រសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧នេះ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Wed, 07 Jun 2017 12:20:12 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png រសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧នេះ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​​ជួប​​ពិភាក្សា​​ការ​ងារ​​ជាមួយ​ អនុ​ប្រធាន​មូល​និធិ​​រូបិយវ​ត្ថុអន្តរជាតិ IMF https://pressocm.gov.kh/archives/6131 https://pressocm.gov.kh/archives/6131#respond Wed, 07 Jun 2017 12:20:11 +0000 http://pressocm.gov.kh/?p=6131 នៅវិមាន​សន្តិភាព រសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេច​អគ្គ​មហា​សេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជា បានជួប​ពិភាក្សា​ការ​ងារ​ជាមួយ លោក Mitsuhiro Furusawa អនុ​ប្រធាន​មូលនិធិ​រូបិយវត្ថុអន្តរជាតិ IMF ។

លោក Mitsuhiro Furusawa បានជម្រាប​ជូនស​ម្តេច​តេជោ ហ៊ុន សែន ថា នេះជាលើកទី១ហើយ ដែលលោកបានមក​កាន់កម្ពុជា។ ក្នុងដំណើរ​ទស្សនៈ​កិច្ចនា​ពេលនេះ លោក Mitsuhiro Furusawa បានសម្តែង​នូវការ​អបអរ​សារទរ​ ចំពោះលទ្ធផលកា​របោះឆ្នោ​ត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ និងបាន អបអរសាទរ​ចំពោះស្ថេរភាពនយោបាយនូវកម្ពុជា ដែលធ្វើឲ្យមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលអនុវត្ត បាននូវកំណើនសេដ្ឋកិច្ចយ៉ាងល្អ។ IMF នឹងប​ន្តកិច្ចសហប្រតិបត្តិការ និងបន្តជួយ​កម្ពុជាថែមទៀត។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាកាយ​វិការរ​បស់ IMF ក្នុងការជួយ​ដល់​កម្ពុជា ក្នុងការជម្រុញ​​កំណើន​​សេដ្ឋ​កិច្ចផង និងការគ្រប់គ្រង​​ម៉ាក្រូ​​សេដ្ឋ​​កិច្ចផង។ សម្តេច​តេជោ បានថ្លែង​អំណរ​គុណចំពោះ IMF ដែលកន្លងមកធ្លាប់​បានលុបចោ​លនូវ​បំណុល​របស់​កម្ពុជា​ហើយបំ​ណុលទាំងអស់ នោះ ត្រូវបានបង្វែរទៅជួយដ​ល់ប្រព័ន្ធ​ស្រោចស្រប សម្រាប់​វិស័យក​សិកម្មកម្ពុជា។

ឆ្លៀតក្នុងឱកាស នេះដែរ សម្តេចតេជោ បានជម្រាបជូន​លោក Mitsuhiro Furusawa អំពីការគ្រប់គ្រង​សេដ្ឋកិច្ច​កម្ពុជា ក៏ដូចជា​គោលនយោបាយ​ឧស្សាហកម្ម​កម្ពុជា រួមទាំងនយោបាយ​ឆ្ពោះទៅខាងក្រៅរ​បស់កម្ពុជាដើម្បី ពង្រឹងគ្រឹះសេដ្ឋកិច្ចអោយ​កាន់តែរីកចម្រើន​និងរឹង​មាំ៕

]]>
https://pressocm.gov.kh/archives/6131/feed 0