សម្តេចតេជោ ហ៊ុន សែន – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Wed, 11 Oct 2023 02:34:48 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png សម្តេចតេជោ ហ៊ុន សែន – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, អញ្ជើញចូលរួមពិធីបិទកញ្ចក់កា​មេរ៉ាថតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» https://pressocm.gov.kh/archives/85988 https://pressocm.gov.kh/archives/85988#respond Mon, 09 Oct 2023 14:26:48 +0000 https://pressocm.gov.kh/?p=85988

CNV:

(១) តួសម្ដែងច្រើនជំនាន់ខុសគ្នា សម្ដែងក្នុងរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី

ថ្ងៃនេះ ជាការបង្ហាញមុខដំបូង បន្ទាប់ពីថ្ងៃទី ២២ ខែសីហា កន្លងទៅ ដែលពេលនោះ​ ខ្ញុំធ្វើសន្និសីទសារព័ត៌​មាន​មួយ បន្ទាប់ពីការចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់ឲ្យអ្នកជំនាន់ក្រោយបន្តវេន គ្រប់គ្រងដឹកនាំនីតិប្រតិបត្តិ។ ខ្ញុំសូមអរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីបិទកញ្ចក់កាម៉េរ៉ាថតខ្សែភាពយន្ត រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី»។ អម្បាញ់មិញ ឯកឧត្តម ហ៊ុយ វាសនា បានធ្វើរបាយការណ៍ទាក់ទង នឹងដំណើរការថតរឿងនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះអ្នកដឹកនាំរឿង ក៏ដូចជាកោតសរសើរចំពោះអ្នកបច្ចេកទេស កោតសរសើរចំពោះតួសម្ដែងទាំងអស់។ យើងមានតួសម្ដែងច្រើន ដែលខ្ញុំសូមបញ្ជាក់ថាគ្របដណ្ដប់ត្រឹមតែប្រមាណជាមិនដល់ ៣០% នោះទេ។

បើយោងទៅលើកត្តាប្រវត្តិសាស្ត្រពិត រឿងនេះមានតួអង្គច្រើនទៀតដែលយើងមិនបានរំលឹក ហើយប្រសិនបើត្រូវថតឱ្យអស់សាច់រឿង រឿងនេះអាចឈានដល់ ៣០០ ភាគ ក៏ថាបាន។ ប៉ុន្តែយើងមិនមានលទ្ធភាពធ្វើបែបនោះទេ។ យើងបានប្រមូលតួសម្ដែងតាំងពីសម័យសង្គមរាស្ត្រនិយម​ និងបន្តបន្ទាប់ទៀតច្រើនជំនាន់ខុសគ្នា ដើម្បីសម្ដែងរឿងនេះ។ ខ្ញុំយល់ពីការលំបាកនៃការថតរឿងនេះ។ ដែលលំបាកជាងគេ ដូចដែលខ្ញុំនិយាយពេលដែលយើងចាប់ផ្ដើមក្រុងពាលីដើម្បីរៀបចំថតខ្សែភាពយន្តនេះគឺតួសម្ដែងរបស់យើង មិនដូចតួអង្គជាក់ស្តែងកាលពីសម័យនោះទេ។ ខ្ញុំបាននិយាយថា ត្រូវយកតួសម្ដែងទៅលុតដំ ៦ខែសិន ទើបអាចមានរាងរៅដូចមនុស្សកាលពីជំនាន់នោះ។ តួសម្ដែងមួយចំនួនត្រូវធ្វើឱ្យមុខអាក្រក់ … ធ្វើឱ្យតួសម្ដែងស្គមស្គាំង ព្រោះតួសម្ដែងធាត់ជាងតួជាក់ស្តែងកាលពីសម័យកាលនោះ។

(២) ការសន្ទនា ការច្នៃប្រឌិត ការនិទាន ជួយសំរួលដល់ការខ្វះភូមិសាស្ត្រនិងតួជាក់ស្តែង

មួយផ្នែកទៀត ភូមិសាស្ត្រនៃការថតគឺមានការលំបាក។ ប្រទេសមានការអភិវឌ្ឍខុសពីពេលមុន។ ដូចនេះយើងត្រូវស្វះស្វែងរកទីតាំង(នៅតាមគោលដៅជាច្រើនដើម្បី)ថតខ្សែភាពយន្តមួយនេះ។ បើខ្ញុំមិនច្រឡំទេ ការថតភាពយន្តនេះ ធ្វើទាំងនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពង់ចាម ត្បូងឃ្មុំ រហូតទៅដល់កំពង់ធំ​និង មិនដឹងថាទីតាំងកន្លែងណាផ្សេងទៀត។ យើងពិបាករកទីតាំងថតដើម្បីឱ្យ(មានទិដ្ឋភាព)ដូចកាលពីសម័យកាលនោះ។ អ្នកដឹកនាំរឿងរបស់យើងក៏បានច្នៃប្រឌិតដើម្បីនឹងឱ្យការថតនេះសម្រេចចេញជារូបរាង។ ឯវិធីសម្ដែងទៀតសោត ដោយសារព្រឹត្តការណ៍នេះបានតភ្ជាប់ជាមួយប្រទេសជិតខាង និយាយឱ្យចំគឺប្រទេសវៀតណាម យើងគ្មានលទ្ធភាពសុំតួវៀតណាមមកចូលរួមសម្ដែងទេ។ ដូច្នេះ មានតែវិធីសាស្ត្រនិយាយ(ក្នុងការសន្ទនាដើម្បីគួបផ្សំឱ្យយល់តែប៉ុណ្ណោះ។ មានចលនាតស៊ូផ្សេងទៀត ដូចជាចលនាប៉ះបោរនៅបូព៌ាទិស ចលនា​នៅភូមិភាគឦសាន ចលនានៅកោះកុង ចលនាអ្នកប្រមូលផ្ដុំក្រោយសន្និសីទហ្សឺណែវ ដែលយើងមិនអាចទៅរកតួអង្គទាំងនោះមកថតបានទេ។ ដូច្នេះ យើងមានតែប្រើប្រាស់វិធីនិទាន ដើម្បីឱ្យយល់នូវព្រឹត្តិការណ៍ទាំងនោះ។ រឿងរ៉ាវមួយចំនួនត្រូវបានរំលេចឡើងតាមរយៈការសន្ទនា។ ការសន្ទនានោះហើយដែលអាចធ្វើឱ្យដឹងពីប្រវត្តិនៃការឆ្លងកាត់ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ។

(៣) ចំណាយច្រើនបំផុតក្នុងប្រវត្តិភាពយន្តខ្មែរ តួអង្គក្នុងសាច់រឿង ៤ នាក់មិនបានទស្សនាភាពយន្តថតចប់

ខ្ញុំសូមយកឱកាសនេះថ្លៃអំណរគុណចំពោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងអង្គភាពអង្គរក្សដែលបានជួយរៀបចំប្រតិបត្តិការថតរឿងដ៏សំខាន់នេះ។ សូមអរគុណចំពោះអង្គរក្សដែលប្រឹងប្រែងកាត់បន្ថយប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌសម្រាប់ការប្រយុទ្ធដោយគ្រាប់ពិត។ តាមពិត ការប្រយុទ្ធនីមួយៗ មិនមានរយៈពេលខ្លីដូចនៅក្នុងរឿងទេ។ ជួនកាលវាយគ្នា២០ថ្ងៃ។ ប៉ុន្តែនៅក្នុងរឿង ជួនកាលត្រូវរបួសឆាប់ពេក ព្រោះគ្រាន់តែជាបង្ហាញឈុតឆាកខ្លះៗ តែប៉ុណ្ណោះ មិនមែនវាយគ្នា ១ម៉ោង ឬ១៥នាទី ដកថយទេ។ វាយគ្នាមួយយប់ទល់ភ្លឺ។ ជួន​កាលវាយជាប់ដៃគ្នាដល់ទៅកន្លះខែ ឬ២០ថ្ងៃ ក៏មាន។ ការតស៊ូទៀតសោតគឺត្រូវឆ្លងកាត់នូវដំណាក់កាលដ៏លំបាកៗ …។

មានរឿងមួយដែលគួរនិយាយ។ ខ្ញុំឃើញចំណុចដែលទាក់ទិននឹង(សម្ដេច) ម៉ែន សំអន ព្យាបាល ប៉េង ប៉ាត់ ខ្ញុំក៏មិនថាអីទេ ព្រោះនេះជាសាច់រឿង។ ដល់ពេលដែលសួរ សំអន គាត់ធ្លាប់ព្យាបាល ប៉េង ប៉ាត់ មែន។ បានក្រោយមក ប៉េង ប៉ាត់ និងសំអន បាន(ទទួលគ្នាជាប្តីប្រពន្ធ)ទៅ។ រឿងវាចាប់ផ្ដើមពីបែបនេះ។ (ឈុត)នោះដោយសារតែអ្នកនិពន្ធរបស់យើងបានទៅសម្ភាសន៍ ម៉ែន សំអន ដោយផ្ទាល់។ ខ្ញុំសូមអរគុណចំពោះសប្បុរសជននានាដែលបានចូលរួមជួយនៅក្នុងការផ្គត់ផ្គង់ថវិកាថតរឿងនេះ ដែលជាការចំណាយច្រើនបំផុតនៅក្នុងប្រវត្តិនៃខ្សែភាពយន្តរបស់កម្ពុជា។

ខ្ញុំមានការសោកស្ដាយដែលតួអង្គ ៤នាក់ បានមរណកាល នៅក្នុងរយៈពេលនៃការថតរឿងនេះ។ ទី១ មេបញ្ជាការ សុខ សារឿន កាលដែលយើងចាប់ផ្ដើមថតគាត់នៅរស់។ ទី២ បងប្រុសរបស់ខ្ញុំ ហ៊ុន ណេង ពេលដែលយើងចាប់ផ្ដើមថតគាត់នៅរស់។ ទី៣ អ្នកគ្រូពេទ្យ តាំងលី ពេលដែលយើងចាប់ផ្ដើមថតគាត់រស់។ និងទី៤ ប្អូនថ្លៃពៅរបស់ខ្ញុំ កាលដែលថតគាត់នៅរស់។ ឥឡូវភាពយន្តបានថតចប់សព្វគ្រប់ ប៉ុន្តែពួកគាត់មិនបានមើលរឿង ដែលត្រូវបានសម្ដែង ដោយមានខ្លះជាតួអង្គរបស់គាត់នោះទេ

(៤) សូមកុំឱ្យប្រវត្តិសាស្ត្រមានបញ្ចូលគំនិតអ្នកនិពន្ធ ធ្វើអោយរឿងខុសពីការពិត

ខ្ញុំមានការរីករាយជាមួយនឹងអ្វីដែលសម្រេចបាន ទោះបីថាឆ្លុះបញ្ចាំងមិនអស់នូវអ្វីដែលវាបានកើត ក៏ប៉ុន្តែខ្ញុំក៏មានសំណូមពរថាសូមកុំឱ្យមានរឿងប្រវត្តិ ហ៊ុន សែន ដល់ទៅ២ …​ សូមប្រើប្រាស់នូវអ្វីដែលមាននៅក្នុងខ្សែ​ភាពយន្តនេះជាមូលដ្ឋាន សម្រាប់ការឆ្លុះបញ្ជាំងអំពីដំណើរជីវិតរបស់ខ្ញុំ។ អ្វីដែលខ្ញុំខ្លាចបំផុតគឺរឿងប្រវត្តិសាស្ត្របានបញ្ចូលនូវគំនិតរបស់អ្នកនិពន្ធ ហើយធ្វើឱ្យរឿងនោះគឺក្លាយទៅជារឿងខុសការពិត។ ឧទាហរណ៍ ខ្ញុំបានសំណូមពរឱ្យផ្អាកការបញ្ជាំងនៅតាមទូរទស្សន៍នានា ហើយរៀបចំការចាក់ផ្សាយឡើងវិញនោះគឺចម្រៀងបទ «អនិច្ចាកូនកម្សត់ ប្រវត្តិម្តាយកម្ម» ដែលនៅក្នុងរូបភាពនៃការចាក់ផ្សាយនោះ បានឃើញពេទ្យឆ្មបបោះកូនទៅក្រៅផ្ទះ។ នេះវាខុសពីការពិត។ ឥឡូវមានរូបភាពនៅក្នុងខ្សែភាពយន្តនេះហើយ។ ប្រសិនបើយើងចង់ដាក់ចូលគឺយើងត្រូវដាក់សាច់រឿងពិតដែលវាបានកើតឡើង ដូចដែលខ្សែភាពយន្តនេះបានបង្ហាញ។

(៥) ឆ្លុះបញ្ចាំងការពិតជាប្រវត្តិផ្ទាល់ខ្លួន ការតស៊ូរបស់ប្រជាជននិងអ្នកស្នេហាជាតិ រួមគ្នារំដោះប្រទេស

អញ្ចឹងសុំបញ្ជាក់ថា ខ្សែភាពយន្តទាំង ៩៦ភាគនេះ ត្រូវឆ្លងកាត់គ្រប់ពេលនូវការពិនិត្យរបស់ខ្ញុំ។ ពេលខ្លះខ្ញុំឱ្យថតឡើងវិញ។ សូម្បីតែស្លៀកពាក់មិនត្រូវ ទីកន្លែងនិងរបៀបសន្ទនាមិនត្រូវក៏ត្រូវឱ្យកែ។​ មានឈុត(ដែលត្រូវបានអោយ)ថតឡើងដូចជា ៤ ឬ៥កន្លែងដែរ ប៉ុន្តែភាគច្រើនជាងគេគឺការស្លៀកពាក់ខុស។ អញ្ចឹងទេនៅពេលដែលឆ្លងមកខ្ញុំនោះ ខ្ញុំក៏បានផ្តល់មតិឱ្យមានការកែតម្រូវឡើងវិញ បើមិនដូច្នេះទេស្ថានភាពគឺខុសជាមួយនឹងការពិត ដែលហៅថា រូបភាពក្បត់និងខ្លឹមសារ។ ឆ្លងកាត់នូវការធ្វើរឿងនេះ ខ្ញុំយល់បានអំពីការលំបាករបស់អ្នកធ្វើខ្សែភាពយន្ត ទាំងអ្នកនិពន្ធ អ្នកដឹកនាំរឿង ទាំងតួសម្តែង មិនមែនជាការងាយស្រួលទេ។

អ្វីដែលជារឿងគ្រោះថ្នាក់នោះនៅត្រង់ថា ត្រង់វគ្គដែលខ្ញុំយល់សប្តិធ្លាក់ទៅក្នុងទឹកទន្លេ ហើយទឹកទន្លេគួចចេញទៅខាងក្រៅ។ ពិតជាមានរឿងអព្ភូតហេតុបែបនេះមុនពេលខ្ញុំចាកចេញ ២ថ្ងៃ។ ខ្ញុំឈរនៅមាត់ទន្លេនៅស្រុកកំ​ណើតរបស់ខ្ញុំ។ ទឹកទន្លេបានគួច ច្រាំងទន្លេបានបាក់ ហើយទឹកទន្លេបានកួចខ្ញុំចេញពីច្រាំងទន្លេទៅដល់ពាក់កណ្តាលទន្លេ ហើយបានទឹកកួចខ្ញុំចូលមកដល់ច្រាំងវិញ។ អ្នកនិពន្ធ អ្នកដឹកនាំរឿង បានយករឿងនេះមកថត។ តួឯក ប៉ាន ខែមម៉ានូ ស្ទើរតែបាក់ឆ្អឹងខ្នងដោយសារតែទម្លាក់ខ្លួនរាងជ្រុល។ ជាសំណាងហើយដែលគាត់នៅសម្តែងបាន។ ប្រសិនបើមិនអញ្ចឹងទេ រឿងនេះមិនអាចចប់ទេ។

ខ្ញុំក៏សុំអរគុណចំពោះ ឯកឧត្តម ហ្វៃ សំអាង ក៏ដូចជា ឧកញ៉ា ហេង ឡុង ដែលបានសម្តែងទាក់ទងជាមួយនឹងការថតមួយផ្នែកទៀត ទុក្ខស្រី ប្តីព្រាត់​ និង ជីវិតក្មេងវត្ត។ ថ្ងៃនេះ មានការចូលរួមចំនួន ៥០នាក់ ដែលមកទទួលមេដាយផងដែរ ព្រមទាំងអ្នកចម្រៀងទាក់ទិននឹងការបញ្ចូលសម្លេងក្នុងខ្សែភាពយន្តនេះ មានលោក ជិន វឌ្ឍនា អ្នកស្រី ហ៊ឹម ស៊ីវន និងដូចជា អ្នកដែលច្រៀងបទដែលមានបញ្ចូលទៅក្នុងខ្សែភាពយន្តនេះ​ ត្រង់អានសំបុត្រស្ទើរបែកដើមទ្រូង។ ការថតនេះក៏បានក្លាយទៅជាព្រឹត្តិការណ៍មួយ។ អ្វីដែលជាសំណូមពររបស់ខ្ញុំ គឺកុំឱ្យមានប្រវត្តិដល់ទៅពីរ។ តើប្រវត្តិមួយណាពិត ប្រវត្តិមួយណាមិនពិត?

កាលពីជំនាន់មុនគឺ ហង្សមាស បានថតគឺដឹកនាំដោយលោក ហ្វៃ សំអាង គឺថត ទុក្ខស្រីប្តីព្រាត់ អញ្ចឹងទុក្ខស្រីប្តីព្រាត់។ កាលពីពេលនោះ ឈុំ អាឈុន ឆ្លងទឹក រួចហើយលួចកាច់ពោតស៊ី ចេញមកធ្វើរដ្ឋមន្ត្រីការបរទេស។ វា​មិនមែនដូច្នោះទេ។ ប្រវត្តិរឿងរ៉ាវវាមានច្រើន។ រឿងនេះបានឆ្លុះបញ្ចាំងការពិតនៅក្នុងប្រវត្តិនៃខ្លួនខ្ញុំផង ហើយវាទាក់ទងនឹងប្រវត្តិនៃការតស៊ូរបស់ប្រជាជនកម្ពុជា ដែលមានក្រុមអ្នកស្នេហាជាតិដទៃទៀត រួមគ្នាដើម្បីរំដោះប្រទេសរបស់យើង។

(៦) ចេញពីអំណាច ដោយសារគិតគូរពីកត្តាសន្តិភាពនិងស្ថេរភាពសម្រាប់ប្រទេស

រឿងវាដូចជាគាប់ជួនណាស់។​ ថ្ងៃទី២៥ ខែកក្កដា ខ្ញុំបានចូលគាល់ព្រះមហាក្សត្រ រួចហើយចេញត្រឡប់មកវិញ ខ្ញុំបានប្រកាសថា ខ្ញុំមិនបន្តតំណែងជានាយករដ្ឋមន្រ្តីនៅក្នុងអាណត្តិថ្មីនេះទេ គឺត្រូវប្រគល់ទៅឲ្យអ្នកបន្តវេនជំនាន់ក្រោយ។ គាប់ជួននៅថ្ងៃនោះ គឺទាក់ទិនជាមួយនឹងយកកំណើតរបស់ ហ៊ុន ម៉ាណែត តែម្ដង។ នេះគឺជាការគាប់ជួន។ អ្នកទាំងអស់គ្នាអាចចោទសួរថា (សម្ដេចនៅ)មានកម្លាំង ហេតុអ្វីមិនបន្តធ្វើនាយករដ្ឋមន្រ្តីតទៅទៀត ចាំបាច់បន្តវេនអី? វាមិនមែនជាបញ្ហាផ្ទាល់របស់ខ្ញុំ ហើយវាមិនមែនជាបញ្ហារបស់ ហ៊ុន ម៉ាណែត ម្នាក់ឯងទេ ក៏ប៉ុន្តែនេះវាជាបញ្ហារួមរបស់ជាតិយើង។ សូមប្រយ័ត្នប្រយែងកុំឲ្យហួសពេល។

តើ​មានមនុស្សប៉ុន្មាននាក់នៅលើពិភពលោកនេះ ដែលសុខចិត្តលះបង់អំណាចនៅពេលដែលខ្លួនប្រជាប្រិយភាពកំពុងឡើងខ្ពស់? អ្នកដទៃគិតផ្សឹង។ មនុស្សមួយចំនួនចុះចេញពីអំណាចនៅពេលដែលធ្លាក់ឆ្នោត មនុស្សមួយចំនួនចុះចេញពីអំណាចដោយសារតែបញ្ហានេះ/នោះ តែសម្រាប់ខ្ញុំ ការចុះចេញពីអំណាចដោយសារការគិតគូរសម្លឹងទៅឲ្យឆ្ងាយពីកត្តាសន្តិភាពសម្រាប់ប្រទេសរបស់យើង។ ជាងមួយខែនៃការរៀបចំរាជរដ្ឋាភិបាល​ថ្មី តើប្រជាជនកម្ពុជាមានការភ័យខ្លាចដោយសារការផ្លាស់ប្ដូរមេដឹកនាំទេ? តើប្រជាជនបានទៅដកប្រាក់ ត្រៀម​អង្ករដើម្បីត្រៀមរត់នោះទេ? អត់ទេ។ ​ប្រសិនបើទុកយឺតបន្តិចរហូតដល់សុខភាពខ្ញុំមានបញ្ហា ឬរហូតខ្ញុំស្លាប់ រឿងវានឹងច្របូកច្របល់សម្រាប់ប្រទេសជាតិ។ ដូច្នេះ ខ្ញុំអាចនិយាយបានថា ការលះបង់របស់ខ្ញុំគឺជាការលះបង់ដើម្បីប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។

វាមិនមែនបញ្ហា ហ៊ុន ម៉ាណែត តែម្នាក់ទេ។ ឥឡូវរដ្ឋមន្រ្តីក្មេងៗ គេកំពុងកាន់ការយ៉ាងខ្ជាប់ខ្ជួន។ ខ្ញុំក៏បញ្ជូនសារទៅឲ្យក្រុមប្រឆាំងទាំងឡាយបានភ្លឺភ្នែក។ អ្នកទាំងនោះ បានវាយតម្លៃថា ហ៊ុន សែន មិនហ៊ានចុះចេញពីអំណាចទេ។ ​​អ្នកស្គាល់ ហ៊ុន សែន តិចពេកហើយ។ អ្នកត្រូវរៀនសូត្រពី ហ៊ុន សែន បន្ថែមទៀត។ ហ៊ុន សែន ហោចណាស់ក៏រស់បាន ៣០ឆ្នាំទៀតដែរ។ អ្នកឯងចាំមើលទៅ។ ហើយ ហ៊ុន សែន ក៏នៅតែមានឥទ្ធិពលនយោ​បាយនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំរីករាយដែលបានរៀបចំអោយស្ថិរភាពបន្តកើតមាននៅក្នុ​ងប្រទេស។

(៧) បើរដ្ឋាភិបាលអ៊ីស្រាអែលមិនតម្រូវអោយចាកចេញ យើងកុំរត់ចោលប្រជាជនអ៊ីស្រាអែល

ក្នុងប៉ុន្មានថ្ងៃនេះ មានរឿងរ៉ាវកើតនៅអ៊ីស្រាអែល។ នាយករដ្ឋមន្រ្តី បណ្ដារដ្ឋមន្រ្តីដែលមានការពាក់ព័ន្ធ កំពុងតាមដានដោយដិតដល់នូវព្រឹត្តិការណ៍។ មានអ្នកលើកឡើងដូចកាលពីឆ្នាំ២០១៣/២០១៤ ទៀតហើយ។ អ្នកទាំងអស់គ្នាអាចចាំបានថា កូរ៉េខាងជើងបានគំរាមកំហែងវាយប្រហារទៅលើកូរ៉េខាងត្បូង។ ប្រទេសមួយចំនួននៅក្នុងតំបន់បានប្រកាសថាត្រៀមយន្តហោះទៅដឹកជម្លៀសប្រជាជនរបស់គេចេញពីកូរ៉េខាងត្បូង។ ក្នុងពេលដដែល ក្រុមប្រឆាំងបានចោទមកលើខ្ញុំថា គ្មានគិតគូរអ្វីទៅលើពលករដែលរស់នៅកូរ៉េខាងត្បូង។ ពេលនោះ ខ្ញុំបានឆ្លើយតប អំពាវនាវចំពោះពលករយើងដែលនៅកូរ៉េខាងត្បូងកុំរត់ចោលប្រជាជនកូរ៉េខាងត្បូង។ ត្រូវរស់នៅជាមួយប្រជាជនកូរ៉េខាងត្បូង។

ឥឡូវករណីដូចគ្នា។ ប្រទេសមួយចំនួនត្រៀមយន្តហោះទៅដឹកនិស្សិតនិងពលកររបស់គេពីអ៊ីស្រាអែល។ អម្បាញ់មិញ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រាប់ខ្ញុំថា យើងមិនមានលទ្ធភាពធ្វើបែបនេះទេ។ ប្រជាជនអ៊ីស្រាអែលរស់នៅរបៀបណា គឺយើងរស់នៅរបៀបហ្នឹង។​ នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីកសិកម្មដែលមាននិស្សិតច្រើនជាងគេ បានធ្វើការស្ទើពេញមួយយប់។ រដ្ឋមន្រ្តីអប់រំបានធ្វើកិច្ចការនេះ។ ជាអកុសលនិស្សិតយើងម្នាក់បានស្លាប់។ ឥឡូវយើងកំពុងតាមមើលអំពីសុវត្ថិភាពនៃពលរដ្ឋរបស់យើងនៅអ៊ីស្រាអែល។ ប្រសិនបើរដ្ឋាភិបាលអ៊ីស្រាអែល មិនតម្រូវឲ្យយើងចាកចេញទេ យើងកុំរត់ចោលប្រជាជនអ៊ីស្រាអែល

ករណីដូចគ្នានៅកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៣-២០១៤ ឥឡូវនេះបានកើតឡើងនៅឯអ៊ីស្រាអែល។ ប្រ​សិនបើរត់ចោលប្រជាជនអ៊ីស្រាអែល ក្នុងពេលដែលប្រជាជនអ៊ីស្រាអែលជួបការលំបាក ថ្ងៃក្រោយកុំចាំបាច់សុំទៅរៀន ឬសុំទៅធ្វើការនៅប្រទេសអ៊ីស្រាអែលតទៅទៀត។ ដូចគ្នាកាលពីជំនាន់កូវីដ-១៩ នៅដើមឆ្នាំ ២០២០ ប្រ​ទេសមួយចំនួនយកយន្តហោះទៅដឹកប្រជាពលរដ្ឋរបស់គេចេញពីប្រទេសចិន ក៏ប៉ុន្តែខ្ញុំធ្វើដំណើរទៅប្រទេសចិនដើម្បីជូនសារអំពីការសាមគ្គីភាពជាមួយនឹងប្រជាជនចិន ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ មួយផ្នែក មួយផ្នែកទៀតជូនសារទៅនិស្សិតកម្ពុជាសូមឲ្យបន្តរស់នៅជាមួយប្រជាជនចិនក្នុងកាលៈទេសៈលំបាក។

(៨) អំពាវនាវរកការសន្ទនា រកការស្រុះស្រួល តែមានយថាហេតុថា សង្គ្រាមអាចនឹងរីករាលដាល

ខ្ញុំសូមផ្តល់ជាយោបល់ដល់រាជរដ្ឋាភិបាល ដល់នាយករដ្ឋមន្រ្តី ក្នុងករណីដែលរដ្ឋាភិបាលអ៊ីស្រាអែលថាចាំ​បាច់​ត្រូវតែជម្លៀសប្រជាពលរដ្ឋនិស្សិតកម្ពុជាចេញ យើងកុំខ្លាចនឹងចំណាយប្រាក់កាសជួលយន្តហោះពិសេសទៅដឹកនិស្សិតរបស់យើងជាង ៤០០ នាក់ ចាកចេញពីអ៊ីស្រាអែល។ ប៉ុន្តែខ្ញុំមិនជឿថាអ៊ីស្រាអែលនឹងមានសំ​ណូមពរបែបនេះចំពោះយើងនោះទេ។ កងទ័ពយើងកំពង់ឈរជើងនៅលីបង់។ ខ្ញុំកំពុងតែគិតថា ការវាយបករបស់អ៊ីស្រាអែលទៅលើក្រុម Hamas លើកនេះ មិនមែនគ្រាន់តែតំបន់ Gaza ទេ …។

យើងមិនបញ្ចេញមតិណាមួយទាក់ទិននឹងកិច្ចការបរទេសនេះទេ។ អ្វីដែលយើងចង់បាន សូមឲ្យភាគីទាំងអស់អត់ធ្មត់ ស្វែងរកផ្លូវដោះស្រាយតាមរយៈនៃការសន្ទនា។ ខ្ញុំសូមអំពាវនាវចំពោះក្រុម Hamas ឲ្យដោះលែងចំណាប់ខ្មាំង ក្នុងហ្នឹងក៏មានពលរដ្ឋថៃចំនួនជាង ១០ នាក់ផងដែរ។ ខ្ញុំអំពាវនាវចំពោះក្រុម Hamas ថា ប្រ​សិនបើអ្នកចាប់ចំរិត ចាប់ជាចំណាត់ខ្មាំងយកទៅសម្លាប់ ឬធ្វើបាប គ្មានប្រយោជន៍ទេ។ ខ្ញុំអំពាវនាវ ឲ្យមានការសន្ទនា រកការស្រុះស្រួល ក៏ប៉ុន្តែខ្ញុំក៏កំពុងសម្លឹងឃើញថាសង្គ្រាមនេះនឹងរីករាលដាលទំហំ ដែលអ៊ីស្រាអែលអាចនឹងទៅត្រួតត្រាតំបន់ Gaza ឡើងវិញ បន្ទាប់ពីការដកចេញនាឆ្នាំ ២០០៥-២០០៦ ហើយអាចនឹងឈានទៅដល់ការវាយនៅលើទឹកដីលីបង់ដើម្បីបំផ្លាញចោលនូវមូលដ្ឋានរបស់ Hezbollah ដែលគាំទ្រក្រុម Hamas។ សង្ឃឹមថាកងទ័ពរបស់យើងដែលកំពុងស្ថិតនៅលីបង់រក្សាឲ្យបានខ្ជាប់ខ្ជួនស្តាប់បទបញ្ជានៃអង្គការសហប្រជាជាតិ កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

(៩) ប្រធានគណបក្សកាន់អំណាច មានសិទ្ធិបញ្ចេញយោបល់លើនយោបាយក្នុងនិងក្រៅប្រទេស

ខ្ញុំនិយាយពាក់ព័ន្ធនឹងនយោបាយបន្តិចទៅចុះ។ ហេតុអីបានជាលោក ហ៊ុន សែន ឯងនិយាយពីនយោបាយ។ ច្បាស់ជាវាយកទៅធ្វើអត្ថាធិប្បាយហើយ។ សុំផ្តាំទៅ មេបក្សកាន់អំណាច វានៅតែមានអំណាចអញ្ចឹង។ បើថាល្ងង់ណាស់ បង្រៀនបន្តិចទៅចុះ ក្រែងលោវានៅតែមិនចេះ។ ខ្ញុំបំពាក់មេដាយជូនអស់លោក អ្នកទាំងអស់គ្នាល្ងាចនេះក្នុងឋានៈខ្ញុំជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ប៉ុន្តែក្នុងតួនាទីជាប្រធានគណបក្សកាន់អំ​ណាច ខ្ញុំនៅតែមានសិទ្ធិបញ្ចេញយោបល់ទៅលើបញ្ហានយោបាយទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ខ្ញុំមិនបញ្ជាកម្លាំង​ជំនួសនាយករដ្ឋមន្រ្តីទេ។ ម៉ោងនេះ ពេលនេះមានតែនាយករដ្ឋមន្រ្តីទេដែលមានសិទ្ធិបញ្ជាកម្លាំង។ ឯខ្ញុំគ្មានសិទ្ធិបញ្ជាកម្លាំងទេ ក៏ប៉ុន្តែខ្ញុំមានសិទ្ធខាងនយោបាយ ត្រួតត្រាលើកិច្ចការនយោបាយ តែខ្ញុំមិនចុះហត្ថលេខា ឬបញ្ជាកម្លាំងនីតិប្រតិបត្តិទេ។

(១០) ពីក្មេងវត្តមកជានាយករដ្ឋមន្ត្រី និងពីកូនក្បត់អង្គការមកជានាយករដ្ឋមន្ត្រី

ឥឡូវនេះអាចនិយាយបានថា ពីក្មេងវត្តម្នាក់ក្លាយទៅជានាយករដ្ឋមន្រ្តីដែលត្រួតត្រាដឹកនាំប្រទេសរយៈពេល ៣៨ ឆ្នាំ ហើយបើគិតទាំងពីរទាំងឧបនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីជាង ៤៤ ឆ្នាំ។ ពីកូនក្បត់អង្គការដែលត្រូវគេប្រមាថ ក៏ក្លាយទៅជានាយករដ្ឋមន្រ្តីទៀត។ អ្នកឯងត្រូវចាំ។ បើមិនជឿ កុំប្រមាថ។ ទំនាយអ្នកឯងមិនដល់ ព្រហ្មលិខិតចារ​មកមិនដល់ អ្នកគ្មានសំណាងនឹងធ្វើជានាយករដ្ឋមន្រ្តីទេ។ ខ្ញុំមិនដែលនឹកឃើញថា ខ្ញុំបានធ្វើជានាយករដ្ឋមន្រ្តីទេ។ កាលពីដើម ជីវិតរបស់ខ្ញុំវាផុយស្រួយណាស់ មិនរត់គេចពីការបាញ់ប្រហារទេ ក៏ប៉ុន្តែដើរចូលឱ្យគេបាញ់តែម្ដង។ អញ្ចឹងឥឡូវ វាបានតភ្ជាប់មកបែបនេះ។

(១១) នាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រុមបន្តវេន គ្រប់គ្រងប្រទេសបាន

រឿងបន្តវេន បន្តពូជយ៉ាងណានោះ ស្ដាប់លោក Jame Sok ហៅលោក សុខ សុគន្ធ បកស្រាយទៅ។ វាពិតជា​តពូជពិតប្រាកដមែន។ ពូជទី១ គឺប្រទេសមួយត្រូវតែមានរដ្ឋាភិបាលបន្ត។ អញ្ចឹងចប់អាណត្តិទី៦ ចូលអា​ណត្តិទី៧។ អាហ្នឹងវាតពូជហើយ កុំឆ្ងល់ពេក។ ពូជទី២ ហ៊ុន ម៉ាណែត គឺជាសមាជិកគណបក្សប្រជាជន។ អញ្ចឹងជាការតពូជរបស់គណបក្សប្រជាជន ដែលជាគណបក្សឈ្នះឆ្នោត។ ឯពូជទី ៣ ខ្ញុំទទួលស្គាល់ថា (ហ៊ុន ម៉ាណែត) ជាកូនប្រុសរបស់ខ្ញុំ​ធ្វើជានាយករដ្ឋមន្រ្តី។ អញ្ចឹងតើវាខុសទេក្នុងការបន្តពូជ។ អ្នកឯងនិយាយពី “ឡើងតាមជើងខោ​ តពូជ”។​ តពូជ គេតហើយ។ ខ្ញុំសូមជម្រាបឱ្យអ្នកឯងបានភ្លឺភ្នែ  ឥឡូវនាយករដ្ឋមន្រ្តីបន្តវេន រដ្ឋមន្រ្តីក្រុមបន្តវេន វាយ៉ាងម៉េច? គេគ្រប់គ្រងប្រទេសបាន

(១២) ជាងមួយខែទៅនេះ សង្កថារបស់ សម្តេចធិបតី មានលក្ខណៈបង្គាប់បញ្ជា

ប៉ុន្តែពួកនេះ ភ្លើណាស់។ ទុកឱ្យភ្លើអញ្ចឹងកាន់តែល្អសម្រាប់យើង។ ប្រហែលជាអាខ្មៅលួចមើលរឿងហ្នឹង។ បើសិនអាខ្មៅមើលរឿងហ្នឹង គឺអាខ្មៅថោកណាស់ ព្រោះអាខ្មៅជំទាស់នឹងការថតខ្សែភាពយន្តនេះ។ អាហ្នឹងចង់សឹកយកប្រពន្ធ។ សឹកទៅអាខ្មៅអើយ។ ផ្ដាំពីនេះទៅ សំដី ហ៊ុន សែន អត់ដូរទេ ដូរតែតួនាទីទេ។ សូមផ្ដាំទៅអ្នកសរសេរអត្ថបទមួយ ដែលខ្ញុំនិយាយនៅថ្ងៃទី ២២ ខែសីហា (ឆ្នាំ ២០២៣)។ អត្ថបទនោះ វាមិនអាក្រក់ទេ ក៏ប៉ុន្តែគេបាននិយាយថា “សង្កថារបស់ ហ៊ុន សែន មានលក្ខណៈបង្គាប់បញ្ជា។ សង្កថា ហ៊ុន ម៉ាណែត គ្មាន​លក្ខណៈបង្គាប់បញ្ជាទេ”។ ខ្ញុំសូមផ្ដាំទៅអ្នកឯង ឥឡូវនេះសង្កថារបស់ ហ៊ុន សែន អត់មានលក្ខណៈបង្គាប់បញ្ជាទេ ប៉ុន្តែជាងមួយខែទៅនេះ សង្កថារបស់ ហ៊ុន ម៉ាណែត មានលក្ខណៈបង្គាប់បញ្ជា។ បញ្ហាស្ថិតនៅត្រង់ថា តំណែងនាយករដ្ឋមន្រ្តី បើមិនបង្គាប់បញ្ជាទេ មិនមែននាយករដ្ឋមន្រ្តីទេ

(១៣) អ្នកបានកើតនៅប្រទេសអ្នកមាន តែមិនប្រាកដថាខួរក្បាលអ្នកពូកែជាងគេទេ

ខ្ញុំសូមផ្ដាំទៅពួកអ្នកឯង ដែលធ្លាប់សរសេរអាក្រក់ពីប្រទេសរបស់ខ្ញុំ ធ្លាប់វាយប្រហារប្រទេសខ្ញុំ ជាពិសេសក្នុងដំណាក់កាលកូវីដ១៩។ អ្នកឯងវាយតម្លៃទាបបំផុតពីលើសមត្ថភាពគ្រប់គ្រងសភាពការណ៍របស់កម្ពុជា មីយ៉ាន់ម៉ា ឡាវ បង់ក្លាដេស ប៉ុន្តែទីចុងបំផុត ប្រទេសរបស់ពួកអ្នកឯងដែលជាប្រទេសអ្នកមាន មានមនុស្សស្លាប់ច្រើនជាងគេបង្អស់។ ប្រទេសកម្ពុជាមានមនុស្សឆ្លងតិចនិងស្លាប់តិច។ អ្នកឯងអត់ដែលបានសុំទោសពីកំ​ហុសនៃការវាយតម្លៃមិនត្រូវទេ។ ខ្ញុំធ្លាប់និយាយដោយត្រង់ៗ ហើយក៏សូមផ្ញើសារទៅម្ដងទៀតថា “ពួកអ្នកឯងមានសំណាងត្រឹមតែកើតនៅក្នុងប្រទេសអ្នកមានទេ ប៉ុន្តែត្រង់ខួរក្បាលអ្នកឯងមិនប្រាកដថា ពូកែជាងខ្ញុំនោះទេ។ សមត្ថភាពទន់ខ្សោយរបស់អ្នកឯង បានបង្ហាញតាមរបៀបដែលអ្នកឯងវាយតម្លៃសភាពការណ៍អត់ត្រូវ។ ថាពួកប្រឆាំងចុះ វាទន់ខ្សោយ វាល្ងង់ ប៉ុន្តែពួកអ្នកធ្វើអត្ថាធិប្បាយនៃប្រទេសអ្នកមានមួយចំនួន មិនប្រាកដថា ពួកនេះពូកែទេ។ សំណាងនៅត្រង់ពួកគេកើតនៅក្នុងប្រទេសអ្នកមាន គេបង្អាប់យើង។ ប៉ុន្តែការពិត ខួរក្បាលរបស់ពួកគេ មិនប្រាកដថាពូកែជាងពួកយើងទេ។ អញ្ចឹងយើងត្រូវមានមោទនភាពឡើង។

(១៤) តាំងពីឆ្នាំ ១៩៧០ កិច្ចការនៅពីមុខ … ឥឡូវមិនចាំបាច់ប្រញាប់ប្រញាល់ទៀតទេ

ថ្ងៃនេះ មានការជួបជុំ។ សូមអធ្យាស្រ័យពីបងប្អូនផងដែរ ដោយសារតែយើងមានការបំពាក់មេដាយរហូតទៅដល់ ៤១៩ នាក់ ជាចំនួនមួយច្រើន។ យើងបំពាក់ឱ្យទាំងអស់នូវអ្នកចូលរួម។ ក្នុងហ្នឹងមានតួសំដែង។ ក្នុង ៤១៩នាក់នេះ សរុបទាំង ៣ក្រុម៖ ក្រុមថតខ្សែភាពយន្តរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” មាន ៣៦២នាក់ ក្នុងនោះមាន កុមារានិងកុមារី ១០នាក់, ក្រុមការងារថតចម្រៀងទុក្ខស្រីប្ដីព្រាត់ និងជីវិតក្មេងវត្ត របស់ឯកឧត្តម ហ្វៃ សំអាង ៥០នាក់, ក្រុមអ្នកនិពន្ធអ្នកចម្រៀង ៧នាក់ សរុបទាំងអស់ ៤១៩នាក់។ សូមជូនម្នាក់ៗ ចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងការបំពាក់មេដាយជូនតាមកម្រិតដែលបានស្នើសុំពីព្រះមហាក្សត្រ។ ខ្ញុំនិងភរិយា បំពាក់វគ្គទី១ បន្ទាប់ទៅ នាយករដ្ឋមន្រ្តីនឹងបំពាក់ដំណាក់កាលទី២។ សម្រាប់កុមា​រា កុមារី ១០នាក់ ដែលមិនទាន់មានសិទ្ធិទទួលការបំពាក់មេដាយ ជាជំនួសមកវិញ ខ្ញុំនិងភរិយា បានរៀបចំជាខ្សែកអនុស្សាវរីយម្នាក់ ៥ជី មានតម្លៃ ១,០៨១ ដុល្លារ ក្នុងមួយខ្សែ ដែលមានខ្សែ ៤ ជី និងបន្តោង ១ ជី ទុកជាវត្ថុអនុស្សាវរីយ៍នៃការថតនេះផងដែរ។

ថ្ងៃនេះមានការផ្សាយបន្តផ្ទាល់។ ខ្ញុំបង្ហោះ tiktok ខ្ញុំបង្ហោះសារ តាមតេឡេក្រាម គឺប្រជាពលរដ្ឋបានសំណូមពរ ចង់ស្តាប់សម្លេងខ្ញុំឡើងវិញ។ ឥឡូវបានស្តាប់នៅថ្ងៃនេះថា សម្លេងហ៊ុនសែន នៅតែហ៊ុនសែន អត់ទៅណាទេ។ កែវាមិនឡើងទេ។ វាមានរឿងមួយក៏គួរតែនិយាយបន្តិចដែរ។ ខ្ញុំមិនដឹងថាដកបានឬមិនបាននៅក្នុងចំរៀងជីវិតក្មេងវត្ត ត្រង់កន្លែងមានអ្នកយកស្រាទៅចាក់លើក្បាលខ្ញុំជាក្មេងវត្ត។ កាលហ្នឹងខ្ញុំពិនិត្យដែរ តែដូចជាភ្លាត់យ៉ាងម៉េច។ មនុស្សដូចជា ហ៊ុន សែន (មិនអាច)ឲ្យគេយកស្រាចាក់លើក្បាលទេ។ ហ្នឹងបង្ហាញពីវប្បធម៌ដែលមិនគោរពផង។ ខ្ញុំសុំនិទានអំពីរឿងហ្នឹងបន្តិចចុះ វគ្គត្រង់ហ្នឹងកែបន្តិចបានទេ។ កន្លែងហ្នឹង ខ្ញុំដូចជាធ្លោយ … មនុស្ស ហ៊ុន សែន តាំងពីកុមារ រហូតដល់ពេលនេះ មិនអាចមានអ្នកណាមកវាយក្បាលបានទេ។

សូមបញ្ជាក់ជូនដែរថា ៥៣ ឆ្នាំកន្លងទៅ ពេលនេះខ្ញុំកំពុងតែសុខសប្បាយណាស់។ អ្វីដែលជាការព្រួយបារម្ភគឺឡើងគីឡូ ព្រោះយើងមិនសូវបានហាត់ប្រាណ។ ប៉ុន្តែកាលដែលខ្ញុំចាប់ផ្តើមធ្វើទាហាននៅឆ្នាំ ១៩៧០ កិច្ចការនៅពីមុខរហូត។ ភ្ញាក់ឡើងប្រញិបប្រញាប់រហូតពេលធ្វើនាយករដ្ឋមន្ត្រី។ ឥឡូវពេលដែលខ្ញុំភ្ញាក់ឡើងគឺខ្ញុំមិនចាំបាច់ប្រញាប់ប្រញាល់ទេ។ មើលនេះមើលនោះ។ ពីដើមត្រូវប្រញាប់ប្រញាល់ ឯកសារគលើតុ។ ឥឡូវនា​យករដ្ឋមន្ត្រីដឹងខ្លួនហើយថា ខ្លួនធ្វើការយ៉ាងម៉េចខ្លះ? ឥឡូវចេះនិយាយថាម៉ោង១ ម៉ោង២ ម៉ោង១២ មិនទាន់បានដេក។ ធ្វើទៅ។ ប្អូនពៅប្រាប់តាមគ្រុបថា បងនីៗ ថតមុខបងណែត ទុក ហើយកត់ថ្ងៃខែឲ្យច្បាស់ ចាំឆ្នាំក្រោយផ្ទៀងឡើងវិញ ថាមុខជ្រួញប៉ុន្មាន។ ប៉ុន្តែហ៊ុនសែន មុខអត់ជ្រួញទេណា។ តួ ហ៊ុន សែន ទេ ដែលមុខជ្រួញ។

បន្តិចទៀត តួឯក តួសំដែង មកជួបជាមួយនឹងតួពិត។ យើងពិបាករកតួណាស់ ទម្រាំរើសបានមនុស្សមក។ ឥឡូវតួមនុស្សដើរតួតាំងពីខ្ញុំអាយុ ១៧ ឬ១៨ ឆ្នាំ រហូតដល់អាយុ ២៧ ឬ២៨ ឆ្នាំ។ អញ្ចឹងនៅតែតួហ្នឹង។ ហេង ច័ន្ទមុនីរ័ត្ន ដើរតួ ម៉ារ៉ានី តាំងពីម៉ារ៉ានីអាយុ ១៦ រហូតដល់ម៉ារ៉ានីអាយុ ២៦ ឆ្នាំ។ អញ្ចឹងយើងអត់មានតួណាផ្សេង។ យើងមិនអាចដូរតួបាន ប៉ុន្តែយើងមានដូរតួក្មេងៗ។ ដូរតួបាន ខ្ញុំនិយាយទៅណាទៀតហើយ។ឥឡូវល្មមដល់ម៉ោងដែលត្រូវចាប់ផ្តើមបំពាក់មេដាយ។ ចុងបញ្ចប់ ជាមួយនឹងការប្រកាសបិទបញ្ចប់បិទកាម៉េរ៉ាថតរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» ខ្ញុំសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកស្រី អស់លោក អ្នកនាងកញ្ញា សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភា​នៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអរគុណ!

]]>
https://pressocm.gov.kh/archives/85988/feed 0
ផ្សាយបន្តផ្ទាល់៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី https://pressocm.gov.kh/archives/82703 https://pressocm.gov.kh/archives/82703#respond Sat, 10 Jun 2023 09:27:53 +0000 https://pressocm.gov.kh/?p=82703

នៅល្ងាច ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣​នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និង​ពិសា​អាហារសាមគ្គី ដែលពិធីនេះធ្វើឡើងនៅ The Premier Center Sen Sok ។

ក្រោយពីបានផ្ដួចផ្ដើម រៀបចំមកអស់រយៈពេលជាយូរមកហើយនោះ នៅទីបំផុត សមាគម​ឧកញ៉ា​កម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការហើយ ដោយបានចុះបញ្ជីជាសមាគមស្របច្បាប់ ដោយ​ក្រសួង​មហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បាន​យល់ព្រម​ធ្វើជា​ប្រធាន​កិត្តិយស​របស់ស​មាគមឧកញ៉ាកម្ពុជាផងដែរ។ នេះបើយោង​តាមសេចក្ដី​ប្រកាសព័ត៌មាន​របស់​មាគម​ឧកញ៉ា​កម្ពុជា​កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣។

បច្ចុប្បន្ន សមាគមឧកញ៉ាកម្ពុជា ត្រូវបានដឹកនាំ និងតម្រង់ទិស​ដោយ​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ចំនួន​៣២រូប ដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន​សមាគម ដែលមាន​អាណត្តិ៥ឆ្នាំ ហើយ​ការ​ងារ​ប្រចាំ​ថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ១រូប។

បើ​យើង​មើលទៅលើរចនាសម្ព័ន្ធគ្រប់គ្រងរបស់សមាគមឧកញ៉ាកម្ពុជា គឺមានចែក​ចេញជា​គណៈ​កម្មកា​រជំនាញ ចំនួន៤ រួមមាន គណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌, គណៈ​កម្មការ​កិច្ចការ​ច្បាប់, គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ និងគណៈកម្មការទំនាក់ទំនងសាធារណៈ និង​អន្តរជាតិ។

ទស្សនៈវិស័យ របស់សមាគមឧកញ៉ាកម្ពុជា គឺរក្សានិង​លើកកម្ពស់​ឧត្តមភាព​នៃគោរមងារ​ឧកញ៉ា​ក្នុងការ​ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច​កម្ពុជាឲ្យ​កាន់តែរីក​ចម្រើនថែម​ទៀត។ បេសកកម្មចម្បងៗរបស់សមាគមរួមមាន៖

១-តំណាងអោយសម្លេងរួម សកម្មភាពមនុស្សធម៌រួម និងការ​រក្សាការ​ពារ​ឧត្តម​ភាព​នៃគោរ​មងារ​ឧកញ៉ា។

២-រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តម​ភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។

៣-លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។

៤-បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធី​ផ្សេងៗ​ដើម្បីលើក​កម្ពស់​ភាពជា​ដៃគូរ​នៅក្នុង​សកម្មភាព​ពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ចំពោះ​សមាជិក​របស់​សមាគម​ឧកញ៉ាកម្ពុជាមានចែកចេញជា ៣ប្រភេទ គឺ សមាជិកស្ថាបនិក, សមាជិកសកម្ម និង​សមាជិកទ្រទ្រង់។

]]>
https://pressocm.gov.kh/archives/82703/feed 0
ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបកម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល https://pressocm.gov.kh/archives/82695 https://pressocm.gov.kh/archives/82695#respond Fri, 09 Jun 2023 23:43:18 +0000 https://pressocm.gov.kh/?p=82695

នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ​បន្ត​អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិត សរុប ១៦,២៧២នាក់ មកពី​រោង​ចក្រ​សហ​គ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា រោង​ចក្រ ​សហគ្រាសទាំង១២ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនី និងនិយោជិត ដែលបាន​ជួបសំណេះ​សំណាល​ជាមួយ​សម្តេចតេជោថ្ងៃនេះ ជាប្រភេទរោង​ចក្រកាត់​ដេរ​សម្លៀកបំពាក់​ចំនួន៧, ផលិត​ស្បែក​ជើងចំនួន២, ប៉ាក់ព្រីនសម្លៀកបំពាក់ចំនួន២ និងផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិត​​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស​កាណាដា ប្រទេសជប៉ុន។ល។

ខេត្តកណ្តាល គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ​និយោ​ជិតជាង ១៥ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាស​វិស័យ​កាត់​​ដេរ​ចំនួន១៧១ មានកម្មករនិយោជិត​សរុបជាង ១៣ម៉ឺន ២ពាន់នាក់។ ខេត្តកណ្តាល ជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។

]]>
https://pressocm.gov.kh/archives/82695/feed 0
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀតនៅខេត្តកំពង់ឆ្នាំង https://pressocm.gov.kh/archives/82688 https://pressocm.gov.kh/archives/82688#respond Fri, 09 Jun 2023 12:08:30 +0000 https://pressocm.gov.kh/?p=82688  

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅខេត្តកំពង់ឆ្នាំងនេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំដល់អភិបាលខេត្តកំពង់ឆ្នាំង និងផ្នែកសុខាភិបាលពាក់ព័ន្ធអោយយកចិត្តទុកដាក់ពិនិត្យតាមដានចំពោះសុខភាពស្រ្ដីជាកម្មការិនីម្នាក់ នៅខេត្តកំពង់ឆ្នាំងនេះ ដែលបានសម្រាលកូនភ្លោះកាលពីថ្ងៃទី៨ ខែមិថុនាម្សិលម៉ិញនេះ ខណៈការសម្រាលកូនមិនទាន់គ្រប់ខែហើយបានបញ្ចូនទៅចិញ្ចឹមក្នុងកែវ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន ៥លានរៀលដល់ក្រុមគ្រួសារស្រ្ដីសម្រាលកូនភ្លោះនេះផងដែរ ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យអាជ្ញាធរខេត្ត និងក្រសួងសុខាភិបាលតាមដានករណីនេះឱ្យបានដិតដល់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងឪពុកម្ដាយកម្មករ កម្មការិនីទាំងអស់ទូទាំងប្រទេសដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្ដិភាពកម្ពុជា និងចូលរួមទប់ស្កាត់សង្គ្រាមនៅកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ស្វែងរកសន្តិភាពសម្រាប់កម្ពុជាគឺពិតជាលំបាក ខណៈដែលបច្ចុប្បន្ននេះ ប្រទេសមួយចំនួន កំពុងរងគ្រោះព្រោះសង្គ្រាមបង្ហូឈាម ដែលធ្វើអោយប្រជាពលរដ្ឋស្លាប់ ចំណាកស្រុក កុមារកំព្រាជាច្រើនកំពុងរងទុក្ខ ហើយហេដ្ឋារចនាសម្ព័ន្ធនានាដែលខិតខំកសាងក៏ត្រូវបានបំផ្លាញអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ប្តេជ្ញាថា ទោះបីតម្លៃណាក៏ដោយ សម្ដេចត្រូវតែរក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា គោលនយោបាយសោធននិវត្តន៍សម្រាប់កម្មករនិយោជិត គឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ដែលនេះគឺជាគោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅពេលមានវ័យចាស់ ធ្វើការងារលែងកើត។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ក្រុមប្រឆាំងដែលចាកចេញពីទណ្ឌិតក្បត់ជាតិ៣ជំនាន់ ទាំងនៅកម្ពុជា និងក្រៅប្រទេស ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើការងារនានាដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិត ខណៈកាលពីមុនពួកគេបានចាញ់បោកទណ្ឌិតក្បត់ជាតិ ៣ជំនាន់ទៅធ្វើសកម្មភាពប្រមូលលុយពីកម្មករទៅឱ្យទណ្ឌិតក្បត់ជាតិដោយឥតប្រយោជន៍។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈជំនួបជាមួយ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា អេមីរ៉ាតអារ៉ាប់រួមកាលពីម្សិលមិញ នឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ជាពិសេសការវិនិយោគលើវិស័យកសិកម្ម។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ នូវការរឹបអូសផ្ទះពីអតិថិជន​បង់រំលស់​ប្រាក់យឺតយ៉ាវ ខណៈសម្ដេច ក៏បានណែនាំឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍​លំនៅឋានកម្ពុជាសហការគ្នារៀបចំឡើងវិញ នូវនីតិវិធីសម្រាប់ការឥណទានបង់រំលស់​ផ្ទះរបស់ប្រជាពលរដ្ឋ ​ដើម្បីធ្វើយ៉ាងណាអាចឱ្យពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន។

សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​មួយមួយចំនួន ក៏កំពុងរៀបចំឡើងវិញ លើគណនេយ្យបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋរាប់សែន​គណនេយ្យ ដើម្បីពិនិត្យមើលលើនីតិវិធី ឬអូសបន្លាយរយៈពេលសម្រាប់ការបង់រំលស់ផ្ទះ​របស់ប្រជាពលរដ្ឋផងដែរ។ ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យជំនួយការផ្ទាល់របស់សម្ដេច ត្រូវរៀបចំ​បញ្ជីពោះបុរីណាដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋបង់ប្រាក់យឺតយ៉ាវ​នាពេលកន្លងទៅ ដើម្បីអាចស្វែងរកដំណោះស្រាយលើបញ្ហាជូនប្រជាពលរដ្ឋបាន។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា

សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៨៥១នាក់ ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕

]]>
https://pressocm.gov.kh/archives/82688/feed 0
ផ្សាយបន្តផ្ទាល់ពិសេស៖ ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា 🇰🇭  https://pressocm.gov.kh/archives/82682 https://pressocm.gov.kh/archives/82682#respond Fri, 09 Jun 2023 09:26:32 +0000 https://pressocm.gov.kh/?p=82682

-ពិធីបិទជាផ្លូវការ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើកទី១២ “ASEAN Para Games” ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា 🇰🇭 ពហុកីឡដ្ឋានជាតិមរតកតេជោ​, ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣

– Official Closing Ceremony of the 12th ASEAN Para Games 2023 Phnom Penh, Kingdom of Cambodia 09 June 2023 at Morodok Techo National Stadium

#អាស៊ានប៉ារ៉ាហ្គេមលើកទី១២
#12th_ASEAN_Para_Games
#កីឡារស់ក្នុងសន្ដិភាព
#SPORTS_LIVE_IN_PEACE
#កម្ពុជា២០២៣ #Cambodia2023

]]>
https://pressocm.gov.kh/archives/82682/feed 0
ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនី និងនិយោជិត ជាង១៨ម៉ឺននាក់ទៀតនៅខេត្តកំពង់ឆ្នាំង (លើកទី២) ឆ្នាំ២០២៣ https://pressocm.gov.kh/archives/82677 https://pressocm.gov.kh/archives/82677#respond Fri, 09 Jun 2023 00:11:24 +0000 https://pressocm.gov.kh/?p=82677

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត សរុបជាង១៨ម៉ឺន មកពីរោងចក្រសហគ្រាសចំនួន១១ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (លើកទី២)។ ជំនួបសំណេះសំណាល ធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ជំនួបថ្ងៃនេះ មានកម្មករ កម្មការិនី និងនិយោជិត ចូលរួមសរុបចំនួន ១៨,០៥៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

បើតាមឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១១ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន២, បោះពុម្ពលើស្បែកជើងកីឡាចំនួន១, ផលិតសម្ភារការដូចំនួន១ និងផលិតជ័រ និងផ្លាស្ទិកចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសជប៉ុន។ល។

ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ កំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករនិយោជិតជាង ៥ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន២០ មានកម្មករនិយោជិតសរុបជាង ៥០,៦២៩នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន២០ មានកម្មករ និយោជិតសរុប ៤៧,៥៨៥នាក់។

#អរគុណសន្តិភាព
#សំណេះសំណាលកម្មករ #ខេត្តកំពង់ឆ្នាំង
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia

]]>
https://pressocm.gov.kh/archives/82677/feed 0
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង https://pressocm.gov.kh/archives/82674 https://pressocm.gov.kh/archives/82674#respond Thu, 08 Jun 2023 10:43:25 +0000 https://pressocm.gov.kh/?p=82674 នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៨,០៩៥នាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជំនួបនេះធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករកម្មការិនីនៅ ខេត្តកំពង់ឆ្នាំងនេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោបន្តថា ឆ្នាំ២០២៣នេះ ពិតជាមានការខុសប្លែកច្រើនជាពិសេសផ្លូវជាតិលេខ៥ដែលបានស្ថាបនាកសាងថ្មី មានភាពធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំឱ្យមានចងការចងក្រងជាកាតព្វកិច្ចតែម្ដងសម្រាប់ការមើលសុខទុក្ខកម្មករកម្មការិនី ពីព្រោះវិស័យឧស្សាហកម្មកាត់ដេរនេះមានរហូតទៅដល់៦០ភាគរយនៅក្នុងប្រទេសកម្ពុជា ដូច្នេះគោលនយោបាយនេះត្រូវបន្តពង្រីកឥតឈប់ឈរ។សម្ដេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តពង្រីកបន្ថែមលើការអភិវឌ្ឍ និងយកចិត្តទុកដាក់ផងដែរលើវិស័យការងាររបស់កម្មករកម្មការិនីទាំងអស់។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា កន្លងទៅនេះ តាមរយៈវេទិការវាងវិស័យឯកជន និងរាជរដ្ឋាភិបាល កម្ពុជាបានដាក់ឱ្យអនុវត្តគោលនយោបាយលើការអភិវឌ្ឍវិស័យរោងចក្រទៅតាមបណ្ដាខេត្ត ដែលចំណុចនេះហើយបានបង្ហាញពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលបានត្រឹមត្រូវ ច្បាស់លាស់ដល់ប្រជាជន ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីមានយន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករកម្មករិនីរាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល១ ឆ្នាំម្ដងដល់កម្មករកម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបន្តថែមទៀត លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការទាក់ទាញវិនិយោគបន្ថែមលើវិស័យរោងចក្រនេះ មកកាន់កម្ពុជា ជាពិសេសទៅដល់បណ្ដាខេត្ត ដើម្បីផ្ដល់ការងារដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់កម្មករកម្មការិនី ត្រូវហានចង្អុលមុខចំពោះក្រុមប្រឆាំងទាំងឡាយណា ដែលទៅអុចអាលបរទេសមិនឱ្យមកវិនិយោគនៅកម្ពុជា ខណៈក្រុមប្រឆាំងទាំងនោះហើយគឺជាសត្រូវរបស់កម្មករកម្មការិនី។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំអោយរោងចក្រសហគ្រាសទាំងអស់ ដែលមានបងប្អូនកម្មករកម្មការិនីពិការភាពធ្វើការនៅរោងចក្រសហគ្រាសរបស់ខ្លួន ត្រូវអនុញ្ញាតឲ្យពួកគាត់ចេញធ្វើការមុនម៉ោង១៥នាទីដូចស្រ្តីមានផ្ទៃពោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ កម្មការិនី ខិតខំធ្វើការងារ និងចៀសវាងឱ្យបាននូវការបង្កទំនាស់រវាងកម្មករ និងម្ចាស់រោងចក្រ ហើយប្រសិនបើមានវិវាទណាមួយកើតឡើងត្រូវយកចិត្តទុកដោះស្រាយភ្លាម មិនត្រូវទុកឱ្យក្លាយទៅជាជំងឺមហារីកនោះទេ ខណៈម្ចាស់រោងចក្រ និងកម្មករ គឺជាដៃគូមិនអាចខ្វះមួយណាបានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ សម្ដេចនឹងមានជំនួបជាមួយរដ្ឋមន្រ្ដីពាណិជ្ជកម្មនៃប្រទេសអារ៉ាប់រួម ក្នុងនោះសម្ដេចតេជោនឹងលើកឡើងពីការទាក់ទាញវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា ជាពិសេសលើវិស័យកសិកម្ម ហើយនេះក៏ជាឱកាសបង្កើតការងារបន្ថែមទៀតនៅកម្ពុជាផងដែរ។ សម្តេចតេជោបានបន្តអំពាវនាវដល់កម្មករ កម្មការិនីរួមគ្នារក្សាសន្ដិភាពរបស់កម្ពុជា ពីព្រោះមានសន្ដិភាព គឺមានការអភិវឌ្ឍ។

នៅថ្ងៃនេះ សម្តេចតេជោបានអំពាវនាវកុំឱ្យមានមានការរើសអើងចំពោះស្រ្ដីដែលបម្រើការងារនៅកន្លែងផ្ដល់សេវាកម្សាន្តនានា។ សម្ដេចតេជោបានណែនាំដល់ភរិយាអភិបាលខេត្ត និងអភិបាលរងខេត្តជាស្រ្ដី ត្រូវធ្វើជាប្រធានក្នុងការគ្រប់គ្រងដល់ស្រ្ដីបម្រើការងារនៅតាមទីតាំងកម្សាន្តនេះ ដើម្បីចូលរួមជួយដោះស្រាយទុក្ខលំបាកនានារបស់ពួកគាត់។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈការព្យាករណ៍រាជរដ្ឋាភិបាលកម្ពុជាថ្មីអាចនឹងចាប់កំណើតនៅបំណាច់ខែសីហា ឆ្នាំ២០២៣ខាងមុខ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៧៤៥នាក់ ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

]]>
https://pressocm.gov.kh/archives/82674/feed 0
ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនី និងនិយោជិត ជាង១៨,០០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង (លើកទី១) https://pressocm.gov.kh/archives/82666 https://pressocm.gov.kh/archives/82666#respond Thu, 08 Jun 2023 00:06:03 +0000 https://pressocm.gov.kh/?p=82666

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា បន្អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិត ប្រមាណ ១៨,​០០០​នាក់ មក​ពីរោង​ចក្រ​សហគ្រាស​ចំនួន៥ (លើកទី១) ក្នុងស្រុកសាមគ្គីមានជ័យ និង ស្រុក​កំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលពីធីនេះធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនេះចំនួន ២ដងរួចមកហើយកាលពីឆ្នាំ២០១៨។
សម្រាប់ជំនួបនៅថ្ងៃនេះ គឺជាជំនួបលើកទី៣ហើយ។ ជំនួបថ្ងៃនេះ មានកម្មករកម្មការិនីចូលរួមសរុបចំនួន ១៨,០៩៥នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៥ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បើតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង៥ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនី និងនិយោជិត ជួបសំណេះសំណាលជាមួយសម្តេចតេជោនេះ ជាប្រភេទរោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន១ និងដេរស្បែកជើងចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសជប៉ុន។ល។
ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ កំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករនិយោជិតជាង ៥ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន២០ មានកម្មករ និយោជិតសរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។

#អរគុណសន្តិភាព
#សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia

 

]]>
https://pressocm.gov.kh/archives/82666/feed 0
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសម https://pressocm.gov.kh/archives/82655 https://pressocm.gov.kh/archives/82655#respond Wed, 07 Jun 2023 11:58:00 +0000 https://pressocm.gov.kh/?p=82655  

នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ទូ ហ្វី(DU Fei)ប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសម។
ក្នុងជំនួបនោះ លោកទូហ្វី បានគោរពថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្ដល់កិត្តិយសជាគណៈអធិបតី បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខា ក្របខ័ណ្ឌផ្លូវល្បឿនលឿន ភ្នំពេញទៅសៀមរាប , និងសៀមរាបទៅប៉ោយប៉ែត។
ឆ្លៀតក្នុងឱកាសនោះ លោក ទូហ្វី បានគោរពប្ដេជ្ញាចិត្ត ថាក្រុមហ៊ុននឹងជំរុញការ សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញបាវិតឲ្យបាន លឿន តាមដែលអាចធ្វើទៅបាន និងបញ្ជូនក្រុមអ្នកបច្ចេកទេស មកធ្វើការសិក្សា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង ការរីករាយជាមួយនឹងវត្តមានរបស់ក្រុមហ៊ុន នៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ ហើយបានចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើនជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ បានយ៉ាងជោគជ័យ។
សម្ដេចតេជោ បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជំរុញការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញបាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប , សៀមរាប- ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា៕

]]>
https://pressocm.gov.kh/archives/82655/feed 0
ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) https://pressocm.gov.kh/archives/82596 https://pressocm.gov.kh/archives/82596#respond Mon, 05 Jun 2023 00:44:28 +0000 https://pressocm.gov.kh/?p=82596

នៅព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ២០២៣នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់​ការ​សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។
យោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់​រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតជ័យលាភីដែលនឹងត្រូវទទួល​សញ្ញា​បត្រ​​នេះ មានចំនួនសរុប ៥,៦១០នាក់ (នារី ២.៩៥២នាក់ ត្រូវជា ៥២.៦ភាគរយ)។ ក្នុង​នោះ និស្សិតថ្នាក់បរិញ្ញាបត្រ ៥,៤២៣នាក់ (នារី ២,៨៨០នាក់) និងនិស្សិត​​ថ្នាក់​បរិញ្ញា​បត្រជាន់ខ្ពស់ ១៨៧នាក់ (នារី ៧២នាក់)។ យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោម​និស្សិត​​ជ័យលាភី ដែលទទួលសញ្ញាបត្រនេះ មាននិស្សិតប្រមាណ ៩៦.០៦ភាគរយ មានការងារធ្វើ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមាន ៩៦ភាគរយ និង​និស្សិត​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៧.៨៦ភាគរយ។

]]>
https://pressocm.gov.kh/archives/82596/feed 0