ថ្នាក់អនុបណ្ឌិត – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Thu, 20 Apr 2017 10:03:12 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png ថ្នាក់អនុបណ្ឌិត – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្តេច​តេជោ ហ៊ុន សែន ប្រគល់​សញ្ញា​បត្រ​បញ្ចប់​ការ​សិក្សាដល់និស្សិត​នៃ​សាកល​វិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន​១៨៨៥នាក់ https://pressocm.gov.kh/archives/3117 https://pressocm.gov.kh/archives/3117#respond Thu, 20 Apr 2017 10:03:12 +0000 http://pressocm.gov.kh/?p=3117 និស្សិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត សរុបចំនួន ១៨៨៥នាក់ បាន​ទទួល​សញ្ញា​បត្រ​បញ្ចប់​ការ​សិក្សា ពីសាកល​​វិទ្យាល័យ​​អាស៊ីអឺរ៉ុប (AEU) នៅវិទ្យា​ស្ថាន​ជាតិ​អប់រំ នាព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ។  នៅក្នុងចំណោម​និសិ្សត​ទទួល​សញ្ញា​បត្រនេះ ក៏មាន​​បេក្ខជន​​ថ្នាក់​​បណ្ឌិត​​ជា​ជន​​ជាតិ​​អាមេ​រិក​​ម្នាក់​ដែរ ក្រៅពីមានជ​ន​បរទេស​ជាច្រើន​ទៀត ដូចជា កូរ៉េ ចិន ឡាវ និងវៀតណាមជាដើម កំពុង​បន្តការសិ​ក្សា​កម្រិតឧ​ត្តមសិក្សា និង ថ្នាក់បណ្ឌិត​នៅសាកល​វិទ្យាល័យ​អាស៊ី​អឹរ៉ុបនេះ។  សម្តេច​តេជោ​ ហ៊ុន សែន បានចាត់ទុកការ​សិក្សារប​ស់និស្សិត​បរទេស​ទាំង​នេះថា ជាវឌ្ឍន​ភាព​ដ៏ធំ​មួយ​សម្រាប់​ការ​អប់រំ​នៅកម្ពុជា ស្របតាមចក្ខុវិស័យ​របស់​រាជ​រដ្ឋា​ភិបាល ដែលបានលើក​ទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឲ្យចូលរួ​ម​ក្នុងការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស។

សម្តេចតេជោ បានបញ្ជាក់ថា ការសម្រេចបាននូវមោទនភា​ព​របស់​កម្ពុជា​ដូច​ពេល​នេះ គឺមិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ឡើយ គឺដោយសារ​រាជ​រដ្ឋាភិបាល​​មាន​ក្របខណ្ឌ​គោល​នយោ​បាយ និង​ផែន​ទីចង្អុលផ្លូ​វយ៉ាង​ច្បាស់​លាស់ពី​តំណាក់​​កាល​មួយ​ទៅ​តំណាក់​កាល​មួយ។ ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​ថា គោល​នយោបាយ ​របស់រាជរដ្ឋាភិបាល ​ដែលបានដាក់​​ចេញគឺមិ​នមែន​លេង​សើច ដូចអ្ន​ក​នយោ​បាយ​ និងអ្នក​អត្ថា​ធិប្បាយ​​មួយ​ចំនួន ដែលមិន​​បានសិក្សា​និងពិនិត្យ​ច្បាស់ពី​សកម្មភាព​របស់រាជ​រដ្ឋាភិបាល​នោះ​ឡើយ។ ដូចនេះ សម្តេចតេជោ អំពាវ​នាវដល់​និស្សិត​ទាំងអស់ ឲ្យពិចារណា ឲ្យបាន​​ច្បាស់​លាស់ ដោយ​មិនត្រូវ​សម្រេច​ចិត្តតាម​ការ​អត្ថាធិប្បាយ និងការលើក​ឡើង​ណា​មួយ​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​នោះ​ទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកនិស្សិតថា មានតែប្រទេស​មាន​សន្តិភាព​ទេ ទើប​ផ្តល់​ឱកាស​ឲ្យនិស្សិត​អាចស្វែង​រកការ​ងារ​ធ្វើបាន គ្មានប្រទេសមាន​សង្រ្គាម​ណា​មួយ អាច​ផ្តល់​ឱកាស​ឲ្យស្វែង​រក​ការ​ងារ​ធ្វើបាន​នោះ​ឡើយ។ តែទោះ​ជាយ៉ាងណា និស្សិតដែល​បញ្ចប់ការ​សិក្សាគ្រប់កំរិត ​ក៏ត្រូវតែសិក្សា​ស្រាវជ្រាវ បន្តទៀត ដើម្បីរត់តាម​ឲ្យទាន់នូវ​ការវិវឌ្ឍន៍​របស់ពិភព​លោកនាពេ​ល​បច្ចុប្បន្ន។  ស្រព​ពេល​នៃ​ការ​​លើក​ឡើង​ពីកត្តាសន្តិភាព​នេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក៏បានចាត់​ទុកថា​ សិទ្ធិ​សេរីភាព​ពិតប្រាកដ​របស់​ប្រជាពល​រដ្ឋ គឺការធ្វើដំណើរ​ដោយ​សេរី និងការលេង​កម្សាន្ត​​សប្បាយ​​របស់​ប្រជា​ពល​រដ្ឋគ្រប់​ទីកន្លែង​ដូចពេល​នេះ ដែល ខុសពីកាលពី៤២ឆ្នាំមុន ដែលប្រជាពល​រដ្ឋ​កម្ពុជា​បានស្ថិត​ក្នុង​សោក​នាដ​កម្ម​នៃរបប លន់ណុល និងរបប ប៉ុលពត។ តែនៅពេលនេះ ប្រទេស​កម្ពុជា​មាន​ការត​ភ្ជាប់​ប្រព័ន្ធ​ហេដ្ឋា​រចនាស​ម្ព័ន្ធ ពីខេត្តមួយ ទៅខេត្តមួយយ៉ាង​ងាយស្រួល។ ហើយនៅសល់តែផ្លូវមួយខ្សែទៀ​ត​ប៉ុណ្ណោះ គឺផ្លូវ​ភ្ជាប់​ពីសំឡូត ខេត្តបាត់ដំបង កាត់តាមថ្មដា ខេត្តពោធិ៍សាត់ ឆ្ពោះទៅខេត្ត​កោះកុង គឺនឹង​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​​អាចធ្វើ​ដំណើរវិលជុំ ទៅគ្រប់ខេត្ត​ដោយមិន​បាច់ធ្វើដំណើរ​​ត្រឡប់​មមកក្រោ​យនោះទេ៕

]]>
https://pressocm.gov.kh/archives/3117/feed 0