បទយកការណ៍ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Sat, 04 Nov 2023 00:38:07 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png បទយកការណ៍ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «មេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់៖ សូមកុំមើលស្រាលសន្តិភាព! » https://pressocm.gov.kh/archives/86050 https://pressocm.gov.kh/archives/86050#respond Fri, 13 Oct 2023 11:09:07 +0000 https://pressocm.gov.kh/?p=86050 នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វីដេអូផ្លូវការមួយមានរយៈពេលជាង៩នាទី ដែលសហការផលិតដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមចំណងជើងថា មេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់៖ សូមកុំមើលស្រាលសន្តិភាព! ត្រូវបានបញ្ចេញផ្សាយ ។

វីដេអូដែលរំលេចឱ្យឃើញនូវមេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជាមួយនឹងការបញ្ជាក់ថា  សូមកុំមើលស្រាលសន្តិភាព ក៏បានភ្ជាប់ខ្លឹមសារការក្រើនរំលឹកដល់ប្រជាជនក្នុងពិភពលោក និងជាពិសេស ប្រជាជនកម្ពុជា និងបានពិពណ៌នាថា សង្គ្រាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់នៅពេលថ្មីៗនេះ ពិតជាបានផ្តល់នូវមេរៀនដ៏ធំចម្បងមួយទៀតសម្រាប់ពិភពលោកបន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន។

ខ្លឹមសារនៃវីដេអូនេះ បានលើកឡើងថា សន្តិភាពអាចត្រូវបានអ្នកខ្លះមើលស្រាល ឬបំភ្លេចចោលគុណតម្លៃរបស់វានៅពេលដែលពួកគេស្កប់ស្កល់នឹងសន្តិភាព ប៉ុន្តែនៅពេលបាត់បង់សន្តិភាពចេញពីដៃ ហើយជំនួសវិញដោយសង្គ្រាម ពេលនោះទើបចាប់ផ្តើមភ្ញាក់រលឹក សោកស្តាយ និងដង្ហោយរកសន្តិភាព។ ប្រទេសមួយដែលមានសន្តិភាពអាចនឹងធ្លាក់ចូលក្នុងសង្គ្រាមត្រឹមតែមួយពព្រិចភ្នែក ប៉ុន្តែការប្តូរពីសង្គ្រាមទៅសន្តិភាពវិញនោះ គឺពិតជាត្រូវការរយៈពេលយូរខ្លាំងណាស់ ហើយពេលខ្លះ គេក៍ត្រូវប្រើពេលតជំនាន់មនុស្សក៏មិនទាន់រកបានផង។

សង្គ្រាមថ្មីនេះបានផ្ទុះឡើងខណៈ ដែលសង្គ្រាមនៅអ៊ុយក្រែនមិនទាន់រកទីបញ្ចប់ឃើញនៅឡើយផងនោះ។ អ្វីដែលបាននិងកំពុងបន្តកើតឡើងនៅក្នុង សង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ បានបង្កជាវិបត្តិថ្មីទៀតចំពោះសុខុមាលភាពរបស់មនុស្សជាតិនិងពិភពលោកទាំងមូល។ ដូច្នេះ ប្រជាជននៅទូទាំងពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជាយើងដែរ ត្រូវតែរំលឹកខ្លួនឯងជាប្រចាំថា «គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់»។ បទពិសោធន៍កម្ពុជាខ្លួនឯង និងសង្គ្រាមដែលបាននិងកំពុងកើតឡើងចំពោះមុខយើងនាពេលបច្ចុប្បន្ន គឺជាសូរជួងដែលបន្លឺឡើងដើម្បីដាស់អារម្មណ៍ប្រជាពលរដ្ឋខ្មែរថា «កុំឲ្យភ្លេចខ្លួន កុំភ្លេចគុណសន្តិភាព និងកុំភ្លេចគុណបិតាស្ថាបនិកសន្តិភាព»។

សារចុងក្រោយ៖ «សូមកុំមើលស្រាលសន្តិភាពឱ្យសោះ តែត្រូវអរគុណសន្តិភាព ជាពិសេសអរគុណបិតាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមគំនិតនិងដឹកនាំអនុវត្តដោយផ្ទាល់ដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងកំពុងបន្តដឹកនាំប្រទេសតាមគំរូវីរភាពដ៏អស្ចារ្យនេះដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៕

សូមទស្សនាវីដេអូ៖

]]>
https://pressocm.gov.kh/archives/86050/feed 0
ការត្រៀម​ខ្លួនចូលទី​ផ្សា​​រការងារ​​ប្រកប​ដោយ​ប្រសិទ្ធភាព សម្រាប់​និស្សិត​នៃវិទ្យស្ថាន​​អភិវឌ្ឍន៍​​សហគ្រិន​​ភាព កម្ពុជា-ឥណ្ឌា (CIEDI) (230) https://pressocm.gov.kh/archives/2001 https://pressocm.gov.kh/archives/2001#respond Tue, 11 Apr 2017 00:48:29 +0000 http://pressocm.gov.kh/?p=2001 បទយកការណ៍ ស្តីពីការត្រៀម​ខ្លួនចូល​ទីផ្សា​រការងារ​ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​​និស្សិត​នៃវិទ្យស្ថាន​​អភិវឌ្ឍន៍​​សហគ្រិន​ភាព កម្ពុជា-ឥណ្ឌា (CIEDI) ២៣០

នាទីទីផ្សារការងារ និងមុខរបរ

]]>
https://pressocm.gov.kh/archives/2001/feed 0