ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Sat, 07 Oct 2023 07:57:42 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការគិតគូរអំពីសុខទុក្ខរបស់កម្មករនិយោជិត គឺជាឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត! https://pressocm.gov.kh/archives/85886 https://pressocm.gov.kh/archives/85886#respond Sat, 07 Oct 2023 07:40:22 +0000 https://pressocm.gov.kh/?p=85886

វីដេអូនេះ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពនៃវិបត្តិសកលកើតចេញពីកូវីដ១៩មិនទាន់បញ្ចប់ រួមទាំងវិបត្តិសេដ្ឋកិច្ចដែលចេញពីសង្គ្រាមនៅអ៊ុយក្រែន និងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ដោយកត្តាភូមិសាស្ត្រនយោបាយ បាននិងកំពុងធ្វើឱ្យប្រទេសជាច្រើន ជួបនឹងស្ថានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច។ ស្ថានភាពនេះ បានធ្វើឱ្យប្រទេសនៅតំបន់អាស៊ី ដែលផលិតសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរ បានធ្លាក់ចុះនូវការបញ្ជាទិញ ហើយប្រទេសកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ ដែលកើតចេញពីវិបត្តិនេះផងដែរ។ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជា ជាពិសេស កម្មករនិយោជិត ពិតជាមានសំណាងដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មីបន្តពីសម្តេចតេជោ ហ៊ុន សែន បានធានា និងផ្តល់នូវភាពកក់ក្តៅ ហើយជានិច្ចកាលតែងគិតគូរពីបញ្ហាប្រឈមដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងបានចាត់ទុក្ខសុខទុក្ខរបស់ប្រជាពលរដ្ឋជាកិច្ចការអាទិភាពបំផុតដែលត្រូវដោះស្រាយជាបន្ទាន់។

រាជរដ្ឋាភិបាលអាណត្តិទី៧ ពិតជាមានឆន្ទៈយ៉ាងមុតមាំក្នុងការបម្រើប្រជាពលរដ្ឋ និងប្តេជ្ញាប្រឹងប្រែងរិះរកវិធីសាស្ត្រនានា តាមគ្រប់លទ្ធភាព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ ជាក់ស្តែង ក្នុងការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ រហូតដល់២០៤ដុល្លារអាមេរិក ដែលក្នុងនោះប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួយបន្ថែមថវិកាចំនួន២ដុល្លារ ក្នុង១ខែ គឺក្របដណ្តប់លើកម្មករនិយោជិតដែលបម្រើការងារក្នុងវិស័យកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ដែលមានកម្មករ ប្រមាណជា៨០ម៉ឺននាក់ ។

សូមទស្សនាវីដេអូ៖

]]>
https://pressocm.gov.kh/archives/85886/feed 0
អាវុធហត្ថលើផ្ទៃប្រទេស ផលិតវីដេអូ រំលឹកខួបអនុស្សា វរីយ៍ទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបប ប៉ុលពត និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ X16 https://pressocm.gov.kh/archives/82907 https://pressocm.gov.kh/archives/82907#respond Tue, 20 Jun 2023 01:51:00 +0000 https://pressocm.gov.kh/?p=82907

(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផលិតវីដេអូ រំលឹកខួបអនុស្សាវរីយ៍នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៣)។

]]>
https://pressocm.gov.kh/archives/82907/feed 0
ផ្សាយបន្តផ្ទាល់៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) https://pressocm.gov.kh/archives/82905 https://pressocm.gov.kh/archives/82905#respond Tue, 20 Jun 2023 01:10:22 +0000 https://pressocm.gov.kh/?p=82905

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលពិធី​អបអរសាទរ​នេះប្រារព្ធ ធ្វើ​ឡើង​នៅ​ក្រសួង​ការពារជាតិ។

គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរ​តស៊ូ​ឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹង​យុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេច​ចិត្តក្នុង​ស្ថានភាពដ៏តាន់តឹង​បំផុតលា​ចាក​ទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃ​ជាទីស្រឡាញ់​ធ្វើដំណើរជ្រែ​កស្បៃ​រាត្រីឆ្លង​កាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែង​រកគាំទ្រ​ក្នុង​ការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញ​ពីក្រញាំ​បិសាច​ដ៏សែន​ឃោរឃៅ ប៉ុលពត។

ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំ​ឱ្យមាន​ការរំ​ដោះ​ប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់​ការបែក​បាក់​ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង​អភិវឌ្ឍប្រទេស​ឱ្យរីក​ចម្រើនដូចពេលបច្ចុប្បន្ន។

ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និង​ដើម្បីគាសរំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និង​ប្រជាជន​​សម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ នៅឆ្នាំ២០១៧ ដែល​ចំខួប​៤០​ឆ្នាំ​នៃការ​ចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិតពេលនោះ បាន​ធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ។ ចាប់តាំង​ពីឆ្នាំ២០១៧​នោះមក ក្រសួងការពារជាតិ ក៏បានទទួល​ភារកិច្ចរៀប​ចំប្រារព្ធ​ពិធី​មួយនេះ​ជារៀង​រាល់​ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀបចំសាងសង់នូវសំណង់នានា នៅលើតំបន់​ប្រវត្តិ​សាស្ត្រ​មួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ។

]]>
https://pressocm.gov.kh/archives/82905/feed 0
ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ | Marching Towards National Salvation https://pressocm.gov.kh/archives/82900 https://pressocm.gov.kh/archives/82900#respond Mon, 19 Jun 2023 23:30:18 +0000 https://pressocm.gov.kh/?p=82900

(ភ្នំពេញ)៖ ខ្សែ ភាពយន្ត ឯកសារ ដ៏ពិសេស និងជា ប្រវត្តិសាស្ត្រមួយ និយាយភាសា អង់ គ្លេស ស្តីពីការដំណើរឆ្ពោះទៅ រកការ សង្គ្រោះជាតិ ចេញពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត (Marching Towards National Salvation)។
សូមរំលឹកថា ចេញពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥ កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុក ចិត្តចំនួន ៤នាក់ គឺលោក នុច ថន, លោក ញឹក ហ៊ន, លោក ស៊ូ គឹមស្រ៊ាង ហៅ សាញ់ និងលោក វ៉ា ប៉ោអ៊ាន បានចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការ ជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងខ្សែភាពយន្តឯកសាររយៈពេលជាង០១ម៉ោង ៣៣នាទី បានរៀបរាប់យ៉ាងលំអិតអំពីការ សម្រេចចិត្ត និងដំណើរឆ្ពោះទៅកាន់ទិសខាងកើត កាលពីឆ្នាំ១៩៧៧ របស់សម្តេច តេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤រូបផ្សេងទៀត។

#ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ #Marching_Towards_National_Salvation
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia

]]>
https://pressocm.gov.kh/archives/82900/feed 0
ផ្សាយបន្តផ្ទាល់៖ អបអរសាទរ ខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត និងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 https://pressocm.gov.kh/archives/74512 https://pressocm.gov.kh/archives/74512#respond Mon, 20 Jun 2022 00:52:50 +0000 https://pressocm.gov.kh/?p=74512 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ។

គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះគឺជាខួបគម្រប់ ៤៥ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និងដើម្បីគាសរំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និងប្រជាជនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ នៅឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ។ ចាប់តាំងពីឆ្នាំ២០១៧នោះមក ក្រសួងការពារជាតិ ក៏បានទទួលភារកិច្ចរៀបចំប្រារព្ធពិធីមួយនេះជារៀងរាល់ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀបចំសាងសង់នូវសំណង់នានា នៅលើតំបន់ប្រវត្តិសាស្ត្រមួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ។
បច្ចុប្បន្ននេះ នៅតំបន់ស្លាកស្នាមប្រវត្តិសាស្ត្រមួយនេះ ក៏មានការសាងសង់នូវសំណង់មួយចំនួនរួចរាល់ហើយដូចជា សាលាដំណាក់, វេទិកាប្រារព្ធពិធី, ស្រះទឹក, បន្ទប់អនាម័យ, ទីលានបាល់ទាត់, ប្រព័ន្ធរំដោះទឹក ចាក់ដីបំពេញ, បំពាក់អំពូលអគ្គិសនីបំភ្លឺជាដើម ហើយលទ្ធផលទាំងអស់នេះនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃស្អែកនេះផងដែរ។

]]>
https://pressocm.gov.kh/archives/74512/feed 0
Marching Towards National Salvation | ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ https://pressocm.gov.kh/archives/82916 https://pressocm.gov.kh/archives/82916#respond Wed, 03 Jan 2018 02:19:01 +0000 https://pressocm.gov.kh/?p=82916

(ភ្នំពេញ)៖ ខ្សែ ភាពយន្ត ឯកសារ ដ៏ពិសេស និងជា ប្រវត្តិសាស្ត្រមួយ និយាយភាសា អង់ គ្លេស ស្តីពីការដំណើរឆ្ពោះទៅ រកការ សង្គ្រោះជាតិ ចេញពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត (Marching Towards National Salvation)។
សូមរំលឹកថា ចេញពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥ កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុក ចិត្តចំនួន ៤នាក់ គឺលោក នុច ថន, លោក ញឹក ហ៊ន, លោក ស៊ូ គឹមស្រ៊ាង ហៅ សាញ់ និងលោក វ៉ា ប៉ោអ៊ាន បានចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការ ជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងខ្សែភាពយន្តឯកសាររយៈពេលជាង០១ម៉ោង ៣៣នាទី បានរៀបរាប់យ៉ាងលំអិតអំពីការ សម្រេចចិត្ត និងដំណើរឆ្ពោះទៅកាន់ទិសខាងកើត កាលពីឆ្នាំ១៩៧៧ របស់សម្តេច តេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤រូបផ្សេងទៀត។

#ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ #Marching_Towards_National_Salvation
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia

]]>
https://pressocm.gov.kh/archives/82916/feed 0
សកម្មភាព សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់ ទីតាំងស្លាកស្នាមអនុស្សាវរីយ៍ ចំណុចប្រវត្តិសាស្ត្រទី៦ និងការប្រារពខួបលើកទី៥០ នៃការបង្កើតចំណងការទូត នៃប្រទេសទាំងពី កម្ពុជា-វៀតណាម ១៩៦៧-២០១៧ https://pressocm.gov.kh/archives/82935 https://pressocm.gov.kh/archives/82935#respond Wed, 21 Jun 2017 03:01:08 +0000 https://pressocm.gov.kh/?p=82935
សកម្មភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅកាន់ ទីតាំងស្លាកស្នាមអនុស្សាវរីយ៍ ខួប លើកទី ៤០ឆ្នាំ នៃទិវាចង់ចាំ ដំណើរឆ្ពោះទៅការ ផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ចំណុចប្រវត្តិសាស្ត្រទី៦ (ចំណុចទី៤-បញ្ជាការដ្ឋានយោធា ស្រុកឡាក់និញ ប្រទេសវៀតណាម) និងការប្រារពខួបលើកទី៥០ នៃការបង្កើតចំណងការទូត នៃប្រទេសទាំងពី កម្ពុជា-វៀតណាម ១៩៦៧-២០១៧

]]>
https://pressocm.gov.kh/archives/82935/feed 0
សកម្មភាព សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់ ទីតាំងស្លាកស្នាមអនុស្សាវរីយ៍ ចំណុចប្រវត្តិសាស្ត្រទី៣, ចំណុចប្រវត្តិសាស្រ្តទី៤ និងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ សារមន្ទីអនុស្សាវរីយ៍ ចំណុចប្រវត្តិសាស្រ្តទី៥ https://pressocm.gov.kh/archives/82932 https://pressocm.gov.kh/archives/82932#respond Wed, 21 Jun 2017 02:54:29 +0000 https://pressocm.gov.kh/?p=82932

សកម្មភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅកាន់ ទីតាំងស្លាកស្នាមអនុស្សាវរីយ៍ ខួប លើកទី ៤០ឆ្នាំ នៃទិវាចង់ចាំ ដំណើរឆ្ពោះទៅការ ផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ចំណុចប្រវត្តិសាស្ត្រទី៣ (ចំណុចទី១-ផ្លូវជំពាម ប្រទេសវៀតណាម), ចំណុចប្រវត្តិសាស្រ្តទី៤ (ចំណុចទី២-ភូមិហ័រលឺ ប្រទេសវៀតណាម), និងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ សារមន្ទីអនុស្សាវរីយ៍ ទិវាចងចាំ ដំណើឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ចំណុចប្រវត្តិសាស្រ្តទី៥ (ចំណុចទី៣-ឡានជីន ប្រទេសវៀតណាម, នៅស្រុកឡុកនិញ ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម (ក្នុងឆ្នាំ ១៩៧៧)

]]>
https://pressocm.gov.kh/archives/82932/feed 0
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់ ទីតាំងស្លាកស្នាមអនុស្សាវរីយ៍ ខួប លើក ទី ៤០​ឆ្នាំ នៃទិវា ចង់ចាំ ចំណុចប្រវត្តិសាស្ត្រទី២ (X-16) ព្រំ ដែន កម្ពុជា – វៀតណាម https://pressocm.gov.kh/archives/82929 https://pressocm.gov.kh/archives/82929#respond Tue, 20 Jun 2017 02:49:27 +0000 https://pressocm.gov.kh/?p=82929

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះ​រាជាណា​ចក្រ​កម្ពុជា អញ្ជើញទៅកាន់ ទីតាំងស្លាកស្នាមអនុស្សាវរីយ៍ ខួប លើក ទី ៤០​ឆ្នាំ នៃទិវា ចង់ចាំ ដំណើរ ឆ្ពោះ ទៅការ ផ្តួល រំលំរបប ប្រល័យ ពូជ សាសន៍ ប៉ុល ពត ចំណុចប្រវត្តិសាស្ត្រទី២ (X-16) ព្រំ ដែន កម្ពុជា – វៀតណាម (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០១៧)

]]>
https://pressocm.gov.kh/archives/82929/feed 0
សកម្មភាព សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់ ទីតាំងស្លាកស្នាមអនុស្សាវរីយ៍ ខួប លើក ទី ៤០ឆ្នាំ នៃទិវាចង់ចាំ​ដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ https://pressocm.gov.kh/archives/82926 https://pressocm.gov.kh/archives/82926#respond Tue, 20 Jun 2017 02:42:07 +0000 https://pressocm.gov.kh/?p=82926

សកម្មភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះ​រាជាណា​ចក្រ​កម្ពុជា អញ្ជើញទៅកាន់ ទីតាំងស្លាកស្នាមអនុស្សាវរីយ៍ ខួប លើក ទី ៤០ឆ្នាំ នៃទិវាចង់ចាំ​ដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០១៧)

]]>
https://pressocm.gov.kh/archives/82926/feed 0