វីដេអូ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Wed, 25 Dec 2024 11:42:37 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png វីដេអូ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ https://pressocm.gov.kh/archives/105888 https://pressocm.gov.kh/archives/105888#respond Wed, 25 Dec 2024 03:42:32 +0000 https://pressocm.gov.kh/?p=105888

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង …

Download (PDF, 310KB)

]]>
https://pressocm.gov.kh/archives/105888/feed 0
ព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព «សម្តេចព្រះរាជគ្រូ បួរ គ្រី-ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» https://pressocm.gov.kh/archives/105122 https://pressocm.gov.kh/archives/105122#respond Sat, 07 Dec 2024 08:48:36 +0000 https://pressocm.gov.kh/?p=105122

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានយាងបើកព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី នៅក្នុងវត្តស្វាយពពែ ភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅក្នុងពិធីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានមានព្រះរាជសុន្ទរកថាផងដែរ។ ខាងក្រោមនេះជា ព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព «សម្តេចព្រះរាជគ្រូ បួរ គ្រី-ព្រះករុណា ព្រះមហាក្សត្រ សីហមុនី»៖

]]>
https://pressocm.gov.kh/archives/105122/feed 0
សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីបើកទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ឆ្នាំ២០២៤ https://pressocm.gov.kh/archives/105917 https://pressocm.gov.kh/archives/105917#respond Sun, 01 Dec 2024 11:33:35 +0000 https://pressocm.gov.kh/?p=105917


CMF:


[ផ្ដើមសេចក្ដីអធិប្បាយ១]

សួស្ដីអ្នកទាំងអស់គ្នា! មាននរណាអត់បានគេងទេយប់មិញ? ឬមួយក៏យល់សប្តិឃើញរត់ដូចខ្ញុំដែរ?

Good morning, everyone! I hope everyone has a good rest. I hope no one dreams about running like myself.

[ចប់សេចក្ដីអធិប្បាយ១]

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមក្នុងពិធីបើក​ “ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ឆ្នាំ២០២៤” ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍មួយដ៏ធំប្រចាំឆ្នាំនៅលើទឹកដីអង្គរនេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំ​សូមថ្លែងអំណរគុណ អត្តពលិកជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមរត់ប្រណាំង ដើម្បីគាំទ្រដល់យុទ្ធនាការអប់រំ សុខភាពសាធារណៈ និងគាំទ្រដល់សកម្មភាពសប្បុរសធម៌ ជា​ពិសេស ការចូលរួមជួយដល់ជនរងគ្រោះដោយសារគ្រាប់មីន … ខ្ញុំសូមកោតសរសើរ​ចំពោះ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដៃគូសហការ និងតួអង្គពាក់ព័ន្ធ​​ទំាងអស់ដែលបាន​ខិតខំ​អស់កម្លាំងកាយចិត្ត ​ក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះបានយ៉ាងទៀងទាត់  ហើយកាន់តែមាន​ប្រជាប្រិយភាពឡើង  ពីមួយឆ្នាំ ទៅមួយឆ្នាំ។

ទឹកដីអង្គរដ៏ពិសិដ្ឋ គឺ​ជាបេតិកភណ្ឌ នៃមនុស្សជាតិ និងជារតនសម្បត្តិដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរយើង។ នេះពិតជាមោទនភាពរបស់យើង ដែលបានទទួលស្វាគមន៍អត្តពលិកជាតិ និងអន្តរជាតិ មករត់កម្សាន្ត យ៉ាងសប្បាយជារៀងរាល់ឆ្នាំ ជាពិសេស ឆ្នាំ២០២៤ នេះ យើង​បានបំបែកកំណត់ត្រាថ្មី​ ដោយ​មាន​អ្នកចូលរួមច្រើនជាងគេ រហូតដល់ទៅ (ជិត ១ម៉ឺន៤ពាន់នាក់ ) មកពី​  ៨៧ ប្រទេស។ ការចូលរួមរបស់កីឡាករ​អាជីព និងមិនអាជីពទាំងអស់ មកពីបណ្តាប្រទេសជាច្រើន គឺជាសក្ខីភាព​យ៉ាងជាក់ច្បាស់​ពីសន្តិភាព និងស្ថិរភាពនយោបាយ​របស់កម្ពុជា​។ […]

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

“កីឡារស់ក្នុងសន្ដិភាព” គឺជាពាក្យស្លោកដ៏ស័ក្តិសមបំផុតសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់​ពិភពលោក​ នាពេលបច្ចុប្បន្ននេះ ហើយ​ខ្ញុំ​សង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះ នឹងនាំជូន​ អត្តពលិកជាតិ-អន្តរជាតិ នូវ​ស្នាមញញឹម សុវត្ថិភាព និងភាពកក់ក្ដៅ ពោរពេញដោយអនុស្សាវរីយ៍ដ៏ល្អៗ ដែលមិនអាចបំភ្លេចបាន។

ជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំ​ក៏សូមថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភគាំទ្រទាំងអស់​ ជាពិសេស ក្រុមហ៊ុនធានារ៉ាប់រង Manulife ដែលជាអ្នកឧបត្ថម្ភធំ ក្នុងការរៀបចំទិវារត់ប្រណាំងអន្តរជាតិនេះឡើង ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ រហូតមក។

[ផ្ដើមសេចក្ដីអធិប្បាយ២]

Before concluding, I would like to say a few words to our international friends participating in this year 29th Angkor Wat International Half Marathon. First, I would like to say welcome to those of you who visit Cambodia for the first time and welcome back to those who visited Cambodia before. Your participations today contribute to making this year half marathon a record-breaking event with participants reaching 14,000 people from 87 countries, the highest number in this annual half marathon event first started 28 years ago in 1996.

We come together here today not just for enjoyable experience participating in the half marathon, but for a very noble cause as this marathon is organized in support of charitable work benefitting children, people in needs and people with disabilities, especially landmine victims.

I wish you have a very good run and at the same time do enjoy the beautiful and peaceful environment of this magnificent Angkor Wat temple complex.

I also hope that, beside joining the marathon, you have a chance to experience our Cambodian culture and hospitality in and around Siem Reap, which was once the heart of our Khmer Empire.

May I wish everyone a nice and enjoyable run!

[ចប់សេចក្ដីអធិប្បាយ២]

ជាទីបញ្ចប់ ខ្ញុំក៏សូមអរគុណដល់អត្តពលិកជាតិ និងអន្តរជាតិ ដែលបានចំណាយពេលវេលា និងថវិកា​ ចូលរួម​ក្នុងព្រឹត្តិការណ៍កីឡាដ៏សប្បាយរីករាយនេះ និងសូមបន្តគាំទ្រដល់ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត នៅឆ្នាំខាងមុខ​បន្តទៀត។

ខ្ញុំ​សូមជូនពរអ្នកចូលរួម​ទាំងអស់, សូម​ទទួលបាននូវសុខភាពល្អ, ភាពសប្បាយរីករាយ និង មានសេចក្ដីសុខគ្រប់ប្រការ! ហើយសង្ឃឹមជួបគ្នាម្ដងទៀត ដូចឯកឧត្ដម ថោង ខុន បានប្រកាស នៅខែ១២ ឆ្នាំ២០២៥ ខាងមុខ។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

Just like H.E. Thong Khon said, before I finish, lastly, I hope to see you again in December 2025. Thank you!

[ចប់សេចក្ដីអធិប្បាយ៣]

]]>
https://pressocm.gov.kh/archives/105917/feed 0
សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, សម្ពោធ «សមិទ្ធផលនានានៅតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ” https://pressocm.gov.kh/archives/105905 https://pressocm.gov.kh/archives/105905#respond Fri, 29 Nov 2024 09:05:25 +0000 https://pressocm.gov.kh/?p=105905


CMF:

ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធស​ភា រដ្ឋសភា និងរាជរដ្ឋាភិបាល
គណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ​​ ក្មួយៗសិស្សានុសិស្ស និងអង្គពិធីទាំងមូលជាទីមេត្រី!

(១) នយោបាយឈ្នះឈ្នះ ប្រែក្លាយសមរភូមិប្រយុទ្ធទៅជាការបង្រួបបង្រួមជាតិ និងដោះស្រាយវិវាទដីធ្លី

ថ្ងៃនេះ ខ្ញុំមានកិត្តិយសនិងសប្បាយរីករាយដែលបានចូលរួមអបអរសមិទ្ធផលធំធេងនៅតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ​​។ កន្លែងនេះសម្បូរភ្លើង។ គ្រាន់តែចុះយន្តហោះមកដូចគេបើកម៉ាស៊ីនត្រជាក់ចោលតែម្ដង។ នៅភ្នំ​ពេញ មិនសូវរងា។ នៅបឹងជង្រុក បើកម៉ាស៊ីនត្រជាក់ចោលតែម្ដង។ សុខចិត្តពាក់អាវរងា។ សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយប្រគេនព្រះ​តេជព្រះគុណដែលគង់ក្នុងភូមិនេះ ក៏ដូចជាលោកតា លោកយាយ អ៊ំ ពូមីង បងប្អូនទាំងអស់។ តាមពិត កន្លែងនេះ មុននឹងកូវីដ-១៩ សម្ដេចតេជោមកសម្ពោធ(ទេតើ) ព្រោះនេះជាស្នាដៃនៃការដោះស្រាយនយោបាយឈ្នះឈ្នះ ២តង់នៅកន្លែងនេះ។ នយោបាយឈ្នះឈ្នះមួយតង់ដំបូង គឺប្រែក្លាយពីសមរភូមិនៃការវាយគ្នាទៅជាកន្លែងការបង្រួបបង្រួម។ នយោបាយឈ្នះឈ្នះមួយទៀត គឺដោះស្រាយវិវាទដីធ្លី។ អម្បាញ់មិញ ជួបជាមួយពូៗ … ជាអតីតយុទ្ធជន។ អ្នកខ្លះសុទ្ធតែពិការដោយសារសង្រ្គាម។ តែសំណាងដែលនៅមានជីវិត។ យុទ្ធមិត្តរបស់ពូៗភាគច្រើនប្រហែលពលីនៅសមរភូមិហើយ។ នេះជាកន្លែងមានបន្សល់ដោយមីន។

ចូលមក ឃើញក្នុងរូបភាពដែលតាំងបង្ហាញ មិនមានផ្លូវផង។ ជិះគោយន្តមក ហើយគ្រឿងចក្រចូលមកដំបូងគឺកប់តែម្ដង អត់មានផ្លូវបេតុងអញ្ចេះទេ។ ដែលថា យើងពុះពារនៅក្នុងការកសាងនៅកន្លែងនេះ ជាស្នាដៃ និងការចង្អុលបង្ហាញពីសម្ដេចតេជោ បានផ្ដល់នូវយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៏បានផ្ដល់យុត្តិធម៌ដល់សម្ដេចតេជោ តាមរយៈការចូលរួម។ បើសិនជាប្រជាពលរដ្ឋមិនចូលរួម មិនជឿលើសម្ដេចតេជោទេ ដោះមិនចេញទេ។ បើជឿតាមអ្នកបំផុសនៅក្រៅប្រទេសនោះ ឬមួយក៏អ្នកនយោបាយ​មួយចំនួនដែលហៅទៅស្ទឹងមានជ័យហើ​យសន្យានោះ។ ឥឡូវហ្នឹងក៏គេកំពុងតែប្រើ(វិធីចាស់គំរឹលហ្នឹង)ដែរ។ ប៉ុន្មានខែមុន ក្រុមនេះបានឆ្លៀតប្រើក្មេងៗ នៅជប៉ុន (ដែល)ប៊ិះ(តែនាំដល់ការ)ដុតប្រទេស។ សម្ដេចទាំងពីរ បានផ្ដាំផ្ញើ និងជូនពរផងចំពោះលោកតា លោកយាយ អ៊ំ ពូមីង ក្មួយៗទាំងអស់ ដែលមកចូលរួមនៅទីនេះ ឲ្យជួបប្រទះតែសេចក្ដីសុខ ពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត។

(២) ២៩ ធ្នូ ២០២៤ ជាខួប ២៦ឆ្នាំនៃ​ ទិវាសន្តិភាព ដែលនយោបាយឈ្នះឈ្នះបានបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា

សូមអរគុណដល់ប្រជាពលរដ្ឋអ្នកបឹងជង្រុក ដែលបានផ្ដល់ការជឿទុកចិត្តលើការដឹកនាំរបស់សម្ដេច តាមរ​យៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងចំពោះការខិតខំរបស់គណបក្សប្រជាជនកម្ពុជាដែលជួយដល់ប្រ​ជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ នេះគឺជាអ្វីដែលជាសក្ខីភាពនៃការបោះឆ្នោតកន្លងទៅ។ ទីនេះមានការគាំទ្រគណបក្សប្រជាជនច្រើនលើសលប់។ ខ្ញុំសូមពាំនាំពីសំណាក់សម្ដេចតេជោ ដែលជាប្រធានគណបក្ស ថ្នាក់ដឹកនាំ សម្ដេចអនុប្រធាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ នូវការថ្លែងអរគុណណាស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានផ្ដល់នូវយុត្តិធម៌ និងជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បម្រើប្រជាជន ជាពិសេស សម្ដេចតេជោតែម្ដង។ ​ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន បានធ្វើរបាយការណ៍ត្រួសៗ រួចមកហើយ ប៉ុន្តែអ្នកដែលបានដឹងរឿងច្រើនជាងហ្នឹង គឺអ្នកដែលនៅផ្ទាល់ និងឃើញផ្ទាល់។ ខ្ញុំបានឃើញរូបថតពីរបីសន្លឹកទេ។ ខ្ញុំមិនបានមកកន្លែងនេះផ្ទាល់ពេលដែលលំបាកទេ។ មានតែអ្នកដែលឆ្លងកាត់ការលំបាក ជាពិសេសប្រជាពលរដ្ឋ អ៊ំ ពូមីង ដែលនៅទីនេះតែម្ដងដែលបានឃើញ(ស្ថានភាព)កាលមុនយ៉ាងម៉េច និងឥឡូវយ៉ាងម៉េច។ នៅសល់តែ ១ខែគត់ ថ្ងៃនេះថ្ងៃ២៩ ខែវិច្ឆិកា ថ្ងៃ២៩ ខែធ្នូ គឺយើងគម្រប់ខួប ២៦ឆ្នាំ​ ទិវាសន្តិភាព ដែលរាជរដ្ឋាភិបាលចេញអនុក្រឹត្យឆ្នាំទៅ។ ឆ្នាំនេះជាឆ្នាំទីមួយ ដែលយើងអបអរសាទរដោយបង្កើតជាថ្ងៃឈប់សម្រាកនៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២៤ ត្បិតយើងបានកំណត់យកថ្ងៃ២៩ ខែ១២ ឆ្នាំ១៩៩៨ ជាថ្ងៃដែលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ បានបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា

(៣) នយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមបង្រួបបង្រួមទឹកដី ​និងប្រទេសទាំងមូលគ្រប់គ្រងដោយរដ្ឋាភិបាលតែមួយ ២៦ ឆ្នាំហើយ

នយោបាយឈ្នះ​ឈ្នះរបស់សម្ដេចតេជោដែលបញ្ចប់សង្រ្គាមក្នុងរយៈពេល ៥០០ឆ្នាំ (ចុងក្រោយ)នេះ មានលក្ខណៈពិសេស២ … ទី១ គឺបញ្ចប់សង្រ្គាមហើយបង្រួបបង្រួមទឹកដី។ យើងអត់មានតំបន់អបគមន៍ ដូចពីមុនទេ ក្នុងពេល ៥០០ឆ្នាំ។ ក្នុងពេល ៥០០ឆ្នាំនេះ យើងមិនដែលមាន​ការបង្រួបបង្រួមទឹកដីពេញទេ សូម្បីតែជំនាន់មុនរដ្ឋប្រហារក៏នៅមានតំបន់ដាច់ដោយដុំ ជាពិសេសនៅភូមិភាគ ៥នេះ ដូចតំបន់ភ្នំវាយចាបក៏មានចលនាតស៊ូ ចលនាអីផ្សេងៗ ដែលយើងមានខ្មែរប៉ុន្មានពណ៌ឯណោះ។ នៅសំឡូត នៅខាងពោធិសាត់អី កន្លែងដែលពិបាក ជិតខាងកោះកុងអី ក៏មានតំបន់ដាច់ដែរ។ អញ្ចឹង លក្ខណៈពិសេសឥឡូវនេះគឺយើងអត់មានតំបន់ណាដែលថាមិនមានការគ្រប់គ្រងដោយរដ្ឋាភិបាលតែមួយ សាមគ្គីគ្នា ភ្ជាប់តគ្នានោះទេ។ ទី២ គឺ២៦ឆ្នាំ យើងគិតថាដូចមិនយូរទេ ប៉ុន្តែ បើ​យើងមើល ៥ឆ្នាំ ជាពេលវេលាមួយដែលសន្តិភាពអាចនៅបានយូរជាងគេ។ ឮចាស់ៗថា «ខ្មែរបានតែមួយឆ្អិនកំពឹស» ព្រោះប្រវត្តិសាស្រ្ត រួបរួមគ្នាបានតែបន្តិច ក៏តាំងសង្រ្គាមវិញ។ សូម្បីតែជំនាន់ព្រះករុណាដែលបានឯករាជ្យ ១៩៥៣ ​ហើយឆ្នាំ១៩៧០ យើងសង្រ្គាមឡើងវិញ។ ឥឡូវ ២៦ឆ្នាំ អញ្ចឹងបើក្នុង ៥០០ឆ្នាំ មានតែពេលហ្នឹងទេដែលសន្តិភាពនេះរយៈពេលវែង។ អញ្ចឹងលក្ខណៈពិសេសពីរនេះ។

(៤) បរទេសចង់ដឹងថា “ហេតុអីបានជាកម្ពុជាបញ្ចប់សង្រ្គាមបានដោយមានចីរភាព”

កាលពីសប្ដាហ៍មុន មានកិច្ចប្រជុំអន្តរជាតិនៅភ្នំពេញ។ តំណាងសភាពីបណ្ដាប្រទេសច្រើនប្រទេសណាស់ មានពីទ្វីបអាហ្រ្វិកផង ពីអាមេរិកឡាទីនផង ពីអឺរ៉ុបផង អាស៊ីផង មកប្រជុំគ្នា។ ទាំងគណបក្សទាំងសភា សុទ្ធតែនិ​យាយពីប្រធានបទសន្តិភាព ការបង្រួបបង្រួមជាតិ និងការអត់ឱន។ កាលពីដើមសប្ដាហ៍ ខ្ញុំទៅសៀមរាបដែលយើងធ្វើម្ចាស់ផ្ទះនៃវេទិកាកិច្ចប្រជុំសន្ធិសញ្ញា​​អូតាវ៉ា ដែលប្រឆាំងមីន ពិសេសមីនប្រឆាំងមនុស្ស ដែលបរទេសមកសិក្សាចង់ដឹងថា “ហេតុអីបានជាកម្ពុជាបញ្ចប់សង្រ្គាមបានដោយមានចីរភាព” ដែលមិនមែនជាបទឈប់បាញ់ ក្រោយមកពីរបីឆ្នាំក៏បាញ់គ្នាឡើងវិញ។ ពីរថ្ងៃមុន នៅ Gaza នៅ Lebanon មានការប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែល និង Hezbollah ដែលអ៊ីស្រាអែលហៅថាជាក្រុមឧទ្ទាមឬចលនាតស៊ូ។ មិនទាន់បានប៉ុន្មានផង យប់មិញ ក៏មានការបាញ់គ្នាវិញ។ ទាហានមួកខៀវយើងជិត ២០០ នាក់នៅទីនោះ។ ខ្ញុំបានទូរស័ព្ទទៅសួរឯកឧត្ដម ទៀ សីហា។ ទាក់ទងឲ្យជាប់។ ថ្ងៃខ្លះ ប្រាប់ថាគេបាញ់ប្លោងមកគ្មានដឹងថាទាហាន UNទេ។ បាញ់មករបួសទាហាន UN ប៉ុន្មាននាក់។ ដាក់សុទ្ធតែរថក្រោះបាញ់តែម្ដង មិនមែនបាញ់ដោយចៃដន្យទេ។ អញ្ចឹង ការស្វែងរកសន្តិភាពមិនងាយស្រួលនោះទេ តែបាញ់គ្នា បង្កើតកំហឹង ការសងសឹក ទេដែលងាយស្រួល។

(៥)  បឹងជង្រុកជាជាសក្ខីកម្មកាកសំណល់សង្រ្គាម ឥឡូវមានក្ដីសង្ឃឹមថ្មីជាក់ស្ដែង

កាលពីសប្ដាហ៍មុនធ្វើសុន្ទរកថានៅភ្នំពេញ និងដើមសប្ដាហ៍នៅសៀមរាប តែថ្ងៃនេះ ខ្ញុំនិយាយនៅតំបន់ដែលធ្លាប់មានសង្រ្គាម និងតំបន់ដែលពោរពេញទៅដោយមីន។ កាលពីទសវត្សរ៍ទី៩០ ជំនាន់មុននយោបាយឈ្នះឈ្នះ (ដែលដែនដី)ភាគច្រើន(មាន)សន្តិភាព កន្លែងនេះ(នៅជា)តំបន់ដែលវាយគ្នា(នៅឡើយ)។ យើងអាចឃើញថា សមិទ្ធផលដែលយើងសម្ពោធនៅថ្ងៃនេះវាភ្ជាប់នឹងទិដ្ឋភាពជាក់ស្ដែង។ អ្នកអង្គុយសុទ្ធតែអ្នកសល់ពីសង្រ្គាម អ្នកដែលរបួស ពិការ តែនៅសល់ជីវិត។ មិនស្រួលមានចៅច្រើនផង។ ថ្ងៃមុន ខ្ញុំជួបជាមួយអតីតយុទ្ធជនពិការនៅបញ្ជាការដ្ឋានកោះឆ្នេរ។ គាត់ពិការមែន តែសួរទៅថាមានកូន៦។ ខ្ញុំសួរថា ចុះមុនពិការកូនប៉ុន្មាន? មុនពិការ កូន២ ទេ។ គាត់និយាយប្រាប់ខ្ញុំថា មានអីធ្វើ មានតែហ្នឹង។ កាលសង្រ្គាមរវល់តែឡើងច្បាំងមួយឆ្នាំមកផ្ទះម្ដង។ ឥឡូវ គាត់មានកូន ៦ ហើយមានចៅ(ទៀត)។ យ៉ាងណាក្តី គាត់មានសំណាងជាងយុទ្ធមិត្តរបស់គាត់ដែលស្លាប់នៅសមរភូមិ​។ អញ្ចឹង ទីនេះហើយដែលយើងឃើញពីសក្ខីភាព កាកសំណល់ពីសង្រ្គាម ទាំងមីន ទាំងរូបភាពខ្លះៗ និងទាំងប្រជាពលរដ្ឋដែលរងគ្រោះ។ ប៉ុន្តែ យើងក៏ឃើញនូវក្ដីសង្ឃឹមថ្មីដែលបានផ្ដល់ឲ្យជាក់ស្ដែង។ ខ្ញុំសួរថា ​២០ឆ្នាំមុន (មាននរណា)ដែល(បាន)គិតថា (ទីនេះនឹង)មានផ្លូវបេតុងក្នុងភូមិទេ? មិនដែលគិតទេ។ មិនដឹងថាថ្ងៃណា ពេលណា ឬអនាគតយ៉ាងម៉េចផង។ មែនទេ? ទើបចប់បាញ់គ្នា។ មិនដឹងឈប់បាញ់គ្នាយូរឬអត់?

(៦) យើងបន្តកសាងទៀត ដរាបណាសង្រ្គាមអវត្តមានពីបឹងជង្រុក

ទើបនឹងមកនៅឆ្នាំ១៩៩៨ មិនដឹងថាត្រឡប់ទៅវាយគ្នាពេលណាវិញផង។ ការដោះស្រាយវិវាទដីធ្លីមិនទាន់បានអីផងខ្ញុំឃើញរូប(ដែល)មានក្រុមខុសគ្នា … យើងឈប់វាយគ្នា(ក្នុងសង្គ្រាម) ប៉ុន្តែនៅមានជម្លោះដីធ្លី។ ថ្ងៃនេះយើងបានឃើញបានផល(ជាក់ស្តែង) ដោយសារចក្ខុវិស័យដឹកនាំរបស់សម្ដេចតេជោ ក្រុមការងារច្បាស់លាស់ មានការចូលរួមរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់​ កម្លាំងប្រដាប់អាវុធទាំងអស់។ អម្បាញ់មិញមានទាំងប៉េអឹម មានទាំងប៉ូលីស ទាហានចូលរួម ដើម្បីយើងយកវិធីដោះស្រាយដោយសន្ដិវិធីនិងឈ្នះឈ្នះ។ ប៉ុន្តែសំខាន់ការចូលរួមរបស់ប្រជាពលរដ្ឋ ទាំងអ្នកដែលមានម្ចាស់កម្មសិទ្ធិដែលផ្ដល់ឱ្យ ទាំងអ្នកដែលត្រូវមកទាមទារថ្មី ដោះស្រាយតាមរបៀបឈ្នះឈ្នះ។ ពិតណាស់ យើងមានអ្នកដែលញុះញង់ពីខាងក្រោយ ជំរុញរឿងនេះ តែប្រជាពលរដ្ឋបានញែកគេចេញ ហើយរួមគ្នាដោះស្រាយ។ ខ្ញុំក៏មានការសប្បាយរីករាយ។

ជួបនឹងមេដឹកនាំធំៗ (កាលពី)អាទិត្យមុន សភាក្ដីគណបក្សអន្តរជាតិក្ដី ខ្ញុំបានប្រាប់ថា “បើយើងមើលតម្លៃនៃសន្តិភាព យើងត្រូវមើលទាំងពីរ។ ទី១ ពេលដែលមានសន្តិភាព ដែលពេលខ្លះយើងមើលមិនសូវឃើញទេ តែតម្លៃវាកើនខ្លាំងនៅពេលដែលវាបាត់។ សន្តិភាពឱ្យយើងទៅមុខ បាត់បង់នៃសន្តិភាពធ្វើឱ្យយើងដើរថយក្រោយ។ មិនបាច់មើលអីច្រើនទេ។ ខ្ញុំឱ្យគាត់មើលនៅ អ៊ុយក្រែន (ដែល)ក្រុងមួយចំនួន ៣ឆ្នាំមុនសង្រ្គាម រីក(ចម្រើន) ឥឡូវខ្ទេច។ ហ្គាហ្សា​ ប៉ុន្មានឆ្នាំមុន វាយគ្នា រូបភាពបង្ហាញមានក្រុង (អគារខ្ពស់ៗ)អី ឥឡូវឡើងខ្ទេច។ គ្រាប់បែកមួយៗ ខ្ទេចអស់តែម្ដង។ សូម្បីតែលីបង់ អគារ ២០ជាន់ សង់យ៉ាងហោចណាស់ ២ឆ្នាំ ដាក់តែមួយគ្រាប់ទៅទាំងអស់។ អញ្ចឹង នៅទីនេះ ពេលដែលអវត្តមានសង្រ្គាម យើងកសាងបានប៉ុណ្ណេះ យើងនឹងបន្តទៀតដរាបណាសង្រ្គាមអវត្តមានពីបឹងជង្រុក

(៧) ហេដ្ឋារចនាសម្ព័ន្ធកម្រិតភូមិ តែស្អាតជាងស្រុក

អញ្ចឹង ប្រជាពលរដ្ឋនៅទីនេះ អាចចូលរួមទប់កុំឱ្យមានសង្រ្គាមទៀត ទាំងសង្រ្គាមវាយគ្នា ទាំងសង្រ្គាមរវាងប្រ​ជាជននិងប្រជាជន តាមការញុះញង់របស់អ្នកមួយចំនួន។ តើយើងធ្វើបានទេ? (សម្លេងឆ្លើយ) បាន។ ចង់អ្នកណាមកឃោសនា​ថា “មក នាំគ្នាទៅដុតអគាររដ្ឋបាលចោល” អ៊ំពូមីងមិនជឿតាមទេ មែនទេ? ឥឡូវមានគេកំពុងស្រែកកោកៗ ពីខាងក្រៅ បង្កើតចលនាតស៊ូអី ហៅប្រជាជនឱ្យងើបឡើងបះបោរ។ ឥឡូវ យើងកសាងបានប៉ុណ្ណេះហើយ សូមកុំស្ដាប់។ សូមជឿលើរដ្ឋាភិបាល។ រួមគ្នាកសាងភូមិយើងឱ្យកាន់តែល្អថែមទៀត។ ឥឡូវមានសាលាបឋម។ អម្បាញ់មិញ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន (ម្ដងនេះលើកសំណើនៅលើវេទិកា) ឱ្យខ្ញុំឆ្លើយយ៉ាងម៉េច។ ចាំបន្តិចទៀតខ្ញុំឆ្លើយ។ គេរាយការណ៍ពីប្រវត្តិ តែអត់រាយការណ៍រឿងសំណើទេ។ នេះហើយជាការវិវត្ត។ ខ្ញុំចុះមកអម្បាញ់មិញ ឃើញហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ កម្រិតភូមិ ស្អាតជាងក្រុង ស្អាតជាងស្រុកច្រើន។ គាត់ថា ធ្វើទុកឱ្យហើយ។ ក្រោយទៅជាអីទៀត អាហ្នឹងចាំរដ្ឋបាលខាងមហាផ្ទៃគិតគូរមើល ព្រោះហេដ្ឋារចនាសម្ព័ន្ធ ប្រ​ជា​ជនច្រើននេះ យើងគិតយ៉ាងម៉េច? សំខាន់គឺអញ្ចឹង។ តែអត់សន្តិភាព ភូមិស្រុកខ្ទេចអស់រលីង អស់ទាំងមនុស្ស។ ឥឡូវយើងកើនពីព្រៃទៅជាកន្លែង(ភូមិអភិវឌ្ឍ)ហ្នឹង។ ពីព្រៃឫស្សីទៅជាកន្លែងដែលមានចំការ មានផ្ទះ មានអីហ្នឹង នេះគឺជាកិច្ចការសំខាន់ណាស់។

(៨) ក្រោយមានសន្ដិភាព រាជរដ្ឋាភិបាលត្រូវការ២០ ឆ្នាំដើម្បីបញ្ចប់សង្រ្គាមដីធ្លី

សូមអរគុណជូនឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដែលបានធ្វើរបាយការណ៍អម្បាញ់មិញនេះអំពីវឌ្ឍនភាព និងភាពស្មុគស្មាញ។ ក្នុងរបាយការណ៍នេះ បញ្ជាក់ថា សន្តិភាព នយោបាយឈ្នះឈ្នះ ឈប់វាយគ្នានៅឆ្នាំ១៩៩៨។ ប៉ុន្តែ យើងត្រូវការ២០ ឆ្នាំទៀត ដើម្បីបញ្ចប់សង្រ្គាមរវាងប្រជាជនរឿងដីធ្លី។ បានន័យថាម៉េច? ជម្លោះងាយស្រួលនឹងកើតឡើង ងាយបង្កើតទំនាស់រវាងប្រជាជននិងប្រជាជន។ កម្លាំងប្រដាប់អាវុធ ឯកភាពគ្នា ប៉ុន្តែជម្លោះដីធ្លីនៅតែមាន ហើយជាពិសេស បើមានការលូកដៃក្នុងន័យណាមួយ(ពីជនណាមួយ)។ ប៉ុន្មានថ្ងៃមុន ខ្ញុំបិទសន្និបាតក្រសួងដែនដី។ ទិសដៅរបស់យើងគឺលុបបំបាត់បញ្ហាតាមរយៈការវាស់វែង ការចុះបញ្ជី និងរៀបប្លង់ដីឱ្យបានកម្មសិទ្ធិជូនប្រ​ជា​ពលរដ្ឋ​ (កំណត់)កន្លែងណាដីរដ្ឋ (និងកន្លែងណាដីប្រជាពលរដ្ឋ) ដើម្បីបញ្ចប់សង្រ្គាម(ដីធ្លី)។ ឱ្យដឹងកម្មសិទ្ធ ថ្ងៃក្រោយត្រូវធ្វើអីផ្សេងទៀត ដោះដូរអីយ៉ាងម៉េច ប្រជាពលរដ្ឋមានសិទ្ធិ កុំឱ្យកាន់កាប់ទៅលើដីមួយ អត់មានថាដីហ្នឹងប្រាកដប្រជា …។

(៩) មន្ត្រីជាង ៥ពាន់នាក់ ថវិកា ១០០លានដុល្លារ ដើម្បីបញ្ចប់វាស់វែងនិងចេញបណ្ណកម្មសិទ្ធ ១លានកន្លះក្បាលដី

កុំឱ្យនៅៗ ស្រាប់តែមានមួយក្រុមមកថា ហ្នឹង(ជាដី)របស់គាត់ ឧទាហរណ៍។ ដោយសារយើងមិនមានប្លង់រឹង។ អញ្ចឹងមានតែជំរុញ(ការចេញប្លង់កម្មសិទ្ធិ)។ អាណត្តិមុននេះ យើងវាស់ ចុះបញ្ជីក្បាលដី ៧,៧ លានក្បាលដី ចែកជូនប្រជាពលរដ្ឋ ៧លានប័ណ្ណ។ អាណត្តិនេះ យើងវាស់ថែមបាន ៣លានកន្លះ។ ខ្ញុំថាជំរុញឱ្យលឿន ដាក់កម្លាំងពីដើមអាណត្តិមក។ ឯកឧត្តម សាយ សំអាល់ថា (បើចង់)ជំរុញលឿន​ ទាល់តែយើងបង្កើន(ចំនួនមនុស្ស) ព្រោះកម្លាំងនៅតាមខេត្តមិនគ្រប់ទេ។ អញ្ចឹង ក៏បានឱ្យបង្កើតសរុបមកជាង ៥ពាន់នាក់ចុះវាស់វែង កំណត់និយាមកា បញ្ជាក់ជាក់ស្ដែងលើដីដើម្បីឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធ បានចេញប័ណ្ណកម្មសិទ្ធិបណ្ដើរៗ ហើយ។​ យើងនៅសល់ប្រហែល ១លានកន្លះក្បាលដីត្រូវបន្តទៀត។ យើងត្រៀមថវិកាគ្រោង ១០០លានដុល្លារ ដើម្បីឈានទៅដល់ការបញ្ចប់ ហើយរៀបចំចេញប័ណ្ណជូនប្រជាពលរដ្ឋ តាមកន្លែងដែលយើងវាស់វែងហើយ។

(១០) ប័ណ្ណកម្មសិទ្ធដីធ្លីជួយបញ្ចប់ជម្លោះផង ផ្ដល់ឱកាសដល់ម្ចាស់កម្មសិទ្ធជាទ្រព្យរស់ផង

ពេលខាងមុខ (ការ)ចេញ ប័ណ្ណកម្មសិទ្ធិនេះ ​មិនមែនត្រឹមតែជួយបញ្ចប់ជម្លោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសដល់ម្ចាស់កម្មសិទ្ធិនីមួយៗ ដែលហៅថា ទ្រព្យរស់។ ដីអត់កម្មសិទ្ធិ ទ្រព្យងាប់ អត់ហ៊ានយកធ្វើអី យកទៅណាក៏គេមិនហ៊ានទទួលស្គាល់ដែរ ផ្ទេរទៅឱ្យកូនចៅក៏ទៅមិនរួច ព្រោះអត់មាន(បញ្ជាក់កម្មសិទ្ធ)របស់អ្នកណា។ ប្លង់ទន់វាទន់ ឆាប់រហែក ឆាប់ដាច់ ឯប្លង់រឹងឥឡូវ មិនមែនប្លង់ដាក់លើដុំថ្មទេ ចុះលើកុំព្យូទ័រ។ អញ្ចឹងបានន័យថា ប្លង់មានភាពរឹងផ្នែកច្បាប់ ព្រោះបានអាជ្ញាធរវាស់វែងហើយ ចេញ(កម្មសិទ្ធិ)ហើយ។ ប្លង់រឹង ប្លង់ទន់នោះ វាសំដៅមួយផ្នែក គឺទៅលើផ្លូវច្បាប់។ អញ្ចឹងប្លង់រឹង ទោះបោះលើក្រដាសដដែលក៏ដោយ តិចថាប្លង់រឹង ស្មានតែបោះលើថ្ម។ មិនមែនទេ។ វាមានភាពរឹងមាំផ្លូវច្បាប់ ព្រោះមានការទទួលស្គាល់ច្បាស់លាស់ ចុះបញ្ជីដាក់នៅក្នុងទិន្នន័យអីច្បាស់​លាស់។​ឥឡូវគេ upgrade ចូលនៅក្នុងក្រសួងដែនដី ហើយក្រសួងមហាផ្ទៃ សហការគ្នារៀបចំបញ្ចូលក្នុងទិន្នន័យ។ ពេលត្រូវការ ចូលទៅឆែកឃើញភ្លាមថាជារបស់(អ្នកណា)។

(១១) ក្រុមជនមួយចំនួនប្រើប្រាស់គ្រប់វិធី ឆបោកប្រជាជនរឿងដីធ្លី

យើងត្រូវបញ្ចប់ទំនាស់ដីធ្លី។ រឿងនេះ ជាប្រធានបទក្ដៅមួយ ជាពិសេសក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួន ជាពិសេសក្រុមមួយចំនួន ជ្រកក្រោម​ផ្លាកអង្គការ ឬមួយក៏អ្នកនយោបាយមួយចំនួន ទាញយកកេងចំណេញតាមការបំផុសនានា។ មានអ្នកខ្លះ ទាញចំណេញយកផលប្រយោជន៍សេដ្ឋកិច្ច បំផុសមនុស្សឱ្យបង់ឱ្យ ២០០ដុល្លារ អោយទៅកាប់យកដី។ ថ្ងៃមុន នៅកំពង់ស្ពឺ មាន ក្រុមហ៊ុនចិត្តធម៌ ចែកដីជូនប្រជាពលរដ្ឋ។ ខ្ញុំកោតគាត់ហ៊ានបង្ហោះតាមហ្វេសប៊ុក ហៅអ្នកសារព័ត៌មានទៅប្រកាសទៀត។ គាត់បើកស្នាក់ការចល័ត មកចុះឈ្មោះយកដី។ តាមពិតជាដីរបស់រដ្ឋទាំងអស់។ ខ្ញុំថា ធ្វើលាក់ៗ ឬធ្វើមែនទែន។ អ្នកកាសែត ពូហ៊ន គាត់ថា “អាហ៊នអើយអាហ៊ន ចាញ់បោកគេសុទ្ធ” គាត់ថាឱ្យខ្លួនឯង។ គាត់ទៅផ្សាយ(ឱ្យគេ)។ គាត់ជួបខ្ញុំ គាត់ថា​ “សម្ដេចបង! ខ្ញុំឃើញដូចចិត្តធម៌ស្រួលបួល។ មានណាហៅខ្ញុំទៅ។ ប៊ិះ។” ដីរបស់រដ្ឋ ទាំងព្រៃទាំងអី ទៅដល់គេពុះឡូត៍ចែកគ្នា គេហៅថាបង់។ មួយបង់ ជូនក្រុមហ៊ុនហ្នឹងប៉ុន្មានរយដុល្លារអញ្ចឹងទៅ។ គេរត់ការ។ តាមពិតរត់ការអី បានលុយហើយរត់បាត់។ ផែនការតែអញ្ចឹង។ សូមកុំបំផុសបែបនេះ ព្រោះ(ធ្វើរបៀប)ហ្នឹងជាន់(ឈ្មោះម្ចាស់ដី)ចុះឡើងៗ បង្កើតសង្រ្គាម(ដីធ្លី)។​

(១២) រដ្ឋគ្មានគោលនយោបាយធ្វើបាបឬមួយដណ្ដើមដីប្រជាជនទេ មានតែចែកជូនតាមនីតិវិធី

ប្រជាពលរដ្ឋដែលអត់ដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយច្រើន សូម្បីតែនៅក្រោយនយោ​បាយឈ្នះឈ្នះ នៅម៉ាឡៃ សំឡូតនេះ ក៏ផ្ដល់ដីសម្បទានជូន។ ក្នុងរបាយការណ៍អម្បាញ់មិញ ជូនអតីតទាហាន គ្រួ​សារផ្ទាល់របស់អតីតខ្មែរក្រហម គ្រាន់តែថាបងប្អូនគាត់ពិបាកនៅគាត់ក៏លក់។ តែគាត់បានកម្មសិទ្ធិ។ ឆ្នាំ ១៩៩១ និង១៩៩២ ពេលដែលប្រជាពលរដ្ឋចូលទៅពីព្រំដែន យើងចែកដីជូន។ ឥឡូវយើងមានយន្តការរបស់ក្រ​សួងដែនដី ជាមួយខេត្ត ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ យើងមានដី​សម្បទានសេដ្ឋកិច្ច។ នៅខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យនេះ ដីផ្ទះអតីតយុទ្ធជន​ យើងធ្វើជូនច្រើននៅតេជោភ្នំឆ័ត្រ ៣១៧។ ទ័ពជើងគោកទទួលអភិវឌ្ឍកន្លែងហ្នឹង។ យើងបានជូនទៅអតីតយុទ្ធជនច្រើនណាស់ … បន្តិចទៀត យើងចេញកម្មវិធីមួយ ហៅថា “ផ្ដល់ដីការពារព្រៃ” សម្រាប់ប្រជាជនអត់ដីពិតប្រាកដ។ យើងរៀបចំកន្លែងឱ្យ។ កំពុង(រៀបចំ)អនុវត្តនៅដើមឆ្នាំក្រោយ។ ​យើងមិន(មែនជន)អាក្រក់ទេ។ យើងមិនធ្វើបាបប្រជាពលរដ្ឋទេ។ អ្វីដែលសំខាន់គឺយើងផ្ដល់ការដោះស្រាយទៅតាមរូបភាពច្បាប់ទម្លាប់។ មិនអាចទុកអោយប្រជាពលរដ្ឋឈ្លោះគ្នាអត់ចប់ ដោយសាររឿងដីដែលមិន​មានភាពច្បាស់លាស់ ឬមួយក៏ជឿទៅមេខ្លោងមួយចំនួន ដែលយកលុយហើយ រុញយើងជល់ជាមួយអាជ្ញាធរទៀតនោះទេ។ ដីរដ្ឋជាដីរួម។ រដ្ឋមិនមែនជាម្ចាស់កម្មសិទ្ធិទេ គឺរដ្ឋមានភារកិច្ចទទួលការពារដីនេះព្រៃនេះ ទុកឱ្យប្រជាជនប្រទេសយើងទាំងមូល។ អញ្ចឹងរដ្ឋមានភារកិច្ច តែប្រជាពលរដ្ឋដែលមានការចាំបាច់ខ្វះខាតពិតប្រាកដ យើងនឹងពិនិត្យលទ្ធភាពជូនទៅតាមយន្តការច្បាស់លាស់ និងមានតម្លាភាពត្រឹមត្រូវ។ ខ្ញុំសូមអំពាវនាវប្រជាពល​រដ្ឋយើងយល់ថា រដ្ឋគ្មានគោលនយោបាយធ្វើបាបប្រជាជន ឬមួយក៏ទៅដណ្ដើមដីប្រជាជននោះទេ មានតែចែកជូន ប៉ុន្តែសូមតាមនីតិវិធីស្រួលបួល។ ទៅមុខទៀត ដូចតែគ្នា។ កម្មវិធីដែលយើងធ្វើផ្ទះជូនអតីតយុទ្ធជន កន្លែងណាដែលយើងដោះតាមព្រំដែន ធ្វើផ្លូវហើយ យើងចែកដីធ្វើផ្ទះជូនទៀត …។

(១៣)  រៀបចំរៀបចំដីសម្បទានជូនប្រជាជនមិនមានដីពិតប្រាកដតាមនយោបាយឈ្នះឈ្នះ

ឧទាហរណ៍ ឥឡូវនៅខេត្តខ្លះ ដូចជានៅកំពត់ចាមអី បាក់ដី។ ទឹកឡើងមកវាយបាក់ដី។ កន្លែងផ្ទះ(ចាស់របស់)ឪពុកខ្ញុំនៅស្ទឹងត្រង់បាក់ដី(លិចផ្ទះចូលទឹក)។ អញ្ចឹង ឱ្យគាត់ទៅនៅឯណា? រឿងបាក់ដីហ្នឹង អ៊ំរបស់ខ្ញុំជាអភិបាលខេត្តកំពង់ចាម កាលគាត់នៅរស់ គាត់សួរខ្ញុំថា “ណែត មើលជួយឆ្លើយអ៊ំបន្តិចមើល។ អ្នកកងមាសគាត់បាក់ដី ដល់ដីហ្នឹងទៅដុះនៅកោះសូទិន អ្នកកងមាសតាមទារដីហ្នឹង។ ឥឡូវច្បាប់ធ្វើយ៉ាងម៉េច?”។ គាត់ថាដីបាក់ទៅដុះនោះ ប្រាកដជាដីគាត់ហើយ … ទៅសុំពីហ្នឹងវិញ។ យើងមិនអាចទៅយកដីដែលបាក់ពីស្ទឹងត្រង់ ថាទៅដុះនៅខាងក្រូចឆ្មាទេ តែយើងអាចរៀបចំដីសម្បទានមួយចំនួនត្រៀមជូនគាត់។ បើគាត់បាក់មែន ឲ្យធ្វើម៉េច។ គាត់អត់មែន។ ដីគាត់មាន តែកម្មសិទ្ធិនោះនៅលើទឹកនៅឡើយ។ អញ្ចឹងគឺយើងដោះពិតប្រាកដជូនប្រជាពលរដ្ឋ។ គេយករូបមន្តថា រដ្ឋាភិបាលឥឡូវគឺគ្មានអីក្រៅពីធ្វើបាបប្រជាជន ប្លន់ដីធ្លីប្រជាជន។ មិនពិតដូចនោះទេ។ មានតែជួយដោះស្រាយជូន។ ទីនេះគឺជាសក្ខីភាពនាំការដោះស្រាយជាក់ស្តែង។ ដីរដ្ឋគឺដីប្រជាជននិងប្រជាជន ប្រជាជនថ្មីនិងប្រ​ជាជនដែលបានមកក្រោយពីសមាហរណកម្ម។ ពេលនោះ ដោយសារយើងមិនមានកម្មសិទ្ធិច្បាស់លាស់ អញ្ចឹងបង្កើតទំនាស់។ អញ្ចឹង រដ្ឋមិនធ្វើឲ្យភាគីម្ខាងណាទេ លើកលែងតែមេក្លោងទាំងប៉ុន្មានហ្នឹងទទួលខុសត្រូវតាមច្បាប់។ សំរាប់ប្រជាជនដែលរងគ្រោះដែលអត់ដីពិតប្រាកដ យើងដោះជូនតាមនយោបាយឈ្នះឈ្នះ

(១៤) យករូបមន្តបឹងជង្រុក ផ្តល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយសន្តិវិធី និងរក្សាភាពស្ងាត់ស្ងៀម

ហ្នឹងគោលការណ៍របស់រដ្ឋ ប៉ុន្តែនៅពេលនោះគេយករូបភាពហ្នឹង។ គេថា រដ្ឋាភិបាលធ្វើបាបប្រជាជននៅបឹងជង្រុក។ គេបំពុលប្រជាជន កុំឲ្យរដ្ឋាភិបាលចូល រដ្ឋាភិបាលហ្នឹងអាក្រក់ណាស់។ ចូលមកកាន់កាំបិត កាន់ផ្គាក់កុំឲ្យចូល។ ឥឡូវ បើសិនជាបន្តជឿគេ ដោះមិនបានប៉ុណ្ណេះទេ។ ប្រជាពលរដ្ឋគ្រប់ភាគីដែលពាក់ព័ន្ធបានងាកមកធ្វើការជាមួយអាជ្ញាធរ ជាមួយតំណាងសម្តេចតេជោ។ បងប្អូនគ្រប់ភាគីទាំងអស់ ទាំងអ្នកដែលមិនជឿរដ្ឋាភិបាលលើកមុន ពេលងាកមកជឿលើសម្តេចតេជោ ជឿលើរដ្ឋាភិបាល យើងរួមគ្នាដោះស្រាយបាន។ អញ្ចឹងជាក់ស្តែងមែនទេ? ដូច្នឹងសម្រេចចិត្តត្រូវ។ ថ្ងៃក្រោយ បើគេបបួលទៅដុតកន្លែងនេះឬកន្លែងនោះប្រឆាំងរដ្ឋាភិបាល សូមកុំជឿគេ។ ជឿរដ្ឋាភិបាល។ ខ្ញុំសុំប៉ុណ្ណឹង។ រូបមន្តនេះជាក់ស្តែង។ រូបមន្តនេះដោះល្អណាស់។ ក្នុងរយៈពេល ១៥ ខែនេះ ដែលឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានប្រើរូបមន្តនេះ ដោះមិនមែនត្រឹមតែ២ ករណី ដែលបានប្រាប់ក្នុងខេត្តបន្ទាយមានជ័យទេ។ មានកន្លែងខេត្តផ្សេងដែលធំជាងហ្នឹងទៀត រាប់ពាន់គ្រួសារពាក់ព័ន្ធដីជិតម៉ឺនហិកតា។ យើងដោះដោយធូរ។ បើដោះមិនស្រួល វាផ្ទុះ។ ដោះមិនស្រួលបង្កើតបញ្ហាមិនចេះចប់។ ដោះមិនស្រួលចូលនៅក្នុងអន្ទាក់នយោបាយ ដែលធ្វើឲ្យមានបញ្ហារ៉ាំរ៉ៃ។ ដោះមិនស្រួលបែកបាក់ប្រជាជននិងអាជ្ញាធរ។ យើងយករូបមន្តនៅបឹងជង្រុកនេះ អនុវត្តតាមគោលការណ៍ដែលយើងមាន ផ្តល់ភាពយុត្តិធម៌ជូនទាំងរដ្ឋទាំងប្រជាពលរដ្ឋ ដោះស្រាយដោយសន្តិវិធី រក្សាភាពស្ងាត់ស្ងៀម ហើយយើងបន្តទៅទៀត

(១៥) ប្រជាពលរដ្ឋបឹងជង្រុកជ្រើសយកដំណោះស្រាយពិតប្រាកដ បញ្ចប់បញ្ហា ខ្ទប់ទំនាស់ថ្មីកុំឲ្យផ្ទុះ

អញ្ចឹងការដែលអនុវត្តបានទីនេះ គឺភាពផុយស្រួយក្នុងដំណាក់កាលក្រោយបញ្ចប់សង្រ្គាមឆ្នាំ១៩៩៨ តែភាពផុយស្រួយនេះកើតឡើងដោយមានការយល់ច្រឡំ និងការយកជោគជ័យ ដែល២០ ឆ្នាំចប់នៅទីនេះ អាចប្រៀបធៀប​ទៅនឹងព្រឹត្តិការណ៍ទើបនឹងកើតថ្មីកាលពីខែសីហាកន្លងទៅ។ កំពុងតែនៅសុខៗគេយកប្រធានបទរឿងព្រំដែនជាមួយវៀតណាមមកញុះញង់ឲ្យប្រជាពលរដ្ឋភ័យ សឹងតែឈានទៅដល់ដុតប្រទេសនៅថ្ងៃ១៨ សីហា។ ឧបាយកលរបស់គេនេះនៅតែដដែល ហើយមនុស្សក៏ដដែល។ ក្រុមដដែលហ្នឹងគឺក្រុមអ្នកនយោបាយមួយចំនួនដែលមានស្មារតីជ្រុលនិយម ចង់បានចំណេញនយោបាយ។ គេនិយាយពិរោះឱ្យប្រជាពលរដ្ឋស្តាប់ … ប៉ុន្តែបង្កប់អត្ថន័យដូចក្នុងរបាយការណ៍របស់ឯកឧត្តម ប៉ាន់ ខែមប៊ុនថន (បានលើកឡើង)។ កាលពីថ្ងៃ១៨ សីហា គេនិយាយដូចគ្នាទៅកាន់យុវជននៅក្នុងប្រទេសនិងអ្នកនៅក្រៅប្រទេស ជាពិសេសនៅជប៉ុន និងកូរ៉េ។ គេថាបងប្អូនអើយ ក្មួយៗ អើយ រដ្ឋាភិបាលអាក្រក់ធ្វើឲ្យបាត់ទឹកដី អត់គិតពីប្រជាពលរដ្ឋទេ អត់គិតពីអនាគតទេ។ ប្រជាពលរដ្ឋដែល​ព្រួយបារម្ភរឿងទឹកដីរឿងជាតិ បានជឿគេ ឈានទៅដល់ការធ្វើសកម្មភាពមានកាំបិត មានផ្គាក់ មានជំពាម មានដបសាំង បើតាម telegram មានត្រៀមរហូតគ្រាប់បែកឆ្នៃបម្រុងទម្លាក់តាម drone មកលើអាជ្ញាធររបស់យើង ដូចកាលពីនៅបឹងជង្រុកមានទាញកាំបិតផ្គាក់ដែរ។ អ្នកបឹងជង្រុកត្រូវគេហៅទៅស្ទឹងមានជ័យ ឯកាល ១៨ សីហា គេចុះទៅជួបក្មេងៗ នៅកូរ៉េ និងតាមហ្វេសប៊ុក បង្កើតរឿង។ នេះមានភាពស្រដៀងគ្នា។ យុទ្ធសាស្រ្តរបស់គេដូចគ្នា ប៉ុន្តែភាពបរាជ័យរបស់គេថ្ងៃ១៨ សីហា មិនខុសពីភាពបរាជ័យក្នុងរឿងដោះស្រាយបឹងជង្រុកទេ។ គឺប្រជាជនលែងជឿ។

ថ្ងៃ១៨ សីហា ដែលគេចង់បំផុសព្រឹត្តិការណ៍រឿង CLV DTA នេះឲ្យប្រជាពលរដ្ឋងើបឡើងប្រឆាំងរដ្ឋបាល មានបាតុកម្មនៅភ្នំពេញ។ ប្រជាពលរដ្ឋច្រើនដែលគាត់បារម្ភពីរឿងទឹកដី ព្រួយ អត់ព័ត៌មាន តែគាត់មិនល្ងង់តាមរហូតដុតប្រទេសទេ។ ប្រជាជននៅទីនេះដូចគ្នា។ លើកលែងមេក្លោងមួយចំនួនដែលរឹង។ បងប្អូនជាច្រើន រួមទាំងពូៗនៅទីនេះ ពីមុនថាគាត់រឹងដែរប៉ុន្តែយល់ថាយើងមិនអាចដុតកន្លែងនេះទេ … ប្រជាពលរដ្ឋភាគច្រើនដូចគ្នាដែលមិនជឿតាមគេ។ យើងមកចូលរួមដោះស្រាយ។ ហ្នឹងដែលខ្ញុំនិយាយ ចាក់ខុសខ្សែរលាយប្រទេស ទាញត្រូវខ្សែសម្រេចចិត្តត្រូវ យើងនឹងជោគជ័យ។ អញ្ចឹងចាក់ខ្សែជាមួយរាជរដ្ឋាភិបាល យកខាងការរកដំណោះស្រាយពិតប្រាកដ យើងអាចបញ្ចប់បញ្ហា យើងអាចខ្ទប់ កុំឲ្យរឿងថ្មីផ្ទុះឡើង ជាទំនាស់រវាងប្រ​ជាពលរដ្ឋនិងប្រជាពលរដ្ឋ ទំនាស់ប្រជាពលរដ្ឋជាមួយអាជ្ញាធរ។ ដែលខ្ញុំប្រៀបធៀបរឿងដោះនៅបឹងជង្រុកជាមួយនឹងរឿងថ្ងៃ ១៨ សីហាដែលគេកំពុងបំផុសនេះ … គឺដោយសារប្រជាពលរដ្ឋបានងាកមកជឿលើរាជរដ្ឋាភិបាល ជឿនៅក្នុងការដោះស្រាយ ហើយជឿពិតប្រាកដនៅក្នុងការសម្របសម្រួលនយោបាយឈ្នះ-ឈ្នះ។ យើងបានផលនៅបឹងជង្រុក ហើយដោយសារប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស យុវជនរបស់យើងបានជឿ ក្រោយពីថ្ងៃ១៨ សីហា យើងបញ្ចប់នូវហានិភ័យដែលប្រទេស ឬមួយភ្នំពេញអាចមានបញ្ហាផ្ទុះ។

(១៦) ស្រាយបញ្ចប់ជម្លោះប្រជាជននិងប្រជាជន ធ្វើឲ្យមានសន្តិភាពទាំងផ្លូវកាយទាំងផ្លូវចិត្ត

ជាលទ្ធផល ការដោះស្រាយ ដែលមានការចូលរួមរបស់ប្រជាជន បានធ្វើឲ្យប្រទេសអាចថែរក្សាស្ថេរភាពបាន។ ជម្លោះប្រជាជននិងប្រជាជននេះហើយ ជាជំហានដំបូងឈានទៅការបែកបាក់ឯកភាពជាតិ។ អត់ចាំបាច់ប្រើកងទ័ពទេ។ ធ្វើឲ្យមនុស្សឈ្លោះគ្នា ត្រូវការតែកាំបិត ផ្គាក់ ត្រូវការតែទឹកចិត្តឈ្លោះគ្នា គឺធ្វើឲ្យមានសង្រ្គាមហើយ។ អ្នកផ្ទះជិតខាង មិនបាច់ចាំលើកកាំភ្លើងបាញ់គ្នាទេ។ មិនបាច់ចាំលើផ្គាក់ដាក់គ្នាទេ។ គ្រាន់តែឲ្យកូនស្អប់គ្នា ឈប់ឲ្យកូនលេងជាមួយគ្នា មានអីមិនជួយគ្នា ហ្នឹងហើយគឺសង្រ្គាមរវាងអ្នកជិតខាង។ បានន័យថាបាត់បង់សាមគ្គីភាព ហ្នឹងហើយសង្រ្គាម។ បើសិនជាភូមិមួយមានប្រជាជនមើលមុខគ្នាមិនត្រូវ បែងចែកជាក្រុម មានគ្នារៀងៗ ខ្លួនកម្លាំងរៀងៗ ខ្លួន ផ្គាក់កាំបិតរៀងៗខ្លួន ហ្នឹងហើយសង្រ្គាមនោះ គឺសង្រ្គាមផ្លូវចិត្ត។ ការដោះស្រាយបញ្ចប់គឺឲ្យមានសន្តិភាពទាំងផ្លូវកាយផ្លូវចិត្ត។ ក្រោយពីយើងបញ្ចប់(វិបត្តិទំនាស់)នៅទីនេះ យើងបានរួមគ្នា។ ក្រោយពីយើងបញ្ចប់ផែនការ ១៨សីហា CLV DTA ប្រជាពលរដ្ឋយើងបានមូលមតិគ្នា យល់ពីរាជរដ្ឋាភិបាល។

មេឧទ្ទាមក្រៅប្រ​ទេស ពេលនេះកំពុងបង្កើតចលនាស្អីទៀត។ គេបម្រុងធ្វើរដ្ឋាភិបាលអីទៀត។ គេថាលែងទទួលស្គាល់ការបោះឆ្នោតហើយ ព្រោះបោះមិនដែលឈ្នះគណបក្សប្រជាជនកម្ពុជាទេ។ អញ្ចឹង គេបង្កើតចលនាមួយ ដែលមានអ្នកខ្លះតាំងខ្លួនជានាយករដ្ឋមន្រ្តីនៅក្រៅប្រទេសតែម្នាក់ឯង។ រដ្ឋបាលគាត់ គឺគាត់ដើរតួជានាយករដ្ឋមន្រ្តីផង ជារដ្ឋមន្រ្តីក្រសួងព័ត៌មានផង។ ទូរទស្សន៍គាត់គឺ page របស់គាត់ (សម សារី)។ គាត់ទៅប្រកាសខ្លួននៅក្រៅប្រទេសតែប្រជាពលរដ្ឋអត់តាម។ ឥឡូវ សូម្បីអ្នក ១៨សីហា ដែលជឿឃោសនាបំផុសឲ្យបាតុកម្ម ឥឡូវមកចូលរួមជា​មួយនឹងសម្តេចតេជោ ជាមួយនឹងគណបក្សប្រជាជន។ ក្មេងៗនៅក្រៅប្រទេស មានទាំង ហៃ វណ្ណា  ប្អូន សិទ្ធ តាម telegram … ដល់ដឹងខ្លួន បានមកជួបជាមួយសម្តេចតេជោ ហើយសម្តេចតេជោមិនដែលយកទោសអីទេ។ លោកហៅមកជួប។ ហ្នឹងហើយនយោបាយឈ្នះ-ឈ្នះ។ បងប្អូននៅទីនេះដូចគ្នា។ នយោបាយឈ្នះ-ឈ្នះ ពេលដែលយើងបញ្ចប់ ភាគីទាំងអស់ មិនថាខ្មែរក្រហម រដ្ឋាភិបាល សុទ្ធតែបានផលដូចគ្នា ធានាអាយុជីវិត ធានាតួនាទី ទ្រព្យសម្បត្តិ ចែកដីឲ្យទៀត? ដោះស្រាយបឹងជង្រុកប៉ុន្មាន? … លើកលែងតែមេក្លោងប៉ុន្មានដែលត្រូវសុំច្បាប់។ ប្រជាពលរដ្ឋគ្រប់ភាគីទាំងអស់សុទ្ធតែអ្នកដែលត្រូវការចែកដីជូន។ ឥឡូវធ្វើប័ណ្ណកម្មសិទ្ធិជូន។

(ដកស្រង់ការសន្ទនា១)

អ្នកអង្គុយមុខបានកម្មសិទ្ធិឬនៅ? បានហើយ។ អត់ទាន់លក់បន្តទេ? កុំលើកនៅហ្នឹងហើយ។ នៅទើរនៅហ្នឹងកេរដំណែលរបស់យើង។ បើលក់បានអីនៅ។ ត្រូវមែន។ តាំងពីអត់អី តាំងពីដីមួយដែលនៅព្រៃ។ គេហៅមកដំបូង មីងមកនេះឆ្នាំណា? ឆ្នាំ ២០១៤។ ពីមុននៅណា? អ្នកមោងអ្នកបាត់ដំបង។ ប៉ុន្តែមកដំបូងទីតាំងនេះយ៉ាងម៉េច? ព្រៃហើយមានមីន។ ហើយអត់ទាន់ដឹងថាមកហ្នឹងបានដីឬអត់ផង ត្រូវទេ? មកបោសសំរាមនៅអានកូ តែឥឡូវមកធ្វើជាម្ចាស់កម្មសិទ្ធិដីនៅទីនេះ។ អញ្ចឹងបានន័យថាសំណាង។ ឥឡូវបានកម្មសិទ្ធហើយ​។ បានប្លង់រឹងឬ​នៅ? រឹងមាំហើយ អាចផ្ទេរអោយកូនបានទៀត។ កូននៅជុំម៉ែទាំងអស់ តែមក ២០១៤ អត់ទាន់ដឹងទេ។ ត្រូវទេ? ហ្នឹងហើយអនាគតដោយភាពជឿជាក់ ដោយក្ដីសង្ឃឹម។ ជឿរដ្ឋាភិបាលបានអញ្ចឹង។ តាំងពីអត់ដឹងអីទាំងអស់ ឥឡូវមកកន្លែងថ្មី ជីវភាពថ្មី រស់នៅថ្មី។ បងប្អូនរាប់ពាន់គ្រួសារនៅទីនេះដូចគ្នា។

(ចប់ការសន្ទនា១)

(១៧) គន្លឹះនៃការថែសុខដុមនីយកម្ម ប្រែក្លាយអតីតសមរភូមិ គ្មានអភិវឌ្ឍន៍ គឺការចូលរួមរបស់ប្រជាពលរដ្ឋ

សូមអរគុណណាស់ចំពោះការជឿទុកចិត្តទៅលើរដ្ឋាភិបាល ហើយការសន្យារបស់សម្ដេចតេជោ រដ្ឋាភិបាលនឹងបន្តធានាការពារកម្មសិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋ និងបន្តអភិវឌ្ឍន៍បន្ថែមទៀតជូនប្រជាពលរដ្ឋនៅទីនេះ។ (ទះដៃ)​លឺអញ្ចឹងប្រហែលជាបានហើយសំណើអម្បាញ់មិញ។ មកបឹងជង្រុក មានតែនិយាយរឿងបឹងជង្រុក។ តែលទ្ធ​ភាព តថភាពនិងស្ថានភាព និងការដោះស្រាយនៅបឹងជង្រុក មិនខុសពីយើងកំពុងដោះស្រាយបញ្ហាប្រឈមរាល់ថ្ងៃនេះទេ។ តួអង្គដដែលបំផុសស្ថានភាពអាចបែកបាក់​ផុយស្រួយដូចគ្នា។ ភាពជោគជ័យ គន្លឹះដោះស្រាយនៅ​ទីនេះ មិនខុសពីការដោះស្រាយនៅកន្លែងផ្សេងៗ នៅទូទាំងប្រទេស ដើម្បីថែរក្សាសុខដុមនីយកម្មនៅទីនេះ ប្រែក្លាយអតីតកន្លែងសង្គ្រាម កន្លែងដែលអត់មានអី កន្លែងដែលអត់អភិវឌ្ឍន៍ សុទ្ធតែមីន គឺដោយសារតែការចូលរួមរបស់ប្រជាពលរដ្ឋជាមួយរដ្ឋាភិបាល។ ផ្ដល់ការជឿទុកចិត្តទៅលើប្រព័ន្ធប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតទៅលើថ្នាក់ដឹកនាំដែលមានគោលនយោបាយច្បាស់លាស់ រួមគ្នាការពារនិងជឿទុកចិត្តលើសន្តិភាព និងការអភិវឌ្ឍប្រទេស ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

(១៨) ក្រុមបង្កហេតុមិនគិតពីពិតឬមិនពិតទេ ឱ្យតែប្រជាពលរដ្ឋបាត់ការទុកចិត្តលើរដ្ឋាភិបាល

អ្វីដែលជាមេរៀននៅបឹងជង្រុក និងផលនៅបឹងជង្រុកនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសដែលយើងទើបនឹងឆ្លងកាត់តថភាព ថ្ងៃ១៨ សីហា (អាចមើលឃើញច្បាស់ហើយ)។ ឥឡូវ (ក្រុមបង្កហេតុខាងលើ)បានបង្វែរពីព្រំដែនខាងកើត ទៅព្រំដែនខាងលិចទៀត។ ល្ងាចមិញឃើញ​លោកយាយអ្នកនយោបាយវ័យចំ​ណាស់ ទៅបបួលបងប្អូនពិភាក្សាគ្នារឿងកោះណាមួយនោះ។ គាត់អ្នកជំនាញគ្រប់រឿង។ ទៅបបួលលោក អ៊ំ សំអាន ធ្វើបទឧទ្ទេសនាមរឿងព្រំដែន។ កុំភ្លេចថាលោកហ្នឹងធ្លាប់ក្លែងឯកសារ ហើយជាប់គុករឿងក្លែងឯកសារព្រំដែន។ យកអ្នកប្រឌិតរឿងព្រំដែន ទៅឧទ្ទេសនាមរឿងព្រំដែន … យកអ្នកជំនាញព្រំដែនត្រឹមត្រូវមិនយក … ៨ឆ្នាំមុន លិខិតនៅមាននៅឡើយ លោក អ៊ំ សំអាន ខ្លួនឯងផ្ទាល់ បានសរសេរលិខិតសុំសម្ដេចតេជោ “ខ្ញុំដឹងកំហុសហើយ។ បង្ហោះឯកសារអត់មូលដ្ឋាន ហើយសន្យាឈប់បង្ហោះរឿងព្រំដែនអត់មូលដ្ឋាន”។ ឥឡូវ គាត់អត់រាង។ តែប្រហែលជាអត់មានអ្នកផ្សេង(ដែលអាចធ្វើបាន)។ រឿងមិនពិត ទាល់តែអ្នកហ៊ាននិយាយរឿងមិនពិត អត់ខ្លាចបាប។ តែគេអត់ឈឺក្បាលទេរឿងពិតឬមិនពិត។ អ្វីដែលគេចង់បានគឺធ្វើឱ្យប្រជាពលរដ្ឋអត់មានការទុកចិត្តទៅលើរដ្ឋាភិបាល។ រកប្រធានបទដែលប៉ះពាល់ជាមួយនឹងផលប្រយោជន៍ជាតិ បំភ្លៃការពិត ដុតកំដៅធ្វើឱ្យប្រជាជនយើងមានជំលោះផ្ទៃក្នុង។ តើសន្តិភាពនៅប្រទេសយើ​ងមានតែ​មួយឆ្អិនកំពិសឬយ៉ាងណា? ២៦ឆ្នាំហើយ។ ខ្ញុំសួរបងប្អូនអ្នកបឹងជង្រុក ចង់ឱ្យស្រុកយើងបានសុខសាន្តត្រឹមតែ២៦ឆ្នាំ ឬមួយចង់ឱ្យបានរាប់រយឆ្នាំតទៅទៀត? ចង់អោយបានសុខរហូត។

(១៩) រដ្ឋាភិបាលមានការទទួលខុសត្រូវពីព្រំដែន ការពារអធិបតេយ្យជាតិ ការអភិវឌ្ឍន៍ភូមិឃុំជូនប្រជាពលរដ្ឋ

ឥឡូវគេកំពុងតែដុតទៀតហើយ។ សូមបងប្អូនគ្រប់ភូមិ ទូទាំងប្រទេស អ្នកបឹងជង្រុក សិក្សាអោយច្បាស់អំពីប្រវត្តិសាស្ត្ររបស់យើង សិក្សាអំពីតថភាពជាក់ស្ដែង។ បងប្អូននឹងបានយល់កាន់តែច្បាស់។ សូមកុំងាយជឿទៅលើការញុះញង់ ការបំផុសដែលអត់មានហេតុផល ពិសេសជឿទៅលើអ្នកដែលធ្លាប់ភរ​។ ភររឿងអីមិនភរ យកអ្នកជំនាញព្រំដែនដែលធ្លាប់ភររឿងព្រំដែនមកភរ។ គោលបំណងគេមានតែមួយគត់គឺដុតកំដៅប្រជាជនគ្មានមិនឱ្យមានសេចក្ដីសុខសន្តិភាពផ្លូវចិត្ត។ នៅតែមានរឿងរហូត។ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនអ្នកបឹងជង្រុក អ្នកបន្ទាយមានជ័យក៏ដូចជានៅទូទាំងប្រទេស ចូលរួមបន្តថែរក្សាសន្តិភាព ថែរក្សាការសាមគ្គីឯកភាពជាតិ កុំចាញ់ឃោសនា។ ការព្រួយបារម្ភពីប្រទេសជាតិអត់មានអ្នកណាហាមឃាត់ទេ គឺជាអ្វីដែលត្រូវតែធ្វើ។ ការព្រួយបារម្ភអំពីទឹកដីអធិបតេយ្យភាពគឺត្រូវតែធ្វើ។ រាជរដ្ឋាភិបាលក៏បារម្ភពីអធិបតេយ្យភាពជាតិ និងការពារទឹកដី។ ហេតុនេះហើយបានជាយើងចរចាព្រំដែនមិនទាន់ចប់។ ចរចាហើយចរចាទៀតដើម្បីការពារគ្រប់មីលីម៉ែត្រ។ យើងអភិវឌ្ឍន៍តំបន់ព្រំដែនដើម្បីពង្រឹងអធិបតេយ្យភាពនិង​ការពារព្រំដែនរបស់យើង។ ដូចនៅទីនេះអញ្ចឹង។ រដ្ឋាភិបាលព្រួយបារម្ភគ្រប់ពេលវេលា។ រដ្ឋាភិបាលមិនត្រឹមតែព្រួយបារម្ភ និយាយតាមវេទិការទេ រដ្ឋាភិបាលត្រូវមានការទទួលខុសត្រូវដោះស្រាយបញ្ហាព្រំដែន ការពារអធិបតេយ្យជាតិ អភិវឌ្ឍន៍ ភូមិឃុំជូនប្រជាពលរដ្ឋតាមបណ្ដោយព្រំដែន បង្កើតនូវតំបន់អភិវឌ្ឍន៍តាមព្រំដែន ដោះមីន ដើម្បី​ប្រជាជនអាចទៅរស់នៅ …។

(២០) ​​​​កត្តាគន្លឹះរក្សាការអភិវឌ្ឍ គឺសាមគ្គីឯកភាពជាតិ និងសន្តិភាព

កាលពីឆ្នាំ១៩៩៦ មួយឆ្នាំៗ យើងមានស្លាប់ខ្ទង់ ៤ពាន់នាក់ជាងដោយសារមីន។ ឥឡូវ ក្នុង១០ឆ្នាំនេះ យើងមានស្លាប់និងរបួសក្រោម ១០០នាក់ ដោយសារមីន។ ប៉ុន្តែ ទោះបីតែម្នាក់ ក៏នៅតែធ្ងន់ដែរ។ ប៉ុន្មានថ្ងៃមុនគេរាយការណ៍ថាមានអ្នកជាន់មីននៅខាងព្រះវិហារ នៅខាងភូមិភាគ ៥ក៏មានដែរ។ អ្នកដាក់មីនខ្លះ ភ្លេចមីននៅឯណាហើយដាក់ជំនាន់សង្គ្រាមមានចាំឯណា។ ថ្ងៃមុនគេបាញ់រូបឱ្យខ្ញុំ។ នៅព្រះវិហារ កសិករម្នាក់ភ្ជួរដីនឹងត្រាក់ទ័រ។ ដាក់ផាលទៅ … តែហេងមីនតោនឡើងមកជាប់ប្រលោះផាល។ តែប្រហែលជាមួយខែឬពីរខែមុន មានម្នាក់ទៀតអត់សំណាង ផ្ទុះដាច់ទាំងត្រាក់ទ័រនិងផាលស្លាប់ទាំងមនុស្ស។ អញ្ចឹង ត្រូវរួមគ្នាប្រែក្លាយប្រទេសយើងឱ្យកាន់តែរីកចម្រើន ដូចនៅតំបន់បឹងជង្រុក ដែលប្រែក្លាយពីសមរភូមិគឺថែរក្សា​​សន្តិភាព​។ ពេលដែលយើងអបអរសាទរនៅទីនេះ ក៏សូមអំពាវឱ្យបងប្អូន​​បន្ត​​​​រួមគ្នាថែរក្សាកត្តាគន្លឹះដែលអាចអោយការអភិវឌ្ឍនេះ គឺការសាមគ្គីឯកភាពជាតិ និងសន្តិភាពនៅក្នុងប្រទេសកម្ពុជារបស់យើង។ សូម​អោយរួមគ្នាជាមួយរដ្ឋាភិបាល ជឿជាក់លើរដ្ឋាភិបាល បន្តជួយអភិវឌ្ឍប្រទេសលើកកំពស់ជីវភាពប្រជាពលរដ្ឋ​និងការពារបូរណភាពទឹកដីគ្រប់ទីកន្លែងទាំងអស់​ មិនថាទឹក មិនថាគោកនោះទេ។ សូមកុំចូលរួមជាមួយការអំពាវដែលបំផុសប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពអីមួយដែលបំផ្លាញសេចក្ដីសុខ។ ការលើកអោយព្រួយបារម្ភរឿងមួយ តែធ្វើសកម្មភាពដែលបំផ្លាញសេចក្ដីសុខ សូមកុំចូលរួមអោយសោះ។ ខ្ញុំសូមអំពាវប៉ុននេះ។ ធ្វើបានទេអ្នកបឹងជង្រុក? (ចម្លើយ)បាន។

ដល់ចូលណូអែល យើងជប់លៀងណូអែលទៅ​។ ឆ្នាំចិនជប់លៀងទេ អ្នកបឹងជង្រុក។ ​មានអ្នកសែនទេ នៅបឹងជង្រុក? សូម្បីតែអ្នកអត់សែន ក៏ជប់លៀងដែរ។ កាលខ្ញុំនៅរៀន គ្រូសួរថាអ្នកណាខ្លះកូនកាត់ចិន។ មាន ២នាក់លើកដៃ។ ដល់ថ្ងៃសែន អ្នកណា​កូនកាត់ចិន អោយលើកដៃទៅផ្ទះ លើកដៃមួយថ្នាក់។ បន្ទាប់មកយើងមានចូលឆ្នាំមានអី។ មិត្តភក្ដិបរទេសថា “ម៉េចសក់ស្កូវ?” ខ្ញុំថាមកពីស្រុកខ្មែរចូលឆ្នាំច្រើនពេក។ មួយឆ្នាំចូល ៤ទៅ៥ដង។ គ្រីស្តម៉ាសក៏ចូលឆ្នាំ។ អោយតែកម្មវិធីអបអរសាទរ។ យើងទុកពេលសប្បាយបែបនេះវិញ។ ខ្ញុំចាំពេលដែលយើងវាយគ្នា ចូលឆ្នាំខ្មែរ ខ្ញុំអត់ដែល​បានជួបពុកទេ។ ដោយសារអី? អោយតែពេលចូលឆ្នាំខ្មែរគឺបើកយុទ្ធនាការរដូវប្រាំងវាយ។ សម្ដេចតេជោ ត្រូវទៅប្រចាំការនៅគណបក្ស ទីបញ្ជាការនៅទីនោះដើម្បីក្ដាប់សមរភូមិ។ តិចថាកូននាយករដ្ឋមន្ត្រីបានចូលឆ្នាំនៅជាមួយឪពុកម្ដាយ។ អត់ទេ។ ដោយសារសង្គ្រាមនៅឆ្នាំ១៩៧០។ ថ្ងៃមុន … សម្ដេចតេជោឧទ្ទេសនាមថា “នែ! មើលអតីតនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី” គាត់ចង្អុលទៅខ្លួនគាត់​​​ “មិនមែនស្រួលទេ”។

ពេលសង្គ្រាម គាត់វិះតែត្រូវយកទៅវាយចោល និងរងរបួសប៉ុន្មានដងនៅលើសមរភូមិ។ ខ្ញុំត្រូវបែកពីឪពុក។ កើតមកហើ​យហៅគាត់ថាពូទេ។ ខ្ញុំចាំថាអោយតែគាត់ទៅជិតម៉ែ ខ្ញុំជិះកង់ជ័រដេញបុកគាត់។ ខ្ញុំអត់ដែលស្គាល់។ ពូនេះមកធ្វើអីក្បែរម៉ែខ្ញុំ។ គាត់និយាយលើវេទិកា។ (ឥឡូវ)ខ្ញុំនិយាយវិញ។ តែយើងនិយាយសើច។ ដោយសារអី? ដោយសារវាវេទនាព្រាត់ប្រាស។ ខ្ញុំប្រាប់គេថា ខ្ញុំធ្លាប់នៅក្នុងគុកដែរ។ គេថាអ្នកឯងធ្វើខុសអី? ខ្ញុំថាអត់ខុសអីទេ។ ពេលពុករត់ទៅវៀតណាម គេចាប់ម៉ែដាក់គុក។ ខ្ញុំអាយុ ៧ខែក្នុងពោះម្តាយ។ ជាស្វ័យប្រវត្តិ ខ្ញុំក៏នៅក្នុងគុកដែរ។ តែសំណាងគាត់ព្រាត់ហើយជួប។ ប្រជាពលរដ្ឋរាប់លាននាក់ ព្រាត់ហើយមិនជួប ដោយសារស្លាប់។ បែកឆ្នាំ១៩៧៩ យើងនៅបន្តស្លាប់លើសមរភូមិ។ ពេលដែលយើងចប់ ១៩៧៩ ពូៗអត់ទាន់ពិការទេ។ ទើបដោយសារសង្គ្រាមប្រហែលជាអាចឆ្នាំ ៨០ជាងហើយ។ យើងទូទាំងប្រទេសមិនថានា​យករដ្ឋមន្ត្រី ប្រធានរដ្ឋឬមួយអ្នកណាសុទ្ធតែរងគ្រោះ សូម្បីព្រះមហាក្សត្រ។ រាជបុត្ររបស់ព្រះករុណាប៉ុន្មាននាក់ដែលត្រូវខ្មែរក្រហមសម្លាប់ចោល។ តាំងពីរាស្ត្ររហូតដល់ព្រះមហាក្សត្រគឺរងទុកដោយសារសង្គ្រាម ការកាប់សម្លាប់ហ្នឹងហើយដែលយើងត្រូវរួមគ្នាកសាង។

(២១) ក្រោកពីដំណេកទៅធ្វើការដើម្បីកំណើនជីវភាព ល្អជាងប្រមូលគ្នាទៅដុតសាលា

ថ្ងៃនេះខ្ញុំនិយាយប៉ុណ្ណេះចុះ មកភ្ជាប់រឿងប៉ុណ្ណេះ។ រឿងដែលយើងអភិវឌ្ឍកន្លែងនេះ តែភ្ជាប់រឿងអនាគតនិងបច្ចុប្បន្ន ព្រោះមានអ្នកដែលព្យាយាមញុះញង់។ ខ្ញុំសុំតែប៉ុណ្ណឹងទេ។ យករូបមន្តបឹងជង្រុក។ កុំចាញ់ឃោសនាគេញុះញង់អោយឈ្លោះគ្នា អោយប្រឆាំងរដ្ឋអំណាច។ យើងរួមគ្នាជឿរដ្ឋាភិបាល បន្តអភិវឌ្ឍនៅបឹងជង្រុកតទៅទៀត រួមគ្នាថែរក្សាស្ថិរភាព សន្តិភាព និងរួមគ្នាឱ្យជំនាន់ក្រោយកាន់តែសម្បូរសប្បាយជាងជំនាន់យើងទៀត។ សុំតែប៉ុណ្ណឹងទេ។ អ្នកណាអ្នកស្រែកអីស្រែកទៅ។ ខ្ញុំអាណិតដែរពេលខ្លះ។ ខ្ញុំថាអាណិត គាត់ថាខ្ញុំឌឺគាត់ទៀត។ ខ្ញុំអាណិត ព្រោះយូរៗទៅ សូម្បីតែក្មេងៗ ដែលជឿគាត់ ឥឡូវដើរចោលគាត់អស់ហើយ។ កាលមុនថាអ្នកនយោ​បាយជំនាន់គាត់ចុះ អតីតសមាជិកសភា គណបក្សសង្គ្រោះជាតិធ្លាប់នៅជាមួយគាត់ចូលមកគណបក្សប្រជាជនកម្ពុជា​ចូលអីអស់ហើយ។ ឥឡូវសូម្បីតែក្មេងៗនៅជប៉ុន លែងជឿគាត់ទៀត … ប្រជាពលរដ្ឋយើងងាយស្រួលនឹងយល់ថាតើអ្វីជាការពិត។ សារដដែលហ្នឹងឯងគឺគ្មានអីក្រៅពីគាត់បំផុសឱ្យមនុស្សស្អប់គ្នាទេ។ និយាយម្តងណាគឺស្អប់នេះស្អប់នោះ នេះក្បត់នោះក្បត់ លើកគ្នាកងកម្លាំងប្រដាប់អាវុធ តោះបង់ក្លាដេសគេផ្ទួលរដ្ឋាភិបាល យើងកម្ពុជាខ្មែរក្រោកឡើង។ ក្រោកពីគេងទៅធ្វើការដើម្បីកំណើនជីវភាពល្អជាង ក្រោកពីគេងប្រមូលគ្នាទៅដុតសាលារៀន។ មែនទេ?

(២២) ការចូលរួមថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន បង្ហាញពីទឹកចិត្ត/ស្មារតីស្នេហាជាតិ

គាត់កំពុងតែជេរយើង … ថវិកាថ្ងៃមុនប្រជាពលរដ្ឋចូលរួម។ ខ្ញុំយកឱកាសនេះដែលសូមថ្លែងអំណរគុណណាស់ជូនទៅដល់ប្រជាពលរដ្ឋអ្នកបន្ទាយមានជ័យ អាចមានបឹងជង្រុក ប្រជាពលរដ្ឋនៅក្នុងប្រទេស និងក្រៅប្រទេសដែលបានចូលរួមនៅក្នុងមូលនិធិកសាងផ្លូវព្រំដែនរបស់យើង។ ចូលរួមប្រមាណ ៧០ម៉ឺននាក់ បើយើងគិតជាគ្រួ​សាររាប់លានគ្រួសារ​​ ព្រោះគ្រួសារខ្លះគាត់ចូលម្នាក់។ អញ្ចឹង ៧០ម៉ឺននាក់នេះ ចូលរាប់លានគ្រួសារ។ អ្នកខ្លះចូល ១០០រៀល។ ទំហំថវិកាចូលរួមមិនសំខាន់ តែទឹកចិត្តក្នុងការចូលរួមបង្ហាញអំពីស្មារតី។ យើងទទួលខុសត្រូវ។ អ្នកខ្លះថាស្ងាត់ទៅណា? ស្ងាត់ទៅណា បើឯកឧត្តម ខ្វាន់ ស៊ាម ប្រកាសហើយ។ បើអ្នកឯងមិនយកភ្នែកមើល។ ថវិការៃបានខ្ទង់ជិត ២៧លានដុល្លារ គ្រោងនឹងធ្វើផ្លូវ ៣កន្លែង នៅតាមព្រំដែន សរុប ២៥០គីឡូ។ ដោះមីនចូលប៉ុន្មានម៉ឺនគីឡូម៉ែត្រការ៉េ ដូចជាង ៦លានម៉ែត្រការ៉េ ធ្វើផ្លូវ ឈូសធ្វើស្ពាន នៅតាមព្រំដែនកម្ពុជា-វៀតណាម មួយកំណាត់មណ្ឌលគិរី និងរតនគិរី ហើយធ្វើផ្លូវតទៅក្នុង … ប្រជាពលរដ្ឋអាចធ្វើទៅមើលបាន។ ខ្ញុំកំពុងតែឱ្យសិក្សាដាក់បោះបង្គោលកន្លែងហ្នឹងថាកំណាត់ផ្លូវហ្នឹងគឺកសាងដោយមូលនិធិ ដូចយើងធ្វើផ្លូវលំកន្លែងផ្សេង ថាកំណាត់ផ្លូវនេះបានកសាងដោយមូលនិធិអីអញ្ចឹងទៅ។ យើងដាក់មូលនិធិចូលរួមដោយប្រជាពលរដ្ឋ … ដើម្បីតម្លាភាព។ ទៅមើលទៅ យើងយកទៅធ្វើផ្លូវព្រំដែន។ ដើម្បីអី? ដើម្បីឆ្លើយតបឱ្យស្របទៅនឹងទឹកចិត្តប្រជាពលរដ្ឋ ដែលចង់ចូលរួមការពារអធិបតេយ្យភាពជាតិ អភិវឌ្ឍតំបន់ព្រំដែន ដើម្បីការពារព្រំដែនឱ្យគាត់ឃើញ។ ខ្ញុំសូមថ្លែងអំណរគុណជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសនូវស្មារតីស្នេហាជាតិនេះតែម្តង។ ជាតិនិយម ស្នេហាជាតិ មានន័យថា ទាល់តែរួមគ្នាដើម្បីការពារជាតិ កសាងសមិទ្ធផលវិជ្ជមានជូនជាតិ។

(២៣) ផ្លូវ ១.៣០០គីឡូ ត្រូវការថវិកាជាង ២០០លានដុល្លារ កសាងក្នុងរយៈពេល ១០ឆ្នាំ

មានអ្នកខ្លះសួរថា តើមូលនិធិទៅណាហើយស្ងាត់ម៉េស? មកពីអ្នកឯងមិនមើល។ ប្រយ័ត្នខ្ញុំសួរទៅវិញមើលមូលនិធិទូរទស្សន៍ព្រះអាទិត្យទៅណាហើយ? មានអ្នកណាធ្លាប់ចូលមូលនិធិទូរទស្សន៍ព្រះអាទិត្យទេ? មានសួរទេទៅណាហើយ បាត់ឈឹងតែម្តង។ សម្រាប់មូលនិធិកសាងព្រំដែន ខ្ញុំមានធ្វើសន្និសីទកាសែត ហើយនឹងឱ្យ ឯកឧត្តម ខ្វាន់ ស៊ាម បង្ហាញជាក់ស្តែងនូវសំណើ។ ឃើញគាត់បង្ហោះមួយគគោករាល់ថ្ងៃដូច ១អាទិត្យម្តង។ ឃើញវឌ្ឍភាព។ (ធ្វើ)ចប់ជូនប្រជាពលរដ្ឋទៅមើល។ ម្ចាស់ថវិកា មិនម្ចាស់ថវិកានៅតែជាម្ចាស់ មានសិទ្ធិទៅមើលផ្លូវព្រំដែនដែលយើងធ្វើ ថវិកាដែលយើងធ្វើ។ យើងនៅសល់ ១.៣០០គីឡូទៀត ដែលត្រូវការថវិកាជាង ២០០លានដុល្លារទៀត ដែលខ្ញុំបានចារឯកភាពធ្វើក្នុងរយៈពេល ១០ឆ្នាំ … សូមយកឱកាសនេះបញ្ជាក់ថានេះជាទឹកចិត្តរបស់ប្រជាពលរដ្ឋ។ យើងត្រូវគោរពទឹកចិត្តនិងស្មារតីនៃការចង់បានរបស់ប្រជាពលរដ្ឋ​ គឺចូលរួមក្នុងការការពារទឹកដីតាមរយៈ ការចូលរួមកសាងផ្លូវព្រំដែន ដែលបង្កលក្ខណៈឱ្យយើងអាចអភិវឌ្ឍព្រំដែនការពារទឹកដី … សូមបងប្អូនដែលបានចូលរួមវិភាគទានទុកចិត្តចុះ យើងមិនមានអីលាក់លៀម ឬមួយឱ្យបាត់ទៅណាទេ យើងនឹងបន្តធ្វើដោយតម្លាភាព និងត្រឹមត្រូវ។

(២៤) សង់សាលា បញ្ចូលក្របខណ្ឌគ្រូ ជូនខាងបឹងជង្រុក សង់ផ្សារនិងជំរើសគ្រប់គ្រងផ្សារបឹងឈូក

ឥឡូវ យើងនិយាយពីការកសាងបន្តទៀត។ អម្បាញមិញ មានស្នើសុំប៉ុន្មាន? អ្នកបឹងជង្រុកកូនច្រើន? (ច្រើន) ខ្ញុំចាំម្តងនៅខេត្តបាត់ដំបង យកពេទ្យចុះទៅដូចតំបន់អី? មានតំបន់មួយដែលបង្កើតថ្មី … គ្រាន់តែអ្នកមានផ្ទៃពោះ ២០០នាក់ មួយស្រុក។ ខ្ញុំថាខ្លាំងណាស់ អ្នកបាត់ដំបង ប្រហែលជាទឹកដីជីវជាតិ ហើយអាកាសធាតុត្រជាក់អញ្ចេះផង។ យើងបង្កើតដូចមានមណ្ឌលសុខភាពហើយ មានពេទ្យ យើងមានសាលារៀន ឥឡូវសាលារៀនសិស្សប៉ុន្មាននាក់? ឯណានាយកសាលា? សូមជួបនាយកសាលាបន្តិចមើលឡើងជាមួយខ្ញុំបន្តិចមើល។ សិស្សប៉ុន្មាននាក់ហើយនាយកសាលា? […]

(ដកស្រង់ការសន្ទនា២)

សម្តេចធិបតី៖ យើងខ្វះ(គ្រូ) ១១នាក់។ អញ្ចឹងអត់មានអ្នកណាទៅណាទេណា។ ប្រយ័ត្នចូលក្របខណ្ឌហើយ មកឆ្នាំក្រោយបាត់អស់រលីង។ អ្នកគ្រូទាំងអស់គ្នា? … អញ្ចឹងគឺបេ្តជ្ញាចិត្តជួយដើម្បីបណ្តុះបណ្តាលដល់ក្មួយៗ កូនចៅអ្នកបឹងជង្រុករួមគ្នាកសាងតទៅទៀត។ អញ្ចឹងសូមឯកភាពផ្តល់ក្របខណ្ឌ ហើយជូនពរឱ្យឆាប់បានគូផង …។

ថែមផ្លូវ … ឥឡូវអញ្ចេះ ឯកឧត្តម ខេង សាម៉េត សិក្សាដើម្បីរៀបចំ។ ឯកភាពផ្តល់ជូនតាមសំណើរ។ កន្លែងនេះអ្នកណាអ្នកធ្វើ? ខាងនោះធ្វើតែម្តង។ ឥឡូវចាំជជែកគ្នាម៉េចៗ ខាងនោះធ្វើ ហើយយើងចាំគិតគូរ … មិនមែនធ្វើផ្លូវសម្រាប់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ជិះឯណា ធ្វើជូនអ្នកបឹងជង្រុក។ ដើម្បីជានិមិត្តរូបនៃការតភ្ជាប់តំបន់ដែលធ្លាប់គ្រោះថ្នាក់ដោយសារសង្គ្រាម ទៅជាតំបន់ដែលមិនត្រឹមតែអភិវឌ្ឍ តែតភ្ជាប់ជាមួយកន្លែងផ្សេងទៀត … យ៉ាងម៉េចអ្នកបឹងជង្រុក? ប៉ុណ្ណេះហើយ អ្នកណាហៅទៅដុតប្រទេសលែងទៅហើយ … មានអីរួមគ្នាកសាងបន្ថែម។

ឥឡូវខ្ញុំមានរឿងមួយទៀត។ រឿងនេះឆ្លងខេត្ត។ ខ្ញុំឃើញតាមហ្វេកប៊ុកប៉ុន្មានថ្ងៃមុន។ អ្នកបាត់ដំបង ឯកឧត្តម សុខ លូ មកទេ? ឥឡូវខ្ញុំឃើញសំណើររឿងផ្សារបឹងឈូក លឺសូរថាមានអាជីវករមក។ មើលអាជីវករផ្សារបឹងឈូកសុំម្នាក់ ឬពីរនាក់មើល … កាលពីដើមខែនេះឆេះ(ផ្សារ)? […]

ក្រោយពីគិតទៅ ខ្ញុំបានសំរេចគឺ រដ្ឋនឹងយក(ផ្សារ)ពីវិស័យឯកជនមកវិញ ដោយសារគាត់អត់មានលទ្ធភាពធ្វើបន្ដទៅទៀតទេ។ ខ្ញុំបានផ្ដល់គោលការណ៍នេះ។ បើគាត់ធ្វើមិនបាន ប្រជាពលរដ្ឋអាជីវករនៅកណ្ដាលទី។ អត់បានទេ។ អញ្ចឹងបានឲ្យចចារជាមួយផ្សារ។ អញ្ចឹងបានប៉ុន្មានថ្ងៃនេះ ឲ្យឯកឧត្តម កើត រិទ្ធ និង ឯកឧត្តម សុខ លូ ចចារជាមួយផ្សារ។ គាត់បានឯកភាពថា ឥលូវគាត់ទៅមិនរួច ហើយរដ្ឋយកមកវិញ រដ្ឋវិនិយោគ។ ខ្ញុំសំរេច​ថា រដ្ឋនឹងធ្វើផ្សារជូនវិញដើម្បីបងប្អូនបានលក់ដូរ […]

(ចប់ការសន្ទនា២)

សង់ជូនទី១​ គឺយកមកជារបស់រដ្ឋវិញ​។ បានន័យថា សំរាប់អ្នកដែលជួលតូបពីក្រុមហ៊ុនម្ចាស់ដើម មិនមែនអ្នកជួលបន្ដពី(អ្នកលក់) ទាំងជាន់ផ្ទាល់ដី ជាន់ទី ១ និងផ្សារតូចនៅខាងក្រោយ គឺរាជរដ្ឋាភិបាលនឹងផ្ដល់សិទ្ធិកាន់កាប់តូបនិងរាន អស់មួយជីវិត។ មិនបាច់បង់លុយមួយខែប៉ុន្មានដុល្លារទៀតទេ គឺផ្ដល់ឲ្យតែម្ដងសិទ្ធិកាប់ ប្រើប្រាស់ទៅ។ ផ្សារនេះ​របស់រដ្ឋ។ អញ្ចឹងដូចផ្សាររបស់រដ្ឋផ្សេងទៀតដែលឲ្យអាជីវករលក់ដូរមានសិទ្ធិតកូនចៅមួយជីវិត

សូមផ្សព្វផ្សាយតាមនឹង។ សូមឲ្យឯកឧត្តម ខេង សុមេធ ទៅធ្វើ។ ខ្ញុំសូមអញ្ចេះគោលការណ៍ គឺរក្សាស្ថានភាពទំរង់ដើម។ បានន័យថាតូបប៉ុណ្ណា ធ្វើប៉ុណ្ណឹងវិញ។ តូបចំនួនប៉ុន្មានធ្វើចំនួនប៉ុណ្ណឹងវិញ។ កុំធ្វើលើស។ បើធ្វើទៅលើសតូប បានន័យថាកាត់បន្ថយបង្រួមរបស់អ្នកផ្សេង។ កុំឲ្យសោះ។ សូមឲ្យធ្វើដូចប្លង់មុន។ ប៉ុន្មានការ៉េធ្វើប៉ុណ្ណឹងឲ្យវិញ។ ចំនួនតូបប៉ុន្មានធ្វើប៉ុណ្ណឹង។ ប្រជាពលរដ្ឋនៅទីនេះ។ ប្រសិនបើគាត់ធ្វើលើសធ្វើអីអត់បានដូចតាមស្ដង់ដារ(ដើម) មកប្ដឹងមក។ ដោះស្រាយតាមស្ថានភាពដើមជូន។ ចំពោះការបង់ថ្លៃឈ្នួលគឺយើងអត់មានទៀតទេ ប៉ុន្ដែសំរាប់ផ្សារ(នេះ)ដូចផ្សាររដ្ឋផ្សេងទៀត ត្រូវការអនាម័យ សន្ដិសុខ ភាស៊ីអីបន្ដិចបន្ដួចយើងកំណត់ទៅតាមច្បាប់។ បន្ដិចទៀតខ្ញុំនិយាយពីការគ្រប់គ្រង។ យើង​មានជំរើសពីរ យកតាមសៀវភៅបន្ទុកអនុវត្ដអីទៅ គ្រាន់សំរាប់អនាម័យកន្លែងណាក៌មានដែរ ប៉ុន្ដែសំរាប់បង់ថ្លៃជួលទៀតគឺលែងមានហើយ។

ទី២ សំរាប់អ្នកជួលបន្ដ ដែលនៅជាន់ទី១ ដែលឆេះ។ បងប្អូនក៏រងគ្រោះដែរ ដូចជា ២៥នាក់ … ផ្ដល់ជូនផ្សារខាងក្រោយមានតូបខ្លះ ព្រោះនៅខាងលើយើងចែកមិនបានទេ។ បើយើង​ពង្រីកតូប ២៥មិនបានទេ។ អញ្ចឹងយើងផ្ដល់ជូនតូបនៅផ្សារខាងក្រោយ។ វាខុសគោលដៅនៃការលក់ ប៉ុន្ដែយ៉ាងហោចណាស់ ក៏បានផ្ដល់ជូនម្នាក់១ តូប មាន២៥ តូប ដែលជាអ្នកឆេះនៅជាន់ទី១ ឲ្យដូចគ្នា។ គាត់ឆេះរបស់គាត់អស់រលីងហើយ។ អញ្ចឹងយើងផ្ដល់អាខាងក្រោយអោយ។ ឯខាងលើផ្ដល់មិនបានទេ ព្រោះសុទ្ធតែមានគេអស់ហើយ។ យើងមិនអាចធ្វើបន្ថែម ២៥ តូបទៀតបានទេ។ អញ្ចឹងផ្ដល់ជូនតូប(នៅផ្សារ)ខាងក្រោយនេះ យ៉ាងហោចណាស់ក៏អត់ដៃទទេដែរ។

ដោយឡែក សំរាប់អ្នកជួលបន្ដផ្សេងទៀតនៅជាន់ក្រោមដែលអត់មានឆេះ ហើយអ្នកជួលបន្ដនៅខាងក្រោយ សូមឲ្យខេត្តទៅធ្វើការជាមួយអាជីវករពិភាក្សាគ្នា តើយើងអាចជួយគាត់យ៉ាងម៉េច ហើយចាំលើកយោបល់មកខ្ញុំបន្ថែមទៀត។ អញ្ចឹង យើងដោះ(ស្រាយបញ្ហា)ចំពោះមុខនេះ ចំពោះអ្នកដែលជួលពីអ្នកអភិវឌ្ឍផ្សារ ក៏ដូចជាអ្នកជួលបន្ដដែលស្រង់ទៅ ២៥ (តូប)នេះ ហើយក៏ដូចជាអ្នកជួលបន្ដនៅផ្សារជាន់ខាងក្រោម ដែលមិនឆេះ និងផ្សារខាងក្រោយសុំជជែកគ្នាជាមួយក្រុមអាជីវករ ដើម្បីលើកយោបល់សុំការសំរេចថាតើជួយគាត់តាមរូបភាពអី …។

អញ្ចឹង ខ្ញុំគិតថាដំណោះស្រាយបែបនេះគឺមិនឲ្យប្រជាពលរដ្ឋនៅតែលតោលកណ្ដាលទន្លេ ហើយថែមទាំងបានប្រែក្លាយពីការជួលទៅជាសិទ្ធអាស្រ័យផល ប្រើប្រាស់មួយជីវិតតកូនតចៅដូចផ្សាររដ្ឋផ្សេងៗ។ យើងជួយបានប៉ុណ្ណឹង។ សូមផ្ដាំផ្ញើទៅបងប្អូនផង មិនបាច់លើកគ្នាទៅមុខសាលាខេត្តទេ … ថ្ងៃណាក៏ឃើញតវ៉ា(រឿងផ្សារ)បឹងឈូក។ បងប្អូនក៏បារម្ភ ព្រោះជិតមួយខែដែរហើយ។ យើងមិនទាន់ឲ្យចូលទៅខាងក្នុង ដោយសារយើងវាយតម្លៃខាងលើ ឆេះប៉ុន្មានម៉ោងនេះវាអាចធ្វើឲ្យអាគារនេះអត់ស្រួល … សិក្សាទៅថាអត់អីទេ នៅមាំ អាចជួសជុលនៅខាងលើបាន។ អញ្ចឹងគឺអាចរៀបចំ។

កិច្ចការដែលត្រូវដោះស្រាយចំពោះមុខ ទី១ ដំណោះស្រាយបណ្ដោះអាសន្នសំរាប់បងប្អូនដែលត្រូវ(លក់) … ឯកឧត្តម ខេង សុមេធ ថាជំរុញលឿន យ៉ាងហោចណាស់ ៤ខែ។ អញ្ចឹងបងប្អូនត្រូវរកកន្លែងបណ្ដោះ​អាសន្នណាឲ្យគាត់លក់សំរាប់អ្នកនៅជាន់ទី១។ អ្នកនៅខាងក្រោមអាចលក់វិញចុះ។ អ្នកអត់ឆេះចូលលក់វិញបាន តែអ្នកខាងលើទេដែលឆេះ។ អ្នកផ្សារខាងក្រោយអត់ឆេះបន្ដលក់វិញបាន។ ពេលណាចូលវិញបានសុំឲ្យខេត្តអ្នករៀបចំ។

ទី២ ក្រោយពីបែងចែកហើយ យើងគិតពីការគ្រប់គ្រង។ ផ្សារត្រូវមានគណៈគ្រប់គ្រងហើយ។ គណៈគ្រប់គ្រងឲ្យ​មានជំរើស២ ពិភាក្សាគ្នាចុះ។ ជំរើសទី ១​ គឺរដ្ឋបាលខេត្ត ធ្វើការទទួលខុសត្រូវគ្រប់គ្រង​ រកដៃគូវិនិយោគក្នុងការធានាភាស៊ីដូចផ្សាររដ្ឋផ្សេងៗ។ ជំរើសទី២ គឺឲ្យគណៈអាជីវករនឹងតែម្ដងគ្រប់គ្រងខ្លួនឯងទៅ យកភាស៊ីយកអីខ្លួនឯងទៅ ទទួលអនាម័យទៅ។ អញ្ចឹងឲ្យជជែកគ្នា។ បានន័យថាអាជីវករក្នុងផ្សារប្រមូលគ្នាបោះឆ្នោតរើសគណៈគ្រប់គ្រងទៅ ហើយកំណត់រឿងភាស៊ី អនាម័យ សន្ដិសុខអី ខ្លួនឯង រដ្ឋមិនទទួលខុសត្រូវទេ។

អញ្ចឹងជំរើស ២ នេះឲ្យជជែកគ្នាចុះ យកជំរើសមួយណា។ តើយកជំរើសដែលរដ្ឋនៅបន្ដជួយ ដូចរូបមន្ដផ្សាររដ្ឋផ្សេងៗ ដែលមានដៃគូទទួលភាស៊ី ធានាអនាម័យ ធានាអី ឬមួយយករូបមន្ដ ដែលគណៈអាជីវករខ្លួនឯងនៅក្នុងផ្សារ ប្រមូលគ្នាបោះឆ្នោត រើសអ្នកគ្រប់គ្រងខ្លួនឯងហើយគ្រប់គ្រងទៅ។ នៅខេត្ត​ខ្លះគេធ្វើបែបនេះ តែមានភាពស្មុគស្មាញ។ ខេត្តខ្លះធ្វើទៅស្រួល ខេត្តខ្លះធ្វើទៅលំបាកដោយសារកន្លែងខ្លះគណៈអាជីវករខ្លួនឯងពិបាកក្នុងការរកដំណោះស្រាយឯកភាពគ្នា កន្លែងខ្លះឯកភាពគ្នាស្រួលវិញ។ អញ្ចឹងខ្ញុំឲ្យគិតពិចារណាឲ្យរើសចុះ ធ្វើយ៉ាងណាឲ្យមានសុខដុមនីយកម្មជាមួយគ្នា កុំឲ្យមានបញ្ហា។​ អញ្ចឹងការរៀបចំថ្មីហើយដោះស្រាយឲ្យចប់តែម្តង។

អរគុណដល់អ្នកវិនិយោគ។ ក្រុមហ៊ុនខ្ញុំអត់ចាំឈ្មោះ ដែលគាត់យោគយល់ ហើយព្រមឲ្យរដ្ឋដើម្បីចូលត្រឡប់មកវិញ។ រដ្ឋគ្រប់គ្រងហើយធ្វើជូនទៅអាជីវករយើងវិញដើម្បីបានទាំងអស់គ្នា។ គាត់ត្រូវចប់ ២០៤៧ ឥឡូវគាត់ឯកភាពដើរចេញ។ គាត់ដូចនៅបេនឡាន។ អាហ្នឹងគាត់គ្រប់គ្រងរបស់គាត់ចុះ។ តែផ្សារយើងយកមក ទាំងមុខទាំងក្រោយ។ អញ្ចឹងម៉េចហើយ បងប្អូនអ្នកផ្សារប៉ុណ្ណឹងអូខេ? អញ្ចឹងធ្វើតូបឲ្យហើយ រកដំណោះស្រាយហ្នឹងជូនហើយ មួយជីវិត អត់មានកុងត្រាប៉ុន្មានឆ្នាំនេះទៀតទេ។ បើរូបមន្តរាល់ថ្ងៃនេះ ផ្សារជួលត្រឹមឆ្នាំ ២០៤៧ តែវិនិយោគចប់កុងត្រា បានន័យថាកុងត្រារបស់យើងជាមួយវិនិយោគឯកជនចប់ដែរហើយ។ តែឥឡូវរដ្ឋយកមកហើយឲ្យមួយជីវិត បានន័យថាអចិន្ត្រៃយ៍ដល់កូនអីទៀត។

អរគុណចំពោះអាជ្ញាធរខេត្ត សមត្ថកិច្ចរបស់យើង ទី១ ពេលដែលមានគ្រោះអគ្គីភ័យនេះ ខំប្រឹងដើម្បីជួយពន្លត់ទាន់សភាពការណ៍អត់មានគ្រោះថ្នាក់ដល់ជីវិត។ របស់របរបាត់ចុះ តែមិនមានគ្រោះថ្នាក់ដល់ជីវិត។ ទី២ ខំរកវិធីដោះស្រាយរករូបមន្តនេះ លើកយោបល់។ ថ្ងៃនេះបានផ្តល់យោបល់ជាក់ស្តែងមកតែម្តង។ ជួបគ្នានៅទីនេះ។ អញ្ចឹងដោះបឹងជង្រុកនៅទីនេះ ដោយទាំងបឹងឈូកមួយទៀត ដោះបន្ទាយមានជ័យ ដោយទាំងបាត់ដំបង។ អញ្ចឹងមិនត្រឹមតែឯកឧត្តម អុំ រាត្រី សប្បាយចិត្តទេ ឯកឧត្តម សុខ លូ ក៏សប្បាយចិត្តដែរ។

ហ្នឹងហើយការដោះស្រាយរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលគ្មានគោលគំនិត ឬគោលនយោបាយធ្វើបាបប្រជាពល​រដ្ឋ មានបញ្ហាប្រឈមមុខដោះ។ អត់រត់ចោលទេ​ … នៅទីនេះប្រឈមមុខដោះ ពេលខ្លះយើងប្រកាស ពេលខ្លះយើងមិនទាន់ប្រកាស តែមិនមែនអត់ធ្វើអីទេ។ តាំងពីថ្ងៃ ៣ មកដល់ថ្ងៃ ២៩ វិច្ឆិកានេះ មិនមែនរដ្ឋបាលខេត្តអត់ធ្វើការទេ គឺប្រឈមរកវិធីដោះ។ គ្រាន់តែអត់ហ៊ានប្រកាស។ អត់ទាន់ដឹងដោះរូបភាពដូចម្តេច។ អញ្ចឹងរាងស្ងាត់តែទីបំផុតសូមបងប្អូនយោគយល់ ព្រោះអត់អាចប្រកាសតាមមេក្រូរាល់ថ្ងៃ ត្រូវធ្វើអីៗទេ។ យើងរកវិធីដោះស្រាយ ជាពិសេសចរចាជាមួយក្រុមហ៊ុនដែលត្រូវធ្វើ។

អញ្ចឹងយើងគិតថាថ្ងៃនេះដំណឹងល្អជូនទាំងអស់ យើងដោះស្រាយបន្ថែម សមិទ្ធផលបន្ថែមនៅទីនេះបានសាលា ១ ខ្នង គ្រូ ១១ នាក់ ក្របខណ្ឌ តែមាន ១២ នាក់ ម្នាក់មានក្របខណ្ឌ ហើយអាចឈានទៅដល់ធៀបការរបស់អ្នកគ្រូៗឆាប់ៗ។ ខ្ញុំនិយាយត្រង់ និយាយលេងសើចចុះលោកគ្រូអ្នកគ្រូ សំណាងហើយក្រុមហ៊ុនធ្វើផ្លូវនៅនេះ បើឲ្យកងវិស្វកម្មឯកឧត្តម ខេង សាម៉េត មក លោកគ្រូ អ្នកគ្រូ មិនមែននៅទំនេរចឹងទេ។ ខ្ញុំចាំម្តងនៅស្ទឹងត្រង់ទៅសម្ពោធអគារ ២ខ្នង សម្តេចតេជោបានទទួលសំណើពីអ្នកគ្រូម្នាក់នៅស្រុកស្ទឹងត្រង់។ សម្តេចឲ្យឯកឧត្តម ខេង សាម៉េត ទៅធ្វើ។ ពីមុនធ្វើ អ្នកគ្រូនៅលីវ ដល់ថ្ងៃខ្ញុំទៅសម្ពោធប្រហែលជិត ២ឆ្នាំក្រោយ អ្នកគ្រូកូន ១បាត់។ ដល់សួរ មានណាប្តីរបស់គាត់ មេកងវិស្វកម្មដែលចុះធ្វើការ។ និយាយលេងទេ សរសើរខាងទាហ៊ានពូកែក្លា​ហាន។ ខ្ញុំមិនហ៊ានទេ សុទ្ធតែទាហានដូចគ្នា (សម្តេចនិយាយលេងរឿងទាហាន និងរឿងម៉ាស៊ីនត្រជាក់ហ្វ្រី)។

(២៥) ជាអ្នកបន្តវេន ប្តេជ្ញាថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍជូនប្រជាជនគ្រប់កន្លែង

អរគុណសាជាថ្មីចំពោះការចូលរួមថ្ងៃនេះ ទាំងខាងយុវជន ខាងប្រជាពលរដ្ឋ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងខាងបឹងជង្រុក ទាំងតំបន់ផ្សេងៗទៀត។ នៅទីនេះ សូមអបអរសាទរនូវផលដែលយើងបានទីនេះ ហើយរួមគ្នាដើម្បីកសាងបន្ថែមទៀតទៅមុខ។ នេះហើយគឺជាអ្វីដែលរាជរដ្ឋាភិបាលធ្វើដើម្បីថ្លែងអំ​ណរគុណដល់ប្រជាពលរដ្ឋនៅគ្រប់កន្លែង ដែលបានផ្តល់ការទុកចិត្ត ផ្តល់ការគាំទ្រ និងជឿជាក់ទៅលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយជាពិសេសទៅលើការដឹកនាំរបស់សម្តេចតេជោ។ ក្នុងនាមជាអ្នកបន្តវេន ក៏បានប្តេជ្ញាចិត្ត ដរាបណាប្រជាជននៅផ្តល់ការទុកចិត្ត និងផ្តល់ការគាំទ្រ គណបក្សប្រជាជនកម្ពុជាគ្មានអីក្រៅពីប្តេជ្ញាបន្ថែម ដើម្បីតបស្នងសងគុណ គ្មានធ្វើអី្វក្រៅពីការថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍​ឲ្យបានផលដល់ប្រជាជនគ្រប់កន្លែងទាំងអស់នោះទេ មានតែការងារប្តេជ្ញាចិត្តតែប៉ុណ្ណឹង។

ប៉ុណ្ណឹងចុះ។ ខ្ញុំនិយាយយូរហើយ។ ចប់មែនទែនហើយលើកនេះ។ សូមជូនពរ និងប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ គណៈអធិបតីទាំងអស់ លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្មួយៗយុវជនទាំងអស់ លោកគ្រូ អ្នកគ្រូ ឲ្យបានទទួលនូវសុខភាពល្អ អាយុយឺនយូរ ជោគជ័យគ្រប់ភារកិច្ច។ ទទួលបាននូវពុទ្ធពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃនេះ សម្រាប់ប្រជាពលរដ្ឋសរុប ៣០២៦គ្រួសារ ក្នុងមួយគ្រួសារថវិកា ២០ម៉ឺនរៀល។ ជូនក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ៨៥នាក់​ ក្នុងម្នាក់ៗ ថវិកា ១០ម៉ឺនរៀល។

ជូនក្រុមយុវជនកាយារិទ្ធិកម្ពុជា យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ចលនាយុវជន ១៥៧ សមាគមនិស្សិត អ.ម.ត និងយុវជនគណបក្សប្រជាជនកម្ពុជា​ ៧៧០ នាក់ ម្នាក់ៗថវិកា ២ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ១២ នាក់ ម្នាក់ៗថវិកា ២០ ម៉ឺនរៀល។ ក្មួយសិស្សានុសិស្ស ៤២៣ នាក់ ម្នាក់ៗថវិកា ១ ម៉ឺន ប៊ិច ១ ដើម សៀវភៅ ២ ក្បាល។ ជូនសាលាបឋមសិក្សាបឹងជង្រុកតេជោឈ្នះឈ្នះ ថវិកា ១ លានរៀល។ ជូនមណ្ឌលសុខភាពបឹងជង្រុក ថវិកា ៣ លានរៀល។

សាលាស្រុកម៉ាឡៃ ថវិកា ២ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំក្នុងអង្គពិធី ថវិកា ៣ លានរៀល និងក្រុមតន្ត្រីសម័យ ថវិកា ៥ លានរៀលផងដែរ។ ហើយតន្ត្រីសម័យថ្ងៃនេះដូចមានច្រើន មានមីង ឆោម ឆវិន គាត់អញ្ជើញមកដែរ? តាំងពីខ្ញុំនៅក្មេងមកដល់ឥឡូវខ្ញុំចាស់ជាងគាត់ គាត់នៅថែរក្សា ហើយមានអ្នកនាង មឿន និមល អត់ស្គាល់ទេ មឿន និមល ដល់ហៅ ប៉េងប៉ោង បានស្គាល់។ លោក ប៊ុន ជំនោរ លោក វណ្ណ ផាន់រ៉ា កញ្ញា ម៉ម ចាន់ណា លោក ពេជ្រ ថៃ លោក ផាត់ ភូ កញ្ញា ជ័យ សេរីរ័ត្ន កញ្ញា សម លីដា ដែលជាម្ចាស់ពាន ហើយលោក ភឿន សុភាព ម្ចាស់ពានផងដែរ។ សូមអរគុណបានមកដល់ទីនេះ។ បើអត់ទាន់ធ្លាប់ផ្លូវកាត់តាមព្រំដែន ជិះកាត់ផ្លូវព្រំដែន តាមកូនដំរី ភ្នំព្រឹក ទៅប៉ៃលិន មើលស្រុកយើងបន្តិច កុំឲ្យខាត។ សុទ្ធតែអតីតតំបន់សមរភូមិទាំងអស់។ អញ្ចឹងជិះមើលល្អ។ អញ្ចឹងអរគុណណាស់ដែលបានចូលរួមអបអរសាទរថ្ងៃនេះ បាទ!សូមអរគុណ។

(សម្តេចនិយាយលេងរឿងរកប្រពន្ធឲ្យអាចយ)។ សូមធ្វើដំណើរត្រឡប់ទៅវិញដោយសុវត្ថិភាពទាំងអស់គ្នា។ ជាថ្មីម្តងទៀត គឺបន្ថែមជូនក្រៅពីសម្ពោធថ្ងៃនេះ សាលា ១ ខ្នង ២ ជាន់ ១២ បន្ទប់ ផ្លូវតភ្ជាប់បូកជាមួយនឹងក្របខណ្ឌជូនលោកគ្រូ អ្នកគ្រូ។ អ្នកបាត់ដំបងជូនសិទ្ធិរៀបចំផ្សារជូនហ្នឹងតែម្តង៕

]]>
https://pressocm.gov.kh/archives/105905/feed 0
ព្រះរាជសុន្ទរកថាព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំផ្លូវការ នៃកិច្ចប្រជុំសភាអន្តរជាតិលើកទី១១ https://pressocm.gov.kh/archives/104510 https://pressocm.gov.kh/archives/104510#respond Sun, 24 Nov 2024 08:39:40 +0000 https://pressocm.gov.kh/?p=104510

]]>
https://pressocm.gov.kh/archives/104510/feed 0
បាឋកថា របស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំពេញអង្គសភាអង្គរជាតិដើម្បីភាព អត់ឱន និងសន្តិភាព (IPTP) លើកទី១១ https://pressocm.gov.kh/archives/105806 https://pressocm.gov.kh/archives/105806#respond Sun, 24 Nov 2024 06:12:22 +0000 https://pressocm.gov.kh/?p=105806


CNV:

[ចាប់ផ្តើមសេចក្តីអធិប្បាយ១]

ថ្ងៃនេះ ដែលខ្ញុំអង្គុយតុមួយម្នាក់ឯង ប្រហែលជាមិនហួសហេតុពេកទេ។ នេះក៏ជាការស្មើភាពដែរ ដោយ​ថាអ្នកទាំងអស់គ្នាអង្គុយស្តាប់ ឯខ្ញុំអ្នកនិយាយ។ បើសិនខ្ញុំទៅនិយាយនៅទីនោះ គឺប្រហែលជាវាត្រឹមត្រូវហើយ ក៏ប៉ុន្តែវាអយុត្តិធម៌បន្តិចសម្រាប់ខ្ញុំ ដោយសារតែខ្ញុំត្រូវនិយាយច្រើន។ គេតម្រូវឱ្យខ្ញុំត្រូវធ្វើបាឋកថាទាក់ទងនឹងបទពិសោធន៍របស់កម្ពុជា។ ដូច្នេះ សូមមានការយោគយល់ដែលខ្ញុំត្រូវអង្គុយនិយាយ ត្រឹមតែ ១ម៉ោង ឬលើស ១ម៉ោងបន្តិច អំពីបញ្ហាដែលមានមកស្ទើរតែកន្លះសតវត្សរ៍ ឬអាចនិយាយថាជាងកន្លះសតវត្សរ៍ផង។ អាចនឹង(មានពេលមិន)មិនគ្រប់គ្រាន់។ ប៉ុន្តែ សូមអធ្យាស្រ័យដោយសារតែបាឋកថាទាក់ទងនឹងបទពិសោធរបស់កម្ពុជាវាវែងបន្តិច បើឱ្យខ្ញុំធ្វើសុន្ទរកថាវាខ្លី។ អញ្ចឹងសូមអធ្យាស្រ័យ។

[ចប់សេចក្តីអធិប្បាយ១]

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមជាគណៈអធិបតី នាឱកាសដ៏វិសេសវិសាលនេះ និងចែករំលែកបទពិសោធដឹកនាំផ្ទាល់របស់ខ្ញុំ ក្នុងការកសាងកម្ពុជាឡើងវិញ ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្រោយសង្គ្រាម ជាពិសេស ក្នុងការរំដោះជាតិ ការផ្សះផ្សាជាតិ ដំណើរការនៃការកសាងជាតិឡើងវិញ និងការកសាងសន្តិភាព ដែលរំដោះប្រទេសដ៏កម្សត់មួយនេះ ឱ្យចាកផុតទាំងស្រុងពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅ និងពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ ដោយសម្រេចបានសន្តិភាពពេញលេញ ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈពេល ៥០០ ឆ្នាំនៅ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ការថែរក្សាបាននូវចីរភាពនៃសន្តិភាព និងវឌ្ឍនភាពសង្គមយ៉ាងឆាប់រហ័ស ដែលប្រជាជនកម្ពុជាទាំងអស់កំពុងក្រេបជញ្ជក់ផ្លែផ្កាសព្វថ្ងៃនេះ។

កាលពីដើមខែកញ្ញាកន្លងទៅនេះ ខ្ញុំបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពី សាកលវិទ្យាល័យដុងហ្គុករ៉ាយស៍ នៅខេត្តខ្យុងសាងបុកដូ នៃរបស់សាធារណរដ្ឋកូរ៉េ។ នៅទីនោះ ខ្ញុំបានចែករំលែកនូវបាឋកថារបស់ខ្ញុំម្តងហើយ ស្តីពី «បទពិសោធរបស់ប្រទេសកម្ពុជាក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ដែលខ្ញុំអាចនិយាយបានថា ប្រធានបទថ្ងៃនេះ និងប្រធានបទពេលនោះ មានភាពប្រទាក់ក្រឡាគ្នា ដោយសារនៅកូរ៉េ ខ្ញុំនិយាយក្នុងបរិការណ៍អន្តរជាតិ ប៉ុន្តែនៅទីនេះ ខ្ញុំនិយាយអំពីបរិការណ៍កម្ពុជា។ ជាការពិត ស្ទើរតែពេញមួយជីវិតរបស់ខ្ញុំ ដែលខ្ញុំបានដឹកនាំកម្ពុជាក្នុងឋាន:ជានាយករដ្ឋមន្ត្រីរយៈពេល ៣៨ ឆ្នាំហើយ បើរាប់បញ្ចូលទាំងការចាប់ផ្តើមតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការកាន់តំណែងជារដ្ឋមន្រ្តីការបរទេស ជាឧបនាយករដ្ឋមន្រ្តីផង គឺជិតកន្លះសតវត្សរ៍។

ជាការពិតយ៉ាងប្រត្យក្សដែលថា នេះគឺជាមេរៀន និងបទពិសោធដ៏កម្រ ដែលខ្លួនខ្ញុំផ្ទាល់បានយកជីវិតដាក់ធ្វើជាដើមទុន។ ហើយនេះ ក៏ជាសេចក្តីប្រាថ្នារបស់ខ្ញុំផងដែរ ក្នុងការចែករំលែកបទពិសោធដឹកនាំនាវាកម្ពុជា ជូនដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននៅទីនេះ បន្ទាប់ពីខ្ញុំ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលកំពុងដឹកនាំប្រទេស បានសម្រេចចិត្តដាក់អម្រែកនៃភារកិច្ចដ៏សំខាន់នេះ ដើម្បីឱ្យអ្នកបន្តវេនជំនាន់ក្រោយទទួលបន្តដឹកនាំ។ ចំណុចខុសគ្នាមួយនៅត្រង់ថា អ្នកបន្តវេនជំនាន់ក្រោយមិនបានហែលឆ្លងសមរភូមិសង្គ្រាមប្រដាប់អាវុធ និងការរំដោះជាតិផ្ទាល់ពីយុគសម័យដ៏ខ្មៅងងឹត និងមហាវិនាសកម្ម ប៉ុន្តែពួកគេមានភារកិច្ចចម្បងៗ ត្រូវបន្តរក្សា ការពារ និងលើកតម្កើងតម្លៃសន្តិភាព បង្កើតសមិទ្ធផល និងស្នាដៃថ្មីៗ ពង្រីកសក្តានុពលអភិវឌ្ឍ និងពូនជ្រុំសាមគ្គីភាព និងឯកភាពជាតិ ដោយបន្តឈរលើបាវចនាជាតិ គឺ «ជាតិ សាសនា ព្រះមហាក្សត្យ» និងបាវចនាបក្ស គឺ «ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២]

(១) សំណួរថា តើបន្ទាប់ពី ហ៊ុន សែន អ្នកដឹកនាំកម្ពុជាជាអ្នកណា ត្រូវបានដោះស្រាយ

ខ្ញុំគួរបញ្ជាក់ត្រង់ចំណុចនេះបន្តិចថា កាលពីឆ្នាំកន្លងផុតទៅ មានការបោះឆ្នោតសកលផុតអាណត្តិទី៦ ចូលអាណត្តិទី៧។ ពួកយើងខ្ញុំដែលមានអាយុកាន់តែច្រើននេះ បានសម្រេចចិត្តចាកចេញពីនីតិប្រតិបត្តិ ផ្ទេរការដឹកនាំទៅកាន់ជំនាន់ថ្មី។ សំណួរពាក់ព័ន្ធដែលថា តើក្រោយ ហ៊ុន សែន (អ្នកដឹកនាំកម្ពុជា)ជាអ្នកណា ត្រូវបានដោះស្រាយរួចហើយៗ ក៏មានស្ថិរភាពរយៈជាងមួយឆ្នាំរួចមកហើយដែរ។ ការខុសគ្នានៅទីនេះ ដូចតែខ្ញុំបានបញ្ជាក់គឺ មួយស្វែងរក និងមួយទៀតខិតខំការពារ និងអភិវឌ្ឍបន្ត។ យើងជំនាន់មុនបានឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលស្វះស្វែងរកសន្តិភាព ហើយសន្តិភាពនេះ យើងបន្តទុកឱ្យជំនាន់ក្រោយរក្សានិងបន្តអភិវឌ្ឍ។ ម្សិលមិញ ខ្ញុំនិយាយនៅក្នុងជំនួបរបស់ខ្ញុំជាមួយនឹងថ្នាក់ដឹកនាំ ICAPP ថា “បើទោះបីខ្ញុំស្លាប់ (ព្រលឹងខ្ញុំ)ទៅដល់ទីកន្លែងណាក៏ដោយ បើសិនជាអ្នកជំនាន់ថ្មីបណ្ដែតបណ្ដោយឱ្យខូចខាតសន្តិភាព ខ្ញុំនឹងមិនអត់ឱនទេ។ ខ្ញុំនឹងរករឿង ទោះបីកើតទៅជាខ្មោច ក៏ខ្ញុំមករករឿងវិញដែរ” … ការធ្វើឱ្យឆេះសង្គ្រាមវាជាការងាយ ប៉ុន្តែការស្វែងរកសន្តិភាពវាគឺជាការលំបាក

[ចប់សេចក្តីអធិប្បាយ២]

សម្រាប់កម្ពុជាវាជាភ័ព្វសំណាងដែលមាន សម្តេចព្រះ នរោត្តម សីហនុ ជា ព្រះបិតាឯករាជ្យជាតិ ដឹកនាំការតស៊ូដើម្បី ឯករាជ្យ ៩ វិច្ឆិកា ១៩៥៣ និងដឹកនាំការកសាងប្រទេសរយៈពេល ១៦ ឆ្នាំ។ ប្រជាជនកម្ពុជាបានទទួលផលជាវិជ្ជមានពីឯករាជ្យ និងការអភិវឌ្ឍ បើទោះមានការរំខានដោយពួកឧទ្ទាមប្រដាប់អាវុធ ទាំងក្រុមក្រហម ក្រុមខៀវ និងក្រុម ស ក្តី។ នៅគ្រានោះ កម្ពុជាមានសន្តិភាពតែខ្វះស្ថិរភាព ដោយសារក្រុមឧទ្ទាម និងការទម្លាក់គ្រាប់បែកតាមព្រំដែនជាមួយវៀតណាមខាងត្បូង ហើយសន្តិភាពនោះ មានត្រឹមតែរយៈពេល ១៦ ឆ្នាំប៉ុណ្ណោះ កម្ពុជាក៏ត្រូវបានធ្លាក់ចូលទៅក្នុងភ្លក់ភ្លើងសង្គ្រាមសារជាថ្មីម្តងទៀត ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់ សម្តេចព្រះ នរោត្ដម សីហនុ និងការចូលឈ្លានពានពីសំណាក់កងទ័ពអាមេរិក និងវៀតណាមខាងត្បូង។ តាមរយៈការរៀបរាប់ខាងលើ គេអាចដឹងហើយថា អ្នកដែលបានកើតជំនាន់ខ្ញុំ ពុំមានពេលគ្រប់គ្រាន់ទទួលបានឱកាសសិក្សា និងការសប្បាយក្នុង ភាពជាយុវជននោះឡើយ តែផ្ទុយទៅវិញ ពួកយើងបែរជាក្លាយខ្លួនជាចំណាប់ខ្មាំងនៃសង្គ្រាមម្តងហើយម្តងទៀត ដែលគ្មានផ្លូវផ្សេងសម្រាប់ជ្រើសរើសនោះឡើយ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]

ខ្ញុំសូមបញ្ជាក់ជូនថា ពួកយើងខ្ញុំជំនាន់នោះគ្មានជម្រើសទី៣ សម្រាប់ជ្រើសរើសទេ។ បើមិននៅខាងអ្នកធ្វើរដ្ឋប្រហារ ក៏នៅខាងអ្នកតស៊ូ។

[ចប់សេចក្តីអធិប្បាយ៣]

សម្រាប់យើង ចំណុចចាប់ផ្ដើម គឺកើតចេញពីរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០ ហើយពេលនោះ ខ្ញុំ និងយុវជនស្នេហាជាតិរាប់ម៉ឺននាក់ផ្សេងទៀត បានសម្រេចចិត្តចូលរួមជាមួយកម្លាំងតស៊ូក្នុងព្រៃ តាមការអំពាវនាវរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។ ប៉ុន្តែ សុបិននៃការរំដោះជាតិចេញពីការលូកដៃគ្រប់គ្រងពីបរទេសនៅក្រោមរបប លន់ នល់ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ បានប្តូរជំនួសដោយសោកនាដកម្មបង្ហូរឈាម ក្រោមការគ្រប់គ្រងដោយមនោគមវិជ្ជាជ្រុលនិយមរបស់ខ្មែរក្រហម ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសកុម្មុយនីស្តឥតខ្ចោះ ដោយលុបបំបាត់ចោលទាំងស្រុង នូវវណ្ណៈ បានកាប់សម្លាប់អ្នកមានទ្រព្យ អ្នកចេះដឹង និងបំផ្លិចបំផ្លាញរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ឱ្យរាបសូន្យ ហើយត្រឹមតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ខ្មែរក្រហមបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣ លាននាក់។

ដោយសារតែទ្រាំមិនបានចំពោះអំពើព្រៃផ្សៃនៃរបប ប៉ុល ពត និងមិនអាចនៅស្ងៀមមើល ប្រទេសជាតិខ្មែរត្រូវរលំរលាយ ខ្លួនខ្ញុំដែលគ្រានោះ ជាមេបញ្ជាការកងវរសេនាធំដែលគ្រប់គ្រង បញ្ជាលើកងទ័ពជាង ២០០០ នាក់ បានសម្រេចចិត្តចាកចេញទៅប្រទេសវៀតណាមផ្សងព្រេងប្រថុយជីវិតជាមួយនឹងជម្រើសចុងក្រោយ ដើម្បីរំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ខ្ញុំ និងយុទ្ធមិត្ត ៤ នាក់ បានចាកចេញពីប៉ុស្តិ៍យោធាក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ស្ថិតនៅភាគខាងកើតប្រទេស ដើម្បីឆ្លងដែនទៅប្រទេសវៀតណាម។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]

(២) ជម្រើស ៤ ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកខ្មែរក្រហម

ខ្ញុំគួរតែនិយាយត្រង់ចំណុចនេះបន្តិច។ ខ្ញុំមានជំរើសដែលត្រូវធ្វើការជ្រើសរើស។ ខ្ញុំសូមទាក់ទាញការយកចិត្តទុកដាក់ដល់អ្នកបកប្រែ។ (ពាក្យថា)អង្គភាពដែលខ្ញុំគ្រប់គ្រង គឺហៅ រេស៊ីម៉ង់ (regiment)។ ប្រយ័ត្នបកប្រែខុស។ ពេលខ្ញុំជាមេបញ្ជាការនៃកងវរសេនាធំ ដែលមានចំនួនកងទ័ពរហូតទៅដល់ ២០០០នាក់ ខ្ញុំមានជម្រើស៤ នៅពេលនោះ។ ទី១ ប្រើប្រាស់កងទ័ពដែលខ្លួនក្ដាប់ក្នុងដៃបះបោរវាយពួកខ្មែរក្រហមតែម្ដង។ ប៉ុន្តែ នេះមិនមែនជាជម្រើសដែលល្អនោះទេ។ យើងអាចគ្រប់គ្រងតំបន់ខ្លះត្រឹមតែមួយរយៈពេល ដែលខ្ញុំគិតថាបានត្រឹម ៣អាទិត្យ ហើយវាអាចនឹងបញ្ចប់ក្នុងថ្លុកឈាម។ ជម្រើសទី២ គឺដកខ្លួនចេញសិន ហើយឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកនូវការតស៊ូរំដោះជាតិសាជាថ្មី។ ជម្រើសទី៣ គឺមិនធ្វើអ្វីទាំងអស់ ដោយទុកឱ្យពួក ប៉ុល ពត យកទៅសម្លាប់។ ឯជម្រើសទី៤ គឺធ្វើអត្តឃាតខ្លួនឯង

(៣) ចេញទៅវៀតណាមស្វែងរកការចាប់ផ្ដើមរំដោះប្រទេសជាថ្មី

ទីចុងបំផុត ខ្ញុំបានសម្រេចចិត្តជម្រើសរើសយកជម្រើសទី២ គឺឆ្លងទៅប្រទេសវៀតណាម។ ក្នុងអតីតកាល ប្រវត្តិសាស្រ្តបានចងភ្ជាប់បណ្ដាប្រទេសនៅក្នុងក្របខ័ណ្ឌឥណ្ឌូចិន គឺអាណានិគមនិយមបារាំងក៏បានដាក់មកលើទីនេះ។ ពេលនោះ កម្ពុជា វៀតណាម និងឡាវ ក៏ធ្លាប់មានការតស៊ូប្រឆាំងអាណានិគមនិយមបារាំងជា​មួយគ្នា។ ពេលអាមេរិកឈ្លានពានប្រទេសទាំងបីនេះ យើងក៏បានរួមគ្នាទៀតដើម្បីប្រឆាំងនឹងការឈ្លានពាននេះ។ កាន់តែមិនចំម្លែកទេ ពេលដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ លន់ នល់ ក៏ធ្លាប់បានហៅកងទ័ពអាមេរិក និងវៀតណាមខាងត្បូងមកជួយដែរ។ អញ្ចឹងខ្ញុំមានសង្ឃឹម។​ បើទោះបីជានៅ​សល់តែ ១% នៃការយកជីវិតធ្វើដើមទុននេះ ក៏ខ្ញុំសម្រេចចាកចេញទៅប្រទេសវៀតណាម ដើម្បីស្វែងរកនូវការចាប់ផ្ដើមការរំដោះប្រទេសសាជាថ្មី

(៤) ទប់ស្កាត់បានភ្លាមប្រការដែលវៀតណាមចាប់បញ្ជូនអ្នកភៀសខ្លួនខ្មែរទៅវៀតណាមមកឱ្យខ្មែរក្រហម

ច្បាស់ជាមានផែនការជាក់លាក់។ ប្រសិនបើខ្ញុំគ្មានផែនការជាក់លាក់នោះទេ វៀតណាមពិតជាមិនអាចជួយខ្ញុំបានទេ។ ខ្ញុំគួរតែបញ្ជាក់បន្តិចពីតួនាទីរបស់វៀតណាម ក្នុងការរំដោះកម្ពុជានៅពេលនោះ។ ហោចណាស់ ពេលដែលខ្ញុំទៅកាន់ប្រទេសវៀតណាម ខ្ញុំបានទប់ស្កាត់បានភ្លាមនូវប្រការដែលប្រជាជនកម្ពុជាឆ្លងទៅវៀតណាមនៅពេលនោះ ត្រូវបានវៀតណាមបានចាប់បញ្ជូនមកឱ្យខ្មែរក្រហមវិញ។ ពេលដែលខ្ញុំទៅដល់ ខ្ញុំបានលើកសំណើសុំឱ្យវៀតណាមបញ្ឈប់ការចាប់បញ្ជូនជនជាតិកម្ពុជាត្រឡប់មកឱ្យពួក ប៉ុល ពត ដោយហេតុថាពួក ប៉ុល ពត សម្លាប់(អ្នកទាំងនេះ)នៅទល់ដែន។ ខ្ញុំអរគុណបក្សកុម្មុយនីស្ដវៀតណាម រដ្ឋាភិបាលនៃសា​ធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលយកនូវសំណើ ហើយមិនចាប់ប្រជាពលរដ្ឋខ្មែរដែលភៀសខ្លួនទៅវៀតណាមបញ្ជូនមកឱ្យពួក ប៉ុល ពត។ យ៉ាងហោចណាស់ ខ្ញុំបានធ្វើកិច្ចការនេះ ដែលស្រោចស្រង់ជីវិតមនុស្សមិនតិចទេនៅកាលៈទេសៈ(នោះ)។

(៥) លើកសំណើ ៥ចំណុច ទៅមេដឹកនាំវៀតណាម

សូមបញ្ជាក់ថា ឈរលើគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នា វៀតណាមមិនបានទទួលជួយខ្ញុំភ្លាមៗ ទេ … ខ្ញុំបាននិយាយពីចំណុចដែលខ្ញុំបានស្នើសុំ(ទៅកាន់)វៀតណាមនៅពេលដែលខ្ញុំទៅដល់។ (ចំណុចដែលខ្ញុំស្នើសុំ)ទី១ កុំឱ្យវៀតណាមចាប់បញ្ជូនជនជាតិកម្ពុជាត្រឡប់មកវិញ ហើយសូមឱ្យពួកគេក្លាយទៅជាជនភៀសខ្លួន។ ទី២ សុំឱ្យមានការជ្រកកោនខាងនយោបាយចំពោះកម្មាភិបាល យុទ្ធជន ភៀសខ្លួនទៅវៀតណាម។ ទី៣ សូមឱ្យវៀតណាមជួយកសាងកម្លាំងប្រដាប់អាវុធសម្រាប់រំដោះប្រទេស។ ទី៤ សូមជ្រើសរើសជនភៀសខ្លួនដែលរត់ទៅវៀតណាម ដើម្បីកសាងនូវកងកម្លាំងប្រដាប់អាវុធ និងទី៥ សូមឱ្យវៀតណាមបង្កលក្ខណៈឱ្យពួកខ្ញុំបានទៅកាន់ទីកន្លែងជួបជុំជាមួយនឹងក្រុមតស៊ូដទៃទៀត។ នៅពេលនោះ វៀតណាមឈរលើគោលការណ៍នៃការគោរពឯករាជ្យ អធិបតេយ្យភាព និង​មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

(៦) វៀតណាមបានសំរេចជួយកសាងកម្លាំងប្រ​ដាប់អាវុធសម្រាប់សង្រ្គោះជាតិកម្ពុជា

ថ្នាក់ដឹកនាំវៀតណាមមិនបានអនុញ្ញាតតាមសំណើរបស់ខ្ញុំទេ។ ពួក ប៉ុល ពត បានវាយប្រហារទៅលើវៀតណាម។ ខ្ញុំបានប្រាប់ទៅមេដឹកនាំវៀតណាម និងថ្នាក់ដឹកនាំកងទ័ពវៀតណាមថា ប៉ុល ពត នឹងវាយនៅចំ​ណុចនេះៗ។ វៀតណាមមិនបានជឿនោះទេ។ ដូច្នេះហើយ នៅពេលពួកខ្មែរក្រហមវាយទៅលើវៀតណាមៗ ខូចខាតធ្ងន់ធ្ងរ និងមានប្រជាជនស្លាប់យ៉ាងច្រើន។ ក្រោយមក ថ្នាក់ដឹកនាំវៀតណាម នាយអគ្គសេនាធិការកងទ័ពវៀតណាម បាននិយាយជាមួយខ្ញុំថា “ប្រសិនបើវៀតណាមជឿទៅលើអស់លោក វៀតណាមបានត្រៀម​ខ្លួន ប្រហែលជាប្រជាជនវៀតណាមមិនគ្រោះថ្នាក់ដល់ប៉ុណ្ណឹងទេ”។ ខ្មែរក្រហមបានវាយទៅលើវៀត​ណាម។ វៀតណាមបានឃើញច្បាស់នូវសភាពការណ៍អាសន្ន ដែលមិនមែនគ្រាន់តែសម្រាប់ទឹកដីវៀតណាមទេ ប៉ុន្តែក៏សម្រាប់ទឹកដីកម្ពុជាផងដែរ។ ដូច្នេះ វៀតណាមបានសំរេចជួយខ្ញុំក្នុងការកសាងកម្លាំងប្រ​ដាប់អាវុធសម្រាប់សង្រ្គោះជាតិកម្ពុជា ដែលទំហំកងទ័ពនៅពេលនោះមានប្រមាណជាង ១ម៉ឺននាក់, ២៣ វរសេនាតូច ជាមួយនឹង ១០០ក្រុមប្រតិបត្តិប្រដាប់អាវុធ ចូលមកផ្ទៃក្នុងប្រទេស

(៧) ប្រើកម្លាំងពីរគួបគ្នា គឺកងទ័ពកម្ពុជាផ្ទាល់ និងកងទ័ពស្ម័គ្រចិត្តវៀតណាមរំដោះកម្ពុជាពីរបបខ្មែរក្រហម

ខ្ញុំសូមបញ្ជាក់ថា នៅពេលចាប់ផ្ដើមចលនាតស៊ូ ខ្ញុំទើបមានអាយុ ២៥ ឆ្នាំតែប៉ុណ្ណោះ ហើយគឺជាមេដឹកនាំធំជាងគេនៅក្នុងកាលៈទេសៈនោះ។ ប៉ុន្តែ ១ម៉ឺននាក់ មិនអាចនឹងយកឈ្នះកងទ័ពរបស់ខ្មែរក្រហម ដែលចំនួន ១៨ ម៉ឺននាក់បានទេ។ ដូច្នេះ ជម្រើសចុងក្រោយ វៀតណាមសុខចិត្តផ្ដល់នូវជំនួយកងទ័ពសម្រាប់រំដោះកម្ពុជា។ អញ្ចឹងការរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម ត្រូវប្រើប្រាស់កម្លាំងពីរគួបផ្សំគ្នា៖ ១ គឺកងទ័ពកម្ពុជា កម្លាំងរបស់កម្ពុជាផ្ទាល់ បើទោះបីថាតិចក៏ដោយ តែយើងមានអង្គការចាត់តាំងខាងនយោបាយ និងមានអង្គការចាត់តាំងខាងយោធា និង ២ គឺការជួយឧបត្ថម្ភនៃកងទ័ពស្ម័គ្រចិត្តវៀតណាម

[ចប់សេចក្តីអធិប្បាយ៤]

ត្រង់ចំណុចនេះ ខ្ញុំសូមរំលឹកគុណសាជាថ្មី និងជានិច្ចនិរន្តរ៍ចំពោះប្រទេសវៀតណាម និងជាពិសេស ចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ដើម្បីរំដោះកម្ពុជាចេញពីក្រញាំ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយតាមកំណត់ហេតុប្រវត្តិសាស្ត្រ មិត្តវៀតណាមក៏តែងតែអរគុណកម្ពុជាផងដែរ ក្នុងការដែលប្រទេសកម្ពុជាបានជួយគាំទ្រមិត្តវៀតណាមធ្វើការបង្រួបបង្រួមជាតិ និងបង្រួបបង្រួមទឹកដី ធានាបាននូវអធិបតេយ្យភាព និងឯករាជ្យភាព។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]

មេដឹកនាំវៀតណាមតែងតែលើកចំណុចនេះ ហើយសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គធ្លាប់បានមានព្រះរាជបន្ទូលថា ខ្ញុំជួយវៀតណាមរហូតដល់គេធ្វើរដ្ឋប្រហារទម្លាក់ខ្ញុំ។ អញ្ចឹងទេ នេះជាប្រពៃណី ដែលវាជាកត្តាសត្យានុម័ត ដែលវាបានកើតឡើងនៅក្នុងអតីតកាល។ លន់ នល់ អាចហៅកងទ័ពអាមេរិក អាចហៅវៀតណាមខាងត្បូង(ចូលមកជួយ ដែល)កាលពេលនោះវៀតណាមមិនទាន់មានឯកភាពទេ។ មានវៀតណាមខាងជើងគាំទ្រ ទទួលស្គាល់ព្រំដែនបច្ចុប្បន្នរបស់កម្ពុជា និងវៀតណាមខាងត្បូងនៅជាមួយអាមេរិកក្នុងការទម្លាក់គ្រាប់បែក និងការឈ្លានពានចូលកម្ពុជា។

[ចប់សេចក្តីអធិប្បាយ៥]

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងត្រូវរែកពន់ការកសាងប្រទេសឡើងវិញពីបាតដៃទទេ ដោយដៃម្ខាង យើងត្រូវការពារការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងម្ខាងទៀត យើងត្រូវខិតខំរកស្បៀងអាហារផ្គត់ផ្គង់ដល់ប្រជាជនដែលកំពុងស្រេកឃ្លាន កសាងស្ថាប័នគ្រប់គ្រងជាតិ និងកសាងសេដ្ឋកិច្ចជាតិឡើងវិញ ជាមួយធនធានមនុស្សរបស់យើងត្រូវបានកាប់សម្លាប់ដល់ឫសគល់​។ មិនថាស្ថានភាពក្នុងស្រុកមានភាពលំបាកបំផុត សូម្បីតែស្ថានភាពអន្តរជាតិក៏មិនអំណោយផលដល់យើងដែរ ដោយយើងត្រូវរងនូវការឡោមព័ទ្ធ និងទណ្ឌកម្មយ៉ាងអយុត្តិធម៌ជាទីបំផុត, ទាំងផ្នែកសេដ្ឋកិច្ច នយោ​បាយ និងការទូត។ សហគមន៍អន្តរជាតិមិនទទួលស្គាល់រដ្ឋាភិបាលដែលបានរំដោះជាតិនោះទេ ហើយអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិត្រូវបានកាន់កាប់ដោយពួកខ្មែរក្រហមអស់រយៈកាល ១២ ឆ្នាំ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៦]

(៨) ១៩៧០-១៩៧៥ លន់ នល់ កាន់កាប់អាសនៈនៅសហប្រជាជាតិព្រោះគ្រប់គ្រងរដ្ឋធានី ដល់ ១៩៧៩-១៩៩១ សាធារណរដ្ឋប្រជាមានិតកម្ពុជាគ្រប់គ្រងរដ្ឋធានី តែគេមិនអោយកាន់កាប់អាសនៈ

ក្នុងឋានៈជាអតីតរដ្ឋមន្ត្រីការបរទេស ពេលនោះទើបនឹងមានវ័យ ២៧ឆ្នាំ ខ្ញុំបានទទួលរងការឈឺចាប់រហូតមកដល់សព្វថ្ងៃមិនទាន់ចប់ទេ។ ខ្ញុំគួរតែត្រូវរំលេចថា គ្មានស្ដង់ដាមួយទេ ដូចដែលខ្ញុំបាននិយាយកាលពីប្រជុំ ICAPP។ កាលពីឆ្នាំ១៩៧០-១៩៧៥ កៅអីនៅអង្គការសហប្រជាជាតិត្រូវបានរបប លន់ នល់ គ្រប់គ្រង ដោយ​គេយកហេតុផលថា លន់ នល់ គ្រប់គ្រងរដ្ឋធានី។ គេបានបកស្រាយតាមបែបនេះ។ ឆ្នាំ១៩៧៩-១៩៩១ យើងតស៊ូគ្នាដើម្បីដណ្ដើមយកកៅអីនៅអង្គការសហប្រជាជាតិ តែគេបកស្រាយថា រដ្ឋាភិបាលរបស់យើងខុសច្បាប់។ កាលពីមុនគេថា អ្នកកាន់កាប់រដ្ឋធានីជាអ្នកកាន់កាប់កៅអីនៅអង្គការសហប្រជាជាតិ។ តែដល់ក្រោយមក គេថាយើងជាអ្នកខុសច្បាប់។ ក្នុងពេលដែលពួក លន់ នល់ ធ្វើរដ្ឋប្រហារខុសច្បាប់គេចាត់ទុក លន់ នល់ ជាអ្នកស្របច្បាប់នៅអង្គការសហប្រជាជាតិ។ នេះគឺជាមេរៀនពិសោធ នៅត្រូវទាម​ទារការបកស្រាយជាក់លាក់ ព្រោះបកស្រាយទៅតាមអ្នកខ្លាំង បកស្រាយទៅតាមអ្នកដែលចង់បាន វាជាការបកស្រាយមិនមានសុច្ចរិតភាព ឬឥរិយាបទទទួលខុសត្រូវនៃប្រទេសមហាអំណាចនោះទេ។ បើទោះបីថាជារឿងរ៉ាវកន្លងផុតរយៈពេលយូរហើយក៏ដោយ តែយើងមិនអាចបំភ្លេច។ យើងមិនអាច(ធ្វើឱ្យ)ប្រែប្រួលអតីតកាលកើតទេ ក៏ប៉ុន្តែអតីតកាលជាបទពិសោធសម្រាប់យើងនៅក្នុងអនាគតកាលនេះដែរ

[ចប់សេចក្តីអធិប្បាយ៦]

ជាបន្តមកទៀត នៅពេលដែលខ្ញុំធ្វើជានាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៨៥ ខ្ញុំមានអាយុទើបតែ ៣២ ឆ្នាំ ប៉ុណ្ណោះ ដែលជានាយករដ្ឋមន្ត្រីក្មេងបំផុត ក្នុងពិភពលោកនៅពេលនោះ។ ចាប់ពីទទួលបានតំណែងជានាយករដ្ឋមន្ត្រីភ្លាម ខ្ញុំបានប្រកាសថា មិនមានដំណោះស្រាយតាមផ្លូវយោធាឡើយចំពោះជម្លោះនៅកម្ពុជា គឺមានតែការចរចា និងដំណោះស្រាយនយោបាយរវាងខ្មែរ និងខ្មែរប៉ុណ្ណោះ ដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ ក្នុងស្មារតីនេះហើយ ដែលខ្ញុំបានដាក់ចេញនាខែតុលា ឆ្នាំ១៩៨៧ នូវសេចក្តីប្រកាស ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជានោះគឺ៖

១). រៀបចំជំនួប សីហនុ-ហ៊ុន សែន

២). ការដកទាំងស្រុងនូវកងទ័ពវៀតណាម ទន្ទឹមពេលនឹងការបញ្ឈប់រាល់ជំនួយ និងការគាំទ្រទាំងអស់ ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ

៣). ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តនយោបាយអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ

៤). ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាព និងសន្តិភាព និងរៀបចំមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន

៥). រៀបចំសន្និសីទអន្តរជាតិមួយ ដើម្បីផ្ដល់ការធានាដល់កិច្ចព្រមព្រៀង ដែលនឹងសម្រេចបានជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីរ (រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា) សមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសដទៃទៀត។

មកដល់ត្រង់នេះ ខ្ញុំសូមរៀបរាប់ដំណើររឿងដែលជាសច្ចធម៌ប្រវត្តិសាស្ត្រ ត្រង់ថា ខ្ញុំគឺជាមនុស្សដំបូងគេដែលបង្ហាញពីបំណងជួបជាមួយ សម្តេចព្រះ នរោត្តម សីហនុ ដោយគោលនយោបាយខាងលើ សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការចរចាជាបន្តបន្ទាប់ ដើម្បីស្វែងរកសន្តិភាព។ ជាមួយនឹងស្មារតីនេះ ខ្ញុំតែម្នាក់គត់ គឺជាអ្នកជំរុញឱ្យមានជំនួបលើកដំបូងដែលយើងហៅថា «ជំនួប សីហនុ-ហ៊ុន សែន» នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង ដែលជំនួបនោះ បានបើកផ្លូវដល់ដំណើរការចរចាពិតប្រាកដឆ្ពោះទៅរក ដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយទូលំទូលាយមួយនៃជម្លោះកម្ពុជា ដែលហៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលត្រូវបានសម្រេចបានដោយសារឆន្ទៈ និងស្មារតីស្នេហាជាតិពិតប្រាកដរបស់ សម្តេចព្រះ នរោត្តម សីហនុ និងខ្លួនខ្ញុំ ហ៊ុន សែន ដែលឆ្នាំ២០២៤ នេះ គឺជាខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

មុននឹងឈានដល់ការសម្រេចបាននូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យើងបានខិតខំធ្វើការងារស្នូល ដែលជាមូលដ្ឋានគ្រឹះ និងចម្បង មិនអាចខ្វះបាន។ ពិតណាស់ថា ប្រទេសជាច្រើនបានជួយជ្រោមជ្រែង និងផ្តល់ការគាំទ្រដល់កម្ពុជាពេញទំហឹងដល់ដំណើរការចរចា ដែលមានរយៈពេលជិត ៤ ឆ្នាំ។ ជាឧទាហរណ៍ បារាំង និងឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា សហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ខណៈដែលកិច្ចពិភាក្សាជាច្រើនរបស់យើងត្រូវបានរៀបចំនៅទីនោះ។ រីឯអូស្ត្រាលីវិញ ជំរុញគំនិតផ្តួចផ្តើមរបស់ខ្លួន ក្នុងការដាក់កម្ពុជាជាបណ្តោះអាសន្នក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិក្នុងអំឡុងពេលអន្តរកាល។ ចំណែកបារាំង និងជប៉ុន ខណៈពេលរួមចំណែកដល់កិច្ចព្រមព្រៀងសន្តិភាព បានគាំទ្រយ៉ាងទូលំទូលាយដល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញ និងអភិវឌ្ឍន៍របស់កម្ពុជា។ ដូចគ្នានេះដែរ ថៃបានជួយយ៉ាងខ្លាំងដល់បុព្វហេតុនេះ និងគាំទ្រការបញ្ជូនជនភៀសខ្លួនកម្ពុជាជាង ៣៧០ ០០០ នាក់ ត្រឡប់មកកម្ពុជាវិញ។ ចំណែកវៀតណាម ការដកកងទ័ពរបស់ពួកគេទាំងស្រុងនៅឆ្នាំ១៩៨៩ ក៏បានដោះស្រាយការជាប់គាំងលើការចរចា ទាក់ទងនឹងអនាគតរបស់ខ្មែរក្រហម និងវត្តមានរបស់កងទ័ពបរទេសផងដែរ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៧]

(៩) កងទ័ពវៀតណាមចាកចេញ ស្រាយទិដ្ឋភាពអន្តរជាតិ និងពន្លឿនសន្ទុះនៅលើតុចរចា

ខ្ញុំសូមបញ្ជាក់លើចំណុចនេះបន្តិច។ ពេលដែលខ្ញុំមកកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំនៅបន្តកាន់តំណែងជារដ្ឋមន្ត្រីការបរទេសផងដែរ។ នៅចុងឆ្នាំ១៩៨៥ មានការប្រជុំរដ្ឋមន្ត្រីការបរទេសមួយនៅឯទីក្រុងហាណូយដែលមានខ្ញុំជានាយករដ្ឋមន្ត្រីផង និងជានាយករដ្ឋមន្ត្រីការបរទេសផង។ វៀតណាមតំណាងដោយឯកឧត្តម ង្វៀង កឺថាច់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស។ ឡាវតំណាងដោយឯកឧត្តម ភូនស៊ី ផាសឺត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស។ ពេលនោះយើងមានការប្រកាសថា នឹងដកកងទ័ពវៀតណាមក្នុងរយៈ ៥ទៅ ១០ឆ្នាំទៀត។ បើសិនយើងអនុវត្តទៅតាមបែបនេះ កងទ័ពវៀតណាមនឹងត្រូវដកនៅឆ្នាំ១៩៩០ ឬរហូតមកដល់១៩៩៥ ឯនោះ បើគិតពីកាលបរិច្ឆេទ ៥ទៅ ១០ឆ្នាំ។ ប៉ុន្តែ កម្ពុជាខ្លួនឯងខិតខំកសាងកម្លាំងឱ្យបានឆាប់ ដើម្បីជំនួសតួនាទីនៃកងទ័ពវៀតណាម។

ទីចុងបំផុត វៀតណាមបានដកកងទ័ពចេញនៅក្នុងខែកញ្ញា ឆ្នាំ១៩៨៩ ដែលផ្ដល់ឱកាសឱ្យកម្ពុជាដោះស្រាយបានបញ្ហាអន្តរជាតិ។ ខ្ញុំសូមបញ្ជាក់ថា បញ្ហាកម្ពុជាមានទិដ្ឋភាពពីរគឹ ទិដ្ឋភាពអន្តរជាតិ និងទិដ្ឋភាពផ្ទៃក្នុង។ ពេលដែលកងទ័ពវៀតណាមដកចេញពីកម្ពុជានោះ ទិដ្ឋភាពអន្តរជាតិត្រូវបានដោះស្រាយ។ បញ្ហាដែលនៅសេសសល់គឺអនាគតខ្មែរក្រហម និងការប្រើប្រាស់ទឹកដីនៃប្រទេសផ្សេង និងជំនួយយោធាពីប្រទេសផ្សេងមកកាន់កម្លាំងប្រឆាំងតែប៉ុណ្ណោះ។ វាជាផ្នែកមួយនៃការបង្កើនទម្ងន់ការចរចា។ មុននេះគេនិយាយអំពីបញ្ហាកងទ័ពវៀតណាម ប៉ុន្តែពេលដែលកងទ័ពវៀតណាមចាកចេញ ការចរចារបស់ខ្ញុំត្រូវបានធ្វើនៅក្នុងសន្ទុះដ៏ខ្លាំងនៅលើតុចរចា

[ចប់សេចក្តីអធិប្បាយ៧]

ឆ្លៀតឱកាសនេះ ខ្ញុំសូមរំលឹកថា មូលដ្ឋាននៃដំណើរការចរចា ដែលទទួលបានការគាំទ្រពី ប្រទេសជាមិត្ត ក្នុងសហគមន៍អន្តរជាតិ ដែលសំខាន់ជាងនេះទៀត គឺគំនិតផ្តួចផ្តើម និងកិច្ចខិតខំ ប្រឹងប្រែងរបស់ខ្មែរផ្ទាល់ក្នុងការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់(SNC) សម្រាប់ប្រទេសកម្ពុជា។ ជាទឡ្ហីករណ៍ ក្នុងអំឡុង «ជំនួប សីហនុ-ហ៊ុន សែន»  លើកទីពីរនៅ Saint Germain-en-Laye ក្នុងឆ្នាំ១៩៨៨ ខ្ញុំបានផ្តួចផ្តើមការបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិកម្រិតខ្ពស់ ដែលត្រូវបានពិភាក្សាជាថ្មីម្តងទៀត ក្នុងកិច្ចប្រជុំក្រៅផ្លូវការ Jakarta ជុំទី១ (JIM I) ទោះបីជា នៅពេលនោះមិនសម្រចបាននូវកិច្ចព្រមព្រៀងណាមួយក៏ដោយ។ បន្ទាប់មក នៅខមីនា ឆ្នាំ១៩៩០ ដោយមានការគាំទ្រពី ឧត្តមសេនីយ៍ ឆាវ៉ាលីត យ៉ុងឆៃយុត (Chavalit Yongchaiyudh)។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៨]

ឯកឧត្តម ឆាវ៉ាលីត យ៉ុងឆៃយុត ពេលនោះគឺជាឧបនាយករដ្ឋមន្ត្រី បន្ទាប់ពីធ្វើមេបញ្ជាការកងទ័ពជើងគោក គាត់ធ្វើជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសថៃ។ គាត់បានជួយទៅក្នុងការបង្កើតរៀបចំឱ្យមានជំនួបរវាងខ្ញុំ ជាមួយសម្តេច នរោត្តម សីហនុ។

[ចប់សេចក្តីអធិប្បាយ៨]

កិច្ចព្រមព្រៀងបង្កើត «ក្រុមប្រឹក្សាជាតិជាន់ខ្ពស់»  ត្រូវបានចុះហត្ថលេខា ដោយគ្រាន់តែធ្វើការកែប្រែចំណងជើងពី «ក្រុមប្រឹក្សាបង្រួបបង្រួមជាតិកម្រិតខ្ពស់» ទៅ «ក្រុមប្រឹក្សាជាតិជាន់ខ្ពស់» SNC។ កិច្ចព្រមព្រៀងផ្លូវការវាងភាគីទាំងពីរ គឺរដ្ឋកម្ពុជាម្ខាង និងម្ខាងទៀត ក្រុមត្រីភាគី បានអនុម័តរូបមន្ត “៦ + ៦” ឬ “៦ + ២ + ២ + ២ = ១២”  ហើយត្រូវបានចុះហត្ថលេខានៅទីក្រុង តូក្យូ ប្រទេសជប៉ុន ដោយមានការគាំទ្រពីជប៉ុនជាម្ចាស់ផ្ទះ និងឧត្តមសេនីយ៍ ឆាវ៉ាលីត យ៉ុងឆៃយុត  ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះ។ ទោះជាយ៉ាងណាក៏ដោយ សមាសភាពនៃ «ក្រុមប្រឹក្សាជាតិជាន់ខ្ពស់»  SNC ត្រូវបានកំណត់នៅក្នុងកិច្ចប្រជុំនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ខណៈដែលកិច្ចប្រជុំ SNC លើកដំបូងត្រូវបានប្រារព្ធឡើងនៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងបាងកក ដែលដឹកនាំដោយព្រឹទ្ធបុរស ចៅ សែនកុសល (Chao Sen Kosal) ដែលត្រូវបានគេស្គាល់ថា ឈុំ  “Chhum”។ នេះ គឺជាផ្នែកសំខាន់បំផុតមួយនៃដំណើរការចរចា ដែលបង្ហាញពីឆន្ទៈ និងភាពសកម្ម និងបុរេសកម្មរបស់កម្ពុជា ក្នុងកាស្វែងរកការកសាង និងការធានាសន្តិភាពសម្រាប់ប្រទេសជាតិ ទោះបីស្ថិតក្នុងកាលៈទេសៈ មានបញ្ហាប្រឈមប៉ុណ្ណាក៏ដោយ។ ត្រឡប់មកនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសវិញ ច្បាស់ណាស់វាជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាយើង។ ជាលទ្ធផលនៃការអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញ ហើយរាជរដ្ឋាភិបាលដែលបានកើតចេញពីការបោះឆ្នោតរៀបចំឡើងដោយ អ៊ុនតាក់ (UNTAC) ក៏បានកាន់កាប់អាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិឡើងវិញ។ កិច្ចព្រមព្រៀងនេះ បានជួយឱ្យកម្ពុជាអនុម័តបានរដ្ឋធម្មនុញ្ញថ្មីឆ្នាំ ១៩៩៣ ដែលគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងសេដ្ឋកិច្ចទីផ្សារសេរី។ កម្ពុជាទទួលស្គាល់ និងដឹងគុណជានិច្ចចំពោះសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងប្រទេសជាមិត្តរបស់កម្ពុជា។ យើងក៏ត្រូវផ្តល់យុត្តិធម៌ និងការដឹងគុណដល់ថ្នាក់ដឹកនាំវៀតណាមនាសម័យនោះ ដែលបានជួយដល់ការ កសាងកងទ័ពកម្ពុជា និងការបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន មកជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត,  ហើយតាមរយៈការដកកងទ័ពទាំងស្រុងរបស់ខ្លួនពីកម្ពុជានៅឆ្នាំ ១៩៨៩ បានបើកផ្លូវដល់ដំណើរទៅមុខនៃការចរចា ដែលពេលនោះ ត្រូវជាប់គាំងលើបញ្ហាអនាគតរបស់ខ្មែរក្រហម និងវត្តមានកងទ័ពបរទេស។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៩]

(១០) ការកាត់ទោសខ្មែរក្រហមមានន័យថា “កម្ពុជាមានរបបប្រល័យពូជសាសន៍ពិតមែន”

ខ្ញុំសូមគូសរំលេចរឿងប្រវត្តិសាស្រ្ត ដែលមិនត្រូវកាឡៃនោះទេ។ វាជារឿងពិត។ ការកាត់ទោសខ្មែរក្រហមមានន័យថាម៉េច? មានន័យថា កម្ពុជាមានរបបប្រល័យពូជសាសន៍ពិតមែន ទើបមានការកាត់ទោសខ្មែរក្រហម។ អញ្ចឹង យើងមិនត្រូវលេងគណិតវិទ្យាមួយដកមួយស្មើសូន្យទេ។ គេថ្កោលទោសទាំងខ្មែរក្រហម គេថ្កោលទោសទាំងអ្នកវាយខ្មែរក្រហម។ តើជាយុត្តិធម៌ទេសម្រាប់យើង? គេទទួលស្គាល់ថាមានរបបប្រ​ល័យ​​ពូជសាសន៍។ បើមានរបបប្រល័យពូជសាសន៍ តើយើងទុកឲ្យរបបប្រល័យពូជសាសន៍ស្ថិតស្ថេរតទៅទៀត ឬក៏ផ្តួលរំលំវា? កងទ័ពសម្ព័ន្ធមិត្តបានវាយប្រហារ Hitler ដើម្បីអ្វីទៅ? គឺដើម្បីកុំឲ្យពួក fascist Hitler ឈ្លានពានគេឯងទៀត។ អាមេរិកសម្រេចចិត្តទម្លាក់បរមាណូលើប្រទេសជប៉ុន គឺដើម្បីកុំឲ្យ យោធានិយមជប៉ុនបន្តការឈ្លានពានតទៅទៀត។

ហេតុអ្វីបានជាកម្ពុជាមិនអាចធ្វើនូវរឿងមួយដើម្បីសង្រ្គោះអាយុជីវិតមនុស្សតាមរយៈនៃការផ្តួលរំលំរបបខ្មែរក្រហមដោយកម្លាំងកម្ពុជាផង និងកម្លាំងកងទ័ពវៀតណាមផង? ក្នុងពេលនោះ វាច្បាស់ណាស់យើងត្រូវទទួលស្គាល់ការពិត កងទ័ពរបស់អាមេរិកមាននៅជប៉ុន មាននៅកូរ៉េខាងត្បូង មាននៅហ្វីលីពីន និងមាននៅថៃ។ ហេតុអ្វីបានជាគេអាចធ្វើបាន ហេតុអ្វីទៅបានជាកម្ពុជាមិនអាចធ្វើបាន។ តើសុខចិត្តឲ្យមនុស្សស្លាប់តទៅទៀតទេ? បើសិនជាមិនរំដោះក្នុងពេលនោះទេ ទុកត្រឹមតែ ១ ឆ្នាំទៀត ប្រជាជនកម្ពុជាអាចនឹងត្រូវស្លាប់រង្គាល ស្ទើរតែរកមនុស្សមិនបានផង​។ នេះគឺជារឿងពិតនៅក្នុងប្រវត្តិសាស្រ្តរបស់យើង។ តែយ៉ាងណាក៏ដោយ នេះគឺជាការដែលខ្ញុំបង្ហាញនូវអ្វីដែលជារឿងដែលយើងបានឆ្លងកាត់។

[ចប់សេចក្តីអធិប្បាយ៩]

យ៉ាងណាក្តី ជាមួយលទ្ធផលវិជ្ជមានជាច្រើនដែលសម្រេចបាននោះ UNTAC បានចាកចេញពីកម្ពុជា ដោយមិនបានសម្រេចបេសកកម្មរបស់ខ្លួនទាំងស្រុងនោះទេ។ ថ្វីត្បិតតែមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្តី ខ្មែរក្រហមមិនបានគោរពនោះឡើយ ហើយអង្គការសហប្រជាជាតិ ក៏បរាជ័យក្នុងការបង្ខំឱ្យខ្មែរក្រហមទម្លាក់អាវុធ និងចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យនោះដែរ។ បានសេចក្ដីថា សន្តិភាពពេញលេញដែលជាគោលដៅចំបងបំផុតនៃកិច្ចព្រមព្រៀង មិនត្រូវបានសម្រេចនោះឡើយ។ ទោះបីនៅក្រោយការបោះឆ្នោត និងការបង្កើតរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៣ រួចរាល់ហើយក្តី សង្គ្រាមស៊ីវិលនៅកម្ពុជានៅតែបន្តក្នុងស្ថានភាពដែលកម្ពុជាមានតំបន់ត្រួតត្រាផ្សេងគ្នារវាងភាគីរាជរដ្ឋាភិបាល និងភាគីខ្មែរក្រហម។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១០]

(១១) «បរាជ័យដូចកូនកំព្រា ជោគជ័យមានឪពុកច្រើន»

ខ្ញុំសូមគូសបញ្ជាក់ថា បន្ទាប់ពីការចាយប្រាក់អស់ ២០០០លានដុល្លារ អ៊ុនតាក់ បានចាកចេញពីកម្ពុជា ហើយទុកឱ្យកម្ពុជាជាប់ផុងនៅក្នុងសង្គ្រាមនៅឡើយ។ ដូចដែលសម្លាញ់របស់ខ្ញុំម្នាក់ឈ្មោះ កូណូ ​មកពីជប៉ុន … ជាតួអង្គម្នាក់ដែលនៅសេសសល់ បានសរសេរនៅក្នុងសៀវភៅរបស់ខ្លួនក្នុងអារម្ភកថា ថា «បរាជ័យដូចកូនកំព្រា ជោគជ័យមានឪពុកច្រើន»។ វាពិតជាត្រឹមត្រូវណាស់។ ពេលដែលបរាជ័យ គឺគេទុកជារឿងស្ងាត់ស្ងៀម។ ប៉ុន្តែពេលដែលជោគជ័យ គេចេញមកដណ្តើមស្នាដៃ។ សូម្បីតែតួនាទីគន្លឹះរបស់សម្តេច នរោត្តម សីហនុ ក៏គេបំភ្លេចដែរ។ (ដូចយ៉ាងថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស) ២៣ តុលា មិនដឹងជាគ្រូចេញមកពីត្រង់ណាទេ(ច្រើនណាស់)។ សូមបញ្ជាក់ ប្រទេសមួយចំនួនដែលបានចុះហត្ថលេខាក្នុងពេលជាមួយគ្នា (ប្រតិបត្តិការ)អង្គការសហប្រជាជាតិនៅជាប់ផុងនៅឡើយ។

(១២) បើគ្មាន សម្តេចព្រះ នរោត្តម សីហនុ ប្រហែលអង្គការសហប្រជាជាតិនៅជាប់ផុងនៅឡើយ

នៅកម្ពុជា អង្គការសហប្រជាជតិបានដកខ្លួនចេញផុត។ អង្គការសហប្រជាជាតិគួរតែដឹងគុណសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាជាតិកម្ពុជា។ ប្រសិន​បើគ្មានព្រះអង្គទេ មកដល់ម៉ោងនេះ ប្រហែលជាអង្គការសហប្រជាជាតិនៅជាប់ផុងនៅឡើយដែរ។ យ៉ាងណាក្តី ព្រះរាជតួនាទីនៃព្រះបិតាជាតិ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានគណបក្សនយោបាយដែលមានអាសនៈក្នុងសភាធម្មនុញ្ញនៅពេលនោះគោរព ទើបយើងបង្កើតបាននូវស្ថានភាពដ៏ល្អប្រសើរ និងការចាកចេញរបស់អង្គការសហប្រជាជាតិពីកម្ពុជា។ យ៉ាងណាក្តី ដូចខ្ញុំបានបញ្ជាក់ សង្រ្គាមមិនទាន់បានបញ្ចប់តាមរយៈ(ការដកខ្លួនចេញរបស់)អ៊ុនតាក់ទេ។ អ៊ុនតាក់ បានដកចេញ ដោយទុកឲ្យនៅកម្ពុជា នៅមានស្ថានភាពស្បែកខ្លាក្នុងផ្ទៃប្រទេសខ្លះ និងជាពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ រហូតទៅដល់ការប៉ុនប៉ងបោះលុយចាយ ដោយរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ(ទៀតផង)។

[ចប់សេចក្តីអធិប្បាយ១០]

ត្រង់ចំណុចនេះហើយ ដែលខ្ញុំបានផ្ចុងផ្ដើមឱ្យមាន នយោបាយឈ្នះ-ឈ្នះ និងការចរចារវាង ខ្មែរ និងខ្មែរ នៅឆ្នាំ១៩៩៦ ដើម្បីបង្រួបបង្រួម និងបញ្ចូលភាគីទាំងអស់ទៅក្នុងរាជរដ្ឋាភិបាល ប្រព័ន្ធច្បាប់ និងយោធាតែមួយ ដែលបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាព យូរអង្វែង ការផ្សះផ្សាជាតិ និងការអភិវឌ្ឍប្រទេសជាតិ​។

នយោបាយនេះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ដោយជោគជ័យ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ ប៉ុន្តែ ជំនួសវិញដោយការធ្វើសមាហរណកម្មដោយសន្តិវិធី និងការរំលាយចោលនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១១]

(១៣) នយោបាយឈ្នះឈ្នះ ផ្តល់ដល់អ្នកចុះចូលនូវការធានា  ៣យ៉ាង

ពេលនោះយើងដាក់ចេញនូវការធានា ៣ យ៉ាង ដើម្បី អនុវត្ដនូវនយោបាយឈ្នះឈ្នះ។ ទី១ ធានា អាយុជីវិត និងរូបកាយរបស់គេ។ ទី២ ធានាអាជីព និងមុខរបរ។ ទី៣ ធានានូវកម្មសិទ្ធិរបស់ពួកគេ។ ចំណុចនេះ ខ្ញុំគួរតែនិយាយពីសហការី ខ្ញុំម្នាក់គឺនាយឧត្តមសេនីយ៍ សម្ដេចពិជ័យសេនា ទៀ បាញ់។ ខ្ញុំចេះតែគិតថា ប្រសិនបើគ្មានតួអង្គ ទៀ បាញ់ ទេ តើខ្ញុំអាចនឹងជោគជ័យនៅក្នុងដំណើរការនេះទេ? ខ្ញុំជាអ្នកផ្ដួចផ្ដើមគំនិត និងដឹកនាំដោយផ្ទាល់ ប៉ុន្ដែត្រូវមានតួអង្គដឹកនាំបន្ទាប់។ រឿងនេះវាសំខាន់ណាស់។ មិនមែនអ្នកណាក៏ចេះតែជឿទេ។ ប្រសិនបើមិនធានាបានបញ្ហានេះទេ (កម្ពុជានឹងជួប)គ្រោះថ្នាក់ ហើយសង្គ្រាមមិនទាន់បញ្ចប់ទេ មកដល់ពេលនេះ។ ខ្ញុំក៏គួរតែនិយាយថា យើងក៏មានការគិតខុសដែរ ប៉ុន្ដែយើងក៏ត្រូវកែតម្រូវដែរ។ ក្រុមឧត្តមសេ​នីយ៍បានមកជួបខ្ញុំដល់ផ្ទះ (ដោយ)សុំថា ត្រូវកែសម្រួលការឈរជើងនៃកម្លាំងកងទ័ព ព្រោះតំបន់ផ្ដាច់ខ្លួនទាំង​ឡាយពោរពេញទៅដោយបណ្ដាកងពលរបស់ខ្មែរក្រហម។

អញ្ចឹងទេ នាយអគ្គសេនាធិការ នាយអគ្គសេ​នា​ធិការរងបានជួបជាមួយខ្ញុំ ដែលកាន់តួនាទីជានាយរដ្ឋមន្ដ្រីផង និងជាអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធផង និងប្រាប់ថា “ត្រូវតែមានការកែសម្រួលឲ្យកងពលមួយចំនួនមកឈរនៅខេត្តកណ្ដាល តាកែវ កំពត ស្វាយរៀង ព្រៃវែង កំពង់ចាម ខេត្តខាងក្រោម។ ប្រសិនបើមិនអញ្ចឹងទេគឺពេលដែលមានការបះបោរឡើងវិញដោយប្រដាប់អាវុធ យើងមិនអាចគ្រប់គ្រងបានទេ”។ ខ្ញុំបានប្រាប់ទៅឧត្តមសេនីយ៍ទាំងនេះទៅវិញថា “មិនអាចធ្វើបានទេ”។ ទី១ ប្រសិនបើយើងយកបងប្អូនទាំងនេះ អង្គភាពទាំងនេះ មកកាន់ខេត្តខាងក្រោម ស្មើនឹងយើងក្បត់សន្យាចំណុចទី៣ ស្ដីពីការទទួលស្គាល់នូវកម្មសិទ្ធិ។ ពួកគេមានដីមានធ្លីនៅទីនោះ ហើយមួយទៀតតើយើងរកដីធ្លីឯណានៅខេត្តខាងក្រោមនេះឲ្យពួកគាត់។ វាមានការលំបាក។

ខ្ញុំបានចង្អុលបង្ហាញទៅកាន់ពួកឧត្តមសេនីយ៍ថា “អ្វីដែលសំខាន់ជាងនេះទៅទៀត ពេលនេះប្រសិនបើបងប្អូនទាំងនោះបះបោរឡើងវិញ សង្គ្រាមនឹងស្ថិតនៅក្នុងតំបន់ដដែលទេ គ្មានលើស គ្មានខ្វះ”។ ប៉ុន្ដែ ប្រសិនបើយកអ្នកទាំងអស់នេះមកឈរនៅតាមបណ្ដាខេត្តខាងក្រោម ប្រសិនបើសង្គ្រាមផ្ទុះឡើងវិញគឺផ្ទុះទូទាំងប្រទេសតែម្ដង មិនអាចត្រួតត្រាបានទេ។ អញ្ចឹងចំណុចនៅទីនេះ វាទាក់ទងនឹងបញ្ហានយោបាយផង និងទិដ្ឋភាពក្នុងក្របខណ្ឌយោធាផង។

[ចប់សេចក្តីអធិប្បាយ១១]

ខ្ញុំបានដាក់ចេញនូវ «ការធានា បីយ៉ាង» ដែលបានបញ្ជាក់អម្បាញ់មិញ ខ្ញុំជឿយ៉ាងមុតមាំថា ជារូបមន្តដ៏ស័ក្តិសិទ្ធ ដើម្បីឱ្យក្រុមខ្មែរក្រហមដែលលែងចង់ឃើញការបង្ហូរឈាមរវាង ខ្មែរ និងខ្មែរ សុខចិត្តចុះចូលមករួមរស់ជាមួយនឹងសង្គមជាតិ ដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ គឺប្រជាជនកម្ពុជាទាំងមូលជាអ្នកឈ្នះ ដោយទទួលបាននូវសន្តិភាពដែលពួកយើងបានទន្ទឹងរង់ចាំជាយូរមកហើយ។ ខ្ញុំបានដាក់អាយុជីវិតរបស់ខ្ញុំធ្វើជាដើមទុនលើកទី ២ នៅក្នុងការចរចា និងជំរុញការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ទម្រាំតែយើងទទួលបានជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ត្រូវបានរំលាយ។ ជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ បានផ្ដល់ឱ្យកម្ពុជា នូវសន្តិភាពពេញលេញ រួមទាំងការឯកភាពជាលើកដំបូង នៅក្នុងប្រវត្ត ៥០០ឆ្នាំ របស់ខ្លួន។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១២]

(១៤) នយោបាយឈ្នះឈ្នះផ្តល់សន្តិភាពរយៈពេលវែងជាងគេក្នុងប្រវត្តិ ៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា

ខ្ញុំកាត់កេរ្តិ៍កាត់ខ្មាសនិយាយរឿងនេះ ប៉ុន្តែយើងមិនគួរលាក់លៀមអតីតកាលដ៏ឈឺចាប់របស់យើងទេ។ ក្នុងប្រវត្តិចយងក្រោយ ៥០០ ឆ្នាំរបស់ខ្លួន ខ្ញុំនិយាយត្រឹមតែ ព្រះបាទ ពញាយ៉ាត នៅក្នុងឆ្នាំ១៤៧០ ប្លាយ នៅចតុមុខនេះប៉ុណ្ណោះ មិននិយាយថយក្រោយបកពីហ្នឹងទេ សួរថាកម្ពុជាមានសន្តិភាពពីពេលណា? ដែនដីកម្ពុជាតែងតែមានតំបន់ត្រួតត្រាច្រើន មិនតិចជាង២ ក្នុងពេលតែមួយ។ ប៉ុន្តែ នយោបាយឈ្នះឈ្នះ បានផ្តល់ឱកាសឲ្យ​កម្ពុជាមានសន្តិភាពជិត ២៧ ឆ្នាំហើយ។ គឺជាសន្តិភាពដែលមានរយៈពេលវែងជាងគេ នៅក្នុងប្រវត្តិ ៥០០ ឆ្នាំចុងក្រោយរបស់ខ្លួន

ជំនាន់សម័យសង្គមរាស្ត្រនិយមរបស់សម្តេចព្រះ នរោត្តម សីហនុ យើងគិតថាពីត្រឹមឆ្នាំ១៩៥៣ មកក៏បាន ១៩៥៤ ក៏បាន ឬ១៩៥៥ ក៏បាន … បន្ទាប់ពីការចាកចេញ ការរំសាយអាវុធដើម្បីរៀបចំការបោះឆ្នោតឆ្នាំ១៩៥៥ ប៉ុន្តែបានតែ ១៦ ឆ្នាំទេ។ ក្នុង ១៦ ឆ្នាំនេះទៀតសោត ក៏មានការរំខានដោយកម្លាំងខ្មែរក្រហម ដោយកម្លាំងខ្មែរខៀវ ដោយកម្លាំងខ្មែរស និងការទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូងនៅតាមព្រំដែន។ ប៉ុន្តែ សម្រាប់សន្តិភាពដែលយើងរកបានមកជិត ២៧ ឆ្នាំនេះ គ្មានការបែងចែកទឹកដី គ្មានកម្លាំងប្រដាប់អាវុធដែលនៅសេសសល់ទេ គឺមានព្រះមហាក្សត្រតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ សភាតែមួយ រដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ។ ពិតមែនតែយើងមានបក្សច្រើន ក៏ប៉ុន្តែយើងគ្មានជម្លោះ​ប្រដាប់អាវុធតទៅទៀតទេ។

សម្រាប់កម្ពុជា សន្តិភាពជារឿងដែលត្រូវការពារ។ កុំនិយាយពីអ្វីផ្សេង។ មុននឹងនិយាយពីអ្វីផ្សេង ត្រូវនិយាយពីសន្តិភាព។ បើគ្មានសន្តិភាពមិនអាចធ្វើអ្វីបានទេ។ យើងខ្ញុំទទួលការឈឺចាប់វាលើសពីការគ្រប់គ្រាន់ហើយ។ យើងខ្ញុំអត់ត្រូវការសង្គ្រាមណាមួយឱ្យកើតនៅកម្ពុជាទេ។ ដូច្នេះហើយបានជាសូមការយោគយល់ពីប្រិយមិត្តបរទេស។ នៅពេលដែល ហ៊ុន សែន ប្រើកណ្តាប់ដៃដែកកន្លងទៅ ដើម្បីត្រួតត្រាសភាពការណ៍ កុំឲ្យបដិវត្តន៍ពណ៌កើតឡើងគឺគ្រាន់តែដើម្បីធានាភាពសុខសាន្តរបស់ប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ យើងមិនត្រូវមើលរំលងនូវបញ្ហាសន្តិភាពនោះទេ។

[ចប់សេចក្តីអធិប្បាយ១២]

រឿងរ៉ាវដែលបានរៀបរ៉ាប់បន្ទាប់ ពីបានស្វែងរកសន្តិភាពហើយ ខ្ញុំក៏បានគិតគូរដោយយកចិត្តទុកដាក់ នៅក្នុងការស្វែងរកយុត្តិធម៌ជូនចំពោះប្រជាជន ជាពិសេស «យុត្តិធម៌សម្រាប់អ្នកដែលបានបាត់បង់ជីវិត និងសន្តិភាពសម្រាប់អ្នករស់រានមានជីវិត» ដើម្បីជាការផ្សះផ្សាសង្គមជាតិក្រោយជម្លោះ ដោយបង្កើតសាលាក្តីកូនកាត់អន្តរជាតិដំបូងគេ ដែលមានឈ្មោះថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដោយសហការជាមួយ អង្គការសហប្រជាជាតិ ដើម្បីកាត់ក្តីមេដឹកនាំកំពូលនៃរបបខ្មែរក្រហម (មេដឹកនាំ ៥ រូប) ចំពោះ អំពើឃោរឃៅរបស់ពួកគេដែលបានប្រព្រឹត្តប្រឆាំងនឹងមនុស្សជាតិ និងការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រជាតិ និងពិភពលោក។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៣]

(១៥) “សុខចិត្តឲ្យតុលាការបរាជ័យ តែមិនសុខចិត្តឲ្យប្រទេសកម្ពុជាមានសង្គ្រាមឡើងវិញទេ”

ដូចដែលខ្ញុំបាននិយាយនៅក្នុងប្រជុំ ICAPP ថ្ងៃមុន។ ខាងដៃគូរបស់យើងមានសំណុំរឿងរហូតដល់ទៅត្រូវហៅព្រះមហាក្សត្រយើងខ្ញុំ ហៅប្រធានរដ្ឋសភា ហៅប្រធានព្រឹទ្ធសភា និងអ្នកដឹកនាំដទៃទៀតចូលទៅក្នុងតុលាការ និងបើកទូលាយការកាត់ទោស ដែលរីករាលដាល។ ខ្ញុំបាននិយាយទៅកាន់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ថា “ខ្ញុំសុខចិត្តឲ្យតុលាការបរាជ័យ តែខ្ញុំមិនសុខចិត្តឲ្យប្រទេសកម្ពុជាមានសង្គ្រាមឡើងវិញទេ”។ ពួកគេលំអៀង។ ម្តងទៅគាំទ្រខ្មែរក្រហម ម្តងទៅគាំទ្រឲ្យមានសង្រ្គាម បន្ទាប់ទៅទាមទារកាត់ទោស ដោយគ្មានគិតពីចំណងទាក់ទងរវាងសង្គ្រាមនិងសន្តិភាព រវាងយុត្តិធម៌និងសន្តិភាព រវាងយុត្តិធម៌និងសង្គ្រាមទេ។ មានមនុស្សខ្លះបានគិតត្រឹមតែអ្វីដែលជាការគិត តែគេមិនបានគិតពីផលប្រ​យោជន៍ពិតប្រាកដរបស់យើងទេ។ ដូច្នេះហើយបានជាខ្ញុំតែងតែទូន្មានចំពោះសហការីរបស់ខ្ញុំ និងអំពាវនាវចំពោះប្រជាជនកម្ពុជាថា “អ្វីក៏ដោយ យើងត្រូវគិតថា មានតែយើងទេដែលជាម្ចាស់ប្រទេស គ្មានអ្នកណាស្គាល់យើងជាងយើងទេ”។ ដូច្នេះហើយបានជាយើងត្រូវតែហ៊ានតស៊ូលើបញ្ហាទាំងឡាយដែលជាផលប្រ​យោជន៍របស់យើង ជាមួយនឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយបរទេស។

[ចប់សេចក្តីអធិប្បាយ១៣]

សមិទ្ធផលដ៏ធំធេងរបស់សាលាក្តីនេះ ត្រូវបានបញ្ចប់ និងប្រកាសរួមគ្នាដោយព្រះរាជាណាចក្រកម្ពុជា និអង្គការសហប្រជាជាតិ ក្នុងខែធ្នូ ឆ្នាំ២០២២ ដែលជាសំណុំរឿងដ៏ជោគជ័យបំផុតរបស់តុលាការអន្តរជាតិប្រភេទនេះ ដែលមិនត្រឹមតែបានផ្សះផ្សាសង្គមប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានទប់ស្កាត់ការសងសឹក និងការស្អប់ខ្ពើមក្នុងប្រទេសជាតិផងដែរ (បច្ចុប្បន្ន គំរូនៃយុត្តិធម៌អន្តរកាលនៅលើឆាកអន្តរជាតិ មិនមានច្រើនទេ សូម្បីតែប្រទេសរ៉ាវ៉ាន់ដា ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៩៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៤ ក៏មិនបានកសាងតុលាការកូនកាត់ដូចកម្ពុជាដែរ។ បច្ចុប្បន្នយើងមានឯកសាររឹងជាប្រវត្តិសាស្ត្រ ក៏ដូចជាឯកសារឌីជីថលលើសពី ២ លានទំព័រ ត្រូវបានរក្សាទុកនៅបណ្ណាល័យជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងដកស្រង់អំពីបទពិសោធនៃការប្រឆាំងរបបប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ សម្រាប់មនុស្សជាតិ អ្នកសិក្សាស្រាវជ្រាវ ធ្វើការសិក្សា ក៏ដូចជា ស្ថាប័នយុត្តិធម៌អន្តរជាតិនានា ដែលអាចយកគំរូបានលើសាលាក្តីខ្មែរក្រហមរបស់កម្ពុជា)។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៤]

(១៦) រួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយសំណុំរឿងដ៏ជោគជ័យបំផុតរបស់សាលាក្តីខ្មែរក្រហម

ខ្ញុំសូមយកឱកាសនេះអំពាវនាវមេដឹកនាំដែលអញ្ជើញ​ចូលរួមនៅទីនេះ រួមគ្នាបង្កើតនូវការផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមរយៈការរៀបចំស្ថាប័នផ្សព្វផ្សាយដែលមាននៅកម្ពុជាស្រាប់។ យើងអាចបង្កើតជាបណ្ឌិត្យសភា … ហើយវាមានចែងនៅក្នុងធម្មនុញ្ញនេះហើយស្រេចផងដែរ។ សង្ឃឹមថានឹងមានការរួមចំ​ណែក ដើម្បីបង្កើតឡើងទៅតាមក្របខ័ណ្ឌដែលយើងដកពិសោធន៍ ផ្តល់ការសិក្សា ហើយអ្នកស្រាវជ្រាវ និងអ្នកដែលមានបំណងចង់ដឹងពី(សំណុំរឿងដ៏ជោគជ័យបំផុតរបស់តុលាការអន្តរជាតិប្រភេទនេះ ដែលមិនត្រឹមតែបានផ្សះផ្សាសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទប់ស្កាត់ការសងសឹក និងការស្អប់ខ្ពើមក្នុងប្រទេសជាតិផងដែរ) មកស្វែងយល់ សិក្សា ព្រោះមានជាង ២លានទំព័រ។ វាច្រើនណាស់។ អញ្ចឹងយើងអាចនឹងរៀបចំទៅលើបញ្ហាការផ្សព្វផ្សាយលើរឿងនេះ។

[ចប់សេចក្តីអធិប្បាយ១៤]

ក្រៅពីទិដ្ឋភាពនៃការខិតខំកសាងសន្តិភាព ខ្ញុំក៏សូមរំលឹកផងដែរថា ថ្វីត្បិតតែមានការចោទប្រកាន់ថា កម្ពុជានៅទសវត្សរ៍ឆ្នាំ១៩៨០ គ្រប់គ្រងដោយរបបកុម្មុយនីស្ត និងទោះជាមានកងទ័ពវៀតណាមនៅកម្ពុជា ដើម្បីជួយទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត ក៏ដោយ ក៏វៀតណាមបានគោរពដល់ការសម្រេចចិត្តរបស់កម្ពុជាលើគ្រប់វិស័យនៅក្នុងការគ្រប់គ្រងប្រទេស។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៥]

(១៧) ហ៊ុន សែន របស់កម្ពុជា

ចំណុចនេះខ្ញុំគួរនិយាយបន្តិច។ ខ្ញុំគឺជាមនុស្សអភ័ព្វ។ ពេលដែលខ្ញុំទៅដល់ទីក្រុងមូស្គូ គេថាខ្ញុំពួកសេរី។ ខ្ញុំមិនដែលបានចូលរួមក្នុងចំណោមគណៈប្រតិភូពីបណ្ដាប្រទេសដែលហៅថាប្រទេសសង្គមនិយមទេ។ ខ្ញុំតែងទៅចូលរួមក្នុងក្របខ័ណ្ឌប្រទេសតតិយលោក ឬប្រទេសមិនចូលបក្សសម្ព័ន្ធ ដើម្បីចូលជួបសម្ដែងការគួរសមជាមួយមេដឹកនាំសហភាពសូវៀត ព្រោះសូវៀតគេថាយើងមិនមែនពួកសង្គមនិយម។ ដល់ពេលដែលខ្ញុំទៅដល់ប្រទេសបារាំង គេថាខ្ញុំហ្នឹងជាពួកកុម្មុយនីស្ត។ អញ្ចឹងនៅមូស្គូ គេថាខ្ញុំពួកសេរី ដល់នៅប៉ារីសគេថាខ្ញុំកុម្មុយនីស្ត។ ចុងក្រោយបំផុត ខ្ញុំថាអ្នកចង់ថាខ្ញុំថាអីថាទៅ តែខ្ញុំគឺជា ហ៊ុន សែន របស់កម្ពុជា តែប៉ុណ្ណឹង។ រឿងពិតវាអញ្ចឹង។

(១៨) វៀតណាមជួយរំដោះនិងទប់ស្កាត់របបប៉ុល ពត កម្ពុជាសម្រេចចិត្តខាងនយោបាយ សេដ្ឋកិច្ច សង្គម

រឿងគេចោទថាវៀតណាមត្រួតត្រា។ ខ្ញុំសូមបញ្ជាក់។ នៅទីនេះ ឥឡូវមានមេដឹកនាំវៀតណាមនៅទីនេះឬ​ទេ? វៀតណាមមកកាន់កម្ពុជាគឺជួយរំដោះកម្ពុជា និងជួយទប់ស្កាត់ការវិលត្រឡប់នៃរបបប៉ុល ពត ប៉ុន្តែ ការសម្រេចចិត្តខាងនយោបាយ បញ្ហាសេដ្ឋកិច្ច សង្គម គឺកម្ពុជាធ្វើម្ចាស់។ ខ្ញុំបានប្រាប់ទៅ IMF, World Bank, ADB និងដៃគូអភិវឌ្ឍន៍ដទៃទៀត ពេលដែលខ្ញុំជួបប្រជុំថា “កាលពីមុន ពួកអ្នកបានចោទពួកខ្ញុំថាជាអាយ៉ងរបស់វៀតណាម។ វៀតណាមត្រួត។ ប៉ុន្តែកាលនោះ ខ្ញុំមានសេរីភាពក្នុងការសម្រេចចិត្តគ្រប់យ៉ាងជាងពេលនេះ។ ពេលនេះបើខ្ញុំមិនធ្វើតាមអ្នកឯងទេ អ្នកឯងកាត់ជំនួយខ្ញុំ”។ ប៉ុន្តែ ពេលនោះ សួរឯកឧត្ដម ត្រាន់ ថាញ់ ម៉ាន (Tran Thanh Man) ទៅមើល វៀតណាមនៅធ្វើសហករណ៍នៅឡើយទេ ពេលដែលកម្ពុជាចែកដីធ្លីឲ្យប្រជាជន។ វៀតណាម មិនទាន់ ដូយម៉ឺយ ទេ។ សូវៀត ក៏មិនទាន់ធ្វើ Perestroika ឬ Glasnost ដែរ។ មកដល់សម័យនេះ ខ្ចីលុយធនាគារពិភពលោកដើម្បីកសាងសាលា ត្រូវធនាគារពិភពលោកប្រាប់ថា “ឲ្យខ្ចីតែថាខ្ចីយកទៅប្រើជាអាហារូបករណ៍”។ យើងបានប្រាប់ត្រឡប់ទៅវិញថា “ឯកឧត្ដមអើយ បើខ្ញុំអត់ទាំងមានសាលារៀនផង ឲ្យអាហារូបករណ៍យកមកធ្វើអី”? គ្រាន់តែប៉ុណ្ណឹង គេមិនឲ្យយើងខ្ចីលុយ។ គេបបួលខ្ញុំឲ្យលក់គយ។ ខ្ញុំមិនធ្វើតាម។ មានតួអង្គស្ថាប័នហិរញ្ញវត្ថុ និងដៃគូមួយចំនួនមកបង្ខំខ្ញុំឲ្យលក់គយ។ សួរមេដឹកនាំវៀតណាមទៅ មេដឹកនាំវៀតណាមដែលមកបង្ខំខ្ញុំឲ្យធ្វើអញ្ចឹងឬទេ? វៀតណាមនៅធ្វើសហករណ៍ធ្វើរួមចែកផល។ ខ្ញុំចែកដីឲ្យប្រជាជន កែទម្រង់ដីធ្លី និងឈានចូលសេដ្ឋកិច្ចទីផ្សារតែម្ដង។

(១៩) កែទម្រង់លើមុខព្រួញនយោបាយ និងសេដ្ឋកិច្ច

ថ្ងៃនេះ ប្រជាជនកម្ពុជាក៏នឹងមើលការផ្សាយបន្តផ្ទាល់ចេញពីទីនេះ។ អ្នកខ្លះកើតក្រោយសម័យនោះ ក៏ចង់ដឹងអំពីបញ្ហានេះដែរ។ ខ្ញុំគិតថា បាឋកថារបស់ខ្ញុំនេះ ត្រូវបានចងក្រងដោយការព្រៀងទុក តែខ្ញុំនិយាយក្រៅក៏ច្រើននៅទីនេះ។ ការផ្ទេរពីសេដ្ឋកិច្ចផែនការទៅកាន់សេដ្ឋកិច្ចទីផ្សារ មិនមែនជាបញ្ហាធម្មតាពេកទេ។ ខ្ញុំសូមជម្រាបជូន ជីវិតរបស់ខ្ញុំផុយស្រួយណាស់។ ក្រៅពីឆ្លងកាត់សង្រ្គាម … ជាមួយពួកអាមេរិក វៀតណាមខាងត្បូង និងពួកដែលអាមេរិកគាំទ្រ … ខ្ញុំចូលសមរភូមិ ១០៥ដង របួស ៥លើក និងពិការភ្នែកម្ខាង។ ការយកជីវិតធ្វើដើមទុន ដើម្បី​រំ​​ដោះប្រទេស ហើយចុងក្រោយយកក្បាលខ្ញុំទៅដោះដូរជាមួយនឹងសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ។ ខ្ញុំសូមជម្រាបថា ខ្ញុំធ្វើការកែទម្រង់លើ ២មុខព្រួញ។ មុខព្រួញនយោបាយ ផ្ទេរពីការគិតតែពីវាយ ទៅការចរចាផងនិងវាយផង ដែលវាឈានឆ្ពោះទៅរកការបញ្ចប់សង្រ្គាមតាមរយៈការចរចា។ នេះជាកំណែទម្រង់មួយដ៏ធំ។ កំណែទម្រង់ដ៏ធំទី២ គឺកំណែទម្រង់សេដ្ឋកិច្ច

(២០) ពុះពារជំនះកម្លាំងសង្កត់៣ ដើម្បីនាំប្រទេសមកដល់ស្ថានភាពល្អប្រសើរ

មានកម្លាំងសង្កត់ ៣ ដែលដាក់មកលើខ្ញុំ … ប៉ុន្តែជាភ័ព្វសំណាង ហ៊ុន សែន មិនស្លាប់។ ជីវិតនយោបាយរបស់ ហ៊ុន សែន វាផុយស្រួយហើយនៅក្នុងសង្រ្គាម ប៉ុន្តែវាផុយស្រួយទៅលើជីវិតនយោបាយថែមទៀត។ កំណែទម្រង់នេះ បញ្ហា៣បានកើតឡើង។

ទី១ ផ្ទៃក្នុងខ្លួនឯងមិនទាន់យល់ទេ។ អ្វីទៅចរចា? ហេតុអីបាន ហ៊ុន សែន ត្រូវការចរចា? ដោយហេតុនេះហើយបានជាពេលនោះ ទៀ បាញ់ ដែលត្រូវបានផ្ទេរពីអគ្គសេនាធិការទៅជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីសាធារណការ ត្រូវខ្ញុំយកមកកាន់ជារដ្ឋមន្រ្តីក្រសួងការពារជាតិវិញ។ បើសិនជាកងទ័ពមិនគាំទ្រ យើងធ្វើការចរចាយ៉ាងម៉េចទៅ? ខ្ញុំបានផ្ទេរដំណែងរដ្ឋមន្រ្តីការបរទេសឲ្យទៅមនុស្សម្នាក់ទៀត ប៉ុន្តែរដ្ឋមន្រ្តីការបរទេសនេះមិនអាចគ្រប់គ្រងផ្ទៃក្នុងបានផង មិនយល់កិច្ចការបរទេសផង ខ្ញុំក៏ត្រូវយកត្រឡប់មកវិញនូវដំណែងរដ្ឋមន្រ្តីការបរទេស។ ផ្ទៃក្នុងមិនយល់គឺគ្រោះថ្នាក់ខ្លាំងណាស់។ អញ្ចឹង ខ្ញុំត្រូវចាប់ផ្ដើមធ្វើពីក្រោមឡើងលើ ធ្វើម៉េចឲ្យប្រជាជនទទួលផលពីការចែកដីធ្លីឲ្យប្រជាជន បង្កើតឲ្យមានសេដ្ឋកិច្ចឯកជនឡើង។ ធ្វើពីក្រោមឡើងលើដើម្បីដោះស្រាយបានបញ្ហាផ្ទៃក្នុង។

ទី២ កងទ័ពវៀតណាមនៅកម្ពុជា ក្នុងពេលដែលវៀតណាមមិនទាន់មានកែទម្រង់ទេនៅពេលនោះ មិនទាន់កែទម្រង់។ ឯកម្ពុជាកែទម្រង់។ អញ្ចឹងត្រង់ចំណុចនេះចង្អុលបង្ហាញថា វៀតណាមបានគោរពការសម្រេចចិត្តរបស់យើងខ្ញុំ។

ឯទី៣ ពេលនោះមានតែសហភាពសូវៀត និងប្រទេសនៅ COMECON/CMEA ជាអ្នកជួយចំពោះយើងខ្ញុំ។ បើសិនជាសូវៀតគាត់យល់ថា ហ៊ុន សែន ចូលដល់ដំណាក់កាលសើរើនិយម (សម័យនោះគេនិយាយពី សើរើនិយម) សូវៀតគ្រាន់តែប្រាប់មក សម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម ថាបើទុក ហ៊ុន សែន ឲ្យធ្វើជានាយករដ្ឋមន្រ្តីគឺសូវៀតឈប់ផ្ដល់ជំនួយ ហ៊ុន សែន ងាប់បាត់ហើយ។ ប៉ុន្តែ ជាភ័ព្វសំណាងខ្ញុំធ្វើកិច្ចការងារនេះ ចរចាក៏បាន ហើយកែទម្រង់សេដ្ឋកិច្ចក៏បាន។

អញ្ចឹងឧបសគ្គគ្រោះថ្នាក់៣យ៉ាងដែលដូចជាព្រួញបីបាញ់មកលើ ហ៊ុន សែន ប៉ុន្តែ ហ៊ុន សែន នៅរស់ដល់សព្វថ្ងៃ ហើយដែលបានរួមចំណែកនាំប្រទេសនេះមកដល់ស្ថានភាពមួយដ៏ល្អប្រសើរ។

[ចប់សេចក្តីអធិប្បាយ១៥]

បទពិសោធនៃការកសាងប្រទេសក្រោយសង្គ្រាម គឺជាប្រធានបទមួយដ៏សំខាន់ដែលបណ្តាប្រទេសមួយចំនួនទទួលបានក្រោយមានសន្តិភាពត្រឹមរយៈពេលខ្លី ហើយតែងត្រឡប់ទៅសង្គ្រាមវិញ ដោយសារការស្ដារសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធមិនទាន់ពេលវេលា ការអប់រំមិនបានទូលំទូលាយ ការព្យាបាលជំងឺផ្លូវចិត្តមិនសម្រេចបានទូលំទូលាយ។ ជាឧទាហរណ៍ ក្រោយឧក្រិដ្ឋកម្មនៅកម្ពុជា ប្រជាជនកម្ពុជាលើស ៧០% បានជួបប្រទះនឹងជំងឺផ្លូវចិត្ត តែយើងបានព្យាបាលពួកគេ តាមរយៈ ការគាំពាសង្គមកិច្ច ការអប់រំផ្លូវចិត្ត សាសនា ការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេស ការកែប្រែសេដ្ឋកិច្ចពីសេដ្ឋកិច្ចផែនការមកសេដ្ឋកិច្ចទីផ្សារក្នុងដំណាក់កាល ដែលរដ្ឋខ្លួនឯងកំពុងទទួលទណ្ឌកម្មសេដ្ឋកិច្ចពីគ្រប់ទិសទី តែយើងនៅតែទប់ទល់ដោយជោគជ័យ នូវការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងបានបន្តការកែទម្រង់ដ៏ក្លាហាន។

ទាំងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង ១៩៩០ សេដ្ឋកិច្ចរបស់កម្ពុជាមានភាពទន់ខ្សោយ ហើយការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ បានពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើជំនួយរបស់មិត្តបរទេស។ យើងបានខិតខំកែទម្រង់ផ្ទៃក្នុងផង ខិតខំជំរុញសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាទៅក្នុងតំបន់ និងសកលលោកផង​។ នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណ នៅឆ្នាំ១៩៩៨-២០០៣ និងយុទ្ធសាស្ត្រចតុកោណ ចំនួន ៤ ដំណាក់កាល ចាប់ពីឆ្នាំ២០០៣ រហូតដល់ ២០២៣។

យុទ្ធសាស្ត្រត្រីកោណ សង្កត់ធ្ងន់លើ អាទិភាព ៣ គឺ ទី១. ធ្វើសន្តិភាវូបនីយកម្មសំដៅដល់ការរក្សាសណ្តាប់ធ្នាប់ ស្ថិរភាព សន្តិសុខ និងការកសាងសន្តិភាពក្នុងប្រទេស ទី២. សមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ រួមទាំង ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសផ្សេងទៀត ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគ, និងទី៣. ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ ការកែទម្រង់អភិបាលកិច្ច ស្ថាប័នប្រព័ន្ធតុលាការ និងការគ្រប់​គ្រងវិស័យសាធារណៈ (ចំណុចយុទ្ធសាស្ត្រ និងការកែទម្រង់សេដ្ឋកិច្ចរបស់យើង គឺផ្អែកលើប្រជាជនជាស្នូល ទើបទទួលបានជោគជ័យ ដោយយើងពង្រីកវណ្ណៈកណ្តាលទន្ទឹមគ្នានឹងការកាត់បន្ថយភាពក្រីក្រ)។

ចាប់ពីអាណត្តិទី៣ ដល់អាណត្តិទី៦ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុវត្តយុទ្ធសាស្ត្រចតុកោណ ដើម្បីប្រែក្លាយជំរុញតួនាទីជា «រាជរដ្ឋាភិបាលសេដ្ឋកិច្ច» ក្រោមបាវចនា «រាជរដ្ឋាភិបាលនៃកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដោយអនុវត្តរបៀបវារៈសកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅកែលម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ ពង្រឹងអភិបាលកិច្ចល្អ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ដូចជា ផ្លូវថ្នល់ ផ្លូវដែក និងការតភ្ជាប់ផ្លូវអាកាស ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ធានាសមធម៌សង្គម និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ។

ទន្ទឹមនឹងការជំរុញការអភិវឌ្ឍផ្ទៃក្នុង យើងក៏បានជំរុញការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើតជាកាលានុវត្តភាពថ្មីៗសម្រាប់ទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ខ្ញុំបានដឹកនាំកម្ពុជាចូលក្នុងសមាគមអាស៊ាន នៅឆ្នាំ១៩៩៩ និងបានធ្វើជាប្រធានប្តូរវេន​អាស៊ាន ៣ ដង ពោលគឺ នៅឆ្នាំ២០០២ ២០១២ និង ២០២២។ តាមរយៈអាស៊ាន កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើន ជាមួយនឹងដៃគូអន្តរជាតិនានា ហើយយើងបានបង្កើតទំនាក់ទំនងប្រទាក់ក្រឡា តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន។ ទន្ទឹមនេះ កម្ពុជាក៏បានខិតខំដោយជោគជ័យក្នុងការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ ផងដែរ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៦]

ខ្ញុំសូមបញ្ជាក់នៅទីនេះបន្តិច ប្រសិនបើកម្ពុជាមិនជាប់គាំងក្នុងដំណើរការបង្កើតរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ ២០០៣ ទេ កម្ពុជាចូលអង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ២០០៣ មកហើយ។ គេបានអនុម័តឱ្យយើងរួចហើយ ប៉ុន្តែយើងមិនអាចឱ្យសច្ចាប័នបាន ដោយសារតែគណបក្សបាញ់ឆ្នោតនៅកម្ពុជាធ្វើពហិការមិនចូលរួមការប្រជុំ។ ក្នុងពេលនោះ យើងប្រើប្រព័ន្ធ(បោះឆ្នោតមតិភាគច្រើន) ២ភាគ៣។ ដូច្នេះហើយបានជាខិតខំដើម្បីរៀបចំឱ្យមកជាប្រព័ន្ធ ៥០បូក ១ ដើម្បីងាយស្រួលទៅក្នុងដំណើរការនៃរាជរដ្ឋាភិបាល។

[ចប់សេចក្តីអធិប្បាយ១៦]

តាមរយៈការរៀបចំ និងអនុវត្តគោលនយោបាយអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព កម្ពុជាបានផ្លាស់ប្ដូរមុខមាត់របស់ខ្លួនយ៉ាងសម្បើមអស្ចារ្យ បើយើងពិចារណាដោយប្រៀបធៀបជាមួយប្រទេសដែលងើបពីសង្គ្រាមដំណាលគ្នាជាមួយកម្ពុជា។ យើងបានផ្លាស់ប្ដូរពីសង្គមក្រីក្រ និងងាយមានជម្លោះ ទៅជាសង្គមមួយដែលមានស្ថិរភាព សន្តិភាព និងសុវត្ថិភាព ហើយប្រជាជនយើងចាប់ផ្តើមទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅខាងក្រោម ១០% នៅមុនពេលការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ហើយយើងក៏កំពុងឈានទៅការបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច ដោយពេញលេញនៅឆ្នាំ២០២៩ ខាងមុខ។ កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ ហើយថែមទាំងមានទុនបម្រុង ដើម្បីការពារសេដ្ឋកិច្ចជាតិ និងលំនឹងជីវភាពប្រជាពលរដ្ឋ ទប់ទល់នឹងវិបត្តិ និងគ្រោះមហន្តរាយផ្សេងៗ។ យើងបានប្រែក្លាយពីប្រទេសដែលនៅឯកោ និងទទួលរងទណ្ឌកម្មដោយសហគមន៍អន្តរជាតិ ទៅជាប្រទេសដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោក ក្លាយជាប្រទេស ដែលអាចបញ្ជូនកងរក្សាសន្តិភាព និងចូលរួមយ៉ាងសកម្មនៅក្នុងរបៀបវារៈសន្តិភាព ទាំងក្នុងតំបន់ និងក្រៅតំបន់ថែមទៀត។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៧]

(២១) ងើបពីភាពឯកោ មកជាប្រទេសមានដៃគូសហប្រតិបត្តិការស្មើមុខស្មើមាត់

ខ្ញុំគួរតែបញ្ជាក់ថា ពីជារដ្ឋមន្រ្តីការបរទេសដែលគេមិនចាប់ដៃ ពីនាយករដ្ឋមន្ត្រីដែលគេមិនចាប់ដៃ ទៅជានាយករដ្ឋមន្រ្តីដែលគេស្វាគមន៍ ខ្ញុំបានប្រាស្រ័យទាក់ទងគ្រប់មហាអំណាចជាសមាជិកអចិន្ត្រៃយ៍ទាំង ៥។ កាលពីឆ្នាំ២០២២​ មេដឹកពិភពលោក ក្នុងនោះមានសមាជិកអចិន្ត្រៃយ៍រហូតដល់៣ ដែលបានចូលមកប្រជុំអាស៊ាន នៅទីនេះ រួមមាន៖ ចិន អាមេរិក និងរុស្សី។ អញ្ចឹងបានសេចក្តីថា យើងបានខិតខំងើបឡើងពីភាពឯកោ ទៅកាន់ជាប្រទេសដែលមានដៃគូសម្រាប់កិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់

[ចប់សេចក្តីអធិប្បាយ១៧]

ផ្អែកលើសមិទ្ធផលកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍមូលធនមនុស្ស។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៨]

សូមអភ័យទោស​សម្តេចនាយករដ្ឋមន្ត្រី ដែលខ្ញុំយករឿងរាជរដ្ឋាភិបាលមកនិយាយ។ ប៉ុន្តែគ្មានការហាមឃាត់ណាមួយសម្រាប់ខ្ញុំមិនឱ្យនិយាយទេ ព្រោះហ្នឹងវាជារឿងរបស់ប្រទេស។

[ចប់សេចក្តីអធិប្បាយ១៨]

យុទ្ធសាស្ត្រនេះ សម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ ដំណាក់កាល ជាបន្តបន្ទាប់ ព្រមទាំងត្រូវបានតម្រង់ និងកែសម្រួល ដោយផ្អែកលើបរិការណ៍ជាក់ស្តែងនៅក្នុងប្រទេស តំបន់ និងសកល និងបទពិសោធនៃការអនុវត្តពីដំណាក់កាលមុនៗ សំដៅសម្លឹងទៅមុខឆ្ពោះទៅដល់ការសម្រេចបានគោលដៅនៃការកសាងជាតិ ដែលជាប្រាថ្នារបស់ប្រជាជនកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៩]

នេះដែលខ្ញុំនិយាយនៅខាងក្នុង ពេលជួបប្រធានគណៈប្រតិភូអម្បាញ់មិញថា កម្ពុជាច្បាស់ជាមិនធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃប្រទេសដែលមានប្រាក់ចំណូលមធ្យមនោះទេ។ យើងបានឆ្លងកាត់ពីប្រទេសដែលមានប្រាក់ចំណូលទាប មកកាន់ប្រទេសដែលកំពុងមានចំណូលមធ្យមកម្រិតទាប ហើយនឹងសម្រេចឱ្យបាននូវប្រ​ទេសដែលប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយបន្តទៅ ២០៥០ គឺក្លាយខ្លួនទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ នៅសល់ពេល ២៥ឆ្នាំទៀត ដែលយើងអាចនឹងឈានទៅដល់គោលដៅនោះ។

[ចប់សេចក្តីអធិប្បាយ១៩]

តួនាទីរបស់កម្ពុជាសម្រាប់ជាគំរូនៃការផ្តល់កងកម្លាំងរក្សាសន្តិភាព ត្រូវបានកោតសរសើរនៅលើឆាកអន្តរជាតិក្រោមសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ និងកងថែរក្សាសន្តិភាព ស្ត្រីផងដែរ។ បច្ចុប្បន្ននេះ កម្លាំងយើងដែលបានបញ្ជូនមានប្រហែល ១ ម៉ឺននាក់ នៅក្នុង ១០ប្រទេស។ នេះជាចំណែកមួយដែលកម្ពុជាអាចចូលរួមបានក្នុងដំណើរស្វែងរកសន្តិភាព ការសន្ទនា និងការកសាងទំនុកចិត្តក្នុងកិច្ចចរចាបញ្ចប់សង្គ្រាម និងតួនាទីផ្សេងៗទៀត ជាមួយដៃគូយុទ្ធសាស្ត្ររបស់យើងក្នុងការឆ្លើយតបនឹងវិបត្តិគ្រោះធម្មជាតិ មនុស្សជាតិ និងបាតុភូតផ្សេងៗទៀត ដែលកើតឡើងដោយសារមនុស្ស។ ការកសាងភាពធន់សម្រាប់ឆ្លើយតបនឹងវិបត្តិនានា ក៏ជាចំណុចខ្លាំងរបស់ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ននេះ  ខ្ញុំសង្ឃឹមថា ការកសាងភាពធន់សេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងការរស់នៅក្នុងបរិការណ៍ភូមិសាស្ត្រនយោបាយក្នុងសណ្តាប់ធ្នាប់ពិភពលោក កម្ពុជាអាចរស់ដោយខ្លួនឯងបានក្នុងភាពឯករាជ្យ និងមានអធិបតេយ្យ។

ជាការពិត  ខ្ញុំនៅមានចំណុចជាច្រើនទៀត ដែលចង់ចែករំលែក  ប៉ុន្តែ ដោយយោងលើកត្តាពេលវេលា ខ្ញុំសូមបញ្ចប់ការចែករំលែកអំពីតថភាពប្រវត្តិសាស្ត្រកម្ពុជាត្រឹមនេះ ហើយសូមផ្តល់នូវសេចក្តីសង្ខេបខ្លីៗទាក់ទងនឹងមេរៀនសំខាន់ៗ ដែលស្រង់ចេញពីដំណើរការដឹកនាំ កសាងសន្តិភាព និងការផ្សះផ្សាកម្ពុជា ដូចតទៅ៖

ទី១. ភាពជាម្ចាស់លើជោគវាសនាប្រទេសជាតិ។ ប្រទេសជាតិមួយត្រូវតែមានភាពជាម្ចាស់លើបញ្ហាជាតិរបស់ខ្លួន។ នៅពេលដែលប្រជាជាតិមួយបាត់បង់ម្ចាស់ការលើជោគវាសនារបស់ប្រទេសខ្លួន ពេលនោះហើយ ដែលប្រទេសជាតិត្រូវទទួលរងការបែកបាក់ និងគ្រោះមហន្តរាយ។ ដូចគ្នាដែរ ដំណើរការស្វែងរកសន្តិភាពក៏ត្រូវតែចាប់ផ្តើមចេញពីពលរដ្ឋម្ចាស់ប្រទេស ហើយដំណោះស្រាយដែលយូរអង្វែងក៏ទាមទារឱ្យមានការចូលរួមពីប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់និន្នាការនយោបាយផងដែរ មុននឹងឈានទៅសម្រេចបាននូវឯកភាពជាតិ និងកងកម្លាំងប្រដាប់អាវុធជាតិតែមួយ។ ទោះបីជាកម្ពុជាទទួលបានការជ្រោមជ្រែងពីមិត្តបរទេស និងអង្គការសហប្រជាជាតិយ៉ាងណាក្ដី សន្តិភាពយូរអង្វែងមិនអាចកើតឡើងបានទេ ប្រសិនបើម្ចាស់ប្រទេសមិនខិតខំផ្តួចផ្តើម និងកសាងដោយខ្លួនឯង ហើយនេះគឺជាអត្ថន័យពិតប្រាកដនៃ នយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមឡើងដោយជនជាតិខ្មែរ និងចូលរួមអនុវត្ត និងទទួលផលដោយជនជាតិខ្មែរ។

ទី២. សហគមន៍អន្តរជាតិត្រូវតែរួមគ្នាការពារសន្តិភាព ដែលមានស្រាប់ជាជាងស្វែងរក ឬកសាងសន្តិភាពដែលបាត់បង់។ សង្គ្រាម គឺពិតជាបញ្ហាងាយ ប៉ុន្តែ ដើម្បីបញ្ចប់សង្គ្រាម  កម្ពុជាត្រូវការរយៈពេលជិត ៣០ ឆ្នាំ។  យើងទើបតែមានសន្តិភាពពេញលេញចំនួន ២៦ ឆ្នាំ ប៉ុណ្ណោះ តែក៏ជាសន្តិភាពរយៈពេលវែងជាងគេក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំរបស់ខ្លួន។ ប៉ុន្តែ ជាការគួរឱ្យសោកស្ដាយដែលយើងបែរជាទទួលរងការរិះគន់ថា យើងនិយាយតែពីសន្តិភាព បំភិតបំភ័យពីសង្គ្រាមទៅវិញ ហើយយុវជនយើងមួយចំនួនបានភ្លេចនូវគុណតម្លៃនៃសន្តិភាពជាបណ្តើរៗ ហើយខ្លះទៀត ថែមទាំងគិតចង់ទាមទារការផ្លាស់ប្ដូររដ្ឋាភិបាល តាមបែបមិនប្រជាធិបតេយ្យ ទោះបីជាត្រូវបង់ខាតសន្តិភាពក៏ដោយ។ និន្នាការបែបនេះ គឺជានិន្នាការដ៏គ្រោះថ្នាក់បំផុត ដែលសហគមន៍ អន្តរជាតិទាំងមូលត្រូវចូលរួមបង្ការ ថ្កោលទោស និងទប់ទល់នូវមនោគមវិជ្ជាជ្រុលនិយមបែបនេះ។ យើងត្រូវខិតខំអប់រំប្រជាពលរដ្ឋអំពីគុណតម្លៃនៃសន្តិភាព ពីព្រោះថា នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយដោយពិរោះនូវពាក្យថា «សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ» នោះឡើយ។

ទី៣. បើទោះជាសម្រេចបានសន្តិភាពក៏ដោយ ក៏សន្តិភាពមិនស្ថិតនៅគង់វង្សយូរអង្វែងដែរ ប្រសិនបើគ្មានការបង្រួបបង្រួមជាតិ ការផ្សះផ្សា យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ តាមរយៈបទពិសោធរបស់កម្ពុជា យើងត្រូវខិតខំរិះរកវិធីសាស្ត្រនានានៅក្នុងការធានាសន្តិភាពឱ្យបានយូរអង្វែង និងចាក់ឫសរឹងមាំក្នុងសង្គមជាតិ តាមរយៈការផ្សះផ្សា និងបង្រួបបង្រួមជាតិ។ ខ្ញុំចង់គូសរំលេចពីសារៈសំខាន់នៃការជំរុញ «វប្បធម៌សន្ទនា» នៅក្នុងវប្បធម៌នយោបាយរបស់កម្ពុជា ដោយសារតែប្រទេសយើងបានឆ្លងកាត់វដ្តនៃអំពើហិង្សាដ៏កាចសាហាវ ការផ្លាស់ប្តូររបបជាញឹកញាប់ដោយមធ្យោបាយមិនប្រជាធិបតេយ្យ និងការសងសឹកឥតឈប់ឈរ។ ទោះបីជានៅក្រោយពេលដែលកម្ពុជាបានទទួលសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ក៏ខ្ញុំនៅតែបន្តអនុវត្ត «វប្បធម៌សន្ទនា» ជាមួយគណបក្សនយោបាយផ្សេងៗ ដើម្បីបង្កើតភាពសុខដុម ពង្រឹងឯកភាពជាតិ និងបណ្តុះលទ្ធិប្រជាធិបតេយ្យ។ យើងទទួលស្គាល់ថា លទ្ធិប្រជាធិបតេយ្យ គឺជារបបគ្រប់គ្រងដែលគោរពភាពចម្រុះ និងផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពនៅក្នុងការដោះស្រាយ និងគ្រប់គ្រងការខ្វែងគំនិតនយោបាយដោយប្រើសន្លឹកឆ្នោតជាជាងគ្រាប់កាំភ្លើង និងអំពើហិង្សាឬការបះបោរ។

បច្ចុប្បន្ននេះ កម្ពុជាពិតជាមានគណបក្សនយោបាយច្រើន ប៉ុន្តែ កម្ពុជាលែងមានក្រុមប្រដាប់អាវុធច្រើនទៀតហើយ។ អ្វីដែលសំខាន់នោះ គឺអំពើហឹង្សាក្នុងពេលបោះឆ្នោតបានរលាយ សាបសូន្យតែម្តងពីឆាកនយោបាយកម្ពុជា បន្ទាប់ពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ។ នេះជាតថភាពប្រវត្តិសាស្ត្រនៃនយោបាយកម្ពុជា ដែលបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (នៅលើពិភពលោកពុំមានស្តង់ដានិយមន័យនៃពាក្យប្រជាធិបតេយ្យសម្រាប់អ្វីដែលខ្ញុំយល់ជារួម ក្នុងន័យកណ្តាល គឺថាប្រជាធិបតេយ្យត្រូវមានសន្តិភាពជាបុរលក្ខខណ្ឌ នៅពេលមានសន្តិភាព យើងមានសេរីភាព សាសនា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ ការរៀបចំការបោះឆ្នោតជាទៀងទាត់ យើងគោរពជំនឿរបស់ប្រជាជន ការពារបាននូវសេដ្ឋកិច្ចឯកជនរបស់ប្រជាជន ក្នុងដំណាក់កាលដែលយើងពង្រឹងការអនុវត្តច្បាប់ដើម្បីប្រមូលចំណូលជូនរដ្ឋ រក្សាស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងពង្រីកសក្កានុពលធនធានមនុស្សឱ្យទៅជាមូលធនមនុស្សខ្ពស់ ដើម្បីកសាងខឿនការពារជាតិដ៏រឹងមាំ នោះគឺជាប្រជាធិបតេយ្យដែលកម្ពុជាបាន និងកំពុងធ្វើដំណើរ ហើយកម្ពុជានឹងបន្តធ្វើដំណើរទៅមុខទៀតលើមាគ៌ានេះ)។

ការជំរុញការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ មានបរិយាប័ន្ន គឺនៅតែជាគោលនយោបាយដ៏ចាំបាច់ សម្រាប់រក្សាសន្តិភាពឱ្យស្ថិតស្ថេរគង់វង្ស។ នៅពេលដែលប្រទេសមានប្រជាជនក្រីក្រច្រើន ពលរដ្ឋគ្មានការងារធ្វើ គ្មានចំណេះដឹង ពលរដ្ឋនឹងងាយជឿលង់ទៅនឹងមនោគមវិជ្ជាជ្រុលនិយម ដែលទាមទារស្វែងរកការទម្លាក់កំហុសទៅលើស្ថាប័ន ឬក្រុមសង្គមណាមួយ ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ។ ដូច្នេះហើយ នេះគឺពិតជាអម្រែកដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះថា ពួកគេពិតជាគ្មានវេទមន្តដើម្បីជប់ឱ្យមានការអភិវឌ្ឍជឿនលឿន ភ្លាមៗលើគ្រប់វិស័យនៅទូទាំងប្រទេសតាមចិត្ត ដែលមជ្ឈដ្ឋានប្រជាពលរដ្ឋមួយចំនួនចង់បាននោះឡើយ។ រដ្ឋាភិបាលពិតជាត្រូវការការចូលរួម និងយោគយល់ពីប្រជាពលរដ្ឋទូទៅអំពីល្បឿននៃការអភិវឌ្ឍជាតិ នៅពេលដែលប្រទេសជាតិមួយពុំមានមធ្យោបាយ និងធនធានគ្រប់គ្រាន់ដូចប្រទេសជឿនលឿនដទៃទៀត។ ត្រង់ចំណុចនេះ ខ្ញុំក៏ចង់ឱ្យប្រទេសជឿនលឿនយល់ពីការលំបាករបស់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។ យើងចង់ឃើញការជួយជ្រោមជ្រែងពីមិត្តរបស់យើង យើងមិនចង់ឃើញការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសយើង ដោយកេងចំណេញពីកង្វះខាតសមត្ថភាពស្ថាប័ន និងធនធានរបស់យើង ហើយឆ្លៀតទៅបង្ហោះកំហឹងពលរដ្ឋ និងគាំទ្រមនោគមវិជ្ជាជ្រុលនិយម ដែលចង់ផ្តួលរំលំរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យនោះឡើយ។ យើងចង់បានការគាំទ្រជាជាងការបន្តុះបង្អាប់ បន្ទុចបង្អាក់ និងរារាំងជម្រើសនៃមាគ៌ាអភិវឌ្ឍរបស់យើង ដោយមិនបានគិតគូរពីគុណតម្លៃនៃសន្តិភាព ការលំបាក និងសោកនាដកម្មរាប់មិនអស់របស់ប្រជាជាតិខ្មែរនោះឡើយ។

ដូចដែលខ្ញុំធ្លាប់បានថ្លែងផ្ទាល់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ប្រវត្តិសាស្រ្តបានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក ហើយកាន់តែអាក្រក់ជាងនេះ គឺការប្រើយោធាដើម្បីបង្ខំការផ្លាស់ប្តូររបបនយោបាយ ឬប្រព័ន្ធដឹកនាំកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយទេ។ ផ្ទុយទៅវិញ ទង្វើទាំងនេះ តែងតែបាននាំឱ្យមានការស្លាប់ជាច្រើនទៀត បង្កការរងទុក្ខវេទនារបស់មនុស្ស និងបង្កើតជម្លោះសង្គម និងសេដ្ឋកិច្ច។ កម្ពុជា គឺជាគំរូជីវិតពិត និងបានជួបប្រទះសោកនាដកម្មដ៏អាក្រក់បំផុត ហើយគួរឱ្យសោកស្តាយ។ កន្លងទៅថ្មីៗ និងឥឡូវនេះ យើងក៏នៅតែឃើញការលូកដៃជ្រៀតជ្រែកពីខាងក្រៅនៅបណ្តាប្រទេសមួយចំនួន។ ប្រសិនបើព្រឹត្តិការណ៍ថ្មីៗនេះ ដូចជា នៅអាហ្វហ្គានីស្ថាន និងនៅបង់ក្លាដែស ជាដើម គឺជាមេរៀន ដែលត្រូវរៀនសូត្រ មានគុណសម្បត្តិដ៏អស្ចារ្យក្នុងការគោរពបំណងប្រាថ្នារបស់ប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនរបស់ពួកគេក្នុងការកំណត់វាសនាដោយខ្លួនឯង។ មិនថាប្រទេសធំ និង ប្រទេសតូច ពួកគេសុទ្ធតែមានលក្ខណៈពិសេសខុសៗគ្នា នៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ វប្បធម៌ប្រពៃណី របៀបរស់នៅ និងសង្គមនយោបាយ។ ពួកគេមិនគួរត្រូវបានរារាំងដោយការដាក់ទណ្ឌកម្មឯកតោភាគី ការហាមឃាត់ ឬវិធានការសេដ្ឋកិច្ច ឬការបង្ខំផ្សេងទៀតដែលរំលោភច្បាប់អន្តរជាតិ និងគោលការណ៍ ដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិឡើយ។

ខ្ញុំសូមជម្រាបជូនថា នៅពេលដែលយើងកំពុងជជែកគ្នានេះ ពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលនៃសណ្តាប់ធ្នាប់ពិភពលោក សង្គ្រាម និងជម្លោះ ដែលកំពុងកើតឡើងនៅតាមតំបន់មួយចំនួន តួយ៉ាងដូចជា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបន្តអូសបន្លាយយ៉ាងរ៉ាំរ៉ៃគ្មាននរណាម្នាក់អាចកំណត់ពេលវេលា ដើម្បីបញ្ចប់សង្គ្រាម។ ជម្លោះនៅមជ្ឈិមបូព៌ាមានលក្ខណៈស្មុគស្មាញក្នុងរូបភាពជាសង្គ្រាមតំបន់ និងអាចរីករាលដាលដល់សង្គ្រាមសាសនា ដែលធ្វើឱ្យមានការជាប់ជំពាក់ជាមួយនឹងសង្រ្គាម កូនអុក (Proxy War) របស់មហាអំណាចសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន សង្គ្រាមអាណានិគមបែបថ្មីនៅអាហ្វ្រិករវាងជនជាតិស្បែកស និងជនជាតិស្បែកខ្មៅ ការគំរាមកំហែងនៃសង្គ្រាមដែលអាចកើតឡើងនៅឧបទ្វីបកូរ៉េ បញ្ហានយោបាយ និងជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ា ដែលមិនទាន់អាចរកច្រកចេញបាន និងបញ្ហាសន្តិសុខមិនមែនប្រពៃណីនានា ដែលបានគំរាមកំហែងដល់សន្តិភាព និងការអភិវឌ្ឍរបស់តំបន់ និងពិភពលោក។ លទ្ធផលនៃការបោះឆ្នោតសកលនៅសហរដ្ឋអាមេរិក នឹងធ្វើឱ្យការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចកាន់តែខ្លាំង ជាពិសេស សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ជាកត្តាសំខាន់ក្នុងការជំរុញបញ្ហាទាំងអស់នេះ ឱ្យកាន់តែរីករាលដាល ផុតពីសង្គ្រាមដណ្តើមភូមិសាស្ត្រនយោបាយទៅជាសង្គ្រាមប្រជែងអរិយធម៌ សង្គ្រាមដណ្តើមឧត្តមភាពនៃបច្ចេកវិទ្យា។ ខ្ញុំជឿជាក់ថា សមាជិកនៃអង្គប្រជុំយើង ពិតជាបានយល់ដឹងអំពីបញ្ហាទាំងអស់នេះ ពីប្រភពព័ត៌មានដ៏សម្បូរបែប ហើយពិតខ្លះ មិនពិតខ្លះ ប៉ុន្តែ សុទ្ធសឹងជាការគំរាមកំហែងពិតប្រាកដ ដែលខ្ញុំនឹងមិនចូលជ្រៅ និងបកស្រាយបន្ថែមលើបញ្ហាទាំងអស់នេះទៀតទេ។

ដូច្នេះ សរុបមកវិញ សម្រាប់ «ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតរបស់កម្ពុជា និងកូនចៅជំនាន់ក្រោយ ដើម្បីថែរក្សានូវប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងខិតខំការពារមរតកសន្តិភាពដែលកម្ពុជារកបានដោយលំបាក។  គ្រប់ដំណាក់កាល ប្រវត្តិសាស្ត្រនីមួយៗនៃការផ្លាស់ប្តូររបបនយោបាយ ការផ្លាស់ប្តូរមេដឹកនាំ ការប្រកួតប្រជែងមនោគមវិជ្ជា សង្គ្រាមដណ្តើមអំណាចជាតិសាសន៍ឯង ការប្រល័យពូជសាសន៍ សុទ្ធសឹងជាមេរៀនពិតប្រាកដ ដែលបានកើតឡើងចំពោះប្រទេសដ៏កម្សត់របស់យើង។ បទពិសោធទាំងអស់នេះហើយ ដែលធ្វើឱ្យយើងកសាងបាននូវភាពធន់ក្នុងការឆ្លើយតបទៅនឹងវិបត្តិនានាក្នុងប្រវត្តិសាស្ត្រ ក្នុងការកសាងសន្តិភាព ការផ្សះផ្សា ការអត់ឱន ការបង្រួបបង្រួម ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃសង្គមជាតិរបស់កម្ពុជា និងកសាងបាននូវមូលដ្ឋានគ្រឹះនៃ ប្រជាជាតិ ក្នុងដំណាក់កាលនៃអន្តរកាលនៃការធ្វើសមាហរណកម្មទៅក្នុងសម័យបច្ចេកវិទ្យាទំនើបប្រកបដោយបរិយាប័ន្ន និងតភ្ជាប់នូវអរិយធម៌ថ្មីរុងរឿង និងយូរអង្វែង។

ខ្ញុំសង្ឃឹមថា បាឋកថាថ្ងៃនេះនឹងអាចចូលរួមផ្តល់ជាពុទ្ធិដល់ការយល់ដឹងកាន់តែជ្រាលជ្រៅឡើងពីគុណតម្លៃនៃសន្តិភាព និងការពិបាកនៅក្នុងការកសាងសន្តិភាព បង្រួមបង្រួម និងផ្សះផ្សាជាតិ ក៏ដូចជា ការពិបាកនៅក្នុងការរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែង ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានស្តាប់នូវបាឋកថារបស់ខ្ញុំដោយយកចិត្តទុកដាក់ ដែលអាចជាធាតុចូលសម្រាប់ការ កសាងឯកសារ «ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ហើយខ្ញុំសង្ឃឹមថា សសរស្តម្ភសំខាន់ៗទាំងប្រាំ រួមមាន ១). ការទប់ស្កាត់ជម្លោះ ២). ដំណើរការកសាងសន្តិភាព និងការសម្របសម្រួលល្អ  ៣). យុត្តិធម៌អន្តរកាល ៤). ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥). សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹងក្លាយទៅជាទ្រព្យសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តជាក់ស្តែង លើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងអាចយកប្រើប្រាស់បានគ្រប់ភូមិសាស្ត្រ និងស្របតាមលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ដោយយកផលប្រយោជន៍ប្រជាជនជាស្នូល។

ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នឹងក្លាយជាទំនិញសាធារណៈមួយ ដែលជាតិសាសន៍ណាក៏អាចយកទៅប្រើប្រាស់បាន នរណាក៏អាចចូលរួមបាន មិនមានការចងលក្ខខណ្ឌនៃកាតព្វកិច្ច ស្របតាមទស្សនវិស័យ និងគោលបំណងទាំងឡាយដែលចែងនៅក្នុង  «វេទិកាកិច្ចប្រជុំកំពូលសម្រាប់អនាគត» របស់អង្គការសហប្រជាជាតិឆ្នាំ២០២៤។

ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកស្តាប់របស់ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសូមអភ័យទោសចំពោះពេលវេលាដែលបានថ្លែងយូរ ប៉ុន្តែក៏វាមិនទាន់អស់នៅឡើយដែរ។

ជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជួបតែសំណាងល្អ និងជោគជ័យរៀងៗខ្លួន៕

]]>
https://pressocm.gov.kh/archives/105806/feed 0
សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣២ ឆ្នាំ ២០២៤ https://pressocm.gov.kh/archives/105612 https://pressocm.gov.kh/archives/105612#respond Sat, 23 Nov 2024 10:32:19 +0000 https://pressocm.gov.kh/?p=105612

CMF:

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះ មហាសង្ឃរាជ សម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះរាជាគណៈ ព្រះតេជព្រះគុណ ព្រះមន្រ្តីសង្ឃ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​
គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ ជាទីមេត្រី!

ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានកិត្តិយស និងសេចក្តីសោមនស្ស ​ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២» ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ។

[ផ្ដើមសេចក្តីអធិប្បាយ១]

កាលពីពីរថ្ងៃមុន សម្ដេចតេជោក៏បានចូលរួមនៅក្នុងពិធីបើក។ ខ្ញុំក៏បានមើល។ ពេលនោះ គាត់មានប្រសាសន៍មួយម៉ាត់ ដែលខ្ញុំចាប់អារម្មណ៍។ គាត់ថា រូបខ្ញុំដែលនៅក្មេងឲ្យទៅចែកសញ្ញាបត្រ ជួបនិស្សិត ដល់តែសម្ដេចតេជោមានអាយុ​ច្រើន មកចូលរួមកម្មវិធីព្រះសង្ឃ។ តែខ្ញុំចាំ សម្ដេចតេជោបានចាត់ឲ្យខ្ញុំទៅកម្មវិធីព្រះសង្ឃតាំងពីអាយុ ៣០ជាងនោះ ព្រោះកាលមុនលោកទៅជួបតែនិស្សិត កម្មករ/ការិនី ឯខ្ញុំទៅសម្ពោធវត្តរហូត។ អញ្ចឹងបានកាលមុន ចេះតែនិយាយគ្នាលេង គាត់បានស្នាមក្រែមជាប់ថ្ពាល់ ខ្ញុំបានស្នាមស្លាជាប់ផ្ពាល់។

[ចប់សេចក្តីអធិប្បាយ១]

អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់សម្រាប់គណៈ-សង្ឃទាំងពីរគណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃក្រសួងធម្មការ និងសាសនា ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារ ដែលក្រសួង និងគណៈសង្ឃទាំងពីរគណៈ​ សម្រេចបាននាឆ្នាំកន្លងមក និងស្វែងយល់កាន់តែច្បាស់ ក្នុងគោលដៅលើកកម្ពស់ការអនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅនៅក្នុងវិស័យធម្មការ និងសាសនា ដើម្បីជំរុញឱ្យវិស័យនេះ ឆ្លើយតបបានកាន់តែប្រសើរឡើងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់សភាពការណ៍វិវត្តនៃស្ថានភាពនយោបាយ សង្គម សាសនា និងសេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោក។

ក្នុងទិវាដ៏មហោឡារិកនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណ អរគុណ និង សូមសម្ដែងមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ សម្តេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្មក្នុងរយៈពេល៣ថ្ងៃនៃអនុសំវច្ឆរមហាសន្និបាត ដោយបានផ្ដោតព្រះហឫទ័យយកចិត្តទុកដាក់ពិភាក្សាលើប្រធានបទសំខាន់ៗ ប្រើប្រាស់អស់នូវព្រះបញ្ញាញាណ បទពិសោធជាក់ស្ដែង មតិ​យោបល់ គំនិត ទស្សនៈ​គ្រប់ជ្រុងជ្រោយ ដើម្បីកំណត់នូវបញ្ហាប្រឈមនានា និងរកដំណោះស្រាយសមស្រប ក្នុងគោលបំណងកាត់បន្ថយនូវបញ្ហាអវិជ្ជមានមួយចំនួនក្នុងសហគមន៍សង្ឃ ពុទ្ធបរិស័ទ និងសង្គមជាតិទាំងមូល ដើម្បីអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនា លើកកម្ពស់ គុណតម្លៃសីលធម៌សង្គម ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

តាមរយៈរបាយការណ៍របស់ ឯកឧត្តម ចាយ បូរិន ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួង និងគណៈសង្ឃទាំងពីរគណៈ សម្រេចបាននាឆ្នាំកន្លងទៅនេះ។ ជាការពិតណាស់ ជោគជ័យទាំងនេះមិនអាចកើតឡើងដោយចៃដន្យនោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នាឥតឈប់ឈរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការរបស់គណៈសង្ឃទាំងពីរគណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការ និងសាសនា។ ឈរលើស្មារតីនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមលើកទឹកព្រះទ័យ និងទឹកចិត្ត បន្តរក្សានូវស្មារតីសាមគ្គីភាពជាធ្លុងមួយ រៀបចំ និងអនុវត្តផែនការថ្មីៗប្រកបដោយសង្គតិភាព សំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខដុមនីយកម្មសាសនា ក្នុងសង្គមជាតិឱ្យរឹតតែប្រសើរឡើង ជាភិយ្យោភាព។

សាសនាជាប្រភពដ៏សំខាន់ ក្នុងការរួមចំណែកកសាងប្រព័ន្ធច្បាប់ រក្សាវប្បធម៌ ប្រ​ពៃណី ទំនៀមទម្លាប់ និងគុណតម្លៃក្នុងការរស់នៅរបស់មនុស្សក្នុងសង្គមនីមួយៗ ដែលធ្វើឱ្យផ្នត់គំនិត ឥរិយាបថ សកម្មភាពមនុស្សពោរពេញដោយមេត្តា ករុណា សាមគ្គីភាព មិត្តភាព ភាតរភាព និងសេចក្តីសុខក្សេមក្សាន្ត។ ការអប់រំតាមបែបព្រះពុទ្ធសាសនាកាន់តែមានតួនាទីយ៉ាងសំខាន់ ដើម្បីធានាថា តម្រូវការខាងផ្នែកសម្ភារៈនៅក្នុងសង្គមត្រូវតែស្ថិតក្នុងក្របខណ្ឌនៃច្បាប់ សីលធម៌ គុណធម៌ សុជីវធម៌ និងសមធម៌។ បន្ថែមលើនេះ ការអប់រំតាមបែបព្រះពុទ្ធសាសនាបានចូលរួមចំណែកក្នុងការពន្យល់សង្គមមនុស្សឱ្យមើលឃើញពីគុណតម្លៃ និងផលប្រយោជន៍នៃការគោរពច្បាប់ ហើយជាបុណ្យកុសលជួយដល់សង្គមមនុស្សឱ្យមានស្មារតីនឹងនរ ទទួលបាននូវសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព។

បច្ចុប្បន្ន វិស័យព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ​មានការរីកចម្រើនគួរជាទីមោទនៈ វត្តអារាម ព្រះសង្ឃ មណ្ឌលវិបស្សនាធុរៈ និងពុទ្ធិកសិក្សាមានការកើនឡើងគួរឱ្យកត់សម្គាល់ និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការកសាងមូលធនមនុស្សឱ្យមានចំណេះដឹងប្រកបដោយគុណធម៌ និង ជាថ្នាលសម្រាប់បណ្ដុះនូវបញ្ញាញាណ និងស្មារតីស្នេហាជាតិ ក្នុងការរួមចំណែកអភិរក្ស និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ការអភិវឌ្ឍប្រទេសជាតិប្រកបដោយសមធម៌ និង ចីរភាព ទាមទារឱ្យមានការអប់រំចំណេះជំនាញ បទពិសោធ និងគុណធម៌ សីលធម៌ ចរិយាធម៌ ជាចាំបាច់មិនអាចខ្វះបាន ពិសេសគឺការអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធសាសនា។

ឈរលើស្មារតីនេះ ប្រទេសមួយចំនួនលើពិភពលោកបាន និងកំពុងប្រើប្រាស់ទ្រឹស្តីព្រះពុទ្ធសាសនា ដែលមានលក្ខណៈវិទ្យាសាស្រ្ត ប្រកបដោយសន្តិភាព អហិង្សា និងស្មារតីបម្រើផលប្រយោជន៍រួមដល់មនុស្សជាតិ មកធ្វើជាមធ្យោបាយក្នុងការគ្រប់គ្រង ដឹកនាំ និង ដោះស្រាយនូវវិបត្តិផ្សេងៗ ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលឆាប់រហ័ស ស្មុគស្មាញ និងប្រកប​ដោយគ្រោះថ្នាក់។ ជាក់ស្ដែង មានគំនិតផ្តួចផ្ដើមពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាជាច្រើន ដូចជា ទិវាវិសាខបូជារបស់អង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលពុទ្ធសាសនិក និងសន្និសីទព្រះពុទ្ធសាសនា​​ជាច្រើនទៀត សុទ្ធតែមានគោលដៅយកព្រះពុទ្ធសាសនាជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហា​នានា ដើម្បីធានាឱ្យបាននូវសន្តិភាពប្រកបដោយចីរភាពសម្រាប់​តំបន់ និងពិភពលោក។

សមិទ្ធផលដ៏ត្រចះត្រចង់ដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមក បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សនៃភាពធន់ និងភាពរឹងមាំ នៃវិស័យនយោបាយ សង្គម សាសនា និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាអតីតនាយករដ្ឋមន្រ្តី ក្នុងរយៈពេលប្រមាណជាង៤ទសវត្សរ៍កន្លងទៅនេះ។ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចតេជោ ព្រះរាជាណាចក្រកម្ពុជាសម្រេចបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ស្ថិរភាពនយោបាយ និងសន្តិសុខសណ្ដាប់​ធ្នាប់សាធារណៈត្រូវបានថែរក្សាការពារយ៉ាងគត់មត់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យធម្មការ និងសាសនា ក៏មានវឌ្ឍភាពគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព​។

[ផ្ដើមសេចក្តីអធិប្បាយ២]

(១) ពេលសាសនាត្រូវលុបបំបាត់ មនុស្សលែងគិតពីបុណ្យបាប ឬព្រំដែនគុណធម៌និងសីលធម៌

ជាការចាំបាច់ដែលរដ្ឋត្រូវការលើកស្ទួយសាសនា។ សាសនាគឺជាមធ្យោបាយមួយសំខាន់ក្នុងការថែរក្សាសុខដុមនៃសង្គម និងសុខសន្តិភាព។ បើមានការលុបបំបាត់សាសនានោះ គឺយើងបានឃើញផលហើយ។ គេសួរថា សាស​នាដើរតួនាទីមានភាពវិជ្ជមាន(ដូចម្តេច?)។ យើងពន្យល់ថាមានហេតុផលច្រើន។ យើងពន្យល់ហេតុផលមួយទៀតពីសារៈសំខាន់នៃសាសនា។ ប្រវត្តិសាស្ត្រខ្មែរយើងប្រហែលជាពិសេសជាងគេ គឺមានរយៈពេល ៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលសាសនាត្រូវលុបបំបាត់។ ប្រទេសខ្លះមានការបិទសិទ្ធិសេរីភាពសាសនាមួយចំនួន ដើម្បីឱ្យសាសនាមួយទៀតរីក។ នៅកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ ៨ខែនោះ គឺលុបសាសនាចោលតែម្តង។ យើងសង្កេតមើលថា នៅពេលដែលអត់សាសនា តើសកម្មភាពរបស់មនុស្សយ៉ាងម៉េច? (មនុស្ស)លែងគិតពីបុណ្យបាប លែងគិតព្រំដែនគុណធម៌ សីលធម៌។ អ្នកមានគុណក៏លែងមានគុណ។ ឱ្យតែក្បត់នឹងអង្គការគឺអាចវាយប្រហារបាន។​ គ្មានការ​យោគយល់សន្ដោសប្រណីទេ។ ពេលខ្លះយើងមើល(មិនឃើញ)តម្លៃនៃអ្វីមួយ ពេលដែលវានៅ(ជាធរមាន) ពេលដែលយើងប្រើប្រាស់រាល់ថ្ងៃ ដូចជាខ្យល់ជាដើម ដែលយើងមិនសូវមើលឃើញនិងឱ្យតម្លៃប៉ុន្មានទេ។ តែរបស់ទាំងនោះមានតម្លៃ នៅពេលដែលអត់។

(២) ប្រជុំអន្តរជាតិធំ ៣ មានអ្នកចូលរួមពី ៤០ប្រទេសនិយាយពីសន្តិភាព និងការបង្រួបបង្រួមជាតិ

ក្នុងមួយសប្តាហ៍នេះ យើងមានប្រជុំអន្តរជាតិធំៗ ៣។ កិច្ចប្រជុំ CDI របស់គណបក្សនិយមកណ្តាល ដែលមានសមាជិករាប់រយប្រទេសនៅលើពិភពលោក បានបញ្ចប់នៅសៀមរាប។ នៅភ្នំពេញ ទើបបិទព្រឹកមិញ គឺសមាជ ICAPP ដែលមានគណបក្សនយោបាយចូលរួម ៦០ជាង មកពី ៤០ប្រទេស។ ស្អែកនេះ នឹងមានប្រជុំមួយទៀតតំ​ណាងសភា ដែលរៀបចំដោយសភា ដែលប្រធានបទទាំងអស់និយាយតែពីសន្តិភាព និងការបង្រួបបង្រួមជាតិ។ ហេតុអីបានជាយកកម្ពុជា(ជាទីជួបជុំ?)។ អ្នកចូលរួមទាំងអស់សុទ្ធបានលើក និងចង់រៀនពីកត្តាអ្វីដែលនាំឱ្យការរកសន្តិភាពនៅកម្ពុជាបានជោគជ័យ និងមាននិរន្តរភាព។ ប្រទេសខ្លះឈប់បាញ់គ្នាតែមួយរយៈ ក៏វិលទៅវាយគ្នាទៀត។ មានការឈប់បាញ់មួយរយៈ រួចហើយក៏សងសឹកគ្នាឡើងវិញ បង្កើតកំហឹងឡើងវិញ ពេលខ្លះរវាងជាតិ​សាសន៍ខុសគ្នានៅក្នុងប្រទេសតែមួយដែលកាន់សាសនាខុសគ្នា កាន់និកាយខុសគ្នា។ នៅកម្ពុជាយើង សង្គ្រាមកើតមានមិនចប់រហូត ៥០០ឆ្នាំ។

(៣) នយោបាយឈ្នះឈ្នះ គឺការធ្វើបុណ្យ ការយោគយល់ ការសន្ដោស មិនប្រកាន់ទោសទណ្ឌ

ខ្ញុំបានជួបជាមួយតំណាងគណបក្សមកពីច្រើនប្រទេស។ គេលើកសរសើរ ហើយឆ្ងល់ថា តើកម្ពុជាមានបទពិសោធធ្វើដូចម្តេច? សម្តេចតេជោ បានធ្វើឧទ្ទេសនាមពីនយោបាយឈ្នះឈ្នះ ដែលដាក់ចេញនូវគោលការណ៍អនុគ្រោះ៣ គឺរក្សាជីវិត រក្សាតួនាទី រក្សាទ្រព្យសម្បត្តិ។ ប៉ុន្តែខ្ញុំអាចនិយាយថា នយោបាយឈ្នះឈ្នះ គឺមានមូលដ្ឋានពីសាសនា។ ការអនុវត្តនយោបាយឈ្នះឈ្នះ គឺការធ្វើបុណ្យ ការយោគយល់ ការសន្ដោស ការមិនប្រកាន់ទោសទណ្ឌ និងមានមូលដ្ឋានពីសាសនា។ បើនិយាយពីវត្តមាន និងអវត្តមាននៃសាសនា មិត្តរបស់ខ្ញុំម្នាក់ ឥឡូវរស់នៅអាមេរិក មានឪពុកគាត់ជាពេទ្យនៅក្នុងភូមិជំនាន់ ប៉ុល ពត ហើយត្រូវគេយកទៅវាយចោល។ ដល់រំដោះឆ្នាំ១៩៧៩ អ្នកដែលយកឪពុកគាត់ទៅវាយចោលមិនបានទៅណាទេ។ គាត់នៅរស់នៅក្នុងភូមិជាមួយគ្នា។ កូនសួរម្តាយថា “តានោះយកពុកទៅវាយចោល។ ម៉េចក៏មិនទៅរករឿងគាត់”។ ម្តាយថា “កូនអើយ! មិនចាំបាច់ទេ។ គេធ្វើអាក្រក់ ក៏បានអាក្រក់”។ នេះជំនាន់ប៉ុល ពត បាត់សាសនា គឺវាយអត់ប្រណី តែក្រោយពីរបបប៉ុល ពត ដួលរលំភ្លាម មានការយោគយល់សន្ដោសប្រណីកើតឡើង។​

(៤) ពិភពលោកសិក្សាពីកម្ពុជា៖ “​នយោបាយឈ្នះឈ្នះ មានមូលដ្ឋានពីព្រះធម៌”

នយោបាយឈ្នះឈ្នះមានសុខសន្តិភាពមកដល់ប៉ុណ្ណេះ គឺដោយសារការទុកចិត្ត មិនមានការសងសឹកគ្នា។ ពេលអង្គុយជជែកគ្នាជាមួយ ឯកឧត្តម ប្រធាន ICAPP និងអនុរបស់គាត់ ខ្ញុំប្រាប់ថា “គន្លឹះគឺការទុកចិត្ត។ នយោបាយ ៣នេះមាននៅលើក្រដាស។ ប៉ុន្តែបើគ្មានការទុកចិត្ត និងការអនុវត្តជាក់ស្តែង ក៏មិនអាច(អនុវត្តបាន)ទេ … យើងមើល នៅកន្លែងខ្លះ (ពេលប្រជាពលរដ្ឋកាប់)គាស់ដីទៅឃើញរណ្តៅ​ដែលមានការកប់គ្រាប់សុទ្ធតែបេ សុទ្ធតែ AK រាប់សែនគ្រាប់ សម្រាប់ច្បាំងតបវិញ។ បើសិនជាការចូលមកនៅឆ្នាំ ១៩៩៨ មានការមិនគោរពពាក្យសន្យា មិនមានការយោគយល់គាត់ ដោយចាប់មេកងពលអី​ យកទៅកាត់ទោស ពួកគាត់នឹងត្រឡប់ទៅវិញ យកកាំ​ភ្លើង​ហ្នឹងវ៉ៃ ដែលមកដល់ពេលនេះក៏នឹងមិនទាន់ចប់ផង។ (តែការព្រួយបារម្ភទាំងនោះមិនបានកើតឡើងទេ ដោយសារយើងមាន)​​សច្ចធម៌និងការយោគយល់។ ខ្ញុំថា “​នយោបាយឈ្នះឈ្នះ គឺមានមូលដ្ឋាននៅលើព្រះធម៌” នេះឯង។ នេះហើយជាអ្វីដែលពិភពលោកបានមកសិក្សាពីយើង។ ការផ្ដល់ការយោគយល់និងសច្ចធម៌នេះហើយ ដែលធ្វើឱ្យយើងរួមគ្នា​។

(៥) យុទ្ធសាស្ត្រ DIFID សំដៅញែក/បំបែករវាងមេដឹកនាំនយោបាយនិងមេដឹកនាំថ្នាក់ក្រោម

សម្ដេចតេជោបានមាន​ប្រសាសន៍ថា តុលាការអន្តរជាតិ ​តុលាការសាលាក្ដីខ្មែរក្រហម មុននឹងចាប់ជារូបរាងគឺមានការតស៊ូមតិខ្លះ។ ពេលនោះ សម្ដេចតេជោប្រកាន់ជំហរមួយយ៉ាងច្បាស់ថា “សុខចិត្តឱ្យតុលាការនេះបរាជ័យ តែមិនឱ្យប្រទេសធ្លាក់សង្គ្រាមវិញ”។ អ្នកបានស្ដាប់ពិតជាបានឮ តែអាចមិនទាន់យល់ច្បាស់។ ដល់ចប់ពិធី ខ្ញុំបានជួបដាច់ដោយឡែកជាមួយប្រធាននិងសហប្រធានរបស់ ICAPP។ ខ្ញុំបានពន្យល់ថា “នៅក្នុងអង្គការចាត់តាំងខ្មែរក្រហម ថ្នាក់ដឹកនាំនយោបាយនិងថ្នាក់ដឹកនាំកណ្ដាលមានមេកងពលមានអីផ្សេងៗ។ អញ្ចឹងយុទ្ធសាស្ត្រ DIFID របស់សម្ដេចដំបូងគឺកាត់ញែក បំបែក រវាងមេដឹកនាំនយោបាយនិងមេដឹកនាំថ្នាក់ក្រោម។ ពេលដែលថ្នាក់ក្រោម​ចូលមកគឺអស់សង្គ្រាម។ ទាហានបើមេដឹកនាំចូលមកលែងវាយគ្នា មេដឹកនាំនយោបាយស្រែកក៏អត់វាយដែរ។ តែបើមេដឹកនាំទាហាននៅតែវាយ មេដឹកនាំនយោបាយស្រែក(ឱ្យឈប់) ក៏គេនៅតែវាយដែរ។ នេះជាគោលការណ៍”។ ខ្ញុំបានជួបជាមួយមេកងពលខ្មែរក្រហម និងឧស្សាហ៍បាននិយាយគ្នា ពេលដែលខ្ញុំនៅធ្វើជាមេទ័ពជើងគោក។ ខ្ញុំបានសួរថា “ម៉េចបានពូចូលមក? កាន់កន្លែងនៅអន្លង់វែងនៅភ្នំព្រឹកនៅអី រាប់ពាន់ហិក​តា គ្រួសារក្នុងដៃ ទ័ពក្នុងដៃរាប់ពាន់នាក់ ហើយគ្រួសាររាប់ម៉ឺននាក់ ច្បាំងបាន៣០ឆ្នាំទៀត”។

(៦) “សុខចិត្តឱ្យតុលាការបរាជ័យ តែមិនឱ្យមានសង្គ្រាមឡើងវិញ”

គាត់ថាដោយ​សារ​តួអង្គសម្ដេចតេជោ ដែល(ធ្វើឱ្យគាត់មាន)ការទុកចិត្ត។ (ប្រើ)នយោបាយសន្យានឹងគាត់យ៉ាងម៉េច ក៏គាត់អត់ជឿទេ បើមនុស្ស​មិនប្រាកដ មិនមានសច្ចធម៌។ គាត់ជឿលើសម្ដេចតេជោ បានហ៊ានទម្លាក់អាវុធចុះ តែក៏នៅតែបម្រុងដែរ។ ចូលមកគេក្រៀក ឱ្យធ្វើយ៉ាងម៉េច​។ មានកប់កាំភ្លើងច្រើនរណ្ដៅ តែឥឡូវមិនស្រួលអ្នកកប់ភ្លេចអស់ហើយ។​កាលពីកប់ដឹងតែចាំដើមហ្នឹងធំ។ ដល់ឥឡូវ ទៅជាចម្ការដំឡូងអស់ មិនដឹងទៅខាងណា។ ត្រឡប់ទៅវិញ បើសិនជាតុលាការសាលាក្ដីខ្មែរក្រហមចូលមក យើងជាអ្នកគ្រប់គ្រងម្ចាស់ការ ទៅចាប់គាត់ (មុខជាមាន)ទ័ពឡើងមកវិញហើយ។ ហ្នឹងហើយដែលយើងកំណត់ថាតែមេដឹកនាំនយោបាយទេ។ អ្នកនៅខាងក្រោម យើងចាត់ទុកជាជនរងគ្រោះដូចគ្នា ព្រោះជាអ្នកអនុវត្តបទបញ្ជា។ ដោយហេតុនេះហើយ បានជា​សម្ដេចតេជោប្រាប់ថា “សុខចិត្តឱ្យតុលាការបរាជ័យ តែមិន(ឱ្យមាន)សង្គ្រាមឡើងវិញ” គឺនៅត្រង់នេះ។ ពួកគាត់បានយល់ស្របថាត្រូវហើយ។

(៧) ការយោគយល់ គឺធម៌ដែលកើតពីការបណ្ដុះបណ្ដាលនៃពុទ្ធសាសនា

ឥឡូវពួកគាត់យល់ថាគឺដោយសារមានការអនុវត្តច្បាស់លាស់ ផ្អែកទៅលើសច្ចធម៌ ទើបអាចទាញបេះដូង និងការទុកចិត្តរបស់អ្នកដែលកាន់កម្លាំងរាប់ម៉ឺននាក់របស់ខ្មែរក្រហម ទម្លាក់អា​វុធចូលមកជាមួយយើង ព្រមដោយការរក្សាឱ្យគាត់បន្តជាមេកងពលមេអីបន្តទៀត រួមគ្នាអភិវឌ្ឍ មិនមានការចាប់ចង។ គោលនយោបាយឈ្នះឈ្នះសម្រេចជោគជ័យដោយសារកងទ័ពខ្មែរក្រហមមិនត្រឡប់ទៅធ្វើការប្រយុទ្ធ។ សង្គ្រាមកើតដោយសារកងទ័ពធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ និងបានបញ្ចប់ដោយសារកងទ័ពខ្មែរក្រហម បានចូលរួមជាមួយកងយោធពលខេមរភូមិន្ទ។ នេះដោយសារអី? ដោយសារការជឿទុកចិត្ត និងការអនុវត្តនូវគោលនយោបាយសន្ដោសប្រណីក្រោមនយោ​បាយឈ្នះឈ្នះនេះឯង។ ការអនុគ្រោះ មិនសងសឹក មិនចាប់ចង បងប្អូនរាប់ម៉ឺននាក់ មេកងពលមេអី ផ្ដល់និងរក្សាតួនាទីដដែល មិនឱ្យបាត់ផលប្រយោជន៍ ហើយថែមទាំងរុញការអភិវឌ្ឍទៅតំបន់ដាច់ស្រយាល រួមទាំង​​ការដោះមីនឱ្យបងប្អូន។ នេះគឺអ្វី? បើយើង​និយាយធម៌ និយាយពីបុណ្យបាប និយាយពីការយោគយល់គឺធម៌(ដែលបានកើតពី)ការបណ្ដុះបណ្ដាល(នៃពុទ្ធសាសនា)របស់យើង។

(៨) ​ប្រទេសកាន់តែទំនើបសាសនាដើរតួនាទីសំខាន់

ការផ្ដល់ធម៌ ការសង្គ្រោះ ការមិនយកទោសពៃរ៍ … ជាការសំខាន់។ មិនខ្វះទេ អ្នកដែលសម្ដេចតេជោ អនុគ្រោះឱ្យ។ សុទ្ធតែអ្នកដែលចង់សម្លាប់សម្ដេចឆ្នាំ១៩៨០ តែសម្តេចមិនមានកា​​រចង់គំនុំ។ នៅក្នុងសង្គមជាតិរបស់យើង ដូចខ្ញុំនិយាយអញ្ចឹង សូម្បីតែក្នុងចំណោមប្រជាពលរដ្ឋយើង ផុតពីឆ្នាំ១៩៩៧ … ម្ដាយប្រាប់ថា “ទុកឱ្យគេទទួល​កម្មផលរបស់គេទៅ” គឺជាការអប់រំ។ ថ្វីបើមានការបិទសាសនាពីឆ្នាំ១៩៧៥-៧៩ (៣ឆ្នាំ ៨ខែ ២០ថ្ងៃ) តែការបណ្ដុះបណ្ដាលតាមបែបពុទ្ធសាសនានេះ អ្នកជាម្ដាយមានតាំងពីមុនមក ក្នុងសង្គមជាតិយើង។ នេះជាកិច្ចការសំខាន់​ ដែលរដ្ឋត្រូវតែបន្តលើកស្ទួយ មិនថាសាសនាព្រះពុទ្ធ ឬសាសនាផ្សេងទៀត។ ទៅមុខទៀត ខ្ញុំនឹងនិ​យាយអំពីសារៈសំខាន់ថា ហេតុអីបានជាប្រទេសកាន់តែទំនើប សាសនាដើរតួនាទីសំខាន់។ អ្នកខ្លះថាសាសនាអរូបី ធ្វើទៅអត់ទាន់សម័យ។ មិនដូចនោះទេ។ កាលរៀននៅអាមេរិក ប្រទេសដែលថាទំនើបជាងគេលើពិភពលោក រាល់ថ្ងៃអាទិត្យមនុស្សទៅ church។ នៅឆ្នាំទី៤ សាលាឱ្យរើស ១៦ជំនាញ យកថ្មើរជើង ឬយកអី? ខ្ញុំសួរមិត្តភក្ដិខ្ញុំ។ គេថាអត់ទេ ចាំព្រះជាម្ចាស់ប្រាប់គេ។

(៩) ភាពជោគជ័យក្នុងសម័យទំនើបនេះផ្អែកទៅលើធម៌/សាសនាដែលបានចងក្រងរាប់ពាន់ឆ្នាំមកហើយ

អ្នកខ្លះជឿជំនឿសាសនា។ សួរថាតើមិនឱ្យគាត់ក្លាយទៅជាអ្នកវិទ្យាសាស្ត្រ? អត់ទេ។ សាសនាព្រះពុទ្ធដូចគ្នា។ សាសនាច្រើនណាស់ឥឡូវ។ បើយកទ្រឹស្តីលោកគ្រូជោគជ័យ ពាក្យថាលោកគ្រូជោគជ័យដោយសារវាមានរឿងខ្លះប៉ះពាល់ ប៉ុន្តែគេហៅអត់មានអីខុសទេ បានន័យថាទ្រឹស្ដី Soft skill សម្រាប់បង្រៀន។ ឥឡូវគឺដកស្រង់ពីមួយផ្នែក គឺមានសង្គតិភាពស្របជាមួយការប្រៀនប្រដៅព្រះសង្ឃដូចគ្នា ការគោរពគ្នា ការខិតខំប្រឹងប្រែង ការមិនប៉ែងជើងគ្នា ការប្រកួតប្រ​ជែងដោយសុទ្ធចិត្ត សុទ្ធតែជាមួយគ្នា​។ បានន័យថា ភាពជោគជ័យសម័យទំនើបនេះគឺផ្អែកទៅលើធម៌ ទៅលើសាសនាដែលចងក្រងរាប់ពាន់ឆ្នាំមកហើយ។ សង្គមមនុស្សអត់ប្រែប្រួលប៉ុន្មានទេ អ្វីដែលមានតម្លៃពីដើមដល់ឥឡូវ ពិតណាស់សម្ភារៈនិងមធ្យោបាយប្រែប្រួល។​ រឿងតែប៉ុណ្ណឹង។ មូលដ្ឋានគ្រឹះនៃសង្គមមនុស្ស ក៏ដូចសាស​នា គឺនៅតែដដែល។

[ចប់សេចក្តីអធិប្បាយ២]

ក្នុងន័យនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ឃើញថា ដើម្បីឱ្យស័ក្ដិសមនឹងខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងថា «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ» យើងគប្បីយកចិត្តទុកដាក់លើកតម្កើងព្រះពុទ្ធសាសនាឱ្យបានខ្ពង់ខ្ពស់ឡើងមួយកម្រិតថ្មីទៀត ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាបានយល់ជ្រួតជ្រាបកាន់តែស៊ីជម្រៅ និងមើលឃើញកាន់តែច្បាស់អំពីភាពចាំបាច់សម្រាប់ការប្រតិបត្តិព្រះពុទ្ធសាសនា ដែលផ្ដោតលើការមិនធ្វើនូវអំពើអាក្រក់គ្រប់យ៉ាង​។ ការធ្វើនូវអំពើល្អ និងការសម្អាតចិត្តឱ្យស្អាតបរិសុទ្ធ ជាគុណតម្លៃសម្រាប់ជួយឱ្យសង្គមមានសមធម៌ សាមគ្គីធម៌ និងសុខដុមរមនា ស្របតាម យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជារបៀបវារៈ។ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺការអភិវឌ្ឍមូលធនមនុស្ស មានមុំចំនួន៥ ក្នុងនោះ មុំទី៥ ផ្តោតលើការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវសកម្មភាពការងារចំនួន ៨ចំណុច ដែលក្នុងនោះ ចំណុចទាក់ទិននឹងព្រះពុទ្ធសាសនា រួមមាន៖

ទី១- ការពង្រឹង និងការបង្កើនកិច្ចសហការក្នុងការអប់រំអំពីសីលធម៌ គុណធម៌ និងសុជីវធម៌ដល់សិស្ស និស្សិត និងយុវជន ទាំងក្នុងនិងក្រៅប្រព័ន្ធអប់រំ

ទី២- ការរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីបណ្តុះទម្លាប់មានសីលធម៌ គុណធម៌ និងសុជីវធម៌ និងទម្លាប់គោរពច្បាប់ វិន័យ បញ្ចូលការអប់រំអំពីព្រះពុទ្ធសាសនា និងផ្នែកសិល្បៈវប្បធម៌ខ្មែរទាំងរូបីនិងអរូបី ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ព្រមទាំងផ្សព្វផ្សាយ និងបញ្ជ្រាប​ទៅគ្រប់ក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ និង

ទី៣- ការលើកកម្ពស់ការយល់ដឹង និងការជំរុញតួនាទីព្រះពុទ្ធសាសនា ក្នុងការចូលរួមអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ និងការបំផុសគំនិតច្នៃប្រឌិតដើម្បីចូលរួមលើកកម្ពស់សង្គមជាតិ។

[ផ្ដើមសេចក្តីអធិប្បាយ៣]

(១០) ប្រពៃណី វប្បធម៌ សាសនាព្រះពុទ្ធ និងសាសនាផ្សេងៗ អាចឲ្យប្រទេសទំនើប និងរក្សាអត្តសញ្ញាណ

ខ្ញុំបាននិយាយបន្តិចអម្បាញ់មិញថា តើវាមានភាពផ្ទុយគ្នាទេ រវាងសាសនាដែលចងក្រងរាប់ពាន់ឆ្នាំមកហើយ ជាមួយនឹងវិទ្យាសាស្រ្តដែលទើបនឹងកើតថ្មី និងទៅអនាគត។ ថាអត់មានទេ។ កត្តាសំខាន់គឺចេះប្រើ ដើម្បីជាប្រទីប ជាផែនទីបំភ្លឺផ្លូវ កំណត់ព្រំដែននៃការដើរ។ តើប្រពៃណី វប្បធម៌ សាសនាព្រះពុទ្ធ និងសាសនាផ្សេងៗ ដែលចងក្រងរាប់ពាន់ឆ្នាំមកនេះ ធ្វើឲ្យយើងមិនអាចលោតទៅជាប្រទេសទំនើបបានឬ? មិនដូចនោះទេ។ ផ្ទុយទៅវិញ (ប្រពៃណី វប្បធម៌ សាសនាព្រះពុទ្ធ និងសាសនាផ្សេងៗ ដែលចងក្រងរាប់ពាន់ឆ្នាំមកនេះ)អាចឲ្យយើងក្លាយទៅជាប្រទេសទំនើប ហើយនៅរក្សាអត្តសញ្ញាណរបស់យើងបាន។ យើងកំពុងតែឈានចូល និងនៅក្នុងសាកលភាវូបនីយកម្ម និងទំនើបកម្មសង្គម។ អញ្ចឹងការធ្វើទំនើបកម្ម និងសាកលភាវូបនីយកម្ម ធ្វើឲ្យពីមួយជំនាន់ទៅមួយជំនាន់កាន់តែអភិវឌ្ឍ។

(១១) យុវជនបច្ចុប្បន្នងាយទទួលបានអារ្យធម៌ ឥទ្ធិពលវប្បធម៌ និងការអប់រំពីគ្រប់ប្រភព

ប្រៀបធៀបតែជំនាន់យើងជាមួយជំ​នាន់ឪពុកម្ដាយរបស់យើង។ ជំនាន់យុវជនឥឡូវ ជាមួយជំនាន់យុវជនដែលជាឪពុកម្ដាយរបស់គាត់ ក៏មានភាពខុសគ្នាទៅហើយ។ រឿងមួយគឺសម្ភារៈ។ ជំនាន់ឪពុកម្ដាយរបស់គាត់ អត់មានទូរទស្សន៍ច្រើនទេ។ អ្នកខ្លះអត់មានទូរស័ព្ទទេ អត់មានមធ្យោបាយ អ្នកខ្លះអត់មានលទ្ធភាពរៀនផង។ នៅតាមស្រុកមួយចំនួន មិនមានសាលាទៅដល់ផង។ យុវជនជំនាន់ឥឡូវ មានទាំងទូរស័ព្ទដៃ។ ជំនាន់ឪពុកម្ដាយ កាលពីឆ្នាំ៨០ជាង និង៩០ជាង កាលឪពុកម្ដាយនៅជាយុវជន ដូចខ្ញុំដែរ ទូរទស្សន៍មិនមានប៉ុស្តិ៍ច្រើនដូចឥឡូវទេ មានតែប៉ុន្មានប៉ុស្តិ៍ … ក្មេងៗឥឡូវ មានជម្រើសច្រើន។ បាន​សេចក្ដីថា ប្រទេសយើង តាំងពីទសវត្សរ៍ឆ្នាំ៨០ជាង គ្មានទំនាក់ទំនងជាមួយប្រទេសលោកខាងលិចច្រើនទេ។ តែឥឡូវ យើងមានកាន់តែច្រើន។ ការហោះហើរ ទេសចរមក យើងទៅក្រៅប្រទេស។ បានន័យថា មានការងាយស្រួលក្នុងការទទួលអារ្យធម៌ ឥទ្ធិពលវប្បធម៌ និងការអប់រំ ទាំងក្នុងសាលាមួយ ទាំងក្រៅសាលា។ ដែលរអ៊ូថាអត់លុយហ្នឹង ឆែកមើលថា តើម្នាក់ៗចាយមួយខែៗ ប៉ុន្មាន ទៅលើទូរស័ព្ទ ទៅលើ 3G, 4G? មើលតែ(ការផ្សាយអនឡាញ)ហ្នឹង ទាំងល្អទាំងអាក្រក់​​ ទាំងវប្បធម៌ Hollywood វប្បធម៌លោកខាងកើត និងគ្រប់វប្បធម៌ទាំងអស់ ដែលបង្កើតជាព័ត៌មានច្រើន។

(១២) បើគ្មានកម្លាំងទប់និងតម្រង់ទិស សាកលភាវូបនីយកម្មអាចធ្វើឲ្យអត្តសញ្ញាណជាតិបាត់បង់

អញ្ចឹង សាកលភាវូបនីយកម្មអាចធ្វើឲ្យអត្តសញ្ញាណរបស់ជាតិនីមួយៗ កាន់តែលែងច្បាស់ ពីមួយជំនាន់ទៅមួយជំនាន់។ បើគ្មានកម្លាំងអីដើម្បីទប់ និងតម្រង់ទិស ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែអស់ហើយ។ សំណួរសួរថា តើការឲ្យតម្លៃរបស់មនុស្ស ផ្នត់គំនិតមនុស្សក៏ប្រែប្រួលឬទេ? ពីមុន យើងឲ្យតម្លៃទៅលើអី្វ? ទៅលើសហគមន៍។ ឥឡូវឲ្យតម្លៃទៅលើការអភិវឌ្ឍខ្លួន ផ្អែកទៅលើអី? មានវប្បធម៌ពីរខុសគ្នា។ វប្បធម៌មួយគិតថា ដើម្បីខ្លួនជោគជ័យ ខ្លួនត្រូវតែមានផ្ទះមួយ មានគ្រួសារមួយ មានប្រាក់ខែប៉ុណ្ណេះ មានស្អីៗអញ្ចឹង។ គាត់ផ្ដោតទៅលើបុគ្គល និងសម្ភារៈសម្រាប់ជីវភាព។ នៅកន្លែងខ្លះ គេអត់ឲ្យតម្លៃរឿងហ្នឹងតែមួយទេ។ គេឲ្យតម្លៃថា អ្នកឯងមានវត្ថុទាំំងហ្នឹងហើយ តែត្រូវមានគ្រួសាររស់នៅជុំគ្នាល្អ មានសុភមង្គល និងមិនឈ្លោះគ្នា។

ខ្ញុំចាំរឿងមួយ។ នៅក្នុងប្រទេសអាស៊ីរបស់យើង។ ខ្ញុំសុំមិនបញ្ចេញឈ្មោះ។ គេមានការសិក្សានៅតំបន់មួយជាតំបន់ទេសចរណ៍។ តំបន់នេះ ពីមុន ពេលប្រទេសនេះមិនទាន់រីកចម្រើន ទេសចរណ៍មិនទាន់រីក ប្រជាពលរដ្ឋនៅស្រឡាញ់គ្នា មានអីចែកគ្នា … ទាំងអស់គ្នាមិនសូវមានបាន។ តែពេលទេសចរចូលមក អ្នកជិតខាងឈ្លោះគ្នា ព្រោះបើកហាងកុងគ្នា។ លែងនិយាយរកគ្នា បន្តឲ្យកូនចៅលែងនិយាយគ្នា។ អញ្ចឹង សួរថា តើការអភិវឌ្ឍនាំមកនូវសុភមង្គលកាន់តែល្អ ឬមួយការអភិវឌ្ឍដែលធ្វើឱ្យមានជាងមុន ប្រកួតប្រជែងគ្នា រហូតឥឡូវគាត់លែងមានមិត្តភក្ដិ ដែលពីមុនធ្លាប់តែមួយភូមិគ្រាន់តែមានអីមួយ រត់មកជួយគ្នា។ ឥឡូវលែងដូចមុនហើយ។ ឥឡូវ នៅភ្នំពេញយើងក៏មានដែរ អ្នកដែលនៅជិតគ្នារាប់ឆ្នាំ អត់ស្គាល់គ្នា។

(១៣) “កំណើនបច្ចេកវិទ្យាធ្វើឱ្យមនុស្សដាច់ពីគ្នា មនោសញ្ចេតនាមិនសូវជាប់គ្នា”

កាលទៅប្រជុំនៅហាវ៉ៃ ខ្ញុំធ្លាប់ជជែកគ្នាជាមួយនឹងជនជាតិអាមេរិកាំងម្នាក់។ ខ្ញុំថា “កំណើននៃបច្ចេកវិទ្យាបានធ្វើឱ្យមនុស្សដាច់ពីគ្នា ធ្វើឱ្យមនោសញ្ចេតនាមនុស្សមិនសូវជាប់គ្នា” ដោយសារម្នាក់ៗរវល់រៀងខ្លួនៗ។ មកដល់ផ្ទះ មើលតែទូរទស្សន៍ លែងទៅទាត់បាល់ លែងធ្វើអីជាមួយគ្នា។ គាត់ប្រាប់ខ្ញុំវិញថា “អត់ទេ! បច្ចេកវិទ្យាធ្វើឱ្យគាត់កាន់តែមានមិត្តច្រើន ព្រោះមានថ្ងៃមួយ នៅក្នុងសហគមន៍របស់គាត់ចង់ប្រមូលគ្នាមករត់ Marathon ដើម្បីរៃលុយជួយអ្វីមួយ។ អញ្ចឹងគាត់គ្រាន់តែ post (ក្នុងបណ្ដាញសង្គម)ក្នុងមួយអាទិត្យ គាត់ប្រមូលបាន ១ពាន់នាក់”។ ខ្ញុំសួរគាត់ថា “តើក្នុងមួយពាន់នាក់ហ្នឹង មានអ្នកនៅជិតផ្ទះរបស់អ្នកឯងប៉ុន្មាននាក់?”​ គាត់អង្គុយគិតមើល គាត់ថា ដូចមិនមាន។ បានន័យថា បើសិនជាគាត់មិនដើរហៅគេ មិនស្គាល់គេនៅក្បែរផ្ទះផង គាត់បង្កើន(មិត្តយ៉ាងម៉េច)។ អញ្ចឹងបានន័យថា មិនមែនមួយណាល្អមួយណាអាក្រក់ទេ តែត្រូវបង្កើនវា​។ ពេលជាមួយគ្នា ត្រូវរក្សានូវភាពខ្លាំងរបស់យើង។ ប្រទេសត្រូវមានការរីកចម្រើននិងអភិវឌ្ឍន៍ ប៉ុន្តែក៏ត្រូវថែរក្សាអត្តសញ្ញាណជាតិជាខ្មែរ។

(១៤) ការអប់រំវប្បធម៌ សីលធម៌ សាសនា ជួយឱ្យរកបានជោគជ័យដោយមានព្រំដែន

បើយើងឱ្យតម្លៃតែសម្ភារនិយម ឧទាហរណ៍ថា មនុស្សឥឡូវគាត់ចង់បានតែ like and share views ច្រើននៅក្នុងផេចរបស់គាត់។ គាត់ហ៊ានធ្វើអ្វីៗ ខុសពីវប្បធម៌ទៀត។ តើហ្នឹងគេហៅថាល្អឬ? មិនដូចនោះទេ។ ចង់បាន like និង views ច្រើននៅក្នុងផេចរបស់គាត់ៗ សុខចិត្តធ្វើអ្វីផ្សេងៗ ឱ្យបាត់បង់តម្លៃខ្លួនគាត់ និងតម្លៃគ្រួសារ។ តើធ្វើកើតឬទេ? នេះហើយដែលថា ការរក្សាតម្លៃ។ ត្រូវមានព្រំដែន។ មិនហាមថាមិនឱ្យគាត់ក្លាយជា influencer ទេ។ មនុស្សច្រើនណាស់ ដែលមានអ្នកតាម សូម្បីតែព្រះសង្ឃក៏មានដែរ ទេសនាមាន fan ច្រើន ដូចមហាសង្ឃ​រាជ ដូចជាសម្ដេចសង្ឃ និងលោកគ្រូជាច្រើន អាចមាន fan។ មាន influencer ជាច្រើន ដែលគាត់មិនចាំបាច់ទៅធ្វើអីខុសប្រពៃណី វប្បធម៌ទេ។ រក្សាបានហើយ នៅមានតម្លៃទៀត។ គេធ្វើបាន។ អញ្ចឹងបានន័យថាម៉េច? គាត់ចង់បានជោគជ័យប៉ុន្តែគាត់នៅមានព្រំដែន។ នេះហើយជាការអប់រំវប្បធម៌ សីលធម៌ សាសនា ដែលមានតួនាទីជួយខ្លាំងបំផុត។

(១៥) អ្វីដែលល្អសម្រាប់កូនចៅនៃប្រទេសមួយ ប្រហែលជាមិនច្បាស់ថាល្អសម្រាប់កូនខ្មែរទេ

ការអប់រំមានតែ ៣ទេ៖ អប់រំនៅផ្ទះ, អប់រំនៅក្នុងសាលា និងអប់រំនៅក្នុងសង្គម។​ នៅផ្ទះ មានឪពុកម្ដាយ អាណាព្យាបាល នៅសាលា មានលោកគ្រូអ្នកគ្រូ ហើយនៅក្នុងសង្គម គឺបរិស្ថានជុំវិញ។ ប៉ុន្តែអ្វីដែលកំណត់តម្លៃរបស់មនុស្ស គឺ(ចំណុច)ពីរខាងដើម។ បើយើងមានការកំណត់តម្លៃនៅផ្ទះ នៅសាលា ដែលរឹងមាំហើយ​​ គាត់ចេញទៅក្រៅ(ក៏នៅរក្សាបានតម្លៃ)។ ពិភពខាងក្រៅនេះ តម្លៃនៃអ្វីៗ វាច្របូកច្របល់ … ក្មេងឥឡូវមានទូរស័ព្ទមួយ មានលុយមួយចំនួន ទិញ(internet)4G គាត់មើលស្អីក៏ឃើញដែរ។ ខុសអំពីជំនាន់ឪពុកគាត់។ អត់មានទូរស័ព្ទអត់មានអី គិតតែពីរៀន។ បើអ្នកនៅស្រែទៀត អត់មានទាំងឱកាសរៀនស្រួលបួលផង គ្មានទាំងទូរទស្សន៍មើលផង។ ឥឡូវមានគ្រប់។ អញ្ចឹងការជះឥទ្ធិពល(នៃទូរស័ព្ទសម័យអ៊ីនធើណិតនេះលឿនណាស់។) អីដែលគេធ្វើនៅអាមេរិក ទៅដល់ខេត្តមណ្ឌលគិរី ក៏មើលឃើញដែរ។​ លឿនណាស់។ ដូចនេះ (គប្បីពិចារណាថា) អ្វីដែលល្អសម្រាប់អាមេរិក ប្រហែលជាមិនល្អសម្រាប់កូនខ្មែរយើងទេ។

(១៦) គ្រោះថ្នាក់ដែលអមនឹងការអភិវឌ្ឍគឺ ការធ្លាក់ចុះនៃតម្លៃសង្គម​ និងការដើរឆ្ងាយពីវប្បធម៌

ថ្ងៃមុន មានរឿងមួយផ្អើលតាមហ្វេសប៊ុក។ រឿងស្រាបៀរមួយធ្វើ promotion ដោយយកនារីៗ ស្លៀកខ្លី បាញ់សាប៊ូដាក់គ្នា ជូតឡាន។ ផ្អើលនៅយើង។ ខ្ញុំសួរថា ម៉េចបានទៅដល់ម្លឹង? ថៅកែក្រុមហ៊ុនថា គាត់មិនដឹងទេ។ គាត់ធ្វើកុងត្រាហ្នឹងឱ្យ​ទៅក្រុមហ៊ុនក្មេងៗមួយធ្វើ advertisement។ ក្មេងៗនោះ (អាយុ) ២០ឆ្នាំអីហ្នឹង។ អញ្ចឹងគេទៅស្រាវជ្រាវ concept ពីណា ដូចជាឃើញនៅអាមេរិក នៅជប៉ុន នៅអីអញ្ចឹង មានពាក់ bikini ចូលមកបាញ់សាប៊ូដាក់គ្នា ក៏ទាញអារម្មណ៍។ គ្នាក៏យកមក ដោយភ្លេចគិតថា យកខ្លឹមសារបែបនេះមកដាក់នៅស្រុកខ្មែរ ដែលយើងមានព្រំដែនវប្បធម៌មិនអាចឱ្យធ្វើ(បែបនេះបានទេ)។ អញ្ចឹង បើគ្មានការដាស់តឿន ក្រើនរំលឹកពីដើមទី អាចដើររំលង។ រឿងនេះកែបាន។​ រឿងខ្លះទៀតជ្រុលហើយ ពិបាក(កែ)ហើយ។

បើសិនជាយុវជន ក្មេងៗរបស់យើង ចាប់ផ្ដើមធ្វើនូវអ្វីមួយដែលខុសព្រំដែនសីលធម៌ គុណធម៌​ ឬច្បាប់ ដោយសារយើង copy ពីគេមក ដោយ​សារសាកលភាវូបនីយកម្ម ឃើញគេ(ធ្វើហើយ)ល្បីនៅអាមេរិក ក៏យកមកដែរ។ ក្មេងៗ ប្រើដាវ សាមូរ៉ៃ។ ឃើញគេកាប់ក្នុងកុនល្អ ចេញមកទិញកាប់ខ្លួនឯងដែរ។ កុំភ្លេចថា ក្នុងកុន គេកាប់បានលុយ ឯយើងកាប់អស់លុយ។ ក្នុងកុនគេជួលមនុស្សទៅរៀនកាប់។ គេមានកាប់មែនទែនណា។ ឯងយកមកកាប់គ្នាដាច់ដៃ ទៅដល់ពេទ្យ។ ពេទ្យស្តីឲ្យទៀត។ នេះគឺជាគ្រោះថ្នាក់ដែលអមជាមួយនឹងការអភិវឌ្ឍគឺការធ្លាក់ចុះនៃតម្លៃសង្គម​ និងការដើរឆ្ងាយពីវប្បធម៌ គុណធម៌ពីមួយជំនាន់ទៅមួយជំនាន់ បើសិនជាយើងមិន(ចាត់វិធានការ)។

(១៧) ចំណេះដឹងសាសនា/ធម៌អាថ៌មានសារៈសំខាន់ក្នុងការអប់រំនៅតាមផ្ទះ/គ្រួសារ

យល់ឃើញនូវហានិភ័យនេះ ចាំបាច់ត្រូវបង្កើននូវការអប់រំ។ អប់រំនៅផ្ទះសំខាន់ណាស់ ហើយសាសនាដើរតួនាទីសំខាន់។ ខ្ញុំពីក្មេងអត់ដែលចូលវត្តទេ។ ក្មេងយើងទៅវត្តក៏មិនដឹងធ្វើអីដែរ។ ម៉ែហៅទៅវត្តពេលនៅក្មេង ៤-១០ ឆ្នាំទៅតែលេងបោះអង្គុញនៅក្រៅ ពេលចូលឆ្នាំ។ ប៉ុន្តែ ការអប់រំតាំងពីក្មេងមកតាមរយៈយាយខ្ញុំ តាមរយៈម្តាយខ្ញុំ ប្រាប់ថាមិនត្រូវធ្វើអំពើបាប ដូចជាភូតគេ បោកប្រាស់គេជាដើម។ សួរថាគាត់ចេះមកពីណា? ថាគាត់រៀនពីធម៌។ គាត់យកមកផ្សំក្នុងការរស់នៅ ហើយយកទៅបង្រៀនចៅ កុំឱ្យបោកប្រាស់គេ កុំភរគេ កុំលួចគេ កុំសម្លាប់សត្វ … បើយាយខ្ញុំ សូម្បីតែបាយដែលគាត់លើកមក ហ៊ានសល់តែមួយគ្រាប់ក៏មិនបានដែរ។ គាត់ថាបាប ព្រោះគេខំចំណាយពេលវេលាណាស់ទម្រាំធ្វើបាន។ នៅក្នុងផ្ទះ តើឪពុកម្តាយបានធម៌ទាំងនេះមកពីណាមកបង្រៀន? តម្លៃទាំងនេះបានពីគាត់ប្រឹងរៀនបន្ត ហើយមួយផ្នែកពីសាសនានេះឯង។ នៅក្នុងសាលា គ្រូបង្រៀនមេរៀនជាច្រើន។ យើងទាញពីវប្បធម៌ សីលធម៌ (ពីខាងអាណាចក្រ) និងទាញពីខាងពុទ្ធចក្រដើម្បីបញ្ចូលទៅជាការអប់រំ …។

(១៨) ការរៀនសូត្រយកចំ​ណេះដឹងជាការល្អ តែក៏ត្រូវតែជំរុញឱ្យមានគុណធម៌និងសីលធម៌

អញ្ចឹង ត្រូវពង្រឹងបន្ថែម និងជួយជំរុញបន្ថែម មិនមែនសម្រាប់តែវិស័យសាស​នាទេ តែក៏ជួយទាំងសង្គមជាតិយើង ជួយអភិវឌ្ឍដើម្បីរក្សាអត្តសញ្ញាណ។ អភិវឌ្ឍត្រូវតែរីកហើយ ប៉ុន្តែមិនអាចរីកដល់ពេលមួយយើងអស់អីជាខ្មែរ ដែលស្អីក៏ចម្លងគេទាំងអស់ទេ។ អញ្ចឹង ការរៀន ការថែរក្សាជាប់ជាប្រចាំនេះហើយ ដែលជាកត្តាកំណត់កត្តាវិជ្ជមាន និងការអភិវឌ្ឍរបស់យើង។ យើងមិនចង់ដល់ពេលមួយក្មេងៗចាប់ផ្តើមលែងគោរពឪពុកម្តាយ ដែលខ្ញុំតែងតែនិយាយថា កូនខ្មែរខ្លះកើតនៅក្រៅប្រទេសនិងដែលខ្ញុំស្គាល់ ជេរឪពុកជេរម្តាយ។ នៅស្រុកគេ គេអត់មានបង្រៀនពីទំនៀមទម្លាប់ថាត្រូវតែគោរព(ឪពុកម្តាយ)ដាច់ខាត មិនអាចប៉ះអីអញ្ចេះអញ្ចុះទេ។ មានតែក្នុងប្រវត្តិសាស្រ្តប្រពៃណីខ្មែរយើងទេ។ បើយើងមិនបង្រៀនរបៀបហ្នឹង ក្មេងជំនាន់ក្រោយ សូម្បីតែក្មេងៗនៅស្រុកខ្មែរទៅរៀនសាលាបរទេសនៅស្រុកខ្មែរមួយចំនួនក៏ចង់វិល។ សួរថា តើនេះល្អឬអាក្រក់ ឲ្យគាត់រៀនចំ​ណេះដឹងល្អ តែក៏ត្រូវតែជំរុញជ្រុងនៃគុណធម៌និងសីលធម៌។

(១៩) ពុទ្ធសាសនានិងសាសនានានា ជួយចូលរួមជួយអភិរក្ស និងការអប់រំណែនាំពីតម្លៃនៃអត្តសញ្ញាណជាតិ

យើងឃើញ នៅប្រទេសជាច្រើន ដូចជាជប៉ុន ទោះជាមានការវិវត្តដល់ណា ក៏វប្បធម៌របស់គេពីដើមនៅតែរឹងមាំ។ បានន័យ មិនមែនប្រទេសហ្នឹងរីកចម្រើន ទាល់តែបាត់វប្បធម៌ បាត់ប្រពៃណីនោះទេ។ ប្រទេសដូចជប៉ុន ដូចអី យើងឃើញថាក្មេងៗ នៅតែមានការឱនលំទោនដដែល។ តែប្រទេសគេក៏អាចរីកចម្រើនបាន។ នេះជាអ្វីដែលជាផែនទីសម្រាប់ប្រទេសកម្ពុជា និងកូនចៅខ្មែរយើង។ យើងឃើញច្រើន វប្បធម៌បរទេសច្រើន ស្អីៗច្រើនកែច្នៃបាន ប៉ុន្តែកុំឲ្យបាត់អត្តសញ្ញាណ។ យើងមិនហាមថាមិនឲ្យ​អភិវឌ្ឍទេ សូម្បីតែក្នុងសិល្បៈវប្បធម៌ខ្ញុំក៏បានឯកភាពជាមួយនឹងលោកជំទាវ ភឿង សកុណា។ (ដូចជាការសម្ដែងសិល្បៈ/ដូរ្យដន្ត្រី)សហសម័យ យើងច្នៃបានល្អ។ មិនចាំបាច់អប្សរារាំតែមួយប្រភេទ រាំអ្វីផ្សេងៗទៀតច្នៃភ្ជាប់នឹងនិពន្ធរឿងអីផ្សេងៗទៀត ប៉ុន្តែកុំឲ្យវាហួស​។ កន្លែងខ្លះឃើញថតហួស។ អប្សរាលើកសំពត់។ អញ្ចឹងត្រូវមានការណែនាំ តម្រង់ទិស។ ឲ្យច្នៃចុះដើម្បីបង្កើនភាពទាក់ទាញ ដើម្បីឲ្យមានការអភិវឌ្ឍ ប៉ុន្តែរក្សាអត្តសញ្ញាណយើង។ អញ្ចឹងការអភិវឌ្ឍ និងអភិរក្សនេះដើរទន្ទឹមគ្នា។ ការអភិរក្ស និងការអប់រំណែនាំពីតម្លៃ ជាកិច្ចការសំខាន់ ដែលខ្ញុំគិតថាព្រះពុទ្ធសាសនា ក៏ដូចជាសាសនាផ្សេងៗទៀតដែរ (អាចជួយចូលរួមបាន) ព្រោះសាសនាទាំងអស់ដែលខ្ញុំសួរ អត់មានសាសនាណា ដែលបង្រៀនមនុស្សឱ្យកាប់សម្លាប់គ្នា មិនជួយគ្នាទេ គឺសុទ្ធតែមានការគោរព ការស្រលាញ់ ការជួយគ្នាទាំងអស់។

(២០) ទោះបីទំនើបដល់ណា មនុស្សនៅតែជាមនុស្ស រស់នៅត្រូវការពឹងពាក់គ្នាទៅវិញទៅមក

សាសនាប្រៀបដូចជាទ្រឹស្តីនៃការរស់នៅក្នុងសង្គមមួយ ដើម្បីមានសុខដុមនីយកម្ម ជួយគ្នា គោរពគ្នា។ ការអប់រំសាសនាជាទ្រឹស្តីទស្សនវិជ្ជា ផ្សារភ្ជាប់ជាមួយនឹងជំនឿ ជាមួយនឹងប្រវត្តិសាស្រ្ត ដើម្បីឲ្យយើងបន្តរស់នៅក្នុងសង្គម។ ទោះបីទំនើបកម្មអគារដល់ណា ឡានបើកលែង​មានមនុស្សក៏ដោយ ក៏យើងនៅតែជាមនុស្ស ខ្លួនយើងនៅតែត្រូវការរស់នៅពឹងពាក់ជាមួយអ្នកដទៃ។ ខ្លួនយើង​នៅតែត្រូវការប្រព្រឹត្ដអំពើល្អ និងត្រូវការអ្នកដទៃប្រ​ព្រឹត្ដ​អំពើល្អ ជួយយើង និងយើងជួយគេពេលជួបការលំបាក។ ​បេះដូងត្រូវតែមាន ធម៌ត្រូវតែប្រកាន់។ នេះជាមូលដ្ឋាននៃការឯកភាពគ្នា។ បើគ្មាន(ធម៌ដែលនាំឱ្យមានការឯកភាពគ្នា)នេះទេ វប្បធម៌​នៃការថែរក្សាសុខសន្ដិភាព ស្ថិរភាព នឹងបែកបាក់ ហើយនឹងមានការបំផ្លាញឡើងវិញ។ អាវុធបច្ចេកវិទ្យាអត់សម្លាប់គ្នាទេ។ វាអាស្រ័យលើមនុស្ស។ អញ្ចឹងហើយបានជាប៉ុន្មានប្រធានបទនេះ និយាយពីគោលនយោបាយរបស់មនុស្សទាំង​អស់។

ទា​ហាន រថក្រោះ កាំភ្លើងធំ កាំភ្លើងមីស៊ីល វាអត់សម្លាប់មនុស្សទេ មានតែមនុស្សចុចប៊ូតុងឲ្យសម្លាប់។ ​អញ្ចឹងមានតែអប់រំមនុស្សឲ្យចេះប្រើវា។ ថ្នាំជួយមនុស្ស ឬសម្លាប់មនុស្ស។ នេះជាកិច្ចការសំខាន់ក្នុងសង្គមទំនើប។ អញ្ចឹងការបិទ(អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស)នៅថ្ងៃនេះ ជាសមិទ្ធផលសំខាន់ក្នុងការកសាងប្រ​ទេសជាតិ ទោះបីក្នុង​វិស័យពុទ្ធចក្រក៏ដោយ ប៉ុន្ដែគឺពិតជាការចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងផ្នែកអាណាចក្រ ជាពិសេសការថែរក្សាអត្ដសញ្ញាណយើងជាខ្មែរ។ ការវិវត្ដដល់ណាក៏ដោយ សូមកុំភ្លេចប្រវត្ដិដើម។ copy បានត្រឹមយកមកមើលជាគំនិត កុំ​​ copy ទាំងស្រុង។ ច្នៃដោយផ្អែកលើអត្ដសញ្ញាណរបស់ជាតិ។ អញ្ចឹង ត្រូវមានការថែទាំ និងបណ្ដុះបណ្ដាលជាប្រចាំ។ ខ្ញុំឃើញសាលាជាច្រើន បាននិមន្ដព្រះសង្ឃអប់រំដល់សិស្សានុសិស្ស។ ពុទ្ធចក្រ និងអាណាចក្រ(ពឹងអាស្រ័យគ្នា)។ ម្សិលម៉្ងៃ ខ្ញុំទៅចែកសញ្ញាបត្រ ក៏មានព្រះសង្ឃទទួលសញ្ញាបត្រ​ Management ហើយនៅសាលាពុទ្ធិកសិក្សាក៏មានឧបាសកទៅរៀន។

(២១) ​ជោគជ័យក្នុងសម័យទំនើប គឺបង្រៀន soft skills ទាញចេញពីសាសនា

អញ្ចឹង យើងផ្គួបគ្នា ដើរជាមួយគ្នា។ ឥឡូវ​បច្ចេកវិទ្យាក៏ជួយ។ និមន្ដព្រះអង្គផ្ទាល់អត់បាន។ ព្រះអង្គរវល់ពេក។ និ​មន្ដតាមហ្វេសប៊ុក។ ជំនាន់កូវីដ-​១៩ បិណ្ឌបាតតាម​ហ្វេសប៊ុកជាច្រើនដងដែរ​។ បច្ចេកវិទ្យាចែករំលែក។ អញ្ចឹងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយបង្កើនឥទ្ធិពលសាសនាក្នុងការអប់រំជាកិច្ចការដែលត្រូវធ្វើ។ ​ខ្ញុំ​អរគុណណាស់ដល់ក្រសួងធម្មការ និងសាសនា ក៏ដូចជាក្រសួងអប់រំ និងក្រសួងផ្សេងៗទៀត ព្រោះ hard skills and soft skills សំខាន់។ Hard skills ជាចំណេះដឹង ជំនាញមែន ប៉ុន្ដែខ្វះនៅឥរិយាបថ ខ្វះនៅសីលធម៌ គុណធម៌ដែលជា soft skills អាចនឹងលំបាក។ នេះជាអ្វីដែលខ្ញុំនិយាយថាគ្រូ​ជោគជ័យសម័យទំនើប គឺបង្រៀន soft skills ហើយ soft skills ភាគច្រើនគឺទាញពីសាសនាមិនថា សាសនាព្រះពុទ្ធ គ្រឹស្ដ និងសាសនាផ្សេងៗ …។

(២២) អ្នកនយោបាយខ្លះធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភ បែកបាក់ការសាមគ្គី ពីរឿងព្រែកជីកហ្វូណនតេជោ

ក្នុងរយៈពេលជាង ១ ឆ្នាំកន្លះ រាជរដ្ឋាភិបាលអាណត្ដិថ្មីបានប្ដេជ្ញាបន្ដថែរក្សានូវសន្ដិភាព អធិបតេយ្យភាពជាតិ និង​បូរណភាពទឹកដី ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលជាតិធំៗ និងរក្សាបាននូវលំនឹងសេដ្ឋកិច្ចផងដែរ ព្រមទាំងទប់ស្កាត់ និងធ្វើឲ្យបរាជ័យជាបន្ដបន្ទាប់នូវឧបាយកលទុច្ចរិតមួយចំនួនជាពិសេសរឿងសន្ដិសុខសាធារណៈ។ រឿងបង្រៀនពីសុចរិតភាព។ អ្នកដែលដឹងរឿងហើយនៅតែភូត បាបឬអត់ព្រះអង្គ? រឿងនេះជារឿងមិនចេះចប់សោះ។ អ្នកនយោបាយខ្លះដឹងថារឿងហ្នឹង ដូចជា CLV-DTA ក៏នៅតែទៅភូតគេ ធ្វើឲ្យប្រជាជន​ភ័យ។ ឥឡូវមក(ដល់)រឿងល្ងាចមិញឃើញរឿងព្រែកជីកហ្វូណន ថាអស់លុយធ្វើស្អីឯណាទៀតហើយ។ ទៅជាអញ្ចឹងកើត។ថាអ្នកមិនដឹងរឿងចុះ ខ្ញុំព្រះករុណាខ្ញុំ មិនថា ប៉ុន្ដែអ្នកដែលដឹងរឿងហើយ នៅតែមានចេតនានិយាយមិនពិត​ ដើម្បី​ឲ្យអ្នកផ្សេងជឿខុស។ តើបាបអត់ព្រះអង្គ? ថាមិនដឹងចុះ អត់កំហុស។ ដឹងថាប្រជាជនបារម្ភ ខំទៅបង្កើតរឿងរុញបន្ថែមទៀត។ ខ្ញុំព្រះករុណាខ្ញុំមិន​ថាគាត់បាបគាត់អីទេ ប៉ុន្តែបើថាផ្ទាល់ព្រះអង្គថាបាប អ្នកភរហ្នឹងបាបហើយ ព្រោះធ្វើឲ្យប្រជាជនព្រួយបារម្ភ ធ្វើឲ្យមានការមន្ទិលសង្ស័យគ្នាឯង អត់ឲ្យមានការឯកភាពជាតិ។

រឿងព្រែកជីកហ្នឹងយ៉ាងម៉េច។ យើងបុកគ្រឹះថ្ងៃទី ៥ សីហា។ មិនទាន់បានអីផង មានអ្នកស្រែកថាគេឈូសផ្ទះហើយ។ យើងមិនទាន់ធ្វើអីផង។ គាត់ចេញមកវិញថា ខ្ញុំសុំទោស ខ្ញុំនិយាយខុស។ យើងមិនទាន់ជីក គេថាយើងអស់លុយ។ ធ្វើមិនចេញ វាយហើយស្ងាត់។ ខ្ញុំព្រះករុណាខ្ញុំ សូមពន្យល់។ សូមបញ្ជូនសារទៅប្រាប់នីតិវិធីនៃការធ្វើ។ គេមិនមែនសម្ពោធហើយទៅដល់ដាក់ឈូសឆាយទេ។ អាហ្នឹងបានប្រជាជនស្រែកយំ។ គេត្រូវកំណត់និយាមការឲ្យបានច្បាស់ ពិនិត្យឡើងវិញ កន្លែងណាត្រាយផ្លូវ ចុះទៅដោះស្រាយផលប៉ះពាល់ជាមួយប្រជាជនដែលប៉ះពាល់។ ស្រេចគ្នាហើយបានគេដាក់គ្រឿងចក្រទៅជីក។ អាហ្នឹងបានយើងធ្វើប្រកបដោយធម៌ គិតពីផលប្រយោជន៍ប្រជាជន និងការទទួលខុសត្រូវ។ មិនមែនងាយស្រួលឯណា។ ឥឡូវកំពុងតែទឹកឡើង អ្នកណាទៅជីក? ថ្ងៃមុនយើងចុះទៅយើងស្រាវជ្រាវ។ ថ្ងៃក្រោយចុះទៅកំណត់ទៀតកន្លែងខ្លះមានតូច ប្រហែលជាមិនដល់ ១% នៃកន្លែងដែលត្រូវកែសម្រួល។

មានកន្លែងមួយនៅតាកែវ ដែលតម្រាយចាស់ប៉ះទួលបុរាណ និងវត្តបុរាណ។ អញ្ចឹងគណៈកម្មការត្រូវតែវៀង។ កុំឲ្យប៉ះ។ រឿងតែប៉ុណ្ណឹង។ បើយើងដាក់ភ្លាម ខួងវាយភ្លាមទៅចំ ហ្នឹងហើយដែលថាអត់ទទួលខុសត្រូវ។ ទើបតែ ៣ ខែ ប្រុងឲ្យយើងធ្វើព្រែកជីកឲ្យហើយឬម៉េច? ថាប្រជាពលរដ្ឋភាគច្រើនអត់ដឹងព័ត៌មានច្បាស់ លោកមានបារម្ភ ខ្ញុំព្រះករុណាខ្ញុំ អត់ថាទេ ប៉ុន្តែអ្នកនយោបាយខ្លះដឹងច្បាស់ក្រឡែត តែនៅតែបន្លាចប្រជាពលរដ្ឋ។​ ហ្នឹងមិនដឹងថាយ៉ាងម៉េចទេ។ បាបយ៉ាងម៉េចខ្ញុំព្រះករុណាខ្ញុំមិនដឹងទេ គ្រាន់តែថាភូតកុហកដោយចេតនា ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ បែកបាក់ការសាមគ្គីយោគយល់គ្នា។ អញ្ចឹង នយោបាយក៏ត្រូវពឹងផ្អែកលើសច្ចភាពដែលធម៌បានផ្តល់ដែរ … ធ្វើនយោបាយត្រូវមានសុច្ចរិតភាពខ្លះ។ ពេលខ្លះហត់។ យើងមិនមាត់គេថា ចោទទៅ បើមិនមាត់ គេជឿ(ថាពិត បើ)យើងតវ៉ា គេថា។ គេចងជើងយើងរឿងតូចៗ តែទុកឲ្យខាងឯកឧត្តម ស៊ុន ចាន់ថុល ខាងក្រសួងពន្យល់ចុះ។ ជ្រុលជាអញ្ចឹងហើយ គ្រាន់ថារឿងមិនចេះចប់ ហត់ហ្មង អត់រឿងសោះ ក៏រឿងដែរ។ គ្រាន់តែវាយគ្រឹះហើយភ្លាម មានអ្នកស្រែកយំថាយើងទៅវាយផ្ទះគេ។ យើងអត់ទាន់ធ្វើអីផង។

ដល់ពេលយើងកំពុងវាស់វែង ដើម្បីកំណត់ដោះស្រាយឲ្យប្រជាជនបានស្រួល គេថាយើងអត់ធ្វើអី យើងអស់លុយហើយ។ ឯកឧត្តមអគ្គរដ្ឋទូតចិននៅទីនេះ គេថាចិនអត់មានឲ្យលុយទេ។ រឿងគេចរចា រឿងក្រុមហ៊ុនដែលមានធ្វើ មានផែនការរបស់គេ។ គេច្បាស់ហើយគេសុំ។ អ្នកនៅចាំបម្រុងដាក់ពាក្យ។ បើសិនជាអ្នកណាទៅមិនរួច គេសុំសាងយកគម្រោងហ្នឹង។ មាន ២ ឬ៣ ទៀត។ ជាគម្រោង BOT។ គម្រោងរដ្ឋយើងជាមួយនឹងក្រុមហ៊ុនវិនិយោគត្រូវធ្វើ។ ហ្នឹងខ្ញុំសុំពន្យល់បន្តិច។ តែយើងអត់មាត់ ចេះតែចេញតាមកាសែត ហើយប្រជាពលរដ្ឋគាត់ភ័យ ហើយបន្លាចប្រជាពលរដ្ឋឲ្យភ័យក៏បាបដែរ។ រឿងអត់ពិត។ ខ្ញុំជួយពន្យល់ហ្នឹង ដូចជួយអ្នកដែលភរហ្នឹងកុំឲ្យបាបធ្ងន់ពេកដើម្បីឲ្យប្រជាជនបានស្ងប់ចិត្តខ្លះ។

(២៣) ប្រណិប័តន៍សាសនាឲ្យមានសុច្ចរិតភាព ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ អារម្មណ៍របស់ប្រជាជននិងសង្គម

ខ្ញុំព្រះករុណាខ្ញុំ បួសបាន ៧ថ្ងៃដែរ។ ឆ្លងវស្សា ហើយកាលខ្ញុំព្រះករុណាខ្ញុំបួសនោះ ដូចអត់ដែលមានធម៌ណាដែលនិយាយពីរឿងជេរទេ។ តែពេលខ្លះ ខ្ញុំឃើញព្រះសង្ឃខ្លះនៅក្រៅប្រទេសគ្រងស្បង់ចីពរ ជេរសាហាវជាងឧបាសកទៀត។ មានសុទ្ធតែដាក់បណ្តាសារ។ ខ្ញុំថាព្រះពុទ្ធដូចអត់ដែលមានឲ្យចងកំហឹង ចងពៀរ ចងអី ហើយដាក់បណ្តាសារអីអញ្ចឹង។ ព្រះសង្ឃមានតួនាទីជួយរំងាប់ កុំឲ្យទោសៈមានក្នុងខ្លួន។ ស្រាប់តែព្រះសង្ឃអង្គខ្លះនៅក្រៅប្រទេស មិនមែននៅក្នុងទេ។ ខាងក្នុងអត់ទាន់ឃើញ នៅក្រៅគឺប្រហែលជាព្រះអង្គមិនបានរៀន ឬរៀនមិនច្រើនទេ។ មួយថ្ងៃៗដាក់តែទោសៈទៅឲ្យអ្នកស្តាប់ព្រះអង្គ។ អញ្ចឹង មិនដឹងថាព្រះអង្គត្រូវធម៌វិន័យ ឬត្រូវជាមួយការប្រៀនប្រដៅរបស់ព្រះពុទ្ធឬអត់? តែបើជេរខ្លាំងជាងឧបាសកទៀត … អញ្ចឹងការបង្កើតរឿង ដើម្បីនាំព័ត៌មានមិនពិតឲ្យឧបាសក ឲ្យពុទ្ធបរិស័ទ ឲ្យប្រ​ជា​ពលរដ្ឋមានការសង្ស័យ មានការយល់ច្រឡំដោយចេតនា (ជាការពុំគួរគប្បី)។ ខ្ញុំគិតថាការប្រណិប័តន៍សាសនា បង្រៀននៅក្នុងការថ្លឹងថ្លែង ការមានសង្ឃដីកា ការនិយាយស្តីគឺឲ្យសុច្ចរិតភាព ជាការល្អ ជួយថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់អារម្មណ៍ក្នុងចិត្តរបស់ប្រជាជន និងសង្គមផង។

[ចប់សេចក្តីអធិប្បាយទី៣]

ពេលនេះ គឺជាកាលានុវត្តភាពដ៏ល្អបំផុតសម្រាប់យើងខិតខំរួមគ្នា ទាំងរាជរដ្ឋាភិបាល សាសនា អង្គការសង្គម និងវិស័យឯកជន ដើម្បីអភិវឌ្ឍលើគ្រប់វិស័យទាំងសមិទ្ធផលរូបវន្ត ទាំងបញ្ញាស្មារតី និងបរិស្ថានធម្មជាតិ ព្រមទាំងបង្កើតបាននូវបរិយាកាសអនុគ្រោះដល់ការរស់នៅរបស់ប្រជាជន និងភាពធន់ សំដៅទប់ទល់ការប្រឈមនានា ដោយកត្តាធម្មជាតិក្ដី ដោយកត្តាមនុស្សក្ដី និងជាមូលដ្ឋានសម្រាប់ឈានទៅដល់ការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេស​មានចំណូលខ្ពស់។

អនុសំវច្ឆរមហាសន្និបាតមន្រ្ដីសង្ឃទូទាំងប្រទេសលើកទី៣២ ដែលបានប្រព្រឹត្ដទៅអស់ ​រយៈពេល៣ថ្ងៃកន្លងមកនេះ ពិតជាសម្រេចបានលទ្ធផលដ៏ធំធេង ទទួលបាននូវបណ្ដុំបញ្ញាញាណ បទពិសោធ ទស្សនៈគ្រប់ជ្រុងជ្រោយ កំណត់បានត្រឹមត្រូវនូវបញ្ហាប្រឈម និងដំណោះស្រាយយ៉ាងសមស្រម ដើម្បីលុបបំបាត់នូវបញ្ហានានាទាំងឡាយ។ មិនតែប៉ុណ្ណោះ អនុសំវច្ឆរមហាសន្និបាត កសាងបាននូវយន្ដការថ្មីៗបន្ថែមទៀត ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រងសហគមន៍សង្ឃ លើកកម្ពស់ស្មារតីនៃការពង្រឹង និងពង្រីកសាមគ្គីភាព ការអភិវឌ្ឍសមត្ថភាព និងភាពជាគំរូ ដើម្បី​កសាងឱ្យបាននូវមូលធនសង្គម សិនិទ្ធភាពសង្គម សុខដុមរមនាសង្គម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងវិស័យធម្មការ និងសាសនា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមជាពុទ្ធសាសនិក ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមចំណែកវិភាគទាននូវទស្សនៈ មួយចំនួន ដូចខាងក្រោម៖

ទី១. សូមព្រះមេត្តា និងមេត្តាយកព្រះទ័យ និងយកចិត្តទុកដាក់ ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបន្តអនុវត្តតាមខ្លឹមសារសង្ឃប្រកាសនៃមហាសន្និបាតឱ្យមានប្រសិទ្ធភាព ដោយតាមដាន និងវាយតម្លៃការអនុវត្តគ្រប់សកម្មភាព ខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីធានាឱ្យបាននូវការលើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ។

ទី២. គួរដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យបានមូលធនមនុស្សមានទាំងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត បញ្ញាស្មារតី និងការទទួលខុសត្រូវក្នុងការរស់នៅក្នុងសង្គម។

ទី៣. គណៈសង្ឃទាំងពីរគណៈ សូមយកព្រះទ័យទុកដាក់លើការប្រតិបត្តិធម៌វិន័យ ដើម្បីពង្រឹងតួនាទីព្រះសង្ឃ និងវត្តអារាម ក្នុងការចូលរួមទប់ស្កាត់ និងដោះស្រាយអធិករណ៍ក្នុងព្រះពុទ្ធសាសនា និង រួមចំណែកថែរក្សានូវបេតិកភណ្ឌដែលមានក្នុងវត្តអារាមឱ្យបានគង់វង្ស។

[ផ្ដើមសេចក្តីអធិប្បាយទី៤]

(២៤) ពង្រីកថ្មី ការពារអ្វីដែលមាន​​ ការពារតម្លៃ និងការពារជំនឿលើសាសនា

ចំណុចនេះ ខ្ញុំបានភ្ជាប់ជាមួយនឹងអ្វីដែលជាការដើរតួនាទីសំខាន់របស់ព្រះសង្ឃ ពុទ្ធសាសនាក្នុងការអប់រំសង្គម អប់រំយុវជន​។ ប៉ុន្តែព្រះសង្ឃមានដើរតួនាទីជាគ្រូបង្រៀន ជាគំរូ ដូច្នេះភាពជាគំរូគឺជាកិច្ចការសំខាន់ហើយនៅក្នុងសម័យបច្ចេកវិទ្យានេះ។ រាល់សកម្មភាពមានការងាយស្រួលនឹងចែករំលែកណាស់។ ល្ងាចមិញនេះ ឃើញរូបភាពព្រះអង្គកន្លែងណាមានកំពុងតែវាយគ្នា។ រឿងបន្តិចបន្តួចដែលមានដោយព្រះសង្ឃមួយអង្គ ពីរអង្គឥឡូវសម័យបច្ចេកវិទ្យានេះ អាចធ្វើឲ្យមហាជន និងប្រជាពលរដ្ឋ ឧបាសក អាចមានការយល់ច្រឡំទៅលើសាសនាទាំងមូល។ គ្រងស្បង់ចីពរអត់ដឹងឈ្មោះទេ។ អញ្ចឹងទង្វើ និងសកម្មភាពដែលអាចកើតមានដោយព្រះសង្ឃមួយអង្គៗ អាចជះឥទ្ធិពលធំណាស់ទៅដល់ព្រះសង្ឃរាប់ម៉ឺនអង្គនៅក្នុងប្រទេស ក៏ដូចជាវិស័យសាសនា។ អញ្ចឹងដែលក្នុងរយៈពេល ៣ ថ្ងៃនេះ ឯកឧត្តម ​ចាយ បូរិន បានរាយការណ៍ បានគិតគូរពិភាក្សាគ្នាលម្អិត​ព្រោះកិច្ចការនេះ។ យើងមិនត្រឹមតែពង្រីកនូវអ្វីដែលថ្មី ប៉ុន្តែសំខាន់ការពារនូវអ្វីដែលយើងមាន​​ ការពារនូវតម្លៃ ការពារនូវជំនឿរបស់សាសនា។ ការរីកល្អ ប៉ុន្តែរីកមកជាមួយគ្នា កាន់តែធំ កាន់តែលំបាកគ្រប់គ្រង។ គ្នាតិចអត់បញ្ហា តែគ្នាច្រើនកាន់តែលំបាក។ ត្រូវបង្កើនការបណ្តុះបណ្តាល ការអប់រំ ការគ្រប់គ្រងព្រះវិន័យ​​​​ផ្ទាល់ ផ្ទៃក្នុង ព្រោះដើម្បីជួយទៅដល់សាសនាទាំងមូល។

[ចប់សេចក្តីអធិប្បាយទី៤]

ទី៤. ក្រសួងធម្មការ និង សាសនា ត្រូវសហការជាមួយ គណៈសង្ឃនាយក ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ យកព្រះទ័យ យកចិត្តទុកដាក់បណ្តុះបណ្តាលធនធានព្រះសង្ឃ និងមន្រ្តីរាជការ ឱ្យមានជំនាញបច្ចេកវិទ្យាព័ត៌មាន (ជំនាញឌីជីថល) ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ ដែលក្នុងនោះ នៅមានចំណុចមួយចំនួនត្រូវយកចិត្តទុកដាក់​ រួមមាន (១) ការរៀបចំទំនាក់ទំនង និងអន្តរសកម្មរវាងរដ្ឋបាលថ្នាក់កណ្តាល និងមន្ទីររាជធានី ខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ (២) រៀបចំចងក្រងទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធព័ត៌មានវិទ្យា និង(៣) ធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងសាធារណៈតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា។ ក្នុងន័យនេះ ក្រសួងធម្មការ និងសាសនា ត្រូវសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ និងថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចព្រះមហាសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយក សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សីលវន្ដ សីលវតី មេដឹកនាំ និងបរិស័ទនៃគ្រប់និកាយសាសនា ព្រមទាំងភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលបានយាង និមន្ដ និងអញ្ជើញចូលរួម ព្រមទាំងបានរួមចំណែកផ្តល់ចំណេះដឹង បទ​ពិសោធ ប្រាជ្ញាស្មារតី ធ្វើឱ្យអង្គមហាសន្និបាតដំណើរការទៅដោយរលូន និងជោគជ័យគួរជាទីមោទនៈ។

ជាទីបពា្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ និង ជូនពរសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សីលវន្ត សីលវតី មេដឹកនាំ និងសាសនិកគ្រប់និកាយសាសនា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត​។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមប្រកាសបិទ «អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី ៣២» ចាប់ពីពេលនេះតទៅ! សូមអរព្រះគុណ និង សូមអរគុណ!

]]>
https://pressocm.gov.kh/archives/105612/feed 0
សុន្ទរកថា និងប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ https://pressocm.gov.kh/archives/104689 https://pressocm.gov.kh/archives/104689#respond Fri, 22 Nov 2024 15:45:48 +0000 https://pressocm.gov.kh/?p=104689

CNV:

សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ប្រធាននៃបណ្តាគណបក្សនយោបាយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូលជាទីមេត្រី

[ផ្ដើមសេចក្ដីអធិប្បាយ១]

(១) ម្ចាស់ផ្ទះលើកទី២ នៃមហាសន្និបាត ICAPP ១២លើក

ពេលដែល ICAPP ចាប់កំណើត ខ្ញុំប្រៀបដូចជាព្រះអាទិត្យដែលមិនទាន់ថ្ងៃត្រង់នៅឡើយទេ។ តែនៅពេលនេះ បន្ទាប់ពី ២៤ឆ្នាំនៃការចាប់កំណើត ខ្លួនខ្ញុំដូចជាកំពុងស្ថិតនៅក្នុងថ្ងៃរសៀល តែមិនទាន់ដល់ថ្ងៃលិចទេ។ សង្ឃឹមថា នៅមានរយៈពេល ១០ឆ្នាំយ៉ាងហោចណាស់ ៣ដងទៀត ដើម្បីយើងអាចឃើញពិភពលោកដ៏ទូលំទូលាយ។ កាលពី១៤ឆ្នាំមុន យើងបានធ្វើមហាសន្និបាតម្ដងរួចហើយ។ ពេលនោះយើងប្រើប្រាស់អគាររដ្ឋាភិបាលដើម្បីរៀបចំមហាសន្និបាតនេះ។ ឆ្នាំនេះ ប្រទេសកម្ពុជា ពិសេសគណបក្សប្រ ជាជនកម្ពុជា មានឱកាសដើម្បីរៀបចំនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាតែម្ដង។ អរគុណចំពោះថ្នាក់​ដឹកនាំបណ្ដាគណបក្សនយោបាយ ដែលជាមហាគ្រួសារ ICAPP ក៏ដូចជាដៃគូ ICAPP ដែលបានគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជារៀបចំមហាសន្និបាតលើកទី១២ លើកនេះ។ ខ្ញុំមានមោទនភាពចំពោះកិច្ចការដែលបានរៀបចំមហាសន្និបាត ដែលក្នុងចំនួន ១២លើក កម្ពុជាមានឱកាសធ្វើម្ចាស់ផ្ទះបាន ២ដង។ ដោយឡែកតែអាស៊ាន ខ្លួនខ្ញុំផ្ទាល់បានធ្វើជាប្រធានអាស៊ានរហូត៣ដង។ អញ្ចឹង វាមិនចម្លែកទេក្នុងការចូលរួមចំណែកក្នុងក្របខ័ណ្ឌ ICAPP រយៈពេល ២ដងនេះ។ សង្ឃឹមថា នឹងអាចមានទី៣ និងទី៤ តទៅទៀត។

[ចប់សេចក្ដីអធិប្បាយ១]

ថ្ងៃនេះ យើងទាំងអស់គ្នា បានជួបជុំគ្នានៅទីក្រុងភ្នំពេញ រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»។ ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​ពិតជាមាន​កិត្តិយស ដែលប្រទេសកម្ពុជាបានទទួល​ធ្វើជា​ម្ចាស់ផ្ទះ ស្វាគមន៍ប្រទេស​សមាជិក ICAPP និង​ស្ថាប័ន​ដៃគូជាង ៥២ប្រទេស ​​មកពី​តំបន់​ផ្សេងៗ​នៅលើ​ពិភពលោក​។ ជាការពិត ខ្ញុំសូមវាយតម្លៃខ្ពស់លើភាពខ្លាំងរបស់ ICAPP ដែលបានកើនឡើងជាលំដាប់ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ មក ICAPP បានប្រែក្លាយខ្លួនទៅជាអង្គការគណបក្សនយោបាយដ៏ធំបំផុតមួយ ទាំងទំហំ និងទាំងឥទ្ធិពលលើភូមិសាស្ត្រនយោបាយ។ ខ្ញុំក៏មានមោទនភាពផងដែរ ក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជា ចូលរួមចំណែកនៅក្នុងសកម្មភាពនានារបស់ ICAPP រួមទាំងមហាសន្និបាតរបស់ខ្លួន ក្នុងចំណោមគណបក្សនយោបាយចំនួន ៣០០ ដែលមានភាពចម្រុះគ្នា ទាំងនិន្នាការនយោបាយ និងមនោគមវិជ្ជា។

ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ ខ្ញុំយល់ថា ប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» គឺជាប្រធានបទដែលកម្ពុជាមានបទពិសោធយ៉ាងធំធេង និងជំនាញ ដែលអាចធ្វើការចែករំលែក ដោយទាញចេញពីតថភាពពិតដែលកម្ពុជាបានខិតខំតស៊ូបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនឆ្នាំ និងបាននាំមកនូវសន្តិភាព ក៏ដូចជាវិបុលភាព ក្នុងរយៈពេលជាងបីទសវត្សរ៍មកនេះ។ បន្ថែមលើនេះ ការជំរុញឱ្យមានការជជែកដេញដោលគ្នាលើប្រធានបទដ៏សំខាន់ផ្សេងៗទៀត នៅក្នុងជំនួបរបស់ ICAPP នាឆ្នាំនេះ ពិតជាដើរតួនាទីសំខាន់ណាស់ នៅក្នុងស្ថានភាពដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មាន នៅក្នុងនិម្មាបនកម្មភូមិសាស្ត្រនយោបាយតំបន់ និងសកល ស្របពេលដែលភាពតានតឹង និងជម្លោះ កំពុងរីករាលដាលស្ទើរតែពាសពេញពិភពលោក។

ដូចដែលយើងទាំងអស់គ្នាបានដឹងច្បាស់ហើយថា សង្រ្គាម អាចផ្ទុះឡើងយ៉ាងឆាប់រហ័សក្នុងមួយប៉ព្រិចភ្នែក ប៉ុន្តែការបញ្ចប់សង្រ្គាម និងការទទួលបានសន្តិភាព ត្រឡប់មកវិញ ត្រូវការពេលយូរ។ ប្រាកដណាស់ថាការបញ្ចប់សង្គ្រាមជារឿងលំបាក ប៉ុន្តែវាពិបាកជាងនេះទៅទៀតគឺការរកបាននូវសន្តិភាពមួយប្រកប​ដោយនិរន្តរភាព ព្រោះសន្តិភាព មិនមែនមានន័យថា គ្រាន់តែជាអវត្តមាននៃសង្រ្គាមប៉ុណ្ណោះទេ ហើយកម្ពុជា គឺជាគំរូដ៏ល្អនៃប្រទេសមួយដែលបានឆ្លងកាត់វដ្ដនៃជម្លោះជាច្រើន ពោរពេញដោយការបែកបាក់​ផ្ទៃក្នុងអស់ជា​ច្រើន​ឆ្នាំ មុន​នឹង​សម្រេចបាននូវសន្តិភាព​ពេញលេញ​ នៅ​ឆ្នាំ​១៩៩៨។

ខ្ញុំសូមរំលឹកឡើងវិញថា រូបខ្ញុំផ្ទាល់ គឺជាតួអង្គសំខាន់មួយរូប ដែលបានចូលរួមក្នុងការចរចាសន្តិភាពរបស់កម្ពុជា ជាមួយព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៨៧។ ការចរចាដ៏តានតឹង បានប្រើប្រាស់អស់រយៈពេល៤ឆ្នាំ មុនពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីដំណោះស្រាយនយោ​បាយរួមមួយនៃជម្លោះកម្ពុជា ត្រូវបានចុះហត្ថលេខាដោយភាគីជម្លោះកម្ពុជាចំនួនបួន និងសហគមន៍អន្តរ​​ជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។  ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ និងការបង្កើតអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ត្រូវបានសហគមន៍អន្តរជាតិសារទរ និងបានចាត់ទុកថា ជាជោគជ័យដ៏ធំមួយ និងជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏យូរអង្វែងដែលបានអូសបន្លាយអស់រយៈពេលប្រមាណមួយទសវត្សរ៍ និងនាំមកនូវសន្តិភាពដល់កម្ពុជា។

ជាអកុសល ការណ៍នេះមិនមែនជាជោគជ័យពិតប្រាកដនោះទេ។ បន្ទាប់ពីបានចំណាយថវិកាអស់ជាងពីរពាន់លានដុល្លារអាមេរិកសម្រាប់បេសកកម្មអ៊ុនតាក់ ដែលត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជានៅតែជាប្រទេសដែលបែកបាក់ និងជាប់ផុងនៅក្នុងសង្គ្រាមស៊ីវិលដដែល។ រហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ខ្ញុំ ដែលខ្ញុំបានតាក់តែងយ៉ាងប្រុងប្រយ័ត្នដើម្បីធ្វើឱ្យមានតុល្យភាពរវាងសន្តិភាព ការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល ខ្ញុំបាននាំមកនូវសន្តិភាពពេញលេញដល់ប្រទេសកម្ពុជា​​​ ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ខ្លួន។

[ផ្ដើមសេចក្ដីអធិប្បាយ២]

(២) “សុខចិត្តឲ្យតុលា​ការបរាជ័យ តែមិនឲ្យប្រទេសកើតសង្រ្គាមឡើងវិញទេ”

ខ្ញុំសូមនិយាយត្រង់ចំណុចនេះបន្តិច។​ ប្រសិនបើកម្ពុជាមិនគ្រប់គ្រងលើអធិបតេយ្យរបស់ខ្លួន និងកិច្ចការផ្ទៃក្នុងរបស់ខ្លូនទេ យើងប្រហែលជាអន្តរាយរួចស្រេចទៅហើយ ក្រោមរបៀបវារៈនយោបាយស្ដីពីការកាត់ទោសខ្មែរក្រហមដែលមិនបានគិតទៅដល់ការផ្សះផ្សាជាតិ។ គេលម្អៀងទៅតែមួយជ្រុងលើការកាត់ទោសខ្មែរក្រហម ប៉ុន្តែមិនបានគិតទៅដល់សន្តិភាពទេ។ អ្វីដែលគួរឲ្យសោកស្ដាយគឺគេបានបង្កើត​សង្រ្គាមនៅក្នុងប្រទេសរបស់យើង គេបានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ តែដល់ពេលកាត់​ទោស គេជំរុញឲ្យយើងកាត់ទោស ដោយមិនគិតទៅដល់ផលវិបាកដែលនឹងអាចកើតឡើងពីការកាត់ទោស។

ខ្ញុំបានប្រាប់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិយ៉ាងច្បាស់ថា «ខ្ញុំសុខចិត្តឲ្យតុលា​ការនេះបរាជ័យ តែខ្ញុំមិនឲ្យប្រទេសរបស់ខ្ញុំកើតសង្រ្គាមឡើងវិញទេ»។ ត្រូវចងចាំថា ការរួមចំណែករបស់បរទេសណាមួយ ក្នុងក្របខ័ណ្ឌជាអង្គការតំបន់ក្ដី ឬរហូតដល់អង្គការសហប្រជាជាតិក្ដី មិនត្រូវភ្លេចភាពជាម្ចាស់ក្នុងប្រទេសរបស់ខ្លួនទេ។ ពិតមែនហើយយើងត្រូវបំពេញនូវស្តង់ដា។ ប៉ុន្តែអ្វីទៅជាស្តង់ដា? នៅ​លើលោកនេះ ស្តង់ដាមានតែក្នុងកីឡាប៉ុណ្ណោះ។ មិនមានស្តង់ដានៅក្នុងនយោបាយទេ ហើយក៏គ្មានក្នុងទិដ្ឋភាពផ្សេងៗដែរ។ មានតែកីឡាមួយគត់ ដែលមានស្តង់ដាពិតប្រាកដ។ នយោបាយគ្មានស្តង់ដាទេ។ ពីប្រទេសមួយទៅប្រទេសមួយ មានរបៀបគ្រប់គ្រងខុសៗគ្នា។ នេះជាចំណុចដែលខ្ញុំគួរបញ្ជាក់ប្រាប់។

[ចប់សេចក្ដីអធិប្បាយ២]

សន្តិភាព ក៏តម្រូវឱ្យមានការសម្រុះសម្រួលផ្នែកនយោបាយផងដែរ។ ការ​ផ្សះផ្សាជាតិ តម្រូវ​ឱ្យ​យើងធ្វើសមាហរណកម្ម​របប​ខ្មែរ​ក្រហម​ទៅ​ក្នុង​សង្គម។ ដើម្បី សម្រេចបាន ខ្ញុំ​បានផ្តោតសំខាន់លើ​តម្រូវការ​សន្តិសុខ​មនុស្សជាតិជាមូលដ្ឋាន សម្រាប់​អតីត​យុទ្ធជន និង​មេដឹកនាំ​ខ្មែរក្រហម។ ខ្ញុំបានដាក់ចេញនូវគោលការណ៍នយោបាយចំនួនបី៖ ទីមួយការការពារអាយុជីវិត និងសុវត្ថិភាពរបស់អ្នករត់ចោលជួរ និងចុះចូល។ ទីពីរ-ការធានាអាជីព និងមុខរបរ និងទីបី-ធានាកម្មសិទ្ធិទ្រព្យសម្បត្តិរបស់ពួកគេ ។ សមាសធាតុសំខាន់ទាំងបីនេះ ដែលជាមូលដ្ឋានគ្រឹះនៃនយោបាយឈ្នះ-ឈ្នះរបស់ខ្ញុំ បានធ្វើឱ្យខ្ញុំមានលទ្ធភាពលុបបំបាត់អង្គការចាត់តាំងយោធា និងនយោបាយរបស់ខ្មែរក្រហមបានទាំងស្រុង និងដោយសន្តិវិធី រហូតមកដល់បច្ចុប្បន្ន។ ជារួម ការ​​ស្វែងរក​យុត្តិធម៌​យ៉ាងប្រញាប់ប្រញាល់ ដោយមិនបានគិតគូរពីសន្តិភាពជាមុន មិនមែនជាជម្រើសរបស់ខ្ញុំទេ។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

(៣) ការធានាអាយុជីវិត, អាជីពនិងមុខរបរ និងកម្មសិទ្ធិលើទ្រព្យសម្បត្តិ ស្នូលនៃនយោបាយឈ្នះ-ឈ្នះ

ខ្ញុំចង់បញ្ជាក់ជូនចំណុចស្នូលនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំឲ្យពួកគេអាចទុកចិត្ត ហើយមករួមរស់ជា​មួយនឹងរាជរដ្ឋាភិបាល។ ទី១ ត្រូវធានាឲ្យពួកគេនូវអាយុជីវិត និងរូបកាយរបស់គេ។ មានន័យថាពួកគេចុះ​ចូល នឹងមិនត្រូវសម្លាប់ ហើយមិនត្រូវបានជាប់គុកច្រវាក់ទេ។ បើសិនជាយើងមិនធានាទៅលើរឿងនេះទេ តើនរណាសុខចិត្តចុះចូលមករួមជាមួយយើង … ចំណុចទី២ គឺធានាអាជីព និងមុខរបរ។ យើងខ្ញុំគ្មានការភ័យខ្លាចណាមួយទេ។ អ្នកធ្វើកងទ័ពគឺឲ្យធ្វើកងទ័ពដដែល។ ដោះខោអាវខ្មែរក្រហមចេញ ស្លៀកពាក់ខោអាវរាជរដ្ឋាភិបាលចូល ដាក់ច្បាប់របស់រាជរដ្ឋាភិបាល កម្លាំងទាំងនោះក្លាយទៅជាកម្លាំងរបស់រាជរដ្ឋាភិបាលទាំងអស់។ គ្រូពេទ្យឲ្យបន្តធ្វើគ្រូពេទ្យ។ យើងខ្ញុំហ៊ានទុកឲ្យបណ្ដាអង្គភាពថ្នាក់កងពលរបស់ខ្មែរក្រហមទទួលខុសត្រូវទាំងមេទាំងកូនដឹកនាំកម្លាំងបន្តទៀត។ ប៉ុន្តែគេមិនត្រូវអនុវត្តនយោ​បាយរបស់ខ្មែរក្រហមនោះទេ។ គេអនុវត្តនូវនយោបាយរបស់រាជរដ្ឋាភិបាល។ ការធានានេះវាច្បាស់​លាស់​ថាគេនឹងអាចមករួមជាមួយយើងបាន។ បន្តទៅ (ទី៣) ធានាកម្មសិទ្ធិលើទ្រព្យសម្បត្តិទាំងអចលនទ្រព្យ និងចលនទ្រព្យរបស់ពួកគេ។ ការធានា៣យ៉ាងនេះ ជាធាតុផ្សំដ៏សំខាន់ ដែលទាញឲ្យបងប្អូនទាំង​ឡាយ​ផ្ដាច់ខ្លួនចេញពីខ្មែរក្រហម ហើយមករួមរស់នៅក្នុងសង្គមជាតិវិញ។

(៤) អនុវត្តយុទ្ធវិធី DIFID ដើម្បីគោលដៅសន្តិភាពនិងបង្រួបបង្រួមជាតិ

ពិតមែនហើយ មិនមែនជាការហួសហេតុពេកទេ ដែលយើងខ្ញុំប្រើយុទ្ធវិធី ៥តួអក្សរ គឺ DIFID … មានន័យថា បំបែក, ឯកោ, បញ្ចប់, សមាហរណកម្ម, និងអភិវឌ្ឍ។ បើយើងមិនបំបែក តើខ្មែរក្រហមសុខចិត្តឯកោទេ? បើមេខ្មែរក្រហមមិនឯកោ គេនៅតែប្រើកូនទាហានរបស់គេប្រយុទ្ធប្រឆាំងនឹងយើង។ ខ្ញុំគិតថា វាមិនហួសហេតុពេកទេ ដែលយើងត្រូវធ្វើកិច្ចការនេះដើម្បីគោលដៅសន្តិភាព និងការបង្រួបបង្រួមជាតិ។ នៅលើពិភពលោកនេះ មិនទាន់មានប្រទេសណាមួយបញ្ចប់សង្រ្គាមតាមវិធីរបស់កម្ពុជាទេ។ ក្រោយការបញ្ចប់ផ្នែកខាងក្រោមហើយ ផ្នែកខាងលើមកចុះចូលដល់ផ្ទះនាយករដ្ឋមន្រ្តី និយាយជាភាសាអង់គ្លេស DIFID គឺDivide, Isolate, Finish, Integrate និង Development។ ៥ តួអក្សរនេះដែលយើងខ្ញុំយកមកអនុវត្ត។ ដើម្បីសម្រេចគោលដៅ យើងត្រូវមានវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហា។ ប៉ុន្តែបទពិសោធន៍របស់កម្ពុជាមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបទពិសោធនៅប្រទេសផ្សេង ប៉ុន្តែអាចគួបផ្សំទៅតាមស្ថានការណ៍ជាក់ស្តែង​។ យើងខ្ញុំពុំមានទ្រឹស្តីដែលចេញពីអ្នកណាមកទេ ប៉ុន្តែគឺជាទ្រឹស្តីដែលបានបង្កើតដោយកម្ពុជាខ្លួនឯង និងស្មោះស្ម័គ្រចូលរួមអនុវត្តដោយប្រជាជនកម្ពុជាខ្លួនឯង ដែលយើងខ្ញុំហៅថាជាប្រតិបត្តិករ។ មិនមែនមានតែ ហ៊ុន សែន ម្នាក់នោះទេ។ មាន ទៀ បាញ់ មាន ស ខេង ឬក៏ទាំងអស់គ្នា រហូតទៅដល់បងប្អូនអតីតខ្មែរក្រហម ឬអ្នកគាំទ្រចំពោះនយោបាយនេះ គឺសុទ្ធតែជាប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ។

[ចប់សេចក្ដីអធិប្បាយ៣]

ជាការពិត ទាំងនេះមិនមែនជាអាទិភាពតែមួយគត់របស់ខ្ញុំនោះទេ។ អាទិភាពផ្សេងទៀតរបស់ខ្ញុំ គឺការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ ដូចពាក្យដែលថា «គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ ហើយបើគ្មានការអភិវឌ្ឍ ក៏នឹងគ្មានសន្តិភាពដូចគ្នា»។ គ្មានប្រទេសណាមួយ បានស្គាល់ពីការឈឺចាប់ និងភាពរងទុក្ខពីការដាក់ទណ្ឌកម្ម និងការហ៊ុមព័ទ្ធជាងកម្ពុជានោះទេ។ អស់ជាច្រើនទសវត្សរ៍ បណ្តាប្រទេសដែលអះអាងថា ជាជើងឯកពិភពលោកនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្ររបបខ្មែរក្រហម ក្នុងការប្រឆាំងនឹងរាជរដ្ឋាភិបាលរបស់ខ្ញុំ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្សត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់។ ជាក់ស្តែង បដិវត្តន៍ពណ៌មួយត្រូវបានប៉ុនប៉ងធ្វើឡើង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

[ផ្ដើមសេចក្ដីអធិប្បាយ៤]

(៥) ប្រើប្រាស់គ្រប់វិធានការទប់ស្កាត់បដិវត្តន៍ពណ៌ មិនឱ្យប្រទេសបែកបាក់សាជាថ្មី

យប់ម៉ិញ ក្នុងការប្រជុំគណៈអចិន្រ្តៃយ៍ ខ្ញុំក៏បានលើកពីបទពិសោធនៃបដិវត្តន៍ពណ៌ដែរ។ បដិវត្តន៍ពណ៌អាចធ្វើបាន។ ថ្មីៗ នេះ គេបានធ្វើនៅប្រទេសបង់ក្លាដែស ហើយគេចង់មកបំផ្លាញនៅកម្ពុជា។ ក៏ប៉ុន្តែ គេត្រូវទទួលស្គាល់ថា នៅទីនេះយើងខ្ញុំបានស្គាល់វិធីសាស្រ្តនៃក្រុមបដិវត្តន៍ពណ៌រួចហើយ។ ពួកគេមិនធ្វើរដ្ឋប្រហារផ្តួលរំលំទៀតទេ។ មិនគាំទ្រការផ្តួលរំលំតាមបែបរដ្ឋប្រហារទេ ប៉ុន្តែគេប្រើបដិវត្តន៍ពណ៌ជំនួសវិញ តាមរយៈហ្វូងមនុស្សដើម្បីផ្តួលរំលំ។ មុនដំបូង គេត្រូវធ្វើអព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ សម្រាប់យើងខ្ញុំនៅទីនេះ ដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌ អនុញ្ញាតឲ្យមានកាអព្យាក្រឹត្យរវាងបក្សនយោបាយ និងបក្សនយោបាយ ប៉ុន្តែរវាងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលជាឧបករណ៍របស់រដ្ឋ មិនអាចអព្យាក្រឹត្យបានទេ ដូច្នេះ គេក៏មិនអាចធ្វើអ្វីយើងបានដែរ យើងត្រូវឈ្លាសវៃនៅក្នុងការគ្រប់គ្រងស្ថានការណ៍ ព្រោះវាមានតម្លៃបំផុត បើមិនដូច្នោះទេ ឈាមនឹងត្រូវហូរ ប្រទេសនឹងត្រូវបែកបាក់សាជាថ្មីម្តងទៀត។ ដូច្នេះ យើងមិនញញើតដៃនឹងប្រើប្រាស់វិធានការទាំងឡាយ ដើម្បីទប់ស្កាត់នូវបដិវត្តន៍ពណ៌នោះទេ

[ចប់សេចក្ដីអធិប្បាយ៤]

ខ្ញុំ​មិន​ដែលភ្លេចនោះទេ ក្នុង​ការ​រម្លឹក​ប្រទេស​ដែល​ហៅ​ខ្លួន​ឯង​ថា​ ជាប្រទេស​ប្រជាធិបតេយ្យ ​កុំ​ឱ្យសាងកំហុស ជាលើក​ទីបី​មក​លើ​កម្ពុជា។ លើកទីមួយ គឺនៅពេលដែលពួកគេគាំទ្ររបប លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៧០។ បន្ទាប់មក កំហុសទីពីរ គឺនៅពេលដែលពួកគេទទួលស្គាល់របបខ្មែរក្រហម ហើយអនុញ្ញាតឱ្យរបបនេះកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ អស់រយៈពេល ១២ឆ្នាំ។

[ផ្ដើមសេចក្ដីអធិប្បាយ៥]

(៦) «កុំសាងកំហុសលើកទី៣ នៅកម្ពុជា ទុកឲ្យពួកខ្ញុំបានទទួលសេចក្ដីសុខ និងកសាងប្រទេស»

នេះគឺជាការគួរឲ្យសោកស្តាយ។ ពួកអ្នកប្រជាធិបតេយ្យអះអាងថា គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប៉ុន្តែបែរជាគាំទ្ររដ្ឋប្រហារ ១៨ មីនា ១៩៧០។ តើមានន័យថាម៉េច? ប្រទេសដែលអះអាងថាគោ​រព​សិទ្ធិមនុស្ស ប៉ុន្តែបែរជាគាំទ្រអាសនៈពួកខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។ តើមានន័យថាម៉េច? ដូច្នេះ យើងតែងតែដាស់តឿនគេថា «កុំកសាងកំហុសលើកទី ៣ នៅកម្ពុជា ទុកឲ្យពួកខ្ញុំបានទទួលសេចក្តីសុខ និងកសាងប្រទេស»។ បើទោះបីគេគោរពមិនគោរព ប៉ុន្តែយើងខ្ញុំត្រូវមានការទទួលខុសត្រូវខ្លួនឯងទៅលើការគ្រប់គ្រងស្ថានការណ៍នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីធានាការអភិវឌ្ឍទៅមុខទៀត។

[ចប់សេចក្ដីអធិប្បាយ៥]

ដោយឡែក ចំពោះចក្ខុវិស័យរបស់ខ្ញុំលើសន្តិភាពនៅក្នុងតំបន់ និងសកលវិញ កម្ពុជាពិតជាជឿជាក់យ៉ាងមុតមាំលើការថែរក្សាឱ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើបទដ្ឋានដែលទទួលស្គាល់ជាសកល។ ការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក គឺជាមាគ៌ាដ៏វែងឆ្ងាយ ក្នុងការធានាឱ្យបានថា សាមគ្គីភាពអន្តរជាតិ ភាពសុខដុមរមនា និងសន្តិសហវិជ្ជមានរវាងប្រជាជាតិ និងប្រជាជាតិ ដែលយើងត្រូវថែរក្សា។

ខ្ញុំ​ដឹងច្បាស់ថា ​ពិភពលោក​របស់​យើង​ពឹងអាស្រ័យ​ និងមានទំនាក់ទំនង​គ្នា​ទៅវិញទៅមក ហើយ​ខ្ញុំ​ក៏​ជឿជាក់​ដែរ​ថា​ សន្តិភាព ​និង​សន្តិសុខ​ក៏​ដូច្នោះ​ដែរ។ នៅត្រង់ចំណុចនេះ ​ខ្ញុំ​សូម​គូសបញ្ជាក់​ថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល រួមទាំង​មេដឹកនាំ​គណបក្សនយោ​បាយ​គ្រប់រូប មិនគួរ​មើលរំលងតម្លៃនៃសន្តិភាពនោះទេ​។ យើងត្រូវតែខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកមូលដ្ឋានរួមជាចំណុចចាប់ផ្តើម មុននឹងឈានចូលដល់តុចរចា ក្នុងគោលបំណងបង្រួមភាពខុសគ្នារបស់យើង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធី។

ក្នុងន័យដូចថ្លែងខាងលើ និងដោយយោងលើស្មារតីនៃធម្មនុញ្ញ ICAPP ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសនៃមហាសន្និបាត ICAPP លើកទី១២ ខ្ញុំសូមជូនពរឱ្យកិច្ចពិភាក្សារបស់មហាសន្និបាតនេះ ប្រព្រឹត្តទៅប្រកប​ដោយផ្លែផ្កា និងសម្រេចបាននូវលទ្ធផលយ៉ាងត្រចះត្រចង់។

ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នា៕

]]>
https://pressocm.gov.kh/archives/104689/feed 0
សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និង ថាមពល https://pressocm.gov.kh/archives/105578 https://pressocm.gov.kh/archives/105578#respond Thu, 21 Nov 2024 15:48:32 +0000 https://pressocm.gov.kh/?p=105578


CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;
ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានា ប្រចាំកម្ពុជា;
គណៈធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍ និងអង្គពិធីទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និង ថាមពល» ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងភាតរភាពការងារ និង ជាយន្តការដ៏ចាំបាច់មួយ សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ស្វែងយល់ស៊ីជម្រៅ អំពីវឌ្ឍនភាព, បញ្ហាប្រឈម និង ជម្រើសដំណោះស្រាយ ដើម្បីលើកកម្ពស់អភិបាលកិច្ច, សមត្ថភាព និង គុណភាព ស្ថាប័ន ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

ផ្អែកតាមរបាយការណ៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាង ១ ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា កន្លងទៅនេះ និង សូមឆ្លៀតឱកាសនេះ កោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ និង ការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការទាំងអស់នៃក្រសួងរ៉ែ និងថាមពល លើការគ្រប់គ្រង និង អភិវឌ្ឍវិស័យរ៉ែ វិស័យប្រេងកាត និងវិស័យថាមពល។

ក្រសួងរ៉ែ និងថាមពលមានអាណត្តិកិច្ចលើវិស័យស្នូលចំនួន ៣ គឺ វិស័យរ៉ែ  វិស័យប្រេងកាត និង វិស័យ​ថាមពល ។ វិស័យស្នូលទាំង ៣ នេះ បានដើរតួនាទីសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និង ធ្វើពិពិធកម្មសេដ្ឋកិច្ច, លើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និង ទាក់ទាញការវិនិយោគពីវិនិយោគិនក្នុងស្រុក និងពីបរទេស។ ស្របតាមនេះ ខ្ញុំសូមផ្ដល់ការចាប់អារម្មណ៍អំពីវឌ្ឍនភាពជាបឋមអំពីវិស័យរ៉ែ ដូចតទៅ ៖

ទី១. បរិយាកាសធុរកិច្ចក្នុងវិស័យរ៉ែត្រូវបានកែលម្អ តាមរយៈ៖ ការកាត់បន្ថយការិយាធិបតេយ្យឱ្យបានកាន់តែសាមញ្ញ និង ឆាប់រហ័ស ការសម្រួលនីតិវិធីឱ្យបានកាន់តែងាយស្រួល និង ការលុបបំបាត់ភាពស្មុគស្មាញសម្រាប់ធុរជន។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) វិស័យថ្មអារ ជាដំណោះស្រាយទីមួយប្រកបដោយផ្លែផ្កាក្នុងតំណែងនាយករដ្ឋមន្រ្តី

អនុញ្ញាតឲ្យខ្ញុំសូមកោតសរសើរឯកឧត្ដម កែវ រតនៈ ក៏ដូចជាមន្រ្តីក្រសួងរ៉ែ និងថាមពល ចំពោះវិស័យថ្មអារដែល​បានលើកអម្បាញ់មិញនេះ។ ធម្មតាយើង​ចាំអ្វីដែលកើតមុនគេ​ និងអ្វីដែលកើតក្រោយគេ។ ឯកណ្ដាលនេះ ចាំមិនបាន។ វិស័យថ្មអារនេះ គឺជាដំណោះស្រាយទីមួយរបស់ខ្ញុំ នៅក្នុងអាណត្តិជានាយករដ្ឋមន្រ្តី ដែលទទួលលទ្ធ​​ផលជាផ្លែផ្កា។ កាលពីខែកញ្ញា ឆ្នាំ២០២៣ ខ្ញុំចាំ ខ្ញុំទៅចូលពិធីពិព័រណ៍នៅណាននីង។ ពេលនោះមានការដាក់តាំងពិព័រណ៍ ហើយមានស្តង់មួយដែលមានថ្មអារកម្ពុជា បង្ហាញពីសក្ដានុពល។ ជិតចប់ ប្អូនស្រីម្នាក់ ដែលឥឡូវបានបញ្ជាក់មកថា ជាកូនឧកញ៉ា ឡេង ប្ញទ្ធី ខ្សិបប្រាប់ខ្ញុំថា “សម្ដេចជួយផង វិស័យថ្មអារមានបញ្ហាប្រឈមអាចបិទ។ រោងចក្របិទបណ្ដើរៗ”។ ខ្ញុំសួរថាមូលហេតុអី? គាត់ថា “បញ្ហាមានច្រើន ក្រោយកូវីដ-១៩ផងអីផង ប៉ុន្តែ បញ្ហាប្រឈមមួយចំនួនគឺរឿងអាករ។ អត្រារបស់យើងរាងខ្ពស់ បូកជាមួយនឹងការស្មុគស្មាញមួយចំនួនទៀត”។ សូមអរគុណឯកឧត្ដម កើត រិទ្ធិ ផងដែរ ដែលមុននឹងចេញទៅគាត់ក៏ធ្លាប់មកជួបខ្ញុំ។ ខ្ញុំចូលចិត្តឲ្យស្រាវជ្រាវ។ របាយការណ៍ជាផ្លូវការមួយ តែខ្ញុំឲ្យស្រាវជ្រាវក្រៅផ្លូវការ។ ពេលខ្លះខ្ញុំជួបដាច់ដោយឡែកចង់ដឹងរឿង។ ជួនកាលរឿងតូចៗនេះ វាធ្វើឲ្យដួលរឿងធំៗ។ រឿងមួយពីរតូចៗ វាធ្វើឲ្យដួលវិស័យ។

(២) ការកាត់អាករ ធ្វើអោយវិស័យថ្មអាររីកចំរើនបួនដង និងមានកំណើនសួយសារ

ត្រឡប់មកវិញ ខ្ញុំបានបង្កើតគណៈកម្មការមួយប្រគល់ភារកិច្ចជូនឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបានចាត់តាំងឯកឧត្ដម កែវ រតនៈ ជាប្រធានយន្តការគណៈកម្មការដឹកនាំពិភាក្សាជាបន្ទាន់។ ការចរចាគ្នាខ្លាំង គឺការទម្លាក់អត្រាអាករ។ ខ្ញុំបានសម្រេច​ថាកាត់ចោលទៅ បើវាធ្វើឲ្យវិស័យហ្នឹងដួល។ យើងអត់បានអីទេ។ អញ្ចឹងហើយបានជាកន្លែងខ្លះដូចជាទម្លាក់អាករមកសូន្យ កន្លែងខ្លះដូចទាបច្រើនមែនទែន។ គយត្រូវការពារ ព្រោះគាត់ទទួលភារកិច្ចក្នុងការទទួលចំណូល។ បើអត់បានចំណូល ស្ថាប័នផ្សេងៗមានអីចាយ​។ ភារកិច្ចត្រូវតែធ្វើ។ ត្រូវអារកាត់ពីនាយករដ្ឋមន្រ្តី។ ខ្ញុំបានឯកភាពឲ្យធ្វើ។ ឥឡូវ បើតាមរបាយការណ៍ សន្ទុះនៃការរីកចម្រើនវិស័យថ្មអារប្រែពីប៊ិះរលំទៅកំណើនក្នុងមួយឆ្នាំនេះ ៤ដង មិនមែនកើនមួយជាពីរ មួយជាមួយកន្លះទេ។ មួយគុណនឹងបួន។ ពីខែ៩ ឆ្នាំ២០២៣ មកខែ៩ ឆ្នាំ២០២៤ តាមរបាយការណ៍របស់ក្រសួង ហើយសួយសារក៏កើន។ ប្រៀបបីដូចជាដកពីហោប៉ៅឆ្វេងដាក់ហោ​ប៉ៅ​ស្ដាំ។ អញ្ចឹង សម្រាប់ខ្ញុំ នេះគឺជាបទពិសោធមួយដែលចងចាំ ហើយត្រូវធានានិរន្តរភាព។ គន្លឹះចងចាំមិនមែនដោយ​សារវាជោគជ័យនៃការដោះស្រាយមួយរបស់ខ្ញុំនៅដំបូងអាណត្តិនោះទេ។ រដ្ឋាភិបាលថ្មីបង្កើត ថ្ងៃ២២ ខែ៩ ពីខែ៨មកជិតមួយខែ ខ្ញុំបានចេញទៅជួប និងចាប់ផ្ដើមដោះរឿងនេះមុនគេ។ អ្វីដែលឲ្យខ្ញុំចាប់អារម្មណ៍រឿងថ្មអារនេះ គឺវាជាគំរូនៃការដោះស្រាយ។

(៣) កត្តា ៤ ដែលធ្វើឲ្យការដោះស្រាយវិស័យថ្មអារបានជោគជ័យ

ខ្ញុំសង្ឃឹមថា ទៅថ្ងៃមុខនឹងអាចដោះស្រាយវិស័យផ្សេងទៀត។ ដោយសារអី? កត្តា​គន្លឹះមិនមែនលើរឿងទម្លាក់អាករទេ។ ទម្លាក់អាករគឺជាផ្នែកមួយ ប៉ុន្តែគឺការអនុវត្ត។ ខ្ញុំចាប់អារម្មណ៍លើកត្តា ៤ ដែលធ្វើឲ្យជោគជ័យ។ កត្តាទី១ គឺហ៊ានវះកាត់។ សុខចិត្តធ្លាយហោប៉ៅខាងក្រោយ។ យើងប្រថុយប្រថាន។ ដាក់វិធានការហើយ តែយើងមិនទាន់ប្រាកដថានឹងដើរឡើងវិញទេ។ អញ្ចឹងអាចទន្សាយក៏រួចត្រីរ៉ស់ក៏រួច។ តែបើយើងមិនហ៊ានធ្វើ អាចបញ្ហា។ ប៉ុន្តែ គន្លឹះដែលជោគជ័យធំនៅនឹងកត្តា ៣ទៀត។ កត្តាទី២ គឺយើងមានយន្តការច្បាស់លាស់ ម៉ឺងម៉ាត់ តាមដាន អនុវត្ត និងជួយជំរុញការអនុវត្ត។ យើងបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដែលមានឯកឧត្ដម ​កែវ រតនៈ ដឹកនាំ មានគយមានអីតាមដោះស្រាយបញ្ហាជាប់។ កត្តាទី៣ គឺមន្រ្តីទាំងអស់ត្រូវអនុវត្តដោយស្មោះត្រង់ មិនបង្កើតបន្ទុកទៅលើវិស័យនេះ។ បើសិនជាយើងដោះតែអត្រាគយ តែបើសិនជាមន្រ្តីពាក់ព័ន្ធផ្សេងទៀតបង្កើតបន្ទុក ក៏ធ្វើឲ្យគាត់ដួលដែរ​។ វាមានក្នុងក្រៅ។ និយាយឲ្យច្បាស់។ កាត់ខាងក្រៅ ដោះខាងក្នុង ទាំងពីរធ្វើឲ្យជារួមវាអស់។ អញ្ចឹងការចូលរួមដោយស្មោះត្រង់របស់មន្រ្តី​អនុវត្តភារកិច្ចបានត្រឹមត្រូវ ជួយទៅដល់វិស័យឯកជន ដោយមិនបង្កើតបន្ទុកចាំបាច់បន្ថែមទៀតទៅលើវិស័យ។ ទោះបីជាយើងដូរប្រព័ន្ធ ដូរបែបបទក៏ដោយ បើដល់ពេលទៅអនុវត្ត នៅតែមិនទាន់រលូន វាក៏នៅតែមានបញ្ហាដូចតែគ្នាដែរ។ ឯកត្តាទី៤ គឺវិស័យឯកជនផ្ទាល់តែម្ដង ត្រូវមានការចូលរួមដោយស្មោះ និងស្រុះគ្នារបស់វិស័យឯកជន។ បើវិស័យឯកជនជាក្រុមហ៊ុនទាំងអស់អត់ស្រុះគ្នា រវល់តែកាប់ចាក់ លេងល្បិចដាក់គ្នា អត់ត្រង់នឹងគ្នា ធ្វើការមិនកើត។ ត្រូវមានភាពទៀងត្រង់ជាមួយរដ្ឋ បង់ពន្ធអោយបានគ្រប់។ វិស័យថ្មអារបានដើរតួនាទីនេះ។​

(៤) រដ្ឋផ្ដល់គោលការណ៍ មន្រ្តីអនុវត្តត្រឹមត្រូវ វិស័យឯកជនរួមគ្នាធ្វើ នាំមកនូវស្ថានភាពជាតិខ្មែរឈ្នះ

នេះហើយជាគំរូដែលចង់ឃើញវិស័យផ្សេងៗទៀត បានន័យថាវិស័យឯកជនក្នុងវិស័យថ្មអារស្រុះគ្នា ឯកភាពគ្នាជាក្រុមមួយ។ កុំឯកភាពគ្នាហើយ ទៅរកវិធីប៉ែងជើងគ្នា។ សូមធ្វើការត្រង់ជាមួយនឹងរដ្ឋាភិបាល។ អញ្ចឹងរដ្ឋាភិបាលដោះស្រាយបញ្ហា ដោះស្រាយបញ្ហាស្មុគស្មាញ តម្រង់ទិសនៃការអនុវត្តបានប្រសិទ្ធភាព ហើយវិស័យឯកជនដើរតួនាទី។ ខ្ញុំតែងតែនិយាយ ភាពជាដៃគូរវាងវិស័យឯកជន(និងរដ្ឋ) ជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ។ ជួយធ្វើ បានន័យថា រួមគ្នា ឯកភាពគ្នា អ្នកណាធ្វើខុសអី កែខ្លួនឯងទៅ កុំឲ្យចាំបាច់ពិបាករដ្ឋទៅចាប់ ឯកភាពគ្នាធ្វើហើយ ស្រុះគ្នាធ្វើ។ ក្នុងវិស័យថ្មអារនេះ ពិតណាស់ថាមិនបាន ១០០% ទេ ប៉ុន្តែអ្វីដែលយើងធ្វើគឺល្អច្រើនបំផុត ហើយជាគំរូមួយដែលខ្ញុំគិតថាបើវិស័យផ្សេងៗទៀតជាច្រើនធ្វើដូចគ្នា ខ្ញុំគិតថាយើងមិនពិបាក។ រដ្ឋផ្ដល់ឲ្យនូវគោលការណ៍ មន្រ្តីអនុវត្តត្រឹមត្រូវ មិនបង្កើតបន្ទុកបន្ថែម វិស័យឯកជនរួមគ្នាធ្វើ ឯកភាពគ្នាតាមគោលការណ៍ ស្មោះជាមួយគ្នា ធ្វើជាមួយគ្នាបានយូរអង្វែង ទាំងវិស័យឯកជនក៏រីកចម្រើន ១គុណនឹង៤ រដ្ឋសួយសារក៏កើន ហ្នឹងដែលខ្ញុំចង់បាន។ ឈ្នះឈ្នះ។ សំខាន់បំផុតជាតិខ្មែរឈ្នះ។ មិនត្រឹមតែបានចំណូលច្រើនទេ តែប្រព័ន្ធការងារ ការគោរពគ្នា តម្លាភាពនៃការធ្វើការ … ខ្ញុំថា វិស័យថ្មអារគឺជាវិស័យមួយ ប្រហែលជាអាចងាយស្រួល(អនុវត្ត)ដោយ​សារមិនមានក្រុមហ៊ុនច្រើន ប៉ុន្តែខ្ញុំថាបើមានឆន្ទៈ ចង់សមាជិករាប់ពាន់ក៏ធ្វើបានដែរ វាអត់អាស្រ័យទៅលើសមា​ជិកតិចឬ​ច្រើនទេ តែអាស្រ័យទៅលើឆន្ទៈ និងការឯកភាពគ្នាក្នុងការធ្វើ។

(៥) វិស័យថ្មអារមានបញ្ហាអ្វី សូមរាយការណ៍ជាការងារបន្ទាន់ត្រង់មកនាយករដ្ឋមន្ត្រី

អញ្ចឹង រដ្ឋ និងឯកជន ជាដៃគូជំរុញការវិនិយោគ ជំរុញកំណើនសេដ្ឋកិច្ច ដែលវិស័យថ្មអារនេះដែលខ្ញុំអាចថាជាមោទនភាពរបស់ខ្ញុំមួយ។ បើថ្ងៃក្រោយ ពេលចូលនិវត្តន៍ ខ្ញុំសរសេរសៀវភៅស្តីពីបទពិសោធន៍(នៃការដឹកនាំកនុងតំណែងជានាយករដ្ឋមន្ត្រី) ប្រហែលជាវិស័យថ្មអារជាវិស័យមួយដែលខ្ញុំចងចាំ។ ក្នុងចន្លោះពេលនេះ ខ្ញុំបានដោះច្រើន តែជោគជ័យដែលក្នុងរយៈពេលខ្លី មានកត្តាកំណត់ដូចជាយន្តការតាមដានត្រួតពិនិត្យ ជំរុញការអនុវត្ត ដើម្បីឲ្យច្បាស់លាស់ ធ្វើការហ្មត់ចត់ ភាពបត់បែន មន្រ្តីអនុវត្តឯកភាពគ្នាដោយស្មោះត្រង់ មិនបង្កើតបន្ទុកបន្ថែម វិស័យឯកជនរួមគ្នាដោយស្មោះត្រង់ធ្វើការជាមួយគ្នា។ មានបញ្ហា បើយើងដោះបែបនេះបាន មានដំណោះស្រាយលឿន ហើយបង្កើតនូវអ្វីដែលយើងចង់បាន។ ធ្វើម៉េចធានាយន្តការនេះកុំឲ្យដើរតែមួយឆ្នាំ ដោយឆ្នាំក្រោយមានបញ្ហាវិញ។ មានបញ្ហា ត្រូវរាយការណ៍ ហើយខ្ញុំនឹងទទួលជាការងារបន្ទាន់ត្រង់តែម្ដង។ មានរឿងអីទាក់ទងនឹងវិស័យថ្មអារ មកដល់ខ្ញុំភ្លាម។ ខ្ញុំថាជា Baby មួយដែលខ្ញុំចូលរួមក្នុងការជួយឲ្យសុខភាពកាន់តែល្អ តាំងពីគេមកខ្សិបខ្ញុំនៅណាននីង ថា “សម្ដេចអើយ! Baby ហ្នឹងជិតដាច់ខ្យល់ហើយ” ទៅជា Baby មួយដែលឡើងគីឡូ ៤ដង ក្នុងរយៈពេលមួយឆ្នាំ។ នេះគឺជាអ្វីដែលខ្ញុំចង់ឃើញ ហើយជាគំរូមួយធំ។ យើងអាចពិនិត្យមើលវិស័យផ្សេងៗទៀត កន្លែងណាដែលអាចធ្វើ យើងធ្វើ។ ខ្ញុំជឿថា វិស័យឯកជនរបស់យើងក៏អាចចូលរួមបាន​។ យើងបង្កើនអភិក្រម និងជំរុញកិច្ចការយន្តការបែបនេះឲ្យបានជោគជ័យ។

[ចប់សេចក្ដីអធិប្បាយ១]

ទី២. ចីរភាពនៃការប្រើប្រាស់ធនធានរ៉ែ ត្រូវបានធានា តាមរយៈវិធានការហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ។ ជាការពិត, ធនធានរ៉ែ គឺជាធនធានដែលមិនកកើតឡើងវិញ ក៏ប៉ុន្តែគ្រប់ប្រទេសក្នុងសកលលោកត្រូវការជាចាំបាច់ នូវការទាញយក និង ប្រើប្រាស់នូវធនធានរ៉ែ សម្រាប់ អភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ។ ប៉ុន្តែ អ្វីដែលជាគន្លឹះសំខាន់ គឺការទាញយកមកប្រើប្រាស់ឱ្យមានចីរភាព ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និង បរិស្ថាន, និង រក្សាបាននូវតុល្យភាពនៃការអភិរក្សធនធានធម្មជាតិ និង ទ្រព្យសម្បត្តិវប្បធម៌ ។ ដូច្នេះ,  ខ្ញុំគាំទ្រចំពោះគោលនយោបាយ និង វិធានការរបស់ក្រសួងរ៉ែ និង ថាមពល ដែលមិនអនុញ្ញាតឱ្យមានប្រតិបត្តិការធនធានរ៉ែនៅក្នុងតំបន់បេតិកភណ្ឌ, តំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និង តំបន់អភិរក្សមួយចំនួនផ្សេងទៀត ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(៦) បញ្ឈប់ការផ្ដល់/លុបចោលអាជ្ញាបណ្ណ និងបង្រួមប្រតិបត្តិការរុករករ៉ែក្នុងតំបន់អភិរក្សព្រៃឡង់ និងកំពត ហើយមិនអនុញ្ញាតឱ្យនាំចេញផលិតផលរ៉ែថ្មសំណង់

កិច្ចការងារនេះ មិនមែនត្រឹមតែនិយាយទេ។ ខ្ញុំបានផ្ដល់គោលការណ៍ ឯកភាពឲ្យអនុវត្ដក្នុងរយៈពេល​ប៉ុន្មានខែនេះ តាំងពីរាជរដ្ឋាភិបាលកើត។ ទី១ ខ្ញុំបានឲ្យបញ្ឈប់ផ្ដល់អាជ្ញាបណ្ណរ៉ែថ្មីបន្ថែមក្នុងតំបន់អភិរក្ស​ព្រៃឡង់ ​កាលពីថ្ងៃ ២៤ វិច្ឆិកា ២០២៣។ បីខែក្រោយពីខ្ញុំទទួល(តំណែងជានាយករដ្ឋមន្រ្តី) ក៏បានចារឯកភាពបញ្ឈប់ការផ្ដល់រ៉ែ អាជ្ញាបណ្ណរុករករ៉ែអីផ្សេងៗក្នុងតំបន់ព្រៃឡង់។ តំបន់ដែលមានអាជ្ញាបណ្ណហើយឲ្យបង្រួម ព្រោះជួនកាលគាត់យកទៅទុកយូរ។ អោយពិនិត្យមើលកន្លែងណាអត់ចាំបាច់ ឲ្យបង្រួមប្រតិបត្ដិការ កុំយកទុកចោល ហើយធ្វើតាមក្របខណ្ឌ។ កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានសំរេចលុបចោលអាជ្ញាបណ្ណឧស្សាហកម្មធនធានរ៉ែថ្មកំបោរមួយ នៅខេត្តកំពត តាមការស្នើសុំ និងពិនិត្យយោបល់បច្ចេកទេសរបស់ក្រសួងរ៉ែ និងថាមពល ថាទុកទីតាំងនេះ ជាកន្លែងបដិបត្ដិសាសនា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌

ក្រសួងរ៉ែ និង ថាមពល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងធម្មការ និងសាសនា និង រដ្ឋបាលខេត្តកំពត ត្រូវចុះទៅប្រកាសនិងរៀបចំតំបន់ខាងលើនេះជាវិធានការប្រញាប់។ អាជ្ញាបណ្ណហ្នឹងយកទុកយូរណាស់ហើយៗ មិនទាន់ផុតសុពលភាពក៏ដោយឲ្យពិនិត្យវាយតម្លៃឡើងវិញ​ … កន្លែងនេះ អាចអភិរក្ស ហើយធ្វើទៅជាកន្លែងតំបន់បេតិកភណ្ឌ ព្រោះមានវត្ដមានអីនៅហ្នឹង។ រៀបអាហ្នឹង បង្វែរវាចេញពីកន្លែងដែលត្រូវយកថ្មកំបោរទៅជាតំបន់អេកូទេសចរណ៍ បង្កើតសហគមន៍ ហើយថែ​ទាំវាដើម្បីធានានូវចីរភាពរបស់យើង។

លើសពីនេះ ខ្ញុំក៏សូមប្រកាសបន្តគោលនយោបាយដ៏ត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ថាមិនអនុញ្ញាតឱ្យមានការនាំចេញនូវផលិតផលរ៉ែថ្មសំណង់ ដើម្បីរក្សាទុកសម្រាប់សេចក្ដីត្រូវការរបស់ប្រជាជាតិយើងទៅថ្ងៃក្រោយជាបន្តទៀត។ យើងត្រូវគិតគូវែងឆ្ងាយ។ ជាគោលនយោបាយត្រូវគិតពីបុរេសកម្ម។ អ្វីដែលជាតម្រូវការចំពោះមុខ ត្រូវមានតុល្យភាពជាមួយអ្វីដែលជាតម្រូវការរយៈពេលវែង។

[ចប់សេចក្ដីអធិប្បាយ២]

ទី៣. អភិបាលកិច្ចលើវិស័យរ៉ែ និងទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ ត្រូវបានចាត់វិធានការ និងដោះស្រាយប្រកបដោយប្រសិទ្ធភាព ។ ក្នុងនោះ ក្រៅពីការទាញយក និងប្រើប្រាស់ធនធានរ៉ែឱ្យមានចីរភាព ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គម, រាជរដ្ឋាភិបាល បានចាត់វិធានការលុបបំបាត់ និង ទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ និង ការប្រកួតប្រជែងមិនស្មើភាព និង ការយកចិត្តទុកដាក់ ដល់សហគមន៍មូលដ្ឋាន ដែលមានការដ្ឋានរ៉ែស្ថិតនៅ ។ ជាមួយនេះ ជាការកត់សម្គាល់ឃើញថា ក្រសួងស្ថាប័នសំខាន់ៗ នៃរាជរដ្ឋាភិបាលកម្ពុជាបានសហការយ៉ាងល្អ ពិសេស រវាងក្រសួងរ៉ែ និងថាមពល, អង្គភាពប្រឆាំងអំពើពុករលួយ, កងរាជអាវុធហត្ថផ្ទៃប្រទេស និង រដ្ឋបាលរាជធានី-ខេត្ត ដើម្បីទប់ស្កាត់ និង លុបបំបាត់សកម្មភាពរ៉ែអនាធិបតេយ្យ បានទាន់ពេលវេលា និង មានប្រសិទ្ធភាព ។  ការងារនេះ ជួយដល់កិច្ចខិតខំថែរក្សា ធនធានសម្បត្តិធម្មជាតិ ជំរុញដល់កំណើនចំណូលជាតិ លើកកម្ពស់ការប្រកួតប្រជែងស្មើភាពគ្នា ហើយក៏ចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន សង្គម និង លើកកម្ពស់សុវត្ថិភាព និង សុខុមាលភាពនិយោជិតកម្មករថែមទៀតផង ។

ទី៤. វិស័យរ៉ែបានផ្តល់ការងារជូនប្រជាពលរដ្ឋ និង ប្រមូលចំណូលចូលថវិកាជាតិ ដែលក្នុងនោះ ចំណូលរដ្ឋពីវិស័យរ៉ែ មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានចូលរួមចំណែកក្នុងថវិកាជាតិ (ជិត ៩០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ នេះ) ព្រមទាំង បានផ្តល់ការងារផ្ទាល់ក្នុងវិស័យរ៉ែនេះ ជូនប្រជាពលរដ្ឋជាង ១ ម៉ឺននាក់ ផងដែរ ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ ម្ចាស់អាជីវកម្មរ៉ែ ដែលបានយកចិត្តទុកដាក់លើសុវត្ថិភាព និង ជាពិសេស ការលើកកម្ពស់សុខុមាលភាពនិយោជិតកម្មករ ដែលបម្រើការងារនៅក្នុងការដ្ឋានរ៉ែរបស់ខ្លួន ហើយខ្ញុំក៏សូមអំពាវនាវឱ្យបន្តយកចិត្តទុកដាក់លើចំណុចនេះ ដោយគោរពតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាព និង ពិនិត្យលទ្ធភាពក្នុងការផ្ដល់ផលប្រយោជន៍ជូននិយោជិតកម្មករឱ្យបានកាន់តែច្រើនបន្ថែមទៀត ។

ទន្ទឹមនឹងសមិទ្ធផលទាំងនេះ, ដើម្បីជាការចូលរួមក្នុងការអភិវឌ្ឍវិស័យរ៉ែឱ្យកាន់តែមានការរីកចម្រើន ខ្ញុំសូមផ្ដល់នូវការលើកទឹកចិត្ត និង ណែនាំបន្ថែម ដូចខាងក្រោម ៖

ទី១. ក្រសួងរ៉ែ និង ថាមពលត្រូវបន្តរៀបចំសិក្សា ដោយសហការជាមួយដៃគូពាក់ព័ន្ធ  ឬ វិស័យឯកជន ដើម្បីចងក្រងផែនទីសក្ដានុពលធនធានរ៉ែ (Potential Mineral Map) និងជំរុញការសិក្សាស្រាវជ្រាវបន្ថែមទៀតលើរ៉ែកម្រ(Rare Earth) ក្នុងគោលដៅទាក់ទាញការវិនិយោគប​ន្ថែម ។ ជំរុញបញ្ចប់ការរៀបចំកំណត់តំបន់(Zoning) ដែលអាចធ្វើអាជីវកម្មរ៉ែសំណង់ឱ្យបានឆាប់ ដើម្បីកំណត់អំពីតម្រូវការ និងការផ្គត់ផ្គង់ផលិតផលរ៉ែសំណង់ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចូលរួមគាំទ្រក្នុងការកំណត់តំបន់នេះឱ្យបានល្អ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

(៧) សិក្សានិងរៀបចំតំបន់ដែលអាចយកថ្ម/ធនធានអី ដើម្បីបំរើអី ដោយអភិរក្សនិងអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា

កិច្ចការនេះ ខ្ញុំឯកភាព ហើយខ្ញុំក៏បានផ្ដល់គោលការណ៍ដល់ឯកឧត្តម កែវ រតនៈ។ ពិតណាស់ យើងត្រូវយករ៉ែសំណង់។ ពេល​ធ្វើផ្លូវមួយ យើងត្រូវការថ្ម។ ប៉ុន្ដែ មិនឲ្យតែធ្វើផ្លូវ ឲ្យតែមានភ្នំចេះតែវាយនោះទេ។ ពិតណាស់ វាជួយកាត់បន្ថយតំលៃនៃការធ្វើ ប៉ុន្ដែ(ក៏ត្រូវវាយ)តំលៃពីការខូចខាត។ កុំងាកទៅណាក៏ឃើញតែខ្ទេចដែរ។ សុខចិត្តឲ្យថ្លៃបន្ដិច​ចុះ ប៉ុន្ដែប្រមូលផ្ដុំទៅលើកន្លែងណាមួយ។ កុំឲ្យវាកញ្ឆិតកញ្ឆតគ្រប់កន្លែង។ បើយើងមិន​យកថ្មពីក្នុងប្រទេស មានតែទិញថ្មពីក្រៅប្រទេស។ វាថ្លៃ។ ប៉ុន្ដែត្រូវកំណត់ថា បើមួយផ្លូវជាតិលេខ ៥ហ្នឹង មានភ្នំប៉ុន្មានជាកន្លែងដែលត្រូវយកថ្ម ក្រុមហ៊ុនត្រូវយកថ្មយកពីកន្លែងហ្នឹងបានហើយ កុំផ្ដល់ license នៅកន្លែងផ្សេងទៀត។ អត់ចាំបាច់។ កុំឲ្យទៅកន្លែងណាផ្សេងដើម្បីកាត់បន្ថយថ្លៃ ដោយត្រូវតែវាយភ្នំកន្លែងនោះ។ ថ្លៃបន្ដិចចុះ។ ដឹកជញ្ជូនឆ្ងាយបន្ដិចចុះ ប៉ុន្ដែយើងក៏រួមដើម្បីការពារដោយចីរភាព។ ខ្ញុំបានផ្ដល់(គំនិត)ជាគោលការណ៍ ដែលបានជជែកជាមួយឯកឧត្តម កែវ រតនៈ តាំងពីដើម​ទីមក។ ជាគំនិតនិងការលើកឡើងរបស់ឯកឧត្តម កែវ រតនៈ ហើយខ្ញុំក៏គាំទ្រ។ ខ្ញុំឯកភាព។ យើងត្រូវយករ៉ែដើម្បីផល ប៉ុន្ដែយើងត្រូវគ្រប់គ្រងដូចចំណុចដែលខ្ញុំបានលើកឡើង។ បើយើងមិនយករ៉ែបម្រើឲ្យ​ការអភិវឌ្ឍប្រទេសជាតិ យើងត្រូវចំណាយទុនធំ ដោយពឹងផ្អែកការនាំចូលទាំងអស់។ អញ្ចឹង ការរៀបចំការគ្រប់គ្រងត្រូវធ្វើឲ្យបានល្អ កំណត់ឲ្យបានច្បាស់ កំណត់ zoning អោយហើយតែម្ដង។ ពេលដែលគេមកសួរ​ យើងអាចប្រាប់ភ្លាមថា យកនៅកន្លែងហ្នឹងអត់បានទេ។​ កុំ(គេ)មកសួរ ចាំខ្ញុំបញ្ជូន(មន្ដ្រី)ទៅសិក្សា ៣ខែ សិនបានឬអត់ ដាក់សំណើសិន។ សិក្សាឲ្យ​ហើយ តើតំបន់ណាដែលអាចយកថ្មបាន តំបន់ណាសំរាប់បំរើឲ្យផ្លូវប៉ុន្មាន។ តំបន់ណាធ្វើអី កន្លែងណាត្រូវយកធនធានអី ដើម្បីបំរើអី ឧទាហរណ៍។ កន្លែងណាដែលត្រូវការពារ​។ នេះដែលយើងត្រូវជំរុញការអភិវឌ្ឍដោយចីរភាព។ អភិរក្ស និងអភិវឌ្ឍ ត្រូវដើរជាមួយគ្នា អញ្ចឹងជាការងារដែលចំាបាច់។

[ចប់សេចក្ដីអធិប្បាយ៣]

ទី២.    ក្រសួងរ៉ែ និង ថាមពលត្រូវពិនិត្យមើលទីតាំងដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ដែលពុំមានសកម្មភាព ឬពុំមានសក្ដានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្វៀលចេញពីដែនអាជ្ញាបណ្ណធនធានរ៉ែ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]

ដាក់មកខ្ញុំ ក៏ខ្ញុំមិនស៊ីញ៉េដែរ។ អញ្ចឹង ការពារកន្លែងនេះ។ ខ្ញុំឯកភាព។ បើក្រសួងមិនស្នើ ខ្ញុំមិនស៊ីញ៉េ។ អត់​មានអ្នកណាដាក់ទេ។ អញ្ចឹងឯកភាពគ្នាខ្ញុំ និងឯកឧត្តមរដ្ឋមន្ដ្រី តំបន់ព្រៃឡង់អត់អោយចេញអាជ្ញាបណ្ណរុករករ៉ែអី ទៀតទេ។ ទុកចុះ។

[ចប់សេចក្ដីអធិប្បាយ៤]

ទី៣. ក្រសួងរ៉ែ និង ថាមពល ត្រូវពង្រឹងការកៀរគរចំណូល និង ទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្មរ៉ែដោយគ្មានសុចរិតភាព និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ ។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើការទប់ស្កាត់និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវរាល់សកម្មភាពរ៉ែអនាធិបតេយ្យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ទី៤. ក្រសួងរ៉ែ និង ថាមពល និង ស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងសុវត្ថិភាព និង លើកកម្ពស់សុខុមាលភាពនិយោជិតកម្មករ, ពង្រឹងការត្រួតពិនិត្យ, ការទិញ ការដឹកជញ្ជូន ការស្ដុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និង សារធាតុគីមីរបស់ការដ្ឋានអាជីវកម្មធនធានរ៉ែ ឱ្យបានម៉ឺងម៉ាត់ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]

(៨) កងរាជអាវុធហត្ថនិងកងនគរបាល ពង្រឹងការគ្រប់គ្រងជាតិផ្ទុះ សំរាប់វាយថ្មជាមួយក្រុមហ៊ុន

ខ្ញុំសូមឲ្យចាប់អារម្មណ៍លើកិច្ចការនេះ។ ថ្ងៃនេះមានឯកឧត្តម អគ្គបញ្ជាការ ឯកឧត្តម​ អគ្គស្នងការនគរបាលជាតិ​ ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថ ដែលបានមក។គឺការគ្រប់គ្រងជាតិផ្ទុះជាពិសេស គីបវាយថ្ម ដាច់ខាតត្រូវ​តែគ្រប់គ្រងឲ្យបាន។ នេះជាកិច្ចការដែលសំខាន់។ មានក្រម។ ទាំងការដឹកជញ្ជូន យើងមានហើយ។ បទបញ្ជារបស់យើង គោលការណ៍របស់រាជរដ្ឋាភិបាល ដំណើរត្រូវមានអាវុធហត្ថ ត្រូវមានប៉ូលីសអម​យ៉ាងណា។ ត្រូវពង្រឹងការអនុវត្ដនេះ។ ជាពិសេសនៅកន្លែងដាក់(បំផ្ទុះ)តែម្ដង។ ការវាយ(យកថ្ម)កន្លែងខ្លះ ដែលខ្ញុំបានចុះទៅ(ឃើញ) ឥឡូវប្រហែលជាកែហើយ កាលពីមុនគឺអត់មានទេ។ មានតែទូរឈើមួយគត់(ចាក់)សោរ Solex អត់មានមនុស្ស។ ត្រូវពង្រឹងជាមួយក្រុមហ៊ុន។ ហ្នឹងត្រូវធ្វើម៉េចឲ្យទទួលខុសត្រូវក្នុងការគ្រប់គ្រង។ បើមិនអញ្ចឹងទេ វាគ្រោះថ្នាក់។ (វាជា)សន្ដិសុខជាតិរបស់យើង។ ការដឹកជញ្ជូន ការទុកដាក់របស់យើង គឺសុំឲ្យក្រុមហ៊ុនឯកជនទាំងអស់សហការ ហើយគ្រប់គ្រងការងារ​នេះឲ្យបាន ទាំងការថែទាំនៅនឹងកន្លែង ក៏ដូចជាការដឹកជញ្ជូនផ្សេងៗ ដែលមានកងរាជអាវុធហត្ថ និងកងនគរបាលជាតិដើម្បីជួយក្នុងកិច្ចការនេះ។ ជាពិសេសជួយទៅពិនិត្យ ត្រួតពិនិត្យ ទៅមើលនៅតំបន់ទុកដាក់តែម្ដងនៅតាមក្រុមហ៊ុន​។​

[បញ្ចប់សេចក្ដីអធិប្បាយ៥]

ចំពោះវិស័យប្រេងកាតវិញ, ថ្វីត្បិតតែនិន្នាការសកល ការប្រើប្រាស់ប្រេងឥន្ធនៈមានការថយចុះ, ប៉ុន្តែ ប្រេងឥន្ធនៈនៅតែមានតួនាទីសំខាន់ ក្នុងតម្រូវការថាមពលនាពេលបច្ចុប្បន្ន ក៏ដូចអន្តរកាលឆ្ពោះទៅពេលអនាគត ។ សម្រាប់កម្ពុជា, រាជរដ្ឋាភិបាលបានបន្តធានាការផ្គត់ផ្គង់ប្រេង និង ឧស្ម័នឥន្ធនៈគ្រប់ប្រភេទឱ្យបានគ្រប់គ្រាន់ដើម្បីបម្រើឱ្យសេចក្ដីត្រូវការរបស់ប្រជាជន និងការអភិវឌ្ឍ ។ ទន្ទឹមនេះ ខ្ញុំសូមធ្វើចំណាប់អារម្មណ៍ ដូចខាងក្រោម ៖

ទី១. បញ្ហាសុវត្ថិភាព ៖ តាមរបាយការណ៍របស់ក្រសួងរ៉ែ និង ថាមពល ឃើញថា ក្រសួងកំពុងរៀបចំបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព ដើម្បីគ្រប់គ្រងសកម្មភាពអាជីវកម្មទាំងនៅតាមស្ថានីយប្រេង និង ឧស្ម័នឥន្ធនៈ, ទីតាំងស្តុក, ការដឹកជញ្ជូន និង ការរៀបចំប្រព័ន្ធផ្គត់ផ្គង់  និង ចែកចាយឧស្ម័នឥន្ធនៈក្នុងអគារ ។ ការងារនេះ មានភាពចាំបាច់ ដែលត្រូវបន្តយកចិត្តទុកដាក់ឱ្យអស់លទ្ធភាព ដោយសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៦]

(៩) គ្រប់គ្រងតាមអភិក្រមបុរេសកម្ម ជាជាងប្រតិកម្ម ចំពោះការប្រើប្រាស់ gas ជាចំហេះ

ចំណុចនេះ ខ្ញុំធ្លាប់បានលើក ហើយបានប្រគល់ភារកិច្ចឱ្យឯកឧត្តម សាយ សំអាល់ ជជែកជាមួយនឹងឯកឧត្តម កែវ រតនៈ រៀបចំក្រម បទដ្ឋានបច្ចេកទេសសុវត្ថិភាព ដើម្បីគ្រប់គ្រងការរៀបចំប្រព័ន្ធផ្គត់ផ្គង់ gas នៅតាមអគារ ព្រោះទៅថ្ងៃមុខ gas ដែលយើង(ប្រើប្រាស់មក)ចម្អិន វាមិនខុសពីម៉ាស៊ីនត្រជាក់ទេ។ ម៉ាស៊ីនត្រជាក់ ពីមុនចេញប្រភេទតូចៗ ដល់ពេលអគារកាន់តែទំនើប ចេញ central air ដាក់តែមួយ(ប្រើ)រួម។ gas ក៏មិនខុសគ្នាដែរ។ ឥឡូវ ខ្លះអាចទិញចង្ក្រាន ទិញម៉ាស៊ីនអីមកខ្លួនឯង ប៉ុន្តែទៅថ្ងៃមុខ សម្រាប់ខុនដូ អគារធំៗ ប្រហែលជារត់ទុយោ gas (ដោយមាន)ក្រុមហ៊ុនមួយផ្គត់ផ្គង់។ អញ្ចឹងត្រូវមានស្តង់ដារឱ្យច្បាស់ គ្រប់គ្រងឱ្យច្បាស់។ ហ្នឹងជាការងារនគរូបនីយកម្ម ជាមួយសំណង់ ជាមួយនឹងដែនដី។ ពេលតហើយ (បើមិនត្រួតពិនិត្យទេ អាចមាន)គ្រោះថ្នាក់។

(បើ)ធ្លាយម៉ាស៊ីនត្រជាក់ អត់គ្រោះថ្នាក់ទេ ប៉ុន្តែបើធ្លាយ gas ក្នុងអគារ (នឹង)មានបញ្ហា។ បើសិនជាអ្នកប្រតិបត្តិ អ្នកដែលទៅដំឡើង gas ហ្នឹង អត់ច្បាស់លាស់ទៀត គ្រោះថ្នាក់។ ធ្លាយទឹក យើងអាចដាប់ពិដាន ឬមួយ(ចោះ)រកឃើញ ប៉ុន្តែ(ឆ្លាយ) gas នេះ នៅសុខៗ អាចគ្រោះថ្នាក់ ឬមួយមានអណ្ដាតភ្លើងបន្តិចផ្ទុះភ្លាម។ នៅប្រទេសលោកខាងលិច ធ្លាប់មានករណីដែលផ្ទុះអគារតែម្ដង។ ផ្ទុះ gas ឆេះមួយជាន់អញ្ចឹងទៅ។ អញ្ចឹងត្រូវគិតលក្ខខណ្ឌនេះ។ ជាបុរេសកម្ម។ ខ្ញុំគិតមើល ចៀសមិនផុតទេ អ្វីដែលមាននៅប្រទេសផ្សេង យើងនឹងឈានទៅដល់។ ការប្រើប្រាស់ gas ជំនួសអគ្គិសនី ឬមួយជំនួសការដុតផ្សេងៗ នឹងមាន។ អញ្ចឹងត្រូវមានការគ្រប់គ្រង ត្រូវយកអភិក្រមបុរេសកម្ម ជាជាងប្រតិកម្ម កុំឱ្យមានសភាពការណ៍ហើយ បានចាប់ផ្ដើម(ទប់ស្កាត់) ឬចាប់ផ្ដើមកំណត់។ នេះជាកិច្ចការនៅក្នុងការគ្រប់គ្រងសុវត្ថិភាព។

[ចប់សេចក្ដីអធិប្បាយ៦]

ទី២. បញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ (OCA) ៖ សម្រាប់ការចរចារជាមួយប្រទេសថៃ ខ្ញុំសូមជម្រាបជូនថា ការចរចាត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក បែងចែកផលសេដ្ឋកិច្ច ដែលអាចទទួលយកបាន ជាពិសេស គឺ ការគោរពអធិបតេយ្យរបស់កម្ពុជាដែលមិនអាចខ្វះបាន ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជាបានទទួលការលើកទឹកចិត្ត និង ការគាំទ្រ ពីបណ្តាប្រទេសអន្តរជាតិធំៗ លើការអភិវឌ្ឍតំបន់ OCA នេះ ដូចជា សហរដ្ឋអាម៉េរិក បារាំង ជប៉ុន ចិន សហភាពអឺរ៉ុប និង ប្រទេសអង់គ្លេស ជាដើម ដើម្បីជាអត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និង ពិភពលោក ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៧]

(១០) ចរចាព្រំដែនសមុទ្រផ្អែកលើស្មារតីការពារផលប្រយោជន៍ជាតិរៀងៗ ខ្លួន

​ខ្ញុំសូមនិយាយបន្តិចទេ។ ព្រឹកមិញខ្ញុំនិយាយច្រើនហើយ។ រឿងទាមទារ និងការចងភ្ជាប់រឿងបច្ចេកទេស និង​សេ​ដ្ឋកិច្ចទៅនយោបាយពីមជ្ឈដ្ឋានក្រុមជ្រុលនិយមជ្រុល ទាំងនៅក្នុងប្រទេសជិតខាងយើង និងនិងនៅកម្ពុជា។ ខ្ញុំគ្រាន់តែចង់បញ្ជាក់រឿងនេះបន្តិច។ ទី១ ដែលមានការចោទថាមានការស៊ុមគ្រលំគ្នាដើម្បីបានផលប្រយោជន៍រវាងគ្រួសារសម្ដេចតេជោ និងគ្រួសារឯកឧត្តម ថាក់ស៊ីន គឺគ្មានទេ។ កិច្ចការនេះ គ្មានធ្វើអីស្ងាត់ទេ។ កាលពីទស្សនកិច្ចផ្លូវ​​ការ ខ្ញុំបានប្រ​កាសជាមួយឯកឧត្តម អតីតនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បញ្ជាក់ជំហរនៅសន្និ​សីទសារព័ត៌មានថា “យើងពិភាក្សាគ្នា”។ ក៏​មិនមែនរឿងថ្មីដែរ។ យើងបានចរចាគ្នា តាំងពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០១ ហើយបានចេញ MOU និងបានចរចាគ្នាបន្តមកទៀតដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហើយក៏គ្មានការបោះបង់សិទ្ធចរចាព្រំដែននោះដែរ។ រឿងព្រំដែន គណៈកម្មការចរចាព្រំដែន រឿងសេដ្ឋកិច្ចយើងចរចារឿងសេដ្ឋកិច្ច ដើម្បីចែកផលគ្នា

ថ្ងៃមុន បាននិយាយលេងជាមួយខាងភាគីមិត្ត។ គាត់ថា “បើសិនជាទុកយូរបន្តិចទៀត ហ្គាសនឹងអស់តម្លៃ ព្រោះគេទៅ EV អស់ហើយ”។ ប៉ុន្តែ សម្រាប់សន្តិសុខថាមពល ក៏ដូចជាការជួយជំរុញសេដ្ឋកិច្ច (វានៅមាន)ផលច្រើនណាស់។ យើងអាចទាញយកមកប្រើប្រាស់ចែករំលែក រវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍ប្រជាជន។ ​គ្រួ​សារសម្ដេចតេជោ គ្រួសារឯកឧត្តម ថាក់ស៊ីន មិនអាចនឹងយករាប់រយពាន់លានបារ៉ែលទៅដាក់នៅឯណាទេ។ គឺមានតែយកមកជួយធ្វើឱ្យថ្លៃហ្គាសក្នុងប្រទេសចុះថោកសំរាប់ប្រជាពលរដ្ឋ។ យកមកធ្វើជា petrol chemical បង្កើតឧស្សាហកម្ម អីផ្សេងៗ ដែលអាចទាញបាន(ផលបន្ថែមទៀត)។ រឿងព្រំដែន រឿងចរចាអធិបតិយ្យ​ភាពទឹកដី គឺនៅបន្តធ្វើតាមយន្តការ។ ប៉ុន្តែ អ្នកនយោបាយរបស់យើងនៅក្រៅប្រទេសហ្នឹងពូកែណាស់។ បន្តិចៗ ក៏តាំងបបួលធ្វើបាតុកម្ម។ ឥឡូវបបួលបាតុកម្មទៀតហើយ។ ទៅប្ដឹង ICJ គេយកកោះយកអី។ គេ​ចរចាមិនទាន់ចប់ផង។ កំពុងតែចរចា។ ទុកអោយក្រុមការងារបច្ចេកទេសព្រំដែនចរចាដើម្បីផលប្រយោជន៍រៀងៗខ្លួន។ រកដំណោះស្រាយ។ កន្លែងហ្នឹង ពីមុនមកអត់ដែលមានអ្នកណាកំណត់ព្រំដែនទឹកទេ។ តាំងពីជំនាន់បារាំង។ ​គេកំណត់ព្រំដែនគោក។ យើងខំចរចា​បោះព្រំដែនដើម្បីថ្ងៃក្រោយប្រជាជនប្រ​ទេសទាំង២ អាចរស់នៅដឹងកន្លែងណាជាអធិបតិយ្យភាពរបស់កម្ពុជា កន្លែងណាជាអធិបតេយ្យភាពរបស់ថៃ កន្លែងណាដែលប្រជាជនអាចបើកច្រក​បង្កើនទំនាក់ទំនងគ្នា​បាន។ ព្រំដែនសមុទ្រ យើងចរចាផ្អែកទៅលើស្មារតី ការពារផលប្រយោជន៍ជាតិរៀងៗខ្លួន តែដំណោះស្រាយដើម្បីកុំឱ្យវានៅពំា​ត្រណោត។

រឿង OCA នេះ អត់មានរឿងអីដែលត្រូវធ្វើអោយបាត់ទឹកដីទេ។ សូមអ្នកនយោបាយខ្លះ កុំយករឿងនយោយបាយមកទំលាក់ចូលក្នុងរឿងបច្ចេកទេស។ គេដោះស្រាយព្រំដែន គឺផ្អែកទៅលើច្បាប់ និងបច្ចេកទេសព្រំដែន។ នៅពេលដែលយកនយោបាយមកឡូកឡំឡើងតាមហ្វេសប៊ុកតាមអី វាទៅជារឿងផ្សេង។ អ្នកនយោបាយធ្វើនយោ​បាយទៅ ទុកឱ្យអ្នកបច្ចេកទេសធ្វើការបច្ចេកទេស។ តែនយោបាយត្រូវមានព្រំដែន គិតពីផលប្រយោជន៍ជាតិ។ កុំបង្កើតទំនាស់ កុំបំផុសនាំប្រជាពលរដ្ឋទៅធ្វើអីដែលមានមិនការចាំបាច់ ​ហើយវាអត់ត្រូវសោះ។ រឿងព្រំដែនទឹកជាមួយ​ប្រទេសថៃ យើងនៅចរចា។ អត់ទាន់មានគោលការណ៍ឯកភាពថា អ្នកណាបាត់អីអ្នកមានអីនោះទេ។ ដែលមកចោទថាបាត់នេះបាត់នោះ អត់ត្រូវទេ។ យើងនៅចរចានៅឡើយ។ ទាល់តែ​ចុះ MOU ឬមួយកិច្ចព្រមព្រៀង (ទើបមានការ)ឯកភាពគ្នាថា​ ​យកព្រំកន្លែងណា។ ហ្នឹងបានទៅមើលជាក់ស្ដែងថា កន្លែងណាបាត់ កន្លែងណាសល់។ បើឥឡូវអត់ទាន់ឯកភាពគ្នាផង នៅបន្តចរចានៅឡើយ យើងទៅស្រែកយ៉ាងម៉េច​។ ទៅប្ដឹងអ្នកណា ប្ដឹងរឿងអី? ព្រឹកមិញ សម្ដេចតេជោមានប្រសាសន៍ថា “ដំបៅមិនឈឺ យកឈើឆ្កឹះ”

(១១) គ្មានជំរើសលើកប្រទេសចេញពីគ្នាទេ មានតែពង្រឹងកិច្ចសហប្រតិបត្តិការ

យើងការពារទឹកដី។ តែការស្រលាញ់ទឹកដីមិនតែអស់លោកទេ។ រដ្ឋាភិបាលក៏ស្រលាញ់ទឹកដីដែរ។ មន្ត្រីរបស់ខ្ញុំដែលចរចាអត់បាយអត់ទឹក មន្ត្រីរបស់ប្រទេសក្បែរព្រំដែនក៏សុទ្ធតែអ្នកស្រលាញ់ទឹកដីដូចគ្នា ការពារដើម្បីផលប្រយោជន៍រួម ដោះស្រាយបញ្ចប់រឿងអោយបានច្បាស់។ រាប់រយឆ្នាំមកនេះមិនដែលមាន។ យើងទុកអោយប្រ​ជា​ជនប្រទេសទាំងពីរមានផលប្រយោជន៍អាចរស់នៅ​​ជាមួយគ្នា។ យើងគ្មានជំរើសលើកប្រទេសចេញពីគ្នា យើងមានតែពង្រឹងកិច្ចសហប្រតិបត្តិការ។ ព្រឹកមិញខ្ញុំឱ្យគោលការណ៍ទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅចរចាដើម្បីយើងចរចាផ្លូវស្ទឹងបត់។ យើងចរចាមក។ បន្តិចទៀតយើងបង្កើតច្រកហ្នឹង ដោយសារទំនិញចេញចូលតាមច្រកប៉ោយប៉ែតរាងធ្ងន់។ ឥឡូវយើងបង្កើតច្រកស្ទឹងបត់ជាមួយ បានណង ដើម្បីឱ្យ(លំហូរពាណិជ្ជកម្ម)ដើរទៀត។ ​​ហ្នឹងដែលហៅថាប្រតិបត្តិការ។ ប្រ​ទេសទាំងពីរ ប្រជាជនទាំង ២នៅជាមួយគ្នា។

ការដោះស្រាយត្រូវអនុវត្តាមគោលការណ៍អហិង្សា គោលការណ៍ច្បាប់ គោលការណ៍​​បច្ចេកទេស កុំបំផុសអោយប្រជាពលរដ្ឋស្អប់រដ្ឋាភិបាលផង​ យកទៅប្រឆាំងប្រទេសនេះ ប្រ​ឆាំងប្រទេសនោះ អោយប្រជាជនឈ្លោះគ្នា។ បច្ចុប្បន្ននេះងាយស្រួលដុត ដោយសារប្រជាជនម្នាក់ៗគាត់មាន(ការបារម្ភរឿងទឹកដី) តែគេពង្វក់គាត់មិនស្រួល គាត់យល់ខុស ឡើងហ្វេសប៊ុកជេរ។ ជេរតគ្នាចុះឡើង វាទៅជារឿង។ កន្លងទៅយើងឃើញហើយ។ រឿងខ្លះតូច​មួយសោះ។ គាត់តគ្នាទៅមក។ រឿងបវរកញ្ញារឿងអីអញ្ចឹងទៅ សឹងតែផ្ទុះប្រទេសនិងប្រទេស។ ​វាអត់ត្រូវ។ ងាយណាស់(ក្នុងការបាត់ទំនាក់ទំនងប្រទេសជិតខាង)។ អញ្ចឹងបានថា អ្នកនយោបាយដែលគិតពីផលប្រយោជន៍ជាតិ ត្រូវគិតពីអ្វីដែលខ្លួនធ្វើថាតើអាចធ្វើឱ្យប៉ះពាល់ដល់ផលប្រ​យោជន៍​ជាតិ(ដូចម្តេច)។ ស្រលាញ់ជាតិដូចគ្នាទេ។ វិធីសាស្ត្រធ្វើ គឺសុំឱ្យបងប្អូនមហាជនយើងចូលរួម ថាកុំយកបញ្ហារឿងបូរណភាពទឹកដីក្លាយទៅដាក់ម្ទេសដាក់ម្រេចដាក់អំបិលក្លាយទៅជារឿងនយោបាយ។ (ការទាញ)ចំ​ណេញពីរឿងនយោបាយ វាធ្វើឱ្យខាតប្រយោជន៍ជាតិជាធំ ធ្វើឱ្យបាត់បង់ទំនាក់ទំនងរវាងប្រទេសជិតខាងដោយមិនមានហេតុផល។

(១២) ផលសេដ្ឋកិច្ចដែលមិនប៉ះពាល់អធិបតេយ្យភាព បើអាចជជែកបាន ធ្វើដើម្បីប្រយោជន៍ប្រជាជនទាំងពីរ

សុទ្ធតែកើតពីការយល់ច្រឡំ។ ទុកអោយយន្តការផ្លូវការធ្វើការទៅ គឺយន្តការដែលបានឯកភាពគ្នា យន្តការព្រំដែននៃប្រទេសទាំង២ ចរចាគ្នាទៀតទៅ។ ព្រំដែនគោក យើងបោះបង្គោលបាន ៤២ និងបន្តចរចាដើម្បីកំណត់ការឯកភាពគ្នាលើបង្គោលប៉ុន្មានទៀត ដើម្បីយើងបញ្ចប់។ កន្លែងណាយើងឯកភាពគ្នាហើយ បើកព្រំដែនសេដ្ឋកិច្ចទៅ។ ព្រំដែន​សមុទ្រដែលមិនទាន់មានការឯកភាព យើងបន្តចរចាគ្នាទៀតទៅ។ ផលសេដ្ឋកិច្ចដែលមិនប៉ះពាល់អធិបតេយ្យភាព បើអាចជជែកបាន យើងធ្វើដើម្បីប្រយោជន៍ប្រជាជនយើងទាំងពីរ។ មិនមែនយកមកដាក់ក្នុងកុងខ្ញុំទេ យកមកដាក់កុងរបស់ជាតិ។ យើងមានគណៈកម្មការគ្រប់គ្រងដោយតម្លាភាព។ រឿងនេះមិនមែនជារឿងដែលត្រូវលួចចរចាដូចជីកកំណប់ទេ។ មិនខ្វះទេអ្នក​​បបួលខ្ញុំទៅជីកកំណប់។ ឱ្យតែជីក​ហ្នឹង គឺបបួលវាយកន្លែងធំៗ។ ថ្ងៃមុននៅបាត់ដំបង គេប្រាប់ថានៅក្រោមអីណា។ តិចខ្ញុំនិយាយចេញទៅគេទៅជីកមែន។ ខ្ញុំចាំ។ អ៊ំម្នាក់ហ្នឹងអោយតែមកហ្នឹង ដឹងតែរឿងហ្នឹង។ ជំនាន់ ប៉ុល ពត ទៅ ២០នាក់ សល់តែគាត់មួយ។ រឿងអញ្ចឹងទាំងអស់។ នៅព្រលានយន្តហោះដូចគ្នា ២០តោនក្រោមអគារហ្នឹង។ សល់តែគាត់មួយគត់។ ចេញមក​តែអញ្ចឹង។ បើនៅពោធិ៍សាត់ កន្លែងណាមួយនោះ ជីកឡើងចង់អស់ផ្លូវ។ ដល់អត់ឃើញថាមាសរត់ …។

​​​នេះគឺរឿងជាតិ។ ក្រុមហ៊ុនដែលវិនិយោគមិនមែនជាក្រុមហ៊ុនណា សុទ្ធតែក្រុមហ៊ុនមកពីបណ្ដាប្រទេសដូចអាមេរិក, អឺរ៉ុប ដែលចង់វិនិយោគ មានទៅលាក់ស្អីជិត។ ផលមកគឺប្រ​ជា​ពលរដ្ឋដឹងទាំងអស់គ្នា​ មិនមែនដើម្បីអ្នកណាៗ គឺយកមកដើម្បីបម្រើសេដ្ឋកិច្ចជួយជាតិរបស់យើង។ ប្រទេសព្រុយណេគេមានហ្គាសក្រោមដី គេធ្វើប្រទេសអ្នកមាន ប្រទេសតូចមួយ។ ប្រទេសអារ៉ាប់មានប្រេងក្រោមដីហ្នឹង គាត់ធ្វើអ្នកមាន។ ឥឡូវគាត់យកទៅវិនិយោគលើអីផ្សេងទៀតៗ។ ខ្សាច់សោះតែអាចធ្វើបាន។ យើងនៅសល់កំណប់ តែទៅទិញពីក្រៅមក។ ​យើងពេលទិញពីខាងក្រៅ។ ពេលសង្គ្រាមពីខាងក្រៅ អានោះឡើងថ្លៃ យើងក៏ត្រូវដាច់ខ្យល់ដែរ។ តែបើសិនយើងមាននៅក្នុង(ដែនអធិបតេយ្យ)របស់យើងៗអាចធានាតម្លៃមួយចំនួនបាន ជួយគ្នា យកមកជួយសេដ្ឋកិច្ចយើង។ ទៅមុខវាត្រូវការអគ្គិសនីដើរដោយឧស្ម័ន ដោយអីហ្នឹង។ បើសិនជាតម្លៃកាន់តែថោក វត្ថុធាតុដើមហ្នឹងវាធ្វើឱ្យ(តម្លៃរបស់)យើងថោក ទម្លាក់ថ្លៃឱ្យប្រជាពលរដ្ឋបាន ប្រជាពលរដ្ឋសន្សំលុយថ្លៃភ្លើង។ ឧស្សាហកម្មមួយៗកាត់តែថ្លៃចំណាយ ថ្លៃភ្លើងហ្នឹង គាត់អាចពង្រីកបានអូតែល។ គ្រាន់អូតែលមួយនេះ ១ឆ្នាំ ១ខែ មិនស្រួលចំ​ណាយ ១០ ទៅ ២០ម៉ឺនដុល្លារ គ្រាន់តែថ្លៃភ្លើង។ បើយើងអាចទម្លាក់បាន (គាត់ក៏នឹងមានប្រាក់ចំណេញ)។

(១៣) ការបំផុសរឿងព្រំដែនក្នុងគោលបំណងប្រមូលមនុស្សធ្វើបាតុកម្មមិនបានសំរេច

នេះគឺជាកិច្ចការដែលខ្ញុំសូមនិយាយបន្តិចអំពីរឿង OCA នេះ។ ព្រឹកមិញ ខ្ញុំប្រាប់និស្សិតថា ដោយសារពេលវេលា អ្នកណាចង់តភាគ OCA មើលល្ងាចនេះ។ ខ្ញុំសូមអត់លើករឿងព្រំដែនព្រឹកមិញទេ។ បើសិនអត់ដឹងរឿងព្រំដែនដែនសមុទ្រកោះគុត សុំមើលវីដេអូឡើងវិញទៅ។ មើលភាគមួយចុះ។ អានេះភាគ២។ តែរឿងវាប្រទាក់ក្រឡាគ្នា។ មានក្រុមមនុស្សមួយចំនួនចង់ឱ្យតែមានរឿង ជាពិសេសរឿងជាតិនិយម។ រឿងព្រំដែននេះចេះតែយកទៅដើម្បីបំផុសប្រជាពលរដ្ឋ។ ពេលបុណ្យអុំទូកនេះ ពួកេគចេញមកនិយាយហើយនិយាយទៀតរឿងនេះ ក្នុងបំណងប្រមូលមនុស្សមួយចំនួនដែលឡើងមកលេងបុណ្យអុំទូកនេះធ្វើបាតុកម្មក្រោយ។ តែដូចខ្ញុំបាននិយាយ ប្រជាជនមិនទៅស្តាប់អីរឿងហ្នឹង។ ប្រជាពលរដ្ឋមកលេងអុំទូក មិនមែនមកធ្វើបាតុកម្មទេ។ ប្រជាពលរដ្ឋត្រូវការបុណ្យទាន … ២ម៉ឺននាក់ មកជួយ(និងជាអ្នកចំណុះទូក ចូលរួមពិធីបុណ្យអុំទូក)​។ អ៊ំស្រីម្នាក់ប្រហែលជាម្តាយអ្នកចំណុះទូក ឬយ៉ាងម៉េចទេ គាត់ឈរមើលពីលើ តែកាយវិការដូចអ្នកវាយបុកអញ្ចឹង​។ ហ្នឹងស្មារតីសាមគ្គីគ្នា​ ឯកភាពជាតិ ស្មារតីវិជ្ជមានជាមួយគ្នា។ កុំយកតែរឿងបង្កើតមិនទុកចិត្តគ្នានាំឱ្យទោមនស្សជាមួយខ្មែរនិងខ្មែរគ្នាឯង នាំឱ្យប្រជាជនបង្ករនូវភាពមិនទុកចិត្តគ្នាជាមួយរដ្ឋាភិបាលនូវរឿងស្អីដែលមិនពិតសោះ។

លោក អ៊ុំ សំអាន (ព្រឹកមិញខ្ញុំអត់បញ្ចេញឈ្មោះ) រអ៊ូឆ្ការដៃឆ្ការជើង។ អ្នកជំនាញគ្រប់។ លោកហ្នឹងកាលឆ្នាំ ២០១៦ ជាប់គុកម្តង ដោយសាររឿងព្រំដែន។ សន្ធិសញ្ញា ដែលសម្តេច ហេង សំរិន បានចុះ គាត់យកទៅក្លែងឯកសារថាសន្ធិសញ្ញាហ្នឹង សម្តេច ហេង សំរិន បានចុះដើម្បីរំលាយព្រំដែនប្រទេសទាំងពីរ។ ការពិតមិនមានចុះឯកសារ​ហ្នឹងទេ។ គេបង្កើតឯកសារក្លែងក្លាយយកទៅបង្ហោះ។ អញ្ចឹងត្រូវទទួលទោស។ ឆ្នាំ២០១៨ សុំចេញ ដោយសរសេរ(លិខិតសុំទោស) ដាក់ទៅសម្តេចតេជោ​ ថា​ រាងហើយ “ខ្ញុំសន្យាថា ខ្ញុំនឹងមិនយករឿងព្រំដែនមកនិយាយដោយគ្មានការពិចារណា” បានន័យថា មិនយករឿងក្លែងក្លាយមកទៀតទេ។ ឥឡូវគាត់ធ្វើទៀត … ទូតអាមេ​រិកអត់មក។ DCM (Deputy Chief of Mission) អត់មក? គាត់ចោទថា កាលខ្ញុំចូលសាលា WestPoint ហ្នឹង គឺពុករលួយ។​ គាត់អ្នកទៅប្រឡង តែមកជាប់ខ្ញុំ។ ខ្ញុំប្រាប់ មិនមែនរឿងពុករលួយទេ រឿងនីតិវិធីអាមេរិកទាំងអស់ ប្រយ័ត្នជេរអាមេរិក។ ប្រវត្តិគាត់បង្កើតរឿង។ ឥឡូវចេញអញ្ចឹងទៀត។ និយាយអីផ្សេង និយាយចុះ ហេតុអីបំ​ផុស​ប្រជាពលរដ្ឋ។

បើមេរបស់គាត់វិញ អង្គុយតែលើកពីរូបមន្តបង់ក្លាដេសជោគជ័យហើយ។ ខ្ញុំមិនថាប្រទេសណា តាមដានមើលសភាពការណ៍ខ្លួនឯងទៅ។ រដ្ឋាភិបាលថ្មីយ៉ាងម៉េច? ស្ថានភាពទំនាស់ផ្ទៃក្នុងរវាងប្រជាជននោះនៅក្នុងប្រទេសនោះយ៉ាងម៉េច?  រវាងគណបក្សដែលកាន់អំណាចកំពុងតែទំនាស់គ្នាយ៉ាងម៉េច? អាចមានលទ្ធភាពបាតុកម្មផ្តួលទៅខាងមុខទៀត។ បើសិនជាដំណោះស្រាយអត់បាន។ ដៃម្ខាងនិស្សិតដែលកំពុងទាមទារ​រឿងថ្មី ដៃម្ខាងគណបក្សប្រឆាំងដែលទាមទារការបោះឆ្នោត។ ធ្វើមិនស្រួលរឿងទៀត។ មិនប្រាកដថាការជំរុញបានទេ។ តែរឿងផ្ទៃក្នុងប្រទេសគេ ខ្ញុំមិនប៉ះពាល់។ គ្រាន់តែមើលថា ការកែសម្រួលសិទ្ធិរបស់ប្រជាជនក្នុងរបបប្រជាធិបតេយ្យ រើសរដ្ឋាភិបាលតំណាង គឺតាមរយៈការបោះឆ្នោត មិនមែនដូចគាត់បង្កើតចលនាក្រៅប្រទេស ត្រៀមទៅបង្កើតរដ្ឋាភិបាលនិរទេស ហើយមិនទទួលស្គាល់ការបោះឆ្នោត។ នៅក្រៅប្រទេស លោកជំទាវ ឯកឧត្តម ឯកអគ្គរាជទូត រដ្ឋទូតយើង មាននាយករដ្ឋរមន្ត្រីនិរទេសមួយរូប មានតែម្នាក់ឯងទេ ក្នុងរដ្ឋាភិបាលគាត់ ប្រទេសលោកខាងលិច ប្រកាសខ្លួនឯងជានាយករដ្ឋមន្ត្រីតែម្នាក់ឯងគត់។ លោកអី? សម សារី? ឥឡូវមានការចង់បង្កើតរដ្ឋាភិបាលនិរ​ទេសផ្សេងទៀតនៅក្រៅប្រទេស។ តើការធ្វើបែបនេះស្របច្បាប់នៅប្រទេសប្រជាធិបតេយ្យ ឬយ៉ាងណា។ ខ្ញុំមិនដឹង? ជាពិសេសកុំមកបំផុសធ្វើសកម្មភាពដូចថ្ងៃ ១៨ សីហា រៀបចំការប៉ះបោរហិង្សាផ្ទួលរដ្ឋាភិបាល។ សូមកុំយករឿងអស់នេះទៅដុតប្រទេស តាមរយៈការបំផុសប្រជាពលរដ្ឋឱ្យយល់ច្រឡំហើយរុញ (ធ្វើបាតុកម្ម)។

(១៤) ការព្យាយាមដាក់នយោបាយចូលក្នុងរឿង OCA ជាប្រការគ្រោះថ្នាក់

ខ្ញុំសូមប្រទេសជាមិត្ត ជាពិសេសប្រទេសដែលគាំទ្រប្រជាធិបតេយ្យផ្អែកលើច្បាប់ សូមណែនាំទៅអ្នកនោះផង ជាពិសេសកំពុងតែមានមូលដ្ឋានធ្វើសកម្មភាពនៅប្រទេសអស់នោះថាកុំឱ្យបំផុស ឬមួយធ្វើអីខុសពីព្រំដែនច្បាប់ ដែលសូម្បីតែនៅប្រទេសដែលគាត់កំពុងនៅហ្នឹង ក៏មិនអាចទទួលបាន។ នេះដើម្បីពង្រឹង ​មិនមែនខ្ញុំគំរាមទេ។ ដើម្បីធានានូវស្ថិរភាពនូវអ្វីដែលជាដំណោះស្រាយ ដើម្បីផលប្រយោជន៍ជាតិ។ កុំយករឿងបែបនេះមកបំ​ផុសប្រជាពលរដ្ឋ ដើម្បីជំរុញរឿងអីផ្សេង។ រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យអ្នកជ្រុលនិយមមួយក្តាប់តូច ធ្វើឱ្យបាត់បង់ស្ថិរភាព សន្តិភាព សន្តិសុខក្នុងប្រទេសនោះទេ។ នៅស្រុកខ្មែរ ចូលឆ្នាំច្រើនណាស់ លោកជំទាវ ឯកឧត្តម។ ខ្ញុំស្កូវដោយសារ ១ឆ្នាំ ខ្ញុំចូលឆ្នាំ ៣ដង។ បន្តិចទៀតចូលខែ ១២ ខ្ញុំចូលឆ្នាំសកល, ខែ ២ មានចូលឆ្នាំចិន, ខែ ៤ មានចូលឆ្នាំខ្មែរ​ ចូលទាំងអស់ឱ្យតែមានចូលឆ្នាំ មិនមែនថាខ្ញុំគ្រប់ទិសទេ ឱ្យតែពេលបុណ្យទានគឺខ្មែរអបអរសា​ទរទាំងអស់ ព្រោះយើងជាប្រទេសដែលមានសុខដុមបនីយកម្ម អត់រើសអើង …។

អ្វីដែលខ្ញុំនិយាយ គឺដើម្បីធានាសុខដុមបនីយកម្ម ផ្អែកទៅលើព័ត៌មានពិត។ សូមកុំជំរុញព័ត៌មានក្លែងក្លាយ Fake News ការប៉ះបោរ ហើយជាពិសេសបំផុសចលនាអ្វីមួយដែលធ្វើសកម្មភាពខុសច្បាប់ ដូចថ្ងៃ ១៨ សីហា កន្លងទៅ។ ខ្មែរឆ្លងកាត់សង្គ្រាម ៥០០ឆ្នាំហើយ។ សុំតែសុខ កុំឱ្យវេទនា​ សុំតែពេលអុំទូក ពេលចូលឆ្នាំ មិនថាឆ្នាំចិន ឆ្នាំខ្មែរ ឆ្នាំណូអ៊ែល គ្រឹស្ដសាសនានោះទេ អាចអបអរសាទរជាមួយគ្នាបាន មិនថាបក្សណា ឬបក្សណាទេ ត្រូវនៅជាមួយគ្នាដើម្បីកុំឱ្យទំនាស់ផ្ទៃក្នុងយើងកើតមាន។ អញ្ចឹងការព្យាយាមដាក់នយោបាយចូលនៅក្នុងរឿងដូចចរចា OCA ជារឿងព្រំដែនរឿងអី ជារឿងគ្រោះថ្នាក់។ ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋ សូមឱ្យមានជំហរច្បាស់​លាស់ យល់ច្បាស់ពីបុព្វហេតុ ការខិតខំរបស់រដ្ឋាភិបាលក្នុងការការពារផលប្រយោជន៍ជាតិ មិនថាការចរចារឿង OCA ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ការការពារបូរណភាពទឹកដីទាំងដែនទឹក ដែនគោករបស់យើងនៅក្នុងការការពារ និងដោះស្រាយបញ្ហាជំរុញទៅដល់ការសហការ អភិវឌ្ឍប្រទេស និងសហប្រតិបត្តិការល្អជាមួយមិត្ត នេះជាចំណុចល្អរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលបានដាក់គោលការណ៍នេះរាប់សិបទសវត្សរ៍មកហើយៗ នឹងបន្តធ្វើទៅទៀតដើម្បីផលប្រយោជន៍ប្រជាជនទាំងអស់គ្នា។​ សូមកុំចូលរួមជាមួយចលនា ឬការបំផុសបែបណា ដែលធ្វើ​ឱ្យបែកបាក់សាមគ្គី ឯកភាពជាតិ ជាពិសេសធ្វើឱ្យមានភាពវឹកវរក្នុងសង្គម។

[ចប់សេចក្ដីអធិប្បាយ៧]

ដូចនេះ សម្រាប់ជាទិសដៅការងារក្នុងវិស័យប្រេងកាត, ខ្ញុំសូមណែនាំបន្ថែមលើចំណុច មួយចំនួន ដូចខាងក្រោម ៖

ទី១. បន្តបើកទីផ្សារប្រកួតប្រជែងឱ្យទូលាយ ដើម្បីធានាការផ្គត់ផ្គង់ប្រេងនិងឧស្ម័នឥន្ធនៈ ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ដោយខិតខំកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែងាយស្រួល និងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មល្អ ជាមួយដៃគូពាក់ព័ន្ធ ។

ទី២. ក្រសួងរ៉ែ និងថាមពលត្រូវពន្លឿនការរៀបចំបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាពនានា ជាពិសេស បញ្ចប់ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ និង ចែកចាយឧស្ម័នឥន្ធនៈក្នុងអគារឱ្យបានឆាប់ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៨]

(១៥) សហការជាអន្តរក្រសួងត្រួតពិនិត្យរៀបចំការបង្កប់ទុយោឧស្ម័នឥន្ធនៈ

ដូចខ្ញុំបានលើកអម្បាញ់មិញនេះ ត្រូវធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ព្រោះមិនអាចដាក់តែក្រសួងមួយ ហើយក្រសួងមួយទៀតមិនអនុវត្ត។ ដាក់ទៅវាអត់ដើរ។ រៀបចំជា ecology ព្រោះកិច្ចការខ្លះគឺការសហការអន្តរក្រសួងនេះសំខាន់។ បើយើងចេញឆ្កុយតែឯកតោភាគី ​ម្ខាងទៀតអត់ឯកភាព។ ប៉ុន្តែការងារវាប្រទាក់ក្រឡា។ អត់ចេញ។ បើចេញខុសស្តង់ដារមានបញ្ហា។ ដូចជាអាជ្ញាធរ ព្រោះជួនកាល គោលការណ៍ថ្នាក់ជាតិ ស្រាប់តែដាក់ទៅដល់ខណ្ឌ ទៅដល់ស្រុក ទៅដល់ក្រុង អត់អនុវត្តតាម។ ទាល់​តែមានគោលការណ៍ យន្តការច្បាស់លាស់។ កន្លងទៅ ពេលខ្លះ រឿងដោះតែប៉ុណ្ណឹង មន្រ្តីពីកណ្តាលទៅនិយាយអញ្ចេះ មន្រ្តីពីខណ្ឌនិយាយអញ្ចុះ។ ទាល់តែមានការឯកភាពគ្នាជាស្តង់ដារមួយ។ អ្នកណាទទួលខុសត្រូវសិទ្ធិណាត្រូវមូលដ្ឋាន សិទ្ធិណាត្រូវអី ហើយត្រូវមានស្តង់ដារយ៉ាងម៉េច។ បានន័យថា យើងគិតពីដើមដល់ចប់។ កុំគិតតែពាក់កណ្តាល។ អនុវត្តហើយចាំធ្វើការទៀត។ ធ្វើ simulation ធ្វើ test តែម្តងថាឯកសារវាទៅយ៉ាងម៉េច មុននឹងចេញ។ កុំឲ្យស្ងាត់ៗ ស្រាប់តែអគារឡើង បង្កប់ទុយោអស់រលីង យើងអត់ដឹងអីសោះ។ ហ្នឹងគ្រោះថ្នាក់។ ក្រសួងថាខ្ញុំអត់ដឹង មានអ្នកណាទៅពិនិត្យមើលស្តង់ដារទុយោ អ្នកណាទៅពិនិត្យយ៉ាងម៉េច។

[ចប់​សេចក្តីអធិប្បាយ៨]

ទី៣.ខិតខំស្វែងរក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រប់មធ្យោបាយ ដើម្បីប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសផលិតប្រេងកាត និង ឧស្ម័ន តាមរយៈការជំរុញផលិតកម្មប្រេងកាតរបស់យើងនៅប្លុក A ឡើងវិញ ត្រៀមលក្ខណៈ ដើម្បីចរចាជាមួយភាគីថៃនៅតំបន់ OCA និង ការទាក់ទាញការវិនិយោគលើរោងចក្រចម្រាញ់ប្រេងកាតដែលអាចជាឧស្សាហកម្មគន្លឹះ ក្នុងការពង្រីកទៅផ្នែកឧស្សាហកម្មផ្សេងៗជាច្រើនទៀត ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៩]

(១៦) គិតគូរទីតាំងសំរាប់ការចម្រាញ់ប្រេង កុំឲ្យប៉ះពាល់ដល់បរិស្ថាននិងសក្តានុពលដ៏ទៃ

នៅក្នុងរបាយការណ៍របស់ឯកឧត្តម កែវ រតនៈ បានលើក ហើយខ្ញុំក៏ស្វាគមន៍។ បានឆ្លងខ្ញុំម្តងហើយ។ ខ្ញុំថាល្អ បើសិនជាមានការមកធ្វើការចម្រាញ់ប្រេងកាតនៅយើងជាការល្អ តែត្រូវគិតគូរទីតាំងឲ្យបានច្បាស់ កន្លែងណាត្រូវទុកសម្រាប់រឿងប្រេងកាត រឿង petrol chemical អីគិតឲ្យហើយ។ កុំឲ្យដាក់គ្រប់កន្លែង។ រុញទៅកន្លែងហ្នឹងជិតផែ ជិតអីហ្នឹងផ្សេងៗ បើមិនអញ្ចឹងទេយើងពិបាក។ អ្នកនេះសុំដាក់នេះ។ ធ្វើយូរៗទៅ ដល់ ២០ ឆ្នាំក្រោយគ្រប់កន្លែងទាំងអស់ទៅជាកន្លែងគីមី កន្លែងប្រេងកាត ធ្វើអ្វីទៀតអត់ចេញ។ អញ្ចឹង ខ្ញុំថាឥឡូវវាយតម្លៃឲ្យខ្ញុំ។ កន្លែងហ្នឹងមានសក្តានុពលអី។ បើសិនជាយកប្រេងកាតទៅដាក់ យក petrol chemical ទៅដាក់ កន្លែងសក្តានុពលផ្សេងទៀតលែងដើរ អត់មានអ្នកណាទៅសង់អូតែលទេសចរណ៍នៅកន្លែងប្រេងកាតទេ។ អញ្ចឹងវាយតម្លៃឲ្យខ្ញុំថា តើដាក់នៅហ្នឹងខាតអីចំណេញ​អី។ តើយើង readjust យ៉ាងម៉េច។ យើងត្រូវគិតគូរ។ យើងត្រូវតម្រង់ទិស។ ត្រូវហ៊ានប្រាប់វិស័យឯកជនថា “អត់ទេ”។ ឥឡូវកន្លែងខ្លះយើងអត់ឲ្យតែម្តង ដូចផែទឹកជ្រៅថ្មី។ យើងបិទ ព្រោះច្រើនហើយ។ បើមានការចាំបាច់លក្ខខណ្ឌអីបម្រើឲ្យកន្លែងណាពិសេសដែលមានទ្រង់ទ្រាយធំយ៉ាងម៉េចសម្រាប់ជា supply chain, eco system អីយើងឲ្យ។

(១៧) បញ្ឈប់ផ្តល់អាជ្ញាបណ្ណស្រាបៀរសំរាប់ប្រើប្រាស់ក្នុងស្រុក និងពិនិត្យមើលរឿងរោងចក្រតម្លើងរថយន្ត

ឥឡូវ license ស្រាបៀរ ខ្ញុំឈប់ឲ្យហើយ។ ៧ហើយ។ បើ​ធ្វើនាំចេញក្រៅប្រទេសខ្ញុំឲ្យ តែបើធ្វើនៅក្នុងស្រុកខ្ញុំមិនឲ្យទៀតទេ។ ខ្ញុំបញ្ជាក់ឲ្យហើយ ក្រែងលោអ្នកណាចង់ធ្វើ។ យើងត្រូវហ៊ានថាទេ ដើម្បីជួយតម្រង់ទិសវិស័យឯកជន។ ពេលខ្លះយើងត្រូវផ្តល់យោបល់ឲ្យគាត់ថា កុំធ្វើអាហ្នឹងអត់កើតទេខ្ញុំ ខ្ញុំហ៊ានទទួលថាទីផ្សារខ្ញុំតែប៉ុណ្ណឹង ឥឡូវមានមនុស្សច្រើនហើយ។ ខ្ញុំឲ្យគិតមើលរឿងរោងចក្រតម្លើងរថយន្ត។ ឥឡូវមានច្រើន។ ទីផ្សារប៉ុណ្ណឹង​តើត្រូវការរោងចក្រតម្លើងរថយន្តប៉ុន្មាន។ បើយើងឲ្យច្រើនពេក អ្នកដែលមានស្រាប់ ក្រែងលោអត់រីក … យើងត្រូវធ្វើឲ្យអ្នកមាន(អាជ្ញាបណ្ណ)រីកចម្រើន។ អ្នកដែលដាក់ទុនហើយអាចរីក។ អញ្ចឹងយើងត្រូវហ៊ានប្រាប់ថា ឥឡូវ license ប៉ុណ្ណេះខ្ញុំឲ្យ។ ប្រទេសខ្លះគេកំណត់ license ទាំងចំនួនរថយន្តទៀត ដូចនៅ Singapore ដូចកំណត់រថយន្តទៀត។ លោកជំទាវគាត់ស្តាប់ខ្មែរអត់បាន។ គេអត់ឲ្យចំនួនរថយន្តច្រើនពេកទេ។ តាក់ស៊ីនៅកន្លែងខ្លះ ប្រ​ទេសខ្លះ ឧទាហរណ៍ថាក្នុងក្រុងហ្នឹងឲ្យតែ ១០០០០ ទេ។ វាច្រើនពេកពិបាកគ្រប់គ្រង។ អញ្ចឹងយើងត្រូវមើល។ មិនមែនគ្រប់វិស័យទេ។ ជាពិសេសលើវិស័យវិនិយោគធំៗ តូចៗ អត់អីទេ។ យើង free market ទៅ ត្រឹមតែបើកតែគុជអី មិនបាច់ដាក់ License កំណត់ទេ។ គាត់បើក គាត់ជោគជ័យមិនជោគជ័យគាត់ដួល។ តែអាធំៗវិនិយោគ ៥០-៦០ លានដុល្លារ ១០០-២០០ លានដុល្លារ ត្រូវគិតអាហ្នឹង។

(១៨) មិនប្រើប្រាស់ផលិតផលសម្រេចទាំងអស់ តែជំរុញការផលិតវត្ថុធាតុ មិនមែនតែក្នុងវិស័យថាមពលទេ តែក្នុងវិស័យឧស្សាហកម្មផ្សេងៗ

ជាការគិតគូរ រៀបចំឲ្យមានរោងចក្រចម្រាញ់ប្រេងកាត រៀបចំទីកន្លែង។ យើងត្រូវមើល បើសិនជា OCA ចេញ ត្រូវមាន petrol chemical industry ដែលយកមកចម្រាញ់ធ្វើជី ចម្រាញ់ធ្វើជ័រផ្លាស្ទិក ធ្វើអីផ្សេងៗ។ យើងត្រូវវិនិយោគលើហ្នឹង។ គិតឲ្យហើយ។ បើមក រុញទៅណា។ កុំរុញគ្រប់កន្លែង។ ជួនកាលកន្លែងហ្នឹងកំពុងតែធ្វើ resort ស្រាប់តែដាក់រោងចក្រកសចម្រាញ់ហ្នឹងផាំង អស់តម្លៃ resort បាត់ ខូចវិស័យទេសចរណ៍បាត់។ អញ្ចឹងសុំឲ្យគិតគូរផង។ ខ្ញុំបានឲ្យគោលការណ៍ថ្ងៃមុនហើយ។ ត្រូវការកន្លែងហ្នឹងយ៉ាងម៉េចរំកិលប៉ុន្មានគីឡូ ឬយ៉ាងណា ដើម្បីឲ្យបានចំណេញទាំង២ កុំឲ្យលុបអាទេសចរណ៍ហ្នឹងចោល។ កុំអោយដាក់ការវិនិយោគហ្នឹង បាត់សក្តានុពលមួយ។ បានន័យថា យើងខាតអស់មួយចំហៀង។ យើងចំនេញតែមួយ។ បើលើកវាមកតែ ៥គីឡូ បានន័យថាចំ​ណេញទាំង២។ គិតមើល៕ សុខចិត្តធ្វើហេដ្ឋារចនាសម្ព័ន្ធថែមបន្តិចចុះ តែរយៈពេលវែង យើងថែរក្សាតម្លៃទាំង២។ អញ្ចឹងការជំរុញ(អោយមានរោងចក្រចំរាញ់)ប្រេងកាតនេះ ខ្ញុំសង្ឃឹមថាអាចធ្វើបាន។​ ការជំរុញឲ្យមានការផលិតវត្ថុធាតុដើមច្រើន មិនមែនតែរឿងវិស័យថាមពលទេ នៅក្នុងវិស័យឧស្សាហកម្មផ្សេងៗ ខ្ញុំបានណែនាំ ដើម្បីជំរុញឲ្យបានច្រើន។ កម្ពុជាមិនមែនជាកន្លែងប្រើប្រាស់ផលិតផលសម្រេចទាំងអស់នោះទេ តែយើងក៏អាចមានលទ្ធភាពកែច្នៃវត្ថុធាតុដើមផងដែរ

[ចប់សេចក្តីអធិប្បាយ៩]

ខ្ញុំសូមធ្វើការចាប់អារម្មណ៍បន្តលើវិស័យថាមពល ដែលជាវិស័យទី ៣ ស្ថិតក្រោមអាណត្តិកិច្ច ក្រសួងរ៉ែ និង ថាមពល ដោយផ្តល់អានុសាសន៍ភ្ជាប់លើចំណុចនីមួយៗ ។  វិស័យថាមពល ត្រូវបានកំណត់ជាអាទិភាពគ ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ដែលពាក្យ «ភ្លើង» ក្នុងបាវចនានេះ សំដៅដល់ ថាមពល ។​ ជាការពិត, ថាមពល គឺជាផលិតផលមួយដ៏មានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ច និងសង្គម ដែលបានបម្រើឱ្យជីវភាពប្រចាំថ្ងៃ និង បម្រើឱ្យការអភិវឌ្ឍវិស័យផ្សេងៗទៀត របស់ប្រទេសជាតិ ។ ដូច្នេះ ការគ្រប់គ្រង និង ការអភិវឌ្ឍវិស័យថាមពល ឱ្យបានត្រឹមត្រូវគឺជាគន្លឹះដ៏សំខាន់សម្រាប់ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច, បង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍតំបន់ជនបទ និង ការបង្កើនសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ។ ចំណុចសំខាន់ៗក្នុងវិស័យថាមពល រួមមាន ៖

ទី១.ការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យការផ្គត់ផ្គង់វិស័យថាមពលមានគ្រប់គ្រាន់ និង គ្រប់ទីកន្លែង ខណៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងមានស្ថិរភាពនយោបាយ សេដ្ឋកិច្ច និង កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងសេចក្តីត្រូវការ និង ភាពចាំបាច់នៃការប្រើប្រាស់ថាមពល ក៏កាន់តែកើនឡើងជាលំដាប់ ។ បច្ចុប្បន្ន, ការប្រើប្រាស់ថាមពលអគ្គិសនីនៅទូទាំងប្រទេសនៅឆ្នាំ ២០២៤ បានកើនឡើង ១៥,៥៦% ធៀបទៅនឹងការប្រើប្រាស់នៅឆ្នាំ ២០២៣ ដែលនៅក្នុងនោះ ៨៦,៦៧% ជាបរិមាណថាមពលដែលបានផលិតក្នុងស្រុក និង ១៣,៣៣%  ជាបរិមាណ ថាមពលនាំចូល​ពីប្រទសជិតខាង ។ ជាមួយនេះ, ការខិតខំអភិវឌ្ឍខ្សែបណ្តាញផ្គត់ផ្គង់គ្រប់កម្រិតរហូតដល់ចុងឆ្នាំ ២០២៤ នេះ បានធ្វើឱ្យវិសាលភាពនៃការផ្គត់ផ្គង់អគ្គិសនី ពីប្រព័ន្ធបណ្តាញ​ជាតិ បានគ្របដណ្តប់លើភូមិចំនួន ៩៩,១៥% នៃចំនួនភូមិទូទាំងប្រទេសរួចហើយ ដែលនៅក្នុងនោះ ការភ្ជាប់បណ្តាញឱ្យទីតាំងអ្នកប្រើប្រាស់គ្រប់ប្រភេទនៅចុងឆ្នាំ ២០២៤ នេះបានឡើងដល់ចំនួន ៣,៨៦ លានទីតាំង គឺកើនឡើងប្រមាណ ៤% ធៀបទៅនឹងឆ្នាំ ២០២៣ ។ ចំពោះការភ្ជាប់បណ្តាញឱ្យលំនៅឋានប្រជាពលរដ្ឋបានកើនឡើងដល់ ៣,៦០ លានខ្នងផ្ទះ ដែលត្រូវជា ៩៥,២៤% នៃខ្នងផ្ទះសរុបទូទាំងប្រទេសរួចហើយ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១០]

នេះគឺជាសមិទ្ធផលនៅក្នុងរយៈពេលខ្លីនេះដែលអា​ចជំរុញបាន។ ជាសមិទ្ធផលធំមួយរបស់វិស័យថាមពលរបស់យើងដែលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋជាក់ស្តែង​។

[ចប់សេចក្ដីអធិប្បាយ១០]

ខ្ញុំសូមថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា ដៃគូអភិវឌ្ឍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ដែលញុំាងឱ្យកម្ពុជាទទួលបាននូវវឌ្ឍនភាព ដ៏ត្រចះត្រចង់ក្នុងបេសកកម្មផ្តល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីមួយគ្រប់គ្រាន់ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជាខាងលើនេះ ។

ចំពោះចំណុចនេះ ខ្ញុំសូមឱ្យក្រសួងរ៉ែ និងថាមពលសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ខាងលើ បន្តការខិតខំរបៀបនេះបន្តទៀត ពីព្រោះពេលដែលសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីក៏កាន់តែចាំបាច់ និងកាន់តែកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ។

ពាក់ព័ន្ធជាមួយការបង្កើនស្ថិរភាព និង គុណភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីក្រសួងរ៉ែ និងថាមពល ៖ ១). ត្រូវបន្តអភិវឌ្ឍប្រព័ន្ធបណ្តាញបញ្ជូនអគិ្គសនី អនុស្ថានីយ និងបណ្តាញចែកចាយបន្ថែម រួមជាមួយនឹងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងនិងបញ្ជាឱ្យទាន់ទៅតាមតម្រូវការ និង ទៅតាមពេលវេលាកំណត់ ដើម្បីធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់អគ្គិសនីកាន់តែមានស្ថិរភាព និង គុណភាព និង ២). ត្រូវរៀបចំឱ្យការផ្តល់សេវានានា និងព័ត៌មានផ្សេងៗពាក់ព័ន្ធ ជាមួយការផ្គត់ផ្គង់អគ្គិសនី អាចធ្វើបានតាមប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធទូរសព្ទដៃ ដើម្បីធ្វើយ៉ាងណាឱ្យការងារផ្តល់សេវា និង ព័ត៌មានទាំងនេះកាន់តែទំនើប ងាយស្រួល តម្លាភាព និង មានប្រសិទ្ធភាព ចំពោះអ្នកប្រើប្រាស់ថែមទៀត ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១១]

ព្រឹកមិញ ខ្ញុំនិយាយនៅពិធីចែកសញ្ញាបត្រថា បន្តិចទៀតចង្កេះខោរបស់ប្រជាជនយើង ជាពិសេសអ្នកទីក្រុងនឹងកើន ដោយសារមនុស្សលែងទៅរកម្ហូបហើយ ឱ្យម្ហូបរត់រកមនុស្ស តាមទូរស័ព្ទបាន។ ឥឡូវលែងជិះម៉ូតូ ជិះអីទៅបង់ភ្លើងនៅ EDC ហើយ pay តាមទូរស័ព្ទដៃទៀត។ អញ្ចឹងទៅមុខទៀត​ នេះជាការវិវឌ្ឍរបស់យើង។ សូមធ្វើទំនើបកម្មនៅគ្រប់វិស័យទាំងអស់ មិនមែនតែវិស័យថាមពលនោះទេ ជាការជំរុញ e-government អាចជួយសម្រួលក្នុងការធ្វើការងារ។ ​

[ចប់សេចក្ដីអធិប្បាយ១១]

ទី២. ផ្អែកលើនិន្នាការសកល និង ការកំណត់អភិក្រមសម្រាប់ការគ្រប់គ្រង និង ការ-អភិវឌ្ឍវិស័យថាមពលបន្ត បច្ចុប្បន្ន និន្នាការសកលតម្រូវឱ្យការអភិវឌ្ឍ និង ការប្រើប្រាស់ថាមពល ត្រូវតែយកចិត្តទុកដាក់លើបញ្ហាថាមពលស្អាត ប្រសិទ្ធភាពថាមពល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ដូច្នេះ ការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ និង គ្រប់ទីកន្លែង នៅមិនទាន់បំពេញបានតាមគោលដៅ នៃវិស័យថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឡើយទេ ។

ផ្អែកលើមូលដ្ឋាននេះ ខ្ញុំសូមណែនាំឱ្យក្រសួងរ៉ែ និងថាមពលយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យថាមពលដែលយើងប្រើប្រាស់កាន់តែស្អាត កាន់តែមានប្រសិទ្ធភាព មានស្ថិរភាព ថ្លៃសមរម្យ និងមានសមធម៌ ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសម្រួលដល់ជីវភាពសង្គមនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ព្រមទាំងអាចធ្វើអន្តរកាលវិស័យថាមពលកម្ពុជាឆ្ពោះទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអន្តរជាតិ ។

ក្នុងន័យនេះ ខ្ញុំសូមឯកភាពជាមួយមតិរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងការកំណត់យកអភិក្រមចំនួន ៤ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យថាមពលបន្តទៀតគឺ ៖ ១). បង្កើនថាមពលស្អាត និង ប្រសិទ្ធភាពថាមពល, ២). រក្សាថ្លៃសមរម្យ ស្របតាមថ្លៃនៃធាតុចូលក្នុងការផលិត បញ្ជូន និង ចែកចាយថាមពល, ៣). បង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់, ៤). បង្កើនការផ្តល់សេវាឱ្យបានកាន់តែប្រសើរ និង ប្រកបដោយសមធម៌រវាងតំបន់ទីក្រុង និង ជនបទ ។

លើទិដ្ឋភាពនៃការបង្កើនថាមពលស្អាត និងប្រសិទ្ធភាពថាមពល ដើម្បីឱ្យស្របតាមនិន្នាការសកល, ខ្ញុំសូមឱ្យគ្រប់ភាគីពាក់ព័ន្ធពិនិត្យធ្វើការអភិវឌ្ឍប្រភពថាមពល បំពេញតម្រូវការ តាមរយៈថាមពលស្អាត ដែលរួមមានថាមពលកកើតឡើងវិញ និងថាមពលផ្សេងទៀតឱ្យអស់លទ្ធភាព ។ ខ្ញុំបានដឹងថា ថាមពលកកើតឡើងវិញខ្លះ ដូចជាថាមពល ពន្លឺព្រះអាទិត្យ និង ថាមពលខ្យល់ គឺមានសក្តានុពលតែក្នុងពេលម៉ោងមួយចំនួន ដែលធម្មជាតិផ្តល់ឱ្យតែប៉ុណ្ណោះ, បន្ថែមពីលើនោះការបញ្ចេញអានុភាពរបស់វាប្រែប្រួលមិនទៀងទាត់ទៅតាមធម្មជាតិ ដែលតម្រូវឱ្យយើងត្រូវផ្គុំជាមួយប្រព័ន្ធស្តុកថាមពល និង ប្រព័ន្ធសម្របសម្រួលវៃឆ្លាត ទើបអាចច្នៃប្រឌិដ្ឋប្រើប្រាស់តាមសេចក្តីត្រូវការបាន ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១២]

(១៩) បង្កើនការផលិតឋាមពលអគ្គិសនីកកើតឡើងលើសពី ៦២% ក្នុងតម្លៃទាប ដើម្បីលក់ជូនប្រជាពលរដ្ឋ

អំពីការធ្វើពិពិធកម្មប្រភពថាមពល។ នៅក្នុងប្រជុំគណៈរដ្ឋមន្ត្រី ដូចជាលើកមុនមួយទៀត រាជរដ្ឋាភិបាលបានឯកភាពអនុម័តគម្រោងអភិវឌ្ឍន៍ប្រភពថាមពល ២៣ គម្រោង មានផលិតភាពសរុប ៥,៩៥០ មេហ្គាវ៉ាត់ ដូចនៅក្នុងរបាយការណ៍ឯកឧត្តម កែវ រតនៈ។ ឥឡូវ (យើងមាន)ប្រភពថាមពលពីប្រភពថាមពលស្អាត។ យើងមាន ៦២%។ គោលដៅរបស់យើងគឺបង្កើនទៅដល់ ៧០% នៅឆ្នាំ ២០៣០។ នៅអាស៊ានយើងលេខ២ ឡាវលេខ១ ដោយសារឡាវមានប្រភពថាមពលពីវារីអគ្គិសនីច្រើន។ យើងលេខ ២។ ឥឡូវ ឆ្នាំ ២០៣០ យើងត្រូវធ្វើយ៉ាងណាឲ្យប្រភពថាមពលនេះកើនឡើង។ អញ្ចឹង ២៣ គំរោងនេះ យើងមានទាំងសូឡា យើងមានទាំងវារីអគ្គិសនី មានទាំងដើរដោយខ្យល់ យើងមានជីវម៉ាស យើងមានគម្រោង battery ថ្មស្តុកថាមពល ដើម្បីធ្វើយ៉ាងណាធានានូវចីរភាព និងស្ថេរភាព ក៏ដូចជាតម្លៃ។ គម្រោងមួយៗគឺចរចាតម្លៃ(ផលិតឋាមពល) ដូចចង់ទាបជាងគេ។ សូម្បីតែស្ថាប័នពិភពលោកខ្លះក៏ប្រាប់ថាធ្វើមិនបានផង។ ដូចជា ៣,៨ សេន សម្រាប់សូឡា។ នៅប្រទេសអភិវឌ្ឍអីមានតម្លៃ ៦ សេនេនោះ។ យើងចរចា។ ក្រុមហ៊ុនវិនិយោគ ទាល់តែព្រមផលិតហើយលក់ឲ្យ EDC ក្នុងតម្លៃ ៣,៦ សេន (ទើបទទួលបានការអនុញ្ញាត) ដើម្បី EDC យកចែកចាយបន្ត។ ប្រជាជនកាន់តែ(បានតម្លៃ)ថោក។ បើលក់ថ្លៃ យើងអត់ឲ្យ។ យើងត្រូវចុះកុងត្រា ៥០ ឬ៦០​ឆ្នាំ។ យូរ។ សម្រាប់គេវិនិយោគធំ អញ្ចឹងយើងនិយាយពីដើមទី។

(២០) រដ្ឋ/EDC ខាត តែរក្សាថ្លៃអគ្គិសនីស្ថេរឱ្យប្រជាពលរដ្ឋបានប្រើ

គោលដៅយើង គឺធ្វើឲ្យមានប្រភពកាន់តែធំ ហើយយើងធ្វើពិពិធកម្ម។ កន្លងទៅ ក្នុងរយៈពេលប៉ុន្មានទស្សវត្ស៍នេះ យើងថាតែមួយទស្សវត្ស៍នេះ តម្លៃអគ្គិសនីមានការកែសម្រួលចុះឡើងជាលំដាប់។ ក្នុងរយៈពេលដែលមានជំលោះនៅក្រៅប្រទេសនេះ នៅប្រទេសជិតខាងរបស់យើង លោកជំទាវ ឯកឧត្តម មកពីប្រទេសមួយចំនួន ថ្លៃអគ្គិសនីនៅប្រទេសឯកឧត្តម លោកជំទាវ បានកើន ២ ឬ៣ ដងហើយ។ EDC/កម្ពុជាសុខចិត្តខាត។ រដ្ឋសុខចិត្តខាត ដើម្បីជួយទប់។ មួយគីឡូប៉ុន្មាននៅប៉ុណ្ណឹង អត់តម្លើង។ មួយគីឡូឡើងប៉ុន្មានភាគរយ។ ខ្ញុំមិនចង់ឲ្យឯកឧត្តម កែវ រតនៈ ឈឺក្បាល ដោយសួរពីខាតប៉ុន្មានទេ ដោយសារឧបត្ថម្ភដើម្បីលំនឹងតម្លៃ កុំឲ្យ(ថ្លៃ)ចូលទៅដល់ផ្ទះប្រជាពលរដ្ឋ។ ពិតណាស់ខ្ញុំឃើញតាមហ្វេសប៊ុក តាមអី មានថាម៉េចក៏ឡើងថ្លៃម្ល៉េះ ស្អីម្ល៉េះ។ ថាតម្លៃថ្លៃ តែតម្លៃមួយគីឡូវ៉ាត់ម៉ោងរក្សាការប្រើប្រាស់។ ជញ្ជីងថ្លឹងអីរបស់គេត្រូវហើយ។ ម៉ាស៊ីនអីយ៉ាងម៉េច ប៉ុន្តែសម្រាប់គោលការណ៍របស់រាជរដ្ឋាភិបាល គឺយើងត្រូវធ្វើយ៉ាងណាជួយប្រជាពលរដ្ឋទៅតាមរយ

ៈការរក្សាតម្លៃ ហើយនៅថ្ងៃអនាគតអាចឈានទៅដល់ការកាន់តែធ្វើឲ្យមានលទ្ធភាព តាមរយៈការគិតគូរអំពីការវិនិយោគ កុងត្រាឲ្យច្បាស់ពីដើមទី ចរចាឲ្យបាន​ ព្រោះឥឡូវយើងបច្ចេកវិទ្យាក៏អាចនេះច្រើន។

[ចប់សេចក្ដីអធិប្បាយ១២]

ដោយឡែក, ចំពោះបញ្ហាប្រសិទ្ធភាពថាមពល ខ្ញុំចង់ជម្រាបជូនថា ប្រសិទ្ធភាពថាមពលមានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចជាតិ ពីព្រោះវាអាចសន្សំសំចៃបរិមាណនៃការប្រើប្រាស់ថាមពល ដោយធានាបំពេញភារកិច្ច ឬបង្កើតលទ្ធផលនៃសេដ្ឋកិច្ច និង សង្គមដូចមុន ឬ ល្អជាងមុន ធ្វើឱ្យយើងអាចកាត់បន្ថយតម្រូវការ កាត់បន្ថយការវិនិ​យោគ កាត់បន្ថយចំណាយ ពង្រឹងសន្តិសុខ ​ថាមពល បង្កើនភាពប្រកួតប្រជែង បន្ថយឧស្ម័នផ្ទះកញ្ចក់ និង បង្កើតទីផ្សារថ្មីសម្រាប់ការងារ ។ បច្ចុប្បន្នរាជរដ្ឋាភិបាល បានដាក់ចេញនូវ “គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០” និង បានចេញអនុក្រឹត្យបង្កើត “គណៈកម្មាធិការជាតិប្រសិទ្ធភាពថាមពល” ដើម្បីដឹកនាំ សម្របសម្រួល និង អនុវត្តការងារប្រសិទ្ធភាពថាមពល រួចហើយ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៣]

(២១) បច្ចេកវិទ្យាប្រើថាមពលតិចនិងការប្រើប្រាស់របស់ប្រជាពលរដ្ឋ ជួយកាត់បន្ថយការប្រើប្រាស់ថាមពល

ការសិក្សាបច្ចេកវិទ្យាថ្មី ដើម្បីកាត់បន្ថយការចំណាយនេះសំខាន់។ នេះគឺវិស័យឯកជន ដើរតួនាទីចូលរួមខ្លាំង។ ខាងសំណង់ ខាងអចលនទ្រព្យ ក៏អាចចូលរួម។ ថ្ងៃមុនឯកឧត្តម កើត រិទ្ធ ធ្វើអគារសាលាមួយនៅព្រៃឈរ។ ស្អាត យើងរៀបចំក្បឿងជូនគាត់។ ឥឡូវលោកគ្រូ អ្នកគ្រូថា ខ្ញុំអត់ចង់បានក្បឿងទៀតទេ (ព្រោះ)បង់ថ្លៃភ្លើង(ច្រើន)។ ទប់អត់ជាប់។ ខ្ញុំសុំយកសង្ក័សីដែលមាន អាំងសូឡង់។ ដល់ដាក់សង្ក័សីមាន អាំងសូឡង់ មិនសូវស្អាតដូចក្បឿង តែកាត់បន្ថយថ្លៃភ្លើងច្រើន សំភារៈ អគ្គិសនីផ្សេងៗ។ អញ្ចឹងការចូលរួមវិស័យឯកជនអាចនាំចូលនូវផលិត​ផល បច្ចេកវិទ្យាដែលប្រើថាមពលតិច បូកជាមួយនឹងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ហ្នឹងមិនមែនការ​ងារតែរដ្ឋទេ។ ដើម្បីឲ្យកាត់បន្ថយការចំណាយទៅលើថាមពល ទាល់តែប្រជាពលលរដ្ឋសន្សំសំចៃដែរ។ អ្នកដែលហូប no calory sugar (ស្ករអត់មាន calory) កាលស្ករមាន calory កាហ្វេដាក់តែមួយកញ្ចប់ទេ។ ដល់អត់ដាក់ calory ដាក់ច្រើនកញ្ចប់។ សួរម៉េចក៏ឡើងគីឡូ … អញ្ចឹងរដ្ឋថែរក្សាលំនឹង ប៉ុន្តែការស្រាវជ្រាវ ការប្រើប្រាស់ រួមជាមួយនឹងការនាំចូលនូវបច្ចេកវិទ្យាថ្មីៗ ជាពិសេសនៅខាងសំណង់ ខាងអ្នកលក់អគ្គិសនីជួយ … យើងរួមគ្នាដើម្បីកាត់បន្ថយនូវការប្រើប្រាស់ និងថាមពល ព្រោះបើយើងប្រើ កាត់បន្ថយ នៅសល់ទុកឲ្យអ្នកផ្សេង តម្លៃសរុបអាចថយ

[ចប់សេចក្ដីអធិប្បាយ១៣]

ខ្ញុំសូមឱ្យក្រសួងរ៉ែ និងថាមពល ដែលជាស្ថាប័ន​បង្គោល និងក្រសួង-ស្ថាប័ន​​នានា ដែលជាស្ថាប័នដៃគូ យកចិត្តទុកដាក់ជំរុញការអនុវត្តគម្រោងថាមពលស្អាត និងគម្រោងប្រសិទ្ធភាពថាមពលឱ្យអស់ពីលទ្ធភាព ។

បន្ថែមលើនេះ ខ្ញុំសូមឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ យកចិត្តទុកដាក់ជួយគាំទ្រដល់ការអនុវត្តគម្រោងប្រសិទ្ធភាពថាមពលដែលបានរៀបចំដោយ “គណៈកម្មាធិការជាតិប្រសិទ្ធភាពថាមពល” ជាមួយដៃគូអភិវឌ្ឍនានា ជាពិសេសជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និង ធនាគារពិភព-លោក ដើម្បីពន្លឿនការងារប្រសិទ្ធភាពថាមពលដែលបានគ្រោង និងឈានទៅសម្រេចគោលដៅសន្សំសំចៃប្រភពថាមពលឱ្យបាន ១៩% នៅដំណាច់ឆ្នាំ ២០៣០ ខាងមុខ។

ទី៤. ទន្ទឹមនេះ ការផ្គត់ផ្គង់ថាមពលមួយ ដែលមានថ្លៃសមរម្យ ស្ថិរភាព និង សមធម៌ គឺជាគោលការណ៍គ្រឹះដែលត្រូវប្រកាន់ខ្ជាប់ ។ ចំពោះបញ្ហាថ្លៃ, ពិតមែនតែបច្ចុប្បន្នសេដ្ឋកិច្ចបានចាប់ផ្តើមដំណើរការជាបណ្តើរៗឡើងវិញហើយ, ប៉ុន្តែ ដោយសារឥទ្ធិពលនៃសង្គ្រាមរវាងរុស្សី និង អ៊ុយក្រែន និង សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យសម្ភារៈ និង បរិក្ខារនានា សម្រាប់ការអភិវឌ្ឍគម្រោង វិស័យថាមពលនៅមានថ្លៃខ្ពស់នៅឡើយ ។ ការណ៍នេះ ក៏កើតឡើងផងដែរចំពោះធ្យូងថ្ម ប្រេងឥន្ធនៈ និងឧស្ម័ន សម្រាប់ការផលិត​ថាមពល ។ បន្ថែមពីលើនេះ ការវិនិយោគលើគម្រោងប្រព័ន្ធស្តុកថាមពល និង ប្រព័ន្ធសម្របសម្រួលវៃឆ្លាត សម្រាប់គាំទ្រការផលិតថាមពលកកើតឡើងវិញ ក៏បានដាក់សម្ពាធបន្ថែមផងដែរលើថ្លៃអគ្គិសនី ។

ទោះជាយ៉ាងណា ខ្ញុំសូមបន្តគាំទ្រនូវគោលនយោបាយគាំពារថ្លៃអគ្គិសនីដើម្បីរក្សាស្ថិរភាពថ្លៃមិនឱ្យឡើងថ្លៃអគ្គិសនី។

ជាមួយនេះ ខ្ញុំក៏សូមឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកៀរគរហិរញ្ញប្បទានសម្បទាន ជួយដល់ការអភិវឌ្ឍក្នុងវិស័យ​ថាមពល ឱ្យអស់លទ្ធភាព ដើម្បីជួយបន្ថយ​នូវសម្ពាធលើថ្លៃដើមអគ្គិសនី ។ គួរមានផងដែរ, ការគិតគូរធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានស្ថិរភាព គ្មានការរអាក់​រអួល ដែលត្រូវមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត, ក្នុងន័យនេះ ខ្ញុំស្នើឱ្យអ្នកពាក់ព័ន្ធ ដូចជាក្រសួងបរិស្ថាន ក្រសួងសាធារណៈការនិងដឹកជញ្ជូន អាជ្ញាធរ រាជធានី-ខេត្ត និង ប្រជាពលរដ្ឋនានា​ ចូលរួមទាំងអស់គ្នាដោះស្រាយដីសម្រាប់ការសាងសង់គម្រោងថាមពលនានា និងអនុញ្ញាតឱ្យដាំបង្គោលអគ្គិសនីនៅតាមទីតាំងចំាបាច់ ដើម្បីឱ្យយើងទាំងអស់គ្នាអាចទទួលបាននូវការផ្គត់ផ្គង់ថាមពលមានស្ថិរភាព គ្មានការរអាក់​រអួល បានឆាប់រហ័ស ទៅតាមការគ្រោងទុក និងអនុលោមតាមច្បាប់ជាធរមាន ។

ទន្ទឹមនេះ ដើម្បីឱ្យមានសមធម៌រវាងតំបន់ទីក្រុង និងជនបទ ជាពិសេសលើបណ្តាភូមិដាច់ស្រយាល ០,៨៥% ដែលនៅសល់មិនទាន់មានបណ្តាញផ្គត់ផ្គង់អគ្គិសនីទៅដល់នៅឡើយ, ខ្ញុំសូមគាំទ្រចំពោះការផ្ដួចផ្ដើមរបស់ក្រសួងរ៉ែ និងថាមពល ក្រោមកម្មវិធី “គីឡូម៉ែត្រចុងក្រោយ(The Last Mile)” មានន័យថា រាជរដ្ឋាភិបាលនឹងត្រូវខិតខំប្រឹងប្រែងជាមួយដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា​ មានអគ្គិសនីប្រើប្រាស់ដូចគ្នា ។

ទី១. ដោយសារនិន្នាការសកលឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការផ្គត់ផ្គង់ថាមពលស្អាតសម្រាប់វិស័យឧស្សាហកម្មកម្មន្តសាល និង វិស័យផ្សេងៗទៀត បានក្លាយទៅជាចំណុចទាក់ទាញមួយ សម្រាប់វិនិយោគិនឱ្យចូលមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា, ដូច្នេះ ខ្ញុំស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធ យកលទ្ធផលនៃការអភិវឌ្ឍថាមពលស្អាត និង ប្រសិទ្ធភាពថាមពល ដែលកម្ពុជាយើងកំពុងធ្វើ និង បន្តជំរុញ ផ្សព្វផ្សាយ និង ទាក់ទាញការវិនិយោគបន្ថែម ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៤]

(២២) ទាញផលពីឋាមពលប្រភពបៃតងបន្ថែម

សូម្បីតែយើងនាំចេញ ទីផ្សារខ្លះក៏តម្រូវដែរ។ បើរោងចក្រហ្នឹងប្រើប្រាស់ថាមពលពីធ្យូងថ្ម គេអត់យកទេផលិត​ផល​ហ្នឹង។ ប៉ុន្តែបើផលិតដោយប្រ់ថាមពលប្រភពកកើតគេយក។ ក្រសួងបរិស្ថានបានរាយការណ៍មកឱ្យខ្ញុំថ្ងៃមុនថា យើងមានគម្រោង Red បូកនេះ កាបោនមួយឆ្នាំ យើងលក់បានដូចជា ៦លានដុល្លារ គ្រាន់តែតំបន់បីដែលយើងការពារបរិស្ថានហ្នឹង នៅកែវសីមា ពោធិ៍សាត់ខាងត្បូង និងភ្នំក្រវ៉ាញ និងនៅព្រៃឡង់។ យើងកំពុងសិក្សា ១២កន្លែងទៀត។ ថវិកាទាំងអស់នេះ អាចចាក់ចូលទៅក្នុងសហគមន៍។ ប្រជាពលរដ្ឋនៅមូលដ្ឋាន មួយផ្នែកបានធ្វើហើយ កសាងសមិទ្ធផលដើម្បីជួយជំរុញបន្ថែម និងកសាងអភិវឌ្ឍន៍បន្ថែមទៀត។ ការទាញពីរឿងបៃតងនេះ អាចបានផលច្រើនណាស់។ ខ្ញុំសូមឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាក់ព័ន្ធ ជួយដាក់កែវយិតរកមើល ជួន​កាលគេមាននៅហ្នឹងហើយ ប៉ុន្តែយើងមិនទាន់ដឹង។ កាលមុន សូម្បីតែនៅក្នុងប្រទេសយើង ខ្ញុំចាំម្ដងនោះ ក្រ​សួងការងារ មានកញ្ចប់ថវិកាសម្រាប់មន្ទីរការងារ និងការបណ្ដុះបណ្ដាល។ មួយឆ្នាំៗសល់ច្រើន ដោយសារពេលខ្លះ គម្រោងខ្លះថ្នាក់ក្រោមមិនទាន់ដឹង។ ដល់មកប្រាប់ទៅ បានដឹង បានមកយកទៅប្រើ។ យើងមើលដែរ។ ឥឡូវដាក់ Green Finance ដាក់អ្វីផ្សេងៗ។ យើងអាចពិនិត្យ​មើល តើយើងអាចធ្វើអ្វីបាន។ ប៉ុន្តែមើលកាតព្វកិច្ច មើលតម្រូវការ និងស្ថានភាពរបស់យើង។ តើគម្រោងណាដែលយើងអាចទាញបាន។

យើងអ្នកក្រ កុំចង់ធ្វើស្តង់ដារអ្នកមាន។ ដើរសន្សឹមៗ។ យើងត្រូវប៉ាន់ខ្លួនឯង។ ចង់ដើរដល់ហ្នឹង កុំលោត។ តែលោតខ្លាំងពេក ប្រយ័ត្នគ្រោះថ្នាក់។ បានន័យថា ដាក់សម្ពាធខ្លាំងពេកទៅដល់វិស័យឯកជន ឬមួយអី ប៉ុន្តែយើងដើរសន្សឹមៗទៅ។ ជួនកាល បាត់ម្ចាស់ការ។ យើងចង់បានមួយ ទៅមើលមួយទៀត។ ហ្នឹងហើយបានជាខ្ញុំថា គោល​ការណ៍ និងការអនុវត្តបច្ចេកវិទ្យា គោលការណ៍ណែនាំថ្មី ផ្អែកទៅលើបច្ចេកទេសអី កុំយកស្តង់ដារប្រ​ទេសដែលគេដើរទៅខ្ពស់ហើយ។ កន្លែងខ្លះ ដាក់មក គេអត់បង្ខំយើងទេ តែដល់ស្ដាប់ទៅពិរោះ ឃើញក្នុងអង្គប្រជុំគេលើកដៃទាំងអស់គ្នា យើងយកដែរ។ ដល់យកមកជាប់ជើង ដោយសារវាមិនត្រូវស្ថានភាពស្រុកយើង។ ហ្នឹងខាងពាណិជ្ជកម្ម កសិកម្ម ខាងគ្រប់ក្រសួងទាំងអស់ស្វែងយល់។ ត្រូវមើលអ្វីដែលសមស្របជាមួយយើង។ យើងជាប្រទេសតូច។ យើងអត់បំពុលបរិស្ថានច្រើនទេ។ ប៉ុន្តែយើងធ្វើច្រើនណាស់ដើម្បីជួយបរិស្ថាន។ គួរតែបានផល។

យើងសុខចិត្តលុបចោលអាជ្ញាបណ្ណ(ប្រើប្រាស់)ធ្យូងថ្ម (ដើម្បីបាន)អគ្គិសនី របស់ឧកញ៉ា គិត ម៉េង។ ចុងក្រោយលុបចោលឱ្យទៅ LMG នៅពេលដែលប្រទេសអ្នកមានជាច្រើនមិនទាន់លុបផង។ យើងដើរមុន សុខចិត្តលះបង់។ អញ្ចឹងគួរតែបានផល។ យើងដើរតួនាទីជាប្រទេសសមាជិកពិភពលោកមួយដែលបុរេសកម្ម។ អញ្ចឹងទាញផលមកវិញ ជាពិសេស ពីការចូលរួមរបស់យើងនៅក្នុងការលះបង់ ថែរក្សាបរិស្ថាន។រឿងនេះ ខ្ញុំឃើញក្រសួងបរិស្ថានធ្វើការងារបានល្អ។ ខ្ញុំសរសើរ តាំងពីជំនាន់ឯកឧត្តម សាយ សំអាល់ មក ទាញបានច្រើនទៅលើរឿងហ្នឹង។ ខ្ញុំសួរ ឯកឧត្តម សាយ សំអាល់ តាំងពីអាណត្តិមុន ធ្វើម៉េចបាន? (គាត់ឆ្លើយ) បងអើយ! មានច្រើនណាស់។ សំខាន់យើងចេះរកអត់។ យើងចេះចរចាចែចូវគេអត់? … ទាញមកលក្ខខណ្ឌយើងត្រូវ​ឬអត់។  អញ្ចឹងដាក់មើល។ ខាងក្រសួង រ៉ែនិងថាមពលចូលរួម។ ហ្នឹងវាទាក់ទងជាមួយនឹងហិរញ្ញវត្ថុ រឿង Green Finance អីផ្សេងៗ ដែលយើងធ្វើបាន។ ពិតណាស់ យន្តការខ្លះដើរ perfect យន្តការខ្លះមិនដើរ ប៉ុន្តែយើងស្វែងយល់។

[ចប់សេចក្ដីអធិប្បាយ១៤]

ទី២. ដោយសារការផ្លាស់ប្តូរពីការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈ ទៅប្រើយានយន្តអគ្គិសនី ធ្វើឱ្យប្រទេសជាតិទទួលបាននូវផលប្រយោជន៍ចំនួន ២ គឺ ១). បង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពលសម្រាប់ការដឹកជញ្ជូន ដោយការប្រើប្រាស់យានយន្តអគ្គិសនីប្រើថាមពលតិចជាងការប្រើយានយន្តប្រើប្រេងឥន្ធនៈប្រហែល ៥ ដង និង ២). បន្ថយការបញ្ចេញឧស្ម័នកាបូនក្នុងវិស័យដឹកជញ្ជូន ដោយងាកមកប្រើថាមពលអគ្គិសនី ដែលផលិតពីថាមពលស្អាតកាន់តែច្រើនវិញ, ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” ដែលមានគោលបំណងជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នៃវិស័យយានយន្តអគ្គិសនី ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៥]

យើងកំពុងចរចាជាមួយនឹងក្រុមហ៊ុនរថយន្ត BYD ពីការរៀបចំដំឡើងនៅកម្ពុជានេះ។ យើងមានក្រុមហ៊ុនជាច្រើនបាននាំរថយន្តអគ្គិសនីចូលមកហើយ។ ខ្លះលាយអគ្គិសនីជាមួយនឹងប្រេង។ ខ្លះសុទ្ធ។ ដូចមានហើយនៅក្នុងហ្នឹង មាន Tesla។ យើងមានហើយជាអនាគត។ បានអញ្ចឹង ទាមទារឱ្យយើងរៀបចំបន្ត។

[ចប់សេចក្ដីអធិប្បាយ១៥]

ឈរលើមូលដ្ឋាននៃគោលនយោបាយខាងលើនេះ, ក្រសួងរ៉ែ និងថាមពល ដែលមានតួនាទី និង ភារកិច្ចដឹកនាំជំរុញការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា, ត្រូវប្រញាប់ប្រញាល់ចាប់ផ្តើមដាក់ចេញចំណាត់ការនានា ជំរុញការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យបានមុនដំណាច់ ឆ្នាំ២០២៤ នេះ, ពីព្រោះមានតែការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យបានកាន់តែច្រើនទេ ទើបអាចទាក់ទាញបង្កើនការផ្លាស់ប្តូរពីការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈ ទៅប្រើប្រាស់យានយន្តអគ្គិសនីវិញជាបណ្ដើរៗ ដោយផ្តល់ជម្រើសសម្រាប់ប្រជាពលរដ្ឋ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៦]

(២៣) ប្រគល់ការដំឡើងស្ថានីយ៍សាកថ្មរថយន្ត EV ទៅក្រសួងរ៉ែនិង​ថាមពលគ្រប់គ្រង

ចំណុចនេះ ពីដើមអាណត្តិ ខ្ញុំបានធ្វើការវះកាត់មួយរឿងហ្នឹង។ ពីដើមទី ខាងថ្លៃភ្លើង ខាងប្រេង ក្រសួងរ៉ែ និងថាមពល គ្រប់គ្រង។ ដល់កន្លែង charge ភ្លើង ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រប់គ្រង។ ដល់អញ្ចឹង ការសហការពិបាក ព្រោះត្រូវដំឡើងស្ថានីយបញ្ចូលប្រេង បញ្ចូល(អគ្គិសនី) ចរចាបានតែទីតាំង តែអត់បានតម្លៃថ្លៃភ្លើង ឬមួយលក្ខខណ្ឌផ្សេងៗ​ ហើយភាគច្រើនដាក់នៅក្នុងស្ថានីយប្រេង។ កន្លែងហ្នឹង ឡានទៅដាក់ប្រេងផង គេបញ្ចូល(អគ្គិសនី)ផង។ បើនៅពីរស្ថាប័ន រៀងលំបាក។ អញ្ចឹងខ្ញុំក៏បានវះកាត់។ ខ្ញុំចារផ្ដល់គោលការណ៍តែម្ដង កាលហ្នឹង នៅប្រជុំលើកយោបល់មក មិនទាន់ដាច់ស្រេច។ ខ្ញុំថាប្រគល់ការដំឡើងស្ថានីយនេះ ទៅក្រសួងរ៉ែ និង​ថាមពល។ ដោយឡែក ខាងក្រសួងសាធារណការ និងដឹកជញ្ជូន គឺទទួលការត្រួតពិនិត្យបច្ចេកទេសយានយន្ត ដូចធ្វើរថយន្តផ្សេងៗ ដូចគ្នាទៅ។ អញ្ចឹងទៅ វាដាច់ស្រេច។ បើមិនអញ្ចឹងទេ នៅស្ថានីយមួយ មានដល់ទៅ ២-៣ ដំឡើងស្ថានីយបញ្ចូលអគ្គិសនី តែចំនួនវ៉ុល ចំនួនអី ក្រសួងរ៉ែ និងថាមពល ជាអ្នកគ្រប់គ្រង។ ដល់អញ្ចឹងវាអត់ស៊ីគ្នា។ អញ្ចឹងវះកាត់ឱ្យ មួយប្រគល់ឱ្យក្រសួងរ៉ែ និងថាមពល គ្រប់គ្រង។

ពិតណាស់ យើងត្រូវកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ព្រោះកិច្ចការនេះ អាណត្តិមុន ឯកឧត្តម ស៊ុន ចាន់ថុល ផ្ដួចផ្ដើមធ្វើ។ ដើម្បីឱ្យដើរ គឺដាក់នៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន។ ដើរមួយជំហានហើយ។ ឥឡូវប្រគល់ភារកិច្ចទៅរុះរើខ្លះ។ ប៉ុន្តែអាហ្នឹង វាត្រូវតែអញ្ចឹង។ បើមិនអញ្ចឹង យើងនៅពាំត្រណោត។ យើងពិបាកការបែងចែក។ គោលនយោបាយដាក់អត់ចេញ។ គោលនយោបាយ EV ដឹកនាំហើយ ដោយក្រសួងរ៉ែ និងថាមពល ដល់ទីបំផុតនៅខ្វះកន្លែងដាក់ស្ថានីយ។ អ្នកណាជាអ្នកធ្វើគោលនយោបាយ? ហ្នឹងត្រូវការស្តង់ដារបច្ចេកទេស។ មិនស្រួលយកកន្លែងសាកអគ្គិសនី ទៅដាក់កន្លែងដាក់ប្រេង។ មិនឆេះ។ ហ្នឹងត្រូវមើលឱ្យច្បាស់។ ជួនកាល ស្ថានីយ៍ក្នុងក្រុងអត់លំបាកទេ ប៉ុន្តែប្រយ័ត្នស្ថានីយតាមខេត្ត ដេប៉ូតូចៗ អត់កន្លែង ដាក់មកជិតគ្នា ឬមួយគាត់ដំឡើងភ្លើងអត់ស្រួល ឆេះទាំងឡានទៀត។

(២៤) EV មិនមែនអនាគតទេ ជាបច្ចុប្បន្ន

ក្រសួងទាំងពីរ និងគណៈកម្មការ និងស្ថាប័នពាក់ព័ន្ធ សូមជំរុញ ព្រោះវាមិនមែនអនាគតទៀតទេ វាបច្ចុប្បន្នហើយ។ EV ជាបច្ចុប្បន្នកាល ទៅមុខទៀតខ្ញុំមិនដឹងទេ។ ឥឡូវគេកំពុងសិក្សា ហ៊ីដ្រូសែន (Hydrogen)។ ថ្ងៃមុន ឃើញហ៊ីដ្រូសែន បន្តិចទៀតយកទៅធ្វើប្រេងសម្រាប់យន្តហោះធ្វើអី។ ខ្ញុំមិនដឹង ប៉ុន្តែបច្ចុប្បន្ន គឺអគ្គិសនី តម្រូវការមានឡានមកហើយ។ អង្ករក្លាយជាបាយហើយ។ ឡានចូលមកហើយ។ ប្រើប្រាស់ក្នុងក្រុងហើយ ត្រូវមានកន្លែងគ្រប់គ្រង។ អញ្ចឹងមានគោលការណ៍ចេញហើយ ដើម្បីគ្រប់គ្រងស្តង់ដារបច្ចេកទេស ជារឿងសំខាន់ ហើយបូកជាមួយនឹងក្រម។ អញ្ចឹងយើងធ្វើទៅលើកិច្ចការនេះ។ ចំណុចដែលពាក់ព័ន្ធនឹងវិស័យថាមពលប៉ុន្មាននេះ ជាគោលការណ៍សម្រាប់ក្រសួងបន្តដឹកនាំតទៅទៀតទៅលើវិស័យរបស់ខ្លួន និងវិស័យអាទិភាព។

[ចប់សេចក្ដីអធិប្បាយ១៦]

បន្ថែមពីលើវឌ្ឍនភាពការងាររបស់វិស័យរ៉ែ វិស័យប្រេងកាត និង វិស័យថាមពលខាងលើ ខ្ញុំក៏សូម អបអរសាទរនូវវប្បធម៌ និង គោលនយោបាយធនធានមនុស្សដ៏ត្រឹមត្រូវ ដែលក្រសួងរ៉ែ និងថាមពល បានរៀបចំ និង អនុវត្តដោយប្រកាន់យកគុណាធិបតេយ្យជាគោល ហើយក៏សូមលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះវិភាគទានរបស់ក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនី, និង  អគ្គិសនីកម្ពុជា ចំពោះការងារសង្គម និង ការងារសម្ព័ន្ធមេត្រីភាព ដែលចាត់ទុកថា ជាគំរូមួយរបស់ស្ថាប័នរដ្ឋ ។

ខ្ញុំសូមថ្លែងអំណរគុណ ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍ, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃទៀត ដែលបានផ្ដល់កិច្ចសហការ និងសូមបន្តផ្តល់ការគាំទ្រ និង កិច្ចសហការក្នុងភាពជាដៃគូពិតប្រាកដ ដល់ក្រសួងរ៉ែ និង ថាមពល ក្នុងការនាំមកនូវការរីកចម្រើនសម្រាប់វិស័យរ៉ែ វិស័យថាមពល និង វិស័យប្រេងកាតនៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង និង បន្តរៀបចំទំនើបកម្មស្ថាប័នរបស់ខ្លួន។

ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងពិសេសចំពោះការជួយឧបត្ថម្ភជាច្រើន របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, រដ្ឋាភិបាលជប៉ុន, រដ្ឋាភិបាលបារាំង, រដ្ឋាភិបាលអាល្លឺម៉ង់, រដ្ឋាភិបាលកូរ៉េ, ធនាគារអភិវឌ្ឍអាស៊ី, អង្គការJICA, អង្គការKFW, China Exim Bank, ធនាគារពិភពលោក ចំពោះជំនួយហិរញ្ញវត្ថុ និង ជំនួយបច្ចេកទេសដល់វិស័យថាមពល។

ជាទីបញ្ចប់,    ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និង ថាមពល», ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ, លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ, សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត៕

]]>
https://pressocm.gov.kh/archives/105578/feed 0
សម្តេចតេជោ ហ៊ុន សែន ថ្លែងថាវាមិនទាន់ដល់ពេលនោះឡើយដែលលើកយកករណី «កោះគុត» ទៅកាន់តុលាការអន្តរជាតិ ទៅតាមការញុះញង់របស់ចលនាប្រឆាំងជ្រុលនិយម https://pressocm.gov.kh/archives/105570 https://pressocm.gov.kh/archives/105570#respond Thu, 21 Nov 2024 14:50:06 +0000 https://pressocm.gov.kh/?p=105570


CNV:

(៥) មានក្រុមដែលកំពុងតែបង្វែបញ្ហាពីកម្ពុជា/វៀតណាម មកកម្ពុជានិងថៃពីបញ្ហាអធិបតេយ្យភាពកោះគុត

ថ្ងៃនេះ នឹងចេញជាផ្លូវការនូវការសម្រេចដោយសភា ក៏បានលើករឿងនេះទៅព្រឹទ្ធសភា ហើយព្រឹទ្ធសភាក៏ផ្តល់មតិត្រឡប់មកវិញ។ អរគុណចំពោះរដ្ឋសភាដែលបានយល់ស្របជាមួយនឹងការផ្តល់មតិរបស់ព្រឹទ្ធសភាទាក់ទិនជាមួយនឹងសេចក្តីព្រៀងច្បាប់។ បញ្ហាមួយដែលខ្ញុំព្រះករុណាខ្ញុំ សូមស្នើឲ្យព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនរួមជាតិកម្ពុជា (បានជ្រាបគឺ) គេកំពុងតែដាក់បញ្ហាស្តីពីកោះគុត (ដោយ)បង្វែពីកម្ពុជា/វៀតណាមដែលអាចនឹងឈានទៅដល់ការផ្ទុះអាវុធនៅតាមព្រំដែនក៏អាចថាបាន។ ឥឡូវនេះគេបង្វែមកទិសខាងលិចវិញម្តង។ នៅក្នុងប្រទេសថៃ ក៏មានក្រុមជ្រុលនិយមមួយក្រុម បង្កើតឡើងរឿងកោះគុត។ ឥឡូវនៅក្នុងប្រទេសរបស់យើងនេះ ត្រូវបានពួកជ្រុលនិយមនៅក្រៅប្រទេសអំពាវនាវឲ្យធ្វើបាតុកម្មដើម្បីទាមទារយកកោះគុត។ ខ្ញុំព្រះករុណាខ្ញុំក៏ចង់ចាំមើលថា តើប្រជាពលរដ្ឋរបស់យើងគិតយ៉ាងម៉េច។ ប្រហែលជាប្រជាពលរដ្ឋមិនច្រើនទេដែលស្គាល់កោះគុត។ ខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងសម្តេចពិជ័យសេនា ទៀ បាញ់ ធ្លាប់បានទៅកោះគុតនៅឆ្នាំ ១៩៩០។

(៦) ឆ្នាំ ២០០១ កម្ពុជានិងថៃឈានដល់អនុស្សារណៈយោគយល់គ្នាស្តីពីតំបន់ត្រួតស៊ីគ្នា

ពេលនោះ ខ្ញុំព្រះករុណាខ្ញុំបានចុះហត្ថលេខាបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC នៅបាងកក ប៉ុន្តែក៏ត្រូវមានការពិភាក្សាជាសំងាត់រវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងឧត្តមសេនីយ Yongchaiyudh និងតំណាងរបស់ជប៉ុន។ អញ្ចឹងខ្ញុំព្រះករុណាខ្ញុំទៅដេកនៅកោះកុង ម៉ោងប្រហែលជា ២ ភ្លឺ ខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរតាមអូប័រឡើងទៅកោះគុត រួចហើយចេញពីកោះគុត បានធ្វើដំណើរចេញទៅប៉ាតាយ៉ា ដោយទៅដល់ប៉ាតាយ៉ានៅម៉ោង ៤ភ្លឺ។ កោះគុតជាតំ​បន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ ដែលតំបន់នេះ តាំងពីជំនាន់អតីតនាយករដ្ឋមន្រ្តី Chatichai Choonhavan​ បានចរចាពិភាក្សាជាមួយនឹងខ្ញុំព្រះករុណាខ្ញុំ។ អតីតនាយករដ្ឋមន្រ្តី Chatichai Choonhavan បានមកជួប ខ្ញុំព្រះករុណាខ្ញុំដល់ផ្ទះនៅវិមានឯករាជ្យ ដើម្បីពិភាក្សាគ្នាលើបញ្ហាធ្វើអាជីវកម្មខួងយកប្រេងនៅក្នុងតំបន់ត្រួតស៊ីគ្នានេះ។ ប៉ុន្តែកិច្ចការទាំងអស់មិនអាចឈានទៅមុខបានទេ។ ឆ្នាំ ២០០១ យើងបានបង្កើតអនុស្សារណៈនៃការយោគយល់គ្នាមួយ ដែលរហូតមកដល់ពេលនេះ ២៣ឆ្នាំហើយ មិនទាន់បានជជែកគ្នាលំអិតណាមួយនៅឡើយ។ យើង​បង្កើតគណកម្មការ២ មួយគឺគណកម្មការទាក់ទងជាមួយនឹងកិច្ចការព្រំដែន និងមួយទៀតអនុគណកម្មការទទួលបន្ទុកជជែកអំពីការធ្វើអាជីវកម្មនៅក្នុងតំបន់ត្រួតស៊ីគ្នា។

(៧) ដល់ពេលវេលារៀបចំច្បាប់ដាក់ក្រុមបង្ករឿងនេះជាក្រុមភេរវកម្មហើយឬនៅ

ឥឡូវនេះ គេកំពុងធ្វើថាឲ្យប្រជាជនកម្ពុជាធ្វើបាតុ​កម្មដើម្បីរុញរដ្ឋាភិបាលឲ្យប្តឹងទៅតុលាការអន្តរជាតិ។ ដំបៅមិនឈឺយកឈើចាក់។ រឿងគេកំពុងតែជជែកគ្នាឯយើងមករុញ។ តើនេះជាអ្វីទៅ ជាអំពើអ្វី? ម្តងហើយម្តងទៀត ពួកគេរុញមិនឲ្យប្រជាជនទទួលបានសេចក្តីសុខតាមរយៈនៃការបង្កើតចលនាប្រឆាំង។ ព្រះតេជព្រះគុណ! តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់​តែងច្បាប់រៀបចំច្បាប់ដាក់ក្រុមនេះជាក្រុមភេរវកម្មហើយឬនៅ? នេះជាបញ្ហាដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាអ្នកនយោបាយដទៃទៀត កំពុងតាមដានពិនិត្យថា តើដល់ពេលហើយឬនៅ? នេះមានចំណុចជាការញុះញង់ អុច​អាល ដែលវាអាចនាំទៅដល់ការផ្ទុះអាវុធរវាងកម្ពុជានិងថៃ ដែលមិនគ្រាន់តែជាបញ្ហាផ្ទៃក្នុងកម្ពុជានោះទេ។​ វាជារឿងដែលអាចឈានទៅដល់ការផ្ទុះអាវុធ។ ប្រសិនបើយន្តការនៃទំនាក់ទំនងកំពុងតែធ្វើដំណើរ ទាំងខាងថៃទាំងខាងយើង ដោយមិនទាន់ឈានដល់ការសម្រេចចិត្តណាមួយទេ ហេតុអ្វីបានជារុញធ្វើរឿងនេះ? ជំរុញឱ្យមានបាតុកម្មនៅទូទាំងប្រទេស? សូមបងប្អូនប្រជាពលរដ្ឋពិចារណា និងជ្រើសរើសមួយណា រវាងការញុះ​ញង់ឱ្យមានអំពើហិង្សាទាំងក្នុងជាតិ និងជាមួយប្រទេសជិតខាង។

(៨) កម្ពុជា/ថៃ មិនទាន់ប្រើអស់លទ្ធភាពចរចាទ្វេភាគីនៅឡើយទេ

ស្លាកស្នាមសង្រ្គាមនៅប្រាសាទព្រះវិហារ នៅប្រាសាទតាមាន់ តាក្របី មិនទាន់បានបញ្ចប់ផងការឈឺចាប់របស់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាប្រជាពលរដ្ឋថៃ ទៅលើការបាត់បង់ប្ដីសី ឬការរបួសស្នាមនៅក្នុងសមរភូមិនៅឡើយទេ។ តើឥឡូវអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃ និងអ្នកជ្រុលនិយមនៅកម្ពុជា ដែលជ្រកកោននៅប្រ​ទេស​ក្រៅ គួរត្រូវធ្វើរឿងនេះជាបន្តទៀត ឬក៏ត្រូវឱ្យវាមានសេចក្ដីសុខជាមួយគ្នាសិន? ដោះស្រាយ នៅតែដោះស្រាយ ប៉ុន្តែត្រូវធ្វើដោយការចរចា។ យើងមិនទាន់ប្រើអស់លទ្ធភាពនៃការចរចារវាងទ្វេភាគីនៅឡើយទេ។ តើដល់ពេលហើយឬនៅ ដែលយើងត្រូវនិយាយទៅកាន់តុលាការអន្តរជាតិ? ការទៅកាន់តុលាការអន្តរជាតិ វាគ្រប់គ្រាន់ដើម្បីនឹងយកឈ្នះទេ? មិនមែនជាបញ្ហាតូចតាចទេ។ ការមើលមុខគ្នាមិនត្រង់រវាងប្រទេសជិតខាងដែលនៅ​ជាមួយគ្នា មិនមែនជាបញ្ហាធម្មតាទេ។

(៩) មានបទពិសោធន៍ ៣៨ឆ្នាំ ក្នុងការដឹកនាំប្រទេស ពីបាត់ដៃទទេឆ្លងកាត់ឧបសគ្គនិងវិបត្តិសេដ្ឋកិច្ច

សូមទូលប្រគេនព្រះតេជព្រះគុណ! ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានពិសោធន៍ជោកជាំលើការងារគ្រប់គ្រងរដ្ឋ និងដឹក​នាំប្រទេស ដែលនៅលើភពផែនដីនេះ មិនមានអ្នកណាមួយដឹកនាំប្រទេសបានយូរជាងខ្ញុំព្រះករុណាខ្ញុំនោះទេ។ ៣៨ឆ្នាំ នៃការធ្វើនាយករដ្ឋមន្រ្តី និងធ្វើរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី នៅឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៥ គឺ ៦ឆ្នាំ អញ្ចឹងវាជាង ៤០ឆ្នាំ។ ឥឡូវនេះ នៅធ្វើប្រធានព្រឹទ្ធសភានៅឡើយ។ អត់មានអ្នកណាដែលមានការដឹកនាំតាំងពីអត់បាយស៊ី ធ្វើឱ្យមានបាយស៊ី, ដឹកនាំតាំងពីមានសង្រ្គាម ធ្វើឱ្យមានសន្តិភាពនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានបទពិសោធន៍។ ទោះបីអ្នកណាថា ខ្ញុំព្រះករុណាខ្ញុំល្ងង់ (ប៉ុន្តែ) ល្ងង់ឬមិនល្ងង់ គឺអ្នកឯងគិតមើលទៅ។ ខ្ញុំអាចនៅជា​មួយនឹងប្រជាពលរដ្ឋរបស់ខ្ញុំ ក្នុងពេលដ៏លំបាក រហូតមកដល់ដំណាក់កាលដែលមានការធូរស្រាលជាង(មុន)។ បើទោះបីជាកត្តាសេដ្ឋកិច្ចពេលខ្លះមានការលំបាក ដោយការញាំញីពីជំងឺកូវីដ១៩, ដោយការញាំញីដោយសង្រ្គាមនៅក្រៅប្រទេស ដែលវាជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងស្រុក។

(១០) កត្តាធំពីរធ្វើឱ្យប្រទេសលូតលាស់ គឺស្ថិរភាពផ្ទៃក្នុង និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង

ខ្ញុំព្រះករុណាខ្ញុំ មើលឃើញចំណុចសំខាន់ពីរ ដែលធ្វើឱ្យប្រទេសមួយលូតលាស់បាន។ ទី១ គឺស្ថិរភាពផ្ទៃក្នុង, ទី២ ទំនាក់ទំនងជាមួយនឹងប្រទេសជិតខាងល្អ។ កត្តាពីរនេះធំណាស់។ មានកត្តាជាច្រើន ប៉ុន្តែកត្តានាំមុខ ទី១ ត្រូវមានស្ថិរភាពផ្ទៃក្នុង។ គ្មានសន្តិភាព គ្មានស្ថិរភាព កុំនិយាយអំពីលទ្ធិប្រជាធិបតេយ្យ កុំនិយាយអំពីសិទ្ធិមនុស្ស កុំនិយាយអំពីអ្វីផ្សេងទៀត ត្រៀមត្រង់សេទៅ បើអត់មានស្ថិរភាពទេ។ អាហ្នឹងនិយាយការពិត។ គ្មានប្រទេសណាមួយអភិវឌ្ឍន៍ដោយខ្វះស្ថិរភាព ឬខ្វះសន្តិភាពនោះទេ អត់ទេ។ ទី២ ជាមួយនឹងប្រទេសជិតខាង ត្រូវតែធ្វើការឱ្យបានជិតស្និត រួមរស់ដោយសន្តិវិធី។

បន្ទាប់ពីបញ្ចប់នូវនយោបាយឈ្នះឈ្នះ ខ្ញុំព្រះករុណាខ្ញុំ បានដាក់ចេញនូវគោល​ដៅធំពីរគឺ ទី១ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ និងទៅជាទីផ្សារ។ ឥឡូវនេះ ប្រមាណជា ៩៥% ឬលើស ៩៥% ទៅហើយ ដែលយើងបានប្រែក្លាយពីតំបន់សមរភូមិឱ្យទៅជាតំបន់ដែលមានការអភិវឌ្ឍ ការដាំដុះ ឬទៅរហូតដល់ទៅ(បង្កើតជា)ទីផ្សារផង។ ឯនៅសល់ប៉ុន្មានជា ៥% ទៀត ជាអ្វីទៅ? ដីដែលមិនទាន់បំផ្លាញចោលគ្រាប់មីនអស់ ដោយសារគ្រាន់មីននោះស្រុកខ្មែរមានច្រើនពេក តាំងពីឆ្នាំ ១៩៧០។ អញ្ចឹងយើងកំពុងតែបន្ត។ ឥឡូវយើងកំពុងធ្វើជាម្ចាស់ផ្ទះនូវសន្ធិសញ្ញា អូតាវ៉ា ស្ដីពីការប្រឆាំងគ្រាបមីននេះឯង។ ហ្នឹងជាគោលដៅទី១ ដែលខ្ញុំដាក់ចេញ ធ្វើ(ដោយ)ប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ។

ទី២ ត្រូវប្រែក្លាយខ្សែព្រំដែនជាមួយនឹងប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។​ ដូច្នេះហើយ ខ្ញុំព្រះករុណាខ្ញុំ ត្រូវតែធ្វើការចរចាជាមួយនឹងមិត្តភក្ដិដែលជាប់ជិតខាងយើង មានវៀតណាម ឡាវ និងថៃ។ ជម្លោះបានកើតក្នុងមួយរយៈនៅប្រាសាទព្រះវិហារ តាមាន់ តាក្របី ក៏ប៉ុន្តែយើងបានធ្វើឱ្យសភាពការណ៍នេះនៅទ្រឹង តាមរយៈយន្តការយោធានៅហ្នឹងកន្លែង សម្រុះ​សម្រួលដោះស្រាយបញ្ហាកុំឱ្យសង្រ្គាមរីករាលដាលចេញពីតំបន់ព្រះវិហារទៅទូទាំងតំបន់ព្រំដែន តាមរយៈក្រុមប្រឹក្សាសន្តិសុខ តាមរយៈតុលាការឡាអេ។ យើងដោះស្រាយជាមួយឡាវ ពេលនេះបានបោះបង្គោលចំនួន ៨៦% រួចស្រេចទៅហើយ។ យើងដោះស្រាយជាមួយវៀតណាម ពេលនេះ បានដោះស្រាយ(និងបោះបង្គោល)ចំនួន ៨៤% នៅសល់ ១៦% ទៀត នៅបន្តដោះស្រាយ ចរចាជាមួយគ្នា ដើម្បីឈានទៅបោះបង្គោល។

(១១) មិនគប្បីមានជម្លោះទល់ដែនជាមួយប្រទេសជិតខាង ខណៈកំពុងជំ​រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ព្រះតេជព្រះគុណមួយចំនួនបាននិមន្ត ប្រជាជនមួយចំនួនបានទៅលេងទល់ដែន។ សូមទៅមើលទល់ដែន ទៅមើលបង្គោល ហើយឥឡូវកំពុងតែស្រុះស្រួលគ្នា ទាំងជាមួយឡាវ វៀតណាម បន្ថែមបង្គោល(ព្រំដែន)តូចៗមួយចំនួនផ្សេងទៀត ដើម្បីឱ្យប្រជាជនយើងងាយយល់ ងាយដឹងថា កន្លែងណាជាដីយើង កន្លែងណាជាដីគេ។ ព្រះ​អង្គប្រមើលមើលអញ្ចេះ ប្រសិនបើប្រទេសកម្ពុជាមួយ មានជម្លោះទល់ដែនជាមួយនឹងប្រទេសជិតខាង តើកម្ពុជាត្រូវធ្វើអ្វី? កម្ពុជាត្រូវបញ្ចេញកងទ័ពចេញពីបន្ទាយរាប់ម៉ឺននាក់ទៅឈរជើងតាមព្រំដែន។ អ្នកនៅខាងក្រោយ ក៏ត្រូវតែបញ្ជូនភស្តុភារទៅកាន់ព្រំដែន។ តើយើងគួរធ្វើអញ្ចឹងទេ នៅក្នុងស្ថានភាពមួយដែលកំពុងតែជំ​រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទំនាក់ទំនងជិតខាងល្អ ដែលប្រទេសទាំងឡាយជាប់ជិតខាងយើងកំពុងតែបានធ្វើជាមួយយើង។ ពិតហើយ នៅក្នុងប្រទេសនិមួយៗ តែងមានពួកជ្រុលនិយម ប៉ុន្ដែជ្រុលនិយមនៅកម្ពុជាគឺជ្រុលនិយមមិនធម្មតា គឺជ្រុលនិយមដែលគួរត្រូវបានរៀបចំដាក់ក្នុងច្បាប់ចាត់ទុកក្រុមនេះ(ជាក្រុមភេរវកម្ម)។ ប៉ុន្ដែគេមិនហ៊ានដាក់សមាសភាពនាយករដ្ឋមន្ដ្រី ប្រធានាធិបតី រដ្ឋមន្ដ្រីមកទេ។ បើតែហ៊ានដាក់មកគ្រឹបមក គឺឯនេះចេញគ្រីបភ្លាម។ ​សាកល្បងទៅ។ ដល់អញ្ចឹង គេប្រកាសថា អ្នកដឹកនាំគឺជិត ហ៊ុន សែន នៅក្បែរៗ ហ៊ុន សែន ហ្នឹង។ (បើនៅ)ស្ទើភ្លើងកុំអី។

(១២) សូមពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលចរចាជាមួយភាគីថៃ

ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវប្រជាពលរដ្ឋរបស់យើង ទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលធ្វើការចរចាជាមួយនឹងរដ្ឋាភិបាលថៃ​។ សង្ឃឹមថាអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការ​ចរចាដែរ។ ប៉ុន្ដែអ្វីដែលគួរឆ្ងល់ទាំងខាងថៃ អ្នកជ្រុលនិយមថៃ  និងស្រុកខ្មែរ ដែលជ្រកកោននៅបរទេសគេ​ថា ខ្ញុំព្រះករុណាខ្ញុំកំពុងតែពិភាក្សាជាមួយថាក់ស៊ីនដើម្បីចែកផល។ ពេលដែលថាក់ស៊ីនចេញពីកន្លែងឃុំឃាំង​មកផ្ទះ ខ្ញុំព្រះករុណាខ្ញុំក៏បានទៅបាងកកដើម្បីទទួលទានអាហារសួរសុខទុក្ខក្នុងឋានៈជាមិត្តភក្ដិចាស់។ គេថាខ្ញុំព្រះករុណាខ្ញុំទៅពិភាក្សាជាមួយ ថាក់ស៊ីន លើរឿងចែកផលគ្នា។ ឱ! ព្រះអើយព្រះ។ តើយមរាជ​អាចយកមនុស្សហ្នឹងទៅបានអត់? តើមានឋានយមរាជមែនឬអត់? ខ្ញុំព្រះករុណាខ្ញុំមិនច្បាស់ដែរទាល់តែព្រះតេជព្រះគុណ។ រឿងឋានមនុស្ស និងឋានទេព្ដា និងព្រះនិពា្វន្ដ យកមួយណា? ខ្ញុំព្រះករុណាខ្ញុំមិនទៅទេ ឋានទេព្ដា និងព្រះនិ​ពា្វន្ដ។ សុំនៅឋានមនុស្សលោក ព្រោះទៅឋានទេព្ដាក៏មានទេព្ដាយាមទ្វារ មានស្ដេចទេព្ដា មានមន្ដ្រី។ អញ្ចឹងទៅធ្វើ​អី នៅឋានមនុស្សលោក(វិញ)។ ឋានទេព្ដាអត់មានគុយទាវស៊ីទៀត សុខចិត្តនៅឋានមនុស្សលោក។ បើមិនបានចូល KTV Karaoke ជាមួយគេក៏សុខចិត្តថាស្ដាប់គេនិយាយទៅចុះ ព្រោះអភ័ព្វណាស់មួយជីវិតនេះ។ មិនដែលបានស្គាល់។និយាយអញ្ចឹង ប្រសិនបើប្រពន្ធលឺ ថាគាត់នេះប្រសិនបើធ្វើតូចជាងហ្នឹង ប្រហែលទៅមែន។

ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំអំពាវនាវ។ ខ្ញុំមិនដឹងថានាយករដ្ឋមន្ដ្រីកំពុងតែនិយាយរឿងហ្នឹងឬក៏អត់ ប៉ុន្ដែធម្មតា ក្នុងឋានៈខ្ញុំព្រះករុណាខ្ញុំជាប្រធានគណបក្សនយោបាយមួយ និងជាប្រធានព្រឹទ្ធសភា ខ្ញុំព្រះករុណាខ្ញុំបើក​រង្វង់ក្រចកថា សម្ដីនេះមិនមែនជាព្រះរាជតំណាងទេ គឺសម្ដី ហ៊ុន សែន ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា និងជាប្រ​ធានគណបក្សនយោបាយកាន់អំណាច ទោះបីមិនមែនជាសិទ្ធនីតិប្រតិបត្ដិ អំណាចនៅនាយករដ្ឋមន្ដ្រីឯណោះទេ ដែលខ្ញុំព្រះករុណាខ្ញុំសុខចិត្តលះបង់អំណាចនោះដើម្បីឲ្យការបន្ដវេនបានរលូន។ សម្ដេចចាស់ៗសុទ្ធតែU80។ ម្សិលមិញ អ្នកបកប្រែជប៉ុនមិនយល់ថាម៉េចទៅ U80 ឬU70។ ថា U នឹងដូចពួកបាល់ទាត់នោះ​គេមិន U17 និងU១៦ អី។ រដ្ឋាភិបាលមុន មានឧបនាយករដ្ឋមន្ដ្រីអាយុជាង៨០ អញ្ចឹងបានសេចក្ដីថា U90 មានឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីអាយុជាង ៧០ នឹងមិន U៨០ មាន U៧០ …។

(១៣) ករណីជ្រុលហួស អាចបង្កបញ្ហាផ្ទៃក្នុង និង/ឬមានការផ្ទុះអាវុធនៅព្រំដែន

ខ្ញុំព្រះករុណាខ្ញុំសូមលើកទិដ្ឋភាពនឹងមួយដើម្បីអំពាវនាវដល់ប្រជាពលរដ្ឋស្ងប់ស្ងាត់ ទុកឲ្យរាជរដ្ឋាភិបាលធ្វើការ។ប្រសិនបើឈានជ្រុលហួស ស្ថានការណ៍(នឹងមានការវិវត្តន៍ ដែល) ទី១ ផ្ទៃក្នុងអាចមានបញ្ហា ព្រោះរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យធ្វើតែពីសតែពាសទេ។ ទី២ ព្រំដែនអាចមានបញ្ហាផ្ទុះអាវុធ ហើយក៏សូមអំពាវនាវទៅកាន់កងទ័ពមិនឲ្យលឺសូរបញ្ហាហ្នឹង មិនគួរកងទ័ពធ្វើការចល័តនៅតំបន់នោះទេ ទាំងកងទ័ពជើងទឹកជើងគោក។ ខ្ញុំព្រះករុណាខ្ញុំខ្លួនឯងទៅកោះ​គុតនឹងនៅឆ្នាំ១៩៩០ ជាមួយសម្ដេចពិជ័យ(សេនា ទៀ បាញ់) ហើយទៅមួយសារទៀតតាមឡាន ទៅបុណ្យសពបង សាយ ភូថង។ យើងឃើញស្ថានភាពកោះគុតយ៉ាងម៉េច។ ប៉ុន្ដែ ដំណាក់កាលនេះជាដំ​ណាក់កាល​ស្ថិតនៅក្នុងការចរចានៅឡើយ អត់ទាន់បានត្រូវរ៉ូវគ្នាទេ។ ប្រេងនៅក្រោមបាតសមុទ្រឯណោះ គេថាចែកគ្នា ថាក់ ស៊ីន ហ៊ុន សែន បាត់ទៅហើយ។ អាក្រក់ដល់ម្លឹង។ ទេព្ដាអើយ! យមរាជអើយ មេត្តាផ្ដល់យុត្ដិធម៌ហើយកាច់ពួកអាយុត្ដិធម៌ឲ្យវាទៅណាទៅណីទៅចុះ។ ប៉ុន្ដែសុំឲ្យគេបានសេចក្ដីសុខរបស់គេ ខ្ញុំព្រះករុណាខ្ញុំមិនដាក់បណ្ដាសាអីទេ។

 

]]>
https://pressocm.gov.kh/archives/105570/feed 0