បទសម្ភាសន៏ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Wed, 23 Oct 2024 05:11:17 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png បទសម្ភាសន៏ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 កិច្ចសម្ភាសពិសេស៖ ការបោះពុម្ភក្រដាសប្រាក់ថ្មី មិនប៉ះពាល់ដល់សេដ្ឋកិច្ច ហើយក៏មិនមែនរដ្ឋខ្វះខាតការចំណាយនោះទេ https://pressocm.gov.kh/archives/103061 https://pressocm.gov.kh/archives/103061#respond Wed, 23 Oct 2024 05:11:17 +0000 https://pressocm.gov.kh/?p=103061

]]>
https://pressocm.gov.kh/archives/103061/feed 0
កិច្ចសម្ភាសពិសេស៖ ការបោះពុម្ភក្រដាសប្រាក់ថ្មី មិនប៉ះពាល់ដល់សេដ្ឋកិច្ចហើយក៏មិនមែនរដ្ឋខ្វះខាតការចំណាយនោះទេ https://pressocm.gov.kh/archives/103058 https://pressocm.gov.kh/archives/103058#respond Wed, 23 Oct 2024 04:50:13 +0000 https://pressocm.gov.kh/?p=103058 ធនាគារជាតិនៃកម្ពុជា បានបោះពុម្ពក្រដាសប្រាក់រៀលថ្មីប្រភេទពីរសែនរៀល ដើម្បីអប​អរសាទរខួប២០ឆ្នាំនៃការឡើងសោយរាជសម្បត្តិរបស់សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ប៉ុន្តែ ស្រាប់តែក្រុមមាននិន្នាការប្រឆាំងនៅក្រៅប្រទេស បានលើកឡើងថា ការបោះពុម្ភក្រដាសប្រាក់ថ្មីនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជាខ្វះខាតលើការ​ចំណាយ ហើយថា វានឹងធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល។

ជាភ្ញៀវពិសេសនៅក្នុងកិច្ចសម្ភាសរបស់ «កម្ពុជាថ្មី» នៅថ្ងៃនេះ អ្នកជំនាញសេដ្ឋកិច្ចនៃ​រាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានច្រាលចោលការលើកឡើង​ទាំងនេះ ដោយលោកអះអាងថា អ្នកលើកឡើង​ទាំងនេះ​ មិនយល់ពីសេដ្ឋកិច្ចឡើយ។ សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ មិនត្រឹមតែមិនប៉ះពាល់ដល់សេដ្ឋកិច្ចទេ តែវាថែមទាំងជួយដល់សេដ្ឋកិច្ចកម្ពុជាទៅទៀត។

]]>
https://pressocm.gov.kh/archives/103058/feed 0
លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូលអាស៊ាន-ចិនលើក​ទី​២៧ កិច្ចប្រជុំ​កំពូល​អាស៊ាន-សាធារណរដ្ឋកូរ៉េលើក​ទី​២៥ កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន​លើក​ទី២៧ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៤ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា និងកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៧ https://pressocm.gov.kh/archives/102717 https://pressocm.gov.kh/archives/102717#respond Thu, 10 Oct 2024 23:24:46 +0000 https://pressocm.gov.kh/?p=102717

]]>
https://pressocm.gov.kh/archives/102717/feed 0
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវអ្នកទេសចរចិនមកកម្ពុជា ហើយកុំព្រួយបារម្ភលើបញ្ហាសន្ដិសុខ និងសុវត្ថិភាព https://pressocm.gov.kh/archives/86685 https://pressocm.gov.kh/archives/86685#respond Wed, 01 Nov 2023 12:33:03 +0000 https://pressocm.gov.kh/?p=86685
(ភ្នំពេញ)៖ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាន នៃបណ្តាញផ្សព្វផ្សាយដ៏ល្បីរបស់​ចិន​ក្នុង​កម្មវិធី «Leader Talk» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារអំពាវ​នាវដល់​​ភ្ញៀវទេសចរចិន អញ្ជើញមកកម្សាន្ដនៅប្រទេសកម្ពុជា គ្រាដែលកម្ពុជាត្រៀមខ្លួនជាស្រេច​ដើម្បី​ទទួលទេសចរចិន។
ក្នុងកិច្ចសម្ភាសអំឡុងពេលអញ្ជើញចូលរួមក្នុវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមាន​ប្រសាសន៍អំពាវនាវដល់អ្នកទេសចរចិន កុំព្រួយបារម្ភអំពីបញ្ហាសន្ដិសុខ សុវត្ថិភាព ពោលកម្ពុជាមាន​សន្ដិ​សុខ និងសុវត្ថិភាពល្អ មិនដូចអ្វីដែលជាការលើកឡើងរបស់មតិមួយចំនួននោះទេ។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមបញ្ជូនសាររបស់ខ្ញុំ ទៅកាន់ប្រជា​ជន​ចិន សូមអញ្ជើញទៅទស្សនានៅប្រទេសកម្ពុជា យើងនឹងផ្ដល់គ្រប់ឱកាស។ ប្រទេសកម្ពុជា ជា​ប្រទេស​​អច្ឆរិយៈ ទេសចរដែលទៅកាន់ប្រទេសកម្ពុជា និយាយថា ប្រជាពលរដ្ឋកម្ពុជា ជាពលរដ្ឋដែលមាន​សន្ដានចិត្តល្អ រាក់ទាក់ ប្រទេសកម្ពុជាមានប្រាសាទបុរាណច្រើន។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋចិន​ជាមិត្ត សូមអញ្ជើញទៅទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីអ្វីដែលប្រទេសយើងអាចផ្ដល់ជូន មានប្រជាជនយើង មានវប្បធម៌យើង»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាចាត់ទុកវិស័យទេសចរណ៍ជាប្រភព​ដ៏សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច។ សម្ដេចគូសបញ្ជាក់ថា កម្ពុជាធ្លាប់មានទេសចរណ៍ជាច្រើនមកពីប្រទេសចិន មុនកូវីដ១៩មានចំនួន ២.៣លាននាក់ ហើយពេលនេះ រំពឹងថា នឹងមានចំនួនកើនឡើងវិញផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងទេសចរណ៍ បានដាក់ចេញកម្មវិធីដ៏ទាក់ទាញ​សម្រាប់ទេសចរណ៍ឡើងវិញ ពិសេសមកពីប្រទេសចិន។
ដោយឡែកសម្រាប់បញ្ហាសន្ដិសុខ និងសុវត្ថិភាពវិញ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កន្លងទៅមានព័ត៌មានដែលបានធ្វើឱ្យប្រជាជនចិន មានការបារម្ភ មានការយល់ឃើញពីសន្ដិសុខក្នុង​ប្រទេសកម្ពុជា។ កម្ពុជាទទួលស្គាល់បញ្ហានេះ គ្មានប្រទេសណាដែលគ្មានបទឧក្រិដ្ឋនោះទេ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា បទល្មើស ឬសកម្មភាពឧក្រិដ្ឋទាំងនោះ មិនអាចយកមក​ធ្វើជាតំណាងប្រទេសកម្ពុជាទាំងមូលបានទេ។ ក្រៅពីមានបញ្ហាតូចតាច ប្រទេសកម្ពុជាមានសន្ដិភាព មានសន្ដិសុខ៕ អត្ថបទ៖ Fresh News
]]>
https://pressocm.gov.kh/archives/86685/feed 0
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាជាមួយចិន ជាយុទ្ធសាស្រ្តធ្វើឱ្យ​នយោបាយសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាទទួលបានជោគជ័យ https://pressocm.gov.kh/archives/86683 https://pressocm.gov.kh/archives/86683#respond Wed, 01 Nov 2023 12:25:33 +0000 https://pressocm.gov.kh/?p=86683
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា កិច្ចសហប្រតិ​បត្តិ​ការ​ផ្នែកបច្ចេកវិទ្យាជាមួយចិន គឺជាចំណុចគន្លឹះមួយធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើ​នយោបាយ​សេដ្ឋកិច្ចឌីជីថល ដែលជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី។
 
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានចិនក្នុងបទសម្ភាសន៍ពិសេសមួយអំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវនៅទីក្រុងប៉េកាំង សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា បច្ចេកវិទ្យានាពេល​បច្ចុ​ប្បន្ន និងនាពេលអនាគត ត្រូវបានរាជរដ្ឋាភិបាលប្រើប្រាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ហើយអ្វីដែលត្រូវ​បាន​ដាក់បន្ថែម គឺសេដ្ឋកិច្ចឌីជីថល ជាមួយប្រទេសចិន ដែលជាមហាអំណាចកំពុងរី​ក​ចម្រើន​នៅក្នុង​បច្ចេក​វិទ្យាថ្មី។
 
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «តាមរយៈការមានការចូលរួមជាមួយប្រទេសចិន ជាពិសេសផ្នែក​ឯក​ជនជាមួយផ្នែកឯកជន យើងនឹងអាចជំរុញការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគមកកម្ពុជាផងដែរ ដោយ​ការ​នាំបច្ចេកវិទ្យាទាំងនោះ មកបណ្តុះបណ្តាលកម្លាំងពលកម្មដែលមានឥទ្ធិពល​លើហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង។ កម្ពុជា គិតថាទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ អាចផ្តល់ផលប្រយោជន៍ដល់គ្នា​ទៅវិញ​ទៅ​មកបាន»។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចផងដែរថា ឈរលើស្មារតីនេះហើយ ជាហេតុដែល​សម្តេច​ធិបតី បានឆ្លៀតជួបជាមួយក្រុមហ៊ុនបច្ចេកវិទ្យានានាពេលទស្សនកិច្ចនៅចិន ក៏ដូចជាពេលចូលរួមវេទិកា​ខ្សែ​ក្រវាត់ និងផ្លូវជាដើម។
 
សម្តេចបានគូសរំលេចថា សម្តេចមានការរីករាយយ៉ាងខ្លាំង ដែលបានឃើញការរីកចម្រើន និងទំនាក់​ទំនង​​រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, រដ្ឋាភិបាល និងអាជីវកម្ម និងអាជីវកម្ម ទៅនឹងអាជីវកម្មរវាងប្រទេស​ទាំង​ពីរនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដែលហៅថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៣.០ រវាងភាគីទាំងពីរ៕ ដោយ៖ Fresh News
]]>
https://pressocm.gov.kh/archives/86683/feed 0
កិច្ចសម្ភាសន៏ពិសេស ទូរទស្សន៍ជាតិកម្ពុជា ជាមួយ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ស្តីពីស្ថានភាពស្ត្រីកម្ពុជា ក្នុងពេលរាតត្បាតជំងឺកូវីដ-១៩ https://pressocm.gov.kh/archives/66799 https://pressocm.gov.kh/archives/66799#respond Wed, 05 Aug 2020 03:42:30 +0000 https://pressocm.gov.kh/?p=66799

]]>
https://pressocm.gov.kh/archives/66799/feed 0
សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានកម្ពុជា និងចិនបន្តកិច្ចសហការឱ្យបានល្អថែមទៀត https://pressocm.gov.kh/archives/57232 https://pressocm.gov.kh/archives/57232#respond Thu, 19 Sep 2019 07:43:42 +0000 http://pressocm.gov.kh/?p=57232 ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បា​ន​លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានកម្ពុជានិងចិន ទាំងស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងបណ្ដាញ​សា​​រ​ព័ត៌មាន ទាំងផ្នែករដ្ឋ និងឯកជន បន្តកិច្ចសហការឱ្យបានល្អ​ថែមទៀតក្នុងការផ្សព្វផ្សាយ​ព័​ត៌​មានពីគ្នាទៅវិញទៅមក។

ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានល្បីៗចំនួនបីរបស់សាធារណរដ្ឋប្រជាមានិត​ចិ​​​ន រួមមាន ទូរទស្សន៍ CCTV ទីភ្នាក់ងារសារព័ត៌មាន Xinhua  និងវិទ្យុមិត្តភាព​ក​ម្ពុ​ជា-ចិន ដើ​ម្បី​​​អបអរសាទរខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាល​ពី​ពេ​លថ្មីក​ន្ល​ង​ម​ក​នោះសម្ដេចតេជោហ៊ុន សែន ថ្លែងថា ខ្ញុំបានសង្កេតឃើញថា មានទាំងវិទ្យុមានទាំង​ទូ​រ​ទ​ស្ស​ន៍បានធ្វើការផ្លាស់ប្ដូរព័ត៌មានគ្នា ដែលវាផ្ដល់ឱកាសឱ្យប្រជាជនចិនយល់ពីកម្ពុជា ហើយក៏ផ្ដ​ល់​​ឱកាសឱ្យប្រជាជនកម្ពុជាយល់ពីចិនផងដែរ។

ខ្ញុំសូមលើកទឹកចិត្តឱ្យទាំងស្ថានីយ៍វិទ្យុ ទូរ​ទ​ស្ស​ន៍ ដែលមានកិច្ចសហ ប្រតិបត្តិការជាមួយគ្នា និងបណ្ដាញសារព័ត៌មាន​ដែលមានកិច្ចសហ​ប្រ​​តិ​បត្តិការជាមួយគ្នា ទាំងផ្នែករដ្ឋ និងឯកជន បន្តការងារនេះជាបន្តទៀត ដោយជួយ​ផ្សព្វ​ផ្សា​យ​ព័ត៌មានពីគ្នាទៅវិញទៅមក ពិសេសពីការយល់ដឹងពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​អំពី​កិច្ចការទាក់ទងនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ដែលនោះគឺជា​ការ​ជួ​យ​លើកស្ទួយក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជំរុញទៅដល់ការទំនាក់ទំនង​ក្នុងវិ​ស័​យ វប្បធម៌ ទេសចរណ៍ ព័ត៌មាន ក៏ដូចជា ជួយទៅដល់ការទ្រទ្រង់ក្នុង​ការទំនាក់ទំនង​ខា​ង​វិស័​យ​នយោបាយ សេដ្ឋកិច្ច ក៏ដូចជាវិស័យដទៃទៀតរវាងរដ្ឋនិងរដ្ឋ។ ចំណុចនេះគឺជាចំណុច​ដែ​លមិនត្រូវមើលស្រាលទេ ប្រសិនបើយើងគ្មានការតភ្ជាប់គ្នាបែបនេះទេ បើម្ខាងយល់ផ្សេង ឧ​ទាហរណ៍ប្រទេសនិងប្រជាជនចិនមិនយល់ពីកម្ពុជា ប្រជាជនកម្ពុជាមិនយល់ពីប្រជាជនចិន​គឺ​វាជួបការលំបាក ប៉ុន្តែឥឡូវខ្ញុំគិតថា យើងមានយន្តការ យើងមានបណ្ដាញក្នុងការ​ផ្សារ​ភ្ជា​ប់​ទំ​នាក់ទំនងទាំងអស់នេះ គប្បីលើកទឹកចិត្តឱ្យធ្វើតទៅទៀត។

ពាក់ព័ន្ធជាមួយនឹងសំណួរស្ដីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកនោះ ស​ម្ដេ​ចតេ​ជោមានប្រសាសន៍ថា  បញ្ហានេះទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា សង្គ្រាមពាណិ​ជ្ជ​ម្ម ដែលបានចាប់ផ្ដើម យើងក៏មានការកង្វល់អំពីបញ្ហានេះ ដែលវាអាចប៉ះពាល់​ទៅដល់​កំ​ណើ​ន​សេដ្ឋកិច្ចពិភពលោក។ បញ្ហាការដាក់ពន្ធមកលើប្រទេសចិនរបស់សហរដ្ឋអាមេរិក ឬក៏ប្រ​ទេ​ស​​ដ៏ទៃទៀត វាបានធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរីករាលដាលទូទាំងពិភពលោក ដែលវាអាចមាន​ផ​លប៉ះពាល់ជាមួយនិងកំណើននៃសេដ្ឋកិច្ចពិភពលោក។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា វា​ហា​​​ក់ដូចជាឆាប់ពេកដែលយើង នឹងធ្វើការវាយតម្លៃថា តើសភាពការណ៍និងទៅដល់ណា ព្រោះ​​វានៅមានការសង្ឃឹមខ្លះៗ ថានឹងអាចមានការស្រុះស្រួល បើវាមិនទាំងស្រុង វា​អាច​ជា​ផ្នែក​មួយនៃការស្រុះស្រួល រវាងចិន និងសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិក ជាមួយនឹង​ដៃ​គូ​ដ៏ទៃទៀតដែលមាន ផលប៉ះពាល់ជាមួយគ្នា។ ប៉ុន្តែខ្ញុំសង្កេតឃើញថា បណ្ដាប្រទេសនៅ​អឺរ៉ុ​បមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរកស៊ីជាមួយចិន សភាពការណ៍នេះក៏អាចកាត់​បន្ថ​យនូវផលប៉ះពាល់ដែលអាចកើតមាន។ ប្រសិនជាថា ទាំងអាម៉េរិក ទាំងអឺរ៉ុបគេ​ទៅជាមួយ​គ្នា​ ហើយដាក់សម្ពាធមកលើចិនតែឯង អាចនឹងមានការលំបាក ប៉ុន្តែនេះគឺអាម៉េរិក​ប៉ះជាមួយ​និង​ចិនផង ប៉ះជាមួយដៃគូទាំអស់ ទាំងអឺរ៉ុប ទាំងកាណាដា។ល។ ប៉ុន្តែខ្ញុំ​នៅតែមាន​សុទិ​ដ្ឋិ​និ​យ​មថា នៅពេលណាមួយនោះសភាពការណ៍ នឹងដើរមកដល់នៃការសម្របសម្រួលមួយ ចំ​ណុ​ច​នេះវាពិតជាអាចកើតមាន ព្រោះមិនអាចតឹងរហូតរបៀបនេះតទៅទៀតបានទេ បើមិនដូ​ច្នោះ​ នឹងធ្វើឱ្យពិភពលោកមានការធ្លាក់ចុះដោយស្មានមិនដល់។ ប៉ុន្តែឥឡូវវាឆាប់ពេកដើម្បី នឹ​ង​ធ្វើការសនិដ្ឋាន យើងត្រូវបន្តតាមដានដោយការយកចិត្តទុកាដាក់។

សម្ដេចបាន​បញ្ជាក់ទៀត​ថា​  ប៉ុន្តែអ្វីដែលយើងត្រូវប្រឹងទាក់ទងជាមួយកម្ពុជាផ្ទាល់ គឺការប្រឹងខ្លួនឯងគឺជាបញ្ហាសំខាន់ គឺ​ត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចខ្លួនឯងបានរឹងមាំ បើទោះបីជាផលប៉ះពាល់នោះ​វាធ្លាក់មកលើ​ខ្លួ​ន​ ក៏កុំឱ្យផលប៉ះពាល់វាមាន ទំហំធំពេកសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។ កម្ពុជាត្រូវប្រឹង​ប្រែង​ខ្លួ​ន​ឯង ដើម្បីងើបឈរ ឡើងនៅក្នុងកាលៈទេសៈនៃសភាពការណ៍ខាង​ក្រៅមិនអំណោយ​ផល​យ៉ា​​ងដូច្នេះ ទាក់ទងជា មួយនឹងសង្គ្រាមពាណិជ្ជកម្ម ដែលបាន និងកំពុងកើត ហើយនឹងបន្ត​កើ​ត​​ទៅមុខទៀត៕

ដោយ  ជឹម ណារី

]]>
https://pressocm.gov.kh/archives/57232/feed 0
សម្ដេចតេជោ សង្ឃឹមថា កម្ពុជានឹងទទួលបានផលប្រយោជន៍មហាសាល ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន https://pressocm.gov.kh/archives/57228 https://pressocm.gov.kh/archives/57228#respond Thu, 19 Sep 2019 07:41:24 +0000 http://pressocm.gov.kh/?p=57228 ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូ​វ​​ការសង្ឃឹមថា កម្ពុជានឹងទទួលបានផលប្រយោជន៍មហាសាលពីកិច្ចកិច្ចព្រមព្រៀងពាណិ​ជ្ជ​កម្ម​​សេរីរវាងកម្ពុជានិងចិន ដែលអាចលេចចេញជារូបរាងនៅពេលខាងមុខ។

ក្នុងកិច្ចសម្ភាសន៍ ជាមួយនិងសារព័ត៌មានល្បីៗចំនួនបីរបស់សាធារណរដ្ឋប្រជាមានិត​ចិ​​នរួមមាន៖ ទូរទស្សន៍ CCTV ទីភ្នាក់ងារសារព័ត៌មាន Xinhua  និងវិទ្យុមិត្តភាព​ក​ម្ពុ​ជា-ចិន ដើ​ម្បី​​អបអរសាទរខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាល​ពី​ពេ​លថ្មីក​ន្ល​ង​ម​ក​នោះសម្ដេចតេជោហ៊ុន សែន បានថ្លែង អំពីកិច្ចហប្រតិបត្តិការជាមួយប្រទេសចិន​នាពេល​អ​នា​គ​ត​ថា​ ខ្ញុំបានធ្វើកិច្ចការជាង២០ឆ្នាំ ក្នុងការកសាងគ្រឹះនៃទំនាក់ទំនង ពីអ្នកជិតខាងល្អ ពីដៃ​គូ​ល្អ​ ទៅជាក្របខ័ណ្ឌដៃឡគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយចុងក្រោយប្រធានាធិតី ស៊ី ជិន​ពី​ង ក៏ហៅថាជាមិត្តដែកថែប។ ខ្ញុំមានសុទិដ្ឋិនិយមថា ចំណងទាក់ទងនេះ នឹងបន្តរីក​ចម្រើនត​ទៅ​ទៀត ដោយរាប់បញ្ចូលការរៀបចំឆ្នាំនៃកិច្ចសហប្រតិបត្តិការ ឧទាហរណ៍ ឆ្នាំនៃកិច្ចសហ​ប្រ​តិ​បត្តិការ​នៃការអភិវឌ្ឍន៍ទាក់ទងជាមួយនិងវិស័យទេសចរណ៍ វប្បធម៌ ឆ្នាំនៃការអនុវត្ត ការ​ពង្រឹ​ងនៃការអនុវត្តច្បាប់ជាដើម។ ចំណុចអស់ទាំងនេះ យើងសុទ្ធតែមានកម្មវិធី និងគោលដៅ​ជា​ក់​លាក់ ដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់យើង។

សម្ដេចបន្តថា  នៅក្នុងទស្សនកិច្ច​របស់​ខ្ញុំ​​ទៅ​កាន់សា​ធា​រ​ណរដ្ឋប្រជាមានិតចិន មិត្តចិនបានសន្យារួចហើយថា នឹងបង្កើតឱ្យមានកិច្ច​ព្រ​ម​​​ព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងចិន បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីអាស៊ា​ន​​-ចិន​។ ឥឡូវយើងកំពុងប្រើ ប្រាស់យន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន តែខ្ញុំ​នៅ​មានការសង្ឃឹមមួយ យ៉ាងធំ  គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងចិន ដែល​អា​​ចលេចចេញជារូបរាង នៅពេលខាងមុខ ហើយពេលនោះទីផ្សាររបស់កម្ពុជា និងមានទំហំធំ ដែ​ល​មានប្រជាជនរហូតទៅដល់១៣០០លាននាក់ យើងអាចមានទីផ្សារបែបនេះ ផ្ដល់ឱកាស​ឱ្យ​កម្ពុ​ជាអាចបន្តមានការរីកចម្រើន ដោយក្រុមហ៊ុនរបស់ចិនបន្តការវិនិយោគនៅកម្ពុជា។ ខ្ញុំចង់​បា​ន​ទេសចរណ៍ចិន៥លាននាក់ក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីមកកាន់កម្ពុជា ប៉ុន្តែអ្វីដែលខ្ញុំចង់​បា​​នថែមទៀត គឺទីផ្សារដ៏ធំរបស់ចិនដែលទំនិញកម្ពុជាអាចរុញទៅកាន់ប្រទេសចិន។ យើង​ស​ង្ឃឹ​ម​ថា កម្ពុជានឹងទទួលបានផលប្រយោជន៍មហាសាលពីទីផ្សារធំមួយនេះ ហើយនេះ​ក៏ជា​បំ​ណងប្រថ្នាដែលខ្ញុំចង់ទៅដល់គោលដៅនោះដោយមិនយូរប៉ុន្មាន។ សង្ឃឹមថាមិត្តចិន នឹង​មា​ន​ការឆ្លើយតបលើបញ្ហានេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ការដែលចិន និង​ក​ម្ពុ​​​ជា អាចធ្វើទៅបានរវាងយុទ្ធសាស្ត្រចតុកោណ ជាមួយនិងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និង​ផ្លូវ​រប​ស់ចិន គឺអាចធ្វើសំយោគជាមួយគ្នា។ ចំណុចនេះហើយដែល​ប្រទេសទាងពីរឈានទៅ​ស​ម្រេ​ច​ការចុះកិច្ចព្រមព្រៀងទាក់ទងជាមួយនិងសុខដុមបនីយកម្មរវាងកម្ពុជា និងចិន។ មានចំណុច​ប្រ​ហាក់ប្រហែលគ្នាច្រើនណាស់ ប៉ុន្តែសម្រាប់កម្ពុជាគ្រាន់តែជាផ្នែកមួយដែលអាច​តភ្ជា​ប់​ទា​ញ​​យកផលប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនិងសាធារណរដ្ឋប្រជាមានិតចិន ហើ​យ​ដែលវាស្របជាមួយនិងគំនិតផ្ដួចផ្ដើមរវាងយុទ្ធសាស្ត្រចតុកោណ ជាមួយនិងគំនិតផ្ដួច​ផ្ដើម​ខ្សែ​​ក្រវាត់ និងផ្លូវ ដែលអាចផ្ដល់ឱ្យកម្ពុជា នូវការរីកលូតលាស់ តាមរយៈការប្រើប្រាស់​នូវ​វិធា​ន​ការជាកញ្ចប់ និងវិធានការតាមផ្នែក ដែលលេចចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ រប​ស់​សាធារណរដ្ឋប្រជាមានិតចិន។ ដូច្នេះខ្ញុំគិតថា យើងមិនមែនធ្វើការក្នុងរយៈពេលខ្លីទេ បើ​យោង​ទៅលើគំនិតដែលមានការប្រហាក់ប្រហែលបែបនេះ យើងអាចធ្វើការជាមួយ​គ្នាក្នុងរយៈពេល​វែ​ង នោះហើយដែលយើងប្រើនៅក្នុងក្របខណ្ឌដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏ជា​មិ​ត្ត​ដែកថែបផងដែរ៕

ដោយ ជឹម ណារី

]]>
https://pressocm.gov.kh/archives/57228/feed 0
សម្ដេចតេជោ៖ ការគោរពអធិបតេយ្យភាពរបស់ចិន វាមានតម្លៃស្មើនឹងការគោរព អធិបតេយ្យភាពរបស់កម្ពុជាខ្លួនឯង https://pressocm.gov.kh/archives/57226 https://pressocm.gov.kh/archives/57226#respond Thu, 19 Sep 2019 07:39:48 +0000 http://pressocm.gov.kh/?p=57226 ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសា​ស​ន៍​ថា ការអនុវត្តនូវនយោបាយចិនមួយវាជាការគោរពអធិបតេយ្យភា​ព​របស់ចិន ព្រោះ​ការគោរ​ព​​អធិបតេយ្យភាពរបស់ចិន វាមានតម្លៃស្មើនឹងការគោរពអធិបតេយ្យភាពរបស់កម្ពុជាខ្លួនឯង។

ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានល្បីៗចំនួនបីរបស់សាធារណរដ្ឋប្រជាមានិត​ចិ​​នរួមមាន៖ ទូរទស្សន៍ CCTV ទីភ្នាក់ងារសារព័ត៌មាន Xinhua  និងវិទ្យុមិត្តភាព​ក​ម្ពុ​ជា-ចិន ដើ​ម្បី​​អបអរសាទរខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន កាល​ពី​ពេ​លថ្មីក​ន្ល​ង​មកនោះ សម្ដេចតេជោហ៊ុន សែន ថ្លែងថា  យើងទើប និងធ្វើខួបលើកទី៦០ឆ្នាំ រវាងកម្ពុជា-ចិន កា​​​លពីឆ្នាំ២០១៨កន្លងទៅអាចនិយាយបានថា ទំនាក់ទំនងរវាងកម្ពុជា និងចិន បើពិនិត្យ​មើ​ល​​ក្នុ​ង​​ប្រវត្តិអតីតកាល គឺសម្ដេចព្រះនរោត្ដម សីហនុ ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ បាន​ទ​ទួ​​លស្គាល់សាធារណរដ្ឋ ប្រជាមានិតចិន តាំពីពេលដែលសាធារណរដ្ឋប្រជាមានិតចិន មិន​ទា​ន់​​បានក្លាយទៅជាសមាជិកអង្គការសហប្រជាជាតិ ឯណ្ណោះ។ ចំណុចនេះ គឺជាចំណុចដែលខ្ញុំ​មា​នការគោរពខ្លាំងណាស់ ជាមួយនិងទស្សវិស័យរបស់សម្ដេចព្រះបិតាជាតិ អតីត​ព្រះម​ហា​ក្ស​ត្រ ព្រះប្រមុខរដ្ឋរបស់កម្ពុជា។

សម្ដេចលើកឡើងថា  ហេតុអ្វីបានជាព្រះអង្គពេលនោះ មិន​ទ​ទួ​​លស្គាល់តៃវ៉ាន់ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ហើ​​យ​បែរមកទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ដែលពេលនោះមិនមែនជា សមាជិក​រ​ប​​ស់អង្គការសហប្រជាជាតិទេ តែកំពុងតស៊ូដើម្បីឈានឆ្ពោះទៅធ្វើជាតំ​ណាងរបស់ចិននៅឯ​អ​ង្គ​​ការសហ ប្រជាជាតិ។ ដូច្នេះសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គបានយកនូវការកត់​សម្គា​ល់ ឬ​ក៏ទិសដៅនយោបាយមួយជាក់ លាក់របស់ព្រះអង្គ ដោយមិនព្រមទទួលស្គាល់តៃវ៉ាន់ ដែល​ជា​តំណាងនៅឯអង្គការសហប្រជាជាតិនៅពេលនោះ បែរជាទទួលស្គាល់សាធារណរដ្ឋប្រជា​មា​​និត​ចិន។ ក្រោយមកទៀត គឺដល់ដំណាក់កាលមានការប្រែប្រួល​នៅក្នុង ប្រទេសកម្ពុជាវា​ជា​រឿង​មួយទៅហើយ។ ប៉ុន្តែរឿងបន្ទាប់មកទៀត គឺដល់ដំណាក់កាលខ្លួនខ្ញុំតែម្ដង ដែលខ្ញុំបាន​ធ្វើ​ការ​ចាប់​ជាប់ជិតស្និទ្ធនៅក្នុងឆ្នាំ១៩៩៦ នៅពេលដែលខ្ញុំទស្សនកិច្ចទៅកាន់ប្រទេសចិន ពេ​ល​​នោះខ្ញុំបានជួបជាមួយ ឯកឧត្ដម ហ្សាង ហ្ស៊ីមីន ដែលគាត់ជាអគ្គលេខាធិការ ក៏ដូចជា​ប្រ​ធា​ន​​រដ្ឋចិននៅពេលនោះ គាត់បានហៅខ្ញុំថា ឯកឧត្ដម ហ៊ុន សែន ជាមិត្តចាស់របស់ចិន។ ចំណុច​កត់​សម្គាល់ខ្ញុំគិតថា បញ្ហាធំរបស់យើងដែលយើងអនុវត្តជាមួយ និងគោល នយោបាយ​ចិនមួ​យ នេះជាចំណុចពិសេសដែលមិនអាចនិងបំពានបានទៅលើបញ្ហានេះទេ។ ចិនមិនត្រូវការអ្វីពី​ក​ម្ពុ​​ជានោះទេ ប៉ុន្តែអ្វីដែលចិនត្រូវការ គឺការស្មោះត្រង់ជាមួយគ្នា គឺមិនចាប់ដៃជាន់ជើង។ ចំណុ​ច​​នេះ​គឺជាចំណុចដែល ខ្ញុំតែងតែប្រាប់ទៅសហការីរបស់ខ្ញុំ ទាំងក្នុងគណបក្ស ទាំងក្នុង​រដ្ឋាភិបា​ល​​ថា បើយើងទាក់ទងជាមួយរដ្ឋាភិបាល របស់សាធារណរដ្ឋប្រជាមានិតចិននៅក្រុងប៉េកាំង យើ​ងកុំមានការភាន់ច្រឡំណាមួយ ទៅដាក់ទំនាក់ទំនងណាមួយ ជាមួយនិងតៃវ៉ាន់ឱ្យសោះ ត្រូវ​ប្រកាន់ខ្ជាន់នូវនយោបាយចិនមួយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការអនុ​វ​ត្ត​​នូវនយោបាយចិនមួយ វាជាការគោរពអធិបតេយ្យភា​ព​របស់ចិន ព្រោះការគោរពអធិបតេយ្យ​ភា​ព​របស់ចិន វាមានតម្លៃស្មើនឹងការគោរពអធិបតេយ្យភាពរបស់កម្ពុជាខ្លួនឯង។ ដូច្នេះនេះ​ជា​ត​ម្លៃ ដែលសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គបានត្រួសត្រាយកាលពីពេលមុន ហើយខ្ញុំ ក៏​ដូច​ជាសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ត​វេ​ន​ពីសម្ដេចព្រះនរោត្ដម សីហនុ ជារៀងរហូតមក។ នេះគឺជាភាពដែលកម្ពុជាផ្ដល់តម្លៃ​ខ្ពស់​ស​ម្រា​​ប់ការអនុវត្តគោលនយោបាយចិនមួយ។

សម្ដេចបន្តថា កត្តាទាក់ទាញរបស់ខ្ញុំ ជាមួយ​និង​ទំ​​នាក់ទំនងជាមួយចិននៅត្រង់ថា ចិនជាប្រទេសមួយធំ ជាប្រទេស មួយដែលមានការអភិវឌ្ឍន៍ ក៏​ប៉ុន្តែខ្ញុំបានធ្វើការជាមួយនិង មេដឹកនាំចិនប្រកបដោយសមភាព បើទោះបីយើង​ជាប្រទសតូ​ច​ ត្រូវពឹងពាក់ប្រទេសធំ ហើយជួនកាលខ្ញុំធ្វើការជាមួយអ្នកដែលមានវ័យចំណាស់ជាងខ្ញុំ តាំ​ង​​ពីជំនាន់ ឯកឧត្ដម ហ្សាង ហ្ស៊ីមីន ហ៊ូ ជីនតាវ ហើយបើនាយករដ្ឋមន្ត្រីដែលបានកន្លងផុត មា​ន​​ឯកឧត្ដម លី ផឹង  ឯកឧត្ដម ជូ រ៉ុងជី ឯកឧត្ដម វេន ជាប៉ាវ គឺអ្នកទាំងអស់គ្នាសុទ្ធ​តែស​ម្ដែ​ង​នូវ​កា​រ​គោរព មិនដែលគិតថាយើងជាប្រទេសតូច ហើយមានវ័យក្មេងជាងនោះ ទេ។សម្ដេចតេ​ជោ​លើកឡើងថា ចិនមានទម្លាប់មួយគឺនិយាយតិចធ្វើច្រើន ដូច្នេះត្រង់ចំណុចនេះ គឺជាចំណុច​ដែ​ល​​យើងផ្ដល់ការគោរព ហើយចំណុចនេះវាបានក្លាយទៅជាចំណុច​ដែលយើងអាចនៅ​ជាមួយ​គ្នា​ សាមគ្គីភាពជាមួយគ្នា ធ្វើការជាមួយគ្នា ក្នុងភាពយូរអង្វែង។ ជារួមចំណុចវាបានរត់ទៅ​រក​គ្នា​​ទៅលើការគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ទៅវិញទៅមក នេះគឺជា​ចំ​ណុ​ច​​ពិសេសក្នុងទំនាក់ទំនងរបស់យើង៕

ដោយ៖ ជឹម ណារី

]]>
https://pressocm.gov.kh/archives/57226/feed 0
សម្ដេចតេជោ ហ៊ុន សែន «ចិនផ្ដល់ជំនួយសម្រាប់កម្ពុជា ដោយមិនបានផ្សារភ្ជាប់លក្ខខណ្ឌណាមួយជាមួយកម្ពុជាទេ» https://pressocm.gov.kh/archives/57223 https://pressocm.gov.kh/archives/57223#respond Thu, 19 Sep 2019 07:38:00 +0000 http://pressocm.gov.kh/?p=57223 ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែង​ថា ចិនបានផ្ដល់ជំនួយសម្រាប់កម្ពុជា ដោយមិនបានផ្សារភ្ជាប់លក្ខខណ្ឌណាមួយ ជាមួយ​ក​​ម្ពុ​ជានោះទេ គោលការណ៍គោរពឯករាជ្យអធិបតេយ្យភាពរបស់ចិន គឺជាចំណុចពិសេសដែ​ល​​ប្រទេសកម្ពុជា ក៏ដូចជាប្រទេសមិត្តភក្ដិដទៃទៀតតែងតែធ្វើការជាមួយចិនបានយ៉ាងល្អ។

ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានល្បីៗចំនួនបីរបស់សាធារណរដ្ឋប្រជាមានិត​ចិ​​ន រួមមាន ទូរទស្សន៍ CCTV ទីភ្នាក់ងារសារព័ត៌មាន Xinhua  និងវិទ្យុមិត្តភាព​ក​ម្ពុ​ជា-ចិន ដើ​ម្បី​​អបអរសាទរខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាល​ពី​ពេ​លថ្មីក​ន្ល​ង​ម​ក​នោះ សម្ដេចតេជោហ៊ុន សែន ថ្លែងថា គ្មានលក្ខខណ្ឌតម្រូវណាមួយ ថាកម្ពុជាគួរ​ធ្វើ​នេះ​ឬ​ធ្វើ​​នោះ​ទេ ប៉ុន្តែចិនបានគោរពនូវការសម្រេចចិត្តរបស់យើង ហើយបើនិយាយពីកម្ពុជាសព្វថ្ងៃ ខ្ញុំ​តែង​តែលើកជាញឹកញាប់ហើយថា ប្រសិនបើគ្មានជំនួយរបស់ចិន និងការឧបត្ថម្ភរបស់ចិនទេ សួ​រ​ថាមកដល់ពេលនេះ តើកម្ពុជាមានផ្លូវថ្នល់ប្រមាណជាង៣០០០គីឡូម៉ែត្រ និងស្ពានធំៗ​ដែ​ល​ឆ្លងកាត់ទន្លេ ជំនួសឱ្យផ្លូវដែលគ្មានកាលពីពេលមុន និងស្ពានដែលគ្មានកាល​ពីពេលមុនឬ​អ​ត់​។ ហេដ្ឋារចនាសម្ព័ន្ធដែលកម្ពុជាទទួលបានពីជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន គឺ​បា​ន​ជួយ​ជំរុញនូវសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការតភ្ជាប់។សម្ដេចតេជោបន្តថា ខ្ញុំពិតជាមា​ន​ការ​រីករាយដោយបានធ្វើការជាមួយមិត្តចិន ហើយក្នុងលក្ខណៈដែលមិនមានការភ្ជាប់លក្ខ​ខ​ណ្ឌ​​​​តម្រូវ។ សម្ដេចតេជោបន្តថា ពិតហើយមានមនុស្សមួយចំនួនបាននិយាយផ្លែ​ផ្កាដាក់ឱ្យ​យើ​ង​​ថា​ ជំនួយនេះ និងក្លាយជាអន្ទាក់បំណុលរបស់ចិន ក៏ប៉ុន្តែកុំភ្លេចថា តើប្រទេសប៉ុន្មានដែល​មិន​ជំពាក់បំណុលបរទេស ហើយតើប្រទេសប៉ុន្មានដែលមិនជំពាក់បំណុលរបស់ចិននោះ មាន​ប្រទេសមួយចំនួនជំពាក់បំណុលរបស់ចិន ច្រើនជាងកម្ពុជាទៅទៀត។ ក៏ប៉ុន្តែខ្ញុំមិនជឿថា​កម្ពុ​ជា​ អាចនឹងធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ចិន ក្នុងពេលដែលយើងមានការខ្ចីដោយមានការ​គ្រប់​គ្រងហ្មត់ចត់ ហើយមិត្តចិនក៏បានធ្វើការជាមួយយើងដោយហ្មត់ចត់។ សម្រាប់យើងៗ​មិ​ន​អនុ​ញ្ញាតឱ្យមានការខ្ចីលើសពិដានដែលកំណត់ឱ្យខ្ចីនោះទេ។ អនុបាតបំណុល ត្រូវឱ្យខ្ចី៤០ភាគរយ ប៉ុ​ន្តែមកដល់ពេលនេះ កម្ពុជាទើបតែនិងខ្ចីគេត្រឹមតែ២៣ភាគរយតែប៉ណ្ណោះ រាប់ទាំងបំណុល​ចា​ស់​រប​ស់អាម៉េរិក និងបំណុលចាស់របស់អតីតសហភាពសូវៀត។ អីចឹងទេខ្ញុំគួរតែជូនសារប្រាប់​ទៅ​​អ្នក​ដែលបន្តុះបង្អាប់កម្ពុជាថា កម្ពុជានឹងធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ចិន គឺអ្នកមិន​ប្រា​ក​ដនិយម ហើយអ្នកហាក់ដូចជាមើលស្រាលចំពោះកម្ពុជា ក៏ដូចជាមើលស្រាលចំពោះ​ឥរិ​យា​ប​ទ​របស់ចិន ក្នុងឋានៈជាអ្នកផ្ដល់​ទុនទៅឱ្យបណ្ដាប្រទេសនានាដែលបានទទួលការ​អភិវឌ្ឍ​។សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបន្តថា មិត្តចិន កាន់តែមានមិត្តភក្ដិច្រើនទៅៗ ដោ​យគោរព​ផល​ប្រយោជន៍ផងគ្នា ហើយដោយមិនបំពានគ្នា។ បើនិយាយពីក្នុងក្របខ័ណ្ឌតំបន់ ខ្ញុំលើក​ពី​ចំ​ណុច​ដែលទាក់ទិនជាមួយតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន តើអ្នកណាទទួលផលប្រ​យោ​ជ​​ន៍​ពិត​ប្រាកដអំពីបញ្ហាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន គឺបណ្ដាប្រទេសអាស៊ានទេ ដែល​ជា​អ្នកទទួលផលប្រយោជន៍ច្រើនជាងចិនទៅទៀត ព្រោះទំហំពាណិជ្ជកម្មទ្វេទិសនេះវាធំ ប៉ុ​ន្តែ​បើយើងយកមកពិនិត្យ គឺចិននាំចូលមកពីប្រទេសអាស៊ានច្រើនជាង អាស៊ាននាំចេញពីចិន ចំ​ណុចនេះគឺបណ្ដាប្រទេសអាស៊ានគឺជាអ្នកទទួលផលប្រយោជន៍។ ដូច្នេះហើយខ្ញុំគិតថា ការ​ព​ង្រឹ​ងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-ចិន គឺជាការចាំបាច់ ដើម្បីបន្តទៅមុខទៀត។ យន្ត​កា​រ​អាស៊ានបូកចិនគឺជាយន្តការដ៏ល្អ ជាមួយនិងយន្តការអាស៊ាន-ជប៉ុន អាស៊ាន-កូរ៉េខាង​ត្បូ​ង​ និងអាស៊ានបូកបី។ តែនៅមានយន្តការពីរទៀតដែលដើរតួនាទី​ជួយមកដល់បណ្ដាប្រទេស​នៅ​ខា​ងក្រោមគឺ៖ ទីមួយៈ គឺឡានឆាងមេគង្គ ដែលជាការតភ្ជាប់រវាងចិន និងបណ្ដាប្រទេសមេគង្គ ដែ​ល​នៅឆ្នាំ២០២០នឹងមានការប្រជុំនៅទីក្រុងវៀងចន្ទន៍ នេះជាយន្តការមួយទៀតដែលបំពេញ​ប​ន្ថែ​​​ម​សម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ។ ទីពីរៈ គឺ​យន្តការមហាអនុតំបន់មេគង្គ ដែលរួមានបណ្ដាប្រទេសតាមដងទន្លេមេគង្គ ទាំងចិន មី​យ៉ា​ន់​​ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម និងធនាគារអភិវឌ្ឍន៍អាស៊ី។ ដូច្នេះចំណុចទាំ​ងអស់នេះមាន​ភា​ព​ប្រ​ទាក់ក្រឡាគ្នា ក្នុងទិដ្ឋភាពជានយោបាយ ដែលផ្ដល់នូវស្ថេរភាពសម្រាប់តំបន់ ហើយក្នុង​នោះ​ជំរុញនូវ​ការរីកលូតលាស់ខាងសេដ្ឋកិច្ច ដោយជំរុញនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិ​និ​យោគ ទេសចរណ៍ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ចំណុចទាំងនេះហើយធ្វើ​ឱ្យ​តំ​បន់​​របស់យើងមានសន្តិភាព ស្ថិរភាព ក៏ដូចជាមានការអភិវឌ្ឍ៕

ដោយ ជឹម ណារី

]]>
https://pressocm.gov.kh/archives/57223/feed 0