លូវ៦០ម៉ែត្រ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Mon, 10 Apr 2017 08:54:58 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png លូវ៦០ម៉ែត្រ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​មហា​វិថី​សម្ដេច​តេជោ (ហៅផ្លូវ៦០ម៉ែត្រ) https://pressocm.gov.kh/archives/1952 https://pressocm.gov.kh/archives/1952#respond Mon, 03 Apr 2017 08:49:49 +0000 http://pressocm.gov.kh/?p=1952 សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន​អញ្ជើញ​ជាអធី​បតី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់ “មហាវិថី​សម្តេច​តេជោ ហ៊ុន សែន” ហៅផ្លូវ៦០ម៉ែត្រ ដែល​ជាផ្លូវ​ធំដំបូង​គេ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ មានប្រវែងសរុប ៩,១៦០ម៉ែត្រ មាន​ទទឹង​អ៊ុតកៅស៊ូ ៣០ម៉ែត្រ និងមានចិញ្ចើមផ្លូវ ១៥ម៉ែត្រសងខាងសរុប ៦០ម៉ែត្រ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧។

មហាវិថីនេះ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។ មហាវិថីសម្តេចតេជោហ៊ុនសែន ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពី ខែ មីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន ING Holding Co., Ltd របស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលចំណាយប្រាក់ ៧៦ លានដុល្លារអាមេរិកសម្រាប់ការសាងសង់នេះ។ ផ្លូវធំមួយខ្សែនេះ​នឹងចូលរួម​ចំណែកយ៉ាង​សំខាន់​ក្នុងការ​សម្រួល និងកាត់បន្ថយ​ការកក់​ស្ទះចរាចរណ៍​នៅតំបន់​ចាក់​អង្រែលើ ចាក់អង្រែក្រោម ក៏ដូចជាក្នុង​ក្រុង​តាខ្មៅ​ផងដែរ ហើយអ្នករាជ​ធានីភ្នំពេញ​ក៏អាច​ធ្វើដំណើរ​កាត់មហាវិថីនេះឆ្ពោះទៅផ្លូវចំការដូង ផ្លូវជាតិ​លេខ៣​ និងផ្លូវជាតិលេខ៤ បានដោយ​ងាយ​ស្រួល​ទៀតផង​។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថាក្នុងឆ្នាំ ១៩៧៩ ក្នុងខែមេសានេះ គឺរាជធានី​ភ្នំពេញ​ពីមុន​មិនមាន​ការរីកចម្រើនដូចសព្វទេ ព្រោះទីក្រុង​ភ្នំពេញ​ពេលនោះ​បាន​ប្រែក្លាយទៅជាទីក្នុងខ្មោចទៅហើយ។ ប៉ុន្តែពេលនេះ គឺរាជធានី​មានការ​រីកច​ម្រើន​យ៉ាងខ្លាំង។ សព្វថ្ងៃនេះ​ទីក្រុង​ភ្នំពេញ​មានអាគារ​ខ្ពស់ៗ​ជាច្រើន​ហើយ​នៅពេល​ខាង​មុខ​យើងនឹង​មាន​អាគារ​កំពស់ ១២៥ ជាន់ (កំពស់៥២០ម៉ែត្រ) ដែលខ្ពស់​ជាងគេ​នៅ​អាស៊ី។ ទីក្រុងភ្នំពេញ កាល​ពីមុន​មាន​ផ្ទៃ​ដីត្រឹមតែ ៣០០ គីឡូម៉ែត្រការ៉េ តែប៉ុណ្ណោះ តែពេល​នេះបាន​​ពង្រីកផ្ទៃដីដល់ ៧០០ គីឡូម៉ែត្រការ៉េ។ សម្តេច​តេជោ ក៏បាន​ផ្តល់អនុសាសន៍​ដើម្បីប្រើប្រា​ស់មហា​វិថីនេះសម្រាប់ចុះចតយន្តហោះ នៅ​ពេល​មាន​គ្រាអាសន្នណាមួយកើតឡើង។ សន្តិភាពពិត​ជាមាន​តម្លៃ​ណាស់​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​មាន​ការ​រីកចម្រើន។

នៅក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ខាង​មុខនេះ សម្តេចតេជោ ហ៊ុន សែន បាន​អំពាវ​នាវ​ដល់​អាជ្ញាធ​រដែនដី និង សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ និងកង​កម្លាំងប្រដាប់​​អាវុធ​ត្រូវយក​ចិត្ត​ទុកដា​ក់​ការ​ពារ​សុវត្ថិភាព​ដល់ប្រ​ជាពល​រដ្ឋ​អោយ​បាន​ល្អ រួមទាំង​នៅតាម​​​តំបន់រមណីយដ្ឋានផ្សេងៗជាដើម។ សម្តេចតេជោ ហ៊ុន សែន បាន​អំពាវ​នាវ​ដល់​ម្ចាស់រថយន្តឈ្នូលទាំងអ់ស់ សូមកុំតម្លើថ្លៃសេវាដឹក​ជញ្ញូនខ្លាំង​ពេក​នៅក្នុង​ឱកា​ស​បុណ្យ​ចូល​ឆ្នាំថ្មី​នេះ។ ទន្ទឹមនឹងនេះ បងប្អូន​អាជីវក​រជាពិសេស​នៅតាម​រមណីយ​ដ្ឋានានា​សូមកុំ​តម្លើង​ថ្លៃម្ហូប​អាហារ​ជ្រុល​ខ្លាំង​ពេក។ យើងចំណេញ​តិចតែ​លក់បានច្រើន ហើយភ្ញៀវត្រឡប់​មកវិញនោះទើបល្អ។ កុំកោរគេ កុំអោយ​គេមកតែម្តង ហើយបាត់។ យើងមានផ្លូវធំមែន តែសូមប្រជាពល​បើកប​រគោរព​ច្បាប់​ចរាចរណ៍​គ្រប់ទី​កន្លែង។ សូមកុំលេងល្បែងណាដែលមិនសមរម្យបង្កគ្រោះថ្នាក់ដល់អ្នកដទៃដូចជា គប់ជះទឹក ប៉ាតម្ស៉ៅ​ជា​ដើម។ សូមប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្ន​ចំពោះភ្លើង​អគ្គីភ័យ​ដែលអាច​មានការ​ឆាបឆេះ​ដោយយក្យ​ថា​ហេតុ​ក្នុងពេលបុណ្យចូលឆ្នាំថ្មី។ មុននឹង​បញ្ចប់​សម្តេច​តេជោ​បានអញ្ជើញ​បំពាក់​មេដាយ​គ្រឿងឥ​ស្សរិយ​យស​ដល់​មន្ត្រី​ដែលមាន​ស្នាដៃល្អ ក្នុងការអភិវឌ្ឍន៍។ ក្នុងឱកាសចូល​ឆ្នាំថ្មីខាង​មុខនេះ សម្តេចតេ​ជោ ហ៊ុន សែន សូមជូនពរ​ដល់បងប្អូន​ប្រជាពល​រដ្ឋទូទាំងប្រទេស សូមបានសប្បាយ​រីករាយនៅក្នុង​ក្រុមគ្រួសារ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

]]>
https://pressocm.gov.kh/archives/1952/feed 0