យុទ្ធសាស្ដ្រ​ចតុកោណ​៖ ដំណាក់កាលទី១ នីតិកាលទី៣ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព នៅកម្ពុជា

សន្ទរកថា
របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា
ស្ដីពី
“យុទ្ធសាស្ដ្រចតុកោណ” ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព នៅកម្ពុជា


ថ្លែងនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ដ្រី​ លើកទីមួយ នីតិកាលទី៣ នៃរដ្ឋសភា
នៅទីស្ដីការគណៈរដ្ឋមន្ដ្រី
រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០០៤


 

ព្រះ​អង្គ​ស្ដេច​ក្រុម​ឃុន​ ព្រះ​អង្គ​ម្ចាស់​ ព្រះ​អង្គ​ម្ចាស់​ក្សត្រី​

ឯក​ឧត្ដម​ លោក​ជំទាវ​ ឧប​នាយក​ រដ្ឋ​មន្ដ្រី​ ទេស​រដ្ឋ​មន្ដ្រី​ រដ្ឋ​មន្ដ្រី ​រដ្ឋ​លេខា​ធិការ​ដែល​ជា​សមា​ជិក​ សមា​ជិកា​ នៃ​អង្គ​គណៈ​រដ្ឋ​មន្ដ្រី ​ទាំង​មួល​ ជា​ទី​គោរព​។
ថ្ងៃ​នេះ​ គឺ​ជា​ទិវា​ប្រវត្ដិ​សាស្ដ្រ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​សំរាប់​ នីតិ​កាល​ ទី​៣​ នៃ​ រដ្ឋ​សភា​បាន​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ជា​លើក​ទី១​។​ ក្នុង​នាម​ជា​ប្រមុខ​ នៃ​រាជ​រដ្ឋាភិ​បាល​ទូល ​បង្គុំ​ខ្ញុំ​ សូម​សំដែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ជា​ទី​បំផុត​ថ្វាយ​ និង​ ជូន​ចំពោះ​ព្រះ​អង្គ​ ស្ដេច​ក្រុម​ឃុន​ ព្រះ​អង្គ​ម្ចាស់​ ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ ឯក​ឧត្ដម​ និង​ លោក​ជំទាវ​ ទាំង​អស់​ ដែល​ជា​សហ​ការី​ នៅ​ក្នុង​រាជ​រដ្ឋា ​ភិបាល​សំរាប់​ នីតិ​កាល​ទី ៣​ នៃ​រដ្ឋសភា​។
តាម​ទម្លាប់​នៃ​ការ​អនុវត្ដន៍​កន្លង​មក​ នៅ​ក្នុង​ការ​ចាប់​ផ្ដើម​ចូល​ កាន់​ការងារ​របស់​ រាជ​រដ្ឋា​ភិបាល​ថ្មី ​អង្គ​ប្រជុំ ​លើក​ទី១ ​នៃ​គណៈ​រដ្ឋមន្ដ្រី​ តែង​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ កាលា​នុវត្ដ​ភាព​ សំរាប់​ការ​គូស​រំលេច​ជូន​ បង​ប្អូន​ជន​រួម​ ជាតិ​កម្ពុជា​ និង​ដៃ​គូ​អន្ដរ​ជាតិ​ ទាំង​អស់​ជ្រាប​អំ​ពី​អាទិ​ភាព​គោល​នយោ​បាយ​សំខាន់​ៗ របស់​រាជ​រដ្ឋា​ភិបាល​ សំរាប់​នីតិ​កាល​ ថ្មី និង​អំពី​ការ​ប្ដេជ្ញា​ចិត្ដ​យ៉ាង​មោះ​មុត​ឥត​ងាក​រេ​របស់​រាជ​រដ្ឋាភិ​បាល​ទាំង​មូល​ក្នុង​ការ​ ឈាន​ទៅ ​សំរេច​ឱ្យ​បាន​ជោគជ័យ​ នូវ​បណ្ដា​អាទិភាព​ទាំង​អស់​នោះ​ដើម្បី​បំរើ​នូវ​ឧត្ដម​ប្រយោជន៍​របស់​ ប្រទេស​ជាតិ​មាតុ​ភូមិ​ និង​ឆ្លើយ​តប​ទៅ​នឹង​សំណូម​ពរ​ និង​សេចក្ដី​ត្រូវ​ការ​ទាំង​ឡាយ​របស់ ប្រជា​ពល​រដ្ឋ​កម្ពុជា​ ដែល​រាជ​រដ្ឋា​ភិបាល​ បាន​ទទួល​តាម​រយៈ​សម្លេង​ឆ្នោត​ផ្ដល់​ការ​ ទុក​ចិត្ដ​ ក្នុង​កិច្ច​ដំណើរ​ការ​ បោះ​ឆ្នោត​ប្រជា​ធិប តេយ្យ​ដោយ​សេរី​ និងយុត្ដិធម៌​។ ​ដូច្នេះ​ទូល​បង្គំ​ខ្ញុំ​សូម​ ស្នើ​ថា​អង្គ​ប្រជុំ​គណៈរ​ដ្ឋមន្ដ្រី ​របស់​យើង​នា​ថ្ងៃ​នេះ ​គួរ​តែ​ចាប់​ផ្ដើម​បើក​ឆាក​ ការ​ងារ​របស់​ខ្លួន​ ស្រប​ តាម​ស្មារតី​នៃប្រពៃ​ណី​ដ៏​ល្អ​នេះ។
ដូច​ទូល​បង្គុំ​ខ្ញុំ ​ធ្លាប់​បាន​លើក​ឡើង​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​ទាំង​នៅ​លើ​វេទិកា ​ជាតិ​ ទាំង​នៅ​លើ​វេទិកា​អន្ដរ​ជាតិ​ ទូល​បង្គុំ​ខ្ញុំ ​មាន​ជំនឿ​ដ៏​មុត​មាំ​ថា​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ផ្សេង​ ឡើយ​ក្រៅ​ពី​ការ​បន្ដ​ ជម្រុញ​អនុវត្ត​ យ៉ាង​ហ្មឺង​ម៉ាត់​ និង​មធ្យ័ត​បំផុត​នូវ​កម្ម​វិធី​កំណែ​ទម្រង់​ ទាំង​ឡាយ ​ដែល​មាន​លក្ខណៈ​កាន់​តែ​ទូ​លំ​ទូ​លាយ​ឡើង​ និង​កាន់​តែ​ស៊ី​ជម្រៅ​ឡើង​។ ​កំណែ​ទម្រង់​ គឺ​ជា​កិច្ច​ការ​ស្លាប់​រស់​របស់កម្ពុជា។ បើ​យើង​រួម​គ្នា​ធ្វើ​កំណែ​ទម្រង់​ នោះ​ទើប​ យើង​សង្ឃឹម​ថា​នឹង​អាច​រំដោះ​ខ្លួន​ចេញ​បាន​ពី​វដ្ដ​សង្សា​ នៃ​ភាព​ក្រី​ក្រ​តោក​ យ៉ាក​ ហើយ​ស្ដារ​ ឡើង​វិញ​ បាន​នូវ​ភាព​ ថ្លៃ​ថ្នូរ​របស់​ប្រជា​ជាតិ​មួយ​ដែល​ធ្លាប់​តែ​មាន​មោទនភាព​និង​ដែល​ធ្លាប់​ត្រូវ​បាន​គេ​គោរព​​និង​កោត​សរសើរ​។ ផ្ទុយ​ទៅ​វិញ​បើ​យើង​គេច​វេះ ​កំណែ​ទម្រង់​ យើង​ប្រាកដ​ ជា​នឹង​ បាត់​បង់​សំណាង​ និង​ កា​លា​នុវត្ដ​ភាព​ ដែល​យើង​កំពុង​ក្ដាប់​ក្នុង​ដៃ ​នា​ពេល​បច្ចុប្បន្ន​នេះ ​ហើយ​នឹង​ បន្ដ​ស្ថិត​ក្នុង​ភាព​ក្រី​ក្រ​រ៉ាំ​រ៉ៃ​ជមោ្លះ ​និង​អស្ថេរភាព​មិន​ចេះ​ចប់​។
នៅក្នុងបរិការណ៍នេះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំរាប់នីតិកាលទី៣ នៃរដ្ឋសភា ដែលជាចក្ខុវិស័យ រួមរបស់ជាតិ និងជាសេចក្ដីប្រកាសអំពីបេសកកម្ម និងឆន្ទៈរបស់ រាជ​រដ្ឋា​ភិបាល សំរាប់នីតិកាល ទី៣ នៃរដ្ឋសភា ហើយដែលសំរេចបានមកលើមូលដ្ឋាននៃ ការ​ឯក​ភាព​មតិគ្នាក្នុង ចំណោមដៃគូដែលចូលរួម ក្នុងរាជរដ្ឋាភិបាល ថ្មីនេះ នឹងដើរតួជា ក្របខ័ណ្ឌ ការងារដ៏សំខាន់បំផុតរបស់យើង សំរាប់រយៈពេល ៤ ឆ្នាំទៅ មុខទៀត។
យ៉ាងណាមិញ ទូលបង្គំខ្ញុំយល់ថាក្នុងការដឹកនាំអនុវត្ដកម្មវិធីនយោបាយ នេះរាជរដ្ឋាភិបាល មានសេចក្ដីត្រូវការ ដ៏ចាំបាច់ក្នុងការធ្វើអាទិភាវូបនីកម្ម បណ្ដាអាទិភាពដែលយើងបាន ដាក់​ចេញ​មក ដោយផ្ដោត ជាសំខាន់ទៅលើ របៀបវារៈ នៃគោលនយោបាលសេដ្ឋកិច្ច និង​ការ​កាត់​បន្ថយភាពក្រីក្ររបស់ប្រជាជន តាម រយៈការរៀបចំ លំអិតបន្ថែមដោយអន្លើ ហើយ​សម្រិត​សម្រាំង សម្រួច និងរំលេចនូវរបៀបវារៈ គោល នយោបាយសេដ្ឋកិច្ច របស់​កម្ម​វិធី​នយោ​បាយ​នេះឱ្យចេញជាកញ្ចប់អាទិភាពទៅតាមបណ្ដាវិស័យសំខាន់ៗ នានា ដែលលក្ខណៈជា ប្រព័ន្ធ ស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា និងយោងគ្នាទៅមក ហើយងាយយល់ និងងាយគ្រប់គ្រង។ គឺក្នុង​សា្មរតី​នេះហើយ ដែលខ្ញុំមានបំណងដាក់ជូនអង្គប្រជុំ គណៈរដ្ឋមន្ដ្រីលើកទី១ របស់​យើង​នា​ថ្ងៃនេះ និងជូនបងប្អូនជន រួមជាតិ ព្រមទាំងដៃគូ អភិវឌ្ឍន៍ទាំងអស់របស់កម្ពុជាជ្រាបអំពី “យុទ្ធ​សាស្ដ្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា” ដែលនឹង​ដើរតួជាឧបករណ៍ ដ៏សំខាន់សំរាប់ទ្រទ្រង់ការ អនុវត្ដន៍ “កម្មវិធី នយោបាយ របស់រាជរដ្ឋា ភិបាល សំរាប់ នីតិកាលទី ៣ នៃរដ្ឋសភា”។

 

ផ្មែកទី១

 

ខ្លីមសារនៃយុទ្ធសាស្ដ្រចតុកោណ
១.១. គោលដៅចំបងរបស់រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភា

 

ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវឆន្ទៈជាសមូល​ហភាព​របស់​ខ្លួន​តាម​រយៈ​ការបោះឆ្នោត ជាសាកលដែលអ្នកសង្កេតការជាតិ និងអន្ដរជាតិ បាន​វាយ​តម្លៃ​ថា​ជា​ការ​បោះ​ឆ្នោតមួយសេរី យុត្ដិធម៌ ត្រឹមត្រូវ មានតម្លាភាព និងអាចទទួលយកបាន កាលពីថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០០៣។ រាជរដ្ឋាភិបាលបាន ឈានចូល កាន់អំណាច់ក្នុងនីតិកាលទី៣ នៃ​រដ្ឋ​សភា​ស្របទៅតាមឆន្ទៈរបស់ប្រជារាស្ដ្រ ជាមួយនឹងការប្ដេជ្ញា ចិត្ដ យ៉ាងពេញ ទំហឹង​ចំពោះបុព្វហេតុនៃសុខសន្ដិភាព ការបង្រួមជាតិ ស្ថេរភាព សណា្ដប់ធ្នាប់សង្គមការ លើកស្ទួយ លទ្ធិ ប្រជាធិបតេយ្យ ការគោរពសិទ្ធី និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ឯករាជ្យជាតិ អធិបតេយ្យ ភាព និង កិត្យានុភាពជាតិ បូរណភាពទឺកដី និង ការអភិវឌ្ឍន៍ ប្រកបដោយចរិតភាព ដែល​នឹង​ផ្ដល់ជូន ដល់ប្រទេសជាតិ និងប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់នូវវឌ្ឍនភាព វិបុលភាព ភាព​សុខដុមរមនា និងជីវភាព សមរម្យថ្លៃថ្នូរ។
នៅក្នុងន័យនេះ ទិសដៅជាសារវន្ដរបស់រាជរដ្ឋាភិបាលនៃរដ្ឋសភានីតិកាលទី៣ គឺកសាងជា ជំហានៗ នូវសង្គម កម្ពុជាមួយ ដែលមានសុខសន្ដិភាព ស្ថេរភាព សណ្ដាប់ធ្នាប់សង្គម មាន​ការ​គោរពយ៉ាង ខ្ចាប់ខ្ជួននូវ គោលការណ៍ ប្រជាធិបតេយ្យ ព្រមទាំងសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ របស់​មនុស្សមានការអភិវឌ្ឍន៍ ប្រកបដោយចរិភាព និង សមធម៌ មានកោសិកាផ្សារភ្ជាប់គ្នា មាន​ប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និង វប្បធម៌ជ្រៅជ្រះ មានជីវភាព សមរម្យ និង​មាន​ការ​រស់នៅប្រកបដោយភាពសុខដុមរមនាទាំងនៅក្នុងសង្គម ជាតិ ទាំងនៅក្រុមគ្រួសារ។
ក្នុងក្របខ័ណ្ឌនេះ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលនយោបាយឯកភាពជាតិ និង​សាមគ្គឺ​ជាតិ ដើម្បី ប្រមូល កំលាំងប្រជាជាតិទាំងមូលពីគ្រប់មជ្ឈដ្ឋាន គ្រប់​និន្នាការ​នយោ​បាយ​ទាំង​នៅ​ក្នុង និងក្រៅប្រទេស ក្រោមបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” ដើម្បី​រួមគ្នា​ជាធ្លុង​មួយ​សំដៅកសាង ការពារជាតិ និងសមិទ្ធផលសង្គម នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​បរិការណ៍​ដែល​ប្រទេសមានឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី សុខសន្ដិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពថ្កើងថ្កានស្របតាម ព្រះរាជតំរិះ ដ៏ភ្លឺស្វាង និង​រុង​រឿង​ក្រោម​ព្រះ​រាជ​កិច្ច​ដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជាណាក្រកម្ពុជា និង សម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ ជាទីគោរពសក្ការៈ។
ជាការពិតណាស់ ដោយសារការអនុវត្ដន៍ យ៉ាងប្ដូរប្ដេជ្ញឥតរាថយនូវ “យុទ្ធសាស្ដ្រត្រីកោណ” រាជរដ្ឋាភិបាល កម្ពុជានៅក្នុងរដ្ឋសភានីតិកាលទី២ កន្លងមកនេះ​បាន​បង្កើត​ឡើង​នូវ​បរិស្ថាន​អនុគ្រោះ និង លក្ខខណ្ឌចាំបាច់ និងគ្រប់គ្រាន់ទាំងក្នុង និងក្រៅប្រទេស សំរាប់​ឱ្យ​កម្ពុជា​អាច​បោះជំហានទៅមុខ ប្រកប ដោយក្ដីសង្ឃឹម និង ជំនឿទុកចិត្ដយ៉ាងមុតមាំនៅលើមាគ៌ា នៃ​កំណែ​ទម្រង់ និងការអភិវឌ្ឍន៍។ ជោគជ័យ នៃការអនុវត្ដន៍ គោល នយោបាយ “ឈ្នះ ឈ្នះ” បានធ្វើឱ្យប្រទេសកម្ពុជាឆ្លងកាត់ដំណាក់កាល ប្រែប្រួល យ៉ាងធំធេងពីចំណុច មួយនៃ ផែនទីពិភពលោក ដែលប្រកបដោយភាពមិនច្បាស់លាស់ ដោយសារ កលយុគ សង្គ្រាមរ៉ាំរ៉ៃ ជម្លោះផ្ទៃក្នុង អស្ថិភាព និងភាពអន់ថយ ហើយក្លាយទៅជាប្រទេសមួយ ដែលមានសុខសន្ដិ ភាពពេញលេញ មានសុវត្ថិភាព និង សណា្ដប់ធ្នាប់សង្គម មានការគោរពលទ្ធិប្រជា ធិបតេយ្យ គោរពសិទ្ធិនិង សេចក្ដីថ្លៃថ្នូរ របស់មនុស្ស ព្រមទាំងមានកិច្ចសហប្រតិបត្ដិការ និងការ​អភិវឌ្ឍន៍។

 

ឆ្លងកាត់រយៈពេលដ៏ខ្លី បំផុត ប្រសិនបើ ប្រៀបធៀបទៅ នឹងប្រវត្ដិសាស្ដ្រ​នៃប្រទេស​ជឿន​លឿន​នានា យើងបាន បង្ហាញឱ្យដៃគួ អន្ដរជាតិទាំងឡាយ មើលឃើញ ដោយ គ្មាន​ការ​សង្ស័យ ថាកម្ពុជាពិតជាមានសមត្ថភាព គ្រប់គ្រាន់ ដើម្បីចូល ប្រឡូកស្មើភាព និង ស្មើ​សិទ្ធិ​ក្នុងកិច្ចការ តំបន់ និងពិភពលោក។ ប្រការទាំងនេះបានប្រែ ក្លាយ ទៅជាការ កើន​ឡើង​នៃ​ជំនឿ​ទុកចិត្ដ មកលើប្រទេសកម្ពុជា ហើយផ្ដល់ជាផលប្រយោជន៍មកវិញ តាម រយៈការកើន ឡើងនៃពាណិជ្ជកម្ម និងលំហូរនៃ ការវិនិយោគ និងភ្ញៀវ ទេសចរ ចូលមកក្នុងប្រទេសកម្ពុជា ដែលជាកត្ដា យ៉ាងសំខាន់សំរាប់ជួយបង្កើតការងារ និងបង្កើនចំណូល ដល់ពលករកម្ពុជា ដែលផ្ដល់ជាលទ្ធផល ចុងក្រោយ គឺការកាត់បន្ថយភាពក្រីក្រ និងការ បង្កើនសុខុមាល ភាព របស់ប្រជាជន។
ការធានាជម្រុញលើកកំពស់កំណើនសេដ្ឋកិច្ច ការដោះស្រាយការងារសំរាប់ពលករកម្ពុជា ការធានា សមធម៌ និង យុត្ដិធម៌សង្គម តាមរយៈផែនការសកម្មភាពអភិបាលកិច្ច និងការ​ធានា​ប្រសិទ្ធភាពការងារ របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្ដន៎៍កម្មវិធីកំណែទម្រង់ក្នុងគ្រប់ផ្នែក គ្រប់​វិស័យ​ក្នុងទិសដៅ កាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍ក្របកដោយចិរភាព គឺជារបៀបវារៈនយោបាយ ដ៏ខ្ពស់បំផុតរបស់ រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភាព។ ក្នុងន័យនេះ ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល ទូលបង្គំ ខ្ញុំ សូម ដាក់ចេញនូវ “យុទ្ធសាស្ដ្រ ចតុកោណ” ជាឧបករណ៍រទ្រទ្រង់ការអនុវត្ដន៍ “កម្មវិធីនយោបាយរបស់ រាជរដ្ឋា​ភិបាល​សំរាប់​នីតិកាលទី៣ នៃរដ្ឋសភា” ដើម្បីឈានឆ្ពោះទៅសំរេចឱ្យបាននូវ ការកាត់ បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ វឌ្ឍនភាព និង វិបុលភាព ព្រមទាំង ភាពសុខដុមរមនា និង សុភមង្គល ជូនប្រជាជនកម្ពុជា។

 

១.២. អត្ថន័យនយោបាយរបស់យុទ្ធសាស្ដ្រចតុកោណ
ទីមួយ “យុទ្ធសាស្ដ្រចតុកោណ” នេះគឺជាការបន្ដសកម្មភាព និងការបន្ដពង្រឹងសមិទ្ធផលនានា ដែល រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងនីតិការទី២ តាមរយៈការ​អនុវត្ដន៍​យុទ្ធសាស្ដ្រ​ត្រីកោណ និងការជ្រើស រើសចេញពីសមាសធាតុសំខាន់ៗ នៃ “ គោល​ដៅ​អភិវឌ្ឍន៍​សហ​ស្សវត្សរ៍ ” MDGs “ផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច ៥ឆ្នាំ ២០០១ – ២០០៥” របស់​កម្ពុជា​បច្ចុប្បន្ន “យុទ្ធសាស្ដ្រជាតិ កាត់បន្ថយ ភាពក្រីក្រ ២០០៣ – ២០០៥” និង​គោល​នយោបាយ យុទ្ធសាស្ដ្រ ផែនការ និង កម្មវិធីកំណែទម្រង់សំខាន់ៗ ជាច្រើនទៀត ដែល​បាន​ឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងទូលំទូលាយ ក្នុងចំណោមមជ្ឈដ្ឋាន ជាតិ និងអន្ដរជាតិ រួមមាន ក្រសួង ស្ថានប័នរដ្ឋ សង្គមស៊ីវិល និងសហគមន៍អ្នកផ្ដល់ជំនួយក្នុងទិសដៅ កែលំអ និងបង្កើនសមត្ថភាព ស្ថាបន័សាធារណៈ លើកស្ទួយអភិបាលកិច្ចល្អ និងធ្វើទំនើបកម្ម រចនា​សម្ព័ន្ធ សេដ្ឋកិច្ច ជាតិ ដើម្បីគោលដៅ ជម្រុញលើកកំពស់កំណើនសេដ្ឋកិច្ច បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ធានាសមធម៌ ក្នុងសង្គម និងបង្កើន ប្រសិទ្ធភាពនៃវិស័យសាធារណៈ ព្រមទាំងរក្សាការពារសម្បត្ដិធម្មជាតិ និងសម្បត្ដិ វប្បធម៌ជាតិ ដែលប្រការ ទាំងអស់នេះ គឺសុទ្ធតែជាកត្ដាគន្លឹះដ៏សំខាន់បំផុត សំរាប់ការអភិវឌ្ឍន៍ក្របកដោយ ចិរតភាព ការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

 

ទីពីរ សមាសធាតុគន្លឹះទាំងឡាយនៃ “យុទ្ធសាស្ដ្រចតុកោណ” ត្រូវបានយក​ទៅរៀប​ចំជា​មូល​ដ្ឋាន​គ្រឺះ នៃ គោលនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ហើយ​បាន​ទទួល​នូវការ​ឆ្លុះ​បញ្ចាំងយ៉ាងពេញ លេញនៅក្នុង “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំរាប់​នីតិកាល​ទី៣ នៃរដ្ឋសភា”

 

ទីបី យ៉ាងណាក៏ដោយ ក្រោយពី “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំរាប់នីតិកាលទី៣ នៃរដ្ឋសភា” ត្រូវបានរៀបចំចប់សព្វគ្រប់លើមូលដ្ឋាន នៃការឯកភាពមតិជាឯកច្ឆន្ទ រវាង​គណៈបក្ស ដៃគូ ទាំងពីរ នៅក្នុង រាជរដ្ឋាភិបាល រាល់​ចំណុច​គោល​នយោបាល​សេដ្ឋកិច្ច​សំខាន់ៗ របស់ឯកសារ “កម្មវិធី នយោបាយ” នេះក៏ត្រូវបានឆ្លុះបញ្ចាំងត្រឡប់មកវិញ ហើយ​សម្រិត​សម្រាំង និងសម្រួចថែមទៀត នៅក្នុង “យុទ្ធសាស្ដ្រ ចតុកោណ” តាមរយៈ​ការ​គូ​សរំ​លេច​ចងក្រង ឱ្យចេញជាកញ្ចប់អាទិភាពនៃវិធាន ការគោលនយោបាល តាំងឡាយ ដែល​មាន​លក្ខណៈជាប្រព័ន្ធ ស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា និងយោងគ្នាទៅ វិញទៅមក។
ដូច្នេះ “យុទ្ធសាស្ដ្រចតុកោណ” ដែលជាយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់រាជារដ្ឋាភិបាលនីតិការទី២ នៃរដ្ឋសភា ហើយដែលមានមុខងារយ៉ាងសមស្របក្នុងការបង្កើតបុព្វ លក្ខខណ្ឌ​សំរាប់​ការ​បង្កើន​ឈរ ឡើង ពេញជំហរ របស់កម្ពុជា ដោយសារថាតាមន័យធរណីមាត្រសាស្ដ្រ គេអាច​ដាក់​វត្ថុ​ដែលមានជើងបី ឬ“ត្រីកោណ” ឱ្យឈរ បានគ្រប់ទីកន្លែងទាំងអស់ ទោះក្នុង​ស្ថានភាព​ណាក៏​ដោយ។ ចំណែក “យុទ្ធសាស្ដ្រ ចតុកោណ” នេះត្រូវបាន រៀបចំឡើង តាម​រចនា​សម្ព័នមុំបួន នៃចតុកោណប្រទាក់ក្រឡាគ្នា ហើយ ផ្សារភ្ជាប់គ្នាគ្រប់ជ្រុងទាំងអស់ ដែល នៅ​ក្នុង​ផ្នត់គំនិត របស់មនុស្សទូទៅ គឺតំណាងឱ្យ “ចិរភាព” និង “ស្ថិរភាព” ឧទាហរណ៍ តុ ឬ កៅអី​ដែលមាន ស្ថិរភាពរឹងមាំ គឺសុទ្ធតែមានជើងបួន។ ក្នុងន័យនេះ ការសម្រេច​បាន​ជោជ័យ​នៅក្នុងការអនុវត្ដន៍ យុទ្ធសាស្ដ្ រចតុកោណ នឹងនាំមកឱ្យកម្ពុជា នូវ ស្ថិរភាព និង ការ​អភិវឌ្ឍន៍​ក្របកដោយចិរភាព។

 

តាមទិដ្ឋភាពម្យ៉ាងទៀត “យុទ្ធសាស្ដ្រចតុកោណ” គឺជា “របៀបវារៈគោលនយោបាយ សេដ្ឋកិច្ច” នៃ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភីបាលសំរាប់នីតិនយោបាយសេដ្ឋកិច្ច” ដែល ត្រូវបាន​យកមករៀបចំលំអិត បន្ថែមដោយអន្លើ ហើយសម្រិតសម្រាំងសម្រួច និង រំលេចឱ្យ​ចេញ​ជា កញ្ចប់ អាទិភាពទៅតាមវិស័យសំខាន់ៗ នានា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ជាប្រព័ន្ធ ស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា និង យោងគ្នាទៅវិញទៅមក ហើយងាយយល់ និង ងាយ​គ្រប់គ្រង ដែលអនុញ្ញាតឱ្យរាជ រដ្ឋាភិបាល និង ដៃគួអភិវឌ្ឍន៍ ដែលមានការ ពាក់ព័ន្ធ​ទាំង​អស់ អាចប្រើប្រាស់បានជាឧបករណ៍គ្រប់គ្រង (Management tool)  សំរាប់ការអនុវត្ដន៍ របៀ​បវារៈ គោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា ដែលជាសមាស ភាគដ៏ចំបងនៃ “កម្ម​វិធី​នយោបាយ” របស់រាជរដ្ឋាភិបាល។
បើពិនិត្យលើគោលដៅចំបងរបស់យុទ្ធសាស្ដ្រចតុកោណ ពោលគឺការជម្រុញលើក​កំពស់ កំណើន សេដ្ឋកិច្ច ការដោះស្រាយការងារ សំរាប់ពលករកម្ពុជា ការធានាសមធម៌ និង យុត្ដិធម៌ សង្គម និងការលើក ស្ទួយ ប្រសិទ្ធភាពនៃវិស័យសាធារណៈ តាមរយៈ​ផែនការ​សកម្មភាព​អភិបាល​កិច្ច និងកំណែទម្រង់ស៊ីជម្រៅ និង ប្រទាក់ក្រឡាគ្នាគ្រប់ផ្នែកគ្រប់វិស័យ យើងអាច​កំណត់​បាវ​ចនា នៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនីតិ កាលទី៣ នៃរដ្ឋសភានេះ ថាជា “រាជ​រាដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាព”។
១.៣. រចនាសម្ព័ន្ធនៃយុទ្ធសាស្ដ្រចតុកោណ
ដូចដែល​បានអធិប្បាយខាងលើ យុទ្ធសាស្ដ្រនេះត្រូវបានរៀបចំឡើង ទៅតាម​រចនា​សម្ព័ន្ធ​ជាមុំបួន នៃ ចតុកោណ ដែលប្រទាក់ក្រឡាគ្នា ហើយ​ផ្សារ​ភ្ជាប់​គ្នានៅ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់។ ជារួមសមាសធាតុរបស់ “យុទ្ធសាស្ដ្រ ចតុកោណ” នេះមានដូចតទៅៈ

 

ទី១. ស្មូលនៃយុទ្ធសាស្ដ្រចតុកោណ គឺ អភិបាលកិច្ចល្អ ដែលផ្ដោតការយកចិត្ដទុកដាក់ ទៅ​លើ កំណែទម្រង់ បួនយ៉ាង គ៉ឺៈ
ទី១. ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

ទី២. កំណែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្ដិធម៌

ទី៣. កំណែទម្រង់រដ្ឋបាលសាធារណៈ រួមមាន តាំងកម្មវិធីវិមជ្ឈការ និង វិសហមជ្ឈការផង

ទី៤. កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ជាពិសេស គឺកម្មវិធីកាត់រំសាយទ័ព។

 

ទី២. បរិស្ថានគ្របដណ្ដប់ សំរាប់ការអនុវត្ដន៍យុទ្ធសាស្ដ្រទាំងមូល មានបួន យ៉ាងដែរ គឺ ៉
ទី១. សុខសន្ដិភាព ស្ថិរភាព នយោបាយ និង សណ្ដាប់ធ្នាប់សង្គម

ទី២. ភាពជាដៃគូក្នុងការអភិឌ្ឍន៍ រួមមានភាពជាដៃគូជាមួយវិស័យឯកជន និង​សហគមន៍អ្នកផ្ដល់ ជំនួយ ព្រមទាំង ភាពជាដៃគូជាមួយ នឹងសង្គមស៊ីវិល
ទី៣. បរិស្ថានម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានលក្ខណៈអនុគ្រោះ

ទី៤. សមាហរណកម្មកម្ពុជា ទៅក្នុងតំបន់ និង ពិភពលោក។

ទី៣. ចតុកោណយុទ្ធសាស្ដ្រទាំងបួនសំរាប់ជម្រុញកំណើន រួមមានៈ

 

ទី១. ការលើកស្ទួយវិស័យកសិកម្ម

ទី២. ការអភិវឌ្ឍន៍ផ្នែក ឯកជន និង ការងារ

ទី៣. ការបន្ដស្ដារ និង កសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដ

ទី៤. ការកសាងសមត្ថភាព និង ការអភិវឌ្ឍន៍ធនធានមនុស្ស។

ទី៤. ចតុកោណយុទ្ធសាស្ដ្រនីមួយៗមាន មុំយុទ្ធសាស្ដ្រ បួនគឺៈ
ចតុកោណទី១ ៖ “ការលើកស្ទួយវិស័យកសិកម្ម” មានៈ
ទី១. ការលើកកំពស់ផលិតភាព និង ពិធកម្ម (Diversification) វិស័យកសិកម្ម
ទី២. កំណែទម្រងង់ដីធ្លី និង ការបោសសំអាតមីន
ទី៣. កំណើ ទម្រង់វិស័យនេសាទ និង ជលផល និង
ទី៤. កំណែទម្រង់ព្រៃឈើ។
ចតុកោណទី២ ៖ “ការបន្ដសា្ដរ និង កសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដ” មានៈ
ទី១. ការបន្ដស្ដារ និង កសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ (ផ្លូវគោក ផ្លូវទឺក និង ផ្លូវ​អាកាស)
ទី២. ការគ្រប់គ្រងធនធានទឺក នឹង ប្រព័ន្ធធារាសាស្ដ្រ

ទី៣. ការអភិវឌ្ឍន៍វិស័យថាមពល និង បណា្ដញអគ្គិសនី

ទី៤. ការអភិវឌ្ឍន៍បច្ចេកវិទ្យាពត៌មាន និង ទូរគមនាគន៍។

 

ចតុកោណទី៣ ៖ “ការអភិវឌ្ឍន៍ផ្នែកឯកជន និង ការងារ” មាន ៖
ទី១. ការពង្រឺងវិស័យឯកជន និង ការទាក់ទាញទុនវិនិយោគ

ទី២. ការលើកស្ទួយសហគ្រាសធុនតូច និង មធ្យម
ទី៣. បង្កើតការងារ និង ការធានាលក្ខខណ្ឌការងារល្អប្រសើរជូនដល់កម្មករ និង និយោជិត

ទី៤. ការរៀបចំប្រព័ន្ធសុវត្ថភាព សង្គម សំរាប់ មន្ដ្រី បុគ្គលិក កម្មករ។
ចតុកោណទី៤ ៖ “ការកសាងសមត្ថភាព និង ការអភិវឌ្ឍន៍ ធនធានមនុស្ស” មានៈ
ទី១. ការ លើកកំពស់ និង ពង្រឹងគុណភាពនៃ វិស័យអប់រំ
ទី២. ការលើកស្ទួយសេវាសុខាភិបាល
ទី៣. ការអនុវត្ដន៍ គោលនយោបាយយេនឌឺ 9អនេដរេ ភៀលិចយប
ទី៤. ការអនុវត្ដន៍ គោលនយោបាយប្រជាជន។

ផ្នែកទី២
អាទិភាពនៃគោលនយោបាយសេដ្ឋកិច្ច

២.១. ស្នូលនៃយុទ្ធសាស្ដ្រចតុកោណ គឺអភិបាលកិច្ចល្អ
អភិបាលកិច្ចល្អ គឹជាបុរេលក្ខណៈវិនិច្ឆ័យសំខាន់បំផុតមួយ ដើម្បីធានាឱ្យមានការអភិវឌ្ឍន៍ សេដ្ឋកិច្ច ប្រកប ដោយចិរភាព មានសមធម៌ និងយុត្ដិធម៌សង្គម។ អភិបាលកិច្ចល្អ តំរូវ​ឱ្យ​មាន​នូវ​ការ ចូលរួមយ៉ាងទូលំ ទូលាយ មានការលើកកំពស់ ការចែករំលែកពត៌មាន មាន​គណ​នេយ្យភាព និងតម្លាភាព មានលក្ខណៈស្មើភាព និង ការមិន បោះបង់ចោល នូវ​បុគ្គល​ណា​ម្នាក់ ហើយនឹងមានការប្រតិបត្ដិតាមវិធានច្បាប់។ ក្នុងន័យនេះ អភិបាលកិច្ចល្អ នឹង​ធានា​បន្ថយ​អំពើពុករលួយឱ្យស្ថិតនៅក្នុងកំរិតអប្បបរមា មតិយោបល់របស់អ្នកភាគតិច នឹងត្រូវ​បានយក មកពិចារណា ហើយ​សម្លេង​របស់​ជន​ងាយ​រង​គ្រោះ​សឹង​តែ​ទាំង​អស់​នៅ​ក្នុង​សង្គម​នឹង​ត្រូវ​បាន បញ្ចូលក្នុងការធ្វើ សេចក្ដីសំរេចចិត្ដ។ ដូច្នេះអភិបាលកិច្ចល្អ គឺជាសំណូមពរ និង ជាតម្រូវការរបស់សង្គម កម្ពុជា ទាំងក្នុងពេល បច្ចុប្បន្ន និងក្នុងពេលអនាគត។
ដើម្បីសំរេចគោលបំណងនេះ រាជរដ្ឋាភិបាលនឹងផ្ដោតការយកចិត្ដទុកដាក់ទៅលើការអនុវត្ដន៍ ប្រកប ដោយ ប្រសិទ្ធភាពនូវផែនការសកម្មភាពអភិបាលកិច្ចរបស់ខ្លួន ដែលគ្រប​ដណ្ដប់​លើ​កំណែ​ទម្រង់បួនយ៉ាង ដែលមាន ផែនការពាក់ព័ន្ធគ្នាទៅវិញទៅមក ក្នុងនោះរួមមាន ៖
ទី១.ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
ទី២.កំណែទម្រង់ ច្បាប់ និងប្រព័ន្ធយុត្ដិធម៌
ទី៣.កំណែទម្រង់រដ្ឋបាលសាធារណៈ រួមមានទាំងកម្មវិធីវិមជ្ឈការ និងវិសហវិមជ្ឈការ ផង
ទី៤.កំណែទម្រង់កងកំលាំងប្រដាប់អាវុធ ពិសេសគឺ កម្មវិធីកាត់រំសាយទ័ព។

 

(ទី១). ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
រាជរដ្ឋាភិបាលបានជ្រើសរើសយកយុទ្ធសាស្ដ្រប្រឆាំងនឹងអំពើពុករលួយ ដោយដាក់​ចេញ​នូវ​វិធាន​ការ ជាក់ស្ដែង ដែលអាចលុបបំបាត់ឫសគល់នៃអំពើពុករលួយ។ យុទ្ធសាស្ដ្រ​នេះ ត្រូវ​ដាក់​ឱ្យអនុវត្ដដោយមាន ទាំងមធ្យោបាយ និង ធនធាន​គ្រប់​គ្រាន់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ជា​អតិបរមា ដល់អ្នកប្រព្រឹត្ដអំពើពុក រលួយ ពីព្រោះប្រសិន បើមាន​តែច្បាប់បទបញ្ញត្ដិ និង​ក្រម​សីលធម៌មួយមុខ គឺមិនអាចសំរេចបានជោគជ័យ ទេ។ ក្នុងករណីនេះ ចាំបាច់ ត្រូវមាន​យន្ដការ ដើម្បី​ពង្រឹង​ការ​អនុវត្ដន៍​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាពថែមទៀត។
ដើម្បីសំរេចបាន គោលដៅនេះ រាជរដ្ឋាភិបាលនឹងជម្រុញការអនុម័តច្បាប់ ស្ដីពីការប្រឆាំង អំពើ​ពុករលួយ និងការបង្កើតស្ថាប័នឯករាជ្យអព្យាក្រឹត្យមួយ សំរាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ឱ្យបានឆាប់ តាមតែ អាចធ្វើបាន ព្រមទាំងជំរុញការលើកកំពស់ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាពក្នុង ការគ្រប់ គ្រងហិរញ្ញវត្ថុ សាធារណៈ ជាពិសេស​តាមរយៈ​ការ​ពង្រឹង​ការ​ងារសវនកម្ម និង លទ្ធកម្មសាធារណៈ ក៏ដូចជាការជំរុញ អនុវត្ដន៍ កំណែទម្រង់ ដែល​មាន​ការ​ពាក់ព័ន្ធ គ្រប់វិស័យ ដើម្បីធានាអភិបាលកិច្ចល្អ ជា ពិសេស គឺការអនុវត្ដន៍ផែនការ សកម្មភាព​អភិបាលកិច្ចរបស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបចំឡើង ដោយ មានការ​ចូល​រួមយ៉ាងទូលំ ទូលាយពីសំណាក់ក្រសួងស្ថាប័នរដ្ឋ សង្គមស៊ីវិល និងដៃគូអ្នកផ្ដល់ជំនួយ។ ចាប់ពី នីតិកាលទី៣ នេះទៅរាជរដ្ឋា ភិបាលអនុញ្ញាតឱ្យក្រសួងស្ថាប័ន ដែល​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​អាចពិនិត្យ បាននូវ រាល់កិច្ចសន្យាពាណិជ្ជកម្ម និង​កិច្ច​សន្យា​សម្បទាន​លើធន​ធាន​ធម្មជាតិ និងលើសម្បត្ដិរដ្ឋ។
(ទី២). កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌
រាជរដ្ឋាភិបាលគោរព និងលើកស្ទួយឯករាជ្យ និងអព្យា​ក្រឹត្យភាព​នៃ​ប្រព័ន្ធ​តុលាការ​ដូច​មាន​ចែង ក្នុងរដ្ឋធម្មនុញ្ញ។ ក្នុងគោលដៅនេះឧត្ដមក្រុមប្រឹក្ស នៃអង្គចៅ​ក្រម​ត្រូវ​មាន​ដំណើរ​ការ​ប្រព្រឹត្ដ​ទៅនៅក្នុង ឯករាជ្យពិតប្រាកដ។ រាជរដ្ឋាភិបាលខិតខំជម្រុញការកែប្រព័ន្ធច្បាប់ និង តុលាកា​រ​ឱ្យបានឯករាជ្យតាមរយៈ ការអនុវត្ដន៍ឯកសារ គោលនយោបាយ និង យុទ្ធសាស្ដ្រ​ដែល​ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធ តុលាការ បានរៀបចំឡើង ឱ្យមាន​ជំនឿ​ទុក​ចិត្ដ​ពីមជ្ឈដ្ឋាន​ជាតិ និង អន្ដរជាតិ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយនឹង ដៃគូអ្នកផ្ដល់ ជំនួយនានា ក្នុងទិសដៅពង្រឹងនីតិរដ្ឋ បង្កើនយុត្ដិធម៌នៅក្នុងសង្គម កាត់បន្ថយ អំពើពុករលួយ ឈាន​ទៅលុប បំបាត់វប្បធម៌និរទណ្ឌភាព ព្រមទាំងពង្រឹងវប្បធម៌សន្ដិភាព និងវប្បធម៌ នៃ​ការគោរពច្បាប់។ ជាក់ស្ដែង រាជរដ្ឋាភិបាលនឹង​រៀប​ចំចេញ​ជាគំរោង​អាទិភាព​ដើម្បីកែ​លំអ​ប្រព័ន្ធ​ច្បាប់ និង តុលាការជាជំហានៗ ដែលផ្ដោត សំខាន់ទៅលើការបញ្ចប់ការតាក់តែង ដើម្បី​ដាក់​ឆ្លងរដ្ឋសភានូវបណ្ដា ច្បាប់ដែលមានលក្ខណៈ ជាមូលដ្ឋាន មានជាអាទិ៍ ច្បាប់​លក្ខន្ដិកៈ​ចៅ​ក្រម ច្បាប់ស្ដីពីការរៀបចំអង្គភាព តុលាការ ក្រមព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ ក្រម​រដ្ឋប្បវេណី និងក្រមស្ដីពីនីតិវិធីរដ្ឋប្បវេណី ច្បាប់ស្ដីពីការ រៀបចំ និងការប្រព្រឹត្ដទៅសៃារការី និង​ច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅរបស់រដ្ឋអាជ្ញាសាលា។ ច្បាប់ និង​លិខិត​បទដ្ឋាន​មួយ​ចំនួនទៀត ក៏នឹងត្រូវ បានបង្កើតឡើង ដើម្បីបំពេញបន្ថែមទៅលើក្រប ខណ្ឌគតិយុត្ដិ បច្ចុប្បន្ន ដែលជាកលក្ខខណ្ឌចាំបាច់ក្នុងក្រម ខណ្ឌអាស៊ាន និង​អង្គការ​ពាណិជ្ជកម្ម​បិភពលោក ជាពិសេសរាជ រដ្ឋាភិបាល នឹងរៀបចំឱ្យមានតុលាការឯកទេស មួយ​ចំនួន​តាម​តម្រូវ ការចាំបាច់មានជាអាទិ៍ តុលាការពាណិជ្ជកម្ម តុលាការអនីតិជន តុលាការការងារ និង​តុលាការ រដ្ឋបាល។ ក្រៅពីនោះ តុលាការគំរូក៏នឹងត្រូវបាន រៀបចំ​បង្កើត​ឡើង​ជា​ជំហានៗ​ក្នុងទិសដៅបង្កើនគុណភាព និង ប្រសិទ្ធភាពនៃសេវាយុត្ដិធម៌។ អាទិភាពដ៏ សំខាន់មួយទៀត គឺការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវ របស់ ចៅក្រម តាមរយៈការបង្កើតលក្ខន្ដិកៈ ចៅក្រម ការពង្រឹងវិន័យតាមក្រមសីលធម៌ និងតាមការបណ្ដុះបណ្ដាល ដំបូង និង​ការ​បណ្ដុះ​បណ្ដាល​បន្ដ។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលនឹងបង្កើតសាលាបណ្ដុះបណ្ដាលក្រឡាបញ្ជី និង​សាលា​បណ្ដុះបណ្ដាលអាជ្ញា សាលា និងសារការី។ នគរបាលយុត្ដិធម៌ នឹងត្រូវបានទទួល ការ​បណ្ដុះ​បណ្ដាល និងការគ្រប់គ្រងដោយ ហ្មត់ចត់។ ព្រមជាមួយគ្នានេះ រាជរដ្ឋា ភិបាល​នឹង​យក​ចិត្ដទុកដាក់ខ្ពស់ចំពោះការ ផ្ដល់ជំនួយគតិយុត្ដិ (ឧទាហរណ៍ តាមរយៈការផ្ដល់មេធាវី) ដល់​ជន​ក្រីក្រ ដើម្បីស្វះស្វែងរកយុត្ដិធម៌ និងការពារ ផលប្រយោជន៍ របស់ពួកគេ។ ក្រៅពី​នោះ​ទៀត រាជរដ្ឋាភិបាលនឹងលើកកំពស់ យន្ដការដំណោះស្រាយវិវាទក្រៅ ប្រព័ន្ធ តុលាការ​ជូន​ប្រជាពលរដ្ឋ ពិសេសចំពោះបញ្ហាដីធ្លីមិនទាន់ចុះបញ្ជីសុរិយោដី។
(ទី៣). កំណែទម្រង់រដ្ឋបាលសាធារណៈ
រាជរដ្ឋាភិបាលយល់ច្បាស់ថា កិច្ចការពង្រឹងសមត្ថភាពស្ថាប័ន គឺជាគន្លឺះនៃការអភិវឌ្ឍន៍។ រដ្ឋបាល និងមុខងារ សាធារណៈ ត្រូវមានលក្ខណៈអព្យាក្រឹត្យ តម្លាភាព អាចឆ្លើយ​តប​ទាន់​ពេល​វេលាទៅ នឹងតម្រូវ ការ ហើយត្រូវមាន សមត្ថភាព និងការទទួលខុសត្រូវខ្ពស់។ រាជរដ្ឋា​ភិបាល​បានអនុម័តកម្មវិធីជាតិ សំរាប់ កែទម្រង់រដ្ឋបាល ដើម្បីប្រែក្លាយរដ្ឋបាល និង មុខ​ងារ​សាធារណៈ​ឱ្យក្លាយទៅជាដៃគូ ដ៏មានប្រសិទ្ធភាព ក្នុងការអនុវត្ដន៍កម្ម វិធី នយោបាយ​របស់រាជរដ្ឋាភិបាល។
នៅលើមូលដ្ឋាននៃគោលដៅនេះ រាជរដ្ឋាភិបាលនឹងផ្ដោតការយកចិត្ដ​ទុកដាក់​ទៅលើការ​ផ្ដល់​សេវា សាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និង​ប្រសិទ្ធភាព​ក្នុងវិស័យ​អាទិភាព​ទី៤ នៃសេវា សាធារណៈ គឺៈ (ទី១). សេវា ពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់រដ្ឋ (ឧទាហរណ៍ អត្រានុ​កូលដ្ឋាន លិខិត អនុញ្ញាតផ្សេងៗ ប័ណ្ណកម្ម សិទ្ធិលើដីធ្លី) (ទី២). សេវា​ពាក់​ព័ន្ធ​ទៅនឹង​ការវិនិយោគ (ទី៣). សេវាមូលដ្ឋាន (អប់រំ និងសុខាភិបាល) (ទី៤). សេវាពាក់ព័ន្ធ នឹងចំណូល ចំណាយរបស់រដ្ឋ។

 

នីតិវិធី នៃការទទួលសេវាសាធារណៈ នឹងត្រូវបានសំរួល និងធ្វើឱ្យមានភាពសាមញ្ញ តាមរយៈ​ការ លុបបំបាត់ ការងារដែលជាន់គ្នា ការកាត់បន្ថយការិយាធិបតេយ្យ ការអនុវត្ដន៍​គោល​នយោបាយ​វិសហមជ្ឈការ វិមជ្ឈការ បច្ចេកទេស វិមជ្ឈការថ្នាក់ឃុំ សង្កាត់ យន្ដការ “ច្រកចេញ-​ចូលតែមួយ” ព្រមទាំងការបង្កើត ការិយាល័យ ប្រជាពលរដ្ឋ។ នីតិវិធីទាំង​អស់​នឹង​ត្រូវ​បាន​បញ្ចូលជាជំហានៗ ទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាពត៌មាន ដើម្បីពង្រឹង តម្លាភាព និង​ចូល​រួម​កាត់បន្ថយអំពើពុករលួយ។ ការយកចិត្ដទុកដាក់ ជាពិសេស នឹងត្រូវបានផ្ដល់ ទៅលើការ ពង្រឹង ការងារគ្រប់គ្រងមន្ដ្រីរាជការ តាមរយៈការបង្ខិតរដ្ឋបាលសាធារណៈ បច្ចុប្បន្ន​ឱ្យកាន់​តែខិត​ជិត ទៅរក ប្រជាពលរដ្ឋតាមរយៈគោលនយោបាយ វិសហមជ្ឈការ និង វិមជ្ឈការ ពិសេស​ការផ្ទេរ អំណាចពីថ្នាក់ក្រោម ឱ្យបានឆាប់រហ័ស ហើយកំណត់ច្បាស់លាស់នូវតួនាទី សិទ្ធិអំណាច និង ការទទួលខុសត្រូវ របស់អាជ្ញាធរ ថ្នាក់ខេត្ដ-ក្រុង ស្រក-ខណ្ឌ ឃុំ-សង្កាត់ ការ​ប្រើប្រាស់ប្រព័ន្ធពត៌មានវិទ្យា ការបន្ដអនុវត្ដយុទ្ធសាស្ដ្រ និទានកម្ម មុខងារសាធារណៈ ដើម្បី​តម្លើង​ប្រាក់បៀវត្សរ៍ ជូន មន្ដ្រីរាជការទូទៅជា ជំហានៗ សំរាប់សំរួលជីវភាព ឱ្យបានធូរ ស្រាល​សមរម្យថ្លៃថ្នូរ ឱ្យបានពី១០ទៅ១៥%ក្នុងមួយឆ្នាំៗ។ រាជរដ្ឋា ភិបាល ចាត់ទុក​ការ​អនុវត្ដន៍​កម្ម វិធីវិមជ្ឈការ ថ្នាក់ឃុំ-សង្កាត់ ថាជាគន្លឺះសំរាប់ពង្រឹងលទ្ធិប្រជា ធិបតេយ្យ នៅ​មូល​ដ្ឋាន សំរាប់លើកកំពស់ គុណភាព សេវាសាធារណៈ និង សំរាប់​ជំរុញ​កិច្ច​អភិវឌ្ឍន៍​គ្រប់​ផ្នែក​នៅ មូលដ្ឋាន ដោយមានការចូលរួមពីសំណាក់ មូលដ្ឋាន ខ្លួនឯងផ្ទាល់។ អាទិភាព​ចំបង​នៅក្នុង​វិស័យនេះ គឺការ កសាងសមត្ថភាពគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន និងការផ្ដល់ ប្រភពធន​ធាន​ហិរញ្ញវត្ថុ​សមស្រប ព្រមទាំងការ លើកស្ទួយវប្បធម៌ ចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុង​កិច្ចការ ទាំងអស់នេះ។ ពិតណាស់ថាការអនុវត្ដន៍ វិមជ្ឈការ​ត្រូវដើរ​ទន្ទឹម​គ្នានឹង​ការ​ជម្រុញ​វិសហមជ្ឈការ ដែលសំដៅ ជាពិសេស ទៅលើការកសាងសមត្ថភាព ថ្នាក់ខេត្ដ-ក្រុង និង​ស្រុក-ខណ្ឌ ដើម្បី ធានាឱ្យមានភាព រលូនព្រមទាំង ការជួយគាំទ្រទ្រង់គ្នា និង​បំបែញ​ឱ្យគ្នា​ទៅវិញ​​ទៅមកក្នុងការងាររបស់ថ្នាក់ខេត្ដ-ក្រុង និង ស្រុក-ខណ្ឌ ជាមួយ នឹងថ្នាក់មូលដ្ឋាន។ ក្នុង​បរិការណ៍នេះ រាជរដ្ឋាភិបាលនឹងរៀបចំប្រធាន និងសមាជិកភូមិ ឱ្យបានឆាប់តាមតែ អាច​ធ្វើបាន ស្របទៅ តាមគោលការណ៍វិមជ្ឈការនៅឃុំ-សង្កាត់។
(ទី៤). កំណែទម្រង់កងកំលាំងប្រដាប់អាវុធ
ដើម្បីសំរេចកិច្ចការនេះ រាជរដ្ឋាភិបាលបន្ដអនុវត្ដន៍គោល​នយោបាយ​ដែលបាន​ចែងក្នុង​សៀវ​ភៅ “ស” របស់ កងយោធពលខេមរភូមិន្ទ រួមបញ្ចូល​ទាំងការ​ចែកដី​សម្បទាន​ដើម្បីគោល​ដៅ​សង្គមកិច្ច​ដល់ យោធិន រំសាយ ដែលខ្វះខាតដី និងមាន​បំណង​សុំដី​សំរាប់​សាង​សង់​លំនៅ​ដ្ឋាន ឬនិងធ្វើកសិកម្មជាលក្ខណៈគ្រួសារ តាមតម្រូវ ការសមស្រប តាម​ស្មារតី​នៃ​អនុក្រឹត្យ​ស្ដីពី​សម្បទានដីសង្គមកិច្ច។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាល នឹងបន្ដ កំណែទម្រង់ដើម្បីកសាង និង ពង្រឹងកងកំលាំងនគរបាលជាតិឱ្យទៅជាកងកំលាំងមានវិជ្ជាជីវៈ ជំនាញ និងមាន បច្ចេក​វិទ្យា​ទំនើប មានស្មារតី ទទួលខុស ត្រូវ គោរពប្រតិបត្ដិច្បាប់ហ្មឺងម៉ាត់ គោរព្វ សិទ្ធិមនុស្ស បំរើ​ប្រជាជន ដោយស្មោះត្រង់ មានសមត្ថភាព សំរេចបាន ល្អនូវ ភារកិច្ចគ្រប់គ្រង និងថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ការពារអាយុជីវិត និងទ្រព្យសម្បត្ដិ របស់ប្រជាជន ព្រម​ទំាង​រក្សាបាន នូវភាពសុខដុមរមនានៅ ក្នុងសង្គម។

 

២.២. បរិស្ថានគ្របដណ្ដប់សំរាប់ការអនុវត្ដន៍យុទ្ធសាស្ដ្រទាំងមូល

(ទី១). សុខសន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម
សន្ដិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម គឺជាលក្ខខណ្ឌ​មិនអាច​ខ្វះបាន​សំរាប់​ការ​ពង្រឹង​ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍន៍ ប្រកបដោយចិរភាព និងការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ ដូច្នេះរាជរដ្ឋាភិបាល នឹងបន្ដ ការងាររបស់ខ្លួន ក្នុងគោលដៅបន្ដពង្រឹងថែមទៀត នូវ​សុខ​សន្ដិភាព ស្ថិរភាពនយោបាយ សណ្ដាប់ ធ្នាប់សង្គម ជូនដល់ ប្រជាពលរដ្ឋ ដើម្បី​ឆ្លុះ​បញ្ចាំង​ពីការបោះជំហានរបស់កម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍ និងភាពកាន់តែ ចំរើនរុងរឿង ដោយ​ប្ដេជ្ញា ដោះស្រាយឱ្យអស់នូវផលវិបាកនៃសង្គ្រាមរបបប្រល័យ ពូជសាសន៍ និងជំលោះ ផ្ទៃក្នុង ដែលបានបំផ្លិច បំផ្លាញ និងញ៉ាំញីកម្ពុជាក្នុងរយៈពេល ជិតបីទសវត្សរ៍ កន្លង​ទៅ​នេះ។

 

ក្នុង​ន័យនេះ សុខសន្ដិភាព ស្ថិរភាពនយោបាយ និងសន្ដាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឺះ នៃ​ការ​ងារ កសាង និងកំណែទម្រង់រដ្ឋ។ ដូច្នេះភារកិច្ចចំបង របស់រាជរដ្ឋាភិបាល គឺត្រូវ​ពង្រឹង​កោសិកាសន្ដិភាពឱ្យផ្សារភ្ជាប់គ្នាល្អ ដោយ ប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ។ ការ​ពង្រឹង​សន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម នឹងបង្កើតនូវ “រូបភាពជាក់ស្ដែង” មួយ​របស់កម្ពុជាក្នុងការបង្កើន ជំនឿ ទុកចិត្ដពីសំណាក់វិនិយោគិន និងទេសចរ ក៏ដូចជាក្នុងការ បង្ក​លក្ខណៈឱ្យប្រជាពលរដ្ឋអាចរស់នៅប្រកប របរអាជីវកម្មតាមធម្មតា និង​ចូល​រួម​ចំណែក​នៅ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចយ៉ាងសកម្មតាមសមត្ថភាព រៀងៗខ្លន។
(ទី២). ភាពជាដៃគូនៅក្នុងការអភិវឌ្ឍន៍
រាជរដ្ឋាភិបាល ផ្ដល់អាទិភាពយ៉ាងខ្លាំង ដល់ការពង្រីកភាព ជាដៃគូជាមួយតួអង្គ អភិវឌ្ឍន៍ ទាំង​អស់ដែលក្នុង នោះ រួមមាន ភាពជាដៃគូជាមួយនឹងសហគមន៍អ្នកផ្ដល់ជំនួយ វិស័យ​ឯកជន និង សង្គមស៊ីវិល។ យន្ដការ នៃភាពជាដៃគូ ជាមួយសហគមន៍អ្នកផ្ដល់ជំនួយ ត្រូវបាន​រៀប​ចំ​ឡើងដោយឈរ លើមូលដ្ឋាននៃសេចក្ដី សំរេចចិត្ដរបស់មហាសន្និបាត អង្គការ​សហ​ប្រជាជាតិ គោលការណ៍របស់គណកម្មការ ជំនួយដើម្បីអភិវឌ្ឍន៍ (DAC) នៃអង្គការ​សហ​ប្រតិ​បត្ដិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ក៏ដូចជា ការផ្ដួចផ្ដើមគំនិតនានារបស់ ធនាគារ​ពិភព​លោក និងកម្មវិធីអភ្វិឌ្ឍន៍សហ ប្រជាជាតិ(UNDP)។

រាជរដ្ឋាភិបាល ចាត់ទុកផ្នែកឯកជនជាក្បាលម៉ាស៊ីននៃកំណើន។ ដូច្នេះការពង្រឹងភាពជាដៃគូរ រវាង រាជរដ្ឋាភិបាល និងផ្នែកឯកជនត្រូវមានភាពរលូនជាមួយការ ធ្វើអន្ដរាគមន៍​ប្រកប​ដោយ​វិចារណញាណ របស់រដ្ឋ ក្នុងវិស័យ សេដ្ឋកិច្ចគួបផ្សំទៅនឹងការរៀបចំ និង​អនុវត្ដន៍​យ៉ាង​ហ្មត់​ចត់​នូវ​បទបញ្ញត្ដិច្បាប់ ព្រម ទាំងការគាំទ្រ និងការសំរួល ប្រកប​ដោយ​ប្រសិទ្ធភាព​ពីសំណាក់​ស្ថាប័ន​រដ្ឋដែលមានការពាក់ព័ន្ធ។ ក្នុង ស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្ដពង្រឹង “វេទិកា​រាជ​រដ្ឋាភិបាល និងវិស័យឯកជន” ឱ្យក្លាយទៅជា យន្ដការនៃភាពជាដៃគូរវាងវិស័យសាធារណៈ និង​វិស័យ ឯកជន ប្រកបដោយប្រសិទ្ធភាពកាន់ តែខ្ពស់ ជាងមុន។

 

រាជរដ្ឋាភិបាលបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការរវាងរដ្ឋ និងសង្គមស៊ីវិល ដោយឈរ​លើគោល​ការណ៍ នីតិរដ្ឋដើម្បី ពង្រឹងលទ្ធិប្រជាធបតេយ្យ សិទ្ធសេរីភាព សណ្ដាប់ធ្នាប់សង្គម និងការ​គោរព​ច្បាប់។ សង្គម ស៊ីវិលត្រូវមាន តួនាទីជា ដៃគូដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងការ​កសាងប្រទេសជាតិ។ ក្នុង ទស្សនៈនេះ រាជរដ្ឋា ភិបាលលើកទឹក ចិត្ដតាម​គ្រប់​រូបភាព​ចំពោះអង្គការមិនមែនរដ្ឋាភិបាល និងសមាគម ស្របច្បាប់នានាដែល កំពុង​ធ្វើសកម្មភាព​បំរើ​ផល ប្រយោជន៍ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ រាជរដ្ឋាភិបាល ស្វាគមន៍ការ ចូលរួម របស់​អង្គការ​មិនមែនរដ្ឋាភិបាល អន្ដរជាត ក្នុងដំណើរការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច និងការ​គាំពារ លើកស្ទួយការអនុវត្ដន៍លទ្ធិប្រជាធិប តេយ្យ និងការគោរពសិទ្ធិមនុស្ស។ ក្នុង ស្មារតី​នេះ រាជរដ្ឋាភិបាលនឹង បន្ដជំរុញការបង្កើត និងអនុវត្ដន៍ច្បាប់ស្ដីពីអង្គការ មិនមែន​រដ្ឋាភិបាល និង សមាគម ដោយមានការពិគ្រោះ យោបល់ជាមួយនឹងស្ថាប័ន និង​អង្គការ​ពាក់ព័ន្ធ។

(ទី៣). បរិស្ថានម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានលក្ខណៈអនុគ្រោះ
ផ្អែកលើមូលដ្ឋាន នៃ សមិទ្ធផលការងារ ដែលសំរេចបានពីមុនមក ក្នុងការគ្រប់គ្រង ម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សាធារណៈ រាជរដ្ឋាភិបាលនឹងបន្ដពុះពារ ដើម្បីសំរេចឱ្យបាន នូវ​គោលដៅ នៃកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រា ៦ ទៅ ៧% ក្នុងមួយឆ្នាំ ក្នុង​បរិការណ៍​នៃ​អត្រា​អតិផរណាទាបក្នុង កំរិតតួលេខតែមួយខ្ទង់ អត្រាប្ដូរ ប្រាក់មានស្ថិរភាពល្អ ហើយ​ទុន​បំរុង​របស់​ជាតិក៏មានការកើនឡើងជាប្រចាំ។ ក្នុងន័យនេះរាជ រដ្ឋាភិបាល នឹងបន្ដ​អនវត្ដ​គោល​នយោបាយ រូបីយវត្ថុ ប្រុងប្រយ័ត្ន និងអត្រាប្ដូរប្រាក់អណ្ដែត ដែលផ្អែក លើមូលដ្ឋាន នៃ​គោលការណ៍ទីផ្សារ។ គោលនយោបាយបដិដុល្លា រូបនីយកម្ម នឹងត្រូវបានអនុវត្ដបន្ដ ជាជំហាន ដ៏ប្រុងប្រយ័ត្ន ស្របទៅតាមសភាពការណ៍វិវត្ដន៍នៃសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ។

ការប្រកាន់ខ្ជាប់នូវវិន័យនៅក្នុងការគ្រប់គ្រងថវិកា មានសារសំខាន់ខ្លាំងណាស់ សំរាប់​ការ​បង្កើត​ឡើង នូវបរិ ស្ថានម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានលក្ខណៈអនុគ្រោះ ចំពោះ​ការ​ខិត​ខំក​សាងមូលដ្ឋាន គ្រឺះដ៏ រឹងប៉ឺង និងមាំមួន នៃសេដ្ឋកិច្ចជាតិ ដើម្បី​ធានា​កំណើន​មួយ​ប្រកប​ទៅដោយចិរភាព និងមានសមធម៌។ មើលឃើញ យ៉ាងដូច្នេះ រាជរដ្ឋាភិបាល​ប្ដេជ្ញា​បន្ដ​ខិតខំ​ពង្រឹងការប្រមូលចំណូលគ្រប់ប្រភេទ ទាំងចំណូល ពន្ធដារ ទាំង ចំណូល​ទាំង​មិន​មែន​ពន្ធដារ។ កិច្ចការនេះ រួមបញ្ចូលការអនុវត្ដន៍យ៉ាងហ្មត់ចត់នូវ ច្បាប់ស្ដីពី សារពើពន្ធ ការ ប្រឆាំង​នឹង​អំពើពុករលួយ និង ការគេចវេះពន្ធ ការបន្ដអនវត្ដវប្បធម៌គ្មាន ការលើក លែងពន្ធ ការពង្រឹង​មូលដ្ឋាន ពន្ធដារ ការពង្រឹងសមត្ថភាពរបស់ រដ្ឋបាលពនដារ និងរបស់រដ្ឋបាលគយ និង​រដ្ឋាករ និងការធានាគ្រប់គ្រង ដោយត្រឹមត្រូវ និងហ្មត់ចត់នូវទ្រព្យសម្បត្ដិ អរូបិយ ក្នុង​នោះ​មាន​ទ្រព្យ សម្បត្ដិរបស់ក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុន ចំរុះរដ្ឋ ។ រាជ​រដ្ឋាភិបាល​នឹង​ជំរុញ​អនុវត្ដ​កម្មវិធី កែទម្រង់ប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសតាមរយៈ ការ​បន្ដ​គោល​នយោបាយ​វិចារណកម្មចំណាយ ដោយ ឈរលើ គោលការណ៍តម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព​សេដ្ឋកិច្ច និងការពង្រឹងយន្ដការសវនកម្ម និង លទ្ធកម្មសាធារណៈ ដោយផ្ដល់​អទិភាពខ្ពស់លើ ចំណាយ ក្នុងវិស័យសង្គមកិច្ច សេដ្ឋកិច្ច និងលើការ វិនិយោគសាធារណៈ ជាពិសេសក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ដ។ រាល់ប្រតិបត្ដិការថវិកា ទាំងក្នុងផ្នែក ចំណូល ទាំងក្នុងផ្នែកចំណាយ ត្រូវតែបានធ្វើឡើងស្របទៅតាមវិធាន និងនីតិវិធីជាធរមាន។

 

នៅលើមូលដ្ឋាននៃគោលនយោបាយជាអាទិភាពខាងលើនេះ ក្នុងនាមជា​ប្រមុខ​នៃ​រាជ​រដ្ឋា​ភិបាល សំរាប់ នីតិកាល ទី៣ នៃរដ្ឋសភា ខ្ញុំសូម​ដាក់​ចេញ​នូវវិន័យ​ដប់​យ៉ាង​ក្នុង​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែលគ្រប់ សមាជិក-សមាជិកានៃរាជរដ្ឋាភិបាល មានកាតព្វកិច្ច​ត្រូវ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន និងដោយម៉ឺងម៉ាត់ បំផុត មិនអាចធ្វេសប្រហែស និងមិនអាច​លើក​លែង​បាន​គ្រប់ពេលវេលាគឺ ៖

វិន័យទី១ ៖ ត្រូវបន្ដប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការមិនអននញ្ញាតឱ្យមាន “វប្បធម៌រួចពន្ធ និង​លើក លែងពន្ធ” នៅកនុងប្រទេសកម្ពុជា។
វិន័យទី២ ៖ ត្រូវខិតខំប្រមូលចំណូលគ្រប់ប្រភេទឱ្យបានគ្រប់តាមផែនការ ឬ​លើស​ផែន​ការ។
វិន័យទី៣ ៖ ត្រូវបង់ចំណូលទាំងអស់ចូលរតនាគារជាតិភ្លាមៗឱ្យបានទាន់ពេល។ ហាម​ដាច់​ខាត​ការរក្សា ទុកចំណូលចំណូលសំរាប់ចំណាយ នៅក្រៅក្របខណ្ឌថវិកាជាតិ ទោះ​ជាតាម​រយៈ​យន្ដការ​ចំណូលព្រម ចំណាយ ព្រមក្ដី តាម រយៈ ការ ខ្ចី ក្រុម ហ៊ុនប្រើមុន ហើយ​ចាំកាត់​ចំណូល​សងតាមក្រោយ។
វិន័យទី៤ ៖ ត្រូវក្លាហាន និងដាច់ខាតក្នុងការប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធគ្រប់ប្រភេទ និង​ក្នុង​ការតឹង ទារ បំណុលពីអ្នកដែលជំពាក់បំណុលរដ្ឋ ជាពិសេសពីអ្នកជំពាក់បំណុលពន្ធ។
វិន័យទី៥ ៖ ត្រូវតំរង់ចំណាយឱ្យចំទិសដៅអាទិភាពនៃការអភិវឌ្ឍន៍ ហើយ​ហ្មឺង​ម៉ាត់​ក្នុង​ការ​ត្បិត​ត្បៀត ចំណាយ ដែលមិនចាំបាច់ ឬមិនទាន់ចាំបាច់ និងត្រូវសន្សំសំចៃក្នុងការចាយវាយ ហើយត្រូវលើកកំពស់ស្មារតី ប្រឆាំងនឹង ភាពខ្ជះខ្ជាយ។
វិន័យទី៦ ៖ ត្រូវពង្រឹង និងអនុវត្ដនឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ញត្ដិស្ដីពីលទ្ធភាពសាធារណៈ។
វិន័យទី៧ ៖ ត្រូវពង្រឹងសវនកម្មនៅក្នុងការគ្រប់គ្រងថវិការ (ទាំងចំណុល ទាំងចំណាយ) ទាំង​អថិការ កិច្ច ហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំង​សវនកម្ម​ផ្ទៃក្នុង​នៃសាមី​ក្រសួងស្ថាប័ននីមួយៗ និងទាំង សវនកម្មឯក រាជ្យផ្ទៃក្រៅ។
វិន័យទី៨ ៖ ហាមដាច់ខាតនូវការចុះកិច្ចសន្យានានាជាមួយក្រុមហ៊ុនឯកជន ដែល​មាន​ការ​ពាក់​ព័ន្ធដល់ កាតព្វកិច្ច ពន្ធដារ និងចំណូល-ចំណាយរដ្ឋ ដោយមិនមានការចូលរួម និងការ​ឯកភាព​ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
វិន័យទី៩ ៖ ហាមដាច់ខាតនូវការខ្ចីឥណទានដែលមានលក្ខណៈពាណិជ្ជកម្ម។
វិន័យទី១០ ៖ ត្រូវពង្រឹងគ្រប់គ្រងឱ្យបានហ្មត់ចត់បំផុតនូវទ្រព្យសម្បត្ដិរបស់រដ្ឋគ្រប់ប្រភេទ ដោយ គោរពយ៉ាង ម៉ឺម៉ាត់តាមច្បាប់ បិង​បទ​បញ្ញត្ដិ​ទាំង​ឡាយ​ស្ដីពី​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្ដិ​រដ្ឋ។

 

រាជរដ្ឋាភិបាលយល់ យ៉ាងច្បាស់ថា ការបង្កើនសញ្ជ័យធនក្នុងស្រុក គឺជាកិច្ចការ​មួយ​ដែល​មាន​សារ សំខាន់ខ្លាំង ណាស់សំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាក្នុងពេលអនាគតរយៈពេលវែង។ ដើម្បីគោលដៅនេះ រាជរដ្ឋាភិបាល នឹងបន្ដដាក់ ចេញ​វិធាន​ការ​ពង្រឹង​ប្រព័ន្ធ​ធនាគារ​ក្នុង​ប្រទេស សំដៅធានាឱ្យបាននូវការគ្រប់គ្រង ល្អប្រសើរ មានការត្រួតពិនិត្យ ហ្មត់ចត់ សមស្រប និង​មាន​សមត្ថភាព និងប្រសិទ្ធភាពគ្រប់គ្រាន់ ក្នុងការ កៀងគរប្រាក់ សន្សំ​យក​មក​ផ្ដល់​ហិរញ្ញ​ប្បទាន សំរាប់ពង្រីកសកម្មភាពវិស័យឯកជន និងលើកកំពស់ កំណើន សេដ្ឋកិច្ច។ ជា​ចំណែក​ដ៏សំខាន់​មួយនៃកិច្ចការនេះ រាជរដ្ឋាភិបាលនឹងបន្ដលើកស្ទួយវិស័យឥណទាន ជនបទ ដើម្បី​ជួយ​ផ្ដល់ សេវាហិរញ្ញវត្ថុ និងប្រាក់កម្ចីធ្វើដើមទុនដែលមានការប្រាក់ទាបបំផុតតាមដែលអាច ធ្វើបាន នៅក្នុងក្រមខណ្ឌ នៃគោលការណ៍សេដ្ឋកិច្ចទីផ្សារ ដោយគិតគូរអំពីអត្រា ការប្រាក់​តាម​វិស័យដូចគ្នា នៃប្រទេសជាសមាជិក អាស៊ាន សំរាប់ជូនដល់ប្រជាពលរដ្ឋក្រីក្រ គ្រួសារ​ដែល​មាន​ចំណូលទាប ព្រមទាំង សហគ្រាសធុនតូច និងមធ្យមក្នុង ទិសដៅ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ជនបទ និងរួមចំណែកលើកកំពស់ ជីវភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឆ្ងាយដាច់​ស្រយាល​។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលនឹងបង្កើនការ យកចិត្ដទុក ដល់ការ​រៀបចំ​ប្រព័ន​ច្បាប់ បទបញ្ជា និងយន្ដការស្ថាប័នហិរញ្ញវត្ថុ ផ្សេងៗទៀតសំរាប់ប្រមែ ប្រមូល​ធនធាន​ក្នុង​ស្រុក ដែលកំពុងតែស្ថិត នៅរាយប៉ាយនៅឡើយ តាមរយៈការបន្ដធ្វើកំណែទម្រង់ និង​សុក្រឹតកម្ម​ប្រព័ន្ធពន្ធដារ ការពង្រឹង ប្រព័ន្ធធនាគារ ពាណិជ្ជ និងវិស័យធានារ៉ាប់រង ការបង្កើត​ផ្សារ មូលធន ។ល។ ស្របតាម “ចក្ខុវិស័យ និងផែនការអភិ វឌ្ឍន៍ ហិរញ្ញវត្ថុ សំរាប់ឆ្នាំ ២០០១-២០១០” ដែលត្រូវបានរៀបចំឡើង នៅក្រោមជំនួយបច្ចេកទេសរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី និង​ត្រូវបាន អនុម័តដោយរាជរដ្ឋាភិបាលនៅខែ សីហា ឆ្នាំ ២០០១។
(ទី៤). សមាហរណកម្មកម្ពុជានៅក្នុងតំបន់ និងពិភពលោក
រាជរដ្ឋាភិបាល នឹងបន្ដជំរុញការធ្វើសមាហរណកម្មប្រទេសកម្ពុជានៅក្នុងសហគមន៍តំបន់ និង​ពិភព លោក ដោយផ្ដោត​អាទិភាព​ជាពិសេស​លើការ​ខិតខំ​ដើម្បី​កាត់​បន្ថយ​គម្លាត​នៃការ​អភិវឌ្ឍន៍ ក្នុងសមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) តាមរយៈ​ការ​ចលនា​បណ្ដា​ប្រទេស​ជាសមាជិកអាស៊ាន និងប្រទេសជាដៃគូ ទាំងឡាយ ឱ្យចូ​ល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ដន៍​គំរោងការនានា នៃគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន ដែលបានអនុម័តក្នុងកិច្ចប្រជុំកំពូល អាស៊ាន​​កន្លងមក ជាពិសេសវិធានការ និងគំរោងនានាដែលបាន អនុម័ត​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី ៨ កាល ពីខែ វិច្ឆិកា ២០០២ នៅទីក្រុងភ្នំពេញ។ ជាមួយ គ្នានេះ រាជ​រដ្ឋា​ភិបាល​នឹងបន្ដចូលរួមយ៉ាងសកម្មក្នុងការអនវត្ដន៍ “កម្មវិធីមហាអនុតំបន់មេគង្គ” ពិសេស គំរោង​អាទិភាពនានា ដែលបានអនម័តនៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់ មេគង្គលើកទី ១ នៅ ទីក្រុងភ្នំពេញ នាខែ វិច្ឆិកា ២០០២ និងគំនិតផ្ដួចផ្ដើម “តំបន់់អភិវឌ្ឍន៍ត្រីកោណ” កម្ពុជា – វៀតណាម – ឡាវ និងកម្ពុជា – ឡាវ – ថៃ និង “យុទ្ធសាស្ដ្រសហប្រតិបត្ដិការសេដ្ឋកិច្ច” រវាង​កម្ពុជា – ឡាវ មីយ៉ាន់ម៉ារ និងថៃ។ ដើម្បីកម្ពុជា អាចទាញយកផលចំណេញពីសមាហរណកម្ម អន្ដរជាតិ យើងត្រូវ ពង្រឹងសមត្ថភាពស្ថាប័ន និង ដាក់ឱ្យ អនុវត្ដ​យុទ្ធសាស្ដ្រ​សហប្រតិបត្ដិការ​ជា​មួយ ប្រទេសជិតខាង ដូចជា ការអនុវត្ដន៍ទស្សនាទាន “ប្រទេសបួន-សេដ្ឋកិច្ចមួយ” ការ​បង្កើត​តំបន់ ត្រីកោណ នៃកំណើនសេដ្ឋកិច្ច និងការបង្កើតតំបន់សេរីសំរាប់កែឆ្នៃ​បំរើការ​នាំចេញ។
បច្ចុប្បន្ននេះ ពិភពលោកទាំងមូលបានទទួលស្គាល់ថា ពាណិជ្ជកម្ម​សេរីអាច​ចូលរួម​ផ្ដល់​វិភាគ​ទាន យ៉ាងសំខាន់ ដល់ការកាត់បន្ថយភាពក្រីក្រ និងការលើកកំពស់ជីវភាពរបស់ប្រជាជន ។ ក្នុង​ស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្ដដំណើរ ទៅមុខទៀតយ៉ាងស្វាហាប់ នៅលើ​មាគ៌ា​នៃការ​ធ្វើសេរីភាវូនីយកម្មពាណិជ្ជកម្ម សំដៅធានាឱ្យទំនិញ និងសេវាគ្រប់ ប្រភេទអាច​ចរាចរ​បាន​ដោយ​សេរីនៅក្នុងទូទាំងប្រទេស និងរវាង ប្រទេសកម្ពុជា និងប្រទេសជាដៃគូសំខាន់ៗនៅក្នុង តំបន់ និងលើសកលលោក។ ការបើកច្រកឱ្យផលិតផល កម្ពុជា​អាចឈាន​ចូលដោយ​គ្មាន​របាំង និងឧបសគ្គនានា ទៅកាន់ទីផ្សារដ៏ធំធេងនៅក្នុងតំបន់ និងក្នុង ពិភពលោក នឹងផ្ដល់​ឱ្យកម្ពុជា​នូវកាលានុវត្ដភាពនៃ ”វិមានសេដ្ឋកិច្ច” ដ៏វិសេសវិសាល ដែលនឹងផ្ដល់ ផល​ប្រយោជន៍​ដល់សេដ្ឋកិច្ចកម្ពុជា ជាកំណើននៃការវិនិយោគ កំណើននៃការងារ កំណើននៃ ប្រាក់​ចំណូល និងកំណើន នៃសេដ្ឋកិច្ចជាតិទាំងមូល ដែលសុទ្ធតែជាកត្ដា ដ៏សំខាន់​សំរាប់​កាត់​បន្ថយនូវភាព ក្រីក្ររបស់ ប្រជាជន។ ក្នុងន័យនេះ ការចូល​រួម​របស់​កម្ពុជា​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​សេរីអាស៊ាន 9ៅធទៅប និង ការចូល ជាសមាជិកក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក 9ឺទឿប នាពេលថ្មីៗនេះ គឺសុទ្ធតែជំហានដែល មានអត្ថន័យ ជាយុទ្ធសាស្ដ្រ និង ជា​ប្រវត្ដសាស្ដ្រ សំរាប់ការខិតខំប្រឹងប្រែងស្ដារ និងអភិវឌ្ឍន៍កម្ពុជា។
ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាលនឹងប្រឹងប្រែងអនុវត្ដ យ៉ាងហ្មត់ចត់នូវកាតព្វកិច្ចរបស់ ប្រទេស​កម្ពុជា ជាសមាជិក របស់អង្គការពាណិជ្ជកម្មពិភពលោក។ ជាការពិត សមាជិក​ភាព​នៅក្នុង​អង្គការពាណិជ្ជកម្ម ពិភពលោកតំរូវឱ្យមាន ការងារជាច្រើនដូចជា ការអនុមតិ អនុវត្ដន៍ច្បាប់ និង​លិខិត​បទដ្ឋាន នីតិវិធីប៉ាន់ តំលៃ វិធីសាស្ដ្រប៉ាន់តំលៃពាណិជ្ជកម្ម និងរបាយ​ការណ៍​ដែល​ប៉ាន់ប្រមាណផលប៉ះពាល់ដល់ការ ការពារ ពាណិជ្ជកម្ម ក៏ដូចជាការសិក្សាស្ដីពីការផលិតស្រូវ ទីផ្សារកសិកម្មផ្សេងទៀត និងដំណើរក្សេត្រវិទ្យា សិប្បកម្ម ទឹកស្អាត នេសាទ រោងចក្រ ទេសចរណ៍ និងសេវាពលកម្ម ដើម្បីទាញយកផលប្រយោជន៍ពីអង្គការ នេះ។ រាជ​រដ្ឋា​ភិបាល​ប្ដេជ្ញាចិត្ដយ៉ាងមុតមាំថា នឹងប្រើប្រាស់កាលនុវត្ដភាពនេះ ដើម្បីកែទម្រង់ក្នុងគ្រប់ វិស័យ។

២.៣. ចតុកោណយុទ្ធសាស្ដ្រទាំងបួនសំរាប់ជំរុញកំណើន
ចតុកោណទី១. ការលើកស្ទួយវិស័យកសិកម្ម
មុំទី១. ការលើកកំពស់ផលិតភាពកសិកម្ម និងពិធីធកម្មកសិកម្ម
ក្នុងនីតិកាលកន្លងមក រាជរដ្ឋាភិបាលសំរេចបាននូវជោគជ័យគួរជាទី លើកទឹកចិត្ដក្នុងការ ជំរុញ​លើក កំពស់កំណើន សេដ្ឋកិច្ច។ ក៏ប៉ុន្ដែទោះបីយ៉ាងណា កំណើន​នេះ​នៅ​មាន​មូល​ដ្ឋាន​តូចចង្អៀតនៅឡើយ ដោយ សារវាពឹងផ្អែកជាសំខាន់ទៅលើវិស័យតែពីរប៉ុណ្ណោះ នោះ​គឺ​ឧស្សា​ហកម្ម​កាត់ដេរ និងវិស័យ ទេសចរណ៍។ នេះជាប្រការដែលធ្វេិឱ្យ សេដ្ឋកិច្ច​កម្ពុជា​មាន​លក្ខណៈងាយរងគ្រោះដោយសារអស្ថិរភាព និងវិបត្ដិផ្សេងៗ ពីក្រៅប្រទេស។ ក្នុងន័យនេះ យើងមានសេចក្ដីត្រូវការចាំបាច់ក្នុងការពង្រឹង និងពង្រីកមូលដ្ឋាន នៃកំណើន សេដ្ឋកិច្ចជាតិ ដោយប្រើប្រាស់សក្ដានុពលភាព សេដ្ឋកិច្ច ក្នុងវិស័យផ្សេងៗ ទៀតឱ្យបាន កាន់តែច្រើន ពិសេស​គឺវិស័យកសិកម្ម និងកសិ-ឧស្សហកម្ម ដែលមានសក្ដានុ ពលកំណើនដ៏ធំធេង ហើយ​ថែម​ទាំងអាច ផ្ដល់ឥទ្ធិពលជាវិជ្ជមានយ៉ាងឆាប់រហ័ស ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីលើកកំពស់ជីវភាព ប្រជាជននៅតាមទីជនបទទៀតផង។
គោលនយោបាយកសិកម្ម របស់រាជរដ្ឋាភិបាល គឺសំដៅលើកកំពស់ ផលិតភាពកសិកម្ម និងពិពិធកម្ម 9ឌិវរេសិថិចាតិៀនប វិស័យកសិកម្ម ឱ្យក្លាយទៅជាផ្នែកនាំមុខមួយ ដែលអាច​ផ្ដល់​​ជីវភាពបន្ថែម ដល់កំណើន សេដ្ឋកិច្ច និង អាចចូលរួមវិភាគទានយ៉ាងសំខាន់ ដល់​កា​រ​កាត់​បន្ថយភាពក្រីក្រ។ ក្នុងទិសដៅនេះ រាជរដ្ឋា ភិបាល​នឹង​បង្កើន​ការ​ប្រើប្រាស់​ធនធាន​ក្នុង​ស្រុក​សំរាប់អនុវត្ដពហុវប្បកម្ម និងប្រពលវប្បកម្ម កសិកម្ម ដើម្បី​ធានា​បាន​និរន្ដរ​ភាព​នៃ​កំណើន សេដ្ឋកិច្ច បង្កើតការងារ និងបង្កើនប្រាក់ចំណូលនៅជនបទ ព្រមទាំង ធានា​សន្ដិសុខ​ស្បៀង​សំរាប់​ប្រជាជនទូទៅ ហើយធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ និងបង្កើនការនាំចេញ កសិផល។ ក្នុងន័យនេះ ការបង្វែរទិសពីការអភិវឌ្ឍន៍តាមបែប “បើកទូលាយ” ឬ តាម​បែប​“វិបុលកម្ម” ទៅកាន់ការអភិវឌ្ឍន៍តាមបែប “ស៊ីជំរៅ” ឬ តាមបែប “ប្រពលកម្ម” ពោលគឺ ការ​ពង្រឹង​សមត្ថភាព ចិញ្ចឹមលើផ្ទៃដី ដែលមានស្រាប់តាមរយៈប្រពលកម្ម បានក្លាយ​ទៅជា​អាទិភាព​ដ៏ខ្ពស់បំផុតមួយ របស់ រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលនឹងជំរុញបង្កើតបរិយាកាសល្អ សំរាប់ការចូលរួមរបស់ផ្នែកឯកជន ដើម្បីការ​លូត​លាស់ នៃវិស័យកសិកម្ម តាមរយៈ​ការប្រឹង​ប្រែង​បន្លឿន​ការផ្ដល់​កម្ម​សិទ្ទិ​ដីធ្លី​នៅ​តាម​ជនបទ ក្នុងទិសដៅពង្រឹង សុវត្ថិភាពនៃការកាន់កាប់ដីធ្លីកសិកម្ម ការពង្រីក និង​បែង​ចែក​ដីធ្លី​កសិកម្ម ក្នុងក្របខណ្ឌដីសម្បទាន សង្គមកិច្ច ការអផិវឌ្ឍន៍ប្រព័ន្ធស្រោច ស្រពផ្ទៃដី និង​ការ​គ្រប់​គ្រងធនធានទឹក ដោយយកចិត្ដទុកដាក់ផងដែរ ដល់ការ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធធារាសាស្ដ្រដែលមានស្រាប់ ការបន្ដបង្កើត និងពង្រឹង គុណភាព​សហគមន៍​អ្នក​ប្រើប្រាស់ទឹក ព្រមទាំងការកាត់ បន្ថយភាពងាយរងគ្រោះពីគ្រោះធម្មជាតិ និងការ ពឹងផ្អែក​ទាំងស្រុងលើលក្ខខណ្ឌធម្មជាតិ។ល។
ក្នុងទិសដៅជំរុញផលិតភាពកសិកម្ម រាជរដ្ឋាភិបាលនឹងយកចិត្ដទុកដាក់បន្ថែមទៀត ចំពោះ​ការ​ពង្រីក សេវាកម្ម គាំទ្រដល់វិស័យនេះ ដូចជាការងារស្រាវជ្រាវ និង​ផ្សព្វ​ផ្សាយ​ការ​អភិវឌ្ឍន៍​ទីផ្សារ​កសិកម្ម ការបែង ចែកសំភារៈ ពូជជី និងការផ្ដល់ឥណទានជនបទ។ល។ ក្នុងក្រប​ខណ្ឌ​នេះ​រាជរដ្ឋាភិបាលនឹងផ្ដល់អាទិភាព ជាពិសេស ទៅលើ​ការតំរង់​ទិស​កិច្ចការ​វិនិយោគ​សាធារណៈ និងការលើកទឹកចិត្ដវិនិយោគឯកជនឱ្យឆ្ពោះទៅ រកវិស័យកសិកម្ម សំដៅ​ការ​លើក​​កំពស់កំណើនកសិផល និងធានាគុណភាពកសិផលកម្ពុជាឱ្យឆ្លើយតបទៅ នឹង​ការ​តំរូវនៃស្ដង់ដារអន្ដរជាតិ។
រាជរដ្ឋាភិបាលបន្ដផ្ដល់អាទិភាព ទៅលើកិច្ចការអភិវឌ្ឍន៍តំបន់ព្រំដែន និង​តំបន់​ជនបទ​ដាច់​ស្រយាល ដើម្បី ទប់ស្កាត់ការធ្វើចំណាកចោលស្រុក តាមរយៈការរៀបចំ និង​កសាង​តំបន់​ទីប្រជុំ​ជនបទមួយចំនួន ដែលមានបណ្ដាញហេដ្ឋារចនាសម្ព័ន្ធសមស្រប សំរាប់​សំរួល​ដល់​ជីវភាពរស់នៅ និង ការចូលរួមទៅក្នុង សកម្មភាពសេដ្ឋកិច្ចរបស់ប្រជា ពលរដ្ឋនៅទីនោះ។
រាជរដ្ឋាភិបាលបន្ដផ្ដល់អាទិភាពទៅ លើកិច្ចការអភិវឌ្ឍន៍តំបន់ព្រំដែន និង​តំបន់​ជនបទ​ដាច់​ស្រយាល ដើម្បីទប់ស្កាត់ការធ្វើចំណាកចោលស្រុក តាមរយៈការរៀបចំ និង​កសាង​តំបន់​ទីប្រជុំជន​មួយ​ចំនួន ដែលមានបណ្ដាញ ហេដ្ឋារចនាសម្ព័ន្ធសមស្របសំរាប់សម្រួល ដល់ជីវ​ភាព​រស់នៅ និងការចូលរួមទៅក្នុង សកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅទីនោះ។
រាជរដ្ឋាភិបាលបន្ដជម្រុញចលនា “ភូមិមួយ ផលិតផលមួយ” ដើម្បីលើស្ទួយគំនិតថ្នៃប្រឌិត និង​ជំនឿ លើខ្លួនឯង របស់ប្រជាពលរដ្ឋនៅតាមជនបទ ដោយឈរលើគោលការណ៍សំខាន់ៗ បួនយ៉ាងគឺ ៖ (ទី១). ការរិះរកវិធីផលិត ដែល​សម​ស្រប​ទៅ​នឹង​ស្ថាន​ភាព​ជាក់​ស្ដែង​នៃ​បរិស្ថាន​ភូមិឋាន និងសមស្របទៅតាម សេចក្ដីត្រូវការរបស់ទីផ្សារ (ទី២). ការបង្កលក្ខណៈងាយស្រួល និង​ការផ្ដល់ការលើកទឹកចិត្ដប្រជាពលរដ្ឋ ក្នុងការផលិត ដូចជាការស្វែងរកទីផ្សារ ការ​ផ្ដល់​ឥណទា ការផ្ទេរ បច្ចេកវិទ្យា និងការផ្ដល់ពូជ (ទី៣). ការ​ជួយ​បណ្ដុះ​បណ្ដាល​សមត្ថភាព​គ្រប់​គ្រង និងធនធាន មនុស្ស និង (ទី៤). ការបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋ បង្កើត​សហគមន៍​កសិកម្ម​ក្នុង ទិសដៅធានាតម្លៃ ផលិតផល។
មុំទី២. កំណែទម្រង់ដីធ្លី និងការបោសសំអាតមីន
ដី និង ទឹក គឺជាធនធានធម្មជាតិសំខាន់ពីរ ជាមូល​ដ្ឋាន​ដែល​អាច​យក​មក​ប្រើប្រាស់​សំរាប់​ការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រ ជាពិសេសនៅតមបន់ជនបទ។ ដោយ​បន្ដ​អនវត្ដច្បាប់ ភូមិបាល និង គោលនយោបាយដីធ្លី រាជរដ្ឋាភិបាល​ប្រមូល​ផ្ដុំជា​សំខាន់​លើ​វិធានការពង្រឹងប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លីប្រកបដោយសមធម៌ និង​ដោយ​​ធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច តាមរយៈការចុះ បញ្ជីដីធ្លី ការបែងចែកដីធ្លី ការ​ធានា​សុវត្ថិភាពនៃកម្មសិទ្ធិលើដីធ្លី ការលុបបំបាត់ភាពអានាធិបតេយ្យ ក្នុង ការកាន់ កាប់ដី​ដោយ​ខុសច្បាប់ ការដាក់ចេញវិធានការសមស្រប ដើម្បីទប់ស្កាត់ការប្រមូលដីទុកដោយមិន ប្រើ​ប្រាស់ មិនធ្វើផលិតកម្មឬអាជីវកម្ម។ល។ រាជរដ្ឋាភិបាលពិនិត្យឡើងវិញនូវដីទំនេររបស់រដ្ឋ ឬដី​រដ្ឋដែល ឯកជន កាន់កាប់ដោយមិនស្របច្បាប់តាមលិខិត បទដ្ឋានគតិយុត្ដិ និង​នីតិវិធី​ដែល​បានកំណត់កន្លងមក។

 

រាជរដ្ឋាភិបាលនឹងបន្ដផ្ដល់អាទិភាពដល់ការពង្រឹងសិទ្ធិកាន់ កាប់ដីធ្លីជូនប្រជាពលរដ្ឋ ដែល​ត្រូវការដីសំរាប់ សង់លំនៅដ្ឋាន និងធ្វើអាជីវកម្មកសិកម្មជាគ្រួសារក្នុងក្របខណ្ឌដី សម្បទាន​ដើម្បី​គោលដៅសេដ្ឋកិច្ច ដោយ ឈរ លើគោលការណ៍ជួយគ្រួសារក្រីក្រ និងក្រុម​ជន​ងាយ​រង​គ្រោះ។
រាជរដ្ឋាភិបាលយលច្បាស់ថា ការបោស​សំអាត​មីនមិន​មែនគ្រាន់​តែជា​បញ្ហា​សន្ដិ​សុខ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ វាពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជារួម ជាពិសេស​បញ្ហាការ​ផ្គត់​ផ្គង់​ដី និងការផ្ដល់ សុវត្ថិភាពក្នុងការ ប្រកបអាជីវកម្មនៃគ្រួសារកសិករក្រីក្រ នៅទី​ជន​បទ​ដាច់​ស្រយាល។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងអនុវត្ដការងារតាមនីតិវិធី ដែល​បាន​រៀបចំ​ដើម្បី​ធានាសកម្មភាពកំចាត់មីន ដែលកំពុង អនវត្ដនៅ​កម្ពុជា​ឱ្យមាន​សុវត្ថិភាព​មាន​ការ​សំរ​ប​សំរួល​ និងមានផែនការល្អ និងអនវត្ដតាមស្ដង់ដារជាតិ និងកាតព្វកិច្ចអន្ដរជាតិ។
មុំទី៣. វិស័យនេសាទ និងជលផល
មច្ឆជាតិមានសារសំខាន់ ជាអាយុជីវិតសំរាប់ប្រជាជនកម្ពុជារាប់លាននាក់ ដោយផ្ដល់​ជា​ស្បៀង​អាហារ ជា ចំណូល និងការរស់នៅ ហើយគួបផ្សំនឹងអង្ករ ត្រី ដែលជា​ផ្នែក​មួយ​សំខាន់​នៃ​សន្ដិសុខស្បៀងបានផ្ដល់ ប្រូតេអ៊ីនចំនួន បីភាគបួនដល់ប្រជាជនចំនួន ២ លាននាក់។ អាស្រ័យ​ហេតុនេះ រាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការអភិវឌ្ឍន៍ វិស័យ​ជល​ផល​ប្រកប​ដោយចិរភាព និងមានសមធម៌ ដោយប្រគល់សិទ្ធិអំណាច ទៅឱ្យសហគមន៍ជនបទដើម្បីឱ្យ ប្រជា​កសិក​រអាចចូលរួមបានយ៉ាងសកម្មក្នុងការរៀបចំផែនការ និងកម្មវិធី នានា ហើយ​ទទួល​ខុស​ត្រូវ​គ្រប់ធនធាន ជលផលដោយខ្លួនឯង។
រាជរដ្ឋាភិបាល​នឹងបង្វែរឡូត៍នេសាទចប់កិច្ចសន្យាមួយចំនួនទុកជាកន្លែងអភិរក្សពូជត្រី សំរាប់​បង្កើនផល ស្ដុកធម្មជាតិផង និងរក្សពូជត្រីដែលស្ទើរផុតពូជឱ្យកើតមានសំបូរឡើងវិញផង ព្រម​ទាំងជំរុញបង្កើនទំហំ ដែននេសាទ សំរាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ និង​ជំរុញ​ការ​អភិវឌ្ឍន៍​ផ្នែកវារីវប្បកម្មដើម្បីឆ្លើយតបទៅនឹង តំរូវការសាច់ត្រីកើន ឡើងផង​ព្រម​ទាំង​បន្ថយ​សម្ពាធ​លើធនធានជលផលធម្មជាតិផងដែរ។
មុំទី៤. កំណែទម្រង់ព្រៃឈើ
គោលដៅនៃយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យព្រៃឈើ គឺធានា​ឱ្យបាន​នូវការ​គ្រប់​គ្រង​ព្រៃឈើ ប្រកបដោយចិរភាព ដោយឈរលើមូលដ្ឋាននៃសសរទ្រូងបីសំខាន់ៗៈ
ទី១. គោលនយោបាយគ្រប់គ្រងព្រៃឈើ ប្រកបថោយ​ចិរភាព​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​អាជី​វ​កម្ម​​ព្រៃឈើ យ៉ាងហ្មឺងម៉ាត់ និងសមស្រប​តាម​និយាម​នៃ​ការ​គ្រប់​គ្រង​ព្រៃ​ឈើ​ជា​អន្ដរជាតិ ដែល​តំរូវឱ្យមានទំហំ ព្រៃឈើ បំរុងទុក គ្រប់គ្រាន់​សំរាប់​ទប់​ទល់​ការ​ប្រើប្រាស់​របស់​ប្រជាពល​រដ្ឋ និងសំរាប់ការពារភាពរាំងស្ងួត និង ទឹកជំនន់ ព្រមទាំងមាន ព្រៃលិច​ទឹក​សំរាប់​ទុក​ជា​ជមរក​មច្ឆជាតិ។
ទី២. ប្រព័ន្ធការពារធនធានធម្មជាតិ ដើម្បីធ្វើការអភិរក្សជីវសាស្ដ្រចំរុះ និងប្រភេទដែលកំរ។
ទី៣. ការអនវត្ដន៍កម្មវិធីអភិវឌន៍សហគមន៍ព្រៃឈើមួយ ដែលរឹងមាំ មានតម្លាភាព និង​មាន​ការ​គ្រប់គ្រង ដោយផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងតំបន់នេះ។
រាជ​​រដ្ឋាភិបាលបានផ្អាក និង​ពិនិត្យ​អាជីវកម្មព្រៃឈើ​សម្បទាន​ដែល​នៅ​សេស​សល់​ទាំង​អស់​ឡើងវិញ ដើម្បី វាយតំលៃស្ថានភាពបច្ចុប្បន្នសំដៅទៅលើការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនេះរាជរដ្ឋាភិបាល នឹងបន្ដ ជំរុញ គោលនយោបាយដាំដុះព្រៃឈើឡើងវិញ។
ចតុកោណទី២. ការបន្ដស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបមន្ដ
មុំទី១. ការបន្ដស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
បណ្ដាញគមនាគមន៍មានតួនាទីជាសសៃឈាមសំរាប់តភ្ជាប់ច្រកល្ហក នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ឱ្យក្លាយទៅ ជាសរីរាង្គកាយសេដ្ឋកិច្ចមួយ ដែល​ធានា​បាន​នូវ​សមា​ហរណកម្ម​ផ្ទៃក្នុង​ខ្លួន​ឯងផង និងសមាហរណកម្ម សេដ្ឋកិច្ចកម្ពុជាជារូបវន្ដ ទៅក្នុងសេដ្ឋកិច្ចតំបន់ និង​ពិភព​លោក​ផង។ លើសពីនេះទៀត សំរាប់ស្ថានភាព សេដ្ឋកិច្ចកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅ​មាន​តួនាទីដ៏សំខាន់ជា “ក្បាលរថភ្លើង នៃកំណើន សេដ្ឋកិច្ច” និង ជាមធ្យោបាយដ៏ មាន​ប្រសិទ្ធ​ភាពបំផុតមួយ សំរាប់កាត់បន្ថយភាពក្រីក្រ និងទុក្ខលំបាក វេទនា របស់ប្រជាជន។
នៅ​លើមូលដ្ឋាននៃទស្សនៈវិជា្ជនេះ រាជរដ្ឋាភិបាលនឹងបន្ដផ្ដល់អាទិភាពខ្ពស់ទៅលើការស្ដារ និង​កសាង ប្រព័ន្ធគមនាគមន៍ ដឹកជញ្ជូនគ្រប់រូបភាព រួមមានថ្នល់-ស្ពាន ផ្លូវដែក ផ្លូវទឹក កំពង់​ផែ និង អាកាសយាន ដ្ឋានដែលតភ្ជាប់រវាងគ្រប់តំបន់នៅទូទាំងប្រទេស ទាំងទីក្រុង ទីប្រជុំជន និង​តំបន់ជនបទឆ្ងាយដាច់ ស្រយាល និង​តភ្ជាប់​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង​ឱ្យ​ទៅ​ប្រពន្ធ័​គមនាគមន៍​ដឹកជញ្ចូនមួយដ៏ងាយស្រួល មាន ស្ថិរភាព មានសុវត្ថិភាព មានប្រសិទ្ធ ភាព​សេដ្ឋកិច្ច និងមានតម្លៃទាបក្នុងទិសដៅសម្រួលដល់ការធ្វើ ពាណិជ្ជកម្ម ជម្រុញ​វិស័យ​ទេសចរណ៍ ការអភិវឌ្ឍន៍ជនបទ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និង​ក្ន្នុង​សកល​លោក ពិសេស គឺបំរើដល់កិច្ចការពារជាតិថែមទៀត។ ក្នុងនេះអាទិភាពខ្ពស់ នឹងត្រូវបាន ផ្ដោត​ទៅលើការបន្ដកសាងផ្លូវជនបទ ជាមួយនឹងការពង្រឹងវិធានការថែទាំ ផ្លូវថ្ម្នល់ ដើម្បី​រក្សា​ស្ថិរភាព នៃការដឹកជញ្ជូន និង ការធ្វើដំណើរ។
រាជ​រដ្ឋា​ភិបាលនឹងខិតខំពុះពារបន្ដកិច្ចការស្ដារ និងអភិវឌ្ឍបណ្ដាញ ផ្លូវដែក និង​ជម្រុញ​ការ​ប្រើ​ប្រាស់ ផ្លូវដែក សំរាប់ដឹក ជញ្ជូនធុនធ្ងន់។
វិស័យ​​​អាកាសចរណ៍ស៊ីវិល នឹងត្រូវបានលើកកំពស់ថែមទៀត ក្នុងទិសដៅ ធានាឱ្យ​សេវា​អាកា​ចរណ៍ស៊ីវិល អាចចូលរួម យ៉ាងសកម្ម ក្នុងការលើក ស្ទួយកំណើនសេដ្ឋកិច្ចជាតិ ជា​ពិសេស​គឺវិស័យទេសចរណ៍ជាតិ។
មុំទី២. ការគ្រប់គ្រងធនធានទឹក និង ប្រព័ន្ធធារាសាស្ដ្រ
គោលនយោបាយធនធាទឺក គឺជាផ្នែកមួយនៃគំរោងទូលំទូលាយ ដែលផ្ដល់ជា​មួល​ដ្ឋាន​ដល់​ការការពារ ការ គ្រប់គ្រង និងការប្រើប្រាស់ទឹកសាប ទឹកប្រៃ ធនធានទឹកសមុទ្រ ឱ្យមាន​លក្ខណៈចិរភាព ស្មើភាព និង បំរើផលប្រយោជន៍សាធារណៈឱ្យមានប្រសិទ្ធភាព។ ទិស​ដៅ​របស់​គោលនយោបាយនេះ គឺប្រមើលជាមុន និង ដោះស្រាយរាល់បញ្ហា ដែល​ស្ថាប័ន​បំពេញការងារក្នុងវិស័យទឹកប្រឈមមុខក្នុងកំឡុងពេល ២០ ឆ្នាំខាងមុខ ហើយជួយវិស័យនេះ ឱ្យ​ប្រកាន់យកវិធានការសមស្របដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។
អនុវត្ដ​ស្មារតីនេះ រាជារដ្ឋាភិបាលនឹងផ្ដោតការយកចិត្ដទុកដាក់លើក (១). ការផ្ដល់​ឱ្យ​ពលរដ្ឋ​គ្រប់រូបនូវ ទឹក ដែលមានសុវត្ថិភាព និងប្រកបដោយអនាម័យ (២). ការផ្ដល់សេរីភាព ដល់​ពលរដ្ឋ​គ្រប់រូប ដោយ បញ្ចៀស ការគំរាមកំហែងបាត់បង់ជីវិត និងលក្ខខណ្ឌជិវិត ដែល​បណ្ដាល​​មកពីភាពចៃដន្យដែលទាក់ទង នឹងទឹក (៣). ការផ្ដល់ទឹក​គ្រប់​គ្រាន់​ដល់​កន្លែង​ណា​ដែល​ត្រូវធានាបាននូវសន្ដិសុខស្បៀង សំរាប់ការរស់នៅរបស់ ប្រជាជន និងសំរាប់​សកម្មភាព​សេដ្ឋកិច្ច (៤). ការធានាបរិស្ថានទឹក ដែលគ្មានជាតិពុល និងការទ្រទ្រង់ ជីវិតមច្ផា និង ប្រព័ន្ធ​អេកូឡូ​ស៊ីនៅក្នុងទឹក។
រាជរដ្ឋាភិបាលនឹងបន្ដអភិវឌ្ឍប្រព័ន្ធស្រោចស្រពផ្ទៃដី និងការគ្រប់គ្រងធនធានទឹក ដោយ​ផ្ដោត​ការយកចិត្ដ ទុកដាក់លើការបង្កើនប្រសិទ្ធភាព ក្នុងការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ធារាសាស្ដ្រ​ដែល​មាន​ស្រាប់ ការបន្ដបង្កើត និង ពង្រឹង គុណភាពសហគមន៍អ្នកប្រើប្រាស់ទឹក និងការ​កាត់​បន្ថ​យ​ភាពងាយ​រងគ្រោះពីគ្រោះធម្មជាតិ និង ការពឹងផ្អែកទាំងស្រុងលើលក្ខខណ្ឌធម្មជាតិ។
មុំទី៣. ការអភិវឌ្ឍន៍វិស័យថាមពល និង បណ្ដាញអគ្គិសនី
ការបន្ដអភិវឌ្ឍន៍វិស័យថាមពល ដើម្បីធានាឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងក្នុងថ្លៃ​ថោក​សមរម្យ ទៅនឹងតម្រូវការនៃការប្រើប្រាស់ដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គឺជា​របៀប​វារៈ​ដ៏សំខាន់បំផុត មួយនៃ គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ ក្នុង​បរិការណ៍នេះ រាជរដ្ឋាភិបាលនឹងផ្ដល់អាទិភាព ខ្ពស់​ទៅ​លើកា​រទាក់​ទាញ​ឱ្យមាន​ការ​ចូល​រួម​របស់​ផ្នែកឯកជន នៅក្នុងការផលិតផ្គត់ផ្គង់អគ្គិសនី ពិសេសនៅ តាមបណ្ដាទីរួមខេត្ដ និងទី​ប្រជុំជន​សំខាន់ៗ ការអនុវត្ដន៍គម្រោងអគ្គិសនីភាវូបនីយកម្មតំបន់ជនបទប្រកប ដោយ​គុណភាព និងមានតំលៃទាប សមរម្យ ព្រមទាំងគម្រោងតភ្ជាប់ខ្សែបញ្ចូនថាមពល ពីប្រទេស ជិតខាង។
ការស្ដារ និងពង្រឹកប្រព័ន្ធផ្គត់ផ្គង់សមត្ថភាពផលិតកម្មអគ្គិសនីនៅភ្នំពេញ កំពុង​តែត្រូវ​បាន​បន្ដ​អនុវត្ដ​តាម រយៈការនាំចូលអគ្គិសនីពីប្រទេសជិតខាង និង គម្រោង​ការ​សាង​សង់​រោង​ចក្រ​អគ្គិសនី​ដោយចំហាយតាម តំបន់មាត់សមុទ្រ។ នៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី រាជរដ្ឋាភិបាលមានផែនការអភិវឌ្ឍន៍ថាមពលវារី អគ្គិសនីកំចាយ ស្ទឹងបាត់ដំបង ស្ទឹងអាតាយ និងស្ទឹងឬស្សីជ្រុំ។ ទន្ទឹមនឹងនេះក្នុងការអភិវឌ្ឍន៍ផ្នែក វារីអគ្គិសនី​រាជ​រដ្ឋាភិបាល​មិន​ត្រឹម​តែគិត​គូរ​ពីបញ្ហាបរិស្ថានធម្មជាតិ និងសង្គមប៉ុណោ្ណះទេ ប៉ុន្ដែក៏គិតគូរ ដែរ អំពីបញ្ហាសេដ្ឋកិច្ច។
មុំទី៤. ការអភិវឌ្ឍន៍បច្ចេកវិទ្យាពត៌មាន និង ទូរគមនាគមន៍
គោលនយោបាយ និងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យនេះ គឺ​បន្ដ​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រៃ​សណីយ៍ និង ទូរគមនាគមន៍ និងជម្រុញការអភិវឌ្ឍន៍បច្ចេកវិទ្យាពត៌មាន ប្រកប​ដោយ​គុណភាព​ខ្ពស់ ស្របតាមស្ដង់ដារ អន្ដរជាតិ មានថ្លៃថោកសមរម្យ និង មាន​សេវាកម្ម​ទំនើប​គ្រប​ដណ្ដប់​ទូទាំងប្រទេសតាមរយៈការអនុវត្ដមន៍ វិធានការដូចតទៅ ៖
– បន្ដជម្រុញការវិនិយោគ ទៅលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង (ពាចកបៀនេ ិន​ថរាស​ត​រុចតុរេ) សំរាប់បំរើបំរើឱ្យវិស័យបច្ចេក វិទ្យាពត៌មាន និង ទូរគមនាគមន៍ (ីនថៀរមាតិៀន ានដ ជៀមមុនិចាតិៀន ទចេហនៀលៀងយ – ីជទ) ពិសេសបណ្ដាញខ្សែកាប្លអុបទិចដែល មានសមត្ថភាពខ្ពស់ ដែលនឹងចូលរួមបំរើប្រកប ដោយប្រសិទ្ធភាពផងដែល ដែរ ដល់​បណ្ដាញ​​ទូរគមនាគមន៍ជនបទ។
– បង្កើតឱ្យមានបណ្ដាញទូរគមនាគមន៍នៅក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងសៀមរាប និង​ពង្រីក សេវាកម្មនៅតាមក្រុង និងទីរួមខេត្ដ។
– ដាក់ចេញនូវបទដ្ឋានថ្នាក់ជាតិ សំរាប់ការរៀបចំគម្រោងការសាងសង់ និង​កិច្ច​ប្រតិបត្ដិការ​គ្រប់​សេវា ទូរគមនាគមន៍ និងសំរាប់បច្ចេកវិទ្យាពត៌មាន រួមមានប្រព័ន្ធស្ដង់ដារ និង​បទ​ដ្ឋាន​សំរាប់​ការប្រើប្រាស់ បច្ចេកវិទ្យាកុំព្យួទ័រ និងអ៊ិនទែរណិតផងដែរ។
– ពង្រឹងឱ្យបានរឹងមាំនូវរចនាសម្ព័ន្ធប្រៃសណីយ៍ ព្រមទាំង​សមត្ថភាព​ស្ថាប័ន​ដើម្បី​ធ្វើឱ្យ​សេវាកម្ម​លើក កិច្ចការនេះមានការរើកចំរើនប្រសើរឡើង។
– ពង្រឹកបណ្ដាញផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និង​សម្រួល​ដល់ ការធ្វើសេវាលើផ្នែកពត៌មាន និងកិច្ចការប្រៃសណីយ៍ ។
ក្នុង​រយៈពេល ៥ឆ្នាំខាងមុខ រាជារដ្ឋាភិបាលប្ដេជឬាបង្កើត និងពង្រីកឱ្យបានទូលាយ នូវ​បណ្ដាញ​ទំនាក់ទំនង ទូរសព្ទ័សំរាប់អតិថិជននៅភ្នំពេញ និងបង្កើតឱ្យមានទំនាក់ទំនង តាម​រលក​ធាតុអាកាសកំរិតទាប (ំិចរៀ-ឹាវេ) ឬ ទំនាក់ទំនងតាមខ្សែកាប្លអុបទិចដោយតភ្ជាប់

 

(១). កំពងចាម – ភ្នំពេញ – តាកែវ – កំពត – ក្រុងព្រះសីហនុ (២). កំពុង់ចាម – កំពង់ធំ – សៀមរាប – ស៊ីសុផុន (៣). កំពុងចាម – ក្រចេះ – ស្ទឹងត្រែង និង (៤). មណ្ឌលគីរី – ប៉ៃលិន – ព្រះវិហារ – ឧត្ដរមានជ័យ។
រាជ​រដ្ឋាភិបាល នឹងជម្រុញអនុវត្ដគោលនយោបាយបើកទូលាយវិស័យបច្ចេកវិទ្យាពត៌មាន និង​ទូរគមនាគមន៍ សំរាប់ការចូលរួមរបសវិស័យឯកជន ដោយគ្មានការរើសអើង ដោយ​ឈរ​លើ​មូលដ្ឋាន នៃការប្ដេជ្ញាចិត្ដ និង​ការពត្វកិច្ច​ទាំង​ឡាយ​របស់​កម្ពុជា​នៅក្នុង​ក្រខ័ណ្ឌ​នៃអង្គការ​ពាណិជ្ជកម្ម​ពិភពលោក។
ចតុកោណទី៣. ការអភិវឌ្ឍន៍ផ្នែកឯកជន និងការងារ
មុំទី១. ការពង្រឹងវិស័យឯកជន និងការទាក់ទាញការវិនិយោគ
រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ហើយ​រាជ​រដ្ឋា​ភិបាល​​ជាអ្នករៀបចំ យុទ្ធសាស្ដ្រដើម្បីបង្កើតបរិស្ថាន ធុរកិច្ច​ឱ្យកាន់​តែប្រសើរ​សំរាប់​វិស័យ​ឯកជន និង ជាអ្នកគ្រប់គ្រងការ អភិវឌ្ឍន៍។ វិស័យឯកជនដ៏រឹងមាំ គឺជា​គន្លឹះ​សំរាប់​ជម្រុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដូច្នេះរាជរដ្ឋាភិបាលនឹងបន្ដ កិច្ចខិតខំប្រឹងប្រែង ដើម្បីបើក​ច្រក​ទៅកាន់​ទីផ្សារ​អន្ដរជាតិ ដ៏ធំទូលាយតាមរយៈការអនុវត្ដន៍គោលនយោបា យ​សមា​ហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ការជម្រុញអនុវត្ដយ៉ាងសកម្ម នូវការងារស្ដារ និង​អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាតិ ទាំងផ្នែករឹង ទាំងផ្នែកទន់ ការបន្ដពង្រឹង ក្រប​ខ័ណ្ឌ​ច្បាប់ ព្រមទាំងបទបញ្ញត្ដិ និងសមត្ថភាព ស្ថាប័ន ដែល​សម្រួល​ដល់​សកម្មភាព​ធុរកិច្ច​ពាណិជ្ជកម្ម និងការវិនិយោគទុនឯកជន ជាពិសេសសំរាប់ការប្រកួតប្រជែងដោយយុត្ដិធម៌ តម្លាភាព គណនេយ្យភាព និងសំរាប់​ភាពជា​ដៃគូប្រកប​ដោយ​ផ្លែផ្ការ​វាង​វិស័យ​ឯកជន​ជាមួយ​នឹង​វិស័យសាធារណៈ។ អាទិភាពពិសេសក្នុងនីតិកាលទី៣ នេះនឹងត្រូវ​ផ្ដោត​ទៅលើ​ការរៀប​ចំឱ្យ​កាន់តែ ប្រសើរឡើងនូវបរិស្ថានរួម សំរាប់ការអភិវឌ្ឍន៍វិស័យឯកជន តាមរយៈ​វិធាន​ការ​ជាក់​ស្ដែងនានាដែលសំដៅ (១). ពង្រឹងអភិបាលកិច្ច ទាំងក្នុងវិស័យសាធារណ (ភុបលិច អៀវរេនានចេ) ទាំងក្នុងវិស័យឯកជន(ជៀរផៀរាតេ អៀវរេនានចេ) (២). សម្រួលពាណិជ្ជកម្ម និងកែលំអបរិយាកាសវិនិយោគ និង (៣). ជម្រុងអភិវឌ្ឍធនធានមនុស្ស ឱ្យឆ្លើយតប ប្រកប​ដោយប្រសិទ្ធភាពទៅនឹងតម្រូវការនៃទីផ្សារ។
នៅក្នុងនីតិកាលថ្មីនេះ រាជរដ្ឋាភិបាលនឹងបន្ដផ្ដោត​ការយក​ចិត្ដទុក​ដាក់លើកា​រទាក់​ទាញ​ការ​ចូល​​រួមរបស់ វិស័យឯកជននៅតាមវិស័យអាទិភាពទាំង ៦យ៉ាង ដែលបានកំណត់កន្លងមក គឺ ៖
១- ការអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ក្នុងនោះផ្ដល់អាទិភាព​លើការ​ដោះ​ស្រាយ​ទឹក សំរាប់ កសិកម្ម។
២- ការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដឹកជញ្ជូន និងទូរគមនាគមន៍
៣- ការអភិវឌ្ឍន៍វិស័យថាមពល និងអគ្គិសនី
៤- វិស័យឧស្សាហកម្មអតិពលកម្ម និងឧស្សាហកម្មកែច្នៃសំរាប់ការនាំចេញ
៥- វិស័យឧស្សាហកម្មទេសចរណ៍ និង
៦- ការអភិវឌ្ឍន៍ធនធានមនុស្ស។
មុំទី២. ការលើស្ទួយសហគ្រាសធុនតូច និងមធ្យម
រាជរដ្ឋាភិបាល បានលើកទិសដៅជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (្សំែ) ដោយ​បានកំណត់ គោលនយោបាយដូចតទៅៈ (១). លើកទឹក​ចិត្ដ​ដល់​ការ​រីក​លូត​លាស់​សហ​គ្រាស​ធុនតូច និងមធ្យម ជា ពិសេសតាមរយៈការផ្ដល់ឥណទានរយៈពេលមធ្យម និងរយៈ​ពេល​វែង (២). ទប់ស្កាត់ការរត់គេចពន្ធគ្រប់ ប្រភេទ (៣). ការ​ត់​បន្ថយ​បែបបទ​សំរាប់​ការ​ចុះ​បញ្ជី និងការរៀបចំដំណើរការក្រុមហ៊ុន (៤). សម្រួល ដល់ការនាំចេញ នាំចូល​តាមរយៈ​ការកាត់​បន្ថយ​បែបបទស្មុគ្រស្មាញមានដូចជាអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាត ផ្សេងៗ។ល។ (៥). ផ្ដល់ការគាំពារដល់ឧស្សាហកម្មក្មេងខ្ចីមួយចំនួន ក្នងរយៈពេលសមស្របមួយ (៦). ជម្រុញ​សម្ព័ន្ធភាពរវាងសហគ្រាសខ្នាតតូច និងមធ្យមជាមួយនឹងឧស្សាហកម្មធុនធំ (៧). ជម្រុញ​បង្កើត មជ្ឈមណ្ឌលផលិតភាពជាតិ ដែលជួយដល់ឧស្សាហកម្មធុនតូច និង មធ្យម​តាម​រយៈការលើកកំពស់ ផលិតភាព និងការកាត់បន្ថយថ្លៃដើមនៃផលិតកម្ម (៨). បង្កើត​វិទ្យាស្ថាន​ផ្ដង់ដារជាតិ ដែលនឹងជួយ ធានាឱ្យគុណភាពផលិតផលក្នុងប្រទេស អាច​ឆ្លើយ​តប​បាន​ទៅ​នឹងស្ដង់ដារតំបន់ និងអន្ដរជាតិ (៩). បង្កើតមន្ទីរ ពិសោធន៍ជាតិផ្នែករូបគីមី មីក្រូជីវៈ មេកានិច និងការធ្វើតេស្ដ ដែលអាចកំណត់បាន លើគុណភាព និង​លក្ខណៈ​វិនិច្ឆ័យ​របស់​ផលិត​ផល (១០). ពង្រឹងយន្ដការការពារកម្មសិទ្ធិបញ្ញាឧស្សាហ កម្មដែលការពារ ដល់ការ​លួច​ចម្លង​ដោយខុសច្បាប់ក្នុងការរិះរក និងប្រើប្រាស់បច្ចេកទេស និងបច្ចេកវិទ្យាថ្មី ព្រមទាំងផលិត ផលថ្មី (១១). ជម្រុញដល់ការបណ្ដុះបណ្ដាល មុខវិជ្ជាជំនាញ ទាំងនៅក្នុង និងក្រៅ ប្រទេស (១២). បង្កើន ចលនាចំនួនភូមិមួយ ផលិតផលមួយ និង (១៣). ពង្រឹងប្រព័ន្ធច្បាប់ ដោយ​បង្កើត ច្បាប់រោងចក្រ ច្បាប់តំបន់ឧស្សាហកម្ម ច្បាប់ប៉ាតង់ និង តក្កកម្មឧស្សាហកម្ម ច្បាប់​រង្វាស់រង្វាល់ ច្បាប់សុវត្ថិភាព ឧស្សា- ហកម្ម។ល។
មុំទី៣. ការបង្កើតការងារ និងការធានាលក្ខខណ្ឌការងារល្អប្រសើរជូនកម្មករ និងនិយោជិត
រាជរដ្ឋាភិបាលនឹងជម្រុញអនុវត្ដគោលនយោបាយជាប្រព័ន្ធ និងជាខ្សែសង្វាក់ សំដៅ​បង្កើត​ការ​ងារ​ឱ្យបាន ច្រើនជូនដល់ស្រទាប់យុវវ័យ ដែលដល់អាយុឈានចូលក្នុងទីផ្សារពលកម្ម និង​ពលករកម្ពុជាទាំងអស់ តាម រយៈការដាក់ចេញនូវវិធានការនានា ដែលលើកទឹកចិត្ដ ដល់​ការ​វិនិ​យោគក្នុងស្រុក និងដែលទាក់ទាញ វិនិយោគផ្ទាល់ពីបរទេស នៅតាម​បណ្ដា​វិស័យ​ជា​អាទិភាព​ទាំងឡាយ ពិសេសវិស័យកសិកម្ម កសិឧស្សាហ- កម្ម ឧស្សាហកម្ម អតិពលកម្ម និង​ទេសចរណ៍ និងការបង្កើតបណ្ដាញបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជូនជនក្រីក្រ ដែល​ផ្សារ​ភ្ជាប់​ជាមួយនឹងមជ្ឈមណ្ឌលសំរាប់ជួយរកការងារធ្វើឱ្យយុវជន ជាពិសេសយុវជន ដែល​ទើប​ចេញ​ពី​សាលាឱ្យបានស្របតាមតម្រូវការនៃ ទីផ្សារពលកម្ម ព្រមទាំង​ការរៀប​ចំប្រព័ន្ធ​ស្ថិតិ​ការងារ ជាដើម។ ការយកចិត្ដទុកដាក់ក៏នឹងត្រូវបានផ្ដោតជាពិសេសផងដែរ ទៅ​លើការ​ពង្រឹង​ការ​គ្រប់​គ្រងពលករ បរទេសនៅកម្ពុជា ក្នុងទិសដៅដោះស្រាយការងារធ្វើជូនប្រជាពលរដ្ឋផង និងស្រូបយកបច្ចេកវិទ្យាថ្មីសំរាប់ ការអភិវឌ្ឍន៍ប្រទេសជាតិផង។
គោលនយោបាយការងារ និងការបណ្ដុះបណ្ដាលរួមមាន ការផ្ដល់​ឱកាស​ផ្លាស់​ប្ដូរ​ទីក​ន្លែង​ជំនាញ​ថ្មី ដូចជា បច្ចេកវិទ្យាពត៌មាន និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ការបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ត្រូវផ្សារភ្ជាប់ទៅនឹងគោល នយោបាយអប់រំឱ្យបានប្រកបដោយប្រសិទ្ធភាព។ ការ​នាំ​ចេញ​ពលកម្ម គឺជាជម្រើសមួយដ៏សំខាន់ សំរាប់កាត់ បន្ថយ​ភាព​ក្រីក្រ​ក្នុង​បណ្ដា​ប្រទេស​ជិត​ខាង​កម្ពុជានៅទ្វីបអាស៊ី។ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺ លើក​ទឹក​ចិត្ដ​ការ​នាំ​ចេញ​ពល​កម្មជាផ្លូវការ ដើម្បីបង្កើនសុខុមាលភាព និងធ្វើឱ្យប្រសើរឡើងនូវជំនាញ កាត់បន្ថិភាព​គ្មាន​ការងារធ្វើ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
ការវិនិយោគក្នុងទីក្រុង គឺជាគោលនយោបាយដ៏សំខាន់ក្នុងការគាំពារដល់ជនក្រីក្រ ប្រសិន​បើ​វិនិ​យោគ នេះ បង្កើតការងារផលិតកម្ម ដើម្បី​ស្រូប​យក​ចំនួន​ពលករ​ដ៏ច្រើន​លើស​លប់​ដែល​មក​ពីទីជនបទ។ ការរីកលូត លាស់នៃឧស្សាហកម្មអតិពលកម្មដូចជា ឧស្សាហកម្ម​កាត់​ដេរ​ជា​ដើម បានបង្កើតជាគ្រឹះដ៏រឹងមាំមួយក្នុងការ បង្កើន​ប្រាក់​ចំណូល​ពិត​ប្រាក​ដ​សំរាប់​ប្រជាជន​ម្នាក់ៗ និងដើម្បីសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រ។ ទន្ទឹម​នឹង​នោះ​ការ​អភិវឌ្ឍន៍កម្មន្ដ​សាល​អតិពលកម្ម បានស្រូបយកកម្លាំងពលកម្មពីទីជនបទ ហើយអាច បង្កើនប្រាក់ចំណូល ដែល ជាកត្ដាមួយជួយកាត់បន្ថយភាពក្រីក្រពីដើមទីតែម្ដង។
រាជរដ្ឋា​ភិបាលបាន និងកំពុងដាក់ចេញនូវកម្មវិធី ដើម្បី​បង្កើន​ផលិត​ភាព​កសិកម្ម​ដែល​ជា​គន្លឹះ​មួយ​នាំឱ្យមាន កំណើនសេដ្ឋកិច្ច។ កម្មវិធីនេះមានគោលដៅបង្កើនបរិមាណកសិផល ប្រាក់​ចំណូល និងលើកដម្កើងកំរិត ជីវភាព ព្រម​ទាំង​បង្កើត​ការងារ​តាមរយៈ​ការធ្វើ​ប្រពល​វប្បកម្ម​ប្រព័ន្ធ​ដាំដុះ និងបង្កើនការដាំដុះដំណាំច្រើន មុខ ដែលប្រសើរជាងការប្រើប្រាស់ម៉ាស៊ីន ដែល​នឹងធ្វើឱ្យកសិករបាត់បង់ការងារធ្វើ ហើយត្រូវទៅរក ការងារធ្វើនៅក្នុងវិស័យផ្សេងវិញ។ យុទ្ធ​សាស្ដ្រ​ពន្លឿនកំណើនកសិកម្មរបៀបនេះនឹងមានផលល្អផ្ដួនៗ គ្នា ដោយ​បង្កើន​កាលា​នុវត្ដ​ភាព​ការងារ នៅក្នុងវិស័យផ្សេងៗ ទៀត តាមរយៈកំណើនតម្រូវការទំនិញ និងសេវា នៅក្នុង​វិស័យទាំងនោះ។
មុំទី៤. ការរៀបចំប្រព័ន្ធសុវត្ថិភាពសង្គម សំរាប់មន្ដ្រី បុគ្គលិក កម្មករ
រាជរដ្ឋាភិបាល នឹងបង្កើនអន្ដរាគមន៍ក្នុងវិស័យសង្គមកិច្ច ដោយ​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​ជា​មួយ​នឹង អង្គការជាតិ និងអន្ដរជាតិនានា នៅក្នុងទិសដៅលើកស្ទួយកាលានុវត្ដភាពការងារ កាត់​បន្ថយ​ភាពងាយ រងគ្រោះរបស់ប្រជាជនក្រីក្រ បង្កើនសកម្មភាពសង្គ្រោះបន្ទាួន់ ដើម្បី​ជួយ​ដល់អ្នករងគ្រោះដោយគ្រោះ ធម្មជាតិ និងគ្រោះមហន្ដរាយផ្សេងៗ និងពង្រីក​កម្មវិធី​ស្ដារ​លទ្ធភាព​ពលកម្មសំរាប់ជនពិការ ព្រមទាំង កម្មវិធី​លើក​កំពស់​សុខុមាល​ភាព​របស់​ជន​ចាស់​ជរា កុមារកំព្រា ស្ដ្រីរងគ្រោះ ជនអនាថាដែលគ្មាន ទីពឹង អតីតយុទ្ធជន និងគ្រួសារ។
រាជ​រដ្ឋា​ភិបាលបន្ដជួយឧបត្ថម្ភឱ្យបានដិតដល់ចំពោះជនពិការ និងគ្រួសារ​យុទ្ធជន​ដែល​បាន​បូជា​ជីវិត​ដើម្បី ប្រទេសជាតិ ព្រមទាំងជម្រុញឱ្យម្ចាស់សហគ្រាស រោងចក្រ ឧបត្ថម្ភ​ប្រាក់​បៀវត្ស រួមជាមួយកម្រៃ បេឡាសន្ដិសុខសង្គម ដល់កម្មករជាជំហានៗ ឱ្យបាន​សម​ស្រប​តាម​កំរិត​លក្ខខណ្ឌទីផ្សារការងារ។
រាជរដ្ឋាភិបាលនឹងពង្រឹងយ៉ាងហ្មឺងម៉ាត់ នូវការអនុវត្ដន៍ច្បាប់ការងារ និងអនុ​សញ្ញា​អន្ដរ​ជាតិ​នានាស្ដីពី តួនាទីសហជីព ដើម្បីធានាយ៉ាងពិតប្រាដកនូវសិទ្ធិ និងផលប្រយោជន៍កម្មករ និយោជិត និងនិយោជក។ ជាមួយគ្នានេះ រាជ​រដ្ឋា​ភិបាល​នឹង​បន្ដ​អាទិភាព​ពិសេស​លើកា​រ​កែលំអ​ឱ្យកាន់តែប្រសើរឡើង នូវលក្ខខណ្ឌ ការងាររបស់កម្មករ និងនិយោជិត ការជម្រុញ​អនុវត្ដ​ច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ការអនុវត្ដន៍គោល ការណ៍ផ្ដល់របបសោធននិវត្ដន៍ សោធនសម្រាប់អ្នកបាត់បង់សមត្ថភាពពលកម្ម និងអ្នកនៅក្នុងបន្ទុក និងការ ធានារ៉ាប់​រង​ចំពោះ​គ្រោះថ្នាក់ការងារ សំរាប់ជនទាំងឡាយដែលស្ថិតក្រោមបទបញ្ញត្ដិនៃច្បាប់ការងារ។
ចតុកោណទី៤. ការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស
មុំទី១. ការពង្រឹងគុណភាពវិស័យអប់រំ
រាជរដ្ឋាភិបាល បានដាក់​ចេញនូវ​យុទ្ធសាស្ដ្រ​ដ៏ទូលំ​ទូលាយ​មួយសំរាប់​វិស័យ​អប់រំដែល​មាន​ចែង​លំអិត ក្នុង ផែនការយុទ្ធសាស្ដ្រសំរាប់ទ្រទ្រង់វិស័យអប់រំ (ែ្ស្សភ) សំរាប់ឆ្នាំ ២០០១-២០០៥។
គោលដៅសំខាន់នៃយុទ្ធសាស្ដ្រនេះ គឺការលើកស្ទួយ​សមត្ថភាព​ធនធាន​មនុស្ស​ឱ្យមាន​មុខ​ជំនាញ​បច្ចេកទេស និងវិទ្យាសាស្ដ្រខ្ពង់ខ្ពស់ដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅ​នឹង​​តម្រូវការនៃទីផ្សារ ពលកម្មមាន ស្មារតីសហគ្រិនភាព និងគំនិតច្នៃប្រឌិតខ្ពស់ មាន​ស្មារតី​ទទួល​ខុសត្រូវមានវិន័យ សីលធម៌ និងគុណធម៌ ល្អប្រសើរ មានមនសិការការងារ និង​អត្ដ​ចរិត​ស្លូតត្រង់ ដើម្បីលើកស្ទួយការអភិវឌ្ឍន៍ ប្រទេសជាតិ។
រាជ​រដ្ឋាភិបាលបន្ដប្រឹងប្រែងសម្រេចទិសដៅ “អប់រំសំរាប់ទាំងអស់គ្នា” តាម​រយៈ​ការ​ធានា​សមធម៌​ក្នុង ការអប់រំមូលដ្ឋានរយៈពេល ៩ឆ្នាំ សំរាប់កុមារគ្រប់រូប និងការ​បង្ក​លក្ខណៈ​សម្បត្ដិ​អនុគ្រោះ​នានា ដើម្បីឱ្យ កូនចៅ ប្រជាពលរដ្ឋក្រីក្រមានលទ្ធភាពចូលសិក្សា ជាពិសេស​គឺ​តាម​រយៈ​កា​រពង្រឹង និងពង្រីកគ្រឹះស្ថាន សិក្សាសាធារណៈ និងការ​បង្កើន​អហា​រូបករណ៍​សំរាប់​សិស្ស និងនិស្សិតក្រីក្រ។ រាជរដ្ឋាភិបាលនឹងបន្ដ ពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន ព្រម​ទាំង​​​សហគមន៍ជាតិ និងអន្ដរជាតិដើម្បីបង្កើន និងលើកកំពស់ គុណភាព​សេវា​អប់រំ​ទាំង​ក្នុង​កំរិតមធ្យមសិក្សា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ទាំងក្នុងកំរិតឧត្ដម សិក្សា ឱ្យ​ឆ្លើយ​តប​បានយ៉ាងសមស្របទៅនឹង ស្ដង់ដារអន្ដរជាតិ និងតម្រូវការអភិវឌ្ឍន៍ប្រទេស។
រាជ​​រដ្ឋា​ភិបាលនឹងបន្ដខិតខំបង្កើនចំណាយថវិកា និងកៀងគរជំនួយបរទេស ឱ្យបាន​ច្រើម​ថែម​ទៀត សំរាប់ លើកទឹកចិត្ដគ្រូបង្រៀន ធានាគុណភាពបណ្ដុះបណ្ដាល បង្កើន​ការ​ផ្គត់​ផ្គង់​សំភារៈ​សិក្សា បណ្ណាល័យ និង មន្ទីរពិសោធន៍ បង្កើតអន្ដេវាសិកដ្ឋានសំរាប់សិស្ស និស្សិត ពិសេស​សំរាប់សិស្ស និស្សិតជានារីភេទ បន្ដជម្រុញកំណែទម្រង់កម្មវិធីសិក្សា ផ្ដល់អាហា​រូប​ករណ៍​ដល់សិស្ស និងនិស្សិតក្រីក្រ ផ្ដល់ថវិកាសំរាប់ កសាង សាលារៀននៅតាមជនបទ និងសំរាប់ដំណើរការគ្រឹះស្ថានសិក្សាផ្សេងទៀត ព្រមទាំងសំរាប់ជម្រុញ កម្មវិធីអក្ខរកម្ម និង​ការ​អប់រំក្រៅប្រព័ន្ធ។
មុំទី២. ការលើកកំពស់សេវាសុខាភិបាល
ដូចដែលបានគូសបញ្ជាក់នៅក្នុងផែនការយុទ្ធសាស្ដ្រវិស័យសុខាភិបាល បើក​ទូលា​យ​សំរាប់​ឆ្នាំ ២០០៣-២០០៧ រាជរដ្ឋាភិបាលនឹងបង្កើនការប្រើប្រាស់ធនធានសាធារណៈ និង​ជំនួយ​អន្ដ​រជាតិ ព្រមទាំងបន្ដលើកទឹក ចិត្ដដល់ផ្នែកឯកជន ដើម្បី​បង្កើន​កា​រ​វិនិ​យោគ​ក្នុង​វិស័យ​សុខា​ភិបាល សំដៅលើកកំពស់សុខភាពរបស់ ប្រជាពលរដ្ឋ។ អាទិភាព នឹង​ត្រូវ​បាន​បន្ដ​ផ្ដល់​ទៅ​លើ​ការ​កសាងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព នៅ ទូទាំង​ប្រទេស​ដែល​អាច​ផ្គត់​ផ្គង់​សេវា​សុខាភិបាលមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពសមធម៌ និងនិរន្ដរភាព ជូនដល់​ប្រចា​ពល​រដ្ឋគ្រប់រូបជាពិសេស ជនក្រីក្រ និងក្រុមជនងាយរងគ្រោះ។ រាជរដ្ឋាភិបាលនឹងបន្ដផ្ដោត ការ​យកចិត្ដទុកដាក់លើការអនុវត្ដន៍ កម្មវិធីបង្ការ និងព្យាបាលជម្ងឺឆ្លងនានា ការគាំពារមាតា និង​ទារក ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និងទារក ការសង្គ្រោះបន្ទាន់ ព្រម​ទាំង​ការ​អប់រំ និងផ្សព្វផ្សាយ ពត៌មានសុខាភិបាល និង អនាម័យឱ្យបានទូលំទូលាយ ជា​ពិសេស​ដល់​ជន​បទ។ ប្រជាពលរដ្ឋក្រីក្រត្រូវ ទទួល បាន​នូវ​ការ​ពិនិត្យ​រោគ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មន្ទី​រ​ពេទ្យ​បង្អែក និងមណ្ឌលសុខភាព។ មូលនិធិ សមធម៌ ដែលត្រូវបានរចនារៀបចំឡើង សំរាប់​ជួយ​ជន​ក្រីក្រឱ្យបានទទួលសេវាសុខភាព ប្រកបដោយ គុណភាព នឹង​ត្រូវ​បាន​បន្ដ​ជម្រុញ​ពង្រឹង និងពង្រីកថែមទៀត។ រាជរដ្ឋាភិបាលប្ដូរផ្ដាច់ជម្រុញការរៀបចំ និង អនុវត្ដច្បាប់ និង​បទបញ្ញត្ដិនានាពាក់ព័ន្ធនឹងវិស័យសុខាភិបាលឱ្យមានប្រសិទ្ធភាព ដើម្បីធានាសស្ដង់ដារ គុណភាព​ខ្ពស់មួយ ក្នុងការផ្គត់ផ្គង់សេវាសុខភាព និងឱសថ និងក្នុង​ការធានា​សុវត្ថិភាព​ចំណី​អាហារ។ រាជរដ្ឋាភិបាល នឹង​បន្ដ​អនុវត្ដ​គោល​នយោបាយ​លើក​ទឹក​ចិត្ដ​ការ​ប្រើប្រាស់​ឱសថ​បូរាណ គួបផ្សំនឹងឱសថសម័យ ដោយមានការផ្ដល់ពត៌មាន និងការត្រួតពិនិត្យត្រឹមត្រូវ។
មុំទី៣. ការអនុវត្ដន៍គោលនយោបាយយេនឌឺ (អនេដរេ ភៀលិចយ)
ស្ដ្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិយើង។ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ដើម្បី​ជួយ​លើក​ស្ទួយ ឋានៈរបស់ស្ដ្រីតាមរយៈការបន្ដអនុវត្ដនូវផែនការយុទ្ធសាស្ដ្រ “នារីរតនៈ” ឬស្ដ្រី​គឺ​ជាត្បូងមានតម្លៃ ក្នុង គោលបំណងផ្ដល់ជូនស្ដ្រីខ្មែរនូវតម្លៃ និងក្ដីសង្ឃឹមក្នុងជីវិត និង​ដែល​ផ្ដោតលើបញ្ហាយេនឌឺ (អនេដរេ ំាិនសតរេាមិនង) ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ។ គោលបំណងចំបងនៃកម្មវិធីនេះ គឺការកសាង សមត្ថភាពរបស់ស្ដ្រី និងការ កែប្រែ​អកប្ប​កិរិយាក្នុងសង្កម ដែលមានការរើសអើងចំពោះស្ដ្រី។
រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ទៅការលើកកំពស់តួនាទី និងស្ថានភាព​សង្គម​របស់​ស្ដ្រី​កម្ពុជា ដោយយក ចិត្ដទុកដាក់ជម្រុញការអនុវត្ដន៍យុទ្ធសាស្ដ្រយេនឌឺ (អនេដរេ ្សតរាតងេយ) ការ​កសាងសមត្ថភាពស្ដ្រីលើ គ្រប់ផ្នែក ការកែប្រែឥរិយាបថក្នុងសង្គម ដែល​មាន​ការ​រើស​អើង​ចំពោះ​ស្ដ្រីភេទ និងការធានាសិទ្ធិដើម្បីឱ្យស្ដ្រីភេទមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការ​ចូល​រួមយ៉ាងសកម្ម និង ដោយស្មើភាពក្នុងដំណើរការកសាង ប្រទេស។

 

ក្នុង​ន័យ​នេះស្ដ្រីគ្រប់រូបមានសិទ្ធិក្នុងការទទួលបានការថែទាំសុខភាព ការសិក្សា និង​ការ​បណ្ដុះ បណ្ដាលមុខជំនាញនៅគ្រប់កំរិត ការទទួលបានធនធាសេដ្ឋកិច្ចដោយសមធម៌ ឱកាស​ចូល​រួម​ប្រាស្រ័យដោយ ស្មើភាពក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​កិច្ច​ក៏ដូច​ជាការ​ទទួល​បានការការពារតាមផ្លូវច្បាប់ប្រកបដោយ យុត្ដិធម៌ ដើម្បីធានាសមភាពរវាងបុរស និងស្ដ្រី និងការជួយស្ដ្រីឱ្យរួចផុតពីអំពើហិង្សាក្នុងគ្រួសារ និងពី ការជួញដូរផ្លូវភេទ។ ចំណែក​ដ៏​សំខាន់​មួយ​ទៀតក្នុងកិច្ចការនេះ គឺការយកចិត្ដទុកដាក់បង្កើនសមាមាត្រនៃ ការចូល​រួម​របស់​ស្ដ្រី​ឱ្យបាន​ជាអតិបរមាតាមតែអាចធ្វើទៅបាន ក្នុងស្ថាប័នជាតិគ្រប់ថ្នាក់ តាំងពីថ្នាក់កណ្ដាល រហូត​ដល់ថ្នាក់មូលដ្ឋាន។
មុំទី៤. ការអនុវត្ដន៍គោលនយោបាយប្រជាជន
ជាធម្មតាប្រជាជនកម្ពុជាកើនលើងប្រមាណ ២,៤% ក្នុងមួយឆ្នាំ។ នេះគឺជាបន្ទុក​ដ៏ធ្ងន់​សំរាប់​វិស័យ ផលិតកម្ម និងការបង្កើតពលកម្មដែលនៅមានកំណើនយឺតពុំទាន់សមស្របទៅតាម តម្រូវ​ការជាក់ស្ដែងនៅ ឡើយ។ រាជរដ្ឋាភិបាលទទួលស្គាល់ថា កំណើន​ប្រជាជន​ខ្ពស់​មាន​ផល​ប៉ះពាល់ជាអវិជ្ជមានទៅលើភាពក្រីក្រ តាមរយៈ​ការ​បង្កើន​ចំនួន​បន្ទុក​ទៅ​លើ​អ្នក​ដែល​មាន​ប្រាក់ចំណូលនៅក្នុងគ្រួសារ ការបង្កើនចំនួនការងារមិន ពេញលេញ និងភាព​គ្មាន​ការ​ងារ​ធ្វើ និងការធ្វើឱ្យធ្លាក់ចុះនូវប្រាក់កម្រៃការងារ ប្រសិនបើកម្លាំងពលកម្ម មិន​ត្រូវ​បាន​ស្រូប​ទាញ​បាន​ច្រើន ដោយវិស័យសេដ្ឋកិច្ចនោះទេ។ ម្យ៉ាងទៀតកំណើនប្រជាជនខ្ពស់ពេលនឹង មាន​ផល​ប៉ះពាល់ទៅលើលទ្ធផលនៃការអប់រំ ដោយ​បង្កើន​សម្ពាធ​ទៅ​លើ​ការ​ផ្ដល់​សេវា​សា​ធារ​ណៈ​​ក្នុង​​វិស័យ នេះ។

លើសពីនេះទៀត ជាទូទៅកំណើនប្រជាជនខ្ពស់ គឺជាប្រការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពីវិ​សម​ភាព​ផ្នែក ភេទ ដោយសារថាស្ដ្រីគ្មានជម្រើសខាងបន្ដពូជ ហើយ​ទទួល​រង​នូវ​គម្នាប​នៃ​ទំនៀម​ទំលាប់​ប្រពៃណីហួស សម័យអំពីបញ្ហាផ្លូវភេទរបស់ស្ដ្រី។ ក្នុងន័យនេះមរណភាពទារក និងកុមារមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជា មួយនឹងការពន្យារកំណើត និងអាយុ​របស់​មាតា​នៅ​ពេលសម្រាលកូន ។ នៅក្នុងទិដ្ឋភាពផ្សេងទៀត កំណើន យ៉ាង​លឿន​នៃ​ប្រជាជន​នៅ​ទី​ជន​បទ គឺជាចំណែកនៃការកើនឡើងនូវការកាប់បំផ្លាញព្រៃឈើ ការរេចរិលដី ការ​ហិន​ហោច​ធន​ធាន​ទឹក និងការថយចុះនូវធនធានជីវសាស្ដ្រចម្រុះ។ ចំណែកនៅទីក្រុង ប្រការ​នេះ​នាំ​ឱ្យ​មាន​សម្ពាធ​ទៅលើការផ្គត់ផ្គង់ទឹក និងអនាម័យ ហើយក៏មានផលប៉ះពាល់អវិជ្ជមានផងដែរ ទៅលើ ខ្យល់​ដកដង្ហើម។ ជាងនេះទៅទៀតកំណើនប្រជាជនខ្ពស់ជារឿយៗ តែង​ពាក់​ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដែល មាន ចំនួនកាន់តែច្រើនឡើងៗ អំពីដីធ្លីនៅតាមជនបទ ហើយ​ក៏ជា​កត្ដា​ចូល​រួម​បង្ក​ជម្ងឺ​សង្គមក្នុងទីក្រុងផងដែរ ដូចជាការរស់នៅកកកុញ ការរាលដាលនៃជម្ងឺឆ្លង និងការ​ប្រ​ព្រឹត្ដ​បទ​ល្មើសផ្សេងៗ។
បើនិយាយជារួមកំណើនប្រជាជនខ្ពស់បង្កើន នូវសម្ពាធទៅលើតម្រូវការសេវាសាធារណៈ ដែល​​ជាបន្ទុកទៅ លើហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ហើយ​ថែម​ទាំង​បង្កើត​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ការ​គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង សង្គមកិច្ចផលដែរ។
មើលឃើញយ៉ាងនេះ រាជរដ្ឋា​ភិបាល​នឹង​បន្ដ​ជម្រុញ​អនុវត្ដ​យ៉ាង​សកម្ម​នូវ​គោល​នយោបាយ​ប្រជា​ជន ស្របទៅ តាមបរិការណ៍សង្គម និងវប្បធម៌កម្ពុជា ដែល​សំដៅ​ជា​សំខាន់​ទៅលើ​អាទិភាព​មួយ​ចំនួនដូចតទៅ ៖
– គាំទ្រដល់គូស្វាមីភរិយា និងគ្រួសារនីមួយៗ ឱ្យធ្វើការសម្រេចចិត្ដដោយសេរី និងដោយ​ទទួល​ខុសត្រូវ លើចំនួនកូន និង ការពន្យារកំណើត ព្រមទាំងធានាការផ្ដល់ពត៌មាន ការអប់រំ ការ​ផ្ដល់សេវាកម្ម និង មធ្យោបាយពាក់ព័ន្ធផ្សេងៗ ដើម្បីអនុវត្ដកាសម្រេចចិត្ដខាងលើ។
– កាត់បន្ថយអត្រាខ្ពស់ នៃលទ្ធភាពផ្ដល់កំណើត និងបង្កើនការប្រើប្រាស់សេវាពន្យារកំណើរ។
– កាត់បន្ថយអត្រានៃ “ភាពមានជម្ងឺ” ដែលធ្វើឱ្យស្លាប់ និងអត្រាមរណភាពរបស់ទារក កុមារ និង ម្ដាយ។
– ជម្រុញឱ្យមានសមភាព និងសមធម៌យេនឌឺ និងលើកកំពស់ការអភិវឌ្ឍន៍ធនធានមនុស្ស។
– កាត់បន្ថយផលប៉ះពាល់ នៃសម្ពាធប្រជាជនទៅលើបរិស្ថាន និងធនធានធម្មជាតិ។
– ពង្រឹងបន្ថែមទៀតនូវការទប់ស្កាត់ការរីករាលដាលមេរោគហ៊ីវ/អេសដ៍។
– និងបញ្ចូលអញ្ញត្ដិប្រជាជនទៅក្នុងសមីការ នៃគោលនយោបាយសេដ្ឋកិច្ច សង្គមកិច្ច និងទៅក្នុងផែនការ និងកម្មវិធីនានា នៅគ្រប់កំរិតទាំងអស់។
សរុបសេចក្ដីមក ការអនុវត្ដន៍ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយប្រជាជន នេះ​ពិត​ជា​មានសារសំខាន់ ខ្លាំងណាស់ សំរាប់ការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជន ពិសេស​គឺ​ការ​សម្រេចឱ្យបានទៅតាម គោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ (ំឌអស) ដែល​កំណត់​ឱ្យ​ប្រទេស​នីមួយៗ កាត់បន្ថយភាពក្រីក្រឱ្យបានពាក់កណ្ដាល នៅឆ្នាំ ២០១៥ ខាងមុខ។

សេចក្ដីសន្និដ្ឋាន

កម្ពុជាបានចំណាយពេលវេលា និងបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង អស់រយៈ​ពេល​រាល់​ទសវត្សរ៍ ដើម្បីស្ដារ និង​កសាង​ប្រទេស​ឡើង​វិញ​ពីការ​បំផ្លិច​បំផ្លាញ​នៃរ​បប​ប្រល័យ​ពូជ​សាសន៍ និងសង្គ្រាមរ៉ាំរ៉ៃ ទម្រាំ សម្រេចបាននូវសុខសន្ដិភាពពេញលេញ ស្ថេរភាព​នយោបាយ សណ្ដាប់ធ្លាប់សង្គមលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និង​ស្ថេរភាព​សេដ្ឋកិច្ច​រឹងមាំដែលត្រូវបានសាធារណៈមតិជាតិ និងអន្ដរជាតិកោត សរសើរ និង​ទទួល​ស្គាល់។ កន្លងមកយើងបានអនុវត្ដកម្មវិធីកំណែទម្រង់គ្រប់វិស័យ ដោយបានឆ្លងកាត់ការ លំបាក និងឧបសគ្គធំតូចច្រើនរាប់មិនអស់ ចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំទី ៨០ ដើម្បី​ឆ្លង​អន្ដរកាល ពីសេដ្ឋកិច្ចបែបផែនការ មកបង្កើតបាននូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដ៏រស់រវើក ព្រមទាំងបង្កើតបានលក្ខខណ្ឌ ល្អប្រសើរសំរាប់កម្ពុជា សមាហរណកម្មខ្លួនយ៉ាងឆាប់រហ័ស ទៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ និង ពិភព លោក។
សំរាប់​រយៈពេលវែងខាងមុខ ភាពប្រឈមចំបងបំផុត ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បី អភិវឌ្ឍន៍ គឺការកាត់បន្ថយនូវភាពក្រីក្រ និង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ជីវភាព​រស់នៅរបស់ ប្រជាជនកម្ពុជា ដែលកំពុងតែមានកំណើនយ៉ាងលឿន។ រាជរដ្ឋា​ភិបាល​យល់ច្បាស់ និងបានចាត់ទុកភាពក្រីក្រ ថាជាការខាតបង់ខាងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ និង​ជាការ​ដែល​មិនអាចទទួលយកបានខាងសីលធម៌ ដែលអាចនាំទៅ ដល់ភាពបែកបាក់ នៃ​សង្គម​ជាតិ។ គឺនៅលើមូលដ្ឋាននៃទស្សនវិជ្ជានេះហើយ ដែលយើងបានដាក់ចេញនូវ យុទ្ធ​សាស្ដ្រ​ជាតិ​កាត់បន្ថយភាពក្រីក្រ ដែលមានគោលដៅគន្លឹះចំបងៗដូចខាងក្រោម ៖
ទី១- ពង្រឹងសន្ដិភាព សន្ដិសុខ ស្ថិរភាព និង​សណ្ដាប់​ធ្នាប់​សង្គម​តាម​រយៈ​វិធាន​ការ​ជាក់​ស្ដែង​នា​នា សំដៅ លើកស្ទួយនីតិរដ្ឋ ការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បី​បង្កើត​ឡើង​នូវ​បរិស្ថាននយោបាយ និងសន្ដិសុខ ដែលអនុគ្រោះសំរាប់ការអភិវឌ្ឍន៍ប្រកងដោយចិរភាព នៅក្នុងរយៈពេលវែង។
ទី២- ធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព ក្នុងរយៈពេលវែងក្នុងអត្រាខ្ពស់ពី ៦ ទៅ ៧% ក្នុងមួយឆ្នាំ។
ទី៣- បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌រវាងអ្នកមាន និង​អ្នក​គ្មាន​រវាង​ទីក្រុង និង ជនបទ និង រវាងស្ដ្រី និងបុរស ។
ទី៤- ធានាគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយចិរភាព និងនិរន្ដរភាពនូវបរិស្ថាន និង​ធន​ធាន​ធម្មជាតិ។
តាមរចនាសម្ព័ន្ធ ដែលបានអធិប្បាយនៅខាងលើនេះ “យុទ្ធសាស្ដ្រចតុកោណ” នឹងបន្ដពី “យុទ្ធសាស្ដ្រត្រីកោណ” ក្នុងការពង្រឹង និង​អភិវឌ្ឍន៍​សមិទ្ធ​ផល​ទាំង​ឡាយ​របស់​រាជ​រដ្ឋា​ភិបាល​នីតិកាល ទី២ នៃរដ្ឋសភា។ ម្យ៉ាងទៀត “យុទ្ធសាស្ដ្រចតុកោណ” នេះគឺជា របៀប​វារៈ​គោល​នយោបាយ សេដ្ឋកិច្ច នៃ “កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល សំរាប់នីតិកាលទី៣ នៃ​រដ្ឋសភា” ដែលត្រូវបានរៀបចំឡើងជាប្រព័ន្ធមួយ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ស៊ីសង្វាក់ ប្រទាក់​ក្រឡាគ្នា និងយោងគ្នា ទៅវិញទៅមក ហើយងាយយល់ និងងាយគ្រប់គ្រង។ ក្នុង​ន័យ​នេះ “យុទ្ធសាស្ដ្រ ចតុកោណ” គឺជាឧបករណ៍គោលនយោបាយ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​របស់​រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភាសំរាប់ បន្ដជម្រុញអនុវត្ដនូវ “យុទ្ធសាស្ដ្រ​ជាតិ​កាត់​បន្ថយភាពក្រីក្រ” ដែលមានគោលដៅ គន្លឹះចំបងទាំងបួន ដូចបាន គូស បញ្ជាក់​ខាង​លើ។
រាជរដ្ឋាភិបាលទទួលស្គាល់ថា កម្ពុជានៅមានផ្លូវដ៏វែងអន្លាយសំរាប់ធ្វើដំណើរទៅមុខ ហើយ​ត្រូវ​ពុះពារឆ្លង កាត់ឧបសគ្គរាប់មិនអស់ថែមទៀត ដើម្បីសម្រេចបាននូវវឌ្ឍនភាព និង​វិបុល​ភាព​ដ៏​រុងរឿងថ្កើនដ្កានជូន ប្រទេសជាតិ និងប្រជាជន។ ក្នុងន័យ​នេះកា​រ​ខិត​ខំ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្ររបស់ប្រជាជន នៅតែជាគោល ដៅដ៏​ចំបង​បំផុត​របស់​រាជ​រដ្ឋាភិបាល​នៃ​រដ្ឋសភា​នីតិកាល​ទី៣ នេះ។ ពិតណាស់រាជរដ្ឋាភិបាលទទួលស្គាល់ថា គ្រប់បញ្ហានៃភាពក្រីក្រ ពុំអាច​នឹង​ត្រូវបានដោះស្រាយរួចស្រេចបាច់អស់ក្នុងរយៈពេលតែមួយថ្ងៃ ឬមួយខែ ឬមួយ​ឆ្នាំ​នោះ​ឡើយ។ ក៏ប៉ុន្ដែដោយមានកម្មវិធីច្បាស់លាស់ និងដោយមានការខិតខំប្រឹងប្រែងរួមគ្នាយ៉ាង ឥត​សំចៃ និងដោយស្មោះត្រង់ យើងប្រាកដជាអាចធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមានយ៉ាងច្រើន នៅ​ក្នុង​លើក ស្ទួយកំរិតជីវភាពរបស់ប្រជាជនក្នុងរយៈពេល ៤ឆ្នាំ ខាងមុខ។
ក្នុង​ន័យ​នេះរាជរដ្ឋាភិបាល សូមអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ រួមមាន​សហគមន៍​អ្នក​ផ្ដល់​ជំនួយ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល ព្រមទាំង​ថ្នាក់​ដឹក​នាំ​មន្ដ្រីរាជ​ការនៅគ្រប់ក្រសួង ស្ថាប័ន ទាំងស្ថាប័ននីតិបញ្ញត្ដិ និងនីតិប្រតិបត្ដិ ព្រមទាំងតុលាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប សូមផ្ដល់ការគាំទ្រគ្រប់បែបយ៉ាង និងសូមយកចិត្ដ ទុកដាក់ចូលរួមឱ្យបានសកម្មជាមួយនឹង រាជរដ្ឋាភិបាលដើម្បីអនុវត្ដឱ្យបានជោគជ័យនូវ “កម្មវិធី​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​សំរាប់​នីតិកាល​ទី៣ នៃរដ្ឋសភា” ពិសេសគឺយុទ្ធសាស្ដ្រចតុកោណ ដើម្បី កំណើនការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅកម្ពុជា ដែលជារបៀបវារៈគោលនយោបាយសេដ្ឋកិច្ចនៃ កម្មវិធី​នយោ​បាយ​នេះ។


ព្រះអង្គសម្ដេចក្រុមឃុន ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្ដម លោកជំទាវ ឧប​នាយ​ក​រដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ-ដែលជាសមាជិក សមាជិកា​នៃ​អង្គ​គណៈ​រដ្ឋមន្ដ្រី​ទាំងមូល !
ទូលបង្គុំ ខ្ញុំ សូមគូសបញ្ជាក់ម្ដងហើយម្ដងទៀតថា កម្ម​វិធី​កែ​ទម្រង់​ទាំង​ឡាយ​ដែល​យើង​បាន​លើក​ឡើង កន្លងមក និងកំពុងរំលេចឡើងឱ្យកាន់តែច្បាស់ថែមទៀតនាពេលនេះ មិនមែន​ត្រូវ​បានដាក់ចេញ ឬធ្វើឡើង ដើម្បីយកចិត្ដអ្នកណាម្នាក់នោះទេ ប៉ុន្ដែ​វាជា​តម្រូវ​ការ​ចាំបាច់​របស់​កម្ពុជា ហើយដើម្បីបំរើឱ្យផល ប្រយោជន៍ របស់ប្រជាជនកម្ពុជាទាំងមូល។ ទូលបង្គុំ ខ្ញុំ រំពឹង​ទុក​​ជាមុនថា ក្រោយពីយើងបែកគ្នាពី អង្គប្រជុំនេះទៅ រាល់បណ្ដាគោលនយោបាល និង​វិធាន​ការ​នា​នា​ជាច្រើន ដែលយើងទាំងអស់គ្នាបានដាក់ ចេញមក និងបាន​ថ្លែង​នៅ​ចំពោះ​មុខ​រដ្ឋ​សភា និងនាពេលនេះនឹងបានក្លាយទៅជាសកម្មភាព ការងារជាក់ស្ដែង ជាបន្ដបន្ដាប់ ដែល​វា​នឹង​ផ្ដល់ផល ផ្លែផ្កានៅគ្រប់ផ្នែកគ្រប់វិស័យ ពិសេសវានឹងឆ្លុះបញ្ចាំងឱ្យឃើញយ៉ាង ប្រច័ក្ស តាម​រយៈ​ការកែលំអ និងការលើកស្ទួយឡើងជាបណ្ដើរៗ នូវកម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាជន ដែលជាខ្នាតយ៉ាងសំខាន់ សំរាប់វាស់ស្ទង់ ប្រសិទ្ធភាព​នៃការ​ងារ​របស់​រាជ​រដ្ឋា​ភិបាល។
ជាក់ស្ដែងសំរាប់នីតិកាលទី៣ នៃរដ្ឋសភានេះ យើងនៅសល់ពេលតែ ៤ឆ្នាំទៀតប៉ុណ្ណោះ ដូច្នេះ​យើងពិតជា មិនធ្វើដំណើរទៅមុខតាមរបៀបធម្មតាបានទេ។ យើង​ទាំង​អស់​គ្នា​ច្បាស់​ជា​ត្រូវ​ប្រឹង​ប្រែងឱ្យអស់ពីសរសៃ សសូង ដើម្បី​ជម្រុញ​ល្បឿន​អនុវត្ដ​ឱ្យបាន​ជោគ​ជ័យ​នូវ​កម្ម​វិធី​នយោបាយ យុទ្ធសាស្ដ្រ និង វិធានការកែ ទម្រង់ជាក់ស្ដែងទាំងឡាយ ដែល​យើង​ទាំង​អស់​គ្នា​បាន​ដាក់​ចេញមកដោយខ្លួនឯង ដើម្បីឧត្ដមប្រយោជន៍ របស់ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​នៃយើង។ ក្នុងសា្មរតីនេះទូលបង្គំខ្ញុំ សូមស្នើអង្គគណៈរដ្ឋមន្ដ្រីរបស់ យើង​អនុម័ត​យក​ថ្ងៃ​ប្រជុំ​លើក​ទី១ របស់ខ្លួននេះជាការឧទ្ទិសកម្លាំងកាយ ប្រាជ្ញ និងស្មារតីរបស់យើង ទាំងអស់គ្នា ចំពោះ​ការបង្កើនល្បឿននៃកំណែទម្រង់ ដែលមានលក្ខណៈកាន់តែទូលំទូលាយ និងកាន់តែស៊ី ជម្រៅ​ឡើង ដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជន និងដើម្បីវឌ្ឍនភាព វិបុលភាព និង​កិត្យា​នុភាព ដ៏ខ្ពស់ត្រដែត នៃព្រះរាជាណាចក្រកម្ពុជា។
នៅទី​បញ្ចប់ ទូលបង្គំខ្ញុំ សូមថ្វាយព្រះពរ និងជូនពរដល់ព្រះអង្គស្ដេចក្រុមឃុន ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់់ក្សត្រី ឯកឧត្ដម លោកជំទាវជាសមាជិក សមាជិកា​នៃអង្គគណៈរដ្ឋមន្ដ្រីទាំងមូល សូមក្របប ដោយព្រះរាជសុខភាព និងសុខភាពល្អបរិបូណ៌ និងសូម​សម្រេច​បាន​នូវ​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់ ក្នុងការ បំពេញភារកិច្ច ជាមួយគ្នា ក្នុងរយៈពេល ៤ឆ្នាំ ទៅមុខទៀតនេះ ដើម្បី ជាតិ សាសនា និង ព្រះមហាក្សត្រ ដែលជា បាវច្ចនា ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា។
ទូលបង្គំ ខ្ញុំ សូមប្រកាសបិទអង្គប្រជុំគណៈរដ្ឋមន្ដ្រីរបស់យើងនាពេលនេះ។

សូមអរព្រះគុណ និង សូមអរគុណ !

Download (PDF, 499KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា