សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​វិញ្ញា​បន​បត្រ​ដល់​និស្សិត​សាលាភូ​មិន្ទ​រដ្ឋបាល

63

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហា សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិ​ធី​ប្រគល់វិញ្ញា​បនបត្រ​ជូន​ដល់កម្ម​សិក្សាការី​ជាន់ខ្ពស់-មធ្យម របស់សាលា​ភូមិន្ទរដ្ឋបាល​ចំនួន​៧៥១អង្គ/នាក់ ដែលក្នុងនោះ​មាន​ព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់។

ទន្ទឹមនឹងកា​រប្រគល់​វិញ្ញាបន​បត្រនៅព្រឹ​កនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ផ្តល់កិត្តិយ​សបើ​ក​ជាផ្លូវ​ការនូវ​វគ្គបណ្តុះ​បណ្តាល​ជាបន្តទៀ​ត សម្រាប់ឆ្នាំ​២០១៧ របស់​សាលាភូមិន្ទ​រដ្ឋបាលផ​ងដែរ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងកា​ររី​ករាយ និងមាន​មោទនភាព ចំពោះ​សាលាភូមិន្ទ​រដ្ឋបាល ដែលបានបណ្តុះ​បណ្តាលធនធាន​មនុស្សលើ​សមត្ថភាពចំណេះ​ដឹងផ្នែក​គ្រប់គ្រោង​រដ្ឋបាល​សាធារណៈ​ដើម្បីឆ្លើយត​បនឹងការវិវឌ្ឍន៍សង្គមជាតិ និងដើម្បីបម្រើ​ថ្នាក់ក្រោម​ជាតិអោយ​កាន់តែមាន ប្រសិទ្ឋិភាព ល្អប្រសើរ។ ។ ការសិក្សាផ្នែកទ្រឹស្តីត្រូវតែ​មានការផ្សា​ភ្ជាប់ជាមួយ​ការអនុវត្តន៍ជា​ក់ស្តែងដើម្បីទទួល​បាននូវ​បទពិសោធន៍ពី​ការងារ។ ជាក់ស្តែងដូចជា​ការសិក្សាលើ​ក​ជំនាញ ពេទ្យ និង កសិកម្មជា​ដើម គឺត្រូវមាន​ការចុះ អនុវត្តន៍ផ្ទាល់ដើ​ម្បីទទួលបា​នបទ​ពិសោធន៍ល្អៗក្នុ​ងការឆ្លើយត​បនឹងជំនាញ ដែលបានសិក្សា។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរ​គុណដល់គ្រូឧ​ន្ទេសនាម ដែលជាមន្ត្រី​ជាន់​ខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការចែ​ករំលែក​ចំណេះដឹង​នឹងបទ​ពិសោធន៍​ផ្សេងៗដល់កម្ម​សិក្សាការី​នៅក្នុងសាលា​ភូមិន្ទរដ្ឋបាល​តាំងពីមុនមក​ទល់​ពេលនេះ។ ជាមួយគ្នានេះ​ដែរ សម្តេច​តេជោ បានផ្តល់​អនុសាសន៍ និងក្រើន​រំលឹកដ​ល់កម្ម​សិក្សា​ការី និង មន្ត្រីរាជការ​គ្រប់ជាន់ថ្នាក់​ទាំង​អស់​ត្រូវ​ធ្វើខ្លួន​ជា” ខ្ញុំបម្រើ​របស់ប្រជាជន” មិនត្រូវ​ធ្វើខ្លួនឯ​ងជា “ចៅហ្វាយ​នាយ” របស់​ប្រជាជន​នោះទេ។ មន្ត្រីរាជការ​គ្រប់រូប​ត្រូវប​ម្រើការងា​រជូន​ប្រជាពល​រដ្ឋអោយ​បានល្អ ។ ការធ្វើ​ជាមន្ត្រីល្អត្រូវតែមានការ​ទទួលខុសត្រូវ (គឺទទួលខុស និងទទួលត្រូវ)។ ចំពោះទង្វើ និងការ អនុវត្តន៍​របស់ខ្លួន ត្រូវមានភាព​ស្មោះត្រង់។ ត្រូវធ្វើជាមន្ត្រីជើ​ង ២ មិនត្រូវធ្វើ​ជា​មន្ត្រីជើង ១០ នោះទេ (ជើង​បុគ្គល២ ជើងតុ៤ ជើងកៅអី៤) ពោលគឺត្រូវ​ស្គាល់សុខ​ទុក្ខរបស់ប្រ​ជាពលរដ្ឋអោយ​បានច្រើន។ គឺមិនត្រូវនៅ​អង្គុយតែ​មួយក​ន្លែងទេ។ មន្ត្រីល្អជា​មន្ត្រី ដែលមាន​ទទួល​ខុសត្រូវខ្ពស់ អាចដោះ​ស្រាយ សភាពការ​ទាន់ពេល​វេលា និងច្បាស់លាស់​ដើម្បីប​ម្រើប្រយោជន៍ដល់ប្រជា​ពលរដ្ឋ ហើយ “ត្រូវ រួមសុខ រួមទុក្ខ” ជាមួយប្រជាពលរដ្ឋ​គ្រប់ពេលវេលា។ ឆ្លៀតឱកាស​នេះ​ផង​ដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរ​គុណចំពោះ គណៈកម្មាធិការ​ជាតិ រៀបចំការ​បោះឆ្នោត ដែលបានប្រកាសល​ទ្ធផលផ្លូ​វការ​កាលពី​ម្សិលមិញ ដែលគណ​បក្សប្រជាជន​កម្ពុជា គឺជាគណបក្សឈ្នះ​ច្រើន​លើសគេ​។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសើ​រចំពោះការរៀបចំ របស់អាជ្ញាធរដែន​ដីគ្រប់លំដាប់ថា្ន​ក់ អង្គការជាតិ និងអន្តរជាតិ ដែលបានចូលរួមជួយដ​ល់ការ​បោះឆ្នោត នេះប្រព្រឹត្តិទៅ​យ៉ាងល្អ និងយុត្តិធម៍ ។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៨ គឺជាថ្ងៃ បរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងជូនពរ ចំពោះកម្មសិក្សាការីជាន់ខ្ពស់-មធ្យមទាំងអស់ ដែលបានបញ្ចប់​វគ្គសិក្សាថ្ងៃនេះ ដើម្បីចូលរួមបម្រើ​ប្រជាពលរដ្ឋ និងសង្គមជាតិអោយបានល្អប្រសើរ។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់ កម្មសិក្សាការី ជាន់ខ្ពស់-មធ្យមនា ព្រមទាំងបានផ្តល់នូវថវិកាមួយ​ចំនួនដល់​ជ័យលាភី មន្រ្តីដឹកនាំ សាស្រ្តាចារ្យ និងសាលាភូមិន្ទរដ្ឋបាល​ក្នុងបរិយា​កាសស្និទស្នាល និងរីករាយក្រៃលែង៕

ចែករំលែក