សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយក្មួយៗ​និស្សិត​ខ្មែរ​នៅ​វៀត​ណាម

បន្ទាប់​មក​​នៅរ​សៀល​ថ្ងៃទី ២១ មិថុនា​ដ​ដែល សម្តេចតេ​ជោនា​យករ​ដ្ឋមន្រ្តី បានអញ្ជើញជួប​សំណេះ​​សំណាល​ ជាមួយ ក្មួយៗនិស្សិតចំនួន១០៣រូប តំណាងឲ្យនិស្សិតចំនួន១០៣រូប ដែលកំពុងសិក្សាក្នុងខេត្ត ប៊ិន យឿង​ ប្រទេសវៀត​ណាម។ ពិធីសំណេះ​សំណាល​នេះ គឺធ្វើនៅ​មណ្ឌល​សន្និបាត​ខេត្តប៊ិញ​យឿង។

សម្តេចតេ​ជោ​នាយករដ្ឋមន្រ្តីបាន​មានប្រសាសន៍​គាំទ្រ និងលើកទឹកចិត្តដល់​និស្សិតកម្ពុជា​ ដែលបានចេញមក​សិក្សា នៅក្រៅប្រទេស ក្នុងនោះរួមទាំង​ប្រទេស​វៀតណាម និង ប្រទេសរុស្សី គឺត្រូវយកចិត្តទុកដាក់សិក្សា​ជាមួយ​មោទនៈភាព ចំពោះមូលដ្ឋាន​ នៃការសិក្សាទ្រឹស្តី និងការអនុវត្តប្រ​កបដោយ​បញ្ញាញាណ និងការគិតគួរខ្ពស់ ដែលជា គុណភាព និងគុណសម្បត្តិ​របស់​និស្សិត។

ទន្ទឹម​នឹងនេះ សម្តេចតេជោ បានលើកទឹកចិត្ត​ដល់ក្មួយៗ​និស្សិត​អោយសិ​ក្សា​ភាសា​បរទេស​បន្ថែម​ក្រៅពីវៀត​ណាម គឺសិក្សា​ភាសា​អង់គ្លេស និ​ងភាសាចិន ដែលនឹងជួយដ​ល់ឱកាស​ការងារទៅ​ថ្ងៃ​អនាគត។ សម្តេចតេជោ បាន​ជំរុញ​និង លើកទឹកចិត្ត​ដល់​និស្សិត​កម្ពុជា​ទាំងអស់ ត្រូវចូលរួមបង្កើត​ឲ្យមានការតភ្ជាប់​រវាងយុវជន និងយុវជន ប្រជាជននិង ប្រជាជន ពោលគឺយើងមិនអាចធ្វើជា​សត្រូវជា​មួយ និងប្រទេសជិតខាងនោះទេ។

សម្តេចតេជោ​ នាយករដ្ឋមន្រ្តី​សង្កត់​ធ្ងន់​ថា ប្រទេសដែលមានការរីក​ចម្រើនគឺ​អាស្រ័យលើ​កត្តា​សំខាន់ៗចំនួន​ពីរ គឺទី១កត្តាស្ថេរភាពផ្ទៃក្នុង​ប្រទេស​ខ្លួនឯង និងទី២កត្តា​ទំនាក់ទំនង​ក្នុងភាពជា​អ្នក​ជិតខាងល្អ ជាមួយ​ប្រទេស​ជិតខាង។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ក៏បាន​ជិតទុក និស្សិតទាំង​អស់នោះ គឺជាផ្នែកមួយ​ដ៏មានសារ​សំខាន់​ក្នុង​ការ​ធ្វើទំនាក់ទំ នងល្អ ជាមួយ​ប្រទេស​ជិតខាង ក្នុងការ​អភិវឌ្ឍ​ប្រទេសនិង​តំបន់​របស់​យើង ឲ្យកាន់តែ​មាន​ភាព​រីកចម្រើន​ទ្វេឡើង ថែម​ទៀត។

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​គ្នា​នោះ​ដែរ សម្តេច​តេជោ​ នាយក​រដ្ឋមន្រ្តី​ក៏បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយ​ចំនួន ជូនដល់​និស្សិត ទាំង១០៣នាក់ ដែល​កំពុង​សិក្សា​នៅប្រទេស​វៀតណាម​ផងដែរ។

បន្ទាប់មក​នៅរាត្រីថ្ងៃ​ដដែល​នោះដែរ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណ​រដ្ឋ​សង្គម​និយម វៀត​ណាម បាន​ប្រារព្វ​រៀប​ចំ​ពិធីលាង​សាយ​ភោជន៍​ជា​មហា​កិត្តិយស ដ៏ខ្ពង់ខ្ពស់​បំផុត ជូនចំពោះ​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់រា​ជរដ្ឋា​ភិបាល​កម្ពុជា ដែលបាន​អញ្ជើញ​បំពេញទស្សនកិច្ចការងារ និងការអញ្ជើញ​ចូលរួ​មក្នុងទិវា​ចងចាំ​ដំណើរឆ្ពោះទៅការ​ផ្តួលរំលំរ​បបប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅលើទឹកដី នៃសាធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ប្រកប​ដោយ​បរិយាកាស​រីករាយ​និង ស្និទ​ស្នាល​បំផុត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ