កម្ពុជា – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Fri, 19 May 2023 05:24:29 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png កម្ពុជា – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «ស៊ីហ្គេម លើក ទី ៣២ គឺជាព្រឹត្តិការណ៍ រំលេចពី អច្ឆរិយភាព នៃ កម្ពុជា » https://pressocm.gov.kh/archives/81947 https://pressocm.gov.kh/archives/81947#respond Fri, 19 May 2023 02:50:16 +0000 https://pressocm.gov.kh/?p=81947 នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ អង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការ គណៈ រដ្ឋមន្ត្រីបានបញ្ចេញផ្សាយវីដេអូផ្លូវការថ្មីដ៏លេចធ្លោរមួយ ក្រោមចំណងជើងថា « ស៊ីហ្គេមលើកទី ៣២ គឺជាព្រឹត្តិការណ៍រំលេច ពីអច្ឆរិយភាព នៃ កម្ពុជា »។ វីដេអូនេះ គឺជាការសរុប នៃព្រឹត្តិការណ៍ ដ៏ មហ ស្ចារ្យដែល បានកើត មាន នៅកម្ពុជា ទឹកដី សុវណ្ណភួមិ ដ៏ប្រណិត។ខ្លឹមសារនៃ វីដេអូដ៏ ពិសេសនេះ បានប្រាប់ពិភពលោកថា « កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ (Kingdom of Wonder) បានបង្ហាញនូវ រូបភាពកាន់ តែច្បាស់ តាម រយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែល កម្ពុជា ធ្វើ ជាម្ចាស់ផ្ទះ។ ការរៀបចំ បាន យ៉ាង ល្អប្រសើរដែលមិននឹកស្មាន ដល់នេះ ពិតជាបានធ្វើឲ្យបរទេស លាន់មាត់គ្រប់ៗគ្នាថា “Amazing” ដែលមានន័យជាភាសាខ្មែរថា «អស្ចារ្យ» ។

ភាពអស្ចារ្យរបស់កម្ពុជាដែលបានស្តែងឡើងតាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមមានច្រើនទម្រង់ ហើយដែលជនបរទេសក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានថា ការទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងរបស់កម្ពុជាអាចធ្វើបានល្អដល់ម្លឹងសោះ។

មហាទស្សនីយភាពដែលលើកយកមកសម្តែងក្នុងពិធីនោះ មិនត្រឹមតែមានរូបភាពគួរឲ្យស្ញប់ស្ញែងប៉ុណ្ណោះទេ ប៉ុន្តែ វាក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ចាក់ដោតចំបេះដូងខ្មែរគ្រប់រូបឲ្យបានឃើញពីអច្ឆរិយភាពនៃដូនតារបស់ខ្លួនពីអតីតកាល ដោយមិនភ្លេចពីការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំខ្មែរបច្ចុប្បន្នដែលអាចធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍យ៉ាងសម្បើមបន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលភ្លើងសង្គ្រាម របបប្រល័យពូជសាសន័ ប៉ុល ពតនិងការបែកបាក់ជាតិអស់ជាច្រើនទសវត្សរ៍។

ភាពអស្ចារ្យរបស់កម្ពុជាក៏បានស្តែងឡើងតាមរយៈសមត្ថភាពដែលមិនស្មានដល់របស់អត្តពលិកខ្មែរដែលអាចដណ្តើមបានមេដាយរហូតដល់.282គ្រឿងក្នុងនោះមានមេដាយមាសរហូតដល់81គ្រឿង, មេដាយប្រាក់74គ្រឿងនិងមេដាយសំរឹទ្ធចំនួន127រឿង។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងសតវត្សរ៍ទី២១។ កំណត់ត្រានេះពិតជាបានបង្ហាញអំពីសក្តានុពលដ៏អស្ចារ្យនៃវិស័យកីឡាកម្ពុជា។

ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូងឆ្នាំ ២០២៣ បន្ទាប់ពីខកខានអស់រយៈពេល ៦៤ ឆ្នាំ កម្ពុជាក៏បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលដោយសារតែព្រះរាជាណាចក្រដ៏តូចច្រឡឹងមួយនេះបានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យកីឡាស៊ីហ្គេម នោះគឺការទទួលអត្តពលិកបរទេសដោយមិនគិតប្រាក់ ទាំងអាហារ ការស្នាក់នៅ និងដឹកជញ្ជូន។ ចំណែកឯសំបុត្រចូលទស្សនានិងការផ្សព្វផ្សាយក៏រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចមិនយកប្រាក់សូម្បីតែមួយសេន ពោលគឺកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីដែលភាសាបរទេសហៅថា Free Games ក្រោមស្មារតី «ប្រទេសតូច តែបេះដូងធំ»។

ទន្ទឹមនឹងភាពអស្ចារ្យដែលបានបង្ហាញឲ្យឃើញ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានអត្ថន័យច្រើនយ៉ាងណាស់សម្រាប់ប្រជាជាតិខ្មែរទាំងមូល ក្នុងនោះអត្ថន័យដ៏លេចធ្លោរចំនួនពីរ គឺសន្តិភាពនិងការអភិវឌ្ឍន៍ បាននិង កំពុង ផ្តល់ផល ជាក់ស្តែង ជូនដល់ ប្រទេសជាតិ និងប្រជា ពលរដ្ឋខ្មែរ។ បើគ្មានសន្តិភាព គ្មានការ អភិវឌ្ឍន៍ ហេដ្ឋា រចនាសម្ព័ន្ធ និងគ្មាន ការកើន ឡើងនៃ ជីវភាព របស់ប្រជាពលរដ្ឋខ្មែរទេនោះ កម្ពុជាក៍មិន អាចរៀបចំ ព្រឹត្តិការណ៍ ស៊ីហ្គេម បែបនេះបានដែរ។ ស្មារតី ជាតិ សាមគ្គីភាព និឯកភាព ផ្ទៃក្នុងរវាង ខ្មែរនិង ខ្មែរបានស្តែង ឡើងយ៉ាងច្បាស់ នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ នេះ តាមរយៈ ការគាំទ្រនិងសាទរ យ៉ាងគគ្រឹក គគ្រេង ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ក្រោមស្មារតី «ខ្មែរអាច ធ្វើបាន»។
សូមទស្សនាវីដេអូ៖

#ស៊ីហ្គេមលើកទី៣២
#32nd_SEA_GAMES
#Free_Games
#អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
#កម្ពុជា #cambodia

]]>
https://pressocm.gov.kh/archives/81947/feed 0
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយនូវវីដេអូថ្មីមួយបង្ហាញថា «វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា» https://pressocm.gov.kh/archives/69731 https://pressocm.gov.kh/archives/69731#respond Fri, 12 Feb 2021 08:32:42 +0000 https://pressocm.gov.kh/?p=69731 នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា «វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា»។


វីដេអូនេះ មានរយៈពេលប្រមាណជិត១៦នាទី បានរំលេចជូនសាធារណៈជនជាតិ និងអន្តរជាតិអោយបានឃើញនូវជោគជ័យដ៍ធំធេងថ្មី ដែលទទួលបានក្រោមការដឹកនាំ ចាត់ចែងដ៍ម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រង និងទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពខ្ពស់នូវជំងឺរាតត្បាតកូវីដ-១៩ផង និងការធានាបាននូវដំណើរការអភិវឌ្ឍប្រទេស កាន់តែរីកចម្រើនថែមទៀតផង។
ខ្លឹមសារនៃវីដេអូរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មានបណ្តាប្រទេសយ៉ាងតិចចំនួន១៦ហើយនៅជុំវិញពិភពលោកដែលបានសម្រេចអនុញ្ញាតជាផ្លូវការឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ចិនទាំងពីរប្រភេទ គឺ Sinopharm និង Sinovax ។ បណ្តាប្រទេសជាច្រើនទៀត រាប់ទាំងប្រទេសអភិវឌ្ឍជឿនលឿនមួយចំនួនផងដែរក៏កំពុងពិចារណាប្រើប្រាស់វ៉ាក់សាំងរបស់ចិនដែរ។ ប្រមុខដឹកនាំកម្ពុជាក៏បានប្រកាសឲ្យដឹងពីផែនការនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីស្វែងរកវ៉ាកសាំងពីប្រភពផ្សេងៗទៀតដូចជាពីប្រទេសឥណ្ឌា រុស្ស៊ី ជាដើម ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរថែមទៀត។
ប្រជាពលរដ្ឋខ្មែរដែលធុញទ្រាន់នឹងជំងឺកូវីដ-១៩ បានសម្តែងនូវការអបអរសាទរចំពោះវត្តមានវ៉ាក់សាំងនៅលើទឹកដីកម្ពុជា ហើយពួកគេពិតជាប្រាថ្នាចង់ចាក់វ៉ាក់សាំងឲ្យបានឆាប់ដើម្បីការពារខ្លួន និងក្រុមគ្រួសារកុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ។ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គឺប្រៀបដូចជាមានអាវក្រោះការពារខ្លួនដ៏មានប្រសិទ្ធភាព ដែលអាចកម្ចាត់រោគរាតត្បាតដ៏សាហាវនេះមិនឲ្យយាយីជីវិតពួកគេបានឡើយ។ មានជីវិតមានក្តីសង្ឃឹម មានការអភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ចជាតិ និងគ្រួសារ៕

សូមទស្សនាវីដេអូ ដូចតទៅ៖

 

]]>
https://pressocm.gov.kh/archives/69731/feed 0
ផ្សាយបន្តផ្ទាល់ (Live) សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប និងពិសាអាហារសាមគ្គី ជាមួយអ្នកព័ត៌មានក្នុងស្រុកលើកទី៤ https://pressocm.gov.kh/archives/62331 https://pressocm.gov.kh/archives/62331#respond Tue, 14 Jan 2020 09:19:41 +0000 http://pressocm.gov.kh/?p=62331 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល និង ពិសាអាហារសាមគ្គីជាមួយអ្នកព័ត៌មាន​ក្នុងស្រុក​លើកទី៤ សរុបជិត ៦ពាន់នាក់។ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០
**********************

1– Website: https://pressocm.gov.kh/
2– Facebook: https://www.facebook.com/PressOCMOfficial/
3– Twitter: https://twitter.com/pressocm
4- Youtube: https://www.youtube.com/c/PRESSOCMNEWS/
5– Live: https://www.youtube.com/user/ocmpru2011/live

 

]]>
https://pressocm.gov.kh/archives/62331/feed 0
វីដេអូបទយកការណ៍ ស្តីពី នាវាកម្ពុជា៣៥ឆ្នាំ ក្រោមការកាច់ចង្កូតរបស់តេជោសែន! https://pressocm.gov.kh/archives/62273 https://pressocm.gov.kh/archives/62273#respond Fri, 10 Jan 2020 04:21:42 +0000 http://pressocm.gov.kh/?p=62273 ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០ នេះ គឺជាខួបគម្រប់ ៣៥ ឆ្នាំគត់នៃការកាន់តំណែងនាយករដ្ឋមន្ត្រីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ៣៥ឆ្នាំកន្លងទៅនេះ នាវាកម្ពុជាបានបើកឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ រាប់ទាំងព្យុះភ្លៀង ផ្សែងអ័ព្វ និងផ្ទាំងថ្ម រួមទាំងការរប៉ុនប៉ង រាំងផ្លូវពីសំណាក់បច្ចាមិត្តក្នុងចេតនាធ្វើឲ្យនាវានេះលិចលង់កណ្តាលមហាសាគរតែម្តង។ ប៉ុន្តែ អ្នកកាច់ចង្កូតនាវាដ៏មានបទពិសោធដែលទទួលគរម្យងារពីព្រះមហាក្សត្រ ហើយប្រជាពលរដ្ធជាទូទៅតែងតែនិយាយពីមាត់មួយទៅមាត់មួយថា “តេជោសែន តេជោសែន” បានបើកបញ្ជានាវាឆ្លងកាត់ឧបសគ្គទាំងនោះដោយជោគជ័យ និងដោយធានាបាននូវសន្តិសុខ និងសុវត្ថិភាពយ៉ាងពេញលេញសម្រាប់អ្នកជិះលើនាវាគ្រប់ៗគ្នា។ មិនត្រឹមតែធានាបាននូវសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែ អ្នកបញ្ជានាវាដ៏ជាញជ័យរូបនេះក៍ថែមទាំងបានផ្តល់ជូនដល់អ្នកជិះនៅលើនាវាទាំងអស់នូវភាពចម្រុងចម្រើន រុងរឿងពោរពេញដោយក្តីសង្ឃឹមយ៉ាងកក់ក្តៅថែមទៀតផង។

]]>
https://pressocm.gov.kh/archives/62273/feed 0
សារគាំទ្ររបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្តីពីការចូលរួមទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ https://pressocm.gov.kh/archives/57114 https://pressocm.gov.kh/archives/57114#respond Wed, 25 Sep 2019 02:41:50 +0000 http://pressocm.gov.kh/?p=57114 សារគាំទ្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណា​ចក្រ​កម្ពុជា ស្តីពីការចូលរួមទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ
Supporting Message of Samdech Akka Moha Sena Padei Techo Hun Sen Prime Minister of the Kingdom of Cambodia on Participation in preventing sexual exploitation and abuse

]]>
https://pressocm.gov.kh/archives/57114/feed 0
សិក្ខាសា​លាផ្សព្វ​ផ្សាយ​គោល​នយោបាយ​ជាតិ ស្តីពី ការជំរុញ​ចលនា​ភូមិ​មួយ​ផលិត​ផល​មួយ ២០១៦-២០២៦ https://pressocm.gov.kh/archives/2160 https://pressocm.gov.kh/archives/2160#respond Tue, 11 Apr 2017 00:20:04 +0000 http://pressocm.gov.kh/?p=2160 https://pressocm.gov.kh/archives/2160/feed 0 ព្រះរាជ​​សម្មភាព ព្រះករុណា ព្រះមហា​​ក្សត្រ នៅសាធារ​​ណរដ្ឋ​​ប្រជា​មានិត​​ចិន https://pressocm.gov.kh/archives/1981 https://pressocm.gov.kh/archives/1981#respond Fri, 07 Apr 2017 12:26:33 +0000 http://pressocm.gov.kh/?p=1981 https://pressocm.gov.kh/archives/1981/feed 0 ព្រះរាជ​សម្មភាព ព្រះករុណា ព្រះមហា​ក្សត្រ នៅសាធារ​ណរដ្ឋ​ប្រជាមានិត​ចិន https://pressocm.gov.kh/archives/1799 https://pressocm.gov.kh/archives/1799#respond Thu, 06 Apr 2017 00:52:01 +0000 http://pressocm.gov.kh/?p=1799 https://pressocm.gov.kh/archives/1799/feed 0 សម្រង់​​សង្កថា សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធី​ពិសារ​បាយសាម​គ្គី​ជាមួយ​កីឡាករ-ការិនី និងគ្រូបង្វឹក https://pressocm.gov.kh/archives/1780 https://pressocm.gov.kh/archives/1780#respond Tue, 04 Apr 2017 13:19:29 +0000 http://pressocm.gov.kh/?p=1780

កំណត់យកល្ងាចថ្ងៃទី ៤ មេសា ជាថ្ងៃជួបជុំជាមួយកីឡាករ/ការិនី  

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានអនុវត្តនូវការសន្យាកាលពីឆ្នាំទៅ នូវល្ងាចថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៦ ដែលយើងសម្រេចថា នឹងជួបគ្នាក្នុងរយៈពេល ១ ឆ្នាំម្តង គឺកំណត់ល្ងាច ថ្ងៃទី ៤ ខែ មេសា ជា រៀងរាល់ឆ្នាំ។ ជាការគួរឲ្យសោកស្តាយ ដែលខ្ញុំសុំអភ័យទោសពីសំណាក់ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី ជាពិសេស កីឡាករ/ការិនី ចំពោះអវត្តមានភរិយារបស់ខ្ញុំ ដែលមិនបានអញ្ជើញមកចូល រួម ដោយសារមានធុរៈផ្ទាល់ខ្លួន។

ចលនាកីឡា មិនត្រឹមតែកើតឡើងក្នុងកម្រិតកីឡាអាជីពទេ តែកំពុងបានរីកដុះដាលនៅតាមមូលដ្ឋាន

ជាកិច្ចបន្តនេះ អនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី ជាពិសេស បងប្អូនកីឡាករ/ការិនីទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុង​ការជួបជុំជាមហាគ្រួសារនៃកីឡាកម្ពុជា។ សុំប្រសិទ្ធិពរ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ១ ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីការជួបគ្នានៅទីនេះ កាលពី ឆ្នាំទៅ វឌ្ឍនភាពជាច្រើនត្រូវបានកើតឡើងនៅក្នុងក្របខណ្ឌ នៃកីឡាជាតិរបស់យើង ក្នុងនោះមិនគ្រាន់តែ កីឡាដែលមានការប្រកួតកីឡាអាជីពនោះទេ ក៏ប៉ុន្តែ ចលនាកីឡាក៏បានរីកធំទូលាយនៅក្នុងក្របខណ្ឌប្រ ជាជនរបស់យើង។

នៅតាមទីកន្លែងដែលខ្ញុំទៅដល់ ទាំង ២៥ ខេត្ត/ក្រុង ខ្ញុំបានឃើញនូវសំណូមពររបស់សិស្សានុសិស្ស យុវជន និងកុមារ គ្រូបង្រៀន និងសាស្ត្រាចារ្យ ជាមួយនឹងការចង់បាននូវទីលានបាល់ទាត់ បាល់ទះ បាល់​បោះ និងកាយសម្ព័ន្ធ។ ចលនាកីឡារបស់យើង មិនត្រឹមតែបានកកើតនៅក្នុងកម្រិត នៃកីឡាអាជីពទេ តែ​កំពុងរីកដុះដាល ដែលនេះជាថ្នាលដ៏សំខាន់ នៃការជ្រើសរើសកីឡាករ/ការិនី ដែលបានហ្វឹក​ហាត់ពី​នៅ​(ឯ)​មូលដ្ឋាន ដើម្បីជម្រើសយកមកចូលមកនៅក្នុងក្របខណ្ឌជាជម្រើសថ្នាក់ជាតិ។

កីឡាបានបង្ហាញទង់ជាតិកម្ពុជានៅលើឆាកអន្តរជាតិ/កីឡាជាផ្នែកមួយនៃកិច្ចការបរទេសរបស់ប្រជាជន

អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ បានសម្តែងនូវការកោតសរសើរ ចំពោះក្រសួង អប់រំ យុវជន និងកីឡា ដែល ជា​អ្នកទទួលបន្ទុកលើវិស័យកីឡា។ កោតសរសើរចំពោះគណៈកម្មាការអូឡាំពិកកម្ពុជា ដែលបានខិតខំ ប្រឹង​ប្រែងធ្វើឲ្យវិស័យកីឡារបស់យើង មានការរីកលូតលាស់គួរឲ្យកត់សម្គាល់។ ខ្ញុំសូមកោតសរសើរចំ​ពោះ​សហព័ន្ធកីឡាទាំងអស់ ដែលបានខិតខំធ្វើកីឡានៅក្នុងក្របខណ្ឌសហព័ន្ធនេះ បានរីកលូតលាស់។ ការ​ចូលរួមប្រកួតនានា ទាំងក្នុងកម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ ក៏បានបន្តធ្វើជាបន្តបន្ទាប់ ហើយជា​មោទ​នភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញវត្តមានកាន់តែឆ្ងាយទៅៗ ធ្វើឲ្យទង់​ជាតិរបស់​កម្ពុជា ទៅកាន់ទីកន្លែងនេះ ទៅកាន់ទីកន្លែងនោះ តាមរយៈនៃវិស័យកីឡា។ តាមរយៈវិស័យនេះ​ទៀត​សោត សាមគ្គីភាពនៅក្នុងចំណោមប្រជាជនយើងក៏កាន់តែទូលំទូលាយ និងរីកចម្រើន។ ទំនាក់ទំនង​វប្ប​ធម៌ និងវិស័យកីឡា ជាមួយនឹងប្រទេសដទៃក៏ត្រូវបានរីកចម្រើន ដែលជាផ្នែកមួយ នៃកិច្ចការបរទេសប្រជា​ជន តាមរយៈនៃវិស័យកីឡា និងវប្បធម៌នេះឯង។

អរគុណចំពោះបណ្តាក្រុមហ៊ុន ដែលបានចូលរួមចំណែកលើកស្ទួយវិស័យកីឡា

ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវអំណរគុណ ចំពោះបណ្តាក្រុមហ៊ុននានា ដែលបានចូលរួមចំណែកនូវក្នុង ការ​លើកស្ទួយវិស័យកីឡា​ តាមរយៈការចូលរួមជាវិភាគទានទ្រទ្រង់ នៃវិស័យកីឡា ឬធ្វើជាអ្នកឧបត្ថម្ភ តាម​រយៈ​កម្មវិធីកីឡានានា។ វិស័យកីឡាអាចរីកដុះដាលទៅបាន គឺទាមទារនូវការឧបត្ថម្ភ។ គ្រាន់តែ​តាម​រយៈ​ការផ្សាយពាណិជ្ជកម្ម នៃផលិតផលរបស់ខ្លួនរបស់បណ្តាក្រុមហ៊ុន ក៏ជាផ្នែកដ៏សំខាន់ នៃការជួយ​ជ្រោម​ជ្រែងដល់ការរីកលូតលាស់នៃវិស័យកីឡារបស់យើង។

បន្តជម្រុញចលនាកីឡានៅគ្រប់កម្រិតឲ្យក្លាយទៅជាចលនារបស់ជាតិ

ខ្ញុំក៏សុំយកឱកាសនេះ ថ្លែងនូវការកើតសរសើរ ចំពោះការខិតខំទាំងអស់ តាមបណ្តាសាលារៀន តាំងពី​កម្រិត​​បឋមសិក្សា មធ្យមសិក្សា រហូតមកដល់ឧត្តមសិក្សា ដែលបានបង្កើតឲ្យមានចលនាកីឡានៅគ្រប់ សា​លារៀន នៅក្របខណ្ឌទូទាំងប្រទេស។ សង្ឃឹមថា ចលនារបស់យើងនេះ និងមានជាបន្តទៀត តាម​រយៈ នៃការខិតខំ ហើយធ្វើឲ្យចលនាកីឡារបស់យើងក្លាយទៅជាចលនារបស់ជាតិ​ទាំងមូល មិនមែនជា​របស់​ដាក់ដោយឡែករបស់ក្រសួងអប់រំ យុវជន និងកីឡា ឬរបស់គណៈកម្មាការអូឡាំពិកនោះទេ ហើយ ក៏មិនមែនជារបស់ដាច់ដោយឡែកនៃសហព័ន្ធកីឡានីមួយៗ ឬក៏កីឡាករ/ការិនីនោះទេ ក៏ប៉ុន្តែ វាជាចលនា ជាតិរបស់យើង ដែលជម្រុញឆ្ពោះទៅមុខ។ បើទោះបីគ្មានស៊ីហ្គេមឆ្នាំ ២០២៣ ក៏ដោយចុះ ក៏ប៉ុន្តែ ការខិត ខំរបស់យើងត្រូវតែធ្វើឲ្យវិស័យកីឡារបស់យើងរីកលូតលាស់ឡើង។

កម្ពុជាពីប្រទេសស្គាល់នូវមេដាយតិចតួច មកជាប្រទេសស្គាល់ និងទទួលនូវមេដាយជាច្រើន

កាលពីពេលមុនយើងបានស្គាល់តិចតួចណាស់នូវមេដាយមាស ឬមេដាយប្រាក់ មេដាយសំរឹទ្ធ ដែល (បាន)មកពីបរទេស ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានស្គាល់រួចហើយនូវអ្វីដែលហៅថា ជាមេដាយ ដែលបានមកពីការប្រកួតកម្រិតតំបន់ និងកម្រិតពិភពលោក។ សង្ឃឹមថា កីឡារបស់យើងនឹងបន្តដំណើរ រីកលូតលាស់របស់ខ្លួនតទៅទៀត ដើម្បីឈានឆ្ពោះទៅស្មើមុខស្មើមាត់ជាមួយនឹងប្រទេសដទៃ។

កីឡា​ មិនអាស្រ័យទៅលើប្រទេសធំ ឬប្រទេសតូច ប្រជាជនច្រើន ឬប្រជាជនតិចនោះទេ

ខ្ញុំបាននិយាយជាញឹកញាប់ហើយថា បញ្ហាកីឡា គឺមិនអាស្រ័យទៅលើប្រទេសធំ ឬប្រទេសតូច។ ប្រជា​​ជន​ច្រើន ឬប្រជាជនតិចនើទេ ហើយក៏មិនអាស្រ័យទាំងស្រុងទៅលើបញ្ហាប្រទេសអ្នកមាន ឬប្រទេស​អ្នក​ក្រ​នោះ​ដែរ។ ប្រទេសអ្នកមានខ្លះ ក៏មិនមានជោគជ័យនូវក្នុងវិស័យកីឡានោះដែរ ហើយប្រទេស​ដែល​មាន​ចំ​នួន​ប្រជាជនច្រើន ក៏មិនប្រាកដថា ជាប្រទេសដែលមានជោគជ័យនូវក្នុងវិស័យកីឡានោះដែរ។ ដូច្នេះ​ហើយ​បាន​ជាយើងត្រូវខិតខំ និងដាក់ខ្លួនថា ក្នុងឋានៈជាប្រជាជាតិមួយនឹងគេដែរ ត្រូវតែមានការខំ ដើម្បី ឈាន​ឡើងនៅក្នុងវិស័យកីឡា។

លើពិភពលោក មានតែវិស័យកីឡាមួយគត់ ដែលមានស្តង់ដាអន្តរជាតិ

ខ្ញុំក៏សុំគូសបញ្ជាក់នៅទីនេះថា នៅលើពិភពលោកនេះ មានតែវិស័យកីឡាតែមួយគត់ ដែលមានស្តង់ដា។ របស់ដែលហៅថា ស្តង់ដាអន្តរជាតិ មិនអាចប្រើប្រាស់បានទេទៅលើបញ្ហានយោបាយ ឬបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ប៉ុន្តែ វិស័យកីឡាឯណេះវិញទេ ដែលមានស្តង់ដាអន្តរជាតិ មានម៉ែត្រវាស់ជាអន្តរជាតិ។ ​នេះ ជាចំណុចដែលអ្នកកីឡារបស់យើងត្រូវយល់ឱ្យបាន ហើយប្រជាជនយើងត្រូវយល់ឲ្យបាន។ ពាក្យដែលគេ​និ​យម​ថាស្តង់ដាអន្តរជាតិ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែគូសបញ្ជាក់ … ប្រទេសខ្លះបោះឆ្នោតប្រធានាធិបតីតែមួយជុំទេ ដូច​​ជាសហរដ្ឋអាមេរិក ប៉ុន្តែ ប្រទេសខ្លះទៀតបោះឆ្នោតប្រធានាធិបតីដល់ទៅពីរជុំ ដូចនៅប្រទេសបារាំង តើ​នេះឬជាស្តង់ដាអន្តរជាតិ? បើវាមាន​ការខុសគ្នាបែបនេះដូច្នេះ ពីប្រទេសមួយទៅកាន់ប្រទេសមួយ មាន​ចរិត​ខុសគ្នា មិនដូចគ្នាទេ។ ក៏ប៉ុន្តែ វិស័យកីឡា គឺជាវិស័យដែលមានស្តង់ដាដូចៗគ្នា មិនខុសគ្នាទេ។

ប្រសិន(បើ)មានការប្រែប្រួលណាមួយ គឺប្រែប្រួលទូទាំងពិភពលោកតែម្តង។ ឧទាហរណ៍៖ លើបញ្ហាបាល់​ទាត់​កាលពីប៉ុន្មានឆ្នាំមុននោះ គឺមានការផ្លាស់ប្តូរ មកលេងតាមរបៀបពេលទាត់ស្មើគ្នាបន្ថែមម៉ោង អ្នក​ណា​​ទាត់ចូលមុនត្រឹមតែ ១ គ្រាប់ សូម្បីតែ ១ នាទី ក៏ចាត់ទុកថាជាអ្នកឈ្នះ។ តែវិធីនេះ​ត្រូវ​បានកែ​សម្រួល​មក​ជាវិធីបន្ថែមម៉ោងទាត់ ១៥ នាទីមួយដង ១៥ នាទីពីរដង។ ហើយបើនៅតែស្មើទៀត គឺទាត់បាល់​ពិ​ន័យ។ បើកែ (គឺ)កែទាំងពិភពលោកតែម្តង។ បាល់ទះមុននេះ មានរបៀបវាយខុសពីបាល់ទះបច្ចុប្បន្ន។ ដំ​ណាក់កាលដែលខ្ញុំលេងបាល់ទះ នៅពេលដែលយើងវាយហ្សឺវីសប៉ះទៅនឹងរបាំង គេចាប់ផាកពិន័យ ប៉ុន្តែ​ឥឡូវ​នេះ វាមិនដូច្នោះទៀតទេ ​ដើម្បីធានាការប្រកួតមួយ ប៉ះក៏ប៉ះទៅឲ្យតែវាឆ្លង។ កីឡាគ្រប់ប្រភេទ​មាន​ស្តង់​ដា និងមានវិន័យរបស់គេគ្រប់គ្រាន់។

អំពាវនាវកីឡាករ/ការិនី ទោះបីប្រកួតឈ្នះ ឬចាញ់ ត្រូវតាំងចិត្តជាកីឡាករ គោរពនូវវិន័យការប្រកួត  

ខ្ញុំសុំយកឱកាសនេះ អំពាវនាវចំពោះកីឡាករ/ការិនីរបស់យើង បើទោះបីជាការប្រកួតឈ្នះ ឬចាញ់ ត្រូវតាំង​ចិត្ត​ជាកីឡាករ ត្រូវតាំងចិត្តនឹងគោរពឲ្យបាននូវវិន័យនៃការប្រកួត។ មិនអាចទទួលនូវកាតក្រហម ឬការ បណ្តេញចេញដោយអំពើចេតនារបស់យើងនោះទេ។ តែប្រសិនបើវាជាអំពើអចេតនា ត្រូវទទួលនូវ​(ការ)​ពិន័យ​កាតក្រហម ដោយការបណ្តេញចេញ ឬផ្អាកមិនឲ្យមានការប្រកួតបន្តក្នុងមួយរយៈណានោះ គឺជា​បញ្ហា​បច្ចេកទេស និងជាកំហុសដោយអចេតនា។ ប៉ុន្តែ អ្វីដែលត្រូវខិតខំ កីឡាករ/ការិនី​របស់យើង​ទៅប្រ​កួត ធានាយ៉ាងណាគោរពទៅតាមលក្ខខណ្ឌតម្រូវ នៃការប្រកួត ដែលវាជាស្តង់ដាអន្តរជាតិ នៃការប្រកួត។ ក្នុងគ្រប់កីឡាទាំងអស់ (គឺ)តែងមានម៉ែត្រវាស់របស់វា ខុសពីបញ្ហានយោបាយ សេដ្ឋកិច្ច និង​សង្គម។

អបអរចំពោះវឌ្ឍនភាពសមត្ថភាពរបស់កីឡាករ/ការិនី, អរគុណមិត្តភក្តិ និងគ្រូបង្វឹក

ខ្ញុំសូមយកឱកាសនេះ អបអរសាទរ ចំពោះការរីកចម្រើន នៃកីឡាករ/ការិនីរបស់យើង ដែលបានប្រឹងហ្វឹក ហាត់ ហើយជាពិសេស ចៅៗ និងក្មួយៗ ដែលនៅវ័យក្មេង។ សង្ឃឹមថា ចៅៗទាំងនេះ នឹងចូលរួមនៅក្នុង ស៊ីហ្គេមឆ្នាំ ២០២៣ ឬអាចនឹងទៅប្រកួតនៅក្នុងក្របខណ្ឌតំបន់ ដែលមានវិញ្ញាសាតម្រូវឲ្យទៅ។ ខ្ញុំពិតជា សប្បាយរីករាយ ដោយសារតែពិធីជួបជុំរបស់យើងនេះ ត្រូវបានប្រព្រឹត្តទៅតាមការកំណត់ ហើយថ្ងៃនេះ សមិទ្ធផលលើវិស័យកីឡា ក៏ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ និងបើកការដ្ឋានដើម្បីសាងសង់(បន្ថែម)។ យើងចំណាយក៏មិនតិចទេ ដើម្បី(ជា)មូលដ្ឋាននៃកីឡាទាំងអស់នេះ។ សង្ឃឹមថា យើងរីករាយទាំងអស់ គ្នា ទទួលយកនូវការខិតខំក្នុងរយៈពេល ១ ឆ្នាំ កន្លងផុតទៅ ហើយក៏ត្រូវពិនិត្យមើលនូវចំណុចខ្វះខាត ដែលគប្បី​ត្រូវកែលម្អ។ អរគុណជាមួយមិត្តភក្តិទាំងឡាយ រាបទាំងគ្រូបង្វឹកដែលមកពីបរទេស ដែល​បាន​ចូល​រួម​នៅ​ក្នុងចលនាកីឡារបស់កម្ពុជា។

នៅក្នុងឱកាស នៃការជួបជុំដ៏រីករាយនេះ ខ្ញុំសូមជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន កូនក្មួយ កីឡាករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

]]>
https://pressocm.gov.kh/archives/1780/feed 0
ពិធី​បើក​ការដ្ឋានសាងសង់កីឡដ្ឋានធំ និងសម្ពោធមណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ https://pressocm.gov.kh/archives/771 https://pressocm.gov.kh/archives/771#respond Tue, 04 Apr 2017 09:07:33 +0000 http://pressocm.gov.kh?p=771 #tdi_1 .td-doubleSlider-2 .td-item1 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_62-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item2 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_61-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item3 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_60-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item4 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_59-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item5 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_58-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item6 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_57-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item7 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_56-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item8 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_55-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item9 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_54-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item10 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_53-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item11 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_52-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item12 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_51-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item13 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_50-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item14 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_49-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item15 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_48-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item16 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_47-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item17 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_46-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item18 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_45-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item19 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_44-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item20 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_43-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item21 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_42-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item22 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_41-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item23 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_40-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item24 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_39-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item25 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_38-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item26 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_37-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item27 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_36-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item28 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_35-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item29 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_34-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item30 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_33-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item31 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_32-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item32 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_31-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item33 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_30-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item34 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_29-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item35 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_28-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item36 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_27-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item37 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_26-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item38 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_25-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item39 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_24-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item40 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_23-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item41 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_22-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item42 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_21-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item43 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_20-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item44 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_19-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item45 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_18-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item46 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_17-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item47 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_16-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item48 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_15-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item49 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_14-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item50 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_13-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item51 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_12-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item52 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_11-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item53 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_10-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item54 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_9-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item55 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_8-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item56 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_7-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item57 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_6-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item58 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_5-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item59 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_4-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item60 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_3-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item61 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_2-80x60.jpg) 0 0 no-repeat; } #tdi_1 .td-doubleSlider-2 .td-item62 { background: url(https://pressocm.gov.kh/wp-content/uploads/2017/04/20170404_PM_Stadium_1-80x60.jpg) 0 0 no-repeat; }

ពិធី​បើក​ការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណង របស់សាធារណៈរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

]]>
https://pressocm.gov.kh/archives/771/feed 0