ព័ត៌មានទូទៅ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Tue, 24 Dec 2024 04:06:42 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png ព័ត៌មានទូទៅ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 នៅក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ គម្រោងកើនឡើង៥៤% https://pressocm.gov.kh/archives/105874 https://pressocm.gov.kh/archives/105874#respond Tue, 24 Dec 2024 04:06:42 +0000 https://pressocm.gov.kh/?p=105874 យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំផ្លូវការលើកទីមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា ធៀបនឹងឆ្នាំ 2023 នៅក្នុងឆ្នាំ 2024 នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន 414 គម្រោង (កើនឡើងចំនួន 146 គម្រោងឬ 54%) មានទុនវិនិយោគ 6,900 លានដុល្លារអាមេរិក (កើនឡើង 1,973 លានដុល្លារអាមេរិកឬ 40%) ដែលអាចបង្កើតការងារសរុបប្រមាណ 33 ម៉ឺនកន្លែងក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូតដល់ 69%។

តាមសេចក្តីប្រកាសព័ត៌មានដដែលនោះដែរ បានឱ្យដឹងថា ចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយមានទំនុកចិត្តពីសហគមន៍អន្តរជាតិលើភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ 2024 ប្រហាក់ប្រហែលនឹងឆ្នាំ2023 ដែរ កម្ពុជា ទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ 2,100 លានដុល្លារអាមេរិកក្នុងនោះ 40% ជាហិរញ្ញប្បទានឥតសំណង និង 60%ជាឥណទានសម្បទាន។ ភាគច្រើននៃហិរញ្ញប្បទាន ត្រូវបានប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រមាណ 22% និងវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ច ប្រមាណ 25%។

សូមជម្រាបជូនថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នប្រតិបត្តិ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ1994 បំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំនិងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស៕

 

]]>
https://pressocm.gov.kh/archives/105874/feed 0
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញលទ្ធផលកិច្ចប្រជុំផ្លូវការលើកទី១ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា https://pressocm.gov.kh/archives/105849 https://pressocm.gov.kh/archives/105849#respond Tue, 24 Dec 2024 03:23:18 +0000 https://pressocm.gov.kh/?p=105849   

]]>
https://pressocm.gov.kh/archives/105849/feed 0
តើការជោគជ័យក្នុងការសិក្សានិងការងារកើតឡើងដោយសារអ្វី? https://pressocm.gov.kh/archives/105836 https://pressocm.gov.kh/archives/105836#respond Mon, 23 Dec 2024 03:29:02 +0000 https://pressocm.gov.kh/?p=105836 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គ្មានការជោគជ័យណាមួយអាចកើតឡើងទៅបានមិនថានៅក្នុងការសិក្សាឬការងារ ដោយយើងមិនបានខំប្រឹងប្រែងនោះឡើយ។

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានអ្នកណាម្នាក់ដែលជោគជ័យដោយគ្មានការតស៊ូ និងខំប្រឹងប្រែងនោះទេ ហើយក៏គ្មានបុគ្គលណាម្នាក់ជោគជ័យទៅបាន ដោយត្រឹមតែអង្គុយកើតទុក្ខ និងអង្គុយផឹកស្រានោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សូម្បីតែក្មួយសិស្សានុសិស្សទាំងអស់ ដែលប្រឡងជាប់និទ្ទេស A ក៏ដោយសារតែការខិតខំប្រឹងប្រែងផងដែរ។ សម្តេច ក៏បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឱ្យបាននូវផ្លូវត្រូវដើរ នឹងមានលទ្ធផលល្អនាពេលអនាគតផងដែរ៕

]]>
https://pressocm.gov.kh/archives/105836/feed 0
ហេតុអ្វីបានជាការថែរក្សាសន្តិភាព និងការទប់ស្កាត់មិនឱ្យសង្រ្គាមកើតឡើងវិញមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា? https://pressocm.gov.kh/archives/105833 https://pressocm.gov.kh/archives/105833#respond Mon, 23 Dec 2024 03:24:10 +0000 https://pressocm.gov.kh/?p=105833 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យើងមិនអាចអង្គុយសោកសៅចំពោះប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជានោះទេ ប៉ុន្តែគឺយើងត្រូវខិតខំប្រឹងប្រែងស្វែងរកនិងថែរក្សាសុខសសន្តិភាពឱ្យកម្ពុជាឡើងវិញ និងប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសឱ្យតាមទាន់ប្រទេសក្បែរខាង និងវ៉ាប្រទេសគេនៅពេលខាងមុខផងដែរ។

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈនិងផ្នត់គំនិតវិជ្ជមានចំពោះសង្គមជាតិរបស់យើង ហើយត្រូវរួមគ្នាទប់ស្កាត់កុំឱ្យប្រទេសជាតិយើងមានការវាយគ្នាឡើងវិញដូចកាលពីអតីតកាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើខ្មែរយើងមិនត្រូវគ្នានិងយោគយល់គ្នានោះទេ គឺយើងមិនអាចបញ្ចប់សង្រ្គាមទាំងស្រុងបានឡើយ ហើយយើងត្រូវចងចាំថា មានតែខ្មែរខ្លួនឯងប៉ុណ្ណោះដែលឯកភាពគ្នាឈប់ឈ្លោះវាយប្រយុទ្ធគ្នា ទើបប្រទេសជាតិយើងមានសុខសន្តិភាពរហូតដល់បច្ចុប្បន្ននេះ៕

]]>
https://pressocm.gov.kh/archives/105833/feed 0
ហេតុអ្វីបានជាកម្ពុជាសម្រេចចិត្តដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួច? https://pressocm.gov.kh/archives/105830 https://pressocm.gov.kh/archives/105830#respond Mon, 23 Dec 2024 03:09:18 +0000 https://pressocm.gov.kh/?p=105830 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចចិត្តក្នុងការដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា គឺដើម្បីបង្ហាញពីសមត្ថភាព ពង្រឹងសមត្ថភាពកម្ពុជាកាន់តែរឹងមាំ ទុកចិត្តលើខ្លួនឯង និងមានភាពម្ចាស់ការលើខ្លួនឯង។

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មុនការសម្រេចចិត្តក្នុងការដកខ្លួនចេញនេះដែរ ធនាគារពិភពលោក ក៏បានមកសួរកម្ពុជាផងដែរ តែកម្ពុជានៅតែសម្រេចចិត្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចដដែល ដើម្បីពង្រឹងសមត្ថភាពកម្ពុជាឱ្យកាន់តែខ្លាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើកម្ពុជា នៅតែបន្តរក្សាស្ថានភាពរបស់ខ្លួនស្ថិតនៅជាប្រទេសអភិវឌ្ឍន៍តិចតួច នោះប្រទេសជាច្រើន នឹងបន្តផ្ដល់ជំនួយដល់កម្ពុជា និងបន្តទទួលបានលក្ខខណ្ឌអនុគ្រោះពីប្រទេសជាច្រើនទៀតផងដែរ ប៉ុន្តែកម្ពុជាមានគោលការណ៍របស់ខ្លួនក្នុងការពង្រឹងភាពជាម្ចាស់ការរបស់ខ្លួន៕

]]>
https://pressocm.gov.kh/archives/105830/feed 0
តើរាជរដ្ឋាភិបាលមានផែនការយកភាសាវៀតណាមមកជំនួសភាសាខ្មែរដូចការចោទប្រកាន់មែនដែរឬទេ? https://pressocm.gov.kh/archives/105824 https://pressocm.gov.kh/archives/105824#respond Mon, 23 Dec 2024 03:03:44 +0000 https://pressocm.gov.kh/?p=105824 នៅក្នុងឱកាសអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣» នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រសួងអប់រំមិនបានដាក់បញ្ចូលភាសាវៀតណាមជាភាសាជាតិនោះទេ ដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលបានដាក់ទិសដៅពង្រឹងសាលាបឋមសិក្សា ពោលគឺពង្រឹងមូលដ្ឋានភាសាខ្មែរឱ្យកាន់តែរឹងមាំចាប់តាំងពីថ្នាក់បឋម ហើយរាជរដ្ឋាភិបាលគ្មានផែនការយកភាសាណាមួយមកជំនួសភាសាខ្មែរនោះទេ ជាក់ស្តែងជនជាតិខ្មែរត្រូវតែរៀនភាសាខ្មែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលឹកថា ការជំរុញការថែទាំអភិរក្សភាសាខ្មែរ និងការលើកកម្ពស់ភាសាខ្មែរគឺជាអ្វីដែលរាជរដ្ឋាភិបាល និងក្រសួងអប់រំបានដាក់ចេញ ហើយថែមទាំងជំរុញភាសាខ្មែរឱ្យទៅជាប្រព័ន្ធឌីជីថល ដូច្នេះប្រជាជនត្រូវស្រាវជ្រាវ និងក្តាប់អោយជាប់នូវទិដ្ឋភាពជាក់ស្តែង អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិរក្សភាសាជាតិ៕

 

]]>
https://pressocm.gov.kh/archives/105824/feed 0
ហេតុអ្វីបានជាក្រុមប្រឆាំង បន្តញុះញង់ប្រជាពលរដ្ឋឱ្យផ្តួលរំលំរាជរដ្ឋាភិបាល? https://pressocm.gov.kh/archives/105821 https://pressocm.gov.kh/archives/105821#respond Mon, 23 Dec 2024 02:56:47 +0000 https://pressocm.gov.kh/?p=105821 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានអ្នកនយោបាយចាស់មួយរូបនៅក្រៅប្រទេស តែងតែព្យាយាមញុះញង់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមឱ្យងើបបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងកៀរគរប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពផ្សេងៗដែលខុសទៅនឹងច្បាប់ផងដែរ។

នៅក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ដែលប្រារព្ធនៅស្រុកស្ទឺងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកផងដែរថា ដូចកាល «ព្រឹត្តិការណ៍ថ្ងៃ១៨សីហា» អ្នកនយោបាយនៅក្រៅប្រទេសរូបនោះ បានញុះញង់យុវជនឱ្យធ្វើសកម្មភាពខុសច្បាប់ក្រោមលេស ប្រឆាំងនឹងកិច្ចសហប្រតិបត្តិការ CLV-DTA ក្នុងគោលបំណងទុច្ចរិតដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា អ្នកនយោបាយចាស់នៅក្រៅប្រទេសនោះ មានចេតនាទុច្ចរិតក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ដូចនៅប្រទេសបង់ក្លាដេស ហើយគិតថា នៅពេលផែនការផ្តួលរំលំរាជរដ្ឋាភិបាលបានសម្រេច ខ្លួននឹងអាចមានឱកាសមកដឹកនាំប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា អ្នកនយោបាយចាស់រូបនោះ បានត្រឹមធ្វើជានាយករដ្ឋមន្រ្តីតាមហ្វេសប៊ុកតាំងពីឆ្នាំ២០១៣មក ហើយបុគ្គលនោះ ក៏តែងតែបរាជ័យជានិច្ចនៅក្នុងការបោះឆ្នោតម្តងៗ ដោយសារតែប្រជាពលរដ្ឋជឿជាក់និងគាំទ្រលើ សម្តេចតេជោ ហ៊ុន សែន និងគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូត៕

]]>
https://pressocm.gov.kh/archives/105821/feed 0
តើ «ផ្ការីក» របស់រាជរដ្ឋាភិបាលមានអ្វីខ្លះហើយដើម្បីផលប្រយោជន៍អ្នកណា? https://pressocm.gov.kh/archives/105814 https://pressocm.gov.kh/archives/105814#respond Mon, 23 Dec 2024 02:53:14 +0000 https://pressocm.gov.kh/?p=105814 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានអ្នកនយោបាយមួយនៅក្រៅប្រទេស បានស្រែកឱ្យប្រជាពលរដ្ឋងើបឡើងបះបោរផ្តួលរំលំរាជរដ្ឋាភិបាល ដោយប្រើពាក្យផ្ការីក ដែលបង្កប់ចេតនាទុច្ចរិតចង់ធ្វើបដិវត្តន៍ពណ៌បំផ្លាញសន្តិភាពនិងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរ។

នៅក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ដែលប្រារព្ធនៅស្រុកស្ទឺងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ការីកសម្រាប់កម្ពុជារបស់យើង គឺផ្ការីកនៃសន្តិភាព ផ្ការីកនៃគោលនយោបាយឈ្នះឈ្នះ និងផ្ការីកនៃការអភិវឌ្ឍប្រទេសជាតិរបស់យើង ដើម្បីផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋឱ្យមានសាមគ្គីភាពគ្នា ចេះស្រឡាញ់គ្នាទៅវិញទៅមក ព្រមទាំងចូលរួមថែរក្សាចំពោះសមិទ្ធផលដែលប្រទេសជាតិយើងកំពុងមាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំធ្វើសកម្មភាពទៅតាមផ្ការីកដែលចង់ដុតប្រទេសជាតិយើងឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាម និងចលាចល ប៉ុន្តែត្រូវចូលរួមជាមួយផ្ការីកនៃសន្តិភាពនិងការអភិវឌ្ឍនៃប្រទេសជាតិរបស់យើងទាំងអស់គ្នា។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ផ្ការីករបស់រាជរដ្ឋាភិបាល គឺស្រស់បំព្រងពោរពេញដោយស្នាមញញឹម ពោលគឺផ្ការីកជារបស់ប្រជាជនទាំងអស់គ្នាមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណានោះទេ ហើយផ្ការីករបស់គណបក្សប្រជាជនកម្ពុជា គឺកែប្រែពីដីដែលក្រៀមស្វិតស្រពោន ដីដែលមានគ្រាប់មីន ទៅជាដីសួនច្បារ សួនកសិកម្មដើម្បីបម្រើដល់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែស្រស់បំព្រង៕

]]>
https://pressocm.gov.kh/archives/105814/feed 0
តើរាជរដ្ឋាភិបាល ពិតជាធ្វើបាបប្រជាពលរដ្ឋដូចការចោទប្រកាន់មែនឬ? https://pressocm.gov.kh/archives/105802 https://pressocm.gov.kh/archives/105802#respond Sat, 21 Dec 2024 05:21:27 +0000 https://pressocm.gov.kh/?p=105802 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានការលើកឡើងពីចំណុចអវិជ្ជមានដែលបានចោទប្រកាន់ថា រាជរដ្ឋាភិបាលធ្វើបាបប្រជាជន យកដីប្រជាជន ប៉ុន្តែរាជរដ្ឋាភិបាល មិនដែលខ្វល់ពីការចោទប្រកាន់ខុសពីការពិតនោះទេ ពោលគឺរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានផលជាក់ស្តែងតែម្តង។

នៅក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ដែលប្រារព្ធនៅស្រុកស្ទឺងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានការចោទប្រកាន់ពីចំណុចអវិជ្ជមានរបស់បុគ្គលមួយចំនួនមកលើរាជរដ្ឋាភិបាល ប៉ុន្តែពួកគេមិនដែលបានមើលឃើញពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្នុងការចុះបញ្ជីនិងចែកបណ្ណកម្មសិទ្ធិជូនប្រជាជនរាប់លានគ្រួសារនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នឹងធ្វើឡើងនៅទូទាំងប្រទេស ខណៈកម្មវិធីនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញ និងលើកកម្ពស់ជីវភាពពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា គណបក្សប្រជាជន តែងតែគិតគូរនិងដោះស្រាយរាល់ទុក្ខលំបាកបញ្ហារបស់ជាពលរដ្ឋគ្រប់កាលៈទេសៈនឹងធ្វើអ្វីៗដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ហើយសម្តេច ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានផ្ដល់ការទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារាជរដ្ឋាភិបាលអាណត្តិថ្មីនិងខិតខំបន្តការអភិវឌ្ឍន៍ប្រទេសជាតិដើម្បីឆ្លើយតបនឹងការទុកចិត្តការផ្ដល់យុត្តិធម៌របស់ប្រជាពលរដ្ឋ៕

]]>
https://pressocm.gov.kh/archives/105802/feed 0
ឯកឧត្តមប្រេសិតពិសេសបារាំង​ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា https://pressocm.gov.kh/archives/105785 https://pressocm.gov.kh/archives/105785#respond Fri, 20 Dec 2024 13:19:17 +0000 https://pressocm.gov.kh/?p=105785 នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Olivier POIVRE D’ARVOR I ប្រេសិតពិសេសរបស់ប្រធានាធិបតីបារាំង ទទួលបន្ទុកសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់មហាសមុទ្រនិងតំបន់ប៉ូល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រេសិតពិសេសបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀត។ ឯកឧត្តមក៏មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត។ ជាមួយគ្នានោះ ឯកឧត្តមប្រេសិតពិសេសក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបារាំង-កម្ពុជា ហើយឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹងត្រូវ​លេីកកម្ពស់ជាលំដាប់ទៅថ្ងៃអនាគត។ ឯកឧត្តមប្រេសិតពិសេស ក៏បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិបតី​ថា​ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង សូម​អញ្ជើញ​សម្ដេចបវរធិបតី ចូលរួមក្នុងសន្នីសិទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ដែលនឹងប្រារព្ធឡេីងនៅទីក្រុងនីស សាធារណរដ្ឋបារាំង​ នាខែមិថុនា​ ឆ្នាំ២០២៥​ ខាងមុខនេះ​ ផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែករបស់ប្រទេសបារាំងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ដូចសព្វថ្ងៃ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនង និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងចូលរួមចំណែកកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលមិនត្រឹមតែរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងវិស័យឯកជន និងវិស័យឯកជន ផងដែរ។ សម្តេច​បវរ​ធិបតី​ ក៍បាន​អរគុណ​ឯកឧត្តម ប្រធានាធិបតីបារាំង​ ដែលបាន​អញ្ជើញ​សម្តេចបវរធិបតី​ចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣​ នេះ​ ហេីយសម្តេចបវរធិបតីនឹង​ពិចារណា​ដោយ​យកចិត្តទុកដាក់ចំពោះការអញ្ជេីញនេះ។

សម្ដេចបវរធីបតី និងឯកឧត្តមប្រេសិតពិសេស ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាមួយចំនួន លេីបញ្ហការប្រែប្រួលអាកាសធាតុជាសកល, ក៏ដូចជាផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិក ដែលរួមចំណែកទៅដល់ការការពារបរិស្ថាន និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសកលផងដែរ៕

]]>
https://pressocm.gov.kh/archives/105785/feed 0