សៀវភៅ​ស​ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Mon, 12 Jul 2021 10:04:20 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png សៀវភៅ​ស​ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នឹង​​​ផ្សព្វ​ផ្សាយ​ជា​សាធារ​ណៈនូវ​​សៀវ​​ភៅស ស្តី​ពី​​ស្ថានការណ៍​នយោបាយ​​នៅ​កម្ពុជា ក្រោយ​ពេល​បរាជ័យ​​​​នៃចលនា​បដិវត្តន៍ពណ៌ https://pressocm.gov.kh/archives/23910 https://pressocm.gov.kh/archives/23910#respond Tue, 13 Feb 2018 02:18:36 +0000 http://pressocm.gov.kh/?p=23910 នៅ​ក្នុង​សប្តាហ៍នេះ​ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ដែល​មាន បេសកកម្មក្នុង​ការ​កាពារកិត្យានុភាពរបស់រារដ្ធាភិបាលកម្ពុជា ការ​​អប់​រំ​ និងពន្យល់សាធារណ​មតិ​ នឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​នូវ​សៀវ​ភៅស កម្រាស់១៣២ទំ​ព័រ ស្តី​ពី​ ស្ថានការណ៍​នយោបាយនៅកម្ពុជា​ « ការពង្រឹង​នីតិរដ្ឋនិង​ដំ​ណើរការលទ្ធិ​ប្រជាធិបតេយ្យ​»


សៀវ​ភៅសនេះ ត្រូវ​បាន រៀប​ចំតាក់​តែងខ្លឹមសារ​ និង​​បោះ​ពុម្ព​ លើកទីមួយចំនួន ៧មឺនក្បាល (៧០.០០០)ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ បន្ទាប់​ពី​ចលនាបដិវត្តន៍​ពណ៌ដែល​ដឹកនាំ​អនុវត្តដោយ​អតីត បក្សប្រឆាំងបង្កភាព​ចលាចល វឹក​វរសង្គម​នាពេល​កន្លង​មក​​ ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​បំ​ផ្លាញ​ចោល តាមរយៈវិធាន​ការ​ផ្លូវ​ច្បាប់​ដ៏តឹង​រឹង​។
ការ​ទប់​ស្កាត់​ចលនាបដិវត្តន៍​ពណ៌តាម​រយៈការ​រំ​លាយ​អង្គការ​ចាត់​តាំង​នយោបាយ ដោយ​វិធាន​ការ​ច្បាប់ ត្រូវ​បាន​ពន្យល់​បកស្រាយ​នៅ​ក្នុង​សៀវ​ភៅ​សនេះ​យ៉ាង​ច្បាស់​ថា គឺ​ជាការធ្វើ​ឡើង​ដើម្បី​ធានានូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់​ធ្នាប់​សង្គម​ និង​ការ​អភិវឌ្ឍ​។ ក្រៅ​ពី​នេះ ក៏មាន​ការ​រំ​លេច​ផង​ដែរនូវ​ការ​ទទួល​ខុសត្រូវខ្ពស់​​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ប្តេជ្ញាចិត្តបន្តដឹក​នាំ​ប្រទេស​ជាតិ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ដោយ​គោរព​តាម​គោល​ការណ៍​នីតិរដ្ឋ​ លទ្ធិ​ប្រជា​ធិបតេយ្យ សេរី​ពហុបក្ស​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​​។ សៀវ​ភៅសនេះ ក៍បាន​បញ្ជាក់​ផងដែរថា បដិវត្តន៍​ពណ៌មិន​មែន​ជា​ការ​ការពារ​ និង​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្សដូច​ក្រុម​ ប្រឆាំង​យក​មក​ធ្វើ​អាជីវកម្ម​នយោបាយ​នោះ​ទេ តែ ​គឺជា​​ចលនាគាស់​រំ​លើង​របបដឹកនាំ​ដែល​មិន​យល់​ព្រម​ដើរតាម​គោល​នយោបាយបង្គាប់​បញ្ជារបស់​​មហាអំ​ណាច​ និង​សម្ព័ន្ធ​មិត្ត បំ​រើ​ផលប្រយោជន៍​មនោគមវិជ្ជា​ ឥទ្ធិ​ពល​នយោបាយ និង​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។
ប៉ុន្តែ ចលនាបដិវត្តន៍​ពណ៌ត្រូវ​បាន​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​កម្ពុជា​ ទោះ​បី​ជា​មាន​ការ​បណ្តុះ​បណ្តាល​កម្លាំង ជួយ​រៀប​ចំ​កម្មវិធី​នយោបាយ​ និង​យុទ្ធ​សាស្ត្រ​ និង​ការ​ផ្តល់​មធ្យោបាយ​ហិរញ្ញវត្ថុ​ពី​មហាអំ​ណាច​ និង​សម្ព័ន្ធ​មិត្ត​សម្រាប់​ផ្តួល​រំ​លំ​រដ្ឋ​អំ​ណាច​ស្រប​ច្បាប់​ ដោយ​មាន​តួអង្គ​ចូល​រួម​ធ្វើ​សកម្មភាព​ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ស្ថានទូត​បរទេស​មួយ​ចំ​នួន​ជា​ទី​បង្អែក​ក៏ដោយ​។
សៀវ​ភៅ​សនេះ​ ក៏បាន​បង្ហាញ​នូវ​សមិទ្ធផល​ជា​ច្រើន​ក្នុង​រយៈពេល​២០ឆ្នាំ​ចុង​ក្រោយ​ដែល​កម្ពុជា​សម្រេច​បាន​ ប៉ុន្តែក្រុម​ប្រឆាំង​នៅ​តែមិន​ទទួល​ស្គាល់​នូវ​សមិទ្ធផល​ទាំង​នេះ ហើយ​ក្រុម​នេះ​នៅ​តែចោទ និង​ប្រឌិត​រឿង​បំ​ផ្លើសការ​ពិត ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ និង​ញុះ​ញង់ បំ​ផុសគំ​និត​ប្រឆាំង​ជា​មួយ​រាជ​រដ្ឋាភិបាល​ឥតស្រាក​ស្រាន្ត​។ ក្រុម​ប្រឆាំង និង​សកម្មជន​របស់​ពួក​គេមួយ​ចំ​នួន​នៅ​តែ​ចិញ្ចឹម​មហិច្ឆតា បន្ត​ធ្វើ​បដិវត្តន៍​ពណ៌​តទៀត តាម​រូប​ភាពនិងទំរង់​ផ្សេង​ៗ ដូចជា​ការបង្កើត​ចលនាឧទ្ទាម​ខុសច្បាប់​ និងការ​ឃោសនា​ទុច្ចរិត​នានានៅ​ក្នុង​ និង​ក្រៅប្រទេស​ជា​ដើម​។
សៀវ​ភៅស ស្តី​ពី​ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នេះ​ផង​ដែរ បាន​គាស់​រំ​លើង​នូវ​ឧបាយកិច្ច​ជា​ច្រើន​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ប្រឆាំង​ ក្នុង​ផែន​ការ​បំ​ផ្លាញ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ និង​​ឈាន​ទៅ​សម្រេច​​គោល​ដៅ​ក្រោម​លេស​ទាម​ទារ​សិទ្ធិ​សេរី​ភាព និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​ ប៉ុន្តែ ផែន​ការ​នោះ​ត្រូវ​បរាជ័យ​ គឺបើទោះ​ជាស្ថិត​ក្រោម​តម្លៃ​ណាក៏ដោយ​ ក៏រាជ​រដ្ឋាភិបាល​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំឥតងាករេ​ក្នុង​ការ​រៀប​ចំ​ស្ថាប័ន​រដ្ឋ​ កសាង​ក្រប​ខណ្ឌ​ច្បាប់​
អនុវត្តច្បាប់ ធានាសន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​ពង្រឹង​នីតិរដ្ឋ​ លទ្ធិប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្សពិត
ប្ឲ្រាកដ ​អោយបាន​ជា​ដាច់​ខាត ក្នុង​ន័យថា « ប្រជា​ធិបតេយ្យ​ដែល​គ្មាន​នីតិរដ្ឋ​ គឺ​ជា​ឬសគល់​នៃ​អនាធិបតេយ្យ​» ។
ដោយ​យល់​ច្បាស់អំពី​តម្លៃ​សន្តិភាព និង​ការ​អភិវឌ្ឍ​ រាជ​រដ្ឋាភិបាល​មិន​អនុញ្ញាត ឲ្យ​ជន​ណាម្នាក់ ឬ​ក្រុម​ណា​មួយ​ធ្វើ​សកម្មភាព​បំ​ផ្លាញ​សន្តិភាព និង​សមិទ្ធផល​ដែល​សម្រេច​បាន​ដោយ​លំ​បាក ឬការជ្រៀតជ្រែក​ចូល​កិច្ច​ការផ្ទៃ​ក្នុង​ពី​បរទេស​ ដែល​អាច​ធ្វើ​អោយកម្ពុជា​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​សារជា​ថ្មី​ទៀត​បាន​ឡើយ​។
តាម​រយៈសៀវ​ភៅ​ស ដែល​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នឹងធ្វើការ​​ផ្សព្វ​ផ្សាយ​ជា​សាធារណៈនេះផង​ដែរ ក៏បាន​បង្ហាញ​នូវ​គោល​ជំ​ហរឥត​ងាក​រេ របស់​រាជ​រដ្ឋាភិបាលដែល​មាន​ភារកិច្ច​គ្រប់​គ្រង​ស្ថានការណ៍​ក្នុង​ប្រទេស​ អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​លើក​តម្កើង​តម្លៃ​នៃអំ​ណាច​រដ្ឋ​ ។
នៅក្នុងបរិបទ​នេះ រាជ​រដ្ឋាភិបាល​ ក៏បាន​​អំ​ពាវ​នាវ​ដល់​មជ្ឈដ្ឋាន​មួយ​ចំ​នួន​ដែល​បាន​និង​កំពុង​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា សូម​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំង​នេះ ហើយក៏សូម​​ស្វាគមន៍​​អ្នក​នយោបាយ ស្ថាប័ន​បរទេស និង​បណ្តាប្រទេស​ជា​មិត្ត​ ចូល​រួម​គាំ​ទ្រ និង​រួម​ចំ​ណែក​ក្នុង​បុព្វ​ហេតុ​កសាងមូលដ្ឋាន​គ្រឹះ​នៃ​ការពង្រឹង​​នីតិរដ្ឋ​ លទ្ធិ​ប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្សជា​មួយ​ប្រជាជន​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។
សូម​អាន​ខ្លឹមសារ​ទាំង​ស្រុង​ដែល​មាន​នៅ​ក្នុង​សៀវ​ភៅ​សដូចខាង​ក្រោម​នេះ៖

>>> សូមទាញយកឯកសារទាំងស្រុង… (PDF-File…)

]]>
https://pressocm.gov.kh/archives/23910/feed 0
សៀវភៅ​ស​​ ស្តីពី​​ការ​​បោះ​​ឆ្នោត​​សកល​​ជ្រើស​​តាំង​​តំណាង​​រាស្រ្ត នីតិ​កាល​​ទី៥ រដ្ឋសភា​​​នៃ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា ឆ្នាំ​២០១៣ https://pressocm.gov.kh/archives/1339 https://pressocm.gov.kh/archives/1339#respond Sat, 28 Jan 2017 04:23:36 +0000 http://pressocm.gov.kh/?p=1339 សន្និ​សីទសា​រ​ព័ត៌មាន ឯកឧត្ដម កែវ រ៉េមី, ផ្សព្វ​ផ្សាយ​សៀវ​ភៅស​ស្ដីពី ការ​បោះ​ឆ្នោត​សកល​ជ្រើស​តាំង​តំណាង​រាស្ដ្រ នីតិកាល​ទី៥ រដ្ឋសភា នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា Press Conference on White Paper on The 2013 General Election for the 5th Mandate of the National Assembly
សៀវភៅ​ស​ស្តីពី​ការ​បោះ​ឆ្នោត​សកល​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិ​កាល​ទី៥ រដ្ឋសភា​​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ឆ្នាំ២០១៣

Download (PDF, 330KB)

]]>
https://pressocm.gov.kh/archives/1339/feed 0