វីដេអូពេញនិយម – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Thu, 15 Aug 2024 02:04:51 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png វីដេអូពេញនិយម – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «ព្រែកជីកហ្វូណនតេជោ គឺជានិមិត្តរូបនៃសាមគ្គីភាពជាតិខ្មែរដ៏រឹងមាំ» https://pressocm.gov.kh/archives/101188 https://pressocm.gov.kh/archives/101188#respond Tue, 13 Aug 2024 02:01:45 +0000 https://pressocm.gov.kh/?p=101188 នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយនូវវីដេអូមួយដែលមានចំណងជើងថា «ព្រែកជីកហ្វូណនតេជោ គឺជានិមិត្តរូបនៃសាមគ្គីភាពជាតិខ្មែរដ៏រឹងមាំ»។

វីដេអូនេះមានរយៈពេល១៤នាទី បានបង្ហាញថា ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម ដោយមានការគាំទ្រនិងចូលរួមអបអរសាទរ ពីសំណាក់ប្រជាជនគ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើនកុះករ នៅទូទាំងប្រទេស។ ការបើកការដ្ឋានសាងសង់នេះ គឺជាសក្ខីភាពនៃការសម្រេចបាននូវស្នាដៃថ្មី ដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែលបានបង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី ដើម្បីតភ្ជាប់ប្រវត្តិសាស្រ្តនៃការប្រើប្រាស់សក្តានុពលផ្លូវទឹក នៅសម័យអាណាចក្រហ្វូណនដ៏អស្ចារ្យ មកសម័យតេជោសន្តិភាពដ៏រុងរឿង បន្ទាប់ពីបានបោះបង់ចោលនៅក្នុងអំឡុងសតវត្សទី៥ ឬទី៦នៃគ្រីស្ទសករាជ ដោយសារប្រទេសជួបប្រទះបញ្ហាសង្រ្គាម ឥតឈប់ឈរ។

គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានផ្តួចផ្តើមគំនិតដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងអាណត្តិទី៦ ហើយបាននិងកំពុងបន្តដឹកនាំអនុវត្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ គម្រោងនេះកើតចេញពីការគិតគូរបស់ខ្មែរ សាងសង់នៅលើទឹកដីខ្មែរ និងដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិខ្មែរពិតប្រាកដ។ ព្រែកជីកនេះនឹងបង្កើតឱ្យមានជាសរសៃឈាម និងដង្ហើមសេដ្ឋកិច្ចថ្មី សម្រាប់អនាគតរបស់កម្ពុជា និងជានិមិត្តរូបនៃសាមគ្គីភាពជាតិខ្មែរដ៏រឹងមាំ ដោយតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ៕

សូមទស្សនាវីដេអូ៖

]]>
https://pressocm.gov.kh/archives/101188/feed 0
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ ៖ ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់ https://pressocm.gov.kh/archives/100586 https://pressocm.gov.kh/archives/100586#respond Thu, 01 Aug 2024 11:03:05 +0000 https://pressocm.gov.kh/?p=100586 នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយនូវវីដេអូមួយដែលមានចំណងជើងថា «ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់»។

វីដេអូមានរយៈពេល១៦នាទី បានបង្ហាញថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រដែលមានតម្លៃខ្ពស់មហាសាលសម្រាប់ប្រជាជាតិកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ជាមួយគ្នានេះ ការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកដ៏ធំជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ ប្រជាជនកម្ពុជានៅគ្រប់មជ្ឈដ្ឋានបានសម្តែងការគាំទ្រយ៉ាងផុសផុលនូវសមិទ្ធផលដ៏ថ្លៃថ្លានេះ ដោយពលរដ្ឋកម្ពុជាជឿជាក់យ៉ាងមុតមាំថា ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ហើយប្រជាជនខ្មែរទាំងប្រុសស្រី គឺតែងរំពឹងចង់ឃើញសមិទ្ធផលដ៏មានតម្លៃនេះលេចចេញជារូបរាងផ្លូវការ។ រដ្ឋាភិបាលអាណត្តិថ្មីទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសហើយថានឹងបន្តគម្រោងនេះពីគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ហើយធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យទាល់តែបាន។

ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ត្រូវបានកំណត់ជាថ្ងៃប្រកាសបើកដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ បានចាត់ទុកថាថ្ងៃចងចាំជាប្រវត្តិសាស្ត្រមួយ ដ៏អស្ចារ្យថ្មីមួយទៀតសម្រាប់កម្ពុជា ដែលយើងនឹងមានសមិទ្ធផលផ្លូវទឹកដ៏ធំ និងបម្រើផលប្រយោជន៍មហាសាលដល់សេដ្ឋកិច្ចជាតិ និងជាពិសេសគឺការរក្សាបាននូវឯករាជ្យភាពខាងការដឹកជញ្ជូនផ្លូវទឹក ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈកាលកន្លងទៅ។ ការកសាងសមិទ្ធផលផ្លូវទឹកដ៏មានតម្លៃនេះ គឺអាចឱ្យកម្ពុជាមានច្រកដែលអាចដង្ហើមបានដោយខ្លួនឯង ដែលនេះជាមហិច្ឆតាបង្កប់ដោយស្មារតីស្នេហាជាតិ និងប្រកបដោយគុណតម្លៃខ្ពស់បំផុត របស់ប្រមុខដឹកនាំកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិសុទ្ធសាធ មិនមែនដើម្បីផលប្រយោជន៍សួនតួរបស់អ្នកដឹកនាំនោះទេ ព្រោះព្រែកជីកហ្វូណនតេជោ នឹងជួយទាំងវិស័យដឹកជញ្ជូន ដែលធ្វើឱ្យកម្ពុជាមានផ្លូវទឹកផ្ទាល់ខ្លួន ឯករាជ្យម្ចាស់ការ ចំណាយតិចជាងមុន ចំណេញពេល និងកាត់បន្ថយរបាំងនានាក្នុងការនាំចេញទំនិញរបស់កម្ពុជា។

សូមទស្សនាវីដេអូ៖

]]>
https://pressocm.gov.kh/archives/100586/feed 0
គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិបញ្ចេញផ្សាយវីដេអូ៖ វិស័យ​ទេសចរណ៍​នៅតែ​រស់រវើក​គ្រប់រដូវកាល​នៅលើទឹក​ដីនៃព្រះរា​ជាណាចក្រកម្ពុជា https://pressocm.gov.kh/archives/99644 https://pressocm.gov.kh/archives/99644#respond Wed, 10 Jul 2024 10:27:35 +0000 https://pressocm.gov.kh/?p=99644

នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិ​សម្របសម្រួល​ព័ត៌មាន​​និងសាធារណមតិ បាន​បញ្ចេញ​ផ្សាយនូវវីដេអូមួយ​ដែលវីដេអូនេះ​មានកិច្ច​សហការ​ផលិតដោយ​អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល ជាមួយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ក្រោម​ចំណង​ជើងថា «វិស័យទេសចរណ៍​នៅតែរស់រវើក​គ្រប់រដូវកាល​នៅលើទឹកដី​នៃព្រះរាជាណា​ចក្រកម្ពុជា!»។

វីដេអូមានរយៈពេល៧នាទី បានបង្ហាញថាព្រះរាជាណាចក្រកម្ពុជាគឺជាគោលដៅ​ទេសចរណ៍​ដ៏គួរឱ្យទាក់ទាញមួយ​សម្រាប់អ្នកទេសចរ​មកពីគ្រប់ទិសទី​ក្នុងពិភពលោក​នៅគ្រប់រដូវកាល។ បើទោះបីជាពិភពលោកទទួលរងផល​ប៉ះពាល់ពីវិបត្តិសង្គ្រាម​និងនៅ​មិនទាន់​ងើបផុតពីផលប៉ះពាល់នៃវិបត្តិកូវីដ ១៩ ទាំងស្រុងក៏ដោយ និងបើ​ទោះបីជា​ពេល​នេះជា​រដូវកាលមិនសូវសម្បូរភ្ញៀវដែលហៅថា Low Season ក៏ដោយ ក៏វិស័យ​ទេសចរណ៍​កម្ពុជានៅតែមានសភាពរស់រវើកជានិច្ចមិនចេះរីងស្ងួត។

ភ្ញៀវទេសចរចម្រុះជាតិសាសន៍តែងធ្វើដំណើរមកទស្សនាកម្ពុជាមិនដែលដាច់ដើម្បីគយគន់ប្រាង្គប្រាសាទដ៏អស្ចារ្យ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងតំបន់ទេសចរណ៍​ធម្មជាតិដ៏​ស្រស់​បំព្រង​គួរឱ្យជក់ចិត្ត។ លើសពីនេះ ស្នាមញញឹមរាក់ទាក់របស់​ប្រជាពលរដ្ឋខ្មែរក៏​ជាចំណុច​ដ៏គួរឱ្យទាក់ទាញមួយទៀតសម្រាប់អ្នកទេសចរបរទេស។

វិស័យទេសចរណ៍កម្ពុជាបាននិងកំពុងរីកចម្រើនទៅមុខជាលំដាប់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន។ ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​គឺជាអាទិភាពមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។ រាល់​ដំណើរ​ទស្សនកិច្ចទៅក្រៅប្រទេស ការទាក់ទាញ​ទេសចរ​និងវិនិយោគ​គឺជាកិច្ចការ​ដ៏សំខាន់មួយ​របស់​សម្តេច​ធិបតីនាយករដ្ឋមន្ត្រី។ ជាលទ្ធផល ចំនួនទេសចរបរទេស​បានកើនឡើងវិញ​គួរឱ្យកត់​សម្គាល់បន្ទាប់ពីវិបត្តិកូវីដ ១៩។ ប្រជាពលរដ្ឋខ្មែរ​មានក្តីសង្ឃឹមយ៉ាង​មុតមាំលើរាជ​រដ្ឋាភិបាល​ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ព្រះរាជាណាចក្រ​កម្ពុជាដ៏ស្រស់​ស្អាត រង់ចាំទទួលស្វាគមន៍យ៉ាងកក់​ក្តៅចំពោះដំណើរមកដល់របស់​អ្នកទេសចរបរទេសពី​ពក្រប់ជ្រុងជ្រោយ​នៃពិភពលោក៕
សូមទស្សនាវីដេអូ៖

]]>
https://pressocm.gov.kh/archives/99644/feed 0
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ រំលេចឡើងនូវចលនាជាតិដ៏ផុសផុលដែលកំពុងគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ បង្កើតជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លា https://pressocm.gov.kh/archives/96376 https://pressocm.gov.kh/archives/96376#respond Wed, 08 May 2024 10:21:02 +0000 https://pressocm.gov.kh/?p=96376 នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយវីដេអូមួយមានរយៈពេលប្រមាណ១៥នាទី ក្រោមចំណងថា «ចលនាជាតិដ៏ផុសផុល កំពុងគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ បង្កើតជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លា»។

ខ្លឹមសារនៃវីដេអូបានបង្ហាញថា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយដើម្បីបម្រើឱ្យឧត្តមប្រយោជន៍ជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានប្រកាសយ៉ាងកងរំពង បង្ហាញឆន្ទៈមោះមុតឥតងាករេ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកដ៏ធំនិងមានសក្តានុពលរបស់កម្ពុជា។ ការប្រកាសរបស់សម្តេច បានបង្កើតជា ចលនាជាតិដ៏ខ្លាំងក្លា ចេញពីប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទីទាំងអស់ ដែលស្ម័គ្រស្មោះ រួបរួមគាំទ្រ នូវគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីជម្រុញឱ្យគម្រោងនេះលេចចេញជារូបរាងឡើងតាមការគ្រោងទុក។ ជាការំពឹងទុកក្រោយពេលសម្រេចបាននូវគម្រោងព្រែកជីកហ្វូណនតេជោ កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនមហាសាល ដូចជា ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍និងចិញ្ចឹមសត្វជាដើម។

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជានាយករដ្ឋមន្ត្រីបន្តវេន សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាកុលបុត្រកម្ពុជាដ៏ឆ្នើម ដែលពោរពេញដោយសមត្ថភាព ចំណេះដឹង និងមនសិការស្នេហាជាតិ ហើយសម្តេចធិបតីបាននិងកំពុងបន្តបេសកកម្មរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះ ចេញជារូបរាងតាមផែនការ។

ដោយមើលឃើញពីតម្លៃដ៏ធំធេង និងគោលដៅដ៏ពិសិដ្ឋរបស់ប្រមុខដឹកនាំកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគម្រោងនេះ ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង នូវគម្រោងដ៏ពិសិដ្ឋនេះ ដោយបានចេញសារ និងញាតិគាំទ្រយ៉ាងព្រោងព្រាត ដើម្បីសម្តែងមតិគាំទ្រលើគម្រោងដែលនឹងផ្តល់អត្ថប្រយោជន៍ដ៏ធំសម្រាប់ប្រទេសជាតិ និងជម្រុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត៕
សូមទស្សនាវីដេអូ៖

]]>
https://pressocm.gov.kh/archives/96376/feed 0
គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ៖ កម្មករ កម្មការិនីរោងចក្រ Y & W សប្បាយរីករាយនិងថ្លែងអំណរគុណរាជរដ្ឋាភិបាលក្រោយទទួលដំណោះស្រាយ https://pressocm.gov.kh/archives/93062 https://pressocm.gov.kh/archives/93062#respond Sun, 24 Mar 2024 10:10:35 +0000 https://pressocm.gov.kh/?p=93062

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលជាសេនាធិការគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ នៅថ្ងៃនេះបានបញ្ចេញផ្សាយនូវវីដេអូមួយមានរយៈពេលជាង៥នាទី ដែលបង្ហាញនូវការសប្បាយរីករាយរបស់កម្មករ កម្មការិនីរោងចក្រ Y & W ជាមួយនឹងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីពួកគេទទួលដំណោះស្រាយដ៏ល្អប្រសើរ គឺការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

ខ្លឹមសារនៃវីដេអូ បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដំណោះស្រាយបញ្ហាជូនកម្មករកម្មការិនីរោងចក្រ Y & W ត្រូវបានរកឃើញ។ ចាប់ពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មក កម្មករនិយោជិតនៅរោងចក្រ Y & W បានសម្រុកមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំទូទាត់ជូនពួកគេ ហើយក្រសួងបានរៀបចំការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់អត្ថប្រយោជន៍ផ្សេងៗមុនកាលកំណត់ទៀតផង។ នេះគឺដោយសារតែការយកចិត្តទុកដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការខ្នះខ្នែងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីសម្រេចបាននូវដំណោះស្រាយឆាប់រហ័សជូនកម្មករ និយោជិតទៅតាមការចង់បានរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល។ ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនិងការឈានដល់ដំណោះស្រាយយ៉ាងឆាប់រហ័សបែបនេះបានធ្វើឱ្យកម្មករ កម្មការិនីរោងចក្រ Y & W សប្បាយរីករាយយ៉ាងខ្លាំងដោយពួកគេបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតីដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករនិយោជិតនិងផ្តល់ដំណោះស្រាយដល់ពួកគេជាដរាប។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីរហូតដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋជាពិសេសបង្កើនជីវភាពប្រជាពលរដ្ឋក្រីក្រនិងងាយរងហានិភ័យក្នុងនោះកម្មករនិយោជិតគឺជាគោលដៅដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់។ ជាក់ស្តែង ការចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង ការបូបនិងផលិតផលធ្វើដំណើរ ត្រូវបានធ្វើឡើងជាប្រចាំ។ នៅក្នុងពិធីសំណេះសំណាលទាំងនោះ សម្តេចតេជោ ក៏ដូចជាសម្តេចធិបតីតែងតែស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដោះស្រាយបញ្ហាជូនពួកគេជាប្រចាំ។
សូមទស្សនាវីដេអូ៖

]]>
https://pressocm.gov.kh/archives/93062/feed 0
អង្គភាព័ត៌មាននិងប្រតិកម្មរហ័ស សហការជាមួយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញផ្សាយវីដេអូក្រោមចំណងជើងថា «បទបញ្ជារបស់ សម្តេចធិបតី ស្តីពីការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន គឺជាវិធានការ ដ៏មុតស្រួច ដើម្បីការពារ សេចក្តី សុខសាន ជូន ប្រជាពលរដ្ឋ» https://pressocm.gov.kh/archives/91335 https://pressocm.gov.kh/archives/91335#respond Mon, 26 Feb 2024 03:35:38 +0000 https://pressocm.gov.kh/?p=91335 នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសហការរៀបចំ និងផលិតវីដេអូផ្លូវការមួយ មានរយៈពេលជាង១១នាទី ក្រោមចំណងជើងថា « បទបញ្ជារបស់សម្តេចធិបតី ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាវិធានការដ៏មុតស្រួចដើម្បីការពារសេចក្តីសុខសានជូនប្រជាពលរដ្ឋ»។

ក្នុងខ្លឹសារវីដេអូ បានរំលេចនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយតម្រូវឱ្យក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឬមានពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

សម្តេចធិបតី បានបញ្ជាឱ្យបញ្ចប់មុខតំណែងនិងបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ នេះគឺជាវិធានការដ៏មុតស្រួចមួយទៀតសំដៅលុបបំបាត់បាតុភាពក្នុងសង្គម ជាពិសេសដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសុខមាលភាពជូនប្រជាពលរដ្ឋ។

បទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលការសាទរយ៉ាងកងរំពងពីសំណាក់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានដោយពួកគេចាត់ទុកថា នេះជាបទបញ្ជាដ៏ត្រឹមត្រូវ និងចាំបាច់ដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញដើម្បីការពារសេចក្តីសុខសានក្នុងសង្គមជាតិ៕

]]>
https://pressocm.gov.kh/archives/91335/feed 0
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលបង្ហាញពីការលះបង់ដើម្បីបុព្វហេតុជាតិ របស់ឥស្សរជនស្នេហាជាតិកម្ពុជា! https://pressocm.gov.kh/archives/88823 https://pressocm.gov.kh/archives/88823#respond Sun, 07 Jan 2024 07:17:26 +0000 https://pressocm.gov.kh/?p=88823 នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ ចំខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧មករា ២០២៤  ) អង្កភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយរយជាពេលជាង១០នាទី ក្រោមចំណង  ចំណងជើងថា « ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិសាស្ត្រដែលបង្ហាញពីការលះបង់ដើម្បីបុព្វហេតុជាតិ របស់ឥស្សរជនស្នេហាជាតិកម្ពុជា!»  ។

វីដេអូ បានរំលឹកនូវអតីតកាលរបស់កម្ពុជាដែលធ្លាប់ជាប់ឈ្មោះជាប្រទេសដ៏កម្សត់ ដែលបានហែលឆ្លងកាត់នូវប្រវត្តិដ៏ជូរចត់នៃសង្គ្រាមរ៉ាំរ៉ៃពីមួយជំនាន់ទៅមួយជំនាន់។ សង្គ្រាមបានបង្កនូវវិនាសកម្ម និងការបំផ្លាញដល់ឬសគល់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធនធានមនុស្ស គឺកម្ពុជាបានបាត់បង់ស្ទើរទាំងស្រុង។ អ្វីដែលរឹតតែធ្ងន់ធ្ងរនោះ កម្ពុជាបានធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ដ៏ប្រល័យ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបនេះមានរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបានកាប់សម្លាប់អាយុជីវិតប្រជាជនស្លូតត្រង់ និងធ្វើទារុញកម្មឱ្យស្លាប់យ៉ាងឃោរឃៅជាង៣លាននាក់។

ក្រោយឆ្លងកាត់សង្គ្រាមពីមួយជំនាន់ទៅមួយជំនាន់ ជោគជាំដោយទុក្ខវេទនារាប់មិនអស់ ប្រជាជនកម្ពុជាពិតជាស្អប់ខ្ពើមសង្គ្រាមខ្លាំងណាស់ ហើយតែងតែពោលពាក្យអរគុណសន្តិភាពគ្រប់ៗគ្នា ព្រោះសន្តិភាពនេះហើយ ដែលបាននាំមកនូវសេចក្តីសុខក្សេមក្សាន្ត និងបានបង្កឱកាសឱ្យប្រជាពលរដ្ឋបានប្រកបរបរចិញ្ចឹមជីវិត រស់នៅក្នុងក្តីសង្ឃឹមសម្រាប់អនាគតកូនចៅជំនាន់ក្រោយៗទៀត។ សព្វថ្ងៃនេះ ប្រជាជនកម្ពុជាដែលបានរស់រានមានជីវិតសល់ពីរបបប៉ុលពត នៅតែចាំមិនភ្លេច ហើយឈឺចាប់នឹងទង្វើឃោរឃៅ របស់អង្គការខ្មែរក្រហម ដែលបានធ្វើទុកបុកម្នេញប្រជាជនខ្លួនឯង។  ជាការពិតណាស់ក្រោយដណ្តើមបានជ័យជន្នះក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៧ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិកម្ពុជាមួយចំនួនទៀត បានប្តូរផ្តាច់យកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុន្តែកម្ពុជានៅមិនទាន់សង្គ្រោះបានទាំងស្រុងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន វីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា បានចំណាយពេលជាង១៩ឆ្នាំ គិតពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៩៧ រហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បីស្វែងរកការឯកភាពជាតិមួយពេញលេញ។ ជាភ័ព្វសំណាងរបស់កម្ពុជា នៅថ្ងៃទី២៩ធ្នូ១៩៩៨ សម្តេចតេជោ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការឯកភាពជាតិរវាងខ្មែរនិងខ្មែរ ពីច្រើនក្រុម ច្រើនពណ៌ មកជាខ្មែរតែមួយ រហូតនាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិជាធ្លុងមួយដ៏រឹងមាំ រហូតមកដល់សព្វថ្ងៃនេះ។

ទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ធ្នូ គឺជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសទាំងស្រុង ក្រោមរូបមន្តឈ្នះ-ឈ្នះ គឺឈ្នះទាំងអស់គ្នា។

សន្តិភាពមានតម្លៃលើសលុប ដែលមិនអាចកាត់ថ្លៃបាន ប្រជាជនកម្ពុជាបានរស់នៅក្នុងសេចក្តីសុខសាន្តរហូតមកដល់សព្វថ្ងៃនេះ ក៏ព្រោះតែការបញ្ចប់បាននូវសង្គ្រាមទាំងស្រុង និងការរកឃើញនូវការឯកភាពជាតិមួយពេញលេញ។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលស្រលាញ់សន្តិភាព និងចង់ថែរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ រាជរដ្ឋាភិបាលបន្តវេន្ត ដែលដឹកនាំដោយ  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានចក្ខុវិស័យថែរក្សាសន្តិភាពពីថ្នាក់ដឹកនាំជំនាន់មុនឱ្យបានស្ថិតស្ថេរគង់វង្សទោះក្នុងតម្លៃណាក៏ដោយ ដូច្នេះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី បានចេញអនុក្រឹត្យកំណត់ យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ជាថ្ងៃឈប់សម្រាកសាធារណៈចាប់ពីឆ្នាំ២០២៤តទៅ។

អត្ថន័យលំអិតបន្ថែមអំពីទិវាសន្តិភាពនៅកម្ពុជា សូមគោរពអញ្ជើញទស្សនាវីដេអូទាំងស្រុង៖

]]>
https://pressocm.gov.kh/archives/88823/feed 0
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «មេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់៖ សូមកុំមើលស្រាលសន្តិភាព! » https://pressocm.gov.kh/archives/86050 https://pressocm.gov.kh/archives/86050#respond Fri, 13 Oct 2023 11:09:07 +0000 https://pressocm.gov.kh/?p=86050 នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វីដេអូផ្លូវការមួយមានរយៈពេលជាង៩នាទី ដែលសហការផលិតដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមចំណងជើងថា មេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់៖ សូមកុំមើលស្រាលសន្តិភាព! ត្រូវបានបញ្ចេញផ្សាយ ។

វីដេអូដែលរំលេចឱ្យឃើញនូវមេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជាមួយនឹងការបញ្ជាក់ថា  សូមកុំមើលស្រាលសន្តិភាព ក៏បានភ្ជាប់ខ្លឹមសារការក្រើនរំលឹកដល់ប្រជាជនក្នុងពិភពលោក និងជាពិសេស ប្រជាជនកម្ពុជា និងបានពិពណ៌នាថា សង្គ្រាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់នៅពេលថ្មីៗនេះ ពិតជាបានផ្តល់នូវមេរៀនដ៏ធំចម្បងមួយទៀតសម្រាប់ពិភពលោកបន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន។

ខ្លឹមសារនៃវីដេអូនេះ បានលើកឡើងថា សន្តិភាពអាចត្រូវបានអ្នកខ្លះមើលស្រាល ឬបំភ្លេចចោលគុណតម្លៃរបស់វានៅពេលដែលពួកគេស្កប់ស្កល់នឹងសន្តិភាព ប៉ុន្តែនៅពេលបាត់បង់សន្តិភាពចេញពីដៃ ហើយជំនួសវិញដោយសង្គ្រាម ពេលនោះទើបចាប់ផ្តើមភ្ញាក់រលឹក សោកស្តាយ និងដង្ហោយរកសន្តិភាព។ ប្រទេសមួយដែលមានសន្តិភាពអាចនឹងធ្លាក់ចូលក្នុងសង្គ្រាមត្រឹមតែមួយពព្រិចភ្នែក ប៉ុន្តែការប្តូរពីសង្គ្រាមទៅសន្តិភាពវិញនោះ គឺពិតជាត្រូវការរយៈពេលយូរខ្លាំងណាស់ ហើយពេលខ្លះ គេក៍ត្រូវប្រើពេលតជំនាន់មនុស្សក៏មិនទាន់រកបានផង។

សង្គ្រាមថ្មីនេះបានផ្ទុះឡើងខណៈ ដែលសង្គ្រាមនៅអ៊ុយក្រែនមិនទាន់រកទីបញ្ចប់ឃើញនៅឡើយផងនោះ។ អ្វីដែលបាននិងកំពុងបន្តកើតឡើងនៅក្នុង សង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ បានបង្កជាវិបត្តិថ្មីទៀតចំពោះសុខុមាលភាពរបស់មនុស្សជាតិនិងពិភពលោកទាំងមូល។ ដូច្នេះ ប្រជាជននៅទូទាំងពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជាយើងដែរ ត្រូវតែរំលឹកខ្លួនឯងជាប្រចាំថា «គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់»។ បទពិសោធន៍កម្ពុជាខ្លួនឯង និងសង្គ្រាមដែលបាននិងកំពុងកើតឡើងចំពោះមុខយើងនាពេលបច្ចុប្បន្ន គឺជាសូរជួងដែលបន្លឺឡើងដើម្បីដាស់អារម្មណ៍ប្រជាពលរដ្ឋខ្មែរថា «កុំឲ្យភ្លេចខ្លួន កុំភ្លេចគុណសន្តិភាព និងកុំភ្លេចគុណបិតាស្ថាបនិកសន្តិភាព»។

សារចុងក្រោយ៖ «សូមកុំមើលស្រាលសន្តិភាពឱ្យសោះ តែត្រូវអរគុណសន្តិភាព ជាពិសេសអរគុណបិតាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមគំនិតនិងដឹកនាំអនុវត្តដោយផ្ទាល់ដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងកំពុងបន្តដឹកនាំប្រទេសតាមគំរូវីរភាពដ៏អស្ចារ្យនេះដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៕

សូមទស្សនាវីដេអូ៖

]]>
https://pressocm.gov.kh/archives/86050/feed 0
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការគិតគូរអំពីសុខទុក្ខរបស់កម្មករនិយោជិត គឺជាឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត! https://pressocm.gov.kh/archives/85886 https://pressocm.gov.kh/archives/85886#respond Sat, 07 Oct 2023 07:40:22 +0000 https://pressocm.gov.kh/?p=85886

វីដេអូនេះ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពនៃវិបត្តិសកលកើតចេញពីកូវីដ១៩មិនទាន់បញ្ចប់ រួមទាំងវិបត្តិសេដ្ឋកិច្ចដែលចេញពីសង្គ្រាមនៅអ៊ុយក្រែន និងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ដោយកត្តាភូមិសាស្ត្រនយោបាយ បាននិងកំពុងធ្វើឱ្យប្រទេសជាច្រើន ជួបនឹងស្ថានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច។ ស្ថានភាពនេះ បានធ្វើឱ្យប្រទេសនៅតំបន់អាស៊ី ដែលផលិតសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរ បានធ្លាក់ចុះនូវការបញ្ជាទិញ ហើយប្រទេសកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ ដែលកើតចេញពីវិបត្តិនេះផងដែរ។ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជា ជាពិសេស កម្មករនិយោជិត ពិតជាមានសំណាងដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មីបន្តពីសម្តេចតេជោ ហ៊ុន សែន បានធានា និងផ្តល់នូវភាពកក់ក្តៅ ហើយជានិច្ចកាលតែងគិតគូរពីបញ្ហាប្រឈមដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងបានចាត់ទុក្ខសុខទុក្ខរបស់ប្រជាពលរដ្ឋជាកិច្ចការអាទិភាពបំផុតដែលត្រូវដោះស្រាយជាបន្ទាន់។

រាជរដ្ឋាភិបាលអាណត្តិទី៧ ពិតជាមានឆន្ទៈយ៉ាងមុតមាំក្នុងការបម្រើប្រជាពលរដ្ឋ និងប្តេជ្ញាប្រឹងប្រែងរិះរកវិធីសាស្ត្រនានា តាមគ្រប់លទ្ធភាព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ ជាក់ស្តែង ក្នុងការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ រហូតដល់២០៤ដុល្លារអាមេរិក ដែលក្នុងនោះប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួយបន្ថែមថវិកាចំនួន២ដុល្លារ ក្នុង១ខែ គឺក្របដណ្តប់លើកម្មករនិយោជិតដែលបម្រើការងារក្នុងវិស័យកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ដែលមានកម្មករ ប្រមាណជា៨០ម៉ឺននាក់ ។

សូមទស្សនាវីដេអូ៖

]]>
https://pressocm.gov.kh/archives/85886/feed 0
វីដេអូផលិតដោយ អង្គភាពព័ត៏មាន និងប្រតិកម្មរហ័ស «រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ចេញដំណើរដោយភាពជឿជាក់និងជាក្តីសង្ឃឹមយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋ» https://pressocm.gov.kh/archives/83998 https://pressocm.gov.kh/archives/83998#respond Fri, 25 Aug 2023 11:52:53 +0000 https://pressocm.gov.kh/?p=83998 ]]> https://pressocm.gov.kh/archives/83998/feed 0