បទសម្ភាសន៏របស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ជាមួយកាសែតThe Fame Post

បកប្រែក្រៅផ្លូវការ

ប្រភពៈ

– https://www.facebook.com/thefamepost/videos/256925581476646/
– https://www.youtube.com/watch?v=SWBnaD485xE

សំណួរទី១: លោកប្រធានាធិបតី នេះគឺជាកត្តិយសរបស់ខ្ញុំដែលនៅទីនេះ និងខ្ញុំសូមអរគុណច្រើន។ ចាប់តាំងពីការចូលកាន់តំណែងរបស់លោកមក តើលោកបានជួបប្រទះបញ្ហាអ្វីខ្លះដែលលើមិនបានគិតទុក មុនពេលចូលកាន់តំណែងរបស់លោក?

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte: អរគុណដែលបានចំណាយពេលវេលាសម្ភាសន៍ខ្ញុំ។ ខ្ញុំធ្វើជាអ្នកនយោបាយអស់រយៈពេលជិត៤០ឆ្នាំហើយ ដោយមិនរាប់បញ្ចូលអណត្តិរបស់ខ្ញុំនាពេលនេះ។ ដូច្នេះខ្ញុំសូមនិយាយថាចំពោះការងាររបស់ជាតិ ខ្ញុំត្រូវបានផ្តល់ព័ត៌មានគ្រប់ពេលវេលា និងជាការពិតហើយ គឺព័ត៌មានទាំងនោះមានប្រភពពីក្នុងជួររដ្ឋាភិបាល ប៉ុន្តែខ្ញុំមិនដែលបានដឹងអំពីទំហំនៃការបំពុលជនជាតិហ្វីលីពីនពាក់ព័ន្ធនឹងបញ្ហាគ្រឿង ញៀនដែលមានការបារម្ហ។ នៅពេលដែលខ្ញុំបានក្លាយជាប្រធានាធិបតី ហើយអ្វីៗគេតែងតែជូនដំណឹងដល់ខ្ញុំនោះ ខ្ញុំស្ទើរតែរន្ធត់ ដោយដឹងថាយើងមានអ្នកដែលគេបំពុលរាប់លាននាក់ទៅហើយ។ នៅពេលខ្ញុំជាអភិបាលក្រុង ខ្ញុំបាន និយាយថា “កុំបំផ្លាញ”ទីក្រុងរបស់ខ្ញុំ ហើយកុំបំផ្លាញយុវជនក្មេងៗនៅទីក្រុងដាវ៉ៅ ពីព្រោះពួកគេគឺជាទ្រព្យរបស់យើង។ យើងមិនមែនជាអ្នកមានទេ។ ភាគច្រើនគឺយើងជាអ្នកក្រទេ។ ហើយយើងពឹងផ្អែកលើកូនប្រុសកូនស្រីចិញ្ចឹមយើង នៅពេលយើងចាស់ទៅ។ យើងមិនមែនជាអ្នកមានទេ។ យើងមិនមានផ្ទះសម្បែងច្រើនទេ នៅទីនេះ។ យើងត្រូវការកូនៗទិញថ្នាំសង្កូវចំណាយទៅលើថ្លៃមន្ទីរពេទ្យ ចំណាយទៅលើការបូជា និងការបញ្ចុះសព។ ហើយចូរកុំធ្វើឲ្យពួកគេពុករលួយដោយសារគ្រឿងញៀន។ កុំបំផ្លាញ ចិត្តគំនិតរបស់ពួកគេ។ ហើយខ្ញុំបាននិយាយថា “ខ្ញុំនឹងសម្លាប់អ្នក”៖ ខ្ញុំនិយាយច្បាស់ណាស់អំពីបញ្ហានេះ។ កុំបំផ្លាញប្រទេសរបស់ខ្ញុំ។ កុំបំផ្លាញយុវជនរបស់យើង។ ពីព្រោះបើអ្នកធ្វើដូច្នេះ ខ្ញុំនឹងសម្លាប់អ្នក។ មានឧក្រិដ្ឋជនជាច្រើននៅជុំវិញ ហើយខ្ញុំនិយាយថា “បញ្ឈប់ទៅ”។ ខ្ញុំមិនមែនជាអ្នករំលោភសិទ្ធិមនុស្សទាំងស្រុងនោះទេ ខ្ញុំមិនមែនជានគរបាល ខ្ញុំគ្រាន់តែចេញបទបញ្ជាប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំជាអ្នកកសាងប្រទេស។ ប៉ុន្តែអ្វីដែលអាចបំផ្លាញប្រទេសខ្ញុំគឺមិនអាចទទួលយកបានដាច់ខាតសម្រាប់ខ្ញុំ។ បទបញ្ជារបស់ខ្ញុំគឺច្បាស់ណាស់៖ ចេញទៅតាមប្រមាញ់ពួកគេ មេគ្រឿងញៀន។ ចាប់ពួកគេបើអាចចាប់បាន ប៉ុន្តែបើពួកគេហិង្សាជាមួយយើង ធ្វើឲ្យជីវិតនគរបាល ឬកម្លាំងសន្តិសុខស្ថិតក្នុងគ្រោះថ្នាក់ ចូរសម្លាប់ពួកគេចុះ។ ពីព្រោះកាលពីអតីតកាល គេរារាំងមិនឲ្យនគរបាលនិងយោធាធ្វើចឹងទេ។ ហេតុអ្វី? ពីព្រោះពួកគេខ្លាចបញ្ហារឿងសិទ្ធិមនុស្ស ដែលជាបាតុភូតថ្មី។ តាមពិត ក្រោមក្របខ័ណ្ឌឆ័ត្រនៃសិទ្ធិមនុស្ស ប្រទេសនានាដូចជាអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងតែជ្រៀតជ្រែកកិច្ចការរបស់ប្រទេសដទៃ។ គឺក្រោមក្របខ័ណ្ឌឆ័ត្រនៃសិទ្ធិមនុស្ស។

សំណួរទី២: តើវាគួរអោយចំអកទេ ដែលព្យាយាមការពារជនស៊ីវិល និងការពារលោកដែរ ដែលពេលខ្លះ លោកបានទទួលស្គាល់នៅក្នុងពេលធ្វើបទសម្ភាសន៏ ការពារជនស៊ីវិលដែលក្លាយជាជនរងគ្រោះ តើលោកគិតថាវាមានតម្លៃសមរម្យដែលត្រូវបង់?

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte: ដូចពួកអាមេរិកអញ្ចឹង ពេលដែលគេទម្លាក់គ្រាប់បែកនៅទីនោះ គ្រាប់បែកនោះមានអានុភាពខ្លាំងណាស់រហូតដល់ធ្វើឲ្យអ្នកដទៃស្លាប់។

អ្នកសម្ភាសន៏ឆ្លើយតបកាត់ៈ តែអ្នកមិនមែនជាអាមេរិក?

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte: ប៉ុន្តែយើងកំពុងនិយាយអំពីការទទួលខុសត្រូវរបស់ មនុស្ស។ ដូច្នេះគេមិននិយាយអញ្ចឹងទេ។ ពួកគេជាជនជាតិអាមេរិកពួកគេ ត្រូវបានលើកលែង? ហើយដោយសារខ្ញុំធ្លាប់ជាមន្ត្រីរដ្ឋាភិបាលក្នុងរយៈពេលខ្លី ខ្ញុំមិនត្រូវបានលើកលែងទេ។ ដូច្នេះឯណាទៅភាពយុត្តិធម៌នៅទីនោះ? គ្មានទេ? នៅពេលគេទម្លាប់គ្រាប់បែក ពួកគេសម្លាប់អ្នកស្រុកអ្នកភូមិជាច្រើន ហើយសូម្បីតែសំឡេងថ្ងូរបន្តិចក៏គ្មានឮផង។ អាមេរិកឈ្លានពានប្រទេសអ៊ីរ៉ាក់។ តើអ្វីទៅជាសេចក្តីដោះសា? គឺមានអាវុធមហាប្រល័យលោក។ ហើយនៅពេលគេឈ្លានពានអ៊ីរ៉ាក់ ប្រជាជនជាច្រើនត្រូវបានសម្លាប់។ តើឯណាទៅយុត្តិធម៌នៅពេលនេះ?

អ្នកសម្ភាសន៏ឆ្លើយតបកាត់ៈ វាលំបាកណាស់ដើម្បីជៀសវាងបញ្ហាបែបនេះ?

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte: យើងត្រូវតែនិយាយថា យុត្តិធម៌ត្រូវតែស្មើភាពគ្នា។
មិនអាចថាយុត្តិធម៌សម្រាប់អ្នកនេះ ហើយយុត្តិធម៌សម្រាប់អ្នកម្នាក់ទៀតមានស្តង់ដាផ្សេង។ វាត្រូវតែស្មើភាពគ្នា។

អ្នកសម្ភាសន៏ឆ្លើយតបកាត់ៈ តើនេះជាហេតុផលដែលលោកដើរចេញពីអាមេរិក?

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte: ពីព្រោះពួកគេមិនព្រមស្វែងយល់ពីស្ថានការណ៍លំបាករបស់ខ្ញុំនៅពេលដែលពួកគេបានដឹងថា ពួកគេក៏ស្ថិតក្នុងស្ថានការណ៍លំបាកដូចគ្នា គ្រាន់តែវាមានទំហំធំជាង។ សង្គ្រាមអាមេរិកាំង។ ចាំទេ ប្រទេសប៉ាណាម៉ា? ពួកគេឈ្លានពានប៉ាណាម៉ា ដែលជារដ្ឋអធិបតេយ្យមួយនៅអាមេរិកកណ្តាល។ តើគេមានគោលបំណងអ្វីនៅទីនោះ? ពួកគេចូលទៅក្នុងទឹកដីនោះ រឹបអូសប្រទេសនោះ ចាប់ខ្លួនប្រធានាធិបតី យកប្រធានាធិបតីចេញក្រៅប្រទេស ដាក់គាត់ក្នុងបន្ទប់ឃុំឃាំង នៅទីក្រុងញូវយ៉ក។ គាត់ត្រូវប្រឈមនឹងការជំនុំជម្រះទោសក្នុងតុលាការសហព័ន្ធ ហើយគាត់ត្រូវបានតុលាការកាត់ឲ្យជាប់ទោស។ តើមានអ្វីកើតឡើងចំពោះការឈ្លានពាននេះ? តើមូលហេតុអ្វី? គ្រឿងញៀន។ អ្នកឯងឈ្លានពានប្រទេសមួយ។ ខ្ញុំគ្រាន់តែប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជននៅក្នុងប្រទេសរបស់ខ្ញុំ។ ខ្ញុំមិនដែលឈ្លានពានប្រទេសណាមួយទេ។ អ្នកត្រូវតែមើលតាមផ្លូវនេះ៖មានភាពមិនស៊ីគ្នានៅក្នុងគោលការណ៍ទាំងឡាយដែលប្រជាជាតិនានាដើរតាម។ ប្រជាជាតិដែលមានអំណាចគេអាចបង្កើតអាវុធ មហាប្រល័យលោក ឬគេអាចឈ្លានពានប្រទេសរបស់អ្នក។ ចំពោះខ្ញុំ គឺមិនដែលប៉ះពាល់នណាទេ។ សូម្បី តែទៅសហរដ្ឋអាមេរិក ខ្ញុំមិនទៅផង។ អញ្ចឹងគេរិះគន់ខ្ញុំអំពីឧក្រិដ្ឋជនដែលខ្ញុំបានសម្លាប់។

អ្នកសម្ភាសន៏ឆ្លើយតបកាត់ៈ ប្រៀបធៀបទំនាក់ទំនងរបស់លោកជាមួយរដ្ឋការអាមេរិកមុនៗ តើលោកមានទំនាក់ទំនងល្អណាស់ជាមួយរដ្ឋបាលរបស់Trump?

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte: ខ្ញុំគិតថា Trump ជាមនុស្សល្អ។ គាត់ជាមនុស្សធម្មតា ជាមនុស្សមានហេតុផល ជាមនុស្សអនុវត្តជាក់ស្តែង។ រដ្ឋការមុនជាប្រភពនៃបញ្ហា និងជាប្រភពនៃជម្លោះជាច្រើន មិនមែនក្នុងន័យសង្រ្គាមទេ តែក្នុងន័យទំនាក់ទំនង។ រដ្ឋការមុនបានបំផ្លាញចំណុចទាំងអស់នេះ ទាំងសុឆន្ទៈ និងទាំងទំនាក់ទំនងជាមួយរុស្ស៊ី និងហ្វីលីពីន។ វាមិនជារឿងងាយស្រួលទេ នៅពេលមានមនុស្សថ្មីចូលប្រឡូក ហើយអ្នកគ្រាន់តែនិយាយថា “សូមបំភ្លេចអ្វីៗទាំងអស់ចោលទៅ”។ ពួកគេមានព្រឹទ្ធិសភា (Congress) ដែលមិនយល់ស្របជាមួយប្រធានាធិបតីអាមេរិក។ ពេលបច្ចុប្បន្ន មានការតតាំងគ្នាខ្លាំង រហូតមានការគំរាមដកតំណែងប្រធានាធិបតី Trump ទៀតផង។ យើងពិបាកដើរតាមអាមេរិកណាស់។ ឧទាហរណ៍ ជួនកាលមិននិយាយឲ្យស្រួលស្តាប់ Trump និយាយថា គាត់យល់ស្របជាមួយខ្ញុំ ហើយថាខ្ញុំកំពុងធ្វើត្រូវហើយ។ ហើយគាត់ថែមទាំងប្រកាសថា គាត់នឹងតតាំងខ្លាំងជាមួយស្តេចត្រាញ់គ្រឿងញៀន និងអ្នកពាក់ព័ន្ធគ្រឿងញៀនទៀតផង។ អ្នកអាចឃើញថារវាងខ្ញុំ និង Trump មាត់យើងនិយាយពាក្យពេចន៍ប្រហាក់ប្រហែលគ្នាណាស់។ តែអ្នកដឹងទេ បញ្ជាដែលយើងដាក់ឲ្យអនុវត្តតាមតែងមានឧបសគ្គជាច្រើន។ដោយសារអំណាចរបស់ប្រធានាធិបតី ក៏ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់ព្រឹទ្ធិសភាដែរ។ ហើយជួនកាល គាត់ត្រូវនៅទ្រឹងក៏មាន។ សូម្បីតែខ្លួនគាត់នាពេលនោះក៏កំពុងមានបញ្ហាដែរ សូម្បីតែបញ្ហានោះមិនធ្ងន់ធ្ងរក៏ដោយ។

ខ្ញុំគ្មានអ្វីប្រឆាំងនឹងអាមេរិកទេ។ ពួកគេនិយាយត្រូវណាស់ Trump ជាមិត្តខ្ញុំ។ តែគោលនយោបាយការបរទេសរបស់ខ្ញុំបានផ្លាស់ប្តូរពីការគាំទ្រដល់បស្ចិមប្រទេស។ នាពេលនេះ ខ្ញុំកំពុងធ្វើការភ្ជាប់ សម្ព័ន្ធភាពជាមួយប្រទេសចិន ហើយខ្ញុំសង្ឃឹមថា នឹងចាប់ផ្តើមទំនាក់ទំនងល្អជាមួយរុស្ស៊ី។ ហេតុអ្វី? ពីព្រោះបស្ចិមប្រទេស សហភាពអឺរ៉ុប និងអ្វីផ្សេងទៀត វាគ្រាន់តែជាការសន្ទនាស្តង់ដាទ្វេ។ យើងនឹងនៅរស់ យើងខ្ញុំបន្តរស់ យើងអាចជួបការអត់ឃ្លានខ្លះៗ។ តែនៅពេលនេះ ខ្ញុំចង់ឲ្យគេផ្តល់ភាពថ្លៃថ្នូរដល់ប្រទេសខ្ញុំ។

អ្នកសម្ភាសន៏ឆ្លើយតបកាត់ៈ លោកចង់និយាយថា លោកមិនចង់មានវត្តមានអាមេរិកនៅក្នុងប្រទេសរបស់លោកទេ។ តើលោកម៉ត់ចត់ចំពោះបញ្ហានេះ?

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte: បាទ ប៉ុន្តែខ្ញុំបាននិយាយអំពីបញ្ហាកងទ័ពអាមេរិក ថា នៅក្នុងថ្ងៃណាមួយ នៅអំឡុងពេលនៃអាណត្តិរបស់ ប្រសិនបើខ្ញុំរួចខ្លួនពីសេអ៊ីអា ខ្ញុំនៅសល់ប្រាំឆ្នាំបន្តទៀត។

អ្នកសម្ភាសន៏ឆ្លើយតបកាត់ៈ លោកបាននិយាយជាច្រើនអំពីរឿងដែលគួរអោយចាប់អារម្មណ៏ តើលោកគិតថារឿងហ្នឹងពិតជានឹងកើតឡើង?

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte: គេនឹងធ្វើរឿងហ្នឹង។ តើវាធ្វើអោយអ្នកភ្ញាក់ផ្អើល?
អ្នកសម្ភាសន៏ឆ្លើយតបកាត់ៈ តើលោកបារម្ភភ័យខ្លាចអំពីជីវិតខ្លួនឯង?

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte: គេអាចនឹងចាប់យកប្រធានាធិបតីចេញពីប្រទេសរបស់ខ្លួន ហើយអោយប្រឈមមុខនឹងកាត់ទោសនៅក្នុងប្រទេសមួយផ្សេងទៀត។

អ្នកសម្ភាសន៏ឆ្លើយតបកាត់ៈ តើមានអ្វីនឹងកើតឡើង ប្រសិនបើជាការពិត ហើយតើលោករង់ចាំការសុំទោសពីបរទេស?

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte: ទេ ខ្ញុំមិនចង់អោយរឿងហ្នឹងកើតឡើងទេ។ វាគ្រប់គ្រាន់ហើយដែលខ្ញុំគោរព Trump ក្នុងនាមគាត់ជាមិត្តភក្តិ និងគាត់ស្វាគមន៏មកកាន់ទីនេះនៅខែវិច្ឆិកា ខាងមុខ។ ប៉ុន្តែ វាប្រសើរជាងបើខ្ញុំ និយាយអំពីអាវុធ និងការការពារពាក់ព័ន្ធនឹងក្រុម ISIS។
នៅក្នុងការពិភាក្សាជាបឋមជាមួយប្រធានាធិបតីពូទីន ខ្ញុំបានទទួលចម្លើយគួរឲ្យពេញចិត្ត ខ្ញុំសង្ឃឹមថា ពួកយើងអាចប្រែក្លាយការពិភាក្សានោះទៅជាអ្វីមួយជាធំកំភួនបាន។ ដោយសារ មានតែរុស្ស៊ី និងចិនទេដែលសំដីពួកគេអាចជឿជាក់បាន។ អាមេរិកនិយាយផ្សេងធ្វើផ្សឹង (double talks)។ ដៃខាងឆ្វេង មិនដឹងថាដៃខាងស្តាំកំពុងធ្វើអ្វីទេ។ ដោយសារខ្ញុំនិយាយ ជំនួអាវុធត្រូវបានព្យួរទុកសិន ហើយព្រឹទ្ធសភាមិនបានយល់ព្រម ឬនៅតែបន្តដេញដោលថាតើគួរផ្តល់អាវុធឲ្យយើង ឬអត់?។ ប្រទេសរបស់ខ្ញុំកំពុងប្រយុទ្ធជាមួយភេរវកម្ម។ តើរយះពេលប៉ុន្មានទៀត យើងអាចទ្រាំចាំបាន? ទម្រាំដល់ពេលនោះ យើងត្រូវទន់ជង្គង់ទៅហើយ? វាអាចហួសពេល។ ហើយបើខ្ញុំមិនធ្វើសកម្មភាពពេលនេះ និងដោះស្រាយបញ្ហាគ្រឿងញៀននាពេលនេះ? ហើយបើប្រទេសខ្ញុំដួលរលំ តើនរណានឹងនាំវា ត្រឡប់មកវិញ? អាមេរិកឬ?
រុស្ស៊ីលក់អាវុធ មិនមានដាក់លក្ខខណ្ឌអ្វីទេ។ ពេលរុស្ស៊ីលក់អាវុធ បើអ្នកត្រូវការ ទៅទិញទៅ គេលក់ឲ្យហើយ។ វាជារឿងធម្មតា។ គ្មានភ្ជាប់លក្ខខណ្ឌអ្វីទេ។ ជាការចរចាត្រង់ៗ៖ ប្រសិនបើអាចជួយបាន យើងនឹងជួយ យើងឲ្យអ្នកនូវរបស់នេះ។ តើយើងអាចធ្វើអញ្ចឹងបានអត់ជាមួយអាមេរិក? អត់ទេ ដោយសារប្រធានាធិបតីនិយាយថា គាត់នឹងផ្តល់ឲ្យហើយក្រសួងការបរទេសថាមិនឲ្យ ហើយCongress ថាមិនឲ្យទេ ដោយសាររឿងរំលោភសិទ្ធិមនុស្ស ។ល។ យើងមានគំលាតពីគ្នា។ ហើយបើអញ្ចឹង ក៏អញ្ចឹងទៅចុះ។ ខ្ញុំមិនចាំដល់យើងទន់ជង្គង់នោះទេ។ ខ្ញុំមិនសុំការសណ្តោសប្រណីចំពោះតែរឿងនោះមួយទេ។

សំណួរទី៣: ចុះបញ្ហាISISវិញយ៉ាងម៉េចដែរ? តើអ្នកយល់ថា ISIS គឺវារីកដុះដាលឡើងនៅហ្វីលីពីន
ផ្ទាល់ ឬក៏ត្រូវបាននាំចូលមកពីក្រៅ?

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte: ISIS គឺវាមានច្រើនប្រភេទ មើលទៅភាគច្រើនជាជនជាតិអាស៊ី។ យើងបានចាប់ និងសម្លាប់៦នាក់ហើយ។ ពួកគេគឺមកពីមជ្ឈិមបូពា៏។

អ្នកសម្ភាសន៏កាត់ៈ តើលោកកំពុងប្រយុទ្ធប្រឆាំងយ៉ាងដូចម្តេច? ជាក់ស្តែងការងារនេះគឺមានប្រទេសជាច្រើនបរាជ័យដោះស្រាយបញ្ហាISISនេះ?

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte: មិនពិតជាបរាជ័យទាំងស្រុងទេ ប៉ុន្តែវាស្ថិតនៅក្រោមការគ្រប់គ្រងបាន។ ដូចអ្នកដឹងហើយ ជាអារម្មណ៏ គឺយល់ថាបញ្ហាISIS គឺមិនអាចបំបាត់ចោលបានទាំងស្រុងដោយងាយស្រួលទេ។ នៅគ្រប់ជំនាន់ ឬសម័យកាល វាតែងតែមានបញ្ហាធ្ងន់ធ្ងរដើម្បីដោះស្រាយ។ ដូច្នេះ អ្នកត្រូវប្រុងប្រយ័ត្ន ឬម៉ត់ចត់បំផុតបញ្ហាទាំងនេះ ហើយពេលខ្លះបញ្ហាទាំងនេះវាមិនទៅផុតឆ្ងាយទេ ពីព្រោះអ្នកចង់មានការធានាថាប្រទេសរបស់អ្នកមានសុវត្ថិភាព។ ប្រសិនបើយើងសម្លាប់ និងធ្វើបត្យាប័នពួកISISទាំងនេះចេញ ដើម្បីធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាពជាងមុន ដូច្នេះត្រូវតែធ្វើវា។ ព្រះរបស់ខ្ញុំអោយធ្វើអញ្ចឹង ហើយបើ ១០០នាក់ថែមទៀតត្រូវសម្លាប់ និងធ្វើអោយប្រជាជន១០០នាក់ផ្សេងទៀត នឹងកាន់មានសុវត្ថិភាព។ ប្រសិនអ្នកជាមេដឹកនាំម្នាក់ និងមិនដឹងដោះស្រាយបញ្ហាISISយ៉ាងម៉េច អញ្ចឹងមិនបាច់បម្រើជាតិទេ ខ្ញុំក៏មិនគួរបម្រើជាតិដែរ។ ប្រហែលជាអ្វីដែលខ្ញុំអាចនិយាយ គឺខ្ញុំមិនត្រូវការភាពជាប្រធានាធិបតីនាពេលនេះ ក្នុងជីវិតខ្ញុំទេ។ ខ្ញុំមានអាយុ៧២ឆ្នាំហើយ។ ក្នុងនាមជាប្រធានាធិបតី ខ្ញុំត្រូវតែថែរក្សា និងការពារអាយបានប្រទេសជាតិហ្វីលីពីន ហើយខ្ញុំនឹងធ្វើវាយ៉ាងពិតប្រាកដ ទោះបីក្នុងតម្លៃណាក៏ដោយ និងចំណាយអស់ប៉ុន្មានក៏ដោយ នេះគឺជាភារកិច្ចយ៉ាងឪឡារិករបស់ខ្ញុំ ដើម្បីមើលឃើញថាប្រទេសរបស់ខ្ញុំពិតជាត្រូវការនូវអ្វីដែលគប្បីជាទីកន្លែងដែលមានសុខសន្តិភាព និងមានផាសុកភាពដើម្បីរស់នៅ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ