កីឡាការិនី អ៊ុក ស្រីមុំ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Thu, 20 Apr 2017 13:04:06 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png កីឡាការិនី អ៊ុក ស្រីមុំ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងពិធីជួ​ប​សំណេះ​សំណាល​ផ្តល់កិត្តិ​យស ជូនម្ចាស់​មេដាយ​មាសពិភព​លោក អ៊ុក ស្រីមុំ https://pressocm.gov.kh/archives/3156 https://pressocm.gov.kh/archives/3156#respond Thu, 20 Apr 2017 13:04:06 +0000 http://pressocm.gov.kh/?p=3156 (FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះ​សំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់កម្ពុជា។ ការជួបសំណេះសំណាលគឺជាការ ផ្តល់កិត្តិយស និងកម្លាំង​ចិត្តដ​ល់​កីឡា​ការិនី​ខ្មែរ​ ដែលបានប្រឹងប្រែងប្រកួតដណ្តើម មេដាយមាសកម្រិតពិភពលោក។ កិច្ចសំណេះសំណាលនេះ នឹង​ធ្វើ​ឡើង​នៅវិមានរាជរដ្ឋាភិបាល។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទេវតាឆ្នាំ​មិនធ្វើ​ឲ្យកម្ពុជា​ខក​បំណង​នោះ​ទេ តែបើពឹងផ្អែក និងផ្តេកផ្តួលតែលើទេវតា​ ក៏ប្រហែលកម្ពុជា មិនអាចទទួល​បានមេដាយ​មាស​ពិភព​លោក​នោះឡើយ។ សម្តេចតេជោ បានថ្លែងថា កីឡាការិនី អ៊ុក ស្រីមុំ បាននាំយក​មកនូវ​មោទន​ភាព​ជាតិ​មួយ​ តាមរយៈការដណ្តើម មេដាយមាសកម្រិតពិភពលោកនេះ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែអំណរគុណដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំពោះ​ការ​ប្រឹង​ប្រែង​រហូត​នាំ​មកនូវមោទនភាព និងកិត្តិយសជូនជាតិ តែក៏រំពឹងប្រឹងប្រែងបន្តទៀត ដើម្បី​នាំមក​នូវជ័យ​ជម្នះ​ថ្មីៗ​បន្ថែម​ទៀត។

– សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការជ្រើសយកសម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើជាប្រធានសហព័ន្ធកីឡាប៉េតង់ ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដើម្បី​ជំរុញ​កីឡាប៉េតង់នេះ ឈានទៅភាពកាន់តែល្អប្រសើរ។

– សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជាកំពុងបានទទួលជោគជ័យជាបណ្តើរៗ និងឈានទៅ​រកភាព​ស្មើមុខ​ស្មើមាត់ជាមួយប្រទេសដទៃ។ សម្តេចថា ការទទួលបាន ជោគជ័យលើផ្នែកកីឡានេះ មិនពឹង​ផ្អែក​លើ​ប្រទេស​ធំ ឬ ប្រទេសតូចនោះទេ តែគឺពឹងផ្អែកលើការខិតខំដោយផ្ទាល់របស់កីឡាករ កីឡាការិនី។

– សម្តេចតេជោ ហ៊ុន សែន បានហៅការជួបជុំពិសាអាហាររវាងសម្តេច ជាមួយក្រុមកីឡាករ និងកីឡាការិនី គឺជាការ​បំបែកកំណត់ត្រាមួយ ដែលមិនធ្លាប់មាន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ​ដល់អ្នក​ធ្លាប់​ឧបត្ថម្ភ​គាំ​ទ្រដល់វិស័យកីឡា ឲ្យបន្តជួយគាំទ្រដល់វិស័យកីឡា។

– សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចមិនមានទម្លាប់សន្យាហើយទុកចោលនោះទេ គឺសម្តេច​តែង​តែធ្វើ​នូវអ្វីដែលសម្តេចបាននិយាយ។

– ឆ្លើយតបការរិះគន់ថា សម្តេចលំអៀងយកចិត្តតែកីឡាបាល់ទាត់ មិនយកចិត្តលើកីឡាប្រដាល់នោះ សម្តេច​ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា សម្តេច​ជាអ្នកបាន​យក​ចិត្តទុក​ដាក់​មុន​គេលើ​កីឡាប្រដាល់នេះ ហើយភរិយា​សម្តេចតែងមាន​ការឧបត្ថម្ភ​ចំពោះ​កីឡាក​រប្រដាល់​ដែល​ជួប​បញ្ហា​ផង​ដែរ​។ តែការជួយឧបត្ថម្ភនោះ មិនដែលប្រកាសឲ្យដឹងនោះទេ។ សម្តេចបានរំលឹកថា សម្តេចយក​ចិត្តទុក​ដាក់​ស្មើៗ​គ្នា លើគ្រប់ប្រភេទកីឡាទាំងអស់។

– ឆ្លើយតបចម្ងល់មួយចំនួនថា តម្លៃខ្លួនកីឡាករខ្មែរ មិនដូចតម្លៃខ្លួនកីឡាករបរទេសនោះ សម្តេចតេជោ​ ហ៊ុន សែន បានគូសបញ្ជាក់ថា បើចង់បានតម្លៃខ្លួនដូចកីឡាករ ម៉ែននី ប៉ាគីអាវ វាយឲ្យល្បី និងឲ្យខ្លាំងដូច ប៉ាក​គីអាវ ទៅនឹងបានតម្លៃខ្លួនថ្លៃដែរហើយ។

– ប្រមុខរដ្ឋាភិបាលសម្រេចផ្តល់ប្រាក់លើទឹកចិត្តដល់កីឡាការិនី អ៊ុក ស្រីមុំ ចំនួន១២០លានរៀល និងប្រាក់ឧបត្ថម្ភ១ម៉ឺនដុល្លារផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតុំ។ លោក សុខ មុំ គ្រូបង្វឹក ទទួលបានថវិកាពីរដ្ឋ ១២០លានរៀល និងទទួលបានការឧបត្ថម្ភពីសម្តេចតេជោ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ៣ពាន់ដុល្លារ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ដល់ក្រុមអ្នកនយោបាយក្រៅរដ្ឋាភិបាល ដែល​មិន​មាន​ផ្ញើសា​រ​សាទ​រចំពោះកីឡាករ កីឡាការិនីខ្មែរ ទទួលបានមេដាយកម្រិតពិភពលោក។ សម្តេចបានលើកឡើងថា បើមិនទទួលស្គាល់សមិទ្ធផលរបស់រាជរដ្ឋាភិបាល កើតពីគណបក្សប្រជាជនកម្ពុជា វាជារឿងធម្មតា តែអ្វី​រឿង​កីឡាជារឿងជាតិទាំងមូល ក៏មិនមានការសាទរដែរ។

– ថ្លែងដោយមិនចំពោះ តែគេដឹងបានថា សម្តៅដល់លោក សម រង្ស៊ី នោះ សម្តេចតេជោ បានហៅលោក សម រង្ស៊ី ជាអ្នកនយោបាយឆោតល្ងង់មួយរូប ដោយមិនចេះប្រើ ឱកាសដើម្បីផ្សះផ្សារទំនាស់។ សម្តេច​តេជោ​ ថ្លែងថា បើឆ្លៀតក្នុងឱកាសសម្តេចទទួលបានពានរង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហើយ​ផ្ញើសារ​ជូនពរសម្តេច នោះនឹងធ្វើឲ្យសម្តេចពិបាកក្នុងសម្រេចចិត្តថា ត្រូវឆ្លើយ ឬមិនឆ្លើយ​លើសារ​ជូនពរ​នោះ។

– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បោះឆ្នោតឲ្យគណបក្សប្រជាជន គឺរក្សាបាននូវសន្តិភាព ប្រជា​ពលរដ្ឋ​អាចរស់នៅដោយសុខដុមនាទាំងអស់គ្នា, តើគួរបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា កាន់អំណាច បន្តទៀតឬយ៉ាងណា​ ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនកាន់អំណាច មិនប្រាកដថា សន្តិភាពរក្សានោះទេ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នេះមិនមែនសារឃោសនាបោះឆ្នោតនោះទេ គ្រាន់តែជាការរំលឹកដាស់តឿនក្នុងការពិចារណាសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិមានសន្តិភាព មិនមែនសង់ឡើងសម្រាប់តែសម្តេចធ្វើការនោះទេ ពោល​គឺសង់ឡើងសម្រាប់ខ្មែរគ្រប់រូប ជាពិសេសអ្នកដែលឡើងកាន់ ការប្រទេស​ជាតិជំនាន់​ក្រោយៗ​ទៀត​។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ១៧៖១៦នាទីល្ងាចថ្ងៃដដែល​នេះ​៕

]]>
https://pressocm.gov.kh/archives/3156/feed 0