សេចក្តីប្រកាសព័ត៌មាន – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Tue, 24 Dec 2024 04:06:42 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png សេចក្តីប្រកាសព័ត៌មាន – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 នៅក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ គម្រោងកើនឡើង៥៤% https://pressocm.gov.kh/archives/105874 https://pressocm.gov.kh/archives/105874#respond Tue, 24 Dec 2024 04:06:42 +0000 https://pressocm.gov.kh/?p=105874 យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំផ្លូវការលើកទីមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា ធៀបនឹងឆ្នាំ 2023 នៅក្នុងឆ្នាំ 2024 នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន 414 គម្រោង (កើនឡើងចំនួន 146 គម្រោងឬ 54%) មានទុនវិនិយោគ 6,900 លានដុល្លារអាមេរិក (កើនឡើង 1,973 លានដុល្លារអាមេរិកឬ 40%) ដែលអាចបង្កើតការងារសរុបប្រមាណ 33 ម៉ឺនកន្លែងក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូតដល់ 69%។

តាមសេចក្តីប្រកាសព័ត៌មានដដែលនោះដែរ បានឱ្យដឹងថា ចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយមានទំនុកចិត្តពីសហគមន៍អន្តរជាតិលើភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ 2024 ប្រហាក់ប្រហែលនឹងឆ្នាំ2023 ដែរ កម្ពុជា ទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ 2,100 លានដុល្លារអាមេរិកក្នុងនោះ 40% ជាហិរញ្ញប្បទានឥតសំណង និង 60%ជាឥណទានសម្បទាន។ ភាគច្រើននៃហិរញ្ញប្បទាន ត្រូវបានប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រមាណ 22% និងវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ច ប្រមាណ 25%។

សូមជម្រាបជូនថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នប្រតិបត្តិ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ1994 បំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំនិងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស៕

 

]]>
https://pressocm.gov.kh/archives/105874/feed 0
អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ច្រានចោលចំពោះការចុះផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ពីសំណាក់គណនី TIKTOK ដែលមានឈ្មោះ SIN BONTHA SNTV BREAKING NEWS បានចុះផ្សាយថា ល្បីថាស្នងការនគរបាលខេត្តកំពង់ធំម្នាក់ចាប់អ្នកនេសាទជំរិតយកលុយថ្នូរនឹងការដោះលែង https://pressocm.gov.kh/archives/105326 https://pressocm.gov.kh/archives/105326#respond Fri, 13 Dec 2024 05:36:29 +0000 https://pressocm.gov.kh/?p=105326

]]>
https://pressocm.gov.kh/archives/105326/feed 0
លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត https://pressocm.gov.kh/archives/105085 https://pressocm.gov.kh/archives/105085#respond Fri, 06 Dec 2024 10:55:53 +0000 https://pressocm.gov.kh/?p=105085 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖

១៖ សេចក្តីព្រាងច្បាប់ស្តីពីជលផល។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមាវិការៈ។
៣៖ បញ្ហាផ្សេងៗ។

ខាងក្រោមនេះ ជាលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៖

]]>
https://pressocm.gov.kh/archives/105085/feed 0
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅព្រះរាជាណាចក្រកម្ពុជា https://pressocm.gov.kh/archives/105065 https://pressocm.gov.kh/archives/105065#respond Fri, 06 Dec 2024 02:20:22 +0000 https://pressocm.gov.kh/?p=105065 ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន (Vandala SIPHANDONE) រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលនេះ គឺជាឧទាហរណ៍ជាក់ស្តែងមួយទៀត សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យកាន់តែខ្លាំងឡើងជាលំដាប់នៅក្នុងនយោបាយការទូតរបស់ខ្លួន ដោយកសាងបានទំនាក់ទំនងល្អ និងកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសជាមិត្តនៅគ្រប់ជ្រុងជ្រោយនៃពិភពលោក។ ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលឡាវ ក៏បានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។

]]>
https://pressocm.gov.kh/archives/105065/feed 0
ក្រសួងកិច្ចការនារី បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែធ្នូ ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន” https://pressocm.gov.kh/archives/105063 https://pressocm.gov.kh/archives/105063#respond Thu, 05 Dec 2024 12:34:56 +0000 https://pressocm.gov.kh/?p=105063

]]>
https://pressocm.gov.kh/archives/105063/feed 0
សេចក្តីថ្លែងការណ៍រួម ស្តីពី ទស្សនកិច្ចផ្លូវការ របស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះរាជាណាចក្រកម្ពុជា https://pressocm.gov.kh/archives/105039 https://pressocm.gov.kh/archives/105039#respond Thu, 05 Dec 2024 11:35:28 +0000 https://pressocm.gov.kh/?p=105039    

]]>
https://pressocm.gov.kh/archives/105039/feed 0
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កែសម្រួលរបៀបរបបការងារ និងបែងចែកភារកិច្ចជូនឧបនាយករដ្ឋមន្ត្រីទាំង១២រូប https://pressocm.gov.kh/archives/104843 https://pressocm.gov.kh/archives/104843#respond Tue, 03 Dec 2024 09:22:42 +0000 https://pressocm.gov.kh/?p=104843
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចកែសម្រួលរបៀបរបបការងារ និងបែងចែកភារកិច្ចជូនឧបនាយករដ្ឋមន្ដ្រី ទាំង១២រូប ដើម្បីជួយការងារនាយករដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីសម្រេចដែលទទួលបាននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
 
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖


]]>
https://pressocm.gov.kh/archives/104843/feed 0
កម្ពុជារកបានចំណូលជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ នៅ១១ខែ ឆ្នាំ២០២៤ https://pressocm.gov.kh/archives/104792 https://pressocm.gov.kh/archives/104792#respond Mon, 02 Dec 2024 10:02:10 +0000 https://pressocm.gov.kh/?p=104792
(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ។
 
នៅរយៈពេល១១ខែឆ្នាំនេះ ភ្ញៀវទេសចរចំនួន ៨៩៨ ៣៣៩នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន ២៨.៣៣ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។
 
ដោយឡែកចំណូលបានមកពីការលក់បណ្ណនៅប្រាសាទកោះកេរ សម្រាប់១១ខែ ឆ្នាំ២០២៤ មានចំនួន១៨ ៥៨១នាក់ ស្មើនឹង ២៧៨ ៧១៥ដុល្លារ។
 
សូមជម្រាបថា បច្ចុប្បន្នសម្រាប់តម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ ដុល្លារមានសុពលភាព១០ថ្ងៃ និង ៧ថ្ងៃមានតម្លៃ ៧២ ដុល្លារ មានសុពលភាព៣០ថ្ងៃ៕
]]>
https://pressocm.gov.kh/archives/104792/feed 0
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ | ទស្សនកិច្ចផ្លូវការ របស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ https://pressocm.gov.kh/archives/104771 https://pressocm.gov.kh/archives/104771#respond Mon, 02 Dec 2024 07:33:54 +0000 https://pressocm.gov.kh/?p=104771

]]>
https://pressocm.gov.kh/archives/104771/feed 0
មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បញ្ជាក់ថា ការប្រើអំពើហិង្សាទៅលើសាមណេរដោយអចេតនា គឺចង់អប់រំទូន្មានតែប៉ុណ្ណោះមិនបង្កអ្វីធ្ងន់ធ្ងរឡើយ https://pressocm.gov.kh/archives/104649 https://pressocm.gov.kh/archives/104649#respond Fri, 29 Nov 2024 03:18:05 +0000 https://pressocm.gov.kh/?p=104649 នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការបង្ហោះផ្សាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់គណនីហ្វេសប៊ុកឈ្មោះ «ឌីជេខេអេច» ដែលបានបង្ហោះផ្សាយវីដេអូ អំពីសកម្មភាពភិក្ខុសង្ឃមួយអង្គបានប្រើអំពីហឹង្សាទៅលើសាមណេរមួយអង្គ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងវត្តគិរីទក្ខិណារាម (ហៅវត្តក្បាលបឹងសេះ) ស្ថិតនៅភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នៅក្នុងសេចក្តីបំភ្លឺព័ត៌មាននោះ បានបញ្ជាក់ថា ភិក្ខុ យានធាវី ពិតជាបានវាយសាមណេរ ប៉ាវ សីហា ពិតប្រាកដមែន ប៉ុន្តែការវាយនេះគឺចង់អប់រំទូន្មានតែប៉ុណ្ណោះមិនបង្កអ្វីធ្ងន់ធ្ងរឡើយ។

ភិក្ខុ យាន ធាវី ក៏បានធ្វើការសុំអភ័យទោស និងសុំទោសដល់ព្រះមន្ត្រីសង្ឃព្រមទាំងញាតិញោមសាធារណជនទាំងអស់ហើយសូមសន្យាថា ចាប់ពីថ្ងៃនេះតទៅព្រះអង្គឈប់អប់រំភិក្ខុសាមណេរតាមរយៈការធ្វើអំពើហិង្សាទៀតហើយ។ ដូច្នេះស្នើសុំដល់ម្ចាស់គណនីហ្វេសប៊ុកខាងលើ និងអ្នកសារព័ត៌មាន ព្រមទាំងសាធារណៈជនសូមមេត្តាលោកវីដេអូចេញពីគណនី និងសូមបញ្ឈប់ធ្វើការ Post Share Comments បន្តទៀត៕

]]>
https://pressocm.gov.kh/archives/104649/feed 0