សម្ដេច​តេជោ ហ៊ុន សែន គ្រោង​នឹង​បញ្ជូន​មន្ត្រី​របស់​កម្ពុជា ទៅសិក្សា និងផ្តល់​បទពិ​សោធន៌ អំពីបញ្ហា​ជម្លោះ​កម្លាំង​ប្រដាប់​អាវុធ ដែលកំពុង​កើតមាន នៅក្នុងប្រទេស​មីយ៉ាន់ម៉ា

142

ថ្លែង​នៅក្នុង​ពិធីបញ្ចុះ​ខណ្ឌសីមា​ព្រះវិហារថ្មី រួមនិងសមិទ្ធ​ផលនានា​ក្នុងវត្ត​គិរីសាគរ ហៅវត្តកំពង់ត្របែក ក្នុង​ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១០ ខែមីនានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី​បានបញ្ជាក់ថា គ្រោង​នឹង​បញ្ជូន​​មន្ត្រី​រប​ស់កម្ពុជា​ដែលធ្លា​ប់ឆ្លងកាត់​នយោបាយ​ឈ្នះឈ្នះ​នៅកម្ពុជា ​ទៅសិក្សា​ដក​បទ​ពិសោធន៌ អំពី​បញ្ហា​ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែលកំពុង​មានជម្លោះក​ម្លាំង​ប្រដាប់​អាវុធ​​ជាច្រើនក្រុម ​មិនទាន់​បាន​ចចារ​ត្រូវ​រូវ​គ្នា​ពី​បទ​ឈប់បាញ់​នៅឡើយ។ ទន្ទឹមនេះ​សម្តេចតេជោ បានលើកឡើងថា ប្រទេសកម្ពុជា​​ក៏អាច​​ពិគ្រោះ​យោបល់ និង​ផ្តល់​បទ​ពិសោធន៍​ដ៏ល្អ​​ពីរ​​បៀប​រកសន្តិភាព​​ដើម្បី​បញ្ចប់​​ជម្លោះ​​ប្រដាប់អា​វុធ​នៅមីយ៉ាន់ម៉ា​នេះដែរ ដូចអ្វីដែល​កម្ពុជា​ធ្លាប់​បាន​អនុវត្ត​​ជោគជ័យ​កន្លងម​ក​​តាមរយៈ​​នយោបាយ ឈ្នះឈ្នះ​ តែម្តង។  ការលើក​ឡើងដូចនេះ ដោយ​សារ​សម្តេច​តេជោ ចាត់ទុកថា ការបញ្ចប់​ជម្លោះ​ប្រដាប់អាវុធ ដើម្បីសន្តិភាព​គឺពិតជា​សំខាន់​ខ្លាំង​ណាស់។ សម្តេច​តេជោ បានលើកឡើងថា បើមិនអាចការពារ​សន្តិភាព​បានទេ កុំនិយាយ​ឡើយពី​លិទ្ធ​ប្រជាធិ​ប​តេយ្យ សិទ្ធមនុស្ស និងការអភិវឌ្ឍ។ ជាបទពិសោធន៌​ជាក់ស្តែង ជម្លោះក្នុ​ង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​១៩៧០​ ដល់ ១៩៧៩ បានបំផ្លាញ​ដល់​ឬសគល់ ទាំងវិស័យ​អាណា​ចក្រ​ និង​ពុទ្ធចក្រ ។ ជាង​នេះទៀត ប្រទេស​កម្ពុជា ក៏ធ្លាប់ឆ្លងកាត់​ការបង្រួប​បង្រួមប្រទេស​ ដែល​មានតំបន់ ត្រួត​ត្រា​ច្រើន និងក​ង​កម្លាំង​ប្រដាប់​អាវុធ​ច្រើន អោយមក​នៅរួប​រួមគ្នាតែ​មួយផង​ដែរ។ ដែល​វិធីស្វែង​រកសន្តិភាព​​ដ៏អច្ឆរិយ្យ​ដូចនេះ គឺ​នៅ​មិនទាន់​មាន​សម្រាប់​ប្រទេស​​ជាច្រើនក្នុង​ពិភពលោក​នោះ​ទេ។\r\n\r\n\r\n\r\nគួររំលឹកថា នៅក្នុងជំនួប​ពិភាក្សា​ជាមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា  កាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ​២០១៧​​កន្លង​មកថ្មីៗនេះ អគ្គមេបញ្ជា​ការកងទ័ព នៃសារណរដ្ឋ​​សហភាព​មីយ៉ាន់ម៉ា បាន​ស្នើសុំ​សម្តេច​តេជោ ហ៊ុន សែន ផ្តល់បទ​ពិសោធន៍​ពី ដំណើរ​ស្វែងរ​កសន្តិភាព​​នៅកម្ពុជា ជាពិសេស អគ្គ​មេបញ្ជា​ការក​ង​ទ័ព​មីយ៉ាន់ម៉ា ក៏បាន កោតសរសើរយ៉ាង​ខ្លាំងចំពោះការ​ដឹកនាំរបស់​សម្តេច​តេជោ ហ៊ុន សែន ដែលបាន​ធ្វើអោយ​ប្រទេស​កម្ពុជា​​មានការ​អភិវឌ្ឍរីកចម្រើន និងសុខសន្តិភាព​ពេញលេញ​មក​ដល់​ពេល​នេះ​ផង​ដែរ​។ ​គួរកត់​សំគាល់ថា នយោបាយ​ឈ្នះឈ្នះ​ក្នុងការស្វែង​រកសន្តិភាព​នៅកម្ពុជា របស់សម្តេច​តេជោ ហ៊ុន សែន ត្រូវ​បាន​ប្រទេស​អន្តរជាតិ​ក្នុងពិ​ភពលោក ទទួលស្គាល់ និងចាត់ទុ​កថា​ជា​នយោបាយ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ការបញ្ចប់​ជម្លោះ​ប្រដាប់អា​វុធ ដោយការបង្រួប​បង្រួមជាតិតែមួយ៕\r\n\r\n