សេចក្តីរាយការណ៍ របស់ Human Rights Watch ស្តីពី Libya

19

ប្រភព៖  BBC ចុះថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១១

គួរឲ្យរន្ធត់ដែល Libya កំពុង​ប្រើប្រាស់​គ្រាប់បែក​ចង្គោម ជាពិសេសក្នុង​តំបន់​មានប្រជាជន​រស់នៅ។ អាវុធនោះ មាន​ហានិភ័យ​យ៉ាងខ្លាំង​ដល់ជន​ស៊ីវិល​ទាំងក្នុង​ពេល វាយ​ប្រហារ​គឺ​សារជាតិ​បង្កគ្រោះថ្នាក់​មិន​រើស​មុខ​របស់​វា និងនៅ​ពេល​ក្រោយ​ការ​វាយប្រហារ​ដោយ​សារតែ គ្រាប់បែក​តូច​ៗ​មិនទាន់ផ្ទុះ​ដែលនៅមាន​គ្រោះថ្នាក់​នៅ​ឡើយ។

លោក Steve Goose ជានាយក​ផ្នែក​អាវុធ​របស់​អង្គការ Human Rights Watch (New York) និយាយថា កងកម្លាំង​រដ្ឋាភិបាល​ស្មោះត្រង់​នឹង​មេដឹក​នាំ Libyaលោក Muammar Gaddafi បាន បាញ់​គ្រាប់​បែក​ចង្កោម​ចូលក្នុង​តំបន់​មាន ផ្ទះ​ប្រជាពល​រដ្ឋក្នុង​ក្រុង​ភាគ​ខាង​លិច គឺទីក្រុង Misrata ដោយ​បណ្តាល​ឲ្យមាន​ហានិភ័យ​យ៉ាង​ខ្លាំងដល់​ជនស៊ីវិល។

Human Rights Watch បានសង្កេត​ឃើញថា យ៉ាងតិច​ណាស់​មាន​គ្រាប់​បែក​ចង្កោម​ចំនួន ៣ បានផ្ទុះ​នៅ​សង្កាត់ el-Shawahda ក្នុងក្រុង Misrata នៅ​យប់ថ្ងៃ ១៤ ខែ​មេសា ឆ្នាំ ២០១១។

អ្នកស្រាវ​ជ្រាវបាន​ពិនិត្យ​មើល​សំណល់​គ្រាប់​បែក​ចង្កោម​តូចៗ ហើយ​បានជួប​សម្ភាសន៍​សាក្សី​ដែល បានដឹង​ពីការវាយ​ប្រហារ​គ្រាប់បែក​ចង្កោម នៅទី តាំង​ពីរ​កន្លែង​ទៀត។

ផ្អែកតាម Human Rights Watch ដែល​ពិនិត្យ​មើលគ្រាប់​បែក​តូច ដែល​គ្រាប់​នោះ​បាន​រក​ឃើញ ដោយ​អ្នកសារព័ត៌មាន​មក​ពី The New York Times ថា​គ្រាប់​បែក​ចង្កោម​នោះ​គឺជា​ប្រភេទ​បាញ់ ចេញ​ពីកាំ​ភ្លើង​ត្បាល់ MAT-120 120 មីល្លីម៉ែត្រ ផលិត​នៅ​អេស្ប៉ាញ ដែល​ផ្ទុះនៅ​លំហរួច​បាច​កូន​គ្រាប់ ២១ គ្រាប់​លើ​តំបន់​ដ៏ធំ​មួយ។ វាផ្ទុះពេល​ដែល​វាប៉ះ​ជាមួយ​វត្ថុមួយ​ទៀត ដោយកូន​គ្រាប់ និមួយៗ​ផ្ទុះបែក​ចេញជា​បំណែក​តូចៗ​ក្នុង​ល្បឿន​លឿន ដើម្បី​វាយ​ប្រហារ​លើម​នុស្ស ហើយ បញ្ចេញ​កំទេច​ដែក​តូចៗ​ដើម្បី​ទំលុះ​ចូលក្នុង​រថពាល​ដែក។

ការ​ប្រើប្រាស់​អាវុធ​នេះ​នៅ Libya ក្នុង​ក្រុង Misrata គឺជា​ការប្រើ​លើក​ទី ២ ហើយ ចាប់​តាំង ពី​អនុសញ្ញា​ស្តីពីគ្រាប់​បែក​ចង្កោម​បានចូល​ជា​ធរមាន ថ្ងៃទី ១ សីហា ឆ្នាំ ២០១០។ នៅដើម​ខែនេះ​ថ្ងៃទី ៦ មេសា ២០១១ អង្គការ​សម្ព័ន្ធ​គ្រាប់​បែក​ចង្កោម(CMC) បាន​និយាយ​ថា ប្រទេស​ថៃបាន ប្រើគ្រាប់​បែក​ចង្កោម ក្នុង​ទឹក​ដីប្រទេស​កម្ពុជា ក្នុង​ពេលមាន​ជម្លោះព្រំដែន​មួយក្នុង​ខែ កុម្ភៈ ឆ្នាំ ២០១១៕