ផ្សេងៗ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Tue, 27 Aug 2024 09:30:27 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png ផ្សេងៗ – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យថ្មី ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤, អនុក្រឹត្យឆ្នាំ២០១៨ ត្រូវទុកជានិរាករណ៍ https://pressocm.gov.kh/archives/101575 https://pressocm.gov.kh/archives/101575#respond Tue, 27 Aug 2024 09:30:27 +0000 https://pressocm.gov.kh/?p=101575 (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤។ ក្នុងអនុក្រឹត្យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤​ គឺបញ្ជាក់ថា អនុក្រឹត្យឆ្នាំ២០១៨ ត្រូវទុកជានិរាករណ៍៕

ខាងក្រោមនេះជាអនុក្រឹត្យ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤៖

]]>
https://pressocm.gov.kh/archives/101575/feed 0
ឯកសារជំនួយស្មារតីស្តីពី ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA) ចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ https://pressocm.gov.kh/archives/100647 https://pressocm.gov.kh/archives/100647#respond Fri, 02 Aug 2024 12:45:06 +0000 https://pressocm.gov.kh/?p=100647

]]>
https://pressocm.gov.kh/archives/100647/feed 0
ស្វែងយល់អំពី ល្បែងប្រជាប្រិយខ្មែរ ដោយក្រុមជំនុំទំនៀមទម្លាប់ខ្មែរ https://pressocm.gov.kh/archives/93497 https://pressocm.gov.kh/archives/93497#respond Fri, 29 Mar 2024 13:37:43 +0000 https://pressocm.gov.kh/?p=93497

]]>
https://pressocm.gov.kh/archives/93497/feed 0
ថ្ងៃនេះជាថ្ងៃ «បុណ្យមាឃបូជា» សូមឈ្វេងយល់ពីប្រវត្តិនៃពិធីបុណ្យនេះ ក្នុងព្រះពុទ្ធសាសនា https://pressocm.gov.kh/archives/91339 https://pressocm.gov.kh/archives/91339#respond Sat, 24 Feb 2024 06:07:08 +0000 https://pressocm.gov.kh/?p=91339 (ភ្នំពេញ)៖ ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថ្ងៃសីលពេញបូណ៌មី គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។

តើបុណ្យមាឃបូជានេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអ្វី?

មាឃបូជា ជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ដែល​រួម​មាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែគត់។

ការ​បង្កើត​ព្រះពុទ្ធសាសនា ក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅ ក្នុង​ចំណោម ព្រះ​សង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុង​អង្គមហាសន្និបាត​មួយ ដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ ។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍ ចំនួន​១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំង​អស់​កាន់​យក​ជា​វិថីជីវិត និង​សម្រាប់​យក​ទៅ ផ្សព្វផ្សាយ ដល់​ជន​​ដទៃ​ទៀត ឲ្យ​បាន​យល់​ពី ពុទ្ធសាសនា ។ គោល​ការណ៍ ទាំង​១១​ប្រការ​នេះ មាន​ឈ្មោះ​ជា​ភាសា​បាលី​ថា “ឱវាទ​បាដិមោក្ខ” ដែល​ពុទ្ធសាសនិក​ជន​ម្មាក់​ៗ ត្រូវ​យក​មក សិក្សា​ឲ្យ យល់​ដឹង និង​អនុវត្ត​ដូច​ត​ទៅ :

គោល​បំណងៈ គោល​បំណង​របស់​របស់ ព្រះពុទ្ធសាសនា ឬ​ក៏​ដូច​ជា គោល​បំណង​របស់ ពុទ្ធសាសនិក​ម្នាក់​ៗ គឺ សែ្វង​រកនិព្វាន​ដែល​ប្រែថា​សភាវ​ប្រាស​ចាក ទុក្ខ​មិន​មាន សេចក្តី​ទុក្ខ មិន​មាន​បញ្អា នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ពាក្យ​និព្វាន​​នេះ មាន​ន័យ​ស្មើ​និង ពាក្យ​ថា “សន្តិ “ដែល​ប្រែ​ថា” សេច​ក្តី​ស្ងប់ ” ។

យើង​អាច​និយាយ​ថា គោល​បំណង របស់​ព្រះពុទ្ធសាសនា គឺ​ការ​បង្កើត​ឡើង​នូវ សន្តិភាព ក្នុង​ដួង​ចិត្ត​នេះ​ដែរ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ សន្តិភាព​ក្នុង​សង្គម ដែល​ខ្លួន​រស់​នៅ​ផង។ ការ​កាន់​ព្រះពុទ្ធសាសនា គឺ​ជា​ការ​ប្រឹង​ប្រែង ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូល​រួម​ចំណែក​ដល់ សន្តិភាព​សង្គម និង​ពិភព​លោក នេះ​ជា​កាតព្វ​កិច្ច ដែល​ពុទ្ធសាសនិក​ម្នាក់​ៗ ត្រូវ​ប្រឹងប្រែង ធ្វើ​អោយ​សម្រេច ។

គោលដៅ : សន្តិភាព ប្ញនិញ្វន មិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួង​សួង​ទេ និង​ក៏​មិន​អាច​កើត ឡើង​ដោយ​សារ​ផ្តល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់ អាទិទេព ឬ​ព្រះជាម្ចាស់ អង្គ​ណា​មួយ​ឡើយ សន្តិភាព​នេះ កើត​ដោយ​សារ​ការ​សន្សំ របស់​សកម្មភាព​៣​យ៉ាង​គឺ:
– ការ​មិន​ធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ និង​ការពារ​អំពើ​អាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។
– ការ​ធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិត​សេ្ថរ​គង់​វង្ស​ក្នុង ជីវិត​រស់​នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី ។
– ពង្រឺង​ចិត្ត​ដែល​ជាមូល​ដ្ឋាន​នៃ​អំពើ ដោយ​​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។

លក្ខណៈ​របស់​ព្រះពុទ្ធសាសនិកជន ៖
លក្ខខណ្ឌទី១៖ មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អ និង កម្ចាត់​អំពើ​អាក្រក់។
លក្ខខណ្ឌទី២៖ មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ។
លក្ខខណ្ឌទី៣៖ មិន​ប្រើ​ពាក្យ​បៀត​បៀន​និង​តិៈ​ដៀល​អ្នក​ដទៃ។
លក្ខខណ្ឌទី៤៖ រក្សា​សីល រស់​នៅ​ក្នុង​ច្បាប់ យក​ច្បាប់​ជា​ធំ។
លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំង​ទ្បាយ​ដោយ​សន្សំ​សំចៃ​និង​ស្គាល់​ប្រមាណ។
លក្ខខណ្ឌទី៦៖ ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់។
លក្ខខណ្ឌទី៧៖ មាន​សេចក្តី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ។

មេរៀន​ពី​បុណ្យមាឃបូជា ៖​ថៃ្ង​នេះ​ជា​ថៃ្ង​ដែល ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង​១១ ប្រការ​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ៈ

ចំណុច១៖ ក្នុង​ឋានៈ​ជា​បរិស័ទ ការ​អនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះ នឹង​នាំ​ទៅ​​រក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។
ចំណុច២៖ ក្នុង​ឋានៈ​ជា​ពលរដ្ឋ ក្នុង​សង្គម​ការ​មាន គោល​បំណង រួម​មាន​គោលដៅ​ដូច​គ្នា និង​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​គ្នានេះ នឹង​អាច​នាំ​មក​នូវ សន្តិភាព និង ការ​អភិវឌ្ឍន៍​ដែល​ប្រកប​ដោយ​និរន្តភាព។
ចំណុច៣៖ ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅ ក្នុង​សង្គម ឬ​ប្រទេសជាតិ​មួយ ដែល​ព្យាយាម សែ្វង​រក​នូវ​ឱកាស ដើម្បី​រក្សា​សន្តិភាព និង​ជំរុញ​ដល់ ការ​អភិវឌ្ឍន៍ដល់ ប្រទេសជាតិ​តែ​ឯង​នោះ ការ​គោព​តាម​គោល​ការណ៍​ទាំង ១១​ប្រការ​នេះ នឹង​កាត់​បន្ថយ​បាននូវ​អស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែល​កើត​មក​ពី​ការ​ប្រកូត​ប្រជែង​គ្នា​បាន។
ចំណុច៤៖ ក្នុង​ឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះ នឹង​នាំ​ឲ្យ​មាន​ការ​យោគយល់​ការ​ផ្តល់​កិត្តិយស ដល់​គ្នា​និង​គ្នា និង​ការ​រស់​នៅ​ជុំគ្នា ក្នុង​ឋានៈ​ជា​មនុស្សជាតិ​បាន បើ​ទោះ​ជា​មាន សាសនា​ខុស​គ្នា​ៗ​ក៏ ដោយ។
ចំណុច​៥៖ ក្នុង​ឋានៈ​ជា​អន្តរជាតិ ការ​គោរព​តាម​គោលការណ៍​នេះ នឹង​នាំ​មក​នូវ​និរន្តរភាព របស់​មនុស្ស​ជាតិ បរិស្ថាន​ធម្មជាតិ ពិភព​សត្វ និង​អាកាសធាតុ​ដ៏​យូរ​អងែ្វង​បាន ដោយ​មិន​បាច់ ព្រួយ​បារម្ភ​ក្នុង​ការ​ដណ្តើម​គ្នា ដើម្បី​រស់​ឡើយ។

សង្ឃឺមថា យើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះ នឹង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យទាន​រក្សាសីល និង​សមាធិ​សម្អាត​ចិត្ត របស់​ខ្លួន​ក្នុង​ថៃ្ងនេះ ដើម្បី​បូជា និង រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត ព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា‌​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។

ដកស្រង់ពី ប្រភព
ដោយ៥០០០ឆ្នាំ

]]>
https://pressocm.gov.kh/archives/91339/feed 0
ឈ្វេងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក https://pressocm.gov.kh/archives/87563 https://pressocm.gov.kh/archives/87563#respond Mon, 27 Nov 2023 03:41:46 +0000 https://pressocm.gov.kh/?p=87563 (ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ថ្នាក់ជាតិឡើងវិញ បន្ទាប់ពីផ្អាកកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារវិបត្តិជំងឺកូវីដ១៩ និងការមាញឹកខ្លាំង នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

ប្រវត្តិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ប្រវត្តិនៃព្រះរាជពិធីនេះ ត្រូវបានដកស្រង់ចេញពី សៀវភៅ «ប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» របស់គណៈកម្មាធិការ រៀបចំបុណ្យជាតិ អន្តរជាតិ។

ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។

បុណ្យអុំទូកនេះ មានការបកស្រាយ ប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏ប្លែកៗគ្នាដែរ។

ក៖ តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ពីដើមមានចែងថា៖ នៅក្នុងសម័យអង្គរនា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះ ក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ព ទូកទាំងឡាយ។

ខ៖ ឯកសារល្បែងប្រណាំងទូក របស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ១៩.០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា៖ សម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុក បាសាក់។ ស្តេចក្រាញ់នេះ បានចាត់របៀបរៀបចំ ការពារស្រុកមានដូចខាងក្រោមនេះ៖

ទាហានជើងទឹក ចែកជា៣ក្រុម៖

* ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយ ដូចទូកប្រណាំងយើងសព្វថ្ងៃ។

* ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូក ប្រណាំងយើងសព្វថ្ងៃ។

* ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្តោង មានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូក ប៉ុកចាយ តែរាងស្តួចវែងមានដំបូល តែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀង អាហារសម្រាប់ កងទ័ព ។

របៀបបង្ហាត់ចម្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី៤ទិស «ចតុស្តម្ភ» ដែលមាន នៅក្នុងឱវាទស្និទ្ធិភូបាល ស្តេចក្រាញ់គ្រប់ជំពូក ដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃ ពេញ បូណ៌មី ខែកត្តិក រដូវអកអំបុកនោះមន្ត្រី៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ ១យប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹក ឱ្យទៅប្រឡងឫទ្ធិ ឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ត្បិតទីនោះ មាន ទីប្រជុំទឹក គ្រប់ខេត្តទៅមកបានស្រួល។

តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះ អាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹក យ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណី ជាប់រៀងរហូតមក ហើយអាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះ រៀងរហូតមក គឺជាប់តំណ មកពីសមយុទ្ធ ក្នុងសម័យបុរាណនេះឯង។

គ៖ ឯកសារខ្លះបានសរសេរថា ព្រះរាជពិធីបុណ្យអុំទូក គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយ របស់ ប្រទេសកម្ពុជា។ បុណ្យនេះមានរូបភាពប្រហាក់ប្រហែល នឹងបុណ្យប្រចាំរដូវរបស់ជនជាតិ អឺរ៉ុប ដែលមានឈ្មោះថា សាំងហ្សង់ ដែលបច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។ ប្រពៃណីខ្លះមានប្រវត្តិ ជាប់ទាក់ទង យ៉ាងជិតស្និទ្ធ ទៅនឹងប្រវត្តិ ព្រះពុទ្ធ ជាម្ចាស់ ប៉ុន្តែការ បកស្រាយមួយ ដែលអាចយកជាការគ្រប់គ្រាន់ គឺក្នុងបំណង «ដឹងគុណដល់ព្រះគង្គា និងព្រះ ធរណី ដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញ ដែលយើងនាំគ្នា ធ្វើឱ្យ កករល្អក់»។

ការបកស្រាយចុងក្រោយនេះ គឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់ នៃព្រហ្មញ្ញ សាសនា ហើយស្រប នឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាកសិករយើង។ ព្រះរាជពិធីបុណ្យ អុំទូកប្រព្រឹត្ត ទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ ដែលក្នុងរយៈពេលប៉ុន្មានខែហើយ បានធ្វើឱ្យបឹងបួរទាំងឡាយក្លាយ ទៅជាសមុទ្រដ៏ធំ ល្វឹងល្វើយ ហើយក៏បញ្ជាក់ទៀតថា ពេលនោះស្រូវ ក្នុង ស្រែកំពុងតែទុំហើយ។ នៅពេលដែល ទឹកទន្លេមេគង្គលិចជន់ «សីហា-វិច្ឆិកា» ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ បានចូលចាក់ស្រោចស្រពបឹង បួរតាមរយៈទន្លេសាប ដែលហូរពីត្បូងទៅជើង។ ដល់រដូវទឹកស្រកដែល ចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់ តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។

ជំនន់នៃទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួរ មានប្រភពមកពីប្រទេសចិនដ៏សែន ឆ្ងាយបានផ្តល់នូវ ជីវភាពស្រែចម្ការនៅប្រទេសកម្ពុជា។ ដីល្បាប់ដែលបានដោយសារទឹកជំនន់ នៃទន្លេបឹងបួរទាំងឡាយ បានធ្វើឱ្យដីមានជីជាតិ បង្កបាននូវធនធានសម្បូរបែប នៅក្នុងប្រទេសកម្ពុជា។ ដំណាំទាំងឡាយដែលកសិករ ធ្វើតាមចង្វាក់នៃទឹកស្រក បានផ្តល់នូវផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរ្ភិក្ស និងផ្តល់នូវសុភមង្គល។

ដូច្នេះហើយបានជាដល់ រដូវទឹកស្រកបុរាណ ខ្មែរយើងកំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិក ជារៀងរាល់ឆ្នាំ រៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីសម្តែងមនោសញ្ចេតនា ដឹងគុណទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិ យ៉ាងសំខាន់បម្រើវិស័យកសិកម្ម។ ព្រះរាជពិធីបុណ្យនេះតែង តែប្រារព្ធ ក្នុងរយៈពេល៣ថ្ងៃគឺពី ថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោចខែកត្តិក នៅតាមទន្លេសាប។

ប្រភពពិធីបណ្តែតប្រទីប

ក៖ គម្ពីទាថាវង្ស ភាសាបាលីមានចែងថា ព្រះចង្កូមកែវទាំង៤ នៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ថាននៅទីទាំង៤ គឺ៖

ទី១៖ នៅត្រៃត្រឹង្សសួគ៌
ទី២៖ នៅភពនាគ
ទី៣៖ នៅស្រុកគន្ធា
ទី៤៖ នៅទន្ដបុរៈកលិង្គរដ្ឋ

ខ៖ ភាណវារៈបាលី ត្រង់ពុទ្ធនមក្ការគាថា មានចែងថាស្នាមព្រះបាទ ព្រះសាម្មាសាម្ពុទ្ធប្រតិស្ថាន នៅទីតាំង៥គឺ៖

ទី១៖ នៅសុវណ្ណមាលិបរពត
ទី២៖ នៅសុវណ្ណបរពត
ទី៣៖ នៅសុមនកូដបរពត
ទី៤៖ នៅយោនកបុរី
ទី៥៖ នៅស្ទឹងនម្មទា

គ៖ ពាក្យសសើរព្រះបាទ «យស្សបាទេ» ទាំងបាលី ទាំងស្រមោល មានចែងថាព្រះបាទសម្មាសម្ពុទ្ធប្រតិស្ថាននៅទីទាំង៥ ដូចនៅក្នុងភាណរៈដែរ។

ដោយហេតុមានគម្ពីរដីកាជាប្រភពយ៉ាងនេះ បានជាពុទ្ធបរិស័ទខេមរជាតិ តែងធ្វើពិធីបណ្ដែតប្រទីប នៅយប់ពេញបូរមីខែអស្សុជ ដែលក្រោយមកគេប្រារព្ធពិធីបណ្ដែតប្រទីប នៅយប់ ១៤-១៥កើត និង១រោច ខែកត្តិក បូជាចំពោះព្រះចង្កូមកែវពិភពនាគ ព្រះពុទ្ធបាន ទៅស្ទឹងនម្មទា និងនៅទីឯទៀតដូចជាពោលខាងលើ ហើយដោយជឿថា ជាការកុសលយ៉ាងធំ បានផលយ៉ាងប្រសើរ ដើម្បីសុខចំរើនរុង រឿង ដល់ខ្លួនដល់ប្រជាជន និងប្រទេសជាតិ។

ប្រភពនៃពិធីសំពះព្រះខែ អកអំបុក

តាមគម្ពីរបរមត្ថទីបនី អដ្ធកថា ចរិយាបិដក ភាសាបាលីមានចែងថា ក្នុងដើមីភទ្ទបក្បនេះ ព្រះបរមពោធិសត្វនៃយើង ទ្រង់យោនយកកំណើតជាសសបណ្ឌិត «កំណើតជាទន្សាយ»។ នៅថ្ងៃពេញបរមីមួយ សសបណ្ឌិត បានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិសមំសៈជាទានបរមត្ថបារមី ដើម្បីបំពេញពោធិ៍សម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់ជ្រាបហេតុការណ៍នោះក៏ទ្រង់ ក្រឡាខ្លួន ជាព្រាហ្មណ៍ចាស់មកសុំ សសបណ្ឌិតជាអាហារ សសបណ្ឌិតពោធិសត្វ បានឲ្យព្រានចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ សសបណ្ឌិតក៏រលាស់ខ្លួន៣ដង ដើម្បីឲ្យសត្វល្អិត ដែលជាប់នៅនិងរោមជ្រុះចេញរួច ក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម។ អស្ចារ្យណាស់ភ្លើងនោះពុំបានឆេះ សសបណ្ឌិតសោះ ឥន្ទព្រាហ្មណ៏បានស្ទុះ ទៅពព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទព្រាហ្មណ៍អធិដ្ឋានថា សូមឲ្យរូបទន្សាយពោធិសត្វ ដែលខ្ញុំគូរនេះ នៅជាប់រហូតដល់ទីបំផុតកប្ប។

ដោយអនុភាពទាន បរមត្ថបារមីនៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋាន របស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដ ក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ។

ដោយជឿតាមរឿងនេះហើយ បានជានៅវេលាយប់ពេញបូរមី ខែកត្តិក រៀងរាល់ឆ្នាំ ខ្មែរយើងយកចំណី មានអំបុក និងចេកជាដើម មកបូជាព្រះចន្ទ ហៅថាពិធីសំពះព្រះខែ អកអំបុក៕ ប្រភព៖ Fresh News

]]>
https://pressocm.gov.kh/archives/87563/feed 0
គ.ជ.ប ប្រកាសឈ្មោះបេក្ខជនជាប់ឆ្នោត ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ តាមលំដាប់ពីអាយុខ្ពស់ មកទាប និងតាមមណ្ទល់រាជធានី-ខេត្ត https://pressocm.gov.kh/archives/83520 https://pressocm.gov.kh/archives/83520#respond Sat, 05 Aug 2023 11:06:08 +0000 https://pressocm.gov.kh/?p=83520 (ភ្នំពេញ)៖ បន្ទាប់ពីប្រកាសចំនួនសំឡេងផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានប្រកាសអំពីបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតសកល ឆ្នាំ២០២៣នេះផងដែរ ដោយក្នុងនោះមានបេក្ខជនជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាចំនួន១២០រូប និងមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន៥រូប ។
បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ តាមលំដាប់អាយុពីខ្ពស់ មកទាប និង តារាងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមមណ្ឌលរាជធានី ខេត្ត។
តារាងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមមណ្ឌលរាជធានី ខេត្ត
បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧
]]>
https://pressocm.gov.kh/archives/83520/feed 0
គ.ជ.ប បង្ហាញលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដោយគិតជាសំឡេងឆ្នោត https://pressocm.gov.kh/archives/83511 https://pressocm.gov.kh/archives/83511#respond Sat, 05 Aug 2023 10:14:01 +0000 https://pressocm.gov.kh/?p=83511 (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហាញលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដោយគិតជាសំឡេងឆ្នោត។

តាមតារាងលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណតទី៧ បានបង្ហាញឲ្យដឹងថា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៨ ២១៤ ៤៣០ នាក់ បាននាំគ្នាទៅបោះឆ្នោត នៅក្នុងនោះ មានសំឡេងបានការចំនួន ៧ ៧៧៤ ២៧៦ សំឡេង និងសំឡេងមិនបានការសរុបចំនួន ៤៤០ ១៥៤ សំឡេង។

ក្នុងចំណោមសំឡេងសន្លឹកឆ្នោតទាំងអស់ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេបង្អស់រហូតដល់ ៦ ៣៩៨ ៣១១សំឡេង, គណបក្សហ្វ៊ុនសិនប៉ិចឈរនៅលំដាប់ទី២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦ ៤៩០ សំឡេង, គណបក្សខ្មែររួបរួមជាតិទទួលបាន ១៣៤ ២៨៥ សំឡេង, គណបក្សយុវជនកម្ពុជាទទួលបាន ៩៧ ៤១២ សំឡេង, គណបក្សធម្មាធិបតេយ្យទទួលបាន ៨៤ ០៣០សំឡេង ហើយគណបក្សក្រៅពីនោះទទួលបានសំឡេង បន្តិចបន្តួច។

សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ សេរី និងយុត្តិធម៌ ដោយមានប្រជាពលរដ្ឋប្រមាណ ៨៤.៥៩ភាគរយក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង៩លាននាក់ បានអញ្ជើញទៅបោះឆ្នោត។

ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាលើកនេះ ជាការបោះឆ្នោតមួយដែលមានអត្រាអ្នកទៅបោះឆ្នោត និងអ្នកសង្កេតការបោះឆ្នោតជាតិ និងអន្តរជាតិច្រើនជាងគេបង្អស់ ក្នុងប្រវត្តិសាស្រ្តនៃការបោះឆ្នោតនៅកម្ពុជា៕

]]>
https://pressocm.gov.kh/archives/83511/feed 0
ផ្សាយបន្តផ្ទាល់៖ ការប្រកាសលទ្ធផលផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើស​តាំង​​តំណាង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ https://pressocm.gov.kh/archives/83507 https://pressocm.gov.kh/archives/83507#respond Sat, 05 Aug 2023 02:26:37 +0000 https://pressocm.gov.kh/?p=83507

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើស​តាំង​​តំណាង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។

ថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣

]]>
https://pressocm.gov.kh/archives/83507/feed 0
ឯកសាររបាយការណ៍សង្ខេបស្ដីពីសមិទ្ធផលសំខាន់ៗនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ឆ្នាំ២០១៨-២០២២ https://pressocm.gov.kh/archives/82706 https://pressocm.gov.kh/archives/82706#respond Sat, 10 Jun 2023 11:29:42 +0000 https://pressocm.gov.kh/?p=82706 ឯកសាររបាយការណ៍សង្ខេបស្ដីពីសមិទ្ធផលសំខាន់ៗនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ឆ្នាំ២០១៨-២០២២

Download (PDF, 21.9MB)

]]>
https://pressocm.gov.kh/archives/82706/feed 0
ព្រះរាជពិធីបុណ្យ ថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ https://pressocm.gov.kh/archives/76353 https://pressocm.gov.kh/archives/76353#respond Fri, 14 Oct 2022 08:32:56 +0000 https://pressocm.gov.kh/?p=76353

កម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិ ដ៏ឧត្តុង្គឧត្តម របស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
តុលា ១៩២២ – ២០១២

1- រូបថតឯកសារ៖ ព្រះរាជពិធីដង្ហែព្រះបរមសព និងព្រះរាជពិធីថ្វាយព្រះភ្លើង https://pressocm.gov.kh/archives/76351
2- រូបថតឯកសារ ៖ ព្រះរាជសកម្មភាព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ https://pressocm.gov.kh/archives/76349
3- ព្រះរាជជីវប្រវត្តិសង្ខេប និងរូបថតឯកសារ នៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជា របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ https://pressocm.gov.kh/archives/58194
4- វីដេអូកម្រងព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តម​ ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ

]]>
https://pressocm.gov.kh/archives/76353/feed 0