រដ្ឋាភិបាលចក្រភពអង់គ្លេស ថ្កោលទោសថៃ ប្រើប្រាស់សព្វាវុធ គ្រាប់បែក ចង្កោម

29

ប្រភពៈ សារព័ត៌មាន Asian Correspondent.com  ចុះថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១១

កាលពី​សប្ដាហ៍​មុន អង្គការ​ដែល​មាន​គេគោរព​ដ៏ខ្ពង់ខ្ពស់​ឈ្មោះថា​ អង្គការ​ចម្រុះ​ស្ដីពី សព្វាវុធ គ្រាប់បែក​ចង្កោម (CMC) បាន​ប្រកាស​ថា ពួកគេ​ឥឡូវនេះ​មាន​ភស្ដុតាង​ល្មម​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់ថា កងទ័ព​ថៃបាន​ប្រើប្រាស់គ្រាប់​បែកចង្កោម​ប្រឆាំង​កម្ពុជា អំឡុង​ពេលការ​បាញ់គ្នា ទៅវិញ​ទៅមក កាលពី​ខែកុម្ភៈ ឆ្នាំ ២០១១ ។

អង្គការ CMC បាន​សន្និដ្ឋាន​ថា «នេះជា​លើកដំបូង​នៃការ​ប្រើគ្រាប់​បែកចង្កោម ដែល​មិន មាន ការ​ប្រើណា​មួយនៅ​ក្នុងពិភព​លោក ចាប់តាំង​ពីអនុសញ្ញា​ស្ដីពីសព្វាវុធ​គ្រាប់បែក​ចង្កោម​ចូល ជាធរ​មាន នៅឆ្នាំ ២០០៨ ហើយ​បានក្លាយ​ទៅជា​ការ​អនុវត្ត​ច្បាប់ជា​អន្តរជាតិ ។ ប្រទេស​ថៃដែល បាននាំ​មុខគេ​ក្នុង ការហាម​ប្រាមជា​សកលស្ដី​ពីគ្រាប់មីន​ប្រឆាំង​មនុស្ស ហើយមិន​ដឹងខ្លួន​ថា ខ្លួន (ថៃ) បាន​ប្រើប្រាស់ សព្វាវុធ​ដែល​គេហាមឃាត់​ដែល​សម្លាប់​មនុស្សមិន​រើសមុខ និងបង្ក​របួស ស្នាមដល់​ជនស៊ីវិល​នៅក្នុង របៀប​ប្រហាក់ប្រហែល​គ្នានេះ» ។

ចាប់តាំងពី​ពេលនោះ​មកមាន​ទទ្ប្ហីករណ៍ជា​ច្រើន ភាគច្រើន​ចេញមក​ពីរដ្ឋាភិបាល​ថៃដឹក នាំដោយ​នាយក​រដ្ឋមន្ត្រី Abhisit និង​អ្នកគាំទ្រ​របស់ពួក​គេពិភាក្សា​ទៅលើ​អត្ថន័យ​នៃភាសា​ថា តើ គ្រាប់​បែក​ចង្កោម​ដែលបាន​ប្រើប្រាស់​នោះអាច​ត្រូវបាន​គេឲ្យ​ឈ្មោះថា ជាគ្រាប់​បែក​ចង្កោម ឬ អត់។ រឿងនេះ​អាចត្រូវ​បានគេ​បដិសេធ​ដោយ​ងាយ ដែល​ជាការ​បិទបាំង​ដោយ​ចេតនា​គិតទុក​ជាមុន។

នៅក្នុងពេល​ប៉ុន្មានថ្ងៃ​កន្លងមក​នេះ ខ្ញុំបាន​និយាយ​ទៅកាន់​អ្នកជំនាញ​គ្រឿងផ្ទុះ​នៅកម្ពុជា​ដែល​បាន​កំពុង​ធ្វើការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំជាមួយ​អង្គការ ​CMAC​ ក្នុងការ​បោស​សំអាត​សព្វាវុធ​គ្រាប់បែក​ចង្កោម និងគ្រាប់​មីននៅ​កម្ពុជា ហើយ​ភ្នាក់ងារ​របស់​គាត់បាន​បញ្ជាក់​យ៉ាងច្បាស់​ដោយ គ្មាន មន្ទិល​សង្ស័យ​ថា គ្រឿង​ឧបករណ៍​ដែល​កងទ័ព​ថៃប្រើប្រាស់​នោះគឺប្រាកដ​ជាគ្រាប់​បែក​ចង្កោម។

ពួកគេ​ក៏បាន​និយាយ​ផងដែរ​ថា របាយ​ការណ៍ និងរូបថត​បន្ថែមទៀត ដែល​ទាក់ទង​ទៅនឹង សព្វាវុធ​ទាំងនេះ​នឹងលេច​ចេញឡើង​នៅក្នុង​ប៉ុន្មានថ្ងៃ​បន្ទាប់នេះ ។

ហើយ​ឥឡូវនេះ ដោយសារ​តែរឿង​នេះត្រូវបាន​គេផ្សាយ​ទូទាំង​ពិភពលោក ធ្វើឲ្យ​សម្ពាធ​អន្តរជាតិ​កាន់តែ​ក្តៅឡើង​ទៅលើ​របប​គ្រប់គ្រង​ប្រទេស​ថៃ ។ កាល​ពីម្សិល​មិញក្រោយ​ពីការ​ថ្កោល ទោស របស់​រដ្ឋាភិបាល​នៃប្រទេស​ន័រវែស ភ្លាមនោះ​ក្រសួង​ការបរទេស​ចក្រភព​អង់គ្លេស​បាន ចេញ​សេចក្ដី ប្រកាស​ព័ត៌មាន​ថ្កោលទោស​ការប្រើ​សព្វាវុធ​គ្រាប់បែក​ចង្កោម ហើយ​លើកឡើង​នូវ កង្វល់​ជាមួយ ប្រទេស​ថៃ ។

ក្រសួង​ការបរទេស​ចក្រភព​អង់គ្លេស​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា «យើង​បាន​ដឹង អំពី​ការចោទ​ប្រកាន់​នាពេល​ថ្មីៗ​នេះ នៃការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ដោយ​កងទ័ព​ថៃ ហើយ​យើង បាន​លើកយក​បញ្ហានេះ​ជាមួយ​អាជ្ញាធរ​ថៃ ។ សព្វាវុធ​គ្រាប់បែក​ចង្កោម​ប្រហែល​ជាត្រូវ​បាន គេប្រើ ប្រាស់​ដែលជា​កង្វល់​ដ៏ធ្ងន់ធ្ងរ​សម្រាប់​ចក្រភព​អង់គ្លេស ។ យើងថ្កោល​ទោសដ៏ខ្លាំង​បំផុត ចំពោះ​ការ ប្រើប្រាស់​សព្វាវុធ​គ្រាប់បែក​ចង្កោម ដែល​បណ្ដាល​ឲ្យមាន​ការឈឺចាប់​ដែល​មិន​អាច ទទួល​យក​បាន ចំពោះ​ប្រជាជន​ស៊ីវិល» ។

ជាការ​ដឹងគុណ​ចំពោះ​របាយការណ៍​ដែលបាន​លើកឡើង​ជាភស្ដុតាង​សម្រាប់​ឧទាហរណ៍ នេះ ស្ដីពី​ការមិន​គោរព​ជាក់ស្ដែង​របស់​កងទ័ព​ថៃចំពោះ​សុវត្ថិភាព​ជន​ស៊ីវិល ឥឡូវ​ហួសពី​ការ ត្រួតត្រា​របស់ ពួកគេ ។

វាហាក់​ដូចជា​ថា ការ​ធ្វើអន្តរ​តូបនីយកម្ម​នៃបញ្ហា​ផ្ទៃក្នុង​របស់ថៃ​អាចឈាន​ទៅឆ្ងាយ ហើយ​ជា ផល​វិហាក​ធ្វើឲ្យខូច​ខាតទាំង​កងទ័ពថៃ និង​នាយករដ្ឋមន្ត្រី Abhisit ៕