នាយករដ្ឋមន្រ្តី – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Fri, 17 Nov 2023 01:49:43 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png នាយករដ្ឋមន្រ្តី – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សាសនាទាំងអស់ត្រូវបានលុបបំបាត់ចោលនៅក្នុងរបបប្រល័យពូជសាសន៍ https://pressocm.gov.kh/archives/87181 https://pressocm.gov.kh/archives/87181#respond Fri, 17 Nov 2023 01:44:48 +0000 https://pressocm.gov.kh/?p=87181 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាសនាទាំងអស់បានដើរតួនាទីសំខាន់ណាស់នៅក្នុងការអប់រំ ប៉ុន្តែជាអកុសលសាសនាទាំងអស់ត្រូវបានលុបបំបាត់ចោលនៅក្នុងរបបប្រល័យពូជសាសន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ ដែលពីធីនេះប្រារពឡើង នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យសាសនា មានការរីកចម្រើនខ្លាំងណាស់ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសជំនឿសាសនារបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំនោះឡើយ។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គ្រប់សាសនាទំាងអស់សុទ្ធតែមានគោលបំណងអប់រំមនុស្ស ធ្វើអំពើល្អ និងការគោរពគ្នាទៅវិញទៅមក៕

 

 

]]>
https://pressocm.gov.kh/archives/87181/feed 0