សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ឡើង​រថយន្ត GMC អតីត​រថយន្ត​ចាស់ ធ្វើដំណើរ​ពីសារ​មន្ទីរ ទៅកាន់​បញ្ជាការ​ដ្ឋាន​យោធា​ស្រុក​ឡុក​និញ

នៅព្រឹក​​​ថ្ងៃទី២១ ខែមិថុនា បន្ទាប់ពីបាន​​សម្រាក​​ទទួលទាន​អាហារ​ថ្ងៃត្រង់រួ​ចមក សម្តេចតេជោ ហ៊ុន​ សែន និង​អតីតយុ​ទ្ធ​មិត្តពីរ​រូបផ្សេង​ទៀត គឺ ឯកឧត្តម នុជ ថន និងឯក​ឧត្តម វ៉ា ប៉ោអ៊ាន រួមទាំង​កូន​របស់​ឯកឧត្តម ញឹ​កហួន និងឯកឧត្តម សាន សាញ់ បាន​អញ្ជើញ​ឡើងរថយន្ត GMC ដែលជា​អតីត​រថយន្ត​ចាស់​ធ្លាប់​ដឹក សម​មិត្ត ហ៊ុន សែន និងយុទ្ធ​មិត្តទាំង​៤រូប​ផ្សេង​ទៀត ធ្វើដំណើរ​ចាក​ចេញ​ពីសារ​មន្ទីរ នៃទិវា​ចងចាំ​ដំណើរឆ្ពោះ​ទៅការ​ផ្តួល​រំលំរ​បប ប៉ុល ពត ក្នុងឃុំ​ឡុក​ថាញ់ ស្រុក ឡុក​និញ ឆ្ពោះទៅកាន់​បញ្ជាការ​ដ្ឋាន​យោធា​ស្រុកឡុក​និញ អមដំណើរដោយ​គណៈ​ប្រតិភូជា​ច្រើនរូប​ទៀត។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ