ព័ត៌មាន

ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹងការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះបានបញ្ជាក់ថា យោងតាមសេចក្តីប្រកាស របស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ, ក្រសួងសុខាភិបាលសូមធ្វើការណែនាំ ជូនដល់សាធារណជនទាំងអស់

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជា...

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់វ៉ាក់សាំងដូសទី១ ជូនពលរដ្ឋខ្មែរអាយុ១២ឆ្នាំឡើងដែលខកខានមិនបានទទួលវ៉ាក់សាំង នៅរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង និងកុមារ -យុវវ័យ អាយុចន្លោះពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលខកខានមិនបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ប្រាប់អភិបាលរាជធានី-ខេត្ត រៀបចំទីតាំងដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋដែលនៅសេសសល់

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋ និងពលករដែលនៅសេសសល់

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសម្តែងការអបអរសាទរជូន លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ របស់ម៉ាឡេស៊ី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចូលរួមអបអរសាទរយ៉ាងកក់ក្តៅជូន លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ដែលត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី តែងតាំងជានាយករដ្ឋមន្រ្តីទី០៩ របស់ប្រទេសម៉ាឡេស៊ី កាលពីម្សិលមិញនេះ

សេចក្តីណែនាំលេខៈ០៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ថ្ងៃទី២០ ខែសីហា ឆ្នាំ២...

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទបញ្ចប់ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស ក្រោយអនុវត្តបាន២១ថ្ងៃ ប៉ុន្តែអនុញ្ញាតឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដាក់វិធានការរដ្ឋបាល វិធានការសុខាភិបាល

តំណាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស គោរពជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក្នុងឱកា...

តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសហការីគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី សូមសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីគោរពស្រលាញ់ ដ៏ជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្រ្តីប្រចាំការដែលជានិច្ចកាលបានខិតខំលះបង់អស់កម្លាំងកាយចិត្ត

រដ្ឋបាលរាជធានីភ្នំពេញ បន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺ...

វិធានការដែលបានដាក់ចេញបន្តនេះ រួមមានវិធានការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលចំងឺកូវីដ១៩ ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន និងបម្រាមគោចរ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញជាដើម

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មី៖ «វ៉ាក់សាំងកាតព្វកិច្ច ជាទស្សនវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន កំពុងក្លាយជាគំរូរបស់ពិភពលោក!...

នៅថ្ងៃទី១១ខែសីហា ឆ្នាំ២០២១នេះ ក្នុងគោលបំណងបង្ហាញជូនដល់សាធារណជនទាំងក្នុងនិងក្រៅប្រទេស ឱ្យបានឃើញនូវលទ្ធផលជាក់ស្តែងជាផ្លែផ្កា និងជោគជ័យដ៏ធំធេងដែលកើតចេញមកពី «នយោបាយវ៉ាក់សាំង និងទស្សនវិស័យវែងឆ្ងាយនិងឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ»

សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីជនរួមជាតិដែលបានចាក់វ៉ាក់សាំង Astra Zeneca ដោយសារតែមិនអាចផ្តល់ជូន Astra Zeneca សម្រាប់ដូសទី៣ទៀតបាន ព្រោះតែពុំសិក្សាពី...

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានស្នើសុំការយោគយល់ពីជនរួមជាតិដែលបានចាក់វ៉ាក់សាំង Astra Zeneca សម្រាប់ដូសទី១ និងដូសទី២ ដោយសាររាជរដ្ឋាភិបាលកម្ពុជា តែមិនទាន់អាចផ្តល់ជូនវ៉ាក់សាំង Astra Zeneca