ព្រឹត្តិការណ៍ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Fri, 16 Aug 2024 10:43:20 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png ព្រឹត្តិការណ៍ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 សម្រង់សេចក្តីថ្លែងការណ៍ពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ទាក់ទិន​ក្រប​ខណ្ឌ​កិច្ច​សហ​ប្រតិ​បត្តិការ​អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម(CLV DTA) https://pressocm.gov.kh/archives/100219 https://pressocm.gov.kh/archives/100219#respond Tue, 23 Jul 2024 11:06:12 +0000 https://pressocm.gov.kh/?p=100219

CNV:

សូមក្រាបថ្វាយបង្គំ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
បងប្អូន ជនរួមជាតិ ជាទីគោរពស្រឡាញ់!

(១) អ្នកលេងហ្វេសប៊ុក ត្រូវបញ្ឈប់ការបង្ហោះខ្លឹមសារក្លែងក្លាយ បើមិនចង់មានបញ្ហាផ្លូវច្បាប់

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានការចាំបាច់ដើម្បីថ្លែងទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋ លើករណីមួយចំនួន ទាក់ទិនជាមួយនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ។ ជាដំបូង ខ្ញុំព្រះករុណាខ្ញុំចង់បញ្ជាក់ថា ដែលខ្ញុំព្រះករុណាខ្ញុំកំពុងនិយាយនៅទីនេះ វាខុសពីការបង្ហោះហ្វេសប៊ុកក្លែងក្លាយ ដែលយករូបខ្ញុំព្រះករុណាខ្ញុំ ដាក់ឈ្មោះ អរគុណសន្តិភាព ដែលផ្សព្វផ្សាយថា ខ្ញុំព្រះករុណាខ្ញុំគ្រេចឆ្អឹងស្មា ហើយត្រូវព្យា​បាលនៅឯសិង្ហបុរី ដែលនោះគឺជាអត្ថបទដែលខ្ញុំព្រះករុណាខ្ញុំបានបង្ហោះកាលពីឆ្នាំ២០១៩។ សូមអំពាវនាវអ្នកលេងហ្វេសប៊ុក បញ្ឈប់ជាបន្ទាន់ ប្រសិនបើមិនចង់មានបញ្ហាខាងផ្លូវច្បាប់។ អ្នកមិនអាចយកខ្ញុំទៅធ្វើជា profile Facebook ឬ TikTok ​ឬអ្វីមួយបានទេ ..។ ខ្ញុំមានគណនីសុទ្ធៗ តែមួយគត់(លើបណ្តាញសង្គមដូចជា) Facebook, TikTok, ​Instagram, X, YouTube។ ខ្ញុំមិនមាន២ឬ៣ទេ។ ដូច្នេះ ត្រូវតែស្រាវជ្រាវបង្ក្រាបរឿងនេះឱ្យបាន។ (សកម្មភាពបែបនេះមាន)ច្រើនឆ្នាំហើយ និយាយគ្នាស្ដាប់មិនបាន។ កុំប្រើប្រាស់ជាសំណេររបស់ ហ៊ុន សែន ទៅបោកប្រាស់ប្រជាជនដើម្បីយកពិន្ទុ។

(២) អ្នកញុះញង់និងបំភ្លៃថាមេដឹកនាំកម្ពុជាកាត់ដី ៤ខេត្តឱ្យវៀតណាម ត្រូវប្រឈមមុខជាមួយច្បាប់

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំចេញមកដើម្បីនឹងទូលប្រគេន និងជម្រាបជូនចំពោះព្រះសង្ឃ និងបងប្អូនជនរួមជាតិ ទាក់​ទិនទៅនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលក្នុងប៉ុន្មានថ្ងៃនេះ មានជនដែលបានមួលបង្កាច់សភាពការណ៍ដែលមិនអាចអត់បាន រហូតដល់ចោទមេដឹកនាំកម្ពុជា ជាពិសេសខ្លួនខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាជាជនក្បត់ជាតិទាក់​ទិននឹងការកាត់ដី ៤ខេត្តទៅឱ្យវៀតណាម។ សំរាប់អ្នកនៅក្នុងប្រទេសដែលបំភ្លៃសភាពការណ៍នេះ ត្រូវប្រឈមមុខជាមួយច្បាប់។ អ្នកនៅក្រៅប្រទេសដែលញុះញង់បង្កឱ្យមានរឿងនេះឡើង អ្នកក៏ត្រូវតែដឹងថា ការញុះញង់និងការបំភ្លៃរបស់អ្នកបានបង្កឱ្យអ្នកខាងក្នុងជាប់គុក។ បើសិនជាមានដល់ការជាប់គុកជាប់ច្រវាក់ ក៏សូមកុំបន្ធូរបន្ថយឱ្យសោះ ព្រោះទង្វើដែលគេបានធ្វើក្នុងពេលប៉ុន្មានថ្ងៃនេះ វាធ្ងន់ធ្ងរហួសកម្រិត។

(៣) ការបកស្រាយរបស់អតីតនាយករដ្ឋមន្រ្តីអំពីការបង្កើតតំបន់អភិវឌ្ឍត្រីកោណកម្ពុជា ឡាវ និងវៀតណាម នឹងមានភាពជ្រៅជ្រះជាង

ចំណោទចោទសួរថា ហេតុអ្វីបានជាអតីតនាយករដ្ឋមន្ត្រី (ជាអ្នក)ចេញមុខមកធ្វើការបក​ស្រាយ? ហេតុអ្វីមិនប្រ​គល់ឱ្យនាយករដ្ឋមន្ត្រីថ្មី និងស្ថាប័នពាក់ព័ន្ធធ្វើការបកស្រាយ? ខ្ញុំព្រះករុណាខ្ញុំគិតថា ការបកស្រាយរបស់ខ្ញុំព្រះករុណាខ្ញុំ ប្រហែលជាអាចជ្រៅជ្រះជាងអ្នកជំនាន់ក្រោយ ព្រោះកិច្ចការនេះវាផ្ដើមចេញពីខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ដែលបានចូលរួមកិច្ចប្រជុំចំនួន ១១លើក ថ្នាក់កំពូល តាំងពីឆ្នាំ១៩៩៩ រហូតមកដំណាក់កាលចុងក្រោយ។ ឥឡូវក៏កំពុងត្រៀមប្រជុំលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីឡាវ។ តើអ្នកណាជាមេគំនិតក្នុងការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ដែលគេនិយមហៅថា CLV។ មានអ្នកខ្លះបានលើកឡើងថា ជាគំនិតផ្ដួចផ្ដើមរបស់វៀតណាមតាំងពីឆ្នាំ១៩៩៥ ជាការនិយាយគ្មានភស្តុតាង ជាការនិយាយដោយគ្មានការអៀនខ្មាស។ ប្រសិនបើអ្នកគ្រាន់បើ អ្នកអាចធ្វើសម្បថ បើអ្នកមិនគ្រាន់បើទេ អ្នកមិនចាំបាច់ធ្វើទេ។

(៤) យន្តការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ផ្តួចផ្តើមគំនិតដោយកម្ពុជា

ខ្ញុំចង់និយាយទៅដល់ ជេម សុខ។ យប់មិញនេះ ខ្ញុំក៏បានមើលក្នុង YouTube (មានការលើកឡើង)ថាជាគំនិតផ្ដួចផ្ដើមរបស់វៀតណាម ក្នុងការប្រជុំមួយនៅឡាវនៅឆ្នាំ១៩៩៥។ ប្រសិនបើលោកប្អូន ជេម សុខ ហ៊ានទទួលស្បថបើទោះបីថាឱ្យស្លាប់ត្រឹមតែឆ្កែមួយ ក៏ចាត់ទុកថាប្អូនជាអ្នកក្លាហាន។ បើសិនជាប្អូនមិនហ៊ានធ្វើពាក្យសម្បថទេ គឺប្អូននឹងចុះចាញ់ដោយឯកឯង។ ការបង្កើតតំបន់អភិវឌ្ឍត្រីកោណនេះ គឺខ្លួនខ្ញុំព្រះករុណាខ្ញុំជាអ្នកផ្ដួចផ្ដើមគំនិត។ ក្នុងពេលទស្សនកិច្ចនៅឡាវ ខ្ញុំព្រះករុណាខ្ញុំក៏បានស្នើភាគីឡាវឱ្យគាំទ្រ ដែលពេលនោះឯកឧត្តម Sisavath Keobounphanh ជាអតីតនាយករដ្ឋមន្ត្រី បានគាំទ្រនូវគំនិតនេះ។ ឥឡូវគាត់ទទួលមរណភាពទៅហើយ។ បន្ទាប់ទៅ ខ្ញុំព្រះករុណាខ្ញុំក៏ធ្វើដំណើរទៅកាន់វៀតណាមក្នុងពិធីប្រជុំមួយ។ ខ្ញុំក៏ស្នើនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីឱ្យគាំទ្រនូវគំនិតផ្ដួចផ្ដើមនេះ។ នាយករដ្ឋមន្ត្រីវៀតណាមពេលនោះគឺឈ្មោះឯកឧត្តម Phan Văn Khải។ ឥឡូវគាត់ក៏ទទួលមរណភាពទៅហើយដែរ។ អ្នកដែលចូលរួមបង្កើតយន្តការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ពីដំបូង នៅសេសសល់តែខ្ញុំព្រះករុណាខ្ញុំមួយតែប៉ុណ្ណោះ … ព្រោះកាលពីឆ្នាំ១៩៩៩ ខ្ញុំព្រះករុណាខ្ញុំទើបមានអាយុ៤៧ឆ្នាំ ប៉ុណ្ណោះ។

(៥) តំបន់ភូមិភាគឦសានរបស់កម្ពុជា មួយផ្នែករបស់វៀតណាម និងមួយផ្នែករបស់ឡាវ នៅជាប់ព្រំប្រទល់មុំបីជាតំបន់ដែលក្រីក្រ

សួរថា ហេតុអ្វីបានជាចាំបាច់បង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនេះ។ តើចាប់ផ្ដើមពីអ្វី? ក្នុងតំបន់ភូមិភាគឦសាន(របស់កម្ពុជា) វៀតណាមមួយផ្នែក និងឡាវមួយផ្នែក នៅជាប់ព្រំប្រទល់មុំបីនេះ គឺជាតំបន់ដែលក្រីក្រជាងគេ លំបាកជាងគេ។ បើសិនជាយើងនិយាយដាច់ដោយឡែកតែចំពោះកម្ពុជាវិញ ក្នុងទសវត្សរ៍៨០រហូតមកដល់ឆ្លងកាត់សហស្សវត្សរ៍ ឬពីសតវត្សរ៍ទី ២០ឆ្លងចូលសតវត្សរ៍ទី ២១ ជាពិសេសខេត្តរតនគិរី និងមណ្ឌលគិរី នៅខ្ចីផ្លូវរបស់វៀតណាមប្រើប្រាស់នៅឡើយ។ យើងទើបនឹងមានផ្លូវ៧៦ ដែលកាលពីដើមគឺជាផ្លូវដីគ្មានចាក់កៅស៊ូ ដែលមិនអាចធ្វើដំណើរបានងាយស្រួលទេ។ បងប្អូននៅខេត្តមណ្ឌលគិរី មួយភាគជាមន្ត្រី ឬពាណិជ្ជករ ត្រូវធ្វើដំ​ណើរឆ្លងកាត់ប្រទេសវៀតណាម ហើយចូលមកកម្ពុជាវិញតាមស្វាយរៀង ឬតាមខេត្តកំពង់ចាម។ ខេត្តរតនគិរីក៏ដូចគ្នាដែរ គឺមិនអាចធ្វើដំណើរចុះមកខេត្តស្ទឹងត្រែងបានទេ។ នៅពេលនោះ ផ្លូវលេខ៧៨ ម្ខាង(មានអសន្តិសុខ​ដោយសកម្មភាព)ខ្មែរក្រហម ឯ​ម្ខាងទៀតគឺ(ស្ថានភាព)ផ្លូវមិនល្អ។ យើងត្រូវពឹងពាក់ផ្លូវរបស់វៀតណាម តាមផ្លូវ៧៨ ពីទីរួមខេត្តរតនគិរី មកកាន់អូយ៉ាដាវ ព្រំដែនវៀតណាមហើយឆ្លងកាត់ប្រទេសរៀតណាម។ ផលិតផលមួយចំនួនក៏ត្រូវឆ្លងកាត់នាំចេញទៅតាមវៀតណាមដែរ។

(៦) កត្តាសំខាន់ៗ ៤ តម្រូវឲ្យប្រទេសទាំងបីមានការសហប្រតិបត្តិការគ្នា

នេះគឺស្ថានភាពដែលចាំបាច់ត្រូវរកសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ។ យើងអាចមើលឃើញអំពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ ការគិតគូរនេះ ផ្អែកលើកត្តាសំខាន់ៗ ៤យ៉ាងពាក់ព័ន្ធ ដែលត្រូវតែមានការសហប្រតិបត្តិការគ្នា។ ទី១ ការតភ្ជាប់ខាងសេដ្ឋកិច្ចដែលត្រូវសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធ មានទាំងផ្លូវ អគ្គិសនី ការផ្លាស់ប្ដូរទំនិញ ទេសចរណ៍ ការផ​លិត និងការនាំចេញតាមសមុទ្រវៀតណាម។ ត្រង់ចំ​ណុច​នេះខ្ញុំសូមបញ្ជាក់ ទាំងយើង ទាំងវៀតណាម​និងឡាវ សុទ្ធតែមានការយល់ដឹងដូចៗគ្នា … ដោយឡែកកម្ពុជាបានទទួលផលពីការអភិវឌ្ឍការតភ្ជាប់ មុនពេលដែលបណ្ដាញអគ្គិសនីជាតិរបស់យើងទៅដល់ ដែលពីមុន ទាំងរតនគិរី ​មណ្ឌល​គិរី ស្ទឹងត្រែង ក្រចេះ ត្រូវពឹងពាក់ទៅលើអគ្គិសនីរបស់វៀតណាម … ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ត្រូវទទួលភ្លើងពីខាងវៀតណាម ឯស្ទឹងត្រែងទទួលអគ្គិសនីពីឡាវ។ នេះជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍​ជាច្រើន ដែល(បញ្ជាក់ថា)យើងត្រូវ(ការ)ពឹងពាក់គ្នា។

(ការតភ្ជាប់នេះ)បានផ្ដល់ផលប្រយោជន៍ដល់កម្ពុជាច្រើន បើប្រៀបធៀបទៅផលប្រយោជន៍ដែលវៀតណាម​ទទួលបាន។ កម្ពុជាជាអ្នកទទួលបានផលប្រយោជន៍ច្រើនជាងគេ តាមរយៈការផ្គត់ផ្គង់អគ្គិសនី តាមរយៈការដឹកទំនិញឆ្លងកាត់ ទៅកាន់សមុទ្រនៅខាងវៀតណាម។ បើយើងប្រៀបធៀបការដឹកទំនិញចុះមកភាគខាងក្រោម ម្ខាងអត់ផ្លូវ​ តែម្ខាងទៀត បើទោះបីមានផ្លូវល្អដូចបច្ចុប្បន្ន បើយើងប្រៀបធៀបការដឹកជញ្ជូនមកកាន់កំពង់សោម ឬមកកាន់កំពង់ផែទន្លេបិទ ឬក៏ក្រចេះ ក៏យើងឃើញថាមានចម្ងាយឆ្ងាយជាងការដឹកជញ្ជូន ដែលយើងត្រូវសហប្រតិបត្តិការជាមួយវៀតណាម សម្រាប់ផលិតនិងការនាំចេញដើម្បីឆ្លងកាត់ទៅទីនោះ​។ ក្រៅពីនោះនៅមានបញ្ហាដទៃទៀត (ដូចជា)ការផ្លាស់ប្ដូរទំនិញនៅក្នុងតំបន់នោះ បង្កើតនូវភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋលក់នូវផលិតផលជាដើម។ នេះជាជម្រើសខាងសេដ្ឋកិច្ចដ៏ល្អ​។

ទី២ ការគិតគូរទៅដល់បញ្ហាសន្តិសុខ និងការពារជាតិ។ យើងត្រូវឃើញថា​ តំបន់នេះងាយស្រួលក្នុងការដែលពួកអាក្រក់លាក់ខ្លួន(ប្រព្រឹត្តបទល្មើស) ជាពិសេសការរត់ពន្ធមនុស្ស រត់ពន្ធគ្រឿងញៀន កាប់ឈើខុសច្បាប់ រហូតដល់មានចលនាប្រដាប់អាវុធ ដូចជានៅវៀតណាមមាន FULRO នៅឡាវមាន Vang Pao។ នៅពេលនោះ កម្ពុជាទើបនឹងបានទទួលសន្តិភាព​ថ្មីថ្មោងក្នុងឆ្នាំ ១៩៩៩ ​ដែលយើងកំណត់ថាជាទិវាសន្តិភាព នៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨។ គំនិតផ្ដួចផ្ដើមដែលខ្ញុំព្រះកុរណាខ្ញុំស្នើនេះ គឺធ្វើយ៉ាងម៉េចកុំឱ្យតំបន់ដែលខាងយើងក៏ពិបាកលូកទៅដល់ ខាងវៀតណាមក៏ពិបាកលូកទៅដល់ ខាងឡាវក៏ពិបាកលូកទៅដល់ ក្លាយទៅជាតំបន់ជម្រកលាក់ខ្លួននៃពួកខិលខូច ឬពួកទុច្ចរិតដែលលួចឆ្លងកាត់(រត់ពន្ធ)គ្រឿងញៀន កាប់ឈើខុសច្បាប់ និងរហូតដល់ចលនាប្រដាប់អាវុធ។ រឿងនេះក៏បានកើតពិតប្រាកដ។​ យើងតែងប្រាប់ទៅខាងភាគីវៀតណាមថា សុំជួយសហការ និងកុំឱ្យខាងឈ្មួញវៀតណាមទិញឈើដែលកាប់ខុសច្បាប់ចេញពីទឹកដីកម្ពុជា។

ឡាវក៏បានជួយទប់ស្កាត់ការកាប់ឈើយកចេញពីខាងស្ទឹងត្រែងឆ្លងកាត់ប្រទេសឡាវទៅកាន់ប្រទេសថៃ … ចំពោះចលនាប្រដាប់អាវុធគេ បានដឹងហើយថា FULRO ដែលមានរដ្ឋាភិបាលនិរទេស Degar និងមេដឹកនាំ កុកស ហើយមាន​ជន(កម្ពុជា)ម្នាក់បានទៅចុះហត្ថលេខាប្រគល់ខេត្ត៤ ឱ្យពួកនេះ គឺមានចលនាប្រដាប់អាវុធ ដែល​រហូត​ដល់ប៉ុន្មានខែមុនឬឆ្នាំមុននេះ មានការវាយប្រហារទៅលើរដ្ឋបាល មន្ទីរឃុំ និងនគរបាល ធ្វើឱ្យមនុស្ស​ស្លាប់និងរបួសយ៉ាងច្រើន ហើយតែងរត់មកជ្រកកោននៅទឹកដីរបស់យើង។ ក្រោយ​ការវាយប្រហារនៅក្នុងទឹកដីវៀតណាមហើយ ពួកនេះបានរត់ឆ្លងចូលមកក្នុងទឹកដីរបស់យើង។ កាលពីឆ្នាំ១៩៩៩ ពួក Vang Pao ក៏នៅមានសេសសល់ចលនាប្រដាប់អាវុធប្រឆាំងឡាវនៅឡើយ …។

ចំណុចទី៣ យើងផ្ដល់នូវកិច្ចសហប្រតិបត្ដិការលើវិស័យអប់រំ ការបណ្ដុះបណ្ដាលធនធាន​មនុស្ស និងវិស័យសុខាភិបាលរវាងគ្នា។ នេះជាចំណុចដែលយើងអាចសហការគ្នាបាន តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកម្រិតណាមួយ ជាបច្ចេកទេសអាចធ្វើលើទឹកដីកម្ពុជា ឬទឹកដីឡាវ ឬទឹកដីវៀតណាម។ ដូចជានៅក្នុងកម្មវិធីសហ​ប្រតិបត្ដិការនេះ ផ្នែកទាក់ទិននឹងការបណ្ដុះបណ្ដាលធនធានមនុស្ស យើងមានការកសាងវិទ្យាស្ថានសំរាប់ការបណ្ដុះបណ្ដាលផ្នែកឧស្សាហកម្មនៅខេត្តស្ទឹងត្រែង សម្រាប់ការបណ្ដុះបណ្ដាល​ជនជាតិកម្ពុជា វៀតណាម និងឡាវ។ ខាងវិស័យសុខាភិបាល យើងនៅមានការលំបាកក្នុងការផ្គត់ផ្គង់។​ បងប្អូនខ្មែរនៅរតនគិរី មណ្ឌលគិរី និងក្រចេះ មួយភាគដែលនៅខាងស្នួលនិងមណ្ឌលគិរី ​បានឆ្លងកាត់ទៅព្យាបាលនៅវៀតណាម។ ប្រទេសវៀតណាមបានបង្កលក្ខណៈងាយស្រួលឲ្យពេលរដ្ឋយើងអាចទទួលសេវាព្យាបាលដូចប្រជាជនវៀតណាម ដោយឥតគិតថ្លៃ ឬគិតថ្លៃស្មើនឹងជនជាតិវៀតណាម …។

​ការចរចាជាមួយប្រទេសជិតខាង​ មិនថាជាមួយវៀតណាម ថៃ ឡាវ ទេ ខ្ញុំតែងតែស្នើសុំឲ្យគេជួយអនុគ្រោះចំពោះកម្ពុជាក្នុងការផ្ដល់វ៉ាក់សាំង​ និងជួយសង្គ្រោះដល់អ្នកដែលមានជំងឺធ្ងន់ និងស្រ្ដីដែលត្រូវឆ្លងទន្លេ ត្រូវធ្វើការវះកាត់សង្គ្រោះ។ អញ្ចឹង កុមារនៅតាមព្រំដែនរបស់យើងកាលពីមុនត្រូវទៅទទួលវ៉ាក់សាំងក្នុងពេលដែលកម្ពុជាមានស្ថានភាពទន់ខ្សោយ … សូម្បីតែឡាវក៏បានជួយយើងច្រើនដែរក្នុងការ​ចាក់វ៉ាក់សាំង ព្រោះប៉ុស្ដិ៍សុខភាពរបស់គេបានមកដល់ជាប់ជាមួយព្រំដែនទៅហើយ។ ឯចំពោះយើង​ប៉ុស្ដិ៍សុខភាព​គឺនៅឆ្ងាយ។ ឧទាហរណ៍ប្រជាពលរដ្ឋរបស់យើងដែលមានផ្ទៃពោះឆ្លងទន្លេ​ បើវិលមកថយក្រោយ​ ត្រូវធ្វើដំណើរលើផ្លូវមិនល្អ ១០គ.ម ឬ ២០គ.ម ឬ ៣០គ.ម ប៉ុន្ដែបើឆ្លងកាត់ទៅឡាវ ឬវៀតណាម ឬថៃ វាជិតជាងហើយអាចសង្គ្រោះជីវិតបាន។ ភាពអនុគ្រោះបែបនេះ យើងបានទទួលពីប្រទេសជិតខាង ឯប្រទេសជិតខាងនៅពេលដែលមានការក៏មកទទួលពីខាងកម្ពុជាវិញដែរ។ ប៉ុន្ដែដោយសារប្រទេសយើងជាប្រទេសដែលញាំញីដោយសង្គ្រាម និងបញ្ចប់សង្គ្រាម​ក្រោយគេ ក្រោយរបប ប៉ុល ពត យើងបានពឹងពាក់មិត្តភក្ដិ …។

ចំណុចទី ៤ យើងសហការគ្រប់គ្រងគ្រោះមហន្ដរាយតាមព្រំដែន ពិសេសទឹកជំនន់ និងភ្លើងឆេះព្រៃ … យើងបានជួបប្រទះរឿងនេះកើតឡើង។ ខ្ញុំលើកឧទាហរណ៍តែ២ ដើម្បីព្រះសង្ឃ និងប្រជាពលរដ្ឋអាចមើលឃើញ ជាពិសេសអ្នកនៅខេត្តរតនគិរី និងស្ទឹងត្រែងបានដឹង។​

ក្នុងឆ្នាំមួយនោះ ក្នុងអំឡុងប្រហែលជាឆ្នាំ២០០៧ ទឹកជំនន់ដ៏កាចសាហាវបានកើតឡើងនៅរតនគិរី ដែលតភ្ជាប់ជាមួយនឹងវៀតណាម។ ទឹកជំនន់នោះមិនផ្ដល់ឱកាសងាយស្រួលសម្រាប់ការដឹកជញ្ជូនជម្លៀសប្រជាពលរដ្ឋមកកាន់ទឹកដីកម្ពុជា​ទេ។ ខ្លួនខ្ញុំផ្ទាល់បានទាក់ទងតាមទូរស័ព្ទ​ទៅទីក្រុងហាណូយ ដើម្បីស្នើសុំឲ្យជួយជម្លៀសប្រជាពលរដ្ឋប្រមាណ​ជា ៣០០ គ្រួសារទៅទីទួលសុវត្ថិភាពខាងទឹកដីវៀតណាម។ រដ្ឋាភិបាលវៀតណាមបានប្រគល់(កិច្ចការ)ជូនក្រសួងការពារជាតិវៀតណាម។ ក្រសួងការពារជាតិវៀតណាមបានបញ្ជាទៅយោធភូមិភាគទី​៥ របស់ខ្លួន ជម្លៀសប្រជាជនយើងដោយសុវត្ថិភាពទៅទីទួលសុវត្ថិភាពនៅក្នុងទឹកដីវៀតណាម ហើយរស់នៅទីនោះប្រមាណជា ១០ថ្ងៃ ទើបបងប្អូនអាចវិលត្រឡប់មកកាន់លំនៅដ្ឋានរបស់ខ្លួនវិញ។ ​នេះជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍នៃការសហប្រតិបត្ដិការគ្រប់គ្រងគ្រោះមហន្ដរាយតាមព្រំដែន។

ចំពោះ​ឡាវ នៅអំឡុងឆ្នាំ២០១៧ ពេលនោះក្នុងសម័យបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឡាវមានបាក់ទំនប់វារីអគ្គិសនី ​​ប៉ុន្ដែដោយមានកិច្ចសហប្រតិបត្ដិការជូនដំណឹងជាបន្ទាន់ពីខាងឡាវមកខាងកម្ពុជា យើងបានជម្លៀសប្រ​ជាជន​យើងជាង ២០០០ គ្រួសារ ចេញផុតពីតំបន់ដែលទឹកត្រូវមកដល់។ ប្រសិនបើគ្មានកិច្ចសហប្រតិបត្ដិការនេះទេ ប្រជាជនយើងអាចមានគ្រោះថ្នាក់ ដោយថាការបាក់ទំនប់នេះ ទាំងវៀតណាម និងឡាវ សុទ្ធតែនៅខាងលើយើង។ វៀតណាមមុនពេលដែលគាត់ត្រូវបើកទំនប់នៅពេលដែលមានភ្លៀងខ្លាំង គាត់ក៏ត្រូវបញ្ជូនព័ត៌មានមកឲ្យយើងវិញ ដើម្បីយើងប្រុងប្រៀបជាមុន។​ សហប្រតិបត្ដិការនៅតាមដងទន្លេមេគង្គ ក្រៅពីរឿង​បាក់ទំនប់ ឡាវក៏ត្រូវបញ្ជូនព័ត៌មានពីកម្ពស់ទឹក និងទឹកភ្លៀងនៅខាងលើសម្រាប់ការមកដល់នៃទឹកជំនន់ ដែលយើងអាចមានពេលវេលាដោះស្រាយបញ្ហា។

ភ្លើងឆេះព្រៃក៏ជាមហន្តរាយដែលខ្ញុំតែងតែលើកជាមួយវៀតណាម ថៃ ឡាវ ថាសូមឲ្យមានសហប្រតិបត្ដិការសង្គ្រោះឆ្លងដែន។ ការសង្គ្រោះឆ្លងដែនអាចមាន បញ្ហាភ្លើងឆេះ​ព្រៃ​ បញ្ហាទឹកជំនន់។ ភ្លើងឆេះព្រៃ វាអត់ស្គាល់ព្រំដែននៅកន្លែងណាទេ។ ប្រសិនបើភ្លើងឆេះព្រៃនៅតាមព្រំដែន​ខាង​កម្ពុជា​ កម្ពុជាចេះតែដេញពន្លត់ ដល់ពេលចូលទៅក្នុងទឹកដីវៀតណាម ប្រសិនបើយើងគ្មានកិច្ចសហប្រតិបត្ដិការទេ គឺគេ​ចាត់ទុកថាយើងចូលទឹកដីគេខុសច្បាប់។ វៀតណាមក៏ដូចគ្នា បើចង់ដេញពន្លត់ គឺចូលមកទឹកដីកម្ពុជា អាចចោទបានថាចូលមកឈ្លានពាន ឬក៏ឡាវក៏ដូចគ្នា។

(៧) កិច្ចប្រជុំលើកទី២ ឆ្នាំ ២០០២ កម្ពុជា ឡាវ និងវៀតណាម ផ្តើមគំនិតដាក់បញ្ចូលខេត្តក្នុងគំរោងអភិវឌ្ឍ

អញ្ចឹងទេបានជាខ្ញុំស្នើឲ្យមានសមយុទ្ធសង្គ្រោះគ្រោះមហន្ដរាយ​ឆ្លងដែន ដែលយើងបានធ្វើជាមួយនឹងឡាវ វៀតណាម ហើយយើងក៏នឹងខិតខំធ្វើជាមួយថៃ ដើម្បីរកកិច្ចសហប្រតិបត្ដិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនកុំឲ្យមានបញ្ហា។ នេះជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំបានលើក ហើយក៏បានទទួលនូវការគាំទ្រពីសំណាក់ភាគីវៀតណាម​និងឡាវ។ ការប្រជុំដំបូងរបស់យើងធ្វើនៅប្រទេសឡាវ នៅវៀងចន្ទន៍ នៅឆ្នាំ១៩៩៩។ ពេលនោះឯកឧត្តម Sisavath Keobounphanh គឺជាអធិបតីនៃការប្រជុំ។ ខ្ញុំព្រះករុណាខ្ញុំតំណាងឲ្យកម្ពុជា ឯកឧត្តម Phan Văn Khải តំណាងឲ្យវៀតណាម។​ បន្ទាប់ទៅ ការប្រជុំលើកទី២ ធ្វើនៅឆ្នាំ២០០២ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលខាងកម្ពុជាចូលរួមដោយខ្ញុំព្រះករុណាខ្ញុំដដែល ឯខាងឡាវគឺមាននាយករដ្ឋមន្ដ្រី​ថ្មី ​ខាងវៀតណាមគឺនាយករដ្ឋមន្ដ្រីដដែល។

ពេលនោះ ភាគីទាំង៣ ឯកភាពគ្នាដាក់បញ្ចូលខេត្តមួយចំនួនជា​ចាប់ផ្ដើម? ខាងកម្ពុជា បានដាក់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ក្នុងឆ្នាំ២០០២។ ខាងឡាវបានដាក់ខេត្ត Attapeu និង Sekong ហើយខាងវៀតណាមដាក់ខេត្ត Kon Tum, Gia Lai, Đắk Lắk ដូចនេះសរុបមានចំនួន ៧ខេត្ត។ ដល់ឆ្នាំ២០០៤ ប្រជុំនៅកម្ពុជា នៅខេត្តសៀមរាប ខ្ញុំព្រះករុណាខ្ញុំជាប្រធានអង្គប្រជុំ។ នាយករដ្ឋមន្ដ្រី Phan Văn Khải របស់វៀតណាមក៏មក ហើយនាយករដ្ឋមន្ដ្រីឡាវ​ ដូចជា Bounnhang VORACHITH(?) ក៏មក។ ខ្ញុំព្រះករុណាខ្ញុំមិនចាំនៅកន្លែងនេះបន្ដិច។ កម្ពុជាក៏សម្រេចដាក់ខេត្តមណ្ឌលគិរី ខាងឡាវ ដាក់ខេត្ត Salavan វៀតណាម ដាក់ខេត្ត Đắk Nông។ ដល់ឆ្នាំ២០១០ ក៏យើង​ឯកភាពគ្នាដាក់បញ្ចូលខេត្តមួយចំនួនទៀត។ កម្ពុជាដាក់ខេត្តក្រចេះ​ ឡាវដាក់ខេត្ត Champasak វៀតណាមដាក់ខេត្ត Bình Phước។

(៨) គ្មានកិច្ចព្រមព្រៀងបញ្ចូលដែនដីនៃប្រទេសទាំងបីជាមួយគ្នា ក្រៅពីសេដ្ឋកិច្ច-សង្គម សន្ដិសុខ ការពារជាតិ

នេះជាអ្វីដែលយើងបានព្រមព្រៀងគ្នា។ ការដាក់ខេត្តទាំងនេះ (ទាំងខាងវៀតណាម ខាងឡាវ និងកម្ពុជា) គឺមិនមែនដាក់សម្រាប់បង្កើត​ប្រទេសមួយ(ដោយឡែក) ឬដាក់ខេត្តទាំងនេះឲ្យទៅខេត្តសហព័ន្ធដូចដែលចោទប៉ុន្មានថ្ងៃនេះទេ។ ខ្ញុំសូមប្រកាសថា យើងបានចាប់ខ្លួនមនុស្ស ៣នាក់ រួចហើយ។ យើងក៏ចង់ទុកឲ្យគេសាកមើល … ថ្ងៃមុន បានចាប់មួយពីសៀមរាប។ ថ្ងៃនេះចាប់ពីរពីសៀមរាបមកទៀត។ គ្រូសន្និសីទប៉ារីសក្នុង TikTok និយាយអាក្រក់មិនអាចទុកទេ។ ទៅតថ្លៃគ្នានៅតុលាការ។ រកឯកសារមក។ ខាងនេះក៏រកឯក​សារ។ សូមអញ្ជើញនិស្សិត ប្រជាពលរដ្ឋទៅស្រាវជ្រាវនៅក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ដើម្បីឲ្យដឹងថា អ្វីខ្លះទៅជាកិច្ចព្រមព្រៀងនេះ? ទីនេះ គ្មានកិច្ចព្រមព្រៀងណាដែលទាក់ទិនជាមួយនឹងការបញ្ចូលដែនដី(នៃប្រទេសទាំងបី)ជាមួយគ្នានោះទេ ក្រៅតែពីសេដ្ឋកិច្ច-សង្គម សន្ដិសុខ ការពារជាតិ ដែលភាគីនីមួយៗ ត្រូវគ្រប់គ្រងដែនដីរបស់ខ្លួន និងការអភិ​វឌ្ឍក្នុងដែនដីរបស់ខ្លួនដោយមានការរួចចំណែកតភ្ជាប់ជាមួយគ្នាបំពេញឲ្យគ្នាទៅវិញទៅមក។

(៩) កម្ពុជា ឡាវ វៀតណាម ទទួលបានផលប្រយោជន៍រៀងៗ ខ្លួន

មិនមែនតែកម្ពុជាទេដែលទទួលផលប្រយោជន៍។ វៀតណាមក៏ទទួលផលប្រយោជន៍ពីសហប្រតិបត្ដិការ។ វៀតណាមគឺជាប្រទេសដែលមានបច្ចេកទេសកែច្នៃកសិផល ក្នុងពេលដែលកម្ពុជា និងឡាវ មានវត្ថុធាតុដើមដែលអាចបញ្ជូនទៅធ្វើការកែច្នៃ ដូចជាគ្រាប់ស្វាយចន្ទី។ កម្ពុជាមិនទាន់មានលទ្ធភាពធ្វើការកែច្នៃទេ។ កៅស៊ូក៏ដូចគ្នា ប៉ុន្ដែវៀតណាមមានលទ្ធភាព។ អញ្ចឹង កម្ពុជាមានវត្ថុធាតុដើម វៀតណាមមានការកែច្នៃ។ ផលិតផលកម្ពុជាក៏លក់ទៅវៀតណាម ហើយផលិតផលវៀតណាមក៏លក់មកកម្ពុជា។ ក្នុងស្ថានភាពដែលយើងមានភាពអនុគ្រោះមួយចំនួនសម្រាប់ការកែលម្អ។ ​ឡាវក៏ទទួលបាននូវផលប្រយោជន៍។ យើងក៏ទទួលបានផលប្រយោជន៍ពីឡាវ តាមរយៈការផ្គត់ផ្គង់ភ្លើងឲ្យកម្ពុជាដែលទំហំពាណិជ្ជកម្មឡាវ-កម្ពុជា កាន់តែធំទៅៗ។ កម្ពុជានាំចូលពីឡាវក្នុងចំនួនច្រើន។ ឯកម្ពុជានាំទៅឡាវតិចជាង ដោយសារកម្ពុជាទិញអគ្គិសនីពីឡាវពីមួយឆ្នំាទៅមួយឆ្នាំកាន់តែធំ។ បើយោងតាមកិច្ចព្រមព្រៀង បើកុំមានឧបសគ្គ ឡាវនឹងត្រូវលក់អគ្គិសនីឱ្យកម្ពុជារហូតទៅដល់ជិត ៤ពាន់មេហ្គាវ៉ាត់ឯណោះ។​ នេះជាផលប្រយោជន៍ដែលកម្ពុជាទទួលបាន។ ឯឡាវក៏ទទួលបាននូវផលប្រយោជន៍ ពីការដែលឡាវគ្មានសមុទ្រ ការផលិតអំបិលគឺជួបការលំបាក។ ភាគខាងត្បូងឡាវអាចត្រូវផ្គត់ផ្គង់អំបិលចេញពីកម្ពុជា។ ឡាវក៏ទទួលផលប្រយោជន៍ ដែលកម្ពុជាបានផ្តល់ឱ្យឡាវតាំងពីទសវត្សរ៍៨០ នូវការប្រើប្រាស់ផ្លូវដឹកជញ្ជូនចេញទៅសមុទ្រតាមរយៈផ្លូវជាតិលេខ៧ ដូចជាធ្លាប់ដឹកហើយមកទម្លាក់នៅក្រចេះ ហើយមកតាមទន្លេមេគង្គ។ នេះជាការពឹងអាស្រ័យគ្នាទៅវិញទៅមក។ ដែនអធិបតេយ្យនៃប្រទេសនីមួយៗសុទ្ធតែមានការបោះបង្គោល។ យើងមានការបោះបង្គោលនៅតាមព្រំដែនជាមួយនឹងប្រទេសជិតខាង​។ នៅមុំបី មានបង្គោល ៣។

(១០) សូមរកថវិកាសាងសង់ផ្លូវជាតិលេខ ៧៨.៥ ប្រវែង ១៦៦គីឡូម៉ែត្រ ពីបានលុងទៅចំណុចកន្ទុយនាគ មុំបី

សង្ឃឹមថា រាជរដ្ឋាភិបាលនឹងបន្តការខិតខំកសាងផ្លូវជាតិលេខ ៧៨.៥ ពីទីរួមខេត្តរតនគិរីទៅកាន់មុំបី ហើយសង្ឃឹមថាខ្ញុំព្រះករុណាខ្ញុំនៅរស់ ហើយនឹងធ្វើដំណើរទៅកាន់ទីនោះ។ ផ្លូវនេះហៅថាផ្លូវលេខ ៧៨.៥ ពីបានលុងកាត់ស្រុកតាវែង ទៅដល់កន្ទុយនាគ ប្រវែង ១៦៦គីឡូម៉ែត្រ មានទទឹង ៩ម៉ែត្រ ដែលយើងនឹងប្រឹងប្រែងរកថវិកាដើម្បីនឹងធ្វើផ្លូវនេះឱ្យបាន។ ខ្ញុំព្រះករុណាខ្ញុំពិតជាចង់ទៅឈរជើងនៅមុំបីនេះ។ នេះជាគំនូសផែនទីដែលក្រសួងសាធារណការបញ្ជូនមក សម្រាប់ខ្ញុំព្រះករុណាខ្ញុំជម្រាបជូនបងប្អូន។ បើសិនជាយើងធ្វើបានផ្លូវនេះមួយទៀត (យើងនឹងកាន់តែមានលទ្ធភាពអភិវឌ្ឍ)។ ផ្លូវដែលវៀតណាមបានជួយយើង មានផ្លូវជាតិលេខ ៧៨ ពីអូយ៉ា​ដាវទៅកាន់បានលុង ដែលខ្ញុំព្រះករុណាខ្ញុំជាមួយអតីតនាយករដ្ឋមន្ត្រី Nguyễn Tấn Dũngទៅសម្ពោធបើកច្រកទ្វារអន្តរជាតិនៅទីនោះ បានបង្កភាពងាយស្រួលសម្រាប់កម្ពុជានៅក្នុងការនាំទំនិញចេញទៅប្រទេសវៀតណាម ហើយឆ្លងកាត់ធ្វើការនាំចេញដោយមិនមានកង្វល់លើការដឹកជញ្ជូនថយក្រោយ ដែលចម្ងាយផ្លូវក៏ឆ្ងាយ និងត្រូវអស់ថ្លៃដឹកជញ្ជូន(ច្រើន)។

(១១) ក្នុង ២៦ឆ្នាំ នៃការអភិវឌ្ឍ ចិនបានផ្តល់ជំនួយស្តីពីការតភ្ជាប់

ក្នុងរយៈកាលជាង ២០ឆ្នាំ អាចថា ២៦ឆ្នាំ ពីការចាប់ផ្តើមរហូតមកដល់ពេលនេះ កម្ពុជាបានអភិវឌ្ឍក្នុងល្បឿនមួយដ៏លឿន។ នោះគឺការដែលយើងបានទៅរកជំនួយតភ្ជាប់ពីចិន។ បើនិយាយពីមណ្ឌលគិរី តភ្ជាប់តាមផ្លូវជាតិលេខ៧៦ ពីស្រុកស្នួលទៅដល់ទីរួមខេត្ត រួចហើយពីទីរួមខេត្ត (ក្រុង)សែនមនោរម្យ ទៅកាន់ព្រំដែនវៀតណាមក្នុងចំណុចដាក់ដាំ ដាក់ហួត ដែលតភ្ជាប់សម្រួលឱ្យការដឹកជញ្ជូនសម្រាប់ប្រជាជននៅខេត្តមណ្ឌលគិរី។ ផ្លូវលេខ៧៨ ពីអូយ៉ាដាវទៅក្រុងបានលុងទីរួមខេត្តរតនគិរី ក៏ត្រូវបានស្ថាបនាដោយការឧបត្ថម្ភពីសាធារណរដ្ឋសង្គមនិយម​វៀតណាម មកទល់ជាមួយនឹងផ្លូវពីបានលុងមកស្ទឹងត្រែងជាហិរញ្ញប្បទាន និងការឧបត្ថម្ភពីមិត្តចិន។ ការតភ្ជាប់ពីទីរួមខេត្តរតនគិរីមកកាន់ទីរួមខេត្តមណ្ឌលគិរីតាមផ្លូវជាតិលេខ៧៦ ដែរ ក៏ត្រូវបានធ្វើដោយការឧបត្ថម្ភនូវហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន … បន្ថែមលើនោះ ខេត្តក្រចេះត្រូវបានតភ្ជាប់ ហើយមានគោលដៅនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅព្រំប្រទល់រវាងកម្ពុជា-វៀតណាមនៅខេត្តក្រចេះនេះ ដែលនៅមិនឆ្ងាយពីតំបន់ X១៦ ដែលខ្ញុំព្រះករុណាខ្ញុំបានចាកចេញទៅកាន់ប្រទេសវៀតណាមនៅឆ្នាំ១៩៧៧ ដើម្បីដឹកនាំការតស៊ូប្រឆាំងជាមួយនឹងរបប ប៉ុល ពត នៅពេលនោះ។

(១២) ការចោទប្រកាន់ពីការដោះដូរអធិបតេយ្យភាព ជាការប្រមាថមិនអាចលើកលែងទោសបាន គួរតែកាត់ទោសដល់កម្រិតអតិបរមា

វឌ្ឍនភាពនៅទីនេះមានច្រើន។ ខ្ញុំសូមរៀបរាប់អំពីកិច្ចព្រមព្រៀង តើមានមួយណាដែលទាក់ទងជាមួយនឹងការដោះដូរអធិបតេយ្យភាព? បើសិនជាមានការដោះដូរអធិបតេយ្យភាព តើចាំបាច់អ្វីដែលប្រទេសទាំង ៣ បោះព្រំដែននឹងគ្នាធ្វើអី? ការចោទប្រកាន់នេះជាការប្រមាថ ដែលមិនអាចលើកលែងទោសឱ្យបានទេ។ ខ្ញុំព្រះករុណាខ្ញុំសូមស្នើដល់តុលាការ ប្រសិនបើកាត់ទោស គួរតែកាត់ទោសដល់(កម្រិត)អតិបរមា។ សូមឱ្យក្រសួងយុត្តិធម៌ និងពន្ធនាគារ កុំដាក់មនុស្សទាំងនេះទៅក្នុងបញ្ជីដែលត្រូវបានទទួលការបន្ធូរបន្ថយទោស ឬលើកលែងទោស ពោលគឺឱ្យជាប់គុករហូតដល់ផុតកំណត់។ នេះគឺជាការសន្សំរឿង ជាការប្រមាថដ៏ធ្ងន់ធ្ងរ។ សូម្បីតែម្សិលមិញ​ដែលខ្ញុំព្រះករុណាខ្ញុំបង្ហោះឈ្មោះ ថៃ វណ្ណា នៅឯជប៉ុនបានចូលមកនិយាយពីរឿងកាត់ដី ៤ខេត្ត ខ្ញុំព្រះករុណាខ្ញុំខ្ចិលតមាត់ block វាចោលទៅ។ ប៉ុន្តែ អ្នកឯងមិនត្រូវភាន់ច្រឡំទេណា អ្នកឯងក៏មានក្រុមគ្រួសារនៅស្រុកខ្មែរដែរ សូមអ្នកឯងត្រូវចងចាំ។ អ្នកនៅស្រុកខ្មែរក៏សុំកុំព្រហើន។ ក្រោយការស្តាប់សារនេះហើយ សុំបញ្ឈប់ទៅ។

(១៣) ទំពែកភ្នែកទន្សាយ ប៉ិនលេបខាយខាងខិលខូច រឹងរបឹងតាំងពីតូច បើសិនជាខូចលួចទាំងថ្ងៃ

ដោយឡែក ជេម សុក ហ្នឹង អស់ប្រកាន់ហើយ។ ផ្តាំទៅលោកប្អូន ចង់និយាយអីនិយាយទៅ បងគិតថាប្អូនគឺជាម​នុស្សសរសៃប្រសាទ អញ្ចឹងទេបងក៏មិនចាំបាច់និយាយដែរ។ ចេះគ្រប់រឿង. ខ្ញុំសូមបើករង្វង់ក្រចកបន្តិចទៅ។ ប្អូន ជេម សុក ហេតុអ្វីបានប្អូនចេះគ្រប់រឿង? ប្អូននិយាយកាលពីប៉ុន្មានខែមុន faមានគេរៀបការ ស្ត្រីមេ ម៉ាយម្នាក់ រៀបការជាមួយកម្លោះម្នាក់ បានប៉ុន្មានដូចជាបែកគ្នាបន្តិចទៅ។ ប្អូនដឹងតាំងពីខាងស្ត្រីហ្នឹងគេកែអានេះគេកែអានោះ ដល់ខាងប្រុសដាក់ទៅវាឈឺវាត្រូវរត់ចោល។ ប្អូនចេះខ្មាសខ្លួនឯង ឬអត់? បងមិនហៅ អាសុខ ទេ បងហៅប្អូន ជេម សុក។ ពេលនិយាយរួចហើយ ប្អូនដែលមើលខ្លួនឯងទេ ភ្នែកក្រឡេបក្រឡាប់ៗ ដែលបងធ្លាប់ថា «ទំពែកភ្នែកទន្សាយ ប៉ិនលេបខាយខាងខិលខូច រឹងរបឹងតាំងពីតូច បើសិនជាខូចលួចទាំងថ្ងៃ» ត្រូវសម្លោកខ្លាំងណាស់។ បងគ្រាន់តែទូន្មានប្អូន។ ពេលណាក៏ដោយ ប្អូនតែងនិយាយថា ខ្ញុំអត់មានប្រឆាំងជាមួយសម្តេចតេជោឯណា? អត់មានប្រឆាំងជាមួយក្មួយ ហ៊ុន ម៉ាណែត ឯណា? ប៉ុន្តែប្អូនវាយចិញ្ច្រាំតាមចិត្ត។

(១៤) សូមក្រសួងពាណិជ្ជកម្មបញ្ចញឯកសារសេចក្តីថ្លែងការណ៍ទាំង ១១ អង្គប្រជុំ តើមានចំណុចណាទាក់ទងនឹងការកាត់ទឹកកាត់ដីឬទេ

ខ្ញុំបានស្រាវជ្រាវទាំងអស់។ ខ្ញុំបញ្ជាទាំងយប់ ឱ្យតាមរកអ្នកនិយាយដាក់ក្នុង TikTok ស្អីគុណសម្បត្តិ ៣ គុណវិបត្តិ ៣ ដំណោះស្រាយ ៣។ ឥឡូវមកតតាំងគ្នាក្នុងតុលាការ។ សូមឱ្យក្រសួងពាណិជ្ជកម្មចេញឯកសារសេចក្តីថ្លែងការណ៍គ្រប់ ១១ អង្គប្រជុំ ក្នុងនោះប្រជុំផ្ទាល់ ១០អង្គប្រជុំ ប្រជុំតាមអនឡាញមួយ (ស្មើនឹង)១១។ ឥឡូវត្រៀមរៀបចំប្រជុំលើកទី១២។ សូមបញ្ជាក់ បញ្ចេញកិច្ចព្រមព្រៀងទាំងអស់ដើម្បីឱ្យសិស្ស/និស្សិតយកទៅមើល តើមានចំណុចណាទាក់ទងជាមួយនឹងការកាត់ទឹកកាត់ដីឬទេ? កិច្ចព្រមព្រៀងដែលយើងមាន៖

ទី១ កិច្ចព្រមព្រៀមស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ទី២ កិច្ចព្រមព្រៀងស្តីពីការធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវាតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម។
ទី៣ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោកកម្ពុជា-វៀតណាម។
ទី៤ អនុស្សរណៈស្តីពីការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា-ឡាវ និងចុះហត្ថលេខានៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០០៨។
បន្តទៅទៀតអនុស្សរណៈស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា-ឡាវ-វៀតណាម ចុះហត្ថលេខានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៣។
នៅមានអនុស្សរណៈចុះហត្ថលេខាតាមស្ថាប័នមួយៗថែមទៀត។ ក្នុងកម្រិតរដ្ឋាភិបាលគឺមាននូវកិច្ចព្រមព្រៀង៥នេះ។ ក្រៅពីនោះគឺមាន៖

ផែនការទាក់ទិនជាមួយនឹងផែនការមេកែសម្រួលសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ២០១០-២០២០។
ទី២ ផែនការសកម្មភាពតភ្ជាប់សេដ្ឋកិច្ច កម្ពុជា-ឡាវ-វៀតណាម ពីនេះរហូតដល់ឆ្នាំ២០៣០។
ទី៣ ផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍។
និង ទី៤ ផែនការឧស្សាហកម្មកៅស៊ូតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។
(១៥) កម្ពុជា គ្មានជនជាតិដើម គ្មាន Degar ឬ Montagnard ហើយគ្មានមេដឹកនាំ កុកស ដែរ

គ្មានទាក់ទិន(នឹងការកាត់ទឹកដីអ្វី)ទាល់តែសោះ។ តើនេះគឺជាការសម្អុយ និងលាបពណ៌ ដែលជាអំពើក្បត់ឬទេ​? ខ្ញុំសូមជម្រាបជូនថា កិច្ចព្រមព្រៀងនេះខុសពីកិច្ចព្រមព្រៀងដែលមេក្បត់ជាតិចុះហត្ថលេខាជាមួយ កុកស។ អ្នកខ្លះទាមទារភស្តុតាង(ដែលថាអ្នកនយោបាយម្នាក់បានចុះហត្ថលេខាប្រគល់ទឹកដីអោយទៅពួកម៉ុងតាញ៉ា/ដេហ្គារ)។ ខ្ញុំយល់ថា មិនមានការចាំបាច់ដើម្បីនឹងយកឯកសារទៅបញ្ជាក់ទេ។ សូមមើលរូបភាព នៅពេលដែលគេចុះហត្ថលេខា។ គេបកស្រាយថា​ហ្នឹងគឺគោរពសិទ្ធិជនជាតិដើម។ កម្ពុជាគ្មានជនជាតិដើមជា Degar ឬ Montagnard ទេ ហើយគ្មានមេដឹកនាំ(ជនជាតិ)ឈ្មោះ កុកស ដែរ។ កម្ពុជា មានតែជនជាតិនៅខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ដែលមាន គ្រឹង មាន កួយ ជាដើម។ តើមានការចាំបាច់ដើម្បីនឹងកម្ពុជាចុះហត្ថលេ​ខាជាមួយនឹងខេត្តទាំងប៉ុន្មាននេះទេ? វាអត់មានការចាំបាច់សោះ ព្រោះស្ថិតក្នុងក្របខ័ណ្ឌប្រទេសជាតិខ្លួន។

នៅពេលដែលទូរទស្សន៍បញ្ចាំងឯកសារស្តីពីការចុះហត្ថលេខារវាងមេក្បត់ជាតិជាមួយនឹង កុកស សូមបងប្អូនសង្កេតថា ហេតុអ្វីបានជា កុកស មានទង់ជាតិមួយ និងមានទង់ជាតិអាមេរិកាំងនៅកណ្តាល។ ត្រឹមតែប៉ុណ្ណឹងគ្រប់គ្រាន់ដើម្បីនឹងពន្យល់នូវភស្តុតាងក្បត់ជាតិកាត់ទឹកដីឱ្យគេ។ មិនទាន់បានកាន់អំណាចផង គេហ៊ានឈានទៅដល់កម្រិតផ្តល់សិទ្ធិអំណាចឱ្យជនជាតិបរទេស មកធ្វើសកម្មភាពលើទឹកដីកម្ពុជា ៤ខេត្ត គឺរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ។ សូមមើលផ្ទាំងក្រោយខ្នងនៃពិធីចុះហត្ថលេខា។ តើ កុកស មានទង់ជាតិមួយទេ? គឺមាន។ ខ្លួនឯងក៏មានទង់ជាតិមួយ ហើយដាក់ទង់ជាតិអាមេរិកាំងនៅកណ្តាល។ តើនោះមានន័យថាម៉េច? នៅទីនេះវិញ ពេល​ចុះហត្ថលេខា មានទង់ជាតិ ៣ គឺកម្ពុជា ឡាវ និងវៀតណាម។ ទង់ជាតិ ៣ ស្មើភាពគ្នា។ ឯរឿងទង់ជាតិនេះទៀត ក៏សូមបញ្ជាក់។

ក្នុងពេលដែលប្រធានាធិបតីវៀតណាម មកទស្សនកិច្ច វាទៅថតយកតែរូបភាពទង់ជាតិវៀតណាម។ ខ្ញុំសូមជម្រាបបងប្អូនប្រជាពលរដ្ឋ ខ្ញុំព្រះករុណាខ្ញុំទៅកាន់ប្រទេសណាក៏ដោយ ទង់ជាតិនៅទីកន្លែងដែលខ្ញុំព្រះករុណាខ្ញុំទៅដល់ តែងតែមានទង់ជាតិកម្ពុជាជានិច្ច។ មើលរូបភាពដែលខ្ញុំព្រះករុណាខ្ញុំទៅចិន ទៅជប៉ុន​ ទៅដល់ណាគេមានទង់ជាតិកម្ពុជាទៅដល់នោះ។ ករណីដូចគ្នានេះ នៅពេលដែលប្រទេសនានាមកកាន់កម្ពុជាវិញ ក៏មានទង់ជាតិរបស់គេអមជាមួយនឹងទង់ជាតិរបស់យើង។ ការដែលយើងទៅ ទង់ជាតិរបស់យើងត្រូវអមជាមួយនឹងទង់ជាតិរបស់គេ។ បើថា ៣ ប្រទេស គឺមានទង់ជាតិ ៣ បើថា ២ ប្រទេសត្រូវមានទង់ជាតិ ២។ រហូតទៅដល់មានរូបថតប្រមុខរដ្ឋរបស់គេ ជាមួយព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រយើង។ ហេតុអ្វីបានប៉ុណ្ណឹងមិនយល់? នេះជាការបង្កហេតុញុះញង់ឲ្យមានចលាចល។ យើងមិនខ្លាចនឹងឆ្លើយតប ដើម្បីកុំឲ្យវាមានចលាចលកើតនៅក្នុងប្រទេសសាជាថ្មី។

(១៦) នាយករដ្ឋមន្រ្តីកាន់អំណាច តែមិនមានន័យថាប្រធានព្រឹទ្ធ​សភា ប្រធានរដ្ឋសភា ព្រះមហាក្សត្រ ឬប្រធានគណបក្សកាន់អំណាច មិនអាចនិយាយស្តីនោះទេ

ពិតមែនតែអំណាចនៅនឹងនាយករដ្ឋមន្រ្តី ក៏ប៉ុន្តែ ហ៊ុន សែន នៅមិនទាន់អស់អំណាចនៅឡើយទេ ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច និងក្នុងឋានៈជាប្រធានព្រឹទ្ធសភា។ ទោះបីជាមិនមានសិទ្ធិចេញបញ្ជា ក៏ប៉ុន្តែ យើងនៅតែមានឥទ្ធិពលលើកិច្ចការទាំងឡាយនៅក្នុងប្រទេសនិងក្រៅប្រទេស។ ខ្ញុំមិនទាន់ចេញផុតពីនយោបាយទេ ហើយសុំកុំមកបបួលដោះដូរថាអាយុ ៧០ ឆ្នាំ ត្រូវចាកចេញ។ អ្នកឯងអត់ដើមទុនអីទាំងអស់ មកបបួលខ្ញុំដែលកំ​ពុងកាន់អំណាច។ និយាយពីឋានានុក្រមពិធីការវិញ ព្រះមហាក្សត្រទ្រង់ជាទី១ ប្រធានព្រឹទ្ធសភាជាទី២ ប្រធានរដ្ឋសភាជាទី៣ នាយករដ្ឋមន្រ្តីទី៤ ប៉ុន្តែអំណាចស្ថិតនៅលើនាយករដ្ឋមន្រ្តីឯណោះ។ មិនមានន័យថាប្រធានព្រឹទ្ធ​សភា ឬប្រធានរដ្ឋសភា ឬព្រះមហាក្សត្រ ព្រះអង្គមិនអាចមានព្រះរាជបន្ទូល (ប្រធានព្រឹទ្ធសភា) ប្រធានរដ្ឋសភា ហើយកាន់តែពិសេសទៀតនោះ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សកាន់អំណាច មិនអាចនិយាយស្តីនោះទេ។ អ្នកត្រូវចាំ ដរាបណាខ្ញុំនៅមានជីវិត អំពើបះបោរណាមួយ មិនត្រូវឲ្យកើតនៅកម្ពុជាដាច់ខាត។ អ្នកចាំមើលទៅ។

(១៧) គ្មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយប្រព្រឹត្តបទល្មើស និងជាប់ទោសព្រហ្មទណ្ឌ

ពេលនេះ ប្រហែលជា(កំពុងតាម)ចាប់(បន្ត)។ ថ្ងៃមុន​ ចាប់មួយយកមក។ រឿងហ្នឹងដដែល។ ថ្ងៃនេះចាប់ ២ ពីសៀមរាបមក។ ប្រហែលជាកំពុងដឹកមកភ្នំពេញ។ នឹងអាចបាត់គ្រូកិច្ចព្រមព្រៀងទីក្រុងប៉ារីស​២៣ តុលា ១៩៩១។ និយាយពីកិច្ចព្រមព្រៀងក្រុងប៉ារីស និយាយទៅ តែនិយាយស្អីរឿងហ្នឹង? តែនិយាយដោយបំពាន រកផ្លូវច្បាប់។ ក្រសួងពាណិជ្ជកម្មត្រៀមរៀបចំបញ្ជូនឯកសារទៅឲ្យតុលាការ។ មិនអាចឲ្យអ្នកឯងបំពានទេ។​ សូមកុំជ្រកកោននឹងអង្គការក្រៅរដ្ឋាភិបាល។ កន្លងទៅប្រទេសខ្មែរមានមនុស្សអាក្រក់ ធ្វើសកម្មភាពក្បត់ប្រទេស ក្បត់ផលប្រ​យោជន៍ជាតិឯង ប៉ុន្តែទៅជ្រកក្រោមផ្លាកអង្គការក្រៅរដ្ឋាភិបាល ក្រោមផ្លាកបក្សនយោបាយ ទៅជ្រកក្រោមផ្លាកអ្នកសារព័ត៌មាន។ ដល់ពេលគេកាត់ទោស ថាកាត់ទោសអ្នកសារព័ត៌មាន ថាគេកាត់ទោស​អ្នកសង្គមស៊ីវិល ឬផ្នែកបរិស្ថាន ឬកាត់ទោសអ្នកនយោបាយ​។ នៅស្រុកខ្មែរគ្មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយប្រព្រឹត្តបទល្មើសហើយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណឹង។

(១៨) សិទ្ធិជនជាតិដើមភាគតិចកំពុងបានអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលនយោបាយរដ្ឋ ​ស្តីពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

សូមលើកជាឧទាហរណ៍មួយឲ្យច្បាស់។ មានអ្នកសារព័ត៌មានម្នាក់យកប្រពន្ធខ្លួនឯងឲ្យជនបរទេសសេពកាម ហើយខ្លួនឯងជាអ្នកថត។ តើការប្រព្រឹត្តអំពើអនាចារបែបនេះត្រូវកាត់ទោស ឬមិនត្រូវកាត់ទោស? ជនបរ​ទេសទាំងឡាយត្រូវគោរពច្បាប់កម្ពុជា។ កុំមើលពីសម្បកក្រៅ ហើយធ្វើការវិនិច្ឆ័យ។​ ត្រូវដឹងអង្គហេតុ និងអង្គច្បាប់នៅកម្ពុជាឲ្យបានច្បាស់។ ចៀសវាងការភាន់ច្រឡំ។ ក្នុងសំណុំរឿងកន្លងទៅនេះ គ្មានកន្លែងណាទាក់ទងនឹងបរិស្ថានទេ ក្រៅពីអំពើក្បត់និងជេរប្រមាថព្រះមហាក្សត្រ ដឹកនាំដោយជនបរទេស​។ ខ្ញុំបាននិយាយហើយរឿងចុះហត្ថលេខាឲ្យគេប្រើប្រាស់ដី ៤ខេត្ត ដែលភស្ដុតាងជាក់ស្តែងត្រង់ កុកស មានទង់ជាតិ១ ខ្លួនឯងថាតំណាងកម្ពុជាមានទង់ជាតិ១ អមដោយទង់ជាតិអាមេរិកនៅកណ្តាល។ គ្រប់គ្រាន់ដើម្បីនឹងវិនិច្ឆ័យថា នេះមិនមែនចុះហត្ថលេ​ខាឲ្យសិទ្ធិទៅជនជាតិដើមភាគតិចទេ។ សិទ្ធិជនជាតិដើមភាគតិចកំពុងបាននិងអនុវត្តនៅក្នុងដែនដីកម្ពុជាដោយមិនចាំបាច់ចុះហត្ថលេខានោះទេ។ គេបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ បណ្ដាច្បាប់នានា និងគោលនយោបាយរបស់រដ្ឋ​ស្តីពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនា រួចស្រេចទៅហើយ។

(១៩) ឆ្នាំ២០០៥ ជប៉ុនបានផ្តល់ ២០លានដុល្លារសម្រាប់គម្រោងតូចៗ ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ

​​​សូមនិយាយពីការប្រជុំកំពូល។ ការប្រជុំកំពូលលើកទី១ ថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៩ នៅវៀងចន្ទន៍ ប្រទេសឡាវ។ ការប្រជុំលើកទី២ គឺធ្វើនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ថ្ងៃ២៦ មករា ឆ្នាំ២០០២។ ការប្រជុំលើកទី៣ នៅសៀមរាប ប្រទេសកម្ពុជា ឆ្នាំ២០០៤។ ខ្ញុំសូមបញ្ជាក់ ភាពជាដៃគូក៏បានកើតឡើង។ ជប៉ុនបានចូលមកជួយ។ ជប៉ុនមិនមែនភ្លើទេ។ ផ្តាំទៅលោកប្អូន ជេម សុក។ ក្នុងដំណាក់កាលនៃរដ្ឋាភិបាល នាយករដ្ឋមន្ត្រី (Junichiro) Koizumi យើងបានប្រជុំកំពូល CLV និងជប៉ុន ស្របពេលនឹងការប្រជុំអាស៊ាននៅគួឡាឡាំពួរ ឆ្នាំ២០០៥។ ជប៉ុនបានផ្តល់ ២០លានដុល្លារសម្រាប់គម្រោងតូចៗ ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ។ ពេលនោះ នៅមណ្ឌលគិរី មានធ្វើកូនវារីអគ្គិសនីតូចមួយ។ មិនមែនជាការប្រជុំលើកទី៤ ទេ ប៉ុន្តែគឺជាការប្រជុំដៃគូរវាងកម្ពុជា ឡាវ វៀតណាមជាមួយនឹងជប៉ុន ដែលជាប្រទេសចូលមកជួយ។

ខ្ញុំសូមបញ្ជាក់ ក្នុងចំណោមសមាជិកអាស៊ាន ក៏មានការបង្កើតឡើង BIMP-EAGA (Brunei Darussalam–Indonesia–Malaysia–Philippines East ASEAN Growth Area) សំរាប់តំបន់ភ្ជាប់គ្នារវាងហ្វីលីពីន ប្រ៊ុយណេ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី នាំមុខដោយអតីតប្រធានាធិបតី Arroyo របស់ហ្វីលីពីន។ ពេលមួយនៅក្នុងពេលប្រជុំអាស៊ាន-ជប៉ុន ខ្ញុំបានស្នើឲ្យជប៉ុនបន្ថែមការជួយឧបត្ថម្ភសម្រាប់តំបន់អភិវឌ្ឍន៍ត្រីកោណដែលជាតំបន់ក្រីក្រ។ នៅក្នុងពេលនោះដែរ ប្រធានាធិបតី ហ្វីលីពីន Arroyo ក៏បានលើកថា សូមជួយទៅដល់តំបន់របស់គាត់ ដើម្បីឲ្យមានការស្មើភាពជាមួយនឹងតំបន់ដែលយើងទទួលបាន។ ក្រោយមក ដោយប្រទេសទាំងប៉ុន្មាននេះនៅក្នុងមេគង្គ បូកជាមួយនឹងសភាពការណ៍ល្អនៅមីយ៉ាន់ម៉ា ជប៉ុនបានពង្រីកខ្លួនទៅជាជប៉ុន-មេគង្គ។ ប៉ុន្តែ (មកទល់ពេលនេះ) ជប៉ុន-មេគង្គ ឬកូរ៉េ-មេគង្គ មិនអាចប្រជុំបាន ដោយសារបញ្ហារដ្ឋប្រហារនៅមីយ៉ាន់ម៉ា។

ក្នុងចន្លោះពីប្រជុំលើកទី៣ នៅសៀមរាប ឆ្នាំ២០០៤ យើងមានការប្រជុំជាមួយដៃគូជប៉ុន នៅឆ្នាំ២០០៥ នៅគួឡាឡាំពួរ ពេលដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ (ប្រជុំ ASEAN)។ កិច្ចប្រជុំលើកទី៤ ធ្វើនៅ Đắk Lắk ប្រទេសវៀតណាម ខែធ្នូ ឆ្នាំ២០០៦។ នេះគឺជាការប្រជុំបន្ត។ ពេលនោះ វៀតណាមមាននាយករដ្ឋមន្រ្តីថ្មី គឺឯកឧត្តម Nguyễn Tấn Dũng ដែលមកប្រជុំនៅទីនេះ។ (Bill) Clinton អតីតប្រធានាធិបតីរបស់ប្រទេសអាមេរិក បានមកកម្ពុជា ហើយចុះហត្ថលេខាជាមួយភាគីកម្ពុជាស្តីពីការជួយរបស់អាមេរិកមួយចំនួន។ ក្រោយពេលជួប Clinton ហើយបានខ្ញុំជិះឧទ្ធម្ភាគចក្រចេញដំណើរទៅ Đắk Lắk របស់វៀតណាម។ នេះជាការចងចាំ។ ដល់ប្រជុំកំពូលលើកទី៥ ធ្វើនៅវៀងចន្ទន៍ ឆ្នាំ២០០៨ នៅប្រទេសឡាវ។ ​ប្រជុំលើកទី៦ ធ្វើនៅរាជធានីភ្នំពេញឆ្នាំ២០១០ ដែលពេលហ្នឹងហើយមានបន្ថែមខេត្តចុងក្រោយ។ ប្រជុំលើកទី៧ ធ្វើនៅវៀងចន្ទន៍ ប្រទេសឡាវ ខែមីនា ឆ្នាំ២០១៣។ ប្រជុំកំ​ពូលលើកទី៨ នៅឡាវទៀត ឆ្នាំ២០១៤​។ នេះក៏ជាការប្រជុំ ដែលពេលនោះត្រូវធ្វើទៅជាមួយគ្នា ដោយសារឡាវធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ាន។ យើងឆ្លៀតឱកាសប្រជុំតែម្តង ទើបបានជាធ្វើជាប់គ្នានៅឡាវទាំង ២លើក។ ប្រជុំលើកទី៩ ធ្វើនៅសៀមរាប ឆ្នាំ២០១៦។

(២០) ប្រែក្លាយតំបន់អភិវឌ្ឍន៍តិចតួចជាតំបន់មានការអភិវឌ្ឍសេដ្ឋកិច្ច ចំណូលប្រជាពលរដ្ឋកើនពី ២៩៤ដុល្លារ/ឆ្នាំ មក ១៣០០ដុល្លារ/ឆ្នាំ

ក្នុងឆ្នាំ២០១៦ នៅសៀមរាប យើងបានចេញគម្រោងសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈកសិ-ឧស្សា​ហ​កម្មនៅខេត្តស្ទឹងត្រែង ដែលអ្នកនាំមុខសាងសង់ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, គម្រោងផ្លាស់ប្តូរជាបន្ទាន់បណ្តាញបំពង់ទឹកស្អាត និងបណ្តាញតភ្ជាប់ចូលតាមផ្ទះចំនួន ៣២ គីឡូម៉ែត្រនៅខេត្តស្ទឹងត្រែង (ដឹក​នាំ​អនុវត្តដោយ)ក្រ​សួងឧស្សាហកម្ម និងសិប្បកម្ម, គម្រោងពង្រីកប្រព័ន្ធទឹកស្អាតក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ដឹកនាំអនុវត្តដោយ)ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, គម្រោងសាងសង់ផ្លូវកៅស៊ូ តភ្ជាប់ពីយក្សឡោមទៅកាន់ទឹកធ្លាក់អូរស៊ិនលែរ៍ ​មានប្រវែង ១៩ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រនៅរតនគិរី (ដឹកនាំអនុវត្តដោយ)ក្រសួងអភិវឌ្ឍន៍ជនបទ, គម្រោងសាងសង់អាងចម្រោះទឹកកខ្វក់ចំនួន ២ ហិកតា នៅខេត្តក្រចេះ (ដឹកនាំអនុវត្តដោយ)ក្រសួងសាធារណការ និងដឹកជញ្ជូន។ នៅក្នុងពេលប្រជុំនោះ ខ្ញុំបានបញ្ជាក់ជូនអង្គប្រជុំថា យើងបានប្រែក្លាយតំបន់អភិវឌ្ឍន៍តិចតួច ទៅជាតំបន់មានការអភិវឌ្ឍសេដ្ឋកិច្ចល្អ ហើយលក្ខខណ្ឌជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏បានល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយជាឧទាហរណ៍ប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗ ក្នុងមួយឆ្នាំ ពីពេលចាប់ផ្ដើមមានត្រឹមតែ ២៩៤ ដុល្លារអាមេរិក តែមកដល់ពេលនោះឡើងដល់ ១៣០០ ដុល្លារអាមេរិក។

(២១) បង្ហាញពីសមត្ថភាពផ្ទៃក្នុង និងសហប្រតិបត្តិការជាមួយប្រទេសជិតខាង ផ្សំនឹងជំនួយពីប្រទេសដៃគូទៅកាន់តំបន់ត្រីកោណ

នេះជាចំណុចដែលយើងមើលឃើញពីការកើនឡើងនៃសមត្ថភាពរបស់កម្ពុជា ដែលមានធាតុផ្សំផ្ទៃក្នុងជាការដើរតួអង្គសំខាន់ ការគួបផ្សំសហប្រតិបត្តិការជាមួយ(ប្រទេស)ជិតខាងល្អក្នុងតំបន់ត្រីកោណ និងការគួបផ្សំនៃជំនួយដែលចូលមកជួយ រួមទាំងវៀតណាម ចិន ជប៉ុន ទៅកាន់តំបន់នោះ។​ យើងត្រូវបង្កើនល្បឿនបន្ថែមទៀត ក្នុងការជំរុញកសាងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ប្រទេសនីមួយៗ។ នៅខេត្តរតនគិរីបច្ចុប្បន្ន មិនមែនជារតនគិរីដុតចន្លុះ ហើយក៏មិនមែនរតនគិរីដុត​ចង្កៀងប្រេងកាតទេ តែរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ប្រើភ្លើងអគ្គិសនី។ ស្ថានភាពវាបានមកឆ្ងាយហើយ ប៉ុន្តែយើងក៏ត្រូវតែបន្តរិះរកគ្រប់មធ្យោបាយ ដើម្បីការអភិវឌ្ឍជាបន្តទៀត។ តើការប្រជុំកំពូល CLV លើកទី១០ ធ្វើនៅឯណា? គឺធ្វើនៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១៨។ ដល់ការប្រជុំកំពូលលើកទី១១ ធ្វើនៅប្រទេសឡាវ ឆ្នាំ២០២០ គឺថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ពេលនោះ គឺធ្វើតាមអនឡាញ ដែលខ្ញុំបានចូលរួមតាមអនឡាញពីផ្ទះរបស់ខ្ញុំ ព្រោះពេលហ្នឹងកន្លែងណាក៏សុទ្ធតែកូវីដ-១៩ ដែរ។ ឥឡូវ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រជុំលើកទី១២។ កំពុងតែពិភាក្សាគ្នាអំពីពេលវេលា កំណត់ទូតរបស់កម្ពុជាបានផ្ញើទៅឡាវ តាមរយៈក្រសួងការបរទេស និយាយរួមជូនទៅប្រទេសនានា ដើម្បីឱ្យឯកភាពទៅលើការប្រជុំលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ យើងរង់ចាំចម្លើយពីភាគីឡាវនិងវៀតណាមមកវិញ។

(២២) ស្នើរាជរដ្ឋាភិបាលជំរុញស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងពា​ណិជ្ជកម្ម បញ្ចេញសេចក្ដីថ្លែងការណ៍ វាយបកការចោទប្រកាន់ចំពោះអ្វីដែលបានធ្វើជាផលប្រយោជន៍ដល់ជាតិ

រួមមក យើងទទួលយកមិនបានទេ នូវការចោទប្រកាន់(ដោយអវិជ្ជមាន)ណា ចំពោះអ្វីដែលយើងបានធ្វើដើម្បីផលប្រយោជន៍ជាតិ។ (អ្នកខ្លះថា)វានឹងទៅជាសហព័ន្ធឥណ្ឌូចិន វានឹងទៅជាតំបន់ត្រីកោណឥណ្ឌូចិន។ អ្នកខ្លះថាជា(តំបន់)ត្រីកោណមាស។ វាឆ្កួតពេកហើយ។ បើសិនឆ្កួត ឆ្កួតតែឯងទៅ កុំនាំគេឆ្កួត។ យើងនឹងមិនអត់ឱន អ្នកណាក៏ដោយ។ ខ្ញុំស្នើឱ្យប្រមូលយកនិងប្រើប្រាស់ព័ត៌មានដែលទទួលបានទាំងប៉ុន្មាន មកតតាំងក្ដីតាមផ្លូវតុលាការ។ សូមឱ្យរាជរដ្ឋាភិបាល (ដោយខ្ញុំពិបាកហៅ នាយករដ្ឋមន្រ្តីថា សម្ដេច(ធិបតី) ឬក៏លោកនាយករដ្ឋមន្រ្តី ឬឯកឧត្តម នាយករដ្ឋមន្រ្តី) ខ្ញុំសូមហៅថា នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជំរុញស្ថាប័នពាក់ព័ន្ធ ពិសេសឱ្យក្រសួងពា​ណិជ្ជកម្ម បញ្ចេញសេចក្ដីថ្លែងការណ៍ទាំងអស់។ ហេតុអ្វីបានយករឿងហ្នឹងមកឱ្យក្រសួងពាណិជ្ជកម្មជាអ្នកកាន់? យើងយកលំនាំអាស៊ាន​។ អាស៊ានមានសហគមន៍ ៣ គឹ សហគមន៍សេដ្ឋកិច្ច ដែលយើងយកក្រសួងពាណិជ្ជកម្ម។ សហគមន៍នយោបាយនិងសន្ដិសុខ យើងយករដ្ឋមន្រ្តីការបរទេស។ សហគមន៍វប្បធម៌និងសង្គម យើងយករដ្ឋមន្រ្តីអប់រំ។ នេះជាស្ដង់ដាមួយ។ យើងមិនបានយកអ្នកណានាំមុខក្រៅពីក្រសួងពាណិជ្ជកម្ម ព្រោះវាពាក់ព័ន្ធសំ​ខាន់រឿងសេដ្ឋកិច្ច។ នៅទីនេះ មានតែបញ្ហាសេដ្ឋកិច្ច–សង្គម កាត់បន្ថយភាពក្រីក្រ។

(២៣) កម្ពុជាគោរពសិទ្ធិមនុស្ស ប៉ុន្តែមិនអាចអត់ឱនឱ្យការញុះញង់ បង្កចលាចលទេ

យប់មិញនេះ ខ្ញុំឃើញអ្នកខ្លះហ៊ាននិយាយដល់ទៅថា “បន្ទាប់ទៅ កម្ពុជានឹងឈូសអស់ភ្នំអស់ព្រៃ”។ សូមជនបរទេសទាំងឡាយដកដៃចេញ។ ពួកអ្នកឯងមានទំនាក់ទំនងជាមួយវៀតណាមល្អ ឥឡូវនៅពេលដែលគេចោទប្រកាន់វៀតណាម អ្នកឯងគិតថាម៉េចដែរ? សិទ្ធិមនុស្ស ខ្ញុំគោរព ប៉ុន្តែការធ្វើខុសណាមួយ ទោះបីប្រទេសអ្នកឯង ក៏គេមិនអត់ឱនដែរ។ មិនអាចបង្កើតរឿងញុះញង់ បង្កចលាចលទេ។ (កម្ពុជា)ត្រូវតែម៉ឺងម៉ាត់ ត្រូវតែហ្មត់ចត់។ ខ្ញុំអំពាវនាវ(ដល់)រាជរដ្ឋាភិបាល កុំមើលស្រាលនូវអ្វីដែលគេបំផុសបំផុល។ គេបំផុសបំផុលប៉ុន្មានថ្ងៃហើយ។ យើងសំងំ ចាំមើលថាអ្នកណាចេញមុខ? អ្នកណាខ្លះ? វាចេញមកមែន។ តាម TikTok ក៏មាន តាមស្អីក៏មាន​។ អាខ្លះបង្ហោះហើយ បង្ហោះបាតុកម្មថ្មីៗ។ មានន័យស្មើអី? ស្មើនឹងសាលាឧទ្ធរណ៍កាត់បន្ថែមទម្ងន់ទោសលើអាមួយហ្នឹង។ សូមផ្ដាំទៅថា យុទ្ធវិធីរបស់ឯងគឺធ្វើឱ្យដៃគូជាប់គុកថែមតែប៉ុណ្ណឹងទេ។ ឯងបង្កើតនិងបង្ហោះតាម TikTok ពីបាតុកម្មកន្លែងនេះកន្លែងនោះ ឈរឆ្ការដៃឆ្ការជើង(ស្រែកថា) “ហ៊ុន សែន អើយ! ចុះចេញទៅ” ស្មើនឹងរុញអាមួយនៅភ្នំពេញឱ្យជាប់គុកថែម …។

(២៤) មិនគប្បីប្រមាថប្រទេស ព្រះមហាក្សត្រ ឆន្ទៈរបស់ប្រជាជន និងត្រូវឱ្យតម្លៃអ្នកបោះឆ្នោតរាប់លាននាក់​

ថា ហ៊ុន ម៉ាណែត និយាយមុខញញឹម ទោះបីក្ដៅប៉ុណ្ណាក៏ដោយ ​​មុខនៅតែញញឹម។ ត្រូវហើយ ព្រោះ ហ៊ុន ម៉ាណែត មិនមែន ហ៊ុន សែន ឯណា​ ព្រោះឆ្លងកាត់ ហ៊ុន សែន ហើយនិង ប៊ុនរានី ផ្គុំគ្នាទៅចេញ ហ៊ុន ម៉ាណែត មុខវាតែងតែញញឹមអញ្ចឹង … ខ្ញុំសូមដាស់តឿនថា ជនទាំងឡាយណាក៏ដោយ កុំប្រមាថប្រទេសរបស់ខ្លួន កុំប្រមាថព្រះមហាក្សត្ររបស់ខ្លួន កុំប្រមាថឆន្ទៈរបស់ប្រជាជន។ ប្រទេសនានាក៏ត្រូវធ្វើដូចគ្នា ឱ្យតម្លៃមនុស្សរាប់លាននាក់ដែលចូលរួមបោះឆ្នោត​។ មិនអាចមើលស្រាលបញ្ហានេះបានទេ។ អំពាវនាវ(ដល់)រាជរដ្ឋាភិបាល តាមស្រាវជ្រាវប្រមូលឱ្យអស់នូវក្រុមទាំងឡាយដែលបង្កើតរឿងនេះ ហើយដែលស្ថិតនៅក្នុងប្រទេស និងចងក្រងសំណុំរឿងអ្នកដែលបញ្ចេញពីក្រៅប្រទេស ហើយសិក្សាអំពីប្រវត្តិគ្រួសារនៅកន្លែងណា (បើជននោះនៅក្រៅប្រទេស) ដើម្បីយើងងាយស្រួលនៅក្នុងការគ្រប់គ្រង។ និយាយអញ្ចឹង មិនមែនធ្វើដូច ប៉ុល ពត ថា កូនក្បត់ សម្លាប់ដល់ឪ ឪក្បត់សម្លាប់ដល់កូន ទេ។ ប៉ុន្តែយើងត្រូវស្គាល់ប្រវត្តិពួកគេ ដើម្បីងាយចងក្រង។

(២៥) រាជដ្ឋាភិបាលគប្បីពិចារណាដាក់ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជាប៉ូលសេដ្ឋកិច្ចកសិ–ឧស្សាហកម្ម និងធនធានរ៉ែ

យើងទទួលបានកិច្ចសហប្រតិបត្តិការពីប្រទេសនានា ទើបយើង(មាន)ឱកាសនៃការអភិវឌ្ឍ … ខ្ញុំចង់(អោយរាជដ្ឋាភិបាលពិចារណា)ថា ចាប់ពីក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ថ្ងៃក្រោយទៅជាប៉ូលសេដ្ឋកិច្ចមួយទៀត ជាប៉ូលកសិ–ឧស្សាហកម្ម និងធនធានរ៉ែ ព្រោះតំបន់សេដ្ឋកិច្ចនៅទីនោះ គឺផ្ដើមចេញពីកសិកម្ម ដែលអាចកែច្នៃ ដូចជាកៅស៊ូ ស្វាយចន្ទី និងផ្នែកផ្សេងទៀតសម្រាប់ការនាំចេញ។ ធនធានរ៉ែក៏កំពុងធ្វើលើមាស ដោយក្រុមហ៊ុនអូស្រ្ដាលី។ រ៉ែបុកស៊ីត​ ក៏មាន។ ប្រសិនបើយើងប្រើប្រាស់ការដឹកជញ្ជូនទៅកាន់កំពង់ផែក្រុងព្រះសីហនុ ប្រហែលជាគ្មានផលចំណេញខាងសេដ្ឋកិច្ចទេ ប៉ុន្តែបើយើងសហការល្អជាមួយនឹងវៀតណាម អាចប្រើប្រាស់ការដឹកជញ្ជូនចុះទៅកំពង់ផែ កំពង់ផែ Qui Nhon ខាងវៀតណាម ព្រោះវាជិត (ចំណាយ)តិចជាង។ ឡាវក៏មានការដឹកជញ្ជូនមកចុះមកតាមហ្នឹងដែរ។

នេះជាការស្វះស្វែងរកវិធីអភិវឌ្ឍ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន មិនមែនជាអំពើក្បត់ជាតិដូចអ្នកឯងបាននិយាយទេ។​ អ្នកឯងហ៊ានហៅខ្ញុំថាក្បត់ជាតិ ហៅរាជរដ្ឋាភិបាលថាក្បត់ជាតិ យើងក៏មិនខ្លាចផ្ដន្ទាទោសអ្នកឯង។ ខ្ញុំនៅតែនិយាយដដែល កាត់ទោសឱ្យដល់កម្រិត ហើយមិនត្រូវបានដាក់ក្នុងបញ្ជីត្រូវបន្ធូរបន្ថយទោស ឬលើកលែងទោសទេ។ ជាប់គុកប៉ុន្មាន ឱ្យជាប់ប៉ុណ្ណឹងទៅ។ អាមួយចាប់ព្រឹកមិញ ឮថាត្រូវបានកាត់ទោសរួចហើយ (ត្រូវ)ជាប់គុក ២ឆ្នាំ ប៉ុន្តែម៉េចបានទុកឱ្យមានសេរីភាពដើរហើរ​? ខ្ញុំទទួលបានព័ត៌មានព្រឹកមិញថា អាមួយហ្នឹងគឺកាត់ទោសឱ្យជាប់គុក ២ឆ្នាំ ប៉ុន្តែអាហ្នឹងដើរសេរី … ប៉ុន្តែរឿងនេះ រឿងធំ មិនមែនរឿងតូចទេ រឿងធំ មិនអាចឱ្យអ្នកឯងធ្វើផ្ដេសផ្ដាសទេ។

(២៦) អ្នកដឹកនាំរដ្ឋាភិបាលជំនាន់ក្រោយរក្សាបានកំណើនសេដ្ឋកិច្ច អតិផរណាមិនខ្ពស់ បន្តស្ថិរភាពនយោបាយ

អ្នកឯងកុំប្រមាថត្រកូល ហ៊ុន ឱ្យសោះ។ ប្រាប់អ្នកឯងឱ្យច្បាស់ទៅថា ត្រកូល ហ៊ុន បាននៅជាមួយនឹងប្រជាជនកម្ពុជា។ ត្រកូល ហ៊ុន មានប៉ុន្មាននាក់ តែក្រៅពីនោះ មួយប្រទេសដែលមានមនុស្ស ១៧លាននាក់ ជាប្រជាពលរដ្ឋនៅចម្រុះគ្នា (មិនមែន)មានសុទ្ធតែត្រកូល ហ៊ុន ឯណា។ បន្ថែមទៅដោយមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រមាណជាកន្លះលាននាក់។ តើមានត្រកូល ហ៊ុន ប៉ុន្មាននាក់? អ្នកឯងឃ្លានណាស់ទៅឬ តំណែងនាយករដ្ឋមន្រ្តី? ខ្ញុំធ្លាប់ជានាយករដ្ឋមន្រ្តីម្នាក់ ខ្ញុំសុខចិត្តចោលអំណាចនាយករដ្ឋមន្រ្តី ដើម្បីធានានូវសន្ដិភាព និងការអភិវឌ្ឍរយៈពេលវែងសម្រាប់ប្រទេសកម្ពុជា ដោយផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយទទួលដឹកនាំ។ ពួកគេបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលជាង ១០ខែមកនេះ។ តែប៉ុន្មានខែទៀត ចូលដល់ ១ឆ្នាំហើយ។ កំណើនសេដ្ឋកិច្ចរក្សាបានល្អ អតិផរណាមិនខ្ពស់ពេក។ មានអតិផរណា តែវាមិនខ្ពស់។ បន្តមានស្ថិរភាពនយោបាយ។ ណាស់តែពួកអ្នកឯងចង្រៃមករំខាន។ ដល់តែគេចាប់ដាក់គុក ចោទគេថារំលោភសិទ្ធិមនុស្ស។ ឯជនបរទេសនោះ ក៏មានជនបរទេសមួយចំនួនល្ងង់ដែរ។ គួរតែមានការឈ្លាសវៃជាងនេះ ឱ្យដឹងថាវាខុសឬវាត្រូវ។

(២៧) ហេតុអ្វីកម្ពុជាមិនអាចអនុវត្តច្បាប់របស់ខ្លួនបាន? មិនអត់ឱនឲ្យអ្នកដែលប្រឆាំង បង្កចលាចល បង្កើតភាពវឹកវរ បន្ទច់បង្អាក់ការអភិវឌ្ឍ ឬរហូតឈានដល់ធ្វើសង្រ្គាម

អតីតប្រធានាធិបតីអាមេរិក ដែលឥឡូវកំពុងតែជាបេក្ខជនប្រធានាធិបតីអាមេរិក ដែលគេធ្វើឃាតមិនសម្រេច ត្រូវបានតុលាការញាំញីប៉ុន្មានឆ្នាំនេះ។ តើនោះវាជាអ្វីឱ្យពិតប្រាកដ? ឧទាហរណ៍របស់អាមេរិកនៅលើទឹកដីអាមេរិក ដែលជាបិតាប្រជាធិបតេយ្យមួយនេះ បង្ហាញថា តុលាការស្វែងរកទោស Donald Trump នៅកន្លែងនេះនៅកន្លែងនោះៗ តើតុលាការ(មានបំណង)បំបិទមាត់ Donald Trump ឬ … ហេតុអ្វីបានកម្ពុជាមិនអាចអនុវត្តច្បាប់ខ្លួនបាន នៅពេលដែលប្រទេសដទៃ គេអនុវត្តច្បាប់របស់គេបាន? សង្ឃឹមថា មិត្តភក្ដិនឹងយល់។ កម្ពុជាត្រូវការសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង។ កម្ពុជានឹងមិនអត់ឱនឲ្យអ្នកណាក៏ដោយ ដែលប្រឆាំងនិងបង្កចលាចល បង្កើតនូវភាពវឹកវរ បន្ទច់បង្អាក់ការអភិវឌ្ឍ ឬរហូតឈានដល់ធ្វើសង្រ្គាមទេ។ ទម្រាំនឹងមានសន្តិភាព គឺជាការលំបាកណាស់។

(២៨) ធ្លាប់ជានាយករដ្ឋមន្រ្តីមានអំណាចបំផុត មិនលូកលាន់កិច្ចការរបស់នាយករដ្ឋមន្ត្រីកំពុងកាន់អំណាចទេ

ការដកខ្លួនថយរបស់ខ្ញុំ មិនមែនបានសេចក្ដីថា ខ្ញុំចោលការងារទេ។ ពួកអ្នកឯងនិយាយត្រូវហើយថា លោក ហ៊ុន សែន នៅតែមានអំណាច។ បើមនុស្សប៉ុណ្ណឹងមិនមានអំណាច តើធ្វើអីកើត? អតីតនាយករដ្ឋមន្រ្តី និ​ងប្រធានគណបក្សកាន់អំណាច ឥឡូវគឺប្រធានព្រឹទ្ធសភា។ បើគ្មានអំណាច តើចាំបាច់មកធ្វើៗ អី? តែខ្ញុំមិនទៅសម្រេចចិត្តជំនួសអ្នកណាទេ។ នាយករដ្ឋមន្រ្តីសម្រេចចិត្តរឿងតែងតាំងចៅហ្វាយខេត្ត ចៅហ្វាយស្រុក អនុខេត្ត រដ្ឋមន្រ្តី ឬរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សេដ្ឋកិច្ចគេអនុវត្តយ៉ាងម៉េចអីម៉េច ទុកឲ្យគេធ្វើ ខ្ញុំមិនលូកលាន់ទេ។ ខ្ញុំតែងតែចង្អុលប្រាប់នៅក្នុងគណបក្ស តាំងពីខ្ញុំចាប់ផ្ដើមធ្វើជានាយករដ្ឋមន្រ្តីថា បើឲ្យខ្ញុំធ្វើនាយករដ្ឋមន្រ្តី សូមកុំលូក​លាន់កិច្ចការរបស់ខ្ញុំ រាប់ទាំងការចរចា ដំណោះស្រាយនយោបាយ លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស អំណាចចរចានៅលើខ្ញុំទាំងអស់។ អាចចាត់ទុកថាជានាយករដ្ឋមន្រ្តីដែលមានអំណាចបំផុត នៅពេលដែលកម្ពុជាមាននាយករដ្ឋមន្រ្តី ៣៧ ឬ ៣៨ ​គឺជានាយករដ្ឋមន្រ្តីដែលយូរជាងគេ ហើយក៏មានអំណាចច្រើនជាងគេដែរ។ ឥឡូវនេះ ខ្ញុំក៏ត្រូវធ្វើតាមរបៀបហ្នឹង គឺអំណាចនេះនៅនឹងនាយករដ្ឋមន្រ្តីសព្វថ្ងៃ ដោយខ្ញុំមិនលូកលាន់កិច្ចការរបស់គេទេ។

(២៩) មិនឆ្លើយតប មិនធ្វើអន្តរាគមន៍ដល់ អ្នកវាយសារមកសុំអន្តរគមន៍មុខតំណែងទេ

សូមបងប្អូនទាំងឡាយដែលវាយសារមកខ្ញុំ តាម Telegram ឬ WhatsApp ថាសុំលោកពុកជួយឲ្យខ្ញុំបានធ្វើនេះ/នោះ គឺខ្ញុំមិនឆ្លើយទេ។ ខ្ញុំមិនឆ្លើយតែម្ដង។ សូមកុំសុំមកខ្ញុំ។ ខ្ញុំមិនធ្វើអន្តរាគមន៍ទេ។ សមត្ថកិច្ចរបស់ស្ថាប័ន តែងតាំងយ៉ាងណាគឺធ្វើយ៉ាងនោះទៅជាមួយនឹងសេចក្ដីសម្រេច។ បើដល់ព្រះរាជក្រឹត្យ ឬអនុក្រឹត្យ គឺតួនាទីរបស់នាយករដ្ឋមន្រ្តី ថ្វាយទៅព្រះមហាក្សត្រសុំព្រះរាជក្រឹត្យ ឬចេញអនុក្រឹត្យតែងតាំង ខ្ញុំមិនលូកលាន់ទេ។ កាលពីមុន ខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ខ្ញុំហាមគេមិនឲ្យលូកលាន់កិច្ចការរបស់ខ្ញុំ។ ឥឡូវរឿងអីខ្ញុំទៅលូកលាន់កិច្ចការរបស់នាយករដ្ឋមន្រ្តី។ គ្រាន់តែខ្ញុំពិបាកហៅ សម្ដេចនាយករដ្ឋមន្រ្តី ឬលោកនាយករដ្ឋមន្រ្តី ឬកូននាយករដ្ឋមន្រ្តី គឺហៅ នាយករដ្ឋមន្រ្តី ម៉ាណែត ឬនាយករដ្ឋមន្រ្តីទទេ។ ថាម៉េចបានឪក៏ធ្វើ កូនក៏ធ្វើ? រដ្ឋធម្មនុញ្ញអត់បានហាមទេ។ វាប្រសើរជាងអ្នកឯងកាលពីមុន ដែលមានប្ដីតំណាងរាស្រ្ត ប្រពន្ធក៏តំណាងរាស្រ្ត។ មានអ្នកខ្លះប្រពន្ធដល់ទៅ២ ប្ដីតំណាងរាស្រ្ត ប្រពន្ធទី១ក៏តំណាងរាស្រ្ត ប្រពន្ធទី២ក៏តំណាងរាស្រ្ត។ ម៉េចក៏គេធ្វើបាន? ចុះឲ្យខ្ញុំបណ្ដុះបណ្តាលកូនមកធ្វើមេចោរឬ? ឥឡូវគេធ្វើនាយករដ្ឋមន្រ្តីបានជិតមួយឆ្នាំហើយ គេធ្វើល្អរបស់គេ …។

(៣០) ជេម សុក គួរតែស្បថ ដែលខ្លួនថាវៀតណាមចង់ដកខ្លួន ធ្វើឱ្យមានការកែពីត្រីកោណឥណ្ឌូចិន ទៅជាត្រីកោណអភិវឌ្ឍមែនឬ?

បងគ្រាន់តែនិយាយថា ប្អូន ជេម សុក អើយ គួរកុំធ្វើចេះគ្រប់រឿង​ រហូតដល់ថា នាងនេះទៅកែ(នេះកែបោះ) … ចេះដល់ប៉ុណ្ណឹងពេក វាអសីលធម៌។ ពេលណាក៏ប្អូននិយាយថា មិនប្រឆាំងទេសម្ដេចតេជោ ហើយទាក់ទងសម្ដេចតេជោ ពេលណាក៏បានដែរ។ ដល់ពេលនិយាយអញ្ចឹងទៅ បងប្អូនមួយចំនួនថា ខ្ញុំមានទំនាក់ទំនងជាមួយ ជេម សុក គ្រប់ពេល។ តាមពិត ខ្ញុំមានទំនាក់ទំនងតាម Telegram។ ខ្ញុំបានប្រាប់ហើយថា បានជាគ្នាឡប់ទៅហើយ យើងទៅឡប់ជាមួយម៉េចកើត។ សូម្បីតែរឿងនេះ មកនិយាយថា វៀតណាមបានស្នើធ្វើរឿងនេះនៅឆ្នាំ១៩៩៥ ហើយប្រជុំនៅវៀងចន្ទន៍ ១៩៩៥។ ខ្ញុំសូមចង្អុលបង្ហាញ ឆ្នាំ១៩៩៥ មានព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ ព្រះអង្គយាងទស្សនកិច្ចវៀងចន្ទន៍។ គ្មានការប្រជុំកំពូលត្រីភាគីកម្ពុជា ឡាវ និងវៀតណាមទេ។ ប្អូនត្រូវចាំ។ ប្អូនកុំធ្វើចេះគ្រប់រឿង។

ដូចបងនិយាយអម្បាញ់មិញអញ្ចឹង។ ប្អូនសាកយករូបភាពប្អូនឯងទៅពិនិត្យ។ សូម្បីតែកូននេន សីហា ប្អូនក៏អាចវាយប្រហារ ដែលកូននេនមិនទាន់ដឹងអីសោះ។ ពេលបងទៅកសាង ជួយរកដីធ្វើកុដិធ្វើអី ប្អូនចេញមក ដូចជាវាយប្រហារមកលើបង ថាមានកម្មវិធីអញ្ចេះអញ្ចុះ។ ប្អូនពិតជាដើរមិនទាន់អ្នកក្នុងស្រុក ដែលគេធ្លាប់កាន់រដ្ឋាភិបាលទេ។ ប្អូនកាន់តែមួយគ្រួសារមិនគ្រប់គ្រាន់ផង ប៉ុន្តែទន្ទឹមនឹងមានកម្មវិធីគ្រប់ដណ្ដប វាមានគេហៅថា ប្រ​ធានសក្ដិ ឬករណីពិសេសកើតឡើង លេចឡើង ដូចជាកូននេន សីហា អញ្ចឹង។ បើសិនជាព្រះសង្ឃ ឬក៏ អួន សារ៉ាត់ មិនយកមកថែទាំ តើកូននេននេះទៅណា? ឲ្យចាំ វាមានករណីវិសាមញ្ញបែបនេះ ដែលយើងត្រូវផ្ដល់ការគាំទ្រ។ ពេលដែលទៅជាវដី និងពង្រីកកុដិ មិនមែនសម្រាប់តែកូននេន សីហា ទេ។ សហគមន៍នៅទីនោះទទួលផលទាំងអស់។

ពេលខ្លះ ប្អូនហាក់ដូចជានិយាយមកថា បងជាអ្នកបង្គាប់បញ្ជាឲ្យអ្នកណាជេរទៅប្អូន។ បងអត់ដឹងទេ។ ខ្ញុំមានការងារច្រើនណាស់។ ខ្ញុំរាប់អានប្អូន។ Telegram យើងមានជាមួយគ្នា។ ប៉ុន្តែ អ្នកខ្លះមកសំណូមពរថា និយាយជាមួយ ជេម សុក … មនុស្សកែមិនឡើង។ ប្អូនឯងមើលសម្លោកណា។ ប្អូនឯងមើលក្បាលខ្លួនឯងឆក ហើយភ្នែកក្រឡេបក្រឡាប់ៗ ដូចទន្សាយ។ អញ្ចឹងបានជាបងតែងថា «ទំពែកភ្នែកទន្សាយ ប៉ិនលេបខាយខាងខិលខូច រឹងរបឹងតាំងពីតូច បើសិនជាខូចលួចទាំងថ្ងៃ»។ ប្អូនត្រូវសម្លោកខ្លាំងណាស់។ ប្អូនហ៊ានស្បថទេ? មិនបាច់ស្បថដល់ងាប់ខ្លួនឯងទេ ឲ្យងាប់ត្រឹមឆ្កែទៅបានហើយ។ តើរឿងនេះវាពិតទេ? (ការប៉ុនប៉ងរៀបចំជជា)ត្រីកោណឥណ្ឌូចិន? ហើយវៀតណាមចង់ដកខ្លួន ក៏កែទៅជាត្រីកោណអភិវឌ្ឍ។ តើវាពិតទេ? ប្អូនហ៊ានស្បថទេ? បើប្អូនមិនហ៊ានទេ គឺប្អូននិយាយខុស។ ប្អូនស្បថឲ្យបងមើល ហើយប្អូនបញ្ជូនតាម YouTube ក៏បាន តាម Telegram ដែលយើងភ្ជាប់ជាមួយគ្នានោះ ក៏បានដែរ …។

(៣១) តំបន់ត្រីកោណអភិវឌ្ឍបំពេញប្រយោជន៍ឲ្យគ្នា ដែលកម្ពុជាទទួលផលបានច្រើន

សង្ឃឹមថា ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ នឹងយល់អំពីអ្វីដែលបានកើតឡើង។ វាមិនមែនជាការកាត់ទឹកដីឲ្យអ្នកណាទេ។ ប្រទេសនីមួយៗ ពង្រឹងព្រំដែន ការពារព្រំដែនរបស់ខ្លួន តែយើងត្រូវមានសហប្រតិបត្តិការតភ្ជាប់សេដ្ឋកិច្ច។ រាប់ទាំងឥឡូវនេះ តភ្ជាប់ទេសចរណ៍ជាមួយគ្នា។ ឥឡូវនេះ ផ្លូវទាំងសង​ខាងគឺល្អរៀងខ្លួន។ តាមរយៈទូរទស្សន៍ ឬអនឡាញដែលកំពុងផ្សាយបន្តផ្ទាល់ គឺនឹងទទួលបាននូវការយល់ដឹងអំពីបំណងប្រាថ្នារបស់ប្រទេសកម្ពុជាដែល(កាលពីពេល)ដឹកនាំដោយខ្ញុំព្រះករុណាខ្ញុំ បានស្នើទៅឡាវ និងវៀតណាម គាំទ្របង្កើតឲ្យមានតំបន់ត្រីកោណអភិវឌ្ឍ ដែលវាបំពេញឲ្យគ្នា ជាពិសេសកម្ពុជាទទួលផលប្រយោជន៍ច្រើនទៅលើរឿងនេះ។ មុនមានអគ្គិសនីបណ្ដាញជាតិទៅដល់ វៀតណាមបានជួយផ្គត់ផ្គង់ភ្លើងឲ្យរតនគិរី មណ្ឌលគិរី ក្រចេះ។ ឡាវជួយផ្គត់ផ្គង់អគ្គិសនីឲ្យទៅស្ទឹងត្រែង។ ឥឡូវឡាវបន្ថែមជួយផ្គត់ផ្គង់ទៅខាងព្រះវិហារ។

(៣២) កម្ពុជានិងឡាវ គួររួមគ្នារកឥណទានពីចិន កសាងស្ពានតភ្ជាប់រវាងគ្នា នៅទន្លេល្ពៅ

ថ្ងៃក្រោយកម្ពុជាអាចមានលទ្ធភាពស្នើឲ្យរដ្ឋាភិបាលពិចារណា ដោយសារព្រះវិហារជាប់ជាមួយនឹងឡាវផងដែរ។ តើគួរដាក់ខេត្តព្រះវិហារមួយទៀត ចូលទៅក្នុងតំបន់អភិវឌ្ឍត្រីកោណឬទេ។ យើងត្រូវធ្វើស្ពានទន្លេល្ពៅ ពីខាងព្រះវិហារទៅខាងឡាវ។ យើងចង់រកឥណទានពីចិន ដែលកម្ពុជានិងឡាវរួមគ្នាសុំឥណទានកសាងស្ពានមួយ។ នៅចំណុចស្ពាននេះ បើមានកិច្ចសហប្រតិបត្តិការ តើយើងធ្វើស្ពាននៅកន្លែងណាពិតប្រាកដ? កំពុងតែជ្រើសរើស​ទីតាំងពិតប្រាកដ ហើយវាយតម្លៃសុំឲ្យចិនជួយ។ ឯឡាវធ្វើផ្លូវដោយខ្លួនឯង កម្ពុជាធ្វើផ្លូវដោយខ្លួនឯង សម្រាប់ការតភ្ជាប់កម្ពុជា–ឡាវ។ តើនេះវាមិនមែនជាផលប្រយោជន៍ទេឬ? ខុសពីស្ថានភាព ដែលភស្ដុតាងបាន​បង្ហាញអំពីការកាត់ដីឲ្យគេ ៤ខេត្ត។ ក្នុងភាគីម្ខាងទៀត ដែលហៅថា កុកស ដែលមិនមែនជាជនជាតិដើមរបស់ខ្មែរ មានទង់ជាតិដោយឡែករបស់ខ្លួន។ ប៉ុណ្ណឹងវាគ្រប់គ្រាន់នឹងចង្អុលបង្ហាញ នូវទោសក្បត់ជាតិដែលតុលាការបានកាត់ទោសរួចមកហើយ។

សូមអរព្រះគុណចំពោះបងប្អូនជនរួមជាតិ​ ដែលបានយកចិត្តទុកដាក់ស្ដាប់ការអត្ថាធិប្បាយរបស់ខ្ញុំព្រះករុណាខ្ញុំ។ ក៏មានតែខ្ញុំព្រះករុណាខ្ញុំមួយគត់ដែលចេញមកនិយាយបានបែបនេះ មិនអាចមានអ្នកផ្សេងចេញមកនិយាយបានបែបនេះទេ ព្រោះនេះជាគំនិតផ្ដួចផ្ដើមដែលចេញពីខួរក្បាលរបស់ខ្ញុំព្រះករុណាខ្ញុំ។​ ធ្វើចាប់ផ្ដើមតាំងពីផលិតផលសម្រាប់មនុស្សម្នាក់ៗ ក្នុងតំបន់ត្រីកោណមិនដល់ ៣០០ដុល្លារ ឡើងដល់ ១៣០០ដុល្លារ កាលពីប៉ុន្មានឆ្នាំមុន។ ឥឡូវប្រហែលជាឡើងលើសពីហ្នឹង។ តើវាសមនឹងទទួលឬទេ តម្លៃនេះ? តើវាបាត់ភ្នំ បាត់ស្អីដូចអ្វីដែលគេបានលើកទេ? អ្នកឯងដេកក្នុងគុកទៅ។ ខ្ញុំហ៊ានសន្និដ្ឋានទុកជាមុន ថាអ្នកឯងនឹងជាប់គុក។ ខ្ញុំពន្យល់ អ្នកឯងមិនយល់ទេ តែប្រជាជនទូទៅនឹងយល់នូវបំណងប្រាថ្នា និងរឿងពិត ដែលអ្នកឯងប្រឌិតប៉ុន្មានថ្ងៃនេះ។ ចុងបញ្ចប់ សូមប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះបងប្អូនជនរួមជាតិ សូមប្រកបតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណកុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ និងសូមអរព្រះគុណ៕

]]>
https://pressocm.gov.kh/archives/100219/feed 0
អនុក្រឹត្យ ស្តីពី ការបង្កើតមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល https://pressocm.gov.kh/archives/98839 https://pressocm.gov.kh/archives/98839#respond Fri, 21 Jun 2024 05:14:16 +0000 https://pressocm.gov.kh/?p=98839

]]>
https://pressocm.gov.kh/archives/98839/feed 0
អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវីលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ https://pressocm.gov.kh/archives/88566 https://pressocm.gov.kh/archives/88566#respond Sat, 23 Dec 2023 09:04:41 +0000 https://pressocm.gov.kh/?p=88566 អបអរសាទរ ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

– ឆ្នាំ២០២៣នេះ គឺជាខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា តាមរយៈការអនុវត្តដោយជោគជ័យនូវ នយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាព និងការផ្សះផ្សារ ជាតិជូនមាតុភូមិកម្ពុជារហូតមកដល់បច្ចុប្បន្ន។
ចុចចូលមើលវីដេអូ…

 

ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ

– សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តដ៏មុតស្រួចនៅ ថ្ងៃទី២០ខែមិថុនា ឆ្នាំ១៩៧៧ ក្នុងការដាក់ជីវិតធ្វើជាដើម​ទុន ដើម្បីសង្គ្រោះជាតិ និងប្រជាជនចេញពីរបបរបបវាលពិឃាដដ៏ មហាប្រល័យ ដោយការហ៊ានលះបង់សាច់ស្រស់​ឈាម​​ស្រស់ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ។
ចុចចូលមើលវីដេអូ…

 

ត្រឹមតែរយៈពេលជាង៣ខែប៉ុណ្ណោះ រាជរដ្ឋា​ភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលជាច្រើនជូនជាតិ និង ប្រជាជន

– រយៈពេលត្រឹមតែជាង៣ខែ រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រេច​បានលទ្ធផលធំធេងជាច្រើន ជូនជាតិនិងប្រជាជន ពោល​គឺសមិទ្ធផលដែលមានទំហំធំធេងបើធៀបនឹងពេលវេលាដ៏ខ្លី។ ប្រជាជនកម្ពុជាពិតជាមានសុទិដ្ឋនិយមយ៉ាងប្រាកដប្រជាថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងសម្រេចបានគោលដៅរបស់ខ្លួនយ៉ាងពិតប្រាកដ គឺគោលដៅ នៃចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់។
ចុចចូលមើលវីដេអូ…

តើសមិទ្ធផលជាក់ស្តែងអ្វីខ្លះដែលកម្ពុជាទទួល បានក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន…?

– ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជាបានបង្ហាញនូវកិត្យា នុភាព ដ៏រន្ទឺសុះសាយនៅលើឆាកអន្តរជាតិ ដែលផ្តល់នូវមោទន ភាពយ៉ាងខ្លាំងសម្រាប់ប្រជាជាតិខ្មែរ។
ចុចចូលមើលវីដេអូ…

 

ស៊ីហ្គេមលើកទី៣២ គឺជាព្រឹត្តិការណ៍ រំលេចពី អច្ឆរិយភាពនៃកម្ពុជា

– កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ បានបង្ហាញនូវរូបភាពកាន់​​តែច្បាស់ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា​ធ្វើ ជាម្ចាស់ផ្ទះ។ ការរៀបចំ បានយ៉ាងល្អប្រសើរដែលមិននឹកស្មាន ដល់នេះ ពិតជាបានធ្វើឲ្យបរទេសលាន់មាត់គ្រប់ៗគ្នាថា “Amazing” ដែលមានន័យជាភាសាខ្មែរថា «អស្ចារ្យ» ។
ចុចចូលមើលវីដេអូ…

មេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់៖ សូមកុំមើលស្រាលសន្តិភាព! 

វីដេអូដែលរំលេចឱ្យឃើញនូវមេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជាមួយនឹងការបញ្ជាក់ថា  សូមកុំមើលស្រាលសន្តិភាព ក៏បានភ្ជាប់ខ្លឹមសារការក្រើនរំលឹកដល់ប្រជាជនក្នុងពិភពលោក និងជាពិសេស ប្រជាជនកម្ពុជា និងបានពិពណ៌នាថា សង្គ្រាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់នៅពេលថ្មីៗនេះ ពិតជាបានផ្តល់នូវមេរៀនដ៏ធំចម្បងមួយទៀតសម្រាប់ពិភពលោកបន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន។

ចុចចូលមើលវីដេអូ…

អបអរសាទរខួលលើកទី២៥ (១៩៩៨-២០២៣) នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នៃការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ

ចុចចូលមើលវីដេអូ…

 


ចូលមើលវីដេអូពាក់ព័ន្ធច្រើនទៀត…


www.pressocm.gov.kh
www.facebook.com/PressOCMOfficial
t.me/PressOCMOfficial
www.youtube.com/@PressOCMOfficial
www.tiktok.com/@pressocm


 

]]>
https://pressocm.gov.kh/archives/88566/feed 0
ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នៅខេត្តកែប https://pressocm.gov.kh/archives/87919 https://pressocm.gov.kh/archives/87919#respond Sun, 03 Dec 2023 09:05:33 +0000 https://pressocm.gov.kh/?p=87919

(កែប)៖ នៅថ្ងៃអាទិត្យ ៦រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នៅខេត្តកែប។

ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បី​អបអរសាទរឆ្នេរ​សមុទ្រ​កម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាត​បំផុតលើ​សកល​​លោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការ​ឆ្លាស់​វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណង​នៃ​ពិធី​បុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយចិរភាព និងកា​រ​ទទួល​ខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា​ឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់​តែច្រើន។

ពិធីបុណ្យសមុទ្រនេះត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ហើយបានរៀបចំឡើងវិញនៅឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាលបានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។

ពិធីបុណ្យ​សមុទ្រ​លើកទី១០ នៅក្នុងខេត្តកែប ធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីទេសចរណ៍» មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដោយបានបែងចែកជាបីតំបន់ រួមមានតំបន់ A ស្ថិតនៅទីតាំងពយអភិវឌ្ឍជាប់ផ្សារក្តាម, តំបន់ B ស្ថិតនៅទីតាំងឆ្នេរងូតទឹកកម្សាន្ត «ខ្ញុំស្រឡាញ់ ខេត្តកែប (I LOVE KEP)» និងតំបន់ C ស្ថិតនៅទីតាំងមុខសាលាខេត្តកែប។ តំបន់ទាំងបីនេះ ត្រូវបានរៀបចំឡើង ដោយមានកម្មវិធីជាសកម្មភាពនានាសម្រាប់ទេសចរ និងសាធារណជន​មកទស្សនា​កម្សាន្ត។

ក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃនេះ មានការតាំងពិព័រណ៍ផលិតផល សកម្មភាពកីឡា និងសកម្មភាពកម្សាន្តជាច្រើនទៀតផងដែរ៕

]]>
https://pressocm.gov.kh/archives/87919/feed 0
ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុង “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩” https://pressocm.gov.kh/archives/87019 https://pressocm.gov.kh/archives/87019#respond Mon, 13 Nov 2023 01:16:30 +0000 https://pressocm.gov.kh/?p=87019

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩។ វេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» គឺជាជំនួបដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើធុរកិច្ចនៅកម្ពុជា។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍ជាច្រើន ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា ឆ្លើយតបនឹងវិបត្តិទាំងឡាយ ក៏ដូចជារក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។ វេទិកានេះ នឹងរៀបចំឡើងនៅវិមានសន្តិភាព។
វេទិការាជរដ្ឋាភិបាលផ្នែកឯកជន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេលនោះ។ វេទិកាត្រូវបានធនាគារពិភពលោក ទទួលស្គាល់ថាជាយន្តការកិច្ចសន្ទនារវាងរដ្ឋ និងផ្នែកឯកជន ដែលមានប្រសិទ្ធភាពខ្ពស់ និងទទួលបានពិន្ទុវាយតម្លៃសមិទ្ធកម្មខ្ពស់ជាងគេក្នុងចំណោមប្រទេសចំនួនជាង២០ផ្សេងទៀត។
វេទិកានេះត្រូវបានរៀបចំឡើងស្ទើររៀងរាល់ឆ្នាំ។ វេទិកាលើកទី១៨ ត្រូវបានរៀបចំឡើងនៅឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា គ្រោងរៀបចំវេទិកាលើកទី១៩ នៅក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បន្ន ដោយសារកម្ពុជា ក៏ដូចជាសកលលោក បានប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលពុំបានទុកវិស័យឯកជន ឱ្យនៅឯកោនោះឡើយ ពោលគឺតែងតែគិតគូរ បារម្ភ និងឈឺឆ្អាលអំពីសុខុមាលភាព និងការរីកចម្រើនរបស់វិស័យ ឯកជនជាប់ជាប្រចាំ កាយវិការទាំងនេះស្តែងចេញតាមរយៈការដាក់ចេញនូវយន្តការ និងវិធានការនានា យ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងនិន្នាការធំៗ ដែលអាចជះឥទ្ធិពលដល់ការសម្រេចចិត្ត និងប្រតិបត្តិការអាជីវកម្មរបស់ធុរជន និងវិនិយោគិន មានជាអាទិ៍ ភាពរង្គោះរង្គើ នៃសេដ្ឋកិច្ចសកល ការរៀបចំឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់សកល ការបង្កើនការយកចិត្តទុកដាក់លើការ អភិវឌ្ឍប្រកបដោយចីរភាព និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ព្រមទាំងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ជាពិសេស វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ាជាដើម។

]]>
https://pressocm.gov.kh/archives/87019/feed 0
ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ស្តីពី ខ្លឹមសារ និង អត្ថន័យ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ https://pressocm.gov.kh/archives/86431 https://pressocm.gov.kh/archives/86431#respond Mon, 23 Oct 2023 08:28:46 +0000 https://pressocm.gov.kh/?p=86431

ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ខ្លឹមសារ និង អត្ថន័យ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ​សហគមន៍​ខ្មែរ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨

]]>
https://pressocm.gov.kh/archives/86431/feed 0
វីដេអូឯកសារ៖ស្តីពីទិវាខួបប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ខួប៣០ឆ្នាំ ក្រោមព្រះរាជធិបតីនៃព្រះករុណា នៅមហោស្រពកោះពេជ្រ https://pressocm.gov.kh/archives/86428 https://pressocm.gov.kh/archives/86428#respond Mon, 23 Oct 2023 08:24:36 +0000 https://pressocm.gov.kh/?p=86428

]]>
https://pressocm.gov.kh/archives/86428/feed 0
វីដេអូឯកសារឆ្នាំ២០២០៖ស្តីពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (កាលខួប ២៩ឆ្នាំ) https://pressocm.gov.kh/archives/86425 https://pressocm.gov.kh/archives/86425#respond Mon, 23 Oct 2023 08:20:51 +0000 https://pressocm.gov.kh/?p=86425

]]>
https://pressocm.gov.kh/archives/86425/feed 0
កិច្ចសម្ភាសន៍៖ ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សា ផ្ទាល់ ព្រះ មហាក្សត្រ ស្តីពី (សន្ធិសញ្ញាទីក្រុងប៉ារីស) https://pressocm.gov.kh/archives/86422 https://pressocm.gov.kh/archives/86422#respond Mon, 23 Oct 2023 08:15:25 +0000 https://pressocm.gov.kh/?p=86422

កិច្ចសម្ភាសន៍៖ ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សា ផ្ទាល់ ព្រះ មហាក្សត្រ ស្តីពី (សន្ធិសញ្ញាទីក្រុងប៉ារីស) ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣

]]>
https://pressocm.gov.kh/archives/86422/feed 0
វីដេអូឯកសារឆ្នាំ២០២១៖ សុន្ទរកថា ឯកឧត្តម ប្រាក់ សុខុន ស្តីពីកិច្ច ព្រម ព្រៀង សន្តិភាព ទីក្រុងប៉ារីស (ប្រវត្តិនៃការចរចានិងសមិទ្ធិផល) https://pressocm.gov.kh/archives/86419 https://pressocm.gov.kh/archives/86419#respond Mon, 23 Oct 2023 08:12:25 +0000 https://pressocm.gov.kh/?p=86419

]]>
https://pressocm.gov.kh/archives/86419/feed 0