៣​​ … នេះផ្លូវជាតិលេខ ៣? … ក្នុងនីតិកាលទី១ បើយក(ខ្សែអាត់ឬវីដេអូ)មកចាក់ឡើងវិញ នៅក្នុងការប្រជុំសភានិងនៅក្នុងសុន្ទរកថារបស់មនុស្សខ្លះតាមទីកន្លែងនានា មានការទិតៀនរាជរដ្ឋាភិបាលជំនាន់នោះថា (ការ)អនុញ្ញាតឱ្យប្រជាជនលក់ដីនៅតាមផ្លូវជាតិលេខ៤ តាមផ្លូវជាតិលេខ ៣ (គឺជាកំហុស)។ ដល់ទៅស្រែកញយដងពេក ខ្ញុំបានចេញមកបញ្ជាក់ហើយទៅនិយាយក្នុងសភាតែម្តង។ បើនិយាយក្នុងសភាពិបាកអ្នកឯងស្តាប់ ខ្ញុំនិយាយវេទិកាសាធារណៈបណ្តោយ។ ខ្ញុំថា ខ្ញុំគាំទ្រឱ្យលក់ដី។ ព្រោះអី? … យើងថាដី(រោងចក្រ)នេះទំហំ ២០ ហិកតា … គាត់អាចទិញច្រើនម្ចាស់។ បើគិតថា ម្ចាស់ម្នាក់មានដី២ ហិកតា … បូកសរុបទៅថាមាន១០ ម្ចាស់។ ពេលនោះដី២០ ហិកតានេះ ចិញ្ចឹមប្រជាពលរដ្ឋ ១០ គ្រួសារ បើសិនជាធ្វើស្រែ។ ប៉ុន្តែ នៅពេលដីនោះត្រូវបានលក់ កសាងជារោងចក្រជំនួសវិញ (វានឹងប្តូរ)ពីការចិញ្ចឹមត្រឹមតែ១០ គ្រួសារ ទៅជាការចិញ្ចឹមដល់ទៅ៥ ពាន់គ្រួសារ ឬដល់១ ម៉ឺនគ្រួសារផង។ ធម្មតាដីត្រូវប៉ាន់គឺតែងតែលក់បានថ្លៃ។ អញ្ចឹងអ្នកលក់ដីនេះ លក់ដីនៅកន្លែងហ្នឹង២ ហិកតា គាត់ទៅទិញដីនៅកន្លែងផ្សេងបាន១០ ហិកតា សល់លុយធ្វើផ្ទះទៀត។ ឥឡូវរឿងពិតវាបានកើត។ នេះជាទស្សនវិជ្ជារបស់ ហ៊ុន សែន និយាយឲ្យច្បាស់ៗចឹងតែម្តងទៅ …។

(១៦) ទស្សនៈ ហ៊ុន សែន៖ ពីភ្នំពេញទៅកំពង់សោម ផ្លូវជាតិលេខ៤ មានរោងចក្រជាប់ហូរហែ

ធ្វើនយោបាយកន្ទុយអណ្តើក … យើងពិនិត្យមើល កាលពីដើម តាមផ្លូវជាតិលេខ៤ ចេញតែពីពោធិចិនតុងមក សងខាងផ្លូវគឺសុទ្ធតែវាលស្រែល្វឹងល្វើយ។ សូម្បីតែឆ្នាំ២០០០ ហើយ​ ពេលហ្នឹងចាប់ផ្តើមចេះវាយកូនហ្គោលហើយ។ យើងចង្អុលកន្លែងវាយកូនហ្គោលទៅខាងណា … ហ្នឹងនៅជិតវត្តក្តីល្វា។ ខ្ញុំឧស្សាហ៍មកវាយកូនហ្គោលហ្នឹង … ឆ្នាំ២០០០ ២០០១ ២០០២ អត់ទាន់មានអីមែន។ ខ្ញុំគិតថា ពេលដែលមានការវិនិយោគ … ខ្ញុំចង់ឲ្យតភ្ជាប់តំបន់រោងចក្រនៅតាមផ្លូវជាតិលេខ៤ រហូតពីភ្នំពេញធ្លាក់ទៅកំពង់សោម … នេះជាទស្សនៈរបស់ ហ៊ុន សែន។ រឿងនេះបានក្លាយទៅជាការពិត បើទោះបីជាឥឡូវហ្នឹង តាមផ្លូវទៅដល់ខេត្តព្រះសីហនុមិនទាន់មានរោងចក្រគ្រប់គ្រាន់ ក៏ប៉ុន្តែយ៉ាងហោចណាស់ភ្នំពេញ-កំពង់ស្ពឺ ភ្ជាប់ដោយរោងចក្រទៅហើយ។ អ្នកឯងត្រូវឃើញចក្ខុវិស័យវែងឆ្ងាយផង។

ពេលហ្នឹង និយាយពី(សម្បូណ៌អ្នក)តាំងខ្លួនធ្វើអ្នកចេះសំបើមណាស់។ “អស់ហើយ កសិករលក់ដីអស់ហើយ” (គេនាំគ្នាស្រែក)។ ឥឡូវសួរមើល កសិករលក់ដី គេយកលុយទៅណា? គេលក់ដីត្រូវប៉ាន់ បានថ្លៃ គាត់យកលុយហ្នឹងទៅទិញដី។ គាត់លក់២ ហិកតា គាត់ទៅទិញដី១០ ហិកតា។ ក្រៅពីនោះ គាត់សល់លុយធ្វើផ្ទះធ្វើសំបែង មានមធ្យោបាយធ្វើដំណើរទៀត។ មានអីខាតបង់? ឥឡូវដីសម្រាប់ធ្វើកសិកម្ម២០ ហិកតានេះ បើយើងគិតឲ្យខ្ពស់ យើងថាក្នុងមួយឆ្នាំ យើងធ្វើ ២ ដង យើងបាន ៦ តោន ថា ១ ហិកតា បាន ៣ តោន ហើយក្នុងមួយឆ្នាំធ្វើ២ ដង យើងបាន៦ តោន។ អញ្ចឹង២០ ហិកតា ១ ហិកតា បាន ៦ តោន សរុបបានតែ ១២០ តោន តើបានលុយប៉ុន្មាន?

ឥឡូវសុំសួរសំណួរមួយទៀតថា ក្មួយៗទទួលបានបៀវត្សរ៍ចាប់ពី ២០០ ដុល្លារឡើងទៅ មានគ្នាប៉ុន្មាននាក់ នៅក្នុងហ្នឹង? លើកឲ្យខ្ពស់បន្តិចមើល។ អរគុណណាស់។ នេះជាបញ្ហាដែលត្រូវពិនិត្យ។ ប្រាក់គោលសម្រាប់វិស័យកាត់ដេរ វាយនភ័ណ្ឌ និងដេរស្បែកជើងនេះ គឺយ៉ាងតិច២០០ ដុល្លារ ប៉ុន្តែរោងចក្រខ្លះគេឲ្យដល់៤០០ ដុល្លារ ដូចជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ ថ្ងៃមុនឡើងមកតទល់គ្នា​ ខាងប្រពន្ធបាន ៤៣០ ដុល្លារ ប្តីបាន ៤៤០ ដុល្លារ។ នៅទីនេះ យើងគិតឲ្យទាបបំផុតចុះ២០០ ដុល្លារ។ បើ(ដូចនេះ) ក្នុងមួយឆ្នាំ ក្មួយៗនឹងបាន ២៤០០ ដុល្លារ។ យើងគិតមើល ពី(ដីដែលចិញ្ចឹមមនុស្ស)១០ គ្រួសារដែល(យើងថា)មានមនុស្ស៥០ នាក់(ទៅចុះ) ទៅជាបំរើ(ជីវភាព)មនុស្ស១ ម៉ឺនគ្រួសារ។ មួយណាចំណេញ មួយណាខាត? ហើយគេថាជំរិតទិញពីកសិករ។ កសិករខ្មែរចាំតែឲ្យគេជំរិតតើ។ សាកល៎មើលៗ។

មានកន្លែងខ្លះក៏លេងខូចដែរ។ ខូចត្រង់ថាលក់ឲ្យអ្នកនេះរួចហើយ មិនទាន់កាត់ប្លង់ផងទៅលក់ឲ្យម្នាក់ទៀត។ ហ្នឹងហើយរឿងឈឺក្បាល។ ជម្លោះដីធ្លីខ្លះចេះតែចោទ។ ខ្ញុំទទួលស្គាល់ថា មានអ្នកធំមួយចំនួនរពិសដៃទៅប៉ះដីអ្នកនេះប៉ះដីអ្នកនោះ។ ប៉ុន្តែជម្លោះខ្លះវាបានកើតឡើងពីម្ចាស់ដីលក់ឲ្យអ្នកនេះផង។ លក់ឲ្យអ្នកនេះហើយ ក៏លក់ឲ្យអ្នកនោះទៀត។ ជួនកាលមួយកន្លែងហ្នឹងលក់៣ ម្ចាស់ ដល់ជម្លោះគឺពិបាកដោះស្រាយ មិនដឹងថាដោះស្រាយយ៉ាងម៉េចទេ។ ណាពិតណាមិនពិត។ អញ្ចឹងត្រូវទៅធ្វើកោសល្យវិច័យសព្វយ៉ាង … កាលពីជំនាន់សង្គ្រាមនាំគ្នារត់ចោលដីខ្ទេច រត់អស់ ដល់ពេលផុតពីសង្គ្រាមទៅ ដីឡើងថ្លៃ។ មានកន្លែងខ្លះ ដីកន្លែងហ្នឹងពីឆ្នាំ១៩៧៩ អត់មនុស្សនៅ ស្រាប់តែមកប្តឹងយើងថាខ្ញុំនៅហ្នឹងតាំងពីឆ្នាំ១៩៧៩។ ចប់រឿងប៉ុណ្ណឹង។

(១៧) កសាងហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ទាក់ទាញវិនិយោគពីខាងក្រៅ

ក្មួយៗបានទទួលអត្ថប្រយោជន៍ពីការអភិវឌ្ឍ។ រាជរដ្ឋាភិបាលក៏បានប្រឹងប្រែងដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធទាំងទន់ទាំងរឹង ដើម្បីទាក់ទាញវិនិយោគពីខាងក្រៅសម្រាប់បង្កើតការងារធ្វើ។ យើងខិតខំកសាងផ្លូវ ខិតខំកសាងកំពង់ផែ ខិតខំកសាងព្រលានយន្តហោះ ខិតខំកសាងអគ្គិសនី ធ្វើម៉េចឲ្យតម្លៃអគ្គិសនីបានមានស្ថេរភាព ហើយតម្លៃសមល្មមជាចំណែកនៃការទាក់ទាញទុនវិនិយោគមក។ បើអត់មានផ្លូវទេ គេមិនមកវិនិយោគទេ បើអត់មានភ្លើងទេ គេមិនមកវិនិយោគទេ បើគ្មានកំពង់ផែ គ្មានព្រលានយន្តហោះ គេក៏ពិបាកមកដែរ។ ហ្នឹងនិ​យាយអំពីផ្នែករឹង។ អំពីផ្នែកទន់ ក៏បានយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សគ្រប់ផ្នែក បម្រើឲ្យសេចក្តីត្រូវការក្នុងទីផ្សារការងារ ក្នុងវិស័យកសិកម្ម ក្នុងវិស័យឧស្សាហកម្ម និងក្នុងវិស័យសេវា។ សេវាមិនមែនគ្រាន់តែទេសចរណ៍ទេ អាចរាប់បញ្ចូលទាំងធនាគារ ភោជនីយដ្ឋានស្អីៗហ្នឹង សូម្បីសេវាខារ៉ាអូខេ …។

អ្វីទៅ KTV

ប្រមាណជាឆ្នាំ២០១៦។ កាលហ្នឹងនៅវាយកូនហ្គោលនៅហ្គ្រេនភ្នំពេញ។ វឌ្ឍនៈអត់ទាន់មានទេ។ ក្មេងម្នាក់ដើរជាមួយ ព្រោះធម្មតាហ្នឹងជារបបដែលគេផ្គត់ផ្គង់ឲ្យតាមអ្នកវាយកូនហ្គោល។ សួរថា ក្មួយឯងម្តាយធ្វើការអី? ថាម្តាយមើលកូនឲ្យគេ។ អញ្ចឹងក៏សួរថា “ព្រឹកគេយកកូនមកម៉ោងប៉ុន្មាន។ ល្ងាចគេយកទៅវិញម៉ោងប៉ុន្មាន?”។ ថាអត់ទេ គេយកមកផ្ញើតែពេលយប់ ពេលថ្ងៃគេយកទៅវិញ។ ម៉េចក៏អញ្ចឹង? អញ្ចឹងមានន័យថា អ្នកដែលមានកូនហ្នឹងគាត់ធ្វើការយប់។ ក្មេងស្រីហ្នឹងប្រាប់មកថា “លោកពូ គាត់ធ្វើការនៅ KTV”។ អត់ដឹងថា KTV ជាអ្វី? អញ្ចឹងក៏ងាកទៅសួរ ប៉ែន ស៊ីម៉ន “ម៉ន KTV របស់អ្នកណាវើយ?” … ស្រាប់តែឆ្លើយមកថា​ “KTV គឺខារ៉ាអូខេ”។ ហេតុតែមិនដែលបានចូល។ ប៉ុន្តែក៏មិនចង់ចូលដែរ។ បើថាចូលខារ៉ាអូខេ គឺមានតែផ្អើលគេ។ ឧបមាថាទៅ អញ្ចឹងគេដាក់អង្គរក្សទៅមុន រាវមីន រាវអី រួចអ្នកណាភ្ញៀវដទៃទៀតអត់ចូលទេ រាប់ទាំងនាងៗនៅបម្រើខារ៉ាអូខេក៏អត់ទៅដែរ។

អញ្ចឹងមិនបាច់ទេ។ មួយជីវិតនេះឆាចោល។ មិនបាច់ស្គាល់ខារ៉ាអូខេទេ។ ឲ្យវាចប់ត្រឹមប៉ុណ្ណឹងតែម្តងទៅ។ អា​យុប៉ុណ្ណេះហើយ ទោះបីថាក្មួយៗកូនៗចៅៗថានៅក្មេង ចាំតែក្មេងតើ ចៅមួយគំនរ ចៅដល់ ២២។ បើនិយាយពីប្រណាំងប្រជែងជាមួយមេដឹកនាំនៅលើពិភពលោក បើមានប្រពន្ធតែមួយដូចគ្នា អ្នកណាមានចៅស្មើ ហ៊ុន សែន គឺវាជារឿងមួយពិបាកប្រជែងណាស់។ ចៅដល់ ២២ នាក់ ប៉ុន្តែមិនហ៊ានប្រជែងជាមួយអ្នកប្រពន្ធច្រើនទេ ព្រោះអ្នកប្រពន្ធច្រើន គឺគេមានកូនច្រើន មានចៅច្រើនជាងយើង ប៉ុន្តែនិយាយប្រពន្ធមួយនឹងមួយ អាហ្នឹងគឺថាក្នុងអាស៊ាន និងអាចក្នុងអាស៊ីហ្នឹង ហ៊ុន សែន ស៊ីដាច់។ តែយើងនៅមើលខាងអាហ្វ្រិក ក៏មានកូនចៅច្រើនដែរ។ អញ្ចឹងប្រហែលជាយើងអាចតទល់ជាមួយអាហ្វ្រិក។ នៅក្នុងអាស៊ីនិងអឺរ៉ុប ប្រហែលជា ហ៊ុន សែន ស៊ីដាច់ រឿងចៅច្រើន។

(១៨) ប្រទេសឆ្លងកាត់ការបែងចែកតំបន់ត្រួតត្រាជា៣ តាំងពីឆ្នាំ១៤៧៣

ពូចង់បញ្ជាក់អំពីអ្វីដែលយើងមាននៅក្នុងដៃ។ សមិទ្ធផលដែលយើងបានធ្វើអោយកើតឡើងនៅកន្លែងនេះ មិនមែនបានដោយធ្លាក់ពីលើមេឃ ព្រះឥន្ទប្រទានឲ្យទេ។ បានមកពីការខិតខំប្រឹងប្រែងរួមគ្នាតាំងពីជីដូនជីតារបស់ចៅៗ តាំងពីឪពុកម្តាយរបស់ក្មួយៗ កូនៗ ទើបយើងបង្កើតបានស្ថានភាពប៉ុណ្ណឹង។ ការខិតខំរបស់យើងកាលពីពេលនោះ ប្រមូលផ្តុំធ្វើម៉េចឲ្យប្រទេសមានសន្តិភាព … ទម្រាំនាំប្រទេសមកមានសន្តិភាព ប្រទេសនេះធ្លាប់មានប្រវត្តិបែកបាក់ទៅជាចម្រៀកៗ។ ខ្ញុំមិនលើកអំពីដំណាក់កាលវែងឆ្ងាយទេ ត្រឹមតែពី១៤៧៣ រហូតមកដល់ពេលប្រទេសមានសន្តិភាពនេះទេ រយៈពេល៥០០ឆ្នាំ តាំងពីពញាយ៉ាត និងក្រោយពញាយ៉ាតបន្តិច កម្ពុជាបែងចែកតំបន់ត្រួតត្រា៣។ នេះគឺជាតំបន់ដែលគ្រប់គ្រងដោយព្រះធម្មរាជា​។ ព្រះធម្មរាជាគ្រប់គ្រងចតុមុខ សំរោងទង និងបាទី។ ពេលនោះអត់ទាន់មានខេត្តកំពង់ស្ពឺទេ។ ខេត្តសំរោងទង ហើយក៏អត់ទាន់មានខេត្តតាកែវដែរគឺខេត្តបាទីទេ … ឯព្រះព្រះស្រីរាជា គ្រប់គ្រងនៅភាគពាយព្យ ចាប់តាំងពីកំពង់ឆ្នាំងធ្លាក់ទៅនោះ។ ឯសុរិយោទ័យទៅម្ខាងទៀត។ ប្រ​ទេសខ្មែរធ្លាប់បែងចែកជា៣។ ខេត្តកំពង់ស្ពឺ ម្តុំសំរោងទង គឺជាតំបន់ដែលព្រះធម្មរាជា បោកព្រះស្រីរាជា និង សុរិយោទ័យ មកចាប់ខ្លួននៅហ្នឹង។ ហ្នឹងជាតំបន់ប្រវត្តិសាស្រ្ត។ មើលមហាបុរសខ្មែរទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជា ក៏ប៉ុន្តែនិយាយអាហ្នឹងវាវែងឆ្ងាយពេក។

(១៩) មុន១៩៧០ មានខ្មែរបដិបក្ស៤ ក្រុម ឆ្នាំ ១៩៧០ដល់៧៥ មានតំពន់ត្រួតត្រា២

បើយើងនិយាយប្រវត្តិហ្នឹង វាវែងឆ្ងាយពេក។ បើយើងសម្លឹងមើល ត្រឹមមុនឆ្នាំ១៩៧០ កម្ពុជាមួយមានកម្លាំងប្រដាប់អាវុធ៤ ក្រុម មានកម្លាំងទ័ពព្រៃ មានខ្មែរក្រហមផង ខ្មែរខៀវផង ខ្មែរសផង កម្លាំងរដ្ឋាភិបាល ហើយនៅមានកម្លាំងមួយទៀត គេហៅថាកម្លាំងស៊ីជម្ពូ ដែលមិនមានប្រដាប់អាវុធទេ។ ឆ្នាំ១៩៧០ ដល់១៩៧៥ ប្រ ទេសកម្ពុជាបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងគឺលន់ នល់ ធ្វើរដ្ឋប្រហារគ្រប់គ្រងទីក្រុង ទីប្រជុំជនមួយចំនួន ឯម្ខាងទៀតគ្រប់គ្រងដោយរណសិរ្សរួបរួមជាតិ ដែលដឹកនាំដោយសម្តេច ព្រះនរោត្តមសីហនុ។ នៅក្នុងដំណាក់កាលនោះសោកនាដកម្មបានកើតឡើងលើកម្ពុជា។

(២០) ១៩៧៩ដល់១៩៩៣ កម្ពុជាមានតំបន់ត្រួតត្រា៤

១៩៧៥ ដល់១៩៧៩ របបប្រល័យពូជសាសន៍។ ពួក ប៉ុល ពត ទោះបីវាខ្លាំងប៉ុណ្ណឹង វាសាហាវប៉ុណ្ណឹង ប៉ុន្តែ វាក៏ត្រួតត្រាទឹកដីមិនអស់ដែរ។ បើទឹកដីវាត្រួតត្រាទាំងអស់ ខ្ញុំនៅឯណា? ក្នុងការដឹកនាំការតស៊ូ ហើយបើចាប់ពីឆ្នាំ១៩៧៩ ដល់១៩៩៣ ប្រទេសកម្ពុជាមួយតំបន់ត្រួតត្រា ៤ ឡើងវិញ មួយគឺរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាបន្ទាប់មករដ្ឋកម្ពុជា មួយទៀតគឺកម្លាំងរបស់ខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ មួយទៀតរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ឯមួយទៀតរណសិរ្សហ្វ៊ុនស៊ិនប៉ិច។ យើងមានកម្លាំងប្រដាប់អាវុធ៤ ប៉ុន្តែតាមរយៈកិច្ចព្រមព្រៀងប៉ារីស បានធ្វើឲ្យ៣ ក្រុមរួបរួមគ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រមួយ និងកងកម្លាំងប្រដាប់អាវុធមួយ។ បើទោះបីវាមិនទាន់ស៊ីចង្វាក់គ្នាក៏ដោយចុះ អ៊ុនតាក់ បានចាយលុយអស់ជាង ២ ០០០ លានដុល្លារ ហើយដកត្រឡប់ទៅវិញ បន្សល់ទុកឲ្យខ្មែរវាយគ្នាតទៅទៀត ដោយពួកខ្មែរក្រហមនៅកាន់កាប់តំបន់មួយចំនួនរាប់ទាំងនៅកំពង់ស្ពឺយើង គឺតំបន់ឱរ៉ាល់។

(២១) ចលនានយោបាយឈ្នះ-ឈ្នះ ចាប់ផ្តើមពីខែមករាដើមឆ្នាំ១៩៩៦

ដើមឆ្នាំ១៩៩៦ ខ្ញុំមកធ្វើសមាហរណកម្មកងពលលេខ១៨ របស់ កែវ ពង្ស នៅហ្នឹង។ នេះជាការចាប់ផ្តើមនៃចលនាអនុវត្តនយោបាយឈ្នះ-ឈ្នះ។ សូមកុំភាន់ច្រឡំថានយោបាយឈ្នះ-ឈ្នះចាប់ផ្តើមនៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨។ មិនមែនទេ។ ចាប់ផ្តើមចលនានេះ ជំរុញចាប់ពីខែមករានៅដើមឆ្នាំ១៩៩៦ ដែលធ្វើឲ្យមានការបះបោរឡើងនៅប៉ៃលិននិងម៉ាឡៃ ជាកម្លាំងជំរុញចលករមួយដ៏ធំដឹកនាំដោយ អ៊ី ឈាន និង សុខ ភាព បង្កើតឡើងនូវចលនាផ្តាច់ខ្លួនចេញពីខ្មែរក្រហម ហើយយើងអនុវត្តនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី ឯកភាពជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ដែលយើងបានបែកបាក់វាច្រើនឆ្នាំ វាយូរលង់ណាស់មកហើយ។

(២២) ២ធ្នូ ១៩៩៨ ដាក់ចេញយុទ្ធសាស្ត្រត្រីកោណ

បន្ទាប់ពីនោះ តើយើងត្រូវធ្វើអ្វី? យុទ្ធសាស្រ្តត្រីកោណដែលខ្ញុំបានដាក់ចេញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ នៃការប្រជុំគណៈរដ្ឋមន្រ្តីដំបូង មុំទី ១ នៃយុទ្ធសាស្រ្តត្រីកោណនោះគឺការធ្វើសន្តិភាវូបនីយកម្មនៅទូទាំងប្រទេស (នោះ)បាន​សេចក្តីថាពង្រឹង(ការស្វែងរកសន្តិភាព)។ ពេលនោះ ខៀវ សំផន នួន ជា និងមនុស្សមួយចំនួនទៀតមិនទាន់ចុះចូលទេ។ ឯទី២ សមាហរណកម្មកម្ពុជាឲ្យឆាប់បំផុតក្នុងសហគមន៍អន្តរជាតិ។ ឯមុំទី៣ ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុងនិងអន្តរជាតិ ប្រមូលផ្តុំកម្លាំងមនុស្ស កម្លាំងបញ្ញា កម្លាំងទ្រព្យសម្បត្តិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ។ ហ្នឹងជាគោលដៅ។

(២៣) ទស្សនៈនិងទស្សនវិជ្ជា ហ៊ុន សែន នាំកម្ពុជាមកកាន់ដំណាក់កាលថ្មី

សូមអរគុណ លោកបណ្ឌិត សាយ បូរី បញ្ញវន្តជើងចាស់ផ្នែកច្បាប់ ដែលបានលើកឡើងថា លោក ហ៊ុន សែន មិនមែនគ្រាន់តែជាអ្នកនយោបាយទេ ប៉ុន្តែគឺជាអ្នកប្រាជ្ញ។ អ្វីដែលខ្ញុំបានលើកនេះជាទស្សនៈរបស់ ហ៊ុន សែន បានដាក់ចេញ។ អ្នកដែលបានដឹងឮរឿងហ្នឹង គឺនៅជាប់ជាមួយហ្នឹងបន្ត ព្រោះដំណាក់កាលមួយៗនៃការដាក់ចេញ កម្រ(មានការដែល) ហ៊ុន សែន ដាក់ខុសណាស់។ កុំសន្និដ្ឋានលឿនពេក ​… ចាំមើលលទ្ធផលវាបានដល់​ណា។ លទ្ធផលពិត កម្ពុជាបានឆ្លងផុតដំណាក់កាលលំបាកលំបិនមកកាន់ដំណាក់កាលថ្មី។ ពីដើម គេនាំគ្នាស្តីបន្ទោសពីការអនុញ្ញាតឲ្យលក់ដីស្រែនៅតាមផ្លូវជាតិលេខ៣ លេខ៤ លេខ២។ អញ្ចឹងត្រូវតែឡើងបកស្រាយប្រាប់គេ ហ្នឹងធ្វើស្រែ ២ ហិកតា ចិញ្ចឹមបានតែមួយគ្រួសារទេ​ ប៉ុន្តែបើ ២ ហិកតាហ្នឹង យកទៅធ្វើរោងចក្រ បាន ៣ ពាន់ ទៅ ៥ ពាន់គ្រួសារ ឥឡូវវាក្លាយទៅជាការពិត។ វាជាទស្សនវិជ្ជារបស់ ហ៊ុន សែន ប៉ុន្តែ ក្មេងពាលខ្លះប្រដៅមិនបានតែម្តង ​…។

(២៤) រួមគ្នារក្សាសន្តិភាព គ្មានសន្តិភាពទេ គ្មានការអភិវឌ្ឍ

ខ្ញុំចង់និយាយទៅកាន់ក្មួយៗជាកម្មករ/ការិនី ក៏ដូចជាម្ចាស់រោងចក្រ យើងត្រូវខិតខំធ្វើយ៉ាងម៉េច ជាក្របខណ្ឌរួម។ ត្រូវរួមគ្នាដើម្បីការពារសន្តិភាព។ បើគ្មានសន្តិភាពទេ គ្មានការអភិវឌ្ឍទេក្មួយ។ រោងចក្រសហគ្រាសនឹងត្រូវបិទ ហើយក្មួយៗអត់មានការងារធ្វើទេ។ ដូច្នេះសន្តិភាពវាមានតម្លៃធំណាស់សម្រាប់ការអភិវឌ្ឍ។ សុន្ទរក​ថា​របស់ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន បានថ្លែងយប់មិញនេះសំខាន់ណាស់។ ពួកគាត់នៅតែលើក អំពីតម្លៃសន្តិភាពនៃប្រទេសរបស់យើង។ យើងត្រូវបន្តការខិតខំទាំងអស់គ្នា។ សន្តិភាពមិនមែនសម្រាប់តែនា​យករដ្ឋមន្រ្តីទេ។ ដំបូងបំផុត សន្តិភាពគឺសម្រាប់ប្រជាពលរដ្ឋទាំងអស់។ នាយករដ្ឋមន្រ្តីមានកម្លាំងការពារ។

(២៥) គណបក្សប្រជាជនតែមួយគត់ ដែលមានសមត្ថភាពរកនិងការពារសន្តិភាព

ទម្រាំនឹងវាយដល់ផ្ទះនាយករដ្ឋមន្រ្តី ដល់កន្លែងនាយករដ្ឋមន្រ្តីប្រហែលជាងាប់មនុស្សអស់ប៉ុន្មាន? ធ្វើសង្រ្គាមតទៅទៀត។ អញ្ចឹងធ្វើម៉េចធានាបញ្ហាសន្តិភាព? អ្នកដែលមានសមត្ថភាពរកសន្តិភាព និងការពារសន្តិភាពមានតែគណបក្សប្រជាជន។ បើទោះបីជាគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែន ធ្វើនាយករដ្ឋមន្រ្តី ឬក៏អ្នកបន្តវេននៃជំនាន់ក្រោយ ឲ្យតែចេញពីគណបក្សប្រជាជនមានលទ្ធភាពការពារសន្តិភាពទាំងអស់។ ការបន្តវេនបន្តអី គឺបន្តតាមរយៈការបោះឆ្នោត។ អញ្ចឹងទេ ពួកអ្នកឯងចង់រារាំង ចង់ស្អីៗ រឿងរបស់អ្នកឯងទេ។

(២៦) អ្នកមានទោស មានសញ្ជាតិច្រើន មិនជាប់ឆ្នោតជាតំណារាស្ត្រ មិនមានសិទ្ធិធ្វើនាយករដ្ឋមន្រ្តី

នៅកម្ពុជា អ្នកដែលមិនមានសិទ្ធិធ្វើនាយករដ្ឋមន្រ្តីបាន គឺទី ១ អ្នកជាប់គុក។ អ្នកមានទោសធ្វើអត់បានទេ។ ទី២ អ្នកមានសញ្ជាតិច្រើន។ រឿងហ្នឹងរដ្ឋធម្មនុញ្ញហាមឃាត់។ ទី៣ អ្នកអត់ជាប់ឆ្នោតជាតំណាងរាស្រ្ត ក៏ធ្វើនាយករដ្ឋមន្រ្តីអត់បានដែរ។ រដ្ឋធម្មនុញ្ញចែងច្បាស់ថា នាយករដ្ឋមន្រ្តីត្រូវតែជាតំណាងរាស្រ្ត។ បើអ្នកឯងអត់ជាប់ជាតំណាងរាស្រ្តទេ អ្នកឯងអត់ធ្វើជានាយករដ្ឋមន្រ្តីបានទេ។ ជនភ្លើណាមួយនោះ បកស្រាយថាអ្នកនេះអត់មានលទ្ធភាពធ្វើអញ្ចេះៗ។ អ្នកឯងចាំមើលទៅ។ ចាំមើលនៅពេលខាងមុខ ​… បង្រៀនតាមហ្នឹងដើម្បីឲ្យអ្នកឯងមានដើមទុនឡើងអាស៊ីសេរីទៀត ជាមួយនឹង ជុន ច័ន្ទបុត្រ។ ផ្តាំទៅថា ជិតដាច់ម៉ូយហើយ។ ម៉ូយរបស់ខ្លួនធ្លាប់ធ្វើសម្ភាសន៍ហ្នឹងចេះតែមក នៅសល់តែប៉ុន្មានគ្រឿង ប៉ុន្មានទៀតចេះតែមកហូរហែ។ អ្នកខ្លះមិនមកជាហូរហែទេ គេនៅសម្ភាសន៍ជាមួយអ្នកឯង ប៉ុន្តែ គេនៅជាមួយខ្ញុំទេ។

(២៧) ពួកប្រឆាំងគិតតែរឿងឈ្នះនិងចាញ់ ហ៊ុន សែន គិតពីសន្តិភាព

គេធ្វើដល់ប៉ុណ្ណឹង មិនមែនគេល្ងង់ទេ។ គេនិយាយទៅអញ្ចេះ វាទាញទៅអញ្ចុះ … និយាយពីលោក ហ៊ុន សែន វាយតម្លៃមិនដែលខុសទេ ស្រាប់តែវាលើកឆ្កុយមកថា លោក ហ៊ុន សែន ធ្លាប់វាយតម្លៃខុសកាលឆ្នាំ១៩៩៣។ ឆ្នាំ២០១៣ យើងសុំប្រាប់ទៅឯងឲ្យបានច្បាស់ ការគិតគូរវាយតម្លៃនៅទីនេះមិនមែនវាយតម្លៃត្រឹមតែបញ្ហាឈ្នះឆ្នោតនិងចាញ់ឆ្នោតទេ តែពីសន្តិភាពទាំងមូល។ វាថា “គេថា លោក ហ៊ុន សែន វាយតម្លៃមិនដែលខុស ប៉ុន្តែ ហ៊ុន សែន ធ្លាប់វាយតម្លៃខុសឆ្នាំ១៩៩៣​ និងឆ្នាំ២០១៣”។ អញ្ចឹងពួកអ្នកឯងគិតតែពីរឿងឈ្នះចាញ់ ក្នុងពេលដែលអញគិតពីរឿងសន្តិសុខរបស់ប្រទេស។ ភ្លើតាមរបៀបអ្ហែងទៅ អ្ហែងកុំបបួលគេភ្លើ។ ប្រធានវិទ្យុអាស៊ីសេរីសុំត្រឡប់មកវិញ (យើង)ថាបើចង់ត្រឡប់មកវិញ ដាក់លក្ខខណ្ឌថាដកពួកហ្នឹងគ្រវាត់ចោលបានឲ្យមក។ បើមិនទាន់ដូរ អត់ឲ្យមានវត្តមានក្នុងប្រទេសអញទេ … យូរៗមើលវាម្តង ចង់ដឹងមើលថាអាហ្នឹងវាយ៉ាងម៉េច។ អ្នកឯងត្រូវយល់ វាគ្មិនរបស់អ្នកឯងមកនៅជាមួយខ្ញុំច្រើនហើយ។ សល់វាគ្មិនប៉ុន្មាននាក់ហ្នឹងទៅ។

សន្តិភាពនៅទីនេះត្រូវតែធានា។ មួយទៀតគឺសុំឲ្យរោងចក្រទាំងអស់ ទាំងកម្មករ ទាំងម្ចាស់រោងចក្រ ខិតខំរួមគ្នាធ្វើឲ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ ដែលវាជាចំណែកនៃការអនុវត្ត ភូមិឃុំមានសុវត្ថិភាព។ ចូលរួមទាំងអស់គ្នាដើម្បីធ្វើកិច្ចការនេះឲ្យបានល្អ។ នៅតាមបណ្តារោងចក្រ កុំឲ្យមានបងតូច បងធំ កុំឲ្យមានបញ្ហាការប្រើប្រាស់គ្រឿងញៀន កុំឲ្យមានអ្វីដែលហាមឃាត់ដោយច្បាប់។ ធ្វើដូចនេះ ដើម្បីធានានូវសុវត្ថិភាពសម្រាប់ដំណើរការរបស់រោងចក្រ។ ត្រូវដោះស្រាយសុខទុក្ខជាមួយគ្នា។ ក្មួយៗត្រូវចាំឲ្យច្បាស់ រោងចក្រគឺជាឆ្នាំងបាយ។ សូមកុំធ្វើអ្វីដែលមានចរិតបំផ្លាញដល់ឆ្នាំងបាយ។ មិនមែនព្រលែងឲ្យថៅកែធ្វើអ្វីស្រេចនឹងចិត្ត ដោយមិនគោរពច្បាប់និងគោរពសិទ្ធិកម្មករនោះទេ។ តែកម្មករត្រូវចាត់ទុករោងចក្រជាឆ្នាំងបាយរបស់ខ្លួន ឯម្ចាស់រោងចក្រត្រូវចាត់ទុកកម្មករថាជាអ្នកដាំបាយដើម្បី​ឲ្យបាយឆ្អិន។

(២៨) កម្មករ-រោងចក្រស្រាយការមិនចុះសម្រុងឬវិវាទអោយបានរហ័ស

បើយើងមានតែរោងចក្រអត់មានកម្មករ វាស្មើនឹងយើងជាម្ចាស់ឃ្លាំង។ បើយើងមានតែកម្លាំង​ពលកម្មអត់មានរោងចក្រទេ គឺយើងជាកសិករ កាប់ដី ស្ទូង/ច្រូតស្រូវ តែប៉ុណ្ណឹងទេ។ អញ្ចឹងត្រូវបំពេញឲ្យគ្នាទៅវិញ​ទៅមក។ (ត្រូវរួមគ្នា)ដោះស្រាយការមិនចុះសម្រុង ឬវិវាទណាក៏ដោយ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន​។ ​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវឈរពីមុខ កុំចាំតែក្រសួងការងារ កុំរង់ចាំតែសហជីព។ ត្រូវរហ័សរហួនចុះដោះស្រាយ។ រោងចក្រនៅក្នុងខេត្តកំពង់ស្ពឺនេះមាន ៣៨៥ ជាចំនួនច្រើនបន្ទាប់ពីភ្នំពេញ។ ជំនាន់អតីតកាល តាមដែលពូ/តាធ្លាប់ដឹង គេបង្អាប់គ្នាថាពួកកំពង់ស្ពឺ(វាអន់)។ ឥឡូវអត់បានទេ។

(២៩) ធ្វើការនៅរោងចក្រ កូនៗរួមចំណែកជាមួយឪពុកម្តាយជាកសិករ ធ្វើអោយជីវភាពធូរធា

កម្មករ/ការិនីកំពង់ស្ពឺទៅប្រ​ឡងបវរកញ្ញាខាង ជាប់ “ប្រុសស្អាត ស្រីស្អាត”។ មិនទាន់ក្រូម៉េផងក៏ស្អាតទៅហើយ។ អ្វីទៅក្រូម៉េ? គឺផាត់មុខ ផាត់អីពូហៅក្រូម៉េ។​ ឥឡូវយើងពិនិត្យមើលចំនួន ៣៨៥ រោងចក្រ ជាមួយកម្មករ១៥ ម៉ឺននាក់។ គ្រួសារខ្លះមានកូន១ ខ្លះកូន២ ខ្លះកូន៣។ អ្នកមានធូរធារដែលមានផ្ទះស្អាតនៅតាមជនបទហ្នឹង ច្រើនតែមានកូនមកធ្វើកម្មករ ដែលរួមចំណែកប្រាក់ចំណូលជាមួយឪពុក​ម្ដាយ​ធ្វើកសិកម្ម។ នៅក្នុងពេលវិបត្ដិកូវីដ១៩ រោងចក្រត្រូវព្យួរ រាជរដ្ឋាភិបាលត្រូវដោះស្រាយឲ្យក្មួយៗបាន ៧០ ដុល្លារ ហើយជួយធ្វើការងារឪពុកម្ដាយ។ ពេលរោងចក្របើក ត្រឡប់មកវិញ​។

(៣០) សហជីពបានតែដឹកនាំធ្វើបាតុកម្ម អ្នកដោះស្រាយបញ្ហាពិតប្រា​កដគឺមន្ទីរការងារនិងអាជ្ញាធរ

ពេលរោងចក្រមាន​បញ្ហា ខំដោះស្រាយឲ្យបានលឿនបំផុត យកការទទួលខុសត្រូវដើម្បីការពារសិទ្ធិកម្មករ។ មានតែវិធីហ្នឹងមួយទេ។ គ្មានអ្នកណាអាចមានលទ្ធភាពការពារសិទ្ធិកម្មករជាងអាជ្ញាធររបស់រដ្ឋទេ។ ត្រូវចាំអស់លោកចៅហ្វាយខេត្ត។​ សហជីពបានត្រឹមដឹកនាំធ្វើបាតុកម្មតែប៉ុណ្ណឹង ប៉ុន្ដែអ្នកដោះស្រាយបញ្ហាពិតប្រា​កដគឺអាជ្ញាធរ មានមន្ទីរការងារ មានអាជ្ញាធរ។ កុំរង់ចាំតែក្រសួងការងារព្រោះនៅឆ្ងាយ។ អញ្ចឹងមានតែអាជ្ញាធរចុះដោះស្រាយ។ មានស្រុកមានស្អីៗ ហើយឥឡូវយើងបង្កើនអាសនៈរបស់អនុខេត្ត ឬស្អីៗហ្នឹង អភិបាលរងស្រុក។ អញ្ចឹងយើងចែកគ្នាធ្វើការ តាមដាន​ឲ្យជាប់ ដោះស្រាយអ្វីទៅជាការលំបាក ទើបយើងដោះស្រាយបានអ្វីទៅជាបញ្ហា។ នេះជាបណ្ដាំដែលត្រូវតែអនុវត្ដឲ្យបានហ្មត់ចត់។

(៣១) ស្រាយវិវាទតាមវិធីឈ្នះឈ្នះក្រៅតុលាការ … មិនឈប់ផ្តែផ្តាំអំពីសន្ដិភាពនិងសហគមន៍សុខសាន្ដ

តាំងពីពេលដែលយើងចាប់ផ្ដើម យើងឲ្យយកថ្ងៃទី១ ឧសភា ជួបជុំការកម្សាន្ដតាមរោងចក្រ។ ចាប់ពីពេលនោះមកគឺវិវាទចេះតែថយៗ។ ដល់តែពេលចាប់ផ្ដើមចុះជុំទី១ វិវាទកាន់​តែថយព្រោះការយល់គ្នារវាងថៅកែនិងកម្មករកាន់ស៊ីជម្រៅ កាន់តែល្អ។ សូមអរគុណដល់ម្ចាស់រោងចក្រ​ទាំង​ឡាយ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ពេលខ្លះយើងកុំឲ្យទំនាស់វាកើតយូរ។ តែកើតយូរពេលណាវាមាន​ខ្ទុះ​មានឈាមហើយ។ ទាល់តែរហ័សរហួន។ មានរឿងអី សម្របសម្រួលគ្នាបានទេ ហើយកុំទៅតុលាការអី ព្រោះទៅតុលាការមានឈ្នះមានចាញ់។ អញ្ចឹងទេយកវិធីឈ្នះឈ្នះដោះស្រាយគ្នា សម្របសម្រួលគ្នាទៅ។ ទៅកន្លែងណាក៏ផ្ដាំដែរ មិនឈប់ទេ។ សន្ដិភាពនេះមួយ។ ប្រឹងប្រែងធ្វើឲ្យរោងចក្រនីមួយៗ​ក្លាយជាសហគមន៍សុខសាន្ដនេះមួយ

(៣២) មិនតម្លើងថ្លៃអគ្គិសនី ទឹក និងសូមម្ចាស់ផ្ទះជួលកុំតម្លើងថ្លៃ

ត្រូវប្រឹងប្រែងពិនិត្យមើលអ្វីដែលយើងដាក់ចេញ ដូចជាកន្លែងទទួលទាន​អាហារ កន្លែងបំបៅកូន មជ្ឈមណ្ឌលសុខភាពតាមរោងចក្រ។ ត្រូវតាមមើលទាំងអស់ហ្នឹង … ដើម្បីឲ្យម្ចាស់រោងចក្រកែសម្រួល។ យើងក៏ធ្លាប់បានកែសម្រួលតាំងពីយើងធ្វើទៅរកឃើញវាខុសក្បួន។ កែសម្រួលរោងចក្រអោយអនុវត្ដបានល្អប្រសើរដែរ។ ជារួមមក នេះជាផលប្រយោជន៍ជាតិ។ ការអភិវឌ្ឍជាតិ​ទាំងមូល ប៉ុន្ដែផលប្រយោជន៍ពិតប្រាកដវាបានធ្លាក់មកលើប្រជាពលរដ្ឋរបស់យើង។

រាជរដ្ឋាភិបាល​នឹងធ្វើបន្ដកសាងផ្លូវថ្នល់បន្ថែម។ ប្រទេសនានាដំឡើងថ្លៃអគ្គិសនី តែកម្ពុជាមិនដំឡើងថ្លៃអគ្គិសនីទេ។ ធ្វើម៉េច​ឲ្យប្រជាជនប្រើប្រាស់អគ្គិសនីក្នុងតំលៃមួយសមរម្យ។ ទឹកក៏អត់មានតម្លើងថ្លៃដែរ។ អំពាវនាវឲ្យម្ចាស់ឈ្នួលផ្ទះ​កុំដំឡើងថ្លៃ។ ក្មួយៗនៅទីនេះមួយចំនួននេះ ទៅសម្រាកនៅផ្ទះតើ។ ថ្ងៃមកធ្វើការ ល្ងាចវិលទៅផ្ទះ។ មានមួយផ្នែកណានោះនៅនឹងផ្ទះឈ្នួល។ សូមអំពាវនាវម្ចាស់ផ្ទះឈ្នួលកុំដំឡើងថ្លៃ។ កម្មករទើបឡើងបាន២០០ដុល្លារ។ ឆ្នាំកន្លងទៅបាន១៩៤ ដុល្លារ។ អញ្ចឹងសុំម្ចាស់ផ្ទះទាញកម្មករមកនៅផ្ទះរបស់ខ្លួន។ យកតិចតែយកឲ្យបានច្រើន យកឲ្យមានស្ថេរភាព។ កុំយកថ្លៃពេក គេដូរផ្ទះ គេទៅនៅផ្ទះផ្សេង អញ្ចឹងខាត …?

(៣៣) អនុញ្ញាតឲ្យ​ប្រើរូបិយបណ្ណបរទេសបើកប្រាក់ឈ្នួលឲ្យកម្មករនិងបុគ្គលិកក្រុមហ៊ុន

ដើម្បីឲ្យប្រាក់ដែលក្មួយៗទទួលបាន ហើយចាយត្រឡប់ទៅវិញ ហៅថាកម្លាំងទិញដែលខ្លួនមិនជួបនឹងវិបត្ដិ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យម្ចាស់រោងចក្របើកជាប្រាក់ដុល្លារសម្រាប់កម្មករ/ការិនីតាមបណ្ដា​រោងចក្រ។ ក្រុមហ៊ុននានាក៏បើកជាប្រាក់ដុល្លារដែរ ដើម្បីចៀសវាងការយកទៅដូរខាតបង់ជាមួយនឹងអត្រាប្ដូរប្រាក់។ ​មានតែប្រទេសកម្ពុជាទេដែលធ្វើបែបនេះ។ ប្រទេសដទៃ គេខ្លាចបាត់បង់អធិបតេយ្យ។ កម្ពុជាអនុញ្ញាតឲ្យ​ប្រើរូបិយបណ្ណបរទេសសម្រាប់ការបើកប្រាក់ឈ្នួលឲ្យកម្មករនិងបុគ្គលិកតាមក្រុមហ៊ុន។

[(សន្ទនាជាមួយកម្មការិនីមានផ្ទៃពោះ) … ខ្ញុំចាំណាស់ នៅពេលដែលប្រពន្ធហៅបងលើកទីមួយណា។ ចាំមកដល់ថ្ងៃនេះ។ មិនដែលមានស្ត្រីណាហៅបងសោះ។ ដល់ការហើយ គេហៅបង គឺថាសួរហៅថាម៉េចមិញ? … នៅនេះមានប៉ុន្មាននាក់បានមើល រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី? ច្រើនដែរតើ។ ឥឡូវបញ្ចាំងដល់ភាគទី៤១។ ចូលដំណាក់កាលកាន់តែលំបាកទៅៗ។ មួយអាទិត្យ បញ្ចាំងបានតែថ្ងៃចន្ទ អង្គារ៍ ពុធ និងព្រហស្បតិ៍ ៤ភាគ។ ​ឥឡូវដូចជាបញ្ចាំងបាន៤១ ភាគហើយ។ រឿងនេះប្រហែលជាខ្ទង់១០០ភាគ។​ វាកំពុងតែទៅហើយ។ ឥឡូវគឺ(កម្មការិនីមានផ្ទៃពោះដែលកំពុងសាកសួរ)កំណត់ថាត្រូវតែតាមយកឲ្យបានកូនប្រុស។ ត្រូវតែតាមវាឲ្យជាប់ … ព្រឹកមិញប្តីតេមកសួរ? (ចាស)។ មកតាមផ្លូវហ្នឹង (ខ្ញុំ)មើលគេផ្សាយផ្ទាល់រហូត។ បើមិនមើល​ BTV ទេ មើលតាម Fresh News។ មើលតាម Fresh News គេបញ្ចាំងទៅចំក្មួយឯងកំពុងតែនិយាយទូរស័ព្ទហ្នឹង។ ប៉ងថាមកដល់នឹងតាមរកនាងសម្បកទូរស័ព្ទក្រហម​។​ អរគុណណាស់នាង! ចងដៃនាង។ ទៅវិញប្រាប់ប្ដីផងថា បានបងឯងតេមកហ្នឹងហើយ បានសម្ដេចលោកមើលឃើញ។ មានគុណទៅដល់ខាងប្ដីនោះវិញ]

(៣៤) ម្ខាងជាជំនួបរវាងអ្នកដឹកនាំប្រទេសនឹងកម្មករ ម្ខាងទៀតដូចជាជំនួបរវាងតា/អ៊ំ/ឪពុកជាមួយចៅ/ក្មួយ/កូន

នេះជាជំនួបដែលម្ខាង(រាប់ថា)ជានាយករដ្ឋមន្រ្តីដឹកនាំប្រទេស(ជាមួយពលរដ្ឋ) ក៏ប៉ុន្តែម្ខាងទៀត វា(ក៏អាចរាប់បានថា)ជាជំនួបរវាងជីតានិងចៅ ឪពុកនិងកូន ពូ/អ៊ំជាមួយក្មួយ … ប្រធានាធិបតីឬនាយករដ្ឋមន្រ្តីនៅប្រទេសនានា គេដើរជួបឬមិនជួប នោះជារឿងរបស់គេ។ តែរឿងរបស់ខ្មែរគឺមានការចាំបាច់ដើម្បីពិនិត្យមើល សួរសុខទុក្ខ ហើយក៏ក្លាយជាកាតព្វកិច្ចរបស់គណបក្សកាន់អំណាច។ បើទោះបីថា​ ខ្ញុំបន្តធ្វើនាយករដ្ឋមន្រ្តី ឬមិនបន្តធ្វើ ឲ្យតែនាយករដ្ឋមន្រ្តីចេញពីគណបក្សប្រជាជនត្រូវតែធ្វើកិច្ចការនេះ បន្តពី ហ៊ុន សែន។ ប្រជាធិបតេយ្យ​ប្រជាជនគឺមានសារសំខាន់ខ្លាំងណាស់ ដែលជាមូលដ្ឋានគ្រឹះរបស់ ហ៊ុន សែន ធ្វើសកម្មភាពរយៈពេលកន្លងទៅ តាំងពីដំណាក់កាលវេទិកាជាមួយកសិករតាមវាលស្រែ មកវេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជន មកជាវេទិការវាងរាជរដ្ឋាភិបាលជាមួយកម្មករ

និយាយឲ្យចំថារវាងនាយករដ្ឋមន្រ្តីជាមួយកសិករ រវាងនាយករដ្ឋមន្រ្តីជាមួយវិស័យឯកជន និងរវាងនាយករដ្ឋមន្រ្តីជាមួយកម្មករ/ការិនី។ រឿងអស់នេះហើយ ធ្វើអោយយើងអាចស្វែងយល់គ្នា ស្គាល់ចិត្តថ្លើមគ្នា និងរួមរស់នៅជាមួយគ្នាដោយសុខដុមរមនា។ ជឿជាក់ថាប្រទេសរបស់យើងនឹងទទួលបានសេចក្ដីសុខ …​ សល់មួយល្ងាចដែរ។ វាយកូនហ្គោលហើយ។ បានណាត់គ្នាហើយ … បន្ទាប់ពីហ្នឹងទៅ ក្មួយៗនៅបន្តលេងរាំវង់ … កុំភ្លេច «ស្រអែមនឹកបង»។ អ្នកណាមកខ្លះអ្នកចម្រៀង? មាននរណាចេះទេ? គិតតែងចម្រៀងមួយបទឲ្យប្រុសច្រៀងម្ដង ដាក់ថា ​«ប្រុសម៉ៅនឹកអូន» …។

ថវិកាជូនអង្គពិធី

សង្ឃឹមថា ក្មួយៗបានទទួលទានហើយនំប៉័ង ទឹកក្រូច ទឹកសុទ្ធ ដែលមានរួចមកហើយុ។ ថ្ងៃនេះ សម្រាប់កម្មករ/ការិនីដែលបានចូលរួមសូមជូន​ថវិកា២ ម៉ឺនរៀល/ម្នាក់។ តិចតួចទេក្មួយអើយ! បើប្រៀបធៀបប្រាក់ខែក្មួយៗជាង ៨០ម៉ឺនរៀល/ខែ គឺទាបបំផុតហ្នឹងគឺ ២ ម៉ឺនរៀលហ្នឹងទាបបំផុតហើយ។ ប៉ុន្តែក្មួយៗមកជួបជាមួយពូហ្នឹង មិនសំដៅមករកលុយពូទេ។ នេះជាការជួបជុំគ្នាដែលមានរបស់កំដរដៃតែប៉ុណ្ណោះ។ ឯក្មួយៗកម្មការិនីដែលមានផ្ទៃពោះចំនួន ៧៧៩ នាក់ ក្នុងម្នាក់ៗជូន ២០០ ដុល្លារ។ ជូនក្រុមគ្រូពេទ្យ​ប្រចាំការក្នុងអង្គពិធី ៣ លានរៀល ជូនក្រុមតន្រ្តីសម័យថវិកា ៥ លានរៀល។

សម្រាប់ក្មួយៗមានផ្ទៃពោះផងដែរ ក្មួយៗនឹងបានអត្ថប្រយោជន៍ពីថវិកាសាច់ប្រាក់សម្រាប់ផ្ដល់ឲ្យអ្នកដែលមានផ្ទៃពោះរហូតទៅដល់កូនមានអាយុ ២ ឆ្នាំ ចាប់ពីខែសីហានេះទៅ នឹងត្រូវអនុវត្តដំឡើង ទាំងអ្នកដែលកំពុងតែអនុវត្តសព្វថ្ងៃ។ យើងអនុវត្តប៉ុន្មានឆ្នាំរួចមកហើយ។ យើងដំឡើងចំនួនទឹកប្រាក់។ ក្មួយៗសព្វថ្ងៃបានទទួលកូនមួយ ៤០ម៉ឺនរៀល កូនពីរ ៨០ម៉ឺនរៀល និងកូនបី ១២០ម៉ឺនរៀល បូក ៥ លានរៀលពីពូ។ ប៉ុន្តែមិនងាយកើតទេ៣ ហ្នឹងនោះ ព្រោះភ្លើងភ្លឺពេក។ នៅពេលនោះ អ្នកចាប់មានផ្ទៃពោះ ត្រូវឧបត្ថម្ភ ៤ ដង នៅពេលដែលពិនិត្យផ្ទៃពោះ។ ពេលឆ្លងទន្លេគឺឧបត្ថម្ភម្ដង ដូចដែលឧបត្ថម្ភរាល់ខែនេះ កុំឲ្យមានពីរមានបី។ ដល់បន្ទាប់ទៅត្រូវឧបត្ថម្ភ ១០ ដងទៀត ពិនិត្យទាំងម្ដាយ និងទាំងកូន រហូតដល់អាយុ២ឆ្នាំ។ អញ្ចឹងបើអ្នកណាកូនញឹក ច្បាស់ជាអាមួយមិនទាន់ផុតទទួលផលប្រយោជន៍ អាមួយទៀតចាប់ផ្ដើមទទួលផលប្រយោជន៍បណ្ដោយ។

បើថាអ្នកកូនញឹក គ្មាននរណាជាងប្រពន្ធពូទេ។ ១៣ ខែកើតបានកូនមួយៗ រឿងអីចៅមិនច្រើន? ស្មើគ្នាធេង។ ខែ៩ ឆ្នាំ១៩៨០ កើតមួយ ខែ១០ ឆ្នាំ១៩៨១ កើតមួយ ខែ១១ ឆ្នាំ១៩៨២ កើតមួយ ខែ១២ ឆ្នាំ១៩៨៣ កើតមួយ។ ដូច្នេះ ១៣ខែកើតមួយៗ។ បើក្មួយតាមពូ ណាមួយរោងចក្រគេឲ្យឈប់ ៣ ខែ ប្រាក់ខែ ១២០% មិនតិចទេ។ ទេនាំគ្នាប្រមូលកូនទៅ ប៉ុន្តែញឹកពេកក៏ពិបាកដែរ ដូចគេស្ទូងស្រូវ។ តែញឹកពេកវាអត់លូតលាស់។ ដូចក្មួយមិញនេះលេងពួយពន្យារបានដល់១២ ឆ្នាំ ពូកែ។ សូមទោសនិយាយមិញជ្រុលមាត់ទៅដល់វិធីការពារ។ ប៉ុណ្ណឹងទៅចុះក្មួយៗ!​ ផ្ដាំផ្ញើតាមរយៈក្មួយៗ ទៅកាន់ឪពុកម្ដាយ ជីដូនជីតា និងសាច់ញាតិនានា សូមអរគុណពួកគាត់ផង ដែលបានគាំទ្រគណបក្សប្រជាជនក្នុងរយៈពេលកន្លងទៅ។ យើងបានរួមគ្នាក្នុងការខិតខំស្ដារប្រ​ទេសឡើងវិញពីបាតដៃទទេ រហូតមកដល់ពេលនេះ។ ពួកគាត់មានចំណែកទទួលផលប្រយោជន៍ពីអ្វីដែលយើងកំពុងមាននៅពេលនេះ។ សូមជូនពរកម្មករ/ការិនីទាំងអស់ និងអ្នកចូលរួមទាំងអស់​ សូមឲ្យជួបប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/82631/feed 0
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មករ និយោជិត នៅសួនឧស្សាហកម្មខេមតុន (Camton) ស្រុកពញាឮ ខេត្តកណ្ដាល https://pressocm.gov.kh/archives/82636 https://pressocm.gov.kh/archives/82636#respond Sun, 04 Jun 2023 04:15:05 +0000 https://pressocm.gov.kh/?p=82636 CNV:

(១) តំបន់ប្រយុទ្ធបានក្លាយជាតំបន់អភិវឌ្ឍនិងមានតំបន់រោងចក្រ

ដំបូងចង់សួរបន្តិចផ្លូវណាទៅផ្ទះម៉ែក្មេកៗ? ឥឡូវហ្នឹងមកមិញហ្នឹងមិនដឹងថា ឯណាស្រុកពញាឮ​? ហើយវាបែកវាត្រង់ថាទៅត្រង់ណា? វង្វេងមែន ពិតជាវង្វង មិនមែនត្រឹមតែវង្វេងក្រុងទេណា ឥឡូវក្រុងភ្នំពេញ បើថាឲ្យបើកឡានខ្លួនឯងចប់បណ្តោយ ឥឡូវហ្នឹងវង្វេងនៅជនបទ។ កន្លែងនេះ គឺជាកន្លែងវាយគ្នា កាលពីទសវត្សរ៍ទី ៨០ ម្តុំនេះជាតំបន់ដែលមានការវាយឆ្មក់ ប៉ុន្តែ ឥឡូវនេះបានក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ហើយមានតំបន់រោងចក្រ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដើម្បីជួបកម្មករ/ការិនី នៅស្រុកពញាឮសាជាថ្មីម្តងទៀត។

(២) បើគណបក្សប្រជាជនឈ្នះឆ្នោតនឹងបន្តជួបកម្មករ

ដូចដែលឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍អម្បាញ់មិញ ហើយខ្ញុំក៏នៅចាំ ដោយសារតែមានការកត់ត្រា ក្នុងនោះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំបាននិយាយថា “ក្មួយៗដែលមិនទាន់បានជួប សង្ឃឹមថានឹងជួបគ្នានៅពេលក្រោយបោះឆ្នោត។ លក្ខខណ្ឌនៅត្រង់ចំណុចនេះ បើសិនជាពូឈ្នះឆ្នោតគឺដំណើរជួបជាមួយនឹងកម្មករនឹងបន្តធ្វើ (ពូបាននិយាយថា)ក្នុងរយៈពេល១០ ឆ្នាំទៀត។ បើសិនជាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ បែរជាគណបក្សប្រជាជនចាញ់ឆ្នោត ពូពុំមានឱកាសដើម្បីធ្វើនាយករដ្ឋមន្រ្តីតទៅទៀតទេ។ ដូច្នេះដំណើរការជួបគ្នាគឺមិនអាចជួបបានតទៅទៀតដែរ។ សង្ឃឹមថាក្មួយៗនឹងបោះឆ្នោតឲ្យពូ ឲ្យគណបក្សប្រជាជន ដើម្បីឲ្យពូមានលទ្ធភាពដឹកនាំ”។ ពូមានក្រុមការងារមួយ ធ្វើការនៅស្ងាត់ស្ងៀមទេ។ ពេលនេះគេកំពុងតែមើលការផ្សាយបន្តផ្ទាល់ ហើយគេថតសម្លេងនិងគេកត់ត្រានូវអ្វីដែលយើងធ្លាប់បាននិយាយពីមុន ហើយធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់។ ពេលនោះជួបនៅអង្គស្នួល។ រឿងនេះបានកើតកាលពីឆ្នាំ២០១៨ ក្រោយការបោះឆ្នោត។ យើងក៏បានធ្វើដំណើរតទៅទៀតដូចការគ្រោងទុក។

(៣) រាំងស្ទះការជួបជុំកម្មករ/ការិនីជុំទី២ ដោយសារកូវីដ-១៩

តាមការពិត ពូចង់ដំណើរការជួបជុំ ជុំទី២ ឲ្យបានឆាប់ ប៉ុន្តែជាអកុសលកូវីដ-១៩ បានធ្វើឲ្យរាំងស្ទះស្ទើរតែគ្រប់ផ្នែក។ ក្នុងហ្នឹងដំណើរជួបជាមួយនឹងកម្មករ/ការិនីក៏ត្រូវបានអាក់ខាន។ ឆ្នាំ២០២០ យើងជួបកូវីដ-១៩ ឆ្នាំ២០​២១ ក៏នៅបន្តកូវីដ-១៩ ឆ្នាំ២០២២ ក៏នៅជួបកូវីដ-១៩ និង២០២៣ មុនពេលលើកលែងការធ្វើតេស្តសម្រាប់ការជួបជុំ យើងមិនមានឱកាសដើម្បីជួបគ្នាទេ។ ថ្ងៃនេះមាន ១​ម៉ឺន ៧ពាន់នាក់ជាង … (បើមានការជួបគ្នាក៏)នឹងតម្រូវឲ្យក្មួយៗរុកច្រមុះគ្រប់ៗគ្នា។ ការលើកលែង(ការធ្វើតេស្ត)បង្កើតឱកាសសំរាប់ការជួបជុំគ្នាឡើងវិញ។ មានការប៉ះដៃគ្នាបន្តិចបន្តួច។ បើសិនជាក្មួយៗត្រឡប់ទៅវិញ បែរជាកើតកូវីដ-១៩ កុំសង្ស័យថាឆ្លងពីណា ថាឆ្លងពីពូតែម្តងទៅ។ ប៉ុន្តែបើសិនជាពូកើតកូវីដ-១៩ វិញ គឺពូក៏នឹងនិយាយថាមិនមែនឆ្លងពីក្មួយៗទេ តែឆ្លងខ្លួនឯងធ្វើការតាំងពីណាពីណីមក។ ម្សិលមិញសុំពេល២ ថ្ងៃការចៅ។

(៤) ក្លាយជាប្រទេសនាំមុខមួយដែលអាចត្រួតត្រាជំងឺកូវីដ១៩បាន

ជំងឺកូវីដ-១៩ ទាមទារឲ្យយើងមានការប្រុងប្រយ័ត្ន ក៏ប៉ុន្តែបច្ចុប្បន្ននេះវាមិនអាសន្នដូចកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ នោះទេ។ មានការផ្សព្វផ្សាយមួយចេញពីសិង្ហបូរីថានាយករដ្ឋមន្រ្តីសិង្ហបូរីកំពុងកើតកូវីដ-១៩។ ឥឡូវហ្នឹង កូវីដ-១៩ ហ្នឹងប្រៀបដូចជាផ្តាសាយធម្មតា។ សូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះបណ្តារោងចក្រទាំងអស់ ជាពិសេសកោតសរសើរក្មួយៗជាកម្មករ/ការិនីដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ គ្រានោះគឺជាកង្វល់ធំណាស់។ អ្វីដែលជាការព្រួយបារម្ភជាងគេ គឺ(ការដែលអាច)ផ្ទុះកូវីដ-១៩ ក្នុងរោងចក្រ ដែលប្រមូលផ្តុំទៅដោយកម្មករ។ មួយរោងចក្ររាប់រយរាប់ពាន់នាក់។ គឺជារឿងគួរឲ្យខ្លាចនិងបារម្ភខ្លាំងណាស់។ ក្មួយៗទាំងអស់បានខិតខំអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងទទួលយកវ៉ាក់សាំងដើម្បីការពារជំងឺ​ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំមុខ១ ក្នុងចំណោមប្រទេសនាំមុខដទៃទៀតដែលអាចត្រួតត្រា ជំងឺកូវីដ-១៩បាន

(៥) បិទទ្វាររោងចក្រក្នុងដំណាក់កាលកូវីដដោយសារប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមស្ថិតក្នុងការបិទខ្ទប់

ដូច្នេះហើយបានជាយើងមានឱកាសដើម្បីបើករោងចក្រឡើងវិញ ព្រមគ្នានឹងការដឹកមកដល់នូវបណ្តាវត្ថុធាតុដើមសម្រាប់ការផលិតក្នុងប្រទេសនិងការបញ្ជាទិញពីនិងនាំចេញទៅប្រទេសក្រៅ។ នេះគឺជាពេលពេលវេលាដែលពូត្រូវអរគុណចំពោះកម្មករ/ការិនីទាំងអស់ដែលនៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ នៅក្នុងដំណាក់កាលនៃកូវីដ-១៩ នោះ យើងក៏បានជួបប្រទះនូវការបិទទ្វារខ្លះៗ នៃរោងចក្រ។ ការបិទទ្វារនោះ មិនមែនបណ្តាលមកពីអ្វីផ្សេងក្រៅពីខ្វះវត្ថុធាតុដើម(នោះទេ)។ ប្រទេសលក់វត្ថុធាតុដើមឲ្យយើងពិបាកនៅក្នុងការដឹកជញ្ជូននិងការនាំចេញ។ សូម្បីតែនៅក្នុងប្រ​ទេសនោះ អ្នកនៅក្នុងប្រទេសរបស់គាត់ក៏ត្រូវធ្វើការបិទខ្ទប់។ អញ្ចឹងការដឹកវត្ថុធាតុដើមពីកន្លែងមួយ មកកាន់កំពង់ផែសម្រាប់ដើម្បីដឹកមកប្រទេសរបស់យើងមិនអាចធ្វើទៅរួច

(៦) រាជរដ្ឋាភិបាលយកចំណាត់ការផ្តល់កម្រៃទ្រទ្រង់ជីវភាព៧០ ដុល្លារ/ខែ ក្នុងដំណាក់កាលកូវីដ១៩

ដូច្នេះ ពេលនោះរាជរដ្ឋាភិបាលបានធ្វើចំណាត់ការមួយដោះស្រាយឲ្យក្មួយ​ៗកម្មករ/ការិនីមានឱកាសទទួលបានប្រាក់កម្រៃក្នុងកម្រិតមួយដែលអាចទ្រទ្រង់ជីវភាពក្នុងដំណាក់កាលដ៏លំបាក។ យើងបានផ្តល់ចំពោះកម្មករ/ការិនីក្នុងវិស័យកាត់ដេរ​និងដេរស្បែកជើងចំនួន៧០ ដុល្លារ ដែលក្នុងនោះ ៤០ ដុល្លារទទួលពីរាជរដ្ឋាភិបាលនិង៣០ ដុល្លារទទួលពីនិយោជកពីម្ចាស់រោងចក្រ។ យើងក៏បានផ្តល់(ការឧបត្ថម្ភ)ចំពោះកម្មករ/ការិនីដែលធ្វើការនៅតាមសណ្ឋាគារផងដែរ។ ប៉ុន្តែអ្នកនៅតាមសណ្ឋាគារបានចំនួនតិចជាង។ ពួកគាត់បានប្រាក់តែពីរាជរដ្ឋាភិបាលប៉ុណ្ណោះ មិនបានប្រាក់ពីថៅកែទេ ព្រោះថៅកែឡុងចុង។ បិទសណ្ឋាគារទៅ គ្នាក៏ជួបការលំបាក។

(៧) រដ្ឋលើកលែងសិននូវកាតព្វកិច្ចមួយចំនួនដែលម្ចាស់រោងចក្រត្រូវបំពេញ

ម្ខាងទៀត យើងក៏បន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ដែលឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ពាក់ព័ន្ធនឹងការលើកលែងកាព្វតកិច្ចមួយចំនួនដែលម្ចាស់រោងចក្រត្រូវធ្វើបំពេញ។ យើងមានការបន្ធូរបន្ថយថវិកាបង់ពន្ធឲ្យរដ្ឋ បើមិនដូច្នេះ​ទេ រោងចក្រដំណើរការទៅមិនរួច។ អ្នកដែលបាត់បង់ការងារធ្វើគឺកម្មករ បូកបន្ថែមទៅដោយយើងមិនអាចមានទំនិញនាំចេញទៅកាន់ទីផ្សារដែលបញ្ជាទិញពីប្រទេសរបស់យើងនោះទេ

(៨) ជំនួបលើកទី២ ពិនិត្យវឌ្ឍនភាពក្រោយជំនួបទី១ និងអ្វីអាចធ្វើបានថែមទៀត

(សំរាប់)ជំនួបលើកទី២ របស់យើង ខ្ញុំមានគោលដៅជាក់លាក់គឺចង់ពិនិត្យវឌ្ឍនភាពដែលទទួលបានពីជំនួបលើកទី១ ហើយពិនិត្យមើលថែមទៀតអ្វីដែលយើងអាចធ្វើបានសម្រាប់កម្មករ/ការិនី​។ អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពមុនពេលជំនួបនិងក្រោយពេលជំនួប ហើយបន្ទាប់ទៅក៏មានអនុសាសន៍១០ ចំណុច ដែលក្រសួងការងារនិងបណ្ដុះបណ្ដាល​វិជ្ជាជីវៈបានធ្វើ។ ខ្ញុំសូមឲ្យយករឿងមួយតាម​ដានដោយមានការយកចិត្តទុកដាក់នៅក្នុងអនុសាសន៍ទី១០ ទាក់ទង​នឹង​ពលករនៅក្រៅប្រទេស។

(៩) បើបណ្តេញកម្មករកម្ពុជា ឡាវ មីយ៉ាន់ម៉ា ចេញពីថៃ នឹងធ្វើអោយខូចខាតសហគ្រាសថៃខ្លួនឯងដែរ

​មិនទាន់បានអីផង (អ្នកឈ្នះឆ្នោត)នៅក្នុងប្រទេសថៃបានគំរាមដេញ​ចេញនូវកម្មករកម្ពុជានិងឡាវ។ ខ្ញុំគ្រាន់តែផ្ដាំទៅ អ្នក​ឈ្នះ​ឆ្នោតនៅប្រទេសថៃថា “ខ្ញុំមិនជ្រៀតជ្រែកនយោបាយប្រទេសអ្នកទេ​ ប៉ុន្ដែខ្ញុំសង្ឃឹម​ថាអ្នកមើលឲ្យឆ្ងាយពីប្រទេសថៃ។ អ្នកជាអ្នកឈ្នះឆ្នោត ក៏ប៉ុន្ដែអ្នកមិន​ប្រាកដថាក្លាយជានាយករដ្ឋមន្ដ្រីនិងបង្កើតរដ្ឋាភិបាលបានទេ។ អ្នកបាន​ដាក់ចេញនូវនយោបាយមួយដែលបង្កគ្រោះថ្នាក់មិនមែនគ្រាន់​តែពលករកម្ពុជា ឡាវ ឬមីយ៉ាន់ម៉ាទេ តែវានឹងខូចខាតដល់សហគ្រាសថៃដែល​ប្រើពលករមកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ។ យើង​ត្រូវតាមដាន(សភាពការណ៍នេះ)ឲ្យបានហ្មត់ចត់ ដើម្បីធានាពលកររបស់យើងដែល​ធ្វើការនៅថៃ។

(១០) អនុសាសន៍ទី១០ បង្កាផលប៉ះពាល់ដល់កម្មករ/ការិនីធ្វើការនៅប្រទេសថៃ

រដ្ឋាភិបាល ប្រាយុទ្ធ ចាន់អូចា បានបង្ក​លក្ខណៈពីកម្មករមិនស្របច្បាប់ឲ្យទៅជាកម្មករស្របច្បាប់។ នេះ​អ្នកឈ្នះ(ការបោះឆ្នោត)មានត្រឹមតែ១៥១ សំឡេង ក្នុងពេលដែលត្រូវការសំឡេងដល់ទៅ៣៧៦ ទើបបង្កើត​រដ្ឋាភិបាលបាន មិនទាន់បានធ្វើអីផង គំរាមបណ្ដេញកម្មករកម្ពុជានិងឡាវចេញហើយ។ ខ្ញុំគិតថា នយោបាយនេះប្រហែលជាមិនទទួលបានការគាំទ្រពីប្រទេសជិតខាងដូចជាកម្ពុជានិងឡាវនោះទេ​។ កម្ពុជាគ្រាន់តែផ្ដាំផ្ញើថា​គួរប្រុងប្រយ័ត្ន។ ខ្ញុំមិនប្រដៅអ្នកនយោបាយថៃទេ។ កម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសគេទេ​ ក៏ប៉ុន្ដែវាប៉ះពាល់ទៅដល់កម្មករ/ការិនីរបស់យើងដែលកំពុងធ្វើការនៅប្រទេស​ថៃ។ នេះជាអនុសាសន៍ទី ១០ ដែលខ្ញុំផ្ដល់ទៅឲ្យក្រសួង​ការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

(១១) ក្រោយជំនួបពេលសម្រាលកូនស្ត្រីទទួលបានមាតុភាព៣ ខែនិងបៀវត្សរ៍១២០%

ក្មួយបានលឺហើយអម្បាញ់មិញ មុនពេលជំនួបទី១ និងក្រោយជំនួបទី១ តើមានអ្វីកែប្រែ? ដូចជាបញ្ហាទាក់ទងជាមួយស្ដ្រីគឺ មុននោះគឺទទួលបាន​ការឈប់សម្រាក ប៉ុន្ដែទទួលបានបៀវត្សត្រឹម ៥០% ប៉ុន្ដែក្រោយពេលជំនួប យើងទទួលបានការឈប់សំរាករយៈពេល ៣ ខែ និងបៀវត្ស ១២០%។ នេះជាសមិទ្ធផលនៃជំនួប។ ខ្ញុំមិនមែនជាអ្នកដែលជិះសេះមើលផ្កាទេ​ ខ្ញុំដើរដោះស្រាយបញ្ហា។ អញ្ចឹងអ្វីដែល ឯកឧត្តម អ៊ិត សំហេង បានលើកឡើង​ត្រូវការពារវាឲ្យជាប់។ យើងនឹងបង្កើនថែមនូវអ្វីដែលយើងអាចដោះស្រាយបាន ដូចជាបញ្ហាដែលខ្ញុំនិយាយហើយថ្ងៃមុន។ ខ្ញុំចង់ឲ្យស្ដ្រី​មាន​ផ្ទៃពោះចាប់ពី ៣ ខែ ឡើងទៅបានចេញមុនម៉ោងយ៉ាងតិច ១៥ នាទី។ ព្រោះដើម្បីអ្វី? ស្ដ្រីមានផ្ទៃពោះនៅពេលដែលចេញជាមួយគ្នា ប៉ះទង្គិចចុះ​ឡើង … អ្នកខ្លះនិយាយថាគ្រាន់តែរឿងកំប៉ិកកំប៉ុកអញ្ចឹង ក៏លោក ហ៊ុន សែនចេះលើក​ជា​បញ្ហាដែរ។

អ្នកគិតថាជារឿងកំប៉ិកកំប៉ុក ប៉ុន្ដែសម្រាប់ខ្ញុំរឿងបែបនេះមិនមែនជារឿងកំប៉ិកកំប៉ុកទេ។ ជារឿងធំណាស់។ ប្រពន្ធរលូតកូន ស្ដ្រីរលូតកូន ស្ដ្រីនោះមានការសោកស្ដាយប៉ុណ្ណានិងឈឺចាប់ប៉ុណ្ណា? ឪពុកដែលជាប្ដីរបស់​ស្ដ្រីរលូតកូនឈឺចាប់ប៉ុណ្ណា? រឿងនេះខ្ញុំធា្លប់ជួបប្រទះខ្លួនឯង។ ជួបប្រទះ​លើកទី១ កូនស្លាប់នៅនឹងមុខ សុំគេយកកូនទៅកប់ក៏គេមិនឲ្យ សុំគេមើលថែទាំភរិយាដែលទើបឆ្លងទន្លេក៏គេមិនឲ្យ តើយើងឈឺចាប់ប៉ុណ្ណា? បន្ទាប់ទៅមកដល់ទីក្រុងភ្នំពេញក៏ជួបប្រទះបញ្ហារលូតកូនទៀតដោយសារ​ខ្វះការយកចិត្តទុកដាក់ពីខ្លួនឯងតែម្ដង។ នៅភ្នំពេញសម័យនោះអត់មានទឹក​ប្រើប្រាស់ទេ … ព្រលឹមឡើងក្នុងឋានៈជារដ្ឋមន្ដ្រីការបរទេសត្រូវទៅដងទឹកពីមាត់ទន្លេ ធ្វើធុងសាំង​អូសទឹកមក។ មកដល់ហើយ ចាក់នៅខាងក្រោម ហើយត្រូវរែកឡើងទៅលើ។ ថ្ងៃមួយ ប្រញាប់ប្រជុំក៏ទៅប្រជុំ។ ប្រពន្ធខ្វះទឹកនៅក្នុងបន្ទប់ទឹកក៏ទៅយួរ​ទឹកហ្នឹងមក បានជារឿងរលូតកូន។

(១២) អ្វីដែលផលប្រយោជន៍ប្រជាជន ត្រូវតែឲ្យតម្លៃនិងរកវិធីសាស្ដ្រ​ដោះស្រាយ

ពូយល់​ណាស់ពីបញ្ហាទាំងនេះ។ អ្នកខ្លះថារឿងនេះជារឿងកំប៉ិកកំប៉ុក ប៉ុន្ដែសំរាប់​ពូ​មិនមែនជារឿងកំប៉ិក​កំប៉ុកទេ។ អ្វីដែលជាផលប្រយោជន៍របស់ប្រជាជន អ្វីដែលផលប្រយោជន៍ទាក់ទងនឹងជីវិតមនុស្សគឺពូឲ្យតម្លៃខ្ពស់ ហើយរកវិធីសាស្ដ្រ​ដោះស្រាយ។ អញ្ចឹងសូមអរគុណ រោងចក្រ សហគ្រាសទាំងអស់ដែលបានអនុញ្ញាតឲ្យកម្មការិនីមានផ្ទៃពោះបានចេញមុនពេលកំណត់យ៉ាងតិច១៥ នាទីដើម្បីចៀសវាងការប៉ះទង្គិច … ដែល(អាច)កើតមានបញ្ហាលំបាក។ រឿងដែលទាក់ទងនឹងផលប្រយោជន៍ប្រជា​ជនកុំចាត់ទុកថារឿងនោះជារឿងតូចតាច ត្រូវចាត់ទុករឿងនោះជារឿងដែល​យើងត្រូវដោះស្រាយ។ ខ្ញុំមានមោទនភាពចំពោះរឿងដែលយើងបានដោះស្រាយមុនពេលមកជួបនិងក្រោយពេលមកជួប។ អ្វីដែលជាសមិទ្ធផលដែលយើងបានបង្កើតឡើងនៅពេលនោះគឺរក្សាបានមកដល់ពេលនេះ ហើយបន្ថែមបានដូចអ្វីដែលឯកឧត្តម អ៊ិត សំហេង បានរាយការណ៍​អម្បាញ់មិញ។

(១៣) ការឧបត្ថម្ភកំណើតកូនមួយ កូនភ្លោះពីរ និងកូនភ្លោះបី

ខ្ញុំគួរតែបញ្ជាក់ចំណុចនេះបន្ដិច ដើម្បីយើងអាច​យល់ស្របគ្នាសំរាប់ការអនុវត្ដរយៈពេលខាងមុខ។ ក្មួយៗកំ​ពុងទទួលនូវការឧបត្ថម្ភសម្រាប់ការមានផ្ទៃពោះ ក្នុងកូនមួយទទួលបាន៤០ ម៉ឺនរៀល កូនពីរ៨០ ម៉ឺនរៀល និងកូនបី១២០ ម៉ឺនរៀល។ អ្នកបានកូន(ភ្លោះបី)នោះគឺ​មានប្រាក់ឧបត្ថម្ភពីខ្ញុំ៥ លានរៀលថែមទៀត។ សម័យឥឡូវ មាននៅសល់កើតកូន(ភ្លោះ)៣ ក៏ប៉ុន្ដែមិនសូវ(ចាប់កំណើត)នឹងអ្នកមានភ្លើងអគ្គិសនីទេ។ ព្រោះអី? អ្នកដែលទៅចាប់ជាតិ៣ នាក់ហ្នឹង ចូលអត់​ចុះព្រោះភ្លើងអគ្គិសនីវាភ្លឺ។ ​បើភ្លោះពីរសំបូរ។ បើភ្លោះបីមិនសូវមានប៉ុន្មានទេ​។ ឥឡូវ (សេង) ទៀង ប៉ុន្មានគ្រួសារហើយដែលយើងឧបត្ថម្ភ? (៣៩៤ គ្រួសារ)។ ប៉ុន្ដែតើយើងជួបប្រទះប៉ុន្មានទៅក្នុងចំណោមកម្មករជិត៤០០ គ្រួសារហ្នឹង? មានតិចណាស់! ព្រោះឥឡូវកម្មករមានអគ្គិសនីប្រើ … ដល់ភ្លឺពេកកូនអត់ចូល(ចាប់កំណើត) គេហៅថាកម្មករដំណាក់កាលថ្មី។ យើងនឹងធ្វើឲ្យគ្រប់ភូមិនៅជនបទមានអគ្គិសនីប្រើ។ ឥឡូវនេះដូចជាសម្រេចបាន៩៧% ទៅ៩៨% ទូទាំងប្រទេសហើយ … ឯខេត្តកណ្ដាលបែបគ្រប់១០០% នៃភូមិទៅហើយ ដែលមានអគ្គិសនីប្រើប្រាស់នោះ

(១៤) ក្រៅពីឧបត្ថម្ភមួយលើកពេលឆ្លងទន្លេ មានការឧបត្ថម្ភពិនិត្យសុខភាពមុននិងក្រោយមាតុភាព១៤ដង

ដើម្បីចៀសវាងការលំបាកក្នុងការបើកស្ទួន រវាងការទទួលផលពីការបើកផ្ដល់សម្រាប់អ្នកឆ្លងទន្លេ ក្នុងម្នាក់កូនមួយ៤០ ម៉ឺនរៀល ហើយបន្ទាប់ទៅកូនដែលមាននឹងទទួលផលទាក់ទិនជាមួយ​អ្នកមានផ្ទៃពោះរហូតដល់កូនអាយុ២ ឆ្នាំ យើងអនុវត្ដជាមួយ​គ្នាតែម្ដង ដោយធ្វើសមាហរណកម្មហើយចាប់ផ្ដើម​អនុវត្ដ​ចាប់ពីខែសីហាទៅ។ បានសេចក្ដីថា ឥឡូវនេះខែ៦។ នៅខែ៧ (ចាប់ផ្ដើមអនុវត្ដ)ខែ៨ ព្រោះយើងត្រូវមានវិធីសាស្ដ្រ ត្រូវមានការគ្រប់​គ្រង ត្រូវមានយន្ដ​ការនៃការដោះស្រាយតទៅទៀត។ ក្មួយ​ៗពីមុនបានទទួលនូវការឧបត្ថម្ភ១ លើក។ ឥឡូវនេះ ក្រៅពី១ លើកនៃថ្ងៃឆ្លងទន្លេ ក្មួយៗនឹងទទួលបានការឧបត្ថម្ភ១៤ លើក​បន្ថែមទៀត … សម្រាប់ពេលដែលក្មួយៗចាប់ផ្ដើមមានផ្ទៃពោះត្រូវទៅពិនិត្យ ៤ លើក។ ពីមុនក្មួយៗទៅពិនិត្យមិនបានទទួលអ្វីទេគឺពិនិត្យហើយគេយកប្រាក់។ ខាងក្រោយនេះ … ពេលដែលក្មួយទៅពិនិត្យ៤ ដងគឺទទួលបាននូវប្រាក់ឧបត្ថម្ភវិញ។ យើងចង់ឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ទទួលបាននូវការពិនិត្យសុខភាព។ ដល់ពេលឆ្លងទន្លេ យើងត្រូវទទួលការឧបត្ថម្ភម្តង ដូចដែលយើងបានធ្វើកន្លងទៅនេះ។ បន្ទាប់ពីការឆ្លងទន្លេហើយក្មួយៗ​នឹងទទួលបានការឧបត្ថម្ភ ១០ ដងផ្សេងទៀត រហូតដល់កូនអាយុ ២ ឆ្នាំ។

(១៥) ពង្រីកវិសាលភាពជំនួយសង្គមកិច្ចដលើស្រ្តីមានផ្ទៃពោះ/ឆ្លងទន្លេនិងរកការសហការពីរោងចក្រ

នេះជាអ្វីដែលយើងបានអនុវត្តកន្លងទៅ។ ឥឡូវនេះ វិសាលភាពរបស់វា(កម្មវិធីជំនួយផ្នែកសង្គមកិច្ច)ត្រូវបានពង្រីកមកសម្រាប់ក្មួយៗ ជាកម្មការិនីនៅតាមរោងចក្រ​/សហគ្រាសរបស់សេដ្ឋកិច្ចក្នុងប្រព័ន្ធនេះ។ ពង្រីកទំហំនៃប្រាក់ដែលទទួលបាន ហើយប្រាក់ដែលទទួលបាននេះវាមិនថយទេ។ តែកាលណាកើនហើយគឺវាអត់ថយទេ។ នេះជាចំណុចថ្មីមួយនៃការយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់កម្មការិនីជាស្ត្រីមានផ្ទៃពោះរបស់យើង … ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈអាចបន្តពិភាក្សាជាមួយថៅកែរោងចក្រ ខាងផ្នែកវិស័យឯកជន កុំឲ្យទម្ងន់ធ្លាក់មកក្នុងថវិកាជាតិច្រើនពេក។ ខាងរោងចក្រអាចជួយលើកម្មវិធីសង្គមរបស់យើងនេះ។ យើងត្រូវធ្វើការជាមួយវិស័យឯកជនដើម្បីយើងអាចយល់គ្នា ព្រោះនៅក្នុងរោងចក្រនីមួយៗ មិនមែនកម្មករសុទ្ធតែមានផ្ទៃពោះ១០០% នោះទេ។ វាមានចំនួនតិចតួចទេ ពេលដែលកម្មករមានផ្ទៃពោះហើយដែលរោងចក្រត្រូវដោះស្រាយ។ (សម្តេចនិយាយអំពីថ្ងៃក្តៅចំអ្នកមានផ្ទៃពោះ)។

(១៦) អ្វីដែលកំពុងមានសព្វថ្ងៃគឺបានមកដោយមានសន្តិភាព

តើក្មួយៗដឹងទេថា អ្វីដែលយើងបាននឹងកំពុងមានសព្វថ្ងៃនេះ បានមកពីអ្វី? រឿងសំខាន់ជាងគេ គឺបានមកដោយសន្តិភាពដែលយើងរកបានមកដោយលំបាក។ តើនៅក្នុងពេលដែលយើងមានសង្គ្រាម អ្នកណាគេមកវិនិយោគ? បើសិនជាយើងនៅបន្តមានសង្គ្រាម ពេលនេះម៉ោងនេះ ប្រហែលជាក្មួយៗខ្លះមិនបានកើតមកទេ ដោយសារតែឪពុកម្ដាយរបស់ខ្លួនត្រូវបានស្លាប់នៅក្នុងសង្គ្រាមនោះឬក៏មិនមានវត្តមានរោងចក្រនិងសហគ្រាសនៅតាមទីកន្លែងដែលក្មួយៗកំពុងធ្វើការនេះទេ។ យើងមិនតម្រង់ឆ្ពោះតែទៅរកទីក្រុងភ្នំពេញទេ។

(១៧) ពង្រាយរោងចក្រទៅតាមបណ្តាខេត្ត

យើងបានពង្រាយរោងចក្រទៅតាមបណ្តាខេត្ត។ គ្រាន់តែនៅខេត្តកណ្តាលនេះ​​មានរោងចក្រច្រើនដែរ រហូតទៅដល់… ជាង៣០៩ រោងចក្រ។ ដោយឡែកស្រុកពញាឮ២៥ រោងចក្រ។ ពីមុននេះ នៅពញាឮសូម្បីតែសិប្បកម្មក៏លំបាកផង។ មានសិប្បកម្មច្រើនធ្វើទឹកត្រី ព្រោះខាងផ្នែកនេសាទមាននៅខាងហ្នឹង។ ប៉ុន្តែឥឡូវ យើងមានរោងចក្រ។ ថ្ងៃនេះ ក៏មានក្មួយៗមកពីខាងខេត្តកំពង់ស្ពឺ និងមកពីខេត្តកំពង់ឆ្នាំង មើលសុំមើលមុខអ្នកខេត្តកំ​ពង់ឆ្នាំងតិចមើល។ ខាងណា? អ្នកកំពង់ឆ្នាំងមានផ្ទៃពោះនឹងគេដែរ? អ្នកមានផ្ទៃពោះខាងខេត្តកំពង់ឆ្នាំង មើលលើកដៃតិចមើល។ អ្នកកំពង់ស្ពឺ ប៉ុន្មាន? អ្នកកណ្តាលប៉ុន្មាន? កន្លែងនេះកន្លែងមុំ ៣ មុំរបស់ព្រំប្រទល់រវាងម្ខាង នេះជាទឹកដីរបស់កណ្តាល ប៉ុន្តែទៅមិនឆ្ងាយទេ គឺទឹកដីកំពង់ឆ្នាំង និងកំពង់ស្ពឺ។ នេះហើយដែលហៅថាការតភ្ជាប់ពីតំបន់មួយទៅកាន់តំបន់មួយ។ ផ្លូវដែលក្មួយៗធ្វើដំណើរមកក៏វាមិនលំបាកពេកទេ។ ចំណុចនេះវាផ្តើមចេញពីសុខសន្តិភាព

(១៨) អ្វីៗ ទាំងអស់រស់ក្រោមដំបូលសន្តិភាព

កន្លងទៅ យើងបានបញ្ចប់ស៊ីហ្គេមដោយជោគជ័យ។ ថ្ងៃនេះ ក្មួយៗកុំភ្លេច យប់នេះមើលទូរទស្សន៍ ផ្សាយបន្តផ្ទាល់អំពីការបើកអាស៊ានប៉ារ៉ាហ្គេម មិនអន់ជាងការបើកស៊ីហ្គេមទេ។ មើលកាំជ្រួចតាមការផ្សាយបន្តផ្ទាល់។ ឥឡូវហ្នឹងមិនសូវមានមនុស្សចូលមើលដូចកាលពីស៊ីហ្គេមទេ ប៉ុន្តែក្មួយៗអាចទៅ។ ទៅដល់ហ្នឹងគេឲ្យចូលមើលហើយ។ សំបុត្រមិនអស់លុយទេ … ថ្ងៃហ្នឹងថៅកែគេឲ្យសម្រាកទាំងព្រឹកទាំងល្ងាច ដើម្បីជួបជាមួយនឹងពូ។ អញ្ចឹងឆ្លៀតពេលល្ងាច ហើយស្អែកថ្ងៃអាទិត្យគឺសម្រាក​។ អញ្ចឹងឆ្លៀតទៅមើលការប្រកួតណាមួយរបស់កីឡាករ/ការិនីជាជនពិការ។ យើងបានប្រើពាក្យមួយថា «កីឡារស់ក្នុងសន្តិភាព» គឺពិតជាត្រឹមត្រូវ។ ប៉ុន្តែពូចង់និយាយថា អ្វីៗទាំងអស់រស់នៅក្រោមដំបូលសន្តិភាព

(១៩) បក្សប្រឆាំងចង់ឲ្យមានចលាចលដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល

សន្តិភាពនេះ វាមិនមែនត្រូវការត្រឹមតែអ្នកដែលនៅក្នុងរដ្ឋាភិបាលទេ។ អ្នកដែលគាំទ្របក្សប្រឆាំង ឬមេដឹកនាំបក្សប្រឆាំង ក៏វាត្រូវការដែរ។ ប៉ុន្តែមេបក្សវាបំផុសឲ្យតែធ្វើម៉េចមានចលា​ចល ព្រោះវាអត់នៅក្នុងស្រុក។ អ្នកនៅក្នុងស្រុកក៏មិនចង់ឲ្យមានសង្គ្រាមចលាចលនោះទេ តាមដែលយើងដឹងបាន។ ពួកគេ(ប្រឆាំង)នៅតែមានបំ​ណងចង់ឲ្យមានចលាចលដើម្បីពួកគេទាញយកនូវផលចំណេញពីចលាចលនោះផ្តួលរំលំរាជរដ្ឋាភិបាល។ ប៉ុន្តែពួកអ្នកឯង ខ្ញុំបានប្រាប់រួចហើយថា កុំធ្វើអ្វីដែលខុសនឹងច្បាប់។ អញ្ចឹងយើងត្រូវទទួលយកនូវហេតុផលដ៏សមស្របថា គ្មានសន្តិភាពគឺគ្មានការអភិវឌ្ឍទេ។ រឿងនេះគឺជារឿងពិត។ សាកល្បងល៎មើល បើសិនជាមានសង្គ្រាមផ្ទុះឬចលាចលណាមួយ ថៅកែរោងចក្រគេបិទរោងចក្រ។ ក្មួយៗបាត់បង់ការងារធ្វើ។ ឆ្នាំ២០១៣ (ក្មួយៗ)មិនព្រមធ្វើបាតុកម្មទេ តែមេបាតុកម្មវាទៅទម្លាយទ្វាររោងចក្រឲ្យគេធ្វើបាតុកម្ម។ បើមិនកាត់ទោសវា ទើបរឿងវាចម្លែក …។

(២០) ការពារអំណាចដើម្បីការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាជន

វាមិនដែលទេដែលគេអត់ធ្វើបាតុកម្ម ឯងទៅទម្លាយទ្វាររោងចក្រ។ មានរូបភាពបញ្ចាំងដល់រាល់ថ្ងៃ។ ពួកនេះមិនខ្លាចថាវាត្រូវចំណាយអ្វីទេ ឲ្យតែបានអំណាច។ អ្នកឯងមកចោទខ្ញុំថាលោក ហ៊ុន សែន ការ​ពារអំណាច។ អ្នកឯងនិយាយត្រឹមត្រូវ។ បើខ្ញុំមិនការពារអំណាច តើមានសន្តិភាពនេះទេសម្រាប់ប្រជាជនកម្ពុជា? ពួកអ្នកឯងមានមុខទេ មានសមត្ថភាពទេ ក្នុងការគ្រប់គ្រងសន្តិភាពរបស់ប្រទេស​។ ពិតជាមិនគ្រប់គ្រាន់ទេ ពួកអ្នកឯងចាំតែការសងសឹកទេ។ ប៉ុន្តែយើងមិនអនុញ្ញាតឲ្យពួកអ្នកឯងធ្វើសកម្មភាពតាមចិត្តទេ។ សូម្បីតែប៉ុន្មានថ្ងៃនេះ ម្តងហើយម្តងទៀត អ្នកនៅតែចង់ធ្វើបាតុកម្ម។ ខ្ញុំនៅតែបញ្ជាក់ថា បើអ្នកឯងហ៊ានធ្វើ បទបញ្ជារបស់ខ្ញុំត្រូវតែអនុវត្ត។ កុំបង្កើតចលាចល។ អញ្ចឹងទេ យើងត្រូវរួមគ្នាការពារ រក្សាសន្តិភាពនេះឲ្យខាងតែបាន។

(២១) គណបក្សប្រជាជន រកសន្តិភាពនិងការពារសន្តិភាព

មានតែគណបក្សប្រជាជនមួយប៉ុណ្ណោះដែលមានសមត្ថភាពរកសន្តិភាព ហើយការពារសន្តិភាពបានទៀត។ គណបក្សដទៃមិនទាន់មានសមត្ថភាពបែបនោះទេ។ ក្មួយៗ កូនៗ ចៅៗ ទៅសួរឪពុកម្តាយ ទៅសួរជីដូនជីតាទៅ ឆ្លងកាត់ដំណាក់កាលបែបណាដែលខ្មែរឆ្លងកាត់។ នៅកំពង់ស្ពឺ នៅកណ្តាលយើងនេះ ចូលមកពញាឮ … ពញាឮខាងនោះ ជាប់មុខកំពូល គឺខ្មែរក្រហមចូលតាមច្រកហ្នឹងទៅបាញ់ចូលភ្នំពេញ។ កំពង់ស្ពឺនេះ ជាតំបន់ដែលយើងពន្លត់សង្គ្រាម ភ្នំឱរ៉ាល់ ពួកតំបន់ឱរ៉ាល់អីហ្នឹង។ តំបន់នេះអសន្តិសុខ។ តើអ្នកណាមកវិនិយោគ? អ្នក​ណាមកធ្វើទេសចរណ៍? សូម្បីតែយើងខ្លួនឯងមានការលំបាក(ធ្វើដំណើរ)ពីតំបន់មួយទៅកាន់តំបន់មួយ។ សង្គ្រាមវាសង្គ្រាមហើយ ប៉ុន្តែដោយសារសង្គ្រាមនោះយើងកសាងផ្លូវថ្នល់អត់បាន។

(២២) អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព រោងចក្រក្លាយជាសហគមន៍សុខសាន្ត

ឥឡូវ យើងមានផ្លូវលំប៉ុន្តែផ្លូវមិនសូវជាកាក់កប ធ្វើមួយឆ្នាំហើយខ្ទេចបណ្តោយ។ អញ្ចឹង បើបានជ្រុលធ្វើ លេងចាក់បេតុងបណ្តោយ ឲ្យវាធានាក្នុងការប្រើប្រាស់នៅតាមភូមិ​ឃុំរបស់យើង … ពូសូមអំពាវនាវឲ្យរួមគ្នាអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព តាមរយៈធ្វើយ៉ាងណាឲ្យរោងចក្រក្លាយទៅជាសហគមន៍សុខសាន្តមួយ ដែលច្របាច់ចូលគ្នា និងធ្វើការរួមគ្នា រវាងម្ចាស់រោងចក្រ ជាមួយនិងកម្មករ។ ម្ចាស់រោងចក្រត្រូវតែយល់ថាបើគ្មានកម្មករធ្វើការជាមួយទេ យើងគ្រាន់តែជាម្ចាស់ឃ្លាំង មិនមែនជាថៅកែរោងចក្រទេ។ ម្ចាស់រោងចក្រក៏ត្រូវតែយកចិត្តទុកដាក់លើសុខទុក្ខរបស់កម្មករ។ កម្មករក៏ត្រូវតែយល់ដឹងថា បើគ្មានរោងចក្រទេ តើខ្លួនមានការងារធ្វើឯណា? លើការជាក់ស្តែង បើសិនជាគ្មានរោងចក្រទេ ពេលនេះក្មួយៗកំពុងធ្វើអ្វី? ក្មួយៗកំពុងធ្វើស្រែចំការ ឬលក់ដូរតិចតួច ឬធ្វើសេវាតិចតួចជាមួយឪពុកម្តាយ គ្មានប្រាក់ចំណូលទេ។

(២៣) អនុញ្ញាតឱ្យបើកប្រាក់ខែជារូបិយប័ណ្ណបរទេស ដើម្បីទាក់ទាញការវិនិយោគ បង្កើតការងារ

ឥឡូវនេះ ប្រាក់ចំណូលរបស់ក្មួយៗហោចបំផុតក៏បាន ២០០ដុល្លារអាមេរិកដែរ លើសកម្រិតនៃប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីរបស់យើង ដែលប្រទេសខ្លះគឺមានចំនួនតិចតួច ជាមួយនឹងអត្រាប្តូរប្រាក់របស់គេហាក់មិនមានស្ថិរភាព។ ក៏ប៉ុន្តែសម្រាប់ប្រទេសយើង យើងអនុញ្ញាតឱ្យប្រើប្រាស់នូវរូបិយប័ណ្ណបរទេស ដើម្បីបើកផ្តល់ឱ្យក្មួយៗ ដោយធ្វើយ៉ាងម៉េចធានាថា កុំឱ្យមានការបាត់បង់តាមរយៈនៃអត្រាប្តូរប្រាក់។ ប្រទេសខ្លះកម្មករទទួលប្រាក់ខែខ្ពស់ណាស់ដែរ ប៉ុន្តែដោយសារតម្លៃប្រាក់របស់គេប្រៀបធៀបទៅនឹងដុល្លារមានការធ្លាក់ចុះ ដូច្នេះគេបានបើកជារូបិយប័ណ្ណក្នុងប្រទេសនោះ យកមកប្រៀបជាមួយដុល្លារគឺធ្លាក់ចុះ។ យើងផ្តល់ឱកាសឱ្យថៅកែរោងចក្រ ម្ចាស់សហគ្រាស/ក្រុមហ៊ុន បើកផ្តល់ជាប្រាក់ដុល្លារ។ អ្នកខ្លះគិតថា បើកឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេសនឹងបាត់អធិបតេយ្យ។ ក៏ប៉ុន្តែយើងមិនយល់ដូច្នោះទេ។ យើងគិតអំពីផលប្រយោជន៍នៃការទាក់ទាញវិនិយោគមកកាន់ប្រទេស។ តាមរយៈការវិនិយោគនោះ យើងដោះស្រាយការងារធ្វើឱ្យកម្មករ/ការិនីរបស់យើង បូកនឹងយើងមានទំនិញសម្រាប់ការនាំចេញ ដែលថ្ងៃមុនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបញ្ជូនមកនូវតួលេខរយៈពេល៤ ខែកន្លងទៅ យើងបាននាំចេញជាង ៧ ០០០ លានដុល្លាររួចស្រេចទៅហើយ។

(២៤) កុំឲ្យមានបងតូច/ធំ គ្រឿងញៀន ចោរលួច/ប្លន់ កាប់ចាក់ នៅតាមរោងចក្រ

ចាប់ផ្តើមនៅឆ្នាំ១៩៩៧ យើងមានរោងចក្រប្រមាណជា៨០ រោងចក្រ ជាមួយនឹងកម្មករប្រហែលជាជាង ៨ម៉ឺននាក់ និងការនាំចេញក្នុងទំហំជាង ២០០លានតែប៉ុណ្ណោះ។ ឯប្រាក់ឈ្នួលរបស់កម្មករ/ការិនីរៀមច្បង បានត្រឹមតែ ៤០ដុល្លារទេ។ ឥឡូវប្រាក់ឈ្មួលរបស់ក្មួយ​ៗឡើងទៅដល់ ២០០ដុល្លារ ជាមួយអត្ថប្រយោជន៍ដទៃទៀត​ដែលក្មួយទទួលបាន ទាំងការពិនិត្យសុខភាព ឬក៏ការធ្វើម៉ោងបន្ថែម ប្រាក់រង្វាន់ប្រចាំឆ្នាំស្អីៗ … សូមចូលរួមចំណែកធ្វើឱ្យរោងចក្រក្លាយទៅជាសហគមន៍សុខសាន្ត កុំឱ្យមានការឈ្លោះទាស់ទែងគ្នា កុំឱ្យមានបងតូច បងធំ កុំឱ្យមានគ្រឿងញៀន កុំឱ្យមានចោរលួចចោរប្លន់ កាប់ចាក់គ្នានៅក្នុងរោងចក្រ។ បើសិនជារោងចក្ររាប់ពាន់​រោងចក្ររបស់យើង សហគ្រាសរបស់យើងទូទាំងប្រទេសធ្វើបានយ៉ាងដូច្នេះ វាជាការរួមចំណែកធំណាស់សំរាប់ការអនុវត្តនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលយើងកំពុងបន្តប្រយុទ្ធជាមួយបញ្ហាគ្រឿងញៀន។ សង្ឃឹមថាក្មួយៗ អាចធ្វើកិច្ចការនេះបាន។ ក្មួយៗ ត្រូវចាត់ទុករោងចក្ររបស់ក្មួយៗជាឆ្នាំងបាយ។ ក្មួយៗសាកគិតមើលអ្នកណាជាអ្នកខាតពិតប្រាកដ បើសិនជារោងចក្រត្រូវបិទ?

(២៥) សុំឱ្យបរទេសកាត់ជំនួយ កុំទិញទំនិញនិងដាក់ទណ្ឌកម្ម ជាការវាយបំបែកឆ្នាំងបាយកម្មករ

មនុស្សខ្មែរមួយចំនួនដែលជាមេបក្សប្រឆាំង តែងទៅសុំបរទេសកុំឱ្យមកវិនិយោគនៅស្រុកខ្មែរ ឬកុំទិញទំនិញពីស្រុកខ្មែរ។ ក្មួយៗគិតខ្លួនឯងទៅ តើសំណូមពរបរទេសកុំទិញទំនិញពីកម្ពុជា សំណូមពរកុំមកវិនិយោគនៅកម្ពុជានេះ តើអ្នកណាអ្នកខាត? គឺជាការវាយប្រហារដោយផ្ទាល់ចំពោះក្មួយៗទេ។ ហ៊ុន សែន អត់ងាប់ទេ។ អ្នកដែលងាប់ពិតប្រាកដគឺកម្មករ។ ព្រោះអី? បើគេអត់បញ្ជាទិញ រោងចក្រត្រូវបិទ។ គឺរោងចក្រដែលត្រូវបិទ ហើយកម្មករអត់ការងារធ្វើ។ អញ្ចឹងក្មួយៗមានតែវិលត្រឡប់ទៅធ្វើស្រែចម្ការជាមួយនឹងឪពុកម្តាយវិញតែប៉ុណ្ណោះ។ នៅកម្ពុជា យើងនៅតភ្ជាប់គ្នា។ អត់ទាន់ទៅជាប្រទេសឧស្សាហកម្មបែបប្រទេសលោកខាងលិចទេ។ ប្រទេសលោកខាងលិចគេធ្វើកម្មករតកូនតចៅតជំនាន់ហើយ។ នៅពេលដែលរោងចក្រត្រូវបិទ ឬគេកាត់ចំនួនកម្មករចេញ កម្មករនោះអត់មានការងារធ្វើតែម្តង។ ឯចំពោះយើងវិញ ស្ថានភាពរបស់កម្ពុជានៅល្អប្រសើរត្រង់ឪពុកម្តាយរបស់ក្មួយៗ នៅជាកសិករនៅឡើយទេ។ ឪពុកម្តាយក្មួយៗ នៅពាណិជ្ជករតូចតាច អ្នកលក់ដូរតូចតាចនៅឡើយទេ ឬក៏ជាម្ចាស់សិប្បកម្មតូចតាចនៅឡើយទេ។ ដូច្នេះ ពេលដែលក្មួយៗចាកចេញពីរោងចក្រទៅ ក្មួយៗនឹងទៅធ្វើការជាមួយឪពុកម្តាយដែលជាកសិករ ឬក៏ពាណិជ្ជករតូចតាច ឬក៏ជាសិប្បករតូចតាច។ ប៉ុន្តែប្រាក់ដែលក្មួយធ្លាប់ទទួល២០០ដុល្លារ ក្នុងមួយខែត្រូវបាត់។ ក្មួយៗត្រូវចង្អុលមុខពួកប្រឆាំងថា អ្នកឯងកំពុងបំបែកឆ្នាំងបាយខ្ញុំ អ្នកឯងទៅសុំឱ្យបរទេសកាត់ជំនួយ អ្នកឯងទៅសុំប្រទេសក្រៅកុំទិញទំនិញពីកម្ពុជា ដាក់ទណ្ឌកម្មកម្ពុជាតាមរយៈនេះ/នោះ … មានតែគណបក្សប្រជាជនទេដែលរកការងារធ្វើនិងការពារឆ្នាំងបាយឱ្យក្មួយ​ៗ

(២៦) ប្រាក់ចំណូលក្នុងស្រុកមានជាង៣ ពាន់លានដុលារ មិនគិតប្រាក់ចំណូលពីកូរ៉េខាងត្បូង ពីថៃនិង ប្រទេសនានា

បើសិនជាសន្តិភាពត្រូវបានពង្រឹងល្អ លក្ខខណ្ឌវិនិយោគរបស់យើងកាន់តែប្រសើរ វិនិយោគមកកាន់តែច្រើន យើងនឹងដោះស្រាយការងារធ្វើឱ្យពលរដ្ឋរបស់យើងតទៅទៀត។ កុំភ្លេចឱ្យសោះ ក្មួយៗមួយចំនួនមានប្អូនដែលមិនទាន់មានការងារធ្វើ ត្រូវរកការងារធ្វើ។ ដូច្នេះគេមានក្រុមហ៊ុន គេមានរោងចក្រ គេមានស្អីមក គេដោះស្រាយការងារធ្វើ។ ម្ខាងទៀត កម្មករ/ការិនីខ្លះក៏មានកូនពេញកម្លោះពេញក្រមុំទៅហើយ។ គេត្រូវការការងារធ្វើ។ បើអញ្ចឹងយើងត្រូវការអ្នកវិនិយោគមកបន្ថែមទៀត ​​… ប្រាក់ចំណូលដែលយើងទទួលបានសព្វថ្ងៃនេះ គឺគិតគ្រាន់តែប្រាក់ចំណូលក្នុងស្រុកគឺប្រមាណជាង ៣ ០០០ លានដុលារ មិនទាន់គិតប្រាក់ចំណូលដែលមកពីកូរ៉េខាងត្បូង ប្រាក់ចំណូលដែលមកពីថៃនិងនៅក្រៅប្រទេស … អ្នកខ្លះនិយាយថាលោក ហ៊ុន សែន បង្រៀនឡើងឱ្យធ្វើខ្ញុំគេ។ ឥឡូវក្មួយៗគិតមើល តើនៅស្រុកណាដែលមានថៅកែទាំងអស់គ្នានោះ? ឥឡូវយើងប្រៀបធៀបទៅប្រទេសអ្នកមានៗ តើប្រទេសអ្នកមានៗនោះ ជាថៅកែទាំងអស់គ្នារាប់រយលាននាក់ ឬរាប់សិបលាននាក់? ប្រទេសទាំងអស់នោះមានកម្មករតើ ដោយសារប្រទេសនោះគេមានថៅកែ គេបង្កើតរោងចក្រ គេបង្កើតសហគ្រាស គេបង្កើតក្រុមហ៊ុន ដូច្នេះគេក៏ដោះស្រាយការងារធ្វើឱ្យពលរដ្ឋរបស់គេដូចគ្នា។

(២៧) មិនមែនគាបសង្កត់មុនបោះឆ្នោត តែអ្នកឯងលេងនយោបាយទុច្ចរិត

នៅពេលមានវិបត្តិសេដ្ឋកិច្ចម្តងៗ ជាពិសេសវិបត្តិសេដ្ឋកិច្ចពាក់ព័ន្ធជាមួយកូវីដ-១៩ និងទាក់ទងជាមួយនឹងសង្គ្រាមដែលវាបានកើត ប្រទេសមួយចំនួនបានកាត់បន្ថយចំនួនកម្មករ។ ប្រទេសទាំងនោះកាត់បន្ថយចំនួនកម្មករបាន។ ឯប្រទេសខ្មែរគឺករណីដូចគ្នាតែធ្វើអត់បាន។ ដូច Naga World យើងចោទចេញជាសំណួរមួយដោយត្រង់ៗថា តើកម្មករម្នាក់ដែលខ្លួនអត់មានការងារធ្វើសោះ តែមានលទ្ធភាពធ្វើបាតុកម្មរយៈពេល ២ឆ្នាំ ដោយមិនចាំបាច់ធ្វើការងារ។ តើយ៉ាងម៉េច? សុំមិត្តភក្តិបរទេសទាំងឡាយដែលផ្តល់លុយកាក់សម្រាប់អ្នកដែលនៅសេសសល់(បាតុកម្មនៅNaga) ដកដៃចេញទៅ។ មិនមែនគេមិនដឹងទេ។

ធ្វើបាតុកម្មតាំងពីជាង ៣០០ នាក់។ យើងដោះស្រាយជាង២០០ នាក់ហើយ។ អ្នកទាំងនោះក៏ទៅមានការងារធ្វើ បានសំណងហើយ។ យើងរួមចំណែកដោះស្រាយការងារធ្វើទៀត។ ប៉ុន្តែ១០១ នាក់ វាមានហេតុផល … នៅសល់ ៩៨ នាក់។ ក្មួយៗ ៩៨ នាក់គួរតែចាកចេញទៅ។ មិនមែនគេមិនដឹងទេ។ អ្នកដែលគេហៅថាស៊ីឈ្នួលធ្វើបាតុកម្មនោះ។ ប្រ​​ទេសគេដទៃគេកាត់ម្តងៗរាប់ពាន់នាក់ ម៉េចក៏គេធ្វើបាន។ ឯប្រទេសខ្មែរកាត់តែជាង ៣០០ នាក់ ធ្វើមិនបាន? ដោយមានអ្នកនៅពីក្រោយឱ្យធ្វើ … កន្លងទៅ ខ្ញុំមិនទាន់បញ្ជាឱ្យចាប់តែប៉ុណ្ណឹង រឿងកន្លែងបើកលុយធ្វើបាតុកម្មនេះ។ អ្នកឯងចង់សាកមើលទៅ។ ខ្ញុំអាចរំលាយអង្គការរបស់អ្នកឯងចោលទៀត។ សុំព្រមានអ្នកឯងឱ្យយល់។ កុំថា ហ៊ុន សែន មុនបោះឆ្នោតធ្វើការគៀបសង្កត់។ អត់គាបសង្កត់ទេ។ ពួកអ្នកឯងលេងនយោ​បាយ​ទុច្ចរិត

(២៨) អង្គការក្រៅរដ្ឋាភិបាលត្រូវធ្វើរបាយការណ៍ហិរញ្ញវត្ថុជូនរដ្ឋាភិបាល

បើធ្វើអង្គការក្រៅរដ្ឋាភិបាល(ដើម្បី)បំផ្លាញរដ្ឋាភិបាល ថ្ងៃក្រោយ(យើង)នឹងពិនិត្យឡើងវិញ។ ចំណុចនេះបានពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ហើយ។ (អង្គការទាំងនោះត្រូវ)បញ្ជាក់របាយការណ៍ហិរញ្ញវត្ថុ។ ត្រូវតែធ្វើ។ មិនដកទេកន្លែងហ្នឹង។ អង្គការក្រៅរដ្ឋាភិបាលណាខ្លះទទួលលុយពីណាខ្លះៗ? ត្រូវតែធ្វើ។ បើអ្នកឯងមិនធ្វើទេ ប៉ុន្មានខែត្រូវរំលាយចោលអង្គការហ្នឹង។ ដាក់ជាការកំណត់អញ្ចឹងក្នុងសេចក្តីព្រៀងវិសោធនកម្មច្បាប់ទាក់ទងនឹងអង្គការក្រៅរដ្ឋាភិបាល។ ខ្ញុំសុំផ្ញើសារជូនទៅមិត្តភក្តិទាំងឡាយ និងអង្គការក្រៅរដ្ឋាភិបាលឱ្យបានដឹង។ ជំហររបស់រដ្ឋាភិបាលមិនដកថយទេ លើបញ្ហារបាយការណ៍ហិរញ្ញវត្ថុ។ បើអ្នកឯងមិនរាយការណ៍ទេ ថ្ងៃក្រោយរដ្ឋាភិបាលនឹងយកវិធានការរំលាយចោលនូវអង្គការហ្នឹងតែម្តង … ច្បាប់រាយការណ៍ហិរញ្ញវត្ថុស្អីៗនេះ ប្រទេសដទៃតើគេនាំអាទិ៍ធ្វើ។ ប្រទេសហ្នឹងគេធ្វើបាន។ ដល់ទៅខ្មែរធ្វើ បែជាអត់បាន។

នៅប្រទេសគេ ដូចជាកាត់កម្មករ គេធ្វើបាន។ សូម្បីតែអាធំៗ ដូចជា Microsoft របស់ Bill Gates អីហ្នឹង ក្រុមហ៊ុនធំៗ ហ្នឹង សុទ្ធតែកាត់កម្មករ។ គេកាត់បាន។ ក្រុមហ៊ុន Air France ក្រុមហ៊ុនហោះហើរអីនេះកាត់បាន តែដល់ខ្មែរកាត់អត់បាន។ វាមិនដែលអ្នកណាអត់ធ្វើកម្មករ២ ឆ្នាំហើយ នៅមានលុយធ្វើបាតុកម្មទៀត។ បានសេចក្តីថា មានអ្នកចិញ្ចឹមពីក្រោយ។​ យើងក៏ចង់ដឹងដែរ។ អ្នកឯងនិយាយពីតម្លាភាព ប៉ុន្តែអ្នកឯងអត់បានអនុវត្តនូវអ្វីដែលហៅថាតម្លាភាពទេ។ អ្នកឯងលាក់លៀមយកលុយទៅជួយអ្នកនេះទៅជួយអ្នកនោះ។ យើងនឹងពិនិត្យឡើងវិញទាំងអស់ថាអង្គការណាទទួលលុយពីអ្នកណា? បើមិនអញ្ចឹងអ្នកឯងបញ្ជូនលុយមកធ្វើភេរវកម្ម ធ្វើម៉េចខ្ញុំជឿ? អ្នកឯងបញ្ជូនលុយមក ជួនកាលអ្នកឯងក្រោមហេតុផលណាមួយ អ្នកឯងអាចជាបណ្តាញភេរវកម្មក៏អាចថាបានដើម្បីបំផ្លាញប្រទេសរបស់ខ្ញុំ។ ហ្នឹងស្ថានភាពភូមិសាស្រ្តនយោបាយ​កាន់តែតម្រូវឱ្យយើងត្រូវតែប្រយ័ត្ន

(២៩) នៅលើដីខ្មែរ សញ្ជាតិខ្មែរ អនុវត្តច្បាប់ខ្មែរដោយមិនមានការលើកលែង

ខ្ញុំបានបញ្ជាក់ហើយ រឿងដែលខ្ញុំមិនលើកលែងទោសឱ្យអ្នកណា​ គឺដោយសារតែខ្ញុំមិនទុកចិត្តជនបរទេសមួយចំនួនដែលចូលចិត្តរំខាននិងចង់ផ្ដួលរំលំគេតែប៉ុណ្ណឹង … សូមជម្រាបជូនសារទៅ (បើសិនមាន)អន្តរាគមន៍លើក(លែងទោស)អ្នកណា អ្នកហ្នឹងជាប់គុកឱ្យគ្រប់ថ្ងៃ។ ឧទាហរណ៍ អប្សរាក្បាលត្រងោល កុំសង្ឃឹមថាភ្ជុំបិណ្ឌទទួលបានការបន្ធូរបន្ថយទោសស្អីៗ។ អប្សរាក្បាលត្រងោលមួយសុំរដ្ឋមន្រ្តីយុត្តិធម៌ ខាងផ្នែកយុត្តិធម៌ ច្បាស់ជា កើត រិទ្ធ គាត់ឮហើយ “កុំដាក់ចូលក្នុងបញ្ជីនៃការបន្ធូរបន្ថយទោស តាមរយៈបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌស្អីៗ ព្រោះ(មានអ្នក)អន្តរាគមន៍”។ បើមានអន្តរាគមន៍ កុំលើកលែងតែម្ដង ទុកឱ្យជាប់គុករហូតដល់ថ្ងៃចុងក្រោយតែម្ដង … ដើម្បីយើងស៊ីសងគ្នានៅលើតុឱ្យវាច្បាស់។ បើថាមកស្រុកខ្មែរគឺខ្មែរឱ្យវាចំ។ មកនិយាយជា​មួយខ្ញុំថា “សំណុំរឿងអ្នកនេះ មានការរសើបណាស់សម្រាប់ប្រទេសយើងខ្ញុំ ដោយសារអ្នកហ្នឹងជាជនជាតិយើងខ្ញុំ”។ អញ្ចឹងខ្ញុំប្រាប់ត្រឡប់ទៅវិញថា “អញ្ចឹងវិធីដែលល្អជាងគេរបស់ខ្ញុំ គឺខ្មែរឱ្យមានសញ្ជាតិតែមួយតែម្ដង។ អញ្ចឹងទៅម្ដងអ្នកនេះសញ្ជាតិប្រទេសនេះ អ្នកនេះសញ្ជាតិប្រទេសនោះ។ អញ្ចឹងមកលើដីខ្មែរគឺសញ្ជាតិខ្មែរ ត្រូវអនុវត្តច្បាប់ខ្មែរដោយគ្មានការលើកលែង”។ អ្នកឯងចង់ថាម៉េចថាទៅ ព្រោះនេះជាប្រទេស(កម្ពុជា) ដើម្បីយើងបញ្ជាក់ឱ្យច្បាស់អំពីអធិបតេយ្យជាតិដែលមិនត្រូវមានការលូកលាន់ពីបរទេសណាទេ

(៣០) កុំគំរាមពីការមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត

កុំមកគំរាមខ្មែរថា គេមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតទេ។ មិនចាំបាច់បញ្ជូនមកទេ ព្រោះរឿងបោះឆ្នោត វាអាស្រ័យទៅលើប្រជាពលរដ្ឋបោះឆ្នោត រួចហើយអាស្រ័យទៅលើបញ្ហាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បន្ទាប់ទៅ បើមានបណ្ដឹង ក្រុមប្រឹក្សាធម្មនុញ្ញ(ដោះស្រាយ)។ បន្ទាប់ទៅ ព្រះមហាក្សត្រ ព្រះអង្គកោះប្រជុំសភា និងបង្កើតរាជរដ្ឋាភិបាល គឺព្រះមហាក្សត្រឡាយព្រះហស្ថលេខា ចប់រឿងហ្នឹង។ វាអត់មានត្រូវការលោកឯង(មកគំរាមទេ)។ ចង់គំរាម(ថាមិនបញ្ជូនមក)។ មិនបាច់បញ្ជូនមកទេ។ អញ្ចឹងៗ កុំមកនិយាយជា​មួយ ហ៊ុន សែន។ ចង់បញ្ជូនក៏បញ្ជូនទៅ មិនបញ្ជូនទេហីទៅ។ វាមានអីទៅពិបាក។ អញ្ចឹងៗ ចាំបាច់មកនិយាយជាមួយនឹងគេ ធ្វើមើលគេកូនក្មេងបៀមដៃ។ គេប្រទេសមួយដែរ។

ខ្ញុំតែងនិយាយត្រង់ៗ​ថា ពួកអ្នកឯងសំណាងបានកើតនៅប្រទេសអ្នកមាន ហើយមកប្រដៅខ្ញុំ។​ តែខួរក្បាលអ្នកឯង មិនប្រាកដថាពូកែជាងខ្ញុំទេ … ធ្វើម៉េច គេកើតនៅប្រទេសអ្នកមាន រួចហើយគេមកមើលយើងដូចជាកូនក្មេង។ ប៉ុន្តែមកដល់ប៉ះម៉ាំង អោនមុខដែរតើ … (បញ្ជាឱ្យយើងធ្វើ)អញ្ចេះៗ។ (បានខ្ញុំថា)“ឯកឧត្តម! សំ​ណាងឯកឧត្តមបានកើតនៅប្រទេសអ្នកមាន ហើយមកប្រដៅខ្ញុំ។​ ប៉ុន្តែពួកឯកឧត្តមមិនប្រាកដថាពូកែជាងខ្ញុំទេ។ ពួកខ្ញុំកសាងប្រទេសតាំងពីអត់មានអីសោះ ប្រទេសបែកបាក់ជាចម្រៀកៗ រាប់រយឆ្នាំ។ យើងខ្ញុំធ្វើឱ្យឯកភាព”។ ដូច្នេះ ខួរក្បាលអ្នកឯងមិនប្រាកដថាពូកែជាងខ្ញុំទេ … ដល់ក្រោយមកធូរដែរ។ ចូលមកសរសើរបណ្ដោយ។ ខ្ញុំមិនចង់ឱ្យគេសរសើរលើសការពិតទេ សូមនិយាយតែការពិតទៅបានហើយ។

(៣១) តើតំណាងពិសេសអគ្គលេខាធិការ អសប ជាជនជាតិថៃ ដែលបានទាមទារឱ្យថាក់ស៊ីននិងយីងឡាក់ ចូលស្រុកវិញផងទេ

សូមតំណាងពិសេស អគ្គលេខាធិការអង្គការសហប្រជាជាតិ​ (Vitit) Muntarbhorn ក្រឡេកមើលប្រទេសថៃរបស់អ្នកឯងទៅបានហើយ។ កុំជ្រុលហួស។ អ្នកឯងដែលបានទាមទារឱ្យ ថាក់ស៊ីន និង យីងឡាក់ ចូលស្រុក​ទេ? ខ្ញុំសុំសួរទៅអ្នកឯង។ អ្នកឯងកុំមើលកម្ពុជា ជាសំរាមក្នុងកែវភ្នែកអ្នកឯង។ ខ្ញុំសូមប្រដៅអ្នកឯង។ ជួបគ្នាតាមអនឡាញម្ដង។ បន្ទាប់ទៅមកជួបគ្នាផ្ទាល់នៅដដែល។​ ថានៅជំនាន់កូវីដ-១៩ យើងចាប់មនុស្សដល់ទៅ ៦ពាន់នាក់ ៧ពាន់នាក់។ ខ្ញុំសួរថា “អ្នកឯងដឹងពីណា?” ថាបានពីព័ត៌មាន។ បានខ្ញុំចង្អុលមុខ “ឯកឧត្តម! ធ្វើការជាមួយខ្ញុំ កុំប្រើប្រាស់ព័ត៌មានដែលគេបំផូស។ ត្រូវយកការពិតមកនិយាយ”។ ឥឡូវខ្លួនឯងជាជនជាតិថៃ ខ្ញុំមិនបន្ដុះបង្អាប់រដ្ឋាភិបាលថៃ​ ឬប្រជាជនថៃទេ តែខ្ញុំចង់និយាយអំពីតំណាងពិសេសអគ្គលេខា​ធិការអង្គការសហប្រជាជាតិ ដែលលើករឿងមិនត្រឹមត្រូវជាមួយនឹងកម្ពុជា។ តើប្រទេសថៃមានប្រជាធិបតេយ្យបែបណាហើយ?

កាលជំនាន់ (Surya Prasad) Subedy ខ្ញុំក៏និយាយដែរ។ លោកឯងមកប្រដៅខ្ញុំ ក្នុងពេលដែលប្រទេសនេបាល់មិនទាន់មានរដ្ឋធម្មនុញ្ញផង។ “របបសាធារណរដ្ឋ ក៏ប៉ុន្តែ នៅរក្សាធម្មនុញ្ញរបស់រាជានិយម” … ប្រទេសខ្លះគឺយ៉ាប់ជាងយើងទៅទៀត ហើយត្រូវបានចាត់តាំងធ្វើតំណាងពិសេស។ រួចគេថា ធ្វើតំណាងពិសេសហ្នឹង គេអត់មានយកប្រាក់ខែអីទេ។ ខ្ញុំចង់សួរអ្នកឯងមួយម៉ាត់ អ្នកឯងជិះយន្តហោះនិងដេកសណ្ឋាគារផ្កាយ៥ ហ្នឹង តើជាលុយរបស់អ្នកឯង ឬលុយរបស់អង្គការសហប្រជាជាតិ? អ្នកឯងអត់ប្រាក់ខែមែន តែអ្នកឯងដើរធ្វើទេសចរណ៍ជិះសុទ្ធតែ first class … មានកន្លែងដេកយ៉ាងស្រួល រួចហើយមកនៅសណ្ឋាគារសុទ្ធតែផ្កាយ៥។ តើលោកឯងចេញលុយខ្លួនឯង(ឬ)? សូមឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិបញ្ចេញរឿងហ្នឹងឱ្យបានដឹងផង បានទេ? … ដើរម្ដងត្រូវចាយឱ្យវាមិនដឹងប៉ុន្មាន មានលុយដាក់ហោប៉ៅ លុយជិះយន្តហោះ លុយស្អីៗនេះ។ អត់យកប្រាក់ខែមែន តើវាចំណាយទៅលើអាហ្នឹង ស្មានតែ​តិចណាស់? កុំធ្វើឡូយជាមួយកម្ពុជាវើយ … អញ្ចឹងបានតែក្រសួងការបរទេស គេចេះតែវាយបក។

(៣២) ថៅកែរោងចក្រនិងកម្មករ/ការិនីជាគូជីវិត ស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ ទស្សនវិជ្ជាបែបខ្មែរ

សូមបញ្ជាក់ជាមួយនឹងអស់លោកខេត្តទាំងអស់។ កិច្ចការដែលត្រូវបានប្រគល់ជាបន្តបន្ទាប់ ខិតខំដោះស្រាយបញ្ហា ការមិនចុះសម្រុងណាមួយរវាងកម្មករជាមួយនឹងម្ចាស់រោងចក្រ ឱ្យបានលឿនបំផុត។ កុំរង់ចាំតែក្រសួងការងារ។ អស់លោកចៅហ្វាយខេត្តហ្នឹងត្រូវតែនាំមុខ ប្រគល់ឱ្យអនុខេត្តណាមួយធ្វើ។ តាមដានរឿងឱ្យជាប់ ជាមួយនឹងមន្ទីរការងារ។ ពេលដែលឃើញថា សំណុំរឿងហ្នឹងត្រូវធ្វើការរហ័ស ត្រូវអញ្ជើញថៅកែរោងចក្រមកនិយាយដោយស្ងាត់ស្ងៀមនិងអញ្ជើញកម្មករមកជួបជុំគ្នាដើម្បីដោះស្រាយ។ មានតែវិធីហ្នឹងទេ។ កុំឡើងតុលា​ការ វារឿងរ៉ាវវែងឆ្ងាយណាស់

ថៅកែយកចិត្តទុកដាក់ចំពោះកម្មករ (ពេល)កម្មករមានសុខភាពល្អ ធ្វើការល្អ ធ្វើការបានទិន្នផលល្អសម្រាប់រោងចក្រវិញ វាជាការបំពេញឱ្យគ្នាទៅវិញទៅមក។ អញ្ចឹងយើងត្រូវចាត់ទុកថា ម្ចាស់រោងចក្រត្រូវចាត់ទុកកម្មករ/ការិនី​ គឺជាគូជីវិត។ ឯកម្មករ/ការិនីក៏ត្រូវចាត់ទុកម្ចាស់រោងចក្រក៏ជាគូជីវិតដែរ។ ព្រោះអញ្ចេះ បើកាលណាអត់រោងចក្រ ក្មួយៗមិនអត់ការងារធ្វើ? ដល់ទៅថៅកែ បើសិនជាមានតែរោងចក្រ តែអត់មានកម្មករ អាហ្នឹងគឺជាម្ចាស់ឃ្លាំងតើ មិនមែនថៅកែរោងចក្រទេ។ អញ្ចឹងទេ ត្រូវធ្វើកិច្ចការងារនេះ។

សិទ្ធិកម្មករត្រូវបានធានា ចំពោះមុខច្បាប់ការងារ។ មានតែច្បាប់មួយទេ ប៉ុន្តែយើងមិនយកបញ្ហាហ្នឹងឡើងតុលាការទេ។ ក្មួយៗ ទាំងផ្នែកម្ចាស់រោងចក្រ ទាំងផ្នែកកម្មករ/ការិនី ត្រូវយកច្បាប់ការងារធ្វើជាម៉ែត្រវាស់។ ការមិនស្រុះស្រួល មិនចុះសម្រុងណាមួយកើតឡើង ត្រូវតែបានដោះស្រាយជាមួយគ្នាដោយសន្ដិវិធី ដោយមានការចូលរួមពីសំណាក់សហជីព អាជ្ញាធរ និងពីសំណាក់ម្ចាស់រោងចក្រនិងកម្មករជាមួយគ្នា។ អញ្ចឹងគ្រប់ទីកន្លែងទាំងអស់ ត្រូវបានប្រគល់ភារកិច្ចហើយថា កុំចិញ្ចឹមចំណង ត្រូវដោះស្រាយឱ្យស្រូត។

ករណីថៅកែរត់ចោលមួយចំនួន យើងបុរេប្បទានដើម្បីដោះស្រាយប្រាក់ហ្នឹងឱ្យទៅកម្មករ/ការិនី រួចហើយទៅលក់ឡៃឡុងរោងចក្រនោះ។ លក់ឡៃឡុងរោងចក្រ វាមិនរួចថ្លៃដែលយើងដោះស្រាយទេ។ អញ្ចឹងទេ ក្រសួងការងារនៅជំពាក់រដ្ឋច្រើនណាស់ ប៉ុន្តែផលប្រយោជន៍វាបានទៅកម្មករ ដែលថៅកែរត់ចោល។ សំណងត្រូវបានផ្ដល់ដោយយកថវិការបស់រាជរដ្ឋាភិបាលទៅដោះស្រាយ ដែលហៅថាបុរេប្រទានមុននោះ។ ចាំពេលណាមួយ ត្រូវធ្វើបញ្ជីទូទាត់កាត់បំណុលហ្នឹងចោល។ បើមិនអញ្ចឹង ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតែជំ​ពាក់លុយរហូតហ្នឹង។ ហ្នឹងនីតិវិធីផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលទេ

ក្មួយៗទាំងឡាយ ទម្រាំបានមកដល់ពេលនេះ យើងមានការលំបាក ប៉ុន្តែការលំបាកយើង ក៏មានជោគជ័យជាមួយនឹងវិធីសាស្រ្តដោះស្រាយបញ្ហាតាមបែបកម្ពុជា។ យើងអត់មានទ្រឹស្ដីពីប្រទេសណាទេ។ ទ្រឹស្ដីនេះ យើងបង្កើតខ្លួនឯង ការអនុវត្តជាក់ស្ដែងយើងបង្កើតខ្លួនឯង។ យើងអត់យកលទ្ធិ ម៉ាក្ស-លេនីន មកអនុវត្ត, យកលទ្ធិ ម៉ៅ មកអនុវត្ត យកលទ្ធិសតិអារម្មណ៍ ហូជីមិញ មកអនុវត្តទេ។ គណបក្សប្រជាជនបានធ្វើខ្លួនឯង រាប់ទាំងនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមគឺខ្មែរធ្វើខ្លួនឯង។ យើងមានទស្សនវិជ្ជា យើងមានមនោគមវិជ្ជាដាច់ដោយឡែកមួយ គឺតាមបែបខ្មែរដែលយើងអត់មានគម្ពីរនិយមពីអ្នកណាទេ

(៣៣) កុំស៊ីលុយបរទេស មកវាយក្បាលខ្មែរ … សូមនិយាយការពិត មិនចង់អោយសសើរទេ

ពេលខ្លះ រឿងនៅប្រទេសគេៗ ធ្វើបាន តែនៅស្រុកខ្មែរៗ ធ្វើអត់កើត។ ធ្វើអានេះទៅខុស ធ្វើអានោះទៅខុស។ ដូចជារបាយការណ៍ហិរញ្ញវត្ថុ​នៃអង្គការក្រៅរដ្ឋាភិបាលគឺខុសរហូត។ អត់រាយការណ៍។ ថ្ងៃក្រោយដាក់បន្ថែមហើយ។ មិនរាយការណ៍ គឺអង្គការនោះត្រូវបិទ។ បើមិនអញ្ចឹងទេ មិនដឹងជាអង្គការប៉ុន្មានស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ។ អស់លោកខ្មែរមួយចំនួន បើបានជាជ្រុលស៊ីលុយបរទេស សូមកុំវាយក្បាលខ្មែរ។ ខ្ញុំ អំពាវនាវឱ្យខ្មែរភ្ញាក់រលឹក។ កុំអោនក្បាលស៊ីលុយបរទេស ហើយសម្លាប់ខ្មែរ រាយការណ៍អាក្រក់ពីខ្មែរ។ ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពិតទេ។ រាប់ទាំងផ្ដាំទៅ (Vitit) Muntarbhorn ដែលជាជនជាតិថៃ និងជាតំណាងអ្នករាយការណ៍ពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ “ខ្ញុំអត់ត្រូវការឱ្យអ្នកឯងនិយាយលើសពីអ្វីដែលមាននៅកម្ពុជាទេ ហើយក៏​មិនចង់ឱ្យអ្នកឯងនិយាយខុសលើកសរសើរខ្ញុំលើស”។ ខ្ញុំក៏មិនចង់ឲ្យអ្នកឯងនិយាយខុសពីការពិតនៃកម្ពុជាដែរ។ អ្នកឯងមើលពីចម្ងាយ ហើយស្ដាប់តែរបាយការណ៍របស់ពួកប្រឆាំង ហើយពួកប្រឆាំងវាដែលចេះនិយាយល្អពីកម្ពុជា(ពីអង្កាល)?

(៣៤) ធ្វើជាម្ចាស់ផ្ទះដ៏ល្អសម្រាប់ការប្រកួត ការស្នាក់នៅ និងការស្វាគមន៍គ្រប់ផ្នែក

សូម្បីតែស៊ីហ្គេមល្អចង់ងាប់ វានៅបន្ទោសឯងទៀត។ ស៊ីហ្គេមនៅកម្ពុជា ឥឡូវគេហៅ ប៉ារ៉ាឡាំពិក។ ល្ងាចនេះអាស៊ានប៉ារ៉ាហ្គេម។ ក្មួយៗចាំមើលទៅ ល្ងាចនេះទៅវិញសម្រាកទេ រួចហើយបើកទូរទស្សន៍ចាំមើល។ ពូនិងមីងនឹងទៅប្រកាសបើកដើម្បីលើកទឹកចិត្តកីឡាករ/ការិនីពិការរបស់យើង។ ឥឡូវគឺមានការប្ដេជ្ញាចិត្ត ថៃក៏ប្ដេជ្ញាចិត្តបញ្ជូនកីឡាករមកច្រើន ថានឹងយកចំណាត់ថ្នាក់ទីមួយឲ្យបាន។ ឥណ្ឌូនេស៊ីក៏ប្រកាសថានឹងយកលេខមួយឲ្យបាន។ ម៉ាឡេស៊ីប្រកាសពីម្សិលមិញខាងមេកីឡាគេថានឹងយកលេខមួយឲ្យបាន។ អញ្ចឹងទេ កម្ពុជាក្លាយទៅជាទីលានដ៏ល្អនៃការប្រកួតប្រជែងនៃកីឡាពិការនៅក្នុងតំបន់អាស៊ាន។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដ៏ល្អសម្រាប់ការប្រកួត សម្រាប់ការស្នាក់នៅ សម្រាប់ការស្វាគមន៍ដោយមានគ្រប់ផ្នែក ក្នុងនោះមានយុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ ដែលចូលរួមជាមួយចលនានេះ ដែលយើងជឿថាយើងនឹងធ្វើម្ចាស់ផ្ទះដ៏ល្អ។

ពូគិតថា ពូហត់ដែរ មិនមែនថាមិនហត់ទេនិយាយនេះ។ យប់មិញក្រោកតាំងពីម៉ោង៥ កន្លះ។ ក្មួយៗតាំងពីម៉ោង ២ ឯណោះ។ អញ្ចឹងបានត្រូវតែសុំសម្រាកហើយ។ ឯពូធម្មតាសម្រាកដល់ម៉ោង៦ ព្រឹក ប៉ុន្តែជួនកាលភ្ញាក់តាំងពីម៉ោង ៣ ម៉ោង ៤ អីដែរ។ យប់មិញរាលស្រងល់ ព្រោះការចៅ។ ដល់ត្រូវប៉ុន្មានកែវ ទៅដល់ផ្ទះ បញ្ចូលតែថ្មទូរស័ព្ទ តបសារមួយចំនួន ក៏ប្រាប់ក្មេងថា ម៉ោង៥ កន្លះដាស់ផង ព្រោះយើងធ្វើដំណើរ … កាត់ម្ខាងក្រុងភ្នំពេញពីតាខ្មៅធ្លាក់ពញាឮ រួចចម្ងាយដីគេថា ៥២ នាទី វា ៥២ នាទីមែន។ នេះចេះបានឡានសារ៉ែនបើកផ្លូវ។ បើអត់វិញចាំតែមកទាន់ទេតើ។ ពូមិនសូវធ្វើដំណើរតាមអាកាសទេ។ តែដូចទៅខេត្តឆ្ងាយ ស្វាយរៀង ហើយអាចនឹងទៅខេត្តមួយចំនួន ក៏នឹងអាចប្រើឧទ្ធម្ភាគចក្រទៅដែរ ព្រោះជួនកាលទៅព្រឹកឯណោះ មកវិញល្ងាចធ្វើការ។ ល្ងាចនេះ បើកប៉ារ៉ាហ្គេម អញ្ចឹងអាចសម្រាកបានយូរបន្តិច។ បើថាលក់ដល់ម៉ោង ៣ បើលក់បន្តទៀតម៉ោង៤ ចាំម៉ោង៥ ចាំភ្ញាក់ក៏បាន …។

អំណោយជូនអង្គពិធី

ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់កម្មករ​/ការិនី និងបុគ្គលិកចូលរួមក្នុងអង្គពិធី ចំនួន ១៧ ៣០៧ នាក់ ក្នុងម្នាក់​ៗ អូ! ភ្លេចគិត នំប៉័ងគេដាក់ហ្នឹងមាននរណាបានហូបឬនៅ? អស់ហើយ? ហើយទឹកក្រូចផឹកឬនៅ? ខ្លះនៅ ព្រោះយើងដឹងអាហ្នឹងហើយដែលហៅថា វិធីស្វែងយល់។ ក្មួយៗក្រោកតាំងពីយប់ម៉ោង ២ ម៉ោង ៣ ម៉ោង ៤ អញ្ចឹងអត់មានអីក្នុងពោះទេ អញ្ចឹងអ្នករៀបចំត្រូវដាក់អាហ្នឹងមក នំប៉័ង មានទឹកសុទ្ធ ទឹកក្រូច ដើម្បីឲ្យក្មួយ​ៗអាចបេះៗលេងបាន ប៉ុន្តែអ្នកដែលហត់នៅនេះ តែបានទឹកនេះយោងដែរ។ … ហើយក្រៅពីរបស់ហ្នឹងក៏មានថវិកា ២ ម៉ឺនរៀលម្នាក់ ក្មួយៗអើយ តិចតួចទេ។ ហើយសម្រាប់ក្មួយៗមានផ្ទៃពោះហ្នឹង ក៏ជូនម្នាក់ៗ ២០០ ដុល្លារ។ ហើយក្មួយៗដែលមានកូនទើបនឹង ២ ខែ កុំអន់ចិត្ត អាហ្នឹងចាំទៅទទួលរបបពិនិត្យផ្ទៃពោះ ៤ ខែតែម្ដងទៅ ព្រោះឥឡូវទើបនឹង ២ ខែ នៅសល់តែ ២ ខែ សល់ពិនិត្យ ២ ដងទៀត រួចហើយត្រូវទទួលពេលដែលសម្រាល និងទទួល ១០ ដងទៀតរហូតដល់កូនអាយុ ២ ឆ្នាំ។ អញ្ចឹងទេ ក៏ធ្វើម៉េច បើយើងមកយឺតជាងគេ។ ឥឡូវនេះមានអ្នកខ្លះកូនទី១ ខ្លះកូនទី២ ខ្លះកូនទី៣ មានអាមួយនោះក្មេងជាងគេកូនទី៣ទៅហើយ ការពីអាយុប៉ុន្មានទៅ នាងអើយនាង! តែអាហ្នឹងក៏ល្អដែរ មានកូនពីក្មេងឲ្យហើយទៅ។ ហើយសម្រាប់ក្រុមគ្រូពេទ្យប្រចាំការ ៣ លានរៀល និងក្រុមតន្រ្តីសម័យថវិកា ៥ លានរៀល។

ថ្ងៃនេះ រោងចក្រដែលមកចូលរួមមានរោងចក្រពីខេត្តកណ្ដាល ១៣ ពីខេត្តកំពង់ស្ពឺ ៤ និងមកពីកំពង់ឆ្នាំង ២។ អភិបាលខេត្តទាំងបីគឺមកទាំងអស់គ្នា ជួបជុំគ្នានៅទីនេះ។ សូមអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ និងតំ​បន់សួនឧស្សាហកម្មខេមតុន … (សួរនាំម្ចាស់) … អរគុណហើយដែលចេះផ្ដួចផ្ដើមគំនិតវិនិយោគបែបហ្នឹង បង្កើតការងារធ្វើ។ អាហ្នឹងបានបុណ្យ ហើយមើលការខុសត្រូវកម្មករ/ការិនី។ អរគុណចំពោះម្ចាស់រោងចក្រទាំងអស់ ដែលបានផ្ដល់ការសម្រាកនិងផ្ដល់ការអនុញ្ញាតឲ្យកម្មករ/ការិនីបានមកសំណេះសំណាល។ ស្អែកយើងទៅគងពិសី កំពង់ស្ពឺ។ ដូចពីផ្ទះខ្ញុំទៅជិតជាង តែក៏ត្រូវតែក្រោកពីម៉ោង៥ កន្លះដែរ។ អញ្ចឹងក្មួយៗបានសម្រាកថ្ងៃអាទិត្យ តែពូមិ​នបានសម្រាកថ្ងៃអាទិត្យទេណា។

ថ្ងៃនេះមន្រ្តីរាជការគេសម្រាក តែពូមិនបានសម្រាក ហើយអ្នកមួយចំនួនក៏មិនបានសម្រាកដែរ។ ស្អែកត្រូវទៅមួយកន្លែងទៀតដើម្បីជួបកម្មករ/ការិនីតាមការសន្យា។ ជួបនេះមិនមែនដើម្បីអ្វីក្រៅពីត្រួតពិនិត្យវឌ្ឍនភាព ទាក់​ទិននឹងអ្វីដែលយើងទទួលបាន ហើយនិងស្វះស្វែងរកវិធីសាស្រ្តដើម្បីដោះស្រាយ។ ដូចជាករណីអម្បាញ់មិញ សូមឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិភាក្សាជាមួយម្ចាស់រោងចក្រនានាថា ថ្ងៃក្រោយអាចទៅរួចទេនៅក្នុងបញ្ហាទទួលយកការអនុវត្តសម្រាប់អ្នកមានផ្ទៃពោះនិងកូនអាយុ២ ឆ្នាំ ដើម្បីកាត់បន្ថយនូវបន្ទុកថវិការដ្ឋ ហើយនិងម្ចាស់រោងចក្រទទួលរ៉ាប់រងនូវកិច្ចការងារនេះវិញ។ នេះជាផ្នែកមួយនៃការរកវិធីដោះស្រាយដើម្បីយើងអាចដើរទៅមុខរួមគ្នាក្នុងជំហានធ្វើឲ្យប្រទេសយើងកាន់តែជឿនលឿន ជីវភាពរបស់ប្រជាជនកាន់តែល្អ

តាមរយៈក្មួយៗ កូនៗ ចៅៗទាំងអស់ ឲ្យពុក ពូ តា បានផ្ដាំផ្ញើសួរសុខទុក្ខក្រុមគ្រួសារ ឪពុកម្ដាយ ជីដូនជីតា ដែលពួកគាត់នោះហើយរួមជាមួយតា អ៊ំ ពូ ធ្វើដំណើរជាមួយគ្នាទាំងលំបាកលំបិនតាំងពីឆ្នាំ១៩៧៩ ដែលពេលនោះប្រជាជនយើងមានតែ ៥ លាននាក់ជាងទេ ឥឡូវឡើងជាង ១៧ លានហើយ។ មិនឡើងម៉េច បើគ្រាន់គ្នាតែប៉ុណ្ណឹង មនុស្សជាង ៥០០ នាក់ទៅហើយដែលត្រៀមឆ្លងទន្លេនោះ ហើយនៅមានអ្នកដែល ២ ខែ នៅមួយគគោក។ ហ្នឹងជារដូវកាលនៃការទទួលបានផលប្រយោជន៍ពីសុខសន្តិភាពទាំងអស់។ ផ្ដាំសួរសុខទុក្ខពួកគាត់ ហើយសង្ឃឹមថា ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សូមអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា។ បន្តទៅ បើគណបក្សប្រជាជនឈ្នះការបោះឆ្នោត ការដើរសួរសុខទុក្ខកម្មករនៅតែបន្តធ្វើ ដែលជាភារកិច្ចខានមិនបាន។ ទោះបីជាតាមានកម្លាំងចាស់ ប៉ុន្តែអាចនឹងតាបន្តឬអាចនឹងមានក្មេងជំនាន់ក្រោយគេបន្តទៅទៀត ឲ្យតែគណបក្សប្រជាជនឈ្នះ។ មិនយកពេលហ្នឹង ធ្វើយុទ្ធនាការឃោសនាទេ តែសង្ឃឹមថា ឪពុកម្ដាយ ជីដូនជីតា ក៏ដូចជាកូនៗ ក្មួយៗ ចៅៗ មិនភ្លេចជាមួយនឹងគណបក្សប្រជាជន ឬនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ។

យើងនៅជាមួយគ្នា ពេលកូវីដ-១៩ក៏កូវីដ-១៩ជាមួយគ្នា។ ពួកកូនៗមួយចំនួនបានកើតកូវីដ-១៩ តាក៏កើតកូវីដ-១៩នឹងគេដែរ។ ក្មួយៗ ចៅៗ បានចាក់វ៉ាក់សាំង តាក៏ចាកវ៉ាក់សាំងនឹងគេដែរ គ្រាន់តែតាគេឲ្យត្រឹមដូសទី៤ ទេ។ ឥឡូវសូមសួរអ្នកណាបានចាក់ដូសទី៥? ដូសទី៤? ចុះឲ្យតែបានចាក់? ១០០%។ ក្មួយៗ ចៅៗកុំភ្លេចណា ពេលនោះប្រទេសយើងស្ថិតនៅក្នុងអាសន្ន ក្នុងរយៈពេលមួយដ៏ខ្លី បានឆក់យកជីវិតប្រជាជនយើងអស់ ៣ ០៥៦នាក់។ តាពិតជាបារម្ភធំណាស់ រហូតដល់ប្រកាសអាសន្ន បង្កើតប៉ាឆាបន្ថែម ដើម្បីឲ្យមានកន្លែងដុត រកដីបញ្ចុះសពទៅតាមប្រពៃណីនៃជាតិសាសន៍នីមួយៗ។ ឲ្យធ្វើក្ដារមឈូសបន្ថែម រហូតខ្លះគេថា តាមើលងាយជីវិតមនុស្ស ប៉ុន្តែ តាធ្វើបែបនេះគឺសំដៅថា ឲ្យប្រជាជនខ្មែរយើង ទោះបីគាត់ទទួលមរណភាពទៅហើយ គាត់មានក្ដារមឈូសគ្រប់គ្រាន់ត្រឹមត្រូវ មានក្រណាត់រុំត្រឹមត្រូវ ទោះបីជាមិនអនុញ្ញាតឲ្យគ្រួសារយកទៅបូជា។

អ្នកកូវីដ-១៩រាប់ម៉ឺននាក់របស់យើង អត់មានអ្នកណាមួយដេកនៅតាមចិញ្ចើមផ្លូវទេ យើងមានកន្លែងឲ្យសម្រាក ឥឡូវធ្វើមន្ទីរពេទ្យមានសមត្ថភាពទទួលបាន ១ ម៉ឺនគ្រែ ប្រសិនបើកូវីដ-១៩​វិលត្រឡប់មកវិញ យើងមានកន្លែងគ្រប់គ្រាន់ដើម្បីទទួលឲ្យអ្នកជំងឺអាចស្នាក់នៅ។ អ្នកដែលមានកូវីដ-១៩អត់មានត្រូវចំណាយមួយសេនទេ ទៅមានសម្ភារហើយស្រេច មុង ភួយ កន្ទេល ខ្នើយ សម្រាករួចហើយយកទៅផ្ទះ។ អ្នកដែលទទួលមរណភាពហើយ ក្រុមគ្រួសារនៅទទួលបានប្រាក់កាសពីរាជរដ្ឋាភិបាលផ្ដល់ឲ្យទៀត។ ត្រូវប្រឹងរកវ៉ាក់សាំងឲ្យមនុស្សគ្រប់រូបបានចាក់នៅក្នុងប្រទេស អ្នកទាំងអស់គ្នាក៏ចាក់ តា ឬអ៊ំ ឬពូនេះក៏ចាក់ដូចគ្នាដែរ ស្មើភាពគ្នា។ ឥឡូវដោយសារតែរឿងយើងគ្រប់គ្រងបានកូវីដ-១៩ហ្នឹងហើយ បានជាចៅៗ កូនៗ ក្មួយៗទាំងឡាយបានមកជួបមុខអ៊ំ/ពូ/តា។ បើកុំអីបើតាទៅបាត់ ក៏ចៅៗមិនបានជួបមុខ ព្រោះអាកូវីដ-១៩ហ្នឹងវាមិនស្គាល់អ្នកធំទេ។ កើតម្ដងនឹងគេដែរតើ អូមីក្រុងម៉ាកទីប៉ុន្មាននោះ ហើយបើសិនជាតាមិនទៅណា ក៏អាចក្នុងចំណោម ១៧ ០០០នាក់ជាងនេះ អាចនឹងមរណភាព និយាយតាមមួយបែបថាអាចស្លាប់ដោយសារកូវីដ-១៩ ហើយថ្ងៃនេះមិនបានមកជួបទេ។ អញ្ចឹង យើងប្រឹងណាស់ដើម្បីបានប៉ុណ្ណឹង។ អរគុណសម្រាប់ការចូលរួមរបស់ឯកឧត្ដម អស់លោក លោកស្រី ហើយចុងក្រោយក៏សូមជូនពរចំពោះកូនៗ ចៅៗ ក្មួយៗ ជាកម្មករ/ការិនីទាំងអស់ សូមជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/82636/feed 0
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែ https://pressocm.gov.kh/archives/82640 https://pressocm.gov.kh/archives/82640#respond Wed, 31 May 2023 15:27:32 +0000 https://pressocm.gov.kh/?p=82640 CNV:

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី
បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!

មិននឹកស្មានថាកាលពីមកបើកការដ្ឋាននៅត្រើយម្ខាងខាងនោះពាក់ពាវក្នុង(ពណ៌)អញ្ចឹង។ ឥឡូវមកមើលអម្បាញ់មិញអាវក្នុងពណ៌ហ្នឹងដែរ។ វាជាការគាប់ជួនទេ អត់បានពិនិត្យថាកាលពីពេល(មុន)ហ្នឹងពាក់អាវអី ប៉ុន្តែសំបកក្រៅដូចជាមិនមែនខ្មៅទេ(ពណ៌)ខៀវ ប៉ុន្តែខាងក្នុងពណ៌ហ្នឹងដដែល។ មុខដដែលពាក់អាវដដែលមានស្អី។

(១) យកចំណូលពីទីក្រុងភ្នំពេញ អភិវឌ្ឍទីក្រុងភ្នំពេញ

ថ្ងៃនេះខ្ញុំមានការសប្បាយរីករាយដែលបានមកចូលរួមជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប ក៏ដូចជាស្ពានអាកាសឫស្សីកែវដែលស្ថិតនៅតាមផ្លូវជាតិលេខ៥ រួមគ្នាតែម្ដង។ នេះជាសមិទ្ធផលថ្មីមួយទៀតដែលយើងបានរួមគ្នាកសាង ចាប់ផ្ដើមពីការលំបាកលំបិនរហូតទៅដល់មានការអភិវឌ្ឍបែបនេះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍ស្តីពីការសាងសង់ហើយ។ យើងកំពុងតែស្ថិតនៅលើវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត មានន័យថាយកចំណូលពីទីក្រុងភ្នំពេញអភិវឌ្ឍទីក្រុងភ្នំពេញ។

(២) ឆ្នាំ ១៩៨៩ ខ្មែរក្រហមបាញ់ H12 សំដៅឃ្លាំងសាំងឫស្សីកែវ

តំបន់ដែលយើងកំពុងនៅទីនេះ តភ្ជាប់រហូតទៅដល់កន្លែងប្រកួតស៊ីហ្គេមនិងវិមានឈ្នះឈ្នះ គឺសុទ្ធជាតំបន់ដែលយើងបានបញ្ជូនយុវជនពីត្រើយម្ខាង រាប់ទាំងពីបណ្ដាស្ថាប័ន ដូចជាក្រសួងការបរទេសជាដើម មកកាប់ព្រៃ ដើម្បីការពារកុំឱ្យខ្មែរក្រហមចូលមកកៀកទីក្រុងភ្នំពេញ។ ត្រឹមឆ្នាំ១៩៨៩ ដប់ឆ្នាំក្រោយពេលដែលយើងរំដោះ ពេលនោះយើងក៏ធ្វើពិធីបុណ្យធំមួយ ដោយមានព្យុះហយាត្រានៃកងកម្លាំងប្រដាប់អាវុធក៏ដូចជាមហាជនផង។ ពួកខ្មែរក្រហមបានបាញ់ H12 ចូលមកតំបន់ឫស្សីកែវនេះសំដៅមកឃ្លាំងសាំង។ រដ្ឋាភិបាលជំនាន់នោះ ក៏បានតម្រូវឱ្យមានការកាប់ព្រៃនៅខាងតំបន់ត្រើយម្ខាង រហូតដល់កន្លែងនេះទៀត គឺម្ខាងខែវស្សាលិចទឹក ពេលខែប្រាំងគឺ(ជាព្រៃ)ដើមត្រែង។ ឥឡូវមិនឃើញដើមត្រែងយោលទៀតទេ។ យើងឃើញតែសំណង់នានាដែលបម្រើដល់ការអភិវឌ្ឍ។

(៣) តម្រង់ចរន្តទឹកចៀសពីផ្លូវជាតិលេខ៦ … ប្រើប្រាក់ចំណូលពីដីធ្លីសង់ស្ពានអាកាសនិងស្ពានខ្សែកាប្លិ

អ្នកខ្លះបានជេរខ្ញុំព្រះករុណាខ្ញុំថាលុបបឹង/ទន្លេ លុបស្អីអញ្ចេះ/អញ្ចុះ។ ក៏ប៉ុន្តែគ្រាន់តែបញ្ជាក់ជូនត្រឡប់ទៅវិញ យើងមិនល្ងង់ដល់ទៅកម្រិតលុបទន្លេនោះទេ។ គ្មានអ្នកណាទៅលុបទន្លេបានទេ។ វាមានតែត្រូវតម្រង់ចរន្តទឹករបៀបយ៉ាងណាដើម្បីជៀសវាងការបាក់(ដី/ច្រាំង)។ ម្យ៉ាងទៀត ដូចជាតំបន់នេះ ខែវស្សាយើងបារម្ភណាស់ទឹក បុកចេញមកតាមហ្នឹង ហើយរុលទៅរកផ្លូវជាតិលេខ៦ ឯណោះទៅវិញទេ។ ពីពេលដែលយើងចាប់ផ្ដើម(គំរោង)អភិវឌ្ឍន៍នេះ យើងអត់មានព្រួយបារម្ភអំពីរឿងដាច់ផ្លូវជាតិលេខ៦ ដោយសារតែទឹកជំនន់បុកទៀតទេ។ ផ្ទុយទៅ​វិញ យើងយកទីកន្លែងនេះធ្វើការអភិវឌ្ឍ។ ក្នុងដំណាក់កាលនៃការអភិវឌ្ឍនេះ យើងបានប្រើប្រាស់ប្រាក់ចំ​ណូលពីដីធ្លីនៅទីកន្លែងនេះដើម្បីកសាងសំណង់ផ្សេងៗ ដែលក្នុងនោះមានស្ពានអាកាសច្រើនកន្លែង និងមានស្ពានឆ្លងតាមបែបនេះអនុវត្តដោយក្រុមហ៊ុន OCIC របស់លោកឧកញ៉ា ពុង ឃាវសែ

(៤) ការអភិវឌ្ឍតំបន់ជ្រោយចង្វារ បង្កើតបានពន្ធដារអចលនទ្រព្យសំរាប់ចំណូលជាតិ

បន្តទៅទៀតនោះ ពន្ធដារដែលបានមកពី(អចលនទ្រព្យនៅ)ទីកន្លែងនេះវាក៏ជាផ្នែកមួយនៃប្រាក់ចំណូលជាតិ។ បើយើងមិនធ្វើទេ តើប្រាក់ចំណូលជាតិបានពីណាមក? តំបន់នេះ(ត្រូវបាន)បង្កើតទៅជាតំបន់ទីក្រុងរណបជាដើម។ សូមកុំភ្លេចថា ពន្ធអចលនទ្រព្យមួយឆ្នាំៗក៏មិនតិចដែរ។ បើយើងទុកឱ្យដើមត្រែងយោលនៅកន្លែងហ្នឹង ជម្រើសវានៅសល់តែត្រូវការពារផ្លូវជាតិលេខ៦ ពីទឹកជំនន់បុកកាលពីពេលនោះ។ ខ្ញុំនៅចាំណាស់ឯកឧត្តម ឃី តាំងលឹម កាលពីពេលនោះគឺនៅធ្វើជារដ្ឋមន្ត្រីក្រសួងសាធារណការ គាត់ថាទឹកជាសត្រូវនៃផ្លូវថ្នល់។ ហ្នឹងវាជារឿងពិត។ ផ្លូវជាតិលេខ៦ របស់យើង គំរាមកំហែងដោយសារទឹកជំនន់។ ប៉ុន្តែឥឡូវនេះយើងអភិវឌ្ឍនៅផ្នែកខាងនេះ។

(៥) ស្ពានមិត្តភាពកម្ពុជាជប៉ុន, កម្ពុជាចិន ស្ពានព្រែកព្នៅ ស្ពានឫស្សីកែវ ឆ្លងទន្លេសាប

ខ្ញុំនិយាយលេងសម័យទៅរឿងដើមត្រឡប់បន្តិចទៅវិញ។ ពិនិត្យអំពីស្ថានភាពនៃការតភ្ជាប់ សង អក្ខរា បាននិពន្ធចំរៀងមួយបទ “ជីវិតអ្នករត់ទូកដ”។ ខ្ញុំសុំទោសអ្នករត់ទូកដឬអ្នករត់សាឡាងទាំងឡាយ។ ខ្ញុំបានផ្ដាច់មុខរបរអ្នក។ យើងមិនអាចគិតគូរតែអ្នករត់ទូកដ អ្នករត់សាឡាង ហើយបំភ្លេចចោលមនុស្សរាប់លាននាក់ដែលត្រូវការស្ពានឆ្លងនោះទេ។ គ្រាន់តែដងទន្លេសាបនេះ មានស្ពានព្រែកក្ដាម, ស្ពានព្រែកព្នៅ, ស្ពានឫស្សីកែវនិងស្ពានជ្រោយចង្វារ២ មួយស្ពានមិត្តភាពកម្ពុជា-ចិន មួយទៀតស្ពានមិត្តភាពកម្ពុជា-ជប៉ុន។

(៦) ទីក្រុងភ្នំពេញ ត្រូវការស្ពាន ៣បន្ថែមទៀត

ប៉ុន្តែនៅសល់មួយកន្លែងទៀត ដែលនឹងត្រូវតភ្ជាប់រវាងម្ខាងទន្លេសាប រួចហើយតភ្ជាប់មកជ្រោយចង្វាររបស់យើង និង(ឆ្លងទន្លេមេគង្គ)តភ្ជាប់ទៅអរិយក្សត្រ។ ហ្នឹងជាគម្រោងរបស់សាធារណរដ្ឋកូរ៉េ ។ ខ្ញុំបានសុំម្ដងហើយម្ដងទៀត។ បានសុំរហូតដល់ទៅ២ប្រធានាធិបតី រហូតគម្រោងនេះបានចេញ ដែលនឹងបើកការដ្ឋានសម្រាប់ការសាងសង់(នៅពេលខាងមុខ)។ ឥឡូវនេះ សម្រាប់ទីក្រុងភ្នំពេញ យើងនៅត្រូវការស្ពាន៣បន្ថែមទៀត។ ស្ពាន២អាចចេញជារូបរាងក្នុងរយៈពេលឆាប់មួយគឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ(ដែលខ្ញុំបាននិយាយខាងលើ) និងមួយទៀតគឺស្ពានសម្រាប់ផ្លូវល្បឿនលឿននៅផ្នែកខាងក្រោម​

(៧) រាជរដ្ឋាភិបាលចំណាយប្រាក់សង់ស្ពាន បញ្ចៀសការបង់ប្រាក់លើកំណាត់ផ្លូវល្បឿនលឿន

ខ្ញុំមិនចង់ឱ្យប្រជាពលរដ្ឋត្រូវបង់លុយរាល់ពេលឆ្លងស្ពាននោះទេ។ យើងបានទិញយកស្ពានព្រែកព្នៅត្រឡប់មកដើម្បីឱ្យរដ្ឋគ្រប់គ្រង ហើយប្រជាជនចង់ឆ្លងប៉ុន្មានដងឆ្លងទៅ។ ផ្លូវល្បឿនលឿនក៏យើងទុកឱ្យអ្នកវិនិយោគធ្វើត្រឹមតែផ្លូវល្បឿនលឿនបានហើយ។ ឯស្ពានឆ្លងទន្លេ(មេគង្គ)យើងជាងអ្នកចេញលុយធ្វើ ដើម្បីបញ្ចៀសការបង់ប្រាក់នៅពេលឆ្លង … ពេលខ្លះប្រជាពលរដ្ឋគាត់ឆ្លងមួយថ្ងៃ៥ ដង បង់លុយទាំង៥ ដង។ ស្លាប់ហើយ។ យើងនឹងបើកការដ្ឋានសាងសង់ហើយនៅខែមិថុនាខាងមុខនេះ។ យើងសុខចិត្តចំណាយថវិកាក្នុងប៉ុន្មានថ្ងៃខាងមុខនេះ(ដើម្បីសាងសង់ស្ពានឆ្លងមេគង្គនោះ)។ នេះបញ្ជាក់ថា អ្នកវិនិយោគសាងសង់ផ្លូវល្បឿនលឿន (ដើម្បីបម្រើអោយការប្រើប្រាស់និងដឹកជញ្ជូន)។ អ្នកណាចង់ធ្វើដំណើររហ័ស អស់លុយតិចប្រើផ្លូវល្បឿនលឿនទៅ។ អ្នកណាមិនចង់ប្រើផ្លូវល្បឿនលឿន ប្រើផ្លូវជាតិលេខ១ទៅ។ ដូចគ្នាផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុអញ្ចឹង។ អ្នកណាចង់លឿន ទៅតាមផ្លូវល្បឿនលឿនទៅ។ ផ្លូវល្បឿនលឿនអស់លុយតិចនិងចំណាយពេលវេលាតិច បើប្រៀបធៀបនឹង(ថ្លៃ)ប្រេងដែលត្រូវប្រើតាមផ្លូវជាតិលេខ៤។ និយាយអញ្ចឹងមិនមែនបានសេចក្ដីថាឲ្យបោះបង់ចោលផ្លូវជាតិលេខ៤ទេ។ ទៅតាមលទ្ធភាព។ អ្នកណាប្រើបានក៏ប្រើ …។

(៨) ស្ពានចាក់អង្រែ/ព្រែកប្រា កំពុង់រង់ចាំហិរញ្ញប្បទានពីមិត្តចិន

នៅមានស្ពានមួយទៀតដែលយើងត្រូវការនៅលើដងទន្លេបាសាក់​ម្ដុំចាក់អង្រែ។ លឺថា ឯកឧត្ដម ឃួង ស្រេង ចង់យកស្ពានដែក(ជ្រោយចង្វារ)​យកទៅដាក់សិន​។ ម្ខាងចាក់អង្រែ ម្ខាងព្រែកប្រា … កន្លងទៅយើងដាក់ថាឈ្មោះស្ពាននៅត្រើយម្ខាងខាងនេះ។ លោកឯងពិនិត្យមើល ព្រែកក្ដាមក៏នៅខាងនោះ  ព្រែកព្នៅក៏នៅខាងនោះ ឫស្សីកែវក៏នៅខាងនោះ មិនមែនស្ពានជ្រោយចង្វារឯណា … ខ្ញុំថាស្ពានចាក់អង្រែ ហើយចាក់អង្រែនិងព្រែកប្រា វាត្រើយម្ខាងម្នាក់។ ហ្នឹងត្រូវឲ្យស៊ីចង្វាក់គ្នា។ យើងត្រូវការពឹងពាក់ហិរញ្ញប្បទានពីចិន។ បើសិនជាមិត្តចិនគាត់ឲ្យរហ័ស យើងយកអានេះទៅតភ្ជាប់វានាំតែខាតពេលទេ។ អញ្ចឹងត្រូវឲ្យស៊ីចង្វាក់គ្នាលើការតភ្ជាប់បែបនេះ

(៩) អ្វីក៏ត្រូវរស់ក្រោមសន្តិភាព

កន្លងទៅ យើងបានបើកឲ្យប្រើប្រាស់(ស្ពានទាំងនេះ)រួចស្រេចទៅហើយ។ កាលស្ពានអាកាសឫស្សីកែវ យើងដាក់ឲ្យប្រើប្រាស់តាំងពីខែមីនា ហើយស្ពាន(បេតុងខ្សែកាប្លិ៍)ឫស្សីកែវ ដែលតភ្ជាប់ពីត្រើយខាងនោះមកខាងនេះ គឺយើងបានដាក់ឲ្យប្រើប្រាស់នៅមុនចូលឆ្នាំខ្មែរ។ ម្សិលមិញនេះ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវបានធ្វើពិធីសាសនា សុំម្ចាស់ទឹកម្ចាស់ដី ក្រុងពលីអីត្រឹមត្រូវហើយ។ ថ្ងៃនេះ ខ្ញុំគ្រាន់តែមកកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ជាផ្លូវការដើម្បីជំរុញនូវចលនាទៅមុខក្រោមម្លប់នៃសន្តិភាព។ ប្រធានបទស៊ីហ្គេមនៅឆ្នាំនេះ​គឺ “កីឡារស់ក្រោមសន្តិភាព”។ ខ្ញុំនៅតែបញ្ជាក់ថា ស្អីក៏ដោយសុទ្ធតែរស់ក្រោមសន្តិភាពទាំងអស់។ សូម្បីតែពួកអ្នកប្រឆាំងដែលចង់ធ្វើឃាតខ្ញុំ ក៏វាត្រូវការសន្តិភាពដែរ …។

(១០) កាត់ដីខេត្តកណ្តាលបញ្ចូលទៅរាជធានីភ្នំពេញ ដែលរីកពី៣០០ គ.ម២ មក៧០០ គ.ម

(សំរាប់)អ្នកដែលមានអាយុមកដល់ពេលនេះ៥០ ឆ្នាំឡើងលើ យើងអាចដាក់ជាសញ្ញាសួរថា តើ៣០ ឆ្នាំមុន មាននរណាបានគិតថា តំបន់នេះក្លាយទៅជាតំបន់អភិវឌ្ឍន៍? ទៅជាក្រុងរណបមួយ? ​ច្បាស់ជាមិនមានទេ។ ខ្ញុំនៅចាំបានថា​ ពេលដែលខ្ញុំត្រឡប់ពីចរចាជាមួយសម្ដេច ព្រះនរោត្ដម សីហនុ ឆ្នាំ១៩៨៨ ឯកឧត្ដម ថោង ខុន នៅជាប្រធានគណៈកម្មការប្រជាជនក្រុងភ្នំពេញ​ ឬដែលហៅថាអភិ​បាលក្រុងនាពេលនោះ បាននាំជិះកាណូត​តាម​ហ្នឹងទៅដល់ព្រែកតាសេកទៅមើលចម្ការឪឡឹកនិងទៅមើលគេកាប់ព្រៃ។ ពេលនោះហើយ ក៨ សូមបញ្ជាក់ជូន។ ពីដើមព្រំប្រទល់ខេត្តកណ្ដាលនៅនឹងគល់ស្ពានជ្រោយចង្វារ។ ម្ដុំនេះដីខេត្តកណ្ដាលទេ។ ខ្ញុំចុះហត្ថលេខាកាត់ឲ្យក្រុងនេះមិនដឹងជាប៉ុន្មានដងហើយទេ។ ឲ្យតែដីខ្លាញ់ៗគឺយកពីខេត្តកណ្ដាល។ ប៉ុន្តែខេត្តកណ្ដាលក៏លូកមិនដល់ដែរ។ បើមិនប្រគល់ឲ្យរាជធានីភ្នំពេញទេគឺលូកមិនដល់ទេ។ អញ្ចឹងបានជាភ្នំពេញរីកតាំងពីជា៣០០ គីឡូម៉ែត្រក្រឡាទៅជា៧០០ គីឡូម៉ែត្រក្រឡា

(១១) ការប្រកាសឆ្នាំ២០០៤ សំណង់ខ្ពស់ជាងគេនឹងទទួលបានមេដាយ

យើងដាក់ចេញជាសំណួរថា៣០ ឆ្នាំមុន រាប់ទាំងខ្ញុំដែលពេលនោះជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី (មានបាន)គិតថា៣០ ឆ្នាំក្រោយ យើងមានការអភិវឌ្ឍបែបនេះទេ? នេះជាការពិត។ មិនមែនត្រឹមតែខាងនេះ សូម្បីតែទីក្រុងភ្នំ​ពេញ(ខ្លួនឯង)នេះ (ក៏នឹកស្មានមិនដល់ដែរ)។ នោះជាពេលវេលាមួយដែលមានការតឹងតែង។ យើងគ្មានការវិនិ​យោគពីខាងក្រៅទេ។ ក្រោយមក យើងមានឧបសគ្គមួយទៀត គឺការសាងសង់(នៅ)ត្រង់នេះ វាខ្ពស់ជាងព្រះសក្យមុនីចេតិយ។ សាងសង់ខាងនោះវាខ្ពស់ជាងវត្តភ្នំ។ សាងសង់ត្រង់នោះ ខ្ពស់ជាងកន្លែងនេះ សាងសង់កន្លែងនោះ ខ្ពស់ជាងកន្លែងនោះ។ នៅឆ្នាំ២០០៤ ខ្ញុំបានប្រកាសថា អ្នកណាធ្វើបានខ្ពស់ជាងគេឲ្យមេដាយពាក់។ ចប់រឿង។ មិនមែនរឿងលេងទេ។ ដូចជាអគារវឌ្ឍនៈនិងអគារកាណាឌីយ៉ា ​នៅក្បែរព្រះសក្យមុនីចេ​តិយ ធ្វើកន្លែងនោះគឺថាកាលពីមុនគេឲ្យតែប៉ុន្មានជាន់ទេ ឧកញ៉ា ពង្ស ខៀវសែ។ មើលទៅពិបាកពេក រញ៉េរញ៉ៃពេក ប្រ​កាសថា អ្នកណាធ្វើបានខ្ពស់ជាងគេឲ្យមេដាយពាក់។ ឥឡូវឃើញខ្ពស់មែន ខ្ពស់រហូតដល់ខ្ញុំតាមមិនទាន់។

គិតថា យកមួយថ្ងៃណាមួយដើរឡើងទៅកំពូលៗ អគារ។ ដើរពីព្រឹក ទៅស៊ីបាយនៅកំពូល(អគារ)ណាមួយទៅ រួចហើយបើគេឲ្យសម្រាកនៅនោះក៏សម្រាកទៅ។ រួចហើយ ភ្ញាក់ពីដេកទៅទៀត។ យប់ទៅកន្លែងណាមួយទៀត (ទទួលទាននិងសំរាកទៀត)ដើម្បីមើលទីក្រុងនៅពេលយប់ម្ដងទៅមើល។ ឃើញតែគេថតឲ្យមើល អត់ដែលបានមើលផ្ទាល់។ បានប្រឹងប្រែងដើម្បីជំរុញការលូតលាស់នេះ ប៉ុន្តែទីចុងបំផុតកម្សត់មហាកម្សត់។ ឃើញបានតែគេថតឲ្យមើល។ បងប្អូនកូនក្មួយខ្លះ បញ្ជូនតាម Messenger ទៅអៅយ។ គេមិនអាចមាន​លេខទូរស័ព្ទយើង។ អ្នកខ្លះគេមានលេខទូរស័ព្ទយើង គេឡើងទៅស៊ីនៅខាងលើនោះ ហើយគេថតទីក្រុងហើយគេបញ្ជូនមកឲ្យយើងមើលទៀត។ អរគុណណាស់ដែលបានឲ្យមើល។ គិតថា យកមួយថ្ងៃណាដើរមើលត្រង់ណាទេសភាពស្អាត ហើយយើងថតខ្លួនឯងអីខ្លួនឯង។ ដាក់ម៉ាស៊ីនថតទៅខ្លួនឯង។ ប៉ុន្តែថតទូរស័ព្ទយកតែម្ដង ដើម្បីឲ្យឃើញថាទីក្រុងភ្នំពេញបន្ទាប់ពីការអភិវឌ្ឍវាយ៉ាងម៉េច?

(១២) នឹងមានស្ពានឆ្លងកាត់ទន្លេសាបនិងផ្លូវតភ្ជាប់រវាងកំពង់ឆ្នាំងនិងកំពង់ធំ

ស្ពានឫស្សីកែវនេះសម្រួលឲ្យបងប្អូនយើងច្រើនណាស់។ ពីដើម អ្នកនៅតំបន់នេះ បើចង់ឆ្លងកាត់មកត្រើយខាងនេះ បងប្អូនត្រូវវាងទៅឆ្លងស្ពានជ្រោយចង្វារ។ ឥឡូវមិនបាច់ឆ្លងស្ពានជ្រោយចង្វារទេ។ កាត់តាមហ្នឹងតែម្តង។ អ្នកពីខាងនេះទៅទៀត មកតាមផ្លូវជាតិលេខ ៦ ធ្វើដំណើរ បើមិនមានការចាំបាច់ចូលទៅក្រុងទេ គេមកតាមផ្លូវហ្នឹង។ គេមានជម្រើសច្រើន។ អ្នកទៅកំពង់ឆ្នាំង គេឆ្លងត្រឹមព្រែកក្តាម មិនចាំបាច់មកនេះអី។ បើអ្នកចូលទីក្រុងភ្នំពេញ ឆ្លងកាត់ទៅពោធិ៍ចិនតុង ក៏ឆ្លងកាត់ស្ពានព្រែកព្នៅ។ នៅពេលខាងមុខ យើងមានគម្រោងធ្វើស្ពានឆ្លងកាត់ទន្លេសាបនិងផ្លូវតភ្ជាប់ពីកំពង់ឆ្នាំងទៅកំពង់ធំ។ អ្នកកំពង់ធំ ថ្ងៃក្រោយគ្មានការចាំបាច់ដើម្បីធ្វើដំណើរមកឆ្លងព្រែកក្តាមវិញទៀតទេ។ ពួកគាត់កាត់ត្រង់ពីហ្នឹង ហើយអ្នកពោធិ៍សាត់ បាត់ដំបងស្អីៗ ត្រូវទៅកំពង់ធំ ទៅព្រះវិហារ ក៏រុញឡើងមកតាមនោះ។ ហ្នឹងហើយជាវិធីដើម្បីដោះស្រាយបញ្ហាសម្រួលឱ្យប្រជាជន ប្រើពេលតិចជាងនិងតម្លៃធ្វើដំណើរថោកជាង។

(១៣) បែងចែកកំណើនដោយសមធម៌ គឺធ្វើវិភាជន៍ថវិកាបម្រើមនុស្សគ្រប់គ្នា

ក៏សុំផ្តាំផ្ញើថា ខ្ញុំអត់ទាន់ទៅណាទេ។ ឧទាហរណ៍ទេ។ អ្នកបន្តវេណទៅមុខទៀត សូមកុំភ្លេចធ្វើវិភាជន៍ថវិកា លើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ដែលខ្ញុំប្រើពាក្យថា“បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌”។ ត្រូវក្តាប់ចំណុចនេះឱ្យជាប់ក្នុងពេលដែលដឹកនាំប្រទេស ឬក៏ដឹកនាំគ្រប់គ្រងស្ថាប័នដែលទាក់ទងនឹងការរៀបចំក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍ។ ពាក្យថា បែងចែកផ្លែផ្កាកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ គឺសំដៅទៅការធ្វើវិភាជន៍ថវិកាទាំងឡាយដើម្បីបម្រើឱ្យមនុស្សទាំងអស់គ្នា។ ទាក់ទងនឹងការធ្វើផ្លូវ ទាក់ទងនឹងការធ្វើស្ពាន ទាក់ទងនឹងការធ្វើមន្ទីរពេទ្យ ទាក់ទងនឹងការធ្វើសាលារៀន ទាក់ទងនឹងការធ្វើប្រឡាយទឹក ទាំងអស់នេះគឺជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌។ ស្ពានមិនមែនឆ្លងតែអ្នកមានទេ។ អ្នកមានក៏ឆ្លងអ្នកក្រក៏ឆ្លង។ ផ្លូវថ្នល់ អ្នកមានក៏ធ្វើដំណើរអ្នកក្រក៏ធ្វើដំណើរ។ សាលារៀន មន្ទីរពេទ្យ អ្នកណាក៏ត្រូវការចូលដែរ។

(១៤) ស៊ីហ្គេម ជាកាតព្វកិច្ចរដ្ឋសមាជិកអាស៊ាន, សូមរួមគ្នាអបអរអាស៊ានប៉ារ៉ាហ្គេម

ទាំងអស់នេះហើយជាចំណុចដែលយើងគួរតែត្រូវរៀបចំកុំចាយលុយខ្ជះខ្ជាយ។ កន្លែងណាមិនត្រូវចាយកុំចាយ។ ទុកលុយ។ កន្លងទៅខ្ញុំនិយាយហើយ។ ការពិតស៊ីហ្គេម វាជាកាតព្វកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន។ កម្ពុជាគួរណាស់ត្រូវធ្វើតាំងពីយូរហើយ។ ឡាវក៏ធ្វើហើយ មីយ៉ាន់ម៉ាក៏ធ្វើហើយ កម្ពុជាទើបតែធ្វើឆ្នាំនេះ។ មូលហេតុអីទៅ? ខ្ញុំបានស្នើសុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ផ្តល់ការយោគយល់ចំពោះកម្ពុជា ដែលត្រូវការលុយដើម្បីកសាងប្រឡាយទឹក កសាងផ្លូវ កសាងស្ពាន។ យើងពុំទាន់មានលទ្ធភាពដើម្បីធ្វើទេ។ អញ្ចឹងបានជាយើងអូសពេលរហូតដល់ឆ្នាំ ២០២៣ ទើបអាចធ្វើបាន។ ឥឡូវនេះសល់តែ ៣ថ្ងៃទៀត អាស៊ានប៉ារ៉ាហ្គេម នឹងមកដល់។ សូមទាំងគ្នាអបអរសាទរគាំទ្រជាមួយនឹងកីឡារបស់យើង … ខ្ញុំបើករង្វង់ក្រចកនិយាយកន្លែងហ្នឹងបន្តិច។ សូមបងប្អូនយើងយកចិត្តទុកដាក់គាំទ្រកីឡាជនពិការ ដែលវាជាការលើកទឹកចិត្តដ៏ធំមួយសំរាប់ជនមានពិការភាព

(១៥) បាញ់កាំជ្រួចច្រើន ដើម្បីលើកទឹកចិត្តជនពិការក្នុងក្របខណ្ឌអាស៊ាន

យប់ម្សិល ខ្ញុំអត់ទាន់សម្រាក BTV ផ្សាយបន្តផ្ទាល់ Fresh News ថា ហ្វីលីពីនគាត់មកដល់យប់ម៉ោង១ កន្លះ។ លឺថា ឥណ្ឌូនេស៊ីមកយន្តហោះពិសេស ២ … មកដល់ហើយ មកថ្ងៃហ្នឹង។ មកបណ្តើរៗ ហើយ។ យើងទទួលភ្ញៀវបានល្អ។ ស៊ីហ្គេមគឺទទួលបានល្អហើយ ធ្វើបានល្អហើយ។ នៅសល់ប៉ារ៉ាហ្គេម ដែលជាកីឡាជនពិ​ការ។ យើងត្រូវតែធ្វើល្អទៀត។ ការបើកការបិទ គឺធ្វើមិនឱ្យចាញ់ខាងស៊ីហ្គេមទេ។ ទាំងផ្នែកបាញ់កាំជ្រួច បាញ់អី។ ថោង ខុន ឯងពិនិត្យមើលបើសិនជាថានៅធ្វើបានបន្ថែមកាំជ្រួច … បាញ់ស្មើស៊ីហ្គេម ឬលើសស៊ីហ្គេម?(លើស)។ បើលើសល្អ។ ទះដៃមួយ។ យើងលើកទឹកចិត្តជនពិការ នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង ដើម្បីឱ្យពួកគេប្រឹងប្រែងឡើង។ ពិការរាងកាយ ប៉ុន្តែមិនពិការផ្លូវចិត្តទេ

(១៦) អាស៊ានប៉ារ៉ាហ្គេម ជាផ្នែកមួយនៃសមាហរណកម្ម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនអាស៊ាន

មិនមែនសំរាប់តែកីឡាអ្នកពិការកម្ពុជាទេ។ កុំភ្លេចថា យើងមានកាតព្វកិច្ចជាសមាជិកអាស៊ាន។ យើងត្រូវជម្រុញសមាហរណកម្មអាស៊ាន ក្នុងនោះមានកីឡាជនពិការ ហៅថា អាស៊ានប៉ារ៉ាហ្គេមនេះ ក៏ជាផ្នែកមួយនៃការជម្រុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនក្នុងក្របខ័ណ្ឌអាស៊ាន ហើយវាក៏ជាផ្នែកមួយនៃការធ្វើសមាហរណកម្មអាស៊ានផងដែរ។ ស៊ីហ្គេមបានកន្លងផុតដោយជោគជ័យដែលខ្ញុំតែងនិយាយម្តងហើយម្តងទៀតថា ខ្ញុំប្រើពាក្យថាឥតខ្ចោះ។ ថ្ងៃបើកហើយ ចូលមកខាងក្នុងសម្តេចពិជ័យសេនា ទៀ បាញ់ សម្តេចក្រឡាហោម ស ខេង ឯកឧត្តម ថោង ខុន (ខ្ញុំ)ថា បើសិនត្រូវថែម ៥០ដុល្លារទៀតក៏ត្រូវថែម ឱ្យតែល្អប៉ុណ្ណឹង។ ប៉ុន្តែគេមិនត្រូវការថែមទេ របាយការណ៍ថ្ងៃមុន ១១៨លានដុល្លារនេះ​គ្រប់គ្រាន់ទាំងស៊ីហ្គេមនិងប៉ារ៉ាហ្គេម …។

(១៧) បណ្តាខេត្តរៀបចំទីធ្លានិងស្លាយដ៍ ពិសេសពិធីបើកនិងបិទជូនប្រជាជនបានទស្សនា

សូមអំពាវនាវបងប្អូនជនរួមជាតិនៅរាជធានីភ្នំពេញបន្តផ្តល់កិច្ចសហការនិងការគាំទ្រ ជាពិសេសសុំការយោគយល់នូវពេលដែលយើងត្រូវបិទចរាចរណ៍ម្តងៗ ដើម្បីឱ្យក្បួនកីឡាករ/ការិនីអាចធ្វើដំណើរបាន។ បើពិនិត្យទៅទីតាំងប្រកួតមិនជាច្រើនដូចកាលស៊ីហ្គេមទេ។ ទីតាំងប្រកួតស៊ីហ្គេមនៅទីក្រុងភ្នំពេញដូចជា១២ កន្លែង … ប៉ុន្តែប៉ារ៉ាហ្គេមដូចជាតែ២ កន្លែងទេគឺស្តាតមរតកតេជោនិងស្តាតអូឡាំពិក … បណ្តាខេត្តនានាក៏ត្រូវរៀបចំស្លាយដ៍សម្រាប់ការមើលរបស់ប្រជាពលរដ្ឋ ជាពិសេសថ្ងៃបើកនិងថ្ងៃបិទ អាចប្រជាពលរដ្ឋបានមើលច្រើន។ នៅស្តាដចំណុះមានកម្រិត។ ស្ដាដមាន(លទ្ធភាពផ្ទុក)បានជាង៦ ម៉ឺននាក់ប៉ុណ្ណឹង  ក្នុងពេលដែលមនុស្សចង់ទៅមើលមានកន្លះលាន​ ឬ ១ លាននាក់។ យើងត្រូវមានការរៀបចំទីធ្លាខាងក្រៅដើម្បីឲ្យប្រជាពលរដ្ឋបានមើល។ គ្រាន់​តែការសម្ដែងសិល្បៈនិងទស្សនីយភាពផ្សេងៗ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំ​ផុតពេលស៊ីហ្គេមគឺថាចលនា មនុស្ស និងផ្នែកបច្ចេកវិទ្យាវាទៅជាមួយគ្នាស៊ីចង្វាក់គ្នាខ្លាំងណាស់ ឬផ្នែកចលនាមនុស្ស និងឌីជីថល រត់ទៅជាមួយគ្នាដោយរលូនគ្មានរបាំង។

(១៨) រហូត២០ ទៅ២២ ឆ្នាំទៀត ទើបបំពេញកាតព្វកិច្ចជាម្ចាស់ផ្ទះស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមទៀត

សល់តែប៉ុន្មានថ្ងៃទៀត ខ្ញុំនឹងភរិយានឹងទៅបើក(អាស៊ានប៉ារ៉ាហ្គេម)។ យើងមានកាតព្វកិច្ច​ធ្វើជាម្ចាស់ផ្ទះ។ បន្ទាប់ពីនោះគឺយើងនៅសល់ពេល២០ ឆ្នាំទៀត ប្រសិនបើទីម័រខាងកើតគាត់មិនបានធ្វើ។ ប្រសិនបើទីម័រខាងកើតធ្វើ យើងនៅសល់២២ ឆ្នាំទៀត ទើបយើងនឹងត្រូវធ្វើ(ម្ចាស់ផ្ទះម្ដងទៀត)។ ដល់ឆ្នាំ​២០៤៣ យើងមានកាតព្វ​កិច្ចនឹងត្រូវធ្វើជាម្ចាស់ផ្ទះម្ដងទៀត។ អ្នក​មិនយល់ថាយើងខ្ជះខ្ជាយ។ គេមិន​ដឹងថា(ការរៀបចំស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម)ហ្នឹងជាកាតព្វកិច្ច(រដ្ឋសមាជិកអាស៊ានទេ)។ បើល្ងង់ម្លឹងៗ ឲ្យដឹកនាំប្រទេសរបៀបម៉េច។ ខ្លះដឹកនាំតែគ្រួសារ​ខ្លួន​ឯងវាមិនបានផង ដឹកនាំកូនបក្សមួយមិនបានផង ដឹកនាំសមាគមមួយមិនបានផង …។

(១៩) ឆាំ ឆានី ណែនាំ៣ ចំណុច/ទំរង់ ធ្វើយុទ្ធនាការប្រឆាំងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត​

ឥលូវគេបានណែនាំដោយផ្ដួចផ្ដើម៣ ចំណុច ឲ្យធ្វើយុទ្ធនាការហ្វេសប៊ុកប្រឆាំងនឹងគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត។ ប្រសិនបើលោក ឆាំ ឆានី ឯងចង់ស្ដាប់សំលេង ខ្ញុំចាក់​ឲ្យលោក ឆាំ ឆានី បានលឺ។ លោក ឆាំ ឆានី ឯងចេញបានត្រឹមតែមួយម៉ោង វាមាននៅក្នុងហោប៉ៅខ្ញុំរួចស្រេច​ទៅហើយ។ លោកឯងបានណែនាំ(ក្រុមឃោសនារបស់លោកឯង)យ៉ាងម៉េច? (លោកឯង)ថា សម្ដេច ស ខេង បានបំពេញភារកិច្ចរបស់គាត់ហើយ ប៉ុន្ដែ ហ៊ុន សែន ទេទៅសហការជាមួយ គ. ជ. ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីមិនឲ្យគណបក្ស(បានចុះឈ្មោះ) … លោកឯងបានផ្ដាំទៅអ្នកចេញហ្វេសប៊ុកមកទទួលបានការណែ​នាំ៣ ចំណុចយ៉ាងជាក់លាក់។ លោកឯងនៅប្រទេសក្រៅមែន តែសម័យឥលូវអត់មានអីពិបាកទេ(ដើម្បីដឹងថាលោកឯងធ្វើអ្វីនិយាយអ្វីទេ)។ លោកឯងបានណែនាំ(ក្រុមឃោសនារបស់លោកឯង)ឲ្យធ្វើដូចៗគ្នា ដោយយក៣ ទំរង់ ចេញទំរង់ណាក៏បានឲ្យតែវ៉ៃក្បាល ហ៊ុន សែន …។

(២០) កុំរញ៉ឺរញ៉ៃរឿងធ្វើបាតុកម្ម សារបង្ក្រាបអ្នកបង្កអសស្ថេរភាពនៅតែមានតម្លៃ

ខ្ញុំសូមបញ្ជាក់ ប្រទេសកម្ពុជាមានច្បាប់ទម្លាប់។ គណបក្សប្រជាជនគឺជាគូប្រកួតមួយ គ្មានចំណងទាក់ទងអ្វី ជាមួយ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញទេ។ រាជរដ្ឋាភិបាលក៏មិនអាចត្រួតត្រាលើស្ថាប័នធម្មនុញ្ញ ដែលរួមមានគណៈកម្មាការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញទេ។ សូមកុំរញ៉េរញ៉ៃនឹង(រៀបចំ)បាតុកម្មឬអី។ ខ្ញុំបានផ្ដល់សារ ហើយសាររបស់ខ្ញុំនៅតែមានតំលៃ។ ខ្ញុំមិនចាំបាច់ចេញសារទី២ ទេ។ សារទី១ នៅតែមានតំលៃ។ ឲ្យចាប់ទាំងអស់ អ្នកណាក៏ដោយដែលមកធ្វើអោយមានអស្ថេរភាពទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ … រឿងរបស់លោកឯង លោកឯងមកបំផ្លាញសន្តិសុខជាតិយ៉ាងម៉េច។ គេកំពុងធ្វើស៊ីហ្គេមទៀត។ ហើយថាបើទោះបីមហាផ្ទៃមិនឲ្យធ្វើ ក៏នៅតែធ្វើ។ ខ្ញុំគ្រាន់តែបញ្ជាក់ថា គុកស្វាគមន៍។

(២១) នាយករដ្ឋមន្ត្រីគ្រប់គ្រងសណ្តាប់ធ្នាប់សំរាប់មនុស្ស១៧ លាននាក់និងបក្សនយោបាយទាំងអស់

នៅភ្នំពេញមានអ្នកជ្រុលនិយមម្នាក់ ដែលម្នាក់នេះគឺបង្ករឿងមិនចេះចប់ … ស្វាគមន៍លោកឯងសាជាថ្មីដើម្បីត្រឡប់ចូលគុកវិញ។ អ្នកឯងសាកលមើល បើមហាផ្ទៃគេមិនឲ្យធ្វើ សាលាក្រុងគេមិនឲ្យធ្វើហើយ លោកឯងមកជំនះធ្វើ។ បងប្អូននានាកុំទៅចាញ់បោក មកងាប់ឬក៏មកជាប់គុកជំនួសគេ ដោយសារតែរឿងកុហក។ អ្នកឯងធ្វើ(កំហុស)ខ្លួនឯងទេតើ។ មិនចង់តមាត់តកអីជាមួយអ្នកណាទេ ប៉ុន្តែខ្ញុំមានកាតព្វកិច្ច ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសមួយ ត្រូវមានសិទ្ធគ្រប់គ្រងថែទាំសណ្តាប់ធ្នាប់សម្រាប់មនុស្ស១៧ លាននាក់ មិនមែនសម្រាប់បក្សលោកឯងមួយទេ ​សំរាប់បក្សនយោបាយទាំងអស់។ កុំគិតស្មានថា ហ៊ុន សែន និយាយលេង។ តែនិយាយហើយ ហ៊ុន សែន នឹងធ្វើ។ អ្នកឯងសាកល្បងមើល … ឥឡូវចេញមកឥឡូវមក បើថាលោកឯង​ពូកែ។ ខ្ញុំនឹងឲ្យវាយខ្នោះភ្លាម។ វាយខ្នោះហើយមិនទុកនៅភ្នំពេញទេ។ បញ្ជូនទៅខេត្តឲ្យឆ្ងាយបន្តិច ឲ្យទៅស៊ីបាយនៅហ្នឹង។ អីក៏ខូចម្ល៉េះ។ ស្អីឡើងបាតុកម្មៗ។ មើលពន្លត់ក្រុមបាតុកម្មហ្នឹងម្តងមើល។

(២២) វាយខ្នោះ បញ្ជូនទៅមន្ទីឃុំឃាំង ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ

អ្នកឯងធ្វើថៅ​កែ​បាតុកម្មប៉ុន្មានឆ្នាំប៉ុន្មានទសវត្សរ៍មកហើយ។ បើចង់ធ្វើទៀត ក៏សាកមើល … ល្មមយកប្រពន្ធហើយតាប៉ិអើយ។ ចាស់ហើយ។ កំលោះចាស់ៗ ពេកហើយ។ យកប្រពន្ធទៅក្រែងលោបានកូនតពូជសម្រាប់ធ្វើបាតុកម្មទៅថ្ងៃក្រោយទៀត។ ក្នុងផ្ទៃក្នុងគេអត់ត្រូវគ្នាទេ។ មិនមែនទាំងអស់គ្នាហ្នឹងចង់ធ្វើបាតុកម្មទេ ប៉ុន្តែមានម្នាក់ដែលចង់ធ្វើបាតុកម្ម។ ដល់ផ្ទៃក្នុងគេមិនឲ្យធ្វើ រុញព័ត៌មានឲ្យផ្សាយតាមវិទ្យុបរទេសនោះ។ ឥឡូវលោកឯងប្រថុយធ្វើតាមការប្តេជ្ញាចិត្តទៅ។ ខ្ញុំក៏ត្រូវធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្ញុំដែរពីការវាយខ្នោះពួកលោកឯងបញ្ជូនទៅមន្ទីរឃុំឃាំង។ (ខ្ញុំនឹងធ្វើ)ក្នុងគោលដៅរក្សាសន្តិភាព រក្សាស្ថេរភាពនយោបាយរបស់ប្រទេស ជាពិសេសក្នុងដំណាក់កាលនៃស៊ីហ្គេមនេះ អត់មានឲ្យរញ៉េរញ៉ៃទេ

(២៣) ម៉ាឡេស៊ីនិងថៃ អនុវត្តគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

ឥឡូវកំពុងរៀបចេញពីកូឡាឡាំពួរ។ អរគុណឯកឧត្តម Anwar lbrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសន្យាជាមួយខ្ញុំ៤ ដងថាមិនឲ្យអានេះមកទេ។ គាត់អត់ដឹង។ មកតាមវិស័យឯកជនតាមស្អីណា ហើយប្រើ passport បារាំង។ ម្សិលមិញប្រុងប្រៀបប្រជុំ។ គេអត់ឲ្យប្រជុំ។ ​ឥឡូវទៅដល់ព្រលានយន្តហោះ។ អាជ្ញាធររំសាយការប្រជុំ។ គ្រាន់តែឃើញថៃបោះឆ្នោត មានបក្សមួយនោះឈ្នះ គេថាគេជិតបានចូលស្រុកខ្មែរ … គេស្គាល់នយោបាយថៃ។ គេដឹងរឿងថៃច្រើនណាស់។ ស្មានតែសុខៗ ថៃឱ្យអ្នកឯងមកធ្វើអញ្ចឹង? ខ្មែរយ៉ាងម៉េចដែរ? គោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម បាននិយាយជាមួយខ្ញុំច្បាស់ថាមិនឱ្យមកទេ។ ខ្ញុំបាននិយាយថា បើសិនជាឱ្យមកគឺរដ្ឋាភិបាលនិងរដ្ឋាភិបាលមកមុខគ្នាមិនត្រង់ទេ។ បានប៉ុណ្ណឹង​អួតនោះអួត។ មិនត្រឹមតែអួតថាបានមកជាន់ទឹកដីម៉ាឡេស៊ីទេ អួតថានឹងមកជាន់ទឹកដីថៃទៀត។ ចាំមើលវាអួតដល់ណា។

បណ្ឌិត សេង សារី ថា សល់តែមួយទេគឺឆ្លងកាត់ដីថៃចូលមកតែម្ដង។ អ្នកឱ្យយោបល់ហ្នឹង ល្អតើ … (ជាការល្អ) បើបណ្ឌិត សេង សារី មកខ្លួនឯង ជូនដំណើរអាក្បត់ជាតិ៣ ជំនាន់ហ្នឹងមកតែម្ដងទៅ។ ផ្ដាំផ្ញើពីហ្នឹងទៅផង (នោះជាការឆ្លងដែនដោយខុសច្បាប់)។ ដូចជាជូនយោបល់ថា ដំណាក់កាលចុងក្រោយ នៅសល់តែរង្វង់ហ្នឹងចូលមកស្រុកខ្មែរតែម្ដងតាមដីថៃ ដោយសារថៃមានការផ្លាស់ប្ដូររដ្ឋាភិបាល។ រដ្ឋាភិបាល ប្រាយុទ្ធ នៅដដែលទេ អត់ទាន់ទៅណាទេ។ កុំមកធ្វើជោរ កុំឡប់។ បើវិភាគតាមរបៀបផ្ដល់យោបល់ឱ្យមនុស្សងាប់ទេ គឺសូមប្រយ័ត្នប្រយែង …។

(២៤) សមិទ្ធផលនៅមានច្រើន សម្ពោធក្រោយបោះឆ្នោតក៏មិនយឺតដែរ

ឥឡូវបកមករឿងរបស់យើងវិញ … សមិទ្ធផលរបស់យើងនៅសល់ច្រើនណាស់។ ខ្ញុំទំលាក់ចោល ២(កម្មវិធី) ដោយសារកម្មវិធីវាជាប់(គ្នាពេក)។ ឯកឧត្តម ស៊ុន ចាន់ថុល ទើបនឹងដាក់។ ដាក់ហ្នឹង តែឆ្លងឯកឧត្តម ប៊ិន ឈិន ទៅទៀត។ ដល់ទៅឆ្លងឯកឧត្តម ប៊ិន ឈិន គាត់មិនដឹងអស់ប៉ុន្មានថ្ងៃហើយ។​ ដូច្នេះ​វាយឺត។ ខ្ញុំទំលាក់កម្មវិធីទៅអស់រលីង។ ដល់អស់រលីង អ្នកកត់កម្មវិធីខ្ញុំហ្នឹងក៏ភ្លេចទៀត ថ្ងៃទី ២៩ មានកម្មវិធី។ អញ្ចឹងខ្ញុំយកថ្ងៃទី២៩ សម្ពោធផ្លូវជាតិលេខ៥ និងថ្ងៃទី៣០ សម្ពោធផ្លូវក្រវាត់ក្រុងទី៣។ កម្មវិធីធ្លាក់អស់អញ្ចឹងទៅហើយ។ ឥឡូវចាំបោះឆ្នោតរួចចាំដើរក៏វាមិនទាន់យឺតពេលដែរ។ មិនផ្អូមឯណា។ អ្វីដែលសំខាន់ យើងដើរធ្វើការ។ កាលមកសម្ពោធមុនៗ អាវហ្នឹងដាក់ឡេវចុះ។ ឥឡូវអាវហ្នឹងពាក់លែងចុះហើយ។ ឥឡូវកើតទុក្ខឡើងស្គមខ្លួន ពាក់អាវលែងចុះ។ គេថា លោក ហ៊ុន សែន កើតទុក្ខអញ្ចេះកើតទុក្ខអញ្ចុះ។ បើស្គាល់កម្ពុជាមិនច្បាស់ ហើយកាន់​តែ​មិនស្គាល់ ហ៊ុន សែន ច្បាស់ទេ កុំធ្វើអី។ ផុតត្រឹម ប៉ុល ពត ហើយ។ គ្មាននរណាឃោរឃៅលើស ប៉ុល ពត ទេ។ គ្មាននរណាមានកម្លាំងខ្លាំងលើស ប៉ុល ពត ដែរ។ ទីចុងបំផុត នយោបាយឈ្នះឈ្នះរបស់ ហ៊ុន សែន គឺធ្វើឱ្យប្រទេសរួបរួមបាន​​។ សូមកុំប្រមាថរាជរដ្ឋាភិបាល។ ខ្ញុំអត់មានជម្លោះជាមួយអ្នកឯងទេ។ ខ្ញុំជាគូប្រកួតក៏ប៉ុន្តែខ្ញុំត្រូវមានតួនាទីមួយគឺក្នុងឋានៈជានាយករដ្ឋមន្រ្តី គ្រប់គ្រងសន្ដិសុខសណ្ដាប់ធ្នាប់របស់ប្រទេស។ ថ្ងៃនេះព្រះមហាក្សត្រយាងទស្សនកិច្ចនៅប្រទេសឥណ្ឌា។ ល្ងាចនេះ ព្រះអង្គយាងត្រឡប់មកវិញ។ អញ្ចឹងកិច្ចការរបស់យើងអត់មានអី(ទំនេរ)។

(២៥) សន្លឹកឆ្នោតត្រូវបានបោះពុម្ពហើយ មិនថយក្រោយទេ

ចាប់ឆ្នោត(លេខរៀងលើសន្លឹកឆ្នោត) ទៅប៉ះចំលេខ ១៨។ កាលយើងបោះឆ្នោតឆ្នាំ២០១៨ ដូចនៅក្រោយគេដែរ? នៅលេខរៀងទី២០ មាន ២០គណបក្ស យើងនៅក្រោយគេទៀត។ ឥឡូវដល់ ១៨គណបក្ស យើងនៅក្រោយគេទៀត។ កាលឆ្នាំ ២០០៨ ក៏លេខ៤។ ឆ្នាំ២០១៣ ក៏លេខ៤។ ឥឡូវដល់ឆ្នាំ ២០១៨ ក៏នៅក្រោយគេ លេខ​២០ ក្រោមគេ។ ដល់ឆ្នាំ ២០២៣ ក៏លេខ ១៨ នៅក្រោមគេទៀត។ ហ្នឹងសម្ដេចសង្ឃរាជទាំង ២គណៈចាប់ មិនមែនយើងអ្នកទៅចាប់​ឯណា។ ឥឡូវគេបោះពុម្ភសន្លឹកឆ្នោតហើយ។ គេអត់ថយក្រោយដោយសារមួយឬ២គណបក្សទេ។ បើទោះបីតវ៉ាដល់ងាប់ទាំងខ្លួនទៅទៀត ក៏គ្មាននរណាធ្វើ(ថយក្រោយ)ដែរ។ បងប្អូន(ជាសមាជិកបក្ស តាម)ដែលគេអាងថាជាកម្លាំងរបស់គេ សូមកុំមកជាប់គុកជាមួយ។ ខ្ញុំបញ្ជាក់សាររបស់ខ្ញុំពេលមុននៅមានតម្លៃ។ ស្ថាប័នមានសមត្ថកិច្ចនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថា្នក់ មានភារកិច្ចអនុវត្តនូវសារនោះ។ ស្ដាប់សារ(នោះ)ឡើងវិញទាំងអស់ បញ្ជាទៅតាំងពីរៀបចំពន្ធនាគារឱ្យស្រួល។ បើអ្នកឯងចង់ចូល ក៏ចូលទៅ។ ហ្នឹងគេហៅថា “ជាប់គុក មុខមិនអាប់ បាយស៊ីស្រាប់ អាចម៍គេសែង អគ្គិសនីព័ទ្ធខ្វាត់ខ្វែង ប៉ូលីសឈរជ្រែង យាមគ្រប់ច្រក”។ មានអ្នកចេះទ្រឹស្ដីកាព្យហ្នឹងទេ។ ខ្ញុំចេះតាំងពីខ្ញុំនៅក្មេងវត្តឯណោះ … បើអ្នកឯងចង់ជាប់គុក មានអី។

ដល់ពិនិត្យមើលអ្នកជាប់គុកៗ ចេញមក អ្នកមិនទាន់ដុះក្បាលពោះនៅខាងក្រៅ ដល់ចូលគុកចេញពីគុកមកវិញដុះក្បាលពោះ។ អញ្ចឹងបានជាមនុស្សមិនសូវខ្លាច។ ប៉ុន្តែយើងបង្អត់បាយគេ ក៏អត់កើតដែរ។ ហ្នឹងវាអគុណធម៌ អសីលធម៌។ អ្នកដែលជាប់គុក ដែលត្រូវបានដោះលែងកន្លងទៅនេះ ឃើញធាត់ សាច់ស្អាតៗទៀត។ មកដល់ដាក់អាវតឺនុយទៅ ចំណាប់តើ។ អត់មានស្គមស្គាំងអីទេ។ និយាយអញ្ចឹង មិនមែនថាប្រមូលគ្នាទៅជាប់គុក​បាន១លាននាក់ទេ។ មានអាមួយនៅថៃ បង្ហោះតាមហ្វេកប៊ុក។ គ្រាន់តែនិយាយប៉ុណ្ណឹង អានោះថា ខ្ញុំសូមជូន១០០០ ទៅ១៥០០នាក់។ ទីតាំងឈរជើងរបស់អ្នកឯងត្រូវបានស្គាល់រួចហើយ។ គ្រាន់តែប្រាប់ប៉ុណ្ណឹង។ឥឡូវហ្នឹង យុទ្ធនាការហ្វេកប៊ុក មានប្រធានបទ ៣ទម្រង់។ យកទម្រង់មួយណាក៏បាន … ចេញដោយឈ្មោះ ឆាំ ឆានី។ មេរោគនៅខាងក្រៅ។ ហ្អែងអញ្ជើញមកស្រុកមក។ ម៉េចមិនមកៗ ហើយនៅខាងក្រៅ ធ្វើតាមហ្វេកប៊ុកហ្នឹង។ ធ្វើដើម្បីអី?

(២៦) ការរីកលូតលាស់ដាច់ស្រឡះពីអតីតកាល តែមិនទាន់គ្រប់គ្រាន់ទេ

សូមអរគុណជាមួយនឹងប្រជាពលរដ្ឋ ដែលបានយោគយល់ក្នុងពេលដែលយើងកសាងទាំងស្ពានអាកាស ក៏ដូចជាស្ពាននៅទីនេះ។ អរគុណចំពោះក្រុមហ៊ុនសាងសង់ OCIC។ អរគុណ កោតសរសើរចំពោះសាលារាជធានីភ្នំពេញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់លទ្ធភាពសម្រាប់ការសាងសង់សំណង់មួយនេះ ដែលចាត់ទុកថា ជាសំណង់ប្រវត្តិសាស្រ្ត ហើយវាក៏បម្រើទៅ​ឱ្យការប្រកួតស៊ីហ្គេមកន្លងទៅ និងការប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។ ហើយវាក៏ជាផ្នែកមួយនៃការជម្រុញការអភិវឌ្ឍ។ ឥឡូវគេមកធ្វើនៅខាងណេះ(ជ្រោយចង្វារ) ស្រឡះមុខស្រឡះមាត់ទៀត។ ឥឡូវមានអីពិបាក មានទូកដឯណាទៀត។ ស្ពាននៅខាងណោះស្ទះ មកខាងណេះ។ បើស្ទះមែនទែន ទៅខាងណោះទៀត។ យើងត្រូវបន្តអភិវឌ្ឍន៍។ ពិតមែនតែថា ការរីកលូតលាស់ពេលបច្ចុប្បន្នមានភាពដាច់ស្រឡះពីគ្នាធៀបទៅដំណាក់កាលដែលយើងពិបាក(ក៏ដោយ ក៏) ប៉ុណ្ណឹងវាមិនគ្រប់ទេ។ វានៅត្រូវបន្តតទៅទៀតដើម្បីប្រទេសរបស់យើងរីកលូតលាស់ជាងនេះ។ អរគុណចំពោះបងប្អូនដែលបានមកចូលរួមនៅទីនេះ។ ជាពិសេសអម្បាញ់មិញ ចៅមួយនោះគេមាននាឡិកាពាក់រូបរបស់តាទៀត។ ឆាប់ធំ។ រៀនឱ្យពូកែ។ ថ្ងៃនេះ បាននាំមកសម្រាប់ក្រុមកាយរិទ្ធកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា និង​សហព័ន្ធសហភាពយុវជនកម្ពុជាទាំងអស់ ៦០០នាក់ ក្នុងម្នាក់ៗជូនថវិកាចំនួន ២ម៉ឺនរៀល។ ជូនសាលាខណ្ឌជ្រោយចង្វារថវិកា ២លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការអង្គពិធីចំនួន ៣លានរៀល។ ជូនក្រុមតន្រ្ដីសម័យចំនួន ៥លានរៀល។ជាមួយពិធីសម្ពោធស្ពានឫស្សីកែវ ប្រវែង ៥១០ម៉ែត្រ និងស្ពានអាកាសឫស្សីកែវ ប្រវែង ១៤៥ម៉ែត្រ ខ្ញុំសូមប្រសិទ្ធពរជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរនិងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/82640/feed 0
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា https://pressocm.gov.kh/archives/82646 https://pressocm.gov.kh/archives/82646#respond Tue, 30 May 2023 14:48:48 +0000 https://pressocm.gov.kh/?p=82646 CNV:

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ
សម្តេចព្រះមហាសង្ឃរាជ ព្រះថេរានុថេរៈ សម្តេច​គ្រប់ព្រះអង្គជាទីសក្ការៈ,
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកសាស្រ្តាចារ្យ
ក្មួយៗនិស្សិតទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុង​ឱកាសនេះ

(១) សូមអ្នកនិពន្ធបទចំរៀង និពន្ធអោយបានត្រូវតាមទីកន្លែង

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរូមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (ជាការផ្តួចផ្តើមគំនិតរបស់)សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី … សូមអ្នកនិពន្ធចម្រៀងធ្វើការកែតម្រូវនូវបទនិពន្ធ។ ចម្រៀងនេះជាចម្រៀងដែលទាក់ទិននឹងវត្តនៅសាកលវិទ្យាល័យព្រះសីហមុនី បែរជាអ្នកចម្រៀងទៅច្រៀងអបអរសាទរអំពី(ឈប់រកមើលបន្តិច)។ បើជ្រុលបាននិពន្ធហើយ និពន្ធឲ្យត្រូវទៅ។ កុំលឿនពេក។ មួយថ្ងៃគឺមិនដឹងថាចេញប៉ុន្មានបទទេ។ បើវាច្រើនពេកអញ្ចឹង និយាយតាមត្រង់ សូម្បីតែខ្ញុំព្រះករុណាខ្ញុំ ក៏អត់មានពេលស្តាប់ដែរ។ អ្នកនិពន្ធគាត់និពន្ធលឿនពេក។ និពន្ធគេស្តាប់បានតែមួយថ្ងៃ រួចផុតពីហ្នឹងទៅ។​ ការពិតជួនកាលបទខ្លះប្រហែលជាគេអត់បានស្តាប់ទេ។ សុំរកមើលបន្តិច។ សម្ពោធនៅព្រះសីហមុនីនេះទេ ប៉ុន្តែទៅជាចម្រៀងទៅច្រៀងនៅព្រះសីហនុឯនោះវិញ។ វាអញ្ចេះទៅទៀត។ admin channel telegram របស់ខ្ញុំព្រះករុណាខ្ញុំ ក៏យកទៅផ្សាយក្នុងហ្នឹងទៀត មិនបានពិនិត្យឲ្យដិតដល់ទេ។ គិតតែពីឃើញគឺចុចចូលទៅបណ្តោយ។

(២) អ្នកចម្រៀងមិនទាន់ស្លាប់ តែចម្រៀងស្លាប់បាត់

លោក ប៉ែន វិបុល ឥឡូវដូចជាអនុរដ្ឋលេខាធិការក្រសួងធម្មការ នៅក្នុងនេះដាក់បទអបអរសាទរពិធីសម្ពោធអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ ចម្រៀងនោះក៏ចាក់ផ្សាយទៅ។ ឥឡូវសូមដកចម្រៀងត្រឡប់មកវិញ ហើយសុំកែតម្រូវទៅសម្ពោធនៅវត្តស្វាយពពែ ប៉ុន្តែទៅដាក់នៅណាផ្សេង … អញ្ចឹងបានគេថាមានពេលខ្លះ អ្នកចម្រៀងមិនទាន់ស្លាប់ផង តែចម្រៀងស្លាប់បាត់ហើយ។ ចម្រៀងខ្លះអ្នកចម្រៀងស្លាប់បាត់ តែចម្រៀងវានៅរស់។ ហ្នឹងគ្រាន់តែរំលឹក។ ចម្រៀងមួយថ្ងៃមិនដឹងបាញ់ចូលមកប៉ុន្មាន គឺថានិពន្ធនោះនិពន្ធ​ហើយ។ សុំអរគុណហើយអ្នកនិពន្ធ ប៉ុន្តែបើនិពន្ធម្លឹងៗ វាច្រើនពេក។ រឿងខ្លះ វាជាព្រឹត្តិការណ៍តែមួយថ្ងៃទេ ប៉ុន្តែនិពន្ធបទចម្រៀងហ្នឹងវាច្រើនជ្រុល។ គ្មានអ្នកណាមានពេលស្តាប់ទេ … ព្រោះការងារវាច្រើនពេក។ យ៉ាងណាក្តី និពន្ធឲ្យវាត្រូវទៅ វាមិនអីទេ។ គេមានអីរបស់គេ គ្រាន់តែខុសទីតាំង។ សុំរំលឹកធ្វើការកែប្រែត្រង់ហ្នឹងបន្តិច។ ខ្ញុំព្រះករុណាខ្ញុំសូមអភ័យទោស ប៉ុន្តែបើយើងមិននិយាយទេ វានៅតែខុសរហូតហ្នឹង។ ហើយក៏មិនដឹងថាអ្នកណាអ្នកនិពន្ធផងទេចម្រៀងនោះ។ អាចមាន ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ វាអត់មានពេលមើល។ (សម្តេចប៉ះដៃចំ voice សម្លេងសម្តេចសេនាពិជ័យ ទៀ បាញ់ អំពីបញ្ហាកងពលគ្រឿងយន្ត។ ខ្ញុំព្រះករុណាខ្ញុំថាមិនគួរបង្កើតទេ ហើយគាត់កំពុងតែបកស្រាយ ស្តាប់តាមឡានទៅក៏មកដល់កន្លែងហ្នឹងបិទសិនទៅមិញច្រឡំដៃចេញសម្លេងហ្នឹងចេញមក)

(៣) មានអគារសម្តេចអគ្គមហាសេនាបតីតេជោ នៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ខ្ញុំព្រះករុណាខ្ញុំ អរគុណចំពោះសម្តេច ព្រះមហាសង្ឃរាជ ជាសាកលវិទ្យាធិការនៅទីនេះ និងបានផ្តល់ឱកាសឲ្យខ្ញុំព្រះករុណាខ្ញុំ បានជួយទៅក្នុងការសាងសង់សមិទ្ធផលនៅក្នុង(ទីអារាម)នេះ។ ខ្ញុំព្រះករុណាខ្ញុំ អរគុណណាស់ ហើយក៏ទើបនឹងដឹងយប់មិញហ្នឹងដែរថានៅក្នុងសាកលវិទ្យាល័យនេះ មានអគារមួយឈ្មោះអគារសម្តេចអគ្គមហាសេនាបតីតេជោ។ ប្រហែលជាអគារដែលខ្ញុំព្រះករុណាខ្ញុំ មកសម្ពោធពីមុន រួចហើយសម្តេចដាក់ឈ្មោះខ្ញុំព្រះករុណាខ្ញុំ។ សូមអរព្រះគុណណាស់។ អគារហ្នឹងទៀត មើលក្នុងទីតាំងនេះគឺនៅទន្ទឹមជាមួយនឹងអគាររបស់សម្តេចព្រះអគ្គមហាសង្ឃរាជតែម្តង គ្រាន់តែថា របស់សម្ដេចគឺធំជាងហើយខ្ពស់ជាង។ ប៉ុន្តែ អត់អីទេ ខ្ពស់ជាងធំជាង មិនសំខាន់ទេ តែអរព្រះគុណណាស់ឲ្យខ្ញុំព្រះករុណាខ្ញុំបានចូលរួមចំណែក។

(៤) សមាគមឧកញ៉ា ប្រមែប្រមូលថវិកាជួយកសាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

តើហេតុអីបានយើងសម្ពោធបាននៅថ្ងៃនេះ? គាប់ជួនថ្ងៃនោះគឺចំខួបគម្រប់ថ្ងៃសោយទីវង្គតរបស់ ព្រះបរមរតនកោដ្ឋ ក៏បានទៅធ្វើពិធីនៅក្នុងព្រះបរមរាជវាំង។ ខ្ញុំព្រះករុណាខ្ញុំក៏បានទូលសួរចំពោះសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី តើព្រះអង្គសាងសង់អស់តម្លៃប៉ុន្មាន? ស្រាប់តែព្រះអង្គបានឆ្លើយថា អស់ ១ ៩៩៩ ៩៩៩ ដុល្លារ ខ្វះមួយដុល្លារ។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំបានប្រមើល​ទុកទៅហើយថា ប្រសិនបើខ្វះការជួយជ្រោមជ្រែង តើកាលណានឹងសាងសង់រួច? អញ្ចឹងទេ ពេលដែលរួចផុតពីការដាក់បាត្រនោះហើយ ក៏ថ្វាយបង្គំលាព្រះករុណា និងហ្លួងម៉ែ ដោយបានទូលទៅព្រះករុណានិងហ្លួងម៉ែថា ប្រហែលជាមានតម្រូវការដែលទូលបង្គំត្រូវរកថវិកាដើម្បីសាងសង់ ព្រោះនេះព្រះនាមរបស់​​ព្រះមហាក្សត្រ។ ពេលមកដល់ ខ្ញុំព្រះករុណាខ្ញុំក៏បានឲ្យយកថវិកាទៅ ៣០ ម៉ឺនមុនដើម្បីប្រគេនចំពោះសម្ដេច។ បន្ទាប់ទៅក៏បានចាប់ទូរស័ព្ទទៅប្រធានសមាគមឧកញ៉ាគឺលោកឧកញ៉ា លី យ៉ុងផាត់ នោះស្នើសុំឲ្យគាត់ជួយ។ គាត់ក៏ប្រមែប្រមូលថវិកានេះ ​ហើយក៏បានកសាងរួច។​ កុំអីប្រហែលជារង់ចាំព្រះអង្គដើរទេសនា សូត្រមន្ត អង្គាសបច្ច័យ​ហ្នឹង ប្រហែលជា ៥ ឆ្នាំទៀតមិនទាន់ហើយទេ។

(៥) ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លេចចេញរូបរាងតាមរយៈសិល្បៈនៃការចែករំលែក

ឥឡូវបានហើយទាំងអស់គ្នា ហើយក៏បាន​ផ្ដល់ឱកាសសម្រាប់ការសិក្សានៅទីនេះ … រឿងកសាងនេះមិនមែនជាបញ្ហាដាច់ដោយឡែកទេ ដោយសារតែនៅទីនេះមាន​ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឬព្រះនាមព្រះមហាក្សត្រនៅទីនេះទេ។ បញ្ហាទាំងអស់ស្ថិតនៅលើការចាំបាច់បណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។ សាលានេះមានការខ្វះខាតអគារសិក្សាប្រាកដមែន។ (សមិទ្ធផលនេះកើតឡើងដោយ)ការជួយជំរុញតាមរយៈសិល្បៈនៃការចែករំលែក។ យើងអត់បានប្រើប្រាស់ថវិការបស់រដ្ឋដើម្បីសាងសង់ទេ។ វិធីសាស្រ្តរបស់ខ្ញុំព្រះករុណាខ្ញុំប្រើតាំងពីមុនមក។ មិនមែនទើបនឹងរឿងថ្មីថ្មោងទេ។ សិល្បៈនៃការចែករំលែក ឬវប្បធម៌នៃការចែករំលែក បានកើតតាំងពីយូរលង់នៅក្នងប្រទេសរបស់យើង។ ការកសាងទីអារាម ការកសាង​សាលារៀនស្អីៗ តាំងពីជំនាន់មុនរហូតមកដល់ឥឡូវ នៅតែបន្តការចូលរួមពីសប្បុរសជននានាដូចគ្នា។ កន្លែងខ្លះយើងក៏ប្រើប្រាស់ថវិកាជាតិទៅ កន្លែងខ្លះយើងក៏ប្រើប្រាស់នូវថវិកាដែលបានមកពីសប្បុរសជនតាមរយៈនៃការចូលរួមដើម្បីទាំងអស់គ្នាសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស។

(៦) ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានការយល់ព្រមឱ្យមានការសិក្សាដល់ថ្នាក់បណ្ឌិត

ទីនេះសោត ឈ្មោះ​ថាពុទ្ធិកសាកលវិទ្យាល័យ ប៉ុន្តែមិនមែនបណ្ដុះបណ្ដាលតែព្រះសង្ឃទេ។ គ្រហស្ថ និស្សិតជាស្ដ្រី ជាបុរស ក៏បានមកសិក្សានៅទីនេះ។ (ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា)ក៏កំពុងតែបានទទួលនូវការយល់ព្រមពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងធម្មការ រួម​គ្នាចុះហត្ថលេខាលើលិខិតមួយ បញ្ជាក់អំពីការសិក្សាដល់ថ្នាក់បណ្ឌិតទៀតផង។ ខ្ញុំព្រះករុណាខ្ញុំមានការគាំទ្រជាមួយនឹងការខិតខំបែបនេះ។ អ្វីដែលខ្ញុំព្រះករុណាខ្ញុំគួរតែត្រូវនិយាយ គឺខិតខំធ្វើយ៉ាងណាទាញយកសាស្រ្តាចារ្យពូកែៗ អាហ្នឹងទីមួយ។ ប៉ុន្តែ សម្រាប់ថ្នាក់បណ្ឌិតក៏ទាមទារឲ្យអ្នកណែនាំនិក្ខេបបទ មានភាពច្បាស់លាស់ មានគុណភាពគ្រប់គ្រាន់ ហើយក៏មិនត្រូវច្រើនហួស។ មានកន្លែងខ្លះ គ្រាន់តែបេក្ខភាពបណ្ឌិតចូលដល់រាប់រយហើយ។ រួចហើយ patron ម្នាក់/អ្នកណែនាំនិក្ខេបបទៗម្នាក់ ណែនាំអ្នកធ្វើនិក្ខេបបទដល់ទៅ ២០ ទៅ ៣០ នាក់។ ច្បាស់ជាទៅមិនរួចទេ។

(៧) ទាញយកសាស្រ្តាចារ្យពូកែៗនិងមានបទពិសោធន៍ធ្វើអ្នកណែនាំនិក្ខេប​បទ

ខ្ញុំព្រះករុណាខ្ញុំនៅតែអំពាវនាវឲ្យពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល តាំងពីថ្នាក់មូលដ្ឋានរហូតទៅដល់ថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា។ ថ្នាក់ក្រោយឧត្ដម​សិក្សារួមមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលហៅថាអនុបណ្ឌិត និងថ្នាក់បណ្ឌិត ដូច្នេះទាមទារនូវការជំរុញលើកកម្ពស់នៃការបណ្ដុះបណ្ដាល។ អញ្ចឹងវាមានតែវិធីសាស្រ្តនៅក្នុងការទាញយកសាស្រ្តាចារ្យដែលពូកែៗ និងមានបទពិសោធន៍ ដើម្បីធ្វើជាអ្នកណែនាំនិក្ខេប​បទនៅក្នុងការសិក្សានៅទីនេះ បើមិនដូច្នេះទេ និក្ខេបបទរបស់យើងចេះតែសរសេរទៅ។ អញ្ចឹងគឺថាចេះតែនាំគ្នាជាប់ៗ ពេញទឹកពេញដី។ ថ្នាក់បណ្ឌិតទាមទារការធ្វើនិក្ខេបបទ ហើយទាមទារនូវការការពារ។ ការពារនៅស្រុកយើងវារាងធូរបន្តិចដែរ។ ជួនកាលគណៈកម្មការការពារត្រឹមតែ ៣នាក់ អីប៉ុណ្ណឹង។ ជួនកាលតទល់គ្នាតែ ២នាក់អីអញ្ចឹងទៅ។ អញ្ចឹងវាធូររលុងពេក។ នេះគឺជាចំណុចដែលរដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ក៏ត្រូវយកចិត្តទុកដាក់នឹងបញ្ហាអ្នកណែនាំនិក្ខេបបទនិងគណៈកម្មការការពារនិក្ខេបបទផង។ នៅតាមសាកលវិទ្យាល័យនានាតែងតែមានការសិក្សាថ្នាក់បណ្ឌិតនេះ។ ត្រូវមើលបញ្ហានេះផង។ បើមិនអញ្ចឹង ប៉ាត្រុងម្នាក់ អ្នកណែនាំនិក្ខេបបទម្នាក់ ទទួលសិស្សច្រើនជ្រុល អញ្ចឹងគ្មានពេលគ្រប់គ្រាន់ដើម្បីនឹងធ្វើទេ។

(៨) សំរេចអោយក្រសួងពាក់ព័ន្ធសំរួលឱ្យគ្រូជាប់កិច្ចសន្យា៩៧ នាក់ បានចូលក្របខណ្ឌ

ខ្ញុំព្រះករុណាខ្ញុំក៏បានឱ្យឯកឧត្តម ប្រាក់ សុខុន ទៅចូលរួមសម្ពោធ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ឃុំក្រាំងម្កាក់ អង្គស្នួល។ ពេលហ្នឹងគឺព្រះចៅអធិការ វង្ស អនេតា មេគុណ ខេត្តកណ្តាល ក៏បានផ្ញើបិណ្ឌបាតមកខ្ញុំព្រះករុណាខ្ញុំ ប៉ុន្តែនេះជាបិណ្ឌបាតគឺត្រូវហើយ។ ឥឡូវនេះគឺថាសម្រាប់(ការស្នើសុំ)ក្របខ័ណ្ឌពិសេស៩៧នាក់ ឯកឧត្តម ហង់ ជួនណារ៉ុន បានទទួលពីម្សិលម៉ិញហើយ។ ខ្ញុំព្រះករុណាខ្ញុំផ្ញើសារទៅគាត់អំពីគ្រូជាប់កិច្ចសន្យា ដែលសុំចូលក្របខ័ណ្ឌបន្ថែមនោះ។ (ឯកឧត្តម) ប្រាក់ សុខុន រវល់ដង្ហែព្រះមហាក្សត្រទៅ ឥណ្ឌា។ ចំពោះអគារសិក្សា ៤ជាន់ ២៤បន្ទប់ ក៏ឧត្តមសេនីយ៍ ខេង សុមេធ  បានទទួលបទបញ្ជាហើយនិងចុះទៅសិក្សាធ្វើការជាមួយគ្នាតែម្តង។ ឯនេះក៏ធ្វើឯនោះក៏ធ្វើ។ ការសាងសង់នៅឯនោះចាយលុយច្រើនជាងនេះទៅទៀត … បញ្ហាសំខាន់យើងមានមូលដ្ឋានបណ្តុះបណ្តាលធនធានមនុស្ស។  ខ្ញុំព្រះករុណាខ្ញុំសុំអរព្រះគុណចំពោះការចូលរួមរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលជានិច្ចជាកាលតែងយកព្រះទ័យទុកដាក់ទៅលើកិច្ចការងារនេះ។

(៩) ក្រធនធានធម្មជាតិ អាចក្លាយជាប្រទេសមាន ដោយសារនយោបាយត្រូវនិងមានធនធានមនុស្ស

ព្រះសង្ឃនៅទូទាំងប្រទេស ទាំងធម្មយុត្តិកនិកាយទាំងមហានិកាយ ដែលបានប្រឹងប្រែងកសាងសមិទ្ធផលនានាទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ដូចបានបញ្ជាក់អញ្ចឹង មិនមែនពុទ្ធិក(សាកលវិទ្យាល័យនេះ)បង្រៀនតែសាសនាសុទ្ធ ហើយមិនមែនពុទ្ធិក(សាកលវិទ្យាល័យនេះ)រៀនតែព្រះសង្ឃទេ។ ពុទ្ធិក(សាកលវិទ្យាល័យ)នេះ (បង្រៀន/សិក្សា)ចំណេះទូទៅ គឺថារៀនគ្រប់មុខវិជ្ជាដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេស។ យើងមិនអាចខ្វះធនធានមនុស្សបានទេ។ ប្រទេសជឿនលឿនទៅមុខបាន វាទាល់តែយើងមានធនធានមនុស្សគ្រប់គ្រាន់។ យើងធ្លាប់មានពិសោធន៍ហើយ។ ទី១ កើតសង្គ្រាម ទី២ សង្គ្រាមបំ​ផ្លាញធនធានមនុស្ស ដែលធ្វើឱ្យប្រទេសមានធនធានសម្បូរបែបក្លាយទៅជាប្រទេសក្រីក្រ ក្នុងពេលដែលប្រ​ទេសមួយចំនួនគ្មានធនធានធម្មជាតិទេ ប៉ុន្តែក្លាយទៅជាអ្នកមានបាន ដោយសារទី១ នយោបាយត្រូវ ទី២ មានធនធានមនុស្ស

(១០) រដ្ឋប្រហារ ១៨មីនា១៩៧០ ជាកំហុសនយោបាយ និងការចាប់ផ្តើមវិនាសកម្ម

សម្រាប់យើងក៏ដូចគ្នាដែរ។ យើងមានកំហុសខាងនយោបាយ ហើយយើងខ្វះធនធានមនុស្ស។ កំហុសខាងនយោបាយគឺស្អី? គឺនៅត្រង់ថា រដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ នោះហើយជាការចាប់ផ្តើមនៃវិនាសកម្ម។ នៅក្នុងទស្សវត្សរ៍ ៦០ បើប្រៀបធៀបទៅនឹងកូរ៉េ មើលប្រាក់ចំណូលកាលពីជំនាន់នោះ ប្រទេសរបស់យើងដូចជា ២៦៧ ដុល្លារក្នុងម្នាក់ ក្នុងពេលដែលកូរ៉េប្រាក់ចំណូលមានតែ ៧២ដុល្លារទេ។ អញ្ចឹងប្រាក់ចំណូលនៅក្នុងសម័យមុនឆ្នាំ ១៩៧០ គឺសម័យសង្គមរាស្ត្រនិយមប្រាក់ចំណូលពលរដ្ឋខ្មែររបស់យើងឡើងទៅដល់ ២៦៧ដុល្លារ។ ខ្ញុំព្រះករុណាខ្ញុំមិនច្រឡំទេ ហើយឯកសារមាននៅ ឯកឧត្តម ស៊ុន ចាន់ថុល អ្នកកាន់។ ពេលហ្នឹង កូរ៉េខាងត្បូងមានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ ត្រឹមតែ ៧២ដុល្លារទេ។ ឥឡូវនេះ យើងមានមិនទាន់ដល់ ២០០០ដុល្លារ ក្នុងពេលដែលកូរ៉េខាងត្បូងឡើងដល់ ៥ម៉ឺនដុល្លារ។

(១១) ក្រោមការដឹកនាំនៃសម្តេចព្រះបរមរតនកោដ្ឋ កម្ពុជាអភិវឌ្ឍនិងមានសន្តិភាព

វាខុសគ្នាដោយសារអី? គឺការដើរនយោបាយខុស ធ្វើរដ្ឋប្រហារ។ បើសិនជាទុកឱ្យសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបន្តការដឹកនាំនេះតទៅទៀត ប្រទេសរបស់យើង បើទោះបីវាយឺតដោយសារសង្គ្រាមនៅព័ទ្ធជុំវិញ គឺនៅភាគខាងត្បូងវៀតណាម អស្ថិរភាពនៅតាមព្រំដែនមួយចំនួន ប៉ុន្តែសន្តិភាពបានកើតនៅក្នុងប្រទេស។ ទោះបីមានការរំខានពីខ្មែរក្រហម ខ្មែរស ខ្មែរខៀវ ​នៅតំបន់នេះ/នោះ ក៏ប៉ុន្តែជាទូទៅយើងទទួលបានការអភិវឌ្ឍន៍កាលពីពេលនោះ។ តែយើងត្រូវទទួលការបំផ្លាញមកវិញក្នុងរយៈពេល ៥ឆ្នាំ។ បន្ទាប់ទៅនៅក្នុងរបបប្រល័យពូជសាសន៍គឺអស់រលីងតែម្ដង។ យើងចាប់ផ្ដើមពីដៃទទេ … ពីសម័យឆ្នាំ១៩៧៩-៨០ អ្នកដែលមានបរិញ្ញាបត្រសឹងតែរាប់ដៃបាន។ នៅសល់តិចណាស់។ បើផ្នែកវេជ្ជសាស្ត្រវិញ វេជ្ជបណ្ឌិតនៅសល់ប៉ុន្មាននាក់។ ឥឡូវនេះអ្នកជាប់បរិញ្ញាបត្រ, បរិញ្ញាជាន់ខ្ពស់ និងថ្នាក់បណ្ឌិតគឺមានចំនួនច្រើន។

(១២) គោលនយោបាយអាទិភាពលើវិស័យអប់រំ ត្រូវវិភាជថវិកាទៅវិស័យអប់រំ

ការពង្រឹងគុណភាពបណ្ដុះបណ្ដាលជាបញ្ហាធំដែលទាមទារឱ្យក្រសួងអប់រំយុវជននិងកីឡា បន្តកំណែទម្រង់ជាពិសេសគណៈកម្មការទទួលស្គាល់គុណភាពអប់រំ ដែលត្រូវតែជាយន្តការជំរុញឱ្យសា​កលវិទ្យាល័យនានាពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល។ យើងបានខិតខំវិនិយោគលើវិស័យអប់រំនិងវិស័យសុខាភិបាលនេះខ្លាំងណាស់។ ទោះបីឥឡូវនេះយើងបានរុញទៅដល់ដំណាក់កាលមួយថ្មីនៃបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែយើងទើបនឹងចេញផុតពីដំណាក់កាលថវិកាផ្សារភ្ជាប់ជាមួយគោលនយោបាយ។ បើទោះបីយើងមកកាន់ដំណាក់កាលថ្មីក៏ដោយ យើងក៏មិនអាចបោះបង់ចោលនូវថវិកាផ្សារភ្ជាប់នឹងគោលនយោបាយដែរ។ បើគោលនយោបាយផ្ដល់អាទិភាពទៅលើវិស័យអប់រំ វិស័យសុខាភិបាល ថវិកាត្រូវតែមានចំណែកធំទៅលើវិស័យអប់រំនិងវិស័យសុខាភិបាល។ ហ្នឹងហើយហៅថាថវិកាផ្សារភ្ជាប់នឹងគោលនយោបាយ។ បើគោលនយោបាយតម្រង់ទិសទៅរកអាទិភាពណាគឺការវិភាជថវិកាតម្រង់ឆ្ពោះទៅឱ្យគោលដៅនោះ …។

(១៣) សូមអភិបាលក្រុងមកទូលពិភាក្សាជាមួយសម្ដេចដើម្បីសំរេចថាអាចធ្វើអ្វីបានទៀត

ខ្ញុំព្រះករុណាខ្ញុំសូមទូលព្រះអង្គ នៅទីនេះយើងបានឃើញទាំងអស់គ្នាហើយ។ ប្រហែលជាទើបនឹងចាក់ក្រួសថែមទេមើលទៅ។ ខ្ញុំព្រះកុរណាខ្ញុំអាចសុំបានទេត្រង់ហ្នឹង។ ខ្ញុំព្រះករុណាខ្ញុំសុំវិញមិនចាំបាច់សម្ដេចសុំទេ។ តើសុំធ្វើបានទេ។ យើងចាក់បេតុងទាំងអស់? អម្បាញ់មិញចូលមក អភិបាលក្រុងបាននិយាយគ្នាថាធ្វើម៉េចបានចាក់បេតុង។ ប្រហែលជាពេលរដូវវស្សាព្រះតេជព្រះគុណនាំគ្នាប្រឡាក់ជើង និស្សិតប្រឡាក់ជើង។ ដាក់ទៅដូចជាមិនក្ដៅអីទេព្រះអង្គបើតាមមើលទៅ។ យើងចាក់ផ្លូវបេតុងចូលពីខាងក្រោម ហើយចាក់បេទីមទៅជាប្រ​ភេទផ្លូវដើម្បីឱ្យវាស្អាតបន្តិច។ ទីធ្លាខាងក្នុងនេះយើងចាប់ផ្ដើមរៀបជាបេតុង។​ រៀបចំរបៀបណាទាល់តែមានការយល់ព្រមពីក្នុងវត្តហ្នឹងដែរ។ ដូចជាដំបូលស្អីៗនេះ ប្រសិនបើសម្ដេចត្រូវការ … បើសិនជាអត់មានបញ្ហាទេយើងអាចបង្កើតទៅជារោងដូចអញ្ចឹង។ ទៅជាដំបូល។ ចាំឱ្យអភិបាលក្រុងមកទូលពិភាក្សាជាមួយសម្ដេច ដើម្បីថាយើងអាចធ្វើអ្វី។

(១៤) លែងជានាយករដ្ឋមន្រ្តីក៏នៅតែគ្រប់គ្រងនយោបាយកម្ពុជាក្នុងឋានៈជាមេដឹកនាំគណបក្សប្រជាជន

ចាក់ត្រូវតែចាក់ហើយ ព្រោះមិនអញ្ចឹងទេដល់ពេលត្រូវសម្ពោធចាប់ផ្ដើមដឹកថ្មយកមកចាក់ដើម្បីសម្រួល។​ ឥឡូវយើងចាក់ជាបេតុងតែម្ដងទៅ។ ដំបូលអីអញ្ចេះៗ ជួលកាលគ្នាផ្ញើកង់ផ្ញើអី។ ដាក់អញ្ចឹងទៅយើងអាចរៀបចំជាកន្លែងឱ្យហើយតែម្ដងដើម្បីសម្រួលទៅឱ្យពុទ្ធបរិស័ទជ្រកភ្លៀង។ ម្យ៉ាងដែរ ប្រសិនបើអាចធ្វើទៅរួច។ ថវិកាអត់មានចំណោទទេគឺចៅហ្វាយក្រុងចេញ។ ចាំពិភាក្សាគ្នាក្រោយ។ ខ្ញុំព្រះករុណាខ្ញុំនឹងបំពេញប្រគេនចំពោះសម្ដេចនិងទីអារាមនៅទីនេះដើម្បីឱ្យស័ក្តិសមទៅជាវត្តផងនិងជាសាកលវិទ្យាល័យផង។ អ្នកដែលអង្គុយនៅខាងក្នុងបេតុងឬស្អី? មានបេតុងហើយ ប៉ុន្តែគ្រាន់ថាតើត្រូវការដំបូលឬអត់ដើម្បីរៀបចំដំបូល។ ឧទាហរណ៍ថាត្រូវមានកង់ផ្ញើដាក់នៅកន្លែងហ្នឹង បើជ្រុលធ្វើបុណ្យហើយ ត្រូវធ្វើឱ្យចប់ចុងចប់ដើម។ ទាន់ខ្ញុំព្រះករុណាខ្ញុំនៅធ្វើនាយករដ្ឋមន្រ្តី។ បើខ្ញុំករុណាខ្ញុំឈប់ធ្វើនាយករដ្ឋមន្រ្តី ព្រះតេជព្រះគុណត្រូវបិណ្ឌបាតនាយករដ្ឋមន្រ្តីក្រោយហើយ។ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ មិនទាន់ទៅណាទេ។ បើទោះបីថា មិនធ្វើនាយករដ្ឋមន្រ្តីក៏នៅតែគ្រប់គ្រងនយោបាយកម្ពុជាដែរក្នុងឋានៈជាមេដឹកនាំគណបក្សប្រជាជន

(១៥) គណបក្សប្រជាជនកម្ពុជា នៅលេខរៀង១៨

ឥឡូវបានលេខ១៨ ផង។ សម្ដេចអ្នកទៅចាប់ឆ្នោតស្រាប់ហើយ មិនមែនចាប់ប៉ះលេខ១ ឬលេខ២ អីទេ ​ចាប់ចំលេខ១៨ តែម្ដង។ ៨ បូក ១ ចេញ ៩។ ហ្នឹងជាហុងស៊ុយ។ ហ្នឹងស្រួលមួយទៅ។ មួយទៀត គឺស្រួលរកណាស់។ ប្រាប់ថា(គណបក្សប្រជាជនកម្ពុជា​នៅ)​ លេខ១៨​ ខាងស្ដាំដៃ​ ជ្រុងចុងក្រោយគេ … ស្រួលណាស់។ ទេវតាបាចផ្កា ស្រួលរកណាស់។ និយាយរឿងគណបក្សបន្ដិចទៅចុះ ព្រោះចាប់ឆ្នោតពីម្សិល។ ខ្ញុំព្រះករុណាខ្ញុំ​ រវល់ដង្ហែព្រះករុណា(ព្រះមហាក្សត្រ)យាងទៅប្រទេសឥណ្ឌា។ ប្រពន្ធខ្ញុំព្រះករុណាខ្ញុំទៅវិញទេដែលបានដឹងរឿង។ ខ្ញុំព្រះករុណាខ្ញុំ អត់បានដឹងភ្លាមៗទេ។ ត្រឡប់មកវិញ(ឯកសារ)លើតុច្រើន។ មិនទាន់បើកមើលទូរស័ព្ទអីទេ គឺចេះតែស៊ីញ៉េ។ រួចពីហ្នឹងទៅ អត់ទាន់បើកមើលទូរស័ព្ទទៀត។ ជួនកាលបើកមើលទូរស័ព្ទមុនពេលបាយ ចត់បាយតែម្ដង។​ អញ្ចឹងផ្អាកសិន។ ទៅបាយសិន។ ស្រាប់តែគេបញ្ចាំងតាមទូរទស្សន៍ … ស្រាប់តែភរិយារបស់ខ្ញុំព្រះករុណាខ្ញុំថា ប៉ះលេខ១៨ ហុងស៊ុយល្អតែម្ដង ៩គ្រាប់។ ហ្នឹងសំខាន់លើប្រជាពលរដ្ឋជ្រើសរើសនោះទេ។

(១៦) សំរេចធ្វើអន្តេវាសិកតេជោសន្តិភាព ប្រគេននិងជូននិស្សិតស្នាក់នៅ

បញ្ហានៅសេសសល់។ ទី១ ឯកឧត្តម ឃួង ស្រេង គឺទទួលបន្ទុកលើបញ្ហាទាក់ទិនជាមួយនឹងរឿងចាក់បេតុង និងធ្វើផ្លូវ។ ឯឧត្តមសេនីយ ខេង សុមេធ ខាងផ្នែកអគារ។ ចាំមកពិភាក្សាដីកន្លែងណាដែលអាចធ្វើបាននោះ។  អគារសិក្សា អន្តេវាសិកតេជោសន្ដិភាព ទំហំអគារ ៦.៣ គុណ ៤៣ កម្ពស់ ៥ជាន់ មានចំនួន ៣៥បន្ទប់។ ចំណាយទឹកប្រាក់សាងសង់កុំទាន់អាល់គិត។ នេះគឺឃើញថា ៥៥ម៉ឺនហើយ ប៉ុន្តែចង់សាងសង់នៅឯណេះវិញ នៅដីខាងក្រោយ។ រូបនេះជាអគារតេជោសន្ដិភាព។ គម្រោងហ្នឹង គូរប្លង់រួចហើយអញ្ចឹង។ ឆ្លាតណាស់។ ដោយ​សារតែឃើញអតីតកូនសិស្សលោកឆ្លាត បានជា​លោកគ្រូឆ្លាតដែរ។ រៀបចំហើយៗនេះ។ ខ្ញុំព្រះករុណាខ្ញុំ សម្រេចចិត្តធ្វើប្រគេននិងជូននិស្សិតស្នាក់នៅ។ សូមឱ្យឯកឧត្តម ខេង សុមេធ មកចាប់ផ្ដើមការដ្ឋានតែម្ដង។ សូមឱ្យសម្ដេចរៀបចំបើកការដ្ឋាន ក្រុងពាលីអីប្រគេនថ្វាយសម្តេចតែម្តងទៅ។ ខ្ញុំព្រះករុណាខ្ញុំ ព្រមហើយ។ ឥឡូវក្រុមគ្រឿងចក្រ ក្រុមវិស្វកម្មគេចុះមកគឺក្រុងពាលីដើម្បីរៀបចំកសាងតែម្តងទៅ។ អញ្ចឹងខ្ញុំព្រះករុណាខ្ញុំ ចាត់ទុកថាបើកការដ្ឋានមុនពេលក្រុងពាលីទៅចុះ។

(១៧) មិនស្ទាក់ស្ទើរនឹងវិនិយោគលើវិស័យអប់រំ ការបម្រើសុខភាពមនុស្ស ដើម្បីប្រទេសជាតិរីកចម្រើន

ត្រូវតែធ្វើ។ នេះជាការចាំបាច់។ នេះជាការខិតខំមួយ ដើម្បីជម្រុញឲ្យនិស្សិតក្រីក្ររបស់យើងមានទីកន្លែងស្នាក់នៅ។ ជាការល្អហើយដែលបានលៃទុកនូវអន្តេវាលសិកសម្រាប់និស្សិតក្រីក្រ។ បើមិនអញ្ចឹងទេ និស្សិតក្រីក្រ ទៅជ្រកនៅកន្លែងនេះបន្តិច ជ្រកនៅកន្លែងនោះបន្តិចគឺជាការលំបាក។ កន្លែងនេះទៀត ក៏សុទ្ធតែទទួលនិស្សិតក្រីក្រនោះឯងភាគច្រើន។ ខ្ញុំព្រះករុណាខ្ញុំ ថ្ងៃនេះរឿងឲ្យតែទាក់ទងការចំណាយលើបញ្ហាវិស័យអប់រំ យើងអត់គួរស្ទាក់ស្ទើរទេ ទាក់ទងនឹងការបម្រើរបស់សុខភាពមនុស្ស យើងអត់គួរស្ទាក់ស្ទើរជាមួយនឹងការវិនិយោគទេ នេះជាបំណងប្រាថ្នាសម្រាប់ប្រទេសជាតិរបស់យើងមានការរីកចម្រើន។ ថ្ងៃស្អែក ​ខ្ញុំព្រះករុណាខ្ញុំនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានឆ្លងកាត់ទន្លេ។ អញ្ចឹងនៅមានបិទបើកទៀត។ ចាំមើលសិន។

(១៨) យល់ព្រមបញ្ចូលជាមន្ត្រីក្របខណ្ឌក្រសួងធម្មការ២៨ រូប និងមន្ត្រីសង្ឃចំនួន៣ អង្គ​

សំណើសុំចម្រើនពរបិណ្ឌបាតបញ្ចូលមន្ត្រីក្របខណ្ឌចំនួន ២៨ រូប និងស្នើសុំតែងតាំងមន្ត្រីសង្ឃចំនួន ៣ អង្គ​ ដែលបម្រើការងារនៅពុទ្ធិកវិទ្យាល័យព្រះសីហមុនីរាជា។ អញ្ចឹងមន្ត្រីក្របខណ្ឌនៅហ្នឹងស្រាប់? អត់មានជម្រើសក្រៅតែពីយល់ព្រម។ សុំរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា យកទៅធ្វើការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីបញ្ចូលមន្ត្រីនៅទីនេះចំនួន ២៨ ហើយស្នើតែងតាំង៣ ព្រះអង្គនេះ ទៅតាមរយៈក្រសួងធម្មការ ឯខាងផ្នែកស៊ីវិលគឺត្រូវចុះបញ្ជី។ ហ្នឹងទៅជាមន្ត្រីរបស់ក្រសួងធម្មការវិញ ក៏ប៉ុន្តែបញ្ចូលឲ្យមកធ្វើការនៅនេះ ទើបត្រូវ។ ហ្នឹងគឺជារចនាសម្ព័ន្ធ។ ត្រូវហើយ។ អញ្ចឹងឥឡូវរៀបចំទៅតាមអ្វីដែលយើងធ្លាប់រៀប ប៉ុន្តែបានសេចក្តីថា ២៨ នាក់នោះ យើងបញ្ចូលជាមន្ត្រីក្របខណ្ឌក្រសួងធម្មការ ប៉ុន្តែបម្រើការងារនៅសាកលវិទ្យាល័យព្រះសីហមុនីនៅទីនេះ។ ក្រៅពីនោះបែបបទស្អីៗគឺរៀបចំជាមួយនឹងរដ្ឋមន្ត្រីមុខងារសាធារណៈ។

(១៩) នាយករដ្ឋមន្ត្រីជាឋានៈខ្ពស់បំផុតក្នុងអង្គនីតិប្រតិបត្តិ

អ្នកខ្លះថា លោក ហ៊ុន សែន អំណាចខ្ពស់។ បើយើងធ្វើនាយករដ្ឋមន្ត្រី បើនិយាយពីអង្គនិតីប្រតិបត្តិ វាមានកន្លែងណាដែលខ្ពស់ជាងនាយករដ្ឋមន្ត្រីទៀត។ បើនាយករដ្ឋមន្ត្រីរវល់ទៅសុំយោបល់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ វាមិនមែនជានាយករដ្ឋមន្ត្រីឯណា។ យើងមិនជាអនុរដ្ឋមន្ត្រីទៅវិញ។ គេឲ្យយើងធ្វើកន្លែងធំហើយ យើងសម្រេចទៅ។ អញ្ចឹងបានមានពេលខ្លះ ខ្ញុំព្រះករុណាខ្ញុំ ទៅប្រជុំជាមួយនឹងប្រទេសនានា ឡើងដល់កំពូលហើយទល់មុខគ្នា ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី ដល់កំពូលហើយថារឿងហ្នឹងប្រគល់ទៅឲ្យក្រសួងសិក្សា។ ក្រសួងសិក្សារួចហើយហ្នឹង មកជជែកគ្នានៅសម្រេចចុងក្រោយ ដល់មានភាពស្ទាក់ស្ទើរបញ្ជូនទៅក្រោមវិញ។ ឡើងចុះនៅត្រង់ហ្នឹង។ របៀបចាត់ការរបស់ខ្ញុំព្រះករុណាខ្ញុំ គឺបើថាខ្ញុំព្រះករុណាខ្ញុំ ស្ទាក់ស្ទើរ អាហ្នឹងមានរឿងស្ទាក់ស្ទើរដែរ មិនមែនថាគ្មានទេ ប៉ុន្តែនេះរឿងនៅលើគោកសោះ ដូច្នេះពន្យារក៏មិនបាន។ អស់ហើយ។ អស់សំណុំរឿងហើយ?

អរគុណណាស់បានភ្ជាប់និស្ស័យជាមួយព្រះអង្គនៅក្នុងការកសាងប្រទេស នៅក្នុងរយៈពេលកន្លងទៅនេះ។ នេះជាសមិទ្ធផលរួមរបស់ប្រទេសជាតិរបស់យើង … បានសេចក្តីថា អគារនេះមានប្លង់រួចទៅហើយ។ អញ្ចឹង​ទេ ខាងផ្នែកវិស្វកម្មមកធ្វើតាមគំរូហ្នឹងបណ្តោយ។ អញ្ចឹងទេ ខេង សុមេធ ថ្ងៃហ្នឹងអត់មកទេ ប្រហែលជាមិនស្រួលចុះទៅមើលកន្លែងសាងសង់អគារនៅក្រាំងម្កាក់នៅទេ នៅអង្គស្នួលក៏មិនដឹង ព្រោះបានទទួលសាររបស់ខ្ញុំព្រះករុណាខ្ញុំ។ តែកាលណាបានអីមក ត្រូវតែចែករំលែកឲ្យភ្លាមៗ។ ខេង សុមេធ ទទួលមុន ហង់ ជួនណារ៉ុន ទទួលក្រោយ។ ប៉ុន្តែ ហង់ ជួនណារ៉ុន បានទៅដល់កន្លែងនោះមុន។ យើងអាចដោះស្រាយបានបញ្ហា ទាក់​ទងនឹងកង្វល់របស់សម្តេច ក៏ដូចជាសាកលវិទ្យាល័យ ក៏ដូចជាវិទ្យាល័យនៅឯអង្គស្នួលដែរ។ (គិតថាបញ្ចប់ការថ្លែងសង្កថាហើយ) ដោយសារខ្ញុំព្រះករុណាខ្ញុំ និយាយច្រើនពេកហើយ ជារៀងរាល់ថ្ងៃ។

ថ្ងៃនេះទួលបង្គំខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ១០០ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២ ម៉ឺនរៀល។ ជូនសាមណនិស្សិត និងនិស្សិតកំពុងសិក្សា ចំនួន ៣,១២០ នាក់/អង្គ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យចំនួន ៣៣៧ អង្គ/នាក់ ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល។ ជូននិស្សិតស្នាក់នៅក្នុងវត្ត ចំនួន ៧៩ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល។ ជូនពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ថវិកា ១០ លានរៀល។ ខ្ញុំព្រះករុណាខ្ញុំ ជឿថា ៧៩ នាក់ដែលជានិស្សិតស្នាក់នៅក្នុងវត្តសប្បាយជាងគេ ព្រោះអ្នកទាំងហ្នឹងយ៉ាងណាក៏មានមួយផ្នែកមិនបន្តស្នាក់នៅតាមកុដិទេ គឺមានមួយផ្នែកអាចមកនៅអគារនេះតែម្តង។ យើងកសាងមិនជាប្រើពេលយូរដែរទេ ឥឡូវបច្ចេកទេសជាន់នេះ ហើយដូចជានៅកន្លែងនេះ ដូចជាយើងកសាងនៅឆ្នាំ ២០២២ បានសេចក្តីថាហើយ។ ដូច្នេះអគារសម្រាប់និស្សិតអន្តេវាលសិកនេះក៏មិនប្រើពេលមិនជាយូរទេ។ ជាថ្មីម្តងទៀត ទូលបង្គំខ្ញុំព្រះករុណាខ្ញុំ សូមអរគុណចំពោះសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អរគុណសម្តេច ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ អរគុណចំពោះសាស្ត្រាចារ្យនិងនិស្សិតទាំងអស់ដែលបានចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មី នៅក្នុងសា​កល​វិទ្យាល័យព្រះសីហមុនីរាជា ដែលយើងសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសម្តេចព្រះមហាសង្ឃរាជ បួរគ្រី។ ហើយជាមួយនឹងការអបអរសាទរទាំងនេះ ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ និងជូនពរចំពោះសម្តេចព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចឯកឧត្តម លោកជំទាវ អស់លោក លោកស្រីសូមប្រកបដោយពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណ៕

]]>
https://pressocm.gov.kh/archives/82646/feed 0
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ប្រគល់សញ្ញាបត្រជូននិស្សិតនៃ​សាកលវិទ្យាល័យបៀលប្រាយ សរុបប្រមាណ ៤,៥៦៦ នាក់ https://pressocm.gov.kh/archives/82373 https://pressocm.gov.kh/archives/82373#respond Thu, 16 Mar 2023 13:24:29 +0000 https://pressocm.gov.kh/?p=82373 CNV:

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះ អង្គជាទីសក្ការៈ!
ឯកឧត្តម លោកជំទាវ អស់លោក/ស្រី (និង)ជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាទីមេត្រី!

(១) សាកលវិទ្យាល័យបៀលប្រាយ រួមចំណែកធ្វើឱ្យមានការផ្លាស់ប្តូរស្ថានភាពនៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រជូនចំពោះជ័យលាភី សម្រាប់ ៤ ៥៦៦ នាក់ នៅសាកលវិទ្យាល័យ បៀលប្រាយ។ ច្បាស់ណាស់ថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺការចែកសញ្ញាបត្រនៅតាមសាកលវិទ្យាល័យនានាត្រូវបានធ្វើ (និងមាន)និស្សិតរាប់ម៉ឺននាក់ត្រូវបានទទួលសញ្ញាបត្រ (ដែលនេះ)បង្ហាញឱ្យឃើញអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសជាតិ។ ធន​ធានមនុស្ស គឺជាគន្លឹះសំខាន់នៃដំណើរការសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ ក្នុងនោះ សាកលវិទ្យាល័យ បៀលប្រាយ ក៏បានដើរតួនាទីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ (យោងតាម)របាយការណ៍របស់ ឯកឧត្តម ឌៀប សីហា សាកលវិទ្យាធិការក៏បានបញ្ជាក់ហើយ មកដល់ពេលនេះសាកលវិទ្យាល័យបាន បណ្តុះបណ្តាល(និស្សិត)រហូតទៅដល់ជាង ៨៨ ០០០ នាក់ និងនិស្សិតដែលកំពុងតែបន្តការសិក្សាមាន(ចំនួន) ២​៤ ៤០០ នាក់បន្ថែមទៀត។ ដូច្នេះ វឌ្ឍនភាពនៃសាកលវិទ្យាល័យ បៀលប្រាយ និយាយដោយឡែក និងនិយាយរួម សម្រាប់គ្រឹះស្ថានអប់រំទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរួមចំណែកដ៏ធំ​ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរនៃស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

(២) គណបក្សប្រជាជនដឹកនាំរាជរដ្ឋាភិបាល ជានិមិត្តរូបនៃការផ្លាស់ប្តូរនៃព្រះរាជាណាចក្រកម្ពុជា

យើងធ្លាប់បានលឺគណបក្សខ្លះនិយាយថា ពួកគេជានិមិត្តរូបនៃការផ្លាស់ប្តូរ។ ខ្ញុំសូមបញ្ជាក់ថា គណបក្សប្រជាជន (ដែល)ដឹកនាំ(រាជ)រដ្ឋាភិបាលទៅវិញទេ ដែលជានិមិត្តរូបនៃការផ្លាស់ប្តូរនៃព្រះរាជាណាចក្រកម្ពុជា … ហេតុ​អ្វីបានជាគណបក្សប្រជាជន (ដែល)ដឹកនាំ(រាជ)រដ្ឋាភិបាលហ៊ានអះអាងថាជានិមិត្តរូបនៃការផ្លាស់ប្តូរ? យើងបានឃើញជាក់ស្តែងរួចហើយតើ ការផ្លាស់ប្តូរពីវាលពិឃាតមកកាន់ការរស់រានមានជីវិតឡើងវិញ។ ការផ្លាស់ប្តូរពីសង្គ្រាមមកកាន់សន្តិភាព។ ការផ្លាស់ប្តូរពីភាពក្រីក្រតោកយ៉ាកមកកាន់ស្ថានភាពដែលប្រទេសមួយមានប្រាក់ចំណូលមធ្យមកម្រិតទាប និងអាចឈានទៅដល់ការផ្លាស់ប្តូរនៅឆ្នាំ២០៣០ សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ យើងនឹងអាចចេញផុតពី(ចំណាត់ថ្នាក់)ប្រទេសអភិវឌ្ឍន៍តិចតួច។ នេះជាការផ្លាស់ប្តូរមានចរិតជាក់ស្តែងនិយម ដែលយើងបានឃើញ។

(៣) គណបក្សប្រជាជនតែមួយគត់ដែលនាំទៅដល់ការផ្លាស់ប្តូរ

សូម្បីតែចុះពីលើរថយន្តអម្បាញ់មិញនេះ ខ្ញុំអើតមើលទៅលើអគារនោះ សួរអ្នកទាំងឡាយ អត់ដឹងថាអគារហ្នឹងកម្ពស់ប៉ុន្មានផង? មិនដឹងថាជារបស់អ្នកណាផង? ពីដើមប្រវត្តិកោះពេជ្រជាស្អី? កោះពេជ្រនេះគ្រាន់តែជាកន្លែងនាវាដឹកជញ្ជូនមួយ ដែល(បាន)លិចនៅទីនេះ។ យូរៗទៅដីល្បាប់មកចាក់នៅ(កន្លែង)ហ្នឹង។ បន្តទៅព្រៃត្រែងដុះពេញហ្នឹង។ ខ្ញុំនៅរក្សាទុកវីដេអូ ដែលខ្ញុំនាំកូនៗរបស់ខ្ញុំមករត់លេង កាលហ្នឹងនៅខាងមុខមហោស្រពទន្លេបាសាក់ យើងនាំគ្នាទប់ដីខ្លាចទឹកឡើងចូលក្នុងទីក្រុង … ជំនាន់ហ្នឹងបង ហេង សំរិន មកដាក់ឈ្នាង (និង)បង ជា សុទ្ធ មកដាំប៉េងប៉ោះ។ កាលពីមុន ទីក្រុងភ្នំពេញអត់មានអគារខ្ពស់(ទេ)។ អគារ(កម្ពស់)ត្រឹមតែ ៧ ជាន់ (គឺ)មាន ១ ខ្នងទៅទៀត។ ឥឡូវនេះ ភ្នំពេញមិនមែនមានអគារ (កម្ពស់តែ) ៧ ជាន់(មួយទៀតនោះ)ទេ មានអគារ ២០ ជាន់, ៣០ ជាន់, ៤០ ជាន់។ នោះ(ហើយ)វាជានិមិត្តរូប នៃការផ្លាស់ប្តូរ។ ដូច្នេះ គណបក្សប្រជាជន គឺជាគណបក្សតែមួយគត់ដែលនាំទៅដល់ការផ្លាស់ប្តូរ។

(៤) មិនមែនគ្រាន់តែជានិមិត្តរូបទេ តែជាការផ្លាស់ប្តូរលើការជាក់ស្តែង

ចាប់ពីពេលនេះតទៅ គណបក្ស(ប្រជាជន)ក៏និយាយអំពីខ្លួនជានិមិត្តរូបនៃការផ្លាស់ប្តូរជាក់លាក់មួយ ហើយយើងក៏បានធ្វើរឿងពិត។ ពីមុនអត់មានសាលារៀន ឬមានដែរតែមានតិចតួច ហើយរៀនបានតិច។ សិស្សានុ​សិស្សដែលពីមុននេះអត់បានរៀន ឬរៀនបានតិចតួច។ ឥឡូវនេះ ក្រៅពីសាកលវិទ្យាល័យបៀលប្រាយ ដែលមានសាខានៅទីក្រុងភ្នំពេញ ក៏មានសាខានៅតាមបណ្តាខេត្តផងដែរ។ ពីសិស្សអត់សាលារៀន ទៅជាសិស្សមានសាលារៀន តើវាមិនមែនជានិមិត្តរូបនៃការផ្លាស់ប្តូរទេអ្ហី? វាមិនមែនគ្រាន់តែជានិមិត្តរូបទេ តែវាជាការផ្លាស់ប្តូរលើការជាក់ស្តែង។ ការភូតកុហកណាមួយ មិនអាចយកដៃបាំងព្រះអាទិត្យបានទេ … ជាក់ស្តែង នៅគ្រប់បណ្តាខេត្ត-រាជធានី គឺសុទ្ធតែមានការអភិវឌ្ឍន៍ទាំងអស់។ រូបភាពនេះ តើវាជានិមិត្តរូបឱ្យការផ្លាស់ប្តូរ ឬក៏ជាការក្លែងក្លាយ? នេះសុទ្ធតែក្មួយៗ ចៅៗ នាំគ្នាថតដោយសម្លៀកបំពាក់ស្អាតបាតនេះអាហ្នឹងវាយ៉ាងម៉េច ដែលកាលពីមុនយើងរកតែខោអាវស្លៀកមិនបានផង។

(៥) ក្រុមប្រឆាំងអួតខ្លួនជានិមិត្តរូបនៃការផ្លាស់ប្តូររបប

ខ្ញុំមិនមែនយកបន្លាជួសបន្លាទេ។ ខ្ញុំយកញញួរទៅវាយបន្លា​។ អ្នកណាធ្វើឱ្យ(មាន)ការផ្លាស់ប្តូរពិតប្រាកដ? បើសិនជាអ្នកឯងនិយាយត្រឹមតែនិមិត្តរូបនៃការផ្លាស់ប្តូររបបបាន។ អ្នកឯងចង់ជានិមិត្តរូបនៃការផ្លាស់ប្តូររបប។ ប៉ុន្តែបើអ្នកឯងនិយាយអំពីនិមិត្តរូបនៃការផ្លាស់ប្តូរសង្គ្រាមមកកាន់សន្តិភាព ពីរបបប្រល័យពូជសាសន៍មកកាន់ការរស់រានមានជីវិត ពីការអត់មានអ្វីមកមានអ្វីដែលមាន គឺអាហ្នឹងខ្ញុំមិនអាចជឿអ្នកឯង។ អ្នកឯងអត់បានធ្វើអាហ្នឹងទេ។ អ្នកឯងគ្រាន់តែស្រមៃចង់បានអំណាចប៉ុណ្ណោះ។ ខ្ញុំមិនដាក់ផ្លែដាក់ផ្កាឱ្យអ្នកណាទេ ក៏ប៉ុន្តែ និយាយច្រើនពេកអំពីនិមិត្តរូបនៃការផ្លាស់ប្តូរ។ អញ្ចឹងទេ សម្រាប់គណបក្សប្រជាជនពីពេលហ្នឹងទៅ ប្រកាសថា ខ្លួនជានិមិត្តរូបនៃការផ្លាស់ប្តូរក្នុងប្រទេសកម្ពុជា។ នេះជាសារនយោបាយមួយកាត់ព្រឹកតែម្តង។ ហើយនេះវាជារឿងពិត។

(៦) សង្ឃខ្មៅ ដាច់សីល ដោយសារមុសា

យើងគិតមើល កាលពីឆ្នាំ ១៩៧៩ យើងមានអ្វីទៅ? អត់មានទេ។ ឯអ្នកកើតក្រោយឆ្នាំ ១៩៧៩ សួរឪពុកម្តាយ/ជីដូនជីតារបស់ខ្លួនមើល តើយ៉ាងម៉េច? ព្រះតេជព្រះគុណជាព្រះសង្ឃ ក៏កាន់តែត្រូវយល់អំពីបញ្ហាហ្នឹងថែមទៀតហើយ ព្រោះព្រះសង្ឃគេមិនឱ្យភូតទេ។ និយាយរួម មនុស្សគេមិនឱ្យភូតតែម្ដង។ ព្រះសង្ឃមានភាសាមួយ ត្រង់ចំណុចថា កុំមុសា។ សុំសីលម្ដងៗ គឺមុសា មិនដែលចោលទេ ប៉ុន្តែ បើព្រះសង្ឃទៅមុសាហើយ (គឺ)ចប់ហើយ។ ដូចអាខ្មៅ អាហ្នឹង គឺមុសារហូត។ ជេម សុខ អើយ! ផ្ដាំពីនេះទៅផង ទៅទារលុយពីអាខ្មៅ។ អាខ្មៅហ្នឹងថា ជេម សុខ ឯងទទួលលុយពីខ្ញុំ ១០ ម៉ឺនដុល្លារ។ ឥឡូវ ទៅទារពីអាខ្មៅហ្នឹងទៅ។ អាហ្នឹងគេហៅថា សង្ឃដាច់សីល ត្រង់ថា គាត់យកស្បង់ចីពរយកមកគ្រប ប៉ុន្តែគាត់មុសា។ តែមុសាដាច់សីលហើយ ចាំបាច់ហៅព្រះតេជព្រះគុណធ្វើអីអាមួយហ្នឹង។

(៧) សង្គតិភាពគុណភាពអប់រំ រវាងភ្នំពេញនឹងសាខានៅតាមបណ្ដាខេត្ត

ខ្ញុំពិតជាមានការកោតសរសើរជាមួយនឹងវឌ្ឍនភាព ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនេះ។ ខ្ញុំនៅបន្តលើកទឹកចិត្តឱ្យសាកលវិទ្យាល័យនេះ បន្តការខិតខំប្រឹងប្រែង ដើម្បីបន្តដំណើរការតទៅទៀតនៅតាមបណ្ដាខេត្ត។ អ្វីដែលជាសំណូមពររបស់ខ្ញុំ គឺនៅត្រង់ថា ពង្រឹងគុណភាព កុំឱ្យ បៀលប្រាយ តែមួយប៉ុន្តែគុណភាពខុសគ្នា រវាងអ្នករៀននៅភ្នំពេញ និង(រៀននៅ)ខេត្តនេះ/នោះ។ ត្រូវធ្វើយ៉ាងម៉េចឱ្យគុណភាពដូចគ្នា។ នោះគឺជាការរួមចំណែកដើម្បីកាត់បន្ថយនូវការលំបាករបស់និស្សិត។ ការធ្វើដំណើរពីបណ្ដាខេត្តមកកាន់រាជធានីភ្នំពេញ មិនមែនជាការងាយស្រួលទេ។ ឥឡូវនេះ យើងមានខេត្តតាកែវ ស្ទឹងត្រែង រតនគិរី សៀមរាប​ បាត់ដំបង បន្ទាយមានជ័យ ខេត្តព្រះសីហនុ និងត្បូងឃ្មុំ …។

(៨) លើកទឹកចិត្តឱ្យសាកលវិទ្យាល័យឯកជនចូលរួមរៀបចំបណ្ដាញឧត្តមសិក្សាតាមខេត្ត

មុនឆ្នាំ ១៩៧០ ជំនាន់ព្រះករុណាព្រះបិតា ព្រះអង្គក៏ធ្លាប់មានសាកលវិទ្យាល័យនៅខេត្តរួចស្រេចទៅហើយ ដូចជានៅខេត្តបាត់ដំបង/កំពង់ចាម ហើយអាច(មាន)កន្លែងខ្លះទៀត។ ឥឡូវនេះ យើងមានសាកលវិទ្យាល័យនៅបន្ទាយមានជ័យ​ នៅបាត់ដំបង នៅសៀមរាប នៅត្បូងឃ្មុំ នៅព្រៃវែង នៅស្វាយរៀង នៅកំពង់ចាម នៅក្រចេះ។ ប៉ុន្តែ ក្រៅពីនោះ យើងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យឯកជន ដើម្បីនឹងចូលរួមក្នុងការរៀបចំបណ្ដាញឧត្តមសិក្សានៅតាមខេត្ត ដែលវាជាការកាត់បន្ថយនូវការលំបាករបស់និស្សិត ដែលត្រូវបន្តការសិក្សា ហើយគ្មានកន្លែងស្នាក់នៅនៅទីក្រុងភ្នំពេញ។ ប៉ុន្តែ អ្វីដែលខ្ញុំសំណូមពរ​ គឺគុណភាពត្រូវតែដូចគ្នា រវាងអ្នករៀននៅភ្នំពេញ និងអ្នករៀននៅតាមបណ្ដាខេត្ត។ អញ្ចឹង បានជាត្រូវតែបណ្ដុះបណ្ដាលសាស្រ្តាចារ្យ ដែលមានកម្រិតដូចគ្នា ហើយបញ្ជូនទៅបង្រៀននៅតាមសាកលវិទ្យាល័យនានានៅឯតាមខេត្ត។

(៩) បន្តប្រកាន់យកវិធានការណ៍​ “៣ការពារ និង ៣កុំ”

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ និងអរគុណ ចំពោះថ្នាក់នាំ នៃសាកលវិទ្យាល័យ សាស្រ្តាចារ្យ ក៏ដូចជា និស្សិត ដែលបានរួមចំណែកនៅក្នុងការទប់ស្កាត់កូវីដ-១៩។ យើងមិនទាន់ឆ្លងផុតនៅឡើយទេ ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនឆ្លង(មានតិច) មានថ្ងៃខ្លះ គឺទទេតែម្ដង។ ម្សិលមិញ​ ដូចមានតែម្នាក់ទេ(ឆ្លងកូវីដ-១៩)។ យើងមិនទាន់បោះបង់ចោលនូវវិធានការណ៍ទាំងឡាយដែលត្រូវប្រកាន់យក ពិសេសវិធានការណ៍ “៣ការពារនិង៣កុំ”។ ពិតហើយ “៣ការពារ” គឺងាយធ្វើជាង “៣កុំ”។ “៣កុំ” កន្លែងខ្លះធ្វើមិនបាន។ “៣កុំ”៖ ទី(១) កុំទៅកន្លែងមនុស្សច្រើន។ យើងកំពុងប្រជុំមនុស្ស ៤ពាន់នាក់។ ហ្នឹងយើងខ្លួនឯងជាអ្នកធ្វើ … ទី(២) កុំនៅក្នុងកន្លែងបិទជិត។ បើបិទមិនជិតទេ ម៉ាស៊ីនត្រជាក់នេះវាអត់ត្រជាក់ដែរ។ រឿងវាអញ្ចឹង។ ប៉ុន្តែ ការរក្សាគម្លាតអាចធ្វើបាន។ ដូចជាយើងដាក់នៅឃ្លាតៗពីគ្នាបន្ដិច។ ឯ “៣ការពារ” គឺពាក់ម៉ាស់ គឺនៅពាក់បាន។

យើងបានដោះកាតព្វកិច្ចពាក់ម៉ាស់ ក៏ប៉ុន្តែ សូមពាក់ម៉ាស់ដោយការស្ម័គ្រចិត្ត ព្រោះអ្នកខ្លះមានទម្លាប់ទៅ(ហើយ) ពាក់ទៅវាអត់មានស្អីទេ។ ប្រជាពលរដ្ឋយើងខ្លះពាក់ម៉ាស់តាំងពីមុនកូវីដ-១៩ កើតឯណោះ ពេលគាត់ធ្វើដំណើរតាមម៉ូតូ ឬក៏តាមមធ្យោបាយផ្សេងៗ ដែលគ្មានអីការពារ (គឺ)គាត់ពាក់ម៉ាស់ ធានាកុំឱ្យដីហុយចូលច្រមុះរបស់គាត់។ រក្សាការលាងដៃ (និង/ឬ)រក្សាគម្លាត។ គម្លាតដែលគេចង់និយាយ គឺគេហាមចាប់ដៃគ្នា។ នៅប្រទេសខ្លះអត់ទាន់ចាប់ដៃគ្នាទេ ចាប់ដៃតែមេធំៗទេ។ ជួនកាលគេបុកដៃគ្នា។ ហ្នឹងក៏ជាវិធីដើម្បីការពារខ្លួនដែរ។ ក៏ប៉ុន្តែ ពេលប្រជុំអាស៊ាននៅភ្នំពេញ ឃើញនាំគ្នាចាប់ដៃពេញតែហ្នឹង ប៉ុន្តែ ទីចុងបំផុត អត់មានមេដឹកនាំបរទេសណាមួយឆ្លងកូវីដ-១៩ នៅភ្នំពេញទេ។ បែរជាប្រធានអាស៊ានជាអ្នកកើតកូវីដ-១៩ ទៅវិញ។ ប៉ុន្តែ វាមិនរកឃើញនៅកម្ពុជាឯណា តេស្ដឃើញនៅកោះបាលី។ អត់មានអ្នកណាឆ្លងកូវីដ-១៩ ចេញពីកម្ពុជានោះទេ។

(១០) ២០២១ មិនអាចដឹកនាំការប្រជុំអាស៊ីអឺរ៉ុបដោយផ្ទាល់, ២០២២ អាចចូលឆ្នាំបាន

យើងបានធ្វើកិច្ចការដ៏ល្អ ដើម្បីបើកប្រទេសឡើងវិញ ហើយយើងក៏ប្រជុំដោយផ្ទាល់។ ខ្ញុំគួរតែរំលឹកបន្ដិច អ្វីដែលយើងគ្រោងទុកនោះ ប្រជុំអាស៊ី-អឺរ៉ុប ដែលមានប្រមុខរដ្ឋ/រដ្ឋាភិបាលរហូតដល់ ៥២ ប្រទេស ត្រូវមកប្រជុំនៅទីក្រុងភ្នំពេញនៅឆ្នាំ ២០២១ ក៏ប៉ុន្តែ ដោយសារពេលនោះ(កូវីដ-១៩)កំពុងតែផ្ទុះឡើង(ខ្លាំង) មិនថាប្រទេសយើងទេ ទាំងតំបន់អាស៊ី/អឺរ៉ុប ដែលត្រូវមកចូលរួម គឺសុទ្ធតែរង(ផលប៉ះពាល់ដោយសារកូវីដ-១៩) កំពុងគ្រោះថ្នាក់ទាំងអស់(គ្នា) អត់សូវមានអ្នកណាហ៊ានចេញពីប្រទេសនោះទេ។ អញ្ចឹង យើងក៏ប្រជុំតាមអនឡាញ ក្នុងឋានជាប្រធានអង្គប្រជុំអាស៊ី-អឺរ៉ុប ហើយជាម្ចាស់ផ្ទះ។

ដល់ឆ្នាំ២០២២ ក្រោយការបើកប្រទេសឡើងវិញ​។ យើងអនុវត្តន៍បណ្ដើរៗ ខ្ញុំសូមជម្រាប (កម្មវិធី)ចូលឆ្នាំ(កាលពី)ឆ្នាំ២០២២ ខ្ញុំពិតជាភ័យណាស់។ ​បើប្រៀបធៀបនឹងពេលខាងមុខ នឹងមានការចូលឆ្នាំ (គឺ)នៅសល់ ២៨ ថ្ងៃទៀត (គឺ)ចូលឆ្នាំ។ ប៉ុន្តែ កាលចូលឆ្នាំ(នៅ)ឆ្នាំ២០២២ ខ្ញុំភ័យមែនទែន នៅពេលដែលការផ្សាយបន្តផ្ទាល់តាមកន្លែងនីមួយៗ (គឺថា)សមុទ្រមនុស្សតែម្ដង។ ខ្ញុំគិតថា ប្រសិនបើឆ្លង គឺមិនដឹងថា តើត្រូវដោះស្រាយរបៀបម៉េចទេ ព្រោះមនុស្សឡើងកកកុញ។ ប៉ុន្តែ ទីចុងបំផុត បែរជាអត់មាន។ ចាំទេ! នៅក្នុងឆ្នាំ២០២១ ពេលភ្ជុំបិណ្ឌ។ បិណ្ឌទី(១) ចាប់ផ្ដើម(ដំបូង គឺ)ឆ្លង។ បិណ្ឌទី(២) ឆ្លង។ បិណ្ឌទី(៣) ឆ្លង។ ខ្ញុំសំណូមពរថា ឱ្យបិណ្ឌទី(៤) ហើយបន្ទាប់ពីហ្នឹងទៅសូមឱ្យរៀបចំតាមទីអារាម គឺធ្វើម៉េចយកចង្ហាន់ទៅប្រគេនលោកបានផង និងរក្សានូវសុវត្ថិភាពបានផង ក្នុងនោះ គ្រាន់តែថ្ងៃទី(១), ទី(២) នៃថ្ងៃកាន់បិណ្ឌនៅទីក្រុងភ្នំពេញ និងខេត្តកណ្ដាល (គឺមាន)ឆ្លងប៉ុន្មានវត្ត(ទៅហើយ)។ ប៉ុន្តែ ក្រោយមកយើងក៏អត់អី។

(១១) បើកប្រទេសឡើងវិញថ្ងៃ ១ វិច្ឆិកា ២០២២

យើងក៏ចាប់បើកប្រទេសនៅថ្ងៃទី ០១ វិច្ឆិកា ២០២២។ បន្តទៅយើងឱ្យដំណើរការលេងៗ ចេះតែបន្តរហូតដល់ពេលចូលឆ្នាំ គឺថា ធំយកមែនទែនតែម្ដង ព្រោះប្រជាជនប៉ុន្មានឆ្នាំ(មិនបានចូលឆ្នាំ)។ ឆ្នាំ២០២០ ក៏មិនបានចូលឆ្នាំ។ ឆ្នាំ២០២១ ក៏អត់បាន(ចូលឆ្នាំ)។ ដល់ឆ្នាំ២០២២ លេងមួយទំហឹង(តែម្ដង) ដល់មួយទំហឹងហ្នឹង នរណាភ័យជាងគេ គឺនាយករដ្ឋមន្រ្តីភ័យជាងគេ។ ពេលនោះអគារនៅស្ដាតអូឡាំពិចនេះយើងខ្ចីគេ (ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩)។ កន្លែង(កោះពេជ្រ)នេះ យើងខ្ចីគេដាក់អ្នកជំងឺកូវីដ-១៩ (ដើម្បីធ្វើការព្យាបាលដែរ)។ ពេលនោះយើងមិនឱ្យប្រជាពលរដ្ឋយើងណាម្នាក់កើតកូវីដ-១៩ ហើយ ដោយគ្មានកន្លែងស្នាក់/ព្យាបាលនោះទេ។

(១២) មន្ទីរពេទ្យ១ ម៉ឺនគ្រែ អាចថាធំជាងគេក្នុងអាស៊ាន

ដើម្បីចៀសវាងការខ្ចីគេ (យើង)ធ្វើមន្ទីរពេទ្យមួយ (ដែលមាន) ១ ម៉ឺនគ្រែតែម្ដង ដែលអាចចាត់ទុកថា ជាមន្ទីរពេទ្យដែលធំជាងគេក្នុងប្រទេស ហើយក៏អាចថាជាមន្ទីរពេទ្យដែលធំជាងគេនៅក្នុងអាស៊ាន។ មន្ទីរពេទ្យខ្លះមានតែ ៣-៤ ពាន់គ្រែ (គឺ)ធំហើយ។ មន្ទីរពេទ្យរបស់យើងដែលកំពុងសាងសង់ គឺមានរហូតទៅដល់ ១ ម៉ឺនគ្រែឯណោះ។ ឥឡូវ កំពុងឱ្យរៀបចំសម្រាប់អ្នកជំងឺកូវីដ-១៩​ មួយចំនួន ប៉ុន្តែសំខាន់ គឺព្យាបាលខាងកីឡា។ (កី​ឡាប្រដាល់)កាលពីដើម ឱ្យតែចុះពីលើរេញមក តែងតែមានបែកមុខ/មាត់ ហើយមិនដឹងថាទៅព្យាបាលនៅឯណា កីឡាទាត់បាល់នេះមួយ(ដែរ)។ ពីម្សិល ចៅវុធ ដន្លងអើយដន្លង! ឱ្យវាទៅប្រឹងរៀនបាល់ទះ។ វាលេងបាល់ទះផង (និង)លេងបាល់ទាត់ផង។ ឥឡូវរហែកសាច់ដុំ។ អានោះទាត់យ៉ាងម៉េចបានដល់ថ្នាក់រហែកសាច់ដុំ? ខ្ញុំក៏ធ្លាប់រហែកសាច់ដុំដែរ។ ពួកអ្នកវាយកូនគោលច្រើនតែរហែកសាច់ដុំទ្រូង ប៉ុន្តែបន្ដិចទៅវាបាត់ហើយ។ វាយកូនគោលទាំងរហែកហ្នឹង។ ចៅវុធ ត្រូវផ្អាករៀន។ គេមិនឱ្យកម្រើកទេ …។

(១៣) បើកប្រទេស ធ្វើឱ្យកំណើនសេដ្ឋកិច្ចហក់ឡើងមក ៣% ឆ្នាំ ២០២១ និង ៥,២% ឆ្នាំ ២០២២

ខ្ញុំសូមអរគុណជាមួយនឹងសាកលវិទ្យាល័យ (បៀលប្រាយ) ថ្នាក់ដឹកនាំ ក៏ដូចជា និស្សិត ដែលបានចូលរួមក្នុងការទប់ស្កាត់កូវីដ-១៩ តាមរយៈការអនុវត្តវិធានការណ៍សុខាភិបាល ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ជាពិសេស គឺទទួលយកវ៉ាក់សាំង។ តាមរយៈនោះហើយ ដែលយើងបានបើកប្រទេសឡើងវិញ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចហក់ឡើងវិញ បន្ទាប់ពីអវិជ្ជមាន ៣,១% ឆ្នាំ២០២០ ធ្លាក់ចុះ។ យើងរំកិលឡើងបាន ៣% នៅឆ្នាំ២០២១ និង ៥,២% ឆ្នាំ២០២២ កន្លងផុតទៅ។ នោះគឺមានចំណែកនៃការខិតខំប្រឹងប្រែងរបស់យើង។ ខ្ញុំសូមអរគុណ ជាមួយនឹងការផ្ដល់អាហារូបករណ៍សម្រាប់ខ្ញុំ ដើម្បីចែកជូននិស្សិត។ ថ្ងៃនេះ ក៏មាននិស្សិតមួយចំនួន ដែលរៀនអាហារូបករណ៍របស់ខ្ញុំ ក៏ទទួលបានការសិក្សានៅទីនេះ។

ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ជាមួយនឹងជ័យលាភីទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់។ ក្នុងនោះ មានបរិញ្ញាបត្ររង ចំនួន ៩៤២ នាក់។ បរិញ្ញាបត្រ (ចំនួន) ៣ ៣៦៤នាក់។ បរិញ្ញាបត្រជាន់ខ្ពស់ (ចំនួន) ២៥៥ នាក់ និងបណ្ឌិត ចំនួន ៥ នាក់។ នេះបង្ហាញអំពីការខិតខំរបស់និស្សិតទាំងអស់ទើបមានថ្ងៃនេះ។ ហើយខ្ញុំក៏នៅតែបន្តការអំពាវនាវ សម្រាប់​និស្សិតរបស់យើង(ត្រូវ)ខិតខំបន្តទៀត មិនមែនបញ្ចប់នៅថ្ងៃ(ទទួលសញ្ញាបត្រ)នេះទេ។ បញ្ហា(ការទទួលបាន)សញ្ញាបត្រវាជារឿងមួយ ប៉ុន្តែ បញ្ហាសកម្មភាព ប្រសិទ្ធភាពការងារ ជារឿងមួយសំខាន់ជាងនេះ។ កុំឃើញថាខ្លួនទទួល(សញ្ញាបត្រ)បណ្ឌិត ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបរិញ្ញាបត្រហើយ គឺជារឿងចប់ មិនមែនទេ។ ក៏ដូចគ្នាដែរ កុំថាខ្លួនធ្វើរដ្ឋមន្ត្រី ឬខ្លួនធ្វើឧបនាយករដ្ឋមន្ត្រី ធ្វើនាយករដ្ឋមន្ត្រី ធ្វើប្រធានសភា អនុប្រធានសភា សមាជិកសភា ខ្លួនមិនរៀន (គឺ)អត់ទៅរួចទេ។

(១៤) រដ្ឋមន្ត្រីនានាមុនផ្ញើឯកសារមកសុំឆ្លងយោបល់ សូមពិនិត្យអក្ខរាវិរុទ្ធនិងថ្ងៃខែ

បានជានិយាយទៅដល់ហ្នឹង គឺសុំនិយាយផងដែរ ក្រែងលោប៊ិចក្រហមវាមិនបានទៅដល់រដ្ឋមន្ត្រី។ ប៊ិចក្រហមរបស់ខ្ញុំ(ចំណារ)ទៅច្រើនណាស់ តែវានៅដដែល។ ប៊ិចក្រហមរបស់ខ្ញុំតែងតែចារត្រឡប់ទៅវិញ បើខុស គឺតែងចារត្រឡប់ទៅវិញ។ ថ្ងៃនេះខ្ញុំនិយាយតែម្ដង។ ខ្ញុំសុំអង្វរករឱ្យលោករដ្ឋមន្ត្រីទាំងឡាយ (ក៏ដូចជា) ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី មុនចុះហត្ថលេខា មើលឱ្យច្បាស់តាំងពីអក្ខរាវិរុទ្ធ តាំងពីស្អី នេះផ្ញើមកនាយករដ្ឋមន្ត្រី មិនមែនផ្ញើទៅណាទេ។ ទោះបីផ្ញើទៅណាក៏ដោយខ្លួនឋានៈរដ្ឋមន្ត្រី ត្រូវធ្វើឱ្យច្បាស់ … រដ្ឋមន្ត្រីខ្លះចុះហត្ថលេខាអត់មានដាក់ខែទេ យកមកឱ្យខ្ញុំ។ អក្សរក្រហមទៅវិញគូសថាអត់បានដាក់ថ្ងៃខែ … (ដូច្នេះ) រឿងច្រំដែលមកទៀត … បើអស់លោករដ្ឋមន្ត្រីធ្វើតែប៉ុណ្ណឹងមិនបានផង ឱ្យខ្ញុំធ្វើនាយករដ្ឋមន្ត្រីវេទនាប៉ុណ្ណាទៅ …។

(១៥) ករណីក្រសួងសាម៉ីជូនជ្រាប ទីស្តីការដាក់ថាសុំមតិដឹកនាំ

មួយទៀតទីស្ដីការគណៈរដ្ឋមន្ត្រី សូមផ្ដាំទៅ ឯកឧត្តម ប៊ិន ឈិន ក្រែងលោសំណុំរឿងមិនដល់ ឯកឧត្តម ប៊ិន ឈិន ព្រោះវាប៉ុន្មានដងហើយខ្ញុំចារ(ប៊ិចក្រហម)។ ខ្ញុំឃើញរបាយការណ៍ ដែល​(ទីស្ដីការគណៈរដ្ឋមន្ត្រី) មិនមែន ឯកឧត្តម ប៊ិន ឈិន ទេ។ ឯកឧត្តម ប៊ិន ឈិន គ្រាន់តែចុះហត្ថលេខាមកទេ គាត់មិនបានទាំងមើលផង។ មាននាយកដ្ឋាន មានអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ កាន់ការងារហ្នឹងធ្វើមក។ ក្រសួងរ៉ែ និងថាមពល អត់មានស្នើសុំមតិដឹកនាំទេ គ្រាន់តែរាយការណ៍ជូននាយករដ្ឋមន្ត្រីជ្រាប អំពីចំណុចនេះ។ មានក្រុមហ៊ុនមួយដែលគេសុំធ្វើការវិនិយោគថ្មម៉ាបនៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះបានពន្យារពេលម្ដងហើយម្ដងទៀត រួចហើយលើកចុងក្រោយនេះរដ្ឋមន្ត្រីបានបញ្ជាក់ថា បានហៅមកពិភាក្សា ប៉ុន្តែ ក្រុមហ៊ុនមិនបានមកពិភាក្សា។ (ក្រសួង)ចាត់ទុកថាក្រុមហ៊ុនបោះបង់ចោលគម្រោងនេះ សូមសម្ដេចមេត្តាជ្រាប។

ប៉ុន្តែ ដល់អ្នកបូកសរុបឱ្យ ឯកឧត្តម ប៊ិន ឈិន បែរជាដាក់ពាក្យថា សូមជ្រាបនិងសុំមតិដឹកនាំ។ (ខ្ញុំ)ថាអានេះដឹកនាំស្អី? ចេះសំណាងល្អ គេដាក់លិខិត ឯកឧត្តម ស៊ុយ សែម ទៅពីក្រោម ផ្ទៀងផ្ទាត់​​មើលលិខិត ឯកឧត្តម ស៊ុយ សែម នៅខាងក្រោម។ លិខិតរបស់ ឯកឧត្តម ស៊ុយ សែម បាននិយាយត្រឹមថា សូមសម្ដេចតេជោជ្រាប(ជារបាយការណ៍)។ ប៉ុន្តែដល់ទៅតាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រីដាក់ថា ជ្រាបជារបាយការណ៍និងសុំមតិដឹក​នាំ។ (ខ្ញុំ)ថាចុះដឹកនាំស្អី? ដល់អញ្ចឹងទៅប៊ិចក្រហមទៀត។ ចារ(ត្រឡប់ទីវិញ)ថា ក្រសួង(រ៉ែ និងថាមពល)អត់មានសុំមតិដឹកនាំទេ។ ក្រែងលោរឿងទាំងឡាយអត់ដឹងដល់រដ្ឋមន្ត្រី។ ក្រែងរញីរញ័រខ្លាចរដ្ឋមន្ត្រី(ស្ដីឱ្យ)ទៀត។

(១៦) ក្រសួងបួនធ្វើកិច្ចការបានល្អ

រដ្ឋមន្ត្រីច្រើនណាស់ដែលធ្វើកំហុស។ របាយការណ៍គឺគ្រាន់តែជូនជ្រាប ប៉ុន្តែបែរជាសុំយោបល់។ កន្លែងខ្លះគេធ្វើត្រូវ។ ខ្ញុំកត់សម្គាល់ឃើញថា ក្រសួងបួន ដែលធ្វើកិច្ចការល្អហើយមិនវែងឆ្ងាយ (១) ក្រសួងមហាផ្ទៃ (២) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (៣) ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (៤) ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច។ គេដាក់មកតែងតែ(មានបញ្ជាក់ច្បាស់)ថា ចំណុចទី(១) សុំយោបល់អញ្ចេះ ចំណុចទី(២) អញ្ចេះ។ ចំណុចទី(៣) អញ្ចេះ។ បើលោកជំទាវ ភឿង សកុណា វិញ គាត់ពិនិត្យជម្រើសទី(១) បែបនេះ។ ជម្រើសទី(២) បែបនេះ។ ជម្រើសទី(៣) បែបនេះ ឬតាមការសំរេចរបស់សម្ដេច លើទម្រង់ណាមួយទៀត … ខ្ញុំថា មើលទៅរដ្ឋមន្ត្រីចាស់ៗ ហ្នឹងយូរទៅខ្ជិល។ បើរដ្ឋមន្ត្រី (ខៀវ) កាញារឹទ្ធ គឺអត់សូវដាក់ថ្ងៃខែដែរទេ … ខ្ញុំថា ពេលដែលឡើងធ្វើរដ្ឋមន្ត្រីកុំខ្ជិល ធ្វើចៅហ្វាយខេត្តកុំខ្ជិល ធ្វើមេនេះ/នោះកុំខ្ជិល។ រៀនទៅ។ រៀនសួរគេទៅកុំខ្មាសអៀនអី។

(១៧) មិនអាចផ្ដល់មតិដឹកនាំតាម WhatsApp ឬ Telegram ទេ គោលការណ៍ខ្លះទាមទារ “ស.ជ.ណ”

សូម្បីតែវាយសារ (ដូចជា) លី ធុជ វាយសារសឹងតែរាល់ថ្ងៃ)។ រួចហើយវាយសារច្របូកច្របល់មិនដឹងជាស្អី រួចហើយសុំមតិដឹកនាំ។ (ខ្ញុំ)គ្រាន់តែថាបានទទួល។ ពាក្យថាបានទទួល មិនមែនយល់ព្រមឱ្យអ្នកឯងយល់ព្រមធ្វើអាហ្នឹងទេ។ ខ្ញុំគ្រាន់តែបានមើលទេ។ លី ធុជ និយាយពីដោះមីនកន្លែងនេះ/នោះ ប៉ុន្តែមកដល់កន្លែងហ្នឹងសុំមតិណែនាំ ឬក៏សុំអនុសាសន៍។ បើវាច្របូកប្របល់ហើយ សុំយោបល់តាម WhatsApp យ៉ាងម៉េច? សុំតាម WhatsApp អ្នកឯងវាយលិខិតមក បញ្ជូនលិខិតមកខ្ញុំព្រីនហើយ ខ្ញុំចារត្រឡប់ទៅវិញ … រឿងសុំមតិដឹកនាំហ្នឹងមានចំណុច​ខ្លះយើងមិនផ្ដល់តាម WhatsApp ឬ Telegram (បានទេ) ប៉ុន្តែគោលការណ៍ខ្លះទាមទារចេញ “ស.ជ.ណ” ពីគណៈរដ្ឋមន្ត្រី ទើបអ្នកឯងមានលុយទៅប្រើប្រាស់ ឬអាចយកការងារហ្នឹងទៅធ្វើបាន។

(១៨) ផ្ដល់អាទិភាពក្រសួងបួនបញ្ជូនឯកសារមកត្រង់ ក្រៅពីនោះបញ្ជូនទៅតាមទីស្ដីការគណៈរដ្ឋមន្ត្រី

យកពេលស្ដីឱ្យគណៈរដ្ឋមន្ត្រីៗបន្តិចទៅចុះ ព្រោះពេលខ្លះគេធ្វើមកគិតតែពីស៊ីញ៉េរតែម្ដង។ ដឹងថាអាហ្នឹងវាឡើងមកដល់នាយករដ្ឋមន្ត្រីដែរ។ ក្រសួងការបរទេសសម្បូរណាស់មិនព្រមចុះថ្ងៃខែ វាស្លាប់ស្អីបើគង់តែចុះ? ឧទាហរណ៍ថា គេមិនទាន់ដាក់ថ្ងៃខែទេ ព្រោះរដ្ឋមន្ត្រីគាត់អត់បានចុះថ្ងៃហ្នឹង មិនដឹងគាត់ចុះហត្ថលេខាពេលណា។ វាយវាឱ្យហើយស្រេចទៅ។ ថ្ងៃប៉ុន្មានកើត ត្រូវនឹងថ្ងៃស្អី តាមពុទ្ធសករាជទៅ រួចបន្ទាប់ទៅថ្ងៃទីប៉ុន្មាន។ វាយវាឱ្យហើយទៅ ទុកចំហរទៅចាំគេទៅចុះលេខ។ វាខ្ជិលតាំងពីអ្នកក្រោមរហូតដល់អ្នកលើ ហើយធ្វើបាបតែនាយករដ្ឋមន្ត្រីម្នាក់។ ខ្ញុំថាធ្វើបាបតែម្ដង ដោយសាររដ្ឋមន្ត្រីខ្ជិល។ ពីថ្ងៃហ្នឹងទៅនៅសល់តែប៉ុន្មានខែទៀត កុំឱ្យរដ្ឋមន្ត្រីខ្ជិលវើយ! ពិបាកណាស់ ធុញយកតែមែនទែន។ ស្ដីឱ្យដោយចំហរតែម្ដង ព្រោះកន្លងទៅចេះតែនៅស្ងៀម ប៉ុន្តែមើលទៅប្រហែលជាចំណារប៊ិចក្រហមរបស់ខ្ញុំមិនបានត្រឡប់ទៅរដ្ឋមន្ត្រីវិញទេ។

ខ្ញុំឱ្យអាទិភាពក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច/ហិរញ្ញវត្ថុ និងក្រសួងការបរទេស (បញ្ជូនឯកសារត្រង់មកខ្ញុំ) ក្រៅពីនោះបញ្ជូនទៅតាមទីស្ដីការគណៈរដ្ឋមន្ត្រី (ដើម្បី)ធ្វើការបូកសរុបដោយនាយកដ្ឋានជំនាញ … គេឱ្យខ្លួនជាសេនាធិការ ត្រូវស្រាវជ្រាវមើល តើគួរធ្វើម៉េច? ដូចជាកន្លងទៅកីឡាស្អីមួយទៅប្រកួត វាអត់មានចែងនៅក្នុងអនុក្រឹត្យទេ ក៏ប៉ុន្តែគួរតែត្រូវឱ្យរង្វាន់។ គេបូក(សរុប)យ៉ាងម៉េច ឯកឧត្តម ប៊ិន ឈិន ស៊ីញ៉េមកតែម្ដង ថាសូមសម្ដេចមេត្តាផ្ដល់នូវប្រាក់រង្វាន់សម្រាប់កីឡាករផ្នែកហ្នឹងដែលបានប្រកួតឈ្នះ។ ខ្ញុំក៏បានសរសេរសួរត្រឡប់ទៅវិញថា តើទីស្ដីការគណៈរដ្ឋមន្ត្រីគួរតែឱ្យប៉ុន្មាន? រួចហើយចារខាងក្រោមថា ទីស្ដីការគណៈរដ្ឋមន្ត្រី មិនមែនគ្រាន់តែត្រឹមបូកសរុបទេ​ ព្រោះខ្លួនត្រូវទៅសួរក្រសួងអប់រំ ទៅសួរគណៈកម្មការអូឡាំពិក ដើម្បីថាគួរជួយប៉ុន្មាន ផ្ដល់មតិឱ្យនាយករដ្ឋមន្ត្រីមក បើនាយករដ្ឋមន្ត្រីយល់ឃើញថាឯកភាព ហ្នឹងវាស្រួលណាស់ (ទាញប៊ិចមក)ចុចព្រឹបចារឯកភាព ដោយអត់ចាំបាច់អីច្រើនទេ។ បើសិនជាខ្លួនមានមតិផ្ទុយពីការឱ្យយោបល់របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ថាអនុវត្តតាមបែបនេះ (គឺ)ចំណារមួយផ្សេងថែមទៀត។

(១៩) សិស្ស/និស្សិត ពង្រឹងសមត្ថភាពឆ្លើយតបការវិវត្ដន៍លឿននៃពិភពលោក ក្នុងសេដ្ឋកិច្ចចំណេះដឹង

ថ្ងៃនេះ ថ្ងៃព្រហស្បតិ៍ (គឺមកចូលរួមចែកសញ្ញាបត្រនៅទីនេះ)។ (កាលពី)ថ្ងៃអង្គារ៍ (នៅឯ)ពោធិ៍សាត់ (គឺទៅសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសំណង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១)។ ម្សិលមិញ(ចូលរួមកម្មវិធី)ខាងពិការ នៅឯ(សណ្ឋាគារ)សុខា។ ស្អែកនៅមួយឈុតទៀត (គឺ)ទទួលវត្ថុបុរាណ។ សូមលោក​រដ្ឋមន្ត្រីទាំងឡាយកុំធ្វើបាបនាយករដ្ឋមន្ត្រីពេក។ ថ្ងៃក្រោយបើមកធុនហ្នឹង បង្ហោះតាមហ្វេសប៊ុក និងTelegram ឱ្យ(គេឃើញ)តែម្ដង។ (ថ្ងៃនេះ)ផ្សាយតាមទូរទស្សន៍ឱ្យពិភពលោកដឹងតែម្ដង ថានាយករដ្ឋមន្ត្រីរអ៊ូនឹងរដ្ឋមន្ត្រីខ្ជិល។ ការរៀននេះ មិនមែនដាស់តឿនត្រឹមតែចំពោះនិស្សិតទេ។ អម្បាញ់មិញអំពាវនាវឱ្យនិស្សិតរៀនបន្ត។ ឥឡូវខ្ញុំកំពុងតែអំពាវនាវឱ្យពួករដ្ឋមន្ត្រីរៀន។ រៀនធ្វើការឡើងវិញ បើមិនចេះទេគឺចាប់ពី “ក ខ” ឱ្យក្មេងទៅបង្រៀនតែម្ដង។ សាលាភូមិន្ទរដ្ឋបាល ហៅរដ្ឋមន្ត្រីទៅរៀនម្ដងមើល។ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវ ចំពោះនិស្សិត ទាំងព្រះសង្ឃ/គ្រហស្ថ បន្តការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការវិវត្តន៍ដ៏លឿននៃពិភពលោកបច្ចុប្បន្ន ដែលស្ថិតនៅក្នុងដំណាក់កាលនៃសេដ្ឋកិច្ចចំណេះដឹង។ ប្រទេសរបស់យើងកំពុងវិវត្តន៍ទៅមុខហើយ យើងត្រូវបន្តឱ្យប្រទេសរបស់យើងបានបន្តទៅមុខថែមទៀត។

(២០) មោទនភាពចំពោះសហគ្រិនវ័យក្មេង រៀនដើម្បីទៅពង្រឹងនូវអាជីវកម្មផ្ទាល់ខ្លួន

ខ្ញុំព្រះករុណាខ្ញុំ ក៏សុំចូលរួមជាមួយមាតាបិតា/អាណាព្យាបាល ដែលមានកូន/ចៅ មានប្តី/ប្រពន្ធ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សូមឱ្យអ្នកទាំងឡាយ(បន្ត)ដោះស្រាយការងារធ្វើ ក្នុងការងារធ្វើនេះចែកចេញ(ជា)៖ ស្ថាប័នរដ្ឋ (ចំនួន) ២២,៧១%។ វិស័យឯកជន (ចំនួន) ៥៧,៦៧%។ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ (ចំនួន) ៣,៣៨%។ អាជីវកម្មផ្ទាល់ខ្លួន (ចំនួន) ១០,៨១%។ ការងារមិនច្បាស់លាស់ (ចំនួន) ៦៣ នាក់ ស្មើនឹង ១,៣៤%។ ការងារមិនច្បាស់លាស់ហ្នឹងមិនដឹងថាអី ជួនកាលគាត់ការងារចល័ត ឬក៏គាត់កំពុងបន្តការសិក្សា។ យើងមានមោទនភាពជាមួយសហគ្រិនរបស់យើង ជាពិសេស សហគ្រិនវ័យក្មេងនៅកម្ពុជាបច្ចុប្បន្ននេះ ដែលបង្កើតនូវឱកាសការងារ និងអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។ គេរៀនដើម្បីទៅពង្រឹងនូវអាជីវកម្មផ្ទាល់របស់ពួកគេ។

(២១) សូមបារមីព្រះអង្គចេក/ចម កុំប្រណីពួកចោទគណបក្សប្រជាជនដុតព្រះរាជដំណាក់សៀមរាប

… ខ្ញុំព្រះករុណាខ្ញុំសុំចូលរួមសម្តែងការសោកស្តាយ ដែលបានកើតឡើងនៅខេត្តសៀមរាប គឺការឆេះព្រះរាជដំណាក់។ ថ្ងៃនោះ ខ្ញុំព្រះករុណាខ្ញុំក៏នៅបន្តតាមដានជាមួយនឹងអភិបាលខេត្ត តាមរយៈអនឡាញ។ មុនម៉ោង ៥ ភ្លឺ សម្តេចចៅហ្វាវាំង គង់ សំអុល បានទាក់ទងមក ដើម្បីរៀបចំឧទ្ធម្ភាគចក្រទៅទីនោះ។ បញ្ហានេះ សូមធ្វើការបកស្រាយត្រឹមតែកម្រិតនៃសេចក្តីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង ទាក់ទងនឹងការឆេះព្រះរាជដំណាក់នោះបានហើយ កុំទៅហួសពីហ្នឹង។ ពួកទមិឡឥតសាសនាបកស្រាយពីខាងក្រៅ ថានេះ គឺជាការរៀបចំមួយរបស់គណបក្សប្រជាជននិងរាជរដ្ឋាភិបាល។ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវថ្វាយទៅបារមីព្រះអង្គចេក/ចម អ្នកណាបកស្រាយខុសសូមឱ្យ ព្រះអង្គចេក/ចម កុំប្រណីពួកអាតិរច្ឆាននេះឱ្យសោះ។ វាទៅជា(រាជ)រដ្ឋាភិបាល/គណបក្សប្រជាជនជាអ្នកដុត។ នៅក្រៅប្រទេសបានវាហ៊ាននិយាយ បើនៅក្នុងប្រទេសវាយខ្នោះហ្អែងឥឡូវ ហ្អែងមានភស្តុតាងពីណា? អ្វីដែល(រាជ)រដ្ឋាភិបាលខ្លាចបំផុត គឺមហន្តរាយកើតឡើង ការឆេះផ្ទះ/ស្អី។ ហើយថ្ងៃជាមួយគ្នានោះវា(ឆេះផ្ទះ)នៅស្ទឹងមានជ័យរបស់យើងនេះ អស់មិនចេះតិច(ផ្ទះដែរ)។ ទុសេខ្សែភ្លើងច្រើនណាស់។ ខ្ញុំព្រះករុណាខ្ញុំក៏សុំអំពាវនាវ (គឺថា)គ្រប់ពេលទាំងអស់ ត្រូវតែប្រុងប្រយ័ត្នអារឿងបញ្ហាអគ្គិភ័យនេះ (គឺថា)ឆេះរាល់ថ្ងៃ គ្រាន់តែកន្លែងខុសៗគ្នាតែប៉ុណ្ណឹង។

ឥឡូវ ខ្ញុំដាក់ចេញជាសំណួរត្រឡប់ទៅវិញ នៅទីក្រុងប៉ារីសប៉ុន្មានឆ្នាំមុននៅចាំទេ ឆេះវិហារមួយដែលមានតម្លៃជាង ៨០០ លានដុល្លារ ហើយដែលមានអាយុ ៨០០ ឆ្នាំជាង តើ (Emmanuel) Macron ទទួលខុសត្រូវរបៀបម៉េច? តើគេចាប់បង្ខំឱ្យប្រធានាធិបតី (Emmanuel) Macron ​ ចុះចេញពីតំណែងទេ? វាទៅជាអញ្ចេះ។ អ្នកឯងហ៊ានទៅសួរ (Emmanuel) Macron ទេ? បច្ចេកវិទ្យាទំនើបរបស់បារាំងក៏មិនអាចពន្លត់អគ្គីភ័យនោះបាន តែយើងគ្រប់គ្រង(បាន)សភាពការណ៍តែប៉ុន្មានម៉ោងទេ។ ឥឡូវ បញ្ហាធំ គឺបញ្ហាសម្រុកជួសជុលឡើងវិញ។ ហើយជួសជុលនេះ គឺខ្ញុំបានអនុញ្ញាតតាំងពីមួយថ្ងៃក្រោយ(ការ)ឆេះ តាមរយៈសំណើររបស់សម្តេច(ចៅហ្វាវាំង) គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ឆេះនេះ មិនមែនឆេះដំណាក់ធំទេ (គឺ)ឆេះផ្នែកមួយ(តែប៉ុណ្ណោះ)។ ប៉ុន្តែ ឆេះកន្លែងណាក៏ដោយ យើងមានការសោកស្តាយអំពីបញ្ហានេះ។

(២២) សូម្បីតែបារាំងជាទីក្រុងទំនើប ក៏មិនអាចគ្រប់គ្រងបានអគ្គិភ័យឆេះវិហារមួយ ដែលមានអាយុកាល ៨០០ ឆ្នាំ

សូមកុំឱ្យទៅជ្រុលហួសពីអ្វីដែលវាបានកើតជាក់ស្តែង។ ខ្ញុំព្រះករុណាខ្ញុំនៅតែបន់ស្រន់ដល់ព្រះអង្គចេក/ចម បារមីនៅទីនោះតាមកាច់កុំប្រណីជាមួយនឹងអ្នកដែលបំភ្លៃការពិត … បើនៅស្រុក(ខ្មែរ)វិញ អាពៅ! បានការហើយ។ ដាក់(ខ្នោះ)គ្មានឱ្យលើសពីប៉ុន្មានម៉ោងទេ។ ចាំតែហ៊ានតើនៅក្នុងស្រុក វាខ្លាចដែរ ប៉ុន្តែ វានៅក្រៅស្រុកវានិយាយតាមចិត្ត។ ឆ្នាំប៉ុន្មានឆេះវិហារនៅប៉ារីស? … (ឆេះនៅឆ្នាំ)២០១៩ អាយុ ៨០០ឆ្នាំជាង (ដែល)វានៅចំកណ្តាលទីក្រុងប៉ារីស ដែលជាក្រុងទំនើប … បានសេចក្តីថា ហេដ្ឋារចនាសម័្ពន្ធផ្នែកអគ្គិភ័យគេខ្លាំងណាស់។ អញ្ចឹងទេ អត់ចាំទៅដឹកទឹកដូចយើងទេ។ គេមានទុយោទឹក ឆេះនៅកន្លែងណាគេយកទឹកនៅកន្លែងនោះតែម្តង។ សូម្បីតែតំបន់ សារសែល្ស (Sarcelles) ជាតំបន់ថ្មីមួយ ដែលទើបនឹងវិនិយោគ ហើយ(មាន)គ្រួសារខ្មែរយើងនៅបារាំងម្នាក់។ ខ្ញុំផ្ញើកូន ៣ (នាក់)នៅទីនោះ នាងពៅនេះ(មួយ) ហើយបងៗគេ ២ នាក់(ទៀត គឺ) ម៉ានិត និង ម៉ានី ផ្ញើឱ្យរៀននៅទីនោះ។ ម៉ានិត និងម៉ានី ទៅរៀននៅបារាំងតាំងពីឆ្នាំ ១៩៩២ មួយអាយុ ១២ ឆ្នាំ (និង)មួយអាយុ ១១ ឆ្នាំ ហើយក្រោយមកនាងពៅនេះទៅមួយទៀត (គឺ)បាន ៣ នាក់នៅទីនោះ។ ខ្ញុំដើរពិនិត្យមើលឃើញកន្លែងក្បាលទុយោ។ បើថាឆេះ គឺគេទាញកន្លែងហ្នឹងបាញ់យកតែម្តង។ ស្ថានភាពខ្លាំងប៉ុណ្ណឹងហើយនៅស្រុកបារាំង (ក៏)ទប់អត់បាន …។

(២៣) ព្រះរាជដំណាក់ដែលព្រះបរមរតនកោដ្ឋគង់ប្រថាប់ ដើម្បីដឹកនាំដណ្ដើមឯករាជ្យចេញពីបារាំង

ឥឡូវ ដំណើរការជួសជុល សូមសម្តេចចៅហ្វាវាំង គង់ សំអុល ពន្លឿនការជួសជុលនេះ។ រឿងលុយ/កាក់ មិនថាអស់ប៉ុន្មានទេ ត្រូវតែធ្វើព្រះរាជដំណាក់នេះ ព្រោះព្រះរាជដំណាក់នេះ ជាព្រះរាជដំណាក់ ដែលព្រះករុណាបិតា ព្រះអង្គបានគង់នៅទីនេះ ដើម្បីដឹកនាំតំបន់ស្វ័យ័ត និងយកតំបន់ស្វ័យ័តជាមូលដ្ឋានតស៊ូ ដើម្បី(ដណ្ដើម)ឯករាជ្យចេញពីបារាំង។ ពេលនោះតំបន់ស្វ័យ័តរួមមាន៖ សៀមរាប កំពង់ធំ និងបាត់ដំបង ប៉ុន្តែ ព្រះអង្គគង់ប្រថាប់នៅព្រះរាជដំណាក់សៀមរាប គឺជាតំបន់ប្រវត្តិសាស្ត្រ។ អញ្ចឹងទេ យើងមិនអាចឱ្យបាត់បង់(បានទេ)។ ចៅហ្វាយខេត្តនៅជាប់ជាមួយនឹងព្រឹត្តិការណ៍នោះ។ ហើយ (ទៀ) បាញ់ បញ្ជូនព័ត៌មានជាបន្តបន្ទាប់មក ស្ថានភាពវិវត្តន៍ដល់ណា។ ព្រលឹមឡើងរៀបចំឧទ្ធម្ភាគចក្រមួយឱ្យ សម្តេចចៅហ្វាវាំង គង់ សំអុល។ គាត់ក៏ឈឺដែរ តែគាត់ទៅ។ ត្រឡប់មកវិញគាត់រៀបចំរបាយការណ៍ភ្លាមៗ ដើម្បីសូមជួសជុល(ព្រះ)រាជដំណាក់។

(២៤) ថ្ងៃ២០ មីនា ២០២៣ ចេញទៅសៀមរាបដង្ហែរព្រះមហាក្សត្រប្រទានព្រះអគ្គិ សម្រាប់ស៊ីហ្គេម

ខ្ញុំនឹងទៅ(សៀមរាបនៅ)ថ្ងៃទី ២០ (មីនា ២០២៣)។ (យើង)ចាប់ផ្តើមពីរាប់ ១០០ ថ្ងៃថយក្រោយ (ថ្ងៃនេះ) យើងរាប់បានពាក់កណ្តាលហើយ។ យើងនៅសល់តែ ៥០ ថ្ងៃទេ នឹងដល់ថ្ងៃបើកការប្រកួតស៊ីហ្គេមនៅកម្ពុជា។​ យើងរង់ចាំរយៈពេល ១០០ ថ្ងៃ ឥឡូវ យើងបានឆ្លងផុត ៥០ ថ្ងៃ នៅសល់ ៥០ ថ្ងៃ(ទៀត)។ ថ្ងៃទី ២០ (មីនា ២០២៣) ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប។ ព្រះករុណាក៏ព្រះអង្គយាងទៅខេត្តសៀមរាប ថ្ងៃទី ២០ (មីនា ២០២៣ ដើម្បី)ទៅទទួលព្រះអគ្គិចេញ(ពី)ប្រាសាទអង្គវត្ត។ ខ្ញុំទៅដង្ហែរព្រះករុណានៅទីនោះ ព្រោះនេះជាព្រឹត្តិការណ៍ដ៏ធំ។ តាមទម្លាប់ ព្រះករុណា/ហ្លួងម៉ែ ព្រះអង្គមិនស្ថិតនៅក្នុងប្រទេសនៅក្នុងខែមីនាទេ ប៉ុន្តែឆ្នាំនេះព្រះអង្គទៅពិនិត្យព្រះរាជសុខភាពនៅខែកុម្ភៈនិងដើមខែមីនា។ ព្រះអង្គត្រឡប់មកវិញ ដើម្បីឱ្យបានប្រទានព្រះអគ្គិ សម្រាប់ភ្លើងស៊ីហ្គេមដែលត្រូវរត់កាត់តាមបណ្តាប្រទេសអាស៊ាន ហើយចូលមកដល់កម្ពុជាវិញ។

(ដូច្នេះ) ខ្ញុំនឹងទៅសៀមរាប។ ខ្ញុំលុបចោលកម្មវិធីខ្លះ ដូចជាកម្មវិធីប្រជុំគណៈអចិន្ត្រៃយ៍(រជ)រដ្ឋាភិបាល លើកពីថ្ងៃទី ២១ (មីនា ២០២៣) មកថ្ងៃទី ១៧ (មីនា ២០២៣) វិញ។ ព្រឹកយើងទទួលវត្ថុបុរាណ ល្ងាចយើងប្រជុំគណៈអចិន្ត្រៃយ៍(រាជ)រដ្ឋាភិបាល។ ថ្ងៃទី ២០ (មីនា ២០២៣) ព្រះមហាក្សត្រព្រះអង្គយាងទៅមុន។ ខ្ញុំរួចកម្មវិធីពេលព្រឹក ល្ងាចខ្ញុំ(ចេញ)ទៅ(សៀមរាប)។ ឥឡូវ មានតែសុំព្រះអង្គចេក/ចម កាត់សេចក្តីតែម្តង អ្នកឯងនិយាយខុសការពិត សូមឱ្យព្រះអង្គចេក/ចម កាត់កុំប្រោសប្រណី មិនមែនកាត់តែសាម៉ីខ្លួនទេ កាត់ទាំងក្រុមគ្រួសារហ្នឹងឱ្យវាតៃហោងទាំងអស់ទៅ ឱ្យរលំរលាយតែម្តងទៅ។ អាគេកំពុងតែលំបាកហើយវារុញអាហ្នឹងថែម។ អញ្ចឹង បានគេមិនអត់ឱននោះ រួចថាគេកាច។ បើសិនជាមិនធ្វើអញ្ចឹងទេ (គឺ)មិនបាន(ទេ)។ អាពួកហ្នឹងវាអញ្ចឹង។ វាផុតត្រឹមប្អូនថ្លៃឯងស្លាប់ វាចេញមកជេរ អាក្រក់ហួសជ្រុល។ ហ្នឹងរឿងទី(១)។

(២៥) ដំណាក់កាលសកលភាវូបនីយកម្ម ​អត្ដសញ្ញាណជាតិងាយនឹងបាត់បង់ ប្រសិនបើយើងខ្ជីខ្ជា

ឯរឿងទី(២) ម្សិលមិញនេះ គឺក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញនូវការណែនាំ ទាក់ទងនឹងបញ្ហាជិតចូលឆ្នាំនេះ សុំឱ្យលោកគ្រូ/គ្រូ សិស្សានុសិស្ស ធ្វើម៉េចផ្ចិតផ្ចង់ទៅលើបញ្ហារបាំ និងល្បែងប្រជាប្រិយមួយចំនួន ក្នុងនោះដូចជា៖ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ។ ល្បែងប្រជាប្រិយ ដូចជា៖ បោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រ។ អញ្ចឹងទេ ចំណុចនេះជាចំណុចដ៏ល្អ ដែលយើងត្រូវតែពង្រឹងវប្បធម៌របស់​ខ្លួន​ឡើងនៅក្នុងដំណាក់កាល នៃសកលភាវូបនីយកម្ម ​អត្ដសញ្ញាណជាតិងាយនឹងបានណាស់ប្រសិនបើយើងខ្ជីខ្ជា​ មិនមែនជាបញ្ហាលេងសើចទេ។ខ្ញុំនៅចាំបាន កាលពីក្មេងគ្រូៗបង្រៀនយើងលេងរាំវង់​​ ឥឡូវនេះ សម័យឌីស្កូ ក្មេងៗវាចូលចិត្តឌីស្កូ តែចាក់អាហ្នឹងឡើង គឺថា(រាំ)ហុយដីទ្រុប។ អញ្ចឹងទេ គួរជំរុញ​បញ្ហានេះនៅតាមសាលារៀន ប៉ុន្ដែអ្វីដែលសំខាន់ គេទៅលេងតាមវត្ដអារាម ឬ​កន្លែងនេះ/នោះ គប្បីមានការតម្រង់ទិស។

(២៥) ល្បែង “ស្ដេចចង់”

ហើយតាមវិទ្យុ/ទូរទស្សន៍ក៏អាចជាផ្នែក នៃការជួយ(ផ្សព្វផ្សាយមួយ)ដែរ ដើម្បីបង្ហាញនៅក្នុងឈុតឆាកគេលេងបោះអង្គញ់ បោះឈូង ទាញព្រ័ត្រស្អីៗ ក្នុងនេះ(អត់ឃើញ)គេ(ដាក់)​លេង​ស្ដេចចង់ ក្មេងៗនៅទីនេះចេះលេងទេ? ប្រហែលជាបាត់ល្បែងប្រជាប្រិយមួយ ដែលគេហៅថា “សេ្ដចចង់”។ “សេ្ដចចង់” គេលែងអញ្ចេះ ពីដើមស្រុកខ្ញុំមិនមានស្អីអង្គុយទេ ច្រើនយកអង្រុតអង្គុយពីលើ ខ្ញុំគេរវល់​តែឱ្យធ្វើស្ដេច អង្គុយលើអង្រុត។ អញ្ចឹង ស្រីអង្គុយម្ខាងទៅ ប្រុស(អង្គុយ)ម្ខាងទៅ ដល់ខាងប្រុសគេចូលមកខ្សឹបប្រាប់យើង ​សូមយកឈ្មោះនាង «ក» បើនាង «ក» ចូលមក អញ្ចឹង ត្រូវរបស់គេហើយ។ អញ្ចឹង ខាងស្រីត្រូវធ្វើម៉េច? គេមានពិន័យ​អីរបស់គេអញ្ចឹង។ ប៉ុន្ដែ បើមិនមែននាង «ក» ទេ អានឹងខុស។ រួចដល់ខាងស្រីម្ដង ស្រឡាញ់ឈ្មោះណា ប៉ុន្ដែ ​សេ្ដច​នេះ ក៏មានស្ដេចកាត់សេចក្ដីស្មោះត្រង់ (និង)មិនស្មោះត្រង់។ ខ្ញុំច្រើនគេឱ្យធ្វើស្ដេច ព្រោះយើងក្មេងជាងគេ។ សូម្បីនៅវត្ដនាគវ័ន្ដយើងក្មេងជាងគេ អញ្ចឹង លេងទៅមានទាំងខាងស្រី/ប្រុសមកលេងក្បែរវត្ដ។ ​អញ្ចឹង ​​បើយើងចង់ផ្សំផ្គុំបុរសណាម្នាក់ជាមួយស្ដ្រីណាម្នាក់ ខុសក៏ថាត្រូវដែរ។

អញ្ចឹង យូរៗទៅជួបគ្នាពួកហ្នឹង។ អានឹងល្បិច​ស្ដេច។ ដណ្ដើមស្លឹកឈើមានហើយ ប៉ុន្ដែ មិនឃើញ “សេ្ដចចង់” ក្រែងគេមិនដាក់ក៏មិនដឹង។ ប៉ុន្ដែ អាហ្នឹងជាល្បែងមួយក្នុង​ចំណោមល្បែងកាលពីដើម ដែលគេនិយមលេង ព្រោះជំនាន់ខ្ញុំមិនដូចសម័យឥឡូវទេ សម័យឥឡូវស្រួល​ណាស់លោកគ្រូ​អ្នកគ្រូ​អើយ! បើចង់បង្រៀនក្មេងៗរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ (មើល)យូធូប ចាក់ចំរៀងឱ្យក្មេង(ស្ដាប់/រាំ)​ទៅ។ ជំនាន់ខ្ញុំទះប៉ោតទេ (រួចហើយ)នាំគ្នារំាទៅ។ អញ្ចឹងទេ បានបញ្ហាក្បួនខ្នាតរបស់យើងត្រូវពង្រឹងដែរ។ នេះទីប្រឹក្សារបស់ខ្ញុំ លោក ណារ៉ា ដែលជាសាស្ដ្រាចារ្យនៅសាកលវិទ្យា​ល័យ ​បានឱ្យយោបល់ខ្ញុំថា ឥឡូវ ធ្វើការភ្លាមជាមួយក្រសួងអប់រំ។ ហើយក្រសួង​អប់​រំ ក៏ចេញការណែនាំនេះ។ ហ្នឹងក៏ជាចំណុចមួយទៅ។

(២៦) សូមពង្រឹងសុវត្ថិភាពចំណីអាហារ សម្រាប់ទេសចរ

ឯចំណុចមួយទៀត ក៏ជិតដល់ពេលវេលា នៃការចូលឆ្នាំ ខ្ញុំអំពាវនាវឱ្យមានការយកចិត្តទុកដាក់ទៅលើបញ្ហាអនា​ម័យលើចំណីអាហារ ចៀសវាង(ការចំអិន)ឱ្យខាងតែបាន (ដែលជាបច្ច័យនៃ)ការកើត(ជំងឺ)។ ដូចថានៅក្នុងឱកាស នៃការ​ចូលឆ្នាំមនុស្សច្រើនណាស់ ដែលត្រូវដើរលេង ទាំងខ្មែរ/បរទេស (ដូច្នេះ) អំពាវនាវឱ្យមានការយកចិត្តទុកដាក់​លើ​សុវត្ថិភាពចំណីអាហារតាមហាងតូច/ធំ ប៉ុន្ដែ សំខាន់ជាងគេអ្នកលក់តាមដងផ្លូវ និងតាមកន្លែងតូចតាច ព្រោះ​មនុស្សជិះកង់ជិះអី នំបញ្ចុកដីហុយទៅនៅក្នុងនំបញ្ចុក។ ឥឡូវ គ្រាន់បើជាងមុន ការចាប់នំបញ្ចុកអីមិនចាប់ដៃដូចពីមុនទេ គេមានស្រោមដៃចាប់នំបញ្ចុក។ ប៉ុន្ដែ ធ្វើម៉េច​កុំឱ្យគេជិះ(ម៉ូតូ/ឡានដី)ហុយចុះហុយឡើងចូលនំបញ្ចុក។ អានឹងមួយ(ទៅ)។

(២៧) ការដាក់តំលៃលើម្ហូបអាហារ/វត្ថុអនុវស្សារីយ៍ ងាយស្រួលដល់ទេសចរ

មួយទៀត អ្នកលក់ដូរទាំងឡាយ ដែល​មាន​លទ្ធភាព សូមឱ្យក្រសួងទេសចរណ៍ (និង)ក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយគ្នាដាក់ជាតម្លៃ ដើម្បីកុំឱ្យពិបាកសួរ។ ដូច​ជាជនបរទេស ឧទាហរណ៍ថា គេចង់ហូបនំៗហ្នឹងតម្លៃប៉ុន្មានគាត់មិនដឹង(ទេ) អញ្ចឹងទេ យើងសរសេរ(តម្លៃ)ទៅ ទាំងខ្មែរ(នឹងអង់គ្លេស) កុំឱ្យពិបាក។ វត្ថុអនុស្សាវរីយ៍ភាគច្រើនានដាក់(តម្លៃ)ហើយ តែនៅអ្នកលក់​តូច​តាចមិនទាន់បានដាក់(តម្លៃ)ទេ។ អញ្ចឹងទេ គួរតែចាប់ផ្ដើមដាក់(តម្លៃ)ហើយ មិនមែនដាក់(តម្លៃ) សម្រាប់តែចូលឆ្នាំនេះទេ។ (ធ្វើដូច្នេះ)វាស្រួលទាំងខ្មែរ/បរទេស។ ឆ្នាំនេះ សង្ឃឹមថា (នឹងទទួលបានភ្ញៀវបរទេស)មិនតិចជាង ៤.៥ លាន(នាក់)ទេ ខ្ញុំវាយតម្លៃអញ្ចឹង។ សន្ទុះទេសចរ ដែលចូលមកក្នុងស្រុករបស់យើងមិនតិចជាង ៤.៥ លាន(នាក់) អញ្ចឹង យើងដាក់តម្លៃទៅ។ សរសេរ(ជាអក្សរ)ខ្មែរពីខាងលើទៅ (និងសរសេរអក្សរ)អង់គ្លេសពីខាងក្រោមទៅ ឧទាហរណ៍៖ តម្លៃ ៤ ពាន់រៀល ហើយខាងក្រោមដាក់ ១ ដុល្លារ។ អញ្ចឹង យើងអាចធ្វើបាន ហើយវាជាការប្រកួតប្រជែងមួយ ហើយមានភាពងាយស្រួល។ ​ខ្មែរដាក់ ៤ ពាន់រៀល ហើយគាត់តថ្លៃ ៣ ៥០០ (រៀល), ៣ ៨០០ (រៀល) អាហ្នឹងស៊ីសងលើគាត់ទេ ព្រោះបរទេសគាត់មិន​សូវ​សាញទេ គាត់ឱ្យ ១ ដុល្លារ ហើយគាត់ដើរទៅទៀត។

ម្សិលមិញខ្ញុំទៅដល់ផ្ទះ ជេមស៍ សុខ ផ្ញើសារមកថា លោក​បង ឥឡូវ ជិតដល់ចូលឆ្នាំហើយ នៅសល់ការលក់ដូរ គួរតែដាក់តម្លៃ។ បានខ្ញុំតបទៅវិញថា អាហ្នឹង​ត្រូវ។ អរគុណហើយប្អូនអើយ បងក៏(ចង់)ឱ្យដាក់អញ្ចឹងដែរ។ទោះបី ជេមស៍ សុខ យ៉ាងម៉េចក៏ដោយ ក៏និយាយ​មកខ្ញុំ​សឹង​រាល់ថ្ងៃ តែគាត់មានរឿងអីមិនយល់ គាត់សួរខ្ញុំ។ ខ្ញុំមិនចាត់ទុកគាត់ជាសត្រូវរបស់ខ្ញុំទេ។ មតិណាល្អ​ខ្ញុំ​ទទួលយក។ ខ្ញុំគិតថារឿងនេះល្អ សម្រាប់មនុស្សទាំងអស់ មិនចាំបាច់សួរនាំរកអ្នកបកប្រែអីទេ។ ឧទាហរណ៍៖ ចេក​ចៀន យើងមិនអាចដាក់ស្លាកមួយលើហ្នឹងទេ រកវិធីដាក់(តម្លៃ) ទាំងខ្មែរ/បរទេសដឹង ចេកចៀននឹង ៣ ស្មើនឹង ៣ ពាន់រៀល ហើយយើងដាក់ជាភាសាអង់គ្លេសទៅស្មើនឹងប៉ុន្មាន (ថា) ០.៧៥ ដុល្លារអញ្ចឹងទៅ (ធ្វើដូច្នេះ)វាបង្កើតការងាយស្រួល។ សូមអំពាវនាវឱ្យក្រសួងទេសចរណ៍/ពាណិជ្ជកម្ម ជាពិសេស​ អាជ្ញាធរ​ដែនដី ចុះធ្វើអាហ្នឹង កុំរង់ចាំពីថ្នាក់ជាតិ។​ ដើម្បីប្រកួតប្រជែង ក្រៅពីអនាម័យយើងត្រូវរុញតម្លៃនេះ ដើម្បីឱ្យភ្ញៀវងាយ​ស្រួលក្នុងការសម្រេចចិត្តទិញ ឬមិនទិញ។ ជួនកាលដើរមើលមួយហែរតាមហ្នឹងទៅ ព្រោះម្ដុំនឹងសម្បូរចេកចៀន ឬអន្សមអាំង។ យើងសរសេរបន្ដិចទៅថាអន្សមអាំងរបស់ខ្ញុំ ២ ពាន់រៀល/មួយ (សរសេរ)អង់គ្លេសខាងក្រោមទៅ ០.៥ ដុល្លារ ​អាហ្នឹងវាល្អ។

(២៨) សូមកុំស្លន់ស្លោចំពោះការដួលរលំនៃធនាគារអាមេរិក

រឿងមួយទៀត ដែលខ្ញុំព្រះករុណាខ្ញុំចង់និយាយ គឺការភ័យខ្លាច បន្ទាប់ពីការដួលរលំ នៃធនាគារអាមេរិក។ សួរថា​កម្ពុជាយ៉ាងម៉េច? រឿងនេះគួរត្រូវបានបញ្ជាក់ សម្រាប់ពលរដ្ឋរបស់យើងផងដែរ (សូម)សុំកុំស្លន់ស្លោរ ចំពោះមុខនៃការដួល​រលំ​នៃធនាគារអាមេរិក។ រឿងនេះវាធ្លាប់បានកើត លើកទី(១) វិបត្ដិហិរញ្ញវត្ថុអាស៊ី បានកើត(នៅ)ឆ្នាំ១៩៩៧ ពេលនោះពិត​ជា​ច្របូកច្របល់ នៃធនាគារនៅតាមបណ្ដាប្រទេស(មួយចំនួន) រាប់ទាំងធនាគារនៅកម្ពុជា។ ធនាគារយើងនៅពេលនោះ​វានៅតូចៗណាស់។ ពលរដ្ឋរបស់យើងទៅបង្ខំដកលុយក្នុងរយៈពេលប្រហែលជា ៣ អាទិត្យ។ ប៉ុន្ដែ បន្ទាប់ពី ៣ អាទិត្យ បែរជាឃើញពលរដ្ឋរបស់យើងយកលុយទៅដាក់វិញ។ (ស្ថានភាពនោះ)ធ្វើឱ្យធនាគារមួយចំនួន រាប់ទាំងធនាគារពាណិជ្ជកម្មក្រៅប្រទេស និងធនាគារកាណាឌីយ៉ា រឹងមាំឡើងវិញ ប៉ុន្ដែ ត្រូវបានដួលរលំដោយធនាគារ តាទ្រីវ នេះមួយ (និង)ធនាគារកសិកររបស់ថៃនេះមួយ ដោយសារការបង្ខំដកសាច់ប្រាក់​ ធ្វើឱ្យអត់សាច់ប្រាក់។

ដល់ឆ្នាំ២០០៨ វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ដែលផ្ដើមចេញពីការដួលរលំ នៃធនាគាររបស់អាមេរិកមួយដែរ។ វាមិនបានធ្វើឱ្យប៉ះពាល់ដល់កម្ពុជាទេ ពិតមែនតែពេលនោះយើងបានខិតខំទប់ស្កាត់ហានិភ័យ ដោយតំឡើងអត្រាកាតព្វកិច្ចពី ៧% ទៅ ១២% បម្រុងទុកនូវស្ថានភាពអាក្រក់។ ឥឡូវនេះ បន្ទាប់ពីបណ្ដាធនាគារចេះគ្រប់គ្រងហានិភ័យខ្លួនឯង យើងបានកាត់បន្ថយ (ដោយ)ទម្លាក់ទុនបម្រុងកាតព្វកិច្ចមកនៅត្រឹមតែ ៧% យើងទម្លាក់ត្រឡប់មកវិញ។ ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង អ្នកដែលមានដាក់ប្រាក់នៅក្នុងធនាគារ សូមកុំស្លន់ស្លោ ព្រោះការស្លន់ស្លោនឹងធ្វើឱ្យយើងបាត់បង់ផលប្រយោជន៍ទៅវិញទេ។ ឧទាហរណ៍៖ យើងដាក់ប្រាក់ ដើម្បីយកការប្រាក់ (ដោយដាក់)រយៈពេល ៦ ខែ ឬ ១ ឆ្នាំ បើ​យើងដកយកមុន យើងនឹងបាត់បង់ទាំងអស់នូវអត្រាការប្រាក់ ដោយសារមិនទាន់ដល់ពេលគេកំណត់។ ឧទាហរណ៍ថា យើងដាក់សន្សំ ៥០ ម៉ឺនដុល្លារ យើងនឹងអាចបានការប្រមាណជា ២ ម៉ឺនដុល្លារ បើអត្រាការប្រាក់ ៥% ថាបន្ទាប់ពីការកាត់ពន្ធរួចហើយ នៅសល់ប្រហែល ២ ម៉ឺនដែរ។ អញ្ចឹង បើយើងទៅដកលុយមុនកាលកំណត់ យើងនឹងបាត់បង់ជាង ២ ម៉ឺននោះ។ អញ្ចឹងទេ កុំស្លន់ស្លោជាមួយនឹងហានិភ័យ ដែលអាចកើតមាន។

នាយករដ្ឋមន្រ្តីថៃក៏បានប្រកាសហើយថា មិនមានផលប៉ះពាល់ដល់ថៃនោះទេ។ ក្នុងពេលវិបត្តិឆ្នាំ ២០០៨-០៩ ក៏គ្មានឥទ្ធិពលអីមកលើប្រព័ន្ធធនាគាររបស់កម្ពុជាទេ។ ពេលនោះវិបត្តិនៅអាមេរិកផង (និង)នៅអឺរ៉ុបផង ប៉ុន្តែ មិនមានវិបត្តិនៅតំបន់អាស៊ីទេ ក្នុងនោះមិនមានវិបត្តិនៅក្នុងកម្ពុជាដែរ។ ការភ័យស្លន់ស្លោណាមួយនឹងនាំទៅរកហានិភ័យ នៃភាពច្របូលច្របល់ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ​នៅកម្ពុជា។ សូម្បីតែនៅក្នុងអាមេរិកខ្លួនឯង ផលប៉ះពាល់ក៏អាចនឹងមានតិចជាងពីពេលមុន ដោយសារសហរដ្ឋអាមេរិកមានបទពិសោធន៍ហើយ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចក្នុងរយៈពេលមានវិបត្តិ។ ឆ្នាំ២០០៨-០៩ ផ្ដល់មេរៀនឱ្យអាមេរិកគ្រប់គ្រាន់ណាស់ទៅហើយ។ អញ្ចឹង អាមេរិកក៏មិនធ្វើឱ្យមានភាពច្របូលច្របល់លើទឹកដីអាមេរិក ដោយសារការដួលរលំនៃធនាគារដល់ទៅពីរនោះដែរ។

សូមបងប្អូនកុំតក់ស្លុត/ភិតភ័យ ចំពោះមុខសភាពការណ៍ នៃវិបត្តិច្រំដែល ដែលកើតឡើងពីការដួលរលំ នៃធនាគាររបស់អាមេរិក។ កាលមុន(មាន)តែ ធនាគារ Lehman ​​​​ដួលរលំ ឥឡូវនេះ គឺដួលរលំ ២។ អញ្ចឹងទេ ក៏សូមអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង ជឿទុកចិត្តទៅលើសមត្ថភាពគ្រប់គ្រងនូវវិស័យហិរញ្ញវត្ថុ និងធនាគារ យើងមិនមែនចេះតែដាក់ៗទៅនោះទេ។ ហើយធនាគារមានទុនបម្រុងគ្រប់គ្រាន់ ដើម្បីនឹងដោះស្រាយបញ្ហា។ ប៉ុន្តែ អ្វីដែលជាការខាតបង់ ប្រជាពលរដ្ឋរបស់យើងភ័យស្លន់ស្លោនាំគ្នាទៅដកប្រាក់ ហើយបាត់បង់នូវចំណែកប្រាក់ ដែលខ្លួនត្រូវបានជាការប្រាក់។

(២៩) យុទ្ធនាការបង្ខូចកេរ្ដ៍ឈ្មោះកម្ពុជា តាមរយៈការសង់កំពង់ផែរាម ចាប់ផ្ដើមឡើងវិញ

… ខ្ញុំគួរតែដាស់តឿន ចំពោះអ្នកទាំងឡាយនៅខាងក្រៅ។ យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាតាមរយៈកំពង់ផែរាមកំពុងបានចាប់ផ្ដើមឡើងវិញ។ ខ្ញុំជូនសារទៅកាន់អ្នកទាំងឡាយ មិនចាំបាច់ថតពីផ្កាយរណបអីទេ កម្ពុជាបានប្រកាសហើយតើ ទៅបើកការដ្ឋានដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ (រួចហើយទេ)តើ បើកការដ្ឋានហើយគេធ្វើហើយ កុំខ្វល់ពេក ចាំបាច់ថាអាហ្នឹងជាព័ត៌មានចារកម្ម? បើគេបើកចំហហើយ ចាំបាច់(ឆ្ងល់)ស្អី លើកលែងតែអ្នកឯងចង់រករឿងខ្ញុំ។ កំពុងពង្រឹងសមត្ថភាពកំពង់ផែយោធាកម្ពុជា តើមានអីខុស? ទឹកដីនេះជាទឹកដីកម្ពុជាៗមានសិទ្ធិនឹងពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន។ ជម្រៅទឹកដើមរបស់យើងត្រឹមតែ ២,៧ ម៉ែត្រទេ ពេលនេះត្រូវតែបូមវាឱ្យជ្រៅ និងធ្វើមូលដ្ឋានកងទ័ពឱ្យច្បាស់លាស់។ អត់មានទៅគំរាមកំហែងអ្នកណាទេ។ ហើយគួរឱ្យចង់សើចថា កំពង់ផែរាមអាចដាក់បាននូវនាវាចុះចតយន្តហោះរបស់ចិនរហូត ២ គ្រឿង។

ខ្ញុំសូមប្រាប់ទៅអ្នកឯងវិញ។ ខួរក្បាលអ្នកឯងអន់ណាស់។ អន់យ៉ាងម៉េច? ខ្ញុំគ្រាន់តែចង្អុលប្រាប់ថា អ្នកឯងសំណាងត្រង់ថា អ្នកឯងបានកើតនៅក្នុងប្រទេសអ្នកមានប៉ុណ្ណោះ តែខួរក្បាលអ្នកឯងអន់ណាស់​ ដែលឯងសរសេរនិងវិភាគបែបនេះ។ ចាំបាច់ចុះលើនាវាធ្វើអី? បើព្រលានយន្តហោះកងកេងនៅក្បែរនោះសោះ ចុះចតលើគោកតែម្ដងទៅវាមិនស្រួលជាង បើសិនជាចង់ចុះ។ យើងឯកភាពឱ្យចិនចុះ ចាំបាច់ទៅចុះក្នុងទឹកធ្វើអី? ម៉េចក៏ភ្លើម្ល៉េះ? អញ្ចឹង បានខ្ញុំតែងនិយាយថា ពួកអ្នកសំណាងបានកើតនៅក្នុងប្រទេសអ្នកមាន អ្នកឯងប្រដៅខ្ញុំ តែខួរក្បាលពួកអ្នកឯងមិនប្រាកដថាពូកែជាងខ្ញុំកើតក្នុងប្រទេសអ្នកក្រទេ។ ការពិតវាអញ្ចឹង សម័យកូវីដ-១៩ គេវាយតម្លៃទាបប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់។ មើលងាយប្រទេសកំពុងអភិវឌ្ឍន៍ អានេះត្រូវស្លាប់ប៉ុណ្ណេះ/ប៉ុណ្ណោះ ដោយសារតែប្រព័ន្ធសុខាភិបាលខ្សោយ។ ទីចុងបំផុតអា(ប្រទេសប្រព័ន្ធសុខាភិបាល)ខ្សោយនោះ(មានមនុស្ស)ស្លាប់/ឆ្លង(កូវីដ-១៩)តិចបំផុត។ អា(ប្រទេសប្រព័ន្ធសុខាភិបាល)ខ្លាំង គឺកើត/ស្លាប់(ដោយសារកូវីដ-១៩) ច្រើនបំផុតដែរ។

អ្នកឯងគ្រាន់តែកើតក្នុងប្រទេសអ្នកមាន អ្នកឯងមកប្រដៅខ្ញុំ តែខួរក្បាលអ្នកឯងមិនប្រាកដថាពូកែជាងពួកបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទេ អាហ្នឹងនិយាយជាមួយគ្នាឱ្យច្បាស់។ វាទាស់ត្រង់ថាមិនមានសំណាង ធ្វើម៉េចកើតក្នុងប្រទេសអ្នកក្រ ហើយកើតសង្គ្រាមទៀត ទម្រាំរើបម្រះបានប៉ុណ្ណេះ។ អញ្ចឹង សូមផ្ដាំទៅអ្នកធ្វើយុទ្ធនាការប្រឆាំងបង្ខូចកេរ្ដិ៍ឈ្មោះកម្ពុជា បញ្ឈប់ទៅ គេធ្វើនៅតែធ្វើហ្នឹង អ្នកឯងចង់និយាយអីនិយាយទៅ សុទ្ធតែ Satellite ចាប់អីឯណា អើ! ល្អ អ្នកឯងទុកអា Satellite នៅហ្នឹងទៅ ខ្ញុំនឹង​ធ្វើបង្ហាញអ្នកឯងថា មួយថ្ងៃវាកើនបានប៉ុន្មានជាន់? ព្រោះឥឡូវចាក់គ្រឹះរួចហើយ តែចាក់គ្រឹះរួចហើយគេឡើងលឿនហើយ កុំឆ្ងល់ពេក។ យើងបើកការដ្ឋានដូចជាខែ ៦ ឆ្នាំទៅ ឥឡូវ វាល្មមចាក់គ្រឹះរួចហើយ គេមុខតែឡើងរហ័សហើយ កុំឆ្ងល់ពេក ប៉ុន្មានជាន់វាឡើងដល់នោះហើយ ចាំបាច់អ្នកឯងចុះកាសែតធ្វើអី?

និយាយរឿងបូម(ខ្សាច់)ៗ គេប្រាប់ថា គេបូមតើ ហើយចាំបាច់ថានាវាប៉ុណ្ណេះគ្រឿងៗ។ មិនចាំបាច់ទេ ព្រោះគេបូមដើម្បីយកខ្សាច់ចេញ។ សូមជម្រាប សូម្បីតែកំពង់ផែ(កំពង់សោម)យើងសព្វថ្ងៃ ខ្ញុំបានទៅពឹងជប៉ុនម្ដងហើយម្ដងទៀត។ ឥឡូវ សូមស្នើជប៉ុនពន្លឿនបូម(ខ្សាច់) សម្រាប់ការដឹកជញ្ជូន។ តិចថាកំពង់ផែកំពង់សោមដូចសិង្ហបុរី ឬនៅវៀតណាម។ មិនមែនទេណា។ រាល់ថ្ងៃតម្លៃដឹកជញ្ជូនយើងខ្ពស់ ដោយសារអី? យើងត្រូវដឹកជញ្ជូនតាមនាវាតូច ទៅផ្ទេរនៅវៀតណាម ឬសិង្ហបុរី។ អញ្ចឹង ត្រូវលើកដាក់រហូតដល់ទៅពីរដង។ អញ្ចឹងទេ បានខ្ញុំស្នើជប៉ុនឱ្យពន្លឿនការបូមបាតសមុទ្រឱ្យវាមានជម្រៅទឹក សម្រាប់ការចូលនាវា(ធំៗ)។ ឥឡូវនេះ ដូចជាយើងមានសមត្ថភាពបានត្រឹមតែ ៣ ម៉ឺនតោនទេ តែកប៉ាល់ ៥ ម៉ឺន ឬ ៦ ម៉ឺនតោន ចូលអត់ទាន់បាន។ ឥឡូវ កំពង់ផែរាម យើងមានជម្រៅទឹកត្រឹមតែ ២,៧ ម៉ែត្រ ចូលបានត្រឹមតែកូននាវាល្បាតតូចៗហ្នឹង​។

(៣០) កម្ពុជាមានសិទ្ធរកទុនពីគ្រប់ប្រភពមកពង្រឹងសមត្ថភាពកងទ័ពជើងទឹក

យើងក៏ត្រូវពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់យើង។ យើងទម្រាំរកបានទុនពីចិន ដើម្បីយកមកធ្វើ(អា)នេះ មិនមែនជាការងាយទេ។ កម្ពុជាមានសិទ្ធិទៅយកទុនពីអ្នកនេះ/នោះ ដើម្បីយកមកធ្វើតើ។ អញ្ចឹង មិនចាំបាច់ថា យកព័ត៌មានពីនេះ Satellite ចាប់ម្ដងឃើញអញ្ចេះ/អញ្ចុះ ខ្ញុំប្រាប់ទៅអ្នកឯងវិញថា ថ្ងៃក្រោយអគារហ្នឹងវានឹងឡើងខ្ពស់។ ចាំតែមើលទៅ វាខ្ពស់មែនហើយ ចាំបាច់ចាប់ Satellite ស្អី។ ល្ងង់អីល្ងង់ម៉្លេះ? បើថាភ្លើណាស់ ខ្ញុំបញ្ជូនមេទាហាន/និស្សិតរបស់ខ្ញុំទៅបង្រៀនអ្នកឯង មិនចាំបាច់ខ្ញុំទៅបង្រៀនផ្ទាល់ទេ។ ពួកវិស្វកម្ម ពួកសំណង់ស៊ីវិលរបស់យើង អាចទៅបង្រៀនអ្នកឯងបានហើយ របៀបធ្វើយ៉ាងម៉េច។ វាដូចជាជ្រុលពេក។ អ្នកឯងកំពុងតែបង្ហាញពីកង្វល់របស់អ្នកឯងឱ្យខ្ញុំយល់។

(៣១) ទទួលយល់ហេតុផលរបស់ AUKUS តែម្តេចមិនទទួលយល់ហេតុផលកម្ពុជាវិញ

ឧទាហរណ៍ សម្ព័ន្ធភាពត្រីភាគី AUKUS ទាក់ទងនឹងនាវាមុជទឹកប្រើដោយថាមពលនុយក្លេអ៊ែរ អ្នកឯងបានខិតខំដើរពន្យល់បណ្ដាប្រទេសអាស៊ានឱ្យយល់ ក្នុងពេលដែលពួកអាស៊ីអាគ្នេយ៍នេះជាតំបន់គ្មាននុយក្លេអ៊ែរ។ ក្រុមពួកអ្នកឯងបានដើរមកពន្យល់ថា អានេះមិនមែនអាវុធនុយក្លេអ៊ែរទេ គឺនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ។​ ហេតុអីបានជាពួកអ្នកឯងមកពន្យល់ខ្ញុំ ហើយខ្ញុំក៏ទទួលយល់។ ឯខ្ញុំពន្យល់អ្នកឯងវិញ អ្នកឯងមិនយល់? ថ្ងៃមុនខ្ញុំនិយាយជាមួយទូតអូស្រ្តាលីច្បាស់ថា ខ្ញុំយល់ថាអាហ្នឹងមិនមែនអាវុធនុយក្លេអ៊ែរទេ គ្រាន់តែនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ខ្ញុំយល់តើ។ ប៉ុន្តែ ហេតុអីបានជាពួកអ្នកឯងមិនយល់ពីខ្ញុំវិញ នៅពេលដែលខ្ញុំពន្យល់ថា ខ្ញុំមានការចាំបាច់ដើម្បីកសាងសមត្ថភាពកងទ័ពជើងទឹកដើម្បីការពារអធិបតេយ្យ ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស/គ្រឿងញៀន (និង)ការនេសាទខុសច្បាប់ ឬឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងសមុទ្រកម្ពុជា។

(៣២) មិនមានកងទ័ពបរទេសណានៅកម្ពុជា, សាងសង់រួច ស្វាគមន៍ការធ្វើសមយុទ្ធជាមួយគ្នា

សូមជូនសារត្រឡប់ទៅវិញ មិនចាំបាច់ធ្វើយុទ្ធនាការបង្ខូចឈ្មោះរបស់កម្ពុជាទេ កម្ពុជាមានសិទ្ធិគ្រប់គ្រាន់អនុវត្តនូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ការពារទឹកដីរបស់ខ្លួន។ សូមបញ្ជាក់សាជាថ្មី កម្ពុជាមិនមានកងទ័ពចិន ឬកងទ័ពបរទេសណានៅកម្ពុជាទេ។ បន្ទាប់ពីការសាងសង់រួច កម្ពុជានឹងស្វាគមន៍គ្រប់ប្រទេសទាំងអស់ចូលចតនាវាមកក្នុងកំពង់ផែកម្ពុជា ហើយយើងអាចធ្វើសមយុទ្ធជាមួយគ្នា។ យើងស្វាគមន៍មកពីគ្រប់ប្រទេស។ នេះជាការចោទប្រកាន់មួយ ដែលមិនព្រមយល់ បើអ្នកមិនព្រមយល់ ខ្ញុំក៏មិនព្រមយល់ដល់អ្នកដែរ។ យើងកំពុងគិតគូរជាមួយបណ្ដាប្រទេសអាស៊ានដទៃទៀត។ យើងក៏បង្ហាញពីកង្វល់ ព្រោះនៅលើគោកផង ទម្រាំចុះក្នុងទឹក គេថាអត់នុយក្លេអ៊ែរ ចុះបើវាមាននុយក្លេអ៊ែរយ៉ាងម៉េចទៅវិញ? អញ្ចឹង តើនាវាមុជទឹកនោះសុខចិត្តឱ្យយើងឡើងឆែកឬអត់? គេមុខតែមិនសុខចិត្តទេ។

(៣៣) សូមកុំបបួលខ្មែរ/ចិនឆ្កួត

កុំអាងតែប្រទេសធំ ហើយធ្វើបាបប្រទេសតូច។ យើងត្រូវការកងទ័ពចិនយកមកធ្វើអី? ឆោតអីឆោត។ មានកាសែតមួយនោះ(ចុះផ្សាយ)ថា កន្លែង(មូលដ្ឋានកងទ័ព)រាមនេះ ​អាចដាក់នាវាចុះយន្តហោះចិនបានរហូតដល់ ២ គ្រឿង។ អូ! ចិនល្ងង់ដល់ប៉ុណ្ណឹង? ចិនល្ងង់ដល់ថ្នាក់យកនាវាចុះយន្តហោះដាក់នៅកំពង់ផែស្រុកខ្មែរ។ ចុះសមុទ្រចិនខាងត្បូងម៉េចក៏មិនដាក់? បើគង់តែចុះយន្តហោះដែរ ចុះព្រលានកងកេងម៉េចក៏មិនចុះតែម្ដងទៅ មកឆ្កួតចាំបាច់យកអាហ្នឹងមក? ទេ! កុំបបួលខ្មែរ/ចិនឆ្កួត សូមអញ្ជើញឆ្កួតខ្លួនឯងទៅ។ ខ្មែរក៏មិនល្ងង់ដល់ថ្នាក់ឱ្យចិនមកកាន់ស្រុកខ្មែរនោះទេ ហើយចិនក៏មិនល្ងង់ដល់ថ្នាក់មកកាន់កាប់កំពង់ផែស្រុកខ្មែរ ហើយយកទាំងអានាវាដឹកយន្តហោះមកដាក់នៅហ្នឹងដែរ។ យើងគិតមើល (ពី)ព្រលានកងកេងទៅកំពង់ផែរាម វាតែប៉ុន្មាន(គីឡូ)សោះ ចាំបាច់ទៅចុះលើកប៉ាល់? ចុះលើអាហ្នឹងតែម្ដងទៅ។ ឧបមាថាបើកដៃឱ្យ ខាងណេះក៏ព្រមមក ខាងណោះក៏ព្រមមក សហការគ្នាចុះអ្ហែងនៅត្រង់ហ្នឹងរាប់រយគ្រឿងតែម្ដង កុំឱ្យវាពិបាកពេក។

(៣៤) បូមដីធ្វើគន្លងទឹកជ្រៅ ដើម្បីអាចឱ្យនាវាចម្បាំងធុនធំអាចចូលចតបាន

អាងតែសរសេរបាន (និង)អាងតែប្រទេសគេអ្នកមាន ហើយខួរក្បាលឆ្កួតអញ្ចឹងៗចាត់ទុកថាគ្រាន់បើ ទេ! គ្រាន់បើវាគ្រាន់បើហើយ (គឺ)គ្រាន់បើខាងខូច។ ព្រឹកមិញខ្ញុំមើល(ព័ត៌មាន) ហួសចិត្តតែម្ដង ព្រោះអញ្ចេះ ព្រឹកឡើងគេវាយឱ្យខ្ញុំហើយជម្រើសព័ត៌មាន ខ្ញុំក៏មើលអាព័ត៌មានហ្នឹង (គេសរសេរថា) Satellite ហ្នឹងត្រូវចាប់បង្វែរទិសយ៉ាងម៉េចអីយ៉ាងម៉េច វាកើតស្អីខ្លះៗ។ មិនចាំបាច់ទេ គេធ្វើហើយកុំឆ្ងល់ពេក។ ចាំមើលថ្ងៃក្រោយច្រើនជាងអាហ្នឹង គេធ្វើគ្រប់តម្រូវការរបស់គេ។ មិនចាំបាច់ថតទេ មើលហ្នឹងភ្នែកក៏ឃើញដែរ។ អាបូមដីហ្នឹងគេមុខតែបូមហើយ ដើម្បីធ្វើគន្លងឱ្យមានជម្រៅទឹកលើសពីអា ២,៧ ម៉ែត្រហ្នឹង ឱ្យទៅជាជម្រៅទឹក ដែលអាចចូលចតនាវាចម្បាំងបាន។ យើងក៏(អាចចូលចត)នាវាចម្បាំងបានដែរ តែនាវាចម្បាំងធុនតូច តែយើងក៏ត្រូវការអាធុនធំដែរ។ នាវារបស់ពួកអ្នកឯង ថ្ងៃក្រោយក៏ចូលមកតាមហ្នឹងដែរ ព្រោះកន្លងទៅមានបានចូលកន្លែងហ្នឹងឯណា ចូលនៅកំពង់ផែដឹកទំនិញឯណោះទេតើ ដោយសារ(កំពង់ផែរាម)របស់យើងវាតូចពេក។ ឥឡូវ នាវារបស់យើងត្រូវដកចេញពីកន្លែងហ្នឹងទៅនៅកោះសិន ដើម្បីយើងធ្វើអានេះ។ ដល់ធ្វើរួចនាវារបស់យើងនឹងចូលមកកន្លែងនេះ ហើយពេលអ្នកឯងមកទស្សនកិច្ចស្រុកខ្មែរ ថ្ងៃក្រោយមិនចាំបាច់ចូលទៅកំពង់ផែដឹកទំនិញទេ ចូលមកកំពង់ផែនេះតែម្ដង ក្នុងករណីជម្រៅទឹកយើងអនុញ្ញាតឱ្យចូល។

(៣៥) ត្រូវធ្វើជាដៃគូរល្អជាមួយសមាជិកអាស៊ាន ចៀសវាងការជំទាស់ណាមួយពីសមាជិកអាស៊ាន

និយាយដូចស្ដាប់គ្នាអត់បាន។ ទេ! បើគេមិនព្រមស្ដាប់ យើងក៏មិនព្រមស្ដាប់គេវិញដែរទៅ។ ខ្ញុំបានចង្អុលបង្ហាញថា “សូមកុំមើលកម្ពុជាត្រឹមតែកម្ពុជា សូមមើលកម្ពុជាឱ្យឆ្ងាយពីកម្ពុជាបន្តិច” បានសេចក្ដីថា កម្ពុជាមានដៃគូរក្នុងក្របខណ្ឌអាស៊ាន បើអ្នកឯងចង់ធ្វើជាដៃគូរល្អរបស់អាស៊ាន អ្នកឯងត្រូវធ្វើជាដៃគូរល្អជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីចៀសវាងការជំទាស់ណាមួយពីសមាជិក(អាស៊ាន) រាប់ទាំងកម្ពុជាផងដែរ។ ឥណ្ឌូនេស៊ី/ម៉ាឡេស៊ី គាត់ក្ដៅដែរ បន្តិចៗគម្រាមគាត់ថាឈប់ទិញដូងប្រេង ដោយសារកាប់ឈើច្រើនពេក (ដើម្បី)ដាំដូងប្រេង។ ឥណ្ឌូនេស៊ី/ម៉ាឡេស៊ី ពន្យល់ទៅវិញថា ទេ! អាដូងប្រេងហ្នឹងវាជាឈើដែរតើ ប៉ុន្តែ គេមិនព្រមស្ដាប់សម្លេងឥណ្ឌូនេស៊ី/ម៉ាឡេស៊ីទេ (ដូច្នេះ) បានប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី ពេលដែលគាត់ថ្លែងបើកនៅពេលប្រជុំអាស៊ាន-អឺរ៉ុប គាត់ថា ដៃគូរត្រូវតែស្មើភាព មិនអាចយកដៃគូរមួយទៅត្រួតដៃគូរមួយទេ។ ហើយខ្ញុំយកអាហ្នឹងទៅរំលឹកក្នុងពេល(ធ្វើ)សន្និសីទកាសែតរួមគ្នា។ ហ្នឹងជាចំណុច ដែលខ្ញុំជូនសារទៅមិត្តភក្តិបរទេសទាំងឡាយ សូមកុំធ្វើយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ហើយកុំភ្លេចថា កម្ពុជាជាសមាជិកអាស៊ាន។ ក្នុងពេលដែលអ្នកចង់ទំនាក់ទំនងអាស៊ាន ត្រូវមើលឱ្យផុតពីកម្ពុជា ថាកម្ពុជាជាសមាជិកអាស៊ាន ដែលមានការទទួលខុសត្រូវ ហើយក៏មានសិទ្ធិបន្ទុចបង្អាក់កុំឱ្យមានកុងសង់ស៊ីសដែរ បើចង់មានទំនាក់ទំនងល្អជាមួយអាស៊ាន ត្រូវធ្វើកិច្ចការដ៏ល្អជាមួយសមាជិកអាស៊ានទាំងអស់។ វាជាការជ្រៀតជ្រែកមួយ ដែលមានចរិតជាយុទ្ធនាការបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា ហើយបំផ្លាញកេរ្តិ៍ឈ្មោះលើកនេះ ចំពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោត។

(៣៦) សកម្មភាពបង្កើនការមិនជឿទុកចិត្ត នាំឱ្យមិនអាចចុះហត្ថលេខាលើកលែងទោសបាន

ខ្ញុំបានប្រាប់ទូតមួយថា កន្លងទៅពួកអ្នកឯងធ្វើសកម្មភាពរួមចំណែកដាក់ទោសមនុស្ស ដែលគេទើបនឹងកាត់ទោស។ អ្នកឯងសួរសុខទុក្ខចុះ/ឡើង បន្តិចជួបៗ ស្មានតែតុលាការគេមិនយកចិត្តទុកដាក់រឿងហ្នឹង? វាក៏បានបង្កើតនូវចំណុច ដែល ហ៊ុន សែន មិនជឿទុកចិត្តលើកលែងទោសឱ្យអ្នកណាទាំងអស់។ អ្នកឯងត្រូវដឹង ឥរិយាបថខ្លះ គឺអ្នកឯងជួយធ្វើបានអ្នកជាប់ទោសនោះទៅវិញទេ អ្នកឯងត្រូវយល់។ ដោយសារតែឥរិយាបថអ្នកឯងអញ្ចឹង ខ្ញុំក៏ត្រូវតែប្រយ័ត្នដែរ។ អញ្ចឹង អ្នកឯងយល់ហើយ សកម្មភាពរបស់ពួកអ្នកឯងខុស បង្កើតជាហេតុផលឱ្យតុលាការ ដែលកំពុងតែស្វែងរកនូវរឿងរ៉ាវ នៃការឃុបឃិត ហើយវាបង្កើននូវការមិនជឿទុកចិត្តរបស់នាយករដ្ឋមន្ត្រី ដែលនាយករដ្ឋមន្ត្រីមិនអាចលើកដៃចុះហត្ថលេខាលើកលែងទោសឱ្យអ្នកណានៅក្នុងសំណុំរឿងនេះ។ នេះជាការជូនសារ ដើម្បីជម្រាបជូន ព្រោះការទូតពេលខ្លះទាមទារឱ្យនិយាយត្រង់ៗអញ្ចឹង។

(៣៧) មានអគ្គិភ័យឆេះកន្លែងនេះ/នោះគគោលនៅលើពិភពលោក មកដាក់ទម្ងន់ឱ្យតែ ហ៊ុន សែន

ល្ងាចនេះព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រះអង្គយាងមក(ពីប៉េកាំង)។ ហ្លួងម៉ែ ក៏ប្រទាននូវព្រះរាជសារជូនចំពោះប្រជាពលរដ្ឋមួយហើយដែរ ហើយខ្ញុំក៏អត់បាននិយាយទេ តែបានដោះស្រាយនូវព្រឹត្តិការណ៍នោះទាំងយប់។ ដោយសារយប់នោះវាមានរឿងអញ្ចឹងកើតឡើង គឺថាសម្រាកក៏វាមិនសូវបាន។ មុនម៉ោង ៥ (ភ្លឺ) សម្ដេចចៅហ្វាវាំង គង់ សំអុល ទាក់ទងមក ហើយគាត់ក៏សុខភាពមិនសូវល្អ(ដែរ) ក៏ត្រូវទៅសៀមរាប ខ្ញុំថា បងឯងកុំទៅ បើសិនជាគាត់មិនទៅទេ ខ្ញុំនឹងហោះទៅសៀមរាប ប៉ុន្តែដោយសារតែគាត់ទារទៅ ព្រោះរឿងរាជវាំង។ យើងអត់សូវដឹងទេ មានតែបង គង់ សំអុល ដែលដឹង។ អញ្ចឹង ត្រូវជួសជុលយ៉ាងម៉េចអីយ៉ាងម៉េច។ អញ្ចឹង គាត់ទៅក៏ទៅៗ ហើយមកវិញក៏បានលើកគម្រោងពីការជួសជុល។ រឿងឆេះនេះ វាមិនមែនជារឿងដោយឡែកតែកម្ពុជាឯណា ហើយវាមិនមែនតែរឿង(ដោយឡែកព្រះរាជ)ដំណាក់ហ្នឹងឯណា។ (ខ្ញុំសូម)អំពាវនាវ ចំពោះប្រជាពល​រដ្ឋរបស់យើងឱ្យប្រុងប្រ័ត្នទៀន/ធូបដុតសែនព្រេននេះ ហើយ អគ្គីសនីទុសេនេះ ក៏ត្រូវតែប្រុងប្រយ័ត្ន … កន្លងទៅយើងក៏មានការឆេះកាស៊ីណូនៅឯប៉ោយប៉ែត និងឆេះនៅកន្លែង​នេះ/នោះ។ នៅលើពិភពលោកមានឆេះគគោក​ តែវាមិនមានរឿង ជាពិសេស (អាឆេះ)វិហារនៅប៉ារីស មិនទៅដាក់ទម្ងន់ឱ្យ (Emmanuel) Macron ទេ ដាក់ទម្ងន់មកលើ ហ៊ុន សែន (ថាជា)អ្នករៀបចំផែនការ (ទៅ)ឆ្កុយ(អញ្ចឹងទៅ)។ ឥឡូវ មានតែពឹងព្រះអង្គចេក/ចម សូមព្រះអង្ញសម្រេចរកយុត្តិធម៌ឱ្យកូនចាប/ព្រាបផង អ្នកណាដែលមួលបង្កាច់ កាច់កវាឱ្យបាក់ ឱ្យអ្ហែងព្រាត់ប្រាស់មួយជីវិតអញ្ចឹងទៅ។

អំណោយកំដរ/បញ្ចេញរថយន្តក្រុង ៤០០ គ្រឿង ដឹកប្រជាពលរដ្ឋដើរលេងចូលឆ្នាំ

ថ្ងៃនេះ បាននាំមកសម្រាប់ជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ ចំនួន ៤ ៥៦៦ អង្គ/នាក់ ក្នុងអង្គ/នាក់ជូនថវិកាចំនួន ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិតពិការ ចំនួន ៣ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១ លានរៀល។ ជូនបុគ្គលិក/សាស្ត្រចារ្យ ចំនួន ១ ១៣១ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ បៀលប្រាយ ថវិកាចំនួន ១០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកាចំនួន ៣ លានរៀល។ សូមទាំងអស់គ្នាត្រៀមខ្លួនសប្បាយរីករាយនឹងចូលឆ្នាំ(ខ្មែរនាពេលខាងមុខ)។ (តម្លៃ)ប្រេងបើកមើលយប់មិញខ្ញុំភ្ញាក់(ផ្អើល)ដែរ (វា)ចុះដល់ ៧១ (ដុល្លារ/បារ៉ែល) ឥឡូវ (ព្រឹកនេះ)វាឡើងវិញបាត់ទៅហើយ។ ខ្ញុំបន់ស្រន់ថាធ្វើម៉េចឱ្យពេលចូលឆ្នាំខ្មែរប្រេងវាចុះថ្លៃ ស្រណុកឱ្យបងប្អូនយើងដើរលេងបានឆ្ងាយបន្តិច។ ប៉ុន្តែ យ៉ាងណាក៏ដោយ គឺថា (យើង)បញ្ចេញរថយន្ត ៤០០ គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋដើរលេងចូលឆ្នាំ ដើម្បីចៀសវាងកុំឱ្យមានការដំឡើងថ្លៃពីសំណាក់អ្នករត់តាក់ស៊ីក្នុងពេលហ្នឹង។ (ធ្វើដូច្នេះ)បង្កើតនូវការសប្បាយ(ថៀម)ទៀតក្នុងឱកាសចូលឆ្នាំថ្មីនេះ ជាមួយនឹងអវត្តមាន នៃកូវីដ-១៩ តែយើងនៅបន្តការខិតខំថែរក្សាខ្លួនកុំឱ្យមានបញ្ហាកើតឡើង។ ជាមួយនឹងការកើតសរសើរ ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ បៀលប្រាយ ជាមួយនឹងការកោរសរសើរ ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ ជាមួយនឹងអបអរសាទរ សម្រាប់ជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ ប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី និងជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់ សូមប្រកបដោយពុទ្ធពរ/ពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/82373/feed 0
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសំណង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ https://pressocm.gov.kh/archives/82365 https://pressocm.gov.kh/archives/82365#respond Tue, 14 Mar 2023 12:59:25 +0000 https://pressocm.gov.kh/?p=82365 CNV:

(១) កោតសរសើរគ្រប់តួអង្គពាក់ព័ន្ធ ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅ

ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកពិនិត្យមើលអំពីវឌ្ឍនភាពនៃការកសាងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលខ្ញុំយកឱកាសនេះ អរគុណ និងកោតសរសើរ ចំពោះក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា គណៈអភិបាលខេត្ត ក៏ដូចជា ក្រុមហ៊ុន លោក តឹង ជុនអ៊ីម ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅនេះ។ លោក តឹង ជុនអ៊ីម គឺជាជនជាតិកូរ៉េខាងត្បូង ដែលបានមកវិនិយោគនៅកម្ពុជាយូរហើយ។ បើគិតមកដល់ពេលនេះ គឺមានរយៈពេលប្រមាណជា ២៥ ឆ្នាំ នៃវត្តមានរបស់គាត់ តាំងពីការចាប់ផ្តើមនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសា​ធារណរដ្ឋកូរ៉េឯណោះ។ នៅទីនេះ យើងបានផ្តល់សម្បទានសម្រាប់ការវិនិយោគជូនចំពោះក្រុមហ៊ុនរបស់គាត់។

(២) ការដោះស្រាយផលប៉ះពាល់តាមស្ដង់ដារសេសានក្រោម ២

អ្វីដែលខ្ញុំនៅចាំបានច្បាស់ (គឺ)ការបញ្ជាឱ្យដោះស្រាយនូវផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋ ដែលយកស្តង់ដារប្រហាក់ប្រហែលគ្នាដូចនៅស្ទឹងសេសាន(ក្រោម)២ នៅខេត្តស្ទឹងត្រែង។ នៅកន្លែងនេះ ដូចជាការផ្តល់ផ្ទះ/ដី ហើយដីនេះទៀតសោត គឺសុទ្ធតែផ្តល់ហើយត្រូវតែឈូសឆាយ (និង/ឬ)ភ្ជួរឱ្យរួច ព្រោះបើកម្លាំងបងប្អូន គឺពិបាកក្នុងការភ្ជួរសម្អាតដី (ដើម្បី)បង្កបង្កើនផល។ ខ្ញុំអរគុណចំពោះការដំណើរការ។ បើទោះបីថាវាយឺតបន្តិច ក៏ប៉ុន្តែមានវឌ្ឍនភាព ជាពិសេសការដោះស្រាយផលប៉ះពាល់ ដែលឯកឧត្តម ខូយ រីដា បានលើកអម្បាញ់មិញ ពាក់ព័ន្ធជាមួយនឹងអ្នកដែលព្រមទទួល(យក)ផ្ទះ/លុយ និងបញ្ហាដែលមិនទាន់ដោះស្រាយ។ ខ្ញុំក៏បានដឹងថា នៅពេលដែលផ្ទះបានកសាងល្អៗ គឺអ្នកដែលទទួលលុយចង់បានផ្ទះវិញ ប៉ុន្តែធ្វើម៉េចយើងជ្រើសរើសខុស។ យើងអត់បានផ្ទះ តែយើងយកលុយទៅហើយ។ បើលុយហ្នឹងយើងប្រើប្រាស់ឱ្យវាត្រូវ យើងក៏ធ្វើផ្ទះបានទៅតាមបំណងរបស់យើង។ ខ្លះធ្វើផ្ទះខ្ពស់/ទាប។

(៣) ប្រទេសខ្លះនៅមានការព្រួយបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ នៅឡើយ

ថ្ងៃនេះ ខ្ញុំក៏បាននាំមកនូវសម្ភារខ្លះសម្រាប់ការធ្វើផ្ទះដែរ។ ប្រហែលជាបានទទួលខ្លះហើយ។ ការផ្តល់(ជូនថ្ងៃ)នេះមាននំបុ័ង។ កុំភ្លេចតេះនំបុ័ងកំដរមាត់។ ខ្ញុំអ្នកនិយាយទេ អ្នកទាំងអស់គ្នាទទួលទានទៅ។ មាននំបុ័ង មានទឹកក្រូច មានទឹកសុទ្ធ។ ស្តាប់ផង (និង)ទទួលទានផង អត់មានផលប៉ះពាល់អីទេ។ អ្នកពាក់ម៉ាស បើចង់ដោះម៉ាសក៏ដោះទៅ ព្រោះក្នុងប៉ុន្មានអាទិត្យនេះអត់មានអ្នកណាឆ្លងកូវីដ-១៩។ ចង់ពាក់ក៏ពាក់ទៅ មិនចង់ពាក់ទេក៏ហីទៅ ប៉ុន្តែរក្សាគម្លាត គប្បីត្រូវធ្វើជាបន្ត។ បើសិនជាឆ្លងមួយហើយ កុំឱ្យឆ្លងថែមមួយទៀត។ (ក៏)សុំអភ័យទោសដែរ ពេលដែលធ្វើដំណើរមកអម្បាញ់មិញ យើងអត់បានចាប់ដៃគ្នាទេ។ ប្រទេសយើងឥឡូវ គឺមានការចាប់ដៃគ្នាច្រើន ប៉ុន្តែបើទៅប្រទេសដទៃ គេមិនទាន់អនុញ្ញាតឱ្យមានការចាប់ដៃគ្នាទេ គេអាចត្រឹមតែយកដៃជល់គ្នាអញ្ចេះ ឬក៏យកកែងដៃជល់គ្នានៅឡើយទេ ដោយសារតែ(គេ)មានការប្រុងប្រយ័ត្នទៅលើបញ្ហាកូវីដ-១៩ នេះឯង។ អ្នកនៅទីនេះទទួលវ៉ាក់សាំងមានប៉ុន្មាន(នាក់)? សូមលើកដៃបន្តិចមើល។ បានសេចក្តីថា ទាំងអស់។ សូមដាក់ដៃចុះ …។

(៤) អ្នកខ្លះចូលចិត្តនិយាយពីសិទ្ធិមនុស្ស/ប្រជាធិបតេយ្យ មើលរំលងសិទ្ធិរស់រានមានជីវិត ​

រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយក៏មិនមែនធ្វើតែនៅទីក្រុងទេ ប៉ុន្តែ ជនបទក៏ត្រូវបានទទួលដូចគ្នា(នូវ)វ៉ាក់សាំង ដើម្បីការពារជីវិតរបស់ប្រជាជនយើង ព្រោះយើងឱ្យអាទិភាពទៅលើសិទ្ធិរស់រានមានជីវិតមុនគេ។ អ្នកខ្លះចូលចិត្តណាស់និយាយពីសិទ្ធមនុស្ស/ប្រជាធិបតេយ្យ ក៏ប៉ុន្តែសិទ្ធិរស់រានមានជីវិតហាក់ដូចជាមើលរំលង។ ដូចជាបញ្ហាសន្តិភាព ឬសង្គ្រាម គឺពួកគេចង់តែបំផ្លាញ ប៉ុន្តែ អត់ដឹងថា សង្គ្រាមហ្នឹងសម្លាប់មនុស្សទេ។ បើយើងងាប់ទៅហើយ តើអ្នកណាទៅសរសេរកាសែត? នៅសល់ធាតុមួយកូនចានហ្នឹង ខ្មោចចេះមកបញ្ចេញមតិអ្ហី? អញ្ចឹង ត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិតមុន(គេ)។

(៥) រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ធ្វើគ្រប់បែបយ៉ាងអោយជីវិតប្រជាពលរដ្ឋគង់វង្ស

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ផ្តោតការយកចិត្តទុកដាក់ពិសេសលើសិទ្ធិរស់រានមានជីវិត បន្ទាប់ទៅបានទៅសិទ្ធិដទៃទៀត (ក្នុងនោះរួមមាន)សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការការពារសុខភាព សិទ្ធិខាងសេដ្ឋកិច្ច សិទ្ធិខាងនយោបាយ រាប់ទាំងសិទ្ធិដែលអ្នកឯងត្រូវធ្វើបក្សនយោបាយ ឬក៏ធ្វើអង្គការក្រៅរដ្ឋាភិបាល ធ្វើអ្នកកាសែតស្អីៗ។ បើថាងាប់ហើយ អ្នកឯងទៅរកសិទ្ធិមកពីត្រង់ណាទៀត? ដល់គេនិយាយពីរឿងហ្នឹង ថាគេអត់បានយកចិត្តទុកដាក់ទៅលើសិទ្ធិដទៃ។ អត់យល់ឫសគល់នៃសិទ្ធិ (ថា)ចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិតសិន។ អញ្ចឹងបានជារាជរដ្ឋាភិបាលធ្វើអ្វីក៏ធ្វើដែរ ឱ្យតែជីវិតប្រជាជនគង់វង្ស។ បន្ទាប់ពីនោះចាំគិតនិយាយទៅដល់សិទ្ធិផ្សេង។ ប៉ុន្តែ នៅពេលដែលយើងផ្តោតការយកចិត្តទុកដាក់ទៅលើសិទ្ធិរស់រានមានជីវិត បែរជាមករអ៊ូ​​រទាំជាមួយយើងថា មិនបានគិតអំពីសិទ្ធិបញ្ចេញមតិនិងសិទ្ធិមនុស្ស។ សិទ្ធិមនុស្សហ្នឹងក្រែងចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតហ្នឹងអ្ហី? …

(៦) ភូមិ៩៩%/ផ្ទះ៩០% ទូទាំងប្រទេសបានភ្ជាប់បណ្ដញអគ្គិនីរួចរាល់

ខ្ញុំសូមយក​ឱកាសនេះ សុំការយោគយល់ពីបងប្អូនទាំង៣៤២ គ្រួសារនៅទីនេះ ដែលមានផលប៉ះពាល់ដោយវារីអគ្គិសនី ដោយសារតែតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិគឺអគ្គិសនី។ អញ្ចឹង​ទេ ពេលដែលយើងធ្វើវារីអគ្គិសនីនេះ តិចឬច្រើនគឺមានផលប៉ះពាល់ហើយ។ ប៉ុន្តែ យើងត្រូវដោះស្រាយផលប៉ះពាល់នោះរបៀបម៉េច។ ការជួបជុំថ្ងៃនេះ ក៏បញ្ជាក់អំពីរបៀបដែលយើងដោះស្រាយ(ផលប៉ះពាល់) ដូចដែល ឯកឧត្ដម ខូយ រីដា បានធ្វើរបាយការណ៍អម្បាញ់មិញនេះ អំពីរបៀបដោះស្រាយ (គឺ)ទៅតាមជម្រើសរបស់ប្រជាជនរបស់យើង។ ឥឡូវនេះ នៅទូទាំងប្រទេស ភូមិដែលភ្ជាប់ជាមួយនឹងបណ្ដាញជាតិរួចហើយគឺមានដល់ទៅ៩៩% នៃភូមិ។ ឯផ្ទះប្រជាពលរដ្ឋដែលភ្ជាប់ជាមួយបណ្ដាញជាតិរួចហើយមានដល់ទៅ៩០% នៃចំនួនផ្ទះ។ វាជាសម័យប្រើអគ្គិសនី មិនមែនសម័យប្រើចន្លុះដុត ប្រើភ្លើងទៀន/ចង្កៀងមកដុតទៀតទេ …។

(៧) អគ្គិសនីកម្ពុជាចេញពីប្រភពឋាមពលកកើតឡើងវិញជាង៦២%

ការដោះស្រាយអគ្គិសនីបច្ចុប្បន្ន ក៏ទាមទារឱ្យដោះស្រាយតាមរបៀបដែលវាមិនបំពុលបរិស្ថាន។ ដូច្នេះ វារីអគ្គិសនីចាត់ទុកជាប្រភេទ នៃប្រភពកកើតឡើងវិញ ដែលវាមិនប៉ះពាល់ទៅដល់ការប្រែប្រួលអាកាសធាតុ។ ពិតមែនតែនៅពេលដែលយើងទប់អាង វាប៉ះពាល់នឹងផ្ទៃដីនៅហ្នឹងកន្លែង ​ដែលយើងត្រូវយកប្រជាពលរដ្ឋចេញ តែបើនិយាយពីការបំពុលបរិស្ថានដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ រហូតទៅប្រទេសនានាប្រកាសពីការប្ដេជ្ញាចិត្តមិនប្រើអគ្គិសនីដើរដោយធ្យូងថ្មតទៅទៀតនោះ ក៏ឃើញថាវារីអគ្គិសនីនៅតែជាជម្រើសដ៏ល្អ។ មកដល់ពេលនេះ អគ្គិសនីរបស់យើងនៅក្នុងប្រទេសកម្ពុជាបានចេញមកពីប្រភពកកើតឡើងវិញរហូតដល់ទៅជាង ៦២%។ អញ្ចឹង នៅសល់ជាង ៤០% ទៀត យើងកំពុងតែខិតខំ … ឥឡូវ យើងនិយមហៅថា ការប្រើប្រាស់ពន្លឺព្រះអាទិត្យ។ ប៉ុន្តែពន្លឺព្រះអាទិត្យនេះវាមិនគ្រប់គ្រាន់ទេ។ អានេះទាល់តែមានថ្ងៃទើបបញ្ចេញថាម​ពលឱ្យយើង តែមេឃស្រទុំបន្តិចនឹងធ្លាក់ចុះភ្លាម។ ពេលយប់វាអត់ឱ្យភ្លើងបន្តិចសោះ។ អញ្ចឹង យើងត្រូវគួបផ្សំ រវាងផ្នែកវារីអគ្គិសនីផ្នែកដទៃទៀត បូកជាមួយផ្នែកទាក់ទិនជាមួយនឹងប្រភពដែលបានមកពីពន្លឺព្រះអាទិត្យ។

(៨) តម្រូវការអគ្គិសនីកើនពី ៣០ MW មកជាង ២ ០០០ MW

យើងត្រូវរកវិធីដើម្បីដោះស្រាយអគ្គិសនី។ មុននេះប្រទេសកម្ពុជាយើងប្រើត្រឹមតែ៣០ MW ទេ។ ចូលមកដល់ទសវត្សរ៍៩០ ហើយ គឺយើងនៅប្រើប្រាស់ត្រឹម ៣០ MW នៅទីក្រុងភ្នំពេញ ហើយនៅតាមខេត្តនានា គឺតិចតួចទេ។ ឥឡូវ ទំហំនៃការប្រើប្រាស់របស់យើង(ទូទាំងប្រទេស) គឺជាង ២ ២០០ MW ទៅហើយ។ មុននេះយើងប្រើត្រឹមតែ៣០ MW ឥឡូវយើងប្រើដល់ទៅជាង២ ០០០ MW។ ប៉ុន្តែ ការព្យាករទៅមុខនោះ តម្រូវ​ការអគ្គិសនីកាន់តែច្រើន ដែលយើងត្រូវរកប្រភពដើម្បីបង្កើតឱ្យមានអគ្គិសនីឱ្យប្រជាជនប្រើប្រាស់។ មនុស្សមួយចំនួនបាននិយាយ ទប់ស្កាត់នូវការផលិតអគ្គិសនីដើរដោយវារីអគ្គិសនី ប៉ុន្តែពួកគេក៏ទាមទារឱ្យយើងដោះស្រាយអគ្គិសនីឱ្យពួកគេ។ តើដោះស្រាយរបៀបម៉េចទៅ? (បើផលិតអគ្គិសនីដោយប្រើ)ប្រេងវាថ្លៃពេក។ ធ្យូងថ្មបំពុលបរិស្ថាន។ ដល់វារីអគ្គិសនីថាបំផ្លាញព្រៃ បង្កើតឱ្យមានការលិចលង់នូវផ្ទៃដីមួយចំនួន។ អញ្ចឹង តើយើងត្រូវវិលត្រឡប់ទៅដុតចន្លុះ/ចង្កៀងប្រេងកាត/ទៀនឬយ៉ាងម៉េច?

(៩) ៣០ ឆ្នាំមុន គណបក្សប្រជាជនអនុម័តយកទេវតាជាសញ្ញាគណបក្ស

បើដុតទៀនជួនកាលឆេះផ្ទះ។ ឆេះរាល់ថ្ងៃដោយសារទៀនហ្នឹងតើ។ និយាយអញ្ចឹង កុំថាឌឺដងជាមួយគណបក្សណាផ្សេងដែលឈ្មោះហ្នឹង។ ប្រាប់ឱ្យហើយ អត់ទេ ព្រោះទៀនមិនមែនមានតែឈ្មោះគណបក្សណាទេ និយាយគ្នាឱ្យច្បាស់។ ផ្ទះមួយៗ សុទ្ធតែមានទៀនដុត។ ពិនិត្យមើលលើការជាក់ស្ដែង ខ្ញុំក៏អត់មានបន្ទោសអ្នកណា និយាយថាបន់ស្រន់ទេវតាទេ ព្រោះគណបក្សប្រជាជនសញ្ញាទេវតា។ អ្នកណាក៏ដោយ ឱ្យតែផ្ដើមមានរឿងកើតឡើង គឺទេវតាអើយ! ជួយផង។ អើ! គណបក្សប្រជាជនសញ្ញាទេវតាទេតើ ខ្ញុំអត់ដែលប្រកាន់ទេ។ អ្នកឯងជេរទេវតាគឺបាប។ សញ្ញាទេវតា ឧទាហរណ៍៖ ការកូនចៅ (យើង)ខ្វះរួបទេវតា ខ្ចីសញ្ញាគណបក្សទៅដាក់សិន។ រៀបចំផ្លាកសញ្ញាកាលពីជាង ៣០ ឆ្នាំមុន ថោង ខុន និង រស់ រេន ប្រវត្តិនៃការរៀបចំសញ្ញាគណបក្សប្រជាជន។ ថោង ខុន និង រស់ រ៉េន ទៅជួបខ្ញុំនៅផ្ទះ យករូបភាពប៉ុន្មាននោះ តែ ថោង ខុន និង រស់ រ៉េន បានប្រាប់ថា គួរយកស្លាកសញ្ញាទេវតាទៅ។ ខ្ញុំក៏ឱ្យឌីហ្សាញភ្លាម ហើយយកទៅប្រជុំ ដែលគណបក្សអនុម័តទាំងយប់ … គណបក្សដទៃ គេយកនេះ/នោះ ឯគណបក្សប្រជាជនយកទេវតា …។

(១០) អគ្គិសនីត្រូវបានប្រើប្រាស់តាមផ្ទះ/សណ្ឋាគារនិងឧស្សាហកម្មបង្កើតជាការងារ

ហេតុអ្វីយើងត្រូវផលិតអគ្គិសនីនេះ? បើគ្មានប្រភពអគ្គិសនីប្រើទេ ប្រជាពលរដ្ឋរបស់យើងនៅតែដុតអុស/ចន្លុះ/ជ័រ និងប្រេងកាតនោះឯង … បើយើងមានអគ្គិសនី យើងមិនមែនគ្រាន់តែ(ប្រើក្នុង)ការបំភ្លឺក្នុងផ្ទះទេ។ ប្រភពអគ្គិសនីនេះវានឹងផ្ដល់ឱកាសឱ្យយើងជំរុញវិស័យឧស្សាហកម្មនិងវិស័យដទៃទៀត ដែលមានតម្រូវការប្រើប្រាស់អគ្គិសនី។ ឧស្សាហកម្ម (ក៏ដូចជា) រោងចក្រមួយៗ គឺប្រើប្រាស់នូវអគ្គិសនី។ តែអ្វីដែលធ្ងន់ជាងនេះ គឺសេវាកម្មទាក់ទងនឹងវិស័យទេសចរណ៍ គឺប្រើប្រាស់អគ្គិសនីធំណាស់។ សណ្ឋាគារមួយដែលមាន៤០០ ទៅ ៥០០ បន្ទប់ តើត្រូវការអគ្គិសនីប៉ុន្មាន? មិនមែនជាសម័យទេសចរណ៍បក់ផ្លិតទេ គឺជាសម័យទេសចរណ៍ប្រើម៉ាស៊ីនត្រជាក់។ គ្រួសារនីមួយៗសុទ្ធតែប្រើម៉ាស៊ីនត្រជាក់ (និង/ឬ)ហោចណាស់ក៏(មាន)កង្ហារដែរ។ ឥឡូវ សាកល្បងមើលផ្ទះនេះទៅមើល យ៉ាងហោចណាស់ក៏មានកង្ហារដែរ។ នេះជាដំណាក់កាលសតវត្សរ៍ទី២១។ នៅពេលដែលយើងមានអគ្គិសនី ការងារធ្វើវាបានចេញមក។ រោងចក្រត្រូវការអគ្គិសនី ដើម្បីផលិតចេញនូវផលិតផល មិនថារោងចក្រណាៗនោះទេ ត្រូវប្រើអគ្គិសនីទាំងអស់។

(១១) ភ្នំពេញមួយប្រើអគ្គិសនី ១ ០០០ MW

អញ្ចឹងទេ បានជាតម្រូវការរបស់យើងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ភ្នំពេញ(ពីមុនត្រូវការ)តែ ៣០ MW ឥឡូវ ភ្នំពេញមួយប្រើ(រហូត)ដល់ទៅ ១ ០០០ MW ហើយ (គឺ)កើនច្រើនណាស់។ បើមិនអញ្ចឹងទេ អគារខ្ពស់ ២០ ជាន់, ៣០ ជាន់, ៤០ ជាន់ វាមានជណ្ដើរឯណាឡើង? (គឺ)សុទ្ធតែជណ្ដើរយន្ត (ដូច្នេះ) វាទាញភ្លើងអស់មិនតិចទេ។ អគារខ្លះត្រូវការ(អគ្គិសនី) ១០ MW ក៏មានដែរ។ ខ្ញុំមិននិយាយសំដៅអ្វីក្រៅតែពីដំណោះស្រាយដែលយើងត្រូវរក។ បើមិនអញ្ចឹងមិនឱ្យចំណោលថាឱ្យដោះស្រាយ(យ៉ាង)ម៉េច ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបានផល។ ប្រទេសរបស់យើង តាមដំណាក់កាលមួយៗ ជាពិសេសបន្ទាប់ពីប្រទេសមានសុខសន្តិភាព ល្បឿននៃការអភិវឌ្ឍគឺលឿន។ តាមចាំ ប្រជាពលរដ្ឋនៅស្រុកវាលវែងនេះ ប្រហែលជាអាចមានមួយចំនួនទៅចូលរួមដែរ (កាលពី)ថ្ងៃទី ៩ មីនា ២០២០។ ខ្ញុំជាមួយអគ្គរដ្ឋទូតចិនមកសម្ពោធផ្លូវលេខ៥៥ តើកន្លែងសម្ពោធហ្នឹងឃ្លាតពីហ្នឹងប៉ុន្មាន? ៤០ គីឡូម៉ែត្រ … ៣ ឆ្នាំមុន ខ្ញុំមកសម្ពោធផ្លូវលេខ៥៥ … ខ្ញុំចាស់ជាងមុនឬក្មេងជាងមុន? … ឥឡូវ គេថាខ្ញុំហ្នឹងមិនចាស់។ មិនចាស់ម៉េចបើថែម ៣ ឆ្នាំហើយ? អ្នកនៅខាងក្រោយនេះ បើកុំតែមានប្រដាប់លាបសក់ (កុំអី)អង្គុយទូលសំឡីតែទាំងអស់គ្នាហ្នឹង …។

មិនដឹងថាការស្រាវជ្រាវដល់ណាហើយ ឯកឧត្ដម ម៉ម ប៊ុនហេង ដែលមានមនុស្សស្លាប់ដោយសារកែសម្ផស្ស? … អំពាវនាវស្រ្តីទាំងឡាយ កុំដល់ថ្នាក់នោះពេក។ ធម្មជាតិរបស់វាយ៉ាងម៉េចឱ្យវាទៅអញ្ចឹងចុះ។ ប្ដីស្រឡាញ់ឬមិនស្រឡាញ់ក៏ហីទៅ ចាំបាច់ទៅចាក់ថ្នាំសន្លប់ រួចហើយត្រូវវះ? (អ្នក)ខ្លះហ្នឹងទៅកាត់មាត់/ច្រមុះ ឈឺណាស់លោកអើយ។ ទេវតាឱ្យប៉ុណ្ណាមកយកប៉ុណ្ណឹងទៅ … ប៉ុន្តែអ្នកគេនិយម(កែសម្ផស្ស) យើងក៏មិនដឹងធ្វើម៉េច (ព្រោះនេះជា)សិទ្ធិរបស់គេ។ យើងក៏យកចិត្តទុកដាក់ជាមួយហ្នឹងសុខភាពអ្នកទាំងនោះ។ (អ្នក)មួយចំនួន បើសិនជារបប ប៉ុល ពត កើតឡើងវិញងាប់មិនដឹងប៉ុន្មានទេ ព្រោះអី? មុខមាត់កែអស់ហើយហ្នឹង។ អញ្ចឹង បើសិនជារបប ប៉ុល ពត​ កើតឡើងវិញ ប៉ុល ពត ឱ្យកាប់ដីនៅ(ហាលក្ដៅ)មិនមានតាំងយូរបាំង មិនវីវរ មុខឡើងជាំអស់ហើយ? មួយជួរខាងនេះសុទ្ធតែត្រូវថ្ងៃ អត់មានផលប៉ះពាល់អីផង? ប៉ុន្តែ បើសិនជាថាកែសម្ផស្ស អាហ្នឹងច្បាស់ជាមានផលប៉ះពាល់ហើយ។

(១២) ការវិលទៅផលិតអគ្គិសនីដោយធ្យូងថ្ម ធ្វើឱ្យកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុលែងមានន័យ

យើងខំដោះស្រាយជារួម គឺធ្វើយ៉ាងម៉េចដោះស្រាយតម្រូវការអគ្គិសនី។ ខ្ញុំក៏គួរយកចំណុចនេះនិយាយបន្តិច អំពីតម្លៃអគ្គិសនី។ នៅអឺរ៉ុប(អគ្គិសនី)ឡើងថ្លៃអស់ហើយ។ បច្ចុប្បន្ននេះ គេហៅអឺរ៉ុបថាទីផ្សារឈើមានតម្លៃ។ ហេតុអី? ដោយសារតែប្រទេសអឺរ៉ុបមួយចំនួនដាក់ទណ្ឌកម្មលើរុស្សីខ្លាំង រុស្សីមិនកាត់ផ្ដាច់ទេ ក៏ប៉ុន្តែពួកអឺរ៉ុបមួយចំនួនមិនទិញឧស្ម័នពីរុស្សី។ ដល់អញ្ចឹងទៅប្រជាជនដែលធ្លាប់តែប្រើឧស្ម័នសម្រាប់កំដៅក្នុងផ្ទះ ឬក៏ចំអិនអាហារគាត់អត់មាន(ឋាមពលដុតកំដៅ)។ (វា)ទៅជារងារ។ (អញ្ចឹង)ហើយទៅកាប់ឧសយកមកដើម្បីដុត។ ផ្សារទំនើបនៅអង់គ្លេស/អាល្លឺម៉ង់ ដល់ថ្នាក់ដាក់លក់ឧស។ បើសិនជាសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែនតទៅទៀត អឺរ៉ុបនឹងកាប់ឈើមកចំអិនអាហារ/ប្រើប្រាស់។ ប្រទេសអឺរ៉ុបមួយចំនួនចាប់បង្ខំប្រើប្រាស់ធ្យូងថ្មឡើងវិញ បន្ទាប់ពីឆ្នាំ២០២១ បានប្រកាសនៅទូទាំងពិភពលោកថា មិនកសាងអគ្គិសនីដើរដោយធ្យូងថ្ម។ ទីចុងបំផុតប្រទេសអឺរ៉ុបមួយចំនួន បានប្រើប្រាស់ធ្យូងថ្មឡើងវិញ។ ដូច្នេះ កិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុលែងមានន័យហើយ ព្រោះប្រទេសដែលនាំគ្នាសន្យាស្ដីអំពីការមិនបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ទៅជាប្រើធ្យូងថ្ម។ បើដូច្នេះវាធ្វើឱ្យមានជាតិពុលបណ្ដាលមកពីអគ្គិសនីដើរដោយធ្យូងថ្ម … វាពាក់ព័ន្ធគ្នាជាសង្វាក់របស់វាបែបនេះ។

(១៣) បង្កើនការផលិតអគ្គិសនីច្រើន ដោយមិនបំពុលបរិស្ថាននៅពេលខាងមុខ

បច្ចុប្បន្ននេះ (ការផលិតឋាមពលអគ្គិសនីនៅកម្ពុជា)មានជាង ៦២% (ជាឋាមពល)កកើតឡើងវិញ។ នេះអាចថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមិនបំពុលបរិស្ថានច្រើន តែយើងត្រូវយកការបំពេញថែមឱ្យការប្រើប្រាស់នាពេលខាងមុខនេះ ចេញមកពីប្រភពកកើតឡើងវិញឱ្យបានច្រើន។ ប្រសិនបើបច្ចេកវិទ្យាអាចស្រាវជ្រាវឃើញថា​ ឥឡូវមានប្រភពកកើតឡើងវិញដោយពន្លឺព្រះអាទិត្យ ប៉ុន្តែបើគេអាចស្រាវជ្រាវបានថា អត់ពន្លឺព្រះអា​ទិត្យ វាអាចនៅឱ្យភ្លើងដដែលប្រហែលជាវាល្អ។ ប៉ុន្តែវាមិនអាចទៅរួច។ ឧទាហរណ៍ថា ពន្លឺព្រះច័ន្ទក៏ទទួលបាននូវថាមពល ហើយខ្យល់មកក៏វាទទួលបានថាមពល គេដាក់កង្ហារនោះច្រើនទៅវា(ផលិតបានអគ្គិសនី) ថាមពលកកើតដោយខ្យល់ អ្នកប្រើកង្ហារដាក់ទៅដំបូលហើយខ្យល់មកវាទាញអាហ្នឹងឱ្យកើតទៅជាអគ្គិសនី។

(១៤) ទំនប់ដំណាក់អំពិល ទំនប់ចរិត ផ្តល់ទឹកសំរាប់រដូវប្រាំង, ទំនប់ស្ទឹងពោធិសាត់កាត់បន្ថយការជន់លិច

ខ្ញុំរីករាយណាស់ ដោយសារតែបានចូលរួមយ៉ាងច្រើនជាមួយអ្នកខេត្តពោធិ៍សាត់ ជាពិសេស គឺទំនប់ដំណាក់អំពិល។ ទំនប់ដំណាក់អំពិល ខ្ញុំចង់បានវាតាំងពីឆ្នាំ១៩៨៦ តាំងពីមនុស្សមួយចំនួននៅទីនេះអត់ទាន់កើតផង ពេលនោះ ឯកឧត្តម រស់ ស្រេង នៅធ្វើជាអភិបាលខេត្ត កូនស្រីច្បងរបស់ខ្ញុំតាមខ្ញុំ។ ពេលនោះខ្ញុំទៅមើលទំនប់ដំណាក់អំពិលដែលពួកខ្មែរក្រហមកសាង ប៉ុន្តែវាអត់ត្រូវស្ដង់ដារ។ ពេលហ្នឹងទើបនឹងវាយគ្នាថ្មីៗ ក្នុងស្រុកបាកាន។ ក្នុងពេលហ្នឹង សំអុល គាត់នៅធ្វើអភិបាលស្រុក ឥឡូវធ្វើក្រុមប្រឹក្សាខេត្ត។ ផ្ទះនៅភ្នំពេញ ដល់មានការបានមកពោធិ៍សាត់។ ហ្នឹងបងប្អូនជីទួតមួយធ្វើអភិបាលស្រុកបាកាន។ ខ្ញុំគុំថានឹងធ្វើទំនប់ដំណាក់អំពិល(ឱ្យបាន)។ ក្រោយមកបានទំនប់ដំណាក់អំពិល។ ចុះពីហ្នឹងទៅ មុនទម្លាក់ទឹកទៅទន្លេសាប មានទំនប់ចារឹក។ ទំនប់ចារឹកគឺខ្ញុំប្រកាស(សាងសង់)ពីកង់ប៉េរ៉ា ពីរដ្ឋធានី នៃប្រទេសអូស្ដ្រាលី ព្រោះពេលនោះតម្រូវការនៃការប្រើប្រាស់ថវិកាកសាងប្រហាក់ប្រហែល៥ លានដុល្លារ។ យើងក៏ចុះហត្ថលេខាលើគម្រោងរ៉ែបុកស៊ីត។ គេបានផ្ដល់សួយសារ៥ លានដុល្លារ។ (ខ្ញុំ)ថា៥ លានដុល្លារ បុកចូលទំនប់ចារឹត។ យើងបានទំបន់ចារឹតមួយទៀត។ ឥឡូវអ្នកពោធិ៍សាត់ទទួលបានផលពីទំនប់(ពីរហ្នឹង)។ បើយោងទៅលើការសិក្សា ពេលដែលធ្វើទំនប់ស្ទឹងពោធិ៍សាត់មួយនេះ​ វាកាត់បន្ថយការដែលទីរួមខេត្តពោធិ៍សាត់តែងតែលិចលង់នៅរដូវវស្សា។ ពេលដែលយើងទប់ទំនប់នេះ វាកាត់បន្ថយការលិចលង់នៅរដូវវស្សា ហើយទម្លាក់ទឹកនៅរដូវប្រាំងបានយ៉ាងល្អ ដែលត្រឡប់មកវិញ វាជួយយើងការទប់ស្កាត់ការលិចសម្រាប់ទីរួមខេត្តពោធិ៍សាត់។

(១៥) នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ មានរបៀងមច្ឆានិងអង្ករ គ្របដណ្ដប់ខេត្ត៤ ភាគពាយ័ព្យ

បានជាខ្ញុំលើកជាគំនិតថា នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលគ្របដណ្ដប់ខេត្ត៤ នៅទិសពាយ័ព្យ គឺរួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។ នោះគឺផ្ដើមចេញពីការចរចា រវាងខ្ញុំ និងប្រធានាធិបតីចិន Xi Jinping ដែលយើងនឹងបង្កើតជា គម្រោងរបៀងមច្ឆានិងអង្ករ ព្រោះនៅទិសនេះ គឺជាទិសដែលយើងសម្បូរស្រូវ/ត្រី។ ត្រីមិនមែនគ្រាន់តែត្រីទន្លេសាបទេ យើងមានត្រីចិញ្ចឹមទៀត ប៉ុន្តែយើងក៏មានផលិតផលដទៃទៀត យើងអាចនឹងឈានទៅបង្កើតនូវប៉ូលសេដ្ឋកិច្ចទី៤។ ខ្ញុំជឿថាខាងចិនក៏ចូលរួមវិនិយោគក្នុងការបង្កើតទៅជាផ្លូវលេខ៥៥ និងបង្កើតផ្លូវតភ្ជាប់ផ្លូវលេខ៥៧, ផ្លូវលេខ៥៧B, ផ្លូវតភ្ជាប់តាំងពីផ្លូវលេខ៥៦, ផ្លូវ៥៩។ ផ្លូវលេខ ៥៧ ពីបាត់ដំបងទៅប៉ៃលិន, ពីបាវិលទៅទល់ដែនកំរៀង, ភ្នំព្រឹក (ផ្លូវលេខ) ៥៧B។ នេះផ្លូវលេខ ៥៦ ទេពីដើម ប៉ុន្តែដូរទៅ(ផ្លូវលេខ)៥៥។

(១៦) ពោធិសាត់ វាលវែង កំពង់សោម/កោះកុង

ខ្ញុំថាកុំនាំគ្នាដូរ(ឈ្មោះផ្លូវ) … រដ្ឋមន្ត្រីមួយឡើងមកគឺដូរឈ្មោះម្ដងៗ។ ប៉ុណ្ណឹងបានហើយ។ បោះផែនទីដាក់ថាផ្លូវលេខ៥៦ ដល់គេថាអានេះ៥៥ ទេ (គឺថា)វង្វេងអស់។ រដ្ឋមន្ត្រីខ្លះឡើងមកបានត្រឹមតែដូរឈ្មោះផ្លូវ។ ប្រាប់ថាអាស្ដាំលេខគូ អាឆ្វេងលេខសេស។ មិនគិតពីរឿងធ្វើផ្លូវឯណា​ វា(គិត)តែពីរឿងដូរ(លេខ)ផ្លូវឯណេះទៅវិញ។ រឿងនេះវាហួសទៅហើយ តែបើសិនជាខ្ញុំមិននិយាយនៅតែដូរទៀត។ គិតរឿងធ្វើផ្លូវឱ្យល្អ។ ដូរឈ្មោះផ្លូវ (គឺ)បង្កើតនូវការវង្វេង … ព្រោះធ្លាប់ដឹងអាហ្នឹងផ្លូវលេខ៥៦ ស្រាប់តែចុះឡើងៗ ថាដាក់ផ្លូវលេខ៥៥ បាត់ទៅហើយ អត់បានអនុម័តពីនាយករដ្ឋមន្ត្រីផង … បន្តិចទៀតអ្នកពោធិ៍សាត់/វាលវែង ទៅកំពង់សោម/កោះកុង មិនបាច់ចាំឆ្លងទៅតាមពោធិ៍សាត់/កំពង់ឆ្នាំង ទៅភ្នំពេញ ហើយបានទៅកំពង់សោម ទើបចេញទៅវាលវែង​ទេ (ព្រោះនឹងមាន)ការតភ្ជាប់ចេញទៅកោះកុងតែម្តង …។

(១៧) នាយករដ្ឋមន្ត្រីយូរជាងគេលើពិភពលោក

អម្បាញ់មិញ ឯកឧត្តម ខូយ រីដា ថា ជូនពរសម្តេចឱ្យអាយុយឺនយូរដើម្បីធ្វើនាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។ ខ្ញុំសួរថាមួយអាណត្តិ ៥ ឆ្នាំ (តើ)វាមាន៥ ឆ្នាំ ប៉ុន្មានដងទៀត? គេទាយថាខ្ញុំនឹងបាន (អាយុ) ៩៣ ឆ្នាំ។ (ដូច្នេះ) ខ្ញុំនៅសល់២២ ឆ្នាំទៀត ប៉ុន្តែវាមិនអាចអ្នកណា(ធ្វើនាយករដ្ឋមន្ត្រី)ទៅធ្វើដល់ថ្ងៃងាប់(នោះទេ) ទុកឱ្យក្មេងគេធ្វើផង។ ខ្ញុំធ្វើនាយករដ្ឋមន្ត្រីយូរជាងគេនៅលើពិភពលោក មិនមែនគ្រាន់តែយូរជាងគេក្នុងស្រុកខ្មែរទេ (គឺ)យូរជាងគេនៅលើពិភពលោកតែម្តងរាល់ថ្ងៃនេះ។ ឥឡូវ យើងគិតមើល ខ្ញុំចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រីនៅអាយុ ៣២ ឆ្នាំ ឥឡូវ ធ្វើ(បាន) ៣៨ ឆ្នាំ បានសេចក្តីថា ជាងពាក់កណ្តាលជីវិតហើយ បើទាំងរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីទៀត (គឺ)ធ្វើជាង ៤៤ ឆ្នាំ។ វាយូរណាស់។

(១៨) ខ្សែក្រវាត់ពីរជាន់៖ ខាងមុខក្មេងកាន់អំណាច ខាងក្រោយចាស់ទុំនៅទ្រទ្រង់

យើងរកបានក្មេងៗ ដែលគេនឹងជំនួស ពួកយើងគួរតែរៀបចំឱ្យពួកគេទៅ ហើយយើងនៅជាមួយគេ។ រឿងនេះយើងបានដឹងហើយថាកូនអ្នកណា ប៉ុន្តែ(គឺទាល់តែ)ថាពេលណាសមស្រប។ ខ្ញុំយល់អំពីអារម្មណ៍បងប្អូន។ ជា​ពិសេស ខ្ញុំនឹកឃើញទៅដល់រដ្ឋមន្ត្រីមួយរូបដែលគាត់បាននិយាយថា ជួបប្អូនប្រុសគឺជារឿងសប្បាយ ប៉ុន្តែ បែកពីឪពុកគឺជារឿងលំបាក។ (គាត់)ជារដ្ឋមន្ត្រី (ហើយ)គាត់ជានារី តែគាត់ប្រើភាសានេះ។ គាត់ប្រើពាក្យថា “ជួបប្អូនប្រុសគឺសប្បាយ ប៉ុន្តែបែកពីឪពុកក៏វាលំបាក”។ មានន័យថា ម្ខាងគាត់ក៏ចង់បានអ្នកជំនាន់ក្រោយធ្វើនាយករដ្ឋមន្ត្រី ប៉ុន្តែម្ខាងទៀតគាត់ធ្លាប់បានទទួលសេចក្តីសុខធ្វើការជាមួយឪពុក។ គាត់ក៏មានការស្តាយ​ស្រ​ណោះ។ ក៏ប៉ុន្តែយើងអត់ទៅណាឆ្ងាយ។ យើងនៅហ្នឹងដែរ។ អញ្ចឹងទេ វាកាន់តែមាំជាង (ដោយមាន)ខ្សែក្រវាត់ ២ ជាន់ឯណោះ។ បានសេចក្តីថា ខាងមុខមានក្មេងគេកាន់អំណាច ខាងក្រោយគឺមានចាស់ទុំទ្រទ្រង់ …។

(១៩) កែរដ្ឋធម្មនុញ្ញលើករណីតំណែងនាយករដ្ឋមន្ត្រី គឺដើម្បីធានានិរន្តរភាពការដឹកនាំជាតិ

អត់មាន(ស្ថានភាពដែលកើត)អស្ថិរភាពនយោបាយ ដោយសារតែការបាត់បង់ជីវិតរបស់នាយករដ្ឋមន្ត្រី ជាពិសេសគឺនាយករដ្ឋមមន្ត្រីបាត់បង់ជីវិតគឺគ្រោះថ្នាក់ណាស់។ ពីមុននៅក្នុងរដ្ឋធម្មនុញ្ញ … ចែងច្បាស់តែម្តងថា “ក្នុងករណីតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ”។ អញ្ចឹង មានន័យថា “នាយករដ្ឋមន្ត្រីស្លាប់ភ្លាម ឬលាលែងពីតំណែងភ្លាម គណៈរដ្ឋមន្ត្រីទាំងមូលរលាយតែម្តង” … នៅក្នុងការ បែងចែកតួនាទី ខ្ញុំចេញសេចក្តីសម្រេចថា ឧបនាយករដ្ឋមន្ត្រីមួយណាធ្វើនាយករដ្ឋមន្ត្រីស្តីទី។ អញ្ចឹង នាយករដ្ឋមន្ត្រីស្តីទី ត្រូវដឹកនាំរដ្ឋាភិបាលរហូតដល់រៀបចំគណៈរដ្ឋមន្ត្រីមួយថ្មី។ ក្នុងករណីនាយករដ្ឋមន្ត្រីលាលែង នា​យករដ្ឋមន្ត្រីដែលលាលែងនេះក៏ត្រូវទទួលខុសត្រូវ រហូតដល់គណៈរដ្ឋមន្ត្រីមួយត្រូវបានរៀបចំឡើងវិញ។ គណៈរដ្ឋមន្ត្រីណាដែលត្រូវទម្លាក់ដោយសភា មុនពេលដែលបង្កើតគណៈរដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រីដែលទម្លាក់ដោយសភានោះក៏ត្រូវទទួលខុសត្រូវដែរ។

យើងធ្វើរឿងហ្នឹង បែរជាគេចោទយើងធ្វើរដ្ឋប្រហារទៅវិញ … អ្វីដែលយើងបានរៀបចំនេះ ដើម្បីធានាថាកុំឱ្យវាមានវិបត្តិ ព្រោះច្បាប់អត់បានចែង។ បើរដ្ឋធម្មនុញ្ញដើមគឺកំណត់ថា “ក្នុងករណីដែលនាយករដ្ឋមន្ត្រីទំនេរម្តងម្កាល គឺត្រូវមាននាយករដ្ឋមន្ត្រីស្តីទី” ប៉ុន្តែបើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ។ មានន័យថា គណៈរដ្ឋមន្ត្រីឱ្យតែនាយករដ្ឋមន្ត្រីស្លាប់ឬលាលែងពីតំណែង គឺ(នឹងកើតមាន)ស្ថានភាពអត់រដ្ឋាភិបាល … ឥឡូវអត់អញ្ចឹងទេ។ បើនាយករដ្ឋមន្ត្រីស្លាប់គឺត្រូវតែមានឧបនាយករដ្ឋមន្ត្រីណាមួយធ្វើជានាយករដ្ឋមន្ត្រីស្តីទី។ បើអ្នកឯងលា(លែងពីតំណែង) ឬក៏ត្រូវទម្លាក់ ក៏ត្រូវតែអ្នកឯងទទួលខុសត្រូវរហូតដល់ពេលគណៈរដ្ឋមន្ត្រីត្រូវបានរៀបចំ។ ខ្ញុំនិយាយព្រោកប្រាជ្ញទៅឯណានោះ ប៉ុន្តែអ្នកដែលកំពុងស្តាប់ … មិនដឹងប៉ុន្មានស្ថានីយ៍ទូរទស្សន៍កំពុងផ្សាយ ទាំងក្នុងស្រុកនិងក្រៅស្រុក។

(២០) យកចិត្តទុកដាក់លើករណីទី៤ និងទី២ នៃដំណោះស្រាយ

នេះ(ខ្ញុំ)គ្រាន់តែពន្យល់ ហើយខ្ញុំសប្បាយជាមួយនឹងការអភិវឌ្ឍនៅទីនេះ។ រឿងដំណោះស្រាយនៅទីនេះ ខ្ញុំមិននិយាយទៅដល់ករណីទី(១) ករណីទី(២) ករណីទី(៣) នោះទេ តែខ្ញុំនិយាយដល់ករណីទី(៤)។ ករណីទី(៤)​៖ គឺថា ០៦ គ្រួសារបាត់ដំណឹង ប៉ុន្តែគេបានត្រៀមរៀបចំ។ យើងក៏ត្រូវមើលដែរ ប្រយ័ត្នតែបន្លំខ្លួនមកថាអញក៏ជាម្ចាស់ដីហ្នឹង។ ជួនកាលមានអ្នកមកតាំងខ្លួនថាខ្ញុំក៏ម្ចាស់នៅក្នុងកន្លែងហ្នឹងដែរ។ ខ្ញុំគិតថាមូលដ្ឋានចេះដោះស្រាយហើយ។ ឯករណីទី(២) ដែលកើតឡើង គឺករណីមិនទាន់ឯកភាពទទួលយកគោលនយោបាយសំណងមាន៥ គ្រួសារ ក្នុងនោះ៤ គ្រួសារ បានចុះកិច្ចសន្យាថា បើទឹកមិនលិចទេ ពួកគាត់បន្តប្រើប្រាស់ដីហ្នឹង។ ខ្ញុំគិតថានេះជាវិធីសាស្ត្រដ៏ល្អនៃការសម្រុះសម្រួល រវាងក្រុមហ៊ុន អាជ្ញាធរជាមួយ និងប្រជាពលរដ្ឋ។ បើសិនជាទប់ទឹកទៅវាឡើងអត់លិចដីហ្នឹងទេ ប្រជាជននៅបន្តប្រើទៅ។ គ្មានជម្រើសណាក្រៅពីគេនិយាយគ្នាអញ្ចឹងទេ។ ចុះ​​ហត្ថលេខាជាមួយគ្នាទៅ។ បើសិនជាលិច យើងត្រូវដោះស្រាយសំណងឱ្យគាត់។ ក្រុមហ៊ុនត្រូវដោះស្រាយត្រៀមដីទុកឱ្យហើយ។ ក្នុងករណីដែលវាកើតឡើងករណីបែបនេះ គឺគាត់ត្រូវបានទទួលដីដូចអ្នកដែលមកទីនេះ។ បើគាត់ចង់បានផ្ទះ (គឺ)ធ្វើផ្ទះឱ្យគាត់។ បើគាត់ចង់បានលុយ ហ្នឹង(ផ្ដល់ឱ្យ)ទៅតាមចិត្តរបស់គាត់។ ប៉ុន្តែ អ្នកហ្នឹងច្បាស់ជាចង់បានផ្ទះហើយ ព្រោះឃើញផ្ទះល្អ។ មួយចំនួនដែលយកលុយទៅនោះ ដល់ឃើញផ្ទះល្អចង់បានផ្ទះទៅវិញ ប៉ុន្តែវាហួសពេលទៅហើយ …។

(២១) ចង់ក្លាយទៅជាប្រទេសអតិរេកស្វាយចន្ទី

ដីរបស់យើង៥ ហិកតា ឯណោះដាំទៅ។ នៅឯណេះមិនដឹងថាដាំស្វាយចន្ទីបានឬអត់? ថ្ងៃក្រោយខ្ញុំចង់ឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេស ដែលអតិរេក(ដោយ)ស្វាយចន្ទីតែម្តង។ ឥឡូវ ស្វាយចន្ទី គឺថា ផលិតច្រើនជាងគេទាំងអស់ គ្រាន់តែយើងមិនទាន់មានការកែច្នៃ។ ខ្ញុំមើលពិព័រណ៍ទៅកំពង់ធំថ្ងៃមុន ប្រទេសកូតឌីវ័រ មានត្រឹមតែ ១លាន១ សែនតោនទេ។ កម្ពុជាយើងមាន១លាន១សែន៨ម៉ឺនតោន។ អាហ្នឹងមិនទាន់គិតអាកំពុងតែលូតលាស់ឡើង ដែលមានប្រមាណ ៧០ ម៉ឺនហិកតា។ អញ្ចឹង ថ្ងៃក្រោយទៅ បើសិនជាថាស្វាយចន្ទីនេះវាកាក់កប អា(ស្វាយចន្ទី)នេះចែកតាមទីផ្សារលើពិភពលោកតែម្តង ជាពិសេស ក្នុងវិស័យទេសចរណ៍ហ្នឹង (ដែល)ត្រូវការគ្រាប់ស្វាយចន្ទី។

(២២) ករណីដីមានច្រើនម្ចាស់ សូមក្រុមការងារនិអាជ្ញាធរអញ្ជើញមកសម្របសម្រួល

ចំពោះប្រជាពលរដ្ឋ១ គ្រួសារ ជាប់បណ្តឹង (ដែល)ជាដីមានម្ចាស់ច្រើនកំពុងក្តីក្តាំនៅតុលាការ ករណីនេះមិនទាន់មានការសម្រេចពីតុលាការ។ ក្រុមការងារនឹងដោះស្រាយសំណងជូន។ ខ្ញុំស្នើឱ្យក្រុមការងារ ដែលចុះជួយខេត្តពោធិ៍សាត់ បូកជាមួយអាជ្ញាធរ គួរតែអញ្ជើញម្ចាស់ធ្វើការសម្របសម្រួល។ នៅក្នុងតុលាការគឺមានឈ្នះមានចាញ់។ ឥឡូវបើគាត់ថាដីតែមួយកន្លែងហ្នឹងវាមាន ៣ គ្រួសារ ហៅគាត់មកជជែកគ្នា។ បើទុកឱ្យ(មាន)ក្តីក្តាំមិនដឹងថាពេលណាដោះស្រាយរួច។ នេះទី(១)​។​ ទី(២) ដោះទៅវាមានឈ្នះ/ចាញ់។ អ្នកឈ្នះថាតុលាការយុត្តិធម៌ អ្នកចាញ់ថាតុលាការអយុត្តិធម៌។ យូរៗទៅមកជេរ ហ៊ុន សែន ទៅវិញ។ អំណាចរបស់តុលាការ គឺជាអំណាចមួយផ្សេង។ ពេលដែលតុលាការកាត់ក្តីឱ្យចាញ់កុំជេរ ហ៊ុន​ សែន ព្រោះខ្ញុំអត់បានត្រួតត្រាតុលាការទេ … បើចង់ស្មើ នាំគ្នាមកសម្របសម្រួលនៅក្រៅតុលាការ។ អញ្ជើញពួកគាត់មកនិយាយគ្នាទៅ​។

ដីដែលថាម្ចាស់ច្រើនគ្នាហ្នឹងមានប៉ុន្មាននាក់? (ឧទាហរណ៍ថា)មាន ៣ ម្ចាស់ ហៅទាំង ៣ ម្ចាស់ហ្នឹងមកជួប កែវ រតនៈ ទៅ។ ដីហ្នឹងតម្លៃប៉ុន្មាន? ថាតម្លៃ ១ ម៉ឺន(ដុល្លារ)។ បើ ១ ម៉ឺន(ដុល្លារ) ខ្ញុំទិញយកតែម្តង។ រួចហើយចែកឱ្យអ្នកនេះប៉ុណ្ណេះៗ ចែកគ្នាទៅ ឈ្នះៗទាំងអស់គ្នា។ រួចហើយអត់មានរឿងចាំបាច់រកមេធាវីអស់លុយទេ។ អញ្ចឹង បានខ្ញុំលើកទឹកចិត្តឱ្យដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។ រឿងនេះគឺរឿងដោះស្រាយបាន។ ៣ ម្ចាស់ទេតើ។ នៅប្តឹងគ្នាយូរទៀតអស់ទាំងក្តិតខោ គ្រាន់តែថ្លៃមេធាវី។ រួចអ្នកឈ្នះថាតុលាការយុត្តិធម៌ ដល់អ្នកចាញ់ថាតុលាការអយុត្តិធម៌ ដល់យូរៗទៅខឹងគោវាយរទេះ។ ខឹងតុលាការមកជេរ ហ៊ុន សែន ហើយត្រូវពួកប្រឆាំងញុះថែមទៀត ទៅជារឿងមួយផ្សេងទៀត។ កែវ រតនៈ (សូមជួយសម្រួលឱ្យ)លឿន។ គាត់ទទួលផ្នែកអគ្គិសនីនិងជួយមកពោធិ៍សាត់នេះប៉ុន្មានស្រុក។ ឥឡូវថែមជម្លោះមួយហ្នឹងទៀតទៅវាមិនទាស់ខុសទេ … លើកទឹកចិត្តឱ្យមានការដោះស្រាយ ហើយថែមថយលុយបន្តិចបន្តួចទៅ។ ដីដែលមានទំនាស់ហ្នឹងធំទេ? ៧ ហិកតា។ ទិញយកតែម្តងទៅ។ មិនបាច់ចាំលោក តឹង ជុនអ៊ីម ដោះទេ … ហ្នឹងក្របខណ្ឌ នៃការដោះស្រាយគោលនយោបាយ។ បន្តិចទៀតខ្ញុំនឹងទៅមើលវារីអគ្គិសនី ហើយខ្ញុំនឹងឡើងទៅហូបបាយនៅភ្នំពេញ។

(២៣) ភ្ជាប់ Chanel Telagram Prime Minister មានប្រយោជន៍ច្រើន

ថ្ងៃនេះ ខ្ញុំ(បាន)នាំមកសម្រាប់ជូនបងប្អូននៅទីនេះ … ទាំងអ្នកបានផ្ទះ ទាំងអ្នកអត់បានផ្ទះ ប៉ុន្តែអត់មួយគ្រួ​សារអត់មានមកចូលហ្នឹងទេអី? មិនដឹងចែកឱ្យអ្នកណាក្នុងចំណោម៣ នាក់? អញ្ចឹង នៅក្រៅបញ្ជីសិន។ ចាំដោះស្រាយក្រោយ។ ឯក្រៅពីនោះ​ដោះស្រាយមាន ៣៤២ គ្រួសារ … នៅទីនេះយប់ត្រជាក់ខ្លាំង។ មើលថ្មើហ្នឹងនៅត្រជាក់។ ហ្នឹងខ្យល់ល្អណាស់។ ប៉ុន្តែ មើលទៅគ្មានសំណាងមកនៅនេះទេ។ មើលទៅថ្ងៃក្រោយធ្វើផ្ទះមួយ ខ្ញុំមកលេងជាមួយ តាអឿន ឯង … ការពិតផ្ទះខ្ញុំរាល់ថ្ងៃនេះ ខ្ញុំប្រើតែ ៣ បន្ទប់ទេ។ ខ្ញុំប្រើតែបន្ទប់ដេកខ្ញុំមួយ បន្ទប់បាយមួយ និងបន្ទប់ធ្វើការមួយ។ ឯក្រៅពីនោះមិនដឹងបន្ទប់ណាអីបន្ទប់ណា(ទេ) … ជួនកាលខ្ញុំនិយាយសម្លេងបញ្ជូនតាមទូរទស្សន៍អីមក ខ្ញុំដេកនិយាយតើ។ ខ្ញុំមានអង្គុយនិយាយឯណា? រៀបចំខួរក្បាលឱ្យហើយ។ ចាប់ទូរស័ព្ទមក គឺនិយាយសម្លេង រួចហើយបញ្ជូនមកតាមស្ថានីយ៍។

ឥឡូវមាន Channel telegram មួយមាន (ដែលមាន)ចំនួន(គាំទ្រ) ៦១ ម៉ឺននាក់។ ម្សិលមិញសម្ពោធ រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី”។ ខ្ញុំគ្រាន់តែជម្រាបអញ្ចេះ រឿងហ្នឹងនឹងចាប់បញ្ចាំងថ្ងៃទី ២០ តាមទូរ​ទស្សន៍បាយ័ន មួយថ្ងៃមួយភាគ គឺមួយអាទិត្យ ៣ ភាគ។ ប៉ុន្តែក្រោយការបញ្ចាំងតាមទូរទស្សន៍ហើយ ខ្ញុំនឹងបង្ហោះចូលតាម Channel telegram។ អ្នកដែលចង់មើលខ្សែភាពយន្តតាមរយៈខ្សែទូរស័ព្ទដៃ គឺភ្ជាប់​ Channel telegram របស់ខ្ញុំទៅ (គឺ)បានមើលហើយ។ តាមទូរទស្សន៍គេបញ្ចាំង ១០ នាទីម្តង រួចហើយគេផ្សាយពាណិជ្ជកម្មសិន។ ឯ(តាម) Channel telegram របស់ខ្ញុំ ដាក់ទៅមើលរហូត មួយភាគហ្នឹងដល់ចប់។ តែខ្ញុំមិនអាចបង្ហោះមុនពេលដែលគេបញ្ចាំងទេ។ ក្រោយ១ ម៉ោង ឬ២ ម៉ោង បានខ្ញុំចាប់រុញចូលក្នុងហ្នឹង។ ជាពិសេសការធ្វើដំណើរតាមរថយន្តស្អីៗហ្នឹង យើងអត់បានមើលឯណា។​ អ្នកណាស្ពាយទូរទស្សន៍តាម អញ្ចឹង ភ្ជាប់ Telegram របស់ខ្ញុំ។ ខ្ញុំមិនមែនឃោសនាឱ្យភ្ជាប់ Telegram (ទេ)។ Channel telegram របស់ខ្ញុំ គឺជាប់ចំណាត់ថ្នាក់លេខ ២ លើពីភពលោកហើយឥឡូវនេះ។ បន្តិចទៀតមានអាអ្នកចេញមកច្រណែនទៀតហើយ។ គ្រាន់តែលេង Facebook ចាញ់ខ្ញុំ​ ក៏វារករឿងខ្ញុំដែរ។

ឥឡូវ Channel telegram របស់ខ្ញុំ មាន ៦១៧ ២២២ នាក់ ដល់ម៉ោងត្រឹមឥឡូវហ្នឹង។ អ្នកដែល(មានការគាំទ្រ)ច្រើនជាងខ្ញុំ គឺមានជាង ៩០ ម៉ឺននាក់ គឺប្រធានាធិបតីអ៊ុយក្រែន ព្រោះប្រទេសគាត់មានសង្រ្គាម។ ដល់ប្រទេសគាត់មានសង្រ្គាម ប្រជាជនរបស់គាត់ត្រូវភ្ជាប់ Telegram ជាមួយនឹងប្រធានាធិបតី។ ខាងមុខនេះនឹងអាចមើលខ្សែភាពយន្តដោយមិនចាំបាច់ស្ពាយទូរទស្សន៍។ ខ្ញុំមិនមែនឃោសនាឱ្យភ្ជាប់ទេ ប៉ុន្តែមានប្រយោជន៍(ច្រើន)។ ពួកប្រឆាំងក៏ដោយអ្នកណាក៏ដោយ ចង់ភ្ជាប់ៗទៅ អត់មានមកឆាឆៅខ្ញុំបានទេ។ អ្នកដែលមានសិទ្ធិបង្ហោះមានតែខ្ញុំនិង Admin របស់ខ្ញុំប៉ុន្មាននាក់តែប៉ុណ្ណឹងទេ។ អត់មានអ្នកណាមកនិយាយអីក្នុងហ្នឹង(បាន)ទេ ខុសពី Facebook។ ឥឡូវនេះ ក៏កំពុងតែផ្សាយផ្ទាល់ចេញពីទីនេះ តាមប្រព័ន្ធ Telegram។ ឯកឧត្តម ខូយ រីដា និយាយអម្បាញ់មិញហ្នឹង គឺមានអ្នកចូលមើល ៥៩ ០០០ នាក់ ឥឡូវអ្នកកំពុងមើលខ្ញុំផ្ទាល់ មាន ៣៧ ០០០។ ឯចំពោះឯកឧត្តម ខូយ រីដា​ គេបើកមើលបន្តអំពីរបាយការណ៍របស់គាត់ ឡើងដល់៦ ម៉ឺននាក់ …។

ម្សិលមិញមាន ស៊ីស៊ីថាម ដូចជាបានផ្ញើមកខ្ញុំ។ ក្មេងប្រុសម្នាក់ ឈ្មោះ សំបូរ ផ្ញើមកខ្ញុំដែរ ដាក់ថា សម្ដេច ហ៊ុន សែន សម្រក់ទឹកភ្នែក​ពេលរំលឹកពីប្រវត្ដិសេ្នហ៍ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត។ អ្នកចូលមើល ៨ ម៉ឺននាក់ ខ្ញុំក៏បង្ហោះចូលក្នុងហ្នឹង។ ឯអ្នកចូលមើលពេលផ្សាយផ្ទាល់ម្សិលមិញមានច្រើនតង់ អានេះ ១៨ ៦ ២០០ នាក់, ១៤១ ៥០០ នាក់, ១ ២០៤ ៧០០ នាក់។ ដោយឡែក រឿង “ពោធិ៍សាត់” នេះ ពលរដ្ឋពោធិ៍សាត់រង់ចាំវត្ដមាន​ប្រមុខបក្សទេវតា គេមានចំរៀងមួយបទ ដែលដឹកនាំ និងគ្រប់គ្រងខ្លឹមសារដោយ ឯកឧត្តម អេង ឈុន និពន្ធទំនុកតាមលំនាំដើមតាជ័យ មានអ្នកចូលមើល ១១ ម៉ឺន ៥ ពាន់ ៦ រយ(នាក់)។ ពេលដែល បងសែម មកបង្ហោះ​រូបភាពនេះ មានអ្នកចូលមើល ៩១ ០០០ នាក់។ ពលរដ្ឋរង់ចាំវត្ដមានប្រមុខបក្សទេវតា ៨៣ ០០០ នាក់ នេះសុទ្ធតែមានទិន្នន័យ។ មិនស្រួលវាមានរឿងរបស់វាទៀត ថាឯងទៅបន្លំអីឯណា។ ឥឡូនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនមកដល់ខ្ញុំ។ ខ្ញុំនឹងមានលទ្ធភាពឡើងទៀត ដោយ​សារសមាជិក/ជិកាគណបក្សប្រជាជនដែលប្រើ Telegram កំពុងតែភ្ជាប់ជាបន្ដបន្ទាប់ (ដើម្បី)ទទួលសារពីប្រធានគណបក្សផ្ទាល់តែម្ដង …។

ពាំនាំអំណោយសម្រាប់អ្នកចូលរួម

ថ្ងៃនេះ សម្រាប់អ្នកដែលមកចូលរួម គឺក្រៅពីនំប៉័ងស្អីៗហ្នឹង គឺមានមី ១ ​កេះធំ មាន ៦ កេះ​តូច ត្រីខ ១ កេះធំ មាន ១០០ កំប៉ុង អង្ក ១ បាវ មានទម្ងន់ ៥០ គីឡូក្រាម (និង)សង្ក័សី ចំនួន ៥០ សន្លឹក សម្រាប់បងប្អូនមួយចំនួនមិនបានធ្វើផ្ទះ (គឺ)យកអាហ្នឹងទៅថែមទៅ ហើយតង់ ៤X៦ (ចំនួន) មួយ និងថវិកា ១ លាន ៤ សែនរៀល។ យកតាមស្ដង់ដារអង្គរវត្ដ។ ឃីត ១ កញ្ចប់ មានម៉ុង ១ ភួយ ១ កន្ទេល ១ ខ្នើយ ១ សារុង ១ (និង)ក្រម៉ា១។ ហើយ(ជូន)ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី (ថវិកាចំនួន) ៣ លានរៀល។ (ជូន)សាលាស្រុកវាលវែង (ថវិកា)ចំនួន ២ លាន។ ខ្ញុំអរគុណណាស់ សម្រាប់បងប្អូនដែលយោគយល់ ហើយដោះស្រាយគោលនយោបាយ តាំងទីលំនៅថ្មី​ទទួលបានដី។ បងប្អូនខ្លះមានដី ១ ហិកតា ក៏បាន ៥ ហិកតា ហើយភ្ជួរហើយស្រេច។ ចាប់ផ្ដើមជាមួយជីវភាពថ្មី។

(២៤) ចង់ប្រែក្លាយតំបន់ស្ទឹងពោធិ៍សាត់ ក្លាយជាតំបន់​ទេសចរណ៍

… ខ្ញុំចង់ឱ្យតំបន់នេះក្លាយជាតំបន់​ទេសចរណ៍ដ៏ទាក់ទាញនៅពេលខាងមុខ។ ក្រុមហ៊ុនអាចបន្ថែមដោយ(ការសាងសង់)រីសត។ ឥឡូវ លឺថា​វាលវែងសំបូរទៅដោយរីសត។ ពីដើមកន្លែងសង្គ្រាមសោះ ឥឡូវក្លាយជាតំបន់ទេសចរណ៍។ ហ្នឹងហើយជាផ្លែផ្កានៃ​សន្ដិភាព។ មនុស្សមួយចំនួនមិនហ៊ាននិយាយពីរឿងសន្ដិភាពទេ។ ប៉ុន្ដែ ប្រជាជនទទួលផលពីសន្ដិភាព​ប៉ុណ្ណា។ សូម្បីតែអ្នកដែលមិនហ៊ាននិយាយពីសន្ដិភាព ខ្លាចថាសន្ដិភាពកើតមកដោយសារគណបក្សប្រជាជន​ ​ក៏អ្នកហ្នឹងទទួលបានផលប្រយោជន៍ពីសន្ដិភាពដែរ។ បន្ដិចទៀតគេដើរឃោសនាដល់កន្លែងហ្នឹង ថាបោះឆ្នោតឱ្យគេទៅ គេនឹងធ្វើអញ្ចេះៗ។ ឥឡូវ មែន (គឺ)ដេញថ្លៃគ្នាមែន។

(២៥) បក្សកាន់អំណាចធ្វើជាក់ស្ដែង ប្រជាពលរដ្ឋបាននឹងកំពុងទទួលផលជាក់ស្ដែង

ឃើញគណបក្សមួយចំនួនបានដេញថ្លៃគ្នាហើយ។ គណបក្ស​នេះថានឹងឱ្យមនុស្សចាស់ប៉ុណ្ណេះ។ ឥឡូវ មានគណបក្សមួយគេឱ្យ ២០ ម៉ឺនរៀល (ចំណែក)គណបក្សពីរនោះចេញមកឱ្យ ២៥ ម៉ឺន(រៀល)។ ប្រាក់ខែអប្បបរិមា គណបក្សមួយគេឱ្យ ២ លានរៀល (ចំណែក)គណបក្សពីរនោះចេញមកគេឱ្យ ២.៥ (លានរៀល)។ មានគណបក្សចូលដេញថ្លៃ(គ្នា)ហើយ ព្រោះដំណាក់កាលនេះ (គឺ)ដំណក់កាល​ដេញថ្លៃ។ ចេះតែសន្យាទៅ។ ប៉ុន្ដែ គណបក្សកាន់អំណាច (រាជ)រដ្ឋាភិបាលអត់សន្យាបានទេ យើងធ្វើជាក់ស្ដែង ផលប្រយោជន៍ជាក់ស្ដែង។ បងប្អូនបានទទួលផលប្រយោជន៍រួចហើយពីសន្ដិភាព … ពីដើមវាលវែងមានផ្លូវមានស្អី(ឯណា)? គេវាយគ្នាពេញតែហ្នឹងតើ? ផ្លូវ(លេខ) ៥៥ ដែលកាលនោះលេខ ៥៦ (កង)វិស្វកម្ម ក្វាន់ សៀម ធ្វើ ទៅភ្នំស្វារអិល ភ្នំចិនយំ។ ឥឡូវយើងមានផ្លូវចាក់កៅស៊ូដល់ទល់ដែន រួចហើយយើងមានមួយក្រវ៉ាត់ទៀតតភ្ជាប់តាំងពីបាត់ដំបង ប៉ៃលិន ធ្លាក់ដល់ពោធិ៍សាត់ ភ្ជាប់ទៅកោះកុង ដើម្បីឱ្យប្រជាជនងាយស្រួលធ្វើដំណើរ។ ហ្នឹងមិន​ជាផលប្រយោជន៍ (ដែល)ប្រជាជនទទួលរួចហើយ?

អគ្គិសនីគេឡើងថ្លៃគ្រប់គ្នា កម្ពុជាមិនឡើងថ្លៃទេ។ ប្រទេស​ជិតខាងរបស់យើងពីមុនតម្លៃអគ្គិសនីថ្លោកជាងយើង ឥឡូវចាប់ផ្ដើមឡើងថ្លៃលើសយើងហើយ។ តែយើងឱ្យទ្រាំដើម្បីជួយប្រជាពលរដ្ឋ។ ក្នុងហ្នឹងសម្រាប់វិស័យកសិកម្ម ការបូមទឹកគឺឱ្យតែ៤៨០ រៀល/គីឡូ ប៉ុន្ដែត្រូវដឹង​ម៉ោងបូមផង។ អត្ថប្រយោជន៍ដែលប្រជាជនកំពុងបានទទួលជាមួយបណ្ណក្រីក្រ (និង)ជាមួយអត្ថប្រយោជន៍ផ្សេងៗ (ក្នុងនោះ)អ្នកទទួលផលប៉ះពាល់ដោយសារកូវីដ-១៩ ឥឡូវក្នុងមួយខែ(រាជ)រដ្ឋាភិបាលបញ្ចេញលុយពីរង្វង់ ៤០ ទៅ ៥០ លានដុល្លារ សម្រាប់ដោះស្រាយឱ្យប្រជាពលរដ្ឋរបស់យើង។ កម្មវិធី(ឧបត្ថម្ភសាច់ប្រាក់)កំពុងតែអនុវត្តជាក់ស្ដែងទៅលើស្ត្រីក្រីក្រ ដែលទទួលបានផលអំពីកម្មវិធីគាំពារសង្គមសម្រាប់ស្ត្រីក្រីក្រដែលមានផ្ទៃពោះ។ យើងអនុវត្តប៉ុន្មានឆ្នាំ(មក)ហើយ។ ខ្ញុំកំ​ពុងឱ្យបន្ថែមលុយ។ ពីមុន(នោះ)ពិនិត្យ(ពោះ) ៤ ដង បានប៉ុន្មាន? ឆ្លងទន្លេ(រួច)បានប៉ុន្មាន? ហើយមុនពេលកូនអាយុបាន ២ ឆ្នាំ ត្រូវបានប៉ុន្មាន? ខ្ញុំកំពុងឱ្យរៀបចំដំឡើងជាប្រាក់(ឧបត្ថម្ភ) រយៈពេលគឺនៅដដែល ចាប់ពីមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ ឆ្នាំ។

(២៦) សង្ឃឹមប្រជាពលរដ្ឋខេត្តពោធិ៍សាត់នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនទាំង ៤ អាសនៈ

ប្រជាជនយើងកំពុងទទួលផលជាក់ស្ដែង។ ប៉ុន្តែកាលណា(ចូលដល់រដូវ)បោះឆ្នោត គឺមានអ្នកសន្យា(ឱ្យ)លើសពីយើង។ រឿងដែលគួរឱ្យអស់សំណើច គឺនៅត្រង់អញ្ចេះ ខ្លួននៅផ្ទះស្បូវទេ ដល់តែដើរសន្យា បោះឆ្នោតឱ្យខ្ញុំមកខ្ញុំនឹងឱ្យមានផ្ទះក្បឿង។ ខ្ញុំជឿជាក់បងប្អូនប្រជាពលរដ្ឋ(យើង)បច្ចុប្បន្ននេះមិនដូចពេលមុនទេ។ គាត់ទទួលផលបានរបៀបម៉េច? អ្នកពោធិ៍សាត់ខ្ញុំមិនឆ្ងល់ទេ គឺគាំទ្រគណបក្សប្រជាជនខ្លាំងណាស់។ ហ្នឹងជារឿងពិត។ ឆ្នាំ ២០០៨ យើងធ្លាប់ស៊ីដាច់រហូតទៅដល់ ៤ កៅអី។ ឆ្នាំនេះ សង្ឃឹមថា នឹងស៊ីដាច់ ៤ កៅអីទៀត។ ប៉ុន្តែដើម្បី(ស៊ី)ដាច់បាន ៤ កៅអី វាទាល់តែអ្នកទាំងអស់គ្នាបោះឆ្នោតឱ្យគណបក្សប្រជាជនដែរ ទើបវាបាន ៤ កៅអី ដើម្បីយើងទទួលបានការអភិវឌ្ឍទាំងអស់គ្នា ហើយពេលនោះខ្ញុំនឹងមកសួរសុខទុក្ខទៀត។

(២៧) ទីណាមានទុក្ខលំបាក ទីនោះតែងមានវត្តមាន ហ៊ុន សែន

ខ្ញុំទើបមក(ខេត្ត)ពោធិ៍សាត់ប៉ុន្មានខែមុនទេតើ។ អ្នក(ខេត្ត)ពោធិ៍សាត់រងគ្រោះដោយសារទឹកជំនន់ ខ្ញុំមកដេកនៅហ្នឹងពោធិ៍សាត់ទេតើ ដើម្បីចែកស្រូវពូជ/ស្បៀងអាហារ សម្រាប់ដោះស្រាយ(ការលំបាករបស់អ្នកខេត្ត)ពោធិ៍សាត់។ ខ្ញុំអត់មានសញ្ជាតិច្រើននោះទេ មានតែសញ្ជាតិខ្មែរ តើឱ្យខ្ញុំទៅណា? កន្លែងណាសប្បាយឱ្យគាត់សប្បាយទៅចុះ តែកន្លែងណាមានទុក្ខ គឺឃើញមុខ ហ៊ុន សែន ហើយ។ ហ្នឹង គឺវាអញ្ចឹង/ជាទម្លាប់។ បើកន្លែងណាសប្បាយ គឺមិនសូវឃើញមុខ (ហ៊ុន សែន ទេ) ព្រោះបើគាត់សប្បាយទៅហើយ យើងទៅដោះស្រាយកន្លែងដែលពិបាក។ (កាលនោះ)ចេញពីសៀមរាបទៅបន្ទាយមានជ័យ។ ចេញពីបន្ទាយមានជ័យទៅបាត់ដំបង។ ចេញពីបាត់ដំបងទៅពោធិ៍សាត់។ ចេញពីពោធិ៍សាត់ទៅកំពង់ឆ្នាំង។ ចេញពីកំពង់ឆ្នាំងទៅកំពង់ធំ។ ចេញពីកំពង់ធំទៅព្រៃវែង ព្រោះខ្ញុំវាអត់មានកន្លែងទៅ គេមានសញ្ជាតិច្រើន អាហ្នឹងគេទៅក្រៅទៅ ប្រឹបប្រុចៗ ឯយើងអត់មានសសញ្ជាតិទៅណា? មានតែខាំស្មៅនៅហ្នឹង។

(២៨) ចូលដល់ដំណាក់កាល “ឆ្អែត ឆ្ងាញ់ និងធានាសុខភាព”

តាំងពីជំនាន់ខ្ញុំធ្វើជារដ្ឋមន្ត្រី(ការបរទេស) ហើយ(មាន)របបត្រឹមតែ ១៦ គីឡូ (ក្នុងនោះ) ១០ គីឡូ អង្ករ និង ៦ គីឡូ ពោត ស៊ីមិនឆ្អែតទៅកាប់ចេកស៊ី។ ភ្នំពេញពីដើមសម្បូរចេក ព្រោះ អាពត វាដាំចេក។ ឥឡូវ អត់ទេ។ ពីមុនធ្វើម៉េចឱ្យតែឆ្អែត ក្រោយមក(យើងនិយាយ)ថា “ឱ្យឆ្អែត ហើយឱ្យឆ្ងាញ់”។ ឥឡូវគឺខុសពីហ្នឹងទៅទៀត។ “ឆ្អែត ឆ្ងាញ់ និងធានាសុខភាព”។ ឥឡូវ ក្នុងដែនដីកម្ពុជាហ្នឹង សួរថា តើមានប្រជាជនដែលអត់បាយប៉ុន្មានទៅ? ដូចជាឆ្នាំ ២០០៦ មានអាវិទ្យុបរទេសមួយចំនួនផ្សព្វផ្សាយថា មានប្រជាជនស្លាប់ដោយសារអត់បាយ។ កាលនោះ ទៅធ្វើទំនប់រលាំងជ្រៃខាងត្បូង ខ្ញុំសួរទាំង ញឹម វ៉ាន់ដា/សិរី កុសល កាលហ្នឹងគាត់នៅជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ … ព្រោះថាមានអ្នកស្លាប់នៅកំពង់ស្ពឺ។ ខ្ញុំសួរថា សម័យនេះហើយម៉េចក៏មានមនុស្សស្លាប់ដោយអត់បាយ? ដល់សួរ(នាំដឹងរឿងទៅ) គាត់អាយុ ៨៦ (ឆ្នាំ) គាត់ឈឺធ្ងន់។ (កោតតែ)វាចេះយកផ្សាយទៅរួច? កុំថាឡើយអ្នកឯងអាយុ ៨៦ (ឆ្នាំ) សូម្បីតែអាយុ ២០ (ឆ្នាំ), ៣០ (ឆ្នាំ) ពេលដែលឈឺជិតងាប់ អ្នកណាស៊ីកើត? ប៉ុន្តែ ដើម្បីបង្អាប់យើង អាហ្នឹងស្អីក៏និយាយបានដែរ។

(២៩) ថ្ងៃក្រោយឈប់ធ្វើនាយករដ្ឋមន្ត្រី ឃើញមុខហៅបាយផង សម្រាប់កម្មករ/ការិនី និងបុគ្គលិក ចំនួន ៦៣២ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា(ចំនួន) ១០ ម៉ឺនរៀល។ គ្រូពេទ្យប្រចាំការ(ក្នុងអង្គពិធី)ក៏ទទួលបានថវិកា (ចំនួន) ៣ លានរៀលដែរ។ ខ្ញុំអត់ទៅណាឆ្ងាយទេ ថ្ងៃក្រោយទៅ បើទោះបីថាខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រី សូមអ្នកពោធិ៍សាត់ឃើញមុខហៅបាយមួយពេលផង តើបានទេ? កុំរាប់អានថាទាល់តែធ្វើនាយករដ្ឋមន្ត្រីបានរាប់អាន។ សង្ឃឹមថា អ្នកពោធិ៍សាត់មិនភ្លេចឈ្មោះ ហ៊ុន សែន នោះទេ ព្រោះបានផ្សារសាច់/ឈាមជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងនោះក៏បានផ្សារសាច់/ឈាមជាមួយអ្នកពោធិ៍សាត់ក៏វាច្រើនណាស់ដែរ បង្កើតបានសមិទ្ធផល(ជាច្រើន) ហើយសមិទ្ធផលធំជាងគេ (គឺ)ខ្ញុំចាប់ផ្ដើមនិយាយដំបូងគេតែពីសន្តិភាពហ្នឹង ព្រោះវាចាប់ផ្ដើមពីអាហ្នឹងហើយ ដែលធ្វើឱ្យប្រជាជនយើងធ្វើដំណើររាល់ថ្ងៃ ដោយគ្មានការភ័យខ្លាច … តាមរយៈបងប្អូនទាំងអស់ ដែលមកជួបជុំគ្នានៅទីនេះ អនុញ្ញាតឱ្យខ្ញុំផ្ដាំផ្ញើសួរសុខទុក្ខអ្នកមិនបានមកចូលរួម ហើយជូនពរ សម្រាប់ឆ្នាំថ្មីនៅពេលខាងមុខនេះ សូមឱ្យទាំងអស់គ្នាជួនតែសេចក្ដីសុខ/ចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/82365/feed 0
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សម្ពោធភាពយន្ត “«កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី”» និងពិសារអាហារសាមគ្គី https://pressocm.gov.kh/archives/82357 https://pressocm.gov.kh/archives/82357#respond Mon, 13 Mar 2023 12:39:20 +0000 https://pressocm.gov.kh/?p=82357 CNV:

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា
បងប្អូនជនរួមជាតិ ដែលកំពុងតែមើលតាមការផ្សាយផ្ទាល់ចេញពីទីនេះ ជាទីគោរពស្រឡាញ់!

ថ្ងៃនេះពិធីសម្ពោធដើម្បីចាប់ផ្តើមចាក់បញ្ចាំងនូវខ្សែភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទ បានចាប់ផ្តើមដូចការគ្រោងទុក។ អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះគណៈកម្មាធិការរៀបចំដឹកនាំដោយកូនស្រីជាទីស្រឡាញ់ ជាមួយនឹងការរៀបចំ ដែលមានការជួយជ្រោមជ្រែងពីបុគ្គលិករបស់ទូរទស្សន៍បាយ័ន ដើម្បីរៀបចំនូវកម្មវិធីនេះឡើង។

(១) ភាគនិទាន “កូនប្រុសក្រោមពន្លឺព្រះច័ន្ទ” លេចចេញស្របគ្នានឹងសៀវភៅ “បុរសខ្លាំងរបស់កម្ពុជា”

ខ្ញុំសូមយកឱកាសនេះ សំដែងនូវការវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ហ៊ុយ វាសនា ដែលបានខិតខំធ្វើកិច្ចការនេះដ៏ល្អ។ គួរតែរំលឹកថា រឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មីនេះ តាមពិតឡើយខ្ញុំមិនដឹងថា រឿងនេះជារឿងអ្វីទេ។ ដូចដែលឯកឧត្តម ហ៊ុយ វាសនា បានលើកអម្បាញ់មិញ ស្របពេលដែលដែលជនបរទេសសរសេរសៀវភៅអំពី “បុរសខ្លាំងរបស់កម្ពុជា” រឿងភាគនិទាន កូនប្រុសក្រោមពន្លឺព្រះច័ន្ទ ក៏បានលេចចេញ។ ពេលនោះ ខ្ញុំបានស្តាប់នូវវិទ្យុ ១០៣ រាជធានីភ្នំពេញ។ ខ្ញុំគិតថា រឿងនេះដូចជារឿងរបស់ខ្ញុំណាស់។ ខ្ញុំក៏សាក​សួរ។ វាជារឿងរបស់ខ្ញុំមែន។ តាំងពីពេលនោះមក យើងក៏ចាប់ផ្តើមដើម្បីនឹងសម្របសម្រួលធ្វើម៉េចឲ្យរឿងនេះត្រូវទៅតាមលំនាំដើមរបស់វា។ ប៉ុន្តែភាគខ្លះវាបានកន្លងហួស។ ចាំបាច់ត្រូវតែធ្វើការកែសម្រួល។ នៅក្នុងនោះ ការចាក់ផ្សាយតាមវិទ្យុ អាចនឹងមានការខុសគ្នាជាមួយនឹងភាគនិទានដែលមានការបន្ថែមថ្មីនៅក្នុងខ្សែភាពយន្តនេះ។

(២) អរគុណតួសំដែង អ្នកបច្ចេកទេស បញ្ជាការដ្ឋានអង្គរក្ស, អាជ្ញាធរមូលដ្ឋានគ្រប់ទីតាំងថត

ខ្ញុំសូមសំដែងនូវការអរគុណនិងវាយតម្លៃខ្ពស់ចំពោះតួសំដែងទាំងអស់ដែលបានចូលរួមសំដែងយ៉ាងល្អ។ យើងបានប្រមូលសឹងតែគ្រប់ជំនាន់នៃតួសំដែងរបស់យើង រាប់ទាំងអ្នកបង ឌី សាវ៉េត ដែលបានមកដើរតួជាជីដូនរបស់ខ្ញុំ។ ខ្ញុំដឹងថា តួសំដែងនិងអ្នកបច្ចេកទេសរបស់យើងមានការលំបាក ដោយសារតែការថតនៅពេលខ្លះភ្លៀង ហើយតម្រូវឲ្យមានការសម្រាកឬក៏ប្រុងប្រយ័ត្នខ្ពស់ ទៅលើបញ្ហាផ្គររន្ទះជាដើម ដើម្បីសុវត្ថិភាពនៃតួសំដែងក៏ដូចជាអ្នកបច្ចេកទេស។ ខ្ញុំមានការពេញចិត្តនឹងការសំដែងទាំងអស់។ ខ្ញុំនឹងបញ្ជាក់នៅពេលក្រោយបន្តិចអំពីទំនាក់ទំនងរវាងក្រុមផលិតជាមួយនឹងខ្ញុំតែម្តង។

ខ្ញុំសូមអរគុណ និងវាយតម្លៃខ្ពស់ចំពោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏ដូចជាបញ្ជាការដ្ឋានអង្គរក្ស ទាំងមេទាហាន ទាំងពលទាហាន ដែលបានចូលរួមក្នុងការផលិតរឿងនេះ ដោយម្ខាងគឺផ្តល់ភាពងាយស្រួលខាងភស្តុភារដឹកជញ្ជូនពីទីកន្លែងមួយទៅកាន់កន្លែងមួយ ហើយដោះស្រាយសំភារៈបច្ចេកទេស អាវុធយុទ្ធភណ្ឌ ការផលិតសំលៀកបំពាក់និងស្វែងរកសំភារៈ

ដែលប្រើជំនាន់នោះ។ កិច្ចការងារនេះក៏បានប្រព្រឹត្តទៅយ៉ាងល្អ។ ខ្ញុំសូមអរគុណចំពោះអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ ដែលបានជួយសម្រួលឲ្យការថត(អាចដំណើរការបាន)។

សម័យនេះ វាមិនដូចជាពេលមុនទេ។ ពិបាករកទីតាំងថត។ រឿងតួម្ខាង​ ប៉ុន្តែរឿងទីតាំងថតម្ខាងទៀត ដោយ​សារតែការអភិវឌ្ឍន៍ប្រទេសរបស់យើង (ធ្វើអោយ)មិនអាចរកឃើញនូវទីតាំងដូចកាលពីសម័យមុននោះទេ។ អញ្ចឹងត្រូវរកខេត្តជាច្រើនធ្វើដំណើរទៅកាន់ទីនោះ ដើម្បីទទួលបានការថតលើភូមិសាស្រ្តមួយចំនួនក្រៅពីការថតនៅតាមទីកន្លែងជា studio។ ខ្ញុំសូមអរគុណសប្បុរសជន ដែលបានចូលរួមនៅក្នុងការផ្តល់នូវថវិកាសម្រាប់ទ្រទ្រង់នៃដំណើរការថត ដែលក្នុងរយៈពេលកន្លងទៅនេះ បានជួយជាបន្តបន្ទាប់។

(៣) Video ជាង ៣០ ម៉ោង ត្រូវបានចម្លងចេញជាសៀវភៅ នឹងផ្សព្វផ្សាយក្នុងពេល១០ ឆ្នាំខាងមុខ

បន្ទាប់ពីការថ្លែងអំណរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ អនុញ្ញាតឲ្យខ្ញុំបានលើកមកនិយាយបន្តិច។ ហេតុអីបានថ្ងៃនេះ ខ្ញុំកាន់សៀវភៅនេះមក? ខ្ញុំបាននិយាយដាក់ជា Video រយៈពេលជាង ៣០ ម៉ោង ហើយត្រូវបានចម្លងចេញជាសៀវភៅ។ សៀវភៅនេះមានចំណុចទាក់ទងតិចទេទៅនឹងដំណើររឿង។ ប៉ុន្តែ សៀវភៅនេះមិនអាចផ្សាយក្នុងពេលនេះទេ។ រយៈពេលមិនតិចជាង១០ ឆ្នាំទៀត ទើបអនុញ្ញាតផ្សាយបាន ព្រោះមានអាថ៌កំបាំងច្រើន។ (ព្រឹត្តិការណ៍ទាំងនោះ)ក៏មិនអាចបញ្ចេញទៅតាមខ្សែភាពយន្តបានដែរ។ (ព្រឹត្តិការណ៍)ក្នុងសៀវភៅនេះទៀតសោត ក៏ប្រមូលផ្តុំត្រឹមពីឆ្នាំ១៩៧៧ មកទល់ជាមួយនឹងឆ្នាំ២០០៣, ២០០៤, ២០០៥, ២០០៦។​ ចំពោះរឿងរ៉ាវកើតឡើងមុនពេលនោះគឺមិនមាននៅក្នុងនេះទេ (តែរឿងវ៉ាវទាំងនោះ)បែរជាមានមួយផ្នែកណានៅក្នុងរឿងនេះវិញ។

(៤) ឈុតឆាកក្នុងភាពយន្តគ្របដណ្តប់ប្រហាក់ប្រហែលត្រឹម៤០% នៃហេតុការណ៍ជាក់ស្តែង

ខ្ញុំក៏សូមបញ្ជាក់ថា (រូបភាពថត)ក្នុងរឿងនេះ អាចគ្របដណ្តប់បានប្រហាក់ប្រហែលជាត្រឹម៤០ ភាគរយនៃបញ្ហាប៉ុណ្ណោះ។ ឧទាហរណ៍ការប្រយុទ្ធរបស់ខ្ញុំនៅលើសមរភូមិពិតប្រាកដគឺមានរហូតទៅដល់១០៥ លើក ក៏ប៉ុន្តែឈុតឆាកប្រយុទ្ធដែលយកមកសម្តែងក្នុងរឿងនេះ គឺមានត្រឹមតែ៥ ឈុតឆាកតែប៉ុណ្ណោះ។ វាមិនបានគ្របដណ្តប់ទាំងស្រុង​នូវហេតុការណ៍ដែលបានកើតនៅក្នុងដំណាក់កាលនោះទេ។ ឯតួអង្គទៀតសោតគឺមានតួអង្គ​ច្រើនណាស់ដែលជាប់ពាក់ព័ន្ធ។ តួប្រទេសរបស់យើងអាចនឹងមិនគ្រប់ផងទេ បើសិនជាខ្ញុំបញ្ចេញតួទាំង​ឡាយដែលពាក់ព័ន្ធនៅក្នុងដំណើររឿងជីវិតរបស់ខ្ញុំនេះ។ ប៉ុន្តែយើងបានជ្រៀតយកនូវចំណុចដែលពាក់ព័ន្ធសំខាន់ៗយកមកដាក់នៅក្នុងរឿងនេះ។​

(៥) ថ្ងៃកំណើត គឺថ្ងៃពេញបូណ៌មី ១៥ កើត ខែស្រាពណ៍

ទាក់ទងទៅនឹងចំណងជើង ច្បាស់ជាមានការវាយប្រហារ។ ខ្ញុំចង់ផ្ញើសារទុកមុនឲ្យហើយ ព្រោះគ្រាន់តែរឿងចាប់ផ្តើមថត មានការប្រមាថ(ទៅហើយ)។ ខ្ញុំចង់ប្រាប់អស់លោកអ្នក បើខ្ញុំកើតថ្ងៃត្រង់ ប្រ​ហែល​ជាគេដាក់ចំណងជើងរឿងនេះថា កូនប្រុសកើតក្រោមពន្លឺព្រះសុរិយាហើយ គេមិនដាក់កូនប្រុសក្រោមពន្លឺព្រះចន្ទទេ។ សុំអ្នកទាំងឡាយកុំឆ្ងល់នឹងពាក្យក្រោមពន្លឺព្រះចន្ទ។ ខ្ញុំពិតជាកើតនៅថ្ងៃ ១៥ កើត ខែស្រាពណ៍ គឺខែពេញបូរណ៌មីនោះឯង។ ខ្ញុំគិតថា យើងបង្ការទុកជាមុនព្រោះពួកអគតិតែងតែរករឿង។ នេះរឿងរបស់គេសោះ។ ខ្លួនឯងចង់បង្កើតរឿងអីក៏បង្កើតទៅធ្វើទៅ ហើយរឿងរបស់គេទុកឲ្យគេ។ នេះគ្រាន់តែជាការបង្ការទុក។ បើសិនជាខ្ញុំកើត(ពេល)ថ្ងៃ គេមុខតែមិនដាក់ចំណងជើងកើតពេលយប់ទេ … ពិតជាក្រោមពន្លឺព្រះសុរិយា។ ឥឡូវចង់អ្នកណាដាក់ក្រោមភ្លើងចន្លុះឬក្រោមអំពូលម៉ែត្រអីដាក់ទៅ។ រឿងរបស់អ្នកឯង ប៉ុន្តែរឿងរបស់ខ្ញុំគឺផ្សេង … ហេតុអីបាននាំទៅដល់ការថត?

(៦) កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី ជារឿងពិត មិនអាចថត/សំដែងខុសបានទេ

ក្រោយពីរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី បានចាក់ផ្សាយតាមវិទ្យុ មានក្រុមហ៊ុន ៣ ជាក្រុមហ៊ុនបរទេសបាន​មកជួបខ្ញុំ។ មានក្រុមហ៊ុនមួយនោះ ដែលខ្ញុំគិតថាមិនបញ្ចេញឈ្មោះឡើងវិញទេ គឺមករហូតដល់២ដង។ ខ្ញុំមិនព្រមឱ្យថតទេ។ បើសិនជាអ្នកឯងមានថត គឺខ្ញុំសុំឱ្យយកសេណារីយ៉ូ ដែលមាននៅក្នុងរឿងភាគនិទានរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី។ ខ្ញុំឱ្យឯកឧត្តម ហ៊ុយ វាសនា បញ្ជូនឱ្យខ្ញុំប៉ុន្មានកេសឯណោះ។ យកទៅបាត់ទៅ។ រឿងរបស់ខ្ញុំមិនអាចយកទៅកាឡៃបានទេ … បើមិនអញ្ចឹងធ្វើឱ្យអ្វីដែលជាសាច់រឿងពិតរបស់យើងគឺក្លាយទៅជារឿងភូតកុហក។ ក្នុងរឿងនេះ បើសិនសំដែងជាតួអង្គខ្ញុំផង សូម្បីពាក្យមួយម៉ាត់ ក៏មិនអាចឱ្យខុសទេ។ (បើសំដែងឬនិយាយខុស) ថ្ងៃក្រោយ រឿងហ្នឹងវាអាចក្លាយទៅជារឿងមួយផ្សេង។ ខ្ញុំស្នើអោយមានការយកចិត្តទុកដាក់បន្ត ក្នុងហ្នឹងរឿងទាំងឡាយដែលពាក់ព័ន្ធជាមួយរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី ប្រហែលជា២០ ភាគ ចុងក្រោយនៃភាគនិទានគឺខ្ញុំបានជួយសរសេរនៅក្នុងរឿងនេះ។

(៧) មិនមែនជារឿងដាច់ដោយឡែកប៉ុន្តែពាក់ព័ន្ធទៅនឹងដំណើរជាតិទាំងមូល

មានសំណូមពរយ៉ាងច្រើនពីសំណាក់អ្នកដែលបានស្ដាប់រឿងនេះ នៅពេលដែលចាក់តាមវិទ្យុ ហើយក្នុងហ្នឹងចាក់ផ្សាយនៅតាមហ្វេសប៊ុករបស់ទូរទស្សន៍បាយ័ន, ហ្វេសប៊ុករបស់ BTV, ហ្វេសប៊ុករបស់ Fresh News ដែលផ្សាយចេញទាំងវិទ្យុនិងផ្សាយចេញតាមហ្វេសប៊ុក។ មានសំណូមពរជាច្រើនចង់ឱ្យមានថតខ្សែភាពយន្តនេះ។ វាល្មមដល់ពេលដែលត្រូវថតរឿងនេះហើយដែរ។ សូម្បីតែរឿងដែលខ្ញុំនិយាយទុកនេះ ខ្ញុំគ្មានពេលសរសេរ​ទេ។ ខ្ញុំនិយាយរួចហើយឱ្យចម្លង ព្រោះក្រែងលោពេលដែលខ្ញុំស្លាប់ទៅ យករឿងរ៉ាវអាថ៌កំបាំងទាំងឡាយទៅតាមខ្លួន។ ខ្ញុំចង់អោយមានរឿងមួយ។ រឿងនេះមិនមែនជាហេតុការណ៍ដាច់ដោយឡែករបស់ខ្ញុំទេ។ វាពាក់ព័ន្ធទៅនឹងដំណើរជាតិទាំងមូលរបស់យើង។ តើការឈឺចាប់របស់ជាតិរបស់យើងវាយ៉ាងម៉េច? ដូច្នេះបានជារឿងនេះគ្របដណ្ដប់អំពីព្រឹត្តការណ៍ទាំងឡាយដែលបានកើត។

(៨) ចាក់ផ្សាយថ្ងៃ២០ មីនា រាល់ថ្ងៃច័ន្ទ អង្គារ៍ និងពុធ

អ្នកនិពន្ធនិងដឹកនាំរឿងក៏បានបង្កើតរឿងតាំងពីការចាប់ផ្ដើមនៃជីវិតរបស់ខ្ញុំពីកុមារភាព ឆ្លុះបញ្ចាំងបន្តិចបន្តួចពីទីនោះ ប៉ុ​ន្តែមកប្រមូលផ្ដុំភាគច្រើនចាប់តាំងពីឆ្នាំ ១៩៧០ ដែលតួអង្គនៅក្នុងទីនេះ ក៏បានបង្ហាញចេញអំពីការប្រឆាំងជាមួយរដ្ឋប្រហារ ហើយគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ ដើម្បីវិលត្រឡប់មកកាន់អំណាចវិញ។ ថ្ងៃនោះខ្ញុំបានជួយពិនិត្យ។ នៅពេលដែលខ្ញុំធ្វើដំណើរពីកំពង់ធំមកកាន់ទីក្រុងភ្នំពេញ ខ្ញុំក៏បានជួយពិនិត្យនៅក្នុងការចាក់(ឈុតឆាកអំពី)ថ្ងៃនេះប្រមាណជាមួយម៉ោង។ ប៉ុន្តែមួយម៉ោងនេះ មិនអាចជំនួសឱ្យ៨០ ភាគ នៃរឿងដែលគ្រោងនឹងថតនោះទេ។ យកចោះៗ។ រឿងពិតប្រាកដរង់ចាំមើលចាប់ពីថ្ងៃទី ២០ (ខែមីនា)ខាងមុខនេះ។ នៅសល់ប៉ុន្មានថ្ងៃទៀត គឺរឿងនេះនឹងចាប់ចាក់ផ្សាយ ហើយក្នុងមួយសប្ដាហ៍ចាក់ ៣ ថ្ងៃគឺច័ន្ទ, អង្គារ៍និងពុធ។

(៩) រដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ដាក់ប្រជាពលរដ្ឋកម្ពុជាជាចំណាប់ខ្មាំងនៃសង្គ្រាម

ខ្ញុំសូមបញ្ជាក់ឡើងវិញថា វាមិនមែនជាការបំផុសរឿងដាច់ដោយឡែកទេ។ តួអង្គខ្ញុំបានផ្សារភ្ជាប់ទៅនឹងជីវិតរបស់ជាតិខ្មែរ គឺជាយុវជនម្នាក់ក្នុងចំណោមយុវជនរាប់លាននាក់ដែលរងទុក្ខវេទនា ដោយសារសង្គ្រាម(ដែលបណ្តាលពី)ការសម្រេចចិត្តខុសរបស់អ្នកនយោបាយធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ។ (ការសំរេចចិត្តខុសនោះ)បានក្លាយទៅជាបញ្ហាសម្រាប់ប្រជាជន ដែលទាំងអស់គ្នាក្លាយជាចំណាប់ខ្មាំងនៃសង្គ្រាម។ សូមបញ្ជាក់ថា គ្រាន់តែតួអង្គនេះ ខ្ញុំមិនដាក់ឈ្មោះថាជាតួអង្គ ហ៊ុន សែន នោះទេ តែគេអាចយល់បានថាមេបញ្ជាការ សំរេច ជាអ្នកណា និង ម៉ារីនី ជាអ្នកណា។ វា(ជាព្រឹត្តិការណ៍មានការ)ពាក់ព័ន្ធរួម មិនមែនរឿងដាច់ដោយឡែក។ វាអាចនឹងបន្សល់នូវកេរមរត៌កទៅអ្នកជំនាន់ក្រោយយល់ដឹង។

(១០) អ្នកចូលព្រៃតស៊ូនៅឆ្នាំ១៩៧០ គិតថា សារាចរ៨៧០ ជាការណែនាំរបស់សម្តេចព្រះនរោត្តម សីហនុ

គ្រាន់ចំណុចប៉ុណ្ណេះ​ អាចនឹងសមល្មមយល់ថា អ្នកដែលចូលព្រៃតស៊ូនៅឆ្នាំ ១៩៧០ អត់បានដឹងទេថា តើអ្នកណាដឹកនាំពិតប្រាកដទេ។ (មានការ)ចេញសារាចរដាក់ថាលេខ ៨៧០។ យើងគិតស្មានថា ៨៧០ គឺជាសារាចរណែនាំរបស់សម្ដេចព្រះនរោត្តម សីហនុ ឬសម្ដេចប៉ែន នុត ព្រោះពេលនោះសម្ដេចព្រះ នរោត្តម សីហនុ ព្រះ​​អង្គជាប្រធានរណសិរ្សរួបរួមជាតិកម្ពុជា សម្ដេច ប៉ែន នុត ជានាយករដ្ឋមន្ត្រី, ខៀវ សំផន ដូចជារដ្ឋមន្ត្រីការ​ពារ​ជាតិ កាលពីពេលនោះ។ យើងគិតស្មានថា៨៧០ នេះ ជាសារាចរណែនាំរបស់សម្ដេចព្រះនរោត្តម សីហនុ ឬក៏ជាសារាចរណែនាំរបស់សម្ដេច ប៉ែន នុត … ក្រោយមកលេចចេញឈ្មោះ ប៉ុល យើងក៏គិតថាប្រហែលជាឈ្មោះសំងាត់របស់សម្ដេចព្រះនរោត្តម សីហនុ ឬក៏ឈ្មោះសំងាត់របស់សម្ដេច ប៉ែន នុត។

(១១) តួអង្គ ហ៊ុន សែន ផ្សារភ្ជាប់ទៅនឹងជីវិតរបស់ប្រជាជន ពីពេលនោះរហូតមកដល់ពេលនេះ

តើវាមានផលប្រយោជន៍ទេសម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ? វាពិតជាមានផលប្រយោជន៍ ឱ្យអ្នកស្រាវជ្រាវទាំងឡាយបានដឹង អំពីដំណើរវិវត្តនៃសភាពការណ៍ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ ភាពបត់បែននៃសភាពការណ៍។ នេះវាជារឿងដែលចាំបាច់ត្រូវធ្វើ … ពលរដ្ឋកម្ពុជាអាចនឹងយល់បានហើយថាចាប់ផ្ដើមពីយកជីវិតធ្វើដើមទុននោះគឺរយៈពេលនោះហើយដែលសភាពការណ៍វិវត្ត ខ្ញុំនាំប្រទេសជាតិរហូតមកដល់ពេលនេះ គេមិនអាចផ្ដាច់ចេញពីបញ្ហាហ្នឹងបានទេ។ តួអង្គ ហ៊ុន សែន គឺមិនមែនគ្រាន់តែ ហ៊ុន សែន នោះទេ ក៏ប៉ុន្តែវាបានផ្សារភ្ជាប់ទៅនឹងជីវិតរបស់ប្រជាជនពីពេលនោះរហូតមកដល់ពេលនេះ។ ក្បាលរបស់ខ្ញុំត្រូវយកទៅដូរជាមួយហ្នឹងការរស់រានមានជីវិតរបស់ប្រជាជន ក្បាលរបស់ខ្ញុំក៏ត្រូវដូរជាមួយនឹងសន្តិភាព។ ជាភ័ព្វសំណាងល្អដែលខ្ញុំមានជីវិតដល់សព្វថ្ងៃ។ នោះហើយជាមូលហេតុដែលនាំដល់ការថតចេញនូវខ្សែ​ភាព​យន្តនេះ។

(១២) គូព្រេងមិនព្រាត់៖ អាពាហ៍ពិពាហ៍ក្នុងគ្រាកលយុគ

ក្នុងការចាប់ផ្ដើមនៃសាច់រឿងនេះ វាមានការខុសគ្នាជាមួយនឹងរឿងក្នុងភាគនិទានខ្លះ ដោយសារថា ពេលនោះខ្ញុំបានស្ដាប់រហូតដល់ដំណាក់កាលខ្មែរក្រហមហើយ ទើបដឹងថារឿងនេះជារឿងខ្លួនឯង។ ចឹងបានចាប់ផ្ដើមជួយសរសេរតម្រង់ៗ។ លើកនេះយើងដាក់អោយត្រូវតែម្ដង ដូចជាក្នុងភាគ១ គួរតែត្រូវនិយាយរឿងពិត(ចាប់តាំងពី)ទីនេះតែម្ដង។ ខ្ញុំសង្ឃឹមថាភរិយាជាទីស្រលាញ់របស់ខ្ញុំមិនប្រកាន់ជាមួយខ្ញុំទេ។ ខ្ញុំបានសរសេរបំពេញនូវចន្លោះប្រហោង ហើយក៏ជាផ្នែកមួយនៃការរួមជាមួយរឿងសព្វថ្ងៃនេះ នោះគឺរឿង “គូព្រេងមិនព្រាត់” ដែលសរសេរផ្នែកទី១ គឺ “អាពាហ៌ពិពាហ៍ក្នុងគ្រាកលយុគ” និងផ្នែកទី២ “ជីវិតក្រោយរៀបការ”។​ ខ្ញុំមិនដឹងថា តើវាមានបុណ្យបាបឬជោគជតារាសី ឬព្រហ្មលិខិតកំណត់ពិតប្រាកដឬអត់ បានជាមនុស្ស ២នាក់ ដែលមិនស្គាល់គ្នាសោះ បែរជា(ត្រូវបាន)ផ្សំផ្គុំដោយយុទ្ធជន។ ទីចុងបំផុត យើងបានជួបគ្នាជាប្ដីប្រពន្ធ។ មកដល់ពេលនេះ យើងមានទាំងកូន យើងមានទាំងចៅ។ ប្រសិនបើចៅព្រមទៅទៀត ប្រហែលជាមានទាំងចៅទួត។

(១៣) ដំណើររឿង គូព្រេងមិនព្រាត់

ខ្ញុំបានទទួលសារភាពដោយត្រង់ៗហើយថា នៅពេលដែលខ្ញុំជួបមុខ រ៉ានី នេះ ខ្ញុំស្រលាញ់គេពិត។ សូមឱ្យអ្នកទាំងឡាយសួរទៅ រ៉ានី ទៅថា ពេលដែលចាប់ផ្ដើមជួបខ្ញុំ គាត់ស្រលាញ់ខ្ញុំមែនឬអត់? ហ្នឹងគឺមានតែគាត់ទេ ជា​អ្នកឆ្លើយបាន។ គ្រូទាយតែងតែទាយថា គូព្រេងរបស់ខ្ញុំនៅក្រោមខ្សែទឹក។ អ្នកទន្លេចូលចិត្តទាយអញ្ចឹង ប៉ុន្តែបែរជាប្រពន្ធរបស់ខ្ញុំនៅលើទឹកទៅវិញ។ អញ្ចឹងរឿងនេះគឺ “គូព្រេងមិនព្រាត់”។ ឈុតឆាកមួយដែលខ្ញុំបានដើររកផ្ទះ រ៉ានី តាំងពីភូមិទី១ រហូតទៅជួបជាមួយនឹងឪពុកក្មេកខ្ញុំនិងបងថ្លៃខ្ញុំ ក៏បានឆ្លុះបញ្ចាំងនៅក្នុងរឿងហ្នឹងដែរ។ នេះទេវតានាំឱ្យជួបគ្នា។ រឿងដែលចៃដន្យហ្នឹង សូម្បីតែ(ការទទួលបាន)ភួយ(ដោយចៃដន្យ) ដែលនិយាយដូចលេងសើច ប៉ុន្តែជារឿងពិត។ ខ្ញុំស្អប់ រ៉ានី ណាស់។ ខ្ញុំខឹង។ ខ្ញុំជេរ។ ដោយសារអី? វិន័យជំនាន់នោះ សម្រាប់នាយទាហាន ឬពលទាហាន គឺតឹងតែងណាស់ក្នុងបញ្ហាសីលធម៌។ ប៉ុន្តែ រឿងនេះបានកើតចុះកើតឡើងៗ។ ខ្ញុំក៏បាននិងមេបញ្ជាការរបស់ខ្ញុំ … សុក សារឿន និយាយត្រូវរ៉ូវគ្នាក៏ទៅភ្លាម។ ខ្ញុំក្លាយទៅជាមនុស្សចេះភូតនៅពេលនោះឯង។

ពេលទៅដល់ ខ្ញុំមិនស្គាល់មុខ។ មានអ្នកលើកម្ហូបម្ហាមក។ មិនដឹងថាតើមួយណាជា រ៉ានី ហ្នឹង? ខ្សឹបទៅសួរគ្រូពេទ្យៗ ថាអត់មាននៅហ្នឹងទេ។ ត្រឡប់មកវិញ ខ្ញុំក៏មកយកម៉ូតូ ធ្វើដំណើរទៅផ្ទះបងជីដូនមួយរបស់ខ្ញុំ។ បង​ជីដូនមួយនោះ ទើបត្រឡប់មកនៅស្រុកខ្មែរប៉ុន្មានថ្ងៃមុន។ គាត់មានកូននៅអាមេរិកនិងមានកូននៅស្រុកខ្មែរនេះធ្វើការនៅក្រសួងទេសចរណ៍។ ខ្ញុំបានសួរ(អ្នកដែលខ្ញុំមិនដឹងថាជា រ៉ានី)ពីក្រោយខ្នងថា “មេបញ្ជាការខ្ញុំទៅណាហើយ?”។ (រ៉ានី) បានឆ្លើយមកថា “ទៅមាត់ទន្លេបាត់ហើយ”។ យកឥរ៉ាន់ទៅដាក់ទុករួចហើយ ត្រឡប់មកវិញ ក៏សួរទៀតដោយហៅសុទ្ធតែបងទៀតថា “បងស្រី មួយណាជា រ៉ានី?”។ (គាត់)ឆ្លើយដោយកុហកថា “រ៉ានី ទៅដងទឹកហើយ”។ ចុះមកដល់ក្រោម បានជួបគ្រូពេទ្យម្នាក់ អាយុគាត់ប្រហែលជាបងខ្ញុំជិត ១០ឆ្នាំ។ ខ្ញុំបានសួរថា “បង ម៉ុងៗ មួយណា រ៉ានី?”។ គ្រូពេទ្យ ម៉ុង ឆ្លើយថា “រ៉ានី ហ្អែងសួរអម្បាញ់មិញហ្នឹង”។

ក៏ក្ដៅចិត្តតែម្ដង។ គិតថា យប់ហ្នឹង បញ្ជីចាស់បញ្ជីថ្មី គឺត្រូវតែស៊ីសងហើយ។ ការចាប់ផ្ដើមដោះស្រាយការយល់ខុសនេះក៏ដំណើរការដោយមានស្ដ្រី២ នាក់មកជាមួយគ្នា។ យើងអត់បែងចែកបានថា តើមួយណាជា រ៉ានី និងម្នាក់ទៀតជានរណាទេ? ដល់គេនិយាយទៅ ទើបបានដឹង។ ដល់ឃើញគេស្អាត ស្រលាញ់គេភ្លាម។ អ្វីៗ ទាំងឡាយដែលចង់ទូទាត់បញ្ជី(ក៏រសាយ)។ ការខឹង(បានប្រែ)ទៅជាស្រលាញ់។ (ពេលនោះក៏)ចាប់ផ្ដើមចេះភូត។ ខ្ញុំបានប្រាប់ទៅមេបញ្ជាការរបស់ខ្ញុំថា “ម៉ូតូរបស់យើង ម៉ាស៊ីនមិនស្រួល។ អាគុយក៏មិនកាន់ដែរ។ អញ្ចឹងត្រូវដេកនៅហ្នឹង”។ គាប់ជួន គេបានយកភួយ២មកអោយដណ្តប់។ នៅក្នុងរឿងហ្នឹង មាននារី ២នាក់ គឺមាននាង តី មួយដែរ។ គេយកភួយមកអោយ។ បង សុក សារឿន រុញមកឱ្យខ្ញុំ ចំភួយរបស់គេហ្នឹង។ ចេះបានការជាមួយគ្នា។ ដល់ការជាមួយគ្នាហើយ​ បានដឹងភួយហ្នឹង។ អញ្ចឹងនេះ តើទេវតារៀបចំ?

ខ្ញុំជាមួយនឹងប្រពន្ធខ្ញុំនេះ ទម្រាំនឹងបានគ្នា(ជាប្តីប្រពន្ធ) គឺមានរឿង(ច្រើន)។ និយាយតាមមួយបែបអញ្ចេះ (ស្រីៗ)ប្រយ័ត្នមនុស្សប្រុស​ដើរជិត។ ប៉ុន្តែមិនមែនមានប្រុសទាំងអស់អញ្ចឹងទេ។ ការពិតប្លង់ថតនៅទីនេះ អាចនឹងខុសគ្នាបន្ដិច ប៉ុន្តែយើងគ្រាន់តែយកជានិមិត្តរូបបាន។ “កន្លែងបុកអង្ករ” នៅខាងមុខអញ្ចឹង។ ខ្ញុំលួចវាស់កម្ពស់គេ រួចស្រេចទៅហើយ។ មិនដឹងថា តើបុរសនៅក្នុងហ្នឹងមានប៉ុន្មាននាក់ដែលលួចវាស់កម្ពស់គេនោះ? គេកំពុងតែឈរបុកអង្ករ អញ្ចឹង យើងដើរចុះដើរឡើង។ ដើរតែ ២ដង យើងអាចវាស់កម្ពស់បានហើយ។ តើទាបជាងយើងខ្លាំងពេក ឬក៏ខ្ពស់ជាងយើង? និយាយបង្ហាញការពិតចំហទូទាំងប្រទេសតែម្ដងទៅ។ តើទូរទស្សន៍ប៉ុន្មានកំពុងតែផ្សាយបន្ដផ្ទាល់នេះ។ រឿងហ្នឹង វាបានកើតអញ្ចឹង។

ខ្ញុំជាមួយនឹងភរិយារបស់ខ្ញុំនេះ ថ្ងៃដែលជួបគ្នាទី១ គឺនៅក្នុងខែមីនា ឆ្នាំ១៩៧៤។ ក្រោយមក ក្នុងខែមេសា ឆ្នាំ១៩៧៤ ដដែល។ ខ្ញុំរកពេលដើម្បីនឹងទៅរកគាត់ តាមរបៀបទៅសួរសុខទុក្ខកូនទាហានរបស់ខ្ញុំកំពុងតែសំរាកពេទ្យ។ ក៏ប៉ុន្តែអត់បានជួប។ អស់សង្ឃឹមមែនទែន។ គាប់ជួនគាត់ចេញពីចាក់ថ្នាំឱ្យគេ ជួបគ្នានៅតាមផ្លូវបន្ដិច ប្រហែលជា៥ នាទីតែប៉ុណ្ណោះ។ តាំងពីហ្នឹងមក យើងមិនដែលបានជួបគ្នាទៀតទេ។ ជួបគ្នានៅផ្សារពាមជីលាំងដោយចៃដន្យម្ដង។​ ដោយសារមិត្តភក្ដិខ្ញុំម្នាក់ស្រវឹងស្រា យើងក៏ខានបានជួបទៅទៀត។ (គ្រាន់តែ)បានជួបមុខបន្ដិច ប៉ុន្តែរវល់ដឹកមិត្តភក្ដិស្រវឹងស្រាយកទៅដាក់ផ្ទះ។ ត្រឡប់មកវិញ គេទៅផ្ទះបាត់។

ឥឡូវចោទចេញជាសំណួរថា តើអ្នកណាស្រលាញ់អ្នកណា? គាត់ស្រលាញ់ខ្ញុំឬខ្ញុំស្រលាញ់គាត់? ខ្ញុំសារភាពថា ខ្ញុំស្រលាញ់គាត់ប៉ុន្តែគាត់ក៏ស្រលាញ់ខ្ញុំដែរ។ ខ្ញុំលើកឧទាហរណ៍៖ គាត់ជាអ្នកទទួលខុសត្រូវផ្នែកមួយនៃមន្ទីរពេទ្យស្រុកក្រូចឆ្មារ។ គាត់ទៅមន្ទីរពេទ្យជិតសមរភូមិចំនួន២លើក។ លើកទី១ គាត់យកអ្នកជំងឺទៅ ដើម្បីធ្វើការវះកាត់។ ទម្រាំតែខ្ញុំដឹង ខ្ញុំប្រឹងមកដាច់ច្រវាក់កង់ទៀត។ មកដល់គេចេញទៅបាត់។ ស៊យអត់បានជួបទៀត។ លើកទី២ គាត់ត្រូវទៅធ្វើត្រីប្រហុក។ ការពិតគោលដៅរបស់គាត់គឺចង់ជួបខ្ញុំ។ ហ្នឹងយើងនិយាយចំហ ព្រោះយើងទៅខ្មាស់អីទៀត មានចៅជិតបានទាំងចៅទួតទៀតហើយ។

នៅក្នុងខ្សែភាពយន្តដែលចាក់បន្ដិចទៀតនេះ គាត់ទៅដល់មន្ទីរពេទ្យ។ ពេលហ្នឹងខ្ញុំកំពុងមានវិបត្តិផ្លូវចិត្តខ្លាំងណាស់ គឺក្រោយពេលដែលខ្ញុំពិការភ្នែកហើយ។ តើគេព្រមយកខ្ញុំ ឬអត់? ថ្ងៃមួយ ដូចសុបិន្តទាំងថ្ងៃអញ្ចឹង។ នៅពេលដែលគាត់ទៅដល់មន្ទីរពេទ្យ គាត់យកមាន់ ៣ ក្បាលទៅឲ្យខ្ញុំ។​ តើនេះបង្ហាញអំពីការស្រឡាញ់ចំពោះខ្ញុំឬអត់? ច្បាស់ណាស់ថាគាត់ស្រឡាញ់ខ្ញុំ។ វាទាល់តែមានទៅមានមក។ រឿងអកុសលរបស់ខ្ញុំវាអញ្ចេះ។ កាលខ្ញុំត្រូវរបួសភ្លៅ នៅមុនពេលស្គាល់គាត់នោះ គេឲ្យទៅដេកមន្ទីរពេទ្យស្រុកក្រូចឆ្មារ មិនទៅទេ ព្រោះស្អប់ រ៉ានី ហ្នឹង។ ដល់ទៅថ្ងៃ១ ខែមករា ឆ្នាំ១៩៧៥ ត្រូវរបួសស្មា ដែលជារបួសលើកទី៤ ចង់ទៅដេកពេទ្យក្រូចឆ្មារ ដើម្បីទៅជួបគេ​ តែគេឯណេះមិនឲ្យទៅ។ រឿងរ៉ាវទាំងនេះមិនជាការគាប់ជួនទេ។ វាដូចជាបានបំបែកយើង។ ទាំងសងខាងសុទ្ធតែត្រូវគេបង្ខំ។ ខ្ញុំត្រូវគេបង្ខំឲ្យរៀបការជាមួយអ្នកផ្សេង។ ឯខាងណេះកាន់តែធ្ងន់ធ្ងរសំរាប់ ខ្លួន​គាត់។

(១៤) ផ្ដល់មតិទាំងស្រក់ទឹកភ្នែក លើឈុតឆាកថតរួចហើយ

នេះជាប្រវត្តិរបស់យើង។ ប៉ុន្តែយើងក៏បានរៀបការ ទាំងសងខាងប្ដេជ្ញាថាមិនទទួលអ្នកណាផ្សេង ខ្ញុំទទួលយកប្រពន្ធខ្ញុំរាល់ថ្ងៃ ហើយគាត់ៗក៏ប្ដូរផ្ដាច់ថាយកខ្ញុំរាល់ថ្ងៃនេះដែរ។ តែរឿងរ៉ាវរបស់ខ្ញុំៗ អាចនិយាយបានសម្រាប់អ្នកទាំងអស់គ្នាថា របួសខ្លួនប្រាណអាចនឹងព្យាបាលជា តែរបួសផ្លូវចិត្តពិបាកនឹងការព្យាបាល។ វាបានវាយប្រហារខ្ញុំរហូតមកដល់ពេលនេះ រយៈពេលច្រើនឆ្នាំ ប៉ុន្តែខ្ញុំនៅតែមិនអាចបំភ្លេចវាបានទេ។ នៅពេលដែលថតបានគឺ ហ៊ុយ វាសនា តែងតែបញ្ជូនមកខ្ញុំត្រូវត្រួតពិនិត្យ២ លើក។ ថតហើយ កាត់តរួចហើយ បញ្ជូនមកឲ្យខ្ញុំមើលមួយសា។ ខ្ញុំផ្ដល់មតិត្រឡប់ទៅវិញ។ កន្លែងខ្លះត្រូវថត កន្លែងខ្លះត្រូវជួសសម្លេង ជួសពាក្យពេចន៍ដើម្បីឲ្យត្រូវ។ ពេលនោះ ស្ទើរតែរៀងរាល់ពេលដែលខ្ញុំសម្រក់ទឹកភ្នែក។ នៅក្នុងប្រវត្តិរបស់ខ្ញុំជាមួយនឹងភរិយារបស់ខ្ញុំ វាជាផ្នែកមួយនៃទុក្ខសោករបស់ប្រជាជននៅទូទាំងប្រទេស។ ការវាយប្រហារខាងផ្លូវចិត្ត របួសខាងផ្លូវចិត្ត មិនមែនជាបញ្ហាតូចតាចទេ។

(១៥) ក្នុងតំណែងផ្លូវរដ្ឋជាង៤៤ ឆ្នាំ ៨០%នៃសុបិន្តគឺអតីតកាលដ៏កំសត់

ខ្ញុំកាន់មុខតំណែងផ្លូវរដ្ឋរយៈពេលជាង៤៤ ឆ្នាំហើយ រាប់ទាំងតំណែងជានាយករដ្ឋមន្រ្តី ក៏ប៉ុន្តែ៨០% នៃការយល់សប្តិ​របស់ខ្ញុំៗ មិនដែលយល់សប្ដិឃើញថា ខ្ញុំជានាយករដ្ឋមន្រ្តីទេ។ តែខ្ញុំយល់សប្ដិពីរឿងអតីតកាលដ៏កម្សត់របស់ខ្ញុំទៅវិញ។ អ្នកទាំងអស់គ្នាអាចគិតមើល។ នៅពេលដែលកូនស្លាប់នៅនឹងមុខ សុំគេយកទៅកប់គេមិនឲ្យ។ នៅពេលដែលខ្ញុំសុំគេនៅមើលប្រពន្ធដែលទើបនឹងឆ្លងទន្លេ ក៏គេមិនឲ្យ។ អារម្មណ៍បែបនេះ មនុស្សធម្មតាប្រហែលជាមិនអាចអត់ឱនបានទេ។ ធម្មតា ខ្ញុំប្រើកាំភ្លើង២ ដើម មួយពាក់នឹងចង្កេះ មួយទៀតដាក់ក្នុងកាបូបដែលខ្ញុំស្ពាយ ដែលអាចបាញ់បានភ្លាមៗ … ជាអកុសល ថ្ងៃចេញដំណើរនោះវានៅក្រោមខ្នើយ។ មិនបានយកមកតាមខ្លួន។ ឥឡូវ K54 នៅនឹងវិមាន​ឈ្នះឈ្នះ។ ហេតុអីបានជាខ្ញុំមិនបាញ់មេបញ្ជាការឃោឃៅនេះ? សូម្បីតែកន្លែងដែលស្ងាត់នៅពេលដែលធ្វើដំណើរចេញទៅនោះ ខ្ញុំអាចយកអាមួយនេះបាញ់ចោលនៅកណ្ដាលផ្លូវ ក៏ប៉ុន្តែខ្ញុំមិនធ្វើបែបនេះ ព្រោះខ្ញុំត្រូវធ្វើការធំជាងនេះគឺរំដោះប្រជាជន។

(១៦) មិនសម្រក់ទឹកភ្នែកក្នុងការប្រយុទ្ធ តែសម្រក់ទឹកភ្នែកព្រោះភរិយា

ខ្ញុំគិតថា ខ្ញុំបានបំពេញភារកិច្ចជាប្ដីដ៏ល្អនៅក្នុងពេលវេលាដ៏លំបាក។ ខ្ញុំបានយកប្រពន្ធខ្ញុំចេញពីមន្ទីរពេទ្យ អារម្មណ៍គិតយ៉ាងម៉េច? ខ្ញុំសូមជម្រាប ដើម្បីការរស់រានមានជីវិតរបស់ប្រពន្ធ ហើយតែពីរនាក់តទល់ ពេលនោះខ្ញុំទើបមានអាយុ ២៤ ឆ្នាំ ប្រពន្ធខ្ញុំមានអាយុទើបតែ ២២ ឆ្នាំទេ។ បានមាន់មួយ យកមកខ។ ខ្ញុំហ៊ានត្រឹមតែយកទឹកស្រូបបាយ ប៉ុន្តែខ្ញុំទុកនូវសាច់ដើម្បីឲ្យភរិយាខ្ញុំទទួលទាន … ការវាយប្រហារ(ដោយក្រុមមនុស្សអគតិមួយចំនួន)វាធ្ងន់ធ្ងរពេកទៅនឹងផ្លូវចិត្តសម្រាប់មនុស្សម្នាក់ដែលមិនខ្លាចស្លាប់នឹងសង្រ្គាម។ (ការធ្វើ)សង្រ្គាម នៅពេលដែលចូលទៅ យើងអត់គិតស្មានថាយើងបានត្រឡប់មកវិញទេ។ ខ្ញុំមិនដែលសម្រក់ទឹកភ្នែកនៅពេលដែលខ្ញុំចូលប្រយុទ្ធជួបការលំ​បាកណាមួយឡើយ។ ប៉ុន្តែ ខ្ញុំបែរជាសម្រក់ទឹកភ្នែកស្ទើរតែរាល់ពេល តែមិនឲ្យប្រពន្ធខ្ញុំដឹងទេដើម្បីគាត់ឆាប់ជា។ ខ្ញុំថែប្រពន្ធខ្ញុំដូចជាថែម្ដាយចាស់។ គាត់ជាសាក្សី ជាអ្នកនៅរស់នៅទីនេះ មិនមែនខ្ញុំចេះតែនិយាយទេ។

(១៧) ទឹកភ្នែកមិនទាន់បាត់ស្រក់ពេលលឺចម្រៀង “«ទុក្ខស្រីប្ដីព្រាត់”» … ព្រោះជាដំណើរជីវិតមិនធម្មតា

រឿងរ៉ាវនៅទីនេះ យើងកម្សត់កម្របែបនេះ វាលំបាកណាស់។ ពេលចេញដំណើរ នុច ថន នៅទីនេះស្រាប់។ នៅ​ផ្លូវបំបែកម្ខាងទៅអូរសំពោច ម្ខាងទៅព្រំដែនវៀតណាម ដែលយើងឆ្លងកា​​​ត់ទៅ X16 ទាំង នុច ថន, ញ៉ឹក ហួន, សន សាញ់, និង វ៉ា បោអ៊ាង សុទ្ធតែបាននិយាយថា “បង! ទៅយកបងស្រី ពួកខ្ញុំជួយសែង”។ ខ្ញុំបានប្រាប់ពួកគេថា ប្រសិនបើទៅយក យើងមិនអាច(​ចេញបាន)ទាន់ពេលទេ ព្រោះចម្ងាយប្រមាណជា ៣០​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គីឡូម៉ែត្រឯណោះ​​។ រឿងរ៉ាវដែលពិបាកបំផុតនៅត្រង់ថា យើងចោលប្រពន្ធនៅតែឯងជាមួយនឹងកូននៅក្នុងផ្ទៃ។ នេះគឺជាចំណុចនៃការវាយប្រហារខាងផ្លូវចិត្តរហូតមកដល់ពេលនេះ។ ទឹកភ្នែកខ្ញុំនៅមិនទាន់បាត់ស្រក់ទេ នៅពេលដែលលឺចម្រៀង «ទុក្ខស្រីប្ដីព្រាត់» ឬ «អនិច្ចាកូនកម្សត់ ប្រវត្តិម្ដាយកម្ម» ឬ «សំបុត្រដែលពិបាកសរសេរបំផុត» … ខ្ញុំតែងតែរន្ធត់ តែខ្ញុំនៅតែស្ដាប់វា ព្រោះវាជាដំណើរជីវិតដែលមិនធម្មតា។

(១៨) បន្តថតឈុតឆាកដែលលំបាកតទៅទៀត តាមសិល្បវិធីអ្នកនិពន្ធនិងដឹកនាំរឿង

នៅពេលខាងមុខ ឈុតឆាកដែលលំបាក រឿងរ៉ាវទាំងឡាយនឹងចាប់ផ្ដើមថតតទៅទៀត។ ឥឡូវថតបានខ្លះ ហើយក៏ផ្គុំបានសម្រាប់ការចាក់ផ្សាយជាបន្តបន្ទាប់។ ប៉ុន្តែ រឿងទាំងអស់នេះ ខ្ញុំគិតថា វាជារឿងនឹងបង្កើតនៅក្នុងខ្សែភាពយន្តនេះ ប៉ុន្តែ ដូចខ្ញុំបានបញ្ជាក់ថា វាគ្របដណ្ដប់បានប្រមាណជា ៤០% តែប៉ុណ្ណឹង វាមិនអាចបង្កើតបានទាំងអស់ទេ។ ម្ខាងទៀត ក៏សុំបញ្ជាក់ថា យើងមិនអាចទៅយកតួអង្គនៃមេដឹកនាំវៀតណាម ដែលខ្ញុំបានឆ្លងកាត់ទាំងនោះ យកមកថតទេ។ ដូច្នេះ ចំណុចទាំងនេះអាចនឹងមានការយល់គ្នាតាមរបៀបអត្ថាធិប្បាយបែបណានោះ គឺអ្នកនិពន្ធនិងអ្នកដឹកនាំរឿងបានដឹងរឿងនេះហើយ។

(១៩) នៅពេលទឹកភ្នែក ហ៊ុន សែន ស្រក់ អ្នកបំផ្លាញសន្ដិភាពកុំសង្ឃឹមថាទទួលបានការយោគយល់

ដំបូងឡើយ ខ្ញុំគិតថាខ្ញុំនិយាយនាំអ្នកទាំងឡាយសើច។ តែចុងក្រោយនេះ បែរជាខ្ញុំស្រក់ទឹកភ្នែកខ្លួនឯងពេលណានឹកឃើញដល់រឿងនេះ។ នេះហើយដែលខ្ញុំត្រូវតែក្បាល​រឹងជាមួយអ្នកដែលបំផ្លាញសន្ដិភាព។ ត្រូវចាំ! ទឹកភ្នែករបស់ ហ៊ុន សែន នៅពេលដែលទឹកភ្នែករបស់ ហ៊ុន សែន ស្រក់ អ្នកកុំសង្ឃឹមថា ហ៊ុន សែន អាច​ផ្តល់ការយោគយល់ឲ្យអ្នកបំផ្លាញសន្ដិភាពរបស់កម្ពុជា។ គេត្រូវយល់ ខ្ញុំមិនភ្លើតភ្លើនជាមួយនឹងអំណាច ហើយ​ក៏​មិនទុកឲ្យអ្នកដែលមានចេតនាបំផ្លាញសន្ដិភាពនេះ អាចធ្វើអ្វីស្រេចនឹងចិត្តនោះទេ។ គេត្រូវយល់ ត្រូវដឹងរឿងនេះ មិនថាដោយតំលៃណាទេ ត្រូវការពារសន្ដិភាពឲ្យបាន។ ទុក្ខសោករបស់ខ្ញុំ ជាតំណាង ជានិមិត្តរូបទុក្ខសោករបស់​ប្រជាជន។

(២០) បន្តសាច់រឿងដល់កំណើតកូនស្រីច្បង និងខ្មែរក្រហមបាញ់សម្លាប់ឪពុកក្មេក

ថ្ងៃនេះ អ្នកទាំងឡាយមិនទាន់បានឃើញ ព្រោះរឿងវាវែង។ ទើបថតបាន ៦០%។ ខ្ញុំគួរតែបញ្ជាក់​ថាមុននេះ ខ្ញុំគ្រោងនឹងបញ្ចប់​ត្រឹមឆ្នាំ ១៩៧៩ ក្រោយពេលដែលខ្ញុំជួបភរិយានិងកូនរបស់ខ្ញុំនៅថ្ងៃ​ ២៤ កុម្ភៈ ឆ្នាំ ១៩៧៩ និងក្រោយហ្នឹងបន្ដិច។ ឥលូវ ខ្ញុំគិតថាខ្ញុំនឹងថត​រហូតទៅដល់​កូនស្រីរបស់ខ្ញុំកើតដោយសារ​វាពាក់​ព័ន្ធ​រឿងទុក្ខសោកបន្ដទៀត។ ក្រុមគ្រួសាររបស់ខ្ញុំពិតជាលះបង់ច្រើន។ យើងបង់ថ្លៃច្រើនពេកហើយ។ (ភរិយា)​ខ្ញុំត្រូវរលូតកូនមួយទៀតដោយសារភ្នំពេញអត់ទឹកប្រើ និងការធ្វេសប្រហែសរបស់ខ្ញុំដោយមិនបានយួរទឹក​ដាក់ពាង​។ ពេលនោះប្រើពាង មិនមែនភ្នំពេញដូចថ្ងៃនេះទេ។ ភ្នំពេញអត់មានទឹកប្រើទេ។ ព្រលឹមឡើងត្រូវទៅយក​ទឹកពីមាត់ទន្លេយកមកចាក់ពាងខាងក្រោម រួចហើយរែកឡើងទៅលើ។ ​ប៉ុន្ដែ​រឿង​មួយទៀតដែលសោកសៅលើសពីនេះ គឺពួកខ្មែរក្រហមចូលទៅបាញ់សំលាប់ឪពុកក្មេករបស់ខ្ញុំនៅហ្នឹងផ្ទះ។ ពេល​នោះភរិយារបស់ខ្ញុំកំពុងមានផ្ទៃពោះជាមួយនឹងកូនស្រីច្បង។ រឿងនេះនឹងថត(បន្ដ)ដើម្បីបង្ហាញឲ្យឃើញថា បន្ទាប់ពីការរំដោះប្រទេសហើយ សង្គ្រាមនៅបន្ដនៅឡើយទេ រហូតដល់ឪពុកក្មេករបស់រដ្ឋមន្ដ្រីការបរទេសម្នាក់ទទួល​ការ​បាញ់សម្លាប់។

(២១) ភាពយន្ដចាប់ផ្ដើមថត បាត់បង់បន្ថែមតួអង្គក្នុងសាច់​រឿងរហូតដល់ទៅ៤ នាក់

នៅក្នុងរឿងនេះ នឹងឃើញរូបភាពនៃឪពុករបស់ ម៉ារ៉ានី ដែលមើលថែទាំចៅ ប៉ុន្ដែរយៈពេលក្រោយ​មក គេមិនបានឃើញគាត់។ តើគាត់ទៅណា? ចំណុចត្រង់នេះ ខ្ញុំបានសរសេរនៅក្នុងសៀវភៅ “គូព្រេងមិនព្រាត់” ​ក៏ប៉ុន្ដែ​ត្រូវដាក់បញ្ចូលក្នុងខ្សែភាពយន្ដនេះឯង។ លោក គង់ សុភី ត្រូវបន្ដដើរតួនាទីបញ្ចប់ក្នុងភាគចុងក្រោយ។ យើងក៏ស្ដាយនៅពេលដែលយើងចាប់ផ្ដើមថតនៅខ្សែភាពយន្ដនេះ យើងបានបាត់បង់បន្ថែមនូវតួអង្គក្នុង​រឿងនេះរហូតទៅដល់៤ នាក់ ទី១ មេបញ្ជាការ សុខ សារឿន គាត់បានចូលរួមជាមួយយើងក្នុងការ​ចាប់ផ្ដើម​រៀប​ចំ​ថត ប៉ុន្ដែជាអកុសល គាត់បានទទួលមរណភាព ទី២ បងប្រុសរបស់ខ្ញុំ ហ៊ុន ណេង ដែលជាតួអង្គនៅក្នុង​រឿង​នេះក៏ត្រូវបាត់បង់ជីវិត​ទៀត ទី ៣ គ្រូពេទ្យ តាំងលី ដែល សុខ សុម៉ាវត្ដី ដើរតួ ក៏ត្រូវបាត់បង់ជីវិតកាលពីឆ្នាំទៅដែរ និងចុងក្រោយកាលពីខែមុននេះគឺប្អូនស្រីពៅរបស់ភរិយាខ្ញុំក៏បាត់បង់ជីវិតទៀត។

(២២) សម្រុកថតបញ្ចប់៤០% ដែលនៅសល់ក្នុងខែមេសានិងខែឧសភា ដើម្បីបញ្ចាំង

ខ្ញុំសង្ឃឹមថា តួអង្គដែលនៅសេសសល់នឹងមិនទាន់ទៅណា ហើយរឿងនេះនឹងចាក់បញ្ចាំងឲ្យគាត់បានឃើញ​នូវរូបកាយរបស់គាត់នៅពេលដែលគេដើរតួជំនួស។ ខ្ញុំហាក់ដូចជានិយាយច្រើនពេកហើយ ប៉ុន្ដែអ្នកទាំងអស់គ្នា​មិនជាលំបាកដូចខ្ញុំទេ។ ខ្ញុំត្រូវរួមជាមួយអ្នកទាំងអស់គ្នានៅល្ងាចនេះ។ បន្ដិចទៀតយើងចាក់ផ្សាយ​រួចហើយ យើងទទួលទានបាយ។ ស្អែកខ្ញុំទៅដល់ពោធិសាត់នោះ។ ល្ងាចមកវិញនឹងទទួលភ្ញៀវ។ អញ្ចឹងខ្ញុំមានការរវល់ច្រើន។ ខ្ញុំសូមអភ័យទោស​អំពីការនិយាយដ៏វែងអន្លាយរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែរំលឹកខ្លះៗពាក់ព័ន្ធនឹងដំណើររឿងនិងគោលដៅនៃការធ្វើខ្សែភាពយន្ដ​នេះ។ អរគុណណាស់សម្រាប់ការចូលរួមល្ងាចនេះ ហើយក៏សូមអភ័យទោសផងដែរចំពោះញាតិមិត្តទាំងឡាយ ដែលយើង​មិន​បានអញ្ជើញមកដោយសារតែទីកន្លែងមានការកំណត់មានកម្រិត។ មានអ្នកចង់ចូលរួមច្រើនក៏ប៉ុន្ដែយើងមិនអាចធ្វើអស់។

ជាថ្មីម្ដងទៀតសូមអរគុណសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រប់តួអង្គពាក់ព័ន្ធដែលបានចូលរួមចំណែកក្នុងរឿងនេះ ហើយសូមតួទាំងអស់ជាមួយនឹងអស់លោកទីប្រឹក្សា ដែលសុទ្ធតែនាយឧត្តម​សេនីយ៍និងឧត្តមសេនីយ៍ជាទីប្រឹក្សាភាពយន្ដ នឹងបន្ដ(ភារកិច្ច) ព្រោះត្រូវសម្រុកថតបញ្ចប់ ៤០% ដែលនៅសល់នៅក្នុងខែមេសា និងខែឧសភានេះ ដើម្បីអាចបញ្ចាំងបាន។ ប៉ុន្ដែវគ្គទាក់ទងនឹងឈុតឆាកប្រយុទ្ធទាំង ៥ លើកគឺបានរួចរាល់ហើយបើតាមខ្ញុំដឹង។ ឈុតឆាកហ្នឹងគឺជាឈុតឆាកពិបាក ដែលធ្វើឲ្យស្ទះការរៀបភាគ។ បើតាមលោក ហ៊ុយ វាសនា បានគូស​ជាភាគ ជាង ៣០ ភាគរួចទៅហើយ ក៏ប៉ុន្ដែវាស្ទះកន្លែងដែលត្រូវរៀបឈុតឆាកប្រយុទ្ធ១០៥ លើក គឺឲ្យយក​តែ៥ កន្លែងទេ វាយពេលថ្ងៃ ២ កន្លែង និង ពេលយប់វាយ ៣ កន្លែង។ អញ្ចឹងទេគឺថតរួចហើយ។ ខ្ញុំសូមឲ្យគ្រប់តួចូលរួមជាមួយនឹងរឿងនេះ។

ចុងបញ្ចប់ជូនពរសម្ដេចឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអ្នកនាងកញ្ញា និងបងប្អូនជនរួមជាតិ​ទាំងអស់សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/82357/feed 0
(Video) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធីបុណ្យទន្លេលើកទី ៧ នៅខេត្តកំពង់ធំ https://pressocm.gov.kh/archives/82349 https://pressocm.gov.kh/archives/82349#respond Thu, 09 Mar 2023 11:58:29 +0000 https://pressocm.gov.kh/?p=82349 CNV:

(១) បើគ្មានសន្តិភាព សុំកុំនិយាយដល់ប្រជាធិបតេយ្យឬសិទ្ធមនុស្ស

… ខ្ញុំចង់សង្កត់ធ្ងន់នៅទីនេះថា យើងនៅតែបន្តផ្តល់អាទិភាពទៅលើកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពក្នុងប្រ​ទេសយើង។ យើងមិនខ្វល់ថា(ការរក្សាសន្តិភាពនេះ នឹង)មានអ្វីកើតឡើងនោះទេ។ អ្នកណាក៏ដោយដែលមានបំណងឬធ្វើសកម្មភាពបំផ្លាញសន្តិភាពនៅក្នុងប្រទេស យើងនឹងមិនញញើតនឹងប្រើគ្រប់មធ្យោបាយ ចាត់វិធានការ ទោះដោយតម្លៃណាក៏ដោយ ដើម្បីរក្សានូវសន្តិភាព ធានាដល់ការអភិវឌ្ឍន៍ប្រទេស។ សន្តិភាពត្រូវដើរមុនអ្វីៗ ទាំងអស់។ បើគ្មានសន្តិភាព សុំកុំនិយាយដល់ប្រជាធិបតេយ្យឬសិទ្ធមនុស្ស។ យើងត្រូវគិតទៅដល់សិទ្ធរស់រានមានជីវិតជាមុន។ ខ្ញុំរំពឹងថាប្រជាពលរដ្ឋកម្ពុជាដែលបានឆ្លងកាត់នូវទុក្ខសោកនៃសង្គ្រាម ក៏ដូចជារបបប្រល័យពូជសាសន៍ អាចនឹងយល់បាននូវវិធានការដែលរាជរដ្ឋាភិបាលបានប្រើប្រាស់ក្នុងរយៈពេលកន្លងទៅដើម្បីរក្សានូវសន្តិភាព …

(២) បញ្ជូនអាវុធតាមសំណូមពរអភិបាលខេត្ត ដូ សូហាន់ ទប់ទល់នឹងខ្មែរក្រហម

អស់លោក លោកស្រី ឯកឧត្តម លោកជំទាវមួយចំនួនក៏មានវ័យចំណាស់ ហើយមួយចំនួនក៏បានមរណកាលទៅហើយ ដូចជាសម្តេច ដូ សូហាន់ និងឯកឧត្តម កែវ ហន ពេលនោះមួយជាលេខាបក្សនិងមួយជាប្រ​ធានខេត្ត។ ខ្ញុំមកកាន់ទីនេះ។ ខ្ញុំបាននាំកូន ៤ ក្នុងចំណោមកូន ៥ មកទីនេះ។ ប្រហែលជាកូនស្រីច្បងអាចនៅចងចាំ។ ពេលនោះ ម៉ាណែតមិនបានមកទេ។ ភរិយារបស់ខ្ញុំទៅប្រទេសឡាវ។ ខ្ញុំបាននៅសម្រាកប៉ុន្មានយប់ឯណោះ។ ប្រហែលជាសម្តេចពិជ័យសេនា ទៀ បាញ់ នៅចាំ … នៅពេលដែលឯកឧត្តម ដូ សូហាន់ ទៅទទួលខ្ញុំពីព្រំប្រទល់ខេត្តកំពង់ចាម គាត់បានទទូចស្នើសុំអាវុធដើម្បីបំពាក់ជូនកម្លាំងដែលកំពុង​ទទួលការវាយលុកពីពួកខ្មែរក្រហមពេលនោះ។ ខ្ញុំបានទូរស័ព្ទពីផ្លូវជាតិលេខ ៧ នៅក្នុងស្រុកបារាយណ៍ ទៅសម្តេចពិជ័យសេនា ទៀ បាញ់ ដែលនៅទីក្រុងភ្នំពេញ ឲ្យដឹកអាវុធដូចជា ៧០០ ដើម មកកាន់ខេត្តកំពង់ធំជាបន្ទាន់។ ដំណាក់កាលនោះ សូម្បីតែនៅក្នុងទីក្រុងនេះក៏គ្មានអគ្គិសនីប្រើប្រាស់ទេ។ យើងលំបាកណាស់ …។

(៣) ដោយតម្លៃណាក៏ដោយ មិនញញើតនឹងបំផ្លាញចោលកម្លាំងដែលមានបំណងបំផ្លាញនូវសន្តិភាព

ក្រោយមក ឯកឧត្តម ស៊ិន សុង ក៏បានមកសម្រាកនៅផ្ទះនោះដដែល។ ផ្ទះនោះក៏ត្រូវទទួលការបាញ់ផ្លោងចំទីកន្លែងដែលខ្ញុំនាំកូនមកសម្រាក។ អ្នកមកជាមួយខ្ញុំដែលនៅរស់រានមានជីវិត គឺមានឯកឧត្តម ជាម យៀប ដែលបច្ចុប្បន្នគឺជាអនុប្រធានទី ១ នៃរដ្ឋសភាជាតិ។ អ្នកក្រៅពីនោះ ដូចជា ឯកឧត្តម អែម សំអាន និងឯកឧត្តម ឈឹម សេង បានធ្វើមរណកាលទៅហើយ។ សង្គ្រាមវាបែបនេះ។ ការព្រាត់ប្រាស់និរាសបានកើតឡើង។ ឥឡូវនេះ យើងគ្មានការភ័យព្រួយ(ដោយសារសង្គ្រាមទេ)។ ពេលនោះ យើងគ្មានឱកាសជួបជុំបែបនេះទេ។ ប្រសិនបើយើងមានការជួបជុំបែបនេះ ច្បាស់ជាគ្រាប់ផ្លោងបាញ់ចូលទីក្រុងកំពង់ធំមិនខាន។ ខ្ញុំនៅតែសង្កត់ធ្ងន់ម្តងហើយ ម្តងទៀត ទោះដោយតម្លៃណាក៏ដោយ យើងមិនញញើតជាមួយនឹងការធ្វើសកម្មភាពដើម្បីបំផ្លាញចោលនូវកម្លាំងដែលមានបំណងប្រាថ្នាបំផ្លាញនូវសន្តិភាពរបស់ប្រទេស។

(៤) ភូមិឃុំនិងមូលដ្ឋាន រៀបចំនិងរក្សាសន្តិសុខ ដើម្បីទាក់ទាញទេសចរ

ខ្ញុំគួរតែនិយាយថា គ្មានទេសចរណាចង់ទៅលេងនៅកន្លែងដែលអស្ថេរភាពនោះទេ។ ដូច្នេះគ្រប់មូលដ្ឋានទាំងអស់ ភូមិឃុំ និងមូលដ្ឋានទាំងអស់ ត្រូវយកការទទួលខុសត្រូវ បើខ្លួនចង់ឲ្យមានទេសចរណ៍ទាំងជាតិ ទាំងអន្តរជាតិ(ចូលទៅដល់តំបន់របស់ខ្លួន)។ ត្រូវធ្វើយ៉ាងណាធានាថា នៅទីនោះគ្មានចោរលួច ចោរប្លន់ ឬគ្មានអំពើបង្កអសន្តិសុខណាមួយចំពោះភ្ញៀវទេសចរណ៍។ (ធ្វើបានដូចនេះ) មិនមែនគ្រាន់តែបំរើឲ្យវិស័យទេសចរណ៍ទេ (តែក៏សំរាប់)ផលិត​កម្មដែលយើងឃើញតាមស្តង់នានានៃតាមបណ្តាខេត្តនិងសហគមន៍ តាំងល្ងាចនេះ។ ខ្ញុំមានការពេញចិត្ត(នឹងសមិទ្ធផលទាំងនោះ) ហើយនឹកឃើញរឿងអតីតកាល (និង)ប្រៀបធៀបនឹងបច្ចុប្បន្នកាល។

(៥) ស្រមៃថាកម្ពុជានឹងផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក

តាមស្តង់នីមួយៗ សុទ្ធតែមានការផលិតប្រកបដោយការទទួលខុសត្រូវនិងមានគុណភាពអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងការនាំចេញ។ ខ្ញុំកំពុងតែស្រមើស្រមៃថា យើងនឹងក្លាយទៅជាប្រទេសដែលផលិតស្វាយចន្ទីច្រើនបំផុតនៅលើពិភពលោក។ មកដល់បច្ចុប្បន្ននេះ (ផលិតផលស្វាយចន្ទីរបស់)យើងបានទៅខ្ពស់ប្រទេស Cote d’Ivoire ដែលមានត្រឹម ១ លាន ១ សែនតោន។ ឥឡូវ កម្ពុជាមាន ១លាន១សែន៨ម៉ឺន​តោនហើយ។ ខ្ញុំសង្ឃឹមថា នាពេលអនាគត បន្ទាប់ពីមានសន្តិភាពបូកជាមួយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព មួយផ្នែកកម្ពុជានឹងទាក់ទាញបានទេសចរ ប៉ុន្តែអ្វីដែលសំខាន់ជាងទៀតគឺផលិតកម្មដែលបំរើឲ្យសេចក្តីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ទេសចរនោះឯង។

(៦) ការដោះស្រាយដីធ្លីក្នុងតំបន់ទន្លេសាប នៅសេសសល់តិចទេ

ចំណុចនេះ ខ្ញុំគួរតែត្រូវបញ្ជាក់និងអរគុណចំពោះឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ព្រមទាំងថ្នាក់ដឹកនាំ នៃស្ថាប័នដែលមានការពាក់ព័ន្ធ អាជ្ញាធរខេត្ត ដែលបានខិតខំធ្វើកិច្ចការងារនេះដ៏ល្អ។ មកដល់ពេលនេះ នៅសេសសល់មិនច្រើនប៉ុន្មានទេ។ ខ្ញុំសុំឲ្យរំលឹកធ្វើឲ្យបានចប់សព្វគ្រប់។ ខ្ញុំគួរតែបញ្ជាក់ថា ទន្លេសាបរបស់យើងបែងចែកជា ៣ តំបន់៖ តំបន់ទី១ តំបន់ទី២ និងតំបន់ទី៣។ តំបន់ទី១ អនុញ្ញាតផ្ដល់កម្មសិទ្ធិជូនប្រជាជន។ តំបន់ទី២ គឺជាតំបន់ប្រជាជនអាស្រ័យផល។ ឯតំបន់ទី៣ គឺជាតំបន់ហាមប៉ះពាល់។ ប៉ុន្តែ យើងក៏ត្រូវគិតថា តំបន់ទី៣ ក៏មានភូមិឃុំខ្លះប្រជាជនរស់នៅ ២០០ ឬ ៣០០ ឆ្នាំរួចមកហើយ។ ដូច្នេះ យើងមិនអាចទៅយកពួកគាត់ចេញទេ។ យើងត្រូវខ្វៀល(ទីតាំង)ឲ្យពួកគាត់នៅនិងអាស្រ័យផលនៅទីនោះ ជាលក្ខណៈពិសេស។

(៧) កំពង់ធំ៖ កាត់ដីពីតំបន់២និង៣ និងទិញស្ថានីយ៍បូមទឹកពីឯកជនតម្លៃជិត ២ លានដុល្លារ

ដោយឡែក សម្រាប់តំបន់ផ្សេងទៀត រយៈពេលកន្លងទៅ ខេត្តកំពង់ធំបានទទួលនូវផលប្រយោជន៍ធំជាងគេ ព្រោះយើងបានកាត់ចេញពីតំបន់២ ឲ្យទៅ​ជាតំបន់១ និងផ្នែកខ្លះកាត់ចេញពីតំបន់៣ ឲ្យទៅជាតំបន់២។ បន្ថែមលើនោះ ដូចដែលឯកឧត្ដម ងួន រតនៈ (ងួន រតនៈ នេះ គាត់ហេងពីរដង កាលនៅធ្វើចៅហ្វាយខេត្តបាត់ដំបង ពេលនោះ ដើមឆ្នាំ២០២០ បុណ្យទន្លេនៅខេត្តបាត់ដំបង គាត់ជាចៅហ្វាយខេត្តបាត់ដំបង ឥឡូវនេះបុណ្យទន្លេនៅខេត្តកំពង់ធំ គាត់មកធ្វើចៅហ្វាយខេត្តកំពង់ធំទៀត) … យើងបានទិញស្ថានីយបូមទឹកទាំងអស់ ដែលមានតម្លៃរហូតជិត ២ លានដុល្លារសហរដ្ឋអាមេរិក។ ពីមុននេះកសិកររបស់យើងប្រើប្រាស់ទឹកដោយសារវិស័យឯកជន គឺយកថ្លៃក្នុងមួយហិកតា ១ ២០០ ០០០ រៀល។

(៨) ថ្លៃភ្លើងសំរាប់កសិករបូមទឹកត្រឹមតែ ៤៨០ រៀល/គីឡូវ៉ាត់ម៉ោង មិនមែនជានយោបាយបែបប្រជាភិថុត

ឥឡូវនេះ យើងកាត់បន្ថយការយកថ្លៃទឹកមកនៅត្រឹម ៦០០ ០០០ រៀល។ វាល្មមគ្រប់គ្រាន់ដើម្បីនឹងការចេញថ្លៃភ្លើង ដែលថ្លៃភ្លើងសម្រាប់បូមទឹកឲ្យកសិករគឺ​ត្រឹមតែ ៤៨០ រៀល/គីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា វិធានការនេះអាចជួយកាត់បន្ថយការចំណាយ បន្ថយថ្លៃដើមនៃការផលិតជាផលប្រយោជន៍របស់ប្រជាជន។ ខ្ញុំសូមលើកទឹកចិត្តឲ្យធ្វើកិច្ចការងារនេះឲ្យបានល្អជាទីបំផុត ទាំងផ្ទៃដីដែលយើងផ្ដល់កម្មសិទ្ធិឲ្យពួកគាត់ ទាំងផ្ទៃដីដែលគាត់អាស្រ័យផល។ ត្រូវខិតខំធ្វើយ៉ាងម៉េចឲ្យគាត់ទទួលបានផលពិតប្រាកដ ពីការខិតខំប្រឹងប្រែងរបស់យើង។ នេះមិនមែនជាការដាក់ចេញនូវគោលនយោបាយបែបប្រជាភិថុតទេ តែឆ្លងកាត់ការអនុវត្តជាក់ស្ដែង ដែលយើងបាននិងកំពុងធ្វើ ហើយនឹងបន្តធ្វើតទៅទៀត។

(៩) ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងខេត្តកំពង់ធំនិងខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំនិងខេត្តក្រចេះ

ដូចដែលឯកឧត្ដម ស៊ុន ចាន់ថុល បានធ្វើដំណើរហើយក៏បានបញ្ជាក់ ហើយមុននោះខ្ញុំក៏បានបញ្ជាក់នៅខេត្តកំពង់ឆ្នាំង។ ឥឡូវអ្វីដែលយើងត្រូវការគឺការកសាងស្ពាននិងផ្លូវតភ្ជាប់ពីទីរួមខេត្តកំពង់ឆ្នាំងមកកាន់ខេត្តកំពង់ធំ។ យើងបានសំរេចស្នើសុំឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិនដើម្បីអនុវត្តគម្រោងនេះ​ … មួយផ្នែកទៀត ក៏សូមជម្រាបជូនអ្នកខេត្តកំពង់ធំឲ្យជ្រាបថា អ្នកខេត្តកំពង់ធំក៏តភ្ជាប់ទៅទន្លេមួយទៀតគឺទន្លេមេគង្គ។ បានសេចក្ដីថា ជាការតភ្ជាប់ដើម្បីធ្វើដំណើរទៅកាន់ខេត្តក្រចេះដោយងាយស្រួល ហើយជិតជាង។ នៅឯទីរួមខេត្តក្រចេះ យើងបានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គរួចហើយ។ ទន្លេសាបនិងទន្លេមេគង្គ ដែលពីមុននេះនៅឆ្ងាយពីគ្នា វាបានបង្ខិតមកជិតគ្នាតាមរយៈការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន។

(១០) គំនិតផ្តើមអំពីទន្លេសាប៖ ជីកព្រែកក្នុងទន្លេសាបនិងស្តារជំរៅ

ចំពោះទន្លេសាបនេះ ខ្ញុំគ្រាន់តែលើកឡើងថា មានគំនិតផ្ដួចផ្ដើមគួរឲ្យឈឺក្បាលច្រើនដែរ។ ឯកឧត្ដម ណាំ ទុំ ឥឡូវនេះមិនដឹងថាគាត់នៅខេត្តកំពង់ធំ ឬគាត់នៅខេត្តបាត់ដំបង? ឯកឧត្ដម ណាំ ទុំ កាលគាត់នៅជាអភិ​បាលខេត្តនៅទីនេះ បានស្នើគំនិតផ្ដួចផ្ដើមមួយថា ឲ្យជីកព្រែកមួយទៀតនៅក្នុងទន្លេសាបតែម្ដង។ ខ្ញុំថា ងាប់ហើយទៅមិនរួចទេ … ក្រោយមកក៏មានបញ្ញវន្តយើងម្នាក់លើកអំពីគំនិតផ្ដួចផ្ដើមស្ដារទន្លេសាប។ រឿងស្ដារទន្លេសាប មិនមែនជារឿងថ្មីទេ។ យើងធ្លាប់បានគិត ក៏ប៉ុន្តែយើងបានទុនពីណា? នេះជាបញ្ហាដ៏ធំ។ ទន្លេសាប ចេះតែគោករាក់ជារឿងពិត (ដោយសារ)ទឹកហូរចូលនាំដីល្បាប់ បូករួមជាមួយស្លឹកឈើ។ សូមអានសៀវភៅ “១០ ឆ្នាំនៃដំណើរកម្ពុជា ១៩៧៩-១៩៨៩” ដែលខ្ញុំសរសេរ គឺមាននិយាយទៅដល់ការគោករាក់នៃបឹងបួទាំងនោះ ទន្លេសាបក៏ដូចគ្នា ប៉ុន្តែការគិតគូរខ្លះវាហាក់ដូចជាសាមញ្ញពេក។ បើសិនជាយើងមានប្រាក់គ្រប់គ្រាន់ យើងមិនមែនទុកឲ្យទន្លេគោករាក់នោះទេ។ យើងគ្មានលទ្ធភាពដើម្បីធ្វើបែបនោះ ប៉ុន្តែយើងប្រឹងជំនះដើម្បីបូម ស្តារធ្វើចរាចរណ៍តាមផ្លូវទឹក។​

(១១) គំនិតផ្តើមអំពីទន្លេសាប៖ ដាក់របាំងឫស្សីស្កាត់ទឹកនិងលើកទំនប់មានទ្វារបើកបិទ

នៅមានគំនិតផ្តួចផ្តើម ២ ទៀត ដែលគួរឲ្យចាប់អារម្មណ៍។ គំនិតផ្តួចផ្តើមមួយគឺក្នុងរង្វង់ប្រមាណជាមុនឆ្នាំ ២០០៨ ពេលនោះអតីតតំណាងរាស្រ្តនៅខេត្តកំពង់ធំ​ មកពីគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានលើកយោបល់ស្នើខ្ញុំឲ្យដាក់ជាឬស្សីដើម្បីកាត់ទន្លេសាប កាត់បន្ថយការហូរធ្លាក់ចុះនូវទឹកដើម្បីរក្សាទុកទឹក​។ ខ្ញុំគ្រាន់តែនិយាយថា តើមានបានគិតទេ នៅពេលដែលប្រជាជនគាត់អុំទូកឬបើកកាណូត ទៅមកត្រូវស្ទះហ្នឹងបារាសដែលយើងដាក់ ដើម្បីការពារទឹក។ ហ្នឹងមួយរឿងទៅ។ ថ្មីៗនេះ ក៏មានគំនិតផ្តួចផ្តើមមួយទៀតបញ្ជូនមកឲ្យខ្ញុំគឺធ្វើទំនប់ទប់ទន្លេ​សាបតែម្តង។ បានសេចក្តីថាពេលទឹកឡើងបើកអោយចូល ពេលទឹកស្រកបិទមិនអោយចេញ។ ខ្ញុំគិតថា នេះ ជាគំនិតដែលត្រូវយកមកសិក្សា។ ក៏ប៉ុន្តែ ខ្ញុំគិតថាធ្វើមិនកើត ដល់ទៅថ្នាក់ថាធ្វើទំនប់បិទទន្លេសាបហើយ ចប់ហើយ។​ តើទុនមកពីណា? ប្រជាជនជេរម្តាយរបៀបម៉េចនៅពេលដែលគាត់មិនអាចឆ្លងបាននោះ។

(១២) ក្នុង ៥៨ គីឡូមែត្រ ត្រូវការស្ពានជាច្រើនដើម្បីសំរួលលំហូរទឹកនិងចរាចរណ៍

ទោះបីជាយើងត្រូវធ្វើស្ពាននេះ ក៏យើងត្រូវតែបើកច្រកសម្រាប់ការធ្វើចរាចរណ៍ផ្លូវទឹករបស់ពួកគាត់។ ពេលឯកឧត្តម ស៊ុន ចាន់ថុល បន្តការធ្វើការជាមួយក្រុមហ៊ុនបន្តការសាងសង់តែ៥៨ គីឡូម៉ែត្រទេ ប៉ុន្តែត្រូវមានស្ពានបើកប៉ុន្មាន(ឯនោះ)ដើម្បីសំរួលឲ្យចរន្តទឹកនិងការធ្វើចរាចរណ៍របស់ប្រជាជននៅរដូវវស្សា។ ចំណុចនេះគ្រាន់តែជាការដាស់តឿនសម្រាប់ការលើកឡើង(នូវមតិយោបល់ទាំងឡាយ)។ ប៉ុន្តែ ខ្ញុំចាត់ទុកថាអ្នកកំពង់ធំជាអ្នកដែលមានភព្វសំណាងច្រើន តែបាត់សំណាងមួយ។ ភព្វសំណាងនៅត្រង់អញ្ចេះ សៀមរាបក៏មកកាត់តាមកំពង់ធំ។ ភ្នំពេញ កំពង់ចាមភ្ជាប់មកកំពង់ធំ។ ព្រះវិហារ ក្រចេះភ្ជាប់មកកំពង់ធំ។ បន្តិចទៀតកំពង់ឆ្នាំងភ្ជាប់មកកំពង់ធំ។

(១៣) កំពង់ធំគួរមានផលិតផលក្នុងភូមិសាស្ត្រលក់អោយទេសចរ/អ្នកដំណើរឆ្លងកាត់

កំពង់ធំអាចនឹងស្ថិតក្នុងស្ថានភាពលំបាក(ក្នុងការទាក់ទាញទេសចរអោយស្នាក់នៅ។) ទេសចរទៅហួសមកផុត ទៅផុតមកហួស។ គេមិនសំរាក។ ការសាងសង់សណ្ឋាគារនៅទីរួមខេត្តកំពង់ធំពិបាក ប៉ុន្តែ បើការកសាងភោជនីយដ្ឋានវិញប្រហែលជាកាក់កប ព្រោះគេធ្វើដំណើរមកដល់ គេចូលហូបអីនៅ​ តែមានភាពទាក់ទាញនៅហ្នឹងកំពង់ធំ។ ជាក់ស្តែងគេធ្វើដំណើរទៅដល់សៀមរាបតែម្តង។ គេអត់សំរាកនៅកំពង់ធំទេ។ តែគេចូលបាយនៅកំពង់ធំ។ អញ្ចឹងទេ កំពង់ធំបាត់ចំណុចនេះ។ ត្រូវរកអីមកប៉ះប៉ូវឡើងវិញដើម្បីឲ្យអ្នកកំពង់ធំអាចទទួលផល ​ដូចជាការលក់ដូរនូវអ្វីដែលជាផលិតផលក្នុងខេត្ត។ យើងដាក់លក់ដើម្បីឲ្យពួកគាត់ទិញផ្ញើ ទិញយកទៅទទួលទាន ពេលដែលគាត់ដើរលេងនៅខេត្តសៀមរាបនិងទិញត្រឡប់ទៅផ្ទះ។ ត្រូវគិតគូរប៉ះប៉ូវអំពីបញ្ហានេះ។

(១៤) សក្តានុពលខេត្តកំពង់ធំគឺក្សេត្រសាស្ត្រ/កសិកម្ម, មានដំណាំស្វាយចន្ទីច្រើន

បើទោះបីថាមិនសូវអនុគ្រោះខាងវិស័យផ្នែកទេសចរណ៍ ក៏ប៉ះពាល់តែវិស័យសណ្ឋាគារទេ ដែលមិនដាច់ដូចគេ។ ប៉ុន្តែកុំភ្លេចថាទេសចរគេនឹងមកលេងសម្បូរព្រៃគុកនិងមានកន្លែងដទៃផ្សេងទៀត … អ្វីដែលជាកម្លាំងខ្លាំងរបស់ខេត្តកំពង់ធំគឺវិស័យកសិកម្ម ការដាំដុះដំណាំ។ យើងបានឃើញតាមស្តង់នានា។ ស្វាយចន្ទីនៅក្នុងខេត្តនេះមានចំនួនច្រើន។ ខ្ញុំរំពឹងថានៅពេលដែលយើងមានឧស្សាហកម្មកែឆ្នៃគ្រប់គ្រាន់ ខេត្តកំពង់ធំនឹងមានចំនួនផ្ទៃដីដាំដុះច្រើនជាងនេះ។ នៅទូទាំងប្រទេស បើខ្ញុំស្តាប់មិនច្រឡំទេគឺមានរហូតទៅដល់៧០ ម៉ឺនហិកតា។ ពេលដែលយើងមានការកែឆ្នៃគ្រប់គ្រាន់ គឺយើងអាចនឹងទៅលើសមួយលានហិកតា …។

(១៥) ការផ្គត់ផ្គង់អោយទេសចរហូបចុកប្រើប្រាស់ ឬការនាំចេញនៅហ្នឹងកន្លែង ជាគោលដៅជាអាទិភាព

អាចនិយាយបានថា កម្ពុជានឹងក្លាយទៅជាប្រទេសនាំមុខក្នុងការនាំចេញនិងផ្គត់ផ្គង់ទីផ្សារពិភពលោកខាងផ្នែកស្វាយចន្ទីតែម្តង។ ការផលិតរបស់យើងខាងលើអម្បាញ់មិញ មិនសំដៅទៅលើការនាំចេញទៅក្រៅប្រ​ទេសឆ្លងកាត់ព្រំដែនទេ។ ការនាំចេញដោយផ្គត់ផ្គង់ឲ្យទេសចរគឺជាគោលដៅនិងជាអាទិភាពនៃគោលនយោ​បាយរបស់យើងតាំងពីមុនរហូតមកដល់ពេលនេះ គ្មានការផ្លាស់ប្តូរទេ គឺការនាំចេញនៅហ្នឹងកន្លែង។ ផលិត​ហើយនាំផ្តល់ទៅឲ្យទេសចរទទួលទាន ទាំងអង្ករល្អទាំងសាច់ ទាំងផលិតផលនានាដែលយើងផ្គត់ផ្គង់បានសម្រាប់វិស័យទេសចរណ៍ …៕

]]>
https://pressocm.gov.kh/archives/82349/feed 0