Sam Ros – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh PRU Fri, 03 Apr 2020 06:43:01 +0000 km-KH hourly 1 https://wordpress.org/?v=6.7.1 https://pressocm.gov.kh/wp-content/uploads/2020/06/OCMLOGO-150x150.png Sam Ros – PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស https://pressocm.gov.kh 32 32 កម្ពុជាទទួលបរិក្ខាពេទ្យពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ មានតំលៃជាង១លានយ័ន https://pressocm.gov.kh/archives/65467 https://pressocm.gov.kh/archives/65467#respond Fri, 03 Apr 2020 06:30:20 +0000 http://pressocm.gov.kh/?p=65467 ភ្នំពេញ៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ  មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ បានប្រគល់ជំនួយឧបត្ថម្ភក្រោមលក្ខខណ្ឌអង្គការសង្គមស៊ីវិល សម្រាប់ការពារសុខភាពប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19)  ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ការផ្តល់ជំនួយឧបត្ថម្ភក្រោមលក្ខខណ្ឌអង្គការសង្គមស៊ីវិល សម្រាប់ការពារសុខភាពប្រឆាំងជំងឺកូវីដ-១៩ គឺបានផ្តល់ជូនដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា បរិក្ខាពេទ្យដែលជាអំណោយរបស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ រួមមាន ម៉ាស់ អាវការពារខ្លួន និងថ្នាំបុរាណចិន ដែលមានតម្លៃ១លាន ១សែន ៣ម៉ឺនយ័នមានសារសំខាន់ខ្លាំងចំពោះកម្ពុជា ខណៈពេលដែលយើងកំពុងត្រូវការសម្ភារៈបរិក្ខាពេទ្យទាំងនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ-១៩នេះ កាយវិការដ៏សប្បុរសនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ។ ក្នុងជំនួបជាមួយឯកឧត្តម វ៉ង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានរម្លឹកពីការបង្ហាញកាយវិការជាការគាំទ្រ និងជាសាមគ្គីភាពដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញនៅក្នុងការអញ្ជើញទៅបំពេញទៅទស្សនកិច្ចការងារនៅទីក្រុងប៉េកាំង ស្របពេលដែលប្រទេសចិនកំពុងប្រយុទ្ធយ៉ាងពេញទំហឹងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះបង្ហាញពីការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំកម្ពុជាជូនចំពោះថ្នាក់ដឹកនាំក៏ដូចជាជូនចំពោះប្រជាជនចិនទាំងមូលផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា “ក្នុងអំឡុងពេលនៃការផ្ទុះឡើង នៃជំងឺដ៏សាហាវនេះ នៅប្រទេសកម្ពុជាយើងក៏បានទទួលជំនួយជាច្រើនពីរដ្ឋាភិបាលចិន ក្រុមអ្នកជំនាញវិទ្យាសាស្ត្រចំនួន៧រូប ត្រូវបានបញ្ជូនពីតំបន់ស្វយ័តក្វាងស៊ី មកដល់ទីក្រុងភ្នំពេញកាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅនេះ រួមជាមួយនិងសម្ភារៈបរិក្ខាសម្រាប់ការពារនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលមានតម្លៃជាង ៣លានយ័ន។ កាលពីថ្ងៃទី០១ ខែមេសា កងទ័ពរំដោះប្រជាជនចិន ក៏បានបញ្ជូនបរិក្ខាពេទ្យទម្ងន់ជាងពីរតោនមកជូនកម្ពុជាសម្រាប់ការពារប្រឆាំងនឹងជំងឺកូវីដ-១៩ នេះដែរ។ ក្រុមហ៊ុនចិនមួយចំនួនក៏បានចូលរួមផ្តល់បរិក្ខាការពារដល់់ប្រជាជនយើងផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឯកឧត្តមបានទទួលព័ត៍មានថា អង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue Organization) ត្រៀមបញ្ជូនក្រុមគ្រូពេទ្យស័្មគ្រចំនួន ១៣រូប ដែលមានបទិសោធន៍យ៉ាងជ្រាលជ្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅចិន រួមជាមួយបរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺតម្លៃ ១លានយ័ន​(ជាង១៤ម៉ឺនដុល្លារអាមេរិក)ថែមទៀត ដែលគ្រោងធ្វើដំណើរតាមរថយន្តពីខេត្តយូណានចូលមកកម្ពុជាតាមច្រកខេត្តស្ទឹងត្រែង ក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយកម្ពុជាកំចាត់ជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណ១៥ថ្ងៃ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា នៅពេលនេះចិនក៏បានក្លាយជាប្រទេសឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងក្នុងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកផងដែរ ដែលបានផ្តល់ជំនួយដល់ប្រទេសជាង៨០ ។ ប្រទេសចិនច្បាស់ជាងើបឡើងវិញយ៉ាងរឹងមាំខ្លាំងក្លាចេញពីវិបត្តិនៃជំងឺរាតត្បាតនេះ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងក្លាដល់ជីវភាពរស់នៅនិងសកម្មភាពសេដ្ឋកិច្ចនៅជុំវិញពិភពលោក។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែអអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលតែងតែជាឈរជាមួយកម្ពុជាក្នុងគ្រាទុក្ខលំបាក និងបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសណ្ធាប់ទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមរបស់ប្រទេសកម្ពុជា។

ចំណែកឯកឧត្តម វ៉ង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ជំងឺកូវីដ-១៩ ជាប្រធានបទមួយដែលប្រទេសជាច្រើននៅលើពិភពលោកកំពុងតែយកចិត្តទុកដាក់ និងពួនដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ក្រោយពីប្រទេសចិនបានផ្ទុះឡើងនៅជំងឺកូវីដ-១៩ រដ្ឋាភិបាលចិនក៏បានចាត់វិធានការយ៉ាងតឹងតែងបំផុតដើម្បីមានទំនួលខុសត្រូវចំពោះសុខភាពរបស់ប្រជាជនចិន និងបានពន្យាការរីករាលដាលនៃវីរុសនេះនៅលើពិភពលោក បង្ហាញពីតម្លាភាពនិងបើកជំហរឥឡូវកាន់តែមានភាពល្អប្រសើរឡើងវិញ។ នៅប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ រដ្ឋាភិបាលចិនមានកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម វ៉ង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា  បានបញ្ជាក់ថា ប្រទេសចិនដឹងគុណនៅពេលដែលប្រទេសកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ដែលធ្វើជាមិត្តដែកថែប ចិនផ្តល់ការគាំទ្រទៅដល់ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាមួយប្រទេសកម្ពុជា។ រដ្ឋាភិបាល ក៏ដូចជាស្ថាប័នជាច្រើនបានជួយគាំទ្រជាសម្ភារៈជួយដល់កម្ពុជាប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩។ ឥឡូវរដ្ឋាភិបាល និងកងទ័ពចិនក៏បានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រជួយដល់កម្ពុជា។ ហើយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ នៃប្រទេសចិនក៏បានផ្តល់ការគាំទ្រជាសម្ភារៈ ស្មើនឹង ១លាន ១សែន ៣ម៉ឺនយ័ន ដើម្បីរួមចំណែកមួយផ្នែកដល់ការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ របស់កម្ពុជា។

ឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ថា នៅសប្តាហ៍ក្រោយខេត្តគ័ងស៊ីរបស់ប្រទេសចិននឹងបញ្ជូនយន្តហោះមួយដើម្បីដឹកជញ្ជូនសម្ភារៈមួយចំនួន យើងនឹងបន្តសម្របសម្រួលកម្លាំងគ្រប់មជ្ឈដ្ឋានដើម្បីផ្តល់ការគាំទ្រដល់កម្ពុជា ជាតម្រូវការចាំបាច់។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានលើកឡើងទៀតថា  បើសិនជាប្រទេសកម្ពុជាបន្តមានកូវវីដ-១៩ ចិននឹងបន្តគាំទ្រឱ្យអស់លទ្ធភាពដើម្បីជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជំនះជំងឺកូវីដ-១៩នេះ៕

 

 

]]>
https://pressocm.gov.kh/archives/65467/feed 0
ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ https://pressocm.gov.kh/archives/65279 https://pressocm.gov.kh/archives/65279#respond Wed, 01 Apr 2020 04:00:33 +0000 http://pressocm.gov.kh/?p=65279 ​​ពិធី​​ផ្ទេរនិងប្រកាសចូលកាន់ដំណែងរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

​ ឯកឧត្តមកិតិ្តបណ្ឌិត ពេជ្រ ប៊ុនធិន​​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានធ្វើរបាយការណ៍សង្ខេប​នូវសមិទ្ធផលការងារ​សំខាន់ៗ​នៃការអភិវឌ្ឍ​វិស័យ​មុខ​ងារ​សាធារណៈ​​កម្ពុជា ដែលក្រសួងមុខងារសាធារណៈអនុវត្តកន្លងមក ក្នុងនោះ បានរៀបចំឱ្យមានផែនការរយៈពេលវែង និងមធ្យមសម្រាប់អនុវត្តការងាររបស់ក្រសួង ដូចជាផែនការយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣ របស់ក្រសួង​មុខងារសាធារណៈ ផែនការយុទ្ធសាស្រ្តថវិកា និង​កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ​  បានកសាងអគាររដ្ឋបាលនៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តបានចំនួន១១មន្ទីរ សាងសង់អគារក្រសួងមុខងារសាធារណៈកម្ពស់ប្រាំជាន់និង អគារ សម្រាប់​សិក្សា​នៅ​សាលាភូមិន្ទរដ្ឋបាលកម្ពស់ប្រាំជាន់  ការកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមរយៈការរៀបចំរចនា   ​​​​  សម្ព័ន្ធថវិកា​កម្មវិធី ​និងការរៀបចំអង្គភាពថវិកាចំនួន២៩ ក្នុងនោះអាណាប័កផ្ទេរសិទ្ធិចំនួន២៦អង្គភាព បានបង្កើតក្រុមការងារនិងអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ​ព័ត៌មានវិទ្យា(FMIS)សាងសង់អគារទីស្តីការក្រសួងចំនួន០១ខ្នង កម្ពស់០៦ជាន់ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ដើម្បីបម្រើ​ដល់​ការងារ​គ្រប់គ្រង​មន្ត្រីរាជការ ការអភិវឌ្ឍវិស័យមុខងារសាធារណៈ ការកែ​ទម្រង់​ប្រព័ន្ធបៀវត្ស ការកែ​លម្អនិងពង្រឹងគុណភាពនៃការផ្តល់​សេវា​សាធារ​ណៈ ប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា ដូចជា ប្រព័ន្ធ​​​ព័ត៌មាន​មន្ត្រី​រាជការស៊ីវិល  ប្រព័ន្ធគ្រប់គ្រងមន្រ្តីជាប់កិច្ចសន្យា ប្រព័ន្ធគ្រប់គ្រងប្រាក់​ម៉ោងបន្ថែម​គ្រូ​បង្រៀន និងប្រព័ន្ធគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យា ក្នុងនោះបានរកឃើញប្រាក់បៀវត្សដែលបានបើកលើស មិនសមស្របតាមគោលការណ៍ ហើយ​តម្រូវឱ្យក្រសួង /ស្ថាប័នបង្វែរថវិកាចូលជាតិវិញ។ ក្រៅពីនេះបានធ្វើអធិការកិច្ច ដើម្បីត្រួតពិនិត្យលើការអនុវត្តលិខិតបទដ្ឋានគតិយុត្ត​ពាក់​ព័ន្ធ​​​នឹងវិស័យមុខងារសាធារណៈធ្វើសមាហរណកម្មក្របខណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់របស់មន្ត្រីរាជការ​ទៅក្នុង​ប្រព័ន្ធមុខងារសាធារណៈថ្មីចំនួន១៨៤.៦៨៧នាក់ នៅដើមឆ្នាំ២០១៥ ការបណ្តុះបណ្តាលជូនមន្រ្តី​រាជការ​ស៊ីវិល និង សិស្សមន្រ្តី មន្រ្តី​ជាន់ខ្ពស់ មន្រ្តីក្រមការ មន្រ្តីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីនិងថ្នាក់ដឹកនាំពីក្រសួងជំនាញ ជាពិសេសថ្នាក់ដឹកនាំជាស្រ្តី បានរៀបចំបៀវត្សប្រចាំខែអប្បបរមារបស់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានរៀបចំដំឡើង​ជា​បន្តបន្ទាប់ដល់ជាង ១លានរៀលក្នុងឆ្នាំ២០១៨បានរៀបចំដំឡើងបៀវត្សនិងប្រាក់ឧបត្ថម្ភផ្សេងៗជាបន្តបន្ទាប់ជូនមន្រ្តីរាជការស៊ីវិល​កងកម្លាំង​ប្រដាប់​អាវុធ មន្រ្តីរាជការក្នុងវិស័យតុលាការ មន្រ្តីអនុរក្សពន្ធ​នាគារ សមាជិក​ក្រុមប្រឹក្សា​រដ្ឋបាលថ្នាក់ក្រោមជាតិ​ សមាជិកភូមិ​ និងមន្រ្តីជាប់កិច្ច​សន្យា ជាពិសេស​ការ​បង្កើនតម្លៃឯកតានៃសន្ទស្សន៍​​បៀវត្ស​មូលដ្ឋាន និង ប្រាក់បំណាច់​មុខងារ  ការដំឡើងប្រាក់របបសន្តិសុខសង្គម ការបើកផ្ដល់បៀវត្សរៀងរាល់២​សប្ដាហ៍​ម្ដង តាមប្រព័ន្ធ​ធនាគារ​ជាដើម។ ​  ​ ​ ​                                                                                                ​  ​​          ឯកឧត្តម ជាប សត្ថារតន៍ អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អានព្រះរាជក្រឹត្យលេខ នស/រកត០៣២០/៤២១របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ស្តីពីការតែងតាំងឯកឧត្តម ព្រុំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈចាប់ពីពេលនេះតទៅ។

បន្ទាប់ពីឯកឧត្តម ព្រុំ សុខា ​រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលទើបនឹងតែងតាំងឡើងថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល និងបានប្តេជ្ញា​ជំរុញអនុវត្តឲ្យបានជោគជ័យនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យអាទិភាពទាំង៤ ជាពិសេសកំណែទម្រង់វិស័យសាធារណៈ ដោយប្រកាន់ខ្ជាប់នូវបាវចនា២ និងអភិក្រម៥ ដែលជាប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបាវចនា២ គឺកែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅ លើមូលដ្ឋានឯករាជ្យ និងអធិបតតេយ្យភាពជាតិ និងអភិក្រមទាំង៥ រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល ព្យាបាល និងវះកាត់។ ពង្រឹងបន្តការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការបណ្តុះបណ្តាលសមត្ថភាព វិជ្ជាជីវៈរបស់មន្ត្រីរាជការស៊ីវិល ដោយផ្អែកទៅលើគោលការណ៍គុណាធិបតេយ្យ រួមចំណែកកសាងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ។

នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា​ ថ្ងៃនេះ ឯកឧត្តមពិតជាមានសេចក្តីរីករាយ និងកិត្តិយសដ៏ឧត្តុង្គឧត្តម​ ដែលទទួលបានការចាត់តាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ     មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជាតំណាងដ៏ខ្ពង់ខ្ពស់ក្នុងពិធីចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។​ នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ​ បានថ្លែងអំណរគុណជាពិសេស និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ដែលបានធ្វើរបាយការណ៍យ៉ាងក្បោះក្បាយអំពីសមិទ្ធផលសម្រេចបានដែលបង្ហាញពីការអភិវឌ្ឍន៍រីកចម្រើនក្នុងវិស័យមុខងារសាធារណៈ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិបណ្ឌិតនាពេលកន្លងមក ជាពិសេសការធ្វើឲ្យមានការប្រែប្រួលជាវិជ្ជមានទៅលើការធ្វើសមាហរណកម្មក្របខ័ណ្ឌ ឋានន្តរសក្តិ និងថ្នាក់ ការដំឡើងប្រាក់បៀវត្ស ការបើកផ្តល់ទាន់ពេលវេលា និងក្នុងខែ ការ  បណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្ស​​ និងស្ថាប័ន និងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញគ្រប់ជាន់ថ្នាក់ដែលបានរួមចំណែកយ៉ាងសកម្ម និងប្រកបដោយសុខដុមនីយកម្មជាមួយឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍជាតិ ព្រមទាំងស្របតាមការវិវឌ្ឍជាអន្តរជាតិ ជាពិសេសគឺការខិតខំបំពេញការងារឲ្យទទួលបានលទ្ធផលល្អ ប្រសិទ្ធភាពខ្ពស់ បង្ហាញឲ្យឃើញពីការរីកចម្រើនក្នងវិស័យមុខងារសាធារណៈនៅកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះ  បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ដែលជាលទ្ធផលនៃនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យវិស័យមុខងារសាធារណៈ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ក្នុងការអភិវឌ្ឍកាន់តែល្អប្រសើរឡើង នៃវិស័យមុខងារសាធារណៈកម្ពុជា ក្នុងនាមរដ្ឋាភិបាល ឯកឧត្តមសង្កេតឃើញថា ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន និងថ្នាក់ដឹកនាំគ្រប់លំដាប់ឋានានុក្រមនៃក្រសួងមុខងារសាធារណៈ បានប្រែក្លាយមុខងារសាធារណៈកម្ពុជា ពីការធ្វើសមាហរណកម្មមន្ត្រីរាជការគ្រប់ភាគី ដែលជាផលប៉ះពាល់រយៈពេលយូរនៃការអនុវត្តយុទ្ធវិធីមួយក្នុងចំណោមយុទ្ធវិធីផ្សេងៗទៀតនៃនយោបាយ ឈ្នះ ឈ្នះ មកជាប្រព័ន្ធ មុខងារសាធារណៈតែមួយ ក្របកបដោយសមត្ថភាព សង្គតិភាព និងសុខដុមនីកម្ម។​ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ក្រោមសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុន ធិន បានរួមចំណែកធ្វើឲ្យការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបាននូវលទ្ធផលជាទីគាប់ប្រសើរ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកត់ត្រាជាស្នាដៃ និងសមិទ្ធិផលទាំងនេះ ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានផ្តល់នូវមគ្គុទេសដឹកនាំ និងមតិផ្តាំផ្ញើដល់​ ឯកឧត្តម ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដែលជាថ្នាក់ដឹកនាំក្រសួង​ និងមន្ត្រីរាជការ និងប្រធានមន្ទីររបស់ក្រសួងមុខងារសាធារណៈទាំងអស់​​ ដើម្បីយកទៅអនុវត្តការងារ ឲ្យកាន់តែទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕

 

]]>
https://pressocm.gov.kh/archives/65279/feed 0
សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) https://pressocm.gov.kh/archives/64714 https://pressocm.gov.kh/archives/64714#respond Wed, 18 Mar 2020 15:38:38 +0000 http://pressocm.gov.kh/?p=64714 https://pressocm.gov.kh/archives/64714/feed 0 ឯឧកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់ជ័យលាភីជូនកីឡាករ កីឡាការិនីនិងគ្រូបង្វឹក គ្រូជំនួយ ទទួលបានមេដាយពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន https://pressocm.gov.kh/archives/64387 https://pressocm.gov.kh/archives/64387#respond Tue, 10 Mar 2020 11:37:07 +0000 http://pressocm.gov.kh/?p=64387 រសៀល​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីឯឧកិត្តិនិតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនា​យក​​រដ្ឋមន្ត្រីប្រចាំការ ​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការគណៈ​រដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់​ប្រាក់​រង្វាន់ជ័យលាភីប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រាក់រង្វាន់របស់សម្ដេច សម្តេចអគ្គមហាសេនា​​បតីតេជោ ហ៊ុន សែន តេជោនាយករដ្ឋមន្រ្តីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹក គ្រូជំនួយ ក្រោយពីទទួលបានមេដាយពីការ​ប្រកួត​កីឡាស៊ីហ្គេម​លើក​ទី៣០ នៅប្រទេសហ្វីលីពីន ពីថ្ងៃទី​​៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។

          តាមរបាយការណ៍របស់ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន​និងកីឡា បានឲ្យដឹងថា ​កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បាន​រៀប​ចំគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យ​អប់រំកាយ និងកីឡា និងបានធ្វើកំណែទម្រង់ស៊ី​ជម្រៅ​ការងារអប់រំកាយ និងកីឡា  ដោយផ្តោតលើ៤ចំណុចគឺ .ការជួសជុលកែលម្អ   ​  និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា​​ .ការបណ្តុះបណ្តាលធនធានមនុស្ស .ការកែលម្អរចនាសម្ព័ន្ធការប្រកួត  .ការពង្រឹង និងផ្តល់ថវិកាគាំទ្រទៅសហព័ន្ធកីឡាជាតិ​ ដើម្បីពន្លឿនការអភិវឌ្ឍ​ឆ្ពោះទៅឆ្នាំ​  ២០​​២​៣ ​ ដើម្បីលើកកម្ពស់វិស័យកីឡាឆ្ពោះទៅដណ្តើម មេដាយ ក្នុងការប្រកួតកីឡា​ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ ​​ ឯកឧត្តម ពិត ចំណាន បញ្ចាក់ទៀតថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានសហការជាមួយសហព័ន្ធកីឡាជាតិ បណ្តុះបណ្តាលក្រុមកីឡាជម្រើសថ្នាល ដែលមកទល់ឆ្នាំ២០២០ មានចំនួន៣២ប្រភេទកីឡា មានកីឡាករចំនួន៥០៩នាក់ ក្នុងនោះស្រីចំនួន១០៦នាក់។ ក្រសួងអប់រំយុវជន​ និងកីឡា បានបញ្ជូនកីឡាករថ្នាលទៅចូលរួមប្រកួតកម្រិតតំបន់(ASEAN School Games and Youth Cham pionship)ដើម្បីទទួលបទពិសោធន៍ពីការប្រកួត និងវាស់ស្ទង់គុណផលកីឡាកម្រិតអន្តរជាតិក្នុងតំបន់។ ក្រៅពីនេះ ក្រសួងបានផ្តល់ឱកាសឱ្យសហព័ន្ធកីឡាជាតិ រៀបចំការប្រកួតជាលក្ខណៈអន្តរជាតិនៅក្នុងប្រទេស ដើម្បីសហព័ន្ធទទួលបានបទពិសោធន៍ចំណេះដឹងក្នុងការៀបចំការប្រកួតកម្រិតអន្តរជាតិ លើកទឹកចិត្តឱ្យមន្រ្តីកីឡារបស់សហព័ន្ធកីឡាជាតិ ដែលបានបណ្តុះបណ្តាលរួចឱ្យអនុវត្តការងារអន្តរជាតិ។     លទ្ធផលកំណែទម្រង់ខាងលើ បានធ្វើឱ្យវិស័យកីឡាមានការរីកចម្រើន  និង ដណ្តើមបានមេដាយកម្រិ​តពិភពលោក កម្រិតទ្វីប និងកម្រិតតំបន់ និងបានរួមចំណែកលើកកិតិ្តយសកម្ពុជា លើឆាកអន្តរជា​តិ ជាពិសេស​ការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន កម្ពុជាទទួលបានមេដាយសរុបចំនួ​ន ៤៦គ្រឿង ក្នុងនោះមេដាយមាសគ្រឿង មេដាយប្រាក់ គ្រឿង និងមេដាយសំរឹទ្ធិ ៣៦គ្រឿង ស្ថិតក្នុងចំណាត់ថ្នាក់ទី៨។                                                                                                ​ ​   ​​ ​ ​​  ​​​​   ​​​  ​​​​  ​​​ ​​  ​​​  ​​​​​​​​  មានមតិសំណេះសំណាលក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់ជ័យលាភីនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន​​ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍អបអរសាទរ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡា​​គ្រូបង្វឹក កីឡាករ កីឡាការិនី រាប់ចាប់តាំងពីការហាត់ហ្វឹកហ្វឺនរហូតដល់ទទួលបានជ័យលាភី ដែលជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា។ ថ្វីបើលទ្ធផលដែលយើងទទួលបាន ពីការប្រកួតកន្លងមក មិនទាន់ឆ្លើយតបនឹងសេចក្តីពេញចិត្តរបស់យើងគ្រប់ៗគ្នាក៏ដោយ ប៉ុន្តែការចូលរួមរបស់កីឡាករ កីឡាការិនី និងការគាំទ្ររបស់ប្រជាជនកម្ពុជា គ្រប់រូបនៅរាល់ព្រឹត្តិការណ៍ប្រកួតកន្លងមក បាននាំមកនូវបទពិសោធន៍ ចំណងមិត្តភាព ស្មារតីស្រឡាញ់ជាតិ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាឲ្យកាន់តែសំបូរបែប និងខ្លាំងក្លាឡើងថែមទៀត ជាពិសេស សមស្របនឹងពាក្យថា កីឡា ជាទូតមួយដ៏សំខាន់លើឆាកអន្តរជាតិ។ តាមរយៈលទ្ធផលទាំងនេះ ពិតជាបានបង្ហាញពីឆន្ទះមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យកីឡាកម្ពុជា ឱ្យបានស្មើមុខស្មើមាត់ ទាំងក្នុងស្រុកក្នុងតំបន់ និងអន្តរជាតិជាពិសេស ការទទួលជួបប្រតិភូកីឡាករ កីឡាការិនី មុនពេលចេញទៅប្រកួត និងការបង្កើតប្រាក់រង្វាន់ជូនជ័យលាភីទទួលបានមេដាយពីការប្រកួតផងដែរ។ ឯឧកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន មានប្រសាសន៍បន្តថា វិស័យកីឡា គឺជាសមាសភាគមួយដែលបង្ហាញអំពីការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេសមួយ ហើយក៏ជាសមាសភាគគាំទ្រមួយដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ការវិនិយោគលើវិស័យ កីឡា ក៏ជាមូលដ្ឋានគ្រឹះមួយ ដែលបានរួមចំណែកក្នុងកិច្ចការពារ និងអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងធានាបាននូវកំណើនសេដ្ឋកិច្ចមួយប្រកបដោយចីរភាព ដែលបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។ ដើម្បីឱ្យវិស័យកីឡាកម្ពុជារឹងមាំបាន និងមានចីរភាព ស្របតាមសភាពការណ៍បច្ចុប្បន្ន និងពេលអនាគត ជាពិសេសទិសដៅឆ្ពោះទៅរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ទាមទារឱ្យក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិនិងស្ថាប័នពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងរួមគ្នាថែមទៀត  ដើម្បីលើកកម្ពស់សមត្ថភាពរបស់កីឡាករ កីឡាការិនីរបស់យើង ឲ្យអស់លទ្ធភាព សមត្ថភាពនិងឆន្ទៈទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។    ឯឧកិត្តិនីតិកោសលបណ្ឌិត  បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួងអប់រំយុវជន និងកីឡាត្រូវបង្កើនការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកីឡា ប្រកបដោយគុណភាព​ជាពិសេសបញ្ជូន សិស្ស និស្សិតដែលមានឧបនិស្ស័យកីឡា ឱ្យសិក្សានៅកម្រិតបរិញ្ញាបត្រ  បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកអប់រំកាយ និងកីឡា ព្រមទាំងបញ្ជូនមន្ត្រីជំនាញកីឡាទៅសិក្សា ហាត់ហ្វឹកហ្វឺន និងដកបទពិសោធនៅបណ្តាប្រទេសជាមិត្ត។ ទន្ទឹមនិងនេះត្រូវយកចិត្តទុកដាក់ជួសជុលកែលម្អទីលានកីឡា​ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តកីឡា បំពាក់ឧបករណ៍និងសម្ភារៈកីឡានៅតាមគ្រឹះស្ថានសិក្សា នៅពហុកីឡាដ្ឋានជាតិ នៅតាមកីឡាដ្ឋាន នៅតាមខេត្តដើម្បីបង្កលក្ខណៈនិង ផ្តល់ឱកាសដល់យុវជន កីឡាកររបស់យើង មានលទ្ធភាពទទួល បាន ការហាត់ហ្វឹកហ្វឺន អប់រំកាយ និងលេងកីឡា ព្រមទាំងរួមចំណែកកាត់បន្ថយភាពអសកម្មនៅក្នុងសង្គម។

​    ​​​  ​​​    នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ឯឧកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនា​យក​​រដ្ឋមន្ត្រីប្រចាំការ ​តំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល​ចំនួន១.៨២២.៨០០.០០០លានរៀល(មួយពាន់ប្រាំបីរយម្ភៃពីរយពាន់លានរៀល)និងប្រាក់រង្វាន់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី​​ ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន២១ម៉ឺន៦ពាន់៣០០ដុល្លាអាមេរិក ជូនដល់ជ័យលាភីមេដាយមាសចំនួន មេដាយប្រាក់ចំនួន មេដាយសំរិទ្ធចំនួន៣៦ និងគ្រូបង្វឹក គ្រូជំនួយសរុប៧២នាក់ ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ ចំនួន២២​នាក់​ កីឡាករ និងកីឡាការិនី សរុបចំនួន៥០នាក់ ដែលមានប្រភេទកីឡា ចំនួន១០ប្រភេទ  ទី១.កីឡាល្បុក្កតោ ទី២.ប៉េតង់  ទី៣.តេក្វាន់ដូ WT  ទី៤.ជឺជីតស៊ូ  ទី៥.សីដក់  ទី៦.ប្រដាល់គុនខ្មែរ ទី៧.ឃិកប៊ុកស៊ីង ទី៨.ប្រដាល់សកល ទី៩.សូហ្វតិន្និស និងទី១០.កីឡាចំបាប់ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩៕

      

]]>
https://pressocm.gov.kh/archives/64387/feed 0
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលសិលា ហៅវត្តអង្គគោល ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ https://pressocm.gov.kh/archives/64214 https://pressocm.gov.kh/archives/64214#respond Sat, 07 Mar 2020 10:19:52 +0000 http://pressocm.gov.kh/?p=64214        ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលសិលាហៅវត្តអង្គគោល ស្ថិតនៅក្នុងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានប្រារព្វធ្វើនៅព្រឹកថ្ងៃសៅរ៍១៤កើត ខែផល្កុន​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ​ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិ​កោសលបណ្ឌិត ប៊ិន ឈិន  ឧបនាយករដ្ឋមន្ត្រីប្រចាំការ  រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា​​សេនាបតី​តេជោហ៊ុន ​សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

     តាមរបាយការណ៍របស់ឯកឧត្តម​​ អ៊ូច ភា  អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានឲ្យដឹងថា សមិទ្ធផលថ្មីដែលរៀបចំពិធីបុណ្យឆ្លងនៅពេលនេះ បានចាប់ផ្តើមដំណើរការកសាងនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៨  និងបានសាងសង់រួចរាល់នៅដើមខែ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅដោយចំណាយថវិកាជួសជុលព្រះវិហារ កសាងក្លោងទ្វារ និងសមិទ្ធផលសាងសង់ថ្មី រួមមាន ដងទុងចំនួនពីរ បង្គោលភ្លើងក្នុងវត្ត ចាក់បេតុងក្នុងបរិវេណវត្ត និងកសាងបន្ទប់ទឹក គិតជាថវិកាចំណាយទឹកប្រាក់អស់ជាង៦៣០លានរៀល។​  ថវិកាទាំងអស់នេះ កើតចេញពីការរួមវិភាគទានរបស់ ព្រះសង្ឃ សប្បុរសជន និងពុទ្ធបរិស័ទ្ធជិតឆ្ងាយចំណុះជើងវត្តមង្គលសិលា ដែលដឹកនាំកសាងដោយព្រះមង្គលស្ថេរ កេង សុផល ព្រះរាជាគណៈថ្នាក់កិត្តិយស គង់នៅវត្តមុន្នីសុវណ្ណហៅវត្តចំពុះក្អែក រាជធានីភ្នំពេញ។   ​  ​  ​   ​ ​​ ​​   ​​  ​                                                                                                        ​​​​​​ ​​​    ​​​​​​​     ​        មានមតិសំណេះសំណាល ក្នុងពិធីឆ្លងសម្ពោធសមិទ្ធផលនានា និងបញ្ចុះខណ្ឌសីមាព្រះវិហារវត្តមង្គលសិលា ឯកឧត្តមកិត្តិ​នីតិ​កោសលបណ្ឌិត ប៊ិន ឈិន បានពាំនាំ​នូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យសព្វសាធុការ  មហាប្រសើរបស់សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា  ប្រគេន-ជូន ចំពោះសម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងពេលនេះ។  តាមរយៈកម្លាំងមហាសាមគ្គីធម៍ជាធ្លុងមួយ និងទឹកចិត្តដ៍ថ្លៃថ្លារបស់ព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ជាពុទ្ធបរិស័ទ ដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរ រីកចម្រើនសមស្របទៅតាមស្ថានភាពសង្គមជាតិយើង ជាពិសេសបានស្ដែងឲ្យឃើញនូវការសាមគ្គីដ៏ល្អប្រពៃ ផុសចេញពីសន្តានចិត្តរបស់ពុទ្ធសាសនិក ព្រះសង្ឃនៅតាមទីវត្តអារាម លោកយាយ លោកតា ដែលតែងតែមានសទ្ធាជ្រះថ្លាបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បូជាចំពោះព្រះរតនត្រ័យ និងជួយអប់រំកូនចៅឲ្យប្រតិបត្តិតែអំពើជាកុសល ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស លើកកំពស់សីលធម៍ ចរិយាធម៍ សេចក្ដីថ្លៃថ្នូរក្នុងសង្គម និងការបណ្ដុះព្រលឹងជាតិ។ ឯឧកិត្ដិនីតិកោសលបណ្ឌិត ប៊ិន ឈិន មានប្រសាសន៍ថា ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងរយៈរយៈពេលពីរទស្សវត្យកន្លងមកនេះ  កម្ពុជាទទួលបានភាពរីកចំរើន និងការអភិវឌ្ឍគួរជាទីមោទនៈ​ ដោយក្នុងនោះ យើងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧%ជាប់គ្នា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលសម្រេចបានសេដ្ឋកិច្ចលំដាប់ខ្ពស់មួយនៅក្នុងតំបន់អាស៊ី និងទទួលបានការវិនិយោគសំខាន់ៗជាច្រើន ហើយបានបង្កើតការងារបានកាន់តែច្រើនជូនប្រជាពលរដ្ឋពិសេសសម្រាប់ស្រទាប់យុវជន។ ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានាក្នុងប្រទេស ដូចជា ផ្លូវថ្នល់ កំពង់ផែ ស្ពាន និងប្រព័ន្ធធារាសាស្ត្រ សំណង៉វារីអគ្គីសនី ផ្លូវដែក និងសំណង់តូចធំនានា ត្រូវបានស្តារឡើងវិញ និងសាងសង់ បន្តបន្ទាប់ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងបានចូលរួមលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគោលនយោបាយសេដ្ឋកិច្ច ហ៊ុន សែន ណូមិក របស់សម្តេចតេជោ បានធ្វើឲ្យកម្ពុជាប្តូរពីប្រទេសក្រីក្រ មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងអភិវឌ្ឍឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត  បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន បំរើប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ សំដៅធ្វើយ៉ាងណាធានាភាពសុខសាន្តជូនប្រជាពលរដ្ឋដោយអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារបន្ថែមទៀត លើការងារដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋ ពិសេសចូលរួមអនុវត្តនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការចាត់វិធានការរក្សាទឹកទុកក្នុងកំឡុងខែមេសា និងឧសភា ឆ្នាំ២០២០នេះ ដើម្បីជៀសឲ្យផុតពីបាតុភូតអេលនីញ៉ូ ដែលជាបាតុភូតធម្មជាតិធ្វើឲ្យអាកាសធាតុក្ដៅខ្លាំងហួតហែង ខុសពីធម្មតា និងធ្វើឲ្យតំបន់មួយចំនួនទទួលរងនូវការខ្វះទឹកប្រើប្រាស់ទៀតផង។ ​  ​  ​​  ​                          នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានអញ្ជើញបំពាក់មេដាយ ប្រគេនដល់ព្រះមង្គលស្ថេរ កេង សុផល ប្រគេនជូនចៅអធិការវត្ត សប្បុរសជន និងពុទ្ធបរិស័ទ្ធ ដែលមានស្នាដៃ ក្នុងការរួមចំណែកកសាងនូវសមិទ្ធផលនានា នៅក្នុងវត្តមង្គលសិលា រូមនិងសមិទ្ធិផលសង្គមជាតិជាច្រើនទៀត នាពេលកន្លងមក ក្នុងនោះមាន គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា​ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន៨រូប​​​​ គ្រឿងឥស្សរិយយស​មុនីសារាភ័ណ្ឌ​ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២រូប​​​  គ្រៀងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន៧រូប និងគ្រឿងឥស្សរិយយសថ្នា្កក់ធិបឌិនចំនួន១០រូប និង បាននាំយកអំណោយរបស់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគេន និងចែកជូន ក្នុងនោះប្រគេនបច្ច័យដល់វត្តមង្កលសិលា ចំនួន២០   លានរៀល តម្កល់ទុកសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត ព្រះសង្ឃគង់នៅលើវេទិកាចំនួន៧អង្គ និង ព្រះសង្ឃគង់នៅព្រះវិហារចំនួន៩ អង្គ ក្នុងមួយអង្គៗទ័យវត្ថុ១ និងបច្ច័យ១០  ម៉ឺនរៀល រោងទិសទាំង៨ជុំវិញព្រះវិហារ ក្នុង១ទិសបច្ច័យ ៣០​   ម៉ឺនរៀល ទិសឥណ្ឌកិលបច្ច័យ៥០   ម៉ឺនរៀល តាជីយាយជីចំនួន ១០០ ​​  នាក់ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា ១ ម៉ឺនរៀល លោកគ្រូអ្នកគ្រូចំនួន១១៦នាក់ក្នុងម្នាក់ៗថវិកាចំនួន៣ម៉ឺនរៀល សិស្សានុសិស្សចំនួន៩៩៥នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា៥ពាន់រៀល យុវជនកាកបាទក្រហមកម្ពុជាចំនួន៥០  យុវជនកាយរឹទ្ធចំនួន៥០ ​នាក់ សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៥០ សរុបចំនួន១៥០នាក់  នាក់ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល ក្រុមគ្រូពេទ្យចំនួន៦នាក់ក្នុងម្នាក់ៗថវិកា៣ម៉ឺនរៀល និងបានអញ្ជើញ​កាត់ខ្សែបូរ និងបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងសមិទ្ធផលនានា វត្តមង្គលសិលា ស្ថិតនៅក្នុងភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ  ចាប់ពីពេលនេះតទៅ៕

   

]]> https://pressocm.gov.kh/archives/64214/feed 0 ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាស្ត្រី ក្នុងឱកាសទិវា អន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី https://pressocm.gov.kh/archives/64137 https://pressocm.gov.kh/archives/64137#respond Thu, 05 Mar 2020 06:22:25 +0000 http://pressocm.gov.kh/?p=64137 https://pressocm.gov.kh/archives/64137/feed 0 ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាស្ត្រី ក្នុងឱកាសទិវា អន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី https://pressocm.gov.kh/archives/64123 https://pressocm.gov.kh/archives/64123#respond Thu, 05 Mar 2020 02:04:25 +0000 http://pressocm.gov.kh/?p=64123 ​ ពិធីសំណេះសំណាលជាមួយស្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ បានប្រារព្ធឡើងនៅព្រឹកថ្ងៃពុធ១១កើត ខែផល្គុន ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព​​ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយក​​រដ្ឋ​មន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

     ​​    លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានរាយការណ៍ថា ឆ្នាំនេះក្រសួងកិច្ចការនារី  បានជ្រើសយកប្រធានបទ​« មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ » ប្រធានបទនេះ មានគោលបំណងបន្តរំលេចពីតម្លៃ ដែលមិន​អាចកាត់ថ្លៃបាន នៃសន្តិភាព និងអរគុណសន្តិភាព។ ការពិតសុខសន្តិភាពមានតម្លៃណាស់សម្រាប់មនុស្សជាតិ និងបំណងប្រាថ្នារបស់មនុស្សគ្រប់រូប គ្រប់វ័យ​ ពីព្រោះថាបើមានសុខសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ។ យោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពីភពលោក ឆ្នាំ២០២០ បានបង្ហាញថា ការគម្លាតយេនឌ័រក្នុងប្រទេសកម្ពុជាបានថយចុះពីចំណាត់ថ្នាក់ទី១១២ ក្នុងឆ្នាំ២០១៦ ​​មកត្រឹមចំណាត់ថ្នាក់ទី៨៩ នៅឆ្នាំ២០២០ ក្នុងចំណោប្រទេសចំនួន១៥៣ ដោយមូលហេតុចំបងពីរ ទី១ ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច ទី២ ​ការលើកកម្ពស់សុខភាពស្ត្រី និងក្មេងស្រី។

លោកលោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី​ បានអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី ព្រះវរ​រាជ​មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដោយអត្ថ័យនៃព្រះរាជសារបានគូស​បញ្ជាក់ ពីការរំលឹកខួបស្តីការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឲ្យមានការលើកកម្ពស់សមភាពយេនឌ័រ ដែលជាយុទ្ធសាស្ត្រគន្លឹះមួយផ្តល់ឱកាសដល់ស្ត្រី និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស​ និងស្ត្រី ដែលផ្តើមចេញពីស្ត្រីជាថ្នាក់ដឹកនាំមួយចំនួននៃប្រទេសមានឧស្សាហកម្មជឿនលឿនក្នុងសកលលោកជាង១០០ឆ្នាំកន្លងមក រហូតបានការទទួលស្គាល់ពីអង្គការសហប្រជាជាតិមកដល់បច្ចុប្បន្ននេះ។

លោកជំទាវ  មាសសាឯម ដានី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានរាយការណ៍ថា កន្លងមកក្រុមការងារបញ្ជ្រាបយេនឌ័ទីស្តីការគណៈរដ្ឋមន្រ្តី សហការជាមួយក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានរៀបចំសិក្ខាសាលាផ្សព្ធផ្សាយអំពីយេនឌ័រភាពជាអ្នកដឹកនាំ និងអនុសញ្ញា ស៊ី-ដ ជូនថ្នាក់ដឹកនាំ បានចំនួន ៤វគ្គ ជូនថ្នាក់នាយកដ្ឋានបានចំនួន ៣វគ្គ និងជូនថ្នាក់ការិយាល័យបានចំនួន១វគ្គ មានអ្នកចូលរួមសរុប ៣៦៤នាក់។

​ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន​ មានប្រសាសន៍ថា សូមចូលរួមគាំទ្រអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបន្តអនុវត្តអនុសាសន៍១១ចំណុចក្នុងឆ្នាំ២០១៩ និងសេចក្តីសម្រេចថ្មីៗ ដែលមានក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០២០ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នាថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០កន្លកមកនេះ​​ និងចូលរួមគាំទ្រលើប្រធានបទ«មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ»សម្រាប់ទិវា៨មិនាឆ្នាំ២០២០នេះ ដែលមានគោលបំណងដើម្បីរំលឹកពីការតស៊ូរបស់នារី​​ នៅទូទាំងសកលលោកក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពគ្នារវាងបុរស និងស្ត្រី ព្រមទាំងពិនិត្យមើលសមិទ្ធផលនានា ដែលសម្រេចបានរយៈពេល២៥ឆ្នាំក្រោយសន្និសីទពិភពលោក ស្តីពីស្ត្រីលើកទី៤ ឆ្នាំ១៩៩៥ នៅទីក្រុងប៉េកាំង ដែលផែនការនេះ បានផ្តោតជាចម្បងលើអាទិភាពចំនួន១២ មានមូលដ្ឋានលើការលើកកម្ពស់សិទ្ធិស្ត្រីក្មុងវិស័យសេដ្ឋកិច្ច សង្គម នយោបាយ ការអប់រំ សុខភាព កិច្ចការផ្លូវច្បាប់ បរិស្ថាន និងការចូលរួមធ្វើសេចក្តីសម្រេច។    ​ ​ ​​​ ​  ​​  ​​​  ​​​  ​​​​​  ​​   ​  ​​​  ​    ​​   ​  ​​ ​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ​មានប្រសាសន៍បន្ថែមថា ប្រធានបទនេះ សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងពង្រីកភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដែលជាកម្លាំងចលករគន្លឹះមួយ ចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសចូលរួមក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានធ្ធើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ កិត្តិយស កិត្តិនាម នៅលើពិភពលោក។ ដើម្បីចូលរួមចំណែកអនុវត្តអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានផ្តល់ការណែនាំឲ្យគ្រប់ក្រសួងស្ថាប័នទាំងអស់យកចិត្តទុកដាក់ក្នុងការបង្កើនចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រី ចូលរួមបំរើការងារក្នុងវិស័យមុខងារសាធារណៈ ដោយកំណត់ពី ២០%ទៅ៥០% ក៍ដូចជាការចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងការអនុវត្តគោលនយោបាយគាំពារសង្គម ទីស្តីការគណៈរដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០១៧-២០២០ និងអនុសាសន៍១២ចំណុច សម្រាប់ចូលរួមជួយដល់មន្ត្រីរាជការជាស្ត្រី សម្រាប់ឆ្នាំ២០១៩នេះ ទីស្តីការគណៈរដ្ឋមន្ត្រី មានមន្ត្រីរាជការ  ចំនួនសរុប ១ ៤៧០នាក់ ក្នុងនោះស្រីចំនួន ៣៦៦នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន ១២១នាក់។ ជាការពិតណាស់ការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម គឺជាការងារអាទិភាពមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងសង្គមកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ២០១៩កន្លងទៅទីស្តីការគណៈរដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័របរស់រាជរដ្ឋាភិបាល ដូចជាការផ្តល់ឱកាសដល់  មន្ត្រីរាជការជាស្ត្រី​តាមរយៈប្រលងជ្រើសរើសមន្ត្រីរាជការថ្មី ការដំឡើងឋានៈ តួនាទី ​ការកសាងសមត្ថភាព ​និងការចូលរួម         បណ្តុះបណ្តាលទាំងនៅក្នុង និងក្រៅប្រទេស។ ឯឧកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន បានសំណូមពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាព  អគ្គនាយកដ្ឋាន នាយកដ្ឋានទាំងអស់ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី បន្តកិច្ចសហការល្អ និងចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រឆ្នាំ២០១៧-២០២០ របស់ទីស្តីការគណ់រដ្ឋមន្ត្រី និងអនុសាសន៍១២ចំណុចដែលបានដាក់ចេញនៅក្នុងឆ្នាំ២០១៨ ដើម្បីចូលរួមការលើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គម​ ដើម្បីអភិវឌ្ឍធនធានមនុស្សឲ្យមានប្រសិទ្ធភាព និងទទួលជោគជ័យ។

នៅក្នុងពិធីសំណេះសំណាលជាមួយស្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១០៩ ឆ្នាំ២០២០ ជាការលើកទឹកចិត្តចំពោះស្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ឯឧកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បាន​ឧបត្ថម្ភថវិកាដល់នារីចំនួន ៣៦៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន១៥ម៉ឺនរៀល និងបាន​អញ្ជើញ​ប្រគល់បាច់ផ្កាជានិមិត្តរូបជូនដល់តំណាងនារីក្រសួងកិច្ចការនារី  និងតំណាងនារី គ្រប់អគ្គនាយកដ្ឋានទាំង៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនាឱកាសនោះផងដែរ៕

   

]]>
https://pressocm.gov.kh/archives/64123/feed 0
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីបើកសន្និបាត បូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារឆ្នាំ២០២០ https://pressocm.gov.kh/archives/63507 https://pressocm.gov.kh/archives/63507#respond Mon, 17 Feb 2020 12:34:25 +0000 http://pressocm.gov.kh/?p=63507 សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៩ និងទិសដៅអនុវត្ត​ការ​ងារ​ឆ្នាំ២០២០ បានប្រារព្វបើកនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនា​យក​​រដ្ឋ​មន្ត្រីប្រចាំការ  ​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការគណៈ​រដ្ឋមន្ត្រី  តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

]]>
https://pressocm.gov.kh/archives/63507/feed 0
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីបើកសន្និបាត បូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារឆ្នាំ២០២០ https://pressocm.gov.kh/archives/63495 https://pressocm.gov.kh/archives/63495#respond Mon, 17 Feb 2020 07:15:35 +0000 http://pressocm.gov.kh/?p=63495 សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៩ និងទិសដៅអនុវត្ត​ការ​ងារ​ឆ្នាំ២០២០ បានប្រារព្វបើកនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនា​យក​​រដ្ឋ​មន្ត្រីប្រចាំការ  ​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការគណៈ​រដ្ឋមន្ត្រី  តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

តាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យ​ដឹង​ថា តាមកម្មិវធីដែលបានគ្រោងទុក សន្និបាតនឹងដំណើរការទៅរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០ ដោយមានការចូលរួមពីមន្ត្រីរាជការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្នាក់ដឹកនាំតាម​ការិ យាល័យ​ ទាំងនៅរដ្ឋបាលថ្នាក់កណ្តាល និងរាជធានី ខេត្ត ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បណ្តាអង្គការសមាគម  ដៃគូអភិវឌ្ឍជាតិ អន្តរជាតិ​ រួមទាំងវិស័យឯកជនមួយចំនួន។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា អង្គសន្និ​បាតនៅពេលនេះ គឺជាវេទិកាជួបជុំដ៏សំខាន់មួយដែលផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាបានត្រង់ត្រាប់​ស្តាប់នូវអនុសា​សន៍ ណែនាំដ៏ថ្លៃថ្លារបស់ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីប្រចាំការ សម្រាប់ធ្វើជាមាគ៌ាតម្រង់ទិសក្នុងការអនុវត្តភារកិច្ចនៅ​រយៈពេល​ខាង​​មុខ​លើគ្រប់ផ្នែកនៃវិស័យឧស្សាហកម្ម ជាពិសេសការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥   -២០២៥ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៦នៃរដ្ឋសភា ។   ​                                  ​​​​​  ​   ​​    ​ ​​  ​ ​ ថ្លែងបើកសន្និបាត បូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម និង​សិប្បកម្ម ឆ្នាំ២០១៩ និងទិសដៅអនុវត្ត​ការ​ងារ​ឆ្នាំ២០២០ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ជាមួយនឹងក្តីនឹករលឹកពី​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការកោតសរ សើរ និងវាយតម្លៃ​ខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងឧស្សាហកម្ម និងសិប្បកម្ម គ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែកពាក់ព័ន្ធដ៍ទៃទៀត ដែលបានចូលរួមបំពេញភារកិច្ច ការតព្ធកិច្ចតាមមុខសញ្ញារៀងៗខ្លួន ធ្វើឲ្យរាជរដ្ឋាភិបាលកាន់តែពង្រឹងបានឧត្តមភាព និងសម្រេចជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងបន្តសម្រេចបាននូវសូចនាករសំខាន់ៗ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤​​ ក្នុងអាណត្តិទី៦នេះ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន មានប្រសាសន៍បន្តថា ក្រោមម្លប់សន្តិភាព ដែលបានកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមាគ៌ាដ៏ត្រឹមត្រូវ ប្រាកដនិយម របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ប្រទេសជាតិរបស់យើងក្នុងរយៈពេល ២០ចុងក្រោយនេះ សម្រេចបាននូវសមិទ្ធផលជាច្រើនឥតគណនា ជាមួយនឹងការថែរក្សាបាននូវឯកភាពជាតិ, ស្ថិរភាពនយោបាយ, ស្ថិរភាពសង្គម ព្រមទំាងការពារបាននូវបូរណភាពទឹកដី និងអធិបតេយ្យជាតិយ៉ាងរឹងមាំ។ នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ បានគូសបញ្ជាក់ច្បាស់ពីចក្ខុវិស័យ  និងគោលដៅជាយុទ្ធសាស្ត្រជាក់លាក់របស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យគ្រប់ផ្នែក គ្រប់ថ្នាក់ យកចិត្តទុកដាក់លើបញ្ហាគន្លឹះទាំងនេះដោយមធ្យ័ត មានដូចជា៖ (១)ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយចីរភាព និងធន់នឹងវិបត្តិ (២)បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនប្រជាជនកម្ពុជា ពិសេស សម្រាប់ស្រទាប់យុវជន(៣)សម្រេចឱ្យបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឱ្យស្ថិតនៅក្នុងអត្រាទាបជាង ១០% និង(៤)បន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋ, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃសេវាសាធារណៈ សំដៅបម្រើប្រជាជនឱ្យបានកាត់តែប្រសើរឡើង ក៏ដូចជា  លើកកម្ពស់បរិយាកាសធុរកិច្ច និងបរិស្ថានអំណោយផលសម្រាប់ការវិនិ យោគ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត មានប្រសាសន៍លើកឡើងថា  វិស័យឧស្សាហកម្មគឺជាកម្លាំងចលករមួយដែលមិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងភាពធន់។ ការអភិវឌ្ឍវិស័យនេះ គឺជាឧបករណ៍នយោបាយប្រកបដោយប្រសិទ្ធភាព សម្រាប់ការតភ្ជាប់រវាងវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលជា«ឃ្នាស់» ជំរុញកំណើន និងបង្កើតការងារបន្ថែមក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម, ព្រមទាំងរួមចំណែករំដោះអតិរេកពលកម្មពីវិស័យ កសិ កម្ម ដែលធ្វើឱ្យផលិតភាពសរុបកើនឡើង និងមានចំណូលខ្ពស់ជាងមុន។  វិស័យឧស្សាហកម្ម បានរួមចំណែកដ៏សំខាន់ក្នុងការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់ផលិតភាព, តាមរយៈការវិនិយោគ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗរួមទាំងការបង្កើតការងារក្នុងវិស័យគាំទ្រដទៃទៀត នៅក្នុងគ្រប់ខ្សែចង្វាក់តម្លៃ ចាប់តាំងពីការផលិត និងការផ្គត់ផ្គង់វត្ថុធាតុដើម, សេវាកម្មដឹកជញ្ជូន និងឡូជីស្ទីក, វិស័យហិរញ្ញវត្ថុ និងបណ្តុះបណ្តាលជំនាញជាដើម។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបន្តកិច្ចសហការគ្នាជាកម្លាំងរួម ជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង, ការលើកកម្ពស់ផលិតភាព និងការលើកស្ទួយផលិតកម្មក្នុងស្រុក។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានតាំងចិត្តយ៉ាងមុតមាំ ក្នុងការបន្តអនុវត្តគោលនយោបាយលើក ទឹកចិត្តដល់កម្មករ និយោជិត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតមន្ត្រីរាជការ និងយោធិន តាមរយៈការគិតគូរដល់ការដំឡើងប្រាក់បៀវត្ស ប្រាក់សោធននិវត្តន៍ និងប្រាក់ឈ្នួលអប្បបរមា។ ជាក់ស្តែង ប្រាក់ឈ្នួលអប្ប​បរមារបស់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ដែលកាលពីឆ្នាំ២០១៨កើនដល់១៧០ដុល្លារ និងកើនបន្ថែមដល់១៨២ដុល្លារ នៅឆ្នាំ២០១៩ ហើយបន្តកើនឡើងដល់ ១៩០ដុល្លារ ចាប់ពីខែមករា ឆ្នាំ២០២០នេះតទៅ ដោយមិនទាន់គិតដល់ការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលដែលត្រូវបានដាក់ចេញ ជាអាទិ៍របបធានារ៉ាប់រងហានិភ័យការងារ និងរបបធានារ៉ាប់រងសុខភាព ការថែទាំសុខភាពជាដើម។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវរបបធានារ៉ាប់រងផ្នែកសោធននៅឆ្នាំ២០១៩ កន្លងទៅផងដែរ។  ដោយឡែក ប្រាក់បៀវត្សរបស់មន្ត្រីរាជការ ក៏ត្រូវបានដំឡើងជាបន្តបន្ទាប់ តាមរយៈការដាក់ចេញនូវអនុក្រឹត្យកាលពីដើមខែធ្នូ កន្លងទៅ ក្នុងការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការ ដោយបានកែប្រែតម្លៃឯកតាពី ២៣៤០រៀល ទៅ ២៥០០រៀលក្នុងមួយសន្ទស្សន៍ និងត្រៀមពិនិត្យកែសម្រួលប្រាក់បំណាច់មុខងារនៅក្នុងអំឡុងខែមេសា ឆ្នាំ២០២០ខាងមុខនេះ។​ ​      នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានចែករំលែក និងផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនជូនដល់មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីជាមូល​ដ្ឋានសម្រាប់ដោះស្រាយបញ្ហាប្រឈម ឬឆ្លើយតបទៅនឹងគោលបំណង​នៃការពង្រីកភាពខ្លាំង​របស់វិស័យឧស្សាហកម្ម ក្នុងបរិ​បទ​នៃបម្រែបម្រួលនិម្មាបន កម្មសេដ្ឋកិច្ច និងបដិវត្តឧស្សាហកម្ម​ដំណាក់​កាលទី៤ ក្នុងតំបន់ និងពិភពលោកយ៉ាងឆាប់រហ័ស ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់  ហើយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលអនាគតមិនយូរ នឹងក្លាយទៅជា  ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវានុវត្តន៍៕

  

]]>
https://pressocm.gov.kh/archives/63495/feed 0
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA https://pressocm.gov.kh/archives/63482 https://pressocm.gov.kh/archives/63482#respond Thu, 13 Feb 2020 09:23:48 +0000 http://pressocm.gov.kh/?p=63482 https://pressocm.gov.kh/archives/63482/feed 0