បទអត្ថាធិប្បាយ៖ តើព្រឹត្តិការណ៍ថ្ងៃ១៨ សីហា មានអត្ថន័យដូចម្តេចខ្លះ?

ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅប្រទេសក្នុងការពន្យឱ្យមានមហាបាតុកម្មនៅថ្ងៃទី១៨ ខែសីហា ដើម្បីបង្ក ចលាចលនៅក្នុងប្រទេស ដោយយកបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ជា លេសដើម្បីឆក់ទាញមនោសញ្ចេតនាជាតិនិយមរបស់ប្រជាពលរដ្ឋ ត្រូវបានបរាជ័យ។
មេបាតុកម្មបានបញ្ជាក់យ៉ាងច្បាស់ពីគោលដៅចុងក្រោយរបស់ខ្លួន ដោយឥតមានលាក់លៀមអ្វីឡើយ នោះគឺការផ្តួ លរំលំរាជរដ្ឋាភិបាល តាមរយៈការបន្ទុចបង្អាក់ស្ថានភាពសេដ្ឋកិច្ច បញ្ឆេះកំហឹងវណ្ណៈ ស្អប់អ្នកមាន ស្អប់មន្ត្រីរាជការ ស្អប់កងកម្លាំងប្រដាប់អាវុធ និងកំហឹងជាតិនិយម រើសអើងពូជសាសន៍ ដែលនយោបាយជ្រុលនិយមបែបនេះ គឺ គ្មានខុសគ្នាអ្វីឡើយពីមនោគមវិជ្ជាប៉ុល ពត។
ពួកគេក៏មិនបានលាក់លាម ឬរឹតត្បិតក្រុមបាតុកររបស់ពួកគេមិនឱ្យប្រើហិង្សានោះដែរ គឺគេចង់រុញច្រានស្ថាន ការណ៍ឱ្យក្តៅគគុក ដូចជាករណីប្រទេសបង់ក្លាដែស ដែលសម្រាប់ពួកគេ គឺជាការបញ្ឆេះឡើងវិញនូវក្តីសង្ឃឹមនៃ បដិវត្តន៍ពណ៌ ដែលពួកគេចង់បាន។
យ៉ាងណាក្តី ការប៉ុនប៉ងដ៏អាក្រក់ ដែលចង់បំផ្លាញសន្តិភាពប្រទេសជាតិទាំងមូល ដើម្បីមហិច្ឆតារបស់ពួកគេត្រូវ បានបរាជ័យ ដោយសាររាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ បានទប់ស្កាត់បានទាន់ពេលវេលា លើចេតនាបង្ក អសន្តិសុខរបស់ក្រុមប្រឆាំង ដោយវិធីសាស្ត្រសន្តិភាព និងការខិតខំពន្យល់ដោយភាពអត់ធ្មត់ជាទីបំផុត ប៉ុន្តែ ទន្ទឹម នេះក៏បានត្រៀមកម្លាំងយ៉ាងមុតមាំ ដើម្បីទប់ទល់នឹងសេណារីយ៉ូអាក្រក់បំផុតផងដែរ។

ទាញចេញពីព្រឹត្តិការណ៍នេះ, យើងអាចមើលឃើញពីអត្ថន័យសំខាន់ៗមួយចំនួន៖

ទី១ គឺប្រជាជនកម្ពុជា១៧លាននាក់ នៅតែចង់បានសន្តិភាព និងភាពសុខសាន្ត។
ថ្វីត្បិតតែប្រជាជនមួយចំនួន គាត់នៅមានចំងល់ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា- ឡាវ-វៀតណាម ដោយសារតែពួកគាត់ស្រលាញ់ទឹកដីយ៉ាងណាក្តី ពួកគាត់ក៏មិនយល់ព្រមឱ្យមានការបង្កចលាចល អសន្តិសុខសង្គម ដែលបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើឱ្យបាត់ភ្ញៀវទេសចរ និងអ្នកវិនិ យោគិន ដែលប្រទេសជាតិទាំងមូលត្រូវការ ដើម្បីប្រកបរបរចិញ្ចឹមជីវិតនោះដែរ។ ពួកគេបានមើលឃើញយ៉ាង ច្បាស់ថា ក្រោយបាតុកម្មផ្តួលរំលំរដ្ឋាភិបាលបង់ក្លាដែស វិនិយោគិនជាច្រើនបានរត់ចេញពីប្រទេសនោះ ព្រោះនរ ណាៗក៏ដឹងដែរថា គ្មានវិនិយោគិនណា គេទៅវិនិយោគដាក់លុយរាប់លានដុល្លារ នៅក្នុងប្រទេសដែលគ្មានសន្តិ សុខ និងសុវត្ថិភាពនោះទេ ហើយក៏គ្មានភ្ញៀវទេសចរណាចង់ទៅផ្សងព្រេងជាមួយសម្លេងគ្រាប់កាំភ្លើង និងការរត់ ជាន់គ្នានោះដែរ។

ទី២ គឺកម្លាំងឯកភាពដ៏រឹងមាំរបស់កងកម្លាំងប្រដាប់អាវុធ នៅក្នុងការការពារទឹកដី ការពារសន្តិភាព និងរាជរដ្ឋាភិបា លអាស្រ័យរដ្ឋធម្មនុញ្ញ ដែលកើតចេញពីការបោះឆ្នោត។

តាមពិតការចោទប្រកាន់ថា បាត់បង់ខេត្តទាំង៤ (រតនគិរី, មណ្ឌលគិរី, ក្រចេះ និងស្ទឹងត្រែង) គឺជាការប្រមាថទៅ លើរាជរដ្ឋាភិបាល, ទៅលើប្រជាជនដែលកំពុងរស់នៅក្នុងខេត្តទាំង ៤ ប៉ុន្តែ អ្វីដែលធ្ងន់ធ្ងរជាងគេបំផុតនោះ គឺជា ការប្រមាថផ្ទាល់ទៅលើសមត្ថកិច្ចការពារព្រំដែនរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងនោះឯង។ ពួកគេពិតជាមិន អាចទទួលយកបានឡើយ នូវការចោទប្រកាន់ ប្រមាថមាក់ងាយ នៅពេលដែលពួកគេត្រូវយាមល្បាតព្រំដែន មិន ថាយប់ថ្ងៃ ភ្លៀងផ្គរ សុខចិត្តឃ្លាតឆ្ងាយពីគ្រួសារ ដើម្បីភារកិច្ចការពារជាតិមាតុភូមិ។
ពួកគេគឺជាអ្នកស្នេហាជាតិពិតប្រាកដ ដែលហ៊ានពលីជីវិតដើម្បីរក្សាការពារទឹកដីកម្ពុជា ដូច្នេះ ពួកគេពិតជាមាន ការឈឺចាប់នៅពេលដែលពួកគេខិតខំពន្យល់ពីការពិតនៅទីតាំងជាក់ស្តែង ប៉ុន្តែ ប្រជាជនមួយចំនួននៅតែមិនជឿ ជាក់ ហើយបែរជាទៅជឿលើជនស្រមើស្រមៃដែលមិនដែលបានជាន់ទឹកដីព្រំដែនទាល់តែសោះនោះ។

ទី៣ កុំមើលស្រាលកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា។
មន្ត្រីរាជការ បងប្អូនអាជីវករ និងប្រជាពលរដ្ឋទូទៅដែលស្រលាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើ សមត្ថភាពដឹកនាំ និងមនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលជានិច្ចកាលតែងតែ នៅរួមសុខរួមទុក្ខជាមួយប្រជាជន ហ៊ានលះបង់ជីវិតដើម្បីការពារទឹកដីរបស់ខ្លួន, ពួកគេទាំងអស់គ្នាក៏ជាអ្នកស្នេហា ជាតិដែរ ហើយគ្មានសមាជិកណាម្នាក់របស់គណបក្សប្រជាជនសុខចិត្តឱ្យបាត់បង់ទឹកដីរបស់ខ្លួននោះទេ។
សមាជិករបស់គណបក្សប្រជាជនក៏ជាអ្នកស្នេហាជាតិស្រលាញ់ទឹកដីដែរ សុខចិត្តស្លាប់រស់ នៅលើទឹកដីរបស់ខ្លួន។ សមាជិកគណបក្សប្រជាជនកម្ពុជា តែងតែមានភាពចាស់ទុំ និងអត់ធ្មត់ខ្ពស់ ទោះបីជាពេលខ្លះពួកគេទទួលរងការ មាក់ងាយ ជេរប្រមាថថា ជាមន្ត្រី ឬពលរដ្ឋ “ហៃអើ” ក៏ដោយ ព្រោះពួកគេបានស្វែងយល់ច្បាស់ពីសុភវិនិច្ឆ័យរបស់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជន ដែលស្មោះស្ម័គ្រចំពោះជាតិមាតុភូមិ នៅជាប់នឹងទឹកដី នៅជាប់ ជាមួយប្រជាពលរដ្ឋ។ ពួកគេមិនយកកំហឹងទល់កំហល់ បំផ្លាញសន្តិភាពរបស់កម្ពុជា បំផ្លាញកេរ្តិ៍ឈ្មោះរបស់ជន ជាតិខ្មែរ ដែលបរទេសអាចមាក់ងាយថា ឈ្លោះគ្នាតាំងពីក្នុងស្រុករហូតដល់ក្រៅស្រុកនោះទេ។ ប៉ុន្តែ ក្រុមប្រឆាំងក៏មិនត្រូវមើលស្រាលកម្លាំង និងឆន្ទៈមោះមុតរបស់កម្លាំងនៃគណបក្សប្រជាជនដែរ ដូចពាក្យខ្មែរ ថា “ឃើញខ្លាក្រាបថាខ្លាសំពះ”។

ទី៤ គ្មានទៀតឡើយព្រឹត្តិការណ៍ឆ្នាំ២០១៣។

ឯកភាពជាតិផ្ទៃក្នុងគឺជាកម្លាំងទប់ស្កាត់ដ៏រឹងមាំទៅនឹងបដិវត្តន៍ពណ៌ ជាពិសេសគឺកម្លាំងឯកភាពនៃកងប្រដាប់អាវុ ធ។ កងកម្លាំងប្រដាប់អាវុធមានកាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និង មានភារកិច្ចការពារភាពសុខសាន្តរបស់ប្រជាជនទូទាំងប្រទេស។
រាជរដ្ឋាភិបាលក្តី កងកម្លាំងប្រដាប់អាវុធក្តី មិនអាចព្រោះតែបុគ្គលមួយក្តាប់តូច សុខចិត្តឱ្យជាតិបែកបាក់ អសន្តិសុខ បាត់បង់សន្តិភាព ស្ថិរភាពនោះទេ។ បើប្រទេសជាតិមានសង្គ្រាម, រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់ អាវុធ ត្រូវទទួលខុសត្រូវចំពោះអាយុជីវិតប្រជាជន ១៧លាននាក់ ដូច្នេះ ការអនុវត្តច្បាប់ចំពោះបុគ្គលដែលប្រឆាំង នឹងច្បាប់ គឺជាការពង្រឹងនីតិរដ្ឋទូទៅ ដើម្បីភាពសុខសាន្តនៃប្រទេសជាតិទាំងមូល។ កងកម្លាំងប្រដាប់អាវុធធ្លាប់ បានភ្លក់រសជាតិដ៏ជូរចត់រួចមកហើយ នៅពេលដែលកម្ពុជាពុំទាន់បានស្គាល់ និងយល់ពីអ្វីដែលហៅថា បដិវត្តន៍ ពណ៌ ប៉ុន្តែ សម្រាប់ពេលនេះ សូមកុំសង្ឃឹមឱ្យសោះថា នឹងអាចមានព្រឹត្តិការណ៍ដូចឆ្នាំ២០១៣ កកើតឡើងវិញសា ជាថ្មី។

ទី៥ ព័ត៌មានក្លែងក្លាយគឺជាថ្នាំពុល និងមេរោគសម្លាប់សង្គម។
នៅពេលដែលអ្នកធ្វើការងារពិតប្រាកដ និងប្រឡូកផ្ទាល់នឹងការងាររាប់សិបឆ្នាំខិតខំពន្យល់ តែប្រជាជនមិនជឿ បែរ ជាទៅជឿអ្នកដែលមិនធ្លាប់ប៉ះការងារសូម្បីតែបន្តិច មិនដែលជាន់ទឹកដីសូម្បីតែបន្តិច ហើយគ្រាន់តែពួកគេបង្ហោះ ព័ត៌មានក្លែងក្លាយ ចោទប្រកាន់រាជរដ្ឋាភិបាលតាមការស្រមើស្រមៃរបស់ពួកគេសុទ្ធសាធ បែរជាប្រជាជនមួយចំនួន ជឿស្លុងព័ត៌មានក្លែងក្លាយទាំងនោះទៅវិញ។
នេះគឺជាគ្រោះថ្នាក់មួយសម្រាប់សង្គមជាតិ។
ព័ត៌មានក្លែងក្លាយអាចធ្វើឱ្យប្រទេសបែកបាក់ និងបង្កអសន្តិសុខបាន។ គ្រោះថ្នាក់ទាំងនេះ យើងឃើញកើតមាន នៅប្រទេសផ្សេងទៀតផងដែរ ដូចជានៅអង់គ្លេស ដែលមានការបង្ហោះព័ត៌មានក្លែងក្លាយដើម្បីបញ្ឆេះកំហឹង រើសអើងពូជសាសន៍ បង្កវិទ្ធង្សនាក្នុងសង្គម។ ពិតណាស់ រាជរដ្ឋាភិបាលអង់គ្លេសមានសិទ្ធិគ្រប់គ្រាន់ដើម្បីប្រើក ណ្តាប់ដៃដែក បំបែកក្រុមប្រឆាំងច្បាប់ បំផ្លាញសង្គម។ នេះគឺជាវិញ្ញាសាដ៏ស្មុគស្មាញមួយ ដែលរដ្ឋាភិបាលលើពិភព លោកត្រូវដោះស្រាយ។
ដូច្នេះ ផ្អែកលើការវែកញែកខាងលើ, សារដែលអ្នកនិពន្ធគិតថាសំខាន់បំផុតនោះ មានពីរគឺ

ទី១. ព្រឹត្តិការណ៍ថ្ងៃ១៨ សីហា បានបង្ហាញថា ពលរដ្ឋខ្មែរបានជ្រើសយកសន្តិភាព និងភាពសុខសាន្ត និងមិនចាញ់បោកក្រុមប្រឆាំងដែល សុខចិត្តបំផ្លាញប្រទេសជាតិទាំងមូល ដើម្បីមហិច្ឆតានយោបាយរបស់ខ្លួនឡើយ។

ទី២. គ្មានទៀតឡើយ ព្រឹត្តិការណ៍បដិវត្តន៍ពណ៌ដូចឆ្នាំ២០១៣។

ស៊ឹម វីរៈ
ក្នុងនាមមន្ត្រីរាជការ និងប្រជាជនខ្មែរមួយរូប

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បើកវគ្គ​បណ្ដុ...

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី​ និងជាប្រធាន គ.ស.ព.ស. បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការ​ពង្រឹង​ការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ