សម្តេចតេជោ ហ៊ុនសែន – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Sun, 04 Jun 2023 07:44:01 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png សម្តេចតេជោ ហ៊ុនសែន – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តចុះសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់បន្តទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ https://pressocm.gov.kh/archives/82592 https://pressocm.gov.kh/archives/82592#respond Sun, 04 Jun 2023 07:44:01 +0000 https://pressocm.gov.kh/?p=82592  

នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សម្រាប់ការជួបសំណេះសំណាលជាលើកទី២ នៅព្រឹកនេះ មានកម្មករ និយោជិតចូលរួមសរុបចំនួន ១៦,៤៤១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១។ រោងចក្រ សហគ្រាសចំនួន១១ ដែលកម្មករ និយោជិតចូលរួមសំណេះសំណាលនេះ ជាប្រភេទរោងចក្រផលិត​ស្បែក​ជើង​ចំនួន១០ និងផលិតកាបូបចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញ​ទៅ​ទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។ នៅខេត្តកំពង់ស្ពឺ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករកម្មការិនីនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា គោលដៅនៃជំនួបជាមួយកម្មករនិយោជិត គឺជាជំនួបសន្ទនារវាងនារដ្ឋមន្រ្ដីនិងកម្មករនិយោជិត ដើម្បីស្វែងយល់ពីសុខទុក្ខកម្មករ កម្មការិនី ដែលកំពុងបម្រើការងារតាមបណ្ដារោងចក្រនានា ដើម្បីឲ្យរាជរដ្ឋាភិបាលមានឱកាសក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករកម្មការិនីយើង។ ដូច្នេះហើយ ទើបសម្ដេចតេជោបានផ្ដួចផ្ដើមគំនិតចុះផ្ទាល់តាមរោងចក្រជួបផ្ទាល់ជាមួយកម្មករនិយោជិតជាបន្តបន្ទាប់។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា តាមរយៈជំនួបនេះ នាយករដ្ឋមន្រ្ដី និងកម្មករនិយោជិត និងម្ចាស់រោងចក្រ បានពិភាក្សាគ្នា និងដោះស្រាយដោយផ្ទាល់លើបញ្ហានានា ដែលកើតមានឡើងផងដែរ។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយនឹងការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។ សម្ដេចតេជោបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ សម្ដេចបានបញ្ជាក់ទៀតថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច។សម្តេចតេជោបានមានប្រសាន៍បន្តទៀតថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ គ្រាប់ស្វាយចន្ទី ត្រីប្រា និងមានផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះប្រទេសជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងទុកថា នឹងទទួលបានទេសចរបរទេសមកកាន់កម្ពុជាយើងក្នុងរង្វង់៤លាននាក់ ហើយតាមរយៈកំណើននេះ ការផ្ដល់សេវាកម្មលើផ្នែកបដិសណ្ឋារកិច្ចនឹងមានកំណើនកើនឡើងផងដែរ។ ដូច្នេះកម្ពុជាចាំបាច់ត្រូវពង្រឹងភាពធន់ក្នុងការផ្ដល់សេវានានាលើផ្នែកបដិសណ្ឋារកិច្ចនេះ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវរៀបចំផ្សព្វផ្សាយ​បន្ត​អំពីការជូនដំណឹងដល់ម្ចាស់រោងចក្រ ​សហគ្រាសទាំងអស់​ ដោយត្រូវ​អនុញ្ញាត​ឱ្យកម្មករ​និយោជិត​ទាំងអស់បានឈប់សម្រាក៣ថ្ងៃ (២២-២៣-២៤ កក្កដា ២០២៣) ដើម្បីទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ​ខែ កក្កដា ខាងមុខ ដោយ​ទទួលបានប្រាក់ខែដដែល។

សម្តេចតេជោ ហ៊ុន សែន នៅតែបន្តរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។ សម្តេចតេជោបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។គណបក្សប្រជាជនកម្ពុជាមិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះនោះទេ ថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត។​ សម្តេចតេជោបន្តអំពាវនាវដល់កម្មករនិយោជិត បន្តចូលរួម រួមគ្នារក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុមប្រព័ន្ធផ្សព្វផ្សាយគាំទ្របរទេសថា កុំល្ងង់ពេកគណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿងបោះឆ្នោតមួយប៉ុណ្ណោះទេ ប៉ុន្ដែគឺគេបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ឱ្យតែនាយករដ្ឋមន្រ្ដី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្ដីត្រូវបន្តធ្វើវេទិកាជួបជាមួយកម្មករកម្មការិនីបែបនេះ ដើម្បីបង្កើតជាវេទិកាក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករនិយោជិតទាំងអស់ជាបន្តបន្ទាប់ទៀត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកាសម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៧៧៩នាក់ ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕

]]>
https://pressocm.gov.kh/archives/82592/feed 0
ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន បន្តចុះសំណេះសំណាលជាមួយកម្មករ-កម្មការិនី- និយោជិត ជាង១ម៉ឺន ៦ពាន់នាក់ទៀត នៅស្រុកគងពិសី https://pressocm.gov.kh/archives/82585 https://pressocm.gov.kh/archives/82585#respond Sun, 04 Jun 2023 00:13:43 +0000 https://pressocm.gov.kh/?p=82585

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត នៅតំបន់រោងចក្រវីនស្តាស៊ូ ផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៤៩,៥០ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ និយោជិត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះ ១ដងរួចមកហើយកាលពីថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាស ចំនួន២៤។
សម្រាប់ការជួបសំណេះសំណាលជាលើកទី២ នៅថ្ងៃនេះមានកម្មករ និយោជិតចូលរួមសរុបចំនួន ១៦,៤៤១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១។
បើតាមលោករដ្ឋមន្ត្រីក្រសួងការងារ បានឱ្យដឹងថា រោងចក្រ សហគ្រាសចំនួន១១ ដែលកម្មករ និយោជិតចូលរួមសំណេះសំណាលនេះ ជាប្រភេទរោងចក្រផលិតស្បែកជើងចំនួន១០ និងផលិតកាបូបចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។
ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា នៅខេត្តកំពង់ស្ពឺ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបន្តរក្សាបានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍលើគ្រប់វិស័យ សង្គម និងសេដ្ឋកិច្ចជាតិបន្តមានការរីកចម្រើនគួរជាទីមោទនៈ។ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមក្នុងអត្រា ៧ភាគរយ ជាង ២ទស្សវត្សរ៍ លើកលែងតែក្នុងអំឡុងដំណាក់កាលនៃ ការរីករាលដាលជំងឺកូវីដ-១៩។
ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣ភាគរយ នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០.៨លាននាក់។ បច្ចុប្បន្នសហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧,២៥៦សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ១.៥លាននាក់។
សូមបញ្ជាក់ថា នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួនត្រឹមតែ ៦៤ ដែលមានកម្មករនិយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួន ២២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។
មកដល់ត្រឹមឆ្នាំ២០២៣ នេះ រោងចក្រ សហគ្រាស មានចំនួនសរុបជាង ១៧,០០០ ដែលប្រើប្រាស់កម្លាំងពលកម្មសរុបចំនួនប្រមាណ ១.៥លាននាក់។ ដោយឡែកនៅឆ្នាំ២០២៣ នេះ រោងចក្រវិស័យកាត់ដេរ បានកើនចំនួន ១,៣២៦ មានកម្មករនិយោជិតចំនួនប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់) ការនាំចេញមានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក ទិន្នន័យឆ្នាំ២០២២។ ក្នុងនោះ រាជធានីភ្នំពេញមានចំនួន ៧២៧រោងចក្រ មានកម្មករ និយោជិតប្រមាណ ៣៤ម៉ឺននាក់ (ស្រី ២៦ម៉ឺននាក់)។
ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ច វិនិយោគ និងឱកាសការងារនិងមុខរបរ ឱ្យកាន់តែប្រសើរឡើង ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចគេជោ បានជួបសំណេះសំណាលជុំទី១ ជាមួយបងប្អូនកម្មករនិយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិតចំនួនប្រមាណ ១លាននាក់ និងបានផ្តល់អនុសាសន៍ចំនួន ១០ចំណុច។
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ បានចុះសំណេះសំណាលជុំទី២ ហើយមកដល់ថ្ងៃនេះបានចំនួន ៥លើក ដែលមានកម្មករ និយោជិតសរុបប្រមាណ ៩ម៉ឺន ៥ពាន់នាក់ និងនៅសល់កម្មវិធីបន្តចំនួន ១៤លើកទៀត ដែលនឹងជួបកម្មករនិយោជិតសរុបប្រមាណ ២៤ម៉ឺននាក់ទៀត៕

 

]]>
https://pressocm.gov.kh/archives/82585/feed 0
សម្តេច​តេជោ ហ៊ុនសែន ​​ទទួល​បដិសណ្ឋារ​កិច្ច​ជាផ្លូវកា​រ​ ចំពោះការ​អញ្ជើញមកដល់​​របស់​​នាយករដ្ឋមន្រ្តី ​វៀត​ណាម​ https://pressocm.gov.kh/archives/3856 https://pressocm.gov.kh/archives/3856#respond Tue, 25 Apr 2017 13:24:17 +0000 http://pressocm.gov.kh/?p=3856 #tdi_1 .td-doubleSlider-2 .td-item1 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4304-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item2 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4278-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item3 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4276-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item4 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4277-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item5 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4303-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item6 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4324-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item7 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4309-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item8 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4323-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item9 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4321-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item10 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4325-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item11 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4326-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item12 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4322-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item13 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4308-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item14 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4305-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item15 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4307-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item16 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4306-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item17 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4275-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item18 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170425_PMHS-PMVN_4274-80x60.jpg) 0 0 no-repeat; }

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួល​បដិសណ្ឋារកិច្ច​ជាផ្លូវការយ៉ាងជិតស្និត ចំពោះការអញ្ជើញមកដល់របស់​ឯកឧត្តម​ ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយម​វៀត​ណាម​ និងលោកជំទាវ ត្រាន់ ង្វៀនធូ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧

]]>
https://pressocm.gov.kh/archives/3856/feed 0
​​តួអង្គ​និម្មិត ឆ្នាំ២០១៧​ គឺ​រូប​មាន់ ដែល​​​មាន​​​ឈ្មោះ​ថា «គជសីហ៍» ដែល​​តំណាង​​​​ស្តេច​​ស​ត្វ មាន​​​មហិទ្ធិ​​ឬទ្ធិ​ក្នុង​​​ការ​​កា​រ​ពារ​ https://pressocm.gov.kh/archives/2592 https://pressocm.gov.kh/archives/2592#respond Fri, 14 Apr 2017 05:09:50 +0000 http://pressocm.gov.kh/?p=2592 ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍វប្បធម៌​ដ៏ធំបំផុត​ប្រចាំឆ្នាំ ក្នុងខេត្តសៀមរាប ត្រូវបាន​ប្រកាស​បើក​សម្រាប់កា​ររៀប​ចំជាលើកទី៥​ហើយ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តីកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត រួមនិងវត្តមា​នអង្គទូត​​បរទេស​ប្រចាំក​ម្ពុជាមួយ​ចំនួនផងដែរ។    ថ្លែងនៅក្នុង​ពិធីបើក ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្រោមប្រធានប​ទ​ចូល​រួមអ​បអរ​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជា​តិខ្មែរ ដែលប្រារព្វធ្វើ​នៅប្រាសាទ​បាយ័ន​​លើទឹកដី​​អង្គរនេះ សម្តេច​តេជោ ​នាយករដ្ឋមន្ត្រី បាន​ចាត់ទុកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាឱកាសនៃការ​បង្ហាញវ​ប្បធម៌​ប្រពៃណី​ជាតិ​ខ្មែរ​ដ៏សំបូរ​បែប ទាំងរូបិយ៌ និងអរូបិយ៌ ទៅដល់ប្រជា​ពលរដ្ឋ​កម្ពុជា និងភ្ញៀវអន្តរជាតិ។

ក្នុងន័យ​នេះ សម្តេចតេជោ បានកោតសរសើរដល់កា​រ​រៀបចំ​របស់ស​ហភាពសហព័ន្ធយុ​វជនកម្ពុជា ក្នុង​រយៈ​ពេល៥​ឆ្នាំមក​នេះ ដែល នេះគឺជាគំនិតច្នែ​ប្រឌិត​របស់​យុវជន​កម្ពុជា  ហើយព្រឹត្តិការណ៍អង្គរ​សង្ក្រាន្ត គឺជា​ការចូលរួម​សម្រាប់​ទាំងអស់គ្នា និងមិនមែនជារបស់​អ្នកណា​ម្នាក់នោះទេ។ ទន្ទឹម​នឹង​ភាពជោ​គ​ជ័យ​នៃការ​រៀបចំព្រឹត្តិការណ៍​អង្គរសង្ក្រាន្តក្នុង​ខេត្ត​សៀមរាប​នេះ សម្តេចតេជោ ក៏បានជម្រុញ​អោយមាន​ការរៀប​ចំ​ព្រឹត្តិការណ៍​ សង្ក្រាន្តនៅក្នុងតំបន់​ផ្សេងៗ​ក្រៅពី​តំបន់អង្គរ នាឆ្នាំ​ក្រោយៗ​ផង​ដែរ​។ ​​

ស្ថិតក្នុងបរិយាកាស​ដ៏រីករាយនៃការចូលរួមក្នុង​ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងខេត្តសៀមរាប​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏បានសម្តែង​នូវមោទ​នភាព​ចំពោះ​ការប្រឹង​ប្រែង​តាម​រយៈ​នយោបាយ​ឈ្នះឈ្នះ​របស់​សម្តេច ដែលបាន​​ប្រែក្លាយ​​ប្រទេស​កម្ពជា ចេញពីសង្គ្រាម​មកជាប្រទេស​មានសន្តិភាព។ ជាងនេះ​ទៀត គឺបានប្រែក្លាយកម្ពុជា ពីប្រទេសមានប្រាក់ចំណូល​កំរិតទាប មកជាមានប្រាក់ចំណូល​មធ្យមកំរិតទាប នា​ពេល​បច្ចុប្បន្ន ដែលផ្តល់អោយ​​ប្រជាពល​រដ្ឋកម្ពុជាមា​នជីវភាព​សមរម្យ និងអាច​ធ្វើដំណើរ​កម្សាន្ត​ទៅ​កាន់​គ្រប់​ទីក​ន្លែងទៀត​ផង។

សម្តេច​តេជោ ហ៊ុន សែន បានសម្តែង​​ការសោក​​ស្តាយ​​ចំពោះការ​​ទទួល​ម​រណភាព​​របស់​​សម្តេច​វិបុល​បញ្ញា ​សុខ ​អាន​ ព្រោះ​កន្លងមក សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួម​លើកិច្ចការអ​ង្គរ​សង្គ្រាន្តយ៉ាង​ច្រើន និង​បាន​បន្សល់ទុ​កស្នាដៃ​នៅអង្គរ​សង្ក្រាន្ត នៅខេត្តសៀមរាប។

គួបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរ​សង្ក្រាន្ត​ លើកទី៥ឆ្នាំ២០១៧នេះ រំពឹងថានឹងមា​ន​អ្នក​​ចូល​រួមប្រមាណ ១លាន​៦សែន​នាក់ បើធៀបទៅ​នឹងឆ្នាំ២០១៦ គឺមានអ្នក​ទេស​ចរណ៍ជាតិ អន្តរជាតិ​ចូលរួម ១លាន​៣សែន​នាក់។ ហើយកាល​ពីឆ្នាំ២០១៥ មានអ្នកចូលរួមជាង​៩៧ម៉ឹននាក់! ឆ្នាំ២០១៤ មាន​ជាង​២៥​ម៉ឺន​នាក់​! ​និងឆ្នាំ២០១៣ មានជិត១៨ម៉ឺននាក់។

តាមការប​ញ្ជាក់របស់ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្ត​សៀមរាប ក៏បានរំពឹងថា​ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ នឹងក្លាយជា​ឃោស​និក​ទេសចរណ៌​យ៉ាងសំខាន់ ក្នុងការ​ជម្រុញ​អោយ​មាន​កំណើន​ភ្ញៀវ​ទេស​ចរណ៌​មកកាន់​ខេត្តសៀមរាប និងចូ​លរួមក្នុ​ងកំណើន​សេដ្ឋកិច្ចស​ង្គម​នៅក​ម្ពុជា។

បើតាមការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​​យុវជន​កម្ពុជា បានអោយដឹងថា កម្ម​វិធីព្រឹត្តិការណ៍​អង្គរសង្រ្កាន្តឆ្នាំ២០១៧នេះ ត្រូវបានចំណាយ​ពេលរៀប​ចំរយៈ​ពេល៩ខែ ដោយ​មាន​ការ​ចូល​រួម​ពីក្រុម​យុវជន​​ស្ម័គ្រចិត្ត​ប្រមាណ​៣ពាន់នាក់។  ចំពោះ​តួអង្គនិម្មិត នៅក្នុង​ឆ្នាំ២០១៧នេះគឺ រូបមាន់ ដែល​​មាន​ឈ្មោះថា «គជសីហ៍» ដែលតំណាង​​ស្តេចស​ត្វ មាន​មហិទ្ធិ​ឬទ្ធិ​ក្នុង​​ការ​​កា​រ​ពារ​។ ឯកឧត្តម ហ៊ុន ម៉ានី បាន​ជម្រាប​​ផង​ដែរថា «គជសីហ៍» នេះ​ក្នុងន័យសំ​ដែងការ​ដឹងគុណ ​និងសូម​ឧទ្ទឹសនូ​វភាព​ជោគជ័យ​ដ៏ទាំង​នេះជូន​​ដល់​វិញ្ញាណ​ក្ខ័ន្ធ សម្តេច​វិបុលបញ្ញា សុខ អាន ដែលលោក​តែង​តែបា​នគាំទ្រ គាំពារ ថែរក្សា និង​លើក​តម្កើង​វប្បធម៌​ជាតិ ។ នេះបើ​យោង​​តាម​ការ​ចុះ​ផ្សាយ​​របស់ ឯកឧត្តម ហ៊ុន ម៉ានី តាម​ទំព័រ Facebook ព្រឹទ្ធិការណ៍​អង្គរសង្គ្រាន្ត ថ្ងៃទី០៥ មេសា ២០១៧ ​«គជសីហ៍» គឺជា​ឈ្មោះ​ដែល​ជាទី​ស្រឡាញ់​​ និងពេញចិត្ត​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន។ ​ ហើយ​​កម្ម​វិធី​ពិសេស ​ដែល​ត្រូវ​​លើក​​យកមក​បង្ហាញក្នុង​ឆ្នាំនេះ​ផងដែរ គឺការ​សម្តែង របាំព្រះរាជ​ទ្រព្យ មាន​ចំណង​ជើង​ថា  ​ប្រវត្តិមូយ​ទស្សវត្ស​​នៃរបាំ​ព្រះរាជ​ទ្រ​ព្យ ដែលជាស្នា​ដៃសិល្បៈ​ថ្មីរបស់​សម្តេច​ព្រះរាជ​បុត្រី ព្រះរាម បុប្ផា​ទេវី​ ។ ក្រៅពីនេះ កម្មវិធីនិ​ងទស្សនីយភាពសំ​ខាន់ៗ​នៃព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ២០១៧នេះ សរុប​មាន​៣១​កម្មវិធី រួមមាន៖ កម្មវិធីសាសនា! កម្មវិធីសិល្បៈ វប្បធម៌ មានដូចជា សួននារីរ័ត្ន! ភូមិខ្ញុំ! ក្បួន​ដង្ហែរ​អង្គរ​​សង្រ្តាន្ត! គុណល្បុក្កតោ! ល្ខោនខោល! គោមបណ្តែតទឹក! ការប្រណាំងរទេះគោ និងក្របី! តំបន់​ត្រជាក់​ចិត្ត! អភិរក្ស​បេតិកភ័ណ្ឌ! មហោស្រព​សិល្បៈ​វប្បធម៌​បុរាណ! របាំបុរាណ​ប្រពៃណី និង​ប្រជា​ប្រិយ៍! ល្បែងប្រ​ជាប្រិយ៍! តន្ត្រីអង្គរ​សង្ក្រាន្ត! តន្ត្រីសួស្តីឆ្នាំថ្មី។

ចំពោះ​​កម្មវិធី​តាំង​ពិព័រណ៌ មានដូចជា៖ សិប្បកម្ម វត្ថុអនុស្សា​វរីយ៌! ពិព័រណ៌​ពាណិជ្ជ​កម្មផលិត​ផល​ខ្មែរ! ការ​ប្រកួត​ប្រជែង​រូបថត និងវិ​ចិត្រ​ករឯក ជាដើម។ រីឯកម្ម​វិធីពិសេសៗ មានដូចជា៖ ការប្រកួត​អុកយក្ស! ទាញព្រ័ត្រ! បង្អែមនៃក្តីស្រលាញ់​និងសួនកុមារជាដើម។

សូមបញ្ជាក់ថា ទេព្តា​ឆ្នាំថ្មី ឆ្នាំរកា នព្វសក្ក័ ព.ស២៥៦១ គ.ស.២០១៧នេះ ព្រះនាម កិមិរាទេវី ទ្រង់អម្ពរ​ព័ណ​សេត​(ព័ណ៌ស)! ​សៀតផ្កាចង្អុលណី អាភរណៈកែវ បុស្សរាគម័! ភក្សាហាចេកណាំវ៉ា និងចេកទឹក! រីឯ​ព្រះហសត្ថ​ស្តាំទ្រង់​ព្រះខន័ ព្រះហស្តឆ្វេង​ទ្រង់ពិណ គង់លើ​ម​ហឹង្សរាជ(ស្តេចក្របី)ជាពាហនៈ៕

]]>
https://pressocm.gov.kh/archives/2592/feed 0