នាយករដ្ឋមន្រ្តី – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Wed, 31 May 2017 11:44:13 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png នាយករដ្ឋមន្រ្តី – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង « វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ » ក្រោមប្រធានបទ៖ «សហថាមភាពនៃគោលនយោបាយ ដើម្បីភាពជាដៃគូជិតស្និទ្ធ» https://pressocm.gov.kh/archives/5802 https://pressocm.gov.kh/archives/5802#respond Mon, 15 May 2017 07:59:16 +0000 http://pressocm.gov.kh/?p=5802

  • ឯកឧត្តម ស៊ី ជីនភីង , ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានអង្គប្រជុំ;
  • ឯកឧត្តម, លោកជំទាវ , ជាថ្នាក់ដឹក នាំនៃបណ្តាប្រទេសចូលរួម;
  • ឯកឧត្តម , លោកជំទាវ , លោក , លោកស្រី , ជាទីមេត្រី!

ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីរីករាយជាអនេក ដែលបានចូលរួមក្នុង «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តជាតិ» ដ៏សំខាន់នេះ។ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម ប្រធានាធិបតី ស៊ី ជីនភីង, ក្នុងនាមជាប្រធានអង្គប្រជុំ, ក៏ដូចជាចំពោះរដ្ឋាភិបាល និងប្រជាជនចិនទាំងមូល ដែលសម្រេចបានវឌ្ឍនភាពគួរកត់សម្គាល់ ក្នុងការអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» និងបានរៀបចំវេទិកានេះឡើង សម្រាប់ការពិភាក្សាក្នុងចំណោមថ្នាក់ដឹកនាំពិភពលោក ដើម្បីកំណត់ទិសដៅសម្រាប់អនុវត្តគំនិតផ្តួចផ្តើមនេះ ឱ្យទទួលបានជោគជ័យបន្តទៀត។

ខ្ញុំសូមអបអរចំពោះសុន្ទរកថាប្រកបដោយខ្លឹមសារដ៏ជ្រាល​ជ្រៅរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ក្នុងកម្មវិធីបើកវេទិកា ពីម្សិលមិញ និងសូមគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើម និងគម្រោងទាំងឡាយ ដែលឯកឧត្តមប្រធានាធិបតីបានលើកឡើង។ ចិនបាន និងកំពុងដើរតួនាទីដ៏សំខាន់ ក្នុងដំណើរការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងនយោបាយពិភពលោក ជាពិសេស ក្នុងការជំរុញសេរីភាវបូនីយកម្មពាណិជ្ជកម្មអន្តរជាតិ, សមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន, ដែលបានរួមចំណែកដល់ការបន្តលើកស្ទួយសកលភាវូបនីយកម្ម និងការកសាងនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោកថ្មី។

ក្នុងបរិការណ៍នេះ, «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និង ផ្លូវ» គឺជាការគិតគូរវែងឆ្ងាយ សំដៅលើកកម្ពស់ការតភ្ជាប់ និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ, សេដ្ឋកិច្ច, វិនិយោគ និងហិរញ្ញវត្ថុ ព្រមទាំងរវាង ប្រជាជន និងប្រជាជន ដែលនឹងបង្កើតបាននូវ «ក្បាលម៉ាស៊ីនថ្មីមួយក្នុងការអូសទាញកំណើនសេដ្ឋកិច្ចពិភពលោក»។ ខ្ញុំមានជំនឿមុតមាំចំពោះអនាគតនៃគំនិតផ្តួចផ្តើមនេះ ដែលមានការគិតគូរច្បាស់លាស់អំពីយុទ្ធសាស្ត្រ និងយន្តការ សហប្រតិបត្តិការ, ការរៀបចំផែនការ និងការផ្គត់ផ្គង់ហិរញ្ញប្បទាន ពិសេសតាមរយៈធនាគារអភិវឌ្ឍន៍ BRIC មូលនិធិផ្លូវសូត្រ និងធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឤស៊ី។

សម្រាប់ការពង្រឹងភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការនេះ, ខ្ញុំយល់ថា យើងគប្បីមានក្របខ័ណ្ឌរួមមួយ ដែល សម្រួចលើការតភ្ជាប់វិស័យសំខាន់ៗ ពិសេសភាពប្រទាក់ក្រឡាគ្នារវាងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ប្រព័ន្ធឡូជីស្ទីក និងការតភ្ជាប់ឌីជីថល ជាមួយនឹងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ, ឧស្សាហកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស។ បន្ថែមលើនេះ, យើងត្រូវធានាសង្គតិភាពរវាងផែនការសកម្មភាព និងគម្រោងថ្នាក់ជាតិនីមួយៗ ជាមួយនឹងផែនការសកម្មភាពនៃសហប្រតិបត្តិការទ្វេភាគី និងពហុភាគីទាំងអស់ ជាពិសេស នៅក្នុងក្របខ័ណ្ឌនៃយន្តការ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ហើយក៏ត្រូវធានាឱ្យបាននូវភាពជាក់ស្តែងនិយម និងប្រសិទ្ធភាព ក្នុងការអនុវត្តផងដែរ។ ម៉្យាងទៀត, យើងគប្បីត្រូវមានយន្តការក្នុងស្រុករឹងមាំ ដើម្បីធានាភាពជាម្ចាស់ ក្នុងការរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ និងកិច្ចសហប្រតិបត្តិការតំបន់ផ្សេងទៀត ដោយឈរលើគោលការណ៍សម្របសម្រួលជាយុទ្ធសាស្ត្រ និងការចែករំលែកផលប្រយោជន៍ទៅវិញទៅមក ប្រកបដោយភាពសុខដុម និងបរិយាប័ន្ន។ ចុងក្រោយ, ដោយយោងលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ, ខ្ញុំសូមស្នើអង្គប្រជុំរបស់យើងពិចារណារៀបចំវេទិកានេះបន្តបន្ទាប់ទៅមុខទៀត ក្នុងចន្លោះពេលមួយជាកំណត់ ដើម្បីធ្វើការតាមដាន, វាយតម្លៃ និងបូកសរុបវឌ្ឍនភាពនៃការអនុវត្ត។

ឯកឧត្តម , លោកជំទាវ , លោក , លោកស្រី!

រដ្ឋាភិបាលកម្ពុជា-ចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីដល់កម្រិតកំពូលមួយ គឺ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់ពីចុងឆ្នាំ ២០១០ មក។ ក្រោម «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កំពុងតែត្រូវបានពង្រីកយ៉ាងលឿនថែមទៀតលើវិស័យសំខាន់ៗមួយចំនួន ជា ប្រយោជន៍ដល់ការកែលម្អការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ រួមមាន ការពង្រឹងផលិតភាពសេដ្ឋកិច្ច, ការបង្កើនពាណិជ្ជកម្ម ព្រមទាំងការលើកស្ទួយឧស្សាហកម្ម, ទេសចរណ៍, ការវិនិយោគ និងកសិកម្ម។ លើមូលដ្ឋា​ន​នេះ, រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការទាំងឡាយ នៃ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ដើម្បីវឌ្ឍនភាព និងការរីកចម្រើនរួមនៃតំបន់ និងសកលលោក ។

នៅចុងបញ្ចប់, ខ្ញុំសូមជូនពរឱ្យ «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ» នេះ ទទួលបាននូវការពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ តាមការគ្រោងទុក។

សូមអរគុណ !

]]>
https://pressocm.gov.kh/archives/5802/feed 0
ខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម https://pressocm.gov.kh/archives/4704 https://pressocm.gov.kh/archives/4704#respond Mon, 08 May 2017 08:05:01 +0000 http://pressocm.gov.kh/?p=4704 ខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម
154th ANNIVERSARY OF THE WORLD RED CROSS RED CRESCENT DAY
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
៨ ឧសភា ២០១៧ May 08, 2017

]]>
https://pressocm.gov.kh/archives/4704/feed 0
នាយក​រដ្ឋ​មន្រ្តី​វៀត​ណាម លើកឡើង​ពីតួនាទី​ដ៏សំខាន់​របស់​រដ្ឋសភា ក្នុងការ​ជំរុញ​ទំនាក់​ទំនង និងកិច្ចសហប្រតិ​បត្តិការ​រវាង​ប្រទេស​កម្ពុជា វៀតណាម https://pressocm.gov.kh/archives/3892 https://pressocm.gov.kh/archives/3892#respond Tue, 25 Apr 2017 10:49:59 +0000 http://pressocm.gov.kh/?p=3892 នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀល ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ។

នៅក្នុងជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូ នៅកម្ពុជាថា ទទួលបានជោគជ័យយ៉ាងច្រើន នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានលើកឡើងថា កាលពីព្រឹកថ្ងៃទី២៥មេសានេះ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ច ឯកឧត្តម បានជួបពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន រវាងប្រទេសទំាងពីរ។

ដោយឡែកកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឯកឧត្តម និង សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាព កម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ ដែលជាផ្នែកសំខាន់ក្នុងការជំរុញទំនាក់ទំនងប្រទេសទំាងពីរលើគ្រប់វិស័យ ពិសេសពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ឯកឧត្តម ង្វៀន សួនហ៊្វុក បានជម្រាបសម្តេចប្រធានរដ្ឋសភាផងដែរថា រហូតមកដល់ពេលនេះ កម្ពុជានិងវៀតណាម បានសម្រេច ក្នុងការបោះបង្គោលព្រំដែន បាន៨៤%ហើយ គឺនៅសល់តែជាង១០% ទៀតប៉ុណ្ណោះ។ ហើយបញ្ហាបោះបង្គោលព្រំដែននេះ ប្រទេសកម្ពុជា និងវៀតណាម បានរួមគ្នាស្នើសុំអ្នកជំនាញបច្ចេកទេស ពីប្រទេសបារំាងមកជួយ ប៉ុន្តែជារួមរដ្ឋាភិបាលកម្ពុជា និងវៀតណាម នឹងមានកិច្ចសហការរួមគ្នា ក្នុងការកសាងបន្ទាត់ព្រំដែនសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយការយោគយល់គ្នា។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីសាធារណរដ្ឋសង្គមនិយមវៀតណាម មកកម្ពុជាពេលនេះ ស្របពេលទំនាក់ទំនងរវាងប្រទេសកម្ពុជាបាន ឈានដល់រយៈពេល៥០ឆ្នាំ។ ប្រទេសវៀតណាមនឹងរៀបចំខួបលើកទី៥០ នៃទំនាក់ទំនងកម្ពុជា វៀតណាមនេះ នៅក្នុងខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដោយបានគោរពអញ្ជើញសម្តេចចក្រី ទៅចូលរួមផងដែរ។

ឯកឧត្តម ង្វៀន សួនហ៊្វុក បានជម្រាប និងស្នើដល់សម្តេចប្រធានរដ្ឋសភាថា ស្ថាប័នរដ្ឋសភា មានតួនាទីសំខាន់ណាស់ ក្នុងការជំរុញ និងពង្រឹង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ពិសេសទំនាក់ទំនងខាងសេដ្ឋកិច្ច ដែលនឹងធ្វើឲ្យពលរដ្ឋកម្ពុជាមានការរីកចម្រើន។ កម្ពុជានិងវៀតណាម មានផែនការក្នុងជំរុញទំហំពាណិជ្ជកម្មប្រទេសទំាងពីរឲ្យឈានដល់ ៥០០ពាន់លានដុល្លារ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តី មកកម្ពុជានៅពេលនេះថា ជាសក្ខីភាពមួយ ក្នុងការបង្ហាញឲ្យឃើញពីការខិតខំថែរក្សា រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឲ្យរឹងមាំឡើង។ សម្តេច បានគំាទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទំាងពីរ។

ឆ្លើយតបចំពោះភាគីវៀតណាម ដែលបានអញ្ជើញ សម្តេចចក្រី ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមខួបលើកទី៥០ នៃចំណងមិត្តភាព ប្រទេសទំាងពីរ សម្តេចបានទទួលយក៕

]]>
https://pressocm.gov.kh/archives/3892/feed 0
ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជានុញ្ញាតឲ្យនាយករដ្ឋមន្រ្តីវៀតណាម និងគណៈប្រតិភូចូលក្រាបបង្គំគាល់ នៅព្រះបរមរាជវាំង https://pressocm.gov.kh/archives/3696 https://pressocm.gov.kh/archives/3696#respond Mon, 24 Apr 2017 14:23:29 +0000 http://pressocm.gov.kh/?p=3696 #tdi_1 .td-doubleSlider-2 .td-item1 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170424_His_Majesty_King_Vietnamese_PM-006-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item2 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170424_His_Majesty_King_Vietnamese_PM-005-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item3 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170424_His_Majesty_King_Vietnamese_PM-004-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item4 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170424_His_Majesty_King_Vietnamese_PM-003-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item5 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170424_His_Majesty_King_Vietnamese_PM-002-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item6 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170424_His_Majesty_King_Vietnamese_PM-001-80x60.jpg) 0 0 no-repeat; }

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជា នុញ្ញាតឲ្យឯកឧត្តម NGUYEN XUAN PHUC នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោកជំទាវ ព្រមទាំងគណៈប្រតិភូ ចូលបង្គំគាល់ នៅព្រះបរមរាជវាំង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ខណៈឯកឧត្តមនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា។

រូបថត៖ ព្រះបរមរាជវាំង

]]>
https://pressocm.gov.kh/archives/3696/feed 0