លោក ស៊ី ជីនពីង – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Tue, 11 Apr 2017 10:52:10 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png លោក ស៊ី ជីនពីង – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្សព្វ​ផ្សាយ​លើក​ដំបូង​នូវ​សៀវ​ភៅ​ជាខេមរ​ភាសា​ស្តីពី «ស៊ី ជីនភីង៖ អភិបាល​កិច្ច​ប្រទេស​ចិន» https://pressocm.gov.kh/archives/2125 https://pressocm.gov.kh/archives/2125#respond Tue, 11 Apr 2017 10:51:30 +0000 http://pressocm.gov.kh/?p=2125 សម្តេចតេជោ ហ៊ុន សែន និង ឯកអគ្គរដ្ខទូត​ចិន​ប្រចាំ​កម្ពុជា បាន​សំដែង​​ការសាទរ​ចំពោះ​ការ​ចេញ​ផ្សាយ​សៀភៅ ​លោក ស៊ី ជីនពីង ជាខេមរៈភាសា​នៅកម្ពុជា ដើម្បី​បង្ហាញឱ្យ​ប្រជាជន​កម្ពុជា​កាន់​តែយល់​ច្បាស់​និង​​រៀន​សូត្រ​យក​បទពិសោធន៍ ក្នុង​ការកែទម្រង់​ស៊ីជម្រៅ​លើអភិបាល​កិច្ច របស់ប្រទេសចិន។

​សៀវភៅបក​ប្រែជា​ខេមរភាសា​​ស្តី​ពី៖ អភិបាលកិច្ច​នៅប្រទេស​ចិន ដែល​និពន្វដោយ ឯកឧត្តម ប្រធានា​ធិប​តី​ចិន ស៊ី ជីនពីង ត្រូវបាន​ដាក់បង្ហាញ​ និងផ្សព្វផ្សាយ​​ជាលើក​ដំបូង​ក្នុងប្រទេស​ក​ម្ពុជា​ នៅវិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ក្រោម​វត្តមាន​​ជាអធិបតីភាព សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី នៃ​ព្រះ​រា​ជាណា​ចក្រកម្ពុជា រួមនិង វត្តមាន ឯកឧត្តម​ ហ្សង់ ព័រ ឯកអគ្គ​រដ្ខទូ​ត​ចិនប្រចាំកម្ពុជា​ រដ្ឋមន្ត្រីក្រុម​ព្រឹក្សាព័ត៌មាន​ចិន និងជា​សមាជិកបក្ស​កុម្មុយ​នីស្តចិន ផង​ដែរ​។​​សៀវភៅ​ដែលមាន​ចំណងជើ​ងថា ​ស៊ី ជីនពីង គឺទើបត្រូវ​បាន​បោះពុម្ព​ជា​ភាសា​ខ្មែរ និងត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា  ដែលគេ​ស្គាល់​ថាជា​ឈ្មោះ នៃប្រធា​នាធិបតី​ប្រទេសចិន​។ សៀវភៅនេះ​​ត្រូវ​បាន​​រៀប​​រៀង​​ដោយ រាជ​បណ្ឌិត​សភាកម្ពុជា សហការ​ជាមួយ​ស្ថានទូត នៃសាធារណ​រដ្ឋប្រជា​មានិត​ចិន​ប្រចាំ​កម្ពុជា។ សៀវ​ភៅ​ ឯកឧត្តម ស៊ីជីនពីង នេះ​ត្រូវ​បានចាត់​ទុកថា ជាផ្នែកមួយ​ដើម្បី​បង្ហាញ​អំពី​អភិបាល​កិច្ច នៃប្រទេស​ចិន នឹង​ជា​ប្រយោជន៍​​មួយក្នុង​​ការ​ផ្តល់​​ចំណេះ​ដឹង​​ឲ្យកាន់​តែស៊ី​ជម្រៅ ដែលជាគំនិត​របស់ ឯកឧត្តម ស៊ី ជីនពីង ជុំវិញ​អភិបាល​​កិច្ច​របស់​​ប្រទេស​​ចិន។

សម្តេចតេជោ ហ៊ុន សែន និង ឯកអគ្គរដ្ខទូត​ចិន​ប្រចាំ​កម្ពុជា បានសំដែង​​ការសាទរ​ចំពោះ​ការ​ចេញ​ផ្សាយ​សៀ​ភៅ ឯកឧត្តម ស៊ី ជីនពីង ជាខេមរៈភាសា​នៅកម្ពុជា​នាពេល​នេះពីព្រោះ​ថា​ សៀវភៅ​នេះ ជាប្រយោជន៍​មួយ​សម្រាប់​​កម្ពុជា​ដើម្បីស្វែង​រកលើរឿងរ៉ាវ​​របស់​​ប្រទេសចិន ប្រកបដោយ​ជោគជ័យ​នៃការ​អភិវឌ្ឍ​ទាំង​សេដ្ឋកិច្ច និងសង្គម។ ជារួម​​សៀវ​ភៅនេះ នឹងបង្ហាញ​ឱ្យប្រជាជាតិខ្មែ​រ​កាន់​តែយល់ច្បាស់ ចំពោះ​គំនិត​របស់​ឯកឧត្តម​ ប្រធានាធិបតីចិន ស៊ីជីន ពីង ក្នុង​ការកែទម្រង់ស៊ី​ជម្រៅលើ​អភិបាលកិច្ច របស់​ប្រទេស​ចិន​សម្រាប់​ឱ្យយើងទាំ​ងអស់​គ្នា​រៀន​សូត្រយក​បទ​ពិសោធន៍ ។

សម្តេចក៏​បាន​ផ្តាំផ្ញើ​ឱ្យមន្ត្រី​ និងយុវជន ប្រជាជន​កម្ពុជា​សិក្សា​រៀន​សូត្រ​ដើម្បី​ដកស្រង់​​នូវ​បទ​ពិសោធន៍ តាម​រយៈ​​សៀវ​ភៅ​អភិបាល​កិច្ចល្អ ដែលនិពន្ធ​ដោយ​ ឯកឧត្តម​ប្រធានាធិបតីចិន ស៊ីជីន ពីង នេះ​ផង​ដែរ​។​

សូមបញ្ជាក់ថា៖ ពិធីផ្សព្វ​ផ្សាយ​សៀវភៅ​របស់​ ឯកឧត្តម ប្រធានាធិបតីចិន ត្រូវបាន​ធ្វើឡើង​​ដោយ​មានកិច្ច​សហការ​​វាងរាជ​​បណ្ឌិត្យ​​សភា​កម្ពុជា ជាមួយវិទ្យា​ស្ថានខុងជឺ។ សៀវភៅ​នេះ​​បាន​​ចង​ក្រង​នូវ​អត្ថបទ​ចំនួន ៧៩ ​អត្ថបទ​​របស់​​ ឯកឧត្តម ​ស៊ី ជិនពីង​ ក្នុង​​​ចន្លោះ​​​​ពី​ខែ​​វិច្ឆិកា ​ឆ្នាំ​២០១២ ​ដល់​​ខែ​មិថុនា ​ឆ្នាំ​២០១៤ ដែល​ក្នុង​នោះ​រួមមាន​​សុន្ទរកថា សេចក្តី​​បង្គាប់​​បង្ហាញ​ និង​សារ​លិខិត​​ជូន​ពរជាដើម​​ ។ ​ បច្ចុប្បន្ន​​សៀវ​ភៅនេះ​ បាន​​​បក​ប្រែ​ជា ១៦ភាសា ព្រមទាំង​បោះពុម្ព​​ផ្សាយ​បាន​​ចំនួន​ ៦ លាន​ ២សែន​ក្បាល​នៅលើ​​សាក​ល​លោក​។​ ក្នុង​​សៀវភៅ​នេះរួ​ម​មាន​ទាំង​គោលការណ៍​​ណែនាំ​​សំខាន់ៗ អំពី​គោល​​នយោបាយ​​​​​អភិបាល​កិច្ច​​រដ្ឋ​​និង​​ការ​គ្រប់​​គ្រង​​នយោបាយ​ ​សុបិន​ និងក្តី​សង្ឃឹម​​របស់​ប្រជាព​ល​​រដ្ឋ​​​​សាមញ្ញ​ ​មធ្យោបាយ​ល្អ​សម្រាប់​​​ដោះ​ស្រាយ​បញ្ហា​​លំបាកៗ​ ផែនទី​​បង្ហាញ​​ផ្លូវ​​​សម្រាប់​​ការ​​​អភិវឌ្ឍ​​​វែង​​ឆ្ងាយ​ មាគ៌ា​​​អភិវឌ្ឍន៍​​របស់​ប្រទេស​​ចិន ព្រម​ទាំង​ការ​គិត​​ពិចារណា​​អំពី​​ការ​​អភិវឌ្ឍ​រ​បស់​​ពិភព​លោក ​និង​ជោគ​វាសនា​​របស់ម​នុស្ស​​ជាតិ​ផងដែរ ​៕ ​

]]>
https://pressocm.gov.kh/archives/2125/feed 0