Vitou SVT – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Mon, 23 Dec 2024 03:29:02 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png Vitou SVT – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 តើការជោគជ័យក្នុងការសិក្សានិងការងារកើតឡើងដោយសារអ្វី? https://pressocm.gov.kh/archives/105836 https://pressocm.gov.kh/archives/105836#respond Mon, 23 Dec 2024 03:29:02 +0000 https://pressocm.gov.kh/?p=105836 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គ្មានការជោគជ័យណាមួយអាចកើតឡើងទៅបានមិនថានៅក្នុងការសិក្សាឬការងារ ដោយយើងមិនបានខំប្រឹងប្រែងនោះឡើយ។

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានអ្នកណាម្នាក់ដែលជោគជ័យដោយគ្មានការតស៊ូ និងខំប្រឹងប្រែងនោះទេ ហើយក៏គ្មានបុគ្គលណាម្នាក់ជោគជ័យទៅបាន ដោយត្រឹមតែអង្គុយកើតទុក្ខ និងអង្គុយផឹកស្រានោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សូម្បីតែក្មួយសិស្សានុសិស្សទាំងអស់ ដែលប្រឡងជាប់និទ្ទេស A ក៏ដោយសារតែការខិតខំប្រឹងប្រែងផងដែរ។ សម្តេច ក៏បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឱ្យបាននូវផ្លូវត្រូវដើរ នឹងមានលទ្ធផលល្អនាពេលអនាគតផងដែរ៕

]]>
https://pressocm.gov.kh/archives/105836/feed 0
ហេតុអ្វីបានជាការថែរក្សាសន្តិភាព និងការទប់ស្កាត់មិនឱ្យសង្រ្គាមកើតឡើងវិញមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា? https://pressocm.gov.kh/archives/105833 https://pressocm.gov.kh/archives/105833#respond Mon, 23 Dec 2024 03:24:10 +0000 https://pressocm.gov.kh/?p=105833 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យើងមិនអាចអង្គុយសោកសៅចំពោះប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជានោះទេ ប៉ុន្តែគឺយើងត្រូវខិតខំប្រឹងប្រែងស្វែងរកនិងថែរក្សាសុខសសន្តិភាពឱ្យកម្ពុជាឡើងវិញ និងប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសឱ្យតាមទាន់ប្រទេសក្បែរខាង និងវ៉ាប្រទេសគេនៅពេលខាងមុខផងដែរ។

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈនិងផ្នត់គំនិតវិជ្ជមានចំពោះសង្គមជាតិរបស់យើង ហើយត្រូវរួមគ្នាទប់ស្កាត់កុំឱ្យប្រទេសជាតិយើងមានការវាយគ្នាឡើងវិញដូចកាលពីអតីតកាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើខ្មែរយើងមិនត្រូវគ្នានិងយោគយល់គ្នានោះទេ គឺយើងមិនអាចបញ្ចប់សង្រ្គាមទាំងស្រុងបានឡើយ ហើយយើងត្រូវចងចាំថា មានតែខ្មែរខ្លួនឯងប៉ុណ្ណោះដែលឯកភាពគ្នាឈប់ឈ្លោះវាយប្រយុទ្ធគ្នា ទើបប្រទេសជាតិយើងមានសុខសន្តិភាពរហូតដល់បច្ចុប្បន្ននេះ៕

]]>
https://pressocm.gov.kh/archives/105833/feed 0
ហេតុអ្វីបានជាកម្ពុជាសម្រេចចិត្តដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួច? https://pressocm.gov.kh/archives/105830 https://pressocm.gov.kh/archives/105830#respond Mon, 23 Dec 2024 03:09:18 +0000 https://pressocm.gov.kh/?p=105830 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចចិត្តក្នុងការដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា គឺដើម្បីបង្ហាញពីសមត្ថភាព ពង្រឹងសមត្ថភាពកម្ពុជាកាន់តែរឹងមាំ ទុកចិត្តលើខ្លួនឯង និងមានភាពម្ចាស់ការលើខ្លួនឯង។

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មុនការសម្រេចចិត្តក្នុងការដកខ្លួនចេញនេះដែរ ធនាគារពិភពលោក ក៏បានមកសួរកម្ពុជាផងដែរ តែកម្ពុជានៅតែសម្រេចចិត្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចដដែល ដើម្បីពង្រឹងសមត្ថភាពកម្ពុជាឱ្យកាន់តែខ្លាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើកម្ពុជា នៅតែបន្តរក្សាស្ថានភាពរបស់ខ្លួនស្ថិតនៅជាប្រទេសអភិវឌ្ឍន៍តិចតួច នោះប្រទេសជាច្រើន នឹងបន្តផ្ដល់ជំនួយដល់កម្ពុជា និងបន្តទទួលបានលក្ខខណ្ឌអនុគ្រោះពីប្រទេសជាច្រើនទៀតផងដែរ ប៉ុន្តែកម្ពុជាមានគោលការណ៍របស់ខ្លួនក្នុងការពង្រឹងភាពជាម្ចាស់ការរបស់ខ្លួន៕

]]>
https://pressocm.gov.kh/archives/105830/feed 0
តើរាជរដ្ឋាភិបាលមានផែនការយកភាសាវៀតណាមមកជំនួសភាសាខ្មែរដូចការចោទប្រកាន់មែនដែរឬទេ? https://pressocm.gov.kh/archives/105824 https://pressocm.gov.kh/archives/105824#respond Mon, 23 Dec 2024 03:03:44 +0000 https://pressocm.gov.kh/?p=105824 នៅក្នុងឱកាសអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣» នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រសួងអប់រំមិនបានដាក់បញ្ចូលភាសាវៀតណាមជាភាសាជាតិនោះទេ ដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលបានដាក់ទិសដៅពង្រឹងសាលាបឋមសិក្សា ពោលគឺពង្រឹងមូលដ្ឋានភាសាខ្មែរឱ្យកាន់តែរឹងមាំចាប់តាំងពីថ្នាក់បឋម ហើយរាជរដ្ឋាភិបាលគ្មានផែនការយកភាសាណាមួយមកជំនួសភាសាខ្មែរនោះទេ ជាក់ស្តែងជនជាតិខ្មែរត្រូវតែរៀនភាសាខ្មែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលឹកថា ការជំរុញការថែទាំអភិរក្សភាសាខ្មែរ និងការលើកកម្ពស់ភាសាខ្មែរគឺជាអ្វីដែលរាជរដ្ឋាភិបាល និងក្រសួងអប់រំបានដាក់ចេញ ហើយថែមទាំងជំរុញភាសាខ្មែរឱ្យទៅជាប្រព័ន្ធឌីជីថល ដូច្នេះប្រជាជនត្រូវស្រាវជ្រាវ និងក្តាប់អោយជាប់នូវទិដ្ឋភាពជាក់ស្តែង អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិរក្សភាសាជាតិ៕

 

]]>
https://pressocm.gov.kh/archives/105824/feed 0
ហេតុអ្វីបានជាក្រុមប្រឆាំង បន្តញុះញង់ប្រជាពលរដ្ឋឱ្យផ្តួលរំលំរាជរដ្ឋាភិបាល? https://pressocm.gov.kh/archives/105821 https://pressocm.gov.kh/archives/105821#respond Mon, 23 Dec 2024 02:56:47 +0000 https://pressocm.gov.kh/?p=105821 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានអ្នកនយោបាយចាស់មួយរូបនៅក្រៅប្រទេស តែងតែព្យាយាមញុះញង់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមឱ្យងើបបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងកៀរគរប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពផ្សេងៗដែលខុសទៅនឹងច្បាប់ផងដែរ។

នៅក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ដែលប្រារព្ធនៅស្រុកស្ទឺងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកផងដែរថា ដូចកាល «ព្រឹត្តិការណ៍ថ្ងៃ១៨សីហា» អ្នកនយោបាយនៅក្រៅប្រទេសរូបនោះ បានញុះញង់យុវជនឱ្យធ្វើសកម្មភាពខុសច្បាប់ក្រោមលេស ប្រឆាំងនឹងកិច្ចសហប្រតិបត្តិការ CLV-DTA ក្នុងគោលបំណងទុច្ចរិតដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា អ្នកនយោបាយចាស់នៅក្រៅប្រទេសនោះ មានចេតនាទុច្ចរិតក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ដូចនៅប្រទេសបង់ក្លាដេស ហើយគិតថា នៅពេលផែនការផ្តួលរំលំរាជរដ្ឋាភិបាលបានសម្រេច ខ្លួននឹងអាចមានឱកាសមកដឹកនាំប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា អ្នកនយោបាយចាស់រូបនោះ បានត្រឹមធ្វើជានាយករដ្ឋមន្រ្តីតាមហ្វេសប៊ុកតាំងពីឆ្នាំ២០១៣មក ហើយបុគ្គលនោះ ក៏តែងតែបរាជ័យជានិច្ចនៅក្នុងការបោះឆ្នោតម្តងៗ ដោយសារតែប្រជាពលរដ្ឋជឿជាក់និងគាំទ្រលើ សម្តេចតេជោ ហ៊ុន សែន និងគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូត៕

]]>
https://pressocm.gov.kh/archives/105821/feed 0
តើ «ផ្ការីក» របស់រាជរដ្ឋាភិបាលមានអ្វីខ្លះហើយដើម្បីផលប្រយោជន៍អ្នកណា? https://pressocm.gov.kh/archives/105814 https://pressocm.gov.kh/archives/105814#respond Mon, 23 Dec 2024 02:53:14 +0000 https://pressocm.gov.kh/?p=105814 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានអ្នកនយោបាយមួយនៅក្រៅប្រទេស បានស្រែកឱ្យប្រជាពលរដ្ឋងើបឡើងបះបោរផ្តួលរំលំរាជរដ្ឋាភិបាល ដោយប្រើពាក្យផ្ការីក ដែលបង្កប់ចេតនាទុច្ចរិតចង់ធ្វើបដិវត្តន៍ពណ៌បំផ្លាញសន្តិភាពនិងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរ។

នៅក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ដែលប្រារព្ធនៅស្រុកស្ទឺងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ការីកសម្រាប់កម្ពុជារបស់យើង គឺផ្ការីកនៃសន្តិភាព ផ្ការីកនៃគោលនយោបាយឈ្នះឈ្នះ និងផ្ការីកនៃការអភិវឌ្ឍប្រទេសជាតិរបស់យើង ដើម្បីផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋឱ្យមានសាមគ្គីភាពគ្នា ចេះស្រឡាញ់គ្នាទៅវិញទៅមក ព្រមទាំងចូលរួមថែរក្សាចំពោះសមិទ្ធផលដែលប្រទេសជាតិយើងកំពុងមាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំធ្វើសកម្មភាពទៅតាមផ្ការីកដែលចង់ដុតប្រទេសជាតិយើងឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាម និងចលាចល ប៉ុន្តែត្រូវចូលរួមជាមួយផ្ការីកនៃសន្តិភាពនិងការអភិវឌ្ឍនៃប្រទេសជាតិរបស់យើងទាំងអស់គ្នា។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ផ្ការីករបស់រាជរដ្ឋាភិបាល គឺស្រស់បំព្រងពោរពេញដោយស្នាមញញឹម ពោលគឺផ្ការីកជារបស់ប្រជាជនទាំងអស់គ្នាមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណានោះទេ ហើយផ្ការីករបស់គណបក្សប្រជាជនកម្ពុជា គឺកែប្រែពីដីដែលក្រៀមស្វិតស្រពោន ដីដែលមានគ្រាប់មីន ទៅជាដីសួនច្បារ សួនកសិកម្មដើម្បីបម្រើដល់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែស្រស់បំព្រង៕

]]>
https://pressocm.gov.kh/archives/105814/feed 0
តើរាជរដ្ឋាភិបាល ពិតជាធ្វើបាបប្រជាពលរដ្ឋដូចការចោទប្រកាន់មែនឬ? https://pressocm.gov.kh/archives/105802 https://pressocm.gov.kh/archives/105802#respond Sat, 21 Dec 2024 05:21:27 +0000 https://pressocm.gov.kh/?p=105802 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានការលើកឡើងពីចំណុចអវិជ្ជមានដែលបានចោទប្រកាន់ថា រាជរដ្ឋាភិបាលធ្វើបាបប្រជាជន យកដីប្រជាជន ប៉ុន្តែរាជរដ្ឋាភិបាល មិនដែលខ្វល់ពីការចោទប្រកាន់ខុសពីការពិតនោះទេ ពោលគឺរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានផលជាក់ស្តែងតែម្តង។

នៅក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ដែលប្រារព្ធនៅស្រុកស្ទឺងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានការចោទប្រកាន់ពីចំណុចអវិជ្ជមានរបស់បុគ្គលមួយចំនួនមកលើរាជរដ្ឋាភិបាល ប៉ុន្តែពួកគេមិនដែលបានមើលឃើញពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្នុងការចុះបញ្ជីនិងចែកបណ្ណកម្មសិទ្ធិជូនប្រជាជនរាប់លានគ្រួសារនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នឹងធ្វើឡើងនៅទូទាំងប្រទេស ខណៈកម្មវិធីនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញ និងលើកកម្ពស់ជីវភាពពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា គណបក្សប្រជាជន តែងតែគិតគូរនិងដោះស្រាយរាល់ទុក្ខលំបាកបញ្ហារបស់ជាពលរដ្ឋគ្រប់កាលៈទេសៈនឹងធ្វើអ្វីៗដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ហើយសម្តេច ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានផ្ដល់ការទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារាជរដ្ឋាភិបាលអាណត្តិថ្មីនិងខិតខំបន្តការអភិវឌ្ឍន៍ប្រទេសជាតិដើម្បីឆ្លើយតបនឹងការទុកចិត្តការផ្ដល់យុត្តិធម៌របស់ប្រជាពលរដ្ឋ៕

]]>
https://pressocm.gov.kh/archives/105802/feed 0
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាននិងការបោះពុម្ពផ្សាយ ត្រូវបានធានាយ៉ាងពេញលេញ https://pressocm.gov.kh/archives/105757 https://pressocm.gov.kh/archives/105757#respond Fri, 20 Dec 2024 07:47:15 +0000 https://pressocm.gov.kh/?p=105757 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អនុលោមតាមច្បាប់និងបទប្បញ្ញត្តិរបស់កម្ពុជា សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាននិងការបោះពុម្ពផ្សាយត្រូវបានធានាយ៉ាងពេញលេញ ប៉ុន្តែអ្នកសារព័ត៌មាន មិនត្រូវប្រើប្រាស់សិទ្ធិទាំងនោះ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់សង្គម សណ្តាប់ធ្នាប់សាធារណៈរួមទាំងសន្តិសុខជាតិនោះទេ។

នៅក្នុងសារលិខិតអបអរសាទរ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ឆ្នាំ២០២៤ ក្រោមប្រធានបទ «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណអ្នកសារព័ត៌មានទាំងអស់ដែលបានជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្រ្តនាពេលថ្មីៗនេះ ដូចជា ព្រឹត្តិការណ៍នៃការសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោ និងការរួមចំណែកផ្សព្វផ្សាយដើម្បីបន្សាបព័ត៌មានព័ត៌មានក្លែងក្លាយទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA រួមទាំងការផ្សព្វផ្សាយពីព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលទទួលបានជោគជ័យដ៏ធំធេងនាពេលកន្លងមកនេះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មានផងដែរ៕

 

]]>
https://pressocm.gov.kh/archives/105757/feed 0
ឯកឧត្តម គឹម ចាន់សំណាង ដឹកនាំបើកវេទិកាសាធារណៈនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ! https://pressocm.gov.kh/archives/105745 https://pressocm.gov.kh/archives/105745#respond Fri, 20 Dec 2024 04:46:59 +0000 https://pressocm.gov.kh/?p=105745 នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម ចាន់សំណាង អនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំផាត់សណ្ដាយ លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំផាត់សណ្តាយ រួមជាមួយលោក លោកស្រី ជាអនុប្រធាន និងជាសមាជិកក្រុមការងារ បានដឹកនាំក្រុមការងារបើកវេទិកាសាធារណៈនៅមូលដ្ឋានឃុំផាត់សណ្ដាយ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ២៥០នាក់។

នាឱកាសនោះ ឯកឧត្តម គឹម ចាន់សំណាង បានគូសបញ្ជាក់ថា នេះជាការបើកវេទិកាសាធារណៈលើកទី១ ហើយក្នុងអាណត្តិទី៧ នៅមូលដ្ឋានឃុំផាត់សណ្តាយនេះ ដើម្បីបង្កឱកាសឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានបានសម្ដែងមតិ លើកឡើងពីការវិវត្តនានានៅមូលដ្ឋាន បញ្ហាប្រឈម ទុក្ខកង្វល់ និងអាចលើកឡើងជាសំណូមពរនានាពាក់ព័ន្ធនឹងជីវភាពរស់នៅផ្ទាល់ជូនទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីរកការដោះស្រាយសមស្រប។ ឯកឧត្តមក៏បានឆ្លៀតផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយផងដែរ។

ប្រជាពលរដ្ឋដែលចូលរួមវេទិកាបានលើកឡើងនូវក្ដីកង្វល់និងសំណូមពរមួយចំនួនពាក់ព័ន្ធនឹងរបរនេសាទរបស់ពួកគាត់ ដូចជា÷ ទិន្នផលត្រីថយចុះ កន្លែងនេសាទតូចចង្អៀត តំបន់ខ្លះដែលធ្លាប់នេសាទបានត្រូវបានដាក់ចូលជាតំបន់កដប (Bottle Neck) ជាកន្លែងអភិរក្ស កន្លែងខ្លះមានមន្ត្រីខិលខូចខ្លះទៅជំរិតទារប្រាក់ច្រេីន និងមានអាជ្ញាធរចុះបំផ្លាញឧបករណ៍នេសាទរបស់ពួកគាត់ជាច្រេីនករណី។ បន្ថែមពីលើនេះ បង្គោលព្រំប្រទល់ខេត្តកំពង់ឆ្នាំង បានរំកិលចូលមកទឹកដីខេត្តកំពង់ធំយ៉ាងជ្រៅ ជាហេតុបង្កឱ្យមានការហាមឃាត់មិនឱ្យពួកគាត់អាចចូលទៅនេសាទនៅកន្លែងដែលពួកគាត់ធ្លាប់អាស្រ័យផលពីមុន។ ឯបញ្ហាក្មេងទំនើង ចោរលួច និងការប្រេីប្រាស់គ្រឿងញៀន ក៏កើតមានច្រេីនករណីដែរ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានទទូចឱ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីជលផល ដោយដាក់មានបញ្ចូលឧបករណ៍នេសាទមួយចំនួនរបស់ពួកគាត់ ហើយសូមឱ្យឆាប់ដាក់ឱ្យអនុវត្តផងដែរ។

ឆ្លើយតបនឹងក្ដីកង្វល់និងសំណូមពរទាំងនេះ ឯកឧត្តម គឹម ចាន់សំណាង ប្រធានក្រុមការងារថ្នាក់ជាតិ ក៏បានស្នើឱ្យប្រធានក្រុមប្រឹក្សាឃុំ និងស្ថាប័ន្ធពាក់ព័ន្ធជួយពិនិត្យ និងរកមុខសញ្ញាប្រេីប្រាស់ និងជួញដូរគ្រឿងញៀន យកមកចាត់ការទៅតាមនិតិវិធីច្បាប់។ ចំណែករឿងមន្រ្តីខិលខូចជំរិតទាមទារប្រាក់ពីប្រជាពលរដ្ឋប្រកបរបរនេសាទ និងបញ្ហាស្នេីសុំដីនៅលេីគោក ឯកឧត្តមប្រធាន និងក្រុមការងារនឹងចងក្រងជារបាយការណ៍បញ្ជូនទៅថ្នាក់ស្រុក ខេត្ត និងថ្នាក់ជាតិ ដេីម្បីសុំគោលការណ៍អនុវត្ត។

មុននឹងបញ្ចប់ ឯកឧត្តមប្រធាន ក៏បានស្នើឱ្យពលរដ្ឋចេះរួបរួមសាមគ្គីគ្នា ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា គោរពច្បាប់ និងសហការជាមួយអាជ្ញាធរដើម្បីធានាដល់ការអភិវឌ្ឍ និងសន្តិសុខនៅមូលដ្ឋានរបស់ខ្លួន។

អង្គវេទិកាសាធារណៈនេះបានបិទបញ្ចប់ទៅនៅព្រឹកម៉ោង ១១:៣០នាទី ថ្ងៃដដែល ក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយភាតរៈ និងភាពស្និទ្ធស្នាលជាទីបំផុត៕

  

]]>
https://pressocm.gov.kh/archives/105745/feed 0
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យអ្នកសារព័ត៌មានចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើការអនុវត្តច្បាប់ https://pressocm.gov.kh/archives/105714 https://pressocm.gov.kh/archives/105714#respond Thu, 19 Dec 2024 04:58:42 +0000 https://pressocm.gov.kh/?p=105714 នៅក្នុងសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យអ្នកសារព័ត៌មានចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយមដែលជ្រកក្រោមស្លាកសារព័ត៌មាន។

នៅក្នុងសារលិខិតដដែលនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពានក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែលមានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។

ទន្ទឺមនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានឱ្យផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញតិរបស់កម្ពុជាពាក់ព័ន្ធនឹងសិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ឱ្យកាន់តែទូលំទូលាយ សំដៅបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ដើម្បីជៀសវាងការប្រើប្រាស់សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មានមិនសមស្របធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ សណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ៕

 

]]>
https://pressocm.gov.kh/archives/105714/feed 0